Koh Santipheap Daily

Koh Santipheap Daily


​ស្រវឹង​ជោក​ជាំ​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ដួល​ខឹង​ពេក​ស្ទុះ​ទៅ​វាយ​គេ​មួយ​ដៃ​

Posted: 28 Feb 2012 11:27 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​ម៉ូតូ​គុប​ជ្រុង​៥០ ជិះ​គ្នា​២​នាក់ បណ្ដាល​​ឱ្យ​ដួល​រង​របួសស្រាល​ទាំង​អស់​គ្នា អ្នក​ជិះ​ពីក្រោយ​ខឹង​ស្ទុះ​ទៅ​វាយ​អ្នក​បើក​ម៉ូតូ​​បង្ក​មួយ​ដៃ​ហើម​មាត់​ ស្ពុល កាលពី​​វេលា​ម៉ោង​​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កុម្ភៈ លើ​កំណាត់​ផ្លូវ​លេខ​២៧១ ក្រុម​២៤ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន។

នគរបាលឃាត់ខ្លួនជនជាតិប៊ុលហ្គារីពីរ​នាក់​ប្រើ​ប្រាស់ CREDIT CARD ដក​លុយ​តាម​ធនាគារ​

Posted: 28 Feb 2012 11:26 PM PST

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល​​នៃ​នាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃសហ​ការជា​ មួយនគរបាលខណ្ឌដូនពេញ និងព្រះរាជ​អាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់​ចូល​​សណ្ឋាគារស៊ីធី សេនធើរ មានទីតាំង​ផ្ទះ​លេខ​៧៧-៧៩ ផ្លូវលេខ១៣០ ស្ថិតក្នុងភូមិទី៤ សង្កាត់​​ផ្សារចាស់ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​​៣និង៤៥នាទី​រសៀល​ថ្ងៃទី២៨ កុម្ភៈ ២០១២

រវល់​ចុច​ទូរស័ព្ទ​​​បើក​រថយន្ត​​បុក​រនាំង​​ដែក​ចែក​​ផ្លូវ​ខូច​ខាត​អស់​៥​ផ្ទាំង​

Posted: 28 Feb 2012 10:52 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ អ្នក​បើកបររថយន្ដ​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ​មួយ​គ្រឿង​រវល់​តែ​ចុច​ទូរស័ព្ទ​បើក​រថយន្ដ​​បុក​រនាំង​ដែក​​ចែកផ្លូវ​ខូច​ ខាត​អស់​៥​ផ្ទាំង​នៅ​ស្ដុ​ប​ពេទ្យ​ចិន​ជាប់​នឹង​អគារ​កំពុង​សាង​សង់​កម្ពស់​ ៤២​ជាន់ តាម​បណ្ដោយ​វិថី​ព្រះ​សីហ​នុ​កែង វិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នាំ​គ្នា​​វាយ​បន្ថែម​​រហូត​ដល់​សន្លប់​ត្រូវ​ចាប់​ខ្លួន​​២​នាក់

Posted: 28 Feb 2012 10:50 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​ត្រូវ​​​នគរ​បាល​​ប៉ុស្តិ៍​​ទួល​សង្កែ ​នាំ​ខ្លួន​ទៅ​សាក​សួរ​ បន្ទាប់​​ពី​​បាន​វាយ​ទៅ​លើ​​និស្សិត​​ម្នាក់ ប​ណ្តាល​ឱ្យ​ដួល​សន្លប់​​​ ខណៈ​មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយ​កាល​ពី​វេលា​ម៉ោង​​៩​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ​នៅ​តាម​ផ្លូវ​​លេខ​៩៣ ​ក្នុង​ភូមិ​​ទួល​ស​ង្កែ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​​ឫស្សីកែវ ។

