Koh Santipheap Daily

Koh Santipheap Daily


ប្តី​កំណាច​ស្រវឹងស្រា​វាយទាត់​ធាក់​​ប្រពន្ធ​ដូចបាវសាក់សន្លប់ធំ​

Posted: 14 Jul 2012 01:00 AM PDT

ជនរងគ្រោះ​កំពុងស​ម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ស្វាយ​រៀង​ ៖ បុរស​ម្នាក់​​​​ខណៈផឹក​ស៊ី​ស្រវឹង​បាន​​យក​​​ខ្សែ​ក្រវាត់​​​វាយ​និង​ទាត់​ធាក់​​​​ប្រពន្ធ​យ៉ាង​​ឃោរឃៅ​​រួចចាប់​ច្របាច់​​កថែម​ទៀត​​រហូត​​សន្លប់ ​។ ​ហេតុ​ការណ៍​​នេះបានកើត​ឡើង​កាលពី​ថ្ងៃទី​១០កក្កដា ​វេលា​ម៉ោង​៩​​យប់​ នៅភូមិ​​​ព្រែក​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​​កំពង់​រោទ៍ ។​

ស្ថាប័ន​រដ្ឋាភិបាល​និង​គ្រឹះ​ស្ថា​ន​អប់​រំ​បាន​ទទួល​សៀវ​ភៅ​សាល​ដីកា​ឌុច​

Posted: 14 Jul 2012 12:45 AM PDT

​សៀវ​ភៅ​សាល​ដីកា​ឌុច​ដែល​ចែក​ជូន​ស្ថាប័ន​រដ្ឋាភិបាល​និង​គ្រឹះ​ស្ថា​ន​អប់​រំ​
រាជ​ធានី​ភ្នំពេញ​ ៖ តំណាង​ក្រសួង ​មន្ទីរ ស្ថាប័ន​​រដ្ឋាភិ​បាល សាកល​វិទ្យាល័យ​​ បណ្ណា​ល័យ​ និង​និសិ្សត​ប្រមាណជាង​៤០០​នាក់​ ​បានចូល​រួម​ក្នុង​ពិធីចែកចាយ​សៀវភៅសាល​ដីកា​ស្ថាពរ​នៃ​សំ​ណុំរឿង០០១ ដែលប្រព្រឹត្ត​ទៅ​នៅ​អង្គ​ជំនុំជម្រះ​វិសា​មញ្ញក្នុង​តុលាការ​កម្ពុជា​(អ.វ.ត.ក)​នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ២០១២ ​ក្រោម​អធិបតី​ភាព​លោក​​​ក្រាញ់ តូនី ប្រធានកា​រិយាល័យ​រដ្ឋ​បាល​ស្តី​ទីនៃ អ.វ.ត.ក។

លោក​តា​អាយុ​80​ឆ្នាំ​មក​ដាក់​ពាក្យ​ប្តឹង​ឱ្យ​ជួយ​រក​កូន​​ស្រី​បាត់​ខ្លួន​នៅ​ម៉ាឡេស៊ី

Posted: 14 Jul 2012 12:30 AM PDT

លោក​ដែលមកប្តឹង​រកកូនស្រីនៅម៉ាឡេស៊ី
ខេត្ត​កំពង់​ឆ្នាំង ៖​​ ​បុរសវ័យ៨០​ឆ្នាំ​ម្នាក់​រួម​ដំណើរ​ជាមួយ​ក្មួយ​ប្រុស​ម្នាក់​ផង កាល​ពីព្រឹក​ថ្ងៃ​ទី១២​ ​កក្កដា បានមក​កាន់ការិយាល័យ​សិទ្ធិ​​មនុស្ស​អាដហុកខេត្ត​ ​ដើម្បីឱ្យ​ជួយ​រក​កូន​ស្រី​ដែល​​​​​ចេញ​ទៅ​ធ្វើ​ការ​នៅប្រទេស​ម៉ាឡេស៊ី រយៈ​ពេល​ជាង​២ឆ្នាំ​ហើយមិន​ឃើញ​ត្រឡប់​មក​វិញ​សោះ សូម្បី​តែដំណឹង​ក៏គ្មាន ឯ​ខាង​ក្រុម​ហ៊ុន​ទូរស័ព្ទ​ប្រាប់ថា នាង​បាន​រត់​ចេញ​ពីផ្ទះ​ថៅកែ​បាត់​ខ្លួនយូរ​ណាស់​មក​ហើយ ។

ឡិច​ស៊ីស​2គ្រឿង​ជែង​គ្នា​​​​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់ ​អ្នក​ដំណើរ​អាណិត​ពេក​បរិច្ចាគ​លុយ​​​ដល់​សព

Posted: 14 Jul 2012 12:15 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​រថយន្ត​ឡិច​ស៊ីស RX 300 មួយ​គ្រឿង​​បើក​បរ​ដោយ​​​បុរស​ជន​ជាតិ​កូេរ៉​ម្នាក់​បាន​​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​​ឡិច​ស៊ីស​​មួយ​គ្រឿង​ទៀត ប៉ុន្តែ​​វ៉ាមិន​ផុត​ក៏​ជ្រុល​ទៅ​បុក​​អ្នក​ជិះ​ម៉ូតូ​​ម្នាក់​ដែល​កំពុង​បើក​បរ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​ស្លាប​់​ភ្លាម​ៗ​នៅ​នឹង​កន្លែង កាល​ពី​វេលា​ម៉ោង​​៨ និង​៣០​នាទី​យប់​ថ្ងៃទី​១២ កក្កដា នៅ​​លើ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​

