Koh Santipheap Daily

Koh Santipheap Daily


ប្រុស​ប្រកែក​ស្រី​ប្រកាន់​​ប្តឹង​ចោទ​ថា ចាប់​នាង​ច្របាច់​សុដន់​​នៅតាម​ផ្លូវ​

Posted: 08 Jul 2012 12:53 AM PDT

យុវជន​ជាប់​ចោទ​​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​
ខេត្ត​កណ្តាល ៖ យុវជន​ម្នាក់​​ត្រូវបាន​ស្ត្រី​កូន​មួយ​ប្តឹង​ចោទ​​ប្រកាន់​​ថា បាន​ប្រព្រឹត្ត​​អំពើ​អាស​មក​លើ​រូប​រាង​កាយ​​របស់​គាត់​ដោយ​ចាប់​ឱប និង​ស្ទាប​​សុដន់​កាលពី​វេលា​ម៉ោង​៨​យប់​​ថ្ងៃទី​៧ កក្កដា ២០១២ ​នៅ​ចំណុច​ផ្លូវ​លំ​ក្បែរ​​ផ្ទះ ស្ថិត​ក្នុងភូមិ​ព្រែក​តាពៅ សង្កាត់​​ដើម​មៀន ​ក្រុង​តា​ខ្មៅ ។

ស៊ីរីៈ​​ លោក​អាណាន់​ទទួល​ស្គាល់​​ពីបរាជ័យ​

Posted: 08 Jul 2012 12:52 AM PDT

លោក​​កូហ្វី​អាណាន់​ 
បេសកជន​អន្តរជាតិលោក​កូហ្វីអាណាន់​ទទួល​ស្គាល់​ថា លោក​​​ពុំទទួល​បាន​​ជោគជ័យ​ឡើយ​ក្នុង​បេសកកម្ម​របស់​​លោក​​ដោយ​ផែន​ការ​របស់​​លោក​នៅតែជាក្រដាស​​ពុំ​បាន​ការ​ហើយ​​​អំពើ​ហិង្សា​​​នៅ​ស៊ីរី​​បន្ត​​កាន់​​​តែ​ខ្លាំង​ដោយ​នា​ថ្ងៃ​ទី៧ កក្កដា​ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​៦០​នាក់​​​ ។ លោក​​​បាន​ស្នើ​ឱ្យ​​អុីរ៉ង់​​​ដើរ​​តួនាទី​​សំខាន់​មួយ​ក្នុងដំណោះ​​ស្រាយ​វិបត្តិ​ដែរ​ ។

លោកអ៊ុង អឿន ​នាំ​យក​អំណោយ​​សម្តេច​តេជោ ​ចែក​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​

Posted: 08 Jul 2012 12:50 AM PDT

ការ​ចែក​អំណោយ​ដល់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​
ខេត្ត​បន្ទាយមានជ័យ ៖ ​ព្រឹក​ថ្ងៃទី​៧ កក្កដា ​២០១២ លោក​អ៊ុង ​អឿន ទី​ប្រឹក្សា​ផ្ទាល់​​​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ជាអភិ​បាល​ខេត្ត​ ​បាន​ដឹក​នាំ​ប្រតិភូ​​​មួយ​ក្រុម​​ចុះ​ជួប​សំណេះសំណាល​​ និង​នាំ​យក​អំណោយ​​របស់​សម្តេច​តេជោ ហ៊ុន សែន ​ទៅ​ប្រគល់​​ជូន​ក្រុម​ការ​ងារ​យុវ​ជន​ស្ម័គ្រ​ចិត្ត​របស់​សម្តេច​ដែល​កំពុង​បំពេញ​ភារ​កិច្ច​​ចុះវាស់​វែង​ដីធ្លី​ជូន​ប្រជា​​ពល​រដ្ឋ​នៅ​​ឃុំ​បន្ទាយ​

កីឡា​ករ​អេ​ស្ប៉ាញ​អា​ឡុន​សូ​នាំ​​មុខ​​បណ្តោះ​​អា​​សន្ន​​ប្រណាំង​រថ​យន្ត​ហ្វម​មូ​ឡា​វ័ន​នៅ​ប្រទេស​អង់​​គ្លេស​

Posted: 08 Jul 2012 12:49 AM PDT

កីឡាករ​អេស្ប៉ាញ​​អា​ឡុន​សូ​
កីឡា​ករ​​អេ​ស្ប៉ាញ​​ហ្វឺ​ណាន់​ដូ អា​ឡុន​​សូ​​​បាន​ធ្វើ​ឱ្យ​​មិត្ត​​រួម​ក្រុម​ Farrari​របស់​គេ​ទទួល​បាន​ភាព​រីក​រាយ​​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​​​​​ប្រណាំង​រថយន្តប្រភេទ​ហ្វមមូឡាវ័ន​​កម្ម​វិធី​ British Grand Prix​នៅទីលាន​ប្រណាំង​​ Silverstone circuit ​​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី​៧ខែកក្ក​ដា​កន្លង​ម​ក​នេះ​ ។​

