Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​កូរ៉េ​ដឹក​កម្មករ​ចម្ការ​កៅស៊ូ​ក្រឡាប់ស្លាប់​កម្មករ​2នាក់ របួស10

Posted: 11 Jul 2012 01:15 AM PDT

ខេត្ត​កំពង់ធំ ៖ កម្មករ​របស់​ក្រុម​ហ៊ុនចម្ការ​កៅ​ស៊ូ​ចំនួន​១២​នាក់ ​បាន​ស្លាប់​​និង​របួស​​​ធ្ងន់-​ស្រាល​​​កាលពី​វេលាមោ៉ោង​​​១និង​៣០នាទី​​រសៀល ថ្ងៃទី ៩ កក្កដា​ ​បន្ទាប់​ពី​​រថយន្ត​មួយគ្រឿង ​ដឹក​កម្ម​ករ​​​ទៅ​ហូប​បាយ​​បាន​ក្រឡាប់ ​នៅ​ចំណុច​​អូរ​ទទឹង​ថ្ងៃ ​ឃុំ​ក្រយា​ ក្នុង​កសិដ្ឋាន​​ទី១ ​របស់​ក្រុម​ហ៊ុននៅភូមិ​សាស្រ្ត​ ​ស្រុក​សន្ទុក ​​។​

សិង្ហ​បុរី​ត្រៀម​ប្រើ​ច្បាប់​ហាម​ពល​ករ​ចំណាក​ស្រុក​ចូល​ប្រទេស​ ប្រសិន​បើ​មាន​ប្រាក់​ចំណូល​តិច​ជាង​3.000​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ

Posted: 11 Jul 2012 01:01 AM PDT

ទិដ្ឋ​ភាព​ពេលយប់​នៅ​សិង្ហបុរី
សារ​ព័ត៌​មាន​​បរទេស​​​ផ្សាយ​ថា អាជ្ញា​ធរ​សិង្ហ​បុរី​ត្រៀម​ប្រកាស​ប្រើ​បទដ្ឋាន​​ដ៏​តឹង​រុឹង​ទៅ​លើ​ពល​ករ​បរទេស​​ ក្រោយ​ពី​ជន​ជាតិ​សិង្ហ​បុរី​ចាប់​ផ្តើម​មាន​ប្រតិ​កម្ម​​ប្រឆាំង​នឹង​«លំហូរចូល​ប្រទេស​»​​របស់​ពល​ករ​ចំណាក​​ស្រុក។ របាយ​ការណ៍​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១២ ត​ទៅ​ពល​ករ​បរទេស​ដែល​ចង់​ធ្វើ​ការ​នៅ​​សិង្ហ​បុរី ត្រូវ​បង្ហាញ​ឯ​កសារ​ ឬ​ភស្តុ​តាង​ដែល​ត្រួត​ពិនិត្យ​​បាន​ថា ខ្លួន

យុវវ័យ​កម្ពុជា​​និយម​លេង​ហ្វេស​ប៊ុក​ស្វែង​រក​មិត្ត​​ចែក​រំលែក​​ព័ត៌មាន​​ និង​ការ​កម្សាន្ត​

Posted: 11 Jul 2012 01:00 AM PDT

យុវវ័យ​កម្ពុជា​​និយម​លេង​ហ្វេស​ប៊ុក​ស្វែង​រក​មិត្ត​​ចែក​រំលែក​​ព័ត៌មាន​​ និង​ការ​កម្សាន្ត​
រាជធានីភ្នំពេញ​​​​​ ៖ បណ្តាញ​សង្គម ​ឬហៅ​ថា​​ហ្វេស​ប៊ុក​ គឺ​ជា​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ថ្មី​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សម្រាប់​ពលរដ្ឋ​​ខ្មែរ ​ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ ។បណ្តាញ​សង្គម​មួយ​នេះ​ត្រូវ​​គេ​មើល​ឃើញ​ថា​កំពុង​តែ​មាន​ភាព​ទាក់​ទាញ ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ជា​ច្រើន​​នៅ​ជុំវិញ​ពិភព​លោក ។ ដោយ​

លោក​ លី​​ ធុជ ចូល​រួម​​​សន្និសីទ​​ពិភព​លោក​​​ស្តី​ពី​​​ការ​កាត់​បន្ថយ​​​គ្រោះ​មហន្តរា​យ​​​​

Posted: 11 Jul 2012 12:45 AM PDT

លោក​ លី​​ ធុជ ចូល​រួម​​​សន្និសីទ​​ពិភព​លោក​​​ស្តី​ពី​​​ការ​កាត់​បន្ថយ​​​គ្រោះ​មហន្តរា​យ​​​​
រាជ​ធានី​ភ្នំពេញ​​​​​​ ៖ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ បាន​ចាត់​បញ្ជូន​​​គណៈ​ប្រតិ​ភូ​​​កម្ពុជា​​ដឹក​នាំ​ដោយ​​​លោក​ លី​ ធុជ ​ទេស​រដ្ឋ​មន្ត្រី​​​ ទទួល​បន្ទុក​​បេសក​កម្ម​​ពិសេស​​​ អម​ដំណើរ​​ដោយ​​​លោក​ ហោ មុន្នី​រ័ត្ន ​ឯក​អគ្គ​​រាជ​ទូត​​​​នៃ​ព្រះ​រាជា​​ណាចក្រ​​កម្ពុជា​ ប្រចាំ​​​​​ប្រទេស​ជប៉ុន និង​មន្ត្រី​ទូត​​ចូល​រួម​​សន្និសីទ​​ពិភព​​លោក​​​​ស្តី​ពី​​​ការ​កាត់​បន្ថយ​​​គ្រោះ​​​​ភ័យ​នៃ​គ្រោះ​​​មហន្តរា​យ​​​ ដែល​បាន​​​​ប្រព្រឹត្ត​​ទៅ​កាល​ពី​ថ្ងៃ​ទី​​

