Koh Santipheap Daily

Koh Santipheap Daily


​ស្ត្រី​មានតួនាទី​សំខាន់ក្នុងការ​អនុ​វត្ត​នយោបាយ​ភូមិ-សង្កាត់​​មានសុវត្ថិភាព

Posted: 02 Mar 2012 09:53 PM PST

ទិដ្ឋភាពក្នុងពិធី

លោកជំទាវ​​ឧកញ៉ា​ស៊ុយ សុផាន តាមជួយឧបត្ថម្ភ​​អ្នកចេញ​​ពីបុរីកីឡាការ​តាំងទីលំនៅថ្មី​មានកម្មសិទ្ធិ​​ ស្រប​ច្បាប់​​នៅភ្នំបាត​របស់អ្នកចេញ​ពីបុរីកីឡា​មានភាពកក់ក្តៅ​

Posted: 02 Mar 2012 06:44 PM PST

រាជធានីភ្នំពេញ ៖ ​រសៀល​ថ្ងៃទី​១ មីនា ​​​ឆ្នាំ ២០១២ ​​​​លោក​ជំទាវឧកញ៉ា​ស៊ុយ ​សុ​ផាន នាយក​ក្រុមហ៊ុនផានអ៊ីម៉ិច ​​បាននាំ​យកអំណោយ​​​បន្ថែម​មួយ​ចំនួនទៀត ​​រួមមាន​ដែកស័ង្កសីចំនួន​៦០០សន្លឹក ធុង​ទឹក និងប្រាក់​អំណោយឧបត្ថម្ភ ​​យកទៅចែកជូន​ដល់ប្រជាពលរដ្ឋចំនួន​៩៨ គ្រួសារ ​កំពុង​​រស់នៅ​ក្នុងភូមិ​ស្រះពោធិ ​ឃុំ​ផ្សារ​ដែក ​​ស្រុកពញាឮ ​ខេត្តកណ្តាល (តំបន់​ភ្នំបាត)​​​

ពួក​អាវ​លឿង​សៀ​មចូល​អុក​ឡុក​នៅ​បង្គោល​ឡាក់​លេខ​73

Posted: 02 Mar 2012 03:28 AM PST

ការទប់ស្កាត់ក្រុមអាវលឿងសៀម
ខេត្ត​​កោះកុង​ ៖ ម៉ោង​៣ ​និង​៣០នាទី​​រសៀល​ថ្ងៃ​ទី​២ មីនា ​ឆ្នាំ​២០១២ ​មានជនជាតិ​​ថៃ​ ប្រមាណ​​ជាង​៣០០នាក់​​​ ដែលត្រូវ​បាន​គេ​អះ​អាងថា ជា​សមា​​ជិក​នៃគណបក្ស​ប្រឆាំង​ថៃ​ហៅក្រុម​អាវ​លឿង ​បានធ្វើ​ដំណើរ​មក​កាន់​ច្រក​ទ្វារ​​​​​​ហាត​លិក ព្រំ​ដែន​កម្ពុជា-ថៃ​យ៉ាង​ពពាក់​ពពូន ​សំរុក​ចូលមក​ក្នុង​​​​ចំណុច​ស​នៃ​​​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​​​ ចាំយាម-ហាតលិក​​ ខេត្ត​កោះកុង ។ ទោះបី​ជា​​​​​​​​មានបំណង​​

រឿងក្តី​ឧកញ៉ា​កុក អាន ប្រកាស​សាល​ដីកា​ថ្ងៃ១២ មីនា

Posted: 02 Mar 2012 02:57 AM PST

លោកហេង​ ឈាង និងកូន
រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​​​ បាន​​លើក​​យក​សំណុំ​រឿង​​​​ក្តី រវាង​​លោក​ឧកញ៉ា​​​​កុក ​អាន ​​និងលោក​​​​​ហេង​ ឈាង​ ​​​​និង​​ភរិយា​​ គឺ​លោក​ស្រី​ ​ទេព ​​​កុលាប ​មកបើក​សវនាការ​​​​តាម​​ពាក្យ​បណ្តឹង​​ឧទ្ធរណ៍​​​​របស់​លោក​​​​ហេង ឈាង ​និង​ភរិយា​ ​។

ភ្លៀង​​កក់​ខែ​មួយ​មេ​ធំ​​​​ខ្យល់​​​​​​​កួច​​បោក​​បាក់​បង្គោល​ភ្លើង​​​8​ដើម​​

Posted: 02 Mar 2012 02:28 AM PST

បង្គោលភ្លើងរលំបាក់
ខេត្ត​ព្រៃ​វែង​​​​ ៖​​ កាល​ពី​យប់​ថ្ងៃទី​​១ មី​នា ​​​ព្យុះ​​ភ្លៀ​ង​បាន​បោក​បក់​យ៉ាង​​ខ្លាំង​​​ បណ្តាល​ឱ្យ​​បង្គោល​ភ្លើង​​​អគ្គិ​សនី​បាក់​ជា​២​កំណាត់​​​ដួល​ដេក​​​​ដល់​ ដី​​​បន្ត​គ្នា​​​អស់​ចំនួន​​​៨​ដើម​ ត្រង់​​ចំណុច​​គីឡូ​ម៉ែត្រ​​​​​លេខ​​១៣​ ផ្លូ​វជាតិ​លេខ​​​៣១២ ​ស្ថិត​ក្នុង​​​ភូមិ​​ឧ​កញា​ឯម​ ឃុំ​​អង្គ​ររាជ ​ស្រុក​​ព្រះ​ស្តេច​​ ។​

