Koh Santipheap Daily

Koh Santipheap Daily


គ្រូបង្វឹក​​ក្លឹប​ Man City ណែនាំ​កីឡាករ​​បាឡូតេ​​លលី​ឱ្យរៀប​ការ​​​

Posted: 05 Mar 2012 11:38 PM PST

កីឡាករ​​បាឡូតេ​​លលី​
លោក​​រ៉ូប៊ែរតូ​ ​​ម៉ាន់​​ស៊ីនី គ្រូ​​បង្វឹក​​ក្លឹប​ Man City ​​បាន​ណែនាំ​​កីឡាករ​​​ម៉ារីយ៉ូ​ ​បាឡូ​តេលលី​​​​ ខ្សែ​​​ប្រយុទ្ធ​​ឆ្នើម​​​របស់​ក្លឹប​​គួរតែ​រៀប​ការ​​​ដើម្បី​​ដោះ​​ស្រាយ​បញ្ហា​​​ការគេច​វេះពីការ​ហាត់​សម​ ធ្វើ​​​​ឱ្យ​ក្លឹប​​ត្រូវ​​ពិន័យ​​​លើ​ប្រាក់​​ឈ្នួល​​របស់​​​សាមី​ខ្លួន​ចំនួន​២​សប្តាហ៍​​ ​ក្នុង​ទឹកប្រាក់​​​​ប្រហែល​​​២៥០.០០០​​​ផោន ។ កីឡាករ​ម៉ារីយ៉ូ ​បាឡូតេលលី ខ្សែ​ប្រយុទ្ធ​ក្លឹប​ Man City បាន​​​ល្មើស​​នឹងច្បាប់​​​របស់​​ក្លឹប​ ទៅ​​​ដើរ​កម្សាន្ត​​​​ក្នុងពេល​​រាត្រី​​មុនពេល​​​​ប្រកួត​​ចំនួន​៣៦​ម៉ោង​ ហើយ​​ខ្សែ​​​ប្រយុទ្ធ​​​​ជនជាតិ​​​អ៊ី​តាលី​​ ​​​រូប​នេះ​ ត្រូវ​​ថត​រូប​បាន​នៅ​​វេលា​​​ម៉ោង២​និង​៤៥​​នាទី​​រំលង​អធ្រាត្រ​​ថ្ងៃទី​២ មីនា ។ ​​​

ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក3ស្ថាប័នវ្ល៉ាឌីមៀព្រមានកីឡាករទាំងឡាយដែលចង់មកវ៉ៃដណ្តើមខ្សែក្រវាត់របស់ខ្លួន

Posted: 05 Mar 2012 11:35 PM PST

កីឡាករ​អ៊ុយ​ក្រែន​វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​​​​​​​​​
បន្ទាប់​ពី​វាយកីឡាករ​បា​រាំង​ហ្សង់​ម៉ា ម័រ​ម៉ិច​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​កាល​ពី​រាត្រី​ថ្ងៃ​សៅ​រ៍​សប្តាហ៍​កន្លង​មក​ វ្ល៉ា​ឌីមៀ ឃ្លីតស្កូ​ បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ទៅ​បណ្តា​កីឡាករ​ទាំង​ឡាយ​ដែល​ចង់​ឈាន​ជើង​ចូល​ក្នុង​ប្រ​ភេទទម្ងន់​ធ្ងន់​ពិភព​លោក​ ហើយ​គិតចង់​មក​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​ពី​ខ្លួន​នោះ​ត្រូវ​តែ​គិត​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​យ៉ាង​ហោច​ណាស់​ក៏​២​ដង​ដែរ​។ កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​៣​មីនា​ នៅ​ប្រ​ទេស​អា​ល្លឺ​ម៉ង់ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​ប្រើ​តែ​៤​ទឹក​ប៉ុណ្ណោះ​ផ្តួល​​ដៃ​គូ​ប្រកួត​របស់​ខ្លួន​ហ្សង់​ម៉ា​ ម័រ​ម៉ិច​ និង​ការ​ពារ​បាន​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​ស្ថា​ពរ។

ម៉ូតូគ្រូបង្រៀន​បុក​ជា​មួយ​កង់​កូន​សិស្ស​​រង​របួស​​បែក​ក្បាលហូរឈាម​

Posted: 05 Mar 2012 10:38 PM PST

រាជធានីភ្នំពេញ ៖ លោកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់​ជិះ​ម៉ូតូ​បុក​ជាមួយ​កង់​ កូនសិស្ស​ដែល​ជិះ​ចេញពីកន្លែង​អ៊ីន​ធើ​រ​ណេ​ត បណ្តាល​ឱ្យ​រង​របួស​បែក​ក្បាល កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទីថ្ងៃ​ត្រង់ថ្ងៃ​ទី​៥ មីនា នៅ​ផ្លូវ​លេខ​១៥៥​កែង​​ផ្លូវលេខ​៤៧៦ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការ​មន ។

