Koh Santipheap Daily

Koh Santipheap Daily


គណបក្ស​សម​រង្ស៊ីទាមទារ​តំណែង​ចំនួន​៤ ក្នុង​ព្រឹទ្ធ​សភា​អាណត្តិ​​ទី​​៣

Posted: 29 Feb 2012 11:38 PM PST

រាជធានីភ្នំពេញ ៖ យោងតាមលិខិតមួយ​ច្បាប់របស់លោកគង់ គាំ ប្រធានស្តីទីរបស់​គណបក្សសម រង្ស៊ីចុះថ្ងៃទី២៩ ​កុម្ភៈ ​២០១២ ផ្ញើទៅសម្តេចជា ស៊ីម ប្រធានគណបក្សប្រជា​ជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាដែល​កោះ​សន្តិ​ភាព​ទទួល​បាន​កាលពីថ្ងៃទី១ មីនា ឲ្យដឹងថា គណ​បក្ស​សម រង្ស៊ី សូមស្នើរូបមន្តរៀបចំ​យន្ត​ការ​ថ្នាក់ដឹកនាំនីតិកាលទី៣ នៅព្រឹទ្ធសភា។

ជនជាតិចិនជួលរថយន្តគេជិះ​បុក​មនុស្ស​​ស្លាប់បើករត់មកលាក់ទុកនៅ​សណ្ឋា​​គារ

Posted: 29 Feb 2012 11:32 PM PST

រថយន្តបង្កហេតុ
ខេត្ត​​បាត់​ដំបង​ ៖ សមត្ថកិច្ច និង​ម្ចាស់​រថយន្ត​កំពុងស្វះស្វែងរកជនជាតិចិនម្នាក់​ដែល​បាន​ រត់គេចខ្លួនក្រោយពីជួលរថយន្ត​ឡង់គ្រីស្ស័រ​យក​ទៅ​ជិះ​បុកមនុស្សស្លាប់ ហើយ​បើក​យក​មក​ទុកនៅមុខសណ្ឋាគារ «ប្រេស៊ីដង់» កាលពីពាក់​កណ្ដាលអធ្រាត្រថ្ងៃទី​២៩ កុម្ភៈ នៅលើកំណាត់​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុង​ភូមិចំការឫស្សី សង្កាត់​ព្រែក​ព្រះ​ស្ដេច ក្រុង​បាត់ដំបង។

ជប៉ុន​​ប្រកាសផ្តល់​ជំនួយ​៩៨.៩០០​ដុល្លា​រ​អាមេ​រិក​ដល់​មន្ទីរ​អប់រំ​

Posted: 29 Feb 2012 11:30 PM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនចេញផ្សាយ​កាលពីថ្ងៃទី១ មីនា ២០១២ ដែលកោះសន្តិភាព​ទទួល​បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនប្រកាស​ផ្តល់​ជំនួយ​៩៨.៩០០ដុល្លារអាមេរិក​ដល់​មន្ទីរ​អប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ជាង​សិប្ប​កម្ម​ផ្សារ​ដែក​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​រង​របួស​ធ្ងន់​ធ្ងរ​

Posted: 29 Feb 2012 11:28 PM PST

ជនរងគ្រោះ
ខេត្ត​ប៉ៃ​លិន ៖ ជាងសិប្បកម្មផ្សារដែកម្នាក់​ត្រូវខ្សែភ្លើងឆក់ ខណៈដែលឡើង​​ផ្សារ​ដែក​​ធ្វើ​ផ្ទះ​ឱ្យ​គេ​កម្ពស់​ប្រហែល​​២​ម៉ែត្រ បណ្តាលឱ្យ​ឆេះ​ខោឆេះអាវ ធ្លាក់ផ្កាប់មុខបោក​ទៅនឹង​កម្រាល​បេតុង​​ក្រោមផ្ទះ​បែក​​មាត់ របួស​ធ្ងន់​​សន្លប់​​​បាត់​ស្មារតី​​កាលពី​​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​​២៨ កុម្ភៈ ២០១២ ​នៅ​ចំណុច​​ភូមិ​អូរ​តាវ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ។

​ចំនួន​អ្នក​​ស្លាប់​​​នៅ​​ក្នុង​​ប្រទេស​​​ស៊ីរី​​កើន​​ឡើង​​ជាង​​៧.៥០០​នាក់

Posted: 29 Feb 2012 11:22 PM PST

​​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ថា ចំនួន​អ្នក​ស្លាប់​​ក្នុង​ការ​​បង្ក្រាប​យ៉ាង​សាហាវ​របស់​​កង​កម្លាំង​​ស៊ីរី​បាន​កើន​ឡើង​ដល់​៧.៥០០​នាក់ ស្រប​ពេល​តម្រូវ​ការ​អន្តរ​ជាតិ​ថ្មី​សម្រាប់​រដ្ឋា​ភិបាល​ស៊ីរី​ គឺ​ការ​អនុ​ញ្ញាត​ឱ្យ​មាន​ជំនួយ​មនុស្ស​ធម៌ ។ ប្រទេស​បារាំង​ជំរុញ​ឱ្យ​​ប្រទេស​រុស្ស៊ី​ និង​ចិន​គាំទ្រ​​ដំណោះ​ស្រាយ​របស់​ក្រុម​​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ក្នុង​ការ​បញ្ឈប់​ការ​បង្ហូរ​ឈាម​នៅ​ស៊ីរី និង​ធានា​​​ការ​ផ្តល់​ជំនួយ​​​មនុស្ស​​ធម៌​ដល់​បាតុ​​ករ​ក្នុង​ទីក្រុង។ ប្រទេស​​ចិន និង​រុស្ស៊ី​បាន​វេតូ​លើ​ដំណោះ​ស្រាយ​​​ចំពោះ​ប្រទេស​​ស៊ីរី

ព្រះអង្គម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី២​នឹង​យាង​បើក​ពិធី​ប្រកួត​អូឡាំ​ពិក​ក្រុង​ឡុង​នា​ខែ​កក្កដា

Posted: 29 Feb 2012 11:17 PM PST

 ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​អេលី​ហ្សា​ប៊ែត​ទី​២​របស់​ចក្រ​ភព​អង់​គ្លេស
​យោង​តាម​ព្រះ​រាជ​វាំង​Buckingham Palaceបាន​ឱ្យ​ដឹង​ថា ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​អេលី​ហ្សា​ប៊ែត​ទី​២​របស់​ចក្រ​ភព​អង់​គ្លេស​​នឹង​យាង​បើក​ពិ​ធី​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​និង​ប៉ា​រ៉ា​ឡាំ​ពិក​ក្រុង​ឡុង​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ​។ នេះ​គឺ​ជា​លើក​ទី​១​ដែល​ព្រះ​ម្ចាស់​ក្សត្រី​ស្តេច​យាង​បើក​ពិ​ធី​ប្រកួត​កីឡាប៉ា​រ៉ា​ឡាំ​ពិក​បើ​ទោះ​ណា​ព្រះ​​អង្គ​ជា​រឿយ​ៗ​បាន​ផ្តល់​​ព្រះ​កិត្តិយស​ឱ្យ​ទៅ​បណ្តា​កីឡាករ​/​កីឡាការិនី​ប៉ា​រ៉ា​ឡាំ​ពិក​ចំពោះសមិទ្ធផល​របស់​គេ​ក្នុង​ពេក​កន្លង​មក​ក៏​ដោយ​។

កីឡាករ​អង់គ្លេសឌីរ៉េក ស៊ីសូរ៉ា ជាប់បម្រាម​ប្រកួតគ្មាន​ពេលកំណត់​ក្នុងបទ​គម្រាម​បាញ់ប្រហារ​ដេវីដ ហេ

Posted: 29 Feb 2012 11:12 PM PST

កីឡាករអង់គ្លេសឌីរ៉េក ស៊ីសូរ៉ា​
​កី​ឡាករ​ប្រ​ដាល់​អង់​គ្លេស​ឌី​រ៉េក ស៊ី​សូ​រ៉ា​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ប្រដាល់​ពិភពលោក​ស្ថាប័ន WBCព្យួរ​ការ​ប្រកួត​ដោយ​ឥត​កំណត់​ពេល​ក្នុង​រឿង​​កីឡាករ​រូបនេះ​បាន​ព្រមាន​បាញ់​ប្រហារ​លើ​កីឡា​ករ​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ដេវីដ ហេ​បន្ទាប់​ពី​មាន​ជម្លោះ​វាយ​តប់​គ្នា​មួយ​នៅ​ប្រ​ទេស​អា​ល្លឺ​​ម៉ង់​ខែ​កុម្ភៈ​កន្លង​មក​។ បន្ថែម​ពី​លើ​ការ​ព្រមាន​បាញ់​សម្លាប់​ ស៊ី​សូ​រ៉ា​ក៏​បាន​ព្រមាន​ទៀត​ថា ខ្លួន​នឹង​ដុត​ដេវីដ ហេ​ឱ្យ​ឆេះ​ខ្ទេច​ផង​ដែរ​។ ​ស៊ី​សូ​រ៉ា​បាន​ទះ​កំភ្លៀង​កីឡាករ​វី​តា​លី ឃ្លីតស្កូ​អំ​ឡុង​ការ​ផ្គូរ​ផ្គង​ពេល​ថ្លឹង​ទម្ងន់​១ថ្ងៃ​មុន​ការ​ប្រកួត​នៅ​ក្រុង​មុយ​និច​ ប្រ​ទេស​អា​ល្លឺ​​ម៉ង់​។

ស្រ្តី​អា​យុ​​18​ឆ្នាំ​ជន​ជាតិ​​​អង់​​គ្លេស​​​​​ចង​​.ក​ធ្វើ​អត្ត​ឃាត​​​សង្ស័យ​​ដោយ​សារ​​ថ្នាំ​

Posted: 29 Feb 2012 11:09 PM PST

ទី​ភ្នាក់ងារ​​ព័ត៌​មាន​បរ​ទេស​​​ផ្សាយ​​ឱ្យ​ដឹង​ថា ​​នា​ង​មេ​​លី​ហ្សា​ម៉ាទីន ហ៊ី​វ ជា​សិស្សជន​ជាតិ​​​អង់​គ្លេ​ស​អា​យុ​​១៨​ឆ្នាំ​​​​​​បា​ន​ចង​.ក​ធ្វើ​អត្ត​ឃាត​​​នៅ​ក្នុង​ទី​ក្រុង​​សេល​ថេន​ហេម ដែល​គេ​​ជឿ​​​​ថា បណ្តាល​មក​​ពី​នាង​​​​ប្រើ​ថ្នាំ​ព្យា​​បាល​​មុន​ ធ្វើ​​ឱ្យ​​កើត​មាន​​​អា​ការ​​​​ស្រ​ងេះ​​ស្រ​ងោច ទើប​លែង​​​ចង់​រស់​នៅ​​ទៀត ។ ​នាង​​​ម៉ា​ទីន​​ ហ៊ី​វ​ ចាប់​ផ្តើ​ម​កើតមុ​ន​លើ​ផ្ទៃ​មុខ​​​តាំង​ពី​​អា​យុ​​១៤​ឆ្នាំ​​ និងមាន​​​សភាព​ធ្ងន់​ធ្ងរ​​​ដោយ​មុន​បាន​​​រីក​​​រាល​ដាល​ពេញ​​ផ្ទៃ​មុខ​​​​

បុរស​​រុស្ស៊ី​ចូលចិត្ត​​ភាព​​ស្រើប​ស្រាល​​​លើ​អគារ​​ខ្ពស់​

Posted: 29 Feb 2012 10:54 PM PST

បុរស​​រុស្ស៊ី​ចូលចិត្ត​​ភាពប្រថុយ​ប្រថាន​​ និង​​តោង​យ៉ាង​ប្រផិតប្រផើយ​​​លើ​អគារ​​ខ្ពស់​
លោកម៉េក ​ប៉ូឡា​សូវ អាយុ​​២២​ឆ្នាំ ​ជន​ជាតិ​រុស្ស៊ី ជា​មនុស្ស​​​​ចូលចិត្ត​​​ភាពប្រថុយ​ប្រថាន​​ ដូចជា​​​ចូលចិត្ត​​ឡើងទៅលើ​អគារ​ខ្ពស់ និង​​តោង​យ៉ាង​ប្រផិតប្រផើយនៅទីខ្ពស់​គួរ​ឱ្យ​​​ស្រៀវ​សាច់​​ ប៉ុន្តែ​​​​​សាមី​ខ្លួន​​បានគូស​បញ្ជាក់​​​​ថា ខ្លួន​ចូលចិត្ត​​​ធ្វើ​​​បែប​នេះ​​​តាំង​ពីអាយុ​​១៧​ឆ្នាំ​។​ ​លោកម៉េក ​ប្រាប់​ថា មាន​មនុស្ស​​ជា​ច្រើន​​​និយាយ​ថា លោក​​ជា​មនុស្សឆ្កួត ប៉ុន្តែ​​​លោក​​​គ្មាន​ចាប់អារម្មណ៍​​នឹង​​សម្តី​របស់​​គេ​ទេ​

ឆ្កែ​របួស​​ជើង​​ក្រោយ​​អាច​ដើរ​បាន​ដោយ​​បំ​ពាក់​​កង់​

Posted: 29 Feb 2012 10:52 PM PST

ឆ្កែ​របួស​​ជើង​​ក្រោយ​​អាច​ដើរ​បាន​ដោយ​​បំ​ពាក់​​កង់​
ទីភ្នាក់ងារ​​​ព័ត៌មាន​ឆាយណា​​ដេលី កាលពី​​ថ្ងៃ ទី​​​២៦ កុម្ភៈ ​​ផ្សាយ​ថា ​​សាន​សាន ​​ជាឈ្មោះ​​​សុនខ​ឈ្មោល​​​ អាយុ​​​​​១៧ខែ ​នៅទីក្រុង​​ឈុន​ជឹង ​ជួប​នឹង​ឧប្បត្តិ​ហេតុ​​រថយន្ត​​បុក​បណ្តាល​​​ឱ្យ​ពិការ​​​ជើង ប៉ុន្តែ​អាច​ដើរ​បាន​ធម្មតា​​ដោយសារ​គេ​​ភ្ជាប់​កង់​នៅ​ជើង​ក្រោយ​​។​ អ្នក​​ស្រី​​ជើង យីន ​​ជា​​ម្ចាស់សាន​សាន ​ថ្លែង​ថា ប្រសិន​បើ​សុនខ​​​មិនអាច​រត់​ ឬ​ដើរ​​​​​ដូច​សព្វ​ដង​ វា​នឹង​ឈឺ និង​​​ងាប់​ដោយអាការ​​ស្រងេះ​ស្រងោច​ដូច​មនុស្ស​ ទើប​​អ្នក​ស្រី​​បំពាក់​ឧបករណ៍កង់​​​៦​​ធ្វើ​​ពី​អា​​លុយ​មីញ៉ូម​​អាច​​​ឱ្យ​​សាន​សាន ​​​រត់​បាន​​ជា​ធម្មតា ។​

អភិបាល​​​ក្រុងបាវិត​​ជាអ្នក​​បាញ់​រះ​​លើ​កម្មការិនី​​​ ពេលនេះ​​​តុលាការ​កំពុង​​​​ចាត់ការ​

Posted: 29 Feb 2012 10:51 PM PST

ការបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ
រាជធានីភ្នំពេញ​​​​ ៖ ជន​សង្ស័យ​ដែល​បាញ់ ស្រ្តី​ជា​កម្មករ​៣​នាក់នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​បាវិត​កាល​ពីថ្ងៃ​ទី២០ កុម្ភៈ កន្លង​មក​នោះ ត្រូវ​​​បា​ន​​លោក​​​​ឧបនាយក​រដ្ឋមន្ត្រី​​ ស ខេង ​បញ្ជាក់​​​ថា គឺ​ជាអភិបាល​ក្រុង​បាវិត​​លោក​​ឈូក បណ្ឌិត​។

រៀបចំ​សណ្តាប់ធ្នាប់​​សម្រាប់​ពិធី​ទិវា​វប្បធម៌​​ជាតិ​៣​មីនា លើក​ទី១៤ នៅលើ​ភ្នំ​​យ៉ាត ​ខេត្តប៉ៃលិន

Posted: 29 Feb 2012 10:46 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៩ កុម្ភៈ ២០១២ នៅស្នងការដ្ឋា​ន​ន​គរ​បាល​ខេត្តមាន​រៀបចំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការការ​ ពារសន្តិសុខ សុវត្ថិ​ភាព សណ្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និង​ជា​រដ្ឋ​មន្រ្តីក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ​សភា និងអធិការកិច្ច​​ដែល​អញ្ចើញជាអធិបតី​ក្នុងពិធី​ទិវា​វប្បធម៌ជាតិ៣​មីនា លើកទី១៤ និង​សម្ភោ​ធ​

អ្នក​បម្រើ​ការងារ​ផ្ទះ​លួច​អាវុធ​​ខ្លី​ម្ចាស់​​ជា​អភិ​បាល​​រង​ខេត្ត​កំពត ​មក​បង្អួត​មិត្ត​​ភក្តិ​ត្រូវ​ឃាត់​ខ្លួន​​

Posted: 29 Feb 2012 10:36 PM PST

ជនជាប់ចោទ
ខេត្ត​កណ្តាល​ ៖ ​បុរស​ម្នាក់ត្រូវ​បាន​​នគរ​បាល​​ក្រុង​តា​ខ្មៅ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​​២៨ កុម្ភៈ ​បន្ទាប់​ពី​​​បាន​លួច​យក​អាវុធ​ខ្លី​​ម៉ាក​ QSZ 92-9 ​របស់​លោក​អភិ​បាល​​រង​ខេត្ត​កំពត ​ពី​ក្នុង​រថយន្ត​យ​ក​ទៅ​បង្អួត​​មិ​ត្តភក្តិ​​នៅ​វង់​ស៊ី​ផឹក ។

ជនជាតិ​កូរ៉េ​ជិះ​ម៉ូតូ​ដួល​សន្លប់​ម្នាក់​ឯង​ទាំង​យប់​អធ្រាត្រ​

Posted: 29 Feb 2012 10:35 PM PST

ជនជាតិកូរ៉េរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ដែល​គេ​ដឹង​ថា​ ជា​ជនជាតិ​កូរ៉េបាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ស៊េរី​២០១១​ ដួល​សន្លប់​​តែ​ម្នាក់​ឯង នៅ​ចំណុច​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធរុ ​ស្ស៊ី ក្នុង​សង្កាត់​​ទឹកល្អក់​១ ខណ្ឌ​ទួល​គោក កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៩​ កុម្ភៈ ២០១២​។

​អេហ្ស៊ីប​​​នឹង​បោះឆ្នោត​​​ជ្រើស​​ប្រធានាធិបតី​​ចាប់ពីថ្ងៃទី​​​23 ឧសភា ទៅ​

Posted: 29 Feb 2012 10:08 PM PST

​ប្រទេស​អេហ្ស៊ីប​​​​បានកំណត់​​​​យកថ្ងៃទី​​២៣ ឧសភា ​ខាង​មុខនេះ ​​ជា​ថ្ងៃ​​ចាប់ផ្តើម​​​បោះឆ្នោត​​​​ប្រធានាធិបតី​​ដែលនឹង​ជ្រើសតាំង​​​អ្នកត្រូវ​ឡើង​​​​បន្ត​​វេនពី​លោកហូស្នី មូបារ៉ាក់ ​​ដែលត្រូវ​ផ្តួល​រំលំ ​កាលពី​​១​ឆ្នាំ​​មុន ក្រោយ​​​​ការបះបោរ​​​របស់​ប្រជា​ជន​​ ហើយ​នឹង​អាច​​ឱ្យ​អេហ្ស៊ីប​​​វិលត្រឡប់​ទៅ រក​អំណាច​​ស៊ីវិល​មួយវិញ ។​ លោក​​​ហ្វា​រុក ​​សូល​តាន ប្រមុខ​​គណៈ​កម្មាធិ​ការ​​​បោះឆ្នោត​​​​ប្រកាស​ថា ​ការបោះឆ្នោត​​​​ជុំទីមួយ​នឹងប្រព្រឹត្ត​ទៅ​​​រយ​ៈ​ពេល​​​​២ថ្ងៃ​​​គឺថ្ងៃទី​​​២៣ និង​​​២៤ ឧសភា ​ហើយការ​បោះឆ្នោត​​​​ជុំទី​២ ​គ្រោង​ធ្វើ​​​នាថ្ងៃទី​​១៦ និ​ង​១៧ ​មិថុនា ។

ផឹកស៊ីក្លែមសម្ដីផ្ទុះអាវុធពីរគ្រាប់ក្នុង​ហាងសាច់អាំង៣អឹម

Posted: 29 Feb 2012 08:01 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជនស្ទាវពីរក្រុមផឹក​ស្រវឹងធ្លាក់ភ្នែកក្លែមសម្ដីដេញវាយគ្នានិងផ្ទុះ​ អាវុធផ្អើលពេញភោជនីយដ្ឋានយីហោ៣អឹម​ដែលមានទីតាំងផ្ទះលេខ១៨អឺ០ ផ្លូវលេខ៤៩ កែង​ផ្លូវ​លេខ​១៤៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥​ព្រឹក​ថ្ងៃទី១ មីនា ២០១២ ។

​អំពើហិង្សា​​នៅអ៊ី​រ៉ាក់ពីឆ្នាំ​​​​​2004ដល់​​​2011 ស្លាប់​មនុស្ស​​ជិត​7​ម៉ឺននាក់​

Posted: 29 Feb 2012 07:50 PM PST

ទិដ្ឋភាព​​​កន្លែង​​​វាយ​ប្រហារ​មួយ​នៅ​អ៊ី​រ៉ាក់​
​​រដ្ឋាភិបាលអ៊ី​រ៉ាក់ថ្លែង​​​កាល​ពីថ្ងៃ​ទី​​​២៩ កុម្ភៈ ថា ​​មនុស្ស​​​​ដល់​ទៅ​​​​​៦៧.២៦៣​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​អំពើហិង្សា​​ទាំងឡាយ​រវាង​ឆ្នាំ​​​២០០៤ ​ទៅ​​​២០១១ ​ក្នុងប្រទេស​។​ ក្នុងសេចក្តី​ប្រកាស​មួយ​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​​​អ៊ី​រ៉ាក់ ​​លោក​អាលីអាប់​ដាបបាក់ ​​បញ្ជាក់​​​​ម្យ៉ាងទៀត​​ថា ​​មនុស្ស​​​​២៣៩.១៣៣​នាក់​​ទៀត​ត្រូវ​​​​របួស​​រវាង​ថ្ងៃទី​​​៥ មេសា ​​​ឆ្នាំ​​២០០៤ ​ទៅថ្ងៃទី​​​៣១ ធ្នូ ​​ឆ្នាំ​២០១១ ។ ​

​កសាង​​បង្ហើយ​ប៉ម​​​ទូរទស្សន៍​​​ក្រុង​​តូក្យូ​​​ដែល​ខ្ពស់ជាង​គេ​លើពិភព​លោក​

Posted: 29 Feb 2012 07:49 PM PST

ប៉មទូរទស្សន៍​ដែល​ខ្ពស់​ជាង​គេ​​​បំផុត​​​លើ​ពិភព​លោក​
​​ការ​កសាង​​​ប៉ម​ទូរទស្សន៍​​ TOKYO SKY TREE ជាប៉ម​​ទូរទស្សន៍​​​ខ្ពស់ជាង​គេ​​​បំផុត​លើ​ពិភព​លោក ​​​(កម្ពស់​​​ដល់ទៅ​​​​៦៣៤​ម៉ែត្រ ​ជា​មួយ​​អង់តែន) ​ត្រូវ​បាន​បញ្ចប់​ហើយ​នា​ថ្ងៃទី​​​២៩ កុម្ភៈ នៅក្រុង​​តូក្យូ​​​​ រាជធានី​​ជប៉ុន​។​ នេះជាប៉ម​​​ទូរទស្សន៍​​ដែលខ្ពស់​​ជាង​គេ​​​បំផុត​លើ​ពិភព​លោក​ខ្ពស់ជាង​​ប៉ម ​នៅ​កង់​​តុង ប្រទេស​ចិន (កម្ពស់​​​​៦០០​​ម៉ែត្រ) ។ ប៉ម​នេះ​​​កសាង​ឡើង​​​​នៅ​ភាគខាង​ជើង​រាជធានី​​​

លោកស្រី​​​​ឃួន ​សុដារី នឹងក្លាយ​​​ជា​អនុ​ប្រធានទី​២​រដ្ឋសភា, លោក​សាយ ឈុំ ​នឹងក្លាយ​​​ជាអនុប្រធាន​ទី​​​១ព្រឹទ្ធសភា​

Posted: 29 Feb 2012 07:47 PM PST

រាជធានីភ្នំពេញ​​​​ ៖ រដ្ឋសភាកម្ពុជានឹងបើក​សម័យប្រជុំវិសាមញ្ញនៅថ្ងៃទី១២ មីនា ២០១២ ខាងមុខ​។ នេះបើយោងតាមការសម្រេចក្នុង​កិច្ច​ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​​ រដ្ឋសភាកាលពី ថ្ងៃទី២៨ កុម្ភៈ កន្លងមក​។

ផឹកស៊ី​អស់​​លុយ​យក​ទូរស័ព្ទ​​ទៅ​បញ្ចាំ​​​បើក​ម៉ូតូ​លឿន​ពេក​ទៅ​បុក​គ្នា​​ប្រាវ​របួស​បាក់​ជើង​

Posted: 29 Feb 2012 07:45 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ពីរនាក់​​ផឹកស៊ី​អស់​លុយ​​ជិះ​ម៉ូតូ​យក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ត្រឡប់​មក​ វិញ​ជិះ​​លឿន​ពេក​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​​ឱ្យ​ម៉ូតូ​ដួល​ទល់មុខ​គ្នា​រង​របួស​បាក់ជើង​ម្នាក់ និង​របួស​ស្រាល​២​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​១៣​កែង​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ មីនា ​

​អាមេរិក​​អះអាង​ថា ​អាច​វាយប្រហារ​​​អ៊ី​រ៉ង់​​​បើការទូតបរាជ័យ

Posted: 29 Feb 2012 07:33 PM PST

មេទ័ព​​អាកាស​​អាមេ​រិក​
​​នាយសេនាធិការ​​​កង​ទ័ព​អាកាស​អាមេរិក ឧត្តមសេនីយ៍ NORTON SCHWARTZ អះ​អាង​កាលពីថ្ងៃទី​​​​២៩ កុម្ភៈ ​ថា សហរដ្ឋ​អាមេរិក​​​មាន​គ្រាប់បែក​​​កម្លាំង​​ខ្លាំង​​​​ទាំងឡាយ​​​ត្រៀម​ទុក​ប្រើ​ប្រាស់​ក្នុង​ករណីមាន​សកម្មភាព​យោធា​ប្រឆាំង​បណ្តា​​​ទីតាំង​​នុយ​​​​ក្លេអ៊ែរ​​អ៊ី​រ៉ង់​។​ ក៏ប៉ុន្តែ​​​ឧត្តមសេនីយ៍​​រូបនេះ​​​បានបដិសេធ​​​មិន​​និយាយ​ថា តើ​​បណ្តា​​អាវុធ​របស់​អាមេរិក​ ក្នុង​នោះ​មាន​គ្រាប់បែក​​ប្រឆាំង​​​​រូងក្រោមដីធុន MOP ចំនួន​​៣០.០០០​គ្រាប់ផង​ ​​​អាច​កម្ទេច​​បណ្តា​ទីតាំង​​​​នុយក្លេអ៊ែរ​​​​ក្រោម​ដី​​របស់​អ៊ី​រង់​បាន​ដែរ ឬយ៉ាង​ណាឡើយ ។ ​​

ក្រុមស្រ្តីជួយស្រ្តីប្រឡូកក្នុងវិស័យ​នយោបាយជម្រុញឲ្យស្រ្តីឈរឈ្មោះបោះ​ឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឲ្យបាន២៥%

Posted: 29 Feb 2012 07:31 PM PST

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ កុម្ភៈ ២០១២ អង្គការសមាគមចំនួន១១ដែលធ្វើការ​ទាក់ទងនឹងការងារជម្រុញស្រ្តីឲ្យចូលរួម​ ប្រឡូក​ក្នុងវិស័យនយោបាយ ជាពិសេស​សម្រាប់ការ​ឈរ​ឈ្មោះបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ ឃុំ/សង្កាត់អាណត្តិទី៣ នេះបាន «ជំរុញ​សមា​មាត្រ​ស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ឲ្យ​បាន​ដល់២៥%» ។

សង់កូរ៉េ​​ស្រវឹងជោកជាំ​​ជិះ​ទៅ​​បុក​ម៉ូតូ​​ហុង​ដា​ឌ្រីម​សេ១២៥ ​ ពីរគ្រឿង​​ឈប់​​​​នៅ​​ចិញ្ចឹម​​ផ្លូវ​

Posted: 29 Feb 2012 07:20 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​រង​របួសធ្ងន់ ខណៈ​​កំពុង​អង្គុយ​លើ​ម៉ូតូ​ឈប់​នៅ​ចិញ្ចើម​ផ្លូវ​ជជែក​គ្នា​ត្រូវអ្នក​បើក​ ម៉ូតូ​សង់​កូរ៉េ​ស្រវឹង​មក​ពី​ណា​​ទេ ​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​ដួល​គរ​លើ​គ្នា​ដូច​គេ​តម្រៀប​ស្លឹក​ចេកហាល ​កាល​ពីវេលា​ម៉ោង​​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​​២៩ កុម្ភៈ ២០១២ នៅ​មុខ​ផ្ទះ​លេខ​១០៦ ផ្លូវ​៣៧១ ក្រុម​២ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ។

​តាម​ប្រមាញ់​​មុខ​សញ្ញា​​ថ្នាំ​ញៀន​​ជន​សង្ស័យ​​មាន​អាវុធ​សង្ស័យ​​ក្រុម​ចោរ AK ​មាន​គម្រោង​ប្លន់​

Posted: 29 Feb 2012 07:16 PM PST

សកម្មភាពបង្រ្កាបបទល្មើស
ក្រុង​ប៉ោយប៉ែត ៖ ​ក្រោយ​សំឡេង​​ផ្ទុះ​អាវុធ​​២​ទៅ​៣​គ្រាប់​​ មនុស្ស​៣​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​​មួយ​ក្រុម​ធ្វើ​ការ​​ឃាត់​ខ្លួន​លើ​ដង​ផ្លូវ​ជាតិ​ លេខ​​៥ ក្នុង​ភូមិ​​បាលិ​លេយ្យ​២ ​សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​កាលពីវេលា​​ម៉ោង​៧​​យប់​​ថ្ងៃទី​២៩ កុម្ភៈ ២០១២ ​ពាក់​ព័ន្ធ​​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ យ៉ាង​ខ្លាំង ​។ ជន​សង្ស័យ​ទាំង​៣​នាក់​ពុំ​ត្រូវ​បាន​សមត្ថ​កិច្ច​ទម្លាយ​​ឱ្យ​ដឹង​​​ពី​ អត្ត​សញ្ញាណ​

វីហ្គោ​​បើក​បរ​ដោយ​ជន​ជាតិ​កូរ៉េ​​​ទៅ​បុក​គូទ​មែរ​សឺ​ដេស​ឈប់​ចត​ហាត់​ប្រាណ​​ និង​​​បុក​ម៉ូតូ​​បន្ត​ប​ន្ទាប់

Posted: 29 Feb 2012 07:14 PM PST

នៅកន្លែងកើតហេតុ
​រាជធានីភ្នំពេញ ៖ រថយន្ដ​វី​ហ្គោ​ដែល​បើក​បរ​​ដោយ​ជនជាតិ​កូរ៉េ​បាន​​ទៅ​បុក​គូទ​រថ​យន្ដ​​មែ​ រ​សឺ​ដេ​ស​មួយ​គ្រឿង​​ដែល​​ឈប់​ចត​នៅ​ចិញ្ចើមផ្លូវ​ ​​ម្ចាស់​ទៅ​ហាត់ប្រាណ​នៅ​លើ​សួន​ច្បារ​ក្ដាន់​ពីរ​មុខក្រសួង​អភិវឌ្ឍន៍ជនបទ ​ហើយ​​ជ្រុល​ទៅ​បុក​ម៉ូតូ​​ហុងដា​ឌ្រី​ម​​សេ១២៥ ដែល​ឈប់​នៅ​​ចិញ្ចើម​ផ្លូវ​ដែរ​នោះ ​រួច​​ព្យា​យាម​​បើក​រត់គេច​ទាំង​រថយន្ដ​ខ្ទេច​ខាង​មុខ លុះ​ទៅ​​ដល់​រង្វង់​មូលស្ដា​ត​ចាស់​ក៏​

​ព្យុះ​កំបុត​ត្បូង​នៅសហរដ្ឋអាមេ​រិក​​​ស្លាប់យ៉ាង​តិច​​​9នាក់​

Posted: 29 Feb 2012 07:12 PM PST

ហាងទំនិញ​ត្រូវ​បំផ្លាញ​ដោយព្យុះ​​កំបុត​​ត្បូង​នៅ​មីស៊ូរូ​
​​ខ្យល់​ព្យុះ​យ៉ាង​​​ខ្លាំង​​អមដោយ​​ខ្យល់​កួច​កំបុត​ត្បូង​នានា​​នៅ​សហរដ្ឋ​អាមេ​រិក​ បណ្តាល​ឱ្យ​​​​មនុស្ស​​ស្លាប់​យ៉ាង​តិច​​៦​នាក់​ នៅ​ទីក្រុង​មួយ​នៃ​រដ្ឋ​អ៊ីលលីណយ ហើយ​មនុស្ស​​​៣នាក់​​ទៀត​ស្លាប់​​នៅ​រដ្ឋ​មីស៊ូរី​។​ ផ្នែក​​ឧតុនិយម​​​ជាតិរបស់​អាមេរិក​​គូស​បញ្ជាក់​​ថា ​​សម្រាប់ពេលនេះ​​មានខ្យល់​​​ព្យុះ​កំបុត​ត្បូង​​ដល់ទៅ​​​១៨​ កើត​មាន​​ចាប់​តាំង​ពី​​​យប់ថ្ងៃទី​​​២៨ កុម្ភៈ មក ។ ផ្ទះសម្បែង​​ និង​ហាង​ទំនិញ​​ទាំង​​​ឡាយ​​បានត្រូវ​​​បំផ្លាញ​ក្នុង​រដ្ឋ​​​៦ គឺ​រដ្ឋ​​​​នេប្រាស្កា កាន់សាស់ មីស៊ូរី អ៊ី​លីណយ អ៊ី​នឌីយ៉ា​ណា និង​​​កេនទុកគី​។ ​

ខឹង​ស្រី​ស្នេហ៍​មាន​ប្រុស​ថ្មី​​នាំ​ដើរ​លេង​​​ជិះ​ម៉ូតូ​​តាម​ធាក់​ផ្តួល​ និង​ទះ​កំភ្លៀង​

Posted: 29 Feb 2012 07:12 PM PST

បុរសជាប់ចោទ
រាជធានីភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​បាន​ស្រឡាញ់​​​ស្ត្រីជា​អ្នក​​លក់​​នុំ​ បញ្ចុក​​អស់​រយៈ​ពេល​១​ឆ្នាំ​​មកហើយ​ ប៉ុន្តែស្រី​ស្នេហ៍​​នោះ​មាន​ប្រុស​​ថ្មី​បន្ត​ទៀត ​និង​ថែម​ទាំង​នាំ​គ្នា​​ជិះ​ម៉ូតូ​ដើរ​លេង​ធ្វើ​ឱ្យ​រូប​គាត់​ផ្ទុះ​កំហឹង​ ​ដោយ​សារ​តែ​​ប្រចណ្ឌ​​បាន​បើក​​ម៉ូតូ​តាម​ធាក់​ម៉ូតូ​ផ្តួល​​ច្រងាប់​ ច្រងិល​ និង​វាយ​ទៅ​លើ​ស្រ្តី​រូប​នោះ​១​ដៃ ហើយ​ត្រូវ​ប៉ូលិស​​ឃាត់​​ខ្លួន ។ ​ការ​ប្រើ​ហិង្សា​​នេះ​បាន​កើត​​ឡើង​កាលពី​វេលា​​​

មន្ត្រីនគរបាល​​ម្នាក់​អូស​ម៉ូតូ​​​ចេញ​​ពី​ក្នុង​ផ្ទះ​ប្រុង​ជិះ​​ត្រូវ​​ជន​សង្ស័យ​​ភ្ជង់​បាញ់​២​គ្រាប់​​ប្លន់​យក​​ទៅ​បាត់​

Posted: 29 Feb 2012 07:02 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ មន្ដ្រី​យោធា​ម្នាក់​ត្រូវ​ជនសង្ស័យ​បាញ់​២​គ្រាប់​ប្លន់​យក​ម៉ូតូ​ហុងដា​ ឌ្រីម​សេ​១២៥ ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ពេល​បណ្ដើរ​​ម៉ូតូ​ចេញពី​ក្នុងផ្ទះ​ ស្រាប់​តែ​ជនសង្ស័យ​ដើរមក​ដល់​ដក​កាំភ្លើង​ភ្ជង់​ហើយ​បាញ់​២​គ្រាប់ បណ្ដាល​ឱ្យ​រង​របួស​១​គ្រាប់ កាល​ពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៩ កុម្ភៈ នៅ​ផ្សារ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​កូរ៉េ​ខាង​ជើង​យល់​ព្រម​​​ផ្អាក​បណ្តា​សកម្មភាព​នុយ​ក្លេអ៊ែរ​

Posted: 29 Feb 2012 06:56 PM PST

​ប្រទេស​កូរ៉េ​ខាងជើង​​ប្រកាស​កាលពីថ្ងៃទី​​​២៩ កុម្ភៈ ​ថា ខ្លួន​នឹង​​បញ្ចប់​​ការ​សាកល្បង​​នុយ​ក្លេ​អ៊ែរ​​​​​ការបាញ់​​​មីស៊ីល​​រយៈ​​ឆ្ងាយ ​និងបណ្តា​​​សកម្ម​ភាព​​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម នៅ​ NYONGBYON ហើយ​អនុញ្ញាត​​​ឱ្យទីភ្នាក់ងារ​​​​​ថាមពល​​បរមាណូ​អន្តរជាតិ​ត្រួតពិនិត្យ​​​លើការផ្អាក​ចម្រាញ់​អ៊ុយរ៉ា​នី​ញ៉ូម ​​ចំណែក​ឯការ​​ចរចា​ប្រក​ប​ដោយ​​​ផ្លែផ្កា​​​ទាំង​ឡាយ​​នឹង​បន្តទៀត ។ ​នេះជា​​ការ​ប្រកាស​របស់​​អ្នក​​នាំ​​​​ពាក្យក្រសួង​​​ការបរទេស​​​កូរ៉េ​ខាងជើង​​​ប្រាប់​ដល់​ទីភ្នាក់ងារ​​​​ព័ត៌​មាន​​​​​ផ្លូវ​ការ​​ KCNA របស់​ប្រទេស​​នេះ​។​

​រថយន្ត​​ដឹក​កម្ម​ការិនី​​កាត់​ដេរ​​ក្រឡាប់​​ចាក់​មនុស្ស​ចោល​ជាង​​១០​នាក់​របួស​ធ្ងន់ និង​​ជាង​២០​នាក់​ របួស​ស្រាល​

Posted: 29 Feb 2012 06:19 PM PST

​ទិដ្ឋភាព​រថយន្តដឹក​កម្មការិនី​​កាត់ដេរ​ក្រឡាប់​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​កណ្តាល​ ៖ ​យ៉ាងហោច​ណាស់​​កម្ម​ការិនី​​រោង​ចក្រ​កាត់​​ដេរ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​​ពេល​បញ្ជូន​​​ទៅ​​ដល់​មន្ទីរ​​ពេទ្យ និ​ង​ជាង​១០​នាក់ រង​របួស​ធ្ងន់​ ក្នុង​នោះ​​៣​នាក់​​មាន​សង្ឃឹម​​រស់​តិច​តួច​បំផុត និង​​២០​នាក់​ទៀត​រង​របួស​ស្រាល​ដោយ​​​សារ​តែ​​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ក្រឡាប់​​រថយន្ត​​ ​ខណៈ​ដែល​ពួក​គេ​​​ជាង​៦០​នាក់ ជិះ​រថយន្ត​កូរ៉េ​១​គ្រឿង​ចេញ​​ពី​ធ្វើ​ការ​​រោង​ចក្រ​កាត់​ដេរ​ត្រឡប់​​​ទៅ​ផ្ទះវិញ​​ កាលពីវេលា​ម៉ោង​​៦​និង​៥៥​នាទី​យប់​​ថ្ងៃទី​​២៩ កុម្ភៈ​ ២០១២ ​នៅលើ​កំណាត់​ផ្លូវ​​​លេខ​៥១ ​ត្រង់​ចំណុច​ស្ពាន​អូរ​បែក​មែក ភូមិ​ពណ្ណ​រាយ ឃុំ​សំរោង​លើ ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!