Koh Santipheap Daily

Koh Santipheap Daily


ឈើប្រណីតត្រូវ​សមត្ថ​កិច្ច​ប្រមូល​​បាន​​នៅ​​ស្រុក​បី​ផ្សេង​គ្នា​​ក្នុង​ខេត្ត​រតនគិរី

Posted: 09 Mar 2012 03:09 AM PST

ឈើដែលរកឃើញ
ខេត្តរតនគិរី ៖ ឈើ​ប្រណីត​​ប្រភេទធ្នង់​​​ដែល​ឈ្មួញ​ទុច្ចរិត​​មួយ​ចំនួន​​បាន​អារច្រកក្នុង ​ឡាំង​៤​​ជ្រុង ​លាក់​ទុក​ត្រៀម​ដឹកជញ្ជូន​ទៅ​ប្រទេស​​វៀត​ណាម ត្រូវបាន​កម្លាំង​កង​រ​ាជ​អាវុធ​ហត្ថ​​ស្រុក​វើនសៃ ស្រុក​តាវែង និង​ស្រុក​អូរ​យ៉ា​ដាវ សហ​ការ​ជា​មួយ​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ធ្វើ​ការ​រុក​រក​ប្រទះឃើញ​​ ​និង​​​រឹប​អូស​យក​ទៅ​​​រក្សា​ទុក​នៅខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​ ដើ​​​​​​​​​​​​​​​​​​ម្បី​ធ្វើ​កំណត់​​ហេតុ​​​។ ​​ប្រតិបត្តិ​ការ​នេះ​ធ្វើ​

​កងទ័ពចិន​​​ជ្រើសរើស​​​នារីអ្នកបើក​យន្តហោះ​​​328នាក់​

Posted: 09 Mar 2012 02:26 AM PST

បណ្តានារី​​​អ្នក​បើក​យន្តហោះ​​​​ក្នុងកង​​​ទ័ពអាកាស​​ចិន
​ក្នុង​ឱកាស​​​នៃពិធីមួយរៀបចំ​ធ្វើកាលពីថ្ងៃទី​​៨ មីនា ដើម្បី​អបអរសាទរ​​​ដល់​ខួប​លើកទី​​៦០ ​នៃ​ការ​​​ហោះហើរ​​​ដំបូង​របស់​បណ្តា​​​ស្ត្រី​អ្នកបើក​យន្ត​ហោះ​​​ចិន​គេ​បាន​រាយការណ៍​​ថា សរុបនារី​​​អ្នក​បើក​​​យន្តហោះ​​​ដល់​ទៅ​​​៣២៨​នាក់ ​​បាន​បម្រើ​ក្នុង​​​​កងទ័ព​​អា​កាស​របស់​​​​កងទ័ព​​​ប្រជាជន​​​​រំដោះ​ចិន​​​រយៈ​ពេល​​៦០​ឆ្នាំ​​​​ចុងក្រោយ​នេះ​។​ កងទ័ព​​អាកាស​​ចិន​​បានជ្រើស​រើស​​​ក្រុម​នារី​​អ្នកបើក​​​​យន្តហោះ​​​​​សរុប​​​​៩ក្រុម​​​រយៈ​ពេល​​​៦០ឆ្នាំ​​​កន្លង​មកនេះ ។ ​

ទំនិញ​ចម្រុះ​​ ជាង​៣​តោន ​ត្រូវ​​​​មន្ត្រី​​ជំនាញ​​ច្រកទ្វារ​អន្តរ​ជាតិ​​​ប៉ោយ​ប៉ែត​ដុត​កម្ទេច​​ចោល​

Posted: 09 Mar 2012 02:21 AM PST

សកម្មភាពដុត
ក្រុងប៉ោយប៉ែត ៖ ​ទំនិញ​ចម្រុះ​ជាង​៣​តោន​​ដែល​គ្មាន​ស្លាក​សញ្ញា​ ខ្វះ​ការ​វេច​ខ្ចប់​​ត្រឹម​ត្រូវ​​ ហួស​កាល​បរិច្ឆេទ​​ប្រើ​ប្រាស់​​ ពិសេស​​​ខូច​គុណ​​ភាព​​ ត្រូវបាន​មន្ត្រី​​ជំនាញ​កាំ​កុង​ត្រូល​សហ​ការ​ជា​មួយ​ស្ថាប័ន​​ពាក់​ព័ន្ធ​ ​នៅ​ចំណុច​ខ្លោង​ទ្វារ​​ប្រាសាទ​នៃ​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​ប៉ោយប៉ែត រួម​មាន​​មន្ត្រី​គយ និងរដ្ឋា​​ករ​​ មន្ត្រី​គណៈ​កម្ម​ការ​​ច្រក​ទ្វារ​ និង​ប៉ូលិស​អន្តោ​ប្រវេសន៍​ ​​ប៉េអឹម​ក្រុង​នាំ​យក​​ទៅ​​ដុត​កម្ទេច​

