Koh Santipheap Daily

Koh Santipheap Daily


អាជ្ញាធរ​ស្រុក​ប្រកាស​សេចក្តី​ជូនដំណឹង​របស់ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នៅស្រុកម៉ាឡៃ

Posted: 27 Feb 2012 11:46 PM PST

ខេត្តបន្ទាយមានជ័យ ៖ ​នៅព្រឹកថ្ងៃទី២៧ កុម្ភៈ លោកទេព ឃុនណាល់ អភិបាល​ស្រុក​ម៉ា​ឡៃបានកោះអញ្ជើញភាគីដែលពាក់ព័ន្ធ​នឹងដី​ទំនាស់​ ដ៏រ៉ាំរ៉ៃយូរណាស់មកហើយ នៅក្នុងឃុំ​សន្តិភាព និងឃុំទួលពង្រ ស្រុកម៉ាឡៃ ដើម្បីចូល រួមស្តាប់សេចក្តីជូនដំណឹង (ស ជ ណ) របស់​ទី​ស្តី​ការគណៈរដ្ឋមន្រ្តី ។ ខ្លឹមសាររបស់ស ជ ណ​ថ្មី នេះបានលុបស ជ ណចាស់ពីមុនលេខ​៩០៦​ និង​

ប្រទះឃើញសពកម្មករអណ្តែតទឹក បន្ទាប់ពីធ្វើអត្តឃាតអារ.ក រួចលោតទឹក​សម្លាប់​ខ្លួន

Posted: 27 Feb 2012 11:31 PM PST

នៅកន្លែងប្រទះឃើញសព
ខេត្តក្រចេះ ៖ សពបុរសជាកម្មករ​ដែល​បាន​ធ្វើអត្តឃាត ដោយអារ.ក​រួច​លោតចូលក្នុង​ទឹកទន្លេនោះ ត្រូវបានអណ្តែត​ផុស​ឡើងវិញរយៈ​ពេលពីរថ្ងៃបន្ទាប់​ពីបុរស​រូប​នេះ​ បានធ្វើអត្តឃាត​សម្លាប់​ខ្លួនយ៉ាងសាហាវ​កាលពីថ្ងៃទី២៦ កុម្ភៈ ។

ចោរ​អាកា​៣​នាក់​ ចូល​ប្លន់​​ផ្ទះ​អ្នក​ភូមិ​​ប្រមូល​យក​ទាំង​បាយ​​សម្ល​ទៅ​ហូប​ក្នុង​ព្រៃ

Posted: 27 Feb 2012 11:26 PM PST

លំនៅឋានដែលចោរចូលប្លន់
ខេត្ត​កំពង់ឆ្នាំង ៖ ​ក្រុម​ចោរ​​មួយ​ក្រុម​មាន​​គ្នា​៣​នាក់ ​ប្រដាប់​ដោយ​​កាំភ្លើង​ AK ​ស្វាយ​មួយ​ដើម​ បាន​សម្រុក​ចូល​​​ប្លន់​ផ្ទះ​​ប្រជា​ពល​រដ្ឋ​​​មួយ​គ្រួសារ​កាល​ពី​​វេលា​ ម៉ោង​​៧​និង​៣០​នាទី​​យប់​​ថ្ងៃ​ទី​២៧ កុម្ភៈ ​២០១២ ស្ថិត​ក្នុង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ​​ហើយ​​យក​បាន​ទ្រព្យ​សម្បត្តិ​​មួយ​ចំនួន​ គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ។

​សភា​អាល្លឺម៉ង់​​អនុម័ត​​​​ផែនការ​​​ជួយសង្គ្រោះ​​ក្រិច​

Posted: 27 Feb 2012 11:17 PM PST

លោក​ស្រី​​​អធិការ​បតី​​អាល្លឺម៉ង់​​​
​​សភា​អាល្លឺម៉ង់​​បានអនុម័ត​​​កាលពីថ្ងៃទី​​២៧ កុម្ភៈ ​​លើ​ផែនការ​​ទី​២ មាន​ទឹកប្រាក់​ចំនួន​​១៣០​ពាន់​លានអឺរ៉ូ ​ដើម្បី​ជួយសង្គ្រោះ​​​​ប្រទេស​ក្រិច​ដែល​នឹង​​​​អាច​ឱ្យ​ប្រទេ​សនេះ​​ចៀស​​វាង​បាន​ពីកំហុស​​​នៃការ​គ្មានប្រាក់​​សង​បំណុល​​គេ​។​ ផែនការ​នេះ ត្រូវ​បាន​​អនុម័ត​​ដោយ​សមា​ជិក​​សភា​អាល្លឺម៉ង់​​​​​៤៩៦​រូប ក្នុង​ចំណោម​សមាជិក​សភា​ទាំងអស់​​​​៥៩១​រូប ។ អធិការ​បតី​​អាល្លឺម៉ង់​​​