យាយ​អាយុ​​74ឆ្នាំ​​ ឡើង​​​បេះ​ដូង​​​រកចំណូល​​​ជួយ​ក្រុម​​​​គ្រួសារ

Posted: 02 Mar 2012 02:17 AM PST

​សកម្មភាព​លោក​យាយ​​អាយុ​៧៤ឆ្នាំ ឡើង​បេះ​​ផ្លែ​ដូង​
លោក​យាយ​​ប្រាកប បាន​ជុង​ព្រុយ អាយុ​៧៤ឆ្នាំ ​​ជាអ្នក​ស្រុក​​រស់​នៅ​​ខេត្ត​​​នគររាជ​​សីមា ប្រទេស​ថៃ ​មាន​​សុខភាព​មាំមួន​ជាង​​ស្ត្រី​​ដែល​មាន​​​អាយុ​ដូចគ្នាឆ្ងាយ​ណាស់​ព្រោះគាត់​​​អាចឡើង​​ដើមដូង​បាន។ ​បច្ចុប្បន្ន​​​លោក​យាយ​​ត្រូវ​ឡើង​​បេះផ្លែដូង​​បាន​​ប្រហែល​​៥០ទៅ៦០​​​ផ្លែ ក្នុង​​មួយ​ថ្ងៃ រួចយក​​ទៅ​​លក់​នៅ​​ផ្សារ​ក្បែរ​លំនៅ​ឋាន​​​​​ ដោយ​​ចាប់​​​ផ្តើម​​​ដាក់​​លក់​​ក្នុង​រវាង​​ពី​ម៉ោង​​៦​​ដល់​​ម៉ោង​៩​ព្រឹក និង​​រមែង​មាន​អតិថិជន​​​មកទិញ​ជា​រៀង​រាល់​​ថ្ងៃ ។

តើក្រុម Tottenham អាចកែប្រែ​ប្រវត្តិសាស្រ្ត​យកឈ្នះ Man Utd បានទេ​ ?​ ខណៈ​ ManCity​,​Fulham និង Wigam ​សង្ឃឹម​ឈ្នះក្នុង​ទឹកដី

Posted: 02 Mar 2012 02:13 AM PST

ការប្រជែង​ដណ្តើម​បាល់គ្នារវាង​កីឡាករ​ក្រុម Arsenal​ជា​មួយកីឡាករ​ក្រុម Tottenham
​ការប្រកួតបាល់ទាត់​អង់គ្លេស​​​ប្រឺមីញេលីក​​ជុំ​ទី27 ​សម្រាប់​​​​ចុង​សបា្តហ៍នេះមាន 10 ប្រកួត ក្រុម Man City, Fulham, Wigan មានសង្ឃឹម​​ឈ្នះ​ក្នុងទឹកដី ។ ​​តើ Tottenham ​អាច​កែប្រែ​ប្រវត្តិ​​​សាស្ត្រ​យកឈ្នះ​Man Utd បានទេ? ​បញ្ជាក់​ក្រុម​​ Man Utd, Man City ជាប់​លេង​យូហ្វា​ខាប់ ចំណែកឯ Chelsea Arsenal ជាប់ លេង​​​​ឆេម​ពាន​​លីក ។ ថ្ងៃសៅរ៍ Liverpool (7) V Arsenal (4) Liverpool 12 ប្រកួត​ក្នុង​ផ្ទះ គឺ 4-8-0 ស៊ុត​​បាល់បាន 14 គ្រាប់​និងរបូតវិញ​ 8 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​លេង​ចាញ់​​ Man Utd 2-1 ក្រៅផ្ទះ,​ ឈ្នះ​ Brighton 6-1 ក្នុងផ្ទះ​​បន្ទាប់មក​លេង​ស្មើ Cardiff 2-2 ក្រៅផ្ទះ ។

ព្យាករណ៍​បាល់ទាត់​អ៊ី​តាលី​ស៊េរី​A​ជុំ​ទី25

Posted: 02 Mar 2012 02:07 AM PST

ការ​ប្រជែង​ដណ្តើម​បាល់គ្នា​រវាង​កីឡា​ករក្រុម Juventus​និងកីឡាករ​ក្រុម Milan
​ការប្រកួត​បាល់​ទាត់​​អ៊ី​តាលី​ស៊េរី A ជុំ​ទី 26 ​សម្រាប់​​​ចុង​សបា្តហ៍នេះ មាន 10 ​ប្រកួត​ ។ ក្រុម Juventus , Udinese, Roma ​និង Inter ​ជា​ជម្រើស​​​ល្អ ក្នុងទឹកដី ។ ​​បញ្ជាក់​ក្រុម Milan, Napoli ​និង​ Inter ជាប់​លេង​​ឆេមពានលីក ចំណែកឯ​ Udinese ជាប់​លេង​យូហ្វាខាប់ ។ ​​ថ្ងៃ​សៅរ៍ Palermo (8) V Milan (1) Palermo 12 ប្រកួត​ក្នុង​ផ្ទះគឺ 10-0-2 ស៊ុត​បាល់បាន 31 គ្រាប់ ​និងរបូតវិញ 15 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​​​​ចាញ់ Cagliari 2-1 ក្រៅ​ផ្ទះ ឈ្នះ Lazio 5-1 ក្នុងផ្ទះ តែចាញ់ Siena 4-1 ក្រៅផ្ទះ ។ Milan 13 ប្រកួត ក្រៅផ្ទះ​គឺ 8-2-3 ​ស៊ុត​បាល់បាន 24 គ្រាប់ និងរបូតវិញ 16គ្រាប់​។

