Koh Santipheap Daily

Koh Santipheap Daily


ដំណើរ​ទៅ​កាន់​​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​​របស់​ឌីជី​ស្តីពី​អីុនធើរ​ណេត​​សម័យ​ទំនើប​​ ៖ យល់​ដឹង​ ដើម្បី​អាជីព​

Posted: 12 Jul 2012 12:48 AM PDT

ការ​ថត​រូប​អនុ​ស្សាវរីយ៍​បន្ទាប់​ពី​បិទ​កម្ម​វិធី​សិក្ខា​សាលា​អីុនធើរ​ណេត​សម័យ​ទំនើប​
រាជធានីភ្នំពេញ ថ្ងៃទី​១១ កក្កដា ២០១២ ៖ ​ដើម្បី​ចូល​រួម​ចំណែក​​ក្នុង​ការ​អភិ​វឌ្ឍន៍​​ធនធាន​មនុស្ស ស្រប​ពេល​ជា​មួយ​នឹង​ការ​រីក​ចម្រើន​​នៃ​វិស័យ​ព័ត៌​មាន​វិទ្យា​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក្រុម​ហ៊ុន​អីុន​ធើរណេត​​ឌីជី ​បាន​រៀបចំ​​សិក្ខា​សាលា​​មួយ​​ដែល​មាន​ប្រធាន​​បទ «អីុនធើរ​ណេត​សម័យ​ទំនើប ៖ ​យល់​ដឹង​ដើម្បី​អាជីព» នៅ​សាកល​វិទ្យា​ល័យ​​អាស៊ី​​អឺរ៉ុប​​នា​ថ្ងៃ​ទី​១១ កក្កដា ​២០១២ ។ ​នេះ​គឺជា​សាកល​វិទ្យា​ល័យ​​ទី​៤ នៃ​ដំណើរ​ទៅ​កាន់គ្រឹះ​ស្ថាន​​ឧត្តមសិក្សា​​របស់​ឌីជី ​ដែល​បាន​និង​កំពុង​​បន្ត​ពី​

រថយន្ត​​​ដឹក​ខ្សាច់​​​បើក​បុក​​​ម៉ូតូ​ស្ត្រី2នាក់​ម្តាយ​និង​កូន​​​​​​​កិន​​កូន​ស្រី​​​ចំក្បាល​​និង​​ដង​ខ្លួនផ្ទុះ​គ្រឿង​ក្នុង​

Posted: 12 Jul 2012 12:45 AM PDT

រាជ​ធានីភ្នំពេញ​​​ ៖ រថយន្ត​ដឹក​ខ្សា​ច់​​​ធុន​ធំ​​​មួយ​គ្រឿង​​​បាន​បើក​​​​បោះពួយ​​​​បុក​ម៉ូតូ​​​ម៉ាក​​ឌ្រីម​​​សេ​១២៥ ​​ពណ៌ខ្មៅ ស៊េរី​​២០១១​​​មួយ​គ្រឿង​​​​​​​ពី​ក្រោយ​ បណ្តាល​​ឱ្យ​​ដួល​​ទៅលើ​ថ្នល់​ ហើយ​​រថយន្ត​​កិន​​​​ស្ត្រី​គ​​ថ្លង់​​​​ម្នាក់​​​ចំដង​​ខ្លួន​​ និង​ក្បាល​​​សំប៉ែត​​​ផ្ទុះ​ខួរ​​ និង​ធ្លាយ​ពោះ​វៀន​​​ចេញ​​មក​ក្រៅ​​​ស្លាប់​​​​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​​​បំផុត​។ ចំណែក​​​ស្ត្រី​ជាម្តាយ​ដែល​ជា​អ្នក​​​ឌុប​រង​​របួស​​​​​ស្រាល​​​ តែ​

ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​​ និងលោក​​តា​​អាយុ​៧៦​ឆ្នាំ បាត់​សង្ស័យ​លង់​​ទឹក​ទន្លេ​មេគង្គ​ស្លាប់​

Posted: 12 Jul 2012 12:38 AM PDT

ខេត្ត​កំពង់ចាម ៖ ​មាន​ការផ្អើល​ឆោឡោ​​មួយ​កើតឡើង ដោយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ឈាន ថាំង ​អាយុ​១០​ឆ្នាំ ​រស់​នៅ​ភូមិ​មាន់​ដប់​​ក្រោម ​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ បាន​សុំ​​លុយ​ម្តាយ​​៥០០​រៀល ថា ទៅ​ទិញ​នំញ៉ាំ ហើយ​បាត់​រហូត ដែល​ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​កាល​ពី​ល្ងាច​​ថ្ងៃទី​១០ កក្កដា ​២០១២ ​រហូត​មក​ដល់​ត្រឹម​​ម៉ោង​១២​ថ្ងៃ​​ត្រង់​ថ្ងៃទី​១២ កក្កដា ​នៅ​ពុំ​ទាន់​​មាន​តម្រុយ​​​ណា​មួយថា ក្មេង​ប្រុស​នោះ​ទៅ​ដល់​ទីណា​ឡើយ ។ ​ជា​មួយ​នោះ​ដែរ ​បាន​ធ្វើ​​ឱ្យ​ឪពុក​ម្តាយ​មាន​ក្តី​ព្រួយ​បារម្ភ​​​ជា​ខ្លាំង​