វ្ល៉ាឌីមៀ ឃ្លីតស្កូអះអាងថា កីឡាករបារាំងម័រម៉ិចនឹងសន្លប់ជួបគ្នារាត្រីថ្ងៃសៅរ៍នៅអាល្លឺម៉ង់

Posted: 27 Feb 2012 11:14 PM PST

កីឡាករអ៊ុយ​ក្រែន​វ្ល៉ា​ឌី​មៀ (ឆ្វេង​)​និង​កីឡាករ​បា​រាំង​ហ្សង់ ម៉ា​ម័រ​ម៉ិច​ (ស្តាំ​)
​ក្នុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌​មាន​នៅ​សណ្ឋា​គារ​អន្តរជាតិ​នា​ទី​ក្រុង Duesseldorfប្រ​ទេស​អា​ល្លឺ​ម៉ង់​កាល​ពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ កីឡាករ​អ៊ុយ​ក្រែន វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​អះ​អាង​ថា ខ្លួន​មាន​គម្រោង​បំ​ពេញ​ឯតទគ្គកម្ម​វាយ​គូ​ប្រ​កួត​ឱ្យ​សន្លប់​របស់​ខ្លួន​ដល់​ចំនួន​៥០​លើក​ក្នុង​ពេល​ជួប​ជា​មួយ​កីឡាករ​បា​រាំង​ហ្សង់ ម៉ា​ម័រ​ម៉ិច​នៅ​ថ្ងៃ​សៅរ៍​ទី​៣​មីនា​ខាង​មុខ​នេះ​។ ​វ្ល៉ាឌីមៀ ឃ្លីតស្កូ​នឹង​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក​៣​ស្ថា​ប័ន​របស់​ខ្លួន​ប្រឆាំង​នឹង​កីឡាករ​ហ្សង់ ម៉ា​ម័រ​ម៉ិច​នៅ​សង្វៀន Esprit-Arena ក្រុង​ Duesseldorfប្រ​ទេស​អា​ល្លឺ​ម៉ង់​។

អតីត​​​ប្រធានាធិបតី​​ហៃទី​ត្រូវ​កាត់ទោស​​ពីបទ​​​រត់ពន្ធគ្រឿងញៀន​

Posted: 27 Feb 2012 10:52 PM PST

​អតីត​ប្រធានាធិប​តី​​ហៃទី លោក​អារីស្ទីដ​​​
​​មេធាវី​​មួយរូប​គូស​បញ្ជាក់​​​កាលពីថ្ងៃទី​​​​២៧ កុម្ភៈ ​ប្រាប់ AFP ថា តុលាការ​​​ហៃទី​​បានស្នើ​​ឱ្យ​ធ្វើការ​ស៊ើបអង្កេត​​​មួយ​លើ​​អតីតប្រធានាធិបតី​​​​លោក​​​ហ្សង់​​​ប័រត្រង់ ​អារី​ស្ទីដ និង​បណ្តា​​អតីត​​​ឥស្សរ​ជន​​នៃរបប​​របស់​​លោក​ពីបទ​​រត់ពន្ធគ្រឿង​ញៀន​​​ និង​ពីបទ​ល្មើស​​​ធ្ងន់ធ្ងរ​​ដទៃៗ​ទៀត ។​ សំណុំរឿង​​​ចោទប្រកាន់​​​អតីតប្រធានាធិបតី​​​រូប​នេះ​​​​ត្រូវ​បានដាក់​​ដោយ​រដ្ឋាភិ​បាល​​​ដល់​ការិ​យា​ល័យ​​​របស់​ចៅក្រម​​​ស៊ើប​​​អង្កេត​មួយរូប ដើម្បី​​​បើកធ្វើការ​​ស៊ើប​អង្កេត ។

គ្រាន់​តែ​ទូរស័ព្ទ​ជាប់រវល់​​​ប្តី​​ប្រចណ្ឌ​​កាប់​​ប្រពន្ធ​៧​កាំបិត ​​រួច​​រត់​គេច​ខ្លួន​

Posted: 27 Feb 2012 10:40 PM PST

ស្រ្តីរងគ្រោះ
ខេត្តពោធិ៍សាត់ ៖ ​ស្ត្រី​ម្នាក់​​ត្រូវ​ប្តី​កំណាច​​កាប់​ចំនួន​៧​កាំបិត​​ ព្រម​ទាំង​​វាយ​នឹង​ដំបង​ជាំ​ពេញ​ខ្លួន​ បណ្តាល​ឱ្យ​ដេក​ដួល​សន្លប់​ក្នុង​ថ្លុក​ឈាម​ ព្រោះ​តែ​រឿង​​ប្រចណ្ឌ​​​ដោយ​គ្រាន់តែ​ទូរ​ស័ព្ទ​ត្រូវ​គេឆ្លើយ​ថា ជាប់​រវល់​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ​២០១២ នៅភូមិ​ស្ទឹង​​កំបុត ​ឃុំ​ត្រពាំង​​ជង ស្រុក​បាកាន ។

