Koh Santipheap Daily

Koh Santipheap Daily


ឆេះទូ​ដាក់​កាវ​បិទ​ស្បែក​ជើង​​ក្នុង​រោង​ចក្រ​​ផ្អើល​ពេលជិតថ្ងៃ​ត្រង់​

Posted: 01 Mar 2012 11:14 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ទូដាក់​កាវ​បិទ​​ស្បែក​ជើង​នៅ​ក្នុង​រោង​ចក្រ​ស្បែក​​ជើង​យីហោ​ជីហ្វូ​​ ម៉ូស ​ត្រូវបាន​ភ្លើងឆាបឆេះ​​ប​ង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ទាំង​ថ្ងៃត្រង់​​ ដែល​ការ​ឆាប​ឆេះ​នោះ​ប​ណ្តាល​​មកពី​កម្ទេច​​ផ្កា​ភ្លើង​​ជាង​ផ្សារ​ដែក​នៅ​ ក្បែរ​​​នោះ​ជ្រុះ​ធ្លាក់​​លើ​​កាវ​បិទ​ស្បែកជើង ហើយ​ខណៈ​នោះ​ក្រុម​កម្ម​ករ​ កម្ម​ការិនី​​នៅ​ទី​នោះ​បាន​ទាញ​បំពង់​ពន្លត់​​អគ្គិ​ភ័យ​​បាញ់​​ពន្លត់​​ អស់​ជាង​​២០​បំពង់​ ​ព្រមទាំង​​ទាញ​ទុយោ​

សមាជិក​​ សមាជិកា​គណ​ប​ក្ស​​សម​រង្ស៊ី​ និង​បក្ស​នរោត្តមរណ​រិទ្ធ​​ចុះ​ចូល​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា ១០៦​នាក់​

Posted: 01 Mar 2012 10:59 PM PST

ទិដ្ឋភាពក្នុងពិធី
ក្រុង​ប៉ោយ​ប៉ែត ៖ ​ព្រឹក​​ថ្ងៃទី​១ កុម្ភៈ ​២០១២ នៅ​ទីស្នាក់​ការ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា ក្រុង​​​ប៉ោយ​ប៉ែត ​​បាន​ប្រារព្ធ​​ពិធី​​ទទួល​ និង​បញ្ចូល​​សមា​ជិក​ សមាជិកា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ថ្មី​ចំនួន​១០៦​រូប ​ដែលអ្នក​​ទាំង​​១០៦​រូប​នេះ​ត្រូវ​​​បាន​គេដឹង​​ថា ​ធ្វើ​ការ​​ចាក​ចេញ​​ពី​គណ​បក្ស​​២ គឺ​គណ​បក្ស​សម​រង្ស៊ី ​និង​គណ​បក្ស​នរោត្តម​​រណរិទ្ធ ។

ម៉ូតូ SL គេច​រ៉ឺម៉ក​​ម៉ូតូ​​ប​ត់​អត់​ស៊ីញ៉ូ​ដួល​ខ្លួន​​ឯង​ទៅ​ប៉ះ​​ជា​មួយ​មែរ​សឺដេស​ចត​នៅ​​ចិញ្ចើម​ផ្លូវ​​​​ទាមទារ​​១០០​ដុល្លារ​

Posted: 01 Mar 2012 10:55 PM PST

អ្នក​រងរបួស​ពេលបញ្ជូន​ដល់​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ ម៉ូតូ SL ​ពណ៌​ទឹកប្រាក់ បើក​គេច​រ៉ឺ​ម៉ក​ម៉ូតូ​បត់​អត់​ស៊ី​ញ៉ូ ចាប់​ហ្វ្រាំង​ខ្លាំង​ពេក​​ ប​ណ្តាល​​ឱ្យ​​ដួល​បោក​ទៅ​ប៉ះ​នឹង​កាង​ក្រោយ​​រថយន្ដ​មែ​រ​សឺ​ដេស​ចត​នៅ​ចិញ្ចើម​ផ្លូវ​ប្រមាត់ប្រប​ប្រឡាយ​លូ​ទឹក​ស្អុយ តាម​ផ្លូវ​លេខ​១០៥ ក្រុម​១៤ មណ្ឌល​២ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ មីនា ។​

រថយន្តកាមរី​ស៊េរី​ឆ្នាំ​​៨៥ ​ដឹក​សាច់​គោ​​វាក់​ជា​មួយ​រ៉ឺម៉ក​ម៉ូតូ​​បើក​​គេច​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​​ក្រឡាប់​ផ្ងារ​​ជើង​

Posted: 01 Mar 2012 10:54 PM PST

នៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ ​រថយន្ត​​​កាមរី​ ស៊េរី​ឆ្នាំ​៨៥ មួយគ្រឿង ​​ដឹកសាច់គោ​​ចេញពីផ្សារ​​​ត្រពាំង​ក្រឡឹង ​​​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ​​យកទៅ​​លក់​នៅ​ភ្នំពេញ បាន​វាក់​ជា​មួយ​នឹង​រ៉ឺម៉កម៉ូតូ​​​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​​ស្របទិស​ គ្នា​ ហើយ​រថយន្ត​នេះ​ខំបើក​គេច​ក៏​ជ្រុលធ្លាក់​ចូលទៅ​ក្នុង​ប្រឡាយ​​អត់ទឹក​នៅ​ ក្បែរ​ផ្លូវ ក្រឡាប់​ផ្ងារ​ជើង​ទ្រមេឃ​​​កាលពី​​​វេលា​ម៉ោង​​៣​ទៀបភ្លឺ​ថ្ងៃទី​២ មីនា ២០១២ ​នៅលើ​