ត្រឡប់​​មក​ពី​​លេង​ផ្ទះ​មិត្តភក្តិ​ត្រូវ​ម៉ូតូ​បុក​រង​របួស​

Posted: 05 Mar 2012 10:35 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ប្ដី​ប្រពន្ធ​និង​កូន​តូច​២​នាក់​ជិះ​ម៉ូតូឌុប​ត្រឡប់​មក​ពី​លេងផ្ទះ​ មិត្ដភក្ដិ​ត្រូវ​ម៉ូតូ​បុក​រង​របួសនៅ​ចំណុច​ផ្លូវ​លេខ​១៨២​កែង​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ​​​​​​​​​​​​​​​​​​​​​​​ខណ្ឌទួល​គោក កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ មីនា ។

គ.ជ.បប្រកាសច្រានចោលរបាយ​ការណ៍ស្រាវជ្រាវរបស់ខុមហ្វ្រែល​លើ​បញ្ជី​ឈ្មោះបោះឆ្នោតឆ្នាំ២០១២

Posted: 05 Mar 2012 10:32 PM PST

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៥ មីនា ២០១២ គ.ជ.ប បានចេញសេចក្តី​ប្រកាស​ព័ត៌​មានបដិសេធរបាយការណ៍ស្រាវជ្រាវ​​លើ​បញ្ជី​ឈ្មោះ​ អ្នក​បោះ​ឆ្នោត​របស់​អង្គ​ការ​ខុមហ្វ្រែល ដែលបានស្រាវជ្រាវ​ចាប់​តាំងពី​ថ្ងៃទី១១ តុលា ២០១១ ដល់ថ្ងៃទី​១២ មករា ២០១២ ហើយបានចេញផ្សាយកាល​ពីថ្ងៃទី២៨ កុម្ភៈ ២០១២។

ទាហាន​យេម៉ែន​​ដល់​103នាក់​​ស្លាប់​ក្នុង​​ការ​វាយប្រហារ​មួយរបស់​អាល់​កៃ​ដា​

Posted: 05 Mar 2012 10:12 PM PST

កងទាហាន​​​​កិត្តិយស​​របស់យេម៉ែន​​
​ទាហានដល់​​ទៅជាង​​១០០​នាក់ បានត្រូវ​ស្លាប់​នៅ​​យេម៉ែន​ក្នុង​​​ការ​វាយប្រហារ​​របស់អាល់​កៃ​ដា​​ ដែលនោះ​ជាការ​វាយប្រហារយ៉ាង​បង្ហូរ​ឈាម​​មួយប្រឆាំង​​កងទ័ព​ក្នុង​ប្រទេស​នេះ ​​ដែល​ទើប​ធ្វើការ​​ផ្ទេរ​​អំណាច​​ជាមួយនឹងការ​ចាកចេញ​របស់អតីតប្រធានាធិបតី​​ លោកអាលី អាប់ឌុល​ឡាហ៍ សាឡេហ៍​។​ ​ប្រធានាធិបតី​​ថ្មី លោកអាប​ដ៏ រ៉ាប​បូម៉ាន់​​សួ ​ហាឌី បាន​​​​ចាត់ទុក​​ការ​តស៊ូ​​ប្រឆាំង​​​អាល់កៃ​ដា ​​​ថា ជា​អាទិភាព​មួយនៃ​​អាណត្តិ​​​​២​ឆ្នាំ​របស់​​លោក​​​។

ផ្កាយ​ព្រះ​គ្រោះ​ខ្នាត​តូច​នឹង​រំ​កិល​មកជិត​ផែន​ដី​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​2013

Posted: 05 Mar 2012 08:02 PM PST


តាម​​ប្រភព​ពី​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៦​ មីនា បាន​ចុះ​ផ្សាយ​ដោយ​យោង​លើ​របាយ​ការណ៍​​​របស់​អង្គ​ការ​អាកាស​ចរណ៍​ និង​អវកាស​សហរដ្ឋ​អាមេរិក ​​(NA SA) បញ្ជាក់​​ឱ្យ​ដឹង​ថា ផ្កាយ​ព្រះ​គ្រោះ​​ 2012 DA 14​ ទំ​ហំ​១៥០​ហ្វុត​ ឬ​ប្រហែល​ ៤៥​ម៉ែត្រ នឹងរំ​កិលមក​ជិត​​ផែន​ដី​ជិត​ជាង​ផ្កាយ​រណប​នៅ​លើ​លំ​ហ​អវកាស​ក្នុង​រវាង​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០១៣​ ។ ប្រសិន​បើ​ផ្កាយ​ព្រះ​គ្រោះ​ខាង​លើ​​ប៉ះ​ទង្គិច​នឹង​​ផែន​ដី​អាច​ធ្វើ​ឱ្យ​កើត​ការ​ផ្ទុះ​ស្រដៀង​នឹង​នុយ​ក្លេ​អ៊ែរ ។