ចែក​រង្វាន់​​សិស្ស​ពូកែ សិស្ស​ក្រីក្រ ​សិស្ស​គ-ថ្លង់ និង​​លោក​គ្រូ អ្នក​គ្រូ​២៣៥​នាក់​

Posted: 08 Jul 2012 12:48 AM PDT

ការ​រង្វាន់​ដល់​សិស្ស​ពូកែ និង​សិស្ស​ក្រីក្រ​
ខេត្ត​កំពង់ចាម​ ៖ ​សាលា​បឋម​សិក្សា​-អនុ​វិទ្យា​ល័យ​ទួល​ថ្ម ស្ថិត​នៅ​ភូមិ​ទី​៦ សង្កាត់​វាល​វង់ ក្រុងកំពង់ចាម ​នា​ព្រឹក​ថ្ងៃទី​៧ កក្កដា ២០១២ ​បាន​រៀបចំពិធី​ចែក​រង្វាន់​​សិស្ស​ពូកែ ​សិស្ស​ជួប​ការ​លំបាក និង​សិស្ស​គ-ថ្លង់​ ព្រម​ទាំង​លោក​គ្រូអ្នក​គ្រូចំនួន​២៣៥​នាក់ ប្រចាំ​ឆ្នាំ សិក្សា​២០១១-២០១២ ​ក្រោម​អធិបតី​ភាព​លោក​ខែក សំអុន ​តំណាង​រាស្ត្រ​មណ្ឌល​​កំពង់​ចាម ​និង​លោក​ស្រី និង​មាន​ការ​អញ្ជើញ​ចូល​រួម​

​​ផ្សារហ៊ុន​​​អាស៊ី​​ធ្លាក់​ចុះ​​ទៀត​ហើយ ​បើ​ទោះ​​បីជា​មាន​​ការ​កាត់​​បន្ថយ​អត្រា​​​ការ​ប្រាក់​​ក៏​ដោយ

Posted: 08 Jul 2012 12:41 AM PDT

​ផ្សារ​ហ៊ុន​អាស៊ី​​​ធ្លាក់​ចុះ​ទៀត​​ហើយ កាល​ពី​​ថ្ងៃ​​សុក្រ សប្តាហ៍​​​មុន​ បើ​ទោះ​​​បី​​​ជា​មាន​វិធាន​​​កា​​រ​នានា​​​របស់ធនា​គារ​​កណ្តាល​ចិន​ និង​អឺ​រ៉ុប​​ក៏​ដោយ​ ។ សន្ទស្ស​ន៍​នៅ​ផ្សារ​ហ៊ុន Nikkei 225​ ​របស់​ជប៉ុន​​ធ្លាក់​​​​ចុះ​​០,៣៦%​​មក​​នៅ​​៩០៤៧,៤៦ ។ ​ក្រុម​ហ៊ុន​​ផលិត​កាមេរ៉ា Canon ​ទទួល​បាន​​​៣១​%​ ​នៅ​ក្នុង​​​ការ​លក់​​​នៅ​អឺ​រ៉ុប​​ធ្លាក់​ចុះ​​​​៣%​ និង​នៅ​ហុង​កុង​​ធ្លាក់​​​ចុះ​០,៣៣%​មក​នៅ​​​១៩៧៤៣,៩២​​ ខណៈ​

ប្រាក់​ចំណូល​​ក្រុម​ហ៊ុន Samsung​ កើ​ន​ឡើង​​នៅ​ក្នុង​ត្រី​មាស​​ទី​​២

Posted: 08 Jul 2012 12:39 AM PDT

​​ក្រុម​ហ៊ុ​ន Samsung ​បញ្ចេញ​​​ឱ្យ​ដឹង​​ពី​ប្រាក់​​​ចំណូល​​​ដែល​​ទទួល​បាន​​ពី​ការ​លក់​​​របស់​ផលិត​ផល​​ខ្លួន​​រហូត​ដល់​​ទៅ​​​៦,៧​លាន​​លាន​​​​វ៉ុន ​នៅ​ក្នុង​ត្រី​មាស​​ទី​​២​នេះ ។ ចំណូល​​​នេះវា​បាន​​កើ​នឡើង​​ច្រើន​ជាង​ត្រី​មាស​ទី​១ ដែល​ទទួល​​​បាន​តែ​​៥,៨៥​លាន​លាន​វ៉ុន​​​ប៉ុណ្ណោះ ។

ប្រេង​ឆៅ​​ធ្លាក់​ថ្លៃ​នៅ​​ជិត​​​៨៧​​​ដុល្លារ​ក្នុង​​១​​បា​រ៉ែល​​ មុន​ពេល​​កិច្ច​ប្រជុំ​​​នៅ​ធនា​គារ​​កណ្តាល​​អឺ​រ៉ុប​​មក​ដល់