យុវជនម្នាក់ត្រូវកាំម៉ូតូស៊ីកែង​ជើង​ដេរ​ចំនួន​២៣ថ្នេរ

Posted: 09 Mar 2012 02:19 AM PST

បុរសរងគ្រោះ
ខេត្តប៉ៃលិន ៖ យុវជនបីនាក់ជិះម៉ូតូមួយ​គ្រឿងចេញពីចម្ការ​ធ្វើ​ដំណើរ​ក្នុងទិសដៅពីកើត​ទៅ​ លិច លុះដល់​​ចំណុច​កើត​ហេតុស្រាប់តែ​យុវ​ជនម្នាក់ដែលជិះ​ក្រោយគេ​បាន​ រអិលភ្លាត់ជើង​ឆ្វេងចូលកែង​ទៅ​ក្នុង​កាំម៉ូតូដែលកំពុងតែ​បើក​បរ​យ៉ាងលឿ់ន​ប​ ណ្តាល​ឱ្យ​រ​យះស្ទើរដាច់កែង​ជើង​របួស​​​ធ្ងន់​ធ្ងរ​តែ​ម្តង ។ ​ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៩​យប់​​ថ្ងៃទី​​​៨ មីនា

តន្ត្រី​ករ​អ៊ី​តាលី​ប្រគំ​តន្ត្រី​រៃ​អង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា​ជប៉ុន

Posted: 09 Mar 2012 02:16 AM PST

ទិដ្ឋភាពក្រោយស៊ូណាមីនៅជប៉ុន
រាជធានី​ភ្នំពេញ ៖​ តន្ត្រី​ករ​ជន​ជាតិ​អ៊ីតាលី​​ដ៏​​ល្បី​ម្នាក់​ដែល​បាន​ទៅរស់​នៅ​សហរដ្ឋ​ អាមេរិក​ ​ពេល​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ក្លាស៊ិក​ដ៏​ធំ​មួយ​ដើម្បី​រៃ​ អង្គាស​ប្រាក់​យក​ទៅ​ជួយ​កុមារ​កំ​ព្រា​ដែល​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​​បាន​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​​ និង​​រលក​យក្ស​ស៊ូណាមី នៅ​ប្រទេស​ជប៉ុន​នា​ពេល​កន្លង​មក​ ។ ការ​ប្រគំ​តន្ត្រី​ក្លា​​ស៊ិកនោះ​នឹង​ប្រព្រឹត្តទៅ​នៅ​

ប្តីស្រោចទឹកក្តៅលើ​ប្រពន្ធ​ចំថ្ងៃទិវា​សិទ្ធិ​​នារីអន្ត​រ​ជាតិ​

Posted: 09 Mar 2012 02:15 AM PST

បុរសជាប្តី
ខេត្តក្រចេះ ៖ ប៉ូលិសស្រុកសំបូរ បាន​ចាប់​ឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើ​ហិង្សាដោយ​ចេតនា ខណៈដែលបុរសរូបនេះស្រវឹង​ស្រាខឹង​ប្រពន្ធ​មិនធ្វើម្ហូបទៅផឹកស៊ីក្លែមបន្ត បានយក​​ទឹក​ក្តៅ​មកជះស្រោចពេញរាងកាយ​ បណ្តាល​ឲ្យ​ស្រ្តី​ជាប្រពន្ធរងរបួសធ្ងន់ កាលពី​វេលា​ម៉ោង​៩ព្រឹក​​ថ្ងៃទី៨ មីនា ។

នាំស្រីស្នេហ៍​​មកដេក​ក្នុង​ផ្ទះ​​ត្រូវគេ​លួច​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ទាំង​២​នាក់​

Posted: 09 Mar 2012 02:12 AM PST

នារីរងគ្រោះ
ខេត្តកំពង់ចាម ៖ អំពើវាយប្រហារ​ដោយ​ទឹកអាស៊ីតបានកើតឡើងកាលពីវេលាម៉ោង​៤និង​៣០​​ នាទីទៀបភ្លឺព្រឹកថ្ងៃទី​៩ មីនា ២០១២ ស្ថិតនៅភូមិម្រាន់ ​ឃុំជាំក្រវៀន ស្រុក​មេមត់ ជា​ហេតុបណ្តាលឲ្យបុរសចំណាស់ និង​ស្រី​ស្នេហ៍​​​វ័យ​ក្មេង​ម្នាក់បានរងរបួសរលាកក្រហល់​ក្រហាយ​ពេញ​ ផ្ទៃមុខនិងខ្លួនប្រាណ ស្រែក​ទ្រ​ហោ​យំត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ​

