Koh Santipheap Daily

Koh Santipheap Daily


សិក្ខាសាលាក្របខណ្ឌអាស៊ាន-ជប៉ុន ស្តី​ពីគំនិតផ្តួចផ្តើមរបស់អាស៊ាន អំពីការគ្រប់​គ្រងផ្លូវទន្លេ

Posted: 26 Feb 2012 11:07 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ លោក ស ខេង ឧប​នាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាក្រប​ ខណ្ឌអាស៊ាន-ជប៉ុនស្តីពីគំនិតផ្តួមផ្តើមរបស់​ អាស៊ានអំពីការគ្រប់គ្រងផ្លូវទន្លេដែលរៀបចំនៅ​សណ្ឋាគារសាន់វ៉េ កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១២ ដោយមានការចូលរួមពីឯកអគ្គរាជទូត​ជប៉ុន និងបណ្តាឯកអគ្គរាជទូត​-រដ្ឋទូត​អាស៊ាន​

ការនាំ​ចូល​​ឧស្ម័ន​​របស់​ចិន​​មានការ​កើនឡើង​​​66,7%

Posted: 26 Feb 2012 11:04 PM PST

​គណៈ​កម្មាធិការ​​រដ្ឋចិន​​​ទទួល​បន្ទុក​ការអភិ​វឌ្ឍន៍​​ និងកែទម្រង់​​ CEDR រាយការណ៍​ថា ​​ការ​នាំ ចូល​ឧស្ម័ន​​​ធម្មជាតិ​របស់​ចិនមានការ​​កើន​ឡើង​​ដល់​​​៦៦,៧% ​គឺឡើង​ដល់​​​​៣,៦​​ពាន់​លាន​ម៉ែត្រគូប ក្នុងខែ​មករា​។​ CEDR គូសបញ្ជាក់​ថា ​ការកើនឡើង​​​​យ៉ាង​ខ្ពស់​នេះ​​នៃការ​​​នាំ​ចូលឧស្ម័ន​​របស់​ចិន​​បង្ហាញពី​ការ​កើនខ្ពស់​​ដែរ​នៃ​​សេចក្តីត្រូវការ​​ឧស្ម័នធម្មជាតិ​​ របស់ប្រទេស​​។

​ចាប់ផ្តើម​​​​សមយុទ្ធយោធា​​​​រួមអាមេ​រិក​-កូរ៉េ​ខាង​ត្បូង​

Posted: 26 Feb 2012 10:55 PM PST

លោកគីម ជុង​អ៊ុន ​ពិនិត្យ​​​មើល​ព្រំដែន​​
ខណៈ​​ដែល​​​សមយុទ្ធ​​​យោធា​រួម​​ឈ្មោះ KEY RESOLVE រវាង​កង​ទ័ពកូរ៉េ​ខាង​ត្បូង និង​កង ទ័ព​​​អាមេ​រិក​​ទើបចាប់​ផ្តើម​នាថ្ងៃទី​​​២៧ កុម្ភៈ ​​ប្រទេស​កូរ៉េ​ខាងជើង​​បន្ត​ការ​ចោទ​ប្រកាន់​​​​​ចំពោះ​សមយុទ្ធ​​នេះ ហើយ​​​​​មេដឹកនាំ​​​ថ្មីរបស់​កូរ៉េ​ខាង​ជើង​​​​ លោកគីម​ ជុង​អ៊ុន ​​​កាលពី​​សប្តាហ៍​មុន​បានចុះ​​​មក​ពិនិត្យ​​​កង​ឯកភាព​​កាំភ្លើងធំ​​ ដែល​ធ្លាប់​​បាញ់ប្រហារ​​មក​លើ​​​កោះ YEON-PYEONG កាលពីខែ​វិច្ឆិកា ​ឆ្នាំ​​២០១០​​។​

ម៉ូតូ​​ឌុប​បុក​គ្នា​ជា​មួយ​ម៉ូតូ​អាយ​ខុន​រង​របួស​​ទាំង​សង​ខាង​សង​១០​ដុល្លារ​

Posted: 26 Feb 2012 10:42 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រី​មសេ​១២៥ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​អាយ​ខុន នៅតាម​មហា​វិថី​ម៉ៅ​សេ​ទុង​កែង​​​ផ្លូវលេខ​១​៦៧ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌចំការមន ​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ បណ្តាល​ឱ្យ​មនុស្ស​បី​នាក់​រង​របួស។