Posted: 08 Jul 2012 12:38 AM PDT

ប្រេង​ឆៅ​ធ្លាក់​​ថ្លៃ​នៅ​​ជិត​​​៨៧​​ដុល្លារ​​ក្នុង​១បា​រ៉ែល​​នៅ​អាស៊ី​ កាលពី​​ថ្ងៃ​​ព្រហស្បតិ៍​​ ​ខណៈ​ដែល​​​ក្រុម​វិនិ​យោគ​​ិន​​នាំ​គ្នា​រង់​​​ចាំ​ការ​ជួ​​ប​ប្រជុំ​​​របស់​ធនាគារ​​​កណ្តាល​​អឺ​រ៉ុប​​ ដើម្បី​ចាត់​វិធាន​ការ​​លើក​ស្ទួយ​​​កំណើន​សេដ្ឋ​កិច្ច​​ ។ ​សេចក្តី​រាយ​ការណ៍​​​បាន​​ឱ្យ​ដឹងថា ​ប្រេ​ង​ឆៅ​​នៅ​ទី​ក្រុង New York​​ ធ្លាក់​​​​ថ្លៃ​​៦៤​​​សេន​​​ មក​​នៅ​​៨៧​ដុល្លារ​​ក្នុង​​១​បារ៉ែល ដែល​កាល​​ពី​ថ្ងៃអង្គារ​ កើន​​​៣,៩២​ដុល្លារ ​មក​​នៅ​​

ឱន​ភាព​​ពាណិជ្ជ​កម្ម​​​ប្រទេស​​អូ​ស្ត្រា​លី​កើ​នឡើង​​ខ្លាំង​ក្នុង​​ខែ​ឧស​ភា

Posted: 08 Jul 2012 12:37 AM PDT

យោង​​តាម​ការិយា​ល័យ​​​ស្ថិតិអូ​ស្ត្រា​លី​​បាន​បង្ហាញ​​​ថា ឱន​ភាព​​ពាណិជ្ជ​កម្ម​​ប្រទេស​អូ​ស្ត្រា​លី​​កើន​ឡើង​​ខ្លាំង​ខុស​​ពី​ការ​រំពឹង​ទុក​​​​ ដោយ​​កា​ល​​ពី​ខែ​​ឧសភា ​​សមតុល្យ​​​ទំនិញ​​ និង​សេវា​កម្ម​​មាន​ឱន​ភាព​​ប្រមាណ​​​​ជា​​​​២៨៥​លាន​ដុល្លារអូស្ត្រា​លី​ ​ខណៈដែល​​កាល​ពី​ខែ​​​មេសា ​​កើ​ន​​ឡើង​​តែ​​​២៥៩​លាន​​​ដុល្លារ​​​ប៉ុណ្ណោះ ​។

ក្រុម​ហ៊ុន Apple ​គ្រោង​​ផលិត​កុំ​ព្យូទ័រ Tablet ដែល​មាន​អេ​ក្រង់​​តូច​ជាង​​​​ ipad

Posted: 08 Jul 2012 12:36 AM PDT

ក្រុម​ហ៊ុន Apple ​ ​គ្រោង​​ផលិត​កុំ​ព្យូ​ទ័រ Tablet​​ ដែល​​មាន​​អេក្រង់​តូច​​​ជាង ipad ។ តាម​​​គម្រោង​​អេ​ក្រង់​​​ Tablet ថ្មី​នេះ​​មាន​ទំហំ​​៨​អីុង ​ខណៈដែល​អេ​ក្រង់​​របស់ ipad​​ ជា​ទូ​ទៅ​​​មាន​ទំហំ​​​​៩,៧​អ៊ីង ។

រដ្ឋា​ភិបាល​អ៊ីតាលី​ គ្រោង​​កាត់បន្ថយ​ប្រាក់​ចំណាយ​26.000​លាន​អឺរ៉ូ​រយៈ​ពេល​3​ឆ្នាំ​

Posted: 08 Jul 2012 12:29 AM PDT

រដ្ឋា​ភិបាល​អ៊ីតាលី​ គ្រោង​​កាត់បន្ថយ​ប្រាក់​ចំណាយ​26.000​លាន​អឺរ៉ូ​រយៈ​ពេល​3​ឆ្នាំ​
AFP ផ្សាយ​ឱ្យដឹងថា​​ រដ្ឋាភិបាល​អីុតាលី​បាន​យល់​ស្រប​លើ​បទ​ដ្ឋាន​កាត់​បន្ថយ​ការ​ចំណាយ​​សាធារណៈ​ឱ្យ​បាន​២៦.០០០​ លាន​អឺរ៉ូ​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​ខាងមុខ​ រួម​ទាំង​កាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​ផង​ដែរ​ ។​លោក​ម៉ា​រី​យ៉ូ ម៉ុន​ទី​ នាយក​រដ្ឋ​មន្ត្រី​របស់​អីុតាលី​ថ្លែងថា​ «​ថវិកា​ដែល​គ្រោង​សន្សំ​សំចៃ​តាម​បទ​ដ្ឋាន​នេះ​មាន​ប្រហែល​​៤,៥​ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០១២​ ,​១០.៥០០លាន​

