Koh Santipheap Daily

Koh Santipheap Daily


​ក្រុម​ហ៊ុន​អូ​អឹម​ស៊ី​បង្ហាញ​ម៉ូតូ​ SUZUKI Smash-v ស៊េរី​ថ្មី​ឆ្នាំ​២០១៣

Posted: 10 Jul 2012 01:01 AM PDT

​ការ​បង្ហាញ​ម៉ូដ​ម៉ូតូ​ SUZUKI Smash-v ស៊េរី​ឆ្នាំ​២០១៣ របស់​ក្រុម​ហ៊ុន
រាជធានីភ្នំពេញ ៖ ​នៅ​​​ទី​ស្នាក់​ការ​​កណ្តាល​​ក្រុម​ហ៊ុន​​អូអឹម​ស៊ី​ កាល​ពី​ថ្ងៃទី​៩ កក្កដា ២០១២ ​​មា​នរៀបចំ​ពិធី​បង្ហាញ​​ម៉ូតូ Suzuki Smash-V FW115 ​ស៊េរី​ថ្មី​ឆ្នាំ​២០១៣ ​ក្រោម​​អធិបតី​​​ភាព​​លោក​ឧកញ៉ា ស៊ីវ ថៃ ទី​ប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន និង​ជា​នាយក​ក្រុម​ហ៊ុន​ OMC និង​​មាន​ការ​ចូល​រួម​ពី​លោក Takeshi Sishigachi វិស្វ​ករ​ផ្នែក​ផលិត​កម្ម​នៃ​ក្រុម​ហ៊ុន Cambodia Suzuki Motor Co.,Ltd ។

មន្ត្រីនគរបាល​ព្រំដែន​​​ទឹក​ម្នាក់​ត្រូវ​រថយន្ត​យីឌុប​បុក​ស្លាប់

Posted: 10 Jul 2012 01:00 AM PDT

រថយន្ត​ដែលបុក​មនុស្ស​ស្លាប់
ខេត្ត​កំពត ៖ មន្ត្រី​នគរបាល​ព្រំ​ដែន​ទឹកម្នាក់​​​បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​​​អាធ័ម​​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​​មួយ​បង្ក​​ឡើង​ដោយ​រថយន្ត​ធុន​ធំ​ម៉ាកហ៊្វុយ​ហ្សូ​ប្រភេទ​យីឌុប​បុក​គ្នា​ជាមួយម៉ូតូ​ជន​រងគ្រោះ​ពេញ​ទំហឹង​ក្នុង​ទិស​ដៅ​​បញ្រ្ចាស​គ្នា​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ​កំពត​-ព្រះ​សីហនុ ​កាលពី​វេលាម៉ោង​​៦​និង​៣០នាទី​ល្ងាច ​ថ្ងៃទី​៨ ​កក្កដា ​​នៅត្រង់​​ចំណុច​ខាង​កើត​

លួច​ប្រេង​ក្នុង​ការ​ដ្ឋាន​​លក់​រាប់​ពាន់​លីត្រ​សមត្ថ​កិច្ច​តាម​ចាប់​ខ្លួន​បាន​៦​នាក់​ទាំង​អ្នក​លក់​ និង​អ្នក​ទិញ​

Posted: 10 Jul 2012 12:57 AM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន
ខេត្ត​បាត់ដំបង​ ៖ ​យ៉ាង​ហោច​ណាស់​​មាន​មនុស្ស​ចំនួន​៦​នាក់ ​ត្រូវ​សមត្ថ​​កិច្ច​ឃាត់​​ខ្លួន​​ជា​បន្ត​បន្ទាប់​​កាល​ពី​រសៀល​ថ្ងៃទី​៩ កក្កដា ដែល​គេ​សង្ស័យ​ថា មាន​ជាប់​​ពាក់​ព័ន្ធ​​នឹង​ការ​បាត់​ប្រេង​ម៉ាស៊ូត​ជាង​៣.០០០​លីត្រ​ពី​ក្នុង​ការ​ដ្ឋាន​មួយ​កន្លែង​​នៅ​ចំណុច​​ភូមិ​វាល​ទ្រា​ ឃុំ​អូរ​តា​គី ស្រុក​ថ្ម​គោល ​ដែល​ក្នុង​ចំណោម​​នោះ​មាន​​អ្នក​ទិញ​ម្នាក់ ក្រៅពី​នេះ​ជា​អ្នក​បើកបរ និង​ព្រូឡាន ។

គ្រូ​បង្វឹក​ថ្មី​របស់​ Liverpool មាន​​ពាក្យ​​ចោទ​ថា​​ដើរ​លេង​​ក្នុង​ក្លិប​កម្សាន្ត​

