Koh Santipheap Daily

Koh Santipheap Daily


​បាញ់​ប្រហារ​​​​លើ​បេក្ខជន​​​ប្រធានាធិបតី​​​វេណេស៊ុយអេឡា​​​ម្នាក់​

Posted: 04 Mar 2012 11:40 PM PST

លោក HENRIQUE CAPRILES
ពួកជនប្រដាប់អាវុធ​​​មិនស្គាល់​អត្តសញ្ញាណ​​កាលពីថ្ងៃទី​​​​៤ មីនា ​បាន​បាញ់​​ប្រហារ​​​​លើ​លោក HENRIQUE CAPRILES បេក្ខជន​​​ប្រធានា​ធិបតី​​​នៃគណបក្ស​​ប្រឆាំង​​​​​សម្រាប់​ការ​​បោះឆ្នោត​ឆ្នាំ​២០១២ ​នេះក្នុង​ឱកាស​​នៃការ​ប្រមូល​ផ្តុំ​​​មនុស្ស​​​ឃោសនា​​​នយោបាយ​​​មួយនាទីក្រុង​​​ការ៉ាកាស់​។​ បុរស​អាយុ​​​៣៩ឆ្នាំ​​​រូបនេះជាអភិបាល​រដ្ឋ​មី​រ៉ាន់​​ដា ភាគ​​កណ្តាល​​ប្រទេស​ជាបេក្ខជន​​តែ​ម្នាក់​​​​គត់​​​​របស់​ក្រុមចម្រុះ​ដើម្បី​​​​ឯក​ភាព​​ប្រជា​ធិប​តេយ្យ​​ MUD ជា​គណបក្ស​​​​ស្តាំនិយម​​មួយ ដែល​រៀបចំ​​ខ្លួនប្រជែង​​ជាមួយ​លោកហ៊ូហ្គោ​​​ឆាវេស ​​សម្រាប់ការ​​បោះឆ្នោត​ប្រធានាធិបតី​​​នា​ថ្ងៃទី​​៧ តុលា ខាងមុខនេះ​។​

​ក្លឹប ​Chelsea បណ្តេញ​​គ្រូបង្វឹក​​ ខណៈ​ពេល​​ហាង​ភ្នាល់​ស្រប​ច្បាប់​​នៅ​អង់​គ្លេស ​​ផ្តល់​លទ្ធ​ភាព​ដល់​​លោក​បេនី តេស ជា​បេក្ខ​ជន​ដឹក​នាំ​ក្លឹប​​លំដាប់ទី1

Posted: 04 Mar 2012 11:35 PM PST

លោក​អង់​ដ្រេ ​វីល​ឡាស បូអាស់
លោក​អង់​ដ្រេ ​វីល​ឡាស បូអាស់ ជួប​នឹង​​សំណាង​​អាក្រក់​​ត្រូវ​​លោក​រ៉ូ​ម៉ាន់ ​អាប្រា​ម៉ូវិច ​មហា​​សេដ្ឋី​ម្ចាស់​ក្លឹប​ Chelsea ប្រកាស​ដក​ហូត​តំណែង​​ក្រោយ​ពី​ដឹក​នាំ​ក្លឹប​​ប្រកួត​ចុង​ក្រោយ​​ចាញ់​ក្លឹប​ West Brom 1-0 ​ក្នុង​ក្រប​ខណ្ឌ​​ប្រឺមីញេលីក កាលពីយប់​​ថ្ងៃទី​​៣ មីនា ។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​​របស់​​ក្លឹប​​ Chelsea បញ្ជាក់​ថា «លោក​ដង់​ដ្រេ វីល​ឡាស បូអាស់​ បាន​ចាក​ចេញ​​ពី​ក្លឹប​ Chelsea ចាប់​ពីពេល​នេះ (៤មីនា) តទៅ