ដំណឹង​ជ្រើស​រើស​បុគ្គ​លិក​កែ​សម្រួល​អត្ថ​បទ​

Posted: 08 Jul 2012 12:22 AM PDT

ក្រុម​ហ៊ុន​យើង​ខ្ញុំ​ត្រូវ​​ការ​ជ្រើស​រើស​​បុគ្គ​លិក៖ -ផ្នែកកែ​សម្រួល​អត្ថ​បទ​ព័ត៌​មាន​​ និង​ឯក​សារ​ផ្សេងៗ

Samsung បើក​សម្ពោធ​ហាង​ទំនើប​សាម​សុង​សៀង​​លីន​

Posted: 08 Jul 2012 12:21 AM PDT

រាជធានីភ្នំពេញ ៖ ​នៅថ្ងៃទី​៧ កក្កដា ២០១២ ​នេះ​ក្រុម​ហ៊ុន Samsung ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​​ហាង​ទំនើប​ Samsung ​សៀង​លីន ប្រចាំ​​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា សៀង​លីន តាម​បណ្តោយ​មហា​វិថី​​ព្រះសីហនុ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​​គ្រប់​ជាន់​ថ្នាក់​​របស់ Samsung គណៈ​គ្រប់​គ្រង​​ហាង​ទំនើប​​សាមសុង​សៀងលីន ​ហាង​ចែក​ចាយ​​ប​ន្ត​ព្រម​ទាំង​​​ក្រុម​អ្នក​​សារ​ព័ត៌​មាន​សរុប​​ប្រមាណ​៦០​នាក់។

​ក្រុម​ក្មេង​ទំនើង​ផឹក​ស៊ី​​ស្រវឹង​វាយ​គ្នា​ក្នុង​អាហា​រ​ដ្ឋាន​ «ម្លប់​ដើម​អំពិល​​ស្រី​អៃ» សមត្ថ​កិច្ច​​ឃាត់​ខ្លួន​បាន​៨​នាក់

Posted: 08 Jul 2012 12:17 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​ខាង​មុខ​ហាង​
​ខេត្ត​បាត់​ដំបង​ ៖ ក្រុម​ក្មេង​ទំនើង​​២​​ក្រុម​​បើក​ឆាក​ប្រយុទ្ធ​គ្នាយ៉ាង​ឃោរ​ឃៅ​​ពេល​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​​ភ្នែក​ក្នុង​អាហា​រ​ដ្ឋាន​មួយ​កន្លែង​ស្ថិត​​ក្នុង​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ​​ក្រុង​បាត់​ដំបង​ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៧ កក្កដា ​ដែល​នាំ​ឱ្យ​ភាគី​​ទាំង​២​រង​របួស​ដូច​គ្នា ហើយ​មនុស្ស​​ចំនួន​៨​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​នាំ​យក​ទៅ​​​​សួរនាំនៅ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត ។

រ៉ូណាល់​ដូ បណ្តើរ​គូ​ដណ្តឹង​ទៅ​កម្សាន្ត​នៅ​ប្រទេស​បារាំង​

Posted: 08 Jul 2012 12:13 AM PDT

រ៉ូណាល់​ដូ បណ្តើរ​គូ​ដណ្តឹង​ទៅ​កម្សាន្ត​នៅ​ប្រទេស​បារាំង​
កីឡា​ករ​គ្រីស្ទៀណូ រ៉ូណាល់​ដូ ខ្សែ​បម្រើ​​ក្លិប​ Real Madrid បាន​ចំណាយ​ពេល​ក្រោយ​ជ្រុះ​ចេញ​ពី​ជុំ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​យូរ៉ូ​២០១២ ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ កាល​ពី​សប្តាហ៍​កន្ល​ង​មក ​បណ្តើរ​នាង​អីុរីណា សេក តារា​​បង្ហាញ​ម៉ូដ​ជន​ជាតិ​​រុស្ស៊ី ដើរ​លម្ហែ​កាយ​ក្នុង​ទី​ក្រុង​សង់​ត្រូប៉េ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ។

វ្ល៉ា​ឌី​មៀ​ឃ្លីត​ស្កូ​រក្សា​បាន​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក​3​ស្ថា​ប័ន​របស់​ខ្លួន​បន្ទាប់​ពី​បំបាក់​កី​ឡា​ក​រ​អា​មេ​រិក​ថំសុន​ឱ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​6

