Koh Santipheap Daily

Koh Santipheap Daily


ចិន​បញ្ជូន​អ្នក​ហែល​ទឹក​របស់​ខ្លួន​ទៅ​ហ្វឹក​ហាត់​នៅ​អង់​គ្លេស​ ត្រៀម​ចូល​រួម​ព្រឹត្តិការណ៍អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ខែ​កក្ក​ដា​

Posted: 08 Mar 2012 11:37 PM PST

ក្រុម​កីឡាការិនី​ហែល​ទឹក​របស់ចិន​ក្នុង​ពេល​ប្រកួត​កន្លង​មក
ក្រុម​កីឡាហែល​ទឹក​អូ​ឡាំ​ពិក​របស់​ចិន​នឹង​ទៅ​បោះ​ជំ​រំហ្វឹក​ហាត់​រយៈ​ពេល​៣​សប្តាហ៍​នៅ​សាកល​វិទ្យា​ល័យ University of Bathទិស​និរតី​ប្រ​ទេស​អង់​គ្លេស​ ដើម្បី​រៀប​ចំ​ខ្លួន​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​នៅ​ទី​ក្រុង​ឡុង​ខែ​កក្ក​ដា​ខាង​មុខ​ ។​ ក្រុម​កីឡាករ​-កីឡាការិនី​ដែល​មាន​គ្នា​សរុប​២៥​នាក់​នឹង​ទៅ​ដល់​ប្រ​ទេស​អង់​គ្លេស​នៅ​ថ្ងៃ​ទី​២​ខែ​​​កក្ក​ដា ​ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២២ក្នុង​ខែ​ដដែល​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​ស្នាក់​នៅ​ក្នុង​ភូមិ​គ្រឹះ​អូ​ឡាំ​ពិក​ឯ​ទី​ក្រុង​ឡុង​។

អង្គការ​សេ​ដាក​បង្ហាញ​​គម្រោង​​គាំ​ទ្រ​ជីវភាព​អ្នក​ផ្ទុក​មេរោគ​អេដស៍

Posted: 08 Mar 2012 11:34 PM PST

រាជធានីភ្នំពេញ​ ៖​ កាល​ពី​ថ្ងៃ​ទី​៧ មីនា​ កន្លង​មក​នេះ​ អង្គ​ការ​សេដាក​បាន​ដឹក​នាំ​​អ្នក​សារ​ព័ត៌​មាន​មួយ​ក្រុម​ ទៅ​ធ្វើទស្ស​ន​កិច្ច​នៅខេត្ត​ព្រៃ​វែង​ ដើម្បី​ពិនិត្យ​និងស្វែង​យល់​អំ​ពី​គម្រោង​គាំទ្រ​កម្រិត​ជីវភាព​អ្នក​ផ្ទុក ​មេ​រោគអេដស៍​ និង​ជំងឺ​អេដ៍​ និង​ក្រុម​កសិករ​ងាយ​រង​គ្រោះ​ ។

ភ្នាក់​ងារ​កា​សែត​ម្នាក់​ដួល​ម៉ូតូ​បាក់​.កស្លាប់​

Posted: 08 Mar 2012 11:32 PM PST

ក្រុង​ប៉ោយ​ប៉ែត​ ​ ៖ ភ្នាក់​ងារ​យក​ព័ត៌​មាន​ឱ្យ​កាសែត​ព្រលឹង​ជាតិ​ម្នាក់​ប្រចាំ​ខេត្ត​បន្ទាយ​ មាន​ជ័យ​ បាន​ជួប​ឧ​ប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា ចរណ៍​ ដោយ​ដួល​ម៉ូតូ​បាក់​.ក​ស្លាប់​ កាល​ពី​វេលា​ម៉ោ​ង​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​៧ មីនា​​​ លើ​ដង​ផ្លូវ​ទៅ​ស្រុក​ម៉ាឡៃ​ ក្នុង​ភូមិ​កូប​ធំ​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ។

ជិះ​ម៉ូតូ​​ដួល​ប៉ើង​​​​ទៅ​បុក​របាំង​ចែក​ផ្លូវ​ស្លាប់​​ភ្លាមៗ

Posted: 08 Mar 2012 11:29 PM PST

សពជនរងគ្រោះ
ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ដោយសារ​ជិះ​ម៉ូតូ​ដួល​ហើយ​ប៉ើង​​​ទៅ​បុក​របាំ​ងថ្ម​ចែកផ្លូវ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​៨​មីនា ២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​នៅ​ត្រង់​ចំណុច​មុខ​វត្ដ​តៈម​ល់​ក្នុង​ឃុំ​ គគីរ ស្រុក​កៀន​ស្វាយ ខេត្ដកណ្ដាល​។

ភ្លៀងកក់ខែរដូវប្រាំងលិចផ្លូវក្នុង​ក្រុង​បង្កឲ្យមានខ្យល់បោកបក់ខ្លាំងប៉ើង​ដំបូល​ផ្ទះ អគាររដ្ឋ និងរលំដើមឈើ