បទពិសោធន៍​ពីឪពុក​​នាំឱ្យ​​លោក​​សុវិន​ក្លាយ​ជា​​អ្នក​ថតរូប​​ដ៏ចំណាន​

Posted: 14 Jul 2012 12:00 AM PDT

បទពិសោធន៍​ពីឪពុក​​នាំឱ្យ​​លោក​​សុវិន​ក្លាយ​ជា​​អ្នក​ថតរូប​​ដ៏ចំណាន​
រាជធានីភ្នំពេញ​ ៖ មាន​ជំនាញខ្លះ​អាច​ហាត់​រៀនទៅបាន ចំណែកឯជំនាញខ្លះទៀត ទាម​ទារឲ្យមាននិស្ស័យពីកំណើត ។ ដោយ​ឡែក​លោកចែម វុទ្ធសុវិន ដែលជាបុត្រ​របស់​អ្នក​​ថត​រូបដ៏ចំណានមួយរូបនៅក្នុងប្រទេស​កម្ពុជា​​បន្ទាប់​​ពី​របប​ខ្មែ​រ​ក្រហម​ បាន​ទទួល​​​នូវចំណេះដឹង ​ជំនាញ និង​បទ​ពិសោធន៍​ថតរូប​យ៉ាង​ច្រើន​ពី​បិតា​របស់លោក​ ហើយទន្ទឹមនឹងនេះ​លោក​ស្រឡាញ់​សិល្បៈ​

រំលោភ​​កូន​ស្រី​​បង្កើត​មាន​​ផ្ទៃ​ពោះ​​6ខែ​រត់​​គេច​ខ្លួន​​2ឆ្នាំ​​ត្រូវ​​អស់​លក្ខណ៍​

Posted: 13 Jul 2012 11:45 PM PDT

​បុរស​ដែល​ជាប់​ចោទពី​បទ​រំលោភ​
ខេត្ត​​ក្រចេះ​​​ ៖ មន្ត្រី​ប៉ូលិស​​ស្រុក​ស្នួល​ កាល​ពី​ថ្ងៃ​ទី​​​១៣ កក្ក​ដា ​បាន​ចាប់​ឃាត់​ខ្លួន​បុរស​​ម្នាក់​តាម​​ដីកា​​របស់​សាលា​​ដំបូង​​ខេត្ត​ ក្រោយ​ពី​បុរស​​រូប​នេះ​​បាន​ព្យា​យាម​​រត់​គេច​ខ្លួន​​អស់​​ជា​ច្រើន​ឆ្នាំ​ ​បន្ទាប់​​ពី​​​​បាន​ចាប់​រំលោភ​​​កូន​ស្រី​បង្កើត​​រហូត​មាន​ផ្ទៃ​ពោះ​៦​ខែ​​​​ ​បុរស​ជាប់​ចោទ​​​ជា​ឪពុក​តិរច្ឆាន​​​ដែល​ត្រូវ​កម្លាំង​​នគរ​បាល​​ចាប់​​​ឃាត់​ខ្លួន​នេះ​ឈ្មោះ​​ឌីម ​ឃីម ​អាយុ​​៦០ឆ្នាំ មាន​​ទី​​លំ​នៅ​ភូមិ​​ឃ្សឹម​​ក្នុង​ ឃុំ​ឃ្សឹម ស្រុក​ស្នួល

ឆមាស​ទី1​ឆ្នាំនេះ​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​គ្រោះ​ថ្នាក់​ផ្សេងៗផ្តាច់​ជីវិតមនុស្ស​អស់​87នាក់ និង​របួស​ 1​08នាក់

Posted: 13 Jul 2012 11:30 PM PDT

ទិដ្ឋ​ភាព​ក្រោយពេលគ្រោះថ្នាក់​ចរាចរណ៍
ខេត្ត​កំពង់ធំ ៖ គ្រោះ​ថ្នាក់​ផ្សេងៗ​ ពិសេស​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ទោះ​បី​ជា​សមត្ថកិច្ច​ជំនាញ ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​​​ទប់ស្កាត់​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​​ផ្លូវគោក និង​ធ្វើការ​ផាក​ពិន័យយ៉ាង​ណា​ក្តី ក៏​នៅ​តែ​បន្ត​កើតមាន​ជា​ញឹក​ញាប់ បណ្តាល​​ឱ្យ​​មនុស្ស​​ស្លាប់ និង​របួស​​ព្រម​ទាំង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អស់​ជា​ច្រើន​ គួរ​ឱ្យ​​ព្រួយ​បារម្ភ​​ ។​

បុរស​ចំណាស់​រន្ទះ​បាញ់​ឆេះ​រោល​ខ្លួន​ជីវិត​ថ្លៃ​មិន​ស្លាប់

Posted: 13 Jul 2012 11:15 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
ខេត្ត​ស្វាយ​រៀង ៖ បុរស​វ័យ​​៥២​ឆ្នាំ​​ម្នាក់​ត្រូវ​​រន្ទះ​បាញ់​ឆេះ​​ខ្លួន​ និង​ដួល​សន្លប់​នៅ​លើ​វាល​ស្រែ​គួរ​ឱ្យ​សង្វេគ ខណៈ​​កំពុង​បណ្តើរ​កង់​ទៅ​​ដឹក​កណ្តាប់​ស្រូវ​​​​​នៅ​ស្រែ​ក្រោយ​ផ្ទះ ​​កាល​ពី​ថ្ងៃទី​១១ កក្កដា ​​​វេលាម៉ោង​៤​និង​៣០​នាទី​រសៀល ​នៅ​ភូមិ​ធ្លក ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ​។