Posted: 10 Jul 2012 12:53 AM PDT

គ្រូ​បង្វឹក​ថ្មី​របស់​ Liverpool មាន​​ពាក្យ​​ចោទ​ថា​​ដើរ​លេង​​ក្នុង​ក្លិប​កម្សាន្ត​
ទី​ភ្នាក់​ងារ​​ព័ត៌មាន​​បរទេសកាល​ពី​ថ្ងៃ​ទី​៩ កក្កដា ​បាន​ផ្សាយ​​ដោយ​យោង​​តាម​របាយ​ការណ៍​​ពី​កាសែត​​ដឹសាន់​របស់​អង់​គ្លេស​​ថា លោក​ប្រេ៊ន​ដេន រ៉ត​ជ័រ​ គ្រូ​បង្វឹក​ថ្មី​របស់​​ក្លិប​ហង្ស​ក្រហម Liverpool បាន​ដើរ​កម្សាន្ត​​ក្នុង​ក្លិប​រាត្រី​មួួយ​​ក្នុង​ប្រទេស​អង់​គ្លេស​ ។ តាម​របាយ​ការណ៍​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​ពេល​វេ​លា​ទេ​ ប៉ុន្តែ​​​បង្ហើប​​ឱ្យ​ដឹង​ថា​ ជា​រង្គ​សា​​ល​ក្រុម​ខ្ទើយ​នៅ​ក្រុង​លី​វើ​ភូល ​ដោយ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ កក្កដា ២០១២

Posted: 10 Jul 2012 12:49 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១០ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

វេជ្ជ​បណ្ឌិត​សិង្ហ​បុរី​ចែក​រំ​លែក​ចំណេះ​ដឹង និង​ពិ​គ្រោះ​ជំងឺរោគ​ស្ត្រី​ និង​មហា​រីក​

Posted: 10 Jul 2012 12:45 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​ការិយាល័យតំណាង​មន្ទីរ​ពេទ្យ​របស់ ParkwayHealth បាន​​អញ្ជើញ វេជ្ជបណ្ឌិតពីររូប​មក​ពីមន្ទីរ​ពេទ្យ​គ្លេនី​ហ្គល (Gleneagles Hospital) នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ផ្តល់​ការ​ពិគ្រោះពិភាក្សា និង​ចែក​រំលែក​ចំណេះ​ដឹងដល់​សា​ធារណ​ជនដោយឥត​គិត​ថ្លៃ​អំពី​ជំងឺ​រោគ​ស្ត្រី និងជំងឺមហារីក​កាល​ពីថ្ងៃ​ទី២ កក្កដា ២០១២ នៅមន្ទីរពេទ្យសម្ភពសោភា គឺ​លោក​វេជ្ជ​

កិច្ច​ប្រជុំព្រំដែន​​កម្ពុជា-​​វៀត​ណាម ​​ផ្ទៀង​ផ្ទាត់​​គំនូស​​ចម្ល។ង​ខ្សែ​បន្ទាត់​ព្រំ​ដែន

Posted: 10 Jul 2012 12:43 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ កិច្ចប្រជុំក្រុម​មន្ត្រី​គណៈ​កម្មាការព្រំដែនកម្ពុជា-វៀតណាមបាន​បើក​ហើយនៅព្រឹកថ្ងៃទី១០ កក្កដា ២០១២ ​នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរាជ​ធានីភ្នំពេញ ។ ប្រភពពីមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី​បានបង្ហើបឲ្យដឹងថា កិច្ចប្រជុំទ្វេភាគី​ដែល​ដឹក​នំាដោយលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិ​ការព្រំដែនកម្ពុជា ផ្តោតជាសំខាន់ទៅលើការ​ផ្ទៀងផ្ទាត់​គំនូសចម្លង​ខ្សែ​

ប្តី​-ប្រពន្ធ​2​នាក់​ត្រូវ​បាន​រថយន្ត​យីឌុប​ប្រល័យ​ជីវិត​បន្សល់​ទុក​កូន​ស្រី​អាយុ​ទើប​​3​ខែ​

Posted: 10 Jul 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តប៉ែ​លិន​​ ៖ គ្រោះថ្នាក់ចរាចរណ៍​​ដ៏​​រន្ធត់និង​អាណោច​អាធ័ម​បំផុត​​​បានកើតឡើង​ចំពោះក្រុមគ្រួសារ​មួយ ​ដែល​បង្ក​​ឡើងដោយ​រថយន្ត​មួយគ្រឿង​​បុក​​ម៉ូតូ​ពី​ក្រោយ​ បណ្តាល​​​ឱ្យ​២នាក់ប្តី​ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​ ដោយ​បន្សល់​ទុក​កូនស្រីម្នាក់អាយុ៣​ខែ។ ​ គ្រោះថ្នាក់​ចរាចរណ៍​​នេះ បានកើត​ឡើង​កាល​ពីវេលា​ម៉ោង​១១​​និង៤០​នាទី​​ព្រឹ​ក​​ថ្ងៃទី៨ កក្កដា ​តាម​បណ្តោយ​​​ផ្លូវជាតិ​លេខ​