សមាគម​បាត់​ទាត់​អេស្ប៉ាញ​លុប​ចោល​បម្រាម​គ្រូ​បង្វឹក​ Real Madrid

Posted: 11 Jul 2012 12:40 AM PDT

សមាគម​បាត់​ទាត់​អេស្ប៉ាញ​លុប​ចោល​បម្រាម​គ្រូ​បង្វឹក​ Real Madrid
សមាគម​បាល់​ទាត់​អេស្ប៉ាញ ​(RFEF) ប្រកាស​​លុប​ចោល​បម្រាម​ចំនួន​២​ប្រកួត​របស់​លោក​ចូ​សេ ​មូរីន​ញ៉ូ គ្រូ​បង្វឹក ​Real Madrid ក្រោយពី​បង្ក​ហេតុ​​​ចាក់​ភ្នែក​លោក​ទី​តូ វីឡា​ណូ​វ៉ា ​ជំនួយ​ការលោក​ប៉េប​កូឌី​អូ​ឡា​ ជា​​គ្រូ​បង្វឹក​ Barcelona ក្រោយ​ពី​បញ្ចប់​ការ​​ប្រកួត​​«​អេស្ប៉ាញ សុប​ពើ ខាប់» កាល​ពី​រដូវ​​កាល​មុន។

រថយន្ត​​​BMWបុក​ស៊ី​.អ.វី​​ចត​បញ្ច្រាស​ផ្លូវ​

Posted: 11 Jul 2012 12:30 AM PDT

រថយន្តត្រូវ​បាន​ខូច​ខាត
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​ម៉ាក​BMW ពណ៌​ខ្មៅ​ បើកបរ​​ដោយ​បុរស​ម្នាក់​ តាម​បណ្តាយ​​ផ្លូវ​លេខ​៦៣​ ពី​ជើង​ទៅ​ត្បូង​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ទំនង​ជា​​ងុយ​ដេក​ផង​នោះ​ ក៏​ទៅ​បុក​​ចំ​ពី​មុខ​​រថយន្ត​​ស៊ី​អវី​ដែល​កំពុង​ចត​​ចិញ្ចើម​ផ្លូវ​ខាង​ឆ្វេង​​ដៃ​​ រួច​បន្ថែម​ល្បឿន​ទៅ​មុខ​បម្រុង​បើក​គេច​ ប៉ុន្តែ​​​​មាន​អ្នក​ដំណើរ​​​តាម​ដង​ផ្លូវ​​ជួយ​តាម​​ប្រមាញ់​ឃាត់​​បាន​នៅ​ក្នុង​​​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ កាល​ពី​​វេលា​

នាង​ Jin Mei Xin បញ្ចេញ​អាល់​ប៊ុម​រូប​ថត​កន្ត្រាក់​អារម្មណ៍

Posted: 11 Jul 2012 12:27 AM PDT

នាង Jin Mei Xin តា​រា​ម៉ូដែល​
នាង Jin Mei Xin តា​រា​ម៉ូដែល​មក​ពី​​ទី​ក្រុង Yantai ខេត្ត​សានទុង ភាគ​ខាង​ជើង​ប្រទេស​ចិន​ ថ្មី​ៗ​នេះ​បាន​បញ្ចេញ​អាល់​ប៊ុម​រូបថតសិច​ស៊ី​ចុង​ក្រោយ​​របស់​នាង​​មួយ​ឈុត​​ទៀត​ដែល​ថត​ពេល​នាង​កំពុង​ងូត​ទឹក​ក្នុង​បន្ទប់​ធ្វើ​ឱ្យ​ប្រិយមិត្ត​ដែល​និយម​តាម​ដាន​ព័ត៌មាន​តាម​អ៊ីន​ធើរណេត​លួច​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ផូរ​ផង់​របស់​នាង​គ្រប់​ៗ​គ្នា ។ តា​រា​ម៉ូដែល​​​និយម​ថត​រូប​សិច​ស៊ី​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​១៩៨៩ ។ បច្ចុប្បន្ន​ នាង​មាន​អាយុ​២៣​ឆ្នាំ​ មាន​ក​ម្ពស់​១​,៧៥​ម៉ែត្រ​ទម្ងន់​៥០​គីឡូ​ក្រាម ​និង​ទំហំ​ទាំង​បីរបស់​នាង​គឺ​៣៤-២២-៣៥ ។