​អាល់កៃដា​​​ប្រកាស​ពី​ការ​ស្លាប់​​ប្រមុខ​​​តំបន់​​​សំខាន់ម្នាក់​នៅ​​យេ​ម៉ែន​

Posted: 09 Mar 2012 02:10 AM PST

​ប្រមុខអាល់កៃ​ដា​​នៅយេម៉ែន​​ដែលស្លាប់​
មជ្ឈមណ្ឌល​​តាមដានអ៊ី​នធើរណេត​​​​​អ៊ិស្លាម​​របស់​អាមេ​រិក​​​រាយការណ៍​កាលពីថ្ងៃទី​​​៨ មីនា ថា ​អាល់កៃ​​ដា​​​ប្រកាស​ពី​ការ​ស្លាប់​​ដោយសារ​ជំងឺ​​នូវ​ប្រមុខ​​តំបន់​​​សំខាន់​មួយ​រូប​របស់​ខ្លួន​​នៅយេ​ម៉ែន​ ដែល​​ជន​នេះ​​ធ្លាប់​បាន​​​គំរាម​វាយ​ប្រហារ​​​​បណ្តា​គោល​ដៅ​​លោកខាង​លិច​​ ហើយ​គេចខ្លួន​​​​រួច​ពីការ​ចាប់ខ្លួន​​​កាលពីឆ្នាំ​​​​២០១០​។​ ក្នុងសេចក្តី​​​ប្រកាស​មួយ​ផ្សាយ​​​​​តាម​​បណ្តាញ​អ៊ី​នធើរណេត​​​អ៊ិស្លាម​​​នេះ អាល់កៃ​ដា​​​នៅ​ឧបទ្វីប​​​​​អារ៉ាប់ AQPA និយាយ​ថា ជន​ឈ្មោះ​​​​មូហាម៉េដ ​អាល់​​​ហង់​ បានស្លាប់​ដោយសារ​ជំងឺ​​កាលពី​ទី​​៤ មីនា កន្លង​មក​នេះ​។ ​​

ផឹកស្រវឹងដើរទៅ​មើល​គេលេង​អាប៉ោង​​ប៉ូលិស​បាញ់​មួយ​គ្រាប់​​​ចំកំភួន​​ជើង​

Posted: 09 Mar 2012 02:09 AM PST

ខេត្តកំពង់ចាម ៖ ​បុរស​ម្នាក់​ទៅ​ហូប​ការ​ផឹកស៊ី​ស្រវឹង​ដើរទៅ​មើល​គេ​លេងអាប៉ោង​នៅ​ជិត​ រោងការ​ហើយ​លេង​ជាមួយ​គេ​ត្រូវ​ប៉ូលិស​បាញ់​មួយ​គ្រាប់​ចំ​កំភួនជើង​ឆ្វេង​ របួសធ្ងន់​ ​កាល​ពី​​វេលា​ម៉ោង​​​៩​និង​៣០​នាទី​យប់​​ថ្ងៃទី​​៨ មីនា ស្ថិត​​ក្នុង​ភូមិ​ធ្នុង ឃុំ​គ ស្រុក​ត្បូង​ឃ្មុំ ។

ចោរ​កាច់​.ក​ម៉ូតូ​​ប្រដាប់​កាំភ្លើង​​ម្ចាស់​ដេញ​តាម​បាញ់​១​គ្រាប់​

Posted: 09 Mar 2012 02:07 AM PST

រាជធានីភ្នំពេញ ៖ ​ចោរ​កាច់​.ក​ម៉ូតូ​ម្នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​ខ្លី​១​ដើម បាន​ធ្វើ​​សកម្ម​ភាព​​បាញ់​ប្រហារ​​ស្ត្រី​ជា​ម្ចាស់​​ម៉ូតូ​១​គ្រាប់​ ​ខណៈ​​ដែល​ចោរ​នោះ​លួច​កាច់​​សោ.ក​ម៉ូតូ​​​​មួយ​​គ្រឿង​បាន​សម្រេច​ ហើយ​ព្យា​យាម​​ជិះ​គេច​ខ្លួន​ ប៉ុន្តែ​ស្ត្រី​រងគ្រោះ​​ឃើញ​ទាន់​ក៏​បាន​​រត់​ដេញតាម​ និង​ស្រែក​​ថា ចោរៗ​​ក៏ត្រូវចោរ​​នោះ​ដក​កាំភ្លើង​​ខ្លី​បាញ់​ប្រហារ​​១​គ្រាប់​​រួច​ទើប​ ជិះ​គេច​ខ្លួន​បាត់​ដោយ​​សុវត្ថិ​ភាព ប៉ុន្តែ​​សំណាង​ល្អ​

ជុំ​វិញ​អត្ថ​ប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្លែ​ល្ហុង​ទុំ​

Posted: 09 Mar 2012 02:06 AM PST

ផ្លែ​ល្ហុង​ទុំ​
នៅ​ពេល​​ទុំ​មាន​ពណ៌​លឿង​និង​សាច់​ទន់​ពណ៌​ទឹក​ក្រូច ល្ហុង​មាន​រស​ជាតិ​ផ្អែម​គួរ​ជា​ទី​ទាក់​ចិត្ត​។ វា​មាន​រាង​មូល​ទ្រ​វែង​និង​អាច​មាន​ប្រ​វែង​ដល់​ទៅ​៥០,៨​សង់​ទី​ម៉ែត្រ​។ តែ​ជា​ធម្ម​តា​នៅ​លើ​ទី​ផ្សារ​ប្រវែង​ជា​មធ្យម​របស់​វា​គឺ​១៧,៧៨​សង់​ទី​ម៉ែត្រ​និង​មាន​ទម្ងន់​ប្រហែល​ជា​កន្លះ​គីឡូ​ក្រាម​។ ​ផ្លែ​​ល្ហុ​ង​ក៏​ដូច​ជា​​ដើម​របស់​វា​គឺ​ផ្ទុក​ទៅ​ដោយ Papain​-​ជា​អង់​ហ្ស៊ីម​ដែល​ជួយ​ប្រូ​តេអ៊ី​ន​រំ​លាយ​អា​ហារ​។ អង់​ហ្ស៊ីមនេះ​ត្រូវ​បាន​ផ្តោត​ជា​ពិសេស​នៅ​ពេល​ល្ហុង​​មិន​ទាន់​ទុំ​។

