Koh Santipheap Daily

Koh Santipheap Daily


មន្ទីរសុខាភិបាល​​​ខេត្តកោះ​កុង ចែក​មុង​ជ្រលក់​ថ្នាំ​​ទ្រង់ទ្រាយ​ធំ​ដល់​ពល​រដ្ឋ​​រស់​នៅ​ក្នុង​តំបន់​ គ្រុន​ចាញ់​ចំនួន​​១.២៨៨​​នាក់​

Posted: 08 Mar 2012 12:01 AM PST

ទិដ្ឋភាពក្នុងពិធីចែកមុងជ្រលក់ថ្នាំ
ខេត្តកោះ​កុង ៖ មន្ទីរ​សុខា​ភិបាល​​​ខេត្ត​កោះ​កុង ​បាន​បើក​​យុទ្ធ​នា​ការ​​ចែក​មុង​ជ្រលក់​ថ្នាំ​​ទ្រង់​ទ្រាយ​ធំ​ជា​លើក​ទី​១ ដល់​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​​​​​​​​​​​កំពុង​ប្រឈម​​នឹង​ ជំងឺ​គ្រុន​ចាញ់​​កាល​ពី​ថ្ងៃ​ទី​៧ មីនា ​​២០១២ នៅ​ក្នុង​បរិវេណ​​សាលា​បឋម​សិក្សា​​បឹង​ឃុន​ឆាង ស្ថិត​​ក្នុងភូមិ​បឹង​ឃុន​ឆាង ​សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរ​ភូមិន្ទ​ ដែល​​​សរុប​ទាំង​​អស់​​មាន​ចំនួន​ជាង​១.៦០០​​មុង ក្នុង​នោះ​​

ពិព័រណ៍​​ផលិតផល​​​និង​សេវាកម្ម​​ក្នុង​ស្រុក​​នៅ​ខេត្ត​បាត់ដំបង​

Posted: 07 Mar 2012 11:57 PM PST

ខេត្ត​​បាត់​ដំបង ៖ នៅ​​ថ្ងៃទី​​​៩-១០ ខែ​មីនា ​ឆ្នាំ២០១២ ​នឹងមាន​ព្រឹត្តិការណ៍​​​តាំងពិព័រណ៍​​​​​ផលិតផល​​និង​សេវា​​កម្មក្នុង​ ស្រុក​នៅ​​​ទីលាន​​បាល់​ទាត់​​ (វាល​​បែក​ចាន)​​ ក្រុង​បាត់​ដំបង​ ខេត្ត​​បាត់​ដំបង​ ដែល​​រៀបចំ​​ដោយ​គម្រោង​​​​អេមអេស​អេម​​​អ៊ីកម្ពុជា ​សហការ​ជាមួយ​​មន្ទីរ​​​កសិកម្ម​​​ខេត្ត​​បាត់​​ដំបង​ ​​ក្រោម​ជំនួយ​​ឧបត្ថម្ភ​​របស់ទីភ្នាក់​​ងារ​​សហរដ្ឋអាមេរិក​​​​​ដើម្បី​​​​ អភិវឌ្ឍន៍​អន្តរជាតិ​​ (USAID) ​។

​ខែមករា​​​ចំនួនជ​នជាតិ​​កូរ៉េ​ខាងជើង​​​រត់មក​​ខាងត្បូង​​ថយចុះ​

Posted: 07 Mar 2012 11:47 PM PST

ពួកអ្នក​រត់​ចោល​ស្រុកកូរ៉េ​​​​ខាងជើង​ពេល​នាំ​​​មក​ដល់​​កូរ៉េ​ខាង​ត្បូង​​ពី​ជប៉ុន
​ក្រសួងបង្រួប​បង្រួម​កូរ៉េ​ខាងត្បូង​​ឱ្យដឹង​​​កាល​ពីថ្ងៃទី​​៨ មីនា ថា ចំនួនជនជាតិ​កូរ៉េ​ខាងជើង​ដែល​រត់ចោលស្រុក​​ចូលមក​កាន់​កូរ៉េ​ខាង​ត្បូង​​​មានការ​ថយចុះ​​ខ្លាំង​ក្នុង​ខែ​មករា​។ យោង​តាមក្រសួង​​នេះ​ថា ​សរុប​មាន​​ជន​ជាតិ​កូរ៉េ​ខាងជើង​​​​​ចាក​ចោល​ស្រុក​​​១៦០​នាក់ ​ក្នុង​នោះ​​មាន​បុរស​​​​៦១​នាក់ និងនារី​​៩៩​នាក់ បានចូល​មក​​​កូរ៉េ​ខាង​ត្បូង​ក្នុង​​ខែមករា ​​ពោល​ត្រូវ​​ជា​​​​៧០%​​​គិត​ជាមធ្យម​​ប្រចាំ​ខែ​​​​បើប្រៀបធៀប​​​​ទៅនឹង​​កាល​ពី​ឆ្នាំទៅមិញ​​​ដែល​មាន​​អ្នករត់​​​​ភៀសខ្លួន​​​​កូរ៉េ​​ខាង​ជើង​ចូល​​មក​ចំនួន​​​២២៨​នាក់​។​