ម៉ូតូ​កង់​2​បុក​ម៉ូតូ​កង់​3​លក់​ការ៉េម​ក្រឡាប់​បះ​ជើង​ទ្រមេឃ​របួស​3​​នាក់​

Posted: 13 Jul 2012 11:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពង់​​ចាម​ ៖ ម៉ូតូ​កង់​​​៣​លក់​ការ៉េម​​មួយ​គ្រឿង​បាន​​បះ​​ជើង​​​ទ្រមេឃ​​​សង្កត់​​លើ​ម្ចាស់​ជាប់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ​ស្ថិតនៅ​ភូមិ​បឹង​​ស្នាយ​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​ ​​កាលពី​វេលា​ម៉ោង​​៦​ល្ងាច​ថ្ងៃទី​១២ កក្កដា​ ដោយ​​សារ​តែ​ម៉ូតូ​របស់​យុវជន​ឈាម​រាវ​​មួយ​គ្រឿង​ជិះ​គ្នា​២នាក់​​​​មក​បុកពី​ខាង​​ក្រោយ​​ពេញ​ទំហឹ​ង​​បណ្តាល​ឱ្យ​​​ដួល​បះ​ជើង​រង​របួសទាំង​​​៣​នាក់​ ​។​

Samsung បើក​សម្ពោធ​ហាងទំនើប​សាមសុង​សៀង​លីន​

Posted: 13 Jul 2012 09:15 PM PDT

Samsung បើក​សម្ពោធ​ហាងទំនើប​សាមសុង​សៀង​លីន​
រាជ​ធានី​ភ្នំពេញ​ ៖ កាលពី​​ថ្ងៃ​​ទី​៧ ​កក្កដា កន្លង​ទៅ​នេះ​​ ក្រុមហ៊ុន​ Samsung ​បានប្រារព្ធ​ពិធី​សម្ពោធ​ហាង​ទំនើប​ Samsung សៀងលីន​ប្រចាំ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ សៀងលីន​ ​តាម​បណ្តោយ​​មហា​វិថី​ព្រះ​សីហនុ​ដោយ​មានការ​ចូល​រួម​​ពីសំណាក់​ថ្នាក់​ដឹក​នាំ​គ្រប់ជាន់​ថ្នាក់​របស់​Samsung​ គណៈ​គ្រប់​គ្រង​ហាងទំនើប​សាម​សុង​សៀងលីន​ ហាងចែក​ចាយ​បន្តព្រម​ទាំង​ក្រុម​អ្នក​

រថយន្ត​ទួរីស​​12​កៅ​អី​​អ្នក​បើ​ក​ស្រវឹង​​​បុក​លូ​ និង​ដើម​ក្ងោក​រួច​ក្រ​ឡាប់

Posted: 13 Jul 2012 09:00 PM PDT

ទិដ្ឋ​​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​​ប្រភេទ​​ទេស​ចរណ៍​​១២កៅ​អី​​១​គ្រឿង​​អ្នក​បើក​បរ​ស្រវឹង​​ស្រា​ជោក​​ជាំ​បើក​យ៉ាង​លឿន​​​ក្នុង​បំណង​​ទៅ​ដឹក​​​កម្មករ​ចេញ​ពី​រោង​ចក្រ​​ប៉ុន្តែ​ទៅ​មិន​ទាន់​​ដល់​គោល​​​ដៅ​ផង​​បាន​រេ​ចង្កូត​​ជ្រុល​ទៅ​បុករះ​​​លូ​ និង​ដើម​​​ក្ងោក​​ជា​បន្ត​បន្ទាប់​រួច​ទើប​ក្រឡាប់​ដេក​ផ្អៀង​​ខ្លួន​​​ស្តូក សំណាង​ល្អ​អ្នក​បើក​ធ្លាក់​ភ្នែក​ និង​អ្នក​​ជិ​​ះ​​នៅ​ក្នុង​នោះ​​​ពី​រនាក់​ទៀត​មិន​មាន​​រង​របួស​​។

សិល្បករ​​ និង​អ្នក​សារ​ព័ត៌​មាន​​​ចូល​រួម​​​ផ្សព្វ​ផ្សាយ​​​គោល​នយោ​បាយ​​វិស័យ​អប់​រំ

Posted: 13 Jul 2012 08:45 PM PDT

សិល្បករ​​ និង​អ្នក​សារ​ព័ត៌​មាន​​​ចូល​រួម​​​ផ្សព្វ​ផ្សាយ​​​គោល​នយោ​បាយ​​វិស័យ​អប់​រំ
រាជ​ធានីភ្នំពេញ​ ៖ ​ក្នុង​​គោល​ដៅ​​ផ្សព្វ​ផ្សាយ​​​គោល​នយោ​បាយ​​​របស់​រាជ​រដ្ឋា​ភិបាល​​​លើ​វិស័យ​អប់​រំ​​​នោះ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​​​១២ ​កក្ក​ដា ​​​​ក្រុម​​​ហ៊ុន​​​ហ៊ូម​​មេឌា ​បាន​ដឹក​នាំ​​ក្រុម​​សិល្បករ​ សិល្បការិនី​​​ និស្សិត​​ រួម​ទាំង​​​អ្នក​សារ​ព័ត៌​មាន​​​ផ្សព្វ​ផ្សាយ​​​នូវ​គោល​នយោ​បាយ​​​​​​​របស់​សម្តេច​អគ្គ​​មហា​សេនា​បតី​តេ​ជោ​ហ៊ុន សែន​ ​ប្រមុខ​​​រាជរដ្ឋា​ភិបាល​កម្ពុជា​​​ លើ​វិស័យ​អប់​រំ​​​នៅ​​​​សាលា​មត្តេយ្យ​​ ឃីងដឹមឃីដ។