Posted: 08 Jul 2012 12:08 AM PDT

ការ​ប្រ​កួត​រវាង​វ្ល៉ា​ឌី​មៀ-បង្គោល​ក្រ​ហម-​និង​តូ​នី ថំ​សុន
កី​ឡា​ករ​​ប្រ​ដាល់​​អ៊ុយ​​ក្រែន ​វ្ល៉ា​​ឌី​មៀ ឃ្លីត​​ស្កូ​​រក្សា​​បាន​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិ​ភព​លោក​ស្ថា​ប័ន WBA, IBF​និង WBO​របស់​ខ្លួន ​បន្ទាប់​ពីបំ​បាក់​កីឡាករ​អា​មេរិក​ តូ​នី ​ថំសុន​​ ឱ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​៦ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​ពហុ​កីឡដ្ឋា​ន​បាល់​ទាត់ Stade de Suisse​ស្ថិត​ក្នុង​ទី​ក្រុង Bern ​ប្រ​ទេស​ស្វ៊ីស​ កាល​ពី​រាត្រី​ថ្ងៃ​សៅ​រ៍​ទី​៧​កក្ក​ដា​កន្លង​មក​នេះ ។​

បើក​​​ការ​ប្រកួត​​​បាល់​ទាត់​​យុវជន​​អាយុ​ក្រោម​​​13ឆ្នាំ​​ លើក​ទី​​3 ឆ្នាំ​​2012

Posted: 08 Jul 2012 12:07 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីបើក​​​ការ​ប្រកួត​​​បាល់​ទាត់​​យុវជន​​អាយុ​ក្រោម​​​13ឆ្នាំ​​ លើក​ទី​​3 ឆ្នាំ​​2012
ខេត្ត​តា​កែវ​ ៖ ការ​ប្រកួត​​​បាល់​ទាត់​យុវជន​​​អាយុ​ក្រោម​​១៣​ឆ្នាំ លើក​ទី​៣ ឆ្នាំ​​២០១២​ បាន​ចាប់​ផ្តើម​​ជា​ផ្លូវ​ការ​​​ហើយ​កាល​ពីថ្ងៃ​​ទី​​៧ កក្ក​ដា ​ឆ្នាំ​​២០១២​ នៅ​​មជ្ឈ​មណ្ឌល​​បាល់​ទាត់​ជាតិ​​​បាទី ស្ថិត​​នៅ​ស្រុក​​បាទី​ ខេត្ត​តា​កែវ ។ ​​ពិធី​បើក​​កា​រ​ប្រកួត​​បាល់ទាត់​​​យុវជន​​​អាយុ​ក្រោម​អាយុ​​១៣​ឆ្នាំ​​​ខាង​លើ​នេះ​បាន​​​ការ​អញ្ជើញ​​ចូល​រួម​​​ពី​លោក​​នាយ​ឧត្តម​សេនីយ៍​​​សៅ​ សុខា ​អគ្គ​មេ​បញ្ជា​ការ​​រង​នៃ​​កង​

សភា​រូម៉ានី ដក​ហូត​តំណែង​ប្រធានាធិបតី​

Posted: 07 Jul 2012 11:54 PM PDT

ប្រធានាធិបតី​​​ត្រូវដក​​ហូតតំណែង
សភារូម៉ានី​​កាលពីថ្ងៃទី​៦ កក្កដាកន្លង​មក​នេះបាន​​បោះឆ្នោត​​ដោយសំឡេង២៥៦​ទល់​​នឹង១១៤​ដកហូតតំណែង​ប្រធានាធិបតី​ពី​លោក​ TRAIAN BASESCU ។​​សភា​​រូម៉ានី​ ក៏​សម្រេចផងដែរ​​រៀបចំ​ការ​បោះ​ប្រជាមតិ​មួយ​លើ​ការ​ទម្លាក់​ប្រធានាធិបតី​នា​ថ្ងៃទី២៩ កក្កដា​។ យោងតាម​​រដ្ឋធម្មនុញ្ញ​របស់​​ប្រទេស​​ ប្រសិន​បើ​ប្រធានាធិបតី​​ត្រូវ​ដក​ហូត​តំណែង​ ការ​បោះ​​ប្រជាមតិ​មួយ​ត្រូវ​រៀបចំ​ធ្វើ

រថយន្ត​​សាំង​យ៉ុង​១២​កៅអី​ដឹក​មនុស្ស​​ពេញ​​ត្រូវ​រថយន្ត​ក្រុង​​បុក​ពី​ក្រោយ​ក្រឡាប់​​ធ្លាក់​​ផ្លូវនៅ​ម្តុំ​ចំណោត​យាយ​ម៉ៅ​

Posted: 07 Jul 2012 11:53 PM PDT

ខេត្ត​​កំពង់​ស្ពឺ ៖ ​តាម​ប្រភពព័ត៌​មាន​​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​សាំង​យ៉ុង​ប្រភេទ​ទួរីស​​១២​កៅអី​ត្រូវ​​រថយន្ត​ក្រុង​ប្រភេទ​ធំ​​បុក​ពីក្រោយ​ បណ្តាល​ឱ្យ​​រថយន្ត​សាំងយ៉ុង​ក្រឡាប់​ធ្លាក់​ផ្លូវចូល​ជំរាល​ជ្រោះ​​នៅ​ម្តុំ​ចំណោត​យាយម៉ៅ ផ្លូវ​ជាតិ​លេខ​៤ ស្ថិតក្នុងភូមិ​១ ​សង្កាត់​លេខ​៣ ក្រុងព្រះ​សីហនុ ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ម្នាក់​ និង​​រង​របួស