ស្រវឹងស្រា​​ជិះ​ម៉ូតូ​​បុក​ដូន​ជី​បាក់​​ជើង ឯ​​​ហ៊ីយ៉ាន់​ដាយ​​ងងុយ​ដេក​​បុក FUSO សណ្តោង​​ធ្លាក់​ទ្រុង​ខ្លួន​ឯង​ដល់​ដី​

Posted: 07 Mar 2012 11:32 PM PST

ខេត្តពោធិ៍សាត់ ៖ ​គ្រោះថ្នាក់​ចរាចរ​ណ៍​ពីរ​ករណី​បាន​កើតឡើង​​នៅ​កន្លែង​២ផ្សេង​គ្នា​បណ្តាល​ ឱ្យ​​មនុស្ស​​៣​នាក់​របួស​ធ្ងន់​​ និង​​​ស្រាល​​ម្នាក់ ។ ​ករណី​ទី​១ ​​កើតឡើង​​កាលពី​វេលា​​ម៉ោង​​៨​និង​៤០​នាទី​យប់ថ្ងៃទី​៧ មីនា ២០១២ នៅភូមិ​ព្រងិល ឃុំ​ព្រងិល ​ស្រុក​ភ្នំក្រវាញ បង្ក​ឡើង​ដោយ​​បុរស​ស្រវឹង​ស្រា​ជិះ​​ម៉ូតូ​លឿន​ទៅ​បុក​ដូន​ជី​២​នាក់​ ដែល​កំពុង​​ដើរ​​​លើ​ចិញ្ចើម​​ផ្លូវ ប​ណ្តាល​ឱ្យ​​ដូន​ជី​ម្នាក់​របួស​

​រុស្ស៊ី​ចោទ​ប្រកាន់លីប៊ីថា​ជួយ​ហ្វឹកហ្វឺន​​ដល់​ពួកឧទ្ទាម​​ស៊ីរី​

Posted: 07 Mar 2012 11:31 PM PST

ពួកបះបោរ​​ស៊ីរី​​
​ប្រទេស​រុស្ស៊ី​​​កាលពីថ្ងៃទី​​​៧ មីនា ​​បាន​ចោទ​ប្រកាន់​​​លីប៊ី​​ថា ជួយហ្វឹកហ្វឺន​​​ដល់​ពួក​ឧទ្ទាម​​​ស៊ីរី​​ដែល​ស្វះស្វែង​​​​ផ្តួល​រំលំ​​​ប្រធានាធិបតី​​លោក​បា​ចា​​អាល់អាសាដ ​​ហើយប្រកាស​ថា រឿងបែប​នេះ​​មិនអាច​​ទទួលយក​បាន​ទាំង​ស្រុង​។​ លោកវី​តាលី ឈួរ​គីន ​​តំណាង​អចិន្ត្រៃយ៍ ​របស់​រុស្ស៊ី​​​ប្រចាំ​​​ អ.ស.ប ​បានធ្វើការ​ចោទ​ប្រកាន់​​នេះក្នុង​​ឱកាស​នៃ​កិច្ច​ប្រជុំ​​ជាសាធារណៈ​​មួយរបស់ក្រុម​ប្រឹក្សា​​​សន្តិសុខ អ.ស.ប ​ស្តីពី​​​លីប៊ី​។

ធុងប្រេង​រថយន្តធ្លុះធ្លាយ​​ដោះ​យក​ឱ្យ​ជាង​ផ្សារ​ផ្ទុះ​​លាន់​ក​ក្រើក​​របួស​ធ្ងន់​​ម្នាក់​ ស្រាល​ម្នាក់

Posted: 07 Mar 2012 11:28 PM PST

នៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ បុរសម្នាក់​ជាអ្នកបើកបរ​រថយន្ត​របួ​សស្រាល​ និងម្នាក់ទៀត ជាជាង​​ផ្សារ​ដែកបានរង របួសយ៉ាងធ្ងន់ ដោយសារផ្ទុះ​ធុង​ប្រេងរថយន្ត ខណៈពេលដែលធុងប្រេង​នោះ​ធ្លាយ​លេច ប្រេង ហើយពួកគេបានព្យាយាម​ផ្សារ​ឱ្យជិត ប៉ុន្តែ​ពេល​កំពុងផ្សារ ស្រាប់តែ​ផ្ទុះ​លាន់កក្រើក ដូចគ្រាប់ ផ្លោង បណ្តាលឱ្យរង​របួស​ទាំងពីរ​នាក់តែម្តង ។