ក្រុមខ្លាំង​ប៉ះខ្លាំងចុង​សប្តាហ៍​នេះ Leverkusen ទទួល​ភ្ញៀវ Bayern ចំណែកឯ​ Dortmund និង​ Hannover ជាក្រុម​ជម្រើស​ល្អថ្ងៃនេះ

Posted: 02 Mar 2012 02:02 AM PST

កីឡាករ​ក្រុម Bayern សប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ
ការ​ប្រកួត​បាល់​ទាត់​អាល្លឺម៉ង់​​ប៊ុនដេស្លីហ្គា​ជុំ​ទី​ 24សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 9 ប្រកួត​។ ក្រុម​ម្ចាស់​ផ្ទះ Leverkusen អាច​ប្រឈម​មុខ​ជា​មួយ​ភ្ញៀវ​ Bayern ។ ចំណែក​ឯ Dortmond, និង Hannover ល្អ​ក្នុង​ទឹក​ដី​ ។ បញ្ជាក់​ក្រុម​ Leverkusen, Bayern ជាប់​លេង​ឆេម​ពាន​លីក ចំណែក​ឯ​ Hannover, Schalke ជាប់​លេង​យូហ្វា​ខាប់ ។ ថ្ងៃសៅរ៍​ Leverkusen (5) V Bayern (2) Leverkusen 11 ប្រកួត​ក្នុង​ផ្ទះ​គឺ 5-3-3 ស៊ុត​បាល់​បាន 18 គ្រាប់​និង​របូតវិញ​ 16 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Barcelona ​3-1 ក្រៅ​ផ្ទះ ឈ្នះ Augsburg 4-1 ក្នុង​ផ្ទះ និង​ឈ្នះ Koln 2-0 ក្រៅ​ផ្ទះ ។

ក្រុម Atletico មិន​សូវមាន​សំណាង​ពេល​នៅ​ក្នុងផ្ទះ Sevilla​ ចំណែកឯ​ Barcelona,​Real M នឹងឈ្នះ​គូប្រកួត​របស់ខ្លួន​ក្នុង​ទឹកដី

Posted: 02 Mar 2012 01:55 AM PST

ការជួប​គ្នា​កន្លង​មករវាង​កីឡាករ​ក្រុម Valencia និង​កីឡាករ​ក្រុម Barcelona
​ការ​ប្រកួត​បាល់​ទាត់​អេ​ស្ប៉ា​ញ​ព្រី​មេរ៉ាលីហ្គា​ជុំ​ទី​ 25 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន 9 ប្រកួត​។ ក្រុម​ Sevilla, Real M និង Barcelona សង្ឃឹម​ឈ្នះ​ក្នុង​ផ្ទះ។ បញ្ជាក់​ក្រុម​ Real​ M, Barcelona ជាប់​លេង​ឆេម​ពាន​លីក​ ។ ចំណែក​ឯ Valencia, Atletico និង Bilbao ជាប់​លេង​យូហ្វា​ខាប់​ ។ ថ្ងៃសៅរ៍​ Mallorca (15) V Osasuna (7) Mallorca 12 ប្រកួត​ក្នុង​ផ្ទះ​គឺ 5-3-4 ស៊ុត​បាល់​បាន 15 គ្រាប់​ និង​របូតវិញ​ 11 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Malaga 3-1 ក្រៅ​ផ្ទះ ឈ្នះ Villarreal 4-0 ក្នុង​ផ្ទះ តែចាញ់ Sociedad 1-0 ក្រៅ​ផ្ទះ ។

រត់​ពន្ធ​ប្រេង​ទ្រង់​ទ្រាយធំ ៖ រថយន្ត​ធុន​ធំ​២​គ្រឿង​ដឹក​ប្រេង​ខុស​ច្បាប់​៧៣៤​ប៊ីដុង​តម្លៃ​ជាង​2ម៉ឺន​ដុល្លារ

Posted: 02 Mar 2012 01:53 AM PST

រថយន្តដឹកប្រេងដែលឃាត់ទុក
ខេត្ដសៀមរាប ៖ មន្ដ្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ បាន​ថ្លែង​ថា​ «ប្រេងសាំង​គេចពន្ធ​នាំ​ចូល​ពី​ប្រទេស​សៀម​ប្រមាណ​ជាង​២​ម៉ឺន​លី​ត្រ ដែល​មាន​តម្លៃជាង​២​ម៉ឺនដុល្លារ ដឹក​តាម​រថយន្ដ​កង់​ដប់​ចំនួន​២​គ្រឿង បាន​ត្រូវ​ប​ង្ក្រាប​និង​រឹបអូស​ប្រគល់​ទៅ​ឱ្យ​​សមត្ថកិច្ច​​​សាខាគយ និង​រដ្ឋាករ​ខេត្ដ​ដើម្បី​ធ្វើការ​ផា​កពិន័យ​តាម​ផ្លូវច្បាប់​។