លោក​យាយ​អាមេ​រិក​​ម្នាក់​រៀប​ការ​​ថ្មី​ចំថ្ងៃ​ខួបកំណើត​គម្រប់​100ឆ្នាំ​

Posted: 28 Feb 2012 10:50 PM PST

លោកយាយ​អាយុ​១០០​ឆ្នាំ​​​រៀប​ការ​​ម្តងទៀត
​នៅសហរដ្ឋអាមេ​រិក​​ លោក​យាយ​​​ម្នាក់​រស់​នៅ​ក្នុង​ផ្ទះ​សម្រាប់​​​ពួកអ្នក​​​ចូលនិវត្តន៍​​​បាន​សម្រេច​ចិត្តរៀបការ​​ចំថ្ងៃ​​កំណើត​គម្រប់​​​១០០​ឆ្នាំ​​​របស់គាត់​។​ លោក​យាយ DANA JACKSON រស់​នៅ​​​ក្នុងផ្ទះ​សម្រាប់​ចូល​​​និវត្តន៍​​មួយនៅ BOWLING STREET រដ្ឋ​​កេន​ទុកគី ។ ​ដើម្បីប្រារព្ធ​​ថ្ងៃខួប​កំណើត​​​​គម្រប់​​​១០០​ឆ្នាំ​​​​របស់​គាត់​នា​ថ្ងៃទី​​៦ កុម្ភៈ ​កន្លង​មកនេះ ​​គាត់​បាន​សម្រេច​ចិត្ត​​​រៀបការ​​​នា​ថ្ងៃ​​​នោះ​ ជាមួយ​​បុរស​​​ចូលនិវត្តន៍​ម្នាក់ លោក​តា BILL STRAUSS អាយុ​​៨៧​ឆ្នាំ ។​

ក្រសួងធនធាន​ទឹក​​ជូន​ដំណឹង​ថា ​នឹង​មាន​​ភ្លៀង​​ធ្លាក់​​រាយ​ប៉ាយ​​ក្នុង​រដូវ​ប្រាំង​នេះ ជា​បន្ត​ទៀត​

Posted: 28 Feb 2012 10:49 PM PST

​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា ​យោង​តាម​ការ​វិភាគ​​ និងព្យា​ករណ៍​ស្ថាន​ភាព​ធាតុ​អាកាស​​បាន​បង្ហាញ​​ថា នៅ​ក្នុង​រដូវ​ប្រាំង (​ខែមីនា និង​ខែ​មេសា ​ឆ្នាំ២០១២) ​នេះ នឹង​មាន​​ភ្លៀង​​កក់​ខែធ្លាក់​រាយ​ប៉ាយ​​​នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។

ចិន​ ៖ ស្លាប់​យ៉ាង​តិច12​​នាក់​ក្នុង​ការបះបោរ​​នៅ​​ស៊ីនយ៉ាង​

Posted: 28 Feb 2012 10:43 PM PST

ប៉ូលិស​ចិន​កំពុង​ល្បាត​​នៅ​ក្រុង​​​អ៊ូរ៉ូមគី
ទីភ្នាក់​ងារ​​​ព័ត៌​មាន​​ចិន​ស៊ីន​​ហួ​​រាយការណ៍​​ថា មនុស្ស​យ៉ាង​តិច​​១២នាក់​​បានត្រូវស្លាប់​​​នៅជិត​​ KASHGAR ក្នុង​តំបន់​​ស្វយ័ត​មាន​អ្នក​កាន់​សាសនា​អ៊ិស្លាម​​​ភាគច្រើន​​ស៊ីនយ៉ាង ។ ទីភ្នាក់​ងារ​​ព័ត៌​មាន​​នេះ​បន្ត​ថា ពួក​បះបោរ​​បានធ្វើការ​វាយប្រហារ​ដោយ​​ប្រើកាំបិត ហើយ​សម្លាប់​មនុស្ស​យ៉ាង​​តិច​​​១០នាក់ ​​ចំណែក​ប៉ូលិស​​បាន​សម្លាប់​​ពួកឃាតករ​យ៉ាង​តិច​​២នាក់ ហើយ​កំពុង​​ប្រមាញ់​​ពួកអ្នក​​ឯទៀត​។​

ស្រវឹង​ដល់ថ្នាក់​ជិះ​​ម៉ូតូ​​ទៅ​បុក​​ម៉ូតូ​ចត​នៅ​លើ​ចិញ្ចើម​​ផ្លូវ​​មុខ​ហាង​​ដួល​រេ​៣​គ្រឿង​​គរ​លើ​គ្នា​

Posted: 28 Feb 2012 10:38 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ស្រវឹង​រហូត​​​ដើរ​ដួល​ខ្លួ​ន​ឯង​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​៣ ​គ្រឿង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដួល​រេគរ​លើ​គ្នា​មុខ​ភោជនីយដ្ឋាន ៨៨៨ តាម​ផ្លូវ​២៧១ ស្ថិត​ក្នុង​​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ។