បាឡូតេលលី​បង្ហាញ​អត្ថ​ន័យ​លើ​អាវ​ពីការ​ស្រឡាញ់​គូ​​ស្នេហ៍​

Posted: 26 Feb 2012 10:40 PM PST

កីឡា​ករ​ម៉ារីយ៉ូ បាឡូតេលលី  និង​គូស្នេហ៍​
កីឡា​ករ​ម៉ារីយ៉ូ បាឡូតេលលី ខ្សែ​ប្រយុទ្ធ​ក្លឹប Man City បាន​បង្ហាញ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​ដោយ​លាត់​អាវ​បង្ហាញ​ពាក្យ​ថា​«Raffaella Ti Amo»​ មាន​ន័យ​​ថា​ «បង​ស្រឡាញ់​អូន ​រ៉ាហ្វា​​អេលឡា »​ ប្រគល់​ជូន​គូស្នេហ៍​​នាង​រ៉ាហ្វា​អេល​ឡា ហ្វីហ្គោ ក្រោយ​ពី​ការ​ប្រកួត​ក្រប​ខណ្ឌ​ប្រឺមីញេ​លីក​អង់គ្លេស យក​ឈ្នះ​ក្លឹប​Blackburn ក្នុង​លទ្ធ​ផល​ 3-0 កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍កន្ល​ង​ទៅ ។ កីឡា​ករ​​បាឡូតេលលី​ ធ្វើ​ឱ្យ​ក្លឹប​ Man City នាំ​មុខ​នៅ​នាទី​ទី​៣០​ បន្ទាប់​មក​ក៏​បញ្ជូន​ក្តី​ស្រឡាញ់​ទៅ​គូស្នេហ៍​នៅ​ទី​ក្រុង​ណេប៉ើល​ ប្រទេស​​​អ៊ី​តាលី ដោយ​ពាក់​អាវ

កី​ឡា​កា​រិ​នី​អា​មេ​រិក​ស្ទែន​ហ្វត​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល​នៅ​សិង្ហ​បុ​រី​

Posted: 26 Feb 2012 10:37 PM PST

កី​ឡា​កា​រិ​នី​អា​មេ​រិ​ក​ស្ទែន​ហ្វត
នាង​អ៊ែន​ជេឡា​ ស្ទែន​ហ្វត​​​បានសម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រកួត​វាយ​កូន​ហ្គោល​កម្ម​វិធី HSBC Women's Champions​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​៤​សែន​ដុល្លា​អា​មេរិក​។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ Tanah Merah Country Club ប្រ​ទេស​សិង្ហ​បុរី​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​២៦​កុម្ភៈ ​។ នាង​ស្ទែន​ហ្វត​​​ដែល​បាន​នាំ​មុខ​កាល​ពី​ជុំ​បើក​​ឆាក​​ ​ធ្វើ​បាន​លទ្ធផល​សរុប​​១០​អាន់​ឌ័រ ២៧៨​ ពោល​គឺ​បន្ទាប់​ពី​នាង​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​១ អាន់​ឌ័រប៉ា​៧១ ។ នេះ​គឺ​ជា​ពាន​ជើង​ឯក​របស់​សមា​គម​ LPGA Tour

2.500នាក់​​​ចូលរួម​​​ខួប​លើក​ទី​101ទិវា​​​នារី​​​8មីនា​​​និង​ការ​​​តាំងពិព័រណ៍​​​បង្ហាញ​​​ស្នា​ដៃ​​​ស្ត្រី

Posted: 26 Feb 2012 10:37 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តពោធិ៍សាត់ ៖ មន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរសុខាភិបាល និង​អង្គការ​សម្ព័ន្ធសុខភាពកុមារនិងសុខភាពបន្តពូជ កាលពី​ថ្ងៃទី២៦ កុម្ភៈ ២០១២ បានប្រារព្ធទិវាអន្តរ​ជាតិនារី៨មីនាខួបលើកទី១០១ ក្រោមប្រធាន បទ«មាតាដ៏ឆ្នើមរបស់ខ្ញុំ»។ ពិធីនេះបានប្រារព្វ​ធ្វើ​នៅលើកោះសំពៅមាស ដោយមានអ្នកចូល​រួម​​​ចំនួន​២.៥០០នាក់ ក្រោមអធិបតីភាពលោក​

កីឡាករអាហ្សង់ទីនឈ្នះជើងឯកតឺន្នីសនៅបារាំងខណៈ​​​កីឡាករអេស្ប៉ាញ ឈ្នះនៅអាហ្សង់ទីន

Posted: 26 Feb 2012 10:34 PM PST

កីឡាករអាហ្សង់ទីនឌែលប៉ូត្រូ
កីឡាករអា​ហ្ស​ង់​ទីន​​ចូ​អាន ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​​ក្លាយ​ជា​​អ្នក​លើក​ពាន​ជើង​ឯក​កម្ម​វិធី​ ATP Open 13 នៅប្រ​ទេសបា​រាំង​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​កុម្ភៈ ​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​ម្ចាស់​ផ្ទះ​​ Michael Llodra ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ស្រប​ពេល​ជា​មួយ​គ្នានោះ​ដែរ កីឡាករ​អេស្ប៉ាញ​​David Ferrer បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្ម​វិធី​ ATP Buenos Aires Open ក្រោយ​ពី​បាន​យក​ឈ្នះ​គូ​ប្រជែង​របស់​ខ្លួន​សញ្ជាតិអេស្ប៉ាញ​ដូច​គ្នា​ Nicolas Almagro​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ Buenos Aires ប្រ​ទេស​អា​ហ្សង់​ទីន​។​ នៅ​ទីលាន​ប្រកួត​ក្រុង Marseille