ស្ត្រីបម្រើ​ការងារនៅ​​កាស៊ី​ណូ​3​នាក់​បាត់​លុយ​និង​អលង្ការ​តាម​ពិត​ម្ចាស់​ជាអ្នក​លួច

Posted: 02 Mar 2012 01:41 AM PST

ក្រុង​ប៉ោយ​ប៉ែត ៖​ ស្ត្រី​៣​នាក់ ​ជាបុគ្គលិក​កាស៊ីណូ​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែត​ បានប្តឹងប៉ូលិសឲ្យ​​ជួយ​ស្រាវ​ជ្រាវរក​មុខ​សញ្ញា​ចោរ​លួច​ ដោយ​អះ​អាង​ថា​ពេល​ពួក​ខ្លួនចេញ​ពី​ធ្វើ​ការ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​​ថ្ងៃទី​២​៩​ កុម្ភៈ ស្រាប់តែក្នុង​ផ្ទះ​ត្រូវ​ចោរ​ចូល​លួច​លុយ​ និង​គ្រឿង​អលង្ការ​អស់​មួយ​ចំនួន​ធំ ។

មន្ត្រី​នគរ​បាល​ពាក់​ស័ក្តិ​5ម្នាក់​បាញ់​សម្លាប់​ខ្លួន​ធ្វើ​អត្តឃាត​នៅ​ក្នុង​ផ្ទះ

Posted: 02 Mar 2012 01:35 AM PST

លំនៅឋានកើតហេតុ
រាជធានី​ភ្នំពេញ ៖ លោក​​​វរសេនីយ៍​ឯក​​​​សួន ​រ៉ាវី មន្ត្រី​នគរ​បាល​​​​ទទួល​បន្ទុក​​​​ជា​បេឡា​​ករ​របស់​អគ្គ​នាយក​ដ្ឋាន​ ភស្តុភា​​រ​​​ក្រសួង​​មហា​ផ្ទៃ​ បាន​​​ធ្វើ​អត្ត​ឃាត​​​​ដោយ​​​ការ​បាញ់​​​ប្រហារ​​​​ខ្លួនឯង​ មួយគ្រាប់ស្លាប់​​នៅលើ​​​ផ្ទះ​​ជាន់ទី​​២ ។ ហេតុ​ការណ៍​​នេះបាន​​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល​​​​​ឡើង​​កាលពី​ ព្រឹក​ថ្ងៃទី​​២ មីនា ​​នៅក្នុង​​បន្ទប់​​​ផ្ទះ​លេខ​១A ​ផ្លូវ​លេខ៣៦៩ ភូមិ​​អូរ​អណ្តូង​ ​សង្កាត់​​​​ព្រែក​ប្រា

បើក​ឆាក​ប្រកួត​បាល់​ទាត់​ថ្នាក់​ជាតិ​ឆ្នាំ​2012​នៅ​ថ្ងៃ​ទី​10​មីនា

Posted: 02 Mar 2012 01:35 AM PST

កីឡាករ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ
រាជធានី​ភ្នំពេញ ៖​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១២​ ជុំ​ទី​១​​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​​សៅរ៍​ទី​១០​ មីនា ខាង​មុខ​នេះ​តទៅ​ហើយ ។ ព្រឹត្តិ​ការណ៍​បាល់​ទាត់​ដែល​ឧបត្ថ​ម្ភ​ដោយ​ Metfone ​​នេះ​បើក​ឆាក​ដំបូង​មាន​៤​ក្រុម​ ដែល​​ត្រូវ​​ជួប​គ្នា ។ នៅវេលារសៀល​​ជា​​ការ​ជួប​គ្នា​រវាង​ក្រុមណា​ហ្គា​ខប និងក្រុម​​អគ្គ​ស្នង​ការ​ដ្ឋាន​នគ​រ​បាល​ជាតិ​ ។ បន្ទាប់ម​ក​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​គិរីវង់​សុខសែន​ជ័យ​ ​ជា​មូយ​ក្រុម​ថ្មី​ចម្ការ​កៅស៊ូ​បឹង​កេត​ ។

ឆែកឆេរ​​បន្ទប់​ជួល​ឃាត់ខ្លួន​មុខ​សញ្ញា​ថ្នាំញៀន​​ម្នាក់​បន្ថែម​​ទៀត​

Posted: 02 Mar 2012 01:31 AM PST

សកម្មភាពចុះឆែកឆេរ
ក្រុងប៉ោយប៉ែត ៖ ​បន្ទប់​ជួល​​​មួយ​កន្លែង​​ក្នុងភូមិ​​បាលិ​លេយ្យ​​​១ ស​ង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ​ត្រូវ​បាន​​កម្លាំង​​​កងរាជ​អាវុធ​ហត្ថ​​ក្រុង​ធ្វើ​ការ​ឆែកឆេរ​​រក​ឃើញ​ ថ្នាំញៀន​​ប្រភេទ K ទឹក​កក ចំនួន​២​ថង់​​តូច ជា​មួយ​ឧបករណ៍​​វេច​ខ្ចប់​​មួយ​ចំនួន​ ព្រមទាំង​​ឃាត់​ខ្លួន​ជនសង្ស័យ​​ម្នាក់​កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​​ ​ព្រឹក​ថ្ងៃ​ទី​២ មីនា ​២០១២ ។