Posted: 08 Mar 2012 11:27 PM PST

ទិដ្ឋភាពក្រោយភ្លៀង
ខេត្តបាត់ដំបង ៖ ភ្លៀងកក់ខែមួយមេ​​រយៈ​ពេលជិត១ម៉ោងបង្កឲ្យមានខ្យល់​បោកបក់យ៉ាង​ ខ្លាំងកាលពីវេលាម៉ោង៤និង១៥​នាទីរសៀលថ្ងៃ​ទី​៨ មីនា។ ភ្លៀងបានប៉ះទង្កិច​ខ្លាំង​ទៅលើក្រុង​បាត់ដំបង និងប៉ះតិចតូចតាម​បណ្ដា​ស្រុកនៅ​ក្បែរ​នោះ បណ្ដាលឲ្យលំនៅ​ឋាន និងអគារ​រដ្ឋ​មួយចំនួនរងការខូចខាត ឯកំណាត់​ផ្លូវខ្លះនៅ​ក្នុង​ក្រុងត្រូវបានលិចទឹក ហើយដើម​ឈើ និង​បង្គោល​​

ឪពុក​រវល់​លាង​រថយន្ត​នៅ​កំពង់​ចម្លង​​កូន​ស្រី​២​នាក់ ចុះ​មុជ​ទឹក​​​បាត់​ខ្លួន​ម្នាក់​រក​ឃើញ​ម្នាក់​

Posted: 08 Mar 2012 11:25 PM PST

នៅកន្លែងក្មេងលង់ទឹក
ខេត្ត​ស្ទឹង​ត្រែង ៖ ហេតុការណ៍​ផ្អើលឆោ​ឡោមួយបានកើតឡើងកាលពីវេលាម៉ោង៤និង​៤៥​​នាទីល្ងាចថ្ងៃទី៨ មីនា ២០១២ នៅចុងមាត់​កំពង់​ស្រឡាងនៃដងទន្លេសេកុង ស្ថិតក្នុងក្រុង​ស្ទឹង​​ត្រែង ដោយសារបុរសម្នាក់បាន​បាត់​កូន​ស្រី​ពីរនាក់ ខណៈកំពង់លាងឡាន ។

ឆេះ​សណ្ឋាគារ​​មួយនៅក្រុង​​​បាងកក​​ស្លាប់​ជន​បរទេស​​2នាក់​

Posted: 08 Mar 2012 11:19 PM PST

ទិដ្ឋភាព​​នៅ​មុខ​សណ្ឋាគារ
កាសែត​​បាង​កកប៉ុស្តិ៍​​​រាយការណ៍​​ថា ជន​​​បរទេស​​​២នាក់​បានត្រូវ​ស្លាប់​ ក្នុងគ្រោះអគ្គិ​ភ័យ​​​​មួយ ​ដែលកើត​មានកាលពី​យប់ថ្ងៃទី​​​៨ មីនា ក្នុង​​សណ្ឋាគារ​មួយនៃ​រាជធានី​​ថៃ​។​ អគ្គិ ភ័យ​​នេះកើត​មាន​​នា​វេលាម៉ោង​​​​២១​និង​​​៤០នាទី​​ម៉ោង​ក្នុងស្រុក​​​​នៅជាន់ទី​​​៥ នៃសណ្ឋាគារ GRAND MERCURE PARK AVENUE HOTEL ជា​សណ្ឋាគារ​​មាន​កម្ពស់​​​​​១៨​ជាន់ ។ នារី​​ជនជាតិ​​លោក​ខាងលិច​​ម្នាក់ ​​ស្លាប់​ក្រោយ​​​លោត​ចេញពី​​​ជាន់ទី​​៦​​ មក​ក្នុង​​​អាង​ហែលទឹក​មួយ។​

រថយន្ត​ដឹក​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ក្រឡាប់​​របួស​​ជាង​20​នាក់​ដោយ​សារ​អ្នក​បើក​បរ​ស្រវឹង​

Posted: 08 Mar 2012 10:35 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស បើកបរដោយបុរសម្នាក់​ដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរ​ពីរោងចក្រ​ទៅ​ លំនៅឋានបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់​ធ្លាក់​កម្មកររបួសរដូករណែល ប៉ុន្តែមិន​បណ្តាល​ឲ្យ​មាន​អ្នកបាត់បង់អាយុជីវិតឡើយ។ ហេតុ​ការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង៦​និង​១០នាទីល្ងាចថ្ងៃទី៨ មីនា នៅតាម​បណ្តោយ​​​​​​​ផ្លូវឌួងងៀប

សំប៉ូលីដា ខ្សឹប​ប្រាប់​​ថា នាង​នឹង​រៀប​ការ​​ជា​មួយ​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​