បោះប្រជា​មតិ​ពេលមាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ីរី​​ស្លាប់​យ៉ាង​តិច​​59នាក់​ទៀត​

Posted: 26 Feb 2012 08:07 PM PST

ពលរដ្ឋ​​​ស៊ីរី​​នាំគ្នា​បោះ​​ប្រជាមតិ​
ជនស៊ីវិល​​​ និងទាហាន​ស៊ីរីយ៉ាង​តិច​​​​៥៩​នាក់​ទៀត​​បានត្រូវស្លាប់​​​​ក្នុងការប៉ះទង្គិច​គ្នា​​​នានា​កាល​ពី​​​ថ្ងៃទី​​​​២៦ កុម្ភៈ ​ជាថ្ងៃ​បោះ​ប្រជា​​មតិ​​​លើ​រដ្ឋ​​ធម្មនុញ្ញ​ថ្មី​​ ដែលនឹង​​អាច​ឱ្យ​​​លោក​ប្រធានាធិបតី​​​​បា​ចា​អាល់​អាសាដ ​​រក្សា​អំណាច​រហូត​ដល់​​​ឆ្នាំ​២០២៨​។​ ការវាយប្រហារ​​​របស់កង​​យោធា​​​ប្រឆាំង​​សង្កាត់​នានា​កាន់​​កាប់​​​ដោយ​ពួក​​បះបោរ​​​នៅ​ទីក្រុង​​ហូម ​​បាន​សម្លាប់​​​ជនស៊ីវិល​​​​១២​នាក់ ហើយ​​​ជនស៊ីវិល​​​៣នាក់​ទៀត​ស្លាប់​​​នៅទីក្រុង​​ដាម៉ាស់ ​ពេលកង​កម្លាំង​​​​សន្តិសុខ​​បាញ់ប្រហារ​​​លើ​បាតុ​កម្ម​មួយ ។ ​

កិនទឹកអំពៅ​​ភ្លាត់​ស្នៀត​​ដៃចូល​ម៉ាស៊ីន​ខ្ទេច​ម្ខាង​

Posted: 26 Feb 2012 08:06 PM PST

ស្រ្តីរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ស្រ្តីម្នាក់រងរបួស​ដាច់​រលាត់​ស្បែក ​បែកប្រអប់ដៃខាងស្តាំខ្ទេច​​​ត្រូវ​អ្នក​ភូមិបញ្ជូនទៅសង្គ្រោះបន្ទាន់​នៅ​ មន្ទីរពេទ្យ​កាល​ពីវេលា​ម៉ោង​៤និង១៥នាទីរសៀលថ្ងៃទី២៦ កុម្ភៈ ២០១២ បន្ទាប់​​ពីភ្លាត់​ស្នៀត​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​កិន​ទឹក​អំពៅ។

មិនទាន់​​ចាប់​បាន​​ខ្មាន់កាំភ្លើង​​​​ដែល​បាញ់​​កម្មការិនី​​​របួសធ្ងន់​​៣នាក់​នៅ​រោងចក្រ​​​​កៅ​វ៉េ​ ក្រុង​បាវិត​​នៅឡើយទេ​

Posted: 26 Feb 2012 08:04 PM PST

​ខេត្តស្វាយរៀង​​​​​ ៖ រយៈពេល៨ថ្ងៃហើយ ជនសង្ស័យដែលបាញ់កម្មកររោងចក្រផលិតស្បែកជើងកៅវ៉េ ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២០​ កុម្ភៈ ២០១២ ​កន្លងមកនេះ នៅមិនទាន់ត្រូវបាន​ចាប់ខ្លួន​នៅឡើយទេ ។

ម៉ូតូសង់​កូរ៉េ​បុក​រថយន្ត​ឆ្លាម​អ្នក​បើក​បរ​ផ្លោង​ជា​ច្រើន​ម៉ែត្រ​​តែ​របួស​ស្រាល​

Posted: 26 Feb 2012 07:57 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ដ​ឆ្លាម ដោយសារ​តែ​ជាន់​​ហ្វ្រាំង​មិន​ទាន់​នៅ​ពេល​ដែលរ​ថយន្ដ​នេះ​បត់​ឆ្វេង​លឿន​​ ជា​ហេតុ​​បណ្ដាល​ឱ្យ​ម៉ូតូ​​បុក​ចំ​ក្បាល​រថយន្ដ​ក្នុង​ទិស​ដៅ​ប​ញ្ច្រា​ សទិស​គ្នា ហើយ​អ្នក​បើកបរម៉ូតូបាន​ផ្លោ​ង​ជាច្រើន​ម៉ែត្រ​ ប៉ុន្ដែ​​សំណាង​ល្អ​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ​។