ក្រុមកីឡាការិនីកាយសម្ព័ន្ធអង់គ្លេសឈ្នះឧទ្ធរណ៍ចូលប្រកួតអូឡាំពិកក្រុងឡុង

Posted: 05 Mar 2012 08:00 PM PST

ក្រុម​កីឡា​ការិនី​កីឡា​កាយ​សម្ព័ន្ធ​សម្តែ​ងលើ​ទីលាន​របស់​អង់គ្លេស​នៅក្នុងការប្រកួតកន្លងមក
ក្រុម​កីឡា​ការិនី​កាយ​សម្ព័ន្ធ​​សម្តែង​នៅ​លើ​ទី​លាន​របស់​អង់​គ្លេស​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ប្រ​ឆាំង​នឹង​ការ​សម្រេច​រ​បស់​​សហ​​ព័ន្ធ​ខ្លួន​ដែល​មិន​អនុ​ញ្ញាត​ឱ្យពួក​ខ្លួន​​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​​ក្រុង​​ឡុង​នាខែ​កក្ក​ដា​ខាង​មុខ​ ។​ ស​ហព័ន្ធ​កាយ​សម្ព័ន្ធ​អង់​គ្លេស​យល់​ឃើញ​ថា ក្រុម​របស់​ខ្លួន​នេះហាក់​មិន​ទាន់​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​នោះ​ទេ​អំ​ឡុង​ការ​ធ្វើ​តេស្ត​នៅ​ North Greenwichខែ​មក​រា​កន្លង​មក​។ ​ប៉ុន្តែ​សម្រាប់​ក្រុម​កាយ​​សម្ព័ន្ធ​ដែល​ជា​អ្នក​សម្តែង​ផ្ទាល់​មិន​យល់​ឃើញ​ដូច្នោះ​ទេ​។

​លោកអូបាម៉ា ៖ នៅ​មាន​បង្អួច​​មួយសម្រាប់​​​ច្រក​ចេញ​​​ខាង​​ការទូត​​​ជាមួយអ៊ី​រ៉ង់​

Posted: 05 Mar 2012 07:56 PM PST

លោកអូបាម៉ា និង​​នាយករដ្ឋមន្ត្រី​​​អ៊ី​ស្រាអែល
​ប្រធានាធិបតី​​អាមេរិក​​​ លោកបារ៉ាក់ អូបា​ម៉ា ​ថ្លែង​កាលពីថ្ងៃទី​​​៥ មីនា ថា នៅមានបង្អួច​​មួយសម្រាប់​​​ដំណោះស្រាយ​​ការទូត​​​ចំពោះ​ទំនាស់​លើ​​​​សំណុំរឿង​​​នុយក្លេអ៊ែរ​​របស់អ៊ី​រ៉ង់​ដោយ​​លោក​អះអាង​​​ជាថ្មី​ថា រាល់​ការ​ជ្រើស​រើស​​​មាន​នៅ​លើ​តុ​រួច​ហើយ​។​ អង្គុយ​ក្បែរ​​នាយករដ្ឋមន្ត្រី​​​អ៊ី​ស្រាអែល​​ លោកបេន​​​ចាមីន នេតាន់​យ៉ាហ៊ូ ​​​ដែលកំពុង​​បំពេញទស្សនកិច្ច​នៅសេត​វិមាន​​​ លោក​អូបាម៉ា ​​​អះអាង​​ជាថ្មី​​ថា ​វាជា​ប្រការ​មិនអាច​ទទួល​យក​បាន ដែល​អ៊ី​រ៉ង់​​មាន​អាវុធ​​នុយក្លេអ៊ែរ​​ដោយ​​លោក​លើកឡើង​​​​​ថា រាល់​ការ​​ជ្រើសរើស​​​មាន​នៅលើ​តុ​រួច​ហើយ ។

​មន្ត្រី​​យោធា​ម្នាក់​​រង​របួស​ធ្ងន់ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​បើក​កៀរ​ពីក្រោយ

Posted: 05 Mar 2012 07:55 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​​បាន​ដេក​សន្លប់​ស្ដូកស្ដឹង​នៅ​កណ្ដាល ​ផ្លូវ ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​បើក​កៀរ​ពីក្រោយ​បណ្ដាល​ ឱ្យ​​របួស​​បែក​ឈាម​ពេញ​មុខ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ មីនា នៅ​មហាវិថី​កម្ពុជា​ក្រោម​កែង​២១៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។

​ភាគ​ហ៊ុន Apple នឹង​កើន​ឡើង​ដល់​១​ពាន់​ដុល្លារ

Posted: 05 Mar 2012 07:55 PM PST

​លោក Streve Wozniak ស្ថាបនិក​ម្នាក់​របស់​ក្រុម​ហ៊ុន Apple ​បាន​​ថ្លែង​ថា តម្លៃ​ភាគ​​ហ៊ុន​របស់​ក្រុម​ហ៊ុន Apple នឹង​​​កើន​ឡើង​ដល់​១​ពាន់​ដុល្លារ​ ​ដោយ​សារ​​មាន​ការ​រីក​ចម្រើន​របស់​ផលិត​ផល និង​សេវា។ ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Apple នៅ​ថ្ងៃ​បិទ​​ផ្សារ​ភាគ​ហ៊ុន​កាល​ពី​ថ្ងៃ​ពុធ សប្តាហ៍​មុន មាន​តម្លៃ​​១​ពាន់​ដុល្លារ។ ដំបូង​​មាន​អ្នក​ចង់​ឱ្យ​វា​កើន​ឡើង​ទ្វេ​ដង ហើយ​​លោក​ក៏​​ចង់​បាន​ដូច​គ្នា​​ដែរ។

រថយន្ត​ និង​ម៉ូតូ​បុកគ្នា​​របួស​ធ្ងន់​​២​នាក់ និង​បាក់​ធ្មេញ​​ម្នាក់​

Posted: 05 Mar 2012 07:53 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​របួសធ្ងន់ និង​ម្នាក់​ទៀត​បាក់​ធ្មេញ ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​បុក​គ្នា​ជាមួយ​​ ម៉ូតូ​ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៦ មីនា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១០​កែង​​​ផ្លូវ​លេខ​​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

