Koh Santipheap Daily

Koh Santipheap Daily


ការ​អភិវឌ្ឍតាម​សង្កាត់​​នានា​​នៅ​រាជ​ធានី​​ក្រោម​​គម្រោង​​របស់​លោក​កែប​​ ជុតិ​ម៉ា ​លទ្ធ​ផល​​ដោយ​សង្ខេប​​ ស្តី​ពី​កា​រ​អភិវឌ្ឍ​​នៅ​សង្កាត់​មិត្ត​ភាព​ 5ឆ្នាំ​កន្លង​​

Posted: 09 Jul 2012 01:30 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ​សង្កាត់​មិត្ត​ភាព​​ជា​សង្កាត់​មួយ​​​ស្ថិត​​​នៅក្នុង​ចំណោម​​​៨​សង្កាត់​​​ ក្នុង​ខណ្ឌ​៧​មករា ​មាន​ផ្ទៃ​​​ក្រឡា​សរុប​​៣.៨១០​ម៉ែត្រ​ក្រឡា ​ចែក​ចេញ​​ជា​​១០​ភូមិ ​និង​​៧០​​​ក្រុម​​​ប្រជា​​​ពល​រដ្ឋ​​ មាន​ព្រំ​ប្រទល់​​​ដូ​ច​តទៅ ៖ - ខាង​ជើង​​ទល់​និង​សង្កាត់​​​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ ​ខណ្ឌ​ដោយ​​​មហា​វិថី​​​​សហព័ន្ធ​រុស្ស៊ី

កុមារ​កម្ពុជា​ ស្លាប់​កើន​ដល់​៦៤​នាក់ ហើយ​ដោយ​សារ​ជំងឺ​ថ្មីមេ​រោគ​ពោះវៀន និង​ផ្លូវ​ដង្ហើម​

Posted: 09 Jul 2012 01:24 AM PDT

កុមារ​កម្ពុជា​ដែល​ទទួល​រង​ជំងឺ​ថ្មីមេ​រោគ​ពោះវៀន និង​ផ្លូវ​ដង្ហើម​
មន្រ្តីសុខាភិបាលបាននិយថា ក្រសួងសុខា​ភិបាល​បាន​រកឃើញប្រភេទ​មេរោគដែល​បណ្តាល​ឲ្យកុមារកម្ពុជាស្លាប់​៦៤នាក់ហើយ។ វិទ្យា​ស្ថានជាតិប៉ាស្ទ័រ បានធ្វើតេស្ត​លើកុមារ​២៤​នាក់​រកឃើញថា កុមារ១៥នាក់មាន​ផ្ទុក​មេ​រោគម្យ៉ាងហៅថា មេរោគឆ្លងតាម​ពោះ​វៀន​ប្រភេទ៧១ (Enterovirus Type 71) ដែល​អាច​បង្កទៅជាជំងឺមាត់ ដៃ និងជើង ហើយក៏​អាច​បង្ក​ឲ្យកើតមានបញ្ហាប្រព័ន្ធ​ប្រសាទធ្ងន់ធ្ងរ ភាគច្រើនកើតទៅលើកុមារ និង​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រយៈ​​ពេល​លឿន​។

គ្រោះ​ថ្នាក់​​ចរាចរណ៍​​2ករណី​​រថយន្ត​​​ច្នៃ​​​បុក​ម៉ូតូ​​​5គ្រឿង​​​ ឯ​តា​កូម៉ា​​បុក​​​គូទ​ហ៊ីយ៉ាន់​ដាយ​​ដឹក​ខ្សាច់​

Posted: 09 Jul 2012 01:15 AM PDT

ទិដ្ឋ​ភាព​ក្រោយ​ពេល​គ្រោះ​ថ្នាក់​ចរា​ចរណ៍
ក្រុង​ប៉ោយ​ប៉ែត​ ៖ រយៈ​ពេល​​​​១​ថ្ងៃ​​​​​មាន​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​បាន​កើត​​​ឡើង​​​២​ករណី​​​ គឺ​នៅ​ថ្ងៃ​ទី​​​៧ កក្កដា ​​ដែល​មួយ​​​ករណី​​រថយន្ត​​​ច្នៃ​​​គេច​ម៉ូតូ​​​​មួយ​គ្រឿង​​​​​រេ​ចង្កូត​​​​បុក​ចូល​​​មុខ​​ហាង​​​លក់​​​ទូរ​ស័ព្ទ​​ដៃ​​​ប៉ះ​​ម៉ូតូ​​​៥គ្រឿង​បង្ក​ការ​​​​​​ភ្ញាក់​​ផ្អើល​​​ទាំង​​ព្រឹក​​​ និង​មួយករណី​​ទៀត​​​ គឺ​​រថយន្ត​​​​តាកូម៉ា​សង្ស័យ​​អ្នក​បើក​បរ​​​ស្រវឹង​​​​​បាន​បុក​​គូទ​រថយន្ត​​​ហីុ​យ៉ាន់​ដាយ​​​ដឹក​ខ្សាច់​​ ។