ផ្លាស់ប្តូរ​មុខ​តំណែង​​មន្ត្រីយោធា​​នៅ​ភូមិ​ភាគ​៥

Posted: 07 Mar 2012 11:27 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តបាត់ដំប​ង ៖ ពិធីប្រកាសតែងតាំង​ផ្លាស់​ប្តូរមុខងារនាយទាហានជាន់ខ្ពស់ ក្នុង​យោធ​​​ភូមិភាគទី៥ ​ចំនួន២៨រូប ​​ត្រូវបាន​រៀប​ចំ​ធ្វើ​ឡើង​ក្រោមអធិបតីភាពលោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង​កង​យោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កង​ទ័ព​ជើងគោក​កាលពី​វេលាម៉ោង៣​រសៀល​ថ្ងៃទី​៧ មីនា ​២០១២ ក្នុងសាលប្រជុំទីបញ្ជាការ​ដ្ឋាន​យោធភូមិភាគទី៥ ​

ប៉ាក់គីអាវរងការប្តឹងពីបទរំលោភច្បាប់ចំណូលផ្ទៃក្នុងជាតិ

Posted: 07 Mar 2012 11:06 PM PST

កីឡាករហ្វ៊ី​លីពីន​ម៉ា​នី ប៉ាក់​គី​អាវ
ការិ​យា​ល័យ​ចំ​ណូល​ផ្ទៃ​ក្នុង​របស់​ហ្វ៊ីលីពីន​(BIR)​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រ​ឆាំង​នឹង​លោក​ម៉ា​នី​​ ប៉ាក់​គី​អាវ​ដែល​ជា​តំណាង​រាស្ត្រ​និង​ជា​កីឡា​ករ​ប្រដាល់​ល្បី​ឈ្មោះ​ពី​បទ​រំ​លោភ​លើ​ច្បាប់​​ចំណូល​ផ្ទៃ​ក្នុង​ជាតិ​(NIRC)។​ ពាក្យ​បណ្តឹង​នេះ​បាន​ធ្វើ​ឡើង​បន្ទាបពី​ប៉ាក់​គី​អាវ​ព្រ​ងើយ​កន្តើយ​នឹង​ការ​កោះ​ហៅ​របស់​BIR​ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​កំណត់​ត្រា​ឯក​សារ​ប្រាក់​ពន្ធ​របស់​ខ្លួន​​​ជូន​ចំពោះ​ភ្នាក់​ងារ​ការិ​យា​ល័យ​នេះ​(BIR)​។

ប្រ​ធាន​គណៈ​កម្មាធិ​ការ​​រៀប​ចំ​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​2012ស្ថិត​នៅ​ក្រោម​​​ការ​បណ្តេញ​ចេញ​ពី​មុខ​តំ​ណែង​ក្នុង​រឿង​លាក់​បាំង​ព័ត៌​មាន​ពី​ការ​លក់​សំ​បុត្រ

Posted: 07 Mar 2012 11:04 PM PST

លោក Lord Coeប្រធាន​​គណៈ​​កម្មាធិ​ការ​​រៀប​​ចំ​ការ​​ប្រកួត​​អូ​ឡាំ​​ពិក​​ក្រុង​​ឡុង​​ឆ្នាំ​​២០១២
លោក Lord Coeប្រធាន​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​ប្រកួត​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​បាន​រង​ការ​ចោទ​ប្រ​កាន់​ពី​បទ​លាក់​បាំង​ព័ត៌​មាន​ពិស្តា​រ​លើ​ការ​លក់​សំ​បុត្រ​អូ​ឡាំ​ពិក ​និង​ចាត់​ទុក​សាធារណជន​ដូច​ជា​មនុស្ស​ល្ងង់​ខ្លៅ​។ លោក Lord Coeបាន​បដិ​សេធមិន​ព្រម​ផ្តល់​ព័ត៌​មាន​ពិស្តារ​នៃ​ការ​លក់​សំ​បុត្រ​ចំនួន​៧​លាន​ច្បាប់​ដែល​ភាគច្រើន​សំ​បុត្រ​ទាំង​នោះ​ត្រូវ​បាន​លក់​ដាច់​អស់​ហើយ​នោះ​។ ព័ត៌​មាន​ស្តី​ពី​ការ​លក់​សំ​បុត្រ​បាន​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ដោយ​សារ​មាន​ការ​រឹត​បន្តឹង​លើ​យុត្តិ​ធម៌​និង​តម្លៃ​របស់​សំ​បុត្រ​