តាកូម៉ា​បុក​សង់​កូរ៉េ ​​ដោយ​សា​រតែ​រវល់​ងាក​មើល​ស្រី​ស្អាត​

Posted: 05 Mar 2012 07:51 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​តា​កូ​ម៉ា​បើកបរ​ដោយ​ជនជាតិ​ចិន​រ​វល់​ងាក​មើល​ស្រី​ស្អាត​មិន​បាន​ បន្ថយល្បឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​រួច​ទើប​ចាប់​ហ្វ្រាំង​ធ្វើ​ឱ្យ​ រថយន្ដ​មួយ​គ្រឿង​ទៀត​បើក​ពី​ក្រោយ​​បុក​គូទផាំង​ជ្រុល​ទៅ​បុក​ម៉ូតូ​​ បន្ថែម​ទៀត​បណ្ដាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ តែ​អ្នកបើកបរ​​បាន​លោត​ចេញពី​ម៉ូតូ​មិន​មាន​រង​របួស​ទេ។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​១១​និង​

ចេញពី​ផឹក​ស៊ីបើក​​រថយន្ត​កាមរី​​បុក​​ក្បាល​​របាំង​ថ្ម​​​បើក​រត់​ត្រូវ​សមត្ថ​កិច្ច​​ស្ទាក់​ចាប់​​បាន​​

Posted: 05 Mar 2012 07:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​កាមរី​ ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​ដែល​​ម្ចាស់ ទើប​ចេញពី​ផឹក​​ស្រវឹង​​ជោកជាំ​​បាន​​ជ្រុ​ល​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម ​ចែក​ផ្លូវ​បណ្តាល​ឱ្យ​បាក់​​ ហើយ​រថយន្ត​បាន​ព្យាយាម​​បើក​គេច​ខ្លួន​ត្រូវ​នគរបាល​​ប៉ុស្តិ៍​​ទឹក​ល្អក់​ ​ទី៣ ​ឃាត់​បាន​នៅ​ចំណុច​ម្តុំ​​សំណង់​១២ ​។ ហេតុ​ការណ៍​​នេះ​កើតឡើង​វេលា​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃទី​៥ មីនា​នៅតាម​បណ្តោយ​​ផ្លូវ​លេខ​​២៧១

​ប្រទេស​ចិន​កម្រិត​គោល​ដៅ​នៃ​កំណើន​ឆ្នាំ​២០១២​ចំនួន​៧,៥​ភាគ​រយ ជា​កូន​សោ​ស្ថិរ​ភាព

Posted: 05 Mar 2012 07:48 PM PST

​លោក​ Wen Jaibao នាយក​រដ្ឋ​មន្ត្រី​ចិន​បាន​ថ្លែង​ថា ប្រទេស​ចិន​មាន​បំណង​​បង្កើន​សេដ្ឋ​កិច្ច​​នៅ​ត្រឹម​៧,៥​ភាគ​រយ​ក្នុង​ឆ្នាំ​២០១២ ​តាម​ច្បាប់​ហិរញ្ញ​វត្ថុ និង​គោល​នយោ​បាយ​រូបិយ​វត្ថុ​ដ៏​ប្រុង​ប្រយ័ត្ន​​ ខណៈ​អត្រា​អតិ​ផរណា​នៅ​មាន​កម្រិត​ខ្ពស់។ លោក Wen បាន​ថ្លែង​ក្នុង​របាយ​ការណ៍​​ការ​ងារ​ប្រចាំ​ឆ្នាំ​​ទៅ​កាន់​សភា​ប្រជា​ជាតិ​ថា យើង​ចង់​លើក​កម្ពស់​ស្ថិរ​ភាព និង​ពង្រីក​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រក្សា​ស្ថិរ​ភាព​តម្លៃ និង​តាម​ដាន​ប្រឆាំង​នឹង​ភាព​គ្រោះ​ថ្នាក់​​លើ​វិស័យ​ហិរញ្ញ​វត្ថុ តាម​រយៈ​ការ​រក្សា​ប្រាក់​សរុប និង​ការ​ផ្គត់​ផ្គង់​ឥណ​ទាន​ក្នុង​កម្រិត​មួយ​ជាក់​លាក់។

ប្រតិភូ​​គណៈ​កម្មការ​​សេដ្ឋកិច្ច​​​ហិរញ្ញវ​ត្ថុ​​​ធនាគារ និង​​សវន​កម្ម​​​​រដ្ឋសភា​​​​ រួមជាមួយ​​អាជ្ញា​ធរ​​​​សវនកម្ម​ជាតិចុះ​ពិនិត្យ​​ច្រក​ទ្វារ​អន្តរ​ជាតិ​ ប៉ោយប៉ែត​