​ស៊ីរី ៖ រដ្ឋធម្មនុញ្ញ​​ថ្មី​​ទទួលការគាំទ្រ​​​89,4%

Posted: 27 Feb 2012 10:36 PM PST

នាយករដ្ឋមន្ត្រី​​ស៊ីរី​​​​ថ្លែងទៅកាន់​ក្រុមអ្នកកាសែត
​រដ្ឋមន្ត្រី​​​មហាផ្ទៃ​​ស៊ីរី លោក​ម៉ូ​​ហាម៉ាដ ​​ចាអារ​ ថ្លែង​​កាលពីថ្ងៃទី​​​២៧ កុម្ភៈ ​​ថា អ្នក​បោះឆ្នោត​​​​៨៩,៤% ​គាំទ្រ​គម្រោង​​រដ្ឋធម្មនុញ្ញ​​​ថ្មីរបស់​​​ប្រទេស។​ លោក​ចាអារ ​​គូសបញ្ជាក់​ថា ​លទ្ធ​ផល​នេះបង្ហាញ​ថា ​​៨៩,៤% ​នៃអ្នកបោះឆ្នោត​​​បាន​អនុម័ត​​​​គម្រោង​​រដ្ឋធម្មនុញ្ញ​​​ថ្មី ខណៈដែល​​អ្នក​បដិ​សេធ​​​មាន​សំឡេង​​ត្រឹមតែ​​៩%ប៉ុណ្ណោះ ។ ​​លោក​បន្ត​ថា ​​អ្នកបោះឆ្នោត​​​៧.៤៩០.៣១៩នាក់​​ គាំទ្រ​​​រដ្ឋធម្មនុញ្ញ​ថ្មី​។​

​សព​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​​ស្លាប់​​មាន​សភាព​ខ្មៅ​រលោង

Posted: 27 Feb 2012 10:34 PM PST

នៅកន្លែងប្រទះឃើញសព
ខេត្តបន្ទាយមានជ័យ ៖ សពមិន​ស្គាល់​អត្ត​សញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញ​ដេក​ស្លាប់ទាំងអាក្រាត​ កាយ​យ៉ាងអាណោចអាធ័ម​ក្បែររបងព្រំដីចម្ការរបស់ប្រជាពលរដ្ឋ​កាល​ពី​​ វេលាម៉ោង៥និង​៣០​នាទី​ល្ងាចថ្ងៃទី២៥ កុម្ភៈ ២០១២ នៅជើង​ភ្នំ​កងវ៉ា ក្នុងភូមិពង្រ សង្កាត់​កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ។

​យន្តហោះ​មួយគ្រឿង​​​​រត់​ធ្លាក់​ផ្លូវ​​​ពេល​ហោះ​ឡើង​​​​នៅស៊ូដង់​ស្លាប់​3នាក់​

Posted: 27 Feb 2012 10:33 PM PST

​មនុស្ស​​​៣នាក់​​​ស្លាប់​កាលពីថ្ងៃទី​​២៧ កុម្ភៈ ​​​ពេល​យន្ត​ហោះ​​ស៊ូដង់​​មួយ​គ្រឿង​រត់​ធ្លាក់​ផ្លូវ​​​​ក្នុង​ពេល​​ហោះឡើង​​នៅព្រលាន​យន្តហោះ​​ AL FAO ភាគខាង​​កើត​ស៊ូដង់ ​​ចំណែករដ្ឋ​​មន្ត្រី​កសិ​កម្ម​ស៊ូដង់​​ លោកអាប់​ឌុល ហាលីម ​អាល់​​​មូ​តា​ហ្វី ​បាន​រួច​ជីវិត​​​​ពីគ្រោះថ្នាក់​​​នេះ​។​ អ្នកទទួលខុសត្រូវ​​​ម្នាក់​​នៃទីក្រុង AL FAO ថ្លែង​ថា ​យន្តហោះ​នេះ​រត់​ធ្លាក់​ផ្លូវ​​​​ពេលរត់​​ហោះ​ឡើង​នៅព្រលានយន្តហោះ​​​​ក្រុង AL FAO បណ្តាល​​​ឱ្យ​មនុស្ស​ស្លាប់​​​៣នាក់ ហើយ​​មនុស្ស​​ជា​ច្រើន​​នាក់ត្រូវរបួស​​បញ្ជូន​ទៅ​​​​មន្ទីរពេទ្យ​​។

ឌ្រីមសេ១២៥ ប៉ះជាមួយ​កាមរីស៊េរី​៩៥ រង​របួស​ម្នាក់

Posted: 27 Feb 2012 10:33 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កាម​រី​ស៊េ​រី៩៥​ពណ៌​សំបក​ឪឡឹក​​មួយគ្រឿង​​បើកបរ​ដោយ​បុរស​ម្នាក់​ ត្រូវ​ម៉ូតូ​​ឌ្រីម​សេ​១២៥​បើក​​បុក បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​រលាត់​ដៃជើង ហើយ​​បង្ក​ជា​ជម្លោះ​​រក​វាយតប់​គ្នា​ថែម​ទៀត​ផង​ ព្រោះតែ​អ្នក​បើក​បរ​​ម្នាក់​ៗសុ​ទ្ធ​តែ​អាងខ្នង​រៀង​ៗ​ខ្លួន​។ ​ករណី​នេះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ២០១២​ នៅ​ត្រង់​​ចំណុច​​ផ្លូវ​កោង​