លោក​អាណាន់​​បង្ហាញ​​ការផ្តួច​ផ្តើម​គំនិត​​មួយ​ចំពោះ​​​​​ប្រធានាធិបតី​​ស៊ីរី​

Posted: 10 Jul 2012 12:23 AM PDT

លោក​អាណាន់​​ពេល​​ជួប​ប្រធានា​​ធិបតី​ស៊ីរី​​
បេសកកជន​របស់​​សហគមន៍​អន្តរជាតិលោក​​​កូហ្វីអាណាន់​ ដែល​មក​​​​បំពេញ​ទស្សនកិច្ចនៅ​ស៊ីរីថ្លែង​​កាលពីថ្ងៃទី៩កក្កដា​ថា លោក​​បាន​​បង្ហាញ​​​ការផ្តួច​ផ្តើម​​គំនិត​​មួយ​ជូន​ចំពោះ​​​ប្រធានា​ធិបតីស៊ីរី​​លោក​បាចា​​អាល់អាសាដ​ ដើម្បី​សាក​ល្បង​បញ្ចប់​​អំពើ​ហិង្សាដោយ​បន្ត​ថាការផ្តួច​ផ្តើម​​​គំនិត​នេះ​នឹង​យកទៅ​​បង្ហាញ​​ដល់ពួកប្រឆាំង​ប្រដាប់​​​អាវុធ​ទៀត ។

ស៊ី​សូ​រ៉ា រិះ​គន់ ដេ​វីដ ហេ ដែល​អវត្ត​មាន​ក្នុង​ការ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន

Posted: 10 Jul 2012 12:21 AM PDT

កីឡាករ​អង់​គ្លេស​ឌី​រេក ស៊ី​សូ​រ៉ា ​
កីឡា​ករ​ប្រ​ដាល់​​អង់​​គ្លេស​​ដើម​​កំណើត​​ស៊ីម​​​បា​​វ៉េ​​បា​ន​រិះ​​គន់​​ដោយ​​ត្រង់​ៗ​ទៅ​លើ​កីឡាករ​មិត្ត​រួម​ជាតិ​ដេវីដ ហេ​ដែល​មិន​បាន​មក​ចូល​រួម​ក្នុង​សន្និសីទ​សារ​ព័ត​៌​មាន​ប្រ​កា​ស​ពី​ការ​ប្រ​កួត​របស់​ពួក​គេ​នៅ​ថ្ងៃ​សៅរ​៍សប្តាហ៍​ក្រោយ ។ ស៊ី​សូ​រ៉ា​បានហៅ​ដេវីដ ហេ​ថា ​ជាស្តេចល្ខោន​នៅ​មុន​ការ​ប្រ​កួត​ដែល​នឹង​ធ្វើ​នៅ​សង្វៀន Upton Park ។​ គេ​បាន​ធ្វើ​ការ​ទស្សន៍​ទាយ​ថា ៖«ដេវីដ ហេ​នឹង​ត្រូវ​

ជិះ​ម៉ូតូ​ជ្រែ​គ្នា​ទៅ​បុក​​​គូទ​រថយន្ត​​​កូរ៉េ​​អស់​សាំង​ចតលើ​ស្ពាន​​ព្រះ​មុនី​វង្ស​ថ្មី

Posted: 10 Jul 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​​២នាក់​​ជិះ​ម៉ូតូ​​​ជ្រែ​គ្នា​​​ជាមួួយ​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​​​ បាន​ជ្រុល​ទៅ​បុក​​​គូទ​រថយន្ត​​កូរ៉េ​ចំណុះ​២​តោន​ដឹក​​ឥដ្ឋ​ ដែល​អស់​សាំង​ហើយ​​បាន​​ចត​នៅ​លើ​ស្ពាន​​ព្រះ​មុនី​វង្ស​​ថ្មី​​បណ្តាល​​ឱ្យ​រង​របួស​​​២នាក់​ កាល​ពី​​វេលា​ម៉ោង​​១និង​៣០​នាទី​​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​​៩ កក្កដា ក្នុងសង្កាត់​​ចាក់​អង្រែ​លើ​​​ ខណ្ឌ​មានជ័យ ។ យុវជន​​ជិះ​ម៉ូតូ​​ជ្រែ​​ហើយ​ទៅ​បុក​គូទ​រថយន្ត​ ​ឈ្មោះ​​

ម្នាក់​ឆក់​ខ្សែ​ភ្លើង​ធ្លាក់​ពី​លើ​រន្ទា​ ម្នាក់​ទៀត​ឆក់​ឆេះ​ខ្លោច​ភ្លៅ​​ទាំង​ពីរ ​និង​រួញ​ប្រដាប់​ភេទ​

Posted: 10 Jul 2012 12:13 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​កណ្តាល ៖ ​លើក​ដែក​ថ្នាំង​អំពៅ​យក​ទៅ​ចាក់​ធ្នឹម​នៅ​ជាន់​ទី​មួយ​ប៉ះ​នឹង​ខ្សែ​កាប​ស្រាត​ បណ្តាល​ឱ្យ​ឆក់​ម្នាក់​ធ្លាក់​ពី​លើ​រន្ទា​កម្ពស់​២​ម៉ែត្រ និង​ម្នាក់​ទៀត​ឆក់​ឆេះខ្លោច​​សាច់​ភ្លៅ​ទាំងពីរ​ និង​ឆក់​រួញ​ប្រដាប់​ភេទ​ដែល​​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី៩​ កក្កដា នៅ​ផ្ទះ​កំពុង​សាង​សង់​ស្ថិត​ក្នុងភូមិ​​កំពង់​ចំលង ឃុំ​ព្រែក​តា​លាប់ ស្រុក​លើក​ដែក ។

ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Khmer Real Estate Cup 2012 បាន​ឈាន​ចូល​ដល់​វគ្គ​ 1/4​ ហើយ

Posted: 10 Jul 2012 12:12 AM PDT

ទិដ្ឋ​ភាព​ក្នុងការ​ប្រកួត​បាល់​ទាត់
រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ Khmer Real Estate Cup 2012 វគ្គ​ជម្រុះ​ពូល​ B ដែល​ទើប​តែ​បាន​បញ្ចប់​​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨ កក្កដា នៅ​លើ​ទី​លាន​ My Team ខណ្ឌ​សែន​សុខ ក្រុម​អូឡាំ​ពិក បើ​ទោះ​ជា​​យក​ឈ្នះ​លើ​ក្រុម Phama 2-1 ក្តី ក៏​នៅ​តែ​ចៀស​មិន​ផុត​ពី​ការ​ហាល​អាវ​ដូច​គ្នា​ ព្រោះ​ថា​​ការ​ប្រកួត​ទាំង​៦​លើក​កន្លង​មក​ ក្រុម​ទាំង​២​នេះ​មិន​អាច​​រក​

​មុខសញ្ញា​ចោរ​លួច​ចោរ​ឆក់​ពីរ​នាក់​ត្រូវ​ប៉ូលិស​​ខណ្ឌ​ចំការ​មន ចាប់​ខ្លួន​

Posted: 10 Jul 2012 12:00 AM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ មុខ​សញ្ញា​ចោរ​លួច​ចោរ​ឆក់​ពីរ​នាក់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ និង​នគរ​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​ចាប់​ខ្លួន​បញ្ជូន​មក​កាន់​​អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន កាល​ពី​ថ្ងៃទី​៧ និង៨ កក្កដា ​បន្ទាប់​​ពី​ពួក​គេ​​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ និង​ឆក់​ខ្សែ.កពី​អ្នក​ដំណើរ​ ដែល​សកម្ម​ភាព​​​ពួក​គេ​ប្រព្រឹត្ត​​​នៅ​កន្លែង​​ពីរ​

Cellcard បើ​ក​យុទ្ធ​នាការ​​ឱ្យ​តា​រា​​«សាក​ល្បង​​ប្រើ​ប្រាស់​»XG SAMSUNG POWER PACK

Posted: 10 Jul 2012 12:00 AM PDT

Cellcard បើ​ក​យុទ្ធ​នាការ​​ឱ្យ​តា​រា​​«សាក​ល្បង​​ប្រើ​ប្រាស់​»XG SAMSUNG POWER PACK
រាជធានីភ្នំពេញ​ ៖ Cellcard ដែលជា​ក្រុម​ហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បាន​បើកយុទ្ធនាការ​មួយ​ដែល​អនុញ្ញាត​ឲ្យតារា​ក្នុងស្រុក រួមមាន ពិធីករទូរទស្សន៍ MyTV តាប៊យ និងពិធីការិនីទូរទស្សន៍ CTN កញ្ញាជីជី សាក ល្បងប្រើប្រាស់ទូរស័ព្ទ XG Samsung Power Pack ដែលក្រុមហ៊ុនទើបនឹងបាន​ចេញលក់កាល​ពីពេលថ្មីៗនេះ ។

ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ត្រូវ​ឃាត​ករ​វាយ​សម្លាប់​​វះ​ពោះ​

Posted: 09 Jul 2012 11:48 PM PDT

ខេត្តកំពត ៖ ​សព​ស្ត្រី​​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​​ដោយ​ត្រូវ​ឃាតករ​​វាយ​សម្លាប់​វះ​ពោះ​កាល​ពី​វេលា​ម៉ោង​ជាង​៧​ព្រឹក​ថ្ងៃទី​១០ កក្កដា ​២០១២ ​ជិត​ព្រំ​ដែន​វៀតណាម ​ស្ថិតក្នុង​ភូមិ​ត្នោត ឃុំ​ត្នោង​ចុង​ស្រង់ ស្រុក​បន្ទាយ​មាស ។

ស្ត្រី​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ត្រូវរថយន្ត​​​មិន​ស្គាល់​​ម៉ាក​បុក​ស្លាប់​

Posted: 09 Jul 2012 11:45 PM PDT

សាក​សព​ស្ត្រី​រងគ្រោះ​ដែល​រថយន្ត​បុក​ស្លាប់​
ខេត្ត​ព្រះសីហនុ ៖ ស្ត្រីម្នាក់​មាន​សតិ​មិន​ប្រក្រតី បានស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍មួយបង្ក​ដោយ​រថយន្ត​មិន​ស្គាល់​​ម៉ាបើកបុក​ កាលពីវេលាម៉ោង​៤និង​៣០​នាទី​​ទៀប​ភ្លឺ ​ឈានចូល​ថ្ងៃទី៨ កក្កដា ​​នៅ​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​លេខ​៤ ​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​ ​លេខ​​១៦៦.​១៦៧ ​​ស្ថិត​​ក្នុង​ភូមិ​តានៃ​​ ឃុំ​ជើង​គោ ​ស្រុក​ព្រៃ​នប់។

