Koh Santipheap Daily

Koh Santipheap Daily


បារាំង​​ជួយ​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អង្ករ​កម្ពុជា នូវ​ទឹក​ប្រាក់​៣,៥​លាន​អឺរ៉ូ

Posted: 26 Feb 2012 12:01 AM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំព្រះ​ រាជាណាចក្រកម្ពុជា ដែលកោះសន្តិភាពទទួល​​បាន​កាលពីថ្ងៃទី២៣ កុម្ភៈ ឲ្យដឹងថា កាល​ពីថ្ងៃ​ទី២២ កុម្ភៈ ២០១២ លោក​គ្រីស្យង់ កូណង់ ឯក​អគ្គរដ្ឋទូតបារាំង លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្រ្តី​ប្រតិភូអមាំនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិ​ការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក​អង់​ដ្រេ ពុយ-ឌុយផ្លេ

​បាតុករ​​​ទុយនីស៊ី​​ច្រើនពាន់​នាក់​​ទាមទារ​​ឱ្យរដ្ឋាភិបាល​​​ចាកចេញ​

Posted: 25 Feb 2012 11:54 PM PST

បាតុ​កម្ម​ប្រឆាំង​​រដ្ឋាភិបាល​​នៅក្រុង​ទុយនីស
​បាតុករ​​​​​ប្រមាណជា​​​​ជាង​​​៣.០០០​នាក់ ​​​បានប្រមូលផ្តុំគ្នា​​​កាលពីថ្ងៃទី​​​២៥ កុម្ភៈ ​នៅ​មុខ​ទីស្នាក់​ការ​​​​របស់​​​សហភាពទូទៅនៃ​​ពលករ​ទុយ​នីស៊ី UGTT ប្រចាំ​ទីក្រុងទុយនីស​ ​​ដើម្បី​ទាម​ទារ​​​​​ឱ្យរដ្ឋាភិបាល​​​ចាកចេញ​ ហើយបរិហារ​​​ចំពោះ​ការ​វាយប្រហារ​​​ជាច្រើន​​​លើ​​ទីតាំង​របស់​​​សហជីពនេះ ក្នុង​សប្តាហ៍​កន្លងទៅ​។​ ពួកបាតុករ​​​នាំគ្នា​ស្រែក​ថា ប្រជាជន​ចង់​​ឱ្យ​រដ្ឋាភិបាល​ចាកចេញ​​ ហើយប្តេជ្ញា​​​ធ្វើបាតុ​កម្ម​​ និង​​បង្កការ​ប៉ះទង្គិចគ្នា​​​នានា​រហូត​ដល់​រដ្ឋាភិបាល​​ដួលរលំ​។​

រថយន្តកៀរ​​ដាច់​ស្លឹក​​ត្រចៀក​​ដេរ​អស់​៣២​ថ្នេរ និង​សើ​ស្បែក​ក្បាល​ដល់​លលាដ៍​

Posted: 25 Feb 2012 11:47 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​​មក​ពី​ការ​បងប្អូន​​ត្រូវ​រថយន្ដ​បើក​កៀរ​ ប៉ះ​នឹង​កញ្ចក់​រថយន្ដ បណ្ដាល​ឱ្យ​ដាច់​ស្លឹកត្រចៀក​ដេរ​អស់​៣២​ថ្នេរសើ​ស្បែក​​ក្បាល​ដល់​លលាដ៍​ ក្បាល និង​រយះ​ចិញ្ចើម​ឆ្វេង ។ គ្រោះថ្នាក់​ចរា​ចរណ៍​​​​នេះ​កើត​ឡើង​នៅ​លើវិថី​សហ​ព័ន្ធ​រុ​ស្ស៊ី​កែង​ ផ្លូវ​​លេខ​២០០៤ ស្ថិត​ក្នុង​​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់

កម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ជន​សង្ស័យ២នាក់ចែកចាយគ្រឿងញៀន

Posted: 25 Feb 2012 11:45 PM PST

ជនជាប់ចោទ
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាល​ស្រុកភ្នំស្រុក បានចុះប្រតិបត្តិការបង្រ្កាបជន​សង្ស័យ​ចំនួន២នាក់ កំពុងលក់ ចែកចាយ​គ្រឿង​ញៀន​​កាល​ពី​វេលាម៉ោង១២និង៤៦នាទីថ្ងៃត្រង់​ថ្ងៃទី២៥ កុម្ភៈ ២០១២ នៅចំណុចភូមិកន្ទួត ឃុំ​ណាំតៅ ស្រុកភ្នំស្រុក។

បុរស​ម្នាក់​​ និង​ស្ត្រី​​​​មាន​ផ្ទៃ​​​​ពោះ​​​7ខែ​​ត្រូវ​រថ​យន្ត​​បុក​បណ្តាល​ឱ្យ​​រង​គ្រោះ​