នារី​៤​នាក់​ជិះ​កូរ៉ូឡា​​បុក​ជា​មួយ​រថយន្ត​មួយ​គ្រឿង​ទៀត​បោក​ផ្ទប់​នឹង​ដើម​ចំប៉ី របួស​ធ្ងន់​ ស្រី​២​នាក់ ប្រុស​ម្នាក់​ជា​ជន​ជាតិ​កូរ៉េ

Posted: 11 Jul 2012 12:25 AM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​៤​នាក់​ជិះ​រថយន្ត​កូរ៉ូឡា​ហួស​ផ្លូវ​​បត់​ច្រឡំ​​បត់​ផ្លូវ​ហាម​​ឃាត់ ក៏បុក​គ្នា​ជា​មួយ​រថយន្ត​​កូរ៉េ​​បណ្តាល​​ឱ្យ​រថយន្ត​ទាំង​ពីរ​​វេរ​ចង្កូត​ឡើង​លើ​ខឿន​សួន​ច្បារ​ទៅ​​បោក​​ផ្ទប់​នឹង​​ដើម​ចំប៉ី​​រង​របួស​ធ្ងន់​៣​នាក់ ​ក្នុង​នោះ​​ស្រី​២​នាក់​ និង​ប្រុស​ម្នាក់​ទៀត​​​ជា​​ជន​ជាតិ​កូរ៉េ ជិះ​​​នៅ​ក្នុង​រថយន្ត​កូរ៉េ ។ ​គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​១១​និង​៤៣​​នាទី​​យប់​ថ្ងៃទី​១០ កក្កដា តាម​មហា​វិថី​​សហ​ព័ន្ធ​រុស្ស៊ី​មុខ​ក្រសួង​ការ​ពារ​ជាតិ សង្កាត់​មិត្តភាព ​ខណ្ឌ​៧មករា ។

អតិ​រេក​គណនី​ចរន្ត​របស់​ជប៉ុន​ធ្លាក់​ជិត​ដល់​៦៣%​នៅ​ក្នុង​​ខែ​ឧសភា​

Posted: 11 Jul 2012 12:20 AM PDT

តាមទិន្នន័យ​ផ្លូវ​ការ​មួយ​បាន​​បង្ហាញ​ថា​ អតិរេក​(​ចំនួន​ដែល​លើស​) ​នៃគណ​នី​ចរន្ត​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​៦២,៦%​កាលពី​ែខ​ឧសភា​ គិត​ចាប​់ពី​ដើមឆ្នាំ​​មក​ ដែល​នេះជាតួលេខ​មួយ​ធ្ងន់​ធ្ងរ​សម្រាប់​រយៈ​ពេ​ល​១៥​ខែ​កន្លង​មក​នេះ​ ។ អតិ​រេក​គណ​នីចរន្ត​នេះមាន​ចំនួន​២១៥,១​ពាន់​លាន​យ៉េន​ស្មើ​នឹង​២,៧​ពាន់លាន​ដុល្លារ​​។​​ នេះ​បើ​តាម​ការឱ្យ​ដឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ​ ។ ​ក្រសួង​នេះ​

កម្ម​ករ​​ កម្ម​ការិនី​រោង​ចក្រ​​តៃយ៉ាង​ជួប​ជុំ​គ្នា​​នៅ​ទី​លាន​ប្រជាធិប​តេយ្យ​ ដើម្បី​​ដាក់​ញត្តិ​ជូន​សម្តេច​តេជោ​

Posted: 11 Jul 2012 12:20 AM PDT

​ក្រុម​កម្ម​ករ កម្ម​ការិនី​នាំ​​គ្នា​ជុំ​នៅ​ទី​លាន​​ប្រជាធិបតេយ្យ​
រាជធានីភ្នំពេញ ៖ កម្ម​ករ ​កម្ម​​ការិនី​រោង​​ចក្រ​កាត់​ដេរ​តៃយ៉ាង​ ប្រមាណ​ជា​៤០០​នាក់ ​ដែល​អះ​អាង​ថា បាន​គេចផុតពី​ការ​រារាំងពី​កម្លាំង​​សមត្ថ​កិច្ច​ស្រុក​អង្គ​ស្នួល បាន​មក​ជួប​ជុំ​គ្នា​​នៅ​ទី​លាន​​ប្រជាធិ​បតេយ្យ​ ស្ថិត​​នៅ​​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ កក្កដា ​២០១២ ដើម្បី​​សុំ​កិច្ច​អន្តរាគមន៍​​ឱ្យ​​សម្តេច​អគ្គ​មហា​​សេនា​បតីតេជោ​ ហ៊ុន សែន ​ជួយ​ដោះ​ស្រាយ​​វិវាទ​​រវាង​កម្ម​ករ កម្ម​ការិនី​​រោង​ចក្រ​តៃយ៉ាង​ ​និង​ថៅកែ​រោង​ចក្រ​ដ៏​រ៉ាំរ៉ៃ ។