នាង​អា​ហ្សា​រិន​កា​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក​ជា​ថ្មី​បន្ទាប់​ពី​ស៊េរី​ណា វី​លៀម​លើក​​ពាន Wimbledon

Posted: 09 Jul 2012 11:36 PM PDT

កីឡាការិនី​បេឡា​រុស​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​
នាង​​វិច​​តូ​រី​​យ៉ា អា​​ហ្សា​រិន​​កា​​បាន​​វិល​​មក​​កាន់​​តំណែង​​ជា​​កីឡា​​កា​រិ​នី​លំ​ដាប់​ទី​១​ពិភព​លោក​​ជា​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​សប្តា​ហ៍​នេះ ​បន្ទាប់​ពី​នាង​ស៊េរី​ណា វីលៀម​បំ​បាក់​នាងអា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​លើក​ពាន​ក្រប​ខណ្ឌធំ Wimbledon​ជា​លើក​ទី​៥ ។ការ​ប្រ​កួត​វគ្គ​ផ្តាច់​ព្រ័ត្រ Wimbledonកាល​ពី​ថ្ងៃ​សៅរ៍​​សប្តាហ៍​កន្លង​មក​ ប្រ​សិន​ជា​រែដ​វ៉ាន់​ស្កា​ឈ្នះ​នោះ ​នាងនឹង​ត្រូវ​ឡើង​ទៅ​​កាន់​តំណែង​ជា​

តុលាការ​​ធម្មនុញ្ញ​​ផ្តល់​សុពលភាព​ដល់​ការ​ដក​ប្រធានាធិបតីរូម៉ានី​

Posted: 09 Jul 2012 11:35 PM PDT

លោក​​បាសឺស្គូ​​
តុលាការ​ធម្មនុញ្ញ​​រូម៉ានី​​កាលពី​យប់​ថ្ងៃទី៩​កក្កដា បាន​ផ្តល់​សុពលភាព​ដល់​សេចក្តី​សម្រេច​ចិត្ត​របស់​​សភា​ដក​ហូត​តំណែង​ប្រធា​នា​ធិបតី​​លោក​ត្រាអុីយ៉ាន បាសឺស្គូ ដោយ​អះអាង​ថា ប្រធាន​ព្រឹទ្ធសភា​​លោក​គ្រីន​អាន​​តូ​ណឺស្គូ ត្រូវ​ឡើង​ធ្វើ​ប្រធានាធិបតី​​​ស្តីទី។​

ដោះ​លែង​អតីតរដ្ឋ​មន្ត្រីមហា​ផ្ទៃ​របស់​សាដាម​ ហ៊ូសេន​

Posted: 09 Jul 2012 11:32 PM PDT

អតីត​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​​អុីរ៉ាក់​
ប្រភព​មួយ​របស់ក្រសួង​យុត្តិធម៌​​​អុីរ៉ាក់​​រាយ​ការណ៍កាលពី​ថ្ងៃទី៩កក្កដា​ថា អាជ្ញាធរ​អុីរ៉ាក់​​បាន​ដោះ​​លែងអតីត​រដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​របស់​លោក​​សាដាម​ ហ៊ូសេន​ ។ លោក​​ហៃដាអាល់ សាអាឌី អ្នកនាំពាក្យ​របស់ក្រសួងយុត្តិធម៌​ថ្លែងថា លោកម៉ូហា​មូដឌីយ៉ាប​អាល់អាម៉េដរដ្ឋមន្ត្រីមហា​ផ្ទៃនៃ​អតីតរបប​លោក​សាដាម​ ហ៊ូសេន ​ត្រូវ​បាន​ដោះ​លែង​ក្រោយ​ជាប់គុក​អស់រយៈពេល​​៧ឆ្នាំមក ។​

លួច​ម៉ាស៊ីន​ត្រង់សឺន័រ​ប៉ះ​របស់ខូច​យកទៅជួសជុល​ម្ចាស់តាម​រកឃើញ​

Posted: 09 Jul 2012 11:30 PM PDT

ជន​ល្មើសត្រូវបានចាប់​ខ្លួន
ខេត្តរតនគិរី​ ៖ ជន​សង្ស័យ៣នាក់បាន​​ត្រូវ​​​សមត្ថកិច្ច​ប៉ូលិសបាន​លុង​​​សហការ​ជាមួយ​ប៉ូលិសសង្កាត់​​​ឡាបាន​សៀក​ ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​​ កាលពី​រសៀល​ថ្ងៃទី​២ កក្កដា ​ដោយ​ជាប់​​ចោទ​​ពីបទលួចម៉ាស៊ីន​ត្រង់សឺន័រ​១គ្រឿង​។ ជន​សង្ស័យទាំង៣​នាក់​​​នេះ​​មាន​១-ឈ្មោះញ៉ៃ សាម៉ុន ​ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត​ប្រាកដ ជាអ្នក​​​លួច​ មាន​ទី​លំនៅភូមិ​១ សង្កាត់​ឡាបាន​សៀក

កីឡា​ករ​អង់​គ្លេស Wiggins​ឈ្នះ​ដំណាក់​ទី​៩​និង​បន្ត​នាំ​មុខ​នៅ​លើ​តា​រាង​ថិរ​វេលា​សរុប​ប្រណាំង​កង់ Tour de France