ពលករ​ខ្មែរ​នៅ​តែ​បន្ត​ឆ្លង​​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​​លើ​ទឹក​​ដី​ថៃ​

Posted: 09 Mar 2012 02:04 AM PST

ប្រជាជនខ្មែរពេលចូលទឹកដីថៃ
ក្រុងប៉ោយប៉ែត ៖ ​​នៅ​ដើម​​ខែ​មីនា នេះ ពល​ករ​​ខ្មែរ​​​រាប់រយ​នាក់​​បាន​បន្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ធ្វើ ​លើ​ទឹកដីថៃ ​ជ​ារៀង​រាល់​ថ្ងៃ​តាម​ច្រក​របៀង​មួយ​ចំនួន​នៅ​ក្នុង​​ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ ​និង​ច្រក​របៀង​មួយ​ចំនួន​ក្នុង​ស្រុក​​សំពៅ​លូន ​ខេត្ត​បាត់​ដំបង ។ នេះបើ​​តាម​​ការ​ឱ្យ​ដឹង​ពី​សមត្ថ​កិច្ច​ឈរ​​​ជើង​​នៅ​​ច្រក​របៀង​ឃុំ​បឹង​ បេង​ នៃ​ស្រុក​ម៉ាឡៃ ។

នារីម្នាក់​​រៀង​ភាសា​កូរ៉េ​​ត្រៀម​ចេញ​​ទៅធ្វើ​ការ​​នៅ​ប្រទេស​​កូរ៉េ​លេប​​​​ថ្នាំ​ងងុយ​ដេក​​ធ្វើ​អត្ត​ឃាត​

Posted: 09 Mar 2012 02:03 AM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​កំពុង​សន្លប់​ស្ដូក​ស្ដឹង​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​លេបថ្នាំ​ងងុយដេក​ដើម្បី​ធ្វើ​អត្ដឃាត​ចំ​ទិវាសិទ្ធិ​នារី កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បទចម្រៀង «Hoot» របស់​តារាចម្រៀង​​​ Girls Generation ជួយឱ្យ​សិស្សប្រឡង​ចូលមហាវិទ្យាល័យ​បានពិន្ទុ​ខ្ពស់

Posted: 09 Mar 2012 02:03 AM PST

​ក្រុម​តារាចម្រៀង​​កូរ៉េ​​ Girls Generation
យោងទៅតាម​ការ​ស្ទង់​មតិ​របស់ Secrets of Studying ​ចេញ​ផ្សាយ​​នៅ​លើ​​គេហ​ទំព័រ​​សិល្បៈ​​​កូរ៉េ កាលពីថ្ងៃសុក្រ ​ទី៩ មីនា ​​​​ឆ្នាំ២០១២​​​បានឱ្យ​ដឹងថា ​បទចម្រៀង​ដែលមាន​ចំណង​ជើងថា «Hoot» របស់ក្រុម​​​ Girls Gene-ration ​អាចជួយ​​​ឱ្យសិស្ស​​ទទួលបានពិន្ទុ​​ល្អ នៅពេលដែលពួកគេ​ប្រឡង​ចូល​រៀន​មហា​​វិទ្យា​ល័យ​​ ។ ​​ការស្ទង់មតិ​​ដដែល​នោះ​បាន​និយាយ​ថា សិស្ស​អាចទទួល​​​​​បាន​ពិន្ទុ១០០​ភាគ​រយ ​នៅក្នុង​ផ្នែក​​ការប្រើប្រាស់​​ភាសាតែង​កំណាព្យនៃ​​​វិញ្ញា​សា​​ប្រឡង​ចូល​មហាវិទ្យាល័យ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ។

វិភាគ​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេ​លីកជុំ​ទី28 Chelsea,​Man Utd​ ប៉ះភ្ញៀវ​ខ្សោយ ចំណែក Man City ប្រាថ្នា​យក​ឈ្នះ​ក្នុងផ្ទះ Swansea ម្តង

Posted: 09 Mar 2012 01:55 AM PST

កីឡាករ​ក្រុម Bilbao​(ស្តាំ)​​កំពុង​ស្ទាក់​ដណ្តើម​បាល់​ពី​កីឡាករ​ក្រុម Man Utd
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេលីក​​ជុំ​ទី 28 សម្រាប់​​ចុង​សប្តាហ៍​នេះ​មាន​ 9 ប្រកួត​ ។ ក្រុម Chelsea, Man Utd ប៉ះ​ភ្ញៀវ​ខ្សោយ​ ចំណែក​ឯ​ Man City ប្រាថ្នា​​យក​ឈ្នះ​នៅ​ផ្ទះ Swansea ម្តង​ ។ ថ្ងៃសៅរ៍​ Bolton (19) V QPR (16) Bolton 13 ប្រកួត​ក្នុង​ផ្ទះ​គឺ 2-2-9 ស៊ុត​បាល់​បាន 15 គ្រាប់និង​របូតវិញ 27 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​​លេង​ឈ្នះ Millwall 2-0 ចាញ់ Chelsea 3-0 និង​ចាញ់ Man City 2-0 ក្រៅ​ផ្ទះទាំង​បី​ប្រកួត​ ។