Posted: 08 Mar 2012 10:33 PM PST

អ្នកនាងសំប៉ូលីដា
រាជធានីភ្នំពេញ ៖ បន្ទាប់ពី​​សា​រព័ត៌​មាន​​​កោះ​សន្តិភាព​​ចុះ​ផ្សាយ​​ពី​ជីវិត​ស្នេហា​​​ របស់នាង​ សំ​ ប៉ូលីដា ​​និង​លោក​ធន វាសនា ​​ហៅ​ព្រាប សុវត្ថិ​​ បាត់ដំបង ​​ ឬបូបូ ​កាលពី​​ពាក់​កណ្តាល​ ខែ​​វិច្ឆិកា ​​២០១១ ដែល​ធន វាសនា ​បាន​ធ្វើ​បាប​​សំប៉ូលីដា គ្មាន​ពេល​​ល្អែ​​ ដោយ​​​ប្រើ​​អំពើ​​ហិង្សា ​​វាយ​តប់​ ជាំ​មុខ ​ខៀវ​ភ្នែក ជា​ញឹក​ញាប់​​​នោះ ក្រោយ​មក​នាង សំប៉ូលីដា និង​លោក​ធន វាសនា​ ​​​

ប៉ាក់គីអាវអាច​ប្រ​ឈម​នឹង​ការ​ជាប់​គុក​2ឆ្នាំ​ក្នុង​រឿងក្តី​បង់​ពន្ធ​ចំណូល​ប្រ​ចាំ​ឆ្នាំ​

Posted: 08 Mar 2012 10:32 PM PST

កីឡាករហ្វ៊ី​លីពីន​ម៉ា​នី ប៉ាក់​គី​អាវ
ការិ​យា​ល័យ​ចំ​ណូល​ផ្ទៃ​ក្នុង​របស់​ហ្វ៊ីលីពីន​(BIR)​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រ​ឆាំង​នឹង​លោក​ម៉ា​នី​​ ប៉ាក់​គី​អាវ​ដែល​ជា​តំណាង​រាស្ត្រ​និង​ជា​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​ពី​បទ​រំ​លោភ​លើ​ច្បាប់​​ប្រាក់​ចំណូល​ផ្ទៃ​ក្នុង​ជាតិ​(NIRC)។​ ពាក្យ​បណ្តឹង​នេះ​បាន​ធ្វើ​ឡើង​បន្ទាបពី​ប៉ាក់​គី​អាវ​ព្រ​ងើយ​កន្តើយ​នឹង​ការ​កោះ​ហៅ​របស់​BIR​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​កំណត់​ត្រា​ឯក​សារ​ប្រាក់​ពន្ធ​របស់​ខ្លួន​​​ជូន​ចំពោះ​ភ្នាក់​ងារ​ការិ​យា​ល័យ​នេះ​(BIR)​។

ត្រឡប់​មក​ពីដើរ​លេង​​ថ្ងៃសិទ្ធិ​​នារី​ត្រូវ​រថយន្តឡិចស៊ីស​បុក​របួស​ធ្ងន់​៣​នាក់​

Posted: 08 Mar 2012 10:31 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ និង​នារី២​នាក់​បានរង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ដើរ​លេង​ថ្ងៃ​សិទ្ធិ​នារី​វិញ​ត្រូវ​រថយន្ដ ​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​ បុក​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៩ មីនា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣៩ ផ្លូវ​លេខ​១១៣​កែង​លេខ​​៣៦៨ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការ​មន ។

ផលិត​ផល​ត្រី​ប្រា​ធ្លាក់​ចុះ ​ប្រទេស​វៀត​ណាម​ប្រហែល​ធ្លាក់​ចេញ​ពី​តំណែង​លេខ​១

Posted: 08 Mar 2012 10:30 PM PST

អ្នក​ចិញ្ចឹម​ត្រី​​ប្រា​​តាម​ដង​ទន្លេ​មេគង្គ​​​នៅ​ប្រទេស​វៀតណាម​
ដោយ​សារ​កង្វះ​ខាត​ដើម​ទុន អ្នក​ចិញ្ចឹម​ត្រី​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន​​បោះ​បង់​ចោល​នូវ​របរ​ចិញ្ចឹម​ត្រី ​នាំ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​​យ៉ាង​គំហុក​នូវ​ផលិត​ផល​​ត្រី។ ប្រសិន​បើ​ស្ថាន​ភាព​គ្មាន​​ការ​រីក​ចម្រើន​​ទេ​នោះ ប្រទេស​វៀត​ណាម​លែង​ក្លាយ​ជា​ប្រទេស​ដែល​នាំ​ត្រី​ចេញ​ធំ​ជាង​គេ​បំផុត​​របស់​ពិភព​លោក​ទៀត​ហើយ ។ ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​តម្លៃ​ត្រី​​​បាន​ធ្លាក់​ចុះ​ទាប​​មក​ត្រឹម​១៨.០០០ ​​ពី​២៣.០០០​ដុង ក្នុង​មួយ​គីឡូ​ក្រាម ​ធ្វើ​​ឱ្យ​​ទាំង​អ្នក​ចិញ្ចឹម​ត្រី និង​អ្នក​នាំ​​ចេញ​​បាន​ទទួល​រង​ការ​ខាត​បង់​ដូច​គ្នា​ ។