មុខ​របរ​ចិញ្ចឹម​ចង្រិត​លក់​របស់​អ្នក​ខេត្ត​ព្រៃវែង​

Posted: 09 Jul 2012 01:06 AM PDT

កសិ​ដ្ឋាន​ចិញ្ចឹម​ចង្រិត​
ខេត្ត​ព្រៃវែង ៖ ​ចង្រិត​កំពុង​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផ្អើល​នាំ​គ្នា​ចិញ្ចឹម​​ដោយ​សារ​តែ វា​ជា​មុខ​របរ​ដែល​ប្រើ​ប្រាស់​ដើម​ទុន​តិច ពេល​វេលា​ខ្លី តែ​ទទួល​បាន​ទិន្ន​ផល​ច្រើន។ ជាក់​ស្តែង​​នៅ​ក្នុង​តំបន់​អ្នក​លឿង ដែល​ស្ថិត​​ក្នុង​ស្រុក​ពាមរក៍ ​ខេត្តព្រៃវែង ​គ្រាន់តែ​រយៈ​ពេល​ជាង​១​​ខែ​ប៉ុណ្ណោះ​ ប្រជា​ពល​រដ្ឋ​ដែល​បាន​ចាប់​យក​មុខ​របរ​នេះ​បាន​កើន​ឡើង​ជាង​១០​គ្រួសារ​ទៅ​ហើយ ។

ស្រវឹង​​ជិះ​ម៉ូតូ​​បុក​ចូល​ប្រលោះ​រថយន្ត​​កៀប​ជើង​ជាប់​រថយន្ត​ ក្បាល​សំយុង​​ចុះ​ក្រោម

Posted: 09 Jul 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ បុរស​​ម្នាក់​ស្រវឹង​​ជោក​​ជិះ​ម៉ូតូ​ទៅ​ចូល​ប្រលោះ​រថយន្ត​​ចត​នៅ​ជាប់​របង​ផ្ទះ​​បណ្តាល​ឱ្យ​​កៀប​ជាប់​ម៉ូតូ​ ហើយ​ផ្លោង​អ្នក​​បើក​ម៉ូតូ​​បះ​ជើង​​ជាប់​កញ្ចក់​រថយន្ត​ ឯ​ក្បាល​សំយុង​ចុះ​ក្រោម​រង​របួស​ធ្ងន់​បញ្ជូន​​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​កាល​ម៉ែត កាល​ពី​វេ​លា​ម៉ោង​​៩​យប់​ថ្ងៃ​ទី​៦ កក្កដា ​នៅ​ចំណុច​​ជាប់​របង​​ភោជនីយ​​ដ្ឋាន​​ម្ហូប​ខ្មែរ​​ឯក​រាជ្យ​តាម​មហាវិថី​ព្រះ​នរោត្តម​ កែង​ផ្លូវ​លេខ

ឆ្នោត​​កោស​​ហ្គោល​​ស្ត្រែច អែន​វីន​ចាប់​ឆ្នោត​​ផ្សង​​សំណាង​ផ្តល់​​រង្វាន់​​ជូន​​អតិ​ថិ​​ជន​​លើក​​ទី​​4

Posted: 09 Jul 2012 12:45 AM PDT

ខេត្ត​កំពង់​ចាម ៖​​ ​ក្រុម​ហ៊ុន​ឆ្នោត​កោស​ហ្គោល​ស្ត្រេច​ អែនវីន កាល​ពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១២ កន្លង​មក​​នេះ​បាន​ធ្វើ​ការ​ចាប់​ឆ្នោត​ផ្សង​​សំណាង​ផ្តល់​រង្វាន់​ជា​ច្រើន និង​​​ជា​លើក​ទី​៤​ជូន​អតិថិ​ជន​​របស់​ខ្លួន​សម្រាប់​សន្លឹក​ឆ្នោត​ដែល​កោស​ហើយ​មិន​ត្រូវ​រង្វាន់​ភ្លាម​ ។

​អតី​ត​កីឡា​ករ​ខ្សែ​បម្រើ​-ការ​ពារ​ Deschamp ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង

Posted: 09 Jul 2012 12:43 AM PDT

​អតី​ត​កីឡា​ករ​ខ្សែ​បម្រើ​-ការ​ពារ​ Deschamp ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង
យោង​ទៅ​តាម​ប្រភ​ព​ព័ត៌​មាន​ញូអេស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៩ កក្កដា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា លោក Deschamp អតី​ត​កីឡា​ករ​ប្រធាន​ក្រុម ​ដែល​ធ្លាប់​បាន​ជួយ​ឱ្យ​ក្រុម​មាន់​គក បារាំងឈ្នះ​ជើង​ឯក​បាល់​ទាត់​ពិភព​លោក​ និង​យូរ៉ូ​ ត្រូវ​​បាន​តែង​​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​ដឹក​នាំ​ក្រុម​​ជម្រើស​ជាតិ​​ ។ សហ​ព័ន្ធ​បាល់​ទាត់​បារាំង​បាន​ប្រកាស​ថា លោក Deschamp បច្ចុប្បន្ន​​មាន​វ័យ​៤៣​ឆ្នាំ នឹង​