សេដ្ឋ​​​​វិទូ​ប្រេស៊ីល​ទម្លាក់​ការព្យា​ករ​កំណើន​សេដ្ឋកិច្ច​

Posted: 11 Jul 2012 12:19 AM PDT

សេដ្ឋ​វិទូ​ប្រេស៊ីល​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​​ប្រេស៊ី​ល​រយៈ​ពេល​៨​សប្តាហ៍​ បើទោះ​បីជា​មាន​កិច្ច​ខិតខំប្រឹងប្រែង​ពី​រដ្ឋា​ភិបាល​ក្នុង​ការ​ស្តារ​ឱ្យ​មាន​ការ​​រើបឡើង​វិញ​ក៏​ដោយ​ ។ ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំបំផុត​លំដាប់ទី​៦​លើ​ពិភពលោក​មួយនេះ ​កំណើន​សេដ្ឋ​កិច្ច​មាន​​២,០៥%​​ក្នុងឆ្នាំ​២០១២ ខណៈ​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​កើន​បាន​៤,៩៣%​​ធ្លាក់ចុះ​ជាងកាល​ពីសប្តាហ៍​​មុន​

​ក្រុមហ៊ុន​​​ Google ពន្លឿន​​​គម្រោង​​​ក្នុង​ការ​ផលិត​​វ៉ែន​​តា​ឆ្លាត​​​វៃ​ (Smart glasses)

Posted: 11 Jul 2012 12:17 AM PDT

ក្រុមហ៊ុន​ Google ​បាន​​​មហិច​្ឆ​តា​​​ខ្ពស់​ក្នុង​​​ការ​ផលិត​​​វ៉ែន​តា​​​ទំនើប​​​បំផុត​​​លើ​ពិភព​លោក​​ ។ កាល​ពី​​​ថ្ងៃទី​​​២៧ ​កក្ក​ដា ​កន្លងទៅ​ លោក​ Sergy Brin ​សហ​​ស្ថាប​និក​​​ក្រុមហ៊ុន​​​បាន​​បង្ហាញ​​នូវ​ដំណាក់​​​កាល​ថ្មី​​មួយ​ទៀត​​នៃការ​​​ផលិត​​​វ៉ែន​តា​​​ទំនើប​​​មួយ​នេះ​​ ។ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​ គឺ​ដើម្បី​​​​បង្កើត​​​វ៉ែន​​តា​​​​​​ដែល​ភ្ជាប់​​​​ Wireless អាច​​​​​ឱ្យ​អ្នក​ពាក់គ្រប់​គ្នា​​​ធ្វើ​អ្វី​ៗ​​បាន​ច្រើន​យ៉ាង​​ ដូច​​ជា​ ​ការ​ទទួល​​

ប្រដាល់​​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១២ ​​មាន​សមា​គម​-ក្លឹប​២០​ចូល​រួម​​ចាប់​ផ្តើម​

Posted: 11 Jul 2012 12:15 AM PDT

ក្រុម​កីឡា​ប្រដាល់​ដែល​ជ្រើស​រើស​ឯក​ប្រចាំ​​ឆ្នាំ​
រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​​ក្បាច់​ខ្មែរ​បុរាណ​ និង​សាកល​ជ្រើស​រើស​ជើង​ឯក ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១២ ​​តាម​កម្ម​វិធី​ប្រកួត​​របស់​ក្រសួង​អប់រំយុវជន និងកីឡា ​​បាន​បើក​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយចាប់​ពីថ្ងៃទី​១១ ដល់ ២៤ កក្កដា ​​២០១២ នៅក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិក រាជ​ធានីភ្នំពេញ ។​

ក្រុមហ៊ុន​ដែក​​ថែបចិន​​ វិនិយោគ​​​នៅប្រទេស​​​​កាណា​ដា​

Posted: 11 Jul 2012 12:15 AM PDT

ក្រុមហ៊ុន​ផលិត​​​ដែក​ថែប​​​​ធំ​បំផុត​រប​ស់​ចិន​​ Hebei Iron & Steel Group ​ទទួល​បាន​​​សិទ្ធិ​​វិនិ​យោគ​​​ជា​មួ​យ​ក្រុម​ហ៊ុន​ Alderon Iron Ore Corp ​របស់​កាណា​ដា ។ ក្រុមហ៊ុន​​ Hebei ​ថ្លែង​ថា ​ខ្លួន​នឹង​​​​វិនិយោគ​​​ទឹក​ប្រាក់​​​ប្រមាណ​​១៩៥​លាន​​ដុល្លារ​​​ សម្រាប់​​​​ភាគ​ហ៊ុន​​២០%​នៅក្នុង​ក្រុម​ហ៊ុន​​ Alderon ​និ​ងការ​​​ប្រាក់​​​២៥%​​នៅក្នុង​ទ្រព្យ​ដើម​របស់​ក្រុមហ៊ុន​​​ Alderon ​ដែល​​ត្រូវ​បាន​គេ​ហៅ​

លួច​ប្រេង​​​​លក់​​រាប់​ពាន់​លីត្រ​​​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​​ទាំង​អ្នក​លក់​​និង​​អ្នក​ទិញ​​6នាក់​

Posted: 11 Jul 2012 12:15 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​បាត់​ដំបង​ ៖ ​យ៉ាងហោចណាស់មាន​មនុស្សចំនួន៦នាក់ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់ កាលពីរសៀលថ្ងៃទី៩ កក្កដា ដែល​គេ​សង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹង​ការ​បាត់​ប្រេង​ម៉ាស៊ូតជាង៣.០០០លីត្រ ពីក្នុង​ការដ្ឋាន​មួយ​​នៅ​ភូមិវាលទ្រា ឃុំអូរតាគី ស្រុក​ថ្ម​គោល ដែល​ក្នុង​ចំណោមនេះមានអ្នកទិញម្នាក់ ក្រៅពីនេះ​ជា​អ្នក​បើក​បរ​រថយន្ត និងព្រូ ។