​កូរ៉េ​​​ខាងជើង​​​តវ៉ា​ប្រឆាំង​សម​យុទ្ធ​​​យោធា​រួមអាមេរិក​​កូរ៉េ​ខាងត្បូង

Posted: 04 Mar 2012 11:27 PM PST

​នាវា​​ចូលរួមធ្វើ​សម​យុទ្ធ​
​ប្រទេសកូរ៉េ​​​​ខាងជើង​​កាលពីថ្ងៃទី​​​៤ មីនា បាន​តវ៉ា​​យ៉ាង​ខ្លាំង​​​​​​ក្លា​ប្រឆាំង​​នឹង​សម​យុទ្ធ​យោធា​ដែល​កំពុងធ្វើ​​រួម​គ្នា​​ដោយ​សហរដ្ឋអេមេរិក​​ និង​កូរ៉េ​ខាងត្បូង​។​ ក្នុងសេចក្តី​​ថ្លែង​ការណ៍​​​​មួយអ្នកនាំពាក្យ​​​របស់​ក្រសួង​​ការបរទេស​កូរ៉េ​ខាងជើង​​​គូស​បញ្ជាក់​​ថា ក្រុង​សេអ៊ូល​​បានធ្វើ​​​ជា​ថ្មីនូវ​ការ​បង្ក​ហេតុ​យ៉ាង​ធ្ងន់​​ធ្ងរ​​​បំផុត​មួយ​ប្រឆាំង​​នឹង​ឆន្ទៈ​ ព្រមទាំង​​បំណងប្រាថ្នា​​​របស់​ប្រជាជន​កូរ៉េ និង​​​របស់​​ប្រជា​ជន​​ពិភព​លោក​ដែលស្រឡាញ់សន្តិភាព​​​ និងស្ថេរ​ភាព​នៅឧបទ្វីប​កូរ៉េ​​​។

លោកជួង ជូងី មេធាវីគណបក្សសម រង្ស៊ី ចូលបំភ្លឺនៅសាលាដំបូងខេត្តកណ្តាល​ពីបទចោទថាផ្តល់មធ្យោបាយឱ្យជន​ត្រូវ​ចោទ​រត់​គេច

Posted: 04 Mar 2012 11:20 PM PST

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨​ព្រឹក​ថ្ងៃទី៥ មីនា ២០១២ លោកជួង ជូងី ​មេធាវី គណបក្សសម រង្ស៊ី បានចូលបំភ្លឺនៅសាលា​ដំបូង​​​​ខេត្ត​កណ្តាល ដើម្បីបំភ្លឺពីបទចោទថា ផ្តល់​មធ្យោ​បាយឱ្យជនត្រូវ​ចោទ​​​រត់គេចតាម​ដីកា​កោះរបស់លោកចៅក្រមស៊ើប​ អង្កេត ស៊ិន វីរៈ។

ពិធី​ជួប​ជុំ​នារី​តាម​សមា​គម​ក្នុង​ភូមិ​-ឃុំ​នៅ​ស្រុក​ព្រៃ​នប់​អប​អរ​8មីនា

Posted: 04 Mar 2012 11:19 PM PST

ខេត្ត​ព្រះ​សី​ហនុ ៖​ កាល​ពី​ថ្ងៃ​ទី​២៩ កុម្ភៈ​​កន្លង​មក​នេះ ​នៅ​សាលា​ស្រុក​ព្រៃ​នប់​ ​មាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​​ថ្នាក់​ដឹក​នាំ​សមា​គម​នារី​ ​​ប្រចាំ​​​តាម​ភូមិ​-ឃុំ​ ​ជុំ​វិញ​ស្រុក ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​ ឡូ គីម អនុរដ្ឋ​លេខា​ក្រសួង​កិច្ច​ការនារី លោក​ស្រី​ប្រាក់ ច័ន្ទសុខា អភិបាល​រង​ខេត្ត​ និង​ជា​ប្រធាន​សមា​គម​នារី​ខេត្ត​ ​លោក​ស្រី​ជ្រា​ ពៅ លូគឹម​ឈុន លោក​ស្រី​ណាំ

ផលិត​កម្ម​កម្ពុជា​-កូរ៉េ ត្រៀម​ចេញ​អាល់​ប៊ុម​ចម្រៀងរួ​ម​គ្នា​លើក​ដំបូង

Posted: 04 Mar 2012 11:16 PM PST

ក្រុមចម្រៀងថ្មី
រាជធានី​ភ្នំពេញ ៖​ ក្រុម​ Animation ដែល​ប្រជុំ​ដោយ​ក្រុម​​តន្ត្រី​ Rock របស់​កម្ពុជា​ ហើយ​ដែល​ទើប​នឹង​មាន​វត្ត​មាន​នៅ​លើ​ទី​ផ្សារ​ នឹង​រួម​គ្នា​ជា​មួយ​នាង​ Joy តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​ និងក្រុម​ Rania របស់កូរ៉េ​ ចេញ​អាល់​ប៊ុម​ចម្រៀង​​ជា​លើក​ដំបូង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ហើយ​វត្ត​មាន​នៃ​អាល់​ប៊ុម​នោះ​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទី​ ផ្សារ​សិល្បៈ​នៅ​កម្ពុជា ។