បើក​ការ​ដ្ឋាន​​ស្ថាបនា​​ផ្លូវក្រាល​​បេតុង​​ប្រវែង​​៣២០​ម៉ែត្រ​​នៅសង្កាត់​​ជ្រោយ​ចង្វា​

Posted: 08 Mar 2012 10:29 PM PST

ក្នុងពិធីបើកការដ្ឋាន
រាជធានីភ្នំពេញ ៖ ​​ផ្លូវ​កំពង់​ដ​ស្វាយ​ជ្រំ ស្ថិត​នៅ​ភូមិ​ទី៣ សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សី​កែវ ត្រូវបា​​ន​បើក​ការ​ដ្ឋាន​សាង​សង់​ដោយ​​ក្រាល​បេតុង​​កាលពី​ព្រឹក​​ថ្ងៃទី​៩ មីនា ក្រោម​អធិបតី​ភាព​លោក​​ឃ្លាំង ហួត អភិ​បាល​ខណ្ឌ​ឫស្សីកែវ ។

សិស្សសាលាម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈពេលចេញពីសាលា

Posted: 08 Mar 2012 10:25 PM PST

រថយន្តបង្កហេតុ
ខេត្តបន្ទាយមានជ័យ ៖ ​យុវ​សិស្ស​ម្នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិត​ ខណៈ​ពេលចេញពី​សាលា​រៀន​ត្រូវ​រថយន្តបុកឲ្យរបួស​ធ្ងន់ ក្រោយ​មកបានស្លាប់​ពេលដឹកទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍​នេះ បានកើត​ឡើង​​កាលពី​វេលាម៉ោង១១​និង​៣០​នាទីថ្ងៃត្រង់ថ្ងៃទី​៧ មីនា ២០១២ នៅ​លើផ្លូវ​ជាតិ​លេខ៥ ខាង​ត្បូង​ក្លោងទ្វារចូលវិទ្យាល័យភ្នំធំ​ចម្ងាយ៥០​ម៉ែត្រ

​ស៊ីរី ៖ លោកកូហ្វីអាណាន់ ​អំពាវ​នាវ​​ឱ្យ​បញ្ឈប់​​​អំពើ​ហិង្សា​​​ជាបន្ទាន់​

Posted: 08 Mar 2012 10:06 PM PST

លោក​កូហ្វី​​អាណាន់ ពេលកំពុង​​​ត្រិះរិះ​​​
​បេសក​ជនពិសេស​រួម​របស់ អ.ស.ប និង​របស់​សម្ព័ន្ធ​​អារ៉ាប់ សម្រាប់​វិបត្តិ​​ស៊ីរី​​លោកកូហ្វី​អាណាន់ ​​បានអំពាវ​នាវ​​​កាលពីថ្ងៃទី​​​​៨ មីនា ​​​ឱ្យ​បញ្ឈប់​​​ជា​​បន្ទាន់​​​នូវអំពើ​ហិង្សា​​​​ និងការ​​​សម្លាប់​​​​​មនុស្ស​នៅ​​ស៊ីរី ​ហើយ​​លោក​​បាន​ព្រមាន​​​ប្រឆាំង​ការ​​​ប្រើ​កម្លាំង​​​ដើម្បី​​​បញ្ចប់​​វិបត្តិ​។​ ក្នុង​សន្និសីទ​​​សារព័ត៌មាន​មួយនា​ទីក្រុង​​​គែរ ​​ក្រោយ​ជួបជាមួយ​​​អគ្គ​លេខា​ធិការ​​សម្ព័ន្ធ​​អារ៉ាប់ ​​លោកណាប៊ីល​អែល ​​អារ៉ាប៊ី លោក​កូហ្វី ​អាណាន់​ មានប្រសាសន៍​​ថា ប្រជាជ​ន​ក្នុង​​​តំបន់ ​​និង​លើពិភព​​លោក​មាន​​ការក្តុកក្តួល​​យ៉ាង​ខ្លាំង​​​ចំពោះ​អ្វី​​​​ដែល​កើតមាន ។