ជិះ​ម៉ូតូ​​លឿន​ពេក​​បុ​ក​គ្នា​​នៅ​​​ផ្លូវ​កែង​ដួល​រដូក​រណែល​ពេញ​​​ផ្លូវ​​សន្លប់​​ឈឹង​៣​នាក់

Posted: 01 Mar 2012 10:45 PM PST

អ្នករងរបួស​​ពេល​ដល់​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​សន្លប់​ស្ដូក និង​ម្នាក់​របួស​ផ្ទៃ​មុខ​មួយ​ចំហៀង​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​​មួយ​បង្ក​ដោយ​ម៉ូតូ និង​​​​ម៉ូតូ​ជិះ​បុក​គ្នា​នៅ​ផ្លូវ​លេខ​៣១០​កែង​​ផ្លូវ​១៧៣ ស្ថិត​ក្នុង​​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ​កាល​ពី​​វេលា​ម៉ោង​៣​និង​​៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​​២ មីនា ។ ជន​រង​គ្រោះ​ម្នាក់​​ឈ្មោះ​​​​​​​​​​​​លៀប មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​ទឹក​ប៊ិច ចេញពី​ក្លឹ​ប​កម្សាន្ដ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ

អត់​ការងារ​​​​ធ្វើ​​នារីអង់​គ្លេស​​​ម្នាក់​ប្រកាស​លក់ខ្លួន​តាម EBAY

Posted: 01 Mar 2012 10:44 PM PST

​ដោយអង់សង្ឃឹម​​​​ ព្រោះ​​២ឆ្នាំ​​​​ហើយរក​​ការ​ងារ​​​​ធ្វើ​​មិន​បាន នារី​​អង់​គ្លេស​ម្នាក់​បានសម្រេច​​​ប្រកាស​​លក់​ខ្លួន​​​​ដោយ​ដេញ​ថ្លៃ​​តាម ​EBAY ។ ពេលវេលា​​តឹង​តែង​​នៅអង់​គ្លេស​ដែលគេ​ច​មិន​ផុត​​​ពី​វិបត្តិ​សេដ្ឋកិច្ច​​​​នារីម្នាក់នេះរស់នៅ​ក្រុង GLOUCESTERSHIRTE ដែល​អត់​ការ​ងារ​ធ្វើ​​​​២​ឆ្នាំ​មក​ហើយ ​​បានសម្រេច​​​ប្រកាស​លក់ខ្លួន​ដោយ​​​ដេញថ្លៃ​​​តាមអ៊ី​នធើរណេត​​ EBAY ។

សិស្សានុសិស្ស​ចំនួន​២.៥០០​នាក់ ​ធ្វើ​អនាម័យ​​តាម​ដង​ផ្លូវ​ក្នុង​​ក្រុង​ប៉ៃលិន​

Posted: 01 Mar 2012 10:37 PM PST

​សកម្មភាព​​​សិស្សានុសិស្ស រួមទាំង​ក្រុម​​យុវជនកាកបាទ​ក្រហម និង​ក្រុម​យុវ​ជន​​កាយ​ឫទ្ធិ​ ​ចូលរួម​ធ្វើ​អនាម័យ​​តាម​ដង​ផ្លូវ
ខេត្តប៉ៃលិន ៖ ​​សិស្សានុសិស្ស​ចំនួន​២.៥០០​នា​ក់​បាន​ចូលរួម​ចំណែកក្នុង​​ការ​សម្អាត​ក្រុងប៉ៃលិនឱ្យ​មានសោភ័ណ​ភាពកាន់​តែស្រស់​​ស្អាត​ថែមទៀត កាលពីព្រឹក​​ថ្ងៃទី​១ មីនា ២០១២ សម្រាប់​ឱកាស​​ដ៏​មានតម្លៃបំផុត​ដែល​លោក​ជំទាវ​បណ្ឌិត ម៉ែន សំអន ឧបនាយក​​រដ្ឋ​មន្រ្តីប្រចាំ​ការ និងជា​រដ្ឋមន្រ្តី​ក្រសួងទំនាក់ទំនង​​ជា​មួយរដ្ឋ​សភា​ព្រឹទ្ធ​សភា និងអធិការកិច្ច​​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ទិវា​វប្ប​ធម៌ជាតិ ៣​មីនា លើកទី១៤ និង​សម្ពោធ​​ចេតិយភ្នំយ៉ាត ចាប់​ពី​ថ្ងៃទី២-៤ មីនា ២០១២ នេះ ។

​ជនជាតិចិន​​2នាក់​ចាប់ពង្រត់​​នៅក្រុង​​គែរ ​​ដោះលែង​វិញ​​ហើយ​

Posted: 01 Mar 2012 08:17 PM PST

​ស្ថានទូត​ចិន​​​​ប្រចាំប្រទេស​​​អេហ្ស៊ីប​​រាយ​ការណ៍​​ថា ជនជាតិ​​ចិន​​២នាក់​ធ្វើការ​​នៅប្រទេស​​អេហ្ស៊ីប​​ដែលត្រូវ​​ចាប់​ពង្រត់​​ កាលពីព្រឹក​ថ្ងៃទី​​​១ មីនា ​នៅទីក្រុង​​​​គែរ​នោះ​ ត្រូវ​​​បាន​ពួក​អ្នក​​ចាប់​​ពង្រត់​ដោះ​​លែង​​វិញ​ហើយ​។​ យោងតាម​​សេចក្តីរាយការណ៍​​​នេះ​ថា ​ជន​ជាតិចិន​ទាំង​​​២នាក់​ត្រូវបានដោះលែង​​​នា​វេលា​​ថ្ងៃ ត្រង់​​​ថ្ងៃទី​​​១ មីនា ​នៅហ្ស៊ី​ហ្សា ​ភាគខាង​លិច​ទី ក្រុង​គែរ ហើយ​​ពួកគេ​បាន​​វិល​មក​​​ផ្ទះ​​​នៅ​ភាគ ខាងត្បូងក្រុង​​គែរវិញ​ហើយ ។ ​​អ្នកទាំង​​២​ត្រូវ​បានពួកជនប្រដាប់​អាវុធ​​​មួយក្រុម​ចាប់​ពង្រត់​​​កាលពីព្រឹក​ថ្ងៃទី​​១ មីនា ​ក្រោយ​ចេញពីផ្ទះ​​បន្តិច។​