សាលា​ចំណេះ​ទូ​ទៅ​អន្តរ​ជាតិ​សិង្ហបុរីផ្តល់​ការ​ធា​នា​រ៉ាប់​រង​ដល់​សិស្ស

Posted: 09 Jul 2012 12:30 AM PDT

សាលា​ចំណេះ​ទូ​ទៅ​អន្តរ​ជាតិ​សិង្ហបុរីផ្តល់​ការ​ធា​នា​រ៉ាប់​រង​ដល់​សិស្ស
រាជធានីភ្នំពេញ​ ៖ នៅ​សា​លា​​ចំណេះ​ទូ​ទៅ​​អន្ត​រ​ជាតិ​សិង្ហ​បុរី (SIS) កាល​ពី​ថ្ងៃ​ទី​៥ កក្កដា មាន​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ការ​ផ្តល់​​កិច្ច​ធា​នា​រ៉ាប់​រង​លើ​គ្រោះ​ថ្នាក់​បុគ្គលដល់​សិស្ស​​សា​លា​​ទាំង​អស់​​របស់​សាលា​​ចំណេះ​​ទូ​ទៅ​​អន្តរ​ជាតិ​សិង្ហ​បុរី ដែល​ពិធី​ចុះ​ហត្ថ​លេ​ខា​​នោះ​បាន​ធ្វើ​ឡើង​​រវាង​​លោក​ជំទាវ​​បណ្ឌិត​​ ងឿន ផល្លីនពោធិតា​ នាយិ​កា​សាលា​ចំណេះ​ទូ​ទៅ​អន្តរ​

កីឡា​កា​រិ​នី​កូ​រ៉េ​ខាង​ត្បូង Yeon Choi​ឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល U.S​. Women's Open​នៅ​អា​មេ​រិក

Posted: 09 Jul 2012 12:21 AM PDT

កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង​ណា យេអុន​ ឆយ
កីឡា​កា​រិ​នី​​កូ​រ៉េ​​ខាង​​ត្បូង​​ណា យេ​អុន​ ឆយ (Na Yeon Choi) ​បាន​​សម្តែង​​ក្តី​​រីក​​រាយ​​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​នៃ​ការ​ប្រកួត​វាយកូនហ្គោល​កម្ម​វិធី​ U.S. Women's Open ជាមួយ​នឹង​គម្លាត​ពិន្ទុ​៤ស្ត្រូក​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​៨កក្ក​ដា​កន្លង​មក​នេះ​។ កម្ម​វិធី​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៣លាន២៥០​ពាន់​​ដុល្លារ​អាមេរិក​នេះ​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ឈ្មោះ​ Blackwolf

ប្រធានាធិបតី​ថ្មី​អេហ្ស៊ីប​​បដិសេធ​​​ការ​រំលាយ​សភា​

Posted: 09 Jul 2012 12:17 AM PDT

ប្រធានាធិបតី​ថ្មី​អេហ្ស៊ីប
ប្រធានាធិបតី​​​ថ្មីអេហ្ស៊ីប​ជនអ៊ិស្លាម​​និយម​​​​លោក​ម៉ូហាម៉េដ ម័រស៊ី​ បាន​សម្រេច​​កាលពី​ថ្ងៃ​ទី​៨​កក្កដា​ ស្តារសភា​​ដែល​​គ្របដណ្តប់​​ដោយ​​ពួកអ៊ិស្លាម​និយម​ឡើង​វិញ៣​សប្តាហ៍​​ក្រោយ​​ការ​​រំលាយ​ដែល​អាច​​​ឱ្យ​កង​ទ័ព​ក្តាប់​​អំណាច​សភា​​​នៅ​​​អេហ្ស៊ីប​ ។ សេចក្តី​​​សម្រេច​​ចិត្ត​​នេះ​របស់​​ប្រធានាធិបតី​​ស៊ីវិល​​អេហ្ស៊ីប​បង្ហាញ​​ពីការ​ប្រកាន់​ជំហររឹង​​​​​របស់​​​លោក​ជាមួយ​​​ក្រុមប្រឹក្សា​​យោធា​​​ជាន់​​ខ្ពស់​​​