​ឃាតករ​សម្លាប់​​ក្រមុំ​ចាស់​ស្រស់​ស្អាត​នៅ​អូរ​ឫស្សី ត្រូវ​ផ្តន្ទា​ទោស​​ដាក់​ពន្ធនា​គារ​អស់​មួយ​​ជីវិត​

Posted: 11 Jul 2012 12:14 AM PDT

ឃាតករ​ប្លន់ រំលោភ ហើយ​​នឹង​សម្លាប់​​ស្ត្រី​ក្រមុំ​ចាស់​
រាជធានីភ្នំពេញ ៖ ​ជនដៃ​ដល់​ឈ្មោះ​​ម៉ា​ជី​គីន ​ហៅជាំ ដែល​​​សម្លាប់​ស្ត្រី​ក្រមុំ​ចាស់​ស្រស់​សោភា​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​អូរ​ឫស្សីម្នាក់​កាល​ពី​ជាង​កន្លះ​ឆ្នាំ​មុន​ត្រូវបាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ប្រកាស​សាល​ក្រម​​ផ្ត​ន្ទា​ទោស​​ដាក់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​កាល​ពី​វេលា​​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ​២០១២ ​នៅ​ចំពោះ​មុខ​ជន​ដៃ​ដល់​ និង​អ្នក​ចូល​រួម​ជា​​ច្រើន​នាក់ ។

ធនាគារ​កណ្តាលវៀតណាម​​​​បាន​ប្រាប់​​​ធនាគារ​​​​​ពាណិជ្ជ​​​​​ដែល​​​ផ្តល់​​​ប្រាក់​​​កម្ចី​​​​ទាំង​​​អស់​​​ឱ្យ​​​ទម្លាក់​​​អត្រា​ឥណ​ទាន​បន្ថែម​

Posted: 11 Jul 2012 12:13 AM PDT

ធ​នា​គារ​​កណ្តាល​​វៀត​ណាម​​​បាន​ថ្លែង​​ថា ធនាគារ​​​ពាណិជ្ជ​​​​​​​ទាំង​អស់​គួរ​​តែ​​​ទម្លាក់​​​​​អត្រា​ការប្រាក់​​​​បន្ថែម​ទៀត​​​លើ​កម្ចី​​​នៅ​ជំពាក់​​​​​ និង​ជួយ​​ដល់​ពាណិជ្ជ​​​កម្ម​​ដែល​​​កំពុង​​​​យឺត​យ៉ា​វ​ ។​លោក​​ង្វៀន វ៉ាន់​​ប៊ិញ​ ទេ​សា​ភិបាល​​​ធនាគា​រ​​កណ្តាល​​​​បាន​និយាយ​ថា ​ធនាគារ​​​​ពាណិជ្ជ​​​​ដែល​ផ្តល់​ប្រាក់​កម្ចី​​​ត្រូវ​តែ​​​ទម្លាក់​​​អត្រា​​ឥណ​ទាន​​​​ដែល​នៅ​​​ជំពាក់​​​ដល់​ក្រុម​​​ហ៊ុន​​​ឱ្យ​បាន​​ក្រោម​​​១៥%​​ ។​​

ចំណាយ​ប្រាក់​​​6.000​ដុល្លារ​​​រក​ជួល​​ឃាត​ករ​​​ឱ្យ​សម្លាប់​​​គូ​សត្រូវ​​​​អ្នក​ស៊ី​ឈ្នួល​​ធ្វើ​ឃាត​ករ​​ប្រាប់​ប៉ូលិស​​ចាប់​ខ្លួន​​​អ្នក​ជួល​វិញ

Posted: 11 Jul 2012 12:00 AM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ស្ត្រី​​៣​នាក់​​​បាន​ត្រូវ​នគរ​បាល​​​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់​​​រាជ​ធានី​ភ្នំ​ពេញ​​ឃាត់​ខ្លួន​​​​ វេលា​​ម៉ោង​​៧​​យប់​ថ្ងៃ​ទី​៧ កក្កដា ព្រម​ទាំង​បញ្ជូន​​ទៅ​​​​​​សាលា​​ដំបូង​​​រាជ​ធានី​​ ដោយ​ជាប់​ពាក់​ព័ន្ធ​​​​នឹង​ការ​រៀប​គម្រោង​​​សម្លាប់​​​អ្នក​​ជិត​ខាង​​​​ម្នាក់​ក្នុង​ស្រុក​​​ភូមិ​ជា​មួយ​គ្នា​​ព្រោះ​រឿង​ប្រចណ្ឌ​​ប្តី​ ។

នារី​វ័យ​​ក្មេង​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​​កិន​បែកក្បាល និង​ខ្លួន​​ខ្ទេច (វីដេអូដេឃ្លីប)