Posted: 09 Jul 2012 11:27 PM PDT

្ញុំ​នោះ​ទេ ។ អ្វី​ដែល​សំ​ខាន់​គឺ​ការ​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​ »។​  ជ័យ​ជម្នះ​លើក​នេះ​ពិត​ជា​មាន​ន័យ​ខ្លាំង​​ណាស់​សម្រាប់​កីឡាករ Bradley Wiggins ដ្បិត​វា​បាន​ជួយឱ្យ​​រូប​គេ​​​សន្សំ​​ពិន្ទុ​បាន​គ្រប់​គ្រាន់​ដើម្បី​បន្ត​នាំ​មុខលើ​​តារាង​ពេល​វេលា​សរុប ។ ​សូម​បញ្ជាក់​ថា គឺ​កីឡាករ​អង់​គ្លេស​ Bradley Wiggins​នេះ​ហើយ​ដែល​បាន​ផ្តាច់​ចោល​ការ​នាំ​មុខ​ជាច្រើន​ដំ​ណាក់​របស់​​កីឡាករ​ស្វ៊ីស​ Fabian Cancellara​​ ​។​ ​​នៅ​លើ​តារាង​ពេល​វេលា​សរុប​​​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រណាំង​អស់​៩​ដំ​ណាក់​មក​នេះ​ ​​កីឡាករ​​​​ Bradley Wigginsបាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​គឺ​៣៩​ម៉ោង៩​នា​ទី​និង២០​​​​វិនាទី​នាំ​មុខ​កីឡាករ​​ការ​ពារ​​ជើង​ឯក​ Cadel Evans​ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង១នា​ទី​ និង​៥៣​​វិ​នា​ទី​ ​។​ចំណែក​កីឡាករអង់​គ្លេសChristopher Froomeរបស់​​​ក្រុម Sky Procycling ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​បាន​​​​ប្រើ​ថិរ​វេលា​ច្រើន​ជាង​២នា​ទី​និង​៧​​វិ​នា​ទី​ ។​​ សូម​បញ្ជាក់​ថា ​ការ​ប្រណាំងកម្ម​វិធី​ ​Tour de France​​ឆ្នាំ​នេះ​មាន​២១​​ដំណាក់​(រាប់​ទាំង​ដំ​ណាក់​ចាប់ផ្តើម​)​លើ​ចម្ងាយ​ផ្លូវ​សរុប​៣.៤៩៦​,៩​​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​១០​​​​​​​ដែល​ជា​ដំ​ណាក់បន្ត​​​មាន​ចម្ងាយ​ផ្លូវ១៩៤,៥​​​​​​​​​​​គីឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំងចាប់​​ចេញ​ដំ​ណើរ​​​ពី​ទី​ប្រជុំ​ជន​ ​Mâconភាគ​កណ្តាល​ប្រ​​ទេស​​បា​រាំង ​ឆ្ពោះ​ទៅ​កាន់​ទី​ប្រ​ជុំ​ជន​​ ​​Bellegarde-sur-Valserine​​ប្រ​ទេស​បា​រាំងភាគ​ខាង​​​​កើត​ ៕         Chhon_20120710_001_105(-01-02-កីឡាករអង់​គ្លេស​​​ Bradley Wiggins
Bradley Wiggins កីឡា​ករ​អ​ង់​​គ្លេស​​បាន​​ធ្វើ​​ឱ្យ​​អ្នក​​គាំ​​ទ្រ​​របស់​​ខ្លួន​​មាន​​​ក្តី​​រីក​​រាយ​​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះទាំង​​ដំ​​ណាក់​​ទី៩​​និង​ថែម​ទាំង​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​ទៀត​ផង​ ។ ការ​ប្រ​ណាំង​ដំ​ណាក់​សាក​ល្បង​ពេល​វេលា​ដែល​មាន​ចម្ងាយ​ផ្លូវ ៤១,៥​គី​ឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​​នៅ​​ទី​ក្រុង​ ​​Besançon​​ប្រ​ទេស​បា​រាំង​​​​កាល​ពី​ថ្ងៃ​ចន្ទ​ទី៩​​​កក្កដា​ ។​

គណបក្សកាន់​អំណាច​​ជប៉ុន​​បណ្តា​ញ​​​លោក​អុីជីរ៉ូ​ អូហ្សាវ៉ា​

Posted: 09 Jul 2012 11:23 PM PDT

លោក​អុីជីរ៉ូ​ អូហ្សាវ៉ា​
សារព័ត៌​មាន​ជប៉ុន​​រាយ​ការណ៍​ថា គណបក្ស​ប្រជាធិបតេយ្យ​​ជប៉ុន​PDJ ជាគណបក្ស​​កាន់​អំណាច​​បាន​សម្រេចកាលពី​​ថ្ងៃទី៩ កក្កដា​​ បណ្តាញ​​លោក​អុីជីរ៉ូ​ អូហ្សាវ៉ា និងសមាជិក​សភា ៣៦រូប​ទៀត​ដែល​បាន​ដាក់ពាក្យ​​សុំ​លាលែង​ដើម្បី​តវ៉ា​ប្រឆាំងនឹង​សំណើ​​​របស់​​​នាយករដ្ឋមន្ត្រី​លោក​យ៉ូស៊ីហុី​ កូណូដា លើការ​បន្ថែមពន្ធ​លើ​របស់ប្រើ​ប្រាស់​​​​ហូប​ចុក ។​