​នារីអេហ្ស៊ីប​​​ម្នាក់​តស៊ូ​ប្រឆាំង​ការធ្វើ​​ទារុណ​កម្ម​

Posted: 07 Mar 2012 10:58 PM PST

នារី​​​អេហ្ស៊ីប​​នាំគ្នា​​ធ្វើបាតុ​កម្ម​
​ត្រូវ​ចាប់ខ្លួន​​​​ដោយ​កងទ័ព​​​នៅទីលាន​​ TAHRIR កណ្តាលទីក្រុង​​​គែរ ​នាង​សាមីរ៉ា អ៊ី​ប្រា​ហ៊ីម ​នៅក្នុង​​គុក​បានទទួល​​រងនូវ​ការ​​ធ្វើ​ទារុណ​កម្ម​​ ហើយ​រង​ការ​​​ធ្វើ​តេស្ត​បញ្ជាក់​​​​ពី​​​ការ​នៅ​បរិ​សុទ្ធ​​ ឬអត់ ។ ​​ចាប់​​តាំង​ពី​​​ពេលនោះមក នាង​​បានធ្វើការ​តវ៉ា​នៅ​ឯតុ​​លាការ​។​ នាង​សាមី​រ៉ា ​​​អ៊ី​ប្រាហ៊ីម ជា​អ្នក​លេង​​​ខ្លួន​ម្នាក់​​តែ​នាង​​ជានារី​​​​មានជំហរ​​រឹងប៉ឹង​ដូចដែក ។ ​​ធ្វើ​កូដ​កម្ម​​​អត់​អាហារ​​នៅក្នុង​ពន្ធនាគារ​ ដើម្បី​​​ឱ្យ​គេ​​ទទួល​​ស្គាល់​សិទ្ធិ​នានា​របស់នាង​

គ.ជ.ប ប្រកាសចំនួនចុះឈ្មោះបេក្ខ​ជន​ឈរ​ឈ្មោះបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១២

Posted: 07 Mar 2012 10:57 PM PST

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៦ មីនា ២០១២ គ.ជ.ប បានប្រកាសពីចំនួនគណបក្ស​ នយោបាយនិងចំនួនបេក្ខជននៃគណបក្សនីមួយៗដែលបានចុះឈ្មោះបេក្ខជនក្នុងការ​ចូល​រួម ​បោះ​ឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិ​ទី​៣។ គណ​បក្សនយោបាយចំនួន១០ បាន​ចុះ​ឈ្មោះបេក្ខ​ជននៅតាមឃុំ/សង្កាត់១.៦៣៣ ទូទាំង​ប្រទេស ។ គណបក្សប្រជាជនកម្ពុជា និង​គណបក្សសម រង្ស៊ី

ប្រគល់​សញ្ញា​បត្រ​ដល់​សិស្ស​បញ្ចប់​ការ​សិក្សា​ភាសា​បរទេស​កម្ពុជា​ កាង​ណាម​

Posted: 07 Mar 2012 10:56 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃទី​៦ ខែ​មី​នា​ វេលា​ម៉ោង​៩​ព្រឹក​ មាន​កម្ម​វិធី​ពិសេស​មួយ​នៅ រោងមហោ​ស្រព​​ចេន​ឡា​ គឺ​​ពិធី​ប្រគល់​​សញ្ញា​បត្រ​ដល់​សិស្សា​នុ​សិស្ស​ដែល​បាន​បញ្ចប់​ការ​ សិក្សា​នៅ​​សាលា​ភាសា​បរទេស​កម្ពុជា​កាង​ណាម​ ។ សាលា​រៀន​នេះ​បាន​សាង​សង់​ឡើង​តាំង​ពី​៧​ឆ្នាំ​មុន​ដោយ​ជន​ជាតិ​កូរ៉េ​ ឈ្មោះ​ គីម​ ដុង​ម្ញុង​ (Kim Dong Myung ) ។ ពី​ដំបូង​លោក​ គីម​ មក​កម្ពុជា​

អង្គ​ការ​សន្តិ​សេនា​បង្កើត​សហគមន៍​អភិវឌ្ឍ​ន៍​កសិកម្ម​ពង្រឹង​សេដ្ឋ​កិច្ច​ជន​បទ

Posted: 07 Mar 2012 10:55 PM PST

ខេត្ត​ស្វាយ​រៀង​ ៖ កា​លពី​ថ្ងៃ​ទី​៥​ និង​ទី​​៦​ មីនា នៅ​វត្ត​ពពែត​ ឃុំ​ពពែត ស្រុក​ស្វាយ​ទាប​ អង្គ​ការ​សន្តិ​សេនា​ បាន​សម្រប​សម្រួល​ប្រជា​កសិ​ករ​​បង្កើត​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​​ ដើម្បី​ពង្រឹង​សេដ្ឋ​កិច្ច​នៅ​មូលដ្ឋាន​ជន​បទ​ដោយ​មាន​ការ​ចូល​រួម​ជា​ គណៈអធិបតី​​ពី​សំណាក់​​លោក​ថាច់ រតនា ប្រធាន​មន្ទីរ​កសិ​កម្ម​​ រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ ​លោក​បណ្ឌិត​ម៉ៅ មីនា អនុ​ប្រធាន​

រថយន្តតាកូម៉ា​ប៉ះជាមួយរថយន្តកូរ៉េ ហើយទៅប៉ះជាមួយហាយលែនឌ័រ​ថែម​ទៀត

Posted: 07 Mar 2012 10:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កូរ៉េ​បាន​ប៉ះ​ជា​មួយ​រថយន្ដ​តា​កូ​ម៉ា ហើយខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថយន្ដ​ហាយលែនឌ័រ​ថែម​ទៀត​ ​តែមិន​បង្ក​ឱ្យ​មនុស្ស​រង​របួស​នោះ​ទេ ដោយ​គ្រាន់តែ​ខូច​ខាត​រថយន្ដតែ​ប៉ុណ្ណោះ ។ ​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ ទី​៧​ មីនា​ ២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​​ព្រះ​មុនី​រ៉េត ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​២ ខណ្ឌ​ចំកា​រមន។