Posted: 25 Feb 2012 11:43 PM PST

អ្នករងគ្រោះកំពុងស្ថិតក្នុងមន្ទីរពេទ្យ
ខេត្ត​កំពង់​​ឆ្នាំ​ង​​ ៖​​ បុរស​ម្នាក់​និង​​ស្ត្រី​មា​ន​ផ្ទៃ​ពោះ​​​​៧​ខែ​ម្នាក់​ បាន​រង​របួស​​យ៉ាង​ធ្ងន់​​ធ្ងរ​​ដោយ​សារ​​​តែ​​រថ​យន្ត​​កាម​រី​​ធុន​​បា​ ឡែន​​​​១គ្រឿ​ងកៀរ​​ ​ខណៈ​ជិះ​ម៉ូតូ​​​ បណ្តាល​​ឱ្យ​​​ដួល​ម៉ូតូ​បោក​​ទៅ​នឹ​​ង​​ចិញ្ចើម​​ថ្នល់​​ រួច​រថ​យន្ត​ជ្រុល​ទៅ​បុក​​​​​​​រោង​លក់​អី​​វ៉ាន់​​​​​ រួច​បើក​​​ថយ​ក្រោយ​​​​រត់​​​​​គេច​​ដោយ​សុវត្ថិ​ភាព​​​ តាម​សេច​ក្តី​រាយ​ការ​ណ៍​​​​​ថា អ្នក​បើក​បរ​ស្ថិ​ត​​ក្នុង​សភាព​​​ស្រ​វឹង​ ។ ​

ដេកស្លាប់​​លើ​ដីថៃ​​សង្ស័យ​​ខ្យល់​គរ​បញ្ជូន​មក​កម្ពុជា​វិញ

Posted: 25 Feb 2012 11:40 PM PST

ការទទួលសពជនរងគ្រោះ
ក្រុង​​ប៉ោយប៉ែត ៖ ​សព​ពល​ករ​ខ្មែរ​ម្នាក់​​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​បញ្ជូន​មក​ឱ្យ​សាច់​ញាតិ ​​​តាម​ច្រក​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៥ ​កុម្ភៈ ២០១២ ​បន្ទាប់​ពី​​ឃើញ​ដេក​ស្លាប់​​កាលពី​វេលា​​​ម៉ោង​​៦​និង​៣០​នាទី​​​ព្រឹក​​ នៃថ្ងៃដដែលក្នុង​ស្រុក​វាំង​ណាំ​យិន ​ខេត្ត​ស្រះកែវ ។

នាំគ្នាឡើង​ឋាន​សួគ៌​នៅផ្ទះសំណាក់​​បាន​សម្រេច​២​ដង មេបា​ខាង​ស្រី​ចោទពី​បទ​រំលោភ​សេពសន្ថវៈ

Posted: 25 Feb 2012 11:38 PM PST

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបាន​នគរបាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃនាយកដ្ឋានក្រសួងមហា​ផ្ទៃ​ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី​២៥ កុម្ភៈ ដោយជាប់ចោទ​ពី​បទ​ល្បួង​លួងលោមកូន​ស្រីគេទៅឡើងឋានសួគ៍នៅ​ផ្ទះសំណាក់​រហូត​ បាន​សម្រេច​ដល់ទៅ២ដង។

រញ្ជួយដី​​កម្លាំង​​​6រីស្ទ័រ​​នៅកោះតៃ​វ៉ាន់​

Posted: 25 Feb 2012 11:34 PM PST

​មជ្ឈមណ្ឌល​​​នៃ​​បណ្តាញ​​រញ្ជួយដី​​ចិន CRSC ​រាយ​ការណ៍​ថា ​​ការរញ្ជួយដី​​​មួយ​មាន​កម្លាំង​​​៦​រីស្ទ័រ​​​កើត​មាន​​កាលពីថ្ងៃទី​​​២៦ កុម្ភៈ ​វេលាម៉ោង​​​១០​និង​​​​​​៣៤​នាទី​នៅ​​​ពិញទុង ​កោះតៃ​វ៉ាន់​។​ យោងតាម​​​ CRSC ថា ការរញ្ជួយដី​​​នេះ​ស្ថិត​ក្នុង​ជម្រៅ​​​​២០គីឡូម៉ែត្រ ​​​ក្រោម​ដី ។ ​អាជ្ញាធរ​​​ឧតុ​និយមតៃ​វ៉ាន់​​​គូស​បញ្ជាក់​​​ថា ចំណុច​​កណ្តាល​​នៃការ​រញ្ជួយដី​នោះស្ថិតនៅ​​ភាគ​ឦសាន​​​ស្រុក​ពិញទុង។ ​ក្រោយ​ការ​រញ្ជួយ​ដី​​​នោះ​​មាន​ការ​ញ័រ​រញ្ជួយ២លើក​ថែមទៀត