ចិន​​ប្រកាស​​ថា​នឹង​មិន​លក់​​ប្រជុំ​កោះ​​ឌីអាវយូឡើយ

Posted: 09 Jul 2012 11:21 PM PDT

ប្រជុំ​​​កោះ​ឌីអាវយូ​
អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការ​​បរទេស​​ចិន​ថ្លែងកាលពី​ថ្ងៃទី​៩​កក្កដាថា​ចិន​នឹង​មិន​លក់​ប្រជុំ​កោះ​​ឌីអាវ​យូ DIAOYU ​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងកើតឡើយ ។ ​អ្នកនាំពាក្យ​​រូបនេះ​​លោក​លីវ​វ៉ីមីន ក្នុង​ឱកាស​នៃសន្និសីទ​សារព័ត៌​មានមួយ​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តីថ្លែង​​ការណ៍​​​មួយ​កាលពីថ្ងៃទី៧ កក្កដា​កន្លងមក​នេះ​របស់​​នាយករដ្ឋ​មន្ត្រីជប៉ុន​លោក​យូស៊ី​ហុីកូណូដាដែល​ថា​​រដ្ឋាភិបាល​

ស្រី​ស្នេហ៍​ល្បួង​យក​ម៉ូតូ​​ទៅ​បាត់​ជិត​1​ខែ​ទើប​​ប្រគល់​​ឱ្យ​វិញ​

Posted: 09 Jul 2012 11:15 PM PDT

បុរស​ដែល​ស្រី​ស្នេហ៍​បោក​យក​ម៉ូតូ​
ក្រុង​ប៉ោយ​ប៉ែត​ ៖​​ ​បុរសជា​​ជាង​រថយន្ត​ម្នាក់​​បាន​​ចាញ់​បោក​ស្រី​ស្នេហ៍​​ល្បួង​យក​ម៉ូតូ​ទៅ​បាត់​អស់​រយៈ​ពេល​ជិត​១​ខែ​ និង​ទើប​តែ​ថ្មី​ៗ​នេះ​ស្រាប់​តែ​ឪពុក​ស្រី​ស្នេហ៍​រូប​ស្រស់​នោះ​យក​ម៉ូតូ​​មក​ប្រគល់​ឱ្យ​​វិញ ។ តាម​​​បុរស​ជា​ជាង​ជួស​ជុល​​រថយន្ត​ឈ្មោះ​តៃ ហេង អាយ​ុ៣១​ឆ្នាំ បាន​រៀប​រាប់​​​ថា ម៉ូតូរ​បស់​ខ្លួន​​ម៉ាក​ឌ្រីម​១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១២ ត្រូវ​​​បាន​ស្រី​ស្នេហ៍​ឈ្មោះ​ហៃ

ម៉ូតូ​បុក​ម៉ូតូ​លាន់​ដូច​រន្ទះ​របួស​ធ្ងន់​ ស្រាល​៥​នាក់​

Posted: 09 Jul 2012 11:13 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ពី​លិច​ទៅ​កើត​​ក្នុង​ល្បឿន​លឿន​ ហើយ​មានស​​ភាព​ស្រវឹង​ជោក​ជាំ​ផង​នោះ​ ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​​ទៅ​បុក​ចំពី​មុខ​ម៉ូតូ​អាយ​ខនដែល​ជិះ​ដោយ​ស្ត្រី​៣​នាក់ ពេញ​ទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ឌ្រីមសេ​១២៥ ​រង​របួស​ធ្ងន់​ម្នាក់ និងស្រាល​ម្នាក់ ។ ចំណែក​​ឯ​ភាគី​​ខាង​ស្ត្រី​អ្នក​បើក​​បរ​ម៉ូតូ​អាយខន​រង​របួស​ធ្ងន់​​ទាំង​៣​នាក់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​ ​នៅ​មន្ទីរពេទ្យ​