​អាមេ​រិក​នឹង​ផ្តល់​អាវុធ​​ឱ្យ​អ៊ី​ស្រា​​អែល​បើ​កុំ​​​ទាន់​វាយអ៊ី​រ៉ង់​

Posted: 08 Mar 2012 08:00 PM PST

គ្រាប់បែកពិសេស​​ប្រឆាំង​រូងក្រោមដី​​របស់​អាមេ​រិក​
​កាសែត MAARIV របស់​អ៊ី​ស្រាអែល​​រាយ​ការណ៍​កាលពីថ្ងៃទី​​៨ មីនា ថា សហរដ្ឋអាមេ​រិក​​​បានស្នើ​​ដល់​នាយករដ្ឋមន្ត្រី​​​អ៊ី​ស្រាអែល​​ លោក​បេន​ចាមីន នេ​តាន់​​យ៉ា​ហ៊ូ ​ផ្តល់​គ្រាប់​បែក​​​កម្លាំង​​ខ្លាំង​ប្រឆាំង​​រូងក្រោមដី​​ដ៏ទំនើប និង​បណ្តា​យន្ត​ហោះ​​ផ្គត់​ផ្គង់​ក្នុង​​​ពេលហោះហើរ​​ផ្លូវឆ្ងាយ​​​​ ប្រសិន​បើ​​នាយករដ្ឋមន្ត្រី​​​អ៊ី​ស្រាអែល​​​​រូប​នេះ​កុំទាន់​ធ្វើ​ការ​​វាយ​ប្រហារ​​​​អ៊ី​រ៉ង់​ក្នុង​​ឆ្នាំនេះ​។

​យុវ​ជន​ម្នាក់​ឌុប​ស្រី​ស្អាតពី​រ​នាក់​ដើរ​​លេង​ថ្ងៃសិទ្ធិ​​នារី​ត្រូវ​រថយន្ត​កៀរ​​ឱ្យ​ដួល​រង​របួស​ធ្ងន់​

Posted: 08 Mar 2012 07:52 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​រង​របួស​ធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ដឹក​ស្រី​ស្អាត​២​នាក់​ដើរ​លេង​ក្នុង​ថ្ងៃ​សិទ្ធិ​នារី​ ហើយ​ត្រូវ​រថយន្ដ​កាម​រី​ឆ្លាម​បត់​កៀរ​បណ្ដាល​ឱ្យ​ដួល​រង​របួស កាលពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា តាម​បណ្ដោយវិ​ថី​ព្រះ​នរោត្ដម​កែង​២៥៤ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

CRV បត់​ចូល​ផ្ទះ​អត់​ស៊ី​ញ៉ូ​ម៉ូតូ​បុក​ក្រ​ពឹត​កាង​បន្តិច​មិន​យោគ​យល់​ហៅ​សមត្ថ​កិច្ច​មក​ដោះ​ស្រាយ​

Posted: 08 Mar 2012 07:50 PM PST

រថយន្តបង្កហេតុ
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ការ​ជិះ​យាន​យន្ត​ប៉ះ​គ្នា​បន្តិច​បន្តួច​គប្បី​យោគ​យល់​គ្នា​ប្រសើ​រ​ជាង​ ចង់​ចាញ់​ឈ្នះ​ តែ​ជាការ​ពិត​ការ​គិត​របស់​មនុស្ស​មិន​ដូច​ទេវ​តា​ទេ​ ។ ជាក់​ស្តែង​ករណី​មួយ​ ដោយ​សារ​​តែ​រថយន្ត​បត់​ចូល​ផ្ទះ​អត់​ស៊ី​ញ៉ូ​ត្រូវ​ម៉ូតូ​បើកមក​ពី​មុខ​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បុក​ក្រពឹត​កាង​រថយន្ត​ហើយ​មិន​ចេះ​យោគ​យល់​ គ្នា​ទៅ​វិញ​ទៅ​មក​ទី​បំផុត​ហៅ​សមត្ថកិច្ច​ឱ្យ​យក​ម៉ូតូ​និង​រថយន្ត​នោះ​ទៅ​

តារា​សម្តែង​ និងជាអ្នក​ជំនួយ ​គង់ រ៉ាយុទ្ធ ត្រៀម​ ឡើង​វីឡា​ថ្មី​ បន្ទាប់​ពី​ជោគ​ជ័យ​​ក្នុង​មុខ​របរ​

Posted: 08 Mar 2012 07:46 PM PST

 លោកគង់ រ៉ាយុទ្ធ​
រាជធានីភ្នំពេញ ៖ លោកគង់ រ៉ាយុទ្ធ​ ដែល​​​ជា​​តារា​​សម្តែង​​ និង​ជាអ្នក​​ជំនួញ​ដែល​ទទួល​បាន​​ជោគ​ជ័យ​ ​​និងទើប​តែ​​រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​កញ្ញា អ៊ឹម ​សុគន្ធា ​អតីត​​តារា​សម្តែង​​​បង្ហាញ​​ម៉ូដ និង​ជា​ពិធី​ការិនី​​​មួយ​​រូប​ផង​ដែរ​នោះ ​ថ្មី​ៗ​នេះ​​យើង​​ទទួល​បាន​ព័ត៌​មាន​​ថា ​លោក​កំពុង​ត្រៀម​​ឡើង​វីឡា​ថ្មី​​​មួយ​​​នៅ​ម្តុំគិ​រីរម្យ ដែល​​លោក​បាន​ចំណាយ​ប្រាក់​អស់​ជាង​៣០​ម៉ឺន​ដុល្លារ​នៅ​ក្នុង​ការ​សាង​