សមត្ថកិច្ច​ចម្រុះ​ចុះឆែកឆេរ​​សិប្ប​កម្ម​​ឈើ​មួយ​កន្លែង​​នៅ​ក្រុង​​ប៉ោយប៉ែត

Posted: 25 Feb 2012 11:18 PM PST

ទិដ្ឋភាពនៅកន្លែងឆែកឆេរ
ក្រុង​ប៉ោយប៉ែត ៖ ​សមត្ថ​កិច្ច​ចម្រុះ​រួម​មាន​​នគរបាល​ក្រុង ​សហ​ការ​​ជា​មួយ​រដ្ឋ​បាល​​ព្រៃឈើ​​អាជ្ញាធរ​មូល​ដ្ឋាន​ដឹក​នាំ​ដោយ​លោក​ឡុង ជាប ព្រះរាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ​​បាន​ចុះ​ឆែក​ឆេរ​​​​​សិប្ប​កម្ម​ឈើ​មួយ​​កន្លែង​ស្ថិតក្នុង​ភូមិ​ក្បាល​ ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១២ ​។

រយៈពេលបីម៉ោងគ្រោះថ្នាក់ចរាចរណ៍កើតឡើង6លើកក្នុងខណ្ឌដូនពេញ

Posted: 25 Feb 2012 11:07 PM PST

រាជធានីភ្នំពេញ ៖ បុរសពីរនាក់ និងស្រ្តី​ម្នាក់​បានរង​របួសយ៉ាងធ្ងន់ធ្ងរក្នុង​ហេតុការណ៍​ គ្រោះថ្នាក់ចរាចរណ៍​រថយន្តឡិចស៊ីស​RX៣០០ បុក​គ្នាជាមួយម៉ូតូអ៊ែរ​ប្លែក​ពេញទំហឹងនៅ​ចំណុច​កែងមហាវិថី​ព្រះនរោត្តម និងផ្លូវលេខ១០៨ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ កាល​ពី​វេលា​ម៉ោង១២និង​២០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី២៦ កុម្ភៈ ២០១២។

កី​ឡា​កា​រិ​នីកូ​រ៉េ​ខាង​ត្បូង Jenny Shin នាំ​មុខ​ជុំ​ទី​៣​ប្រ​កួតវាយ​កូន​ហ្គោល ​នៅ​សិង្ហ​បុរី​

Posted: 25 Feb 2012 11:00 PM PST

កី​ឡា​កា​រិនី​កូរ៉េ​ខាង​ត្បូង Jenny Shin​
​នាង​ Jenny Shin​ធ្វើ​បាន​ពិន្ទុ​១​អាន់​ឌ័រ​ប៉ា ៧១​​យក​ឈ្នះ​ជុំ​ទី​៣​​ប្រកួត​វាយ​កូន​ហ្គោល​កម្ម​វិធី HSBC Women's Champions​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​៤​សែន​ដុល្លា​អា​មេរិក​។ ព្រឹត្តិការណ៍​នេះ​​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ Tanah Merah Country Club ប្រ​ទេស​សិង្ហ​បុរី​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៥​កុម្ភៈ​។ ការ​ធ្វើ​បាន​ពិន្ទុ ១Bogeyនៅ​ឡូ​ទី​១៨​ធ្វើ​ឱ្យ​កីឡា​ការិនី​កូ​រ៉េ​ខាង​ត្បូង​រូបនេះ​​បញ្ចប់​ការ​ប្រកួត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​១​ស្ទួន​ជា​មួយ​កីឡាការិនី​អា​មេរិក​អ៊ែន​ជេឡា ស្ទែន​ហ្វត​ដែល​នាំ​មុខ​កាល​ពីជុំ។​ បើក​ឆាក​និង​កីឡាការិនី​អា​មេរិក​ម្នាក់​ទៀត​នាង​ Katie Futcher។

កីឡាការិនីប៉ូឡូញ Radwanska ឈ្នះជើងឯកតឺន្នីស នៅអារ៉ាប់រួម

Posted: 25 Feb 2012 10:58 PM PST

កី​ឡា​កា​រិ​នី​ប៉ូ​ឡូញ​ Radwanska
Agnieszka Radwanskaបាន​ក្លាយ​ជា​ម្ចាស់​ពាន​តឺន្នីស​កម្ម​វិធី WTA Dubai Championships បន្ទាប់​ពី​នាង​​យក​ឈ្នះ​កីឡា​ការិនី​អា​ល្លឺ​ម៉ង់​ Julia Goerges នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​២៥​ កុម្ភៈ​ ។ កម្ម​វិធី​ដែល​​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១​លាន​ដុល្លារ​អា​មេរិក​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ឌូ​បៃ​ប្រ​ទេស​អា​រ៉ា​ប់​រួម​។ ​Radwanskaបានបំ​បាក់​នាង​Goerges ក្នុង​លទ្ធផល​៧-៥​និង​៦-៤​យក​ឈ្នះ​ពាន​ជើង​ឯក​ទាំង​ស្រុង​។ នេះ​គឺ​ជា​ពានជើង​ឯក​​កម្ម​វិធី​របស់​សមា​គម​ WTA Tour​លើក​ទី​៨​ក្នុង​អា​ជីព​របស់​នាង​ហើយ​។ ជ័យ​ជម្នះ​លើក​នេះ​