គ្រោះ​ថ្នាក់​ចរាចរណ៍​​4ករណី​​ក្នុង​យប់​តែ​1ដោយ​សារ​អ្នក​បើក​បរ​ស្រវឹង​

Posted: 13 Jul 2012 08:30 PM PDT

ទិ​ដ្ឋ​ភាពគ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​តែមួយ
មានគ្រោះថ្នាក់​ចរាចរណ៍​​៤ករណី​​​​បាន​កើត​ឡើង​ក្នុង​យប់​តែ​១​​ គឺ​នៅ​យប់​​​ថ្ងៃទី​១២ កក្កដា​ ដែល​២​ករណី​​នៅ​ខណ្ឌ​​ទួល​គោក​​ និង​​​២​ករណី​ទៀត​​នៅ​ខណ្ឌ​សែន​សុខ​​ បណ្តាល​​មក​ពី​អ្នក​បើក​​បរ​ស្រវឹង​​ ហើយ​បញ្ជា​​យាន​យន្ត​​ទៅ​បុក​របាំង​​​ដែក​​ចែក​ផ្លូវ​​ និង​បុក​ខឿន​ផ្លូវ​បណ្តាល​ឱ្យ​​មនុស្ស​​​របួស​ធ្ងន់​​​ចំនួន​​​​២​នាក់​ផង​ដែរ​ ។

បច្ចុ​ប្បន្ន​​មាន​អ្នក​ប្រើ​ប្រាស់​​ទូរស័ព្ទ​ជាង​​16លាន​គ្រឿង​​ អីុ​ន​ធើរ​ណេត2​លាន​​នាក់​​

Posted: 13 Jul 2012 08:15 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ​​​​​​​ ៖ នៅ​ទី​ស្តី​ការ​ក្រសួង​​ប្រៃ​​សណីយ៍​និង​ទូរ​គមនា​គមន៍​ កាល​ពី​​​ថ្ងៃ​ទី​​១០ ​កក្ក​ដា ​មាន​រៀប​ចំ​​កិច្ច​​ប្រជុំ​មួយ​​រវាង​​ក្រសួង​​​ប្រៃ​សណីយ៍​​​ និង​ទូរ​គមនា​គមន៍​​ ក្រសួង​​​សេដ្ឋ​កិច្ច​​ និង​ហិរញ្ញ​វត្ថុ​​ និង​ក្រុម​ហ៊ុន​​​ប្រតិ​បត្តិ​​​ករ​ទូរ​គ​មនា​គមន៍​​​ទាំង​អស់​ ដើម្បី​ពិ​ភាក្សា​​អំពី​​ការ​វិវត្ត​​​នៃរចនា​សម្ព័ន្ធ​​​ទទួល​ខុស​ត្រូវ​​​របស់​ក្រសួង​​ប្រៃ​សណីយ៍​​​​ ​​ក្រោម​អធិបតី​​ភាព​​លោក​​គាត ​ឈន់ រដ្ឋ​​​​មន្ត្រី​​​ក្រសួង​​​

​ជន​បរ​ទេស​បើក​​ឡិច​ស៊ីស​ហៀរ​ចូល​ចំណែក​ផ្លូវ​បុក​អ្នក​ជិះ​ម៉ូតូស្លាប់

Posted: 13 Jul 2012 08:00 PM PDT

រថយន្តត្រូវ​បាន​ខូច​ខាត​យ៉ាងដំណំ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ខណៈ​​ពេល​​ជិះ​ម៉ូតូ​មួយគ្រឿង​​​ម៉ាក​ឌ្រីម​សេ១២៥ ពណ៌ខ្មៅ ​ត្រូវរថយន្ត​ឡិច​ស៊ីស RX300 បើក​​បរដោយ​ជន​បរ​ទេស​ម្នាក់ទៅ​បុក​​ពេញ​​​ទំហឹង​នៅ​​​តាម​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​ស្ថានីយ​ប្រេង​ឥន្ធនៈ​សូគីមិុច ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​វេលា​ម៉ោង​៨​​និង​៤៥​នាទី​យប់​ថ្ងៃទី​១២ កក្ក​ដា។

ស្រវឹង​​​ជិះ​ម៉ូតូ​​​វង្វេង​​​ផ្លូវ​​​ទៅ​បុក​​រ៉ឺ​​ម៉កម៉ូតូ​​​​បែក​​​មុខ​ទើប​ស្វាង​​​ស្រា