ប្រកួត​ប្រដាល់​​ជា​​លក្ខណៈ​​អន្តរ​ជាតិ​​នៅ​លើ​​សង្វៀន​​ស្ថានី​យ​ទូរទស្សន៍​​ប៉ុស្តិ៍​​លេខ​​3​ថ្ងៃ​សៅរ៍ ទី3មីនានេះ

Posted: 02 Mar 2012 01:30 AM PST

កីឡាករ ឈាន ហុង និង​កីឡាករបារាំង​ Vieara Brandon ​
​រាជធានី​ភ្នំពេញ ៖​ ស្ថានីយ​ទូរទស្ស​ន៍ប៉ុស្តិ៍​លេខ​៣ ​​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ​ជា​លក្ខណៈ​អន្តរ​ជាតិ​​ដ៏​កក្រើក​សា​ជា​ថ្មី​ម្តង​ទៀតហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​៣ មីនា នេះ។ កីឡា​ករ​​​ជើង​ខ្លាំង​មក​ពី​ប្រទេស​បារាំង​ Vieara Brandon ត្រូវ​​ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​ ឈាន ហុង ​មក​ពី​ក្លឹប​អាជ្ញា​ធរ​ជាតិ​អាវុធ​គីមី ខណៈ​​ដែលកីឡាករ​ថៃ Sarayut ជួប​ជា​មួយកីឡា​ករ​​អាំង សំអាត មក​ពី​ក្លឹប​តា​ព្រហ្ម​មាន​ជ័យ ។

Nokia Asha 302 តម្លៃសមរម្យ​មាន Processor ដល់ទៅ 1GHz ចេញលក់ហើយ

Posted: 02 Mar 2012 01:07 AM PST

ទិដ្ឋភាពក្នុងពិធីដាក់បង្ហាញ
រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី១ ​មីនា កន្លងមក​ទៅ​​ ក្រុមហ៊ុន Nokia ប្រចាំ​នៅ​​កម្ពុជា​​​បានប្រារព្ធ​ពិធីសម្ពោធ​​​​​ទូរស័ព្ទ​​​ប៊ូតុង​​ Qwerty ដ៏​ស្រស់​ស្អាត​​ម៉ូដែល Nokia Asha 302 ​​ជា​ទូរ​ស័ព្ទ​​​ដំណើរ​​​​ការលឿន និង​ផ្តល់​​ភាព​ងាយ​ស្រួល ​ ជូន​អ្នកប្រើប្រាស់​​​​ ជាពិសេស​​​​​​យុវវ័យ​ដែលនិយម ​​ទាក់ទង​មិត្តភក្តិ​​​ជាប្រចាំ​​​រៀង​រាល់​ថ្ងៃ​តាមរយៈ​​​​ហ្វេស​ប៊ុក អ៊ីម៉ែល កម្មវិធី​​ជជែក​​​ Whatsapp ​ឬ​​​​

ការ​តែងតាំង​​​សហចៅ​ក្រម​​​​​​​ស៊ើប​​​អង្កេត​​​​អន្តរជាតិ​​​​​នៅ​តែ​​​មិនទាន់​មាន​​​​ផ្លែផ្កា​

Posted: 02 Mar 2012 01:01 AM PST

រាជធានី​ភ្នំពេញ ៖ លោក​​​ឯក​​ ថា អ្នក​នាំ​ពាក្យ​​អង្គភាព​​ព័ត៌​មាន​​​​និង​​ប្រតិកម្ម​រហ័ស​​នៃ​ទីស្តី​ការ​ ​គណៈ​​រដ្ឋមន្ត្រី​ បាន​​ប្រាប់​​ឱ្យ​ដឹង​ក្រោយ​​ពី​កិច្ច​​ជួប​​ប្រជុំ​​ពិភាក្សា​​ការងារ​​ រវាង​​​លោក​​បណ្ឌិត​​ សភាចារ្យ​សុខ​ អាន ឧបនាយករដ្ឋមន្ត្រី​​​​ រដ្ឋមន្ត្រី​​​​ទទួល​​បន្ទុក​​​ទីស្តីការ​គណៈ​​រដ្ឋមន្ត្រី​​​ជាមួយ​​លោក​ David Scheffer អ្នក​ជំនាញ​​​ការ​​ពិសេស​របស់​​​​អគ្គ​​​លេខាធិការ​អង្គការ​សហប្រជាជាតិ កាលពី​​​រសៀល​ថ្ងៃទី​​​