​អ៊ី​រ៉ង់​​​បដិសេធ​ថា ពុំ​បាន​​បញ្ជូន​​​អាវុធ​ឱ្យស៊ីរី​

Posted: 25 Feb 2012 10:51 PM PST

​​រូបភាព​វីដេអូ​បង្ហាញ​​​ពីការផ្ទុះ​​មួយ​នៅ​​ក្រុងហូម ​របស់​ស៊ីរី​​
​​អ្នកនាំពាក្យ​​​របស់​ក្រសួង​​ការបរទេស​អ៊ី​រ៉ង់​​​លោក​​​រ៉ាមីន ​​មឺហ៍​ម៉ាន់​ប៉ាស បានបដិសេធ​​​កាល​ពី​​ថ្ងៃទី​​២៥ កុម្ភៈ ​នូ​​វព័ត៌មាន​នានា​ដែល​ថា អ៊ី​រ៉ង់​បាន​បញ្ជូន​​​អាវុធ​​​​​ឱ្យ​ដល់​ស៊ីរី​។ ​អ្នកនាំ​ពាក្យ​​​រូប​នេះ​​អះអាង​ថា ​សាធារណរដ្ឋ​​​អ៊ិស្លាម​​អ៊ី​រ៉ង់​​បដិសេធ​​​រាល់​អន្តរាគមន៍​​យោធា​នៅ​ស៊ីរី​ និង​ព័ត៌មាន​​​ទាំង​ឡាយដែល​​​​រៀប​រាប់​​ពី​ការ​ផ្គត់​ផ្គង់​​​​​អាវុធ​​របស់​អ៊ី​រ៉ង់​​​ឱ្យដល់​រដ្ឋាភិបាល​ស៊ីរី​។ ​ជំហរ​របស់​​អ៊ី​រ៉ង់​​​លើ​ស៊ីរី​​នៅតែ​ច្បាស់​លាស់​គឺអ៊ី​រ៉ង់​​​គាំទ្រ​​​ដល់​ការកែទម្រង់​​​ដើម្បីប្រជាជន​ស៊ីរី​។​

​ស៊ីរី ៖ ​បរាជ័យ​​​​នៃការ​ចរចា​​​ជម្លៀស​​អ្នក​​របួស​ចេញ​​​​ពីក្រុង​ហូម ខណៈ​មនុស្ស​​​​​​ស្លាប់​ថ្មី​​​​66នាក់​ទៀត​

Posted: 25 Feb 2012 10:49 PM PST

បណ្តា​រថយន្ត​​សង្គ្រោះ​​​ដែល​​​​ត្រៀម​​​​ទៅដឹកអ្នករបួស​ចេញ​
ការ​ចរចា​​​របស់​កាកបាទក្រហម​​ និងអឌ្ឍចន្ទ​​​​​ក្រហម​ស៊ីរី​​​ជាមួយអាជ្ញាធរ និង​ពួក​ប្រឆាំងស៊ីរី​​ត្រូវ​បរាជ័យ ​​ដែលធ្វើ​​ឱ្យស្ទះ​ដ​ល់​ការ​​ជម្លៀស​​​​ពួក​​អ្នក​របួស​ចេញ​​ពី​​​សង្កាត់​​​ឧទ្ទាម BABA AMR នៃ​ទីក្រុង​​​ហូម ដែល​ទទួលរង​ការ​​​វាយប្រហារ​​​គិត​មក​ដល់​ថ្ងៃទី​​​២៥ កុម្ភៈ អស់​រយៈ​ពេល​​​២២​ថ្ងៃ​​មក​ហើយ ។ ​ការ​ចរចា​នេះ​ធ្វើឡើង​​តាម​​​ការ​អំពាវ​នាវ​មួយរបស់​​អន្តរជាតិ​​ឱ្យបញ្ឈប់​​​​អំពើហិង្សា​។ យោងតាម​​អង្គការ​​​ប្រឆាំងស៊ីរី​​ OSDH ថា ដោយ​ពុំមាន​​ការ​ចុះ​​ថយ​អំពើ​ហិង្សា​​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​​៦៦​នាក់​​​ថែមទៀត ​​​​ក្នុងនោះ​​មាន​​ជន​ស៊ីវិល​​៥០នាក់​។​

ស្រវឹង​ទាំង2ជិះ​​ម៉ូតូ​បុក​​គ្នា​​​សន្លប់​​ពេល​​​ឮ​​​ស៊ីរ៉ែន​​​រថយន្ត​​​​ពេទ្យ​​ទៅ​ដល់​ស្ទុះងើប​​ទាំង2នាក់​