ម៉ូតូស្គូពី​ជិះ​បុក​​ម៉ូតូ​​គុប​ពី​ក្រោយ​​ហើយ​រត់​ទៅ​បុក​ម៉ូតូ​មួ​យ​គ្រឿង​ទៀត​

Posted: 28 Feb 2012 10:37 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​​ស្ទាវ​ម្នាក់​ជិះ​​​ម៉ូតូ​​ស្គូពី​​​ ពណ៌ស ​ទៅ​បុក​ម៉ូតូ​​គុប​​ពី​ក្រោយ​បណ្តាល​ឱ្យ​រង​របួស​ស្ត្រី​ម្នាក់​ ​ហើយ​ព្យា​យាម​​​បើក​រត់​ទៅ​បុក​ជា​មួយ​​ម៉ូតូ​​​មួយ​គ្រឿង​​ទៀត កាល​ពី​វេលា​ម៉ោង​៤​និង​២០​នាទី​​​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ​២០១២ នៅ​ចំណុច​ផ្លូវ​លេខ​​១៨៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូន​ពេញ ។

​ធ្លាក់​យន្តហោះ​​​ប្រយុទ្ធ​មួយ​គ្រឿង​​​របស់​រុស្ស៊ី​​​​ពេល​ហោះ​សាកល្បង​

Posted: 28 Feb 2012 10:04 PM PST

ទីភ្នាក់​ងារ​​​ព័ត៌​មាន​​រុស្ស៊ី ​RIA NOVOSTI រាយ​ការណ៍​​ថា យន្តហោះ​​ប្រយុទ្ធ​រុស្ស៊ី​មួយ​គ្រឿង​ធុន SU-70 បានធ្លាក់​​​​កាលពី​ថ្ងៃទី​​​​២៨ កុម្ភៈ ក្នុង​ពេល​ហោះហើរ​​​​សាកល្បង​​ក្នុង​តំបន់​​ចុង​បូព៌ា​រុស្ស៊ី ​​ហើយអ្នកបើក​​ម្នាក់​ក្នុង​​ចំណោម​​អ្នក​បើក​​ទាំង​​​២នាក់​ត្រូវ​របួស​​ស្រាល ។ ​​គ្រោះថ្នាក់​​​នេះ​កើត​មាន​នាវេលាម៉ោង​​​១០​និង​​២០នាទី​​ម៉ោង​​នៅ​ក្នុង​ក្រុង​​មូស្គូ ​​នៅ​កន្លែង​​​មួយចម្ងាយ​១៣០គីឡូ​ម៉ែត្រភាគ​ឦ​សាន​​ទីក្រុង​​ KOMSOMOLSK-SUR-AMOUR ។

ក្លឹប​ Chelsea​ មាន​គម្រោង​ទិញ​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Hulk ពី​ក្លឹប​ Porto

Posted: 28 Feb 2012 10:02 PM PST

​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Hulk
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ប៊ីប៊ីស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១២ ​បាន​ឱ្យ​ដឹង​ថា លោក​វិឡា​ប៊ូស គ្រូ​បង្វឹក​ក្លឹប Chelsea មាន​គម្រោង​ប្រមាញ់​យក​​កីឡា​ខ្សែ​ប្រយុទ្ធ Hulk ពី​ក្លឹប​ Porto ។ ការ​ដាក់​គម្រោង​ទិញ​យក​កីឡាករ​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ គឺ​ស្រប​​​ពេល​ដែលកុង​ត្រា​របស់​​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ដ្រក​បា និង​កាលូ​អស់​សុលព​ភាព​​នៅ​រដូវ​ក្តៅ​ខាង​មុខ​នេះ ។

រថយន្តក្រុងដឹកអ្នក​ដំណើរ​ឆក់​យកជីវិត​ក្មេង​ស្រី​អាយុ​8ឆ្នាំ

Posted: 28 Feb 2012 07:18 PM PST

ខេត្តកំពង់​ឆ្នាំង៖ កុមារី​អាយុ៨ឆ្នាំ​​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​រថយន្ត​ ក្រុង​ដឹក​អ្នក​ដំណើរ​បុក​កាល​ពី​វេលា​ម៉ោង​១និង៣០​នាទី​រសៀល​ថ្ងៃទី​២៧​​​​ ​​ កុម្ភៈ​ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ​ត្រង់​ចំណុច​ភូមិ​ច្រក​ល្មៀត​ ឃុំ​អូរ ឬស្សី​ ស្រុក​កំពង់​ត្រឡាច​ ខណៈដែល​កុមារី​រូប​នោះ​រត់​ឆ្លង​ថ្នល់​ ។

ស្រីស្អាត​​បោះ​ពួយ​​រថយន្ត​ទៅ​បុក​របាំង​​ចែក​ផ្លូវ​បាក់​​៣​កង់​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​