រថយន្តហ៊ីណូដឹក​ខ្សាច់​​បុក​ជា​មួយ​ម៉ូតូ ហើយ​កិន​អ្នក​បើក​​រង​របួស​ធ្ងន់​

Posted: 02 Mar 2012 12:50 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ ​រថយន្តម៉ាកហ៊ីណូ​ដឹក​ខ្សាច់​​មួយ​គ្រឿង​បាន​​​បុក​អ្នក​បើក​ម៉ូតូ​ ហើយ​កិន​ចំ​ពាក់​កណ្តាល​ខ្លួន បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​​ត្រូវ​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ ​កាល់​ម៉ែត ​កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​២ មីនា ​នៅចំណុច​រង្វង់​មូល​លោកតា​ម៉ៅ ស្ថិត​​ក្នុង​ភូមិ​តា​ខ្មៅ ​សង្កាត់​តា​ខ្មៅ ​ក្រុង​តាខ្មៅ ។

នាំយកថវិកា៦លានរៀល របស់​លោក​ច័ន្ទ សារុន ប្រគល់ជូនគ្រួសារសព​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​

Posted: 02 Mar 2012 12:49 AM PST

គ្រួសារសពពេលទទួលអំណោយ
ខេត្តកំពង់ចាម ៖ លោកនួន ធានា នាយ​រង​អធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គបានដឹកនាំ​ប្រតិភូមួយក្រុមមាន ខណ្ឌរដ្ឋបាលព្រៃឈើ​ក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម នាំ​យក​ថវិការបស់លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​​​រុក្ខា​ប្រមាញ់​ និង​នេសាទ​ចំនួន​៦លានរៀល និងអង្ករ​១០០​គីឡូក្រាម ជូន​គ្រួសារ​​សពលោក​ផេន វ៉ា អតីត​នាយរង​សង្កាត់​

ជិះ​​ម៉ូតូ​មិន​ខ្ចី​​ចៀស​គ្នា​​បុក​ពេញ​ទំហឹង​រង​របួស​ធ្ងន់​៤​នាក់​ចូល​មន្ទីរ​​ពេទ្យ​ទាំង​អស់​គ្នា​

Posted: 02 Mar 2012 12:38 AM PST

នៅកន្លែងបុកគ្នា
ខេត្ត​ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍​មួយ​បានកើតឡើង​រវាងម៉ូតូ និង​ម៉ូតូបានបុកគ្នា​ពេញ​ទំហឹងផ្លោង​មនុស្ស និងអូសជាច្រើនម៉ែត្រនៅ​លើ​ដងផ្លូវជាតិលេខ៧ បណ្តាលឲ្យម្ចាស់ម៉ូតូទាំងសង​ខាង​ប៉ើងខ្ទាតចេញពីម៉ូតូហើយរងរបួសយ៉ាងធ្ងន់​​​​ ​​​​ធ្ងរ​ត្រូវបាន​គេ​ដឹកទៅសង្គ្រោះមន្ទីរពេទ្យបង្អែក​ខេត្ត​ស្ទឹង​ត្រែង ទាំង​អស់​គ្នា​។

ក្រុមប្រកួតហ្វ្រេស៊ីត្រៀមខ្លួនប្រកួតនៅពេលខាងមុខនេះ

Posted: 02 Mar 2012 12:36 AM PST

ទិដ្ឋភាពនៃការប្រកួតហ្រ្វេស៊ី
រាជធានីភ្នំពេញ​​​​ ៖ នៅ​សណ្ឋាគារណាហ្គា​វើល​ កាលពីថ្ងៃទី២៩ កុម្ភៈ ក្រុមហ៊ុន BKA Entertainment បានរៀបចំធ្វើសន្និសីទ កាសែតបង្ហាញក្រុម​យុវជន​​ យុវតី ដែលត្រូវចូល រួមប្រកួត​កម្មវិធី Freshie Girls & Boys ជំនាន់ទី១១ ឆ្នាំ២០១២ ដែលពួកគេត្រូវ​ចូលរួម ប្រកួតនាពេលខាងមុខនេះ ។

សមត្ថកិច្ច​ក្របួច​មុខសញ្ញា​​ប្រើ​ប្រាស់​​ថ្នាំ ញៀន​​៦​នាក់ តែ​ដោះ​លែង​វិញ​

Posted: 02 Mar 2012 12:34 AM PST

ជនជាប់ចោទថ្នាំញៀន
ខេត្តកំពត ៖ ​កម្លាំង​នគរបាល​​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត​កំពត បាន​ចុះ​បង្ក្រាប​​មុខ​សញ្ញា​ជន​​ប្រើ​ប្រាស់​​គ្រឿងញៀន​​នៅក្នុង​ផ្ទះ​​ជួល ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ទ្វី​​ខាង​ត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត កាលពី​រសៀល​​ថ្ងៃទី​១ មីនា ២០១២ ​ឃាត់​ខ្លួន​មុខ​សញ្ញា​បាន​៦​នាក់ ក្នុង​នោះ​ស្រី​២​នាក់​ ខណៈ​​ពួកគេ​​​កំពុង​​ប្រមូល​​ផ្តុំ​គ្នា​​នៅចំណុច​ខាង​លើ។

​ស្ត្រីមេម៉ាយ​កូន​មួយ​ខឹង​សង្សារ​​ទៅ​មាន​ស្រី​ថ្មី​ផឹក​ថ្នាំ​​កណ្តុរ​​លាយ​​ជា​មួយ​ស្រា​​សម្លាប់​ខ្លួន​