ឃាត់ខ្លួន​ចោរ​​ហារយ​៣​នាក់ លួច​មាន់​៩​ក្បាល​នៅ​សង្កាត់​​​រលាប

Posted: 09 Mar 2012 01:45 AM PST

ជនជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​​លលកស​​​​​​​បាន​​ឃាត់​ខ្លួន​ចោរ​ហារយ​​៣​ន​ាក់ ​ដែល​បាន​លួច​មាន់​ប្រជា​ពល​រដ្ឋ​ចំនួន​៩​ក្បាល​​នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍​សាត់ ​កាលពី​យប់​ថ្ងៃទី​៨ មីនា ២០១២ ​។

ហាង​ឆេង​ដំឡូង​មី​ធ្លាក់​​ថ្លៃ​ និង​ពិបាក​រក​ទី​ផ្សារ​

Posted: 09 Mar 2012 01:43 AM PST

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ប្រជា​កសិករ​តាម​បន្ទាត់​ព្រំ​ដែន​ដែល​ភាគ​ច្រើន​ប្រកប​របរ​ដាំ​ដំឡូង​មី​ នៅ​ស្រុក​ម៉ាឡៃ​ បាន​នាំ​គ្នា​ស​ម្រុក​ដឹក​ដំឡូង​​ស្រស់​ទៅ​លក់​ឱ្យ​ឈ្មួញ​យ៉ាង​ពពាក់​ពពូន​ រហូត​អ្នក​ខ្លះ​ដេក​ផ្លូវ​ ព្រោះ​តែ​ទៅ​មុន​ការ​កំណត់​ទិញ​ដោយ​សារ​​​ពិ​បាក​រក​ទី​ផ្សារ ​ហើយ​មួយ​រយៈ​នេះ​ហាង​ឆេង​ដំឡូង​​ទាំង​ស្រស់​ ទាំង​ស្ងួត​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ ។

​រដ្ឋាភិបាល​កេនយ៉ា​​​ដេញ​គិលានុប្បដ្ឋាយិកា​ធ្វើ​កូដ​កម្ម​​​ចេញ​​25ពាន់​នាក់​

Posted: 09 Mar 2012 01:43 AM PST

ប្រធានាធិបតី​​កេន​យ៉ា​​​លោកគី បាគី
​រដ្ឋាភិបាល​​​​កេនយ៉ា​​ប្រកាស​កាលពីថ្ងៃទី​​​៨ មេសា ​​​ពី​ការ​​ដក​គិលានុប្ប​ដ្ឋាយិកា​​​២៥.០០០​នាក់​ចេញ​ពី​​​ការងារ​​រដ្ឋ​ ដោយ​សារ​​អ្នកទាំង​​នេះ​ ធ្វើ​កូដ​កម្ម​​ចាប់តាំង​ពី​​​​១សប្តាហ៍​​​មក​ហើយ​​​​ ដើម្បី​​ទាមទារ​​​រឿង​ប្រាក់​​​បំណាច់​​នានា​។​ លោក ALFRED MUTUA អ្នកនាំពាក្យ​​​​របស់​រដ្ឋាភិបាល​​កេនយ៉ា​​​​និយាយ​ប្រាប់​​​សារ​ព័ត៌​មាន​ថា ការសម្រេច​​​​ដក​គិលានុប្ប​ដ្ឋាយិកា​​​​​២៥.០០០​​នាក់​​​​ចេញពីការងារ​​​ត្រូវ​បាន​​​​ធ្វើ

អ៊ី​តាលីស៊េរីAជុំ​ទី27សម្រាប់​ចុងសប្តាហ៍​នេះ

Posted: 09 Mar 2012 01:41 AM PST

ការ​ប្រកួត​បាល់​ទាត់​អ៊ី​តាលី​ស៊េរី​ A ជុំ​ទី​​ 27 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​ 8 ប្រកួត​ ។ ក្រុម Milan និង​ Juventus ត្រូវ​​​ការ​ជ័យ​ជម្នះ​ដើម្បី​ប្រជែង​គ្នា​យក​លេខ​ 1 ក្នុង​តារាង​។ ចណែក​ឯ​ Roma, Udinese លេង​នៅ​ក្រៅ​ផ្ទះ ។ ថ្ងៃសៅរ៍ Palermo (9) V Roma (6) Palermo 13 ប្រកួត​ក្នុង​ផ្ទះ​គឺ 10-0-3 ស៊ុត​បាល់​បាន 31 គ្រាប់​និង​របូតវិញ 19 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Lazio 5-1 ក្នុង​ផ្ទះ ចាញ់ Siena 4-1 ក្រៅផ្ទះ និង​​ចាញ់ Milan 4-0 ក្នុង​ផ្ទះ​ ។

ព្យាករណ៍​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេស្លីហ្គា​ជុំទី25​នៅចុង​សប្តាហ៍នេះ ក្រុម Bayern,​Gladbach,​Schalke នឹង​ឈ្នះគូ​ប្រកួត​របស់ខ្លួន