​និស្សិត​​ពេទ្យ និង​​បក្ស​ពួក​ឆក់ខ្សែ.ក​តាម​ផ្លូវ​​អស់​លក្ខណ៍​

Posted: 27 Feb 2012 08:10 PM PST

រាជធានីភ្នំពេញ ៖ ​ចោរឆក់​​២​នាក់​ត្រូវ​​ប៉ូលិស​​​ល្បាត​តាម​ផ្លូវ​​ដេញ​​ប៉ផាប់​​ចាប់​ពភីង​ ​ក្របួច​​ជាប់​នៅតាម​ផ្លូវ​សាល​ដឺហ្គោល ​​មុខ​ផ្ទះ​លក់​ប្រេង​ឥន្ធ​នៈ ស.ជីវ ​​លេខ​២៧៨Eo ​សង្កាត់​អូរ​ឫស្សី​​២ ​ខណ្ឌ​៧​មករា ​បន្ទាប់​ពី​​ជន​ទាំង​២​នាក់​នេះ ​ធ្វើ​សកម្ម​ភាព​ឆក់ខ្សែ.ក​​ពីស្ត្រី​​ចំណាស់​ម្នាក់​ដែល​​ដើរ​តាម​ផ្លូវ​ ក្បែរ​នោះ ​​កាលពីវេលា​​ម៉ោង​១០​និង​១៥​ន​ាទី​ព្រឹក​​ថ្ងៃទី​​២៨ កុម្ភៈ ​២០១២ ​រួច​ហើយ​ស្ត្រី​ម្ចាស់​ខ្សែ.ក​​

ជីកដីធ្វើរបងក្បែរផ្ទះប្រទះឃើញគ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីគុណភាព​១០០%

Posted: 27 Feb 2012 08:03 PM PST

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ម្នាក់​បានជីកដីធ្វើរបងក្បែរ​ផ្ទះប្រទះឃើញ​គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះដែល​មានគុណភាព​១០០% ចំនួន១១គ្រាប់ ​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​ថ្ងៃទី​២៧ កុម្ភៈ ២០១២ ​នៅ​ភូមិ​ពន្លៃ ​ឃុំ​ភ្នំ ដី ស្រុក​ភ្នំ​ស្រុក​ ហើយ​បាន​យក​ ទៅ​ប្រគល់ជូន ដល់​នគរបាលប៉ុស្តិ៍​ភ្នំដី​រក្សាទុក។

​​ចោរ​​ហារយ​លួច​មាន់​​ទាអ​ស់​លក្ខណ៍​​​ជាប់​​អន្ទាក់​​ពេល​លួច​ទូរទស្សន៍​

Posted: 27 Feb 2012 07:43 PM PST

ជនជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ ​យុវជន​ម្នាក់​ត្រូវ​​​បាន​ប៉ូលិស​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​ ពី​បទ​លួច​ទូរទស្សន៍​ប្រជា​ពលរដ្ឋ​ កាលពី​​​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៤ កុម្ភៈ ២០១២ ​នៅ​ភូមិ​​ទី​៤ ឃុំ​​កំពង់​លួង ស្រុក​​​ក្រគរ ។

ឃាត់​ខ្លួន​​យុវជន​២​នាក់​ពាក់​ព័ន្ធ​​សម្លាប់​មនុស្ស​ និង​២​នាក់​ទៀត​រត់​ចោល​ស្រុក​

Posted: 27 Feb 2012 07:42 PM PST

ជនជាប់ចោទទាំង២នាក់
​ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកគាស់​ក្រឡ បានឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោម​បក្ស​ពួក៤នាក់ ដែលត្រូវបានសង្ស័យថា មាន​ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងសម្លាប់មនុស្សម្នាក់​ មិនបានសម្រេចកាលពីវេលាម៉ោង​៧និង​៣០​នាទីយប់ថ្ងៃទី២៥ កុម្ភៈ ស្ថិត​​ក្នុង​ភូមិព្រៃ​ចក ឃុំព្រះផុស ស្រុកគាស់ក្រឡ។

​ប៉ូលិស​ប៉ុស្តិ៍​កាកាប​ឃាត់​ខ្លួន​ជនញៀន​ថ្នាំ​​៥​នាក់​ធ្លាយ​រឿង​​គាស់​​ផ្ទះ​ប្រជា​ពលរដ្ឋ​