Posted: 02 Mar 2012 12:13 AM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​មេម៉ាយ​កូន​​មួយ​ម្នាក់​បាន​​ផឹកថ្នាំ​កណ្ដុរ​លាយ​ជាមួយ​ស្រា​ធ្វើ​ អត្ដ​ឃាត ដោយ​សារ​​ខឹង​សង្សារ​ដែល​ទើបតែ​នែប​និត្យ​​​ជា​ម​​​ួយ​គ្នា​ជាង​មួយ​ខែទៅ​ មាន​ស្រី​ថ្មី​បញ្ឈឺ​ចិត្ដ​ កាល​ពី​​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ មីនា នៅ​ក្នុង​ការ​ដ្ឋាន​សាងសង់​ម្ដុំ​អង់​តែ​ន​ទួល​គោក ។

ឧបករណ៍​តន្ត្រី​ធ្វើ​ពី​បន្លែ​ស្រស់

Posted: 02 Mar 2012 12:07 AM PST

តន្ត្រី​ករ​ពីរ​នាក់​បង​ប្អូន​​ច្នៃ​ឧបករណ៍​ភ្លេង​ធ្វើ​ពី​​បន្លែផ្លែ​ឈើ​ស្រស់​
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ឆាយណា​ ដេលី​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២ មីនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តន្ត្រី​ករ​ពីរ​នាក់​បង​ប្អូន​ដែល​មាន​ទេ​ព​កោសល្យ​ខ្ពស់​ក្នុង​ការ​លេង​ឧបករណ៍​តន្ត្រី​ជា​ច្រើន​ប្រភេទ​នោះ ​មាន​គំនិត​ច្នៃ​ឧបករណ៍​ភ្លេង​ធ្វើ​ពី​​បន្លែផ្លែ​ឈើ​ស្រស់​ដូច​ជា ​មើម​ក្រអៅ​ឈូក ការ៉ុត ដើម​ខ្ទឹម​ ព្រម​ទាំង​បន្លែ​ជា​ច្រើន​ប្រភេ​ទ​ទៀត ។ កាល​ពី​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១២ លោក​ Nan Weidong វ័យ​៤៣​ឆ្នាំ និង​ប្អូន​ប្រុស​របស់​លោក​ Nan Weiping វ័យ​៤១​ឆ្នាំ ​បាន​ធ្វើ​តេស្ត​សំឡេង​ឧបករណ៍​តន្ត្រី​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​​ប៉េកាំង

កីឡា​ការិនី​ប្រ​ដាល់​ត្រូវ​​គេ​អនុ​ញ្ញាត​ឱ្យ​ស្លៀក​សំ​ពត់​ឬ​ក៏​ខោ​ខ្លី​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​​

Posted: 02 Mar 2012 12:05 AM PST

អត្ត​ពលិ​ក​ប្រ​ដាល់​ជា​ស្ត្រី​ត្រូវ​​បាន​គេ​អ​នុ​ញ្ញាត​​ិ​ឱ្យ​ស្លៀក​​សំពត់​​ឬ​ក៏​ខោខ្លី​​ក្នុង​ព្រឹត្តិ​ការណ៍អូឡាំពិកក្រុងឡុងខែកក្កដា​ខាង​មុខ​នេះ ​
​កីឡាការិនី​​ប្រដាល់​សាកល​​ដែល​គ្រោង​ទៅ​ចូល​រួម​ព្រឹត្តិការ​ណ៍​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​នឹង​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ស្លៀក​សំ​ពត់​ខ្លី​ឬក៏​ខោ​ខ្លី​មួយ​ណា​ក៏​បាន​នៅ​ក្រោម​ច្បាប់​វិសោ​ធន​កម្ម​ថ្មី​មួយ​របស់​សមាគម​ប្រដាល់​សាកល​អន្តរជាតិ​។ នៅ​លើ​គេ​ទំព័រ​ជា​ផ្លូវ​ការ​​របស់​ខ្លួន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​មីនា សមាគម​កីឡា​ប្រដាល់​សាកល​អន្តរជាតិ​(AIBA)បាន​កែ​ប្រែ​ធ្វើ​ឱ្យ​ទាន់​សម័យ​កាល​នូវ​ច្បាប់​ទម្លាប់​របស់​ខ្លួន​ជាច្រើន​ ។​ សេចក្តី​សម្រេចចិត្ត​ចុង​ក្រោ​យ​មួយ​របស់​សមាគម​នេះ​បាន​បញ្ឈប់​​ការ​ទាម​ទា​ដែល​ចង់​ឱ្យ​​កីឡា​ការិនី​​​ប្រ​ដាល់​ស្លៀក​សំ​ពត់​ខើច

ប្រធានហ្វមមូឡា វ័នពិភពលោកព្រមានថាអូស្ត្រាលីអាចបាត់បង់កម្មវិធីប្រណាំង Grand Prix ក្រោយឆ្នាំ2015