Posted: 09 Mar 2012 01:33 AM PST

កីឡា​ករក្រុម Bayern(អាវស)​កំពុង​ការពារ​បាល់មិន​ឱ្យកីឡាករ​ក្រុម Leverkusen​ដណ្តើម​​បាន
ការប្រកួត​បាល់ទាត់​អាល្លឺម៉ង់​ប៊ុនដេស្លី​ហ្គា​សម្រាប់​​ចុង​សបា្តហ៍នេះមាន8ប្រកួត ។ ក្រុម​ Bayern, Gladbach និង Schalke ​សង្ឃឹម​ឈ្នះគូ​ប្រកួត​ក្នុងទឹកដី ។ ថ្ងៃសៅរ៍ Bayern (2) V Hoffenheim (10) Bayern ជាប់​លេង​ឆេម​ពានលីក ។ 12 ប្រកួត​​ក្នុងផ្ទះ​​គឺ 10-0-2 ស៊ុត​​បាល់​បាន 36 គ្រាប់ ​និង​របូតវិញ​ 3 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយ​គឺលេង​​ចាញ់ Basel 1-0 ក្រៅ​ផ្ទះ,​​ឈ្នះ Schalke 2-0 ក្នុងផ្ទះ​​ ត​ែចាញ់ Leverkusen 2-0 ក្រៅផ្ទះ ។

បញ្ចប់​វគ្គ​​បំប៉ន​គ្រូ​បង្ហាត់​​កីឡា​បាល់​​ទាត់​​កម្រិត A

Posted: 09 Mar 2012 01:31 AM PST

ការថត​រូបជា​អនុស្សា​វរីយ៍​ក្រោយ​បញ្ចប់​វគ្គសិក្សា
រាជធានីភ្នំពេញ ៖ វគ្គ​បំប៉ន​​គ្រូបង្ហាត់​​កីឡា​​បាល់​ទាត់​​កម្រិត​ A របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​អាស៊ី​ សហ​ការ​ជា​មួយ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​កម្ពុជា​ដែល​ធ្វើ​នៅ​មជ្ឈ​មណ្ឌល​​កីឡា​​បាល់​ទាត់​ជាតិ​​ចែង​មែង​អស់​រយៈ​ពេល​​ជិត​១​ខែ​មក​នេះ បាន​បញ្ចប់​​ទៅ​ដោយ​ជោគ​ជ័យ​កាលពី​​ថ្ងៃ​ទី​៧ ​មីនា កន្លងទៅ​នេះ ។ ​លោក​គល់ សុផាណា អគ្គ​លេខា​ធិការ​នៃ សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​កម្ពុជា​បាន​ឱ្យ​ដឹងថា មុន​នឹង​ឈាន​ដល់​ដំណើរ​ការ​វគ្គ​​បំប៉ន​​គ្រូបង្ហាត់​​កីឡា​​បាល់​ទាត់​​ក​ម្រិត​អាស៊ី​នេះ​បាន

ផាវ ភឿត​ ជួប​​ យឹម ឌៀប ខណៈ ពេជ្រ​ សីហា ជួប​ អ៊ុង វិរៈ លើរេញ TV3​

Posted: 09 Mar 2012 01:22 AM PST

កីឡាករ​ប្រដាល់ ផាវ ភឿត (រូប​ឆ្វេង)  និង​​កីឡាករ​ប្រដាល់ យឹម ឌៀប (រូប​ស្តាំ​)
រាជធានី​ភ្នំពេញ ៖ ផាវ ភឿត ​មកពី​ក្លឹប​​​​​​កងពល​ធំ​អន្តរាគមន៍​​​លេខ៣ព្រះ​វិហារ​ ​​បាន​ណាត់​​យឹម ​ឌៀប ​មកពី​ក្លឹប​កីឡា​ប្រដាល់​​ក្រសួង​​ការពារ​​ជាតិ​​ ប្រកួតសាក​​កម្លាំងគ្នា​នៅ​​សង្វៀន​​​ប៉ុស្តិ៍​​​​លេខ៣​ នា​ថ្ងៃសៅរ៍​​ទី​១០ មីនា ខណៈ​​ពេជ្រ​សីហា ​មកពី​ក្លឹប​​​ក្រសួងការពារ​ជាតិ ជួបអ៊ុង ​វិរៈ​ ​ មកពី​ក្លឹប​​​កងពល​តូចលេខ៩១១​ ។ ​ផាវ ភឿត ​មួយ​​រយៈ​​មក​នេះ​​​​យីអ៊ុន​​​របស់​គេ​ឡើងខ្ពស់​​​​គួរសម​​ គឺ​ប្រកួត​មិន​សូវដែល​​ចាញ់​​ឡើយ ។ ​

ឧត្តមសេនីយ៍​​ស៊ីរី​​4រូប​រត់​ចូល​​ពួក​ប្រឆាំង​

Posted: 09 Mar 2012 01:16 AM PST

​អនុសេនីយ៍​ទោ​​​ខាឡេដ អាល់​ហាមូដ អ្នកនាំ​ពាក្យ​​​​របស់​កងទ័ព​ស៊ីរី​​សេរី​​​និយាយ​កាលពីថ្ងៃទី​​​៨ មីនា ​ថា ឧត្តម​សេនីយ៍​​កងទ័ពស៊ីរី​​៤នាក់​បាន​​​​រត់​ចោលជួរ​​ទៅចូលជាមួយ​​ពួក​បះ​បោរ​​​ដែល​ប្រយុទ្ធ​​​​ប្រឆាំង​នឹង​​របប​លោកបា​ចា​​​ អាល់​អាសាដ ។​ អ្នកនាំពាក្យ​​​រូបនេះ​​​បន្ត​ថា នាយទាហាន​​​ជាន់ខ្ពស់​​​ទាំង​នេះ​​បានទៅកាន់​​ជំរំ​​មួយនៅភាគ​ខាង​ត្បូង​​តួកគី​​​ជា​កន្លែង​​​ប្រមូលផ្តុំ​​​របស់ពួក​ទាហាន​រត់​ចោល​ជួរ​។ ​អត្តសញ្ញាណ​​របស់​ឧត្តម​សេនីយ៍​​ទាំង​នេះពុំត្រូវ​​​​បានលាតត្រដាង​​​ឡើយ ​​ហើយ​​ពួកគេ​​​​ត្រូវ​បាន​ទទួល​ដោយ​អាជ្ញាធរ​​​តួកគី។