ស្រវឹងស្រា​ជិះ​ម៉ូតូ​​ដួល​សន្លប់​​មួយ​ភ្លែត​​រួច​ងើប​ឡើង​ជិះ​បន្ត​ទៅ​​មុខទៀត​

Posted: 01 Mar 2012 08:14 PM PST

​ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​ស្រវឹង​​ស្រា​ជិះ​​ម៉ូតូ​ដួល​សន្លប់​តែ​ម្នាក់ឯង ​បាន​ប៉ូលិស​ជួយ​ងើប​ពី​សន្លប់​បន្ដ​ដំណើរ​​ទៅ​មុខ​ទៀត បើ​ទោះបី​ប៉ូលិស​ឃាត់​មិន​ឱ្យទៅ ដោយ​រង់​ចាំ​បងប្អូន​មក​ទទួលយក​នៅ​តែ​មិន​ព្រម​​ដែរ​។​ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១ មីនា ២០១២​នៅ​ចំណុច​ស្ដុ​ប​ផ្សារ​ដី​ហុយ​តាម​បណ្ដោយ​​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​​សែន​សុខ ​។

ម៉ូតូ​ឃ្លីក​បោល​បុក​​វីវ៉ា ហើយ​​ចង់​វាយ​ត​ប់​គេ​ថែម​ទៀត​

Posted: 01 Mar 2012 08:11 PM PST

ម៉ូតូ​ឃ្លី​ក​​ដែល​ដួល​នៅលើ​ទ្រូងផ្លូវ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ឃ្លី​ក​​បើក​បរ​​ដោយ​បុរស​២​នាក់​បោះពួយ​ឆ្លង​ភ្លើងស្ដុប​ក្រហម ហើយ​​បាន​មក​បុក​ម៉ូតូ​វី​វ៉ា​ក្នុង​ទិស​ដៅប​ញ្ច្រា​ស​ទិស​​គ្នា បណ្ដាល​ឱ្យ​ម៉ូតូ​ឃ្លី​ក​ដួល​ច្រងាង​នៅ​លើ​ទ្រូងផ្លូវ រួច​​​​​​​​អ្នកបើកបរ​ម៉ូតូ​ឃ្លី​កបាន​រក​វាយ​តប់​ទៅ​លើ​អ្នក​បើកបរ​ម៉ូតូ​វី​វ៉ា​ទៅ​វិញ​។​ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១ មីនា ២០១២ នៅ​ចំណុច​ផ្លូវ​៥៩៨​កែង​ផ្លូវ​១៩៨៦ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

Nokia Asha 302 មាន Processor ដល់​​ទៅ 1GHz ចេញ​​លក់​​នៅ​កម្ពុជា​​ហើយ​

Posted: 01 Mar 2012 08:03 PM PST

ទូរស័ព្ទ Nokia Asha 302 មាន Processor  ដល់​​ទៅ 1GHz ចេញ​​លក់​​នៅ​កម្ពុជា​​ហើយ​
រាជធានីភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​១ មីនា កន្លង​​ទៅ​​ក្រុម​ហ៊ុន​ Nokia ​ប្រចាំ​នៅ​កម្ពុជា​​បាន​ប្រារព្ធ​ពិធី​​សម្ពោធ​​ទូរស័ព្ទ​​ប៊ូតុង Qwerty ដ៏​ស្រស់​​ស្អាត​​ម៉ូដេល Nokia Asha 302 ​ជា​ទូរស័ព្ទ​​ដំណើរ​ការ​លឿន​ និង​ផ្តល់​​ភាព​ងាយ​ស្រួល​​ជូន​ដល់​​អ្នក​​ប្រើ​ប្រាស់​ ជា​ពិសេស​​យុវ​​វ័យ​ដែល​​និយម​ទាក់​ទង​មិត្ត​​ភក្តិ​ជា​ប្រចាំ​​រៀង​រាល់​ថ្ងៃ​តាម​រយៈ​ហ្វេស​ប៊ុក​ អ៊ី​មែល កម្មវិធី​ជជែក Whatsapp ឬ Messengers ដទៃទៀត​។ Nokia Asha 302 ​​បំពាក់​​ទៅ​ដោយ​​អង្គ​ចង​ចាំ (Processor) ​ទំហំ​រហូត​ដល់​ទៅ​ 1GHz ​ដែល​កម្រ​នឹង​​មាន​នៅ​ក្នុង​ទូរស័ព្ទ​​ប្រភេទ QWERTY ​ទូទៅ​​នៅលើ​ទីផ្សារ​​នា​ពេល​បច្ចុ​ប្បន្ន​​នេះ ។