កី​ឡា​ករ​អង់​គ្លេស Froome​ឈ្នះ​ដំណាក់​ទី​7​ប្រណាំង​កង់ Tour de France លើក​ទី​99​នៅ​បារាំង

Posted: 07 Jul 2012 11:51 PM PDT

កីឡាករអង់​គ្លេស​ Christopher Froome
ទន្ទឹម​​នឹង​​ការ​​កាត់​ផ្តាច់​​ការ​​នាំ​​មុខ​​នៅ​​លើ​​តា​រាង​​ថិរ​​វេលា​សរុប​ជា​បន្ត​បន្ទាប់​គ្នា​​របស់​កីឡាករ​ស្វ៊ីស Fabian Cancellara ពី​សំ​ណាក់​កីឡាករ​មិត្ត​រួម​ជាតិ Bradley Wiggins កីឡាករ​Christopher Froomeបាន​យក​ឈ្នះ​ដំ​​ណាក់​​ទី​៧​ដែល​មាន​ចម្ងាយ​ផ្លូវ​១៩៩​គី​ឡូ​ម៉ែត្រ​នៅ​ទី​ក្រុង La Planche des Belles Filles ប្រ​ទេស​បា​រាំង​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៧​កក្កដា​ ។​

បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រនៅលីប៊ី​ក្រោយ​របប​កាដាហ្វី​

Posted: 07 Jul 2012 11:48 PM PDT

ក្នុង​​ការិយាល័យ​បោះឆ្នោត​មួយ
ពលរដ្ឋលីប៊ីកាលពី​ថ្ងៃទី​៧​កក្កដា​បាន​នាំគ្នា​ទៅបោះ​ឆ្នោត​ដើម្បីជ្រើសរើសសភា​ធមនុញ្ញ​ថ្មី​មួយដែល​ការ​បោះឆ្នោត​នោះ​ចាត់ទុកថាជា​ជំហាន​ដ៏​​សំខាន់​មួយ​ក្នុង​មាគ៌ា​នៃលទ្ធិ​ប្រជាធិប​តេយ្យ​ចាប់តាំងពី​ការ​ផ្តួល​រំលំ​​អតីត​របប​​លោក​​មូអាម៉ា​ កាដាហ្វី ដែល​បញ្ចប់​​សង្គ្រាម​ស៊ីវិលរយៈ​ពេល​​ជាច្រើន​ខែមក ។ ​ចាប់ពី​​ម៉ោង៨ព្រឹក​ម៉ោងក្នុង​ស្រុក​ទៅ ​ពួក​អ្នកបោះឆ្នោត​បាន​ចូល​ទៅ​​បោះ​

រថយន្ត​​ហ៊ីយ៉ាន់​ដាយ​ដាច់​កាប៉ែន​​ជាន់​ហ្វ្រាំង​​អត់​ស៊ី​ជ្រុល​ទៅ​បុក​រះ​​រថយន្ត​៣គ្រឿង

Posted: 07 Jul 2012 11:47 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ចំណុះ​៥​​តោន ពណ៌ស ​ដាច់​កាប៉ែន​​ជាន់​ហ្វ្រាំង​​អត់​ស៊ី​ជ្រុល​ទៅ​បុក​គូទ​​រថយន្ត​ស្តារិក​ក្រពឹត​គូទ​ រួច​ក៏​​ទៅ​បុក​រថយន្ត​​កូរ៉េ​១,៥តោនដាច់​ទ្វារ​​ចំហៀង​ខាង​ស្តាំ ហើយ​បន្ត​បុក​គូទ​​រថយន្ត​ក្រុង​​២៥​កៅអី​ បណ្តាល​ឱ្យ​ក្រពឹត​​កាង​ក្រោយ ។ ​ឧប្បត្តិ​ហេតុនេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀ​លថ្ងៃទី​៦ ​កក្កដា ​​លើ​កំណាត់​ផ្លូវ​លេខ​​២៧១ ​កែង​ផ្លូវ​លេខ​៣៧១ ​​នៅ​ទល់​