​បណ្តាសមាជិក​​សភាស្លៀក​ខោអាវ​ថ្លៃៗ​រងការ​​រិះគន់​នៅ​ចិន​

Posted: 09 Mar 2012 01:13 AM PST

ទិដ្ឋភាពក្នុង​​​សម័យ​ប្រជុំ​សភា​ចិន
​ពេលបើកសម័យ​ប្រជុំ​​ប្រចាំ​ឆ្នាំ របស់​សភា​​​​ប្រជាជន​​​ចិន កាលពីថ្ងៃទី​​៥ មីនា កន្លងមកនេះ ​កើតមាន​​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​​ ព្រោះតែ​​​គេឃើញ​​សមាជិកសភា​​ចិន​មួយចំនួន​ស្លៀក​​សម្លៀកបំពាក់​មើល​​ទៅពិត​​ជា​មាន​​តម្លៃ​​ខ្ពស់បំផុត​។​ នាថ្ងៃទី​​៥ មីនា ​​នោះ ពេលបើកសម័យប្រជុំ​សភា​​អ្នកប្រើ​​អ៊ី​នធើរណេត​​​ចិន​​​ជាច្រើន​បាន​​ធ្វើ​ការ​រិះគន់​ខ្លាំងៗ​​ចំពោះការ​​ស្លៀក​ពាក់​​​​ខោអាវ​​​​មាន​តម្លៃ​​​ខ្ពស់​បំផុត​​​របស់​​​បណ្តា​សមាជិក​សភា​ដែល​មាន​​វត្តមាន ។ ​

នាង Yasmine Belkhir គ្រងមកុដ​បវរកញ្ញាឯក​សាកលវិទ្យា​ល័យអាល់ហ្សេរី

Posted: 09 Mar 2012 12:37 AM PST

នាង Yasmine Belkhir គ្រងមកុដ​បវរកញ្ញាឯក​សាកលវិទ្យា​ល័យអាល់ហ្សេរី
​យោង​​ទៅតាម​​​ប្រភពព័ត៌មាន​​​​ស៊ីនហួចេញ​​ផ្សាយ​ កាលពីថ្ងៃ​សុក្រ ទី​៩ មីនា ​​ឆ្នាំ​២០១២ បានឱ្យ​ដឹង​ថា នាង Yasmine Belkhir ​ត្រូវ​បាន​គ្រងមកុដ​ប​វរកញ្ញា​​ឯក​សាកល​វិទ្យាល័យ​​​ឆ្នាំ​២០១២ នៅ​ក្នុង​ប្រទេសអាហ្សេរី ។​​​ ការ​ប្រឡង​​​ជ្រើសរើស​​បវរ​កញ្ញាឯក​​ប្រចាំ​សាកលវិទ្យាល័យ ​​អាល់ហ្សេរី​ ឆ្នាំ​២០១២ ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ​នៅ​ក្នុង​​សណ្ឋាគារ​ Hilton កាលពីថ្ងៃទី៨ មីនា ​​​ឆ្នាំ២០១២ ដើម្បី​អបអរ​សាទរនារីអន្តរជាតិ​​​​​។ កញ្ញា Yasmine Belkhir បាន​បង្អួត​សម្រស់​​​របស់នាង​​​យកឈ្នះ​លើបេក្ខនារី​ចំនួន​២៩​​រូបផ្សេង​ទៀត ដែលបាន​​ចូលរួម​ប្រឡង ។

ចាប់​ខ្លួន​ស្ត្រី​ជាង​អ៊ុត​សក់​ជួញ​ដូរ​ថ្នាំ​ញៀន​យ៉ា​ម៉ា​ចំនួន​307គ្រាប់

Posted: 09 Mar 2012 12:22 AM PST

ស្រ្តីជាប់ចោទ
ខេត្ត​រតនគិរី ៖ ស្ត្រី​ម្នាក់​​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​ ត្រូវ​​​សមត្ថ​កិច្ច​ប៉ូលិស​ក្រុង​សហ​ការ​ជា​មួយ​ព្រះរាជ​អាជ្ញារង​​​ឃាត់​ ខ្លួន​ និង​ដក​ហូត​វត្ថុ​តាង​ថ្នាំញៀន​ចំនួន​៣០៧​​គ្រាប់ រួម​ទាំង​ទូរ​ស័ព្ទ​​ដៃ​៣​គ្រឿង​ កាល​ពី​ថ្ងៃទី​៦ មីនា ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ ។ សមត្ថ​កិច្ច​​ចាប់​ខ្លួន​ស្ត្រី​សង្ស័យនោះ​នៅ​ផ្ទះ​ជួល​ស្ថិត​​ក្នុង​ភូមិ​ ជ្រៃ សង្កាត់​យក្ស​ឡោម​ ក្រុង​បាន​លុង ។