លទ្ធផល​​ស្ថាពរ​លោក​​អេន​រិក​​ជាប់​ឆ្នោត​ប្រធានាធិបតី​ម៉ិចស៊ិក

Posted: 09 Jul 2012 12:15 AM PDT

ប្រធានាធិបតី​ជាប់​ឆ្នោត​ម៉ិចស៊ិក​
យោងតាមលទ្ធផល​​ប្រកាស​​កាលពី​​ថ្ងៃទី​៨ កក្កដាដោយ​​វិទ្យា​ស្ថាន​បោះឆ្នោត​សហព័ន្ធ IFE​ថា ​ក្រោយ​ការរាប់​សន្លឹក​ឆ្នោត​ហើយ​រួចរាល់​លោកអេនរិក​ពឺណា ​នីអឺតូ បេក្ខ​ជន​របស់​​​គណបក្ស​​​បដិវត្តន៍​​​ស្ថាប័ន​PRI ​ជាអ្នក​ដណ្តើម​​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ម៉ិចស៊ិក​កាលពី​ថ្ងៃទី១កក្កដា​កន្លងមក​នេះ ជា​មួយ​សំឡេង​​នាំមុខ​ដល់​៣,៣លាន​សំឡេង ។​

រាជ​ធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ​1ផ្នែក​ប្រសិទ្ធ​ភាពនៃការគ្រប់​គ្រង​

Posted: 09 Jul 2012 12:15 AM PDT

រាជ​ធានីភ្នំពេញ​ ៖សាលារាជធានីភ្នំពេញ ពិត​ជា​​មានកិត្តិយស​យ៉ាងធំធេង​ដែលបាន​ចូល​រួម​ប្រកួត​ប្រជែងជា​មួយទីក្រុង​ចំនួន​១០០​លើ​ពិភព​​លោក​​ ហើយដណ្តើម​បានចំណាត់​ថ្នាក់​លេខ​១ លើផ្នែកប្រសិទ្ធ​ភាពនៃការ​គ្រប់គ្រង​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូលនៃ​ទីក្រុង World Cities Submit Mayors Forum 2012 នៅ​ប្រទេស​សិង្ហ​បុរី ។

ខេត្ត​ព្រះវិហារ​​ដាំ​ដើម​ឈើ​ជា​ច្រើន​កន្លែង​​ក្នុង​ពិធី​រុក្ខ​ទិវា​

Posted: 09 Jul 2012 12:03 AM PDT

ការ​ដាំ​កូន​ឈើ​ត្រៀម​​ក្នុង​ឱកាស​​​បុណ្យ​​រុក្ខ​ទិវា​
ខេត្ត​ព្រះវិហារ​ ៖ ​ព្រឹក​ថ្ងៃទី​៨ កក្កដា ២០១២ អាជ្ញា​ធរ​ជាតិ​ព្រះវិហារ ​បាន​រៀបចំ​ពិធី​ដាំ​កូន​ឈើ​ក្នុង​ឱកាស​​​បុណ្យ​​រុក្ខ​ទិវា​៩​កក្កដា ដែល​​ប្រារព្ធ​​ឡើង​​នៅ​ក្នុង​ភូមិ​ស្វាយ​ជ្រុំ ​ក្បែរ​ជើង​​ភ្នំ​ប្រាសាទ​ព្រះវិហារ ក្រោម​អធិបតី​ភាព​លោក​ប៉ាវ សុផល ទី​ប្រឹក្សា​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ លោក​អ៊ុក ​តុបុត្រា ​អគ្គ​នាយក​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ លោក​ឧត្តម​សេនីយ៍ឯក យង់ សារិទ្ធិ មេ​បញ្ជា​ការ​​​រង​​កង​អង្គ​រក្ស​ប្រចាំ​​ជួរ​មុខ​ មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើជាំ​ក្សាន្ត ​ព្រម​ទាំង​​កង​កម្លាំងទាំង​៣​ប្រភេទ​ និង​អាជ្ញា​ធរ​​ដែន​ដី​ក្នុង​តំបន់​នោះ

​​​ដំណឹង​ជ្រើស​រើស​បុគ្គ​លិក​កែ​សម្រួល​អត្ថ​បទ​

Posted: 09 Jul 2012 12:01 AM PDT

ក្រុម​ហ៊ុន​យើង​ខ្ញុំ​ត្រូវ​​ការ​ជ្រើស​រើស​​បុគ្គ​លិក៖ -ផ្នែកកែ​សម្រួល​អត្ថ​បទ​ព័ត៌​មាន​​ និង​ឯក​សារ​ផ្សេងៗ