Posted: 28 Feb 2012 07:15 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ស្រីស្រស់​ស្អាត​​ម្នាក់​​​បាន​បោះ​ពួយ​​រថយន្ត​មួយ​គ្រឿង​​ម៉ាក​ហុងដា ពណ៌​ខ្មៅ ​ស៊េរី​ចាស់​ ទៅ​បុក​របាំង​​ចែក​ផ្លូវ​​បាក់​អស់​៣​កង់ ឯ​​រថយន្ត​​​ក្រឡាប់​​ផ្ងារ​ជើង​កាល​ពី​វេលា​ម៉ោង​១០​និង​៥​០​នាទី​​​​យប់​ ថ្ងៃទី​​២៨ កុម្ភៈ ​២០១២ ​​​នៅ​មុខ​មណ្ឌល​សុខ​ភាព​ទឹកថ្លា​តាម​បណ្តោយ​​ផ្លូវ​​សហ​ព័ន្ធ​​រុស្សុី ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

សាលាដំបូង​​ខេត្ត​កណ្តាល​​កោះ​ហៅ​​មេធាវី​ជួង ជូងី ឱ្យ​ចូល​​ខ្លួន​ថ្ងៃទី​៥ មីនា ​បើ​មិន​ចូល​ខ្លួន​​ទេ នឹង​​ចេញដីកា​នាំ​ខ្លួន​

Posted: 28 Feb 2012 07:14 PM PST

រាជធានីភ្នំពេញ ៖ ​យោង​តាម​ដីកា​រប​ស់​សាលា​​ដំបូង​​ខេត្ត​កណ្តាល ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ស៊ិន ​វីរៈ ចៅ​ក្រប​ស៊ើប​អង្កេត​​សាលា​ដំបូងខេត្ត​​កណ្តាល​ចុះ​ថ្ងៃទី​​១៧ កុម្ភៈ ​២០១២ ​ដែល​កោះ​សន្តិ​ភាព​​បាន​ទទួល​ឱ្យ​ដឹងថា បង្គាប់​​ឱ្យ​លោក​ជួង ជូងី ​ភេទប្រុស សញ្ជាតិ​​ខ្មែរ មាន​ទី​លំនៅ​សព្វ​ថ្ងៃ​​ផ្ទះ​​លេខ​៦អា ​ផ្លូវលេខ​១៥៦ ​សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួលគោក ​រាជធានីភ្នំពេញ ​ឱ្យ​ចូល​ទៅ​​កាន់​

យុវជន​ម្នាក់​ផឹក​ទឹក​​ត្នោត​​ជូរ​ស្រវឹង​​ខឹង​ចិត្ត​​មក​លោត​ទឹក​ពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​

Posted: 28 Feb 2012 07:12 PM PST

យុវជនដែលលោតទឹក
រាជធានីភ្នំពេញ ៖ យុវ​ជនម្នាក់ដែល​គេ​ស្គាល់ថា ជាសិស្សរៀន​នៅវិទ្យាល័យច្បារអំពៅ​បាន​មកលោតទឹកសម្លាប់​ ខ្លួននៅលើស្ពានព្រះមុនី​វង្ស​ថ្មី ​កាល​ពី​វេលា​​ម៉ោង​​៦​និង​៣០​នាទី​​ល្ងាច​​​ថ្ងៃ​ទី​២៨ កុម្ភៈ ​២០១២ ​ស្ថិត​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌមានជ័យ ដោយ​សារតែផឹកទឹក​ត្នោត​ជូរស្រវឹងខ្លាំងទាស់សម្តីជាមួយមិត្តភក្តិ ។

ការ​​ជ្រើស​រើស​និស្សិត​អាហារូបករណ៍​អូស្ត្រាលី​​ក្នុង​ឆ្នាំ2012

Posted: 28 Feb 2012 07:00 PM PST

រាជធានីភ្នំពេញ ៖ ឯកអគ្គ​​រាជទូតអូស្ត្រាលី​​​ ​លោក​ជំទាវ​ផេននី រីឆាដស៍​ បាន​​ប្រកាស​​ជាផ្លូវ​ការ​​​​នូវ​ការ​ចាប់​​ផ្តើម​បើក​​ជ្រើសរើស​និស្សិត​​ អាហា​រូបករណ៍​​​អូស្ត្រាលីក្នុង​ឆ្នាំ​​២០១២​​ នៅសណ្ឋា​គារ​ អាំងទែរកង់ទីណង់​តាល់​នៅ​ថ្ងៃទី​​២៩ កុម្ភៈ​ ។ កម្ម​វិធី​នេះ​​​មាន​​ការ​ចូលរួម​​ពីសំណាក់​មន្ត្រី​​ជាន់​ខ្ពស់​​​កម្ពុជា​ ​ ព្រមទាំង​​តំណាង​មកពី​វិស័យ​ឯក​ជន​​​ សង្គម​​ស៊ីវិល និង​អតីត​​និស្សិត​​​ដែល​​សិក្សា​នៅ​