ម៉ូតូឆាលី​ចេញពីភោជនីយដ្ឋាន​​ឆ្លង​ផ្លូវ​ត្រូវវីវ៉ា​​មក​​ពីហូប​ការ​បុក​ទៅ​ដេក​​ពេទ្យ​ជា​មួយ​គ្នា​

Posted: 08 Mar 2012 07:44 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់ម្នាក់​រយះ​ជើង​ស្ដាំ​ដេរ​១០​ថ្នេរ និង​ម្នាក់​ទៀត​បាក់ដង​កាំបិត ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា ក្នុង​ស្ថានភាព​ស្រវឹង​ដូច​គ្នា នៅ​ជិត​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ តាម​​ប​ណ្តោយ​វិថី​សហព័ន្ធ​រុ​ស្ស៊ី ​ស្ថិត​ក្នុង​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​៨ ​មីនា។

​បណ្តា​ភរិយា​​​មេម៉ាយ​​របស់​ប៊ីនឡាដេន​​​ត្រូវកាត់​ទោស​​​ពីបទ​ចូល​ដែនដី​ប៉ាគីស្ថាន​​ខុសច្បាប់​

Posted: 08 Mar 2012 07:30 PM PST

រដ្ឋមន្ត្រី​មហា​ផ្ទៃ​ប៉ាគីស្ថាន
​រដ្ឋមន្ត្រី​​​​មហាផ្ទៃ​​ប៉ាគីស្ថាន​​​រាយការណ៍​​​កាល​ពី​ថ្ងៃទី​​​​​៨ មីនា ថា ​ភរិយា​​​មេម៉ាយ​​៣​នាក់​របស់​​អូ​សាម៉ា ប៊ីនឡាដេន ​​​ដែលត្រូវ​​សម្លាប់​កាលពី​​ខែ​ឧសភា ​​កន្លង​មក​​នេះ ​ក្នុងប្រតិបត្តិ​ការ​​មួយ​​​របស់​កង​កុំម៉ង់ដូពិសេស​​អាមេ​រិក​​នៅប៉ាគីស្ថាន​​ត្រូវ​ទទួល​ការចោទប្រកាន់​ពីបទ​ចូល និង​​ស្នាក់​នៅ​​​ដោយខុសច្បាប់​​​ក្នុង​ប្រទេស​​​ប៉ាគីស្ថាន​។​ ​អូសាម៉ា ប៊ីនឡាដេន ​ត្រូវ​សម្លាប់​​កាលពី​ថ្ងៃទី​​​២ ឧសភា ​ឆ្នាំ​២០១១ ក្នុងការ​វាយ​ឆ្មក់​មួយ​​របស់​កង​កុំម៉ង់​ដូ​​​របស់កងម៉ារីន​អាមេរិក​​ក្រុម NAVY SEALS ក្នុងទីក្រុង​​អាប់​បូ​​តាបាដ ​ស្ថិត​នៅ​​ចម្ងាយ​​៥០គីឡូ​ម៉ែត្រ ពីរដ្ឋ​ធានី​​ប៉ាគីស្ថាន​​ទីក្រុង​​អ៊ី​ស្លាម៉ា​បាដ ។

កីឡាករហូឡង់​ Westraឈ្នះដំណាក់ទី5ប្រណាំងកង់ Paris-Niceនៅបារាំង

Posted: 08 Mar 2012 07:27 PM PST

កីឡាករហូឡង់​​ Westra​​​​​​​​
កីឡាករវ័យ​ក្មេង​​​របស់ហូឡង់​​​Lieuwe Westra​​​​​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​​​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះដំ​ណាក់​ទី​៥​​ប្រណាំង​កង់​​កម្ម​វិធី​ Paris-Nice​​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ​​​​​​​​​​ខែមី​នា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​​​ទី​ក្រុង Mende​​​​​ប្រទេស​​បា​រាំង​។ Lieuwe Westra​​​​​​​​​​​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Vacansoleil-DCM​​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​​ផ្លូវ១៧៨​​​​​​​​​​​​គីឡូ​ម៉ែត្រ​ដោយចេញ​ដំណើរ​ពី​​​ទី​ក្រុង​Onet-le-Chateauឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Mendeប្រទេស​​បា​រាំង​​​។ ​​​

​ប្រជាពលរដ្ឋ​ប្រមូល​​ផល​ស្រូវ​ដឹកតាម​ទូក​យក​ទៅ​លក់​នៅវៀតណាម ប៉ូលិស​សេដ្ឋ​កិច្ច​ជាន់ក្បាល​ទូក​យក​លុយ​មិន​​ប្រណី​