ការ​បង្ក្រាប​​អ្នក​ចែក​​​ចាយ​​គ្រឿង​​​ញៀន​​គឺ​​ទប់​​ស្កាត់​​កុំ​ឱ្យ​​​ប្រព្រឹត្ត​​​​បទ​​​ឧក្រិដ្ឋ​

Posted: 12 Jul 2012 12:30 AM PDT

ទិដ្ឋ​ភាពក្នុងពិធី​ប្រជុំ
ខេត្ត​កំពង់​ចាម​ ៖ «​​ថ្វី​ដ្បិត​​​សកម្ម​ភាព​​ចែក​​ចាយ​គ្រឿង​ញៀន​​មិន​មាន​​​​​ទ្រង់​ទ្រាយ​​​ធំ​​​​ក៏​ពិត​មែន​ តែក៏មិន​​​ត្រូវ​​បណ្តោយ​​​ឱ្យ​ជន​ល្មើស​​​ប្រព្រឹត្ត​​សកម្ម​ភាព​​​បន្ត​ទៅ​ទៀត​​​​​ទេ​​ ​ដូច្នេះ​​ការ​ិយា​ល័យ​​​ប្រឆាំ​​ងគ្រឿង​ញៀន​ខេត្ត​​ ត្រូវ​តែ​​​​​បង្ក្រាប​​ឱ្យ​បាន​​​ដោយ​មិន​ទុក​ឱ្យ​​​ជន​នោះ​​​ប្រព្រឹត្ត​​​បទ​ល្មើស​​​ឧក្រិដ្ឋ​ណា​មួយ​​ឡើយ​» ។ នេះ​ជា​​​​ប្រសាសន៍​​​របស់​លោក​​​ឧត្តម​សេនីយ៍​​​ត្រី ឆាយ​ ​គឹម​សុន​ ​ស្នង​ការ​នគរ​បាល​​​

ហ៊ីយ៉ាន់​ដាយដឹកខ្សាច់​​ហ្វ្រាំង​អត់​ស៊ី​បុក​មនុស្ស​ស្លាប់​ម្នាក់​ និង​របួស​3នាក់

Posted: 12 Jul 2012 12:15 AM PDT

រថយន្តបង្កហេតុ
ខេត្ត​កំពង់ចាម ៖ ស្រ្តី​ម្នាក់​​បាន​ស្លាប់​​ភ្លាមៗ និង​មនុស្ស​៣នាក់ទៀត​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​បង្ក​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌ខៀវ មួយគ្រឿង ​​ចំណុះ​១​តោន​កន្លះ ​បុក​រះ​ដោយ​សារ​តែ​ជាន់ហ្វ្រាំងមិន​ស៊ី ។ ឧប្បត្តិ​ហេតុ​​​នេះ​បាន​កើតឡើង កាល​ពីវេលាម៉ោង​១២​ថ្ងៃត្រង់ ​​ថ្ងៃទី​១១ កក្កដា ​​នៅ​លើ​កំណាត់​ផ្លូ​វជាតិ​លេខ​៧ ​ក្នុងភូមិ​អំពិល​លើ ឃុំអំពិល ​ស្រុកកំពង់​សៀម​ ​​​

នារី​​អាហ្វហ្គានីស្ថាន​​​ធ្វើ​​បាតុកម្ម​​ការពារ​​សិទ្ធិ​​របស់​ខ្លួន​

Posted: 12 Jul 2012 12:11 AM PDT

 នារី​អាហ្វហ្គានី​​ស្ថាន​​ចូលរួម​ធ្វើ​​​បាតុកម្ម​​
នារី​អាហ្វហ្គានី​​ប្រមាណ​ជា​១០០​នាក់​​ រួម​មាន​​​ទាំងពួក​​បុរស​ផងបាននាំគ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី១១​កក្កដា​​​នៅក្រុង​កាប៊ុល​​ដើម្បី​អំពាវ​នាវឱ្យ​​រដ្ឋាភិបាល​​ការពារ​​ថែមទៀត​ដល់​សិទ្ធិ​​របស់​​នារី​ ខណៈ​​ដែល​ការ​ប្រហារ​​ជីវិត​ជា​សាធារណៈ​នូវ​​នារី​អាហ្វហ្គានីស្ថាន​​​ម្នាក់​​​ញ៉ាំង​​ឱ្យ​​មាន​ការ​​ក្តៅ​ក្រហាយ​​ជា​​អន្តរជាតិ​​​រយៈ​ពេល​ប៉ុន្មាន​​​ថ្ងៃចុង​ក្រោយ​នេះ ។