Posted: 25 Feb 2012 10:35 PM PST

​រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ដែល​គេ​​​អះអាង​ថា​ស្រវឹង​ដូច​គ្នា​ បាន​ជិះ​ម៉ូតូ​បុក​គ្នា​ដួល​គងលើគ្នា​សន្លប់​ស្ដូក​​ប្រមាណ​១៥​នាទី​ លុះ​​ឮ​សំឡេង​រថយន្ដពេទ្យ​ទៅ​ដល់​ក៏នាំ​គ្នា​ស្ទុះ​ងើប​ទាំង​ពីរ​នាក់​មិន​ ព្រម​ឡើង​រថយន្ដ​ទៅ​ព្យាបាល​ទេ ។ គ្រោះថ្នាក់​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​កែង​ផ្លូវ​លេខ​២៩១​ និង​ផ្លូវ​លេខ​៥៩២ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២

ដើរទៅមើល​គេរាំធុង​បាស់​ត្រូវ​ជន​ដៃ​ដល់​លប​កាប់​មួយ​ពូថៅ​​បែក​ក្បាល​ស្រាំ​លលាដ៍

Posted: 25 Feb 2012 10:31 PM PST

ជនរងគ្រោះ
ខេត្តតាកែវ ៖ បុរស​ម្នាក់​​បន្ទាប់​ពី​ផឹកស៊ី​នៅផ្ទះ​រួច​​ដើរទៅ​មើល​គេ​រាំ​ធុងបាស់​​ ពិធី​មង្គល​ការ​ក្នុងភូមិ ស្រាប់តែ​​ជន​ដៃដល់​លប​កាប់​ពី​ក្រោយ​​មួយ​ពូថៅ​រួច​រត់គេច​បាត់​ស្រមោល បណ្ដាល​​ឱ្យ​របួសធ្ងន់ ។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង១១​យប់ថ្ងៃ​ទី​២២ កុម្ភៈ នៅ​ក្នុងឃុំ​អង្គរ​បូ​រី ស្រុក​អង្គរ​បូ​រី ។

យីឌុប​កៀបជាមួយ​ហ្វរ៉េន័រ​ ព្រោះតែ​វ៉ា​ស្តាំ

Posted: 25 Feb 2012 10:29 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​យ៉ី​ឌុ​ប​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​ស៊ី​ម៉ត៍​​​មួយ​គ្រឿង​បាន​កៀប​ជា​ មួយ​​រថយន្ដ​ហ្វ​រ៉េ​ន័​រ ខណៈរថយន្ដ​ហ្វ​រ៉េន័​របើក​វ៉ា​ស្ដាំ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​២០០៤​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥​ កុ​ម្ភៈ ២០១២​។

Dortmund អាចរក​ចំណូល​​បាន​ខ្ពស់​​នា​រដូវ​​​​កាល​​កន្លងមក​

Posted: 25 Feb 2012 10:27 PM PST

​ពហុកីឡដ្ឋាន​
Dortmund ​បាន​​ឱ្យ​ដឹងពី​​គល់​បញ្ជី​​​​នាឆមាស​​ទី​២​ ​ឆ្នាំ​​២០១១ថា​ ​មាន​​ប្រាក់​ចំណូល​​​ដល់​ទៅ​​១០១,៤​លាន​​អឺរ៉ូ ​​និង​​​ចាត់​ទុក​ថា​ជា​​​ប្រាក់​​ចំណូល​​​ច្រើន​ជាងឆមាសទី​១ ។ ​​ក្លឹប​​ Dortmund អតីត​​​ជើងឯក​​​ក្រប​ខណ្ឌ​​​​បាល់​ទាត់​​ Bundesliga អាល្លឺ​ម៉ង់​​ ​បង្ហាញ​​តួ​លេខ​​​បញ្ជី​​​​​សារពើ​ពន្ធ​​​នៅ​​ឆមាស​​​ទី​២​ ឆ្នាំ​​២០១១​ ​ចាប់ពី​​ថ្ងៃទី​​១ កក្កដា ​​ដល់​​៣១ធ្នូ គឺពួកគេ​អាច​រក​ចំណូល​​បាន​ដល់​ទៅ​​១០១,៤​​លាន​អឺរ៉ូ​ កើន​​លើសពី​​តួលេខ​ចាស់​​ប្រហែល​​៣០​​លាន​អឺរ៉ូ​​ ធៀប​នឹង​​​អំឡុង​​ពេល​​ដូចគ្នា​​​នៃឆ្នាំ​២០១០

ម៉ូតូ២គ្រឿង​បុក​គ្នា​ភាគី​ម្ខាង​រត់​ចេញពី​កន្លែង​កើត​ហេតុ​បាន​ចម្ងាយ​១​រយ​ម៉ែត្រ​​​​ដួល​ស្លាប់​