បុរស​ម្នាក់​រង​របួស​​ធ្ងន់ ដោយ​​សារ​ជិះ​​​ម៉ូតូ​​គេបុក​ពីក្រោយ​

Posted: 01 Mar 2012 07:58 PM PST

​ជនរងគ្រោះ​​​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​ជាបន្ទាន់​នៅមន្ទីរ​ពេទ្យ​​
រាជធានីភ្នំពេញ ៖ បុរសម្នាក់​បានរងរបួស​​​ធ្ងន់​ត្រូវបញ្ជូនទៅ​សង្គ្រោះ​ជាបន្ទាន់​នៅមន្ទីរ​ពេទ្យ​​ឯក​ជន​​មួយ​ដោយ​សារ​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយម៉ូតូ​១គ្រឿង​បើក​បុក​ពី​ក្រោយ​ក្នុងដំណើរ​​ស្របទិសគ្នា កាល​ពី​វេលា​ម៉ោង​៧​និង​​​៣០នាទី​យប់ថ្ងៃទី១ មីនា តាម​បណ្តោយ​​ផ្លូវ​២៧១ សង្កាត់​​ទឹកល្អក់​​ទី៣ ​​ខណ្ឌ​ទួលគោក​។ យោង​តាមសម្តី សមត្ថ កិច្ច​​ខណ្ឌ​ទួល​គោក​​​ បាន​ឱ្យ​ដឹង​ថា នៅមុនពេល​កើត​ហេតុ ម៉ូតូ​​​​​ម៉ា​ក​ឌ្រីម​ C125 ស៊េរី​​​២០០៥ ​ពណ៌ខ្មៅ ​​​បើក​បរ ដោយ​​បុរស​ម្នាក់​​ពី​​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន

ប្តី​​​​បែក​ប្រអប់​​ជើង​ប្រពន្ធ​​រង​រប្ួស​ដោយ​សារ​ជិះ​ម៉ូតូ​​បញ្ច្រាស​ទិស​គ្នា​​ត្រូវ​គេ​បុក​

Posted: 01 Mar 2012 07:54 PM PST

​ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
​​​​​​​​​​​​​​​​​​​​​​​​​​​​រាជធានីភ្នំពេញ ៖ ប្ដី​ប្រ​ព​ន្ធ​២​នាក់​ជិះ​ម៉ូតូ​ប​ញ្ច្រា​សទិស​ត្រូវ​បាន​គេ​បុក​ចំ​ជើង​ប្ដី បណ្ដាល​ឱ្យ​បែក​​ប្រអប់ជើង​ឆ្វេង រីឯ​ប្រព​ន្ធរង​របួស​ស្រាល កាលពី​វេលា​​ម៉ោង​៩​និង​១៥​នា​ទី​យប់​ថ្ងៃ​ទី​១ មីនា​ ២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ ក្នុងភូមិ​ត្រ​ពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ តាម​ការ​ឱ្យ​ដឹង​ពី​យុវជន​ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​ ថា មុន​ពេល​កើត​ហេតុ​ខ្លួន​ជិះ​ម៉ូតូ​តាម​បណ្តោ​យ​ផ្លូវ​២០០៤​ ពី​លិចទៅ​កើត ខណៈមក​ដល់​ចំណុ​ច​កើតហេតុ​​បាន​គេច​ជា​មួយ​​​នឹង​ម៉ូតូ​​១​គ្រឿង​ដែល​បើក​ស្រប​ទិស​គ្នា

លោករដ្ឋមន្ត្រី​​​​ការបរទេស​ឥណ្ឌូណេស៊ី​​នឹងធ្វើ​​ទស្សនកិច្ច​​​នៅកម្ពុជា​​​​៥ មីនា

Posted: 01 Mar 2012 07:31 PM PST

រាជធានីភ្នំពេញ​​​​ ៖ តាមការអញ្ជើញ​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស និងសហប្រតិបត្តិ​ការអន្តរ​ជាតិ រដ្ឋមន្រ្តីការ​បរទេស​ឥណ្ឌូនេស៊ី លោក​ម៉ាទី ណាតាឡេហ្កាវ៉ា នឹងអញ្ជើញមក​បំពេញទស្សន​​កិច្ចការងារនៅ​ព្រះរាជាណា​ចក្រកម្ពុជា​នៅថ្ងៃទី​៥ មីនា ២០១២ ខាងមុខនេះ​ ។​ យោងតាម​សេចក្តីជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស

CR-V បើក​​លឿន​​ពេក​​ចាប់​ហ្វ្រាំង​​​មិន​ទាន់​បុក​​ម៉ូតូ​ដឹក​ធុង​ហ្គាស​ប៉ើង​​ទៅ​បុក​​​កូរ៉ូឡា​​ចត​នៅ​ចិញ្ចើម​ផ្លូវ​

Posted: 01 Mar 2012 07:10 PM PST

ទិដ្ឋភាព​​រថយន្ដ CR-V នៅ​កន្លែង​កើតហតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ CR-V ពណ៌​ខ្មៅ ​មួយ​គ្រឿង​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​ដឹក​ធុង​ហ្គា​ស​ប៉ើង​ទៅ​បុក​កូ​រ៉ូ​ឡា​ចត​នៅ​ចិញ្ចើម​​ផ្លូវ​ក្រពឹត​កាង​ក្រោ​យ​ខាង​ស្ដាំ ​បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​ដឹក​ធុង​ហ្គា​ស​នោះ​គ្រេច​ចង្កេះ និង​រលាត់​ដៃជើង កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១ មីនា នៅតាម​​ផ្លូវ​៥១​កែង​ផ្លូវ​លេខ​​២១៨ ជាប់​ខាងលិច​របង​​វត្ដ​លង្កា ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន ។

កាមរីឆ្លាម​​ដឹក​ឈើ​​គ្រញូង​​កៀរ​រ​ថយន្ត​​កូរ៉ូឡា​​ខូច​ខាតទាំង​សង​ខាង​

Posted: 01 Mar 2012 07:04 PM PST

​រថយន្ត​កាមរីឆ្លាម​​ដឹក​ឈើ​​គ្រញូង
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​​កាមរី​ឆ្លាម​​មួយ​គ្រឿង​​ដឹក​ឈើ​គ្រញូង​​រាប់​សិប​​ដុំ​បាន​បោះ​ពួយ​​​​យ៉ាង​លឿន​​ជ្រុល​ទៅ​​បុក​រថយន្ត​​ម៉ាក​កូរ៉ូឡា​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​​​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រង​​ការ​ខូច​ខាត​ទាំង​​សង​ខាង​ ហើយ​ភ្លាមៗ​នោះ​​អ្នក​បើក​បរ​​​រថយន្ត​កាមរី​​ឆ្លាម​បាន​រត់​​គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។ ​ឧប្បត្តិហេ​តុ​​គ្រោះ​​ថ្នាក់​ចរាចរណ៍​​​នេះ​​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​​៨និង​៣០​នាទី​យប់​ថ្ងៃទី​​១ មីនា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ត្រង់​ចំណុច​​ភូមិ​ព្រៃ​​កី «ខ» ​សង្កាត់​​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជប៉ុន​​ប្រកាសផ្តល់​ជំនួយ​៩៨.៩០០​ដុល្លា​រ​អាមេ​រិក​ដល់​មន្ទីរ​អប់រំ​

Posted: 01 Mar 2012 06:46 PM PST

រាជធានីភ្នំពេញ ៖ យោងតាម​សេចក្តី​​ប្រកាសព័ត៌​មានរបស់​ស្ថានទូត​ជប៉ុន​ចេញ​ផ្សាយ​​កាល​ពីថ្ងៃទី១ មីនា ២០១២ ដែលកោះ​សន្តិភាព​​ទទួល​បាន​ឲ្យដឹងថា​​រដ្ឋាភិបាល​​ជប៉ុន​ប្រកាស​ផ្តល់​​​ជំនួយ​៩៨.៩០០​ដុល្លារអាមេរិក​​ដល់​មន្ទីរ​អប់រំ យុវជន និងកីឡារាជ​ធានីភ្នំពេញ។ ស្ថានទូតជប៉ុន​បន្តថា ក្រោមគម្រោង​​ការ​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​

ចេញ​​ពី​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​​ភ្នែក​​ច្រឡំ​​ដាក់​លេខ​ថយ​ក្រោយ​​កិន​ម៉ូតូ​​២​គ្រឿង និង​​បុក​សន្តិ​សុខ​​ឯក​​ជន​ម្នាក់​

Posted: 01 Mar 2012 06:37 PM PST

រថយន្ត​កាមរីឆ្លាមបង្ក​​​ហេតុ​
​រាជធានីភ្នំពេញ ៖ កាមរីឆ្លាមចេញពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​​ភ្នែក​ច្រឡំ​ដាក់​លេខថយក្រោយ​កិន​ម៉ូតូ​ពីរ​គ្រឿង​​ និង​សន្ដិ​សុខ​ម្នាក់​អង្គុយ​លើ​ម៉ូតូ​របួស​បាក់ឆ្អឹង​ខ្នង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ​មីនា នៅ​មុខ​ភោជនីយដ្ឋាន​រាត្រី ត្រង់​ចំណុច​ផ្លូវ​លេខ​១១១​កែង​ផ្លូវ​​២៣២ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ដ​កាម​រី​ឆ្លាម​ពណ៌​ស្ករ​មួយ​គ្រឿង ​បើក​ទៅ​ផឹកស៊ី​នៅ​ភោជនីយ​ដ្ឋាន​​មួយ​ ។

ឡិច​ស៊ីស RX300 បើក​បរ​​ដោយ​​ជន​ជាតិ​​ចិន​បុក​ក្បាល​​របាំង​ចែក​ផ្លូវ​​ប៉ើង​​រួច​ជ្រុល​​​ទៅ​បុក​ដើមលឿង​រាជ

Posted: 01 Mar 2012 06:26 PM PST

 រថយន្ដ​ឡិច​ស៊ី​ស RX300 ​ដែល​បុក​ក្បាល​​របាំង​ចែក​ផ្លូវ​​ប៉ើង​​រួច​ជ្រុល​​​ទៅ​បុក​ដើមលឿង​រាជ
​ រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​មួយ​គ្រឿង​បើកបរ​ដោយ​ជន​ជាតិ​ចិន​បាន​​ជ្រុល​ទៅ​បុក​ក្បាល​​របាំង​ចែកផ្លូវ​ប៉ើង​ជិត​២​ម៉ែត្រ រួច​​បន្ត​​ទៅ​បុក​ដើម​លឿង​រាជ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បណ្តាល​​ឱ្យ​រថយន្ដ​បាក់​កង់​មុខ​​ខាង​ឆ្វេង ត្រង់​ចំណុច​​ស្ដុ​ប​បូក​គោក វិថី​ម៉ៅ​សេទុង​កែង​វិថី​​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន កាលពី​​វេលា​ម៉ោង​២​និង​៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ មីនា ។

ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​​គប់​ប៊ីដុង​សាំង​ដុត​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​​មួយ​បណ្តាល​​ឱ្យ​ឆាប​ឆេះ​

Posted: 01 Mar 2012 06:08 PM PST

ទិដ្ឋ​ភាព​​​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យានដ្ឋាន​ជួសជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ដ​មួយ​កន្លែង​នៅ​ជាប់​របង​មន្ទីរពេទ្យ​គន្ធ​បុ​បា្ជ​ត្រូវ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​អាយ​ខនយក​សាំង​ដាក់​ក្នុង​ប៊ីដុង​អុជ​បោះ​ចូល​ទៅ​ក្នុង​យានដ្ឋានបណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​​សន្ធោសន្ធៅ​ត្រូវ​ថៅកែ​និង​កូនចៅ​ដែល​សម្រាក​នៅ​ក្នុង​យានដ្ឋាន​នាំ​គ្នា​ស្ទុះ​ងើប​ពន្លត់ភ្លើង​ទាំង​​មមិង​មមាំង​ កាល​ពី​​វេលា​ម៉ោង​២​និង​៣០​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ មីនា នៅ​ផ្លូវ​លេខ​១៦ ក្រុម​ទី​១០៦ មណ្ឌល​១៨ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ។

​អ្នក​សេដ្ឋ​កិច្ច​មើល​ឃើញ​ពី​ហេតុ​ផល​សុទិដ្ឋិ​និយម​បន្ថែម​ទៀត​

Posted: 01 Mar 2012 05:40 PM PST

អ្នក​​សេដ្ឋ​កិច្ច​​មាន​ជំនឿ​កាន់​តែ​​​ខ្លាំង​ថា សេដ្ឋ​កិច្ច​​សហ​​រដ្ឋអាមេ​រិក​​នឹង​រីក​ចម្រើន​​ឡើង​វិញនា​ឆ្នាំ​នេះ។ ​សមា​គម​ជាតិ​សម្រាប់​សេដ្ឋ​កិច្ច​ជំនួញ (NABE) និយាយ​ថា អ្នក​ព្យាករណ៍​បាន​បង្កើន​នូវ​ក្តី​សង្ឃឹម​របស់​ពួក​គេ​សម្រាប់​អត្រា​ការ​ងារ​សំណង់​លំនៅ​ឋាន​ថ្មី និង​ការ​ចំណាយ​ផ្នែក​ជំនួញ។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រកាន់​ការ​ព្យាករ​ជា​មធ្យម​របស់​ពួក​គេ​ថា GDP អាមេ​រិក​នឹង​កើន​ឡើង​ក្នុង​អត្រា​២,៤​ភាគ​រយ ព្រម​ជា​មួយ​កំណើន​ខ្លាំង​ក្លា​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​នេះ។

​អ្ន​ក​សង្កេត​ការណ៍​អន្តរជាតិ​​667នាក់​​មក​មើល​​​ការ​បោះឆ្នោត​​​​ប្រធានាធិបតី​​រុស្ស៊ី​

Posted: 01 Mar 2012 05:35 PM PST

លោកពូទីន ​កំពុង​ថ្លែងទៅកាន់​ពួកអ្នកគាំទ្រ​​​​លោក
គណៈ​កម្មាធិការ​​បោះឆ្នោត​​​​​កណ្តាល​​ CEC របស់​​រុស្ស៊ី​​​ថ្លែង​កាលពី​​ថ្ងៃទី​​​១ មីនា ថា សរុប​អ្នក​សង្កេតការណ៍​​​អន្តរជាតិ​​​​​៦៦៧​នាក់ រហូត​មក​ទល់​ពេលនេះ​ត្រូវ​បាន​​អនុញ្ញាត​​ឱ្យ​មក​ពិនិត្យ​​មើល​ការ​បោះឆ្នោត​​​ប្រធានាធិបតី​រុស្ស៊ី​នាថ្ងៃទី​​៤ មីនា ​​ខាងមុខនេះ​។​ ប្រធាន​របស់ CEC លោកវ៉្លាឌីមៀរ ឈួ​រ៉ូវ ​ថ្លែង​ថា ក្នុង​ចំណោមអ្នក​ទាំង​នេះ​​មាន​​​តំណាង​អង្គ​ការ​​​ដើម្បីសន្តិសុខ​​ និងកចិ្ច​​​​សហ​ប្រតិបត្តិ​ការ​​​នៅអឺរ៉ុប​​៨​នាក់​ដែល​នឹង​​តាមដាន​មើលការ​​បោះ​ឆ្នោត​ជាលើកដំបូង ។ មនុស្ស​​​ឯទៀត​ៗ​មក​ពី​​​សហគមន៍​​​បណ្តា​រដ្ឋ​​ឯករាជ្យ ​​សភាក្រុម​​​ប្រឹក្សា​អឺរ៉ុប​​ និងអង្គការ​​​កិច្ចសហប្រតិបត្តិការ​​​​​សៀងហៃ OCS ។​

​លោក ​VAN ROMPUY ​​បន្តធ្វើ​​ប្រមុខ​​សហភាពអឺរ៉ុប​​​មួយអាណត្តិ​​ទៀត​

Posted: 01 Mar 2012 05:30 PM PST

​លោក HERMAN VAN ROMPUY
ប្រធាន​​​ក្រុមប្រឹក្សា​​​​​អឺរ៉ុប លោក​ HERMAN VAN ROMPUY កាលពី​ថ្ងៃទី​​​​១ មីនា ​ត្រូវ​បាន​​បណ្តាមេដឹកនាំ​​​​​សហភាពអឺរ៉ុប​​​​អនុម័ត​​​ឱ្យ​បន្ត​​​​​តំណែង​នេះ​មួយអាណត្តិ​​​​រយៈ​ពេល​​​២​ឆ្នាំ​​កន្លះ​ទៀត​។​ អតីតនាយករដ្ឋមន្ត្រី​​​​បែលហ្ស៊ិក​​​រូបនេះ​ក៏​ត្រូវ​​បានបណ្តា​ប្រមុខ​​រដ្ឋ ​និងប្រមុខ​​​​រដ្ឋាភិបាលនៃ​​​​ប្រទេសទាំង​​​២៧ ​ជាសមាជិក​​​​សហភាពអឺរ៉ុប​​ឱ្យ​​​​​ដឹកនាំ​​បណ្តា​កិច្ចប្រជុំ​​​​កំពូល​របស់​​តំបន់​​អឺរ៉ូ ​​ដែល​កិច្ច​​​ប្រជុំ​បែប​នេះ​​​តែង​ធ្វើ​​​​២​ដង​​យ៉ាង​តិច​​ក្នុង​មួយ​​​​ឆ្នាំ​​ បន្ថែម​​​លើ​កិច្ច​​​​​ប្រជុំ​ក្រុមប្រឹក្សា​​​​អឺរ៉ុប​​​​៤នៅ​​ខែ​​មីនា មិថុនា ​តុលា និង​ធ្នូ ។​

​កងទ័ព​ស៊ីរី​​​​វាយ​ដណ្តើម​​ត្រួតត្រា​​​​សង្កាត់​បាប​អាមរ៉ូ​

Posted: 01 Mar 2012 05:25 PM PST

ពួកបះបោរ​​​​​ប្រដាប់​​អាវុធស៊ីរី​​
​កងទ័ព​​ស៊ីរី​​​ពេលនេះ​​អាច​លុក​ចូល​ដណ្តើម​​​កាន់​កាប់​​​សង្កាត់​​បាប​​​អាមរ៉ូ ​​ជាទីតាំង​របស់​ពួក​ឧទ្ទាម​​នៅទីក្រុង​ហូម ដែលរង​​ការ​បាញ់​ផ្លោង​​​​ចាប់​​តាំង​ពី​ជិត​​​១ខែ​​មកហើយ ។ ពួកបះ​បោរ​​​ស៊ីរី​​កាលពីថ្ងៃទី​​​១ មីនា ​បាន​ប្រកាស​​​​​ពីការ​ដ​កថយ​​​តាមក្បួន​​​យុទ្ធសាស្ត្រ​​​​​ចេញ​ពី​​សង្កាត់​នេះ ។ ​ការ​ដកថយ​​​នោះ​ញ៉ាំង​​ឱ្យ​​មាន​ការ​ភ័យ​​ខ្លា​ច​​ដល់​ការ​សម្លាប់​​​​​រង្គាល​​​នៅ​បាប​​អាម​រ៉ូ ​​ខណៈដែល​​​សភាពការណ៍​​​មនុស្សធម៌​នៅ​​ទី​នោះ​​មាន​លក្ខណៈ​​ធ្ងន់ធ្ងរ​​​ស្រាប់​។​

មន្ត្រី​ប៉ូលិស​ស័ក្តិ​៥​​បាញ់​សម្លាប់​​ខ្លួន​ឯង​ក្នុង​បន្ទប់​​ ព្រឹកឡើង​ទើប​ភ្ញាក់​ផ្អើល

Posted: 01 Mar 2012 05:21 PM PST

រាជធានីភ្នំពេញ ៖ ​មន្ត្រី​ប៉ូលិស​ស័ក្តិ៥ ម្នាក់​ ត្រូវបាន​ប្រភព​ព័ត៌​មាន​​ជំហាន​ដំបូង​ពី​សាច់​ញាតិ​​ឱ្យ​ដឹងថា ​បាន​ធ្វើ​អត្តឃាត​​ដោយ​បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​​ក្នុង​បន្ទប់​គេង​អស់​រយៈ​ពេល​​ជា​ច្រើន​​​ម៉ោង ទើប​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រទះឃើញ​​ និង​ភ្ញាក់​​ផ្អើល​ឆោឡោ​ឡើង​កាលពីវេលា​ម៉ោង​​ជាង​៧​ព្រឹក​ ថ្ងៃទី​​២ មីនា ​២០១២ ​នៅផ្ទះលេខ​A1 ​ភូមិ​អូរ​អណ្តូង ​សង្កាត់​ព្រែក​ប្រា ​ខណ្ឌមានជ័យ។

​អ្នកកាសែត​បារាំង2​​នាក់​អាច​​​ចេញពីស៊ី​រី​ទៅដល់​​លីបង់​ហើយ​

Posted: 01 Mar 2012 05:20 PM PST

អ្នក​​កាសែត​​បារាំង​​​​ទាំង​​២នាក់​​ដែលមកដល់​លីបង់​
ប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូ​ហ្ស៊ី ​​អះអាង​​​កាលពីយប់ថ្ងៃទី​​១ មីនា ថា​ អ្នក​កាសែត​​​បារាំង​​២នាក់​ លោកស្រី​ EDITH BOUVIER ដែលត្រូវ​របួសត្រង់​​ភ្លៅ ​និង​​លោក​ WILIAM DANIELS ដែលអ្នក​​​ទាំង​​២​ជាប់​​​​ទៅ​ណាមិន​រួច ​​រយៈ​ពេលជាច្រើន​​​ថ្ងៃ ក្នុង​​​ទី​ក្រុង​ហូម​របស់ស៊ីរី​​ដោយ​​​​​ការប្រយុទ្ធគ្នា​​​អាច​ចាកចេញ​​ពីស៊ី​​រី​ទៅដល់​​លីបង់​​ហើយ​។ ក្នុងសន្និសីទ​​​​​សារព័ត៌មាន​​​ខ្លី​មួយ​ខាងក្រៅ​​​កិច្ច​ប្រជុំ​​​​កំពូល​​​អឺរ៉ុប​​​នៅក្រុង​​ព្រុចសែល​​​​

ទាហានអាមេរិក​​2នាក់​ទៀត​​ស្លាប់​នៅ​​អាហ្វហ្គានីស្ថាន​

Posted: 01 Mar 2012 05:15 PM PST

បន្ទាប់​ពី​រយៈ​ពេល​​​៣ថ្ងៃ​​​​គ្មានការបះបោរ​​​ប្រឆាំង​អាមេ​ក​​​​ ឬ​គ្មានការ​វាយប្រហារ​​​​ ទាហាន​អាមេរិក​​​​​២នាក់​បានត្រូវ​​​​ស្លាប់​នៅភាគខាង​ត្បូង​អាហ្វហ្គានីស្ថាន​ដោយ​សារ​ស្នាដៃ​​​​របស់​ទា​ហាន​ម្នាក់​​​ និងជន​​ស៊ីវិល​​អាហ្វហ្គានីស្ថាន​​ម្នាក់ ដែល​​ប្រការ​នេះ​​ធ្វើ​ឱ្យ​កាន់តែ​​​ផុយ​ស្រួយ​​ថែមទៀត​​​ដល់​កិច្ច​សហប្រតិបត្តិការ​​​រវាងអាហ្វហ្គានីស្ថាន​​ និង​កង​កម្លាំង​​​បរទេស​​នៅ​ប្រទេស​នេះ​។​ ​លោក GEORGE LITTLE អ្នកនាំពាក្យ​​របស់​មន្ទីរ​ប៉ង់​តាហ្គោន​​អះអាង​​កាលពីថ្ងៃទី​​​​១ មីនា ថា ទាហានអាមេរិក​​​​​២នាក់​ត្រូវ​សម្លាប់​​​នៅ​ភាគខាង​ត្បូង​​អាហ្វហ្គា​នី​ស្ថាន ។ ​

​គ្រាប់បែក​​​​ទូរបញ្ជា​​​​មួយ​ផ្ទុះ​នៅក្រុង​​​អ៊ី​ស្តង់​ប៊ុលរបួស​15នាក់​

Posted: 01 Mar 2012 05:05 PM PST

នៅ​កន្លែង​គ្រាប់បែក​​ផ្ទុះ​
​កង​កម្លាំង​​ប៉ូលិស​​​តួកគី​​​រាយការណ៍​ថា ​គ្រាប់​បែក​​ទូរ​បញ្ជា​​​​មួយ​គ្រាប់​​​បានផ្ទុះ​​​ត្រូវ​ចំ​​​រថ​យន្ត​​ប៉ូលិស​​​​មួយគ្រឿង​​នៅ​ក្រុង​​​អ៊ី​ស្តង់ប៊ុល​​​កាលពី​ថ្ងៃ​ទី​​​១ មីនា បណ្តាល​ឱ្យ​​ប៉ូលិស​​​១៥​នាក់​​​​ត្រូវរបួស​។​ ប្រមុខ​ប៉ូលិស​​​ក្រុង​អ៊ី​ស្តង់​ប៊ុលបញ្ជាក់​​​ថា គ្រាប់​បែក​នេះ​​​ដាក់​លើ​ម៉ូតូមួយ​គ្រឿង​​​នៅ​ក្បែរ​ទីស្នាក់​ការ​​គណបក្ស​​អ៊ិស្លាម​​​ AKP ដែល​កាន់​អំណាច​នៅតួកគី​។ លោក HUSEYIN CAPKIN និយាយ​ថា គ្រាប់បែក​ទូរបញ្ជា​​​មួយ​គ្រាប់​ដាក់​ជាប់​នឹង​ម៉ូតូ​​បានផ្ទុះ

​​ថត​ឃើញហ្វូងត្រី​​ដូហ្វាំង​​ក្នុងដែនទឹក​កាលីហ្វ័រនីញ៉ា​

Posted: 01 Mar 2012 05:00 PM PST

​ត្រីដូហ្វាំង​​​​មួយហ្វូង​​​ធំដែល​មាន​ចំនួន​ច្រើន​បំផុត​ត្រូវ​​​​គេ​ថត​បាន​កាលពីសប្តាហ៍​​​​​មុន ក្នុង​ដែន​សមុទ្រ​​នៃរដ្ឋ​​កាលីហ្វ័រនីញ៉ា​​​។​ ហ្វូង​ត្រី​​​ដូហ្វាំង​យ៉ាង​ច្រើន​​​បំផុត​បាន​​​លោត​លេង​ទឹក​​​​ព័ទ្ធ​ជុំ​នាវាមួយ​គ្រឿង​​​មើលទៅគួរ​ឱ្យ​ចាប់អារម្មណ៍​​​​បំផុតដែល​​​ចាត់ទុក​​ជា​ធម្មជាតិ​​ដ៏​អស្ចារ្យ​​។ ថត​​បាន​ក្នុងដែន​​​ទឹក​កាលីហ្វ័រនីញ៉ា​​កាលពី​ថ្ងៃទី​​២៣ កុម្ភៈ ​កន្លង​មកនេះ ​​វីដេអូនោះ​​​ត្រូវ​បានផ្សាយ​​តាម YOUTUBE ហើយ​​មាន​​មនុស្ស​បើក​​​មើលយ៉ាង​ច្រើន​ដល់​​​​១៨៥.០០០​​​លើក​​ហើយ ។

តុលាការ​​​កំពុង​​តែ​ចាត់ការ​រឿង​លោក​ឈូក បណ្ឌិត​​ ខណៈដែល​​​មន្ត្រីរាជការ​​​ ពល​រដ្ឋ​ និង​សាក្សីគាំទ្រ​​​​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ ស ខេង​

Posted: 01 Mar 2012 03:06 AM PST

លោកអភិបាលក្រុងបាវិត
​ខេត្តស្វាយរៀង​​​​​ ៖ ​ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លោក​ហ៊ឹង ប៊ុនជា បាន​ប្រាប់​អ្នក​ឆ្លើយ​​ឆ្លងព័ត៌មានកោះសន្តិភាព​នៅ​មុននេះ​បន្តិច​ថា សំណុំរឿងបាញ់កម្មការិនី៣នាក់​ក្នុងតំបន់​សេដ្ឋ​កិច្ចក្រុងបាវិត ហើយជាប់ពាក់ព័ន្ធ​ជាមួយ​លោកអភិបាលក្រុងបាវិត ឈូក បណ្ឌិត​នេះ លោកទើបតែបានទទួលនៅព្រឹកថ្ងៃទី១ មីនា នេះប៉ុណ្ណោះ​ ហើយពេលនេះលោកកំពុង​ជាប់​​រវល់ចូល​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!