Posted: 08 Mar 2012 07:02 PM PST

ខេត្តតាកែវ ៖ អ្នកប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​ប្រដេញទឹក​មានការសប្បាយ​រីក​រាយ​ ដែល​បាន​ប្រមូល​ផលស្រូវបានច្រើន ប៉ុន្តែ​​ត្រូវ​ខក​ខាន​ទៅវិញ ​ដោយ​សារ​តម្លៃស្រូវ​ត្រូវឈ្មួញយួន​ទម្លាក់​​​តម្លៃទាប បើប្រៀបធៀប​ទៅនឹងតម្លៃក្នុង​ខែ​​វិច្ឆិកា-ធ្នូ ២០១១ កន្លង​ទៅនេះ ។ មិនត្រឹម​តែ​តម្លៃ​ស្រូវ​ធ្លាក់ចុះនោះទេ នៅពេល​ដឹក​យកទៅ​លក់​ឱ្យ​ឈ្មួញយួនតាមទូក​ត្រូវ​បង់លុយឱ្យ​ក្រុម​កុង​

​ចំណាប់​ខ្មាំង​​​អឺរ៉ុប​2នាក់​ត្រូវ​សម្លាប់​នៅនីហ្សេរីយ៉ា​

Posted: 08 Mar 2012 06:58 PM PST

ចំណាប់​ខ្មាំ​ជន​​ជាតិអង់​គ្លេស
នាយករដ្ឋមន្ត្រី​​​អង់​គ្លេស​​​លោក​ដាវីដ ​​កាមឺ​រ៉ូន ​​រាយការណ៍​ថា ​បុរស​​អង់​គ្លេស​ម្នាក់ និង​​បុរស​បារាំង​​ម្នាក់ដែល​​​​ជាប់ជា​ចំណាប់ខ្មាំង​​​នៅនីហ្សេ​រីយ៉ា ចាប់​តាំង​ពី​ខែ​ឧសភា​​ ឆ្នាំ​​​​២០១១ ​មក បាន​ត្រូវ​សម្លាប់​​ប្រហែល​​ជា​ដោយ​ពួក​​អ្នក​ចាប់​​ពង្រត់​​​មុនពេល​​​អាច​ជួយរំដោះ​ក្នុង​​ប្រតិបត្តិ​ការ​​មួយ​កាល​ពីថ្ងៃទី​​​៨ មីនា ​​​ដោយកង​ទ័ព​​នីហ្សេរីយ៉ា​ជា​មួយនឹង​​ការជួយទ្រទ្រង់​​របស់អង់គ្លេស​។​

ស្លាប់​2នាក់​ក្នុង​​កាបាញ់ប្រហារ​​នៅសាកលវិទ្យា​ល័យ​អាមេរិក​មួយ​

Posted: 08 Mar 2012 06:54 PM PST

​ខាង​មន្ទីរពេទ្យ​​រាយការណ៍​​កាលពីថ្ងៃទី​​​៨ មីនា ថា ​មនុស្ស​​​២​នាក់​​ ក្នុងនោះ​ប្រហែល​​ជា​​ខ្មាន់​កាំភ្លើង​​​​ផង​បានត្រូវស្លាប់​​ក្នុងការបាញ់​ប្រហារ​មួយ​ដែលកើត​មានក្នុង​សាកល​វិទ្យាល័យ​​វេជ្ជ​សាស្ត្រ​​​​ PITTSBURGH ភាគ​​ឦ​សាន​​សហរដ្ឋ​អាមេ​រិក​។​ យោងតាម​​ប៉ូលិស​ថា មនុស្ស​​​​៧​នាក់ទៀត​ត្រូវ​​របួសក្នុងការ​បាញ់​ប្រហារ​​​​នៅ​​សាកលវិទ្យា​ល័យ​​នេះ

សមាគម​គ្រូពេទ្យ​អ៊ិស្លាម​​កម្ពុជា ​ប្រគល់​​វិហារ​ជូន​សាស​និក​អ៊ិស្លាម​​ ឃុំ​ព្រែក​អញ្ចាញ

Posted: 08 Mar 2012 06:53 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកណ្តាល ៖ វិហារអ៊ិស្លាមដែល​ទើប​កសាងរួចរាល់ ស្ថិតនៅភូមិកណ្តាល ឃុំព្រែ​កអញ្ចាញ ស្រុកមុខកំពូល ត្រូវ​បានធ្វើពិធីប្រគល់ និងបើកឱ្យ​ប្រើ​ប្រាស់កាលពី​រសៀល​ថ្ងៃទី៨ មីនា ក្រោមអធិបតីភាពលោក​វេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការ​ក្រសួង​​ធម្មការ និងសាសនា​ប្រធាន​សមាគមគ្រូពេទ្យ​អ៊ិស្លាម​កម្ពុជា និងជា​អនុប្រធានអង្គការមូល​និធិ​អភិវឌ្ឍន៍មុស្លិមកម្ពុជា