រ៉ឺម៉ក​​ម៉ូតូ​បើក​បុក​​រថយន្ត​ចត​នៅ​ចិញ្ចើម​​ផ្លូវ​ជិត​ផ្លូវ​កែ​ង​​ក្រឡាប់​​ផ្ងារ​ជើង​សង​​​​​​​​​៦០​ដុល្លារ​​

Posted: 28 Feb 2012 06:37 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​បើក​បុក​ពី​ក្រោយ​​រថយន្ដ​ហ្ស៊ី​ប​មួយ​គ្រឿង​ ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យក្រឡាប់​​ផ្ងារ​​ជើង​​ទ្រមេឃ​នៅ​តាម​​បណ្តោយ ​វិថី​ព្រះ​សីហ​នុ​កែង​​ផ្លូវ​១២៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ។

សម្តេច​ហេង សំរិន ប្រធាន​រដ្ឋ​សភា​​អញ្ជើញ​​ចូល​រួម​ជា​អធិបតី​ភាព​ក្នុង​មហា​សន្តិ​​បាត​បូក​សរុប​ការ​ងារ​រដ្ឋ​សភា​

Posted: 28 Feb 2012 06:30 PM PST

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨​ព្រឹក​ថ្ងៃទី២៩ កុម្ភៈ ២០១២ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាអញ្ជើញចូលរួមជាអធិបតីភាព​ ក្នុងមហាសន្តិបាតបូកសរុបការងាររដ្ឋសភាឆ្នាំ​២០០៩-២០១១ និងកំណត់ទិសដៅការងារ​ឆ្នាំ​២០១២-២០១៣ ហើយមហាសន្និបាតបាន​ប្រព្រឹត្ត​ទៅ​នៅវិមានរដ្ឋសភា ដោយមាន​វត្ត​មានសមាជិកសមាជិកានៃមន្ត្រីអគ្គលេខាធិការ​ដ្ឋាន​​រដ្ឋ​សភា​ ទាំងអស់​អញ្ជើញ​

ស្ថានទូត​​អាមេរិក​​នឹងធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​​ពិសេស​ស្តីពី​ទិដ្ឋា​ការ​​នៅ​រសៀល​​ថ្ងៃ​ទី​៥ មីនា ២០១២

Posted: 28 Feb 2012 06:28 PM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចេញ​ផ្សាយកាលពីថ្ងៃទី២៨ កុម្ភៈ ២០១២ ដែលកោះ​សន្តិ​ភាពទទួល​បាន​ឲ្យដឹងថា មន្រ្តីកុងស៊ុលរបស់​ស្ថាន​ទូតសហរដ្ឋអាមេរិក នឹងធ្វើសន្និសីទ​សារ​ព័ត៌​មានពិសេសមួយស្តីពីបញ្ហាទិដ្ឋាការសម្រាប់​ សាធារណជនខ្មែរទូទៅ និងអ្នកសារព័ត៌មាន​នៅ​ថ្ងៃចន្ទ ទី​៥ មីនា ២០១២ វេលាម៉ោង៣​រសៀល

​ព្រះចៅអធិការ​វត្ត​ទឹកថ្លា​​ផ្តល់​អំណោយ​​ដល់​គ្រួសា​​រ​ក្រីក្រ​​ គ្រួសារកង​ទ័ព​​ និង​មន្ត្រី​សង្កាត់​

Posted: 28 Feb 2012 06:00 PM PST

រាជធានីភ្នំពេញ ៖ ​អំណោ​យ​ជា​គ្រឿង​ឧបភោគ​​បរិ​ភោគ​​សម្ភារ​ប្រើ​ប្រាស់ និង​​បច្ច័យ​​គិត​ជា​ទឹក​ប្រាក់​ចំនួន​៧.៨៧៤.៦០០​រៀល ​ត្រូវ​បាន​ព្រះ​វិន័យ​ធ័រ គង់ សារី ​អនុ​គណ​ខណ្ឌ​សែន​សុខ និង​ជា​ចៅ​អធិ​ការ​​វត្ត​ទឹក​​ថ្លា ធ្វើ​ពិធី​ចែក​ជូន​ដល់ប្រជា​ពលរដ្ឋ​​ក្រីក្រ​​ និង​គ្រួសារ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​​ចំនួន​៣៥​​គ្រួសារ ព្រមទាំង​​មន្ត្រី​សង្កាត់​-ភូមិ​ប្រមាណ​​ជាង​៣០​នាក់​​ ។ ពិធី​នេះ​​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីធ្លា​​វត្ត​