ក្រុម​ចោរលួច​កក្រើក​ក្រុង​ប៉ោយ​ប៉ែត​ជាប់​អន្ទាក់​ប៉េអឹម​

Posted: 09 Jul 2012 12:00 AM PDT

ក្រុម​ចោរលួច​កក្រើក​ក្រុង​ប៉ោយ​ប៉ែត​ជាប់​អន្ទាក់​ប៉េអឹម​
ក្រុង​ប៉ោយ​ប៉ែត​ ៖ក្រុម​ជន​សង្ស័យ​លួច​និង​ឆក់​ដែល​​ធ្វើ​សកម្មភាព​​៥លើក​​មក​ហើយ​និង​បើ​គិតជា​ប្រាក់​ដែលបាត់​បង់​មិន​ក្រោម​​៣ម៉ឺន​ដុល្លារ​​​ ត្រូវ​​​ប៉េអឹម​ឃាត់​ខ្លួន​​បាន​៣នាក់​កាលពីថ្ងៃ​ទី​៥ កក្កដា​ ក្នុងភូមិ​បោ៉យ​ប៉ែត​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រោយ​ពីពួកគេ​​​ធ្វើ​សកម្មភាព​លួច​យ៉ាង​​កក្រើក​នៅក្នុង​​ក្រុងប៉ោយ​ប៉ែត​ ហើយ​តែង​តែ​គេច​ខ្លួន​បាន​រហូត​​ ។

កី​ឡា​ក​រ​បា​រាំង Pino​t​ឈ្នះ​ដំណាក់​ទី​៨​ប្រណាំង Tour de France

Posted: 08 Jul 2012 11:57 PM PDT

កីឡាករបា​រាំង​​ Thibaut Pinot
Thibaut Pinot បាន​​សម្តែង​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​ប​ន្ទាប់​​ពី​​បាន​​យក​​ឈ្នះ​ដំ​​ណាក់​​ទី​៨​​ដែល​មាន​ចម្ងាយ​ផ្លូវ​១៥៧,៥​គី​ឡូ​ម៉ែត្រ​នៅ​​ទី​ក្រុង​ ​​Porrentruy​​​​​ទឹក​ដី​ស្វ៊ីស​​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៨​​កក្កដា​ ។​Pinotដែល​ជា​អ្នក​ជិះ​កង់ឱ្យ​ក្រុមFDJ-Big Mat​​​​​បាន​បញ្ចប់​ដំ​ណាក់​ខាង​លើ​ដែលចេញ​ដំ​ណើរ​​​ពី​ទី​ក្រុង​Belfort​ប្រ​ទេស​បា​រាំង​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ ​​Porrentruy​​ទឹក​ដី​ស្វ៊ីស​​​​​​​​ដោយ​ប្រើ​អស់​ថិរវេលា

លំនៅ​ឋាន​​ប្រជា​ពលរ​ដ្ឋ​​ភូមិ​ច្រក​ឃ្លៃ ទទួល​​រង​ដុំ​ថ្ម​ខ្ទាត​ធ្លាក់​ត្រូវ​ដូច​គ្រាប់​​ផ្លោង​

Posted: 08 Jul 2012 11:50 PM PDT

លំនៅ​ឋាង​ប្រជា​ពល​​រដ្ឋ​ដែល​ត្រូវ​ដុំ​ថ្ម​ខ្ទាត​​​ទទួល​រង​ការ​ខូច​ខាត​
ខេត្ត​កំពត ៖ ​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​គ្រួសារ​រស់​នៅភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​​មាស​ខាង​លិច ស្រុក​​បន្ទាយ​មាស កំពុង​មាន​ការ​ភិត​ភ័យ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​តែ​ក្រុម​ហ៊ុន​​មួយ​បាន​ទិញ​រំសេវ​មក​ដាក់​បំផ្ទុះ​​បំបែក​​ផ្ទាំង​ថ្ម​នៅភ្នំ​ទទុង ​យក​ទៅ​ផលិត​ស៊ីម៉ង់ត៍ បណ្តាល​ឱ្យ​ដុំ​ថ្ម​តូច​ធំ​ប៉ើង​ធ្លាក់​ត្រូវ​ដំបូល​ផ្ទះ​របស់​ពួក​គាត់​ធ្លុះ​ធ្លាយរង​ការ​ខូច​ខាត ។

ឡើង​គាស់​ដំបូល​តូប​លក់​ខោអាវនិង​ប្តូរ​ប្រាក់​​ រក​ផ្លូវ​ចេញ​មិន​ឃើញ​ភ្លឺឡើង​ជាប់​ខ្នោះ

Posted: 08 Jul 2012 11:45 PM PDT

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​អះអាងថា​ខ្លួន​ញៀន​ថ្នាំ​ បាន​ធ្វើ​សកម្ម​ភាពគាស់​​​ដំបូលតូប​​ស័ង្ក​សី​អ្នក​លក់​ខោ​អាវ ​និង​ប្តូរប្រាក់​​​ចូល​លួច​អីវ៉ាន់​​គេ​ហើយ​វង្វេង​​រក​ច្រក​ចេញមិន​​ឃើញ​​​ត្រូវ​បាន​នគរបាល​​ស្រុក​ថ្ម​ពួក​ ឃាត់​ខ្លួន​​​កាល​ពី​ថ្ងៃទី​៣ កក្កដា ​​​នៅ​ក្នុង​ផ្សារ​បន្ទាយ​ឆ្មារ​ ស្ថិត​​នៅភូមិ​​បន្ទាយ​​ឆ្មារ ឃុំបន្ទាយ​ឆ្មារ ស្រុក​ថ្មពួក ​​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៩ កក្កដា ២០១២