រថយន្ត CRV ​បើក​បុក​​​បង្គោល​​ដង​គោម​​បំភ្លឺ​​ផ្លូវ​រួច​រត់​គេច​បាត់​ស្រមោល​ត្រូវ​សមត្ថ​កិច្ច​​កត់​ស្លាក​​ទុក​

Posted: 26 Feb 2012 07:55 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ CRV ពណ៌​ខ្មៅ ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ទៅ​បុក​បង្គោល​ដងគោម​បំភ្លឺ​ផ្លូវ​នៅ​ចិញ្ចើម​ ផ្លូវ ហើយ​បើក​រត់​គេច​បាត់​ស្រមោល សូ​ម្បី​តែ​ប៉ូលិស​ឃាត់​ក៏​មិន​ឈប់​ដែរ ដោយសារ​ឃើញ​ប៉ូលិស​តែ​ម្នាក់ឯង។ ហេតុការណ៍​នេះ​កើត​ឡើង​ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៧ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​១៦៣​កែង​៣១០ ​ស្ថិត​ក្នុង​ភូមិ​២

ស្លាប់​​6នាក់​​ក្នុង​អំពើហិង្សា​​​​សាសនា​នៅ​ភាគកណ្តាល​​​នីហ្សេរីយ៉ា​

Posted: 26 Feb 2012 07:55 PM PST

មនុស្សយ៉ាង​តិច​​៦​នាក់​​​បានត្រូវស្លាប់​​​ ហើយ​ជាច្រើន​​សិបនាក់​​ទៀត​ត្រូវរបួស​​កាលពីថ្ងៃទី​​​២៦ កុម្ភៈ ​ក្នុងអំពើហិង្សា​​​ថ្មីៗ​​រវាង​ពួកគ្រិស្ត​​ និង​​ពួក​អ៊ិស្លាម​​នៅទីក្រុង​​​ JOS ភាគ​កណ្តាល​​​នីហ្សេរីយ៉ា​​​ក្រោ​យពីការ​វាយប្រហារ​ប្រឆាំង​​​ព្រះវិហារ​​គ្រិស្ត​​​មួយ ​ដោយ​ក្រុម​​​អ៊ិស្លាម​​បូកូ​​ហារ៉ាម​មក​។​ ក្នុង​សន្និសីទ​​​​តាមទូរស័ព្ទ​​​មួយជា​មួយ​​​បណ្តា​​អ្នក​កាសែត​​​អ្នក​នាំពាក្យ​​​របស់​ក្រុម​​​បូកូ​ហារ៉ាម​​និយាយ​ថា ​យើងវាយប្រហារ​​​ព្រះវិហារ​​​គ្រិស្ត​​នេះ ពីព្រោះ​​យើង​​សម្រេច​​​ថា នឹង​​វាយប្រហារ​​​ព្រះ​វិហារ​​​គ្រិស្ត​​​ណា​ក៏ដោយ ​​​​។

ឌ្រីមសេ​១២៥ ​ដួល​ច្រងាង​លើ​ផ្លូវ ដោយ​សារ​ប៉ះ​ជា​មួយ​​ម៉ូតូ​ស្តេប​អ្នក​បើក​បរ​ស្រវឹង​

Posted: 26 Feb 2012 07:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីម​សេ១២៥ បាន​​ដួល​ច្រងាង​នៅ​លើ​ផ្លូវ​ឯ​អ្នកបើកបរ​វិញ​រង​របួស​រលាត់​ដៃជើង ដោយ​សារ​តែ​ម៉ូតូ​ស្តេ​ប​បើកបរ​ដោយ​បុរស​ម្នាក់ រួម​ជាមួយ​នឹង​មិត្ដភក្ដិ​សុ​ទ្ធតែ​ស្រវឹងស្រា​ដូច​គ្នា ហើយ​បើកបរ​មិន​គោរពភ្លើង​សញ្ញា​ជា​ហេតុ​ធ្វើ​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្តេ​ប ​បើក​​ឆ្លងភ្លើង​ក្រហម​មក​កៀរ​ម៉ូតូឌ្រីមសេ១២៥ ​បណ្ដាល​ឱ្យ​ដួល​លើ​ទ្រូងផ្លូវ​​រង​របួស ​កាល​ពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​

ម៉ូតូ​ SL ជិះ​អត់​បើ​ក​ភ្លើង​បុ​កគ្នា​ពេញ​ទំ​ហឹង​ជា​មួយ​ឌ្រីមសេ​125​របួស​ធ្ងន់​ ស្រាល​2នាក់​