​តុលា​ការ​ឥណ្ឌូ​​ណេស៊ី​ចេញ​​បញ្ជា​ឱ្យ Abu bakar Bashir ជាប់​ពន្ធនា​​គារ​១៥​ឆ្នាំ​

Posted: 28 Feb 2012 03:24 AM PST

តុលា​ការ​​កំពូល​​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​​ កាល​ពី​ថ្ងៃ​ចន្ទ​​​កន្លង​ទៅ​នេះ​ បាន​សម្រេច​​ដាក់​ទោស​​​លោក Abu bakar Bashir ​ជាប់​​ពន្ធ​នា​គារ​​១៥​ឆ្នាំ ពី​បទ​ធ្វើ​សកម្ម​​​ភាព​ភេរវ​កម្ម​​របស់​លោក។ លោក Abu ត្រូវ​បាន​គេ​​ស្គាល់​ថា ជា​ព្រលឹង​មេដឹក​នាំ​នៃ​កង​យោធា​អ៊ិស្លាម​​ក្នុង​ប្រទេស​​ឥណ្ឌូ​ណេស៊ី ដែល​ជា​ប្រទេស​​មាន​ប្រជា​ជន​​កាន់​សាសនា​អ៊ិស្លាម​​ច្រើន​ជាង​គេ​បំផុត។ លោក​ក៏​ជា​អ្នក​​គាំទ្រ​ដោយ​ឥត​​លាក់​លៀម​នៃ​ក្រុម​​ភេរវ​កម្ម​អាល់​​កៃដា Jihad ប៉ុន្តែ​បុរស​​វ័យ​៧៣​ឆ្នាំ​រូប​​នេះ​នៅ​តែ​ប្រកែ​ក​ថា ខ្លួន​មិន​មែន​​ជា​ភេរវ​ករ​ទេ។

កសិ​ករ​ត្រូវ​ការ​កម្ម​ករ​​បរ​ទេស​ចូល​​ធ្វើ​ការ​

Posted: 28 Feb 2012 03:22 AM PST

កង្វះ​ខាត​​កម្ម​ករ​ធ្វើ​​ការ​បាន​បង្ខំ​ឱ្យ​​​ម្ចាស់​​​កសិ​ដ្ឋាន​ដាំ​បន្លែ​​ធ្វើ​ការ​​ជា​មួយ​កម្ម​ករ​ដ៏​​តិច​តួច​របស់​ខ្លួន បើ​ទោះ​ជា​តម្រូវ​ការ​​បន្លែ​កើន​ឡើង​នៅ​​ក្នុង​ប្រទេស​ឥណ្ឌូ​​ណេស៊ី​ក្តី ។ មូល​ហេតុ​នេះ​បាន​ធ្វើ​ឱ្យ​​តម្លៃ​បន្លែ​បៃ​តង​​ឡើង​ខ្ពស់ ។ កង្វះ​ខាត​កម្ម​ករ​​ផ្នែក​កសិ​កម្ម​​កើត​​ឡើង​តាំង​ពី​ឆ្នាំ​​២០០៧ ពេល​ដែល​ច្បាប់​ការ​ងារ​បង្ខំ​ឱ្យ​​រដ្ឋា​ភិបាល​​ទប់​ស្កាត់​​ការ​នាំ​កម្ម​ករ​​បរ​ទេស​ចូល​ប្រទេស​​​សម្រាប់​វិស័យ​​ដាំ​ដុះ ។ ស្ថាន​ភាព​​តាំង​ពី​ពេល​​នោះ​មក​កាន់​តែ​​ធ្ងន់​ធ្ងរ​ឡើង​ៗ ព្រោះ​កម្ម​ករ​ក្នុង​​តំបន់​ប្តូរ​ការ​ងារ​ទៅ​​ធ្វើ​ការ​ក្នុង​វិស័យ​​ចិញ្ចឹម​សត្វ​វិញ ។

ក្រុម​ហ៊ុន Olympus សម្រេច​​​ជ្រើស​​យក​​អតីត​​ម្ចាស់​ធនា​​គារ​ចូល​​កាន់​​តំណែង​​​កំពូល​ក្នុង​​គណៈ​​កម្មា​ធិការ​​​នាយក