Posted: 02 Mar 2012 12:02 AM PST

​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​
លោក​បឺនី អេ​ឡេ​ស្តូន​បាន​ព្រមាន​ថា​កម្ម​វិធី​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​ Australian Grand Prixអាច​ប្រ​ឈម​នឹង​ការ​លុប​ចេញ​ពី​បញ្ជី​ប្រតិ​ទិន​ប្រណាំង​ប្រ​ចាំ​ឆ្នាំ​របស់​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​។​ ទី​លាន Albert Parkដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​Melbourne បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ហ្វមមូ​ឡា​វ័ន​ពិភពលោក​រហូត​ដល់​ឆ្នាំ​២០១៥​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​អេឡេ​ស្តូន​បាននិយាយ​ថា វិ​ស័យ​កីឡា​មួយ​នេះ​នឹង​ត្រូវ​បញ្ចប់​ទំ​នាក់​ទំ​នង​៣០​ឆ្នាំ​របស់​ខ្លួន​ជា​មួយ​អូ​ស្ត្រា​លី​ដោយ​លោក​ហៅ​ការ​ប្រ​ណាំង​នេះ​ថា «មាន​រូប​រាង​ស្ទើរ​មើល​លែង​ឃើញ»​នៅ​ក្នុង​ប្រតិ​ទិន​ប្រ​ណាំង​ប្រ​ចាំ​ឆ្នាំ​។

គ្រោះថ្នាក់​​ចរាចរណ៍​ធ្លាយ​ចេញ​ឈើ​គ្រញូង​​ពី​​ក្នុង​រថយន្ត​

Posted: 01 Mar 2012 11:54 PM PST

កំពុងឆែកឆេររថយន្ត
ខេត្តពោធិ៍សាត់ ៖ ​រថយន្ត​កាមរី​មួយ​គ្រឿង​​បាន​បើក​ទៅ​បុក​​ម៉ូតូ​ បណ្តាល​​ឱ្យ​អ្នក​ជិះ​​ម៉ូតូ​រង​របួស​​ធ្ងន់​ធ្ងរ​​ លុះ​សម​ត្ថ​កិច្ច​​ឆែកឆេរ​​ក្នុង​រថយន្ត​​ឃើញ​សុទ្ធតែ​​ឈើ​គ្រញូង​ ។ ហេតុការណ៍​​នេះ​​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិលេខ​៥ ស្ថិតក្នុង​ភូមិ​​ពិត​ត្រង់ ឃុំ​ត្រពាំង​ជង ​ស្រុក​បាកាន ​​​ក​ាលពីវេ​លា​​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​​២ មីនា ២០១២។

កម្ម​ករ​វេច​ខ្ចប់​​ខោអាវ​ចល័ត​​ត្រូវ​ជន​អន្ធ​ពាល​​ជិះ​ម៉ូតូ​​ប្រើ​​ដាវ​សាំ​ម៉ូរ៉ៃ​កាប់​របួស​២​នាក់​

Posted: 01 Mar 2012 11:31 PM PST

ជនរងគ្រោះទាំង២នាក់
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ក្នុង​ចំណោម​​៥​នាក់​ត្រូវ​ជន​ដៃដល់​ជិះ​ម៉ូតូ​មក​កាប់​នឹង​ ដាវ​សាំ​មូ​រ៉ៃ​បណ្ដាល​ឱ្យ​រង​របួស​​ ខណៈ​​ពួកគេ​កំពុងដើរ​ចេញពី​កន្លែង​វេច​ខ្ចប់​ខោអាវ​​នៅ​រោង​ចក្រ​មួយ​កន្លែង ​ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ មីនា ។

កីឡាករ​អង់​គ្លេស​ខាល ហ្វ្រច់​ជួប​កីឡាករ​រ៉ូ​ម៉ា​នី Lucian Buteវាយ​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថាប័ន IBF ​លើ​ទឹក​ដី​របស់​ខ្លួន​

Posted: 01 Mar 2012 11:27 PM PST

កីឡាករ​អង់​គ្លេស​ខាល ហ្វ្រច់​
ខាល់ ហ្វ្រច់​នឹង​វិល​ត្រឡប់​ទៅ​កាន់​Nottingham​​ទឹក​ដី​កំណើត​របស់​ខ្លួន​ជា​លើក​ទី​១​រយៈ​ពេល​៣​ឆ្នាំ​ដើម្បី​វាយ​ដណ្តើម​ខ្សែ​ក្រ​វាត់​ស្ថា​ប័ន IBFក្នុង​ប្រ​ភេទ​ទម្ងន់ Super Middleweight​​ពី​កី​ឡាករ​​រ៉ូ​ម៉ា​នី Lucian Bute​នៅ​សង្វៀន​ Capital FM Arenaនៅ​ថ្ងៃ​ទី​២៦​ខែ​ឧ​សភា​ខាង​មុខ​។ គិត​ពី​ឆ្នាំ​២០០៩​មក វា​ជា​លើក​ទី​១​សម្រាប់​កីឡាករ​វ័យ​៣៤​ឆ្នាំ​ហ្វ្រច់​ដែល​ប្រកួត​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ពោល ​គឺ​បន្ទាប់​ពី​គេ​ផ្តល់​ជូន​ការ​បរាជ័យ​ជា​លើក​ទី​១​ក្នុង​អា​ជីព​ទៅ​កីឡាករ​អ៊ែន​ឌ័រ ឌី​រែល​។ ​ចាប់​ពី​ឆ្នាំ​២០០៩​មក ហ្វ្រច់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ដា​ណឺ​ម៉ាក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!