Posted: 25 Feb 2012 10:27 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវ​ជន​​​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជី​វិត​​ ឯ​​ម្នាក់​ទៀត​​​របួស​ធ្ងន់​​​បន្ទាប់​ពី​​ពួក​​គេ​ជិះ​ម៉ូតូ​​​១​គ្រឿង​​ ម្នាក់​​បុក​គ្នា​​ពេញ​ទំហឹង​​​លាន់​សូ​រ​ដូច​​រន្ទះ​​​​ ។ ​​ឧប្បត្តិ​​​ហេតុ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នោះ​បាន​កើត​ឡើង​កាល​ពី​​​​វេ​ លា​ម៉ោង​​​៦​និង​​៤៥​នាទី​​​ល្ងាច​ថ្ងៃទី​​​​​២៥​ កុម្ភៈ​ ​នៅ​លើ​​កំ​ណាត់​​​​ផ្លូវ​ជាតិ​លេខ​​៤​​ ត្រង់​ចំណុច​ភូមិ​​ផ្សារ​​​កំបូល​​ ស​ង្កាត់​​កំបូល​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ​​

រថយន្តពីរគ្រឿង​​បុក​គ្នា​នៅ​ផ្លូវ​កែង​ដោយ​សារ​បើក​បរ​មិន​យោគ​យល់គ្នា​​

Posted: 25 Feb 2012 10:26 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ការ​បើកបរ​មិន​យោគ​យល់​គ្នា និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្នបាន​បង្ក​​ឱ្យ​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ខ្មៅ និង​រថយន្ដ DAEWOO ពណ៌​ទឹក​ប៊ិចលា​យស បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​វិ​ថី​ប៉ាស្ទ័រ កែង​ផ្លូវ​លេខ២២៨ ក្នុងសង្កាត់​បឹង​រាំង ខណ្ឌ​ដូនពេញ កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់ថ្ងៃ​ទី​២៥ កុម្ភៈ ។

ចាប់​ខ្លួន​ស្ត្រី​​ប្រហែល​​10​នាក់​​ពីបទ​​ស្រឡាញ់​​​ភេទដូចគ្នា​​​​នៅ​កាមេរូន

Posted: 25 Feb 2012 10:23 PM PST

​ស្ត្រីដែល​​​ស្រឡាញ់​​​​ភេទ​ដូចគ្នា​​
ទីភ្នាក់​ងារ​​​​​ព័ត៌​មាន​​បរទេស​​កាលពី​​ថ្ងៃទី​​២៥ កុម្ភៈ ​ផ្សាយ​ឱ្យ​​ដឹង​ថា​ សមត្ថកិច្ច​​​ប៉ូលិស​​​កាមេរូន​ ​បាន​​ចាប់​ខ្លួន​​ស្ត្រី​​ក្នុង​ទីក្រុង​​អាមបាប ភាគ​ខាង​​​ត្បូង​​ក្រុង​​យុនដេ​ ចំនួន​​​១០​នាក់​ ដែល​​​សង្ស័យ​ស្រឡាញ់​​​ភេទ​​ដូចគ្នា​​ និង​​ត្រូវ​ឃុំ​ខ្លួន​​ ។ ​លោក​​​ស្រី​​អាលី អេន​ខុម ​​សកម្ម​នារី​​ដើម្បី​​សិទ្ធិ​របស់​​អ្នក​​ស្រឡាញ់​​​​ភេទ​ដូចគ្នា​​ជន​ជាតិ​​​កាមេរូន​ ថ្លែង​ថា ​រយៈ​ពេល​​ជាច្រើន​​​ឆ្នាំ​កន្លងមក ការ​​ប្រឆាំង​​នឹង​ស្ថាន​​​ភាព​​ស្រឡាញ់​​ភេទដូចគ្នា​​​ក្នុង​ប្រទេស​​​ផ្សេងៗ​នៅទ្វីប​អាហ្វ្រិក​​

កីឡាកររុស្ស៊ី អាឡិចសាន់​​ឌ័រ ប៉ូវេតគីនរក្សាបានខ្សែក្រវាត់ទម្ងន់ធ្ងន់ បន្ទាប់ពីយកឈ្នះគូប្រកួតដោយពិន្ទុជាឯកច្ឆន្ទ

Posted: 25 Feb 2012 10:20 PM PST

កីឡាករ​​រុស្ស៊ី អា​ឡិចសាន់​ឌ័រ ប៉ូវេតគីន
អា​ឡិច​សាន់​ឌ័រ ប៉ូ​វេតគីន​រក្សា​បាន​​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​​ពិភពលោក​ស្ថា​ប័ន WBAរបស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​អា​ល្លឺ​ម៉ង់​ម៉ា​កូ ហាក់​ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទនៃ​ការ​ប្រកួត​ពេញ​១២​ទឹក​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២៥​កុម្ភៈ​។ ការ​ប្រកួត​នេះ​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Stuttgartភាគ​ខាង​ត្បូង​ប្រ​ទេស​អា​ល្លឺ​ម៉ង់​។ ​ប៉ូ​វេតគីន​អំ​ឡុង​ការ​ប្រកួត​ ជា​ពិសេស​ក្នុង​ទឹក​ទី​៤​និង​ទី​៧​ត្រូវ​ម៉ា​កូ ហាក់​ដែល​ជា​ម្ចាស់​ជើង​ឯក​ស្ថា​ប័ន WBOក្នុង​ប្រភេទទម្ងន់ Cruiserweight វាយ​ឱ្យ​វង្វេង​ស៊ុង​យក​ខ្សែ​រេញ​ជា​បង្អែក​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ម៉ា​កូ​ ហាក់​មិន​អាច​ធ្វើ​ឱ្យ​ជន​រួម​ជាតិ​របស់​ខ្លួន​នៅ​សង្វៀន Porsche Arena​