ជនជាតិ​​កាណា​ដា​ម្នាក់​ស្រវឹង​​បើក​រថយន្ត​ម៉ាក BMW បោះ​​ពួយ​ហោះ​កាត់​មុខ​ប៉ុស្តិ៍​​នគរបាល​ក្រឡាប់​ផ្ងារ​ជើង​

Posted: 07 Mar 2012 10:52 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពត ៖ ​រថយន្ត​ម៉ាក BMW ​ពណ៌​ខ្មៅ មួយគ្រឿង បើក​បរ​ដោយ​ជនជាតិ​កាណាដា​ម្នាក់​ និងអ្នក​រួម​ដំណើរ​​ម្នាក់​ជាជន​ជាតិ​អង់​គ្លេស ​បាន​រេ​ចង្កូត​ហោះ​​ឡើង​កម្ពស់​ពីរ​ម៉ែត្រ​​ទៅ​ធ្លាក់​​ក្នុង​ស្នាម​ភ្លោះ​ ​ក្រឡាប់​ផ្ងារ​ជើង​ខូច​រថយន្ត​ខ្ទេច​​តែ​ម្តង ។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​​ល្ងាចថ្ងៃទី​៧ មីនា ២០១២ ​​មុខ​ប៉ុស្តិ៍​នគរបាល​ចរាចរ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ស្ថិត​ក្នុង​

លោកឧត្តមសេនីយ៍​​ឯក​ សរ សិទ្ធិ ​ៈ ស្ត្រី​​មានតួនាទី​សំខាន់​ក្នុង​ការ​អនុ​វត្ត​នយោ​បាយ​​ភូមិ-ឃុំ​​មាន​សុវត្ថិភាព​

Posted: 07 Mar 2012 10:51 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កណ្តាល ៖ ​លោក​ឧត្តម​សេនីយ៍​ឯក​ សរ សិទ្ធិ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន ​អនុ​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​ខេត្ត​កណ្តាល ​និង​ជា​ប្រធាន​គណៈពង្រឹង​​មូល​​ដ្ឋាន​ឃុំ​ស្វាយ​រលំ ​មាន​ប្រសាសន៍​លើក​ឡើង​ថា ​​ជីដូន, ​អ្នក​ម្តាយ, បង​ស្រី, ប្អូន​ស្រី មានតួនាទី​សំខាន់​​ណាស់​​ក្នុង​ការ​ប​ន្ត​វេន​អប់រំ​កូន​ចៅ​ឱ្យ​ដើរ​​ ផ្លូវល្អ​ធ្វើ​​ឱ្យ​មូល​ដ្ឋាន​ភូមិ-ឃុំ គ្មាន​​បង​តូច​បង​​ធំ គ្មាន​ក្មេង​ទំនើង ​គ្មាន​

អំណោយសប្បុរសលើកទី៧ បាន​យក​ទៅប្រគល់ជូនសិស្សក្រីក្រ

Posted: 07 Mar 2012 10:48 PM PST

ការទទួលអំណោយ
ខេត្តក្រចេះ ៖ អំណោយជាសម្ភារ​សិក្សា និងបច្ច័យមួយចំនួនដែលបានមកពីការរៃអង្គាស​ពីសប្បុរសជននានា ត្រូវបានយកទៅ​ប្រគល់​ជូន​ដល់សិស្សានុសិស្សក្រីក្រចំនួន២០​គ្រួសារ នៅ​​សាលាបឋមសិក្សាថ្មគ្រែ ស្ថិតក្នុង​ឃុំថ្មគ្រែ ស្រុក​ចិត្របុរី កាលពីព្រឹកទី៥ មីនា។

ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណង​៣៩.៥០០ដុល្លារសម្រាប់កែលំអមជ្ឍ​មណ្ឌលស្តារលទ្ធភាពខេត្តកំពង់ចាម

Posted: 07 Mar 2012 10:47 PM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតជប៉ុន ដែល​កោះ​សន្តិ​ភាពទទួលបានកាលពីព្រឹកថ្ងៃទី៨ មីនា ២០១២ បាន​ឲ្យដឹងថា ក្រោមគម្រោងការ​នៃ​កិច្ច​សហប្រតិ​បត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយ​ឧបត្ថម្ភឥត​សំណងសម្រាប់គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាល​ជប៉ុន នឹងផ្តល់ជំនួយជាទឹកប្រាក់​សរុប​ចំនួន​

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជួប​ជា​មួយបេក្ខជនស្រ្តី និងមន្រ្តីវិទ្យាស្ថាន​សាធា​រណរដ្ឋប្រជាធិបតេយ្យអន្តរជាតិ (NDI)