ស្ត្រីរក​ស៊ី​​ផ្លូវភេទ​​ត្រូវ​គេ​រឹត.ក​សម្លាប់​​នៅ​ក្នុង​សណ្ឋា​គារ​ភ្នំប្រុស

Posted: 04 Mar 2012 11:04 PM PST

ស្រ្តីរងគ្រោះពេលនៅរស់ និងរូបពេលស្លាប់
ខេត្តកំពង់ចាម ៖ ​មាន​ហេតុការណ៍​​ដ៏​ភ្ញាក់​ផ្អើល​​មួយ​ក្នុង​សណ្ឋា​គារ​ភ្នំប្រុស ​ស្ថិតនៅ​ភូមិ​​ទី​១៥ សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់​ចាម ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​៤ មីនា ​២០១២ ​ដោយ​ស្ត្រី​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អាយុ​​ចន្លោះ​​ពី​​២០​ទៅ​២២​ ឆ្នាំ​​ សម្បុរស​ ​​សក់​ស្លូត ​កម្ពស់​​១,៤៤​ម៉ែត្រ ​ដេក​ស្លាប់​នៅ​ជាន់​ទី​២ ​ក្នុង​បន្ទប់​​លេខ​៣១៨ ​ទាំង​អាក្រាត​​កាយ ដោយ​​មាន​ស្នាម​​ជាំ​រឹត.ក​

គូស្នេហ៍ពង្រត់​គ្នា​ក្រុម​គ្រួ​សារ​ខាង​ស្រី​តាម​រក​ឃើញ​ប្តឹង​ប៉ូ​លិស​​

Posted: 04 Mar 2012 10:59 PM PST

បុរសជាប់ចោទ
រាជធានីភ្នំពេញ​ ៖​ មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​​មួយ​បាន​កើត​ឡើង​នៅ​​កែង​មហា​វិថី​ព្រះ​សី​ ហនុនិង​ផ្លូវ​លេខ​៥១​ ក្នុង​​សង្កាត់​បឹង​កេង​កង​ទី១​ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​​ម៉ោង​៥​​ល្ងាចថ្ងៃ​ទី​៤ មី​នា​ ដោយ​សារ​តែ​ក្រុម​គ្រួ​សារ​មួយ​បាន​ចាប់​ខ្លូន​បុរស​ម្នាក់​សួរ​នាំ​អំ​ពី​ រឿង​ហេតុ​ពង្រត់​នារីម្នាក់​បាត់​ពីផ្ទះ​អស់​មួយ​យប់​មួយ​ថ្ងៃ​ ។

​លោកប៉េរេស ៖ អ៊ី​ស្រាអែល​​នឹង​​​ឈ្នះបើ​​ច្បាំងគ្នាជា​មួយ​​​អ៊ី​រ៉ង់​

Posted: 04 Mar 2012 10:58 PM PST

ប្រធានាធិបតី​​​អ៊ី​ស្រាអែល​​​​ លោកស៊ី​ម៉ុន ប៉េរេស
​ប្រធានាធិបតី​​អ៊ី​ស្រាអែល​​​ លោក​ស៊ីម៉ុន ប៉េ​រេស ក្នុង​សុន្ទរកថា​​មួយថ្លែង​​​មុខ LOBBY ស្និទ្ធ​​អ៊ី​ស្រាអែល​​​​មួយនាទីក្រុង​វ៉ាស៊ីនតោន​​ ថ្លែង​កាល​ពីថ្ងៃទី​​​​៤ មីនា ថា អ៊ី​ស្រាអែល​​នឹង​ឈ្នះ​​​ប្រសិន​បើ​​ត្រូវបង្ខំចិត្ត​​ប៉ះ​ទង្គិចគ្នា​ជាមួយអ៊ី​រ៉ង់​។​ នៅមុខ​​​ប្រតិភូ​​​ជាច្រើនពាន់នាក់​​របស់ AIPAC ជា​ក្រុម​ LOBBY ស្និទ្ធ​អ៊ី​ស្រាអែល​​​​ដ៏​សំខាន់​​​​​នៅសហរដ្ឋអាមេ​រិក​​​ លោកប៉េរេស​ ថ្លែង​ថា​​​ អ៊ី​រ៉ង់​​​​​ជា​របប​​បិសាច​​ សាហាវ និង​​​ពុករលួយ​​មួយ ។