Posted: 10 Jul 2012 11:59 PM PDT

បើក​បរ​រថយន្ត​
រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ក្មេង​ម្នាក់​ត្រូវ​​រថយន្ត​ដឹក​ខ្សាច់​កិន​បែក​ក្បាល ​​ខ្ទេច​ខ្លួន ​ធ្លាយ​​ពោះ​វៀន​​​ចេញ​មក​ក្រៅ​ស្លាប់​​ភ្លាមៗយ៉ាង​​អាណោច​​​អាធ័ម​ ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ស៊េរី​២០១០ ជា​មួយ​ម្តាយ​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​​ស្រប​ទិស​គ្នា​​ ​​ដែល​ហេតុ​ការណ៍​គួរ​ឱ្យ​​រន្ធត់​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១១ កក្កដា ​២០១២ ​នៅ​​មុខ​ហ្គារ៉ាស​សាំង​សូគីម៉ិច ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​​ឫស្សី​កែវ ខណ្ឌ​​ឫស្សីកែវ ​។

រថយន្ត​បុក​កិន​​ស្ត្រី​ម្នាក់​​ខ្ទេច​ខ្លួន​​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៥ ខណ្ឌ​ឫស្សី​កែវ

Posted: 10 Jul 2012 11:46 PM PDT

រាជធានីភ្នំពេញ ៖ ​រថយន្ត​បុក​កិន​ស្ត្រី​ម្នាក់​ស្លាប់​ខ្ទេច​​ខ្លួន​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ទល់​មុខ​​ឃ្លាំង​សាំង​សូគី​ម៉ិច ​ស្ថិត​ក្នុង​​​សង្កាត់​​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​បង្ក​ឱ្យ​មាន

ជន​ជាតិ​​ជប៉ុន​ម្នាក់​​​បើក​រថយន្ត​​​ឆ្លង​ថ្នល់​ត្រូវ​​រថយន្ត​មួយ​គ្រឿង​ទៀត​បុក​ដាច់​កង​ក្រោយ

Posted: 10 Jul 2012 11:45 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​នី​ស្សាន់​ ពណ៌​ទឹក​ប្រាក់​​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​​​បត់​ឆ្លង​ថ្នល់​ក៏​ត្រូវ​​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​​ស្គាល់​ម៉ាក​​បើក​បុក​​ត្រូវ​ចំហៀង​​ខាង​ឆ្វេង​​ចំ​កង់​ក្រោយ​ពេញទំហឹង​ បណ្តាល​ឱ្យ​​​​ដាច់​កង់​​​ឆ្វេង​​​ផ្នែក​ខាង​ក្រោយ​​​​ ហើយ​​​រថយន្ត​​​នោះ​​បើកគេច​បាត់​កាលពី​វេលា​ម៉ោង​​១០និង​៥​នាទី​យប់​ថ្ងៃទី​៨ កក្កដា​ ​តាម​បណ្តោយ​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​​សង្កាត់​​

រថយន្ត​ប៉ាហ្សេ​រ៉ូ​បើក​បុក​ម៉ូតូ​វ៉េវ​របួស​ធ្ងន់​នារី​៣​នាក់​

Posted: 10 Jul 2012 11:37 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ប៉ាហ្សេរ៉ូ ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង បើក​បរ​ដោយ​បុរស​ម្នាក់​បាន​​បើ​ក​យ៉ាង​លឿន​ ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ មួយ​គ្រឿង ​ដែរ​កំពុង​បើក​ឆ្លង​ថ្នល់​ចំពាក់​កណ្តាល​​​ម៉ូតូ​​យ៉ាងពេញ​ទំហឹង​ បណ្តាល​ឱ្យ​​នារី​៣​នាក់​ដែល​កំពុង​ជិះ​​លើ​​ម៉ូតូ​បានរង​របួស​ធ្ងន់​​ ហើយ​នារីជន​រងគ្រោះទាំង​៣​នាក់ ត្រូវបាន​​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​​ពេទ្យ។ ​ហេតុ​ការណ៍​នេះ​កើតឡើង​​​កាលពី​វេលា​​ម៉ោង​​៩​និង​​១៥​នាទី​យប់​ថ្ងៃទី​​១០ ​កក្កដា ​២០១២ ​តាម​

​កូរ៉ូឡា​ស្រវឹង​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​​រង​របួស​ធ្ងន់​២​នាក់ និងស្រាល​ម្នាក់​

Posted: 10 Jul 2012 11:32 PM PDT

រថយន្តបង្ក​ហេតុ​ដែល​រេ​ចង្កូត​បុក​​ម៉ូតូ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូ​ឡា​ស្រវឹង​ធ្លាក់​​ភ្នែក​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ឌ្រីមសេ​១២៥ ​ជិះ​គ្នា​៣​នាក់ បណ្តាល​ឱ្យ​ដួល​របួស​​ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ។ ​​ហេតុ​ការណ៍​​នេះ​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​​៨​និង​៥០​នាទី​​យប់​ថ្ងៃទី​១០ កក្កដា ​តាម​មហា​វិថី​ព្រះ​មុនី​វង្ស ទល់​មុខ​មជ្ឈ​មណ្ឌល​ផ្តល់​ឈាម ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ ។ ប្រជា​ពល​រដ្ឋ​​ដែល​ឃើញ​ហេតុការណ៍​​នេះ​បាន​ឱ្យ​ដឹង​ថា រថយន្ត​កូរ៉ូឡា​ ពណ៌​ឈាម​ជ្រូក ​បើក​បរ​​ដោយ​យុវ​ជន​វ័យ​ក្មេង​ម្នាក់​បើកតាម​មហា​វិថី​ព្រះ​មុនី​វង្ស ពី​ត្បូង​ទៅ​ជើង