Posted: 07 Mar 2012 10:45 PM PST

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨​និង​​៣០​នាទីព្រឹក​ថ្ងៃទី៨ មីនា ២០១២ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធានគណ​បក្ស​នរោត្តម រណឫទ្ធិ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំស្រ្តី និងបេក្ខភាពស្រ្តីឈរឈ្មោះបោះឆ្នោតក្រុម​ប្រឹក្សា​ ឃុំ/សង្កាត់របស់គណបក្សនរោត្តម រណ​ឫទ្ធិ នៅ​រាជធានីភ្នំពេញ ចូលថ្វាយបង្គំគាល់ក្នុង​ឱកាសអបអរសាទរទិវានារីអន្តរជាតិលើកទី​១០១។

​កាមរី​បុកសង់កូរ៉េ​​ផ្លោង​​មនុស្សបុក​កញ្ចក់​ខាង​មុខ​​បែកខ្ទេច​តែ​រងរបួសស្រាល

Posted: 07 Mar 2012 10:43 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ដ​កាម​រី​ពណ៌​សំបក​ឪឡឹក​១​គ្រឿង​ បាន​បើកបោះពួយ​បុក​​ម៉ូតូ​​សង់កូរ៉េ​១គ្រឿងជិះ​ដោយ​យុវជន​​២នាក់ ​បណ្ដាលឱ្យ​ប៉ើង​ផ្លោង​មកបុកកញ្ចក់​​មុខ​រថយន្ត​​​បែកខ្ទេចខ្ទី​មើលទៅ​គួរ​ ឱ្យរ​ន្ធត់ ប៉ុន្ដែ​បែ​រជា​យុវជនទាំង​២​នាក់​​នោះរងរបួស​ស្រាល ដោយ​គ្រាន់តែរលាត់​ដៃជើង​ប៉ុណ្ណោះ​។​ករណី​នេះ​ បា​នកើតឡើង​នៅ​វេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៥​ មីនា

កែវ ពេជ្រ​ពិសី ​ជួប​ស្នេហា​​បរា​ជ័យ​​ ចូល​​ឆ្នាំ​ថ្មី​​២០១២ រាសី​ឡើង​

Posted: 07 Mar 2012 10:42 PM PST

តារាបង្ហាញម៉ូដ និងជា តារាភាពយន្តដ៏​ស្រស់ស្អាត កែវ ពេជ្រពិសី
រាជធានីភ្នំពេញ​​​​ ៖ តារាបង្ហាញម៉ូដ និងជា តារាភាពយន្តដ៏​ស្រស់ស្អាត កែវ ពេជ្រពិសី ក្នុង វ័យ២៨ឆ្នាំ បានក្លាយ​ជាស្ត្រី​មេម៉ាយ​ទាំងវ័យ​ក្មេង តែនៅដើមឆ្នាំ២០១២ នេះ ហាក់មានយី អ៊ុនឡើងគ្រាន់បើជាងឆ្នាំ២០១០-២០១១ ដែលកាលនោះជួបប្រទះតែរឿងអាស្រូវ ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដែល​បាន​​ពូន​ផ្តុំ​ឡើង​នៅ​ចុង​ឆ្នាំ​២០០៩ និង​ដើមឆ្នាំ២០១០ ។

ក្មេងស្ទាវ​២​នាក់​បែក​មុខ​មាត់ ព្រោះ​​តែ​ជិះ​ម៉ូតូ​ជ្រែ​ហើយ​ទៅ​ប៉ះ​​ជា​មួយ​ម៉ូតូ​គេ​ បណ្តាល​ឱ្យ​ដួល​

Posted: 07 Mar 2012 10:40 PM PST

អ្នករងរបួស
រាជធានីភ្នំពេញ ៖ ​យុវ​ជន​​២​នាក់​បាន​រង​របួស​​បែក​មុខមាត់​ហូរ​ឈាម​កក្លាក់ ហើយ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ ម៉ែ​ត​ភ្លាម​ៗ​​ ក្រោយ​ពី​យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជ្រែ​គេ​ឯង ក៏​ទៅ​ប៉ះ​​ដៃ​ចង្កូត​​ម៉ូតូ​១​គ្រឿង​ទៀត បណ្ដាល​ឱ្យ​ដួល​ច្រងាប់​ច្រងិល​តែ​ម្នាក់ឯង​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧​ មីនា ២០១២​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១

ឡង់​គ្រីស្ស័រ​​បុក​ហាយ​​ប្រ៊ីត​​រួច​ព្យា​យាម​​បើក​គេច​​ទាំង​​​បែក​ធុង​ទឹក​រហូត​​​ទៅ​មុខ​លែង​រួច​