អេន​ចេលីណា ជោលី ៖ កូន​ៗ​គឺ​ជា​គន្លឹះ​នៃ​សុភមង្គល

Posted: 09 Jul 2012 11:08 PM PDT

នាង​អេន​ចេលីណា ជោលី ដឹក​ដៃ​កូន​
« សម្រាប់​ខ្ញុំ កូន​ៗ​គឺ​ជា​សុភមង្គលបំផុត​នៅ​ក្នុង​ឆាក​ជីវិត ជា​ជាង​ការ​ស្វែង​រក​កេរ្តិ៍​ឈ្មោះល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរ​ជាតិ​​ទៅ​ទៀត​ » ។ នេះ​ជា​សម្តី​របស់​តា​រា​ភាព​យន្ត​ហូ​លីវូដ វ័យ​៣៧​ឆ្នាំ នាង អេន​ចេលីណា ជោលី​​ ​ជា​ម្តាយ​ចិញ្ចឹម​កូន​ខ្មែរ​ម្នាក់​ឈ្មោះ​ម៉ាដុក ដែល​គេ​ហ​ទំព័រ​ឆាយ​ណា​ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០១២ ។ តា​រា​ភាព​យន្ត​ហូ​លីវូដ​ល្បី​ឈ្មោះលើ​ឆាក​អន្ត​រ​​ជាតិ​ទាំង​វិស័យ​សិល្បៈភាព​យន្ត ក៏​ដូច​ជា​កិច្ច​ការ​ងារ​សង្គម​នោះបាន​ឱ្យ​ដឹង​ទៀត​ថា វា​ជា​កិច្ច​ការ​ដ៏​ពិបាក​សម្រាប់​នាង​​ដែល​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ជា​ម្តាយ​​មើល​ថែ​កូន​ៗ​ និង​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ជីវិត​របស់​ពួក​គេ ប៉ុន្តែ​នាង​គិត​ថាមាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដូច្នេះ ។

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ចែកចាយ​និងប្រើ​ប្រាស់​គ្រឿងញៀន2​នាក់​

Posted: 09 Jul 2012 11:00 PM PDT

ក្រុម​ចែកចាយ​គ្រឿងញៀន​ដែល​ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​
ខេត្តសៀម​រាប​ ៖ សមត្ថកិច្ច​នគរ​បាល​​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចែក​ចាយ​​ និងប្រើប្រាស់​គ្រឿងញៀន​​​២នាក់​នៅកន្លែង​ផ្សេង​គ្នា​​​ កាលពី​រសៀល​​ថ្ងៃទី​៥ កក្កដា​ ​នៅ​ក្នុង​​ ភូមិ​សាលា​កំរើក​ និងភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ក្រុង​​​សៀម​រាប​ ។ ​​​លោក​វរសេនីយ៍​ទោ​ នន់ សុផា​ន្នី​ នាយ​ការិ​យា​​​ល័យ​ប្រ​ឆាំង​គ្រឿង​ញៀន​​ខេត្ត​​​ឱ្យ​ដឹងថា​ ទាំង​២​នាក់​នេះ​ ម្នាក់​ឈ្មោះ​រស់​ សេរី​វឌ្ឍនា​​ ភេទ​ប្រុស​ ​អាយុ​២១​ឆ្នាំ​ ជានិស្សិត​

ឌ្រីម​លែន​ឌ៍​​ផ្តល់​ជូន​កា​ដូ​យក្ស​​សម្រាប់​អតិ​ថិជន​នូវ​​ការ​ជិះ​ឧបករណ៍​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ​ទី​11 កក្កដា​

Posted: 09 Jul 2012 09:15 PM PDT

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃដែល​កក្រើក​នឹង​ត្រឡប់​មកវិញ​ទៀតហើយ ​​សម្រាប់​​អតិថិជន​ដែល​និយម​ចូលចិត្ត​មកទស្ស​នា និង​ជិះ​ឧបករណ៍​​កម្សាន្ត​នៅសួន​កម្សាន្ត​ទំនើប​ឌ្រីមលែ​នឌ៍ ​។ ឌ្រីមលែន​ឌ៍ផ្តល់ជូនកា​ដូយក្ស​សម្រាប់​អតិថិ​ជន​ទំាងអស់​នូវការជិះ​ឧបករណ៍​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃនិងគ្មាន​ដែនកំណត់​គ្រាន់តែ​ចំណាយ​ប្រា​ក់ ២.០០០​រៀលសម្រាប់​

កុមារ​កម្ពុជា​ ស្លាប់​កើន​ដល់​៦៤​នាក់ ហើយ​ដោយ​សារ​ជំងឺ​ថ្មីមេ​រោគ​ពោះវៀន និង​ផ្លូវ​ដង្ហើម​

Posted: 09 Jul 2012 09:01 PM PDT

កុមារ​កម្ពុជា​ដែល​ទទួល​រង​ជំងឺ​ថ្មីមេ​រោគ​ពោះវៀន និង​ផ្លូវ​ដង្ហើម​
មន្រ្តីសុខាភិបាលបាននិយថា ក្រសួងសុខា​ភិបាល​បាន​រកឃើញប្រភេទ​មេរោគដែល​បណ្តាល​ឲ្យកុមារកម្ពុជាស្លាប់​៦៤នាក់ហើយ។ វិទ្យា​ស្ថានជាតិប៉ាស្ទ័រ បានធ្វើតេស្ត​លើកុមារ​២៤​នាក់​រកឃើញថា កុមារ១៥នាក់មាន​ផ្ទុក​មេ​រោគម្យ៉ាងហៅថា មេរោគឆ្លងតាម​ពោះ​វៀន​ប្រភេទ៧១ (Enterovirus Type 71) ដែល​អាច​បង្កទៅជាជំងឺមាត់ ដៃ និងជើង ហើយក៏​អាច​បង្ក​ឲ្យកើតមានបញ្ហាប្រព័ន្ធ​ប្រសាទធ្ងន់ធ្ងរ ភាគច្រើនកើតទៅលើកុមារ និង​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រយៈ​​ពេល​លឿន​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!