រថយន្ត​ឡង់​គ្រីស្ស័រ​បើក​ថយ​ក្រោយ​​បុក​កូរ៉ូ​ឡា​សង​៧០​ដុល្លារ

Posted: 12 Jul 2012 12:07 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើត​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​​​​ម៉ាក​ឡង់​គ្រីស្ស័រ ពណ៌​សំបក​ឪឡឹក ​​បាន​​ថយ​មក​ប៉ះ​រថយន្ត​កូរ៉ូឡា​​ ពណ៌​ទឹក​ប៊ិច ខណៈ​ពេល​កំពុងធ្វើ​ដំណើរ​ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃទី​១១ កក្កដា ២០១២ នៅ​​​មុខ​ផ្ទះ​លេខ​១២ លើ​កំណាត់​ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។ ​តែ​សំណាង​ល្អ​ពុំ​បង្ក​ឱ្យ​​នរណា​ម្នាក់​រង​របួស ឬគ្រោះ​​ថ្នាក់​អ្វី​ឡើយ។ ​លើស​​ពី​នេះ​ទៅ​ទៀត​រថយន្ត​ក៏​មិន​មាន​រង​​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះទេ ។

កម្លាំង​ចម្រុះ​ចុះ​ត្រួត​ពិនិត្យ​​លក្ខណៈ​បច្ចេក​ទេស​រថយន្ត​នៅ​ចំណត​ក្រុង​ប៉ោយ​ប៉ែត

Posted: 12 Jul 2012 12:00 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងត្រួតពិនិត្យ
ក្រុង​ប៉ោយ​ប៉ែត ៖ ​​ព្រឹក​ថ្ងៃទី​១០ កក្កដា ​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​​រួម​មាន​មន្ត្រី​នៃ​មន្ទីរ​សាធា​រណការ​ កម្លាំង​នគរបាល​ចរាចរ​ខេត្ត និង​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត បាន​ចុះ​ពិនិត្យ​ និង​​​ធ្វើ​ការ​ពិន័យ ទៅលើ​យានយន្ត​ដឹក​អ្ន​ក​ដំណើរ​​​ដែល​មិន​គ្រប់​​លក្ខណៈ​បច្ចេក​ទេស​ ​ពោលគឺ​អ្នក​បើក​​បរ​គ្មាន​ប័ណ្ណ​បើក​បរ និង​រថយន្ត​ដែល​គ្មាន​​ប័ណ្ណ​ធ្វើ​អាជីវ​កម្ម​​ដែលកំពុង​ធ្វើ​ចរាចររាល់​ថ្ងៃ ​នៅ​ចំណុច​ក្រុង​

ក្រុម​ហ៊ុន​Coca-Cola​ ដក​កិច្ច​សន្យា​ពី​រ៉ូ​ណាល់​ឌីនញ៉ូព្រោះ​សាមី​ខ្លួន​ពិសា​ភេសជ្ជៈ​ Pepsi របស់​គូ​ប្រជែង​

Posted: 11 Jul 2012 11:51 PM PDT

ក្រុម​ហ៊ុន​Coca-Cola​ ដក​កិច្ច​សន្យា​ពី​រ៉ូ​ណាល់​ឌីនញ៉ូព្រោះ​សាមី​ខ្លួន​ពិសា​ភេសជ្ជៈ​ Pepsi របស់​គូ​ប្រជែង​
កីឡា​ករ​​រ៉ូណាល់​ឌីន​ញ៉ូ កំពុង​ស្ថិត​​ក្នុង​អំឡុង​​ពេល​ធ្លាក់​ចុះ​នៃ​អាជីព​​ក្រោយ​ផ្លាស់​ចេញ​ពី​ក្លិប Flamengo និង​ជា​​ចុង​ក្រោយ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​​ភេសជ្ជៈ​កូកា-​កូឡា បញ្ចប់​កិច្ច​សន្យា​​​ឧបត្ថម្ភ​​ដល់​​កីឡា​ករ​​ជន​ជាតិ​ប្រេ​ស៊ីលរូប​នេះ​ ដែល​មាន​តម្លៃ​​ដល់​ទៅ​​៥០០.០០០​ផោន​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ឃើញ​រូប​ភាព​កីឡា​ករ​​រ៉ូ​ណាល់​ឌីន​ញ៉ូ​ ពិសា​ភេសជ្ជៈ​​ទឹក​ខ្មៅ​ប៉ិប​ស៊ី (Pepsi)

លោកម៉ម សូណង់ដូ នឹង​មកដល់​ភ្នំពេញ​​នៅយប់នេះ

Posted: 11 Jul 2012 11:45 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ប្រធានសមា​គម​អ្នក​ប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ ដែលរងការ​ចោទ​ប្រកាន់ និងចាប់ខ្លួនពាក់ព័ន្ធនឹងការបំផុស​ឲ្យប្រជា​ពល​រដ្ឋចាប់ដីដោយខុសច្បាប់នៅស្រុកឆ្លូងខេត្តក្រចេះនោះ នឹងមកដល់​ព្រលានយន្តហោះ​អន្តរ​ជាតិភ្នំពេញនៅវេលាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ទី​១២ កក្កដា ២០១២នេះ ។