Posted: 13 Jul 2012 07:45 PM PDT

ស្រវឹង​​​ជិះ​ម៉ូតូ​​​វង្វេង​​​ផ្លូវ​​​ទៅ​បុក​​រ៉ឺ​​ម៉កម៉ូតូ​​​​បែក​​​មុខ​ទើប​ស្វាង​​​ស្រា
រាជ​ធានី​ភ្នំពេញ ៖ ​ផ្ទះ​ស្នាក់​នៅ​​​​ជិត​មន្ទីរ​​​​ពេទ្យ​​​ព្រះ​កុសុមៈ​​ បែ​​រ​ជា​ជិះ​ម៉ូតូ​ទៅ​​​តាម​ផ្លូវ​​​ជាតិ​លេខ​​​៦ទៅ​វិញ​ ​ដោយ​សារ​​​តែ​ស្រវឹង​​​ជោក​ជាំ​​ខ្លាំង​ពេក​​​វង្វេង​ផ្លូវ​​ទៅ​ផ្ទះ ​ទាល់​តែ​ជិះ​​ម៉ូតូ​បុក​​រឺ​ុ​ម៉ក​​​​​ម៉ូតូ​​​ដែល​បើក​​​ឆ្លង​​ផ្លូវ​​​​បណ្តាល​ឱ្យ​​​បែក​មុខ​​​​មាត់​​មើល​លែង​​​ស្គាល់​​​ទើប​ស្វាង​​​ពី​ស្រវឹង​​​រក​ផ្លូវ​​ទៅ​ផ្ទះ​ឃើញ ។ ហេតុ​ការណ៍​​​នេះ​បាន​​កើត​ឡើង​​​​​កាល​ពី​វេលា​ម៉ោង​​​​៩និង​​៣០​នាទី​យប់​ថ្ងៃ​ទី​​​​​១២ កក្ក​ដា ​លើ​​កំណាត់​​ផ្លូវ

ផ្តន្ទា​ទោស​ខ្មែរ​អ៊ិស្លាម​ម្នាក់​ដាក់​ពន្ធ​​នា​គារ​3​ឆ្នាំ​រឿង​ជំពាក់​ប្រាក់​ជាង​12​ម៉ឺន​ដុល្លារ

Posted: 13 Jul 2012 07:30 PM PDT

រាជធានី​ភ្នំពេញ ៖​​ ​កាល​ពី​ថ្ងៃទី​១០ កក្កដា សាលា​ដំបូង​រាជ​ធានីភ្នំពេញ​​ បាន​ប្រកាស​​សាល​ក្រម​ផ្តន្ទា​ទោស​លើ​ជន​​ត្រូវ​ចោទ​ខ្មែរ​អ៊ិស្លាម​ម្នាក់​ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​៣​ឆ្នាំ និង​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្តឹង​ចំនួន​៤​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។ សាល​ក្រម​បាន​បើក​​ផ្លូវ​ឱ្យ​ភាគី​ចុង​ចោទ​ និង​ដើម​បណ្តឹង​ប្តឹង​​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​កំណត់​ពេល​៣០​ថ្ងៃ​បើ​ភាគី​ណា​មួយ​មិន​សុខ​ចិត្ត​លើ​ការ​

ប្រជា​​ពលរដ្ឋ​រស់​នៅ​លើ​ដី​​ច្រមុះ​​ជ្រូក​ផ្សារ​ចាស់​20​ឆ្នាំ​ហើយ​ សុំ​សម្តេច​តេ​ជោ​ជួយ

Posted: 13 Jul 2012 07:15 PM PDT

ទិដ្ឋ​ភាព​ច្រមុះ​​ជ្រូក​ផ្សារ​ចាស់
ខេត្ត​ពោធិ៍​សាត់ ៖​​ ​ខណៈ​​​ដែល​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូបនីយ​កម្ម​ សំណង់ និង​សុរិយោ​ដី​កំពុង​​ប្រតិ​បត្តិ​​ការ​ចុះ​បញ្ជី​ដី​ធ្លី​ដើម្បី​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​នៅ​តាម​តំបន់​ដែល​មាន​ជម្លោះ​ដី​ធ្លី​នោះ​ ក៏​មាន​ប្រជា​ពល​រដ្ឋ​ដែល​​រស់​នៅ​លើ​ដី​ច្រមុះ​ជ្រូក​ផ្សារ​ចាស់​ ក្នុង​សង្កាត់​​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់​ កំពុង​តែ​ជ្រួល​ច្របល់​ដោយ​សារ​មិន​ឃើញ​មន្ត្រី​ជំនាញ​ចុះ​មក​វាស់​វែង ។

តំណាង​អ្នក​​ភូមិ​តវ៉ា​រឿង​ដី​ធ្លី​24​ហិកតា​សុំ​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​

Posted: 13 Jul 2012 07:00 PM PDT

ទិដ្ឋ​ភាព​ប្រជាពល​រដ្ឋដែលមក​តវ៉ា
ខេត្ត​តាកែវ​​ ៖ កាលពី​ថ្ងៃ​ទី​១១ ​កក្កដា​ បន្ទាប់​ពី​ទទួល​បាន​លិខិត​លេខ​៧៦២​ខន/១២​ ចុះ​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក​ហូ​ សិទ្ធី​ នាយក​​ខុទ្ធ​កាល័យ​សម្តេច​តេជោ​​ហ៊ុន​ សែន​ ប្រមុខរាជ​​រដ្ឋាភិបាល​កម្ពុជា​​ត្រូវបាន​​អ្នក​ភូមិ​ជា​ច្រើន​នាក់​​នាំ​​​គ្នា​មក​ជួប​លោកស្រី​ បេន​ អភិបាល​ខេត្ត​​​ជួយ​អន្តរា​គមន៍​ដើម្បី​ឱ្យ​​ប្រជា​ពលរដ្ឋ​២១៥​គ្រួសារ​បាន​កាន់​កាប់​ដីទំហំ​២៤​ហិកតា​

មន្ត្រី​ក្រសួង​ការងារ​ម្នាក់​ស្រវឹង​ខ្លាំងពេក​បើក​រថយន្ដ​ម៉ាក​ស៊ីអ័រវី​មកដេក​មុខ​ភោជនីយ​ដ្ឋាន​កំពង់ត្រាំ២មួយយប់ទល់ភ្លឺធ្វើហី