គ្រូ​បង្វឹក​​​​ក្លឹបកាំភ្លើង​ធំ​​ Arsenal ទទួល​​​រង្វាន់​​​គ្រូ​បង្វឹក​​​ឆ្នើម​​​ខែ​​កុម្ភៈ​

Posted: 04 Mar 2012 10:56 PM PST

លោក​​​អាសេន​ វ៉េង​ហ្គឺ គ្រូ​បង្វឹក​​ក្លឹប​កាំភ្លើង​ធំ​ Arsenal
​លោក​​​អាសេន​ វ៉េង​ហ្គឺ គ្រូ​បង្វឹក​​ក្លឹប​កាំភ្លើង​ធំ​ Arsenal ​​ទទួល​បាន​​​​រង្វាន់​​គ្រូ​​បង្វឹក​​​​ឆ្នើម​​​​ក្នុង​​​ក្រប​ខណ្ឌ​​​បាល់​ទាត់​​​​​ប្រឺមីញេលីកអ​​​ង់​គ្លេស​​​ប្រចាំ​​ខែ​កុម្ភៈ ​​ក្រោយពី​​ដឹកនាំ​​​​ក្លឹប​​ Arsenal ​ប្រកួត​​​​មិន​ដែល​ចាញ់​​ និង​ឈ្នះ​​៣លើកក្នុង​ការ​​​ប្រកួត​​៤លើក ​​​ កាលពី​ខែ​មុន ។ លទ្ធផល​​​​​​ប្រកួត​របស់​ក្លឹប​​Arsenal ​ក្នុង​លីក​​​​កាលពី​​ខែកុម្ភៈ​ ក្រៅពី​​​​ស្មើ​ជាមួយ​​​ក្លឹប​ Bolton ​០-០ បាន​ឈ្នះ​​ក្លឹប​Blackburn ​៧-១ ​ក្រោយ​​មក​​ឈ្នះ​​​ក្លឹប​​ Sunderland 2-1 និង​​​ប្រកួត​ចុង​ក្រោយ​នាដំណាច់​​ខែ​​កុម្ភៈ​ ឈ្នះ​​​ក្លឹប ​Spurs ៥-២ ។

រថយន្តមែរសឺដេសហោះទៅបុកគល់​ស្វាយធ្លាក់បឹងកំប្លោក២នាក់ប្ដីប្រពន្ធរបួស​ធ្ងន់

Posted: 04 Mar 2012 10:50 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ រថយន្តមែរសឺដេស S320 មួយគ្រឿងបានហោះចេញពីផ្លូវដោយ​សារ​តែ​បើកលឿនពេកជ្រុលទៅបុកគល់ដើម​ស្វាយ រួចធ្លាក់​ចូល​បឹងកំប្លោក បណ្ដាលឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើង​កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ មីនា លើ​កំណាត់​ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក

ប្រជាសហ​គមន៍​​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​​ ចាប់​ឃាត់​រថយន្ត​ដឹក​ឈើ​២​គ្រឿង​

Posted: 04 Mar 2012 10:47 PM PST

រថយន្តឃាត់ទុក
ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍​ភូមិ​ឆ្នែង សហការជាមួយ​អាជ្ញាធរឃុំស្រែខ្ទុម ស្រុក​កែវ​សីមា បានចាប់​ឃាត់​​រថយន្ត​ដឹក​ឈើពីរ​គ្រឿង និងបញ្ជូនទៅឲ្យ​មន្ត្រី​ជំនាញ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ​៣ មីនា ២០១២ ខណៈដែល​ពួក​ក្រុម​ទុច្ចរិតកំពុងលើកឈើដាក់​លើ​​រថយន្ត​ត្រៀមដឹក​ចេញពីតំបន់​ ព្រៃការពារ​របស់សហ​គមន៍​​នៅ​ត្រង់​ចំណុចស្រែ​ដើមដូង ស្ថិត​ក្នុង​ភូមិ​ឆ្នែង