ក្រុម​ហ៊ុន ​អិន​ ស៊ី​ អិច ហុង​ដា ឧបត្ថម្ភ​តុ75​ដល់​អនុវិទ្យា​ល័យ​ជា​ស៊ីម​តា​កែវ​

Posted: 11 Jul 2012 11:45 PM PDT

ក្រុម​ហ៊ុន ​អិន​ ស៊ី​ អិច ហុង​ដា ឧបត្ថម្ភ​តុ75​ដល់​អនុវិទ្យា​ល័យ​ជា​ស៊ីម​តា​កែវ​
រាជធានីភ្នំពេញ​ ៖ ដោយ​មើល​ឃើញ​​ភាព​ខ្វះ​ខាត​​របស់​អនុវិទ្យា​ល័យ​ ជា​ស៊ីម​តា​កែវ​ ដែល​ខ្វះ​ខាត​​តុ​សម្រាប់​ឱ្យ​សិស្ស​អង្គុយ​រៀន​នោះ ក្រុមហ៊ុន ​អិន ​ស៊ី​ អិច​ ​ហុង​ដា បាន​សហការ​​គ្នា​ជា​មួយ​ហាង​លក់​ម៉ូតូ​​ហុង​ដា​ លីន ស្រី ​ចូល​រួម​ឧបត្ថម្ភ​តុ​សិស្ស​ចំនួន​៧៥ ដោយ​គិត​ជា​ទឹក​ប្រាក់​ចំនួន​៣.៧៥​០ដុល្លារ​​អា​មេរិក ​ហើយ​ពិធី​ប្រ​គល់​​​-​​ទទួ​ល​​ជា​ផ្លូវ​ការ​​ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ទី​៦

គណ​​បក្ស​ប្រជាជន​​កម្ពុជា​ខណ្ឌទួលគោក ​នាំ​អំណោយ​​ចែក​ជូន​គ្រួសារ​ក្រីក្រ​ ពិការ​ មាន​ជំងឺ​ប្រចាំ​កាយ​៦​គ្រួសារ​

Posted: 11 Jul 2012 11:39 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ចែក​អំណោយ​ជូន​គ្រួសារ​ក្រីក្រ ពិការ ​និង​មាន​ជំងឺ​
រាជធានីភ្នំពេញ ៖ ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ទួលគោក ​​ព្រឹក​ថ្ងៃទី​១២ កក្កដា បាន​​នាំយក​អំណោយទៅ​​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ ចាស់​ជរា ពិការ​ មាន​ជំងឺ​ប្រចាំ​កាយ​​ចំនួន​៦​គ្រួសារ​រស់​នៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ​ដោយ​​មាន​ការ​អញ្ជើញ​ចុះ​ចែក​ផ្ទាល់​ដល់​លំនៅ​ឋាន​ពី​សំណាក់​លោក​សេង រតនៈ ​ប្រធាន​គណៈ​កម្មា​ធិការ​បក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ទួល​គោក ​ និង​ជា​អភិ​បាល​ខណ្ឌ​ ព្រម​ទាំង​សមា​ជិក​ សមាជិកា​បក្ស​​ប្រជា​ជន​កម្ពុជា​​ចូលរួម​យ៉ាង​ច្រើន​កុះករ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១២ កក្កដា ២០១២

Posted: 11 Jul 2012 11:34 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១២ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ស្ទី​វ៉េន ជឺ​រ៉ាដ ដើរ​កម្សាន្ត​​នៅ​ឆ្នេរ​សមុទ្រ​​ប្រទេស​​អេស្ប៉ាញ​ម្នាក់​ឯង

Posted: 11 Jul 2012 11:32 PM PDT

ស្ទី​វ៉េន ជឺ​រ៉ាដ ដើរ​កម្សាន្ត​​នៅ​ឆ្នេរ​សមុទ្រ​​ប្រទេស​​អេស្ប៉ាញ​ម្នាក់​ឯង
កីឡា​​ករ​ស្ទីវ៉េន ជឺ​​រ៉ាដ ខ្សែ​បម្រើ​ និង​ជា​ប្រធាន​ក្រុ​មបាល់​ទាត់​​ជម្រើស​ជាតិ​អង់​គ្លេស​នៅ​មិន​ទាន់​​អស់​ឱ​កាស​​នៃ​ការ​ឈប់​សម្រាក​ក្នុង​អំឡុង​​ពេល​រដូវ​​ក្តៅនៅ​ឡើយ​ទេ​ ដោយ​អំឡុង​​ពេល​ចុង​ក្រោយ​នេះ​បាន​បណ្តែត​បណ្តោយ​​ឱ្យ​ប្រពន្ធ​​ត្រឡប់​ទៅ​លំនៅ​ឋាន​មុន ចំណែក​រូប​គេ​​នៅ​បន្ត​ធ្វើ​ដំណើរ​​កម្សាន្ត​​ជា​មួយ​មិត្ត​ភក្តិ​នៅ​ឆ្នេរ«​អុី​ប៊ី​សា» ​ជា​រដ្ឋ​​ធានី​ទេសចរណ៍​នៅ​លើ​កោះ​បាលលី​រិក ប្រទេស​

រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​បូក​3គាំ​ទ្រ​ការដាក់​ទី​ក្រុង​សៀម​រាប​ជា​ទី​ក្រុង​​វប្ប​ធម៌​នៃ​អាស៊ី​បូ​ព៌ា