Posted: 26 Feb 2012 07:53 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​របួសធ្ងន់ និង​​ម្នាក់​ទៀត​របួសស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​​គ្នា​ជាមួយ​ម៉ូតូ SL អត់​បើកភ្លើង​ពេល​យប់​នៅ​ជិត​សាលា​អន្ដរជាតិ​ប៊ែ​ល​ធី លើ​​ផ្លូវ​លេខ​៤៨៨​ ភូមិ​៣​ សង្កាត់​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពី​​​វេលា​ម៉ោង​៣​ និង​០៥​នាទី​រំ​លង​អធ្រាត្រ​ថ្ងៃ​ទី​២៧ កុម្ភៈ ។

​ពួកឧទ្ទាម​​​ FARC កូឡុំប៊ី​​​ប្រកាស​បញ្ឈប់​​​​ការ​ចាប់​ពង្រត់ និង​​ដោះ​លែង​​​ចំណាប់​​ខ្មាំង​​​

Posted: 26 Feb 2012 07:51 PM PST

រូប​ប៉ូលិស​​ដែល​ជាប់ជា​ចំណាប់​ខ្មាំង​របស់​ពួក FARC
​ពួកឧទ្ទាម​​​នៃកង​កម្លាំង​បដិវត្តន៍​​​កូឡុំប៊ី FARC បានប្រកាស​​​កាលពីថ្ងៃទី​​​២៦ កុម្ភៈ ​​ថា ពួកគេ​បញ្ឈប់​​ការ​ចាប់​​​ពង្រត់​​មនុស្ស និង​​ថា ពួក​ទាហាន​​​ និងប៉ូលិស​​ដែលជាប់​ជា​​​ចំណាប់​ខ្មាំង​​នឹង​ត្រូវ​​ដោះលែង​​​នាពេល​​​ឆាប់​ៗ​​ខាងមុខនេះ​។​ ពួកឧទ្ទាម FARC នៅឃុំ​ទុកសមាជិក​​១០​នាក់ នៃ​កង​​​កម្លាំង​​ប្រដាប់អាវុធ​​​កូឡុំប៊ី​​ ព្រមទាំង​​​ជនស៊ីវិល​​ជា​ច្រើន​​​​រយនាក់​​ដែល​ត្រូវ​​​ចាប់​ពង្រត់​​​ក្នុង​គោល​បំណង​ទារ​ប្រាក់​លោះ​​​សម្រាប់​​យកមក​ផ្គត់​ផ្គង់​​​​ដល់​ការ​តស៊ូ​របស់​ពួកគេ​ ប្រឆាំង​រដ្ឋា​ភិ​បាល​​កូឡុំ​ប៊ី​​​។​

ចេញពី​​ខួប​កំណើត​​ស្រវឹង​ជោកជាំ​​កូន​ចៅ​​សុខ​ចិត្ត​ដឹក​មេ​អស់​ថាម​ពល​ដួល​សន្លប់​​ស្តូក​

Posted: 26 Feb 2012 07:50 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរសពីរ​នាក់​ដែល​ត្រូវ​ជា​មេ​ និង​កូន​ចៅ​ចេញពី​ខួបកំណើត​ស្រវឹង​ជោក​ជាំ​ដូច​គ្នា ហើយ​កូនចៅ​ដណ្ដើម​មិនឱ្យ​មេបើកម៉ូតូ​ទេ ដោយ​​និយាយ​ថា​កូនចៅ​ត្រូវ​តែ​ដឹក​មេ ខណៈ​បើក​​ម៉ូតូ​ដឹក​មេ​មក​ដល់​ផ្លូវកែង​​អស់​ថា​ម​ពល​ក៏​ដួល​ម្នាក់​ឯង​ ប្រាវ​សន្លប់​ស្ដូក តែ​មេ​នៅ​សល់​ថាម​ពល​ខ្លះ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ កាល​​ពី​​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២៧

ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ភ្នំពេញ​ប្រកា​សពី​អ្នក​ឈ្នះ​រង្វាន់​ប្រាក់​សុទ្ធ​

Posted: 26 Feb 2012 07:44 PM PST

តំណាង​ក្រុម​ហ៊ុនផលិត​​ស្រា​បៀរ​ភ្នំពេញផ្តល់​រង្វាន់​ជូន​ដល់​អតិថិជនដែល​បាន​ឈ្នះ​
​រាជធានី​ភ្នំពេញ ៖​ ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ភ្នំពេញ​ បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​​​ទឹក​ប្រាក់​​​សុទ្ធ​ជា​លើក​ទី​១​ ចំនួន​៩​រង្វាន់​ក្នុង​កម្ម​វិធី​ចាប់​ឆ្នោត​ផ្តល់​រង្វាន់​ជូន​ដល់​អតិថិជន​របស់​ខ្លួន​កាល​​ពី​ថ្ងៃ​ទី​​១ កុម្ភៈ កន្លង​មក​ ។ ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ភ្នំពេញ បាន​បង្កើត​ឱ្យមាន​កម្មវិធី​ពិសេស​សម្រាប់​គូ​ស្វា​មី​ភរិយា​ ដែល​បាន​ជាវ​ស្រា​បៀរ​ភ្នំពេញ យក​ទៅ​ពិសា​នៅ​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ខ្លួន ដោយ​ការ​​ចាប់ឆ្នោត​ផ្សង​សំណាង​ផ្តល់​រង្វាន់​ជា​ប្រាក់​សុទ្ធ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​​​ពី​រង្វាន់​ធំ​ទី​១​ដល់​ទី​៩ ។