Posted: 13 Jul 2012 06:48 PM PDT

បុរស​ម្នាក់ជាមន្ត្រីក្រសួងការងារបាន​បើក​រថយន្ដ​ម៉ាក​ស៊ីអ័រវី​ពណ៌ទឹក​ប្រាក់របស់ខ្លួនទៅ​ចតកៀនផ្ទះ​សំណាក់គឹមហេង​ទល់មុខ​ភោជនីយ​ដ្ឋាន​កំពង់ត្រាំ២​លើមហា​វិថី​កម្ពុជា​ក្រោម​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់១​ ខណ្ឌទួលគោក​ បណ្ដាលឱ្យស្ទះ​ចរាចរតិចតួច ​និងបង្កឱ្យមាន​ការភ្ញាក់​ផ្អើលផងដែរ​កាលពីវេលាម៉ោង​៧ ថ្ងៃទី១៤កក្ដដា២០១២ ហើយបងប្អូន​ប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។​

អា​​​មេរិក​​​ និង​បណ្តា​ប្រទេស​​ទន្លេ​មេ​គង្គ​​​ក្រោម​បើក​​​​សន្ទ​នា​​​ស្តីពី​​​សម​ភាព​​យេនឌ័រ​

Posted: 13 Jul 2012 06:45 PM PDT

លោក​ជំទា​វ​ម៉ែន សំអន ទទួល​ការ​ស្វាគមន៍​លោកស្រី ម៉ាឡេ​ន វើ​រៀ
ខេត្ត​សៀម​រាប​ ៖ ក្រុម​មន្ដ្រីជាន់ខ្ពស់​នៃ​ក្រសួង​កិច្ចការ​នារី​មក​ពី​ប្រទេស​ចំនួន៥ជា​សមា​ជិក​​នៃ​បណ្ដា​​ប្រទេស​ទន្លេ​មេគង្គ​ក្រោមរួម​មាន​ កម្ពុជា ថៃ វៀតណាម ភូមា និង​សហរដ្ឋអាមេរិក​ផង​ដែរ បានមក​ជួបជុំ​គ្នា​រយៈពេល​ពី​រ​ថ្ងៃ​នៅ​លើ​ទឹកដី​​​ប្រវត្ដិសាស្ដ្រ​សៀម​រាប​-​អង្គរ​ដែល​ជា​តំបន់​ប៉ូ​ល​នៃ​ទេសចរណ៍​ជាតិ​កម្ពុជា ដើម្បី​បើក​កិច្ច​សន្ទនា​អំពី​គោ​នយោបាយ​លើក​ទី​១​ស្ដី​ពី​សមភាព​យេ​ន​ឌ័​រ​

កំណើន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​កើន​ឡើង​តាម​ច្រក​ទ្វា​រ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សម្រាប់​ខែ​មិថុនា កន្លង​មក

Posted: 13 Jul 2012 06:30 PM PDT

កំណើន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​កើន​ឡើង​តាម​ច្រក​ទ្វា​រ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​សម្រាប់​ខែ​មិថុនា កន្លង​មក
ក្រុង​ប៉ោយ​ប៉ែត​ ៖ ចំនួន​ភ្ញៀវ​ទេសចរ បរទេស​​ចម្រុះ​​ជាតិ​សាសន៍​ដែល​ចូល​មក​ប្រទេស​​កម្ពុជា​តាម​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត​​ទៅ​ទស្សនា​​ប្រាង្គ​ប្រា​សាទ​អង្គ​រ​វត្តក៏​ដូច​ជា​ទៅ​កម្សាន្ត​​តាម​រមណីយដ្ឋាននានា​​ក្នុង​ខេត្តផ្សេងៗ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ មាន​ការ​កើន​ឡើង​​ជា​លំដាប់។ ​សម្រាប់​ខែ​មិថុនា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​​ដែល​ចូល​មក​កម្ពុជា​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ

ត្រី​នៅ​តំបន់​អតី​ត​ឡូត៍​នេ​សាទ​លេខ​1 ឃុំ​ផ្លូវ​ទូក​ពុល​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក​ពលរដ្ឋ​​ចាប់ធ្វើ​ប្រហុក​

Posted: 13 Jul 2012 06:15 PM PDT

ត្រី​នៅ​តំបន់​អតី​ត​ឡូត៍​នេ​សាទ​លេខ​1 ឃុំ​ផ្លូវ​ទូក​ពុល​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក​ពលរដ្ឋ​​ចាប់ធ្វើ​ប្រហុក​
ខេត្ត​កំពង់​ឆ្នាំង​​ ៖ ត្រី​នៅ​​អតី​ត​តំបន់​ឡូតិ៍​នេ​សាទ​​លេខ​១ ស្ថិត​ក្នុង​​ឃុំ​ផ្លូវ​ទូក ឃុំ​ប្រឡាយ​មាស​ ស្រុក​កំពង់​​លែង​​បាន​រង​ការ​​​ពុល​ទឹក​ បណ្តាល​ឱ្យ​ងី​ងើ​ហែល​ត្រដរ​ខ្យល់​រយៈ​ពេល​៣​​ថ្ងៃ​មក​ហើយ គឺ​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​​១១ កក្កដា ​ដែល​ធ្វើ​ឱ្យ​​ប្រ​ជា​ពលរដ្ឋ​​នៅ​តំបន់​នោះ​​នាំ​គ្នា​​ដង​យក​មក​ប្រឡាក់ និង​ធ្វើ​​ប្រហុក​ទុក។ ​ប៉ុន្តែ​កម្លាំង​ពុល​បាន​ចុះ​ខ្សោយ​នៅ​ថ្ងៃ​​ទី​១២ ដោយ​សារ​តែ​កម្លាំង​ទឹក​ពុល​នោះ