Posted: 11 Jul 2012 11:30 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​ប្រជុំ​អាស៊ានបូក៣
រាជធានី​ភ្នំពេញ ៖​​ ​លោកកៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរ​ទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ បាន​ថ្លែង​ប្រាប់អ្នក​សារព័ត៌​មាន​ក្រោយពីកិច្ចប្រជុំ​រដ្ឋមន្ត្រីការ​​បរ​ទេស​អាស៊ាន​​បូក៣ កាលពីរសៀលថ្ងៃទី១០ ​កក្កដា នៅវិមាន​សន្តិ​ភាពថា រដ្ឋមន្ត្រី​ការបរ​ទេស​អាស៊ាន​​បូក​ប្រទេស​ជប៉ុន​ ចិន​ និងកូរ៉េ បានឯក​ភាព​គាំទ្រការ​​ដាក់​ទីក្រុងសៀមរាប​ជាទីក្រុង​វប្ប​ធម៌​នៃ​អាស៊ី​បូព៌ា ។ ​

បុរស​ម្នាក់​រត់​ស្រាត​បង្ក​ចលា​ចល​ពេល​រត់​គប់​ភ្លើង​អូឡាំ​ពិក

Posted: 11 Jul 2012 11:27 PM PDT

បុរស​ម្នាក់​រត់​ស្រាត​បង្ក​ចលា​ចល​ពេល​រត់​គប់​ភ្លើង​អូឡាំ​ពិក
​សារ​​ព័ត៌​មាន​បរទេស​ចេញ​ផ្សាយ​​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​រត់​គប់​ភ្លើង​អូឡាំ​ពិក​ហ្គេមស៍​ ២០១២ ​(London Games 2012 ) រមែង​មាន​ហេតុ​​ការណ៍​ចម្លែក​ៗ​កើត​ឡើង​ស្ទើរ​តែ​រាល់​ថ្ងៃ​​​មុន​ពេល​​​ការ​ប្រកួត​​ចាប់​ផ្តើម​​ក្នុង​រវាង​ពី​ថ្ងៃ​ទី​២៧ កក្កដា ដល់​ទី​១២ សីហា ខាង​មុខ ។ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ មាន​ការ​បង្ហាញ​វីដេ​អូ​គ្លីប​ ខណៈ​ពេល​កំពុង​​រត់​គប់​ភ្លើង​នៅ​ទី​ក្រុង​«ហេន លី ងន ថែម» ក្នុង​

កសិករ​ចិញ្ចឹម​ជ្រូក​មាន​ក្តី​កង្វល់​ព្រោះ​តម្លៃ​ធ្លាក់​ចុះ​ស្ទើរ​ចិញ្ចឹម​លែង​រួច​

Posted: 11 Jul 2012 11:15 PM PDT

កសិករ​ចិញ្ចឹម​ជ្រូក​មាន​ក្តី​កង្វល់​ព្រោះ​តម្លៃ​ធ្លាក់​ចុះ​ស្ទើរ​ចិញ្ចឹម​លែង​រួច​
ខេត្តកំពង់​ស្ពឺ ៖ ​ប្រជាកសិករ​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​និងខេត្តកណ្តាល​ ដែល​កំពុង​នាំគ្នា​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​បច្ចុប្បន្ន​បាន​ត្អូញ​ត្អែរ​ ខណៈ​ពេល​តម្លៃ​សាច់​ជ្រូក​ចុះ​ថ្លៃ​ ហើយ​​ដោយ​សារ​បញ្ហា​នេះ​ពួកគាត់​មួយ​ចំនួន​បាន​​បោះ​បង់​ការ​ចិញ្ចឹម​ជ្រូក​ តែ​ខ្លះ​ត្រដរ​ខ្យល់​ចិញ្ចឹម​បន្ត​ ក្រែង​ខែក្រោយ​ៗ​​ទៀត​តម្លៃ​ស្ទុះ​ឡើង​វិញ​ ។

ប្រធាន​​​គណបក្ស​កាន់​អំណាច​​​កូរ៉េខាង​ត្បូង​​សុំ​លាលែង​​

Posted: 11 Jul 2012 11:13 PM PDT

មិន​​ដល់​មួយ​ម៉ោង​​ផង​​​បន្ទាប់ពី​ការ​សម្រេច​​​ចិត្ត​​បដិសេធ​​ដីកា​ចាប់​ខ្លួន​ប្រឆាំងសមាជិក​សភា ​ លោក​ CHUNG នៃគណបក្ស​​កាន់​អំណាច​ SAENURIដែល​​សេចក្តី​សម្រេចចិត្ត​នោះ​អនុម័ត​​​​នា​ថ្ងៃទី១១​កក្កដា​​ដោយ​សភា​​ជាតិ​​ដែល​​រួម​ប្រជុំ​​​ពេញ​អង្គ​ ប្រធាន​​​គណ​បក្ស​​​​ដែល​មាន​សំឡេង​​ភាគ​ច្រើន​​​ក្នុង​សភា​​លោក​ LEE HAHN-KOO​បាន​​សុំ​​លាលែង​ដោយ​ថ្លែងថា លោក​ពុំ​អាចធ្វើ តាម​​​ការ​

កី​ឡា​ករ​បារាំង Voeckle​r​ឈ្នះ​ដំណាក់​ទី​១​០​ប្រណាំង​កង់ Tour de France​លើក​ទី​៩៩