ភាសា​​​ចិន​​កុកងឺ​​ក្លាយ​ជា​ភាសា​​យាន​​​លំដាប់​​ទី​2ប្រជែង​​​​នឹងភាសា​អង់គ្លេស​

Posted: 04 Mar 2012 10:47 PM PST


ទីភ្នាក់​ងារ​​​​ព័ត៌​មាន​​​បរទេស​​កាល​ពី​​ពេល​ថ្មីៗ​កន្លង​មក​​​​ ផ្សាយឱ្យ​ដឹង​ថា ​តាមលទ្ធផល​​​​អង្កេត​​​ស្រាវ​​ជ្រាវ​​​​ដែល​​​រៀបចំ​​ឡើង​​ដោយ​មហា​វិទ្យា​​ល័យ​​​ចិន​​នៅ​ហុង​កុង​​​បង្ហាញ​​ថា ភាសា​ចិន​​កុក​ងឺ​ ឬ​ចិន​​ប៉េកាំង ជាភាសា​ទំនាក់​ទំនង​​​​លំដាប់​​ទី​២​នាំមុខភាសាអង់​គ្លេស ។ ​លទ្ធផល​​នៃការ​អង្កេត​បង្ហាញ​​​​ឱ្យ​​ឃើញ​ថា ​ប្រ​ហែល​៤៨%​ នៃជន​ជាតិ​ហុង​​កុង​​អាច​និយាយ​ភាសាចិន​​កុក​ងឺ​​ ឬ​ចិន​​​ប៉េ​កាំង​ ខណៈ​ពេល​៤៦%​ ​និយាយភាសា​អង់​គ្លេស ។

ចូលទៅកាប់ឈើ​គ្រញូង​ក្នុងដីឡាវ​ដេក​ស្លាប់ក្នុងអង្រឹង

Posted: 04 Mar 2012 10:46 PM PST

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បាន​ដេក​ស្លាប់​ក្នុង​អង្រឹង ខណៈ​នាំគ្នាចូលទៅកាប់ឈើ​គ្រញូង​ក្នុង​​ទឹកដីឡាវ​ កាល​ពី​វេលាម៉ោង​​ជាង​១២​យប់​ថ្ងៃទី៣ មីនា ២០១២ ស្ថិតក្នុងចំណុច​អូរល្វែ ភូមិ​សាស្រ្តភូមិខាំភោគ ចន្លោះបង្គោល​ព្រំ​ដែន​លេខ​០៥០ និង០៥១ ក្នុងដីខ្មែរ។

នាង Adlingtonឈ្នះមេដាយមាសហែលសេរីចម្ងាយ៤០០ម៉ែត្រនៅអង់គ្លេស

Posted: 04 Mar 2012 10:45 PM PST

កីឡាការិនីអង់គ្លេស Rebecca Adlington
ម្ចាស់​ជើង​ឯក​អូ​ឡាំ​ពិក​​២ជំ​នាន់​នាង​ Rebecca Adlington​កក់​បាន​កន្លែ​ង​មួយ​​នៅ​ក្នុង​ក្រុម​អង់​គ្លេស​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​មេដាយ​មាស​ហែល​សេរី​ចម្ងាយ ៤០០​ម៉ែត្រ​ក្នុង​កម្ម​វិធី British Gas Swimming Championships 2012 នៅ​មជ្ឈ​មណ្ឌលកីឡា​លើ​ទឹក Olympic Aquatics Centre ក្នុង​ទី​ក្រុង​ឡុង​ ប្រ​ទេស​អង់​គ្លេស ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៤​មីនា​កន្លង​មក​នេះ​។​

ធនាគារ​មេយប៊ែង​សម្ពោធ​បើក​សេ​វាកម្ម​គណនីចរន្ត​មាន​ការប្រាក់

Posted: 04 Mar 2012 10:45 PM PST

រាជធានីភ្នំពេញ​ ៖​ កាល​ពី​ថ្ងៃ​ទី​១​ មីនា​ ធនាគារ​មេយប៊ែង​ បាន​​ប្រារព្វ​ពិធី​សម្ពោធបើក​សេវាកម្មគណនី​ចរន្ត​ Premier ដែល​ជាចំណែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ ដើម្បី​ផ្តល់​ជូន​អតិថិ​ជន​នូវ​ផលិត​ផល​ធនាគារ​ ដែល​មាន​គុណ​តម្លៃ​ខ្ពស់​ប្រកប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​ថ្មី ។ គណនី​ចរន្ត​ Premier របស់​ធនាគារ​មេយ​ប៊ែង​ ជា​គណនី​ដែល​ផ្តល់​នូវ​កម្រិ​ត​ថ្នាក់​នៃ​ការ​ប្រាក់​ពិសេសៗ​