នារី​ម្នាក់​សន្លប់​​ត្រូវ​សង្សារ​ត្រកង​​យក​ទៅ​មន្ទីរ​ពេទ្យ​​ប្រាប់ថា ​លេប​ថ្នាំង​ងុយ​​ដេក​អស់​៣០​គ្រាប់​

Posted: 26 Feb 2012 06:47 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​សន្លប់​ស្ដូកស្ដឹង​ត្រូវសង្សារ​បីត្រកង​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​​ដោយ​ប្រាប់​ថា ​នាង​លេបថ្នាំ​ងងុយដេក​អស់​៣០​គ្រាប់ កាល​ពី​វេលា​​ម៉ោង​១២​និង​២០​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃទី​​២៧ កុម្ភៈ ២០១២ ​នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។

គ្រោះថ្នាក់ចរាចរណ៍​​បន្តិច​បន្តួច​​​បង្ក​ជា​ធំ​ដកកាំភ្លើង​​ភ្ជង់​គំរាម​ធ្វើ​ឱ្យ​​ប៉ូលិស​​រត់​ចែក​ផ្លូវ​គ្នា​

Posted: 26 Feb 2012 06:47 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​រវាង​​រថយន្ដ​និង​ម៉ូតូ បណ្ដាល​ឱ្យ​មនុស្ស​២​នាក់​រង​របួស​តិចតួច​ប៉ុណ្ណោះ ប៉ុន្ដែ​បាន​ក្លាយ​ទៅ​ជា​ទំនាស់​គ្នា​រហូត​​ដល់​ដក​កាំភ្លើងខ្លី​ភ្ជង់​ គំរាម​ធ្វើ​ឱ្យ​ប៉ូលិស​ចរាចរ​​ដែល​ចុះ​ទៅ​វាស់វែង​ និង​សម្រប​សម្រួល​រត់​ចែកផ្លូវ​គ្នា​ទាំង​ព្រលឹង​ចុង​សក់ ​កាល​ពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១២ ​នៅ​ចំណុច​ខាងកើតស្តុប​ផ្សារ​ដី​ហុយ​តាម​

យន្តហោះ​គ្មាន​មនុស្សបើក​អាមរិក​មួយ​គ្រឿងធ្លាក់​​​​នៅប៉ាគីស្ថាន​

Posted: 26 Feb 2012 06:44 PM PST

​​ទូរទស្សន៍​​ប៉ាគីស្ថាន DAWN រាយការណ៍​​​ថា យន្តហោះ​​គ្មាន​មនុស្ស​​​បើក​​​របស់អាមេរិក​​​មួយ​គ្រឿង​បានធ្លាក់​កាលពីយប់ថ្ងៃទី​​​២៥ កុម្ភៈ នៅ​វ៉ា​ហ្ស៊ី​រីស្ថាន​ខាង​ជើង​​ជា​តំបន់​​កុល​សម្ព័ន្ធ​​​មួយនា​ភាគពាយ័ព្យ​​ប៉ាគីស្ថាន​។​ យន្តហោះ​នេះ​បានធ្លាក់​​នៅ​​​មៀរ​អាលី ​តំបន់​វ៉ា​ហ្ស៊ីរីស្ថាន​ខាង​ជើង ​​ជាប់ព្រំដែន​​​​រវាង​ប៉ាគីស្ថាន​ និងអាហ្វហ្គានីស្ថាន​​​ដែល​នៅទីនោះ​​ពួក​សកម្ម​ប្រយុទ្ធ​​តែង​ធ្វើ​​​ការ​វាយប្រហារ​​​​ឆ្លង​កាត់​ព្រំដែន​​ជា​ញឹកញាប់​​ ប្រឆាំង​​​​កង​កម្លាំង​​​អូតង់​​នៅអាហ្វ​ហ្គានីស្ថាន​​។​