Posted: 11 Jul 2012 11:07 PM PDT

កីឡាករបា​រាំង​ Thomas Voeckler
Thomas Voeckler​​​បាន​​​​ធ្វើ​​​​ឱ្យ​​​ប្រិយ​មិត្ត​​អ្នក​​​គាំ​ទ្រ​​​ក្នុង​​ស្រុក​​មាន​​​ក្តី​​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​​ដំ​​ណាក់​​ទី១០​ប្រ​ណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​​ ។ ការ​ប្រ​ណាំងដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ ១៩៤,៥​​គី​ឡូ​ម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​​នៅ​​ទី​ប្រ​ជុំ​ជន​ Bellegarde-sur-Valserine​​ប្រ​ទេស​បា​រាំងភាគ​ខាង​​​​កើត​​កាល​ពី​ថ្ងៃ​ពុធ​ទី១១​​​​កក្កដាកន្លង​មក​នេះ​​ ។​

ជួប​គ្នា​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ ទាំង​ដេ​វីដ​ហេ ទាំង​ស៊ី​សូ​រ៉ា​សន្យា​ផ្តល់​ប្រាក់​31.000​ដុល្លារ​ដល់​មូល​និធិ​សប្បុ​រ​ស​ធម៌ប្រសិន​ជា​ខ្លួន​ញ់​ដោយ​សន្លប់

Posted: 11 Jul 2012 11:03 PM PDT

ការ​ជួប​គ្នា​ក្នុង​ពេល​ធ្វើ​សន្និសីទ​កា​សែត​រវាង​ដេវីដ ហេ​និង​ស៊ី​សូ​រ៉ា​-ស្ត
ដេ​វីដ ហេ​ និង​​ឌី​​រេក ស៊ី​​សូ​​​រ៉ា​ បាន​​សន្យា​​ថា ក្នុង​​ចំណោម​​ពួក​​គេ​ ប្រ​សិន​​ជា​​អ្នក​​ណា​​ម្នាក់​​ចាញ់​​ដោយ​សន្លប់​នៅ​ក្នុង​ការ​ប្រ​កួត​នា​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​ នឹង​ត្រូវ​បរិ​ច្ចាគ​ថវិ​កា​ចំនួន​ ៣១.០០០​ដុល្លារ​អា​មេរិក​ដល់​មូល​និធិ​សប្បុរស​ធម៌​មួយ​ដោយ​ដេវីដ ហេ​ជ្រើស​រើស​យក​មូល​និធិខួរ​ឆ្អឹង​សម្រាប់​អនីតិ​ជន ​ខណៈ​ស៊ី​សូ​រ៉ា​ជ្រើស​រើស​មូល​និធិ​មន្ទីរ​ពេទ្យ​កុ​មារ ។​

ចាក់​វ៉ាក់​សាំង​ការ​ពា​រ​ជំងឺ​សាទឹក​ដល់​គោ-ក្របីនៅស្រុក​ព្រះ​ស្តេច

Posted: 11 Jul 2012 11:00 PM PDT

ចាក់​វ៉ាក់​សាំង​ការ​ពា​រ​ជំងឺ​សាទឹក​ដល់​គោ-ក្របីនៅស្រុក​ព្រះ​ស្តេច
ខេត្ត​ព្រៃ​វែង ៖ កាលពី​​​ថ្ងៃទី​៩ កក្កដា ​កន្លង​មក​​នេះ មន្ត្រី​បសុព្យាបាល​មួយ​ក្រុម​ដឹក​នាំ​​ដោយ​លោក ចិន វិសាល​ អនុ​ប្រធាន​ការិ​យាល័យ​ផលិត​​កម្ម​ និង​បសុព្យាបាល​ខេត្ត ​រួមជាមួយ​មន្ត្រី​បសុ​ព្យាបាល​ស្រុកព្រះស្តេច ​បាន​បើក​យុទ្ធ​នា​ការ​​ចុះ​ចាក់​វ៉ាក់សាំង​ការ​ពារ​ជំងឺ​សា​ទឹក​ដល់​គោ-ក្របី​​របស់​​ប្រជាពលរដ្ឋនៅភូមិ​គ្រោះ ឃុំ​ជៃកំពត ស្រុក​​ព្រះ​ស្តេច ។​

រថយន្ត​​កុងតឺន័រ​បើក​ប៉ះ​គូទ​រថយន្ត​កូរ៉ូឡា​​ក្រពឹត​បន្តិច​ដោះ​ស្រាយ​គ្នា​​មិន​ត្រូវ​​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​

Posted: 11 Jul 2012 10:48 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កុង​តឺន័រ​ពណ៌​លឿង ​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​បាន​បើក​ទៅ​ប៉ះ​គូទ​រថយន្ត​កូរ៉ូឡា ពណ៌​ស្ករ មួយ​គ្រឿង​​បើកបរ​ដោយ​​នារី​ម្នាក់ បណ្តាល​ឱ្យ​ក្រពឹត​ប​ន្តិច​បន្តួច ហើយ​ភាគី​ទាំង​សង​ខាង​និយាយ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ក៏​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ច្បាប់។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង កាល​ពីវេលា​ម៉ោង​៧​និង​៣៥នាទី​យប់​ថ្ងៃទី​១០ កក្កដា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​​បេតុង​២០០២ ​ស្ថិតក្នុង​​ភូមិ​ស្លែង​រលើង សង្កាត់​​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ។

កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​​​ការ​បរ​ទេស​​អាស៊ី​​បូព៌ា​​ផ្តោត​​លើ​ការ​ពិនិត្យ​​ឡើង​វិញ​​នៃ​កិច្ច​​​សហ​ប្រតិបត្តិ​ការ

Posted: 11 Jul 2012 10:30 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ដោយឡែក​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌​ាលើកទី២ បាន​ចាប់ផ្តើមប្រារព្ធ​ជាផ្លូវការហើយនៅថ្ងៃ​ព្រហស្បតិ៍ ទី១២ កក្កដា នេះ ក្រោមអធិបតី​ភាពលោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ ។

សម្តេច​​តេជោ​ ហ៊ុន សែន ៖ ការ​ចូល​រួម​​កិច្ច​ប្រជុំ​​របស់​រដ្ឋ​មន្ត្រី​​​ការ​បរ​ទេស​​ទាំង​អស់​​​បង្ហាញ​ពី​​ការ​សាមគ្គី​​ក្នុង​តំបន់​ និង​សាកល

Posted: 11 Jul 2012 09:23 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកវត្តមាននៃបណ្តា​រដ្ឋ​មន្រ្តីការបរទេស​ទំាង​២៧​ប្រទេស​ដែល​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំពាក់​ព័ន្ធ​ដទៃទៀតនៅកម្ពុជា បានឆ្លុះបញ្ចាំងពីការ​សាមគ្គី​ភាពក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌសាកល​លោក​ដើម្បីសន្តិភាព ។

កិច្ច​ប្រជុំ​​​បូក​សរុប​លទ្ធផល​បោះឆ្នោតក្រុម​ប្រឹក្សាឃុំ​រក​ចំណុច​ខ្លាំង​និង​ខ្សោយ

Posted: 11 Jul 2012 09:15 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
ខេត្ត​បាត់​ដំបង ៖ កាលពី​​​រសៀល​ថ្ងៃទី៦ កក្កដា នៅស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សង្កែ​​ មាន​ប្រារព្ធ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធ​ផល​​​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​អាណត្តិទី​៣​កន្លង​មក​​ដើម្បីរក​​ចំណុចខ្លាំង​និងខ្សោយសម្រាប់​​បន្ត​ទៅ​បោះ​ឆ្នោត​​នៅ​ថ្នាក់​ជាតិ នា​ពេល​ខាង​មុខនេះ​ទៀត ។ កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​​ឡោក ហ៊ួរ ប្រធាន​​ក្រុម​ការងារ​ថ្នាក់​​កណ្តាល​ចុះជួយ​ស្រុកសង្កែ​​ដោយ​

ក្រុម​ចោរ​​ជិះ​រថយន្ត​ស៊េរី​ទំនើប​លួច​ប្លន់​​យ៉ាង​សកម្ម​ក្នុង​សង្កាត់​ចោមចៅ​៨​នាក់​ត្រូ​វ​អស់​លក្ខណ៍

Posted: 11 Jul 2012 09:03 PM PDT

រថយន្ត​របស់​ចោរ​សម្រាប់​ដឹក​ដាក់​អីវ៉ាន់​ដែល​លួច​បាន​
រាជធានីភ្នំពេញ ៖ ​​ក្រុម​ចោរ​​លួច​ប្លន់​​ដ៏​​សកម្ម​​ក្នុងសង្កាត់​​ចោមចៅ ​មាន​គ្នា​ប្រមាណ​៨​នាក់​ក្នុង​នោះ​ស្រី​ម្នាក់​ផង ដែល​ជិះ​សុទ្ធ​តែ​​រថយន្ត​ស៊េរី​ទំនើប​ត្រូវ​​អស់​លក្ខណ៍ ខណៈ​​​កំពុង​ធ្វើ​សកម្ម​ភាព​​គាស់​ដំបូល​រោង​ចក្រ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ចោម​ចៅ​សហ​ការ​ជា​មួយ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ដឹក​នាំ​ដោយ​លោក​ប៊ន ​សំអាត អធិ​ការ​​នគរ​បាល​​ខណ្ឌ​ពោធិ៍​សែនជ័យ ​ចុះ​​ប្រតិ​បត្តិ​ការ​​បង្ក្រាប​​បាន​កាល​ពី វេលា​ម៉ោង​ជាង​១២​អធ្រាត្រ​​រហូត​ដល់​ម៉ោង​៥​ព្រឹក​​ថ្ងៃទី​១២ ​កក្កដា ២០១២ ​នៅ​ក្នុងភូមិ​តាឡី

9​នាក់​​​ត្រូវ​បាន​​​នគរ​បាល​ឃាត់​ខ្លួន​​​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន

Posted: 11 Jul 2012 09:00 PM PDT

9​នាក់​​​ត្រូវ​បាន​​​នគរ​បាល​ឃាត់​ខ្លួន​​​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន
ខេត្ត​កំពត ៖ ​មនុស្ស៩​នាក់​​​បានត្រូវ​​នគរ​បាល​​ស្រុក​​​កំពង់​ត្រាច ចាប់​​​ខ្លួន​កាលពី​វេលា​​ម៉ោង​​៤​រសៀល​ថ្ងៃ​៩ កក្កដា ខណៈពួកគេ​​​កំពុង​​សេព​គ្រឿង​ញៀន​​នៅផ្ទះ​​មួយស្ថិត​ក្នុងភូមិ​​​​លក ឃុំ​​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់​ត្រាច។ ​លោក​ចាន់ សា​រ៉េត ​នាយ​​​​ស្តីទីប៉ុស្តិ៍​នគរ​បាល​ឃុំ​ឫស្សី​ស្រុក​ខាង​លិច​​ បាន​​​ឱ្យ​ដឹងថា​ ទាំង​កម្លាំង​​នគរ​បាល​​ប៉ុស្តិ៍​ ទាំងកម្លាំង​​នគរ​បាលស្រុក ​បាន​ល្បាត​

សម្តេច​តេជោ​ហ៊ុន សែន អញ្ជើញ​​ជួប​សំណេះ​សំណាល​ជាមួយរ​ដ្ឋ​មន្ត្រី​ការ​បរ​ទេស​​​​​ទាំង​អស់​​​ មុន​ពេល​បើក​កិច្ច​ប្រជុំ​​សំខាន់ៗ​សម្រាប់​​ថ្ងៃទី១២ កក្កដា​

Posted: 11 Jul 2012 08:47 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​​បាន​អនុញ្ញាត​​​ឱ្យ​​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​​ទាំង​អស់ ដែល​​មាន​វត្ត​មាន​ក្នុង​កិច្ច​​ប្រជុំអាស៊ាន​​​​នៅ​រាជ​ធានី​ភ្នំពេញ ចូល​ជួប​​​សម្តែង​ការ​គួរ​សម ​និង​​ពិភាក្សា​​​ការ​ងារ​ខ្លះ​ៗ​ជុំ​វិញ​​​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​អាស៊ាន​​​និង​ចក្ខុ​វិស័យ​​ផ្សេងៗ​​នាព្រឹក​ថ្ងៃ​ទី១២ កក្កដា ២០១២ ​នៅវិមាន​​សន្តិភាព​​នៃទីស្តីការ​​នាយករដ្ឋ​មន្ត្រី ។

​ប្រជុំ​​ពិភាក្សា​​ដល់​មន្ត្រី​នគរបាល​អនុ​វត្ត​​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​នៅ​ខេត្ត​កំពង់ឆ្នាំង

Posted: 11 Jul 2012 08:47 PM PDT

ទិដ្ឋ​ភាព​នៅ​ពិធី​ប្រជុំ​ពិភាក្សា​
ខេត្ត​កំពង់ឆ្នាំង ៖ ​នៅ​សាល​ប្រជុំ​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ​កាលពីព្រឹក​ថ្ងៃទី​១១ កក្កដា មាន​​បើក​ការ​​ប្រជុំ​​ពិភាក្សា​​លើ​ចំណាត់​ការ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​ រវាង​ស្ថាប័ន​​សាលា​ដំបូង​ខេត្ត និង​មន្ត្រី​​នគរបាល​យុត្តិ​ធម៌​​ដែល​បាន​អនុ​វត្ត​​កន្លង​មក និង​លើក​ទិស​ដៅ​ថ្មី​បន្តទៀត ។ ពិធី​នេះ​​​ប្រព្រឹត្ត​​ទៅ​ក្រោម​អធិបតី​ភាព​លោក​ពេញ វិបុល ព្រះ​​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត លោក​អាត់ ​ខែម ស្នងការ​នគរបាល​​ខេត្ត​ លោក​ស្រី CATHERIN PUONG មន្ត្រី​​សម្រប​សម្រួល​​នៃ​អង្គ​ការ​នីតិ​រដ្ឋ​ របស់​ឧត្តម​ស្នង​ការ​​ សិទ្ធិ​

ជន​មិន​ស្គាល់​មុខ​ផ្ញើរថយន្ត​​​​2ថ្ងៃមិន​ឃើញ​មក​យក​​ប្តឹង​សមត្ថកិច្ច​

Posted: 11 Jul 2012 08:45 PM PDT

ជន​មិន​ស្គាល់​មុខ​ផ្ញើរថយន្ត​​​​2ថ្ងៃមិន​ឃើញ​មក​យក​​ប្តឹង​សមត្ថកិច្ច​
ខេត្តពោធិ៍សាត់ ៖ ​រថយន្ត​ទីកូ​​កញ្ចាស់​មួយ​គ្រឿង​​ ពណ៌​ស​​​ ត្រូវ​បាន​​ជន​មិន​ស្គាល់​មុខ​​បើក​​យក​​មក​ទុក​ចោល​នៅ​កន្លែង​លាង​ម៉ូតូ​-ឡាន​មួយ​កន្លែង​​ជាប់​មាត់​ស្ទឹង​​ខាង​មុខ​ផ្សារ​ពោធិ៍សាត់ ស្ថិត​​​ក្នុង​ភូមិ​​​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ​​ ក្រុង​ពោធិ៍​សាត់​​ រយះ​ពេ​ល​​​២​ថ្ងៃ​​មក​ហើយ​​មិន​ឃើញ​ម្ចាស់​មក​​យក​វិញ​សោះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!