ច្រក​របៀង​មួយ​ក្នុង​ស្រុក​ម៉ាឡៃ ឈ្មួញ​នាំ​ហ្គាស​ចូល​ពីថៃ​យ៉ាង​គគ្រឹង​គគ្រេង​

Posted: 09 Mar 2012 12:21 AM PST

ស្រុក​ម៉ាឡៃ ៖ ច្រករបៀង​មួយ​នៅស្រុក​ម៉ាឡៃ ​ត្រូវបាន​​គេឃើញ​ឈ្មួញ​នាំហ្គាស​ចូល​ពី​ទឹក​​ដី​ថៃ យ៉ាងគគ្រឹង​គគ្រេង ប៉ុន្តែ​​អះអាងថា ​​ការ​នាំ​ចូល​មាន​ច្បាប់​ត្រឹម​ត្រូវ ។ ចំណុច​មាន​ហ្គាស​នាំ​ចូល​ពីដីថៃ​​នោះ ស្ថិត​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទា​យ​មាន​ជ័យ ហើយ​​នៅ​ចំណុច​​​នោះ​គេ​​ឃើញ​រថយន្ត​ថៃ​បាន​ដឹក​ធុង​ហ្គាស​មក​ឱ្យ​ឈ្មួញ​​ ខ្មែរ​ដល់​អូរ​ព្រំដែន គឺឈ្មួញ​ថៃ​រមៀល​​​ទម្លាក់​​

យោធាឡាវចាប់ខ្លួនមេប៉ុស្តិ៍ម្នាក់ និង​ពលរដ្ឋខ្មែរប្រាំនាក់ទៀតខណៈចូលទៅកាប់​ឈើគ្រញូង

Posted: 09 Mar 2012 12:20 AM PST

​ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋខ្មែរ​ចំនួន​៦​នាក់ត្រូវបានចាប់ខ្លួន ដោយយោធាការពារខ្សែ​បន្ទាត់ព្រំដែនឡាវ កាលពីវេលាម៉ោង២រសៀល​ថ្ងៃទី​៧ មីនា ស្ថិតក្នុងចន្លោះបង្គោលលេខ៥៩ និង​លេខ​៦០ ចំណុចភូមិសាស្រ្តជិតភូមិខាំភោក ស្រុក​សៀមប៉ាង។ ក្នុងចំណោមពលរដ្ឋទាំង៦​នាក់នោះ​មានម្នាក់ជាមេប៉ុស្តិ៍ឃុំសេកុង ស្រុក​សៀម​ប៉ាង ។

ជិះម៉ូតូបែកកង់មុខដួល២នាក់ ប្រពន្ធ​មាន​ផ្ទៃពោះ៣ខែរបួសធ្ងន់ ប្តីរបួស​ស្រាល

Posted: 09 Mar 2012 12:18 AM PST

ស្រ្តីរងគ្រោះ
ខេត្តប៉ៃលិន ៖ ២នាក់ប្តីប្រពន្ធ​ ម្នាក់រង​របួស​ស្រាល និងម្នាក់ទៀតរបួស​ធ្ងន់​សន្លប់បាត់​ស្មារតី​នៅនឹងកន្លែង​ក្នុង​គ្រោះ​ថ្នាក់ ​ចរាចរណ៍ បណ្តាល​​មកពី​ម៉ូតូបែកកង់ខាងមុខ ហើយ​បើក​បរ​​ក្នុង​ល្បឿនលឿន​បានដួលបោកទៅលើ​ថ្នល់​ កាល​ពី​វេលាម៉ោង១២និង៣០នាទីថ្ងៃ​ត្រង់​ថ្ងៃទី​៨ មីនា ២០១២ នៅលើផ្លូវ​ជាតិលេខ៥៩ ត្រង់​ចំណុចទី​បញ្ជាការកងវរសេនា​តូច​លេខ៥៣៥

​រញ្ជួយដី​​​មួយនៅ​ភាគពាយ័ព្យ​​​​ប្រទេស​ចិន​

Posted: 09 Mar 2012 12:17 AM PST

មជ្ឈមណ្ឌល​​​រញ្ជួយដី​​ចិនរាយ​ការណ៍​​ថា ការ​រញ្ជួយ​ដី​​មួ​យ​មាន​កម្លាំង​​​​​៦រីស្ទ័រ ​​កើត​មានកាល​ពី​​ថ្ងៃទី​​៩ មីនា ​នៅស្រុក​​ឡុប ​ឯហូ​តាន់​នៃតំបន់​​​ស្វយ័ត​​អ៊ូយ​ហ្គួរ ស៊ីនយ៉ាង ​ភាគ​ពាយ័ព្យ​​​​ប្រទេស​ចិន​។​ ការិយាល័យ​​​រញ្ជួយដី​​តំបន់​ស៊ីនយ៉ាង​​សម្រាប់​​​ពេលនេះ​​នៅពុំទាន់​ទទួលរបាយ​ការណ៍​​​​​​ពី​ការ​​ស្លាប់​​​មនុស្ស​​​​ ឬ​ការ​ខូចខាត​​​សម្ភារ​​នានា​នៅ​ឡើយ ​ពីអាជ្ញាធរ​​​មូលដ្ឋាន ។ ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!