Posted: 27 Feb 2012 07:37 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​ប៉ូលិស​​ប៉ុស្តិ៍​​កាកាប​បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​​ជនសង្ស័យ​​ញៀន​ថ្នាំ​ បាន​ចំនួន​៥​នាក់ ខណៈ​​ដែល​ពួក​គេ​​ជួប​ជុំ​គ្នា​សេពគ្រឿង​ញៀន​​​នៅក្នុង​​បន្ទប់​ផ្ទះជួល​មួយ ​កន្លែង ហើយ​​ពេល​នាំ​​យក​ទៅ​​សួរនាំ​​ស្រាប់តែ​ធ្លាយ​រឿង​គាស់​ផ្ទះ​យក​ទ្រព្យ​ សម្បត្តិ​​ប្រជា​ពលរដ្ឋ​​​​មួយ​​រឿង​ទៀត​ ធ្វើ​ឱ្យ​ប៉ូលិស​​កាន់តែ​ក្រសោប​លើ​មុខ​សញ្ញា​នេះ​យ៉ាងខ្លាំង​​កាលពីវេលា​ ម៉ោង​១០​និង​៥០​នាទី​​ព្រឹក​ថ្ងៃទី​​២៧ កុម្ភៈ

​មូលដ្ឋាន​​​អាកាសចរណ៍​​អាេមរិក​​នៅ​​អូគីណា​វ៉ា​ នាយក​​រដ្ឋមន្ត្រី​​​ជប៉ុន​​​សុំទោស​

Posted: 27 Feb 2012 07:37 PM PST

មូលដ្ឋាន​អាកាស​ចរណ៍អាមេ​រិក FUTENMA
​​នាយករដ្ឋមន្ត្រី​​​ជប៉ុន លោក​​យ៉ូស៊ី ​​​ហ៊ីកូ ​ណូ ដា បានសុំទោស​​ដោយខ្លួន​​​លោកផ្ទាល់​​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ​​ចំពោះ​​ការ​ខ្វះ​​​​ភាពប្រាកដ​ប្រជា​របស់​​រដ្ឋាភិបាល​ចំពោះ​​​ការ​រុះរើ​​​មូលដ្ឋាន​​​អាកាស​ចរណ៍​​​​អាមេរិក​ FUTENMA នៅ​​កោះអូគីណាវ៉ា ​​​​ដែលគ្មាន​ប្រជា​ប្រិយភាព​​​បំផុត​។​ ពេលធ្វើ​​ដំណើរ​​​​ជា​លើក​ដំបូង​​មក​កាន់​​កោះ​អូ​គីណាវ៉ា ​​​ក្នុង​ឋានៈ​​​លោក​​ជា​​នាយករដ្ឋមន្ត្រី​​​លោក​ណូ​​ដា ថ្លែង​​ទៅកាន់អភិបាល​ខេត្ត​​​អូគីណាវ៉ា ​លោក​ហ៊ី​រ៉ូ​កាហ្ស៊ុយ ណា​កា​​អ៊ី​ម៉ា ​​ថា ​លោក​មាន​​ចេតនា​​​​គោរព​គម្រោង​​​​​រុះរើ​​​មូលដ្ឋាន​​អាកាស​ចរណ៍​​​​នេះ

ស្រឡាញ់​ពេក​​ទ្រាំ​មិន​បាន​ចាប់​រំលោភ​​នាង​ប្រកាស​ផ្តាច់​ពាក្យ​ មក​លោត​ទឹក​​សម្លាប់​​ខ្លួន​

Posted: 27 Feb 2012 07:28 PM PST

បុរសប៉ងលោតទឹកសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​​បានធ្វើ​ដំណើរ​​មក​លោត​ទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយ​ ចង្វា​ កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ដោយ​​តូចចិត្ត​​ខ្លួ​​ន​ឯង​ដែល​គូដណ្តឹង​​ប្រកាស​ផ្តាច់​ពាក្យ បន្ទាប់​ពី​​ខ្លួន​ស្រឡាញ់​​​នាង​ពេក ទ្រាំ​​តទៅ​ទៀត​មិន​បាន​​ក៏​ចាប់​រំលោភ​​ធ្វើ​ឱ្យ​​នាង​ខឹង​ក្រេវ​ក្រោច​ ។ ទោះ​បីជា​យ៉ាងណា​ ការ​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​​នេះ​ពុំ​បាន​សម្រេច​ឡើយ​​ដោយ​ប៉ូលិស​​​ការ​ ពារ​ស្ពាន​​ជ្រោយ​

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ី​វើ​រី ធ្វើ​​សន្និ​សីទ​​កាសែត​ស្តីពី​ការ​រៀបចំ​​ព្រឹត្តិការណ៍​​តន្ត្រីទេស​ចរណ៍​ ​ស្រា​បៀរ​កម្ពុជា​ឆ្នាំ២០១២

Posted: 27 Feb 2012 07:13 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ​ប្រ៊ី​វើ​រី បាន​រៀបចំ​សន្និសីទកាសែត​មួយ​នៅ​អគារ ប៉េង​ហួត ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​២៧១ សង្កាត់​​បឹង​សាឡា​ង ខណ្ឌទួលគោក ស្ដី​ពី​ការ​រៀប​ចំ​ព្រឹត្ដិការណ៍​តន្ដ្រី​ទេសចរណ៍​ស្រា​បៀរ​កម្ពុជា​​ឆ្នាំ ​២០១២ កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​​ជំទាវ តែ សុវណ្ណី អគ្គនាយករង​ជាន់ខ្ពស់​ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ី​​វើរី លោក​ជំទាវ គឹ​ម