Posted: 07 Mar 2012 10:39 PM PST

ទិដ្ឋភាពនៅកន្លែងបុកគ្នា
រាជ​ធានី​ភ្នំពេញ ៖ ​​រថយន្ដឡង់គ្រីស្ស័រមួយ​គ្រឿងជ្រុល​​បុករថយន្ដកាមរីហាយប្រ៊ីត​នៅ​ ផ្លូវលេខ១៣៥កែង៤៣២ សង្កាត់បឹងកេង​កង​ទី​១​ ខណ្ឌចំការមន បណ្តាល​ឲ្យរថយន្ដទាំងពីរ​គ្រឿង​រងការខូចខាតដូចគ្នា។ រថយន្តហាយ​ប្រ៊ីត​ខូចខាតបើកលែងកើត ចំណែករថយន្តឡង់​គ្រីស័្សរព្យាយាម​បើក​គេច​ចេញពីកន្លែងកើត​ហេតុ លុះ​​ប្រមាណជិត៣គីឡូម៉ែត្រ​ក៏ធ្លា​យ​ធុង

ទិវាអន្តរជាតិនារី៨មីនា គឺជាឱកាសដ៍​ប្រពៃ ក្នុងការជួយជំរុញរំលឹកសម្បជញ្ញៈ និង​ការយកចិត្តទុកដាក់លើតម្លៃស្រ្តី

Posted: 07 Mar 2012 10:39 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ទិវា​អន្តរជាតិនារី​៨មីនា គឺជាឱកាសដ៏ប្រពៃ​ក្នុងការ​ជួយជំរុញរំលឹកសម្ប​ជញ្ញៈ និងការយកចិត្តទុក​ដាក់លើតម្លៃស្រ្តី​លើក​ស្ទួយស្ត្រី​ដែលជាមាតា​ពិភព​លោក ផ្តល់ឱកាស​ដល់​ស្រ្តីទូទៅ និងពង្រឹង​សេចក្តីក្លាហាន ដើម្បីឱ្យ​ស្ត្រីអាចចូលរួមចំណែក​កសាងប្រទេសជាតិ ព្រោះថា ស្ត្រីគឺជាដៃគូដែល​មិនអាចខ្វះបាននៅ​ក្នុងការអភិវឌ្ឍន៍​ប្រទេស។ ​នេះជា​ប្រសាសន៍​របស់​

​ឥណ្ឌណេស៊ី​​​ចង់​ហាមនារី​​ជា​សមាជិក​សភា​ស្លៀក​ហ្ស៊ីបខ្លី​

Posted: 07 Mar 2012 09:59 PM PST

នារី​បាតុករ​​ម្នាក់​ស្លៀក​សំពត់ខើច
​ប្រទេស​​ឥណ្ឌូណេស៊ី​​​​គ្រោង​​ដាក់បទ​បញ្ជា​មួយ​ដែលហាម​ឃាត់​បណ្តា​សមាជិកា​សភា​មិន​ឱ្យ​​ស្លៀកពាក់​​ខើច​​​គឺសំពត់ហ្ស៊ីប​​ខ្លីចូលក្នុង​សភា​។ ​គម្រោងនេះ​​​​ញ៉ាំង​ឱ្យមានការ​​តវ៉ា​ពី​បណ្តាញ​ស្ត្រី​​របស់ប្រទេស​។​ នេះជា​បទបញ្ជា​មួយ​ដែលធ្វើ​​​ឱ្យ​​​​​បណ្តា​បណ្តាញ​​​​ស្ត្រី​​​​ខឹង​សម្បា​។ ​​គឺអនុប្រធាន​​គណៈ​កម្ម​ការ​​កិច្ច​ការ​​​គ្រួសារ​​​របស់​សភា​​ដែលជា​ប្រភព​​នៃ​គម្រោង​​នោះ​​។ លោក​​វាយ​តម្លៃ​​​ថា សំពត់​ហ្ស៊ីប​ខើច​ខ្លី និង​​​សម្លៀកបំពាក់​​​​ខ្លីៗ​​​ធ្វើ​​ឱ្យ​​បណ្តា​សមា​ជិក​​​សភា​​​​​បុរស​ជ្រួល​ជ្រើម ។ ​

ថាក់​ស៊ីន ​​​​កោតសរសើរ​​​​រដ្ឋាភិបាល​និង​បង្ហើបពីការ​​វិល​ត្រឡប់​​​ចូល​​ប្រទេសវិញ​​​​ឆ្នាំនេះ

Posted: 07 Mar 2012 08:02 PM PST

លោក​ថាក់​ស៊ីន​​ ស៊ីណាវ៉ាត្រា​
ទីភ្នាក់​ងារ​ព័ត៌​មាន​​​​​ប៊្លូម​ប៊ើក​ ផ្សាយ​ថា​​ លោក​ថាក់​ស៊ីន​​ ស៊ីណាវ៉ាត្រា​ ​អតីត​នាយករដ្ឋមន្ត្រី​​​​ថៃ ដែល​​​​និរទេស​​ខ្លួន​​ទៅ​​​ក្រុង​​​ឌូបៃ បាន​​​​ប្រាប់​​​​​​​ទីភ្នាក់​ងារ​​​ព័ត៌​មាន​ខាង​លើ​​នៅក្រុង​សេអ៊ូល​​ថា រដ្ឋា​ភិបាល​​​​លោក​ស្រីយីង ឡាក់ ​​ស៊ីណាវ៉ាត្រា ​ នឹង​មិន​​ត្រូវបញ្ចប់​​​​ដោយ​រដ្ឋ​ប្រហារ​ដូចរដ្ឋាភិបាល​​ថៃ​រ៉ាក់​​ថៃ​ ក្នុងឆ្នាំ២០០៦​ឡើយ​ព្រោះ​ប្អូន​​​ស្រី​​​មាន​សម្ព័ន្ធ​​​​ភាព​​ល្អ​​ជាមួយ​​​យោធា ។