យុវជន​​ស្ទាវ​បើក​រថយន្ត​​ប្រណាំង​​គ្នា​ជ្រុល​​ទៅ​បុក​ដើម​គគីរ​វត្ត​ភ្នំ

Posted: 26 Feb 2012 06:42 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖រថយន្តកាមរីស៊េរីទំនើប​មួយគ្រឿង ពណ៌ទឹកប្រាក់ បើកបរដោយយុវ​ជន​ស្ទាវ ហើយប្រណាំងជាមួយរថយន្តកូរ៉ូឡា និង​ចាក់កួរចុះឡើង​ៗ​បានជ្រុលទៅបុកដើមគគីរមុខ​ នាឡិកាវត្តភ្នំកាលពីវេលាម៉ោង០១រំលង​អធ្រាត្រឈាន​ចូលថ្ងៃទី២៧ កុម្ភៈ ២០១២។ នៅ​ក្នុង​​ហេតុ​ការណ៍​នេះមិនមានស្លាប់ ឬរបួស​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែរថយន្តកាមរីស៊េរីទំនើប​ដែល​បើក

​ភូមិគ្រឹះ​ប៊ីនឡាដេន​​​នៅប៉ាគីស្ថាន​​ពិតជា​​​ត្រូវ​កម្ទេច​ចោល​

Posted: 26 Feb 2012 06:41 PM PST

​ផ្ទះដែល​ប៊ីនឡា​ដេន​​​ធ្លាប់​រស់​នៅ​​​ពេលកំពុង​​​រង​ការ​កម្ទេច
​អ្នក​ទទួលខុសត្រូវ​​ម្នាក់​របស់​​​ភ្នាក់​ងារ​សន្តិ​សុខ​​​មូលដ្ឋាន​​គូស​បញ្ជាក់​ថា ភូមិគ្រឹះ​​​ជា​កន្លែង​លាក់ខ្លួន​​​របស់​អតីត​​ប្រមុខ​​អាល់​កៃ​ដា ​អូសាម៉ា ប៊ីនឡាដេន ​រហូត​ដល់​កង​កុំម៉ង់ដូ​​ពិសេស​​អាមេ​រិក​​វាយឆ្មក់​​សម្លាប់​ស្ថិតនៅ​ទីក្រុង​​​អាប់​បូ​តា​បាដ របស់​ប៉ាគីស្ថាន​​ត្រូវ​បានកម្ទេច​ចោល​​ទាំង​ស្រុង​​ហើយ​។​ ប្រភពនេះ​​បន្ត​ថា ការកម្ទេច​​​ផ្ទះ​​នេះ​ចោល​​ចាប់​ផ្តើម​​ពី​យប់ថ្ងៃទី​​​​២៥ កុម្ភៈ ​មក រួច​ត្រូវ​កម្ទេច​​​​អស់​នា​យប់ថ្ងៃទី​​​២៦ កុម្ភៈ ​។

ស្ត្រីមានផ្ទៃពោះ​​៧​ខែ និង​នារីម្នាក់​​ទៀត​កំពុង​ជិះ​កង់​ត្រូវ​រថយន្ត​កាមរី​​ស្រវឹង​បុក​ធ្លាក់​​​ប្រឡាយ​

Posted: 26 Feb 2012 06:40 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់ និង​នារី​ម្នាក់​កំពុង​ជិះ​កង់​តាម​ចិញ្ចើម​ផ្លូវ ស្រាប់​តែ​​ត្រូវ​រថយន្ដ​កាម​រី​ស៊េរី​៩៥ ពណ៌​ស្លែ បុក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ទាំង​រថយន្ដ​ និង​កង់​ព្រម​ទាំង​នារី​ម្នាក់​ប្រលាក់​ភក់​ពេញ​ខ្លួនប្រាណ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​​ចំណុច​ភូមិ​ព្រៃ​តឹកកែ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

កូន​​ប្រុស​លោក​ឧត្តម​សេនីយ៍​​​ម្នាក់​​បើក​រថយន្ត​ម៉ាក​ស៊ី​អ័រ​វី ​ស៊េរី​ទំនើប​​ចុះទឹក​​ទន្លេ​សាប​

Posted: 26 Feb 2012 06:37 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ស៊ីអ័រ​វី ​ពណ៌​ខ្មៅ ​​មួយ​គ្រឿង​​ដែល​គេ​ស្គាល់​​ម្ចាស់​ជា​​កូន​ប្រុស​របស់​លោក​ឧត្តម​សេនីយ៍​​ កង​ទ័ព​​ជើង​គោក​ម្នាក់​ រួមដំណើរ​​ជា​មួយភរិយា​​បាន​បើក​បោះ​ពួយ​ចុះ​ច្រាំង​ទន្លេ​​ដែល​មាន​ ទម្រេលជាង​១០​ម៉ែត្រ​ងូត​ទឹក​លេង ។ ទោះ​បីជា​យ៉ាង​ណា​ពុំ​មាន​មនុស្ស​រង​របួសឡើយ ដោយ​សារ​អ្នក​ស្រុក​នាំ​គ្នា​​ជួយ​សង្គ្រោះ​​ទាញ​រថយន្ត​ដែល​អណ្តែត​ទឹក​ចូល ​ខាង​ ហើយ​នាំគ្នា​​