Posted: 08 Jul 2012 11:40 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៩ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​

នាយ​ប៉ុស្តិ៍​​នគរ​បាល​ព្រំ​ដែន​ទឹក​ម្នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត​

Posted: 08 Jul 2012 11:35 PM PDT

ទិដ្ឋ​​ភាព​នៅ​កន្លែត​កើតហេតុ​
ខេត្ត​កំពត ៖ ​នាយ​នគរបាល​​ប៉ុស្តិ៍​​ព្រំដែន​ទឹក​​ម្នាក់​បាន​ស្លាប់​​ក្នុង​ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​ចរា​ចរណ៍ដ៏​រន្ធត់​​​មួយ​ដែល​​បង្ក​ឡើង​ដោយ​រថយន្ត​​ធុន​ធំ​ម៉ាក​ FUSO ប្រភេទ​យីឌុប បុក​ម៉ូតូ​​របស់​គាត់​ពេញ​ទំហឹង​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​កាល​ពីវេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​​ថ្ងៃទី​៨ កក្កដា ២០១២ ​នៅ​ត្រង់​ចំណុច

ប្រការ10​យ៉ាង​ដែល​លោក​អ្នក​មិន​គួរ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម

Posted: 08 Jul 2012 11:31 PM PDT


វិស័យ​ព័ត៌មាន​វិទ្យាបច្ចុប្បន្ន​​កាន់​តែ​ជឿន​លឿន​ និង​ពេញ​និយម ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ ក៏​ដូច​ជា​ស្រាវ​ជ្រាវ​ឯក​សារ​ផ្សេង​ៗ ។ ទន្ទឹម​នឹង​នេះ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​ ប្រៀប​ដូច​អាវុធ​មុខ​ពីរ​អ៊ីចឹង វា​មិន​ត្រឹម​តែ​ផ្តល់​នូវ​គុណ​សម្បត្តិ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​គុណ​វិបត្តិ​ដល់​យើង​ផង​ដែរ ។ ដូច្នេះ​យើង​ជា​អ្នក​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា គួរ​គប្បី​ស្វែង​យល់​នូវ​ប្រការ​មួយ​ចំនួន​ មុន​នឹង​ឈាន​ទៅ​ការ​ប្រើ​ប្រាស់​វា ។ តួ​យ៉ាង​ដូច​ជា​ការ​បង្កើត​ គណនេយ្យ​ដំបូង​នៅ​ក្នុង​បណ្តាយ​ទំនាក់​ទំនង​សង្គម​ជា​ដើម ។ បើទោះ​បី​ជា​លោក​អ្នក​មាន​មិត្ត​​តែ​ម្នាក់​នៅ​ក្នុងគេហ​ទំព័រ​​បណ្តាញ​ទំនាក់​ទំនងសង្គម​​ក៏​ដោយ ក៏​លោក​អ្នក​មិន​គួរ​គប្បី​សរសេរ​​ពី​សាវតារ​​​ពិត​ប្រាកដ​នៅ​​ក្នុង​គណនេយ្យ​(Account)​របស់ខ្លួន​​ដែរ ​ហើយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ចាំបាច់​មួយ​ចំនួន​ លោក​អ្នក​រឹង​រឹត​តែ​មិន​គួរ​បង្ហាញ​នៅ​ក្នុង Account ​ទៀត​ផង​ ព្រោះ​ថាវា​អាច​មាន​ជន​ខិល​ខូច ​(Hacker)​ស្វែង​រក​ទិន្ន​ន័យ​តាម​គណនេយ្យ​​ដើម្បី​កំណត់​អត្តសញ្ញាណ​​របស់​យើង​ និង​អាច​ឈាន​ដល់​ប្រើ​ល្បិច​កល​ក្នុង​បទ​ឧក្រិដ្ឋ​ផ្សេង​ៗ​ក៏​ថា​បាន ។