តុលាការធម្មនុញ្ញ​​​កំពូល​​អេហ្ស៊ីប​​​ព្យួរក្រិត្យ​ប្រធានាធិបតី​

Posted: 10 Jul 2012 11:31 PM PDT

ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​​សភា​​ក្រោយ​ក្រិត្យ​​ប្រធានាធិបតី​​
តុលាការ​ធម្មនុញ្ញ​​​កំពូល​​អេហ្ស៊ីប​កាលពី​ថ្ងៃទី១០​កក្កដាបាន​ព្យួរ​ក្រិត្យរបស់​​​​ប្រធានាធិបតី​​ដែល​សំដៅ​​ស្តារ​សភា​ប្រជាជនឬសភា​ជាន់​ទាប​​​អេហ្ស៊ីបឡើងវិញ​ក្រោយ​ការរំលាយ​ ។​​តុលាការនោះ​ដឹកនាំ​ដោយលោក​MAHER EL-BEHARY ​បាន​ចេញបញ្ជា​​ឱ្យ​ព្យួរ​​ក្រិត្យ​​របស់ប្រធានាធិបតី​​លោក​​ម៉ូហាម៉េដ ម័រស៊ី​ដែល​ចេញ​កាលពី​ថ្ងៃទី៨ កក្កដា​កន្លងមក​នេះ​ដែល​តាម​​ក្រិត្យ​នោះ​​សភាជាន់​

អ្នក​ស្រុក​​​នៅ​តំបន់​អ្នក​លឿង​​ចាប់​អារម្មណ៍​លើ​មុខ​របរ​​ចិញ្ចឹម​ចង្រិត​លក់​

Posted: 10 Jul 2012 11:30 PM PDT

អ្នក​ស្រុក​​​នៅ​តំបន់​អ្នក​លឿង​​ចាប់​អារម្មណ៍​លើ​មុខ​របរ​​ចិញ្ចឹម​ចង្រិត​លក់​ion]
ខេត្ត​ព្រៃ​វែង​​​ ៖ ចង្រិត​​ កំពុង​​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​​​នៅ​តាម​បណ្តា​ខេត្ត​​មួយ​ចំនួន​​នាំ​គ្នា​ចិញ្ចឹម​​​ដោយ​សារ​​តែ​​ជា​មុខ​របរ​​ដែល​ប្រើ​ប្រាស់​ដើម​ទុន​តិច​ ពេល​វេ​លា​ខ្លី តែ​ទទួល​បាន​ទិន្ន​ផល​​ច្រើន ។ ​ជាក់​ស្តែង​​នៅ​តំបន់​អ្នក​លឿង​ ស្ថិត​​ក្នុង​ស្រុក​ពាមរក៍ គ្រាន់​តែ​រយៈ​ពេល​ជាង​១​​ខែ​ប៉ុណ្ណោះ ប្រជា​ពល​រដ្ឋ​​ដែល​ចាប់​យក​មុខ​របរ​នេះ បាន​កើន​ឡើង​​ជាង​១០​គ្រួ​សារ​​ទៅ​ហើយ ។

លោក​អាណាន់​​​​ចង់​ពឹង​អុីរ៉ង់​​ជួយ​បញ្ចប់​​ជម្លោះ​ស៊ីរី​

Posted: 10 Jul 2012 11:29 PM PDT

លោក​កូហ្វី​អាណាន់​​និង​រដ្ឋ​មន្ត្រី​ការ​បរទេស​អុីរ៉ង់​​​
បេសកជន​​ពិសេសរួម​របស់​អ.ស​.ប​ ​និង​​សម្ព័ន្ធ​អារ៉ាប់​ទទួល​​​បន្ទុក​​ដោះ​ស្រាយ​​វិបត្តិ​​​ស៊ីរី​លោក​កូហ្វី​អាណាន់​ បាន​ជួប​កាលពី​ថ្ងៃទី​​១០​ ​កក្កដាក្នុង​ទីក្រុង​​​តេហេរ៉ង់​ ជាមួយ​​រដ្ឋមន្ត្រី​ការ​បរទេសអុីរ៉ង់​​លោក​អាលី​​​ អាក់​បា សាឡឺហ៊ី សំដៅ​​ឱ្យ​ទទួល​​បាន​ការជួយ​ជ្រោម​ជ្រែង​របស់​​​ប្រទេស​នេះ​ដល់​ការ​ខិតខំ​ប្រឹង​ប្រែងនា​ពេល​បច្ចុប្បន្ន​​​ដើម្បី​​បញ្ចប់​​​អំពើ​​ហិង្សា​នៅស៊ីរី ។​