ក្មេងទំនើង​២​ក្រុម​ជិះ​​​ម៉ូតូដេញវាយ​​គ្នា​តាម​​ផ្លូវ​សាធារណៈ​ក្នុង​​ថ្ងៃ​សិទ្ធិ​នារី​

Posted: 08 Mar 2012 06:53 PM PST

​រាជធានីភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម​​បាន​​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ប្រដាប់​ដោយ​ខ្សែក្រវាត់ ​គ្រប់​ដៃ​បណ្ដាល​ឱ្យ​រង​របួស​ហើយ​សមត្ថកិច្ច​តាម​ទាន់​នាំ​គ្នា​រត់​គេច​​ ចោល​ម៉ូតូ ​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ មីនា នៅ​ជាប់​របង​វត្ដ​ស្វាយ​ដង្គំ​​ត្រង់​ចំណុច​ផ្លូវ​លេខ​១០៩​កែង​​លេខ​១១៨ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ស្ត្រីមានផ្ទៃពោះ​៣​ខែ​​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​ដឹក​ហ្គាស​បុក​ប៉ះ​ពាល់​​ដល់​ផ្ទៃពោះ​​សង​ចំនួន​៦០​ដុល្លារ​

Posted: 08 Mar 2012 06:24 PM PST

​សមត្ថកិច្ច​​កំពុង​សាកសួរ​ស្ត្រី​​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ស្ដ្រី​មាន​ផ្ទៃពោះ​៣​ខែ​ដើរ​ឆ្លងផ្លូវ​​ត្រូវ​ម៉ូតូ​ដឹក​ហ្គា​ស​បើក​មក​ដល់​បុក​បណ្ដាល​ឱ្យ​ដួលប៉ះពាល់​ដល់​ផ្ទៃពោះ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា នៅ​​តាម​បណ្តោយ​វិ​ថី​សេនាប្រមុខគឹ​ម អ៊ីល​សុង កែងវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះចាន់ គ​ន្ធា អាយុ​២២​ឆ្នាំ មាន​ផ្ទៃពោះ​៣​ខែ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវ​បុរស​ជា​ប្ដី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម

ជិះ​​ម៉ូតូដឹក​​ប្រពន្ធ​​ និង​កូន​​តូច​ទៅ​មន្ទីរ​​ពេទ្យ​​ត្រូវ​ម៉ូតូ​មួយគ្រឿង​​ទៀត​សល់​ជាតិ​ស្រវឹង​ពីយប់​​បុក​ពីក្រោយ​

Posted: 08 Mar 2012 05:22 PM PST

បុរស​ជា​ប្តី និង​កូនស្រីដែល​រងរបួស​
រាជធានីភ្នំពេញ ៖ ភ្ញាក់​ពី​ព្រលឹម​ដឹក​ប្រពន្ធ​និង​កូន​ទៅ​មន្ទីរពេទ្យ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​សល់​ជាតិ​ស្រវឹង​ពី​យប់ជិះ​មក​បុក​ពីក្រោយ​បណ្ដាល​ឱ្យ​ដួល​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៩ មីនា តាម​​ប​ណ្តោយ​ផ្លូវ​ទេព​ផ​ន សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌទួលគោក ។ តាម​សម្ដី​របស់​ស្ដ្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ដា ស៊ី​ណា អាយុ​២១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​គោ ឃុំ​តា​ពូ​ង ​ស្រុក​ថ្ម​គោ ខេត្ដបាត់ដំបង

ពិធី​ប្រកាស​​តែងតាំង​​លោក​ណេប សារ៉ុន ​អភិ​បាល​​ក្រុង​បាវិត​​ស្តី​ទី​​ចាប់​ផ្តើម​​ព្រឹក​នេះ​ ខណៈ​លោក​ឈូក ប​ណ្ឌិត ​ប្រឈម​នឹង​ប​ណ្តឹង​អាជ្ញា​

Posted: 08 Mar 2012 04:00 PM PST

​លោក​នេប សារ៉ុន អភិ​បាល​​រង​ក្រុង​​បាវិត​​នឹង​ត្រូវ​ប្រកាស​ឱ្យ​​ឡើង​​កាន់​តំណែង​​ជាអភិ​ បាល​​ក្រុង​ស្តី​ទី​​នៅ​ព្រឹក​ថ្ងៃ​​ទី​៩ មីនា ​២០១២ ​នេះ បន្ទាប់​ពី​​លោក​ឈូក បណ្ឌិត ​ត្រូវបាន​ដក​​បញ្ឈរ​​ជើង​ដោយ​សារ​រឿងបាញ់​រះ​នៅលើ​កម្ម​ការិនី​ បណ្តាល​ឱ្យ​របួស​ធ្ងន់​៣​នាក់​ ខណៈ​​ធ្វើ​ការ​​តវ៉ា​​នៅ​មុខ​បរិ​វេណ​​រោង​ចក្រ​កាត់​ដេរ​កៅវ៉េ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!