Posted: 05 Mar 2012 07:47 PM PST

ទិដ្ឋភាពក្នុងពិធីពេលគណៈប្រតិភូអញ្ជើញទៅដល់
​ក្រុង​ប៉ោយប៉ែត​​​​​ ៖ ​​​គណៈ​ប្រតិភូ​​​​គណៈ​កម្ម​ការ​​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា​​​ រួមជាមួយ​អាជ្ញាធរ​​​សវន​កម្ម​​ជាតិ​​ ដឹក​នាំ​​ដោយ​​លោក​​បណ្ឌិត​រដ្ឋ​​​ ជាម យៀប ​​ប្រធាន​គណៈ​​កម្មការ​​​ទី​​២នៃ​រដ្ឋសភា ​បានអញ្ជើញ​​​​មក​​​​បំពេញ​បេសក​កម្ម​នៅ​​ខេត្តបន្ទាយ​មានជ័យ​ ​ពិសេស​នៅ​​ច្រកទ្វារ​​ព្រំដែន​​អន្តរជាតិ​​​​ប៉ោយ​ប៉ែត​​ជួបប្រជុំជាមួយ​​​ ​មន្ត្រី​​ស្ថាប័ន​​ពាក់ព័ន្ធ​​​​នា​​ព្រឹកថ្ងៃទី​​​៦ មីនា ​នៅ​​​​អគារ​ច្រក​

ស្ត្រី​អាយុ​66ឆ្នាំ​កើត​កូនភ្លោះ​​បង្កការ​ក្តៅក្រហាយ​នៅស្វ៊ីស​

Posted: 05 Mar 2012 07:43 PM PST

កូនភ្លោះ​២នាក់​
​ការប្រកាស​​​ពីរឿង​​នារីវ័យ​ចំណាស់ស្វ៊ីស​​​ម្នាក់​ចូល​​និវត្តន៍​​​​មានអាយុ​​៦៦​ឆ្នាំ ​កើត​បានកូនភ្លោះ​​​​២​នាក់ ​​ញ៉ាំង​ឱ្យ​មានការ​ក្តៅក្រហាយ​​នឹង​សង្គ្រាម​​ប៉ាកា ក្នុង​​ប្រទេស​នេះ ដោយ​​មាន​​អត្ថាធិប្បាយ​​​ជា​ច្រើន​​​តាមអ៊ីនធើរណេត​ ដែលបរិហារ​ពី​អតទត្ថភាព (ភាព​​គិត​តែ​​ពីខ្លួន​ឯង) ​របស់​ម្តាយ​​វ័យ​ចំណាស់​​​រូបនេះ​។​ សារ​ជាច្រើន​​​​ផ្សាយ​តាមអ៊ី​នធើរណេត​​សរសេរ​​ថា ជារឿង​​​​​គួរ​ឱ្យអៀនខ្មាស់​ និង​អតទត្ថ​​បុគ្គលដែល​​ម្តាយរូប​នេះ​​​គ្មានគិត​ដល់​​អ្វីទាំងអស់ ។

​ប្រតិ​កម្ម​​​នានា​លើ​​ពិភព​លោក​ក្រោយ​ការ​​​ជាប់ឆ្នោត​​​របស់​លោក​ពូទីន​

Posted: 05 Mar 2012 07:39 PM PST

លោកពូទីន ​​​ឱប​ជាមួយ​​​​​លោក​ម៉េ​ដ​វេដេវ ក្នុង​ចំណោម​​​​អ្នក​គាំទ្រ​​​លោក
​គណៈ​កម្មាធិការ​​បោះឆ្នោត​​​​កណ្តាលរុស្ស៊ី​​ ប្រកាស​កាលពីថ្ងៃទី​​​៥ មីនា ថា បេក្ខជន​​ប្រធានា​​ធិបតី​​​​ ហើយ​បច្ចុប្បន្ន​​​​​ជា​នាយករដ្ឋមន្ត្រី​​​​រុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ​ជាអ្នក​ឈ្នះ​ក្នុង​ការបោះ​ឆ្នោត​​​ប្រធានាធិបតី​​កាលពីថ្ងៃទី​​​៤ មីនា ​ជា​មួយ​សំឡេង​គាំទ្រ​​​ចំនួន​​៦៣,៦% ​ក្រោយ​​ការរាប់​សន្លឹកឆ្នោត​​ហើយ​រួចរាល់​។​ យោងតាម​លទ្ធ​ផល​​ចុង​ក្រោយ​​ថា មេដឹកនាំ​​កុម្មុយនីស្ត​​​ លោកហ្គេន​ណាឌី ហ្ស៊ី​​អ៊ូហ្គា​​​ណូវ ស្ថិត​ក្នុង​​លំដាប់ទី​​២ ជាមួយ​​​សំឡេង​​គាំទ្រ​​​១៧,១៨% ​​​ចំណែក​មហាសេដ្ឋី​​​​លោកមីខា​អ៊ី​ល ប្រូកូ​​​រ៉ូវ ​បេក្ខ​ជន​​ឯករាជ្យទទួល​សំឡេង​បាន​​​​៧,៩៨% ​។

​ព្យុះ​​​ត្រូពីកាល់​​​​​ឈ្មោះ​​អ៊ី​រីណា សម្លាប់​មនុស្ស65​នាក់​នៅ​​ម៉ា​ដាហ្គាស្កា​