បររទេះ​ទៅស្រែ​ជាន់​មីន​តោន​​ផ្ទុះ​ស្លាប់​១ របួស​ស្រាល​១ និង​គោ​ងាប់​២​ក្បាល​

Posted: 07 Jul 2012 11:44 PM PDT

ជន​​រងគ្រោះ​កំពុង​ត្រូវ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​
ខេត្តឧត្តរ​មានជ័យ ៖ កាក​សំណល់​ដែល​សេស​សល់​ពី​សម័យ​សង្គ្រាម​ត្រូវបាន​ផ្ទុះ​ឆក់​យក​ជីវិត​បុរស​ម្នាក់​​ស្លាប់​ចោល​ប្រពន្ធ​ និង​កូន​៣​នាក់ ​និង​មនុស្ស​ម្នាក់​​ទៀត​រង​របួស​ស្រាល​​ ហើយ​​គោ​២​ក្បាល​​ត្រូវ​បាន​ងាប់​​ក្នុង​ហេតុ​ការណ៍​បររទេះ​ទៅ​ស្រែ​គោ​ជាន់​ចំ​មីន​តោន​នៅ​ចំណុច​​ព្រៃ​ស្រឡៅ​ខាង​លិច​អូរ​ទាល់ ស្ថិត​ក្នុង​ភូមិ​ទំនប់​ថ្មី ​ឃុំ​ត្រពាំង​តាវ ​ស្រុក​អន្លង់​វែង ​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​​ថ្ងៃទី​៧ កក្កដា ​ឆ្នាំ ២០១២ ។

កិច្ច​ប្រជុំ​​​ឧត្តម​មន្ត្រី​​អាស៊ាន-ចិន​ ពិភាក្សា​​ក្តៅគគុក​លើជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 07 Jul 2012 11:37 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ កិច្ចប្រជុំក្រៅផ្លូវការ​រវាងឧត្តមមន្ត្រីអាស៊ាន និងចិន បានធ្វើ​ឡើង​នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នា​ព្រឹកថ្ងៃអាទិត្យ ទី៩ កក្កដា ឆ្នាំ២០១២ ដើម្បី​ពិភាក្សាលើសេចក្តីព្រាងក្រមប្រតិបត្តិស្តីពីសមុទ្រ​ចិនខាងត្បូង COC ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ​បានធ្វើឡើង​បន្ទាប់ពីក្រុមឧត្តមមន្ត្រីអាស៊ានបានពិភាក្សា​ផ្ទៃក្នុងចប់ហើយលើសេចក្តីព្រាងក្រម​ប្រតិ​

អាជ្ញា​ធរ​រៀបចំ​ពិធី​ខួប​៤​​ឆ្នាំ នៃ​ការ​ចុះ​ប្រាសាទ​ព្រះវិហារ ​ក្នុង​​បញ្ជី​បេតិក​ភណ្ឌ​​ពិភព​លោក​

Posted: 07 Jul 2012 11:26 PM PDT

ទិដ្ឋ​ភាព​នៅ​ប្រាសាទ​ព្រះវិហារ​
ខេត្ត​ព្រះវិហារ ៖ អាជ្ញា​ធរ​ខេត្ត ​នឹង​រៀបចំ​ពិធី​អធិក​អធម​​​មួយ​គម្រប់​ខួប​៤ ​ឆ្នាំ​​នៃ​​ការ​ចុះ​ប្រាសាទព្រះវិហារ ក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​​​ថ្ងៃទី​៧ កក្កដា ២០០៨ ៧ កក្កដា ២០១២ ​នៅ​ថ្ងៃទី​​១៨ កក្កដា ​២០១២ ​ខាង​មុខ​​នេះ ​ដែល​នឹង​​គេ​ប្រារព្ធឡើង​នៅ​លើ​កំពូល​​ភ្នំដង​រែក​នៅ​ក្នុង​បរិវេណ​​ប្រាសាទ​ព្រះ​វិហារ ចំណុច​គោ​បុរៈ ទី​៥ ក្បែរ​ដង​ទង់​ជាតិ​៣។ ​

​ជិះម៉ូតូ​ត្រឡប់​​មកពីទិញ​ស្រា​​លឿន​​ពេក​ទៅ​បុករទេះ​​លក់ប្រហិត​​ក្រឡាប់​របួស​ ប្រុស​២​នាក់ ​និងស្ត្រី​​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់

Posted: 07 Jul 2012 11:13 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ​មនុស្ស៣​នាក់រង​របួស​ធ្ងន់ ​​ប្រុស​២​នាក់ និង​ស្ត្រី​មាន​​ផ្ទៃ​ពោះ​៦​ខែម្នាក់ ​ខណៈ​​​ពេល​ជិះ​​ម៉ូតូ​ត្រឡប់​មក​ពីទិញ​ស្រា​​លឿន​ពេក ជ្រុល​ទៅ​បុករ​ទេះ​​លក់​បុកល្ហុង​ និង​​​ប្រហិត​​ជិះ​ពីរនាក់ប្តី​​ប្រពន្ធ បណ្តាល​ឱ្យ​ក្រឡាប់​​រទេះគង​លើ​​រនាំង​ដែក​ កាលពីវេលា​ម៉ោង៨ ​និង​១០​នាទី​យប់​ថ្ងៃទី៦ កក្កដា ​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី​​ ស្ថិត​ក្នុង​ភូមិ​​ប៉ប្រកខាង​ជើង សង្កាត់​​