ការ​ព្យា​បាល​បែប​​យូដូ​ ក្នុង​​​​​ការជួយ​​​ដល់​ការ​​​​ថែទាំ​​​វេជ្ជសាស្ត្រ​​​បុរាណ​​​​កម្រិត​​​​ខ្ពស់​

Posted: 04 Mar 2012 10:44 PM PST

រាជធានី​ភ្នំពេញ ព្រះ​រាជាណា​ចក្រ​​ កម្ពុជា​ ៖ ​ដើម្បីចូលរួម​ក្នុង​ការ​​​​លើក​​កម្ពស់​និង​​អភិវឌ្ឍន៍​​វេជ្ជ​សាស្ត្រ​​​ បុរាណ​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ និង​ជប៉ុន​ សិក្ខាសាលា​​​អន្តរជាតិ​​​ស្តីពី​​ «វេជ្ជសាស្ត្រ​​​​បុរាណ​ ការ​ព្យាបាល​​​​​​បែប​​យូដូ​​​​​ក្នុង​ការជួយ​ដល់​​​ការ​ថែទាំ​វេជ្ជសាស្ត្រ ​​កម្រិត​ខ្ពស់» ​​នឹង​​ត្រូវ​ធ្វើឡើង​​​​នៅ​​សណ្ឋាគារ​ភ្នំពេញ​​ នា​ថ្ងៃទី៧ ​ខែ​មីនា ​ខាងមុខ ។​

ម៉ូតូ​និង​​​ឡង់​គ្រីស្ស័រ​​បុក​គ្នា​​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​នៅ​​ស្រុក​បាណន់​ម្ចាស់​រថ​យន្ត​រត់​បាត់​

Posted: 04 Mar 2012 10:42 PM PST

ខេត្ត​បាត់​ដំ​បង​ ៖​​ មន្ត្រី​សមត្ថកិច្ចនិយាយថា បុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូបុកជាមួយរថយន្តឡង់គ្រីស្ស័រមួយគ្រឿង ឯអ្នក​ជិះម៉ូតូ​ម្នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារជិះបុកម៉ូ តូអ្នកស្លាប់ដែលដាច់កង់នៅកណ្ដាលថ្នល់ ។ ដោយឡែករថយន្តបែកកង់ធ្លាក់ផ្លូវ ហើយ​អ្នក​បើក​បរ​បាន​​រត់​គេច​​ខ្លួន​បាត់​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៧​យប់​ថ្ងៃ​ទី​៤

ម៉ាកអ៊ី​លរ៉យក្លាយជាកីឡាករវាយកូនហ្គោលលំដាប់ទី1ពិភពលោក

Posted: 04 Mar 2012 10:38 PM PST

កីឡាករអៀឡង់​ខាង​ជើងរ៉ូ​រី ម៉ាក់​អ៊ី​ល​រ៉យ​
​រ៉ូ​រី ម៉ាក​អ៊ី​ល​រ៉យ​បាន​ក្លាយ​ជាកីឡា​ករ​​លំដាប់​​ទី​១​ពិភព​លោក​បន្ទាប់​ពី​បានយក​ឈ្នះ​ពាន​ជើង​ឯក​​កម្ម​វិធី​ប្រកួត​ Honda Classicនៅ​ទី​លាន​ PGA National Champion Course រដ្ឋ​ផ្លរី​​ដា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​៤ ​មីនា​ កន្លង​មក​នេះ ។ បញ្ចប់​ជុំ​ទី​៤​​​​កីឡាករ​អៀរ​ឡង់​ខាង​ជើង​រូបនេះ​ធ្វើ​បាន​លទ្ធផល ១​អាន់ឌ័រ​ប៉ា៦៩​ យក​ឈ្នះ​ការ​ប្រកួត​ក្នុង​លទ្ធផល​សរុប​៤​​ជុំ គឺ​១២អាន់​ឌ័រ​ ២៦៨​ស្ថិត​ក្នុង​គម្លាត​ពិន្ទុ​២ស្ត្រូក​​​ពី​ថៃ​ហ្គ័រ​ វូដដែល​បញ្ចប់​ការ​ប្រកួត​៤​ជុំ​ធ្វើ​បាន​លទ្ធផល​សរុប​ ១០​អាន់​ឌ័រ ២៧០​ដណ្តើម​បាន​ចំ​​​ណាត់​ថ្នាក់​លេខ​២​ស្ទួន​​ជា​មួយ​កីឡាករ Tom Gillis។​​​​