តារាម៉ូដ​ប៉ារ៉ាហ្គាយ ស្វាគមន៍​គូស្នេហ៍ដឹកនាំក្លិប​​ដណ្តើម​ជើង​ឯក

Posted: 10 Jul 2012 11:25 PM PDT

តារាម៉ូដ​ប៉ារ៉ាហ្គាយ ស្វាគមន៍​គូស្នេហ៍ដឹកនាំក្លិប​​ដណ្តើម​ជើង​ឯក
សារ​ព័ត៌មាន​​បរទេស​​កាល​ពី​ថ្ងៃទី​១០ កក្កដា ​បាន​ផ្សាយ​ថា នាង​ឡារីសសា ​រីហ្គេលមេ ​តារា​ម៉ូដ​ដ៏សិច​ស៊ី​ជន​ជាតិ​ប៉ារ៉ាហ្គាយ ដែល​ធ្លាប់​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​បា​​ល់ទាត់​​ពិភព​លោក​​២០១០ ​នៅ​អាហ្រ្វិក​ខាង​ត្បូង ដោយ​សន្យាថា ​នឹង​ដើរ​ស្រាត​នៅ​តាម​​ដងផ្លូវ​​ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិប៉ារ៉ាហ្គាយ​​ដណើ្តម​ជើង​ឯកបាន​មែន​នោះ​បច្ចុប្បន្ន ​​​​មាន​លេច​ឮ​ដំណឹង​ក្នុង​មជ្ឈដ្ឋាន​បាល់​ទាត់​

កិច្ច​ប្រជុំអាស៊ាន​-ចិន​​ពន្យារ​ពេល​​កិច្ច​ប្រជុំ​​អាស៊ាន​-ញូវហ្សឺឡែន​​ចាប់​ផ្តើម

Posted: 10 Jul 2012 11:20 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ យោងតាម​សេចក្តី​ប្រកាសរបស់អ្នករៀបចំកម្មវិធីនៃកិច្ចប្រជុំរដ្ឋមន្រ្តីការ​បរ​​ទេសអាស៊ានបានឲ្យដឹងថា កិច្ច​ប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានជា​មួយ​រដ្ឋមន្រ្តីការបរទេសចិនត្រូវបានពន្យារពេល ។ តាមកម្មវិធីដែលបានគ្រោងទុកនៅម៉ោង ១០ និង៤៥នាទី ដល់ម៉ោង១១ និង៤៥នាទី​ព្រឹកថ្ងៃទី១១ កក្កដា ២០១២ មានកិច្ចប្រជុំ​

ម៉ូតូ​2គ្រឿង​ជិះ​មិនគោរព​ភ្លើង​ស្តុប​បុក​​គូទ​គ្នា​ដួល​​ចូល​ក្រោម​រថយន្ត​ទាំ​ង​ពីរគ្រឿង

Posted: 10 Jul 2012 11:15 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ម៉ូតូ​ឌ្រី​ម​សេ​១២៥​ ជិះ​មិន​គោរព​ភ្លើងស្តុប​ទៅបុក​ចំស្លាក​លេខ​រថយន្ត​អេស្កា​ឡែត​ បណ្តាល​ឱ្យ​ដួល​​ស្រាប់​តែ​ម៉ូតូ​គុប​ជ្រុង​​បើក​មកពី​ក្រោយ​បុក​​គូទ​ម៉ូតូ​ឌ្រីម​សេ​១២៥​ថែម​ក៏​​​ចូល​ក្រោម​រថយន្ត​ទាំង​ពីរគ្រឿង​តែ​ម្តង​ កាលពី​​វេលាម៉ោង​១និង​៤០​នាទី​រសៀល​ថ្ងៃទី​៩​ កក្កដា​ ​តាម​មហាវិថី​ម៉ៅ​សេទុង​កែងវិថី​ទេព​ផន​ នៅកណ្តាល​ស្តុប​ទេព​ផន​ ក្នុងសង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួល​

បុក​គ្នា​រង​របួស​​មិន​គិត​​ចរចា​គ្នា​​បែរ​ជា​​ទូរស័ព្ទ​ហៅ​បក្សពួក​អន្តរាគមន៍​​​​ស្ទះ​ចរាចរណ៍​រាប់​ម៉ោង​

Posted: 10 Jul 2012 11:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ជិះ​ម៉ូតូ​​​បុកគ្នា​រង​របួស​​​មិន​ព្រម​​​ធ្វើការ​ដោះ​ស្រាយ​​គ្នា​ទេ​គិត​​​តែ​ពី​ទូរស័ព្ទ​ហៅ​​​​បក្ស​ពួក​​មក​អន្តរាគមន៍​​សូម្បី​តែ​កម្លាំង​​ប៉ូលិស​​​​ចុះ​ទៅ​​​វាស់​វែង​​​ក៏​មិន​ខ្វល់​ដែរ​ រហូត​​ធ្វើ​ឱ្យ​ស្ទះ​​ចរាចរណ៍​រាប់​ម៉ោង​ កាលពី​​វេលា​ម៉ោង​​​១២​និង​​២០នាទី​​ថ្ងៃ​ត្រង់​ ថ្ងៃទី​៩ កក្កដា​​ ចំណុច​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត​ លើ​ផ្លូវ​លេខ​​២៧១​ ក្នុង​សង្កាត់​ទំនប់​​ទឹក​ ខណ្ឌ​​ចំការមន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!