ក្រុម​​ជន​គាស់​ដំបូល​​រោង​​ចក្រ​​លួច​ធ្វើ​អ្នក​មាន​​ជាប់អន្ទាក់​​មួយសំបុក

Posted: 13 Jul 2012 06:00 PM PDT

រាជធានីភ្នំពេញ ៖ ​​ប៉ូលិស​​ផ្នែក​ព្រហ្ម​ទណ្ឌ​​​ខណ្ឌពោធិ៍​សែន​ជ័យ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ និង​​ប៉ូលិស​ប៉ុស្តិ៍​​កាកាប​​ បាន​បើក​ប្រតិបត្តិការ​​បង្ក្រាប​​ក្រុម​ចោរ​លួច​ទ្រង់​ទ្រាយ​ធំ​​មួយ​​សំបុក​ដែល​តែង​តែជិះ​រថយន្ត​ និង​ម៉ូតូ​​ ទំនើបៗ​ចេញ​ធ្វើ​សកម្មភាព​គាស់​ដំបូល​​​អគារ​រោង​ចក្រ​​កាត់​ដេរ​​​​លួច​យក​ខោអាវ​​ពេល​យប់​​កន្លងមក​ ហើយ​​មាន​​វាសនា​គេចខ្លួន​​រួច​រហូត​ ។ ពេល​នេះ​ក្រុម​​នោះ​

រឿង​ក្តី​លោក​ស្រី​មេធាវី​តុលា​ការ​សាក​សួរ​យូរ​បំផុត​

Posted: 13 Jul 2012 05:55 PM PDT

លោកស្រីមេធាវីនិងប្តី
ខេត្ត​​ស្ទឹង​​ត្រែ​ង​ ៖ គេមិន​​ទាន់​ដឹង​​ថា វាសនា​​របស់​លោក​ស្រី​​​​មេ​ធា​វី​​ មាស ​សុគន្ធ​​ ព្រម​ទាំង​​​​ប្តី​នឹង​ក្លាយ​ទៅ​ជា​​​​​​យ៉ាងណា​​​​​​​ទេ​ បន្ទាប់​​​ពី​កង​រាជ​អា​វុធ​ហត្ថ​​បាន​កសាង​​សំណុំ​រឿង​​​ចោទ​ប្រកាន់​​​ និង​បញ្ជូន​​​​ទៅ​តុលាការ​​​តាំង​ពី​រសៀល​ថ្ងៃទី​​១២ ​កក្កដា ​​ហើយ​​​បន្ត​​​រហូត​មក​ដល់​​​ថ្ងៃទី​​១៣ កក្កដា ក៏​នៅ​តែ​​សាក​សួរ​មិន​ទាន់​បញ្ចប់​ ។ ​សាលា​ដំបូង​​ខេត្ត​ បាន​​ធ្វើ​​ការ​សាក​សួរ​​រយៈ​ពេល​២ថ្ងៃ​​​ហើយ​ តែ​មិន​ទាន់​ឃើញ​មាន​​លទ្ធ​ផល​​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ គឺ​បាន​ត្រឹម​​​តែបញ្ជាឱ្យ​​កង​រាជ​អា​វុធ​ហត្ថ​​នាំ​អ្នក​ទាំង​ពី​

ជម្លោះ​ក្នុង​ក្លិប​រាត្រី​លុច្ស​សារី ខ្មាន់​កាំភ្លើង​តាម​បាញ់​ប្រហារ​របួស​ម្នាក់​

Posted: 13 Jul 2012 05:50 PM PDT

ជន​រងគ្រោះ​ដែល​ត្រូវគេ​បាញ់​
រាជ​ធានី​ភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​​​​ធ្ងន់​​ ដោយ​សារ​​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​​មួយ​ក្រុម​ជិះ​ម៉ូតូ​តាម​បាញ់​ប្រហារ​ ខណៈ​​​យុវ​ជន​រូប​នេះ​​​ជិះ​ម៉ូតូ​ចេញពី​ផឹក​ស៊ី​នៅ​​ក្លិប​កម្សាន្ត​​យីហោលុច្ស​សារី​ ដែល​មាន​ទី​តាំង​នៅ​​​កែង​​ផ្លូវ​លេខ​១៩៩ និង​ផ្លូវ​លេខ​​៣២៨ និងត្រូវ​​បាញ់​នៅ​កែង​ផ្លូវ​​លេខ​១៩៣ និង​ផ្លូវ​លេខ​​៣២៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​ចំការ​មន ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ក្លិប​កម្សាន្ត​​លុច្ស​សារី កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣

ប្រជា​ពល​រដ្ឋ​ចំនួន​78​គ្រួសារ​នាំគ្នា​តវ៉ា​ពី​ការ​ផ្តាច់​ភ្លើង និង​តម្លើង​ថ្លៃ​នៅ​ស្រុក​កំពង់​រោទិ៍​