ការ​ទទួល​ស្វាគមន៍​ក្រុម​និស្សិត​120​នាក់​មក​ពី​រាជ​ធានីភ្នំពេញ​

Posted: 08 Jul 2012 11:30 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីការ​ទទួល​ស្វាគមន៍​ក្រុម​និស្សិត​120​នាក់​មក​ពី​រាជ​ធានីភ្នំពេញ​
ខេត្ត​កំពង់​ធំ​​ ៖ ក្រុម​និស្សិត​​ស្ម័គ្រ​​ចិត្ត​​ចំនួន​១២០​នាក់ ចែក​ចេញ​ជា​​១០​ក្រុម ក្នុង១​​ក្រុម​​មាន​គ្នា​​១២​នាក់ ដែល​ប្រមុខ​រាជ​រដ្ឋា​ភិបាល​​សម្តេច​​អគ្គ​មហាសេ​​នា​បតី​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​​ចាត់​បញ្ជូន​ឱ្យ​​ជួយ​​ធ្វើ​ការ​វាស់​វែង​​ដីផ្តល់​កម្ម​សិទ្ធិ​​ស្រប​ច្បាប់​​ដល់​ប្រជា​ពលរដ្ឋ​​ក្នុង​ខេត្ត​​កំពង់​ធំ កាល​ពី​វេ​លា​ម៉ោង​​១១​និង​៤៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៥ កក្កដា ២០១២ ​នៅ​ភោជ​

កីឡា​ប្រណាំង​យាន​យន្ត​ត្រូវ​បាន​បង្កើត​​ឡើង​នៅ​កម្ពុជា​ហើយ​

Posted: 08 Jul 2012 11:15 PM PDT

​​​​រាជធានីភ្នំពេញ ៖ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា​បានរៀបចំ​ពិធី​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​នូវសហ​ព័ន្ធ​កីឡា​​យាន​យន្ត​កម្ពុជា​សម្រាប់​អាណត្តិ​ទី​១ ឆ្នាំ​២០១២-២០១៦ នា​ល្ងាច​ថ្ងៃទី​៦ កក្កដា ​២០១២ ​នៅ​ទីស្នាក់​​ការ​​​កណ្តាល​គណៈ​កម្មាធិ​ការ​ជាតិអូឡាំពិក​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌចំការ​មន រាជធានីភ្នំពេញ ។

រថយន្ត​ហ៊ី​យ៉ាន់​ដាយ​​ដាច់​កាប៉ែន​ជាន់​ហ្វ្រាំង​​អត់​ស៊ី​បុក​រះ​រថយន្ត​​3គ្រឿង​

Posted: 08 Jul 2012 11:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​​រថយន្ត​​ហ៊ី​យ៉ាន់​ដាយ​​​ចំណុះ​​៥​តោនមួយ​គ្រឿង​ បាន​ដាច់​កាប៉ែន​​ជាន់​ហ្វ្រាំង​​​អត់​ស៊ី​​​ជ្រុល​ទៅ​​បុក​រះគូទ​រថយ​ន្ត​ស្តារិក​ក្រពឹត​គូទ​ រួច​ជ្រុល​ទៅ​បុក​រថយន្ត​​​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ​​ដាច់​​ទ្វារ​ចំហៀង​​​ខាង​ស្តាំ ហើយ​បន្ត​បុក​គូទ​​រថយន្ត​ក្រុង​​​២៥កៅ​អី​​​បណ្តាល​ឱ្យ​​ក្រពឹត​កាង​ក្រោយ កាល​ពី​​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​​ថ្ងៃទី​៦​ កក្កដា លើ​កំណាត់​ផ្លូវលេខ​​២៧១​កែង​​ផ្លូវលេខ​​

លោក​​កូហ្វីអាណាន់​​​មក​ស៊ីរី​ជួបលោកអាសាដ​

Posted: 08 Jul 2012 10:54 PM PDT

លោក​​កូហ្វីអាណាន់​​​ពេល​មក​ដល់​​​ក្រុង​​ដាម៉ាស់​
លោក​កូហ្វីអាណាន់​​បេសកជនរបស់​​អ.ស.ប ​និង​​​របស់​សម្ព័ន្ធ​អារ៉ាប់​​សម្រាប់​ស៊ីរី​បាន​មក​ដល់​ទីក្រុងដាម៉ាស់​​កាលពី​រសៀល​ថ្ងៃ ទី៨កក្កដា​​ដែល​នៅ​ទីនោះ​លោក​ត្រូវ​ជួបពិភាក្សាពី​ផែន​ការ​​​សន្តិ​ភាព​របស់​​លោក​ជាមួយ​ប្រធានាធិបតី​​ស៊ីរី​លោក​​​បាចា​​អាល់ អា សាដ ។​

ទាហាន​អាមេរិក​​៦​នាក់​ស្លាប់​នៅ​​អាហ្វហ្គានីស្ថាន​

Posted: 08 Jul 2012 10:52 PM PDT

ទាហាន​​អាមេរិក​​ធ្វើ​​ប្រតិបត្តិការ​​នៅ​អាហ្វហ្គានីស្ថាន​
ប្រភព​ព័ត៌​មាន​ច្បាស់​ការណ៍​​អះអាង​ថា ​​ទាហាន​​អាមេរិក​៦​នាក់​​ស្ថិត​ក្នុង​កងកម្លាំង​អូតង់​​​នៅអាហ្វហ្គានីស្ថាន​បានត្រូវ​ស្លាប់​កាលពី​ថ្ងៃទី​៨កក្កដា​ក្នុង​ការ​ផ្ទុះ​​គ្រាប់​បែក​ច្នៃ​មួយ​គ្រាប់​នៅភាគ​​​ខាងកើត​ប្រទេសនេះ ។ ភាគ​ខាង​កើត​អាហ្វហ្គានីស្ថានជាមួយ​ភាគ​ខាង ត្បូង​ប្រទេស​ជា​តំបន់សំខាន់​ដែល​មាន​ការ​ច្បាំង​គ្នា​ខ្លាំង​រវាង​កងកម្លាំង​​រដ្ឋាភិបាល​​គាំទ្រ​ដោយ​​អូតង់​​​និងពួក​បះបោរ​តាលីបង់។