Posted: 28 Feb 2012 03:19 AM PST

​ក្រុម​ហ៊ុន Olympus បាន​​ប្រគល់​តំណែង​​សំខាន់​​ឱ្យ​​​លោក​​អតីត​ម្ចាស់​ធនា​គារ​​​ជា​ថ្នាក់​ដឹកនាំ​គណៈ​​កម្មា​ធិការ​​នាយក​​​កាល​ពី​​ថ្ងៃ​ចន្ទ កន្លង​ទៅ​នេះ ។ ទង្វើ​នេះ​ដូច​​ជា​ធ្វើ​ឱ្យ​អ្នក​វិនិ​យោគ​បរ​ទេស​​ស្រងាក​ចិត្ត​ ស្រប​ពេល​ដែល​ពួក​​គេ​ចង់​ស្តារ​ជោគ​វាសនា​​ក្រុម​ហ៊ុន​ចេញ​ពី​រឿង​​អាស្រូវ​គណ​នេយ្យ​ដែល​​បាន​បំផ្លាញ​កេរ្តិ៍​​ឈ្មោះ​ក្រុម​ហ៊ុន និង​ប៉ះ​ពាល់​​ដល់​តុល្យ​ភាព​ដើម​ទុន​នោះ ។

រំលាយឡូត៍នេសាទ ៖ ក្នុង​បឹងទន្លេសាប​ទាំងមូល​ពុំ​មាន​ឡូត៍នេសាទ​តទៅ​ទៀត​ទេ

Posted: 28 Feb 2012 03:15 AM PST

សម្តេចហ៊ុន សែន ជាអធិបតី
រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា បាន​ផ្ញើ​សារ​ជូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​បឹង​ទន្លេ​សាប​ទាំង​អស់​ឱ្យ​ដឹង​ថា នៅ​ក្នុង​បឹង​ទន្លេ​សាប​ទាំង​មូល​នឹង​ពុំ​មាន​ឡូត៍​នេសាទ​ទៀត​ទេ គឺ​ត្រូវ​​រំ​លាយ​ចោល​ឡូត៍​នេសាទ​ទាំង​អស់ ។

​ផ្កាយ​រណប​អាល្លឺម៉ង់​​​ត្រៀម​បង្ហោះ​​ខែ​កក្កដា

Posted: 28 Feb 2012 03:07 AM PST

​រូប​ភាព​​ផ្កាយ​រណប​ ស្ថិត​ក្នុង​បន្ទប់​មួយ​នៅ​ឯ​មជ្ឈ​មណ្ឌល IABG
ក្នុងរូបភាព​​ដែល​បង្ហាញ​​នេះ​ជា​រូប​ភាព​​ផ្កាយ​រណប​ ស្ថិត​ក្នុង​បន្ទប់​មួយ​នៅ​ឯ​មជ្ឈ​មណ្ឌល «អាយ​អេប៊ីជី» (IABG) ក្នុងទីក្រុង​​អុត​តូ​ប្រុន ប្រទេស​​អាល្លឺ​ម៉ង់ ។ ​ក្រុម​អ្នក​វិទ្យា​​សាស្ត្រ​​ទើប​តែ​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ពីគុណភាព និងត្រៀម​​បញ្ជូន​ទៅ​រុស្ស៊ី ដើម្បី​បង្ហោះ​​ទៅកាន់​លំហ​អវកាស​ក្នុង​ខែ​កក្កដា ​ខាង​មុខ៕

រថយន្ត​ផលិត​នៅ​ចិន​ត្រៀម​​លុក​លុយ​នៅ​អឺរ៉ុប​

Posted: 28 Feb 2012 03:04 AM PST

រថយន្ត​ដែល​ផលិតនៅ​ចិន​ដាក់​​​តាំង​​បង្ហាញ
បណ្តា​អតិថិជន​​កំពុង​ដើរ​ទស្សនា​​រថយន្ត​នៅ​ក្នុង​បន្ទប់​តាំង​បង្ហាញរបស់​​រោង​ចក្រ «ហ្គ្រេត​វ៉ល ​ម៉ូទ័រ» ​រ​បស់​ចិន ក្នុង​ទីក្រុង​សូហ្វី​យ៉ា​ ប្រទេស​​ប៊ុល​ហ្គា​រី ដែល​ត្រៀម​​លុក​លុយ​​ទីផ្សារ​​អឺរ៉ុប​​នៅ​ចុង​​ខែ​កុម្ភៈ នេះ ។ ​​ស្រប​ពេល​​ជា​មួយ​គ្នា​នេះ​ ​ក៏​មាន​​ការ​រំពឹង​ទុក​ថា ​រថយន្ត​​ផលិត​​នៅ​​ប្រទេស​ចិននេះ ​នឹង​បង្កើត​​ចំណាប់អារម្មណ៍​​ដល់​អតិថិជន​​នៅទូទាំង​តំបន់​​អឺរ៉ុប​​