Posted: 13 Jul 2012 05:40 PM PDT

ប្រជា​ពល​រដ្ឋ​ជាច្រើន​​នាំគ្នា​តវ៉ា​ពី​ការ​ផ្តាច់​ភ្លើង និង​តម្លើង​ថ្លៃ​
ខេត្ត​ស្វាយ​រៀង​ ៖​​ ​យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​​​​ជាង​១០០​នាក់ ​បាន​នាំ​គ្នា​​តវ៉ា​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អគ្គិសនី​​សាខា​ស្រុក​កំពង់​រោទ៍ ដោះ​ស្រាយបញ្ហា​​​​អំពី​មន្ត្រី​អគ្គិសនី​ផ្តាច់​ភ្លើង​មុន​ការ​កំណត់​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​​ប្រើ​ប្រាស់​ និងដំ​​ឡើង​ថ្លៃ​អគ្គិសនី​​​តាម​តែ​ចិត្ត​ដោយ​មិន​គោរ​ព​តាម​កិច្ច​សន្យា​ ។ ​ការ​តវ៉ា​នេះ ​បាន​កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី​១៣ កក្កដា វេលា​ម៉ោង​៨ព្រឹក ​នៅ​មុខ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​អគ្គិសនី​សា​ខា​ស្រុក​កំពង់​រោទ៍​​ស្ថិត​​ក្នុង​​​ភូមិ​រោទ៍ ឃុំ​ញរ​ ។

កម្ពុជា​ដក​កង​ទ័ព​ជាង​480​នាក់​ពី​តំបន់​គ្មាន​កង​ទ័ព​ក្បែរ​ប្រាសាទ​ព្រះ​វិហារ​ថ្ងៃ​18​កក្កដា តាម​ដីកា​តុលា​ការ​ឡាអេ​

Posted: 13 Jul 2012 05:35 PM PDT

រាជ​ធានី​ភ្នំពេញ​​​​ ៖ លោកឧប​នាយក​រដ្ឋ​មន្ត្រី​​ ​ហោ ណាំ​ហុង ​​រដ្ឋ​មន្ត្រី​​ក្រសួង​​កា​របរ​ទេស​​និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​ ​​បាន​ប្រកាស​ថា កម្ពុជា​នឹង​ដក​កង​ទ័ព​​ជាង​​៤៨០​នាក់​ ចេញពី​តំបន់​​ព្រំ​ដែន​​ប្រាសាទ​​ព្រះ​វិហារ​ នៅ​ថ្ងៃ​ទី​​១៨ កក្ក​​ដា ​ឆ្នាំ​​២០១២​​ ។ ​ការ​សម្រេច​​ជា​ឯក​​តោ​ភាគី​​​របស់​កម្ពុជា​​ដូច្នេះ​ ដើម្បី​​បង្ហាញ​ពី​ឆន្ទៈ​​របស់​កម្ពុជា​​​ក្នុង​​ការ​គោរព​​សាល​ដីកា​​របស់​តុលា​ការ​​យុត្តិ​ធម៌​​អន្តរជាតិ​ទី​ក្រុង​ឡា​អេ ​ដែលបាន​​ដាក់​ចេញ​​កាលពី​ថ្ងៃ​ទី​​១៨ កក្កដា ​ឆ្នាំ​​២០១១​ ។ លោក​ ហោ ណាំហុង ​បានថ្លែង​បែប​នេះ​​នៅ​​​

ក្រសួង​ការ​ពារ​ជាតិ​ប្រកាស​ជុំ​វិញ​ព័ត៌​មាន​បាញ់​យន្ត​ហោះ​ដែល​ពាក់​ព័ន្ធ​ដល់​សន្តិ​សុខ​ជាតិ​

Posted: 13 Jul 2012 05:30 PM PDT

រាជ​ធានី​ភ្នំពេញ​​​​ ៖ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ចេញ​​សេចក្តី​​​ប្រកាស​​ព័ត៌មានមួយ​​​​កាលពី​ថ្ងៃ​ទី​​១៣ កក្ក​ដា ​ជុំ​វិញ​​ព័ត៌​មាន​​​បាញ់យន្ត​​ហោះ​​​ឈ្លប​យក​​ការណ៍​​​របស់​ថៃ​​​​ពី​សំណាក់​​កង​កម្លាំង​​ការពារ​​ព្រំ​ដែន​​កម្ពុជា​​​នៅ​ស្រុក​ម៉ា​ឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ ។​

សន្និ​សិទ​រំលត់​ការ​បារម្ភ​ មន្ត្រី​សុខា​ភិបាល ៖ បើ​កូនមាន​ជំងឺ​ពង​បែក​មាត់ និង​ពង​ដៃ​ជើង យក​មក​ពេទ្យ​ជា​បន្ទាន់​

Posted: 13 Jul 2012 05:20 PM PDT

ទិដ្ឋ​ភាព​អង្គ​ប្រជុំ​ស្តីពី​​ជំងឺ​ពង​បែក​មាត់ និង​ពង​ដៃ​ជើង
រាជធានីភ្នំពេញ ៖ ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ទូទៅ​កំពុង​​មា​នការ​ភ្ញាក់​ផ្អើល​និង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជំងឺ​ចម្លែក​​ពង​បែក​ក្នុង​មាត់​និង​បាត​ដៃ​បាត​ជើង​នោះ មន្ត្រី​ក្រសួង​​សុខាភិបាល​​​និង​អង្គការ​សុខភាព​​ពិ​ភព​​លោក បាន​ធ្វើការ​អំពាវ​នាវ​​ដល់​សាធារណជន​កុំ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​ស្ថាន​ភាព​នៃ​ជំងឺ​​​ខាងលើ​នេះ ប៉ុន្តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​កុមារ​រស់​នៅ​ដោយមាន​​​អនាម័យ ដើម្បី​ចៀស​វាង​ប្រភេទ​ជំងឺ​ដែល​បង្ក​​ឡើង​ដោយ​វីរុស Enterovirus 71 (EU-71) ដែល​​ជា​ជំងឺ​សាហាវ​មួយនេះ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!