Posted: 05 Mar 2012 07:20 PM PST

​រលកសមុទ្រ​​​ធំៗ​ដោយ​សារ​ព្យុះ
ការិយាល័យ​​​​ជាតិគ្រប់​គ្រង​​​​គ្រោះ​មហន្តរាយ​​​​ម៉ា​ដាហ្គា​ស្កា ប្រកាស​កាលពីយប់ថ្ងៃទី​​​​៥ មីនា ថា ព្យុះត្រូពីកាល់​​ឈ្មោះ​​អ៊ី​រីណា ​​​​(IRINA) បាន​សម្លាប់​មនុស្សយ៉ាង​តិច​​​៦៥​នាក់ ក្នុង​​​ប្រទេស​​​ដែន​កោះ​​​នេះ​។​ ការិយាល័យ​​​​នោះ​បញ្ជាក់​ថា ​ជនរងគ្រោះ​​​​ភាគច្រើន​​​រស់នៅក្នុង​​​ឃុំ​​តែមួយជាមួយគ្នា ​ដែល​ឃុំ​នេះ​ស្ថិត​​នៅ​ភាគ​ខាងកើត​​​ម៉ាដាហ្គាស្កា។​ យោង​តាម​​ប្រភព​​ដដែល​​នេះ​ថា ព្យុះ​​​អ៊ី​រីណា ក៏​បណ្តាល​ឱ្យ​មនុស្ស​​​ម្នាក់ទៀត​​ត្រូវ​របួស

ដើមឆាំ្ន២០១២នេះនៅក្នុងភូមិសាស្រ្ត​សង្កាត់បឹងទំពុនមានករណីប្លន់ប្រដាប់​អាវុធ​ផ្ទូនៗ​គ្នា

Posted: 05 Mar 2012 07:08 PM PST

រាជធានីភ្នំពេញ ៖ អំពើប្លន់ប្រដាប់អាវុធ​មួយ​ករណីទៀតបានកើតមានឡើងនៅក្នុងភូមិ​ សាស្ត្រសង្កាត់បឹងទំពុនខណ្ឌមានជ័យ នាព្រឹកថ្ងៃ​ទី៦ មីនា ២០១២ ត្រង់​ចំណុច​ផ្ទះលេខ១១១A ៧៧BT ក្រុមទី៣ ​ភូមិចំរើនផល។

រ៉េវហ្វ័រ​ចង​កំហឹង​នឹង​ជញ្ជាំង​​ថ្ម​ក្រុម​ហ៊ុន​​ អគ្គិ​សនី​

Posted: 05 Mar 2012 06:38 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តរ៉េវហ្វ័រស៊េរី​២០០១ ពណ៌ទឹកប្រាក់ មួយគ្រឿងបានចង​កំហឹង​​ជា​មួយ​​​​​​​​​​ជញ្ជាំងថ្មក្រុមហ៊ុនអគ្គិសនីនៅ​ចំណុច ​​ផ្លូវ​លេខ៩៤ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌ​ដូនពេញ កាល​ពីវេលាម៉ោង១២និង៤០នាទី​រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី៦ មីនា ២០១២ បណ្តាល​ឲ្យរថយន្ត​កៀប​ជាប់នឹងដើមគគីរ​ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​ តែមិនមាន​​នរណា​ម្នាក់​រងរបួស​នោះ​ទេ ។

ហាយឡិនដឺបុករបាំងដែកចែកផ្លូវមុខ​ផ្សារឡាក់គី បើក​រត់​ជាង​១០០​ម៉ែត្រ​ នគរ​បាល​​ឃាត់​រថយន្តជាប់​

Posted: 05 Mar 2012 06:34 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តហាយឡិនដឺ​មួយ​គ្រឿង បានចងកំហឹងនឹងរបាំងដែកចែក​ផ្លូវ​លើវិថីព្រះសីហនុ ទល់មុខផ្សារឡាក់គី ស្ថិតក្នុង​សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលា​ម៉ោង​៨និង២០នាទីយប់ថ្ងៃទី៥ មីនា ២០១២ ហើយ​បានព្យាយាមបើករត់ប្រហែលជាងមួយ​រយ​ម៉ែត្រ ក៏ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលចតុ​មុខ​ឃាត់​ជាប់ដោយសាររថយន្តបែកកង់ខាង​ឆ្វេង ​ទៅ​មុខ​

ពលរដ្ឋឃុំក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ទទួល​បាន​សមិទ្ធផល​ថ្មីបន្ថែម​ទៀត

Posted: 05 Mar 2012 06:03 PM PST

សកម្មភាពចុះសួរសុខទុក្ខ
ខេត្តកណ្តាល ៖ ឆ្លើយតបទៅនឹងសំណូម​ពរ ​និងតម្រូវការចាំបាច់ចំពោះមុខរបស់​ប្រជា​ពល​រដ្ឋក្នុងការស្នើសុំជួយជួសជុល និងកសាង សមិទ្ធផលថ្មីសម្រាប់ប្រើប្រាស់​ជាសាធារណៈ​ក្នុង​មូល​ដ្ឋាន​នោះ នាព្រឹក​ថ្ងៃទី៥​ មីនា លោក​​រស់ វណ្ណា អនុប្រធាន​ទី១ គណៈអចិន្ត្រៃយ៍គណៈ​​ពង្រឹង​មូលដ្ឋាន​ស្រុកអង្គស្នួល ខេត្តកណ្តាល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះជួយ​មូល​ដ្ឋាន​​ឃុំក្រាំង​