កីឡាករបែលហ្ស៊ិក Meersmanឈ្នះដំណាក់ទី4ប្រណាំងកង់ នៅបារាំង

Posted: 07 Mar 2012 07:59 PM PST

កីឡាករបែល​ហ្ស៊ិក​ Meersman​​​​​​​​
កីឡាករវ័យ​ក្មេង​​​របស់បែល​ហ្ស៊ិក​​Gianni Meersman​​​​​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​​​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះដំ​ណាក់​ទី​៤​​ប្រណាំង​កង់​​កម្ម​វិធី​ Paris-Nice​​​​កាល​ពី​ថ្ងៃ​ពុធ​​ទី០៧​​​​​​​​ខែមី​នា​​​​​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​​​ទី​ក្រុង Rodez​​​​​ប្រទេស​​បា​រាំង​។ Meersman​​​​​​​​​​​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Lotto-Belisol Team​​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​​ផ្លូវ១៨៣​​​​​​​​​​​​គីឡូ​ម៉ែត្រ​ដោយ​​ចេញ​ដំណើរ​ពី​​​ទី​ក្រុង​Brive-la-Gaillardeឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Rodezប្រទេស​​បា​រាំង​​​។ ​​​

យុវជនម្នាក់​​ស្រវឹង​ស្រា​ដើរ​រាត​​ត្បាត​គេ​ឯង​ត្រូវ​កង​រាជអាវុធហត្ថ​​ចាប់​យក​ទៅ​អប់រំ​​មិន​រាង​ចាល​

Posted: 07 Mar 2012 07:52 PM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ផឹកស្រវឹង​ជោកជាំ​ លុះ​​ដើរ​ដល់​មុខ​សណ្ឋាគារ​ឡង​ប៉ិច​ផ្លា​ហ្សា តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ស្រាប់តែទៅ​ទាត់​តុ​ភ្ញៀវ​កំពុង​អង្គុយ​ហូប​គុយទាវ​បណ្ដាល​ឱ្យ​បាក់​តុ​បែក​ ចាន​កំពប់​លើ​អ្នក​អង្គុយ​ហូប​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ មីនា ។

លោក​យាយ​វ័យ​ចំណាស់​​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​​​ម៉ូតូ​បុក​បាក់​ជើង​ទាំង​សង​ខាង​

Posted: 07 Mar 2012 07:49 PM PST

លោករងគ្រោះ
រាជធានីភ្នំពេញ ៖ លោកយាយ​វ័យ​ចំណាស់​​ម្នាក់​​បាន​បាក់​ស្មងជើង​ទាំង​សងខាង ខណៈ​​ដើរ​ចេញពីផ្ទះ​លក់​គ្រឿងសំណង់​​ឆ្លងផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញក៏​​​ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​បុក​បណ្ដាល​ឱ្យ​សន្លប់​នៅ​កន្លែង​កើតហេតុ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​៧ មីនា នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

ប៉េអឹម​ទប់​ស្កាត់​​ពល​ករ​​ខ្មែរ​ចំណាក​ស្រុក​១៤​នាក់ ​មិន​ឱ្យ​ឆ្លង​​ដែន​ខុស​ច្បាប់​

Posted: 07 Mar 2012 07:37 PM PST

ពលករចំណាកស្រុក
ក្រុង​ប៉ោយប៉ែត ៖ ​ពល​ករ​​ខ្មែរ​ចំណាក​ស្រុក​ប្រុស​ស្រី​រួម​ទាំង​​កុមារា​ម្នាក់​ផង សរុប​១៤​នាក់ ត្រូវ​បាន​កម្លាំង​ប៉េអឹម​ក្រុង​ប៉ោយប៉ែត ​ហៅ​​ទៅ​សួរ​នាំ​​​កាល​​ពី​វេលា​ម៉ោង​​១០​យប់​ថ្ងៃទី​៧ មីនា ២០១២ ត្រង់​​ចំណុច​ផ្លូវ​លំ​ក្នុង​ភូមិ​បាល​ិ​លេយ្យ​​១ សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុង​​ប៉ោយ​ប៉ែត ​ខណៈ​ដឹង​ថា ពួក​គេ​​ប្រុង​​ឆ្លង​​ដែន​​ខុស​ច្បាប់​​​ទៅ​រក​ការ​ងារ​ធ្វើ​លើ​​ទឹក​ដី​ថៃ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!