របាយការណ៍ប្រចាំខែកុម្ភៈ ​បង្ហាញ​ថា បទ​ល្មើស​​ចាប់​រំលោភ​ និង​​ហិង្សា​កើន​ឡើង​

Posted: 04 Mar 2012 10:37 PM PST

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងនគរ​បាល​ខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្នាន​នគរ​បាល​ជាតិ​​វាយ​តម្លៃ​ខ្ពស់នៅក្នុងពិធីសន្និបាត និងពិធី​​ប្រជុំ​បូក​សរុប​ការងារការអនុវត្ត​គោលនយោ​បាយ​​​​ភូមិ-ឃុំ​ មានសុវត្ថិភាព ក្នុងការបំពេញ​តួនាទី​ភារកិច្ចការ​ងារស្នូលរបស់ខ្លួនធ្វើឱ្យបទ​​ល្មើស​ មានការថយ​ចុះ។ នេះបើយោងតាម​ប្រសាសន៍​

ណាសា​(NASA)៖ ផ្កាយ​ព្រះ​​គ្រោះ​​អាច​បុក​​ផែនដី​​ចាត់​​ទុក​ថា​ជា​ប្រផ្នូល​អា​ក្រក់​

Posted: 04 Mar 2012 10:36 PM PST


សារ​​​ព័ត៌​មាន​​បរ​ទេសផ្សាយ​​ឱ្យ​ដឹង​ថា ​អង្គ​ការ​​​អា​កាស​​ចរណ៍​​ និង​អវ​កាស​​​សហ​រដ្ឋ​អា​មេ​រិក​​(NASA)​​ ប្រទះ​ឃើញ​​ផ្កាយ​ព្រះ​គ្រោះ​​ថ្មី​​​មាន​ឈ្មោះ​​ថា​ «២០១១ អេជី៥»​(២០១១​ AG5)​ទំហំ​​ប្រហែល​​​៤៦០​ហ៊្វូត​ គឺ​ប្រ​ហែល​​១៣៨​ម៉ែត្រ​​​អាច​មាន​​ឱ​កាស​​នឹង​​បុក​​ផែន​ដី​​ក្នុង​រយៈ​ពេល​​​ប្រហែល​៣០​ឆ្នាំ​​ខាង​មុខ ។ បច្ចុ​ប្បន្ន​ ក្រុម​​ប្រតិ​បត្តិ​ការ​​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ​​កំពុ​ង​​តាម​ដាន​ និង​រិះ​រក​​វិ​ធី​សាស្ត្រ​​ទប់​ទល់​គ្រោះ​មហន្ត​រាយ​​​ដែល​អា​ច​នឹង​​​កើត​ឡើង​​ ។ ​

រថយន្ត​ដឹកសំរាម​​បុក​គ្នា​​ជា​មួយ​​​ម៉ូតូ​ឌ្រីម​សេ១២៥ ​ស្លាប់​ម្នាក់​ និង​របួស​ម្នាក់​

Posted: 04 Mar 2012 10:35 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បានស្លាប់​បាត់​បង់​​ជីវិត​នៅនឹង​កន្លែង​ និង​ម្នាក់​ទៀត​របួស​ស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ដ​ដឹកសំរាមមួយគ្រឿងនៅ​ចំណុច​ផ្លូវ​ ជើងឯក ស្ថិត​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ​ខណ្ឌ​ដង្កោ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ មីនា ។