ខ្យង​ចម្លែក​ភ្នាក់ងារ​​ចម្លង​មេរោគ​​រលាក​ស្រោម​ខួរ​

Posted: 28 Feb 2012 03:01 AM PST

ខ្យង​ទៀក​ដី​
ខ្យង​ទៀក​ដី​ខ្នាត​ធំ​ដែល​បាន​បង្ហាញ​​នេះ​បណ្តា​​មនុស្ស​ទូទៅ​​មាន​ជំនឿ​ថា ជា​សត្វ​​ជិត​ផុត​ពូជ​នៅ​តំបន់​ផ្ល​រីដា​ខាង​ត្បូង ​សហ​រដ្ឋ​អាមេរិក​ ប៉ុន្តែ​បច្ចុ​ប្បន្ន​​បាន​បង្ហាញ​ខ្លួន​​​យ៉ាង​ច្រើន​​នៅ​​ទី​ក្រុង​​ខូរ៉ុល ហ្គេ​ប៊ើល តំបន់​​ម៉ៃ​​អាមី-ដេត ។ ខ្យង​ទៀក​​ខាង​លើ​​ចាត់​ទុក​ថា ជា​អ្នក​​បំផ្លិច​​បំផ្លាញ​​រុក្ខ​ជាតិ ឬ​ធញ្ញ​ជាតិ​ច្រើន​ប្រភេទ និង​ជា​អ្នក​ចម្លង​​មេរោគ​រលាក​ស្រោម​ខួរ​ផង​ដែរ ៕

បង្ហាញ​​​​ម៉ូដ​នៅ​ក្រុង​មីឡាន​ប្រចាំ​​រដូវ​ស្លឹក​ឈើ​ជ្រុះ​

Posted: 28 Feb 2012 02:59 AM PST

​តារា​ម៉ូដ​បង្ហាញ​​​​ម៉ូដ​នៅ​ក្រុង​មីឡាន​ប្រចាំ​​រដូវ​ស្លឹក​ឈើ​ជ្រុះ​
តារា​ម៉ូដ​​​ក្នុង​​ឈុត​សម្លៀក​បំពាក់​នៃ​ការ​ចេញ​ម៉ូដ​​ចុង​ក្រោយ​​រប​ស់​​ក្រុម​ហ៊ុន «ប្រា​ដា» ​ប្រចាំ​រដូវ​ស្លឹក​​ឈើ​ជ្រុះ រដូវ​រងា​២០១២ ​​ត្រូវ​បាន​បង្ហាញ​​នៅលើ​វេទិកា​​ម៉ូដ​ក្នុង​ទីក្រុង​មី​ឡាន (Milan Fashion Week) នៅភាគខាង​ជើង​ប្រទេស​​អ៊ី​តាលី ​កាលពី​​ថ្ងៃ​ទី​២៣ កុម្ភៈ ​កន្លង​មក។ បច្ចុ​ប្បន្ន​​មជ្ឈ​ដ្ឋាន​​ម៉ូដ​នានា​នៅតំបន់​អឺរ៉ុប​​កំពុង​បង្ហាញ​​ផលិត​ផល​​របស់​ខ្លួន​

ភូមិ​នេសាទ​​នៅកាណដា​​គ្រប​ដណ្តប់​​ដោយ​ព្រិល​

Posted: 28 Feb 2012 02:58 AM PST

​ទិដ្ឋភាព​ភូមិ​នេសាទ​​នៅកាណដា​​គ្រប​ដណ្តប់​​ដោយ​ព្រិល​
ក្នុង​ទិដ្ឋ​ភាព​ដែល​បង្ហាញ​នេះ​ជា​បរិវេណ​​មួយ​ផ្នែក​​​នៅ​ក្នុង​​ភូមិ​របស់​អ្នកនេសាទ​​ក្នុង​តំបន់​​នូណាវុត ​ភាគខាង​ជើង​ប្រទេស​​កាណាដា ​ខណៈ​ពេល​​​ព្រិលកំពុង​​​ធ្លាក់​អាកាស​ធាតុ​ត្រជាក់​​ បង្ក​ក្តី​​បារម្ភ​ដល់​អ្នក​នេសាទ ៕

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!