ក្របី​៦​ក្បាល​វង្វេង​​ម្ចាស់ ខណៈ​​ក្រុមចោរ​​​​កៀង​បំរុង​​ឡើង​ឡាន​ តែសមត្ថ​កិច្ច​​ស្ទាក់ទាន់

Posted: 07 Jul 2012 11:07 PM PDT

ក្របី​ដែល​ចោរ​បំរុង​​លួច​យក​ទៅ
ខេត្តពោធិ៍សាត់ ៖ ​ ក្របី​​​ចំនួន៦​ក្បាល កំពុង​តែ​វង្វេង​​​ម្ចាស់ ​និង​វង្វេង​​ទឹកដី​ ដោយ​សារ​ក្រុមចោរ​​​កៀង​​​បំរុង​ឡើង​ឡាន ​តែ​បាន​សមត្ថ​​​​កិច្ច​ស្ទាក់ចាប់​​ទាន់​ពេល​​វេលា កាលពី​ថ្ងៃទី៦ ​កក្កដា ២០១២ ​វេលាម៉ោង​១០ ​និង​៣០​នាទី​​យប់ នៅភូមិ​​ធ្លាអំពិល ​ឃុំស្រែ​ស្តុក ស្រុក​កណ្តៀង ។

​រថយន្ត​កូរ៉ូឡា​​ស៊ីញ៉ូ​ភ្លាម​បត់​ភ្លាម​រថយន្ត​​កុងតឺន័រ​បុក​សង​១៥០​ដុល្លារ​

Posted: 07 Jul 2012 08:47 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា ពណ៌​ទឹក​ប្រាក់ បើក​បរ​ដោយ​បុរស​ម្នាក់ ភា្លម​ៗ​បាន​ស៊ីញ៉ូ​បត់​ចូល​ស្ថានីយ​ប្រេង​មួយ​ ក៏ត្រូវ​រថយន្ត​​កុងតឺន័រ បើក​បរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ស្រប​ទិស​​គ្នា​ ​ដោយ​ជាន់​ហ្វ្រាំងមិន​ទាន់​​ក៏​ជ្រុល​ទៅបុក​ចំ​ពាក់​កណ្តាល​តួរ​ថយន្ត​ បណ្តាល​ឱ្យ​ក្រពឹត​​ទ្វារ​មួយ​​ចំហៀង កាល​ពី​វេលា​ម៉ោង​៣​និង​៥០​នាទី​​

ទឹកជំនន់​នៅឥណ្ឌាស្លាប់​121នាក់​​មនុស្ស​៦​លាន​​នាក់ភៀសខ្លួន​

Posted: 07 Jul 2012 08:43 PM PDT

ភ្លៀង​កំពុងធ្លាក់នៅ​ឥណ្ឌា
យោងតាមតុល្យ​ការថ្មីរបស់​​អាជ្ញាធរ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៧​កក្កដាថា មនុស្សជាង​១២០​នាក់​ស្លាប់​​ក្នុងគ្រោះទឹកជំនន់​​ដោយ​សារ​​ភ្លៀង​​ធ្លាក់​​​ខ្លាំងនៅភាគ​|សាន​​ឥណ្ឌា ហើយមនុស្ស​ដល់​ទៅ​៦លាន​នាក់​ត្រូវ​ភៀសខ្លួន​ចេញ​ពី​លំនៅឋាន​​ ។​ ​ផ្នែក​​ឧតុនិយម​​​​ព្យាករណ៍​ថាភ្លៀង​នឹង​បន្តធ្លាក់​ក្នុង​តំបន់​​នោះ​រយៈពេល​​២៤​ម៉ោង​ខាង​មុខនេះ ទៀត​។ ​រដ្ឋអាសាមរង​ការ​ប៉ះពាល់​​

រវល់​​​ជជែក​គ្នា​​ជិះម៉ូតូ​​​ទៅបុកគូទ​​​រថយន្ត​ដឹក​​ឥដ្ឋ​​ឈប់នៅ​​ចិញ្ចើម​ផ្លូវ

Posted: 07 Jul 2012 08:38 PM PDT

ម៉ូតូ​ដែល​បើក​បុក​គូទ​រថយន្ត
រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូ​ឌ្រីម​សេ១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ រវល់​​​តែ​ជជែកគ្នាជាមួយ​ម៉ូតូ​​មួយគ្រឿង​ទៀត ​ក៏ជ្រុល​ទៅ​បុកគូទ​រថ​យន្ត​ដឹក​ឥដ្ឋ​​​ចត​នៅចិញ្ចើម​​​ផ្លូវ​​​បណ្តាល​​ឱ្យ​​ដួល​​រង​របួស​អ្នក​បើកបរ​​កាលពីវេលាម៉ោង៧ ​និង​៣០​នាទី​​យប់​ថ្ងៃទី៦ កក្កដា តាម បណ្តោយ​មហា​វិថី ​សហ​ព័ន្ធ​​រុស្ស៊ី ស្ថិត​ក្នុង​ភូមិព្រៃជីសាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែនជ័យ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!