រុស្ស៊ី ៖ ក្រោយបោះឆ្នោត​​​ចាប់ខ្លួន​​បាតុ​ករ​​​ប្រឆាំង​​លោក​ពូទីន​550នាក់​

Posted: 05 Mar 2012 05:44 PM PST

ពួកបាតុករ​​​ប្រឆាំង​លោក​ពូទីន
ក្រោយ​​​​ពី​ការប្រកាស​​​លទ្ធ​ផល​​​នៃការ​បោះ​ឆ្នោត​​​ប្រធានាធិបតី​រុស្ស៊ី​​កាលពីថ្ងៃទី​​៤ មីនា ដែល​​ជ័យជម្នះ​​​បានទៅលើ​លោកវ៉្លាឌីមៀរ ពូទីន ​តាំង​ពី​​ជុំទីមួយ ពួកប្រឆាំង​​​លោក​បាន​នាំគ្នា​ធ្វើ​បាតុ​កម្ម​​នៅ​ទីក្រុង​នានា​របស់​រុស្ស៊ី​​ ហើយ​បាតុ​ករ​​​​៥៥០នាក់ត្រូវ​ចាប់ខ្លួន​​ ក្នុងនោះ​​​រួម​មានទាំង​មេ​ខ្លោង​​​ប្រឆាំង​មួយ​​​ចំនួន​ផង​។​ ពួកប្រឆាំង​​ដែលបរិហារ​​​​ពីការ​ក្លែង​បន្លំ​​​សន្លឹក​​ឆ្នោត​​​​ជាច្រើន​​​នោះ​បាន​រៀបចំ​ធ្វើបាតុ​កម្ម​ជា​ច្រើន​ក្នុង​​ប្រទេស​​​ដោយ​ប្រមូលផ្តុំ​​មនុស្សជា​ច្រើន​​ពាន់​នាក់ ។

យប់​ផ្សំ​ដំណេក​នាង​យំអោប​ខ្នើយ ប្តីអោប​សង្សារ​ជីវិតមង្គល​ការដែល​ជូរចត់ ការរួចប្តីចាក​ចេញ​ទៅបាត់

Posted: 05 Mar 2012 03:44 AM PST

រូបថតអនុស្សាវរីយ៍នាថ្ងៃអាពាហ៍ពិពាហ៍
ខេត្តប៉ៃលិន ៖ បុរស​វ័យ​ក្មេង​រូប​ស្រស់​សង្ហា​ម្នាក់​ដែល​ទើប​តែ​រៀប​ការ​រួច​ នៅ​យប់​ថ្ងៃ​ផ្សំដំណេក​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​ជាមួយ​កូន​ក្រមុំ​ ទេ​ បែ​រជា​ទៅ​ដេក​កៀក​កើយប្រលោម​ស្នេហ៍​​ជាមួយ​សង្សាចាស់នៅ​ខាង​ក្រៅ​បន្ទប់​ ក្នុង​ផ្ទះ​របស់​កូន​ក្រមុំ​ទៅ​វិញ​ ដោយ​ទុក​ឱ្យ​នាង​ដេក​ឱបខ្នើយ​យំ​សោក​សង្រេងឯកោ​តែ​ម្នាក់ឯង​ស្ទើរ​គាំង​បេះ​ ដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ ។ គួរ​ឱ្យ​ហួស​ចិត្ត​ថែម​ទៀត

អ្នកតវ៉ារាប់រយនាក់នាំគ្នាបិទផ្លូវជាតិលេខ11ចូលក្រុងព្រៃវែង

Posted: 05 Mar 2012 03:26 AM PST

ទិដ្ឋភាពនៅកន្លែងតវ៉ា
ខេត្តព្រៃ​វែង ៖ ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រៃ​​​វែង ​​ប្រមាណ​ជាង​១ពាន់នាក់ ដែល​មាន​ទាំង​ឧ​​ឃោសនស័ព្ទផងនោះ ​បាននាំគ្នា​មកធ្វើកូដ​កម្ម​បិទ​​ស្ពានទី១ ​ដែលស្ថិត​នៅ​លើកំណាត់ផ្លូវ​​ជាតិ​លេខ២ បណ្តាល​ឱ្យ​​រថយន្ត​តូចធំជាង​២០០​គ្រឿង ​កកស្ទះ​បន្តកន្ទុយ​គ្នា​ដាច់​កន្ទុយភ្នែកពេញ​១​ថ្ងៃ ព្រោះ​​មិនអាច​ធ្វើចរាចរ​ណ៍​បាន​ ដោយ​​​​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​បញ្ចុះ​តម្លៃទឹក

ការ​ស្វែង​រក​យុត្តិធម៌ ៖ សំរាប់​កម្ពុជា​មិន​អាច​កាត់​ផ្តាច់​ការ​បង្រួបបង្រួម​និងការ​ផ្សះផ្សាជាតិ​ខ្មែរ​បាន​ទេ