​អតីតប្រធានាធិបតី​​អាហ្វ្រិក​​​ខាងត្បូង​លោក​ម៉ង់​ដឺ​ឡា ចូលមន្ទីរ​ពេទ្យ​

Posted: 25 Feb 2012 10:14 PM PST

លោក​ណែល​សុន​​ម៉ង់ដឺឡា​
​អតីត​ប្រធានាធិបតី​​​​អាហ្វ្រិក​ខាង​ត្បូង​ លោក​ណែ​លសុន ម៉ង់ដឺឡា ​បាន​ចូល​មន្ទីរពេទ្យ​​មួយ ។ ​នេះ​ជា​​​​ការ​ប្រកាស​កាលពីថ្ងៃទី​​​​២៥ កុម្ភៈ ​របស់​វិមាន​ប្រធានាធិបតី​​​អាហ្វ្រិក​ខាង​ត្បូង​។​ ក្នុងសេចក្តី​​ប្រកាស​មួយ​វិមានប្រធានាធិប​តី​​គូស​បញ្ជាក់​​​ថា ក្រុម​គ្រូពេទ្យ​​​​វាយ​តម្លៃ​ថា ការ​ព្យា​បាលពិសេស​ត្រូវធ្វើ​​សម្រាប់​លោកម៉ង់​ដឺ​ឡា ដែលមាន​អាការៈចុក​ពោះ​​មួយរយៈ​ពេល​មក​ហើយ ។​

​អធិការ​ខណ្ឌទួលគោក ​បង្ហាញ​ជន​សង្ស័យ​​ដែលដេញ​បាញ់​ប្រហារ​ បណ្តាល​ឱ្យ​រង​របួស​ម្នាក់​

Posted: 25 Feb 2012 08:00 PM PST

ទិដ្ឋភាពក្នុងសន្និសីទកាសែត
រាជធានីភ្នំពេញ ៖ ​សង្ស័យ​​​ចំនួន​៦​នាក់ ​ដែល​សមត្ថ​កិច្ច​ខណ្ឌទួលគោក ​សហ​ការ​ជា​មួយ​កម្លាំង​ការិយា​ល័យ​នគរបាល​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃស្នងការ​នគរបាល​​រាជធានីភ្នំពេញ ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​​ ត្រូវបាន​លោក​វរ​សេនីយ៍​​ទោ ហ៊ួត ​ចាន់​យ៉ា​រ៉ាន់ អធិការ​ខណ្ឌទួលគោក ​ធ្វើ​សន្និ​​សីទ​កាសែត​បង្ហាញ​​មុខ​ជា​សាធារណៈ​កាល​ពី​​វេលា​​ព្រឹក​ថ្ងៃទី ​២៥ កុម្ភៈ ​នៅអធិការ​ដ្ឋាន​ខណ្ឌ​ ​ក្រោយ​ពី​បង្ក​

ផឹក​ស្រា​ស្រវឹង​មិន​ហ៊ាន​បើក​ម៉ូតូ​សុខ​ចិត្ត​ជិះ​ម៉ូតូ​ឌុប​នៅ​តែ​ជួប​គ្រោះ​ថ្នាក់​ដដែល​

Posted: 25 Feb 2012 07:56 PM PST

រាជធានី​ភ្នំពេញ ៖​ បុរស​ម្នាក់​បាន​លាន់​មាត់​​ថា​ ស្រវឹង​មិន​ហ៊ាន​បើកម៉ូតូ​ខ្លួន​ឯង​ទេ សុខ​ចិត្ដ​ជិះ​ម៉ូតូ​ឌុប​​នៅ​តែ​គេច​មិន​ផុត​ទៀត​ ។ ការ​និយាយ​​នេះ​គេឮ​ក្រោយ​ពេល​ជួប​គ្រោះ​ថ្នាក់ ខណៈ​​​​​ជិះ​ម៉ូតូ​ឌុប​​មក​ដល់​ភ្លើង​ស្ដុ​ប​ម៉ុង​ឌីយ៉ា​ល់ ​ហើយ​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពី​ក្រោយ​បណ្តាល​​ឱ្យ​រង​របួស ត្រង់​ចំណុច​មហាវិថី​ម៉ៅ​សេ​ទុង​​កែង​ផ្លូវ​លេខ​២៣០​ ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក

យុវជន​៣​នាក់​ត្រូ​វកង​រាជ​អាវុធ​ហត្ថ​​ចាប់​បញ្ជូន​ទៅតុលា​ការ​

Posted: 25 Feb 2012 07:54 PM PST

រាជធានីភ្នំពេញ ៖ យុវជន៣នាក់ត្រូវ​កងរាជអាវុធហត្ថចាប់បញ្ជូនទៅកាន់​សាលា​ដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ កុម្ភៈ ជាប់ពាក់ពន្ធសេព​គ្រឿងញៀន។ ជនជាប់ពាក់​អំពើសេពគ្រឿង​ញៀន​ ១-ឈ្មោះស៊ុន ឡាយ ហៅ​ទី ភេទ​ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល​ផ្លូវលេខ​២២៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួល​គោក ២-ឈ្មោះកែវ សាម៉ន ភេទប្រុស អាយុ​៣៣​ឆ្នាំ ​មាន​ទី​

​ខ្យល់​​ព្យុះ​​​កំបុត​ត្បូង​​​នៅ​​ឥណ្ឌូណេស៊ី​​ស្លាប់​5នាក់​

Posted: 25 Feb 2012 07:42 PM PST

​​អ្នកទទួលខុសត្រូវ​​មូលដ្ឋាន​ម្នាក់​គូស​បញ្ជាក់​កាលពីថ្ងៃទី​​​​​២៥ កុម្ភៈ ​ថា​ មនុស្ស​​​៥​នាក់​បាន​ត្រូវ​​ស្លាប់កាលពីយប់​ថ្ងៃទី​​​​២៤ កុម្ភៈ ​​ដោយសារ​ខ្យល់​ព្យុះ​​​កំបុតត្បូង​​​មួយវាយប្រហារ​​លើ​ខេត្ត ​ស៊ូឡា​​​វេស៊ី ​ខាងត្បូង និង​ខេត្ត​​​ស៊ូម៉ាត្រា ​ខាង​ជើង​​​របស់​ឥណ្ឌូ​ណេស៊ី​។​ ​លោក​​​​ស៊ូ​តា​​ប៉ូ​ ​ពួរវ៉ូនូ ហ្គ្រោហូ ​​នាយក​​នៃ​មជ្ឈ​មណ្ឌល​​​​ប្រមូលព័ត៌មាន​​​ និងទំនាក់ទំនង​​​សាធារណៈរបស់​​​ទីភ្នាក់​​​ងារ​ជាតិ​​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​រាយ​​​ឥណ្ឌូណេស៊ី

រងរបួស​ធ្ងន់​ស្រាល​២​នាក់​ ព្រោះ​រថយន្ត​ឡិចស៊ីស​៤៧០បត់​ស្តាំ​មិន​ស៊ីញ៉ូ

Posted: 25 Feb 2012 07:33 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​ រវាង​រថយន្ដ​ និង​ម៉ូតូ បណ្ដាល​ឱ្យ​យុវជន​២​នាក់​រង​របួស។ ​ករណីនេះ​បាន​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​ កុម្ភៈ ​២០១២​ តាម​​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ​​ក្នុង​សង្កាត់​​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ។​

ចេញពីជួប​​ជុំមិត្ត​ភក្តិជិះ​ម៉ូតូ​​លឿន​​​ជ្រុល​ទៅ​បុក​ម៉ូតូ​​នារី​ម្នាក់​​ជិះ​ពី​ខាង​មុខ​

Posted: 25 Feb 2012 07:31 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជិះ​ម៉ូតូ​លឿន​​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​នារី​ម្នាក់​ជិះ​ពី​ ខាង​មុខ​បណ្ដាល​ឱ្យ​ដួល​បែក​មុខមាត់​ខ្លួនឯង ឯនារី​រង​គ្រោះ​របួស​ចង្កេះ។ គ្រោះថ្នាក់​ចរាចរណ៍ ​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​១០​និង​៤០​នាទី​យប់ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​២៧១ មុខ​ផ្ទះ​សំណាក់​៨៩ ក្នុងភូមិ​៦ សង្កាត់​ផ្សារ​ដើម​​ថ្កូវ ខណ្ឌចំការមន ។

ជិះ​ម៉ូតូ​​ប្រដេញ​គ្នា​ទាក់​ដៃ​ចង្កូត​ទៅ​បុក​កង់​មួយ​គ្រឿង​ទៀត ស្លាប់​២​នាក់ និង​របួស​​ច្រើន​នាក់​

Posted: 25 Feb 2012 07:25 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​យុវជន​២​នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​យ៉ាង​អាណោ​ធ​ អា​ធ័​ម ខណៈ​យុវជន​ពីរ​ក្រុម​ជិះ​ម៉ូតូ​​ពីរគ្រឿង​ប្រដេញ​គ្នា​ក្នុង​ល្បឿន​លឿន​បាន​ ទាក់​ដៃចង្កូត​គ្នា​​រួច​ជ្រុល​ទៅ​បុក​កង់​មួយ​គ្រឿង​ទៀត​។ គ្រោះថ្នាក់​អកុសល​នេះ​កើតឡើង​នៅ​​​មហាវិថី​ព្រះ​មុនី​រ៉េ​ត​កែ​ង​ផ្លូវ​​ ២៣១ ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១០​និង​​​​​២០​នាទី​យប់ ថ្ងៃ​ទី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!