​​​ដំណឹង​ជ្រើស​រើស​បុគ្គ​លិក​កែ​សម្រួល​អត្ថ​បទ​

Posted: 08 Jul 2012 09:01 PM PDT

ក្រុម​ហ៊ុន​យើង​ខ្ញុំ​ត្រូវ​​ការ​ជ្រើស​រើស​​បុគ្គ​លិក៖ -ផ្នែកកែ​សម្រួល​អត្ថ​បទ​ព័ត៌​មាន​​ និង​ឯក​សារ​ផ្សេងៗ

ព្រះ​មហាក្ស​ត្រ​បាន​សរសើ​រ​ដល់​គំនិត​ផ្តួច​ផ្តើម​បង្កើត​ផលិត​ផល​ថ្នាំ​និង​ទឹក​ត្នោត​កម្ពុជា​

Posted: 08 Jul 2012 09:00 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ​ថ្ងៃ​ទី​​៧​ កក្កដា ​​ព្រះ​មហា​ក្សត្រ​ព្រះករុណា​​សម្តេច​​ព្រះ​បរម​នាថ​នរោត្តម ​​សីហមុនី បាន​ផ្តល់ការ​គាំទ្រចំពោះ​ការ​ផលិត​ថ្នាំគីណាល់​ថ្មី(​សម្រាប់​បំបាត់ការ​ឈឺ​ចាប់​និង​ក្តៅ​ខ្លួន)​ និង​ការ​ផលិតជាលើក​ដំបូងនូវ​ស្ករសូ​កូឡា​ធ្វើពី​ស្ករ​ត្នោតលាយ​ជាមួយ​​នឹងផ្លែឈើ​កម្ពុជា សម្រាប់​​ការ​​នាំ​ចេញទៅ​បរទេស ​។

​ប្តី និង​ប្រពន្ធ​ត្រូវ​បាន​រថយន្ត​​យីឌុប​ប្រល័យ​​គ្មាន​ក្តី​មេត្តា​បន្សល់​ទុក​កូន​ស្រី​អាយុ​ទើប​តែ​៣​ខែ​

Posted: 08 Jul 2012 08:46 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ប៉ៃលិន ៖ ​​ប្តី​ប្រពន្ធ​​២​នាក់​ត្រូវ​បាន​រថយន្ត​យីឌុប​​បុក បណ្តាល​ឱ្យ​ស្លាប់​​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម​​​នៅ​នឹង​កន្លែង ដោយ​បន្សល់​ទុក​​​កូន​ស្រី​ម្នាក់​អាយុ​៣​ខែ​ឱ្យ​​រស់​នៅ​កណ្តោច​កណ្តែង​​ ខណៈ​កំពុង​​ជិះ​ម៉ូតូ​ឌុប​គ្នា​​​ត្រឡប់​មក​​ពី​ផ្សារ​ទិញ​ធុង​​បាញ់​ស្មៅ​វិញ ។ គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​គួរ​​ឱ្យ​រន្ធត់​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​​នៅថ្ងៃទី​៨ កក្កដា ២០១២ ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧ ​ចំណុច​ផ្លូវកោង​​

ក្របី​6​ក្បាល​វង្វេង​​ម្ចាស់​ខណៈ​ក្រុម​ចោរ​កៀង​បម្រុង​ឡើង​ឡាន​

Posted: 08 Jul 2012 08:45 PM PDT

ក្របី​ដែល​ចោរ​បំរុង​​នឹង​លួច
ខេត្ត​ពោធិ៍​សាត់​ ៖ ក្របី​ចំនួន​៦​ក្បាល​កំពុង​​តែ​វង្វេង​ម្ចាស់​និង​វង្វេង​ទឹក​ដី​ ដោយសារ​ក្រុម​ចោរ​​កៀង​បម្រុង​ឡើង​រថយន្ត​​ តែ​ត្រូវ​​​សមត្ថ​កិច្ច​មានការសង្ស័យ​ក៏​ស្ទាក់​ចាប់​បាន​ទាន់ពេល​វេលា​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៦ កក្កដា​ វេលាម៉ោង​១០​និង​៣០​នាទី​យប់​ នៅភូមិ​ធ្លា​​អំពិល​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!