Posted: 05 Mar 2012 03:15 AM PST

​នៅពេលថ្មី​ៗ​នេះ លោក Mark Ellis នាយក​​ប្រតិ​បត្តិ​គណៈ​​​មេធាវីអន្តរ​ជាតិ​ បាន​សរសេរ​​ក្នុង​ឯក​​សារ​ប្រចាំ​​ឆ្នាំ​មួយ ​ដែល​បាន​​ចេញ​​​ផ្សាយ​ចំនួន​២៨​ទំព័រ ​កាលពី​​ខែ​កុម្ភៈ ​ក​ន្លង​ទៅ​នេះ ​ដោយ​បាន​ធ្វើ​ការ​រិះ​គន់​​ថា ការ​ជ្រៀត​​ជ្រែក​​ផ្នែក​នយោ​បាយ​ពី​រដ្ឋា​ភិបាល​​​កម្ពុជា និង​ការ​មិន​អាច​​ធ្វើ​ឱ្យ​​មាន​ឯក​រាជ្យ​​​ភាព​នៃ​​តុលា​ការ ពិសេស​​លើ​សំណុំ​​រឿង​ថ្មីៗ​​ដ៏​​ចម្រូង​ចម្រាស ។

និស្សិត​ សាស្ត្រាចារ្យ បុគ្គ​លិក ជឿ​ជាក់​​លើ​​លោកប្លង់ សំណាង

Posted: 05 Mar 2012 03:10 AM PST

ទិដ្ឋភាព​សោក​សង្រេង​ពេល​​លោក ហេង ឈាង និង​ភរិយា ព្រម​​ទាំង​កូន​​ជួបគ្នា​នៅ​សាលា​ឧទ្ធរណ៍
រាជធានីភ្នំពេញ ៖ ​ ម្សិល​មិញ​នេះ ​នៅ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិបាន​និយាយ​ប្រាប់​កោះ​សន្តិភាពថា និសិ្សត សាស្ត្រា​ចារ្យ និង​បុគ្គលិកសាកលវិទ្យាល័យភ្នំពេញអន្តរ​ជាតិ មាន​ភាពរីក​រាយ​ជា​ខ្លាំង ចំពោះសវនា​ការ​របស់​សាលា​ឧ​ទ្ធរណ៍លើរឿងក្តី រវាងលោក​ឧកញ៉ា​ កុក អាន ជាមួយនឹងលោកហេង ឈាង និង​លោក​ស្រីទេព កុលាប ។

កុមារ​​​​អាយុ​​​ជាង​មួយខួប​មាន​សតិមិន​​ប្រក្រតី​ត្រូវ​គេ​​ប្លុង​ចោល​

Posted: 05 Mar 2012 02:18 AM PST

កុមារី​​​តូច​ដែលត្រូវ​​​គេ​​ប្លុង​ចោល
រាជធានី​ភ្នំពេញ ៖ កុមារី​​​តូចម្នាក់​​អាយុ​​ប្រហែល​​ជាង​មួយ​ឆ្នាំ​ ត្រូវ​បាន​​​​ប្រជា​ពលរដ្ឋ​​ប្រទះ​ឃើញ​​​អង្គុយ​​និង​ឈរ​​​តេះតះៗស្រែកយំ​​​ ​នៅ​​​ក្រោម​​ដើម​ក្រខុប​​មួយដើម​​ ស្ថិត​​នៅ​តាម​ផ្លូវ​បេតុង​ ក្នុង​​ភូមិ​សាស្ត្រ​​​ភូមិ​​ត្នោត​​​ជ្រំ សង្កាត់​​បឹង​ទំពុន​ ​ខណ្ឌ​​​មានជ័យ ​កាលពី​​ព្រឹក​ថ្ងៃទី៥ មីនា ​២០១២​ ។​ ចំពោះ​​ការ​ប្រទះ​​ឃើញ​កុមារី​​តូច​នេះ​​​ មន្ត្រីមូល​ដ្ឋាន​​​​សន្និដ្ឋាន​​​​ថា ជា​​​ការ​ប្លុង​​ចោល​​ពី​សំណាក់​​ជន​​​មិន​​ស្គាល់​មុខ ។

បាល់ទាត់អង់គ្លេសក្របខណ្ឌឆេមពានស៊ីប និង FA Cup​ ថ្ងៃនេះ

Posted: 05 Mar 2012 02:16 AM PST

ការ​ប្រជែង​ដណ្តើម​បាល់គ្នា​រវាង​កីឡាករក្រុម Southamptonនិង​កីឡាករ​ក្រុម Derby
​ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ឆេម​ពាន​​ស៊ីប​ និង​​អង់​គ្លេស​ FA Cup នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​10 ប្រកួត​ ។ ក្រុម​ Chelsea ត្រូវ​ការ​ឈ្នះ Birmingham ជើង​ទី​2 ​(អង់​គ្លេស​ FA Cup) ចំណែក​ឯ Reading,​ Middlesbrough និង​ Southampton ល្អ​ក្នុង​ទឹក​ដី ។ អង់​គ្លេស​ឆេម​ពាន​ស៊ីប ​Bristol City (21) V Leicester (11) Bristol City 16 ប្រកួត​ក្នុង​ផ្ទះ​គឺ 4-4-8 ស៊ុត​បាល់​បាន 15 គ្រាប់​និង​របូតវិញ​ 23 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Peterborough 3-0 ក្រៅ​ផ្ទះ ចាញ់​ Blackpool 3-1 ក្នុង​ផ្ទះ និង​ចាញ់ Ipswich 3-0 ក្រៅ​ផ្ទះ ។ Leicester 16 ប្រកួត​ក្រៅ​ផ្ទះ​គឺ 5-5-6 ស៊ុត​បាល់​បាន 19 គ្រាប់និង​របូតវិញ 19 គ្រាប់ដែរ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!