ឌ្រីមលែនឌ៍ផ្តល់ជូនកាដូពិសេសសម្រាប់ស្ត្រីនិងកុមារចូលកម្សាន្តឥតគិតថ្លៃ

Posted: 04 Mar 2012 10:34 PM PST

កន្លែងកំសាន្តឌ្រីមឡែន
រាជធានីភ្នំពេញ​​​​ ៖ ដើម្បីចូលរួមអបអរ សាទរខួបទី១០១ ទិវាបុណ្យសិទ្ធិនារីអន្តរជាតិ ៨​​ មីនា ២០១២ និងការចូលរួមចំណែកលើក កម្ពស់តម្លៃស្រី្ត សួនកម្សាន្តទំនើប​ឌ្រីមលែនឌ៍ ធ្វើការផ្តល់ជូនកាដូពិសេសសម្រាប់ស្រ្តី និង កុមារនូវការជិះឧបករណ៍កម្សាន្តដោយឥតគិតថ្លៃនិងគ្មានដែនកំណត់ ចាប់ពីម៉ោង​៩ព្រឹករហូតដល់ ម៉ោង​១០យប់ ។​

វេ​ទិកា​ម៉ូដនៅ​​ក្រុង​​មីឡាន​​ ប្រទេស​​អ៊ី​​តា​លី​

Posted: 04 Mar 2012 10:31 PM PST

តារាម៉ូដ​បង្ហាញ​ម៉ូដ​​សម្លៀកបំពាក់​​លើ​វេទិកា​​ម៉ូដ​​នៅ​​ក្រុង​​មីឡាន​​ ប្រទេស​​អ៊ី​​តា​លី​
តារាម៉ូដ​​ និង​សមិទ្ធ​ផល​​​នៃការ​ចេញ​ម៉ូដ​​សម្លៀកបំពាក់​ប្រចាំ​រដូវ​​ស្លឹក​ឈើ​ជ្រុះ​ នៅ​​រដូវ​រងា​​២០១២ ​​របស់​ក្រុមហ៊ុន «រ៉ូប៊ែរ​​​តូ ​​កាវ៉ាល​លី» ​កំពុងដើរ​បង្ហាញ​នៅលើ​វេទិកា​​ម៉ូដ​នៅ​ទី​ក្រុង​មីឡាន ​(Milan Fashion Week) ភាគខាង​ជើង​ប្រទេស​​អ៊ី​តាលី ​កាលពីថ្ងៃទី​​២៧ កុម្ភៈ ​កន្លង​​មក ​។​ បច្ចុប្បន្ន​​​​មជ្ឈដ្ឋាន​​ម៉ូដស​ម្លៀកបំពាក់​​នានា​នៅ​លើ​​ពិភព​លោក​​កំពុងបង្កើន​​ការ​ផ្ចិត​ផ្ចង់​​ទម្រង់​ម៉ូដ ​ដើម្បីទាក់ទាញ​​​​អតិថិជន​​

ថ្លៃ​សិក្សា​​កើ​ន​ខ្ពស់​​​ធ្វើ​ឱ្យ​​ស្ត្រី​​និ​ស្សិត​​ពេទ្យ​ប្រឈម​មុខ​នឹង​ការ​លក់​ខ្លួន

Posted: 04 Mar 2012 10:28 PM PST

​បណ្តា​និ​ស្សិត​​
ទី​​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​ កាល​ពី​ថ្ងៃ​ទី​​១ មីនា ​បាន​ផ្សាយ​ដោយ​យោង​​លើ​លទ្ធ​ផល​ស្រា​វ​ជ្រាវ​​កា​ល​ពី​​​ពេល​​ថ្មី​ៗ​​​ឃើញ​​​ថា​ ស្រ្តី​​និស្សិត​ពេទ្យ​​ជា​ច្រើន​​នាក់​​​ក្នុង​ប្រទេស​​អង់​គ្លេស​​មាន​​​ឥ​រិ​យា​បថ​បម្រើ​​​សេ​វា​កម្ម​ផ្លូវ​​ភេទ​​ ដើម្បី​​​រក​ប្រាក់​​ចំណាយ​​លើការ​​សិក្សា​ និង​​ចាយ​វាយ​​ទៅ​លើ​ទំ​និញ​​ដែល​កើន​​ឡើង​ខ្ពស់ ។ ទង្វើ​ខាង​លើ​​មាន​​លក្ខ​ណៈ​​​​ស្រ​ដៀង​នឹង​​​របាយ​ការ​ណ៍​​«Secret Diavy of a call Girl»​របស់​អង់​គ្លេស​​ដោយ​លទ្ធ​ផល​​ស្រាវ​ជ្រាវ​​​បង