អាឆ្លាមបោះពួយ​​ចូល​ស្នាម​​​ភ្លោះ​ម្ចាស់​​របួស​​ធ្ងន់ ខណៈ​តាកូម៉ា បុក​តា​អាចារ្យ​​ម្នាក់​ស្លាប់​

Posted: 26 Feb 2012 06:35 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ក្រុង​ប៉ោយប៉ែត ៖ ​គ្រោះ​​​​​​​​​​​​ថ្នាក់​ចរាចរណ៍​​២​ករណី​​បាន​កើត​ឡើង​ផ្ទួនៗ​​គ្នា​​​កាល ​ពី​រសៀល​ថ្ងៃ​ទី​​២៦ កុម្ភៈ ២០១២ ​ដោយ​មួយ​ករណី​​រថយន្ត​កាមរី​​ឆ្លាម​​បោះពួយ​លឿន​ហក់​ចូល​ស្នាម​ភ្លោះ​ ម្ចាស់​របួសធ្ងន់ និង​មួយ​​ករណី​ទៀត​រថយន្ត​តាកូម៉ា​​បុក​តា​អាចារ្យ​​ម្នាក់​ស្លាប់ ខណៈ​​​​កំពុង​​​បណ្តើរ​​កង់​ឆ្លង​ថ្នល់​ ស្ថិត​​ក្នុង​សង្កាត់​​តែ​មួយ គឺ​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត ។

សម្តេចតេជោហ៊ុន សែន អញ្ជើញ​ជាអធិបតី​​ប្រកាស​ផ្សព្វផ្សាយ​ចលនា​​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​

Posted: 26 Feb 2012 05:06 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​​ប្រកាស​​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ចលនា​​ប្រឡង​ប្រណាំង​​ទីក្រុង​ស្អាតនៅវិមាន​សន្តិភាពនា​វេលា​ម៉ោង​៨​និង​៣០នាទី​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ២០១២ ដោយ​មានការ​ចូលរួមពី​សំណាក់​មន្ត្រី​​​ជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល​ អង្គការជាតិ-​អន្តរ ជាតិ​​ និង​ដៃ​គូអភិ​វឌ្ឍន៍នានា

អ្នក​កាប់​ឈើ​គ្រញូង​លើភ្នំ​ដង​រែក​បន្តរង​គ្រាប់​កាំភ្លើង​សៀម

Posted: 26 Feb 2012 03:59 AM PST

អ្នកឡើងកាប់ឈើនៅភ្នំដងរែក
ខេត្តឧត្តរមានជ័យ៖ សព​ពលរដ្ឋខ្មែរ​ចំ​នួន​៣​នាក់​ ដែល​គេ​ស្គាល់​អត្ត​សញ្ញាណគឺ ​១​​-ឈ្មោះ សឿន សៀប ភេទ​ប្រុស ​អាយុ​៣១ឆ្នាំ ២-ឈ្មោះ ម៉េន ភី ភេទប្រុស​ អាយុ​​២៨ឆ្នា​ំ និង៣- ឈ្មោះ ឡូយ ឃ្លី ភេទប្រុស ​អាយុ​៤៣ឆ្នាំ បាន​ត្រូវ ​សមត្ថ​កិច្ច​ថៃបញ្ជូន​មកប្រ​គល់​ឱ្យ​ភា​គី កម្ពុជា​នៅ​ច្រក​ទ្វារអន្ត​រជាតិ​អូរ​ស្មាច់​​កាល​ពី​ថ្ងៃ​ទី២៣ កុម្ភៈ ។ ក្រៅ​ពី​អ្នក​ដែល​ស្លាប់​នេះ​ មាន​ព័ត៌​​មាន​ថា ពល​រដ្ឋ​

ជើង​ឯក​ឆ្លុះ​ត្រីល្បី​ឈ្មោះ​ក្នុង​ភូមិ​ចង​កធ្វើ​អត្ត​ឃាត​ដោយ​សារត្រី

Posted: 26 Feb 2012 03:38 AM PST

ក្នុងពិធីបុណ្យសព
ខេត្តស្វាយរៀង ៖ បុរស​​ម្នាក់​ដែល​អ្នក​ភូមិ​ផ្តល់​​​រហស្ស​នាម​ថ​ា ជា​​​ជើង​​ឯក​ខាង​ឆ្លុះ​​ត្រី​ពូកែ​ជាង​គេ​នោះ​បាន​ចង.ក​សម្លាប់​ខ្លួន​ដោយ​ គ្មាន​​មូល​ហេតុ បណ្តាល​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ទាំង​កណ្តាលអធ្រាត្រ​​ បន្ទាប់​ពី​​​អ្នក​ភូមិ​​ប្រទះ​ឃើញ​សព​បុរស​​នេះ​​ចង.ក​​នៅ​ដើម​ឈើ​មាត់​ ប្រឡាយ​​ទឹក​​​ក្នុង​ភូមិ​ដែល​ខ្លួន​រស់​នៅ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!