សង់​កូរ៉េ​ជិះ​បុក​ម៉ូតូ​គុប​​រង​របួស​​ខ្លួន​​ឯង​​បែក​ចង្កា​និង​​រលាត់​​ដៃ​ជើង​

Posted: 27 Feb 2012 07:12 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានីភ្នំ​ពេញ ៖​​ ម៉ូ​តូ​សង់​កូរ៉េ​១គ្រឿង​​បុក​ម៉ូ​តូ​​​គុប​មូល​​៥០ នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ ​បណ្តាល​​ឱ្យ​​​​ខ្លួនឯងរង​របួស​​​ធ្ងន់​ តាម​ដង​​មហា​វិថី​ព្រះនរោត្ដម​កែង​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ថ្ងៃ​ទី​២៧ កុម្ភៈ ។

​បាញ់​ប្រហារ​ក្នុង​​សាលា​រៀន​មួយ​​របស់​​​អាមេរិក​

Posted: 27 Feb 2012 07:04 PM PST

អភិបាល​រដ្ឋ​អូហៃ​យ៉ូ​ថ្លែងពីការបាញ់​ប្រហារនេះ​
​​ក្នុងសន្និសីទ​​​សារព័ត៌មាន​មួយ​តាមទូរទស្សន៍​​​ក្នុង​កម្រិត​ជាតិ​​បណ្តា​អ្នកទទួលខុសត្រូវ​​អាមេ​រិក​​គូស​បញ្ជាក់​ថា និស្សិត​ម្នាក់​​បានត្រូវស្លាប់​​ក្នុងការ​បាញ់ប្រហារ​​​ដែលកើត​មាន​​កាលពីថ្ងៃទី​​​២៧ កុម្ភៈ ​ក្នុង​វិទ្យា​​​ល័យ CHARDON រដ្ឋ​អូ​​​ហៃយ៉ូ ​សហរដ្ឋអាមេរិក ។ ការបា​ញ់ប្រហារ​​នេះ ក៏​បណ្តាល​ឱ្យ​មនុស្ស​​​​​៤នាក់​​ទៀត​ត្រូវ​របួស​ផង​ដែរ​។​ ប្រមុខ​ប៉ូលិស​​​​រដ្ឋអូហៃ​យ៉ូ លោក TUM MCKENNA ថ្លែង​ថា ​មនុស្ស​ម្នាក់​​ត្រូវ​ស្លាប់​​ក្នុង​​ការ​បាញ់ប្រហារ​​​​​នេះ ។ ​​ជន​រងគ្រោះ​ទាំង​​អស់​សុទ្ធតែ​ជា​និស្សិត ។

ប៉ូលិស​​ថៃ​ចាប់ខ្លួន​​​​ជនជាតិអ៊ី​រ៉ង់​​3នាក់​ទៀត​

Posted: 27 Feb 2012 06:41 PM PST

បុរស​អ៊ី​រ៉ង់​ដែល​ត្រូវ​ចាប់ខ្លួន
​ទូរទស្សន៍​​ថៃ INN រាយការណ៍​កាលពីថ្ងៃទី​​២៧ កុម្ភៈ ​​ថា ជនជាតិ​អ៊ី​រ៉ង់​​៣នាក់​ទៀត​បាន​ត្រូវ​ចាប់ខ្លួន​​កាលពីថ្ងៃទី​​២៦ កុម្ភៈ ​កន្លង​មក​​នេះ ​ដោយសារ​ទំនាក់ទំនង​របស់​ពួកគេ​​ជាមួយ​នឹង​ការ​ផ្ទុះ​​៣លើក​​​នៅក្រុង​បាង​កក កាលពីថ្ងៃទី​​១៤ កុម្ភៈ ដែលបណ្តាល​ឱ្យ​មនុស្ស​​​​៥​នាក់​​ត្រូវ​របួស​។​ ជនសង្ស័យ​ទាំង​​៣នាក់​នេះដែលមាន​​បុរស​​​២​នាក់ និង​​នារី​ម្នាក់​​​​មាន​ឈ្មោះ​​ម៉ាដា​​នី សឺ​​យេដ ​មឺហ៍​ដេត រ៉ាហ៊ី​មីរ៉ាដ​​អ៊ី​​រ៉ាស និង​ប្រពន្ធ​របស់​គេ​ម៉ាហ៍​បូបហ៍ ​តាស្បេហ៊ី ។ អ្នកទាំង​​​​៣​នាក់​នេះ​​រស់​នៅ​​ក្នុង​​​ស្រុក​​​វ៉ាត​​​ថាណា ក្រុង​បាង​​កក​។​

រថយន្តដឹក​ឥដ្ឋ​​ឈប់​ភ្លើង​ស្តុប​​រួច​បត់​ចូល​ខុន​ដូ​​កំពុង​សាង​សង់​អត់មើល​ឆ្វេង​-ស្តាំ​ទាក់ដៃ​ចង្កូត​ម៉ូតូ​

Posted: 27 Feb 2012 06:37 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ដឹក​ឥដ្ឋ​​មួយ​គ្រឿង​ឈប់​ភ្លើងស្ដុប​ហើយ​បត់​ចូល​ខុន​ដូ​កំពុង​ សាងសង់​អត់​មើល​ឆ្វេង​-ស្តាំទៅ​ទាក់​ដៃចង្កូត​ម៉ូតូ​ដួល​ខ្ទាត​ទៅ​បោក​នឹង​ គូទ​រថយន្ដ​​កាមរី​បា​ឡែ​ន​នៅ​ខាង​មុខ​បណ្ដាល​ឱ្យ​បាក់ជើង​ឆ្វេង និង​ក្រ​ពឹត​កាង​រថយន្ដ​ខាង​ក្រោយ កាលពីវេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី២៧ កុម្ភៈ នៅ​​ត្រង់​ចំណុច​ស្ដុ​ប​៣១០​ទល់​​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូ​តា​ល់ លើ​វិថី​ព្រះ​មុនី​

ទទួល​អា​ហារ​១០​ប្រ​ភេទ​ដែល​មាន​គុណប្រ​យោជន៍​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក​

Posted: 27 Feb 2012 06:26 PM PST

មើម​កា​រ៉ុត
​បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​មាន​កោ​សិកា​មហារីក​នៅ​ក្នុង​ខ្លួន​។ កោ​សិកា​ទាំង​នេះ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ជាក់​ស្តែង​ភ្លាមៗ​នៅ​ពេល​ធ្វើ​តេស្ត​ឡើយ​ពោល​គឺ​យើង​​​​អាច​មើល​ឃើញ​វា​ខណៈ​ដែល​វា​បាន​កើត​កូន​ពូន​ជា​ចៅ​​រាប់​កោដិ​​ទៅ​ហើយ​។ នៅ​ពេល​ដែល​វេជ្ជ​បណ្ឌិត​ប្រាប់​ទៅ​បណ្តា​អ្នក​ជំ​ងឺ​មហារីក​ថា គ្មាន​កោសិកា​មហារីក​ក្នុង​ខ្លួន​របស់​ពួក​គេ​ទៀត​ទេ​បន្ទាប់​ពី​ការ​ព្យាបាល​រួច វា​គ្រាន់​តែ​ជា​ការ​និយាយ​ដោយ​យោង​លើ​ការ​ធ្វើ​តេស្ត​រក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ​។

ភ្ជង់​វាយ​បែក​ក្បាល​​ប្នន់​យក​​កាបូប​លុយ​​ពីអ្ន​កគួក​ជេ​​រថយន្ត​ទៅបាត់

Posted: 27 Feb 2012 05:59 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​អ្នក​គួក​ជេ​រថយន្ត​ពីរ​នាក់​​ប្តី​ប្រពន្ធត្រូវ​ចោរ​ប្លន់​​ប្រដាប់​អាវុធ ​​ភ្ជង់​​និង​វាយ​បំបែក​​ក្បាល​ដោយ​កាំភ្លើង​​ខ្លីប្លន់​​យក​កាបូប​​លុយ​​ មាន​ប្រាក់​​ជាង​១.០០០​ដុល្លារ ​និង​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​២​គ្រឿងគេ​ច​ខ្លួន​ទៅ​បាត់​ ខណៈ​​ពេល​ត្រឡប់​​ពី​ប្រកប​មុខរបរ​វិញ​ជិះ​រថយន្ត​​ដល់​មុខ​លំនៅឋាន។ ហេតុការណ៍​​នេះ​បាន​កើ​ត​​ឡើង​នៅ​ចំណុច​ផ្ទះ​លេខ​១២៣ ​ផ្លូវលេខ​២៧ ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​

សម្តេចតេជោហ៊ុន សែន អញ្ជើញ​ជា​អធិបតី​​សម្ពោធ​​សាល​សហ​សិក្សា​ និង​ចែក​​​សញ្ញាបត្រ​ដល់​​​និស្សិត​វិស្វករ​​

Posted: 27 Feb 2012 05:33 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​​​សម្ពោធ​សាល​សហ​សិក្សា​ និង​ចែក​សញ្ញាបត្រ​ដល់​និស្សិត​​វិស្វករ​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (សាលាតិចណូ) នា​វេលា​ម៉ោង​៨​និង​៣០នាទី​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ២០១២ ស្ថិត​ក្នុង​សាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ ដោយ​មាន​ការ​ចូលរួមពី​សំណាក់​មន្ត្រី​​​ជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល

ចាប់បង្ខាំងក្មេងស្រី13ថ្ងៃឱ្យនៅតែក្នុងបន្ទប់និងរំលោភ

Posted: 27 Feb 2012 03:41 AM PST

ក្មេងស្រីរងគ្រោះ
ខេត្ត​រតនគិរី ៖ សមត្ថ​កិច្ច​ប៉ូលិស​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​​​ឃាត់​ខ្លួន​ យុវជន​ម្នាក់​ពីបទ​​ចាប់​បង្ខាំង​​ក្មេង​ស្រី​សិស្ស​សាលា​​ម្នាក់​ទុក​​​ ក្នុង​ផ្ទះ​​របស់​ខ្លួន​រ​យៈ​ពេល​​១៣​ថ្ងៃ​​ ដើម្បី​រំលោភ។ ​យុវជន​ជាប់​ចោទ​​នេះ​​ឈ្មោះ​​ខាត់ សីហា ហៅ​ចែម ​អាយុ​​១៧ឆ្នាំ ​រស់​នៅស​ង្កាត់​ឡាបានសៀក ​ក្រុង​បានលុង ​ត្រូវ​​​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ​វេលា​ម៉ោង​៧​​យប់​​​នៅចំណុច​ដី​ចម្ការ​របស់​ខ្លួន​ ស្ថិត​នៅ​

តវ៉ារឿងដីធ្លីនៅមុខសាលាខេត្តសង្ស័យអ្នកនយោបាយញុះញង់

Posted: 27 Feb 2012 03:39 AM PST

ទិដ្ឋភាពនៃការតវ៉ា
ខេត្តបាត់ដំបង ៖ ក្រុមប្រជាកសិករ​ប្រមាណ​ជា៥០នាក់ដែលអះអាងថា មកពីស្រុក​ភ្នំព្រឹក និងភាគច្រើនមកពីស្រុកសំពៅលូន បាន​នាំគ្នាមកកាន់សាលាខេត្តជាថ្មីទៀតកាលពី​ព្រឹក​ថ្ងៃទី២៧ កុម្ភៈ ដើម្បីស្វែងរកជំនួយពី​លោក​អភិបាលខេត្ត ដោយ​ពួកគាត់ចោទថា ក្រុម​ការ​ងារដែលចុះវាស់វែងបែងចែកដីឲ្យប្រជាពល​រដ្ឋ​ នៅក្នុងសហគមន៍ដែលមានវិវាទជាមួយក្រុម​

ចលនា​ប្រឡងប្រណាំង​​​ទីក្រុង​​ស្អាត​​របស់កម្ពុជា​ក្លាយជា​ស្តង់ដា​​របស់អាស៊ាន

Posted: 27 Feb 2012 03:37 AM PST

រាជធានីភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ និងជាប្រធាន​កិត្តិយស​នៃគណៈ​កម្មាធិការ​ជាតិ​​​​វាយតម្លៃទីក្រុង​ស្អាត ​មាន​​ប្រសាសន៍​ថា ​ស្តង់ដា​​​ទីក្រុង​​​ស្អាត ​គឺជា​បទ​ដ្ឋាន​គតិយុត្តិ​​ថ្មី​មួយ​របស់កម្ពុជា ​ហើយ​​ស្តង់​ដា​នេះ​​​ ត្រូវបាន​អាស៊ាន​​​ឯកភាព​ទទួល​ស្គាល់​​​ និង​ធ្វើជា​​គំរូ​សម្រាប់ជាមូលដ្ឋាន​​នៃការ​រៀបចំ​​ឱ្យ​មាន​ស្តង់ដាទីក្រុង​ ស្អាត​

សម្តែង​របាំ​​បា​ឡេប្រចាំ​ឆ្នាំ​នៅ​អូ​ទ្រីស

Posted: 27 Feb 2012 03:37 AM PST

​​​ការ​សម្តែង​របស់​​ក្រុមរបាំ​បា​​ឡេ​របស់​អូ​ទ្រី​ស
បណ្តា​កំលោះ-ក្រមុំ​ ដែល​មាន​ចុង​ជើង​ដ៏​ស្រឡូន​ទាំង​នេះ គឺ​ជា​ក្រុមរបាំ​បា​​ឡេ​របស់​អូ​ទ្រី​ស​កំពុង​បង្ហាញ​ក្បាច់​​​រាំ​ដ៏​ល្វត​ល្វន់​ក្នុង​អំឡុង​ពេល​បើក​ពិធី​សម្តែង​ប្រចាំ​ឆ្នាំ​នៅ​ឯ​រោង​សៀក​​ ក្នុង​ទី​ក្រុង​វីយ៉ែន ប្រទេស​អូ​ទ្រីស ។ របាំ​​បា​​ឡេ ​ដែល​មាន​ប្រភព​ដើម​ពី​ប្រទេស​​អូទ្រីស​មួយនេះ​​កំពុង​ទទួល​ការ​ពេញ​និយម​នៅ​តំបន់​អឺរ៉ុប​​​ និង​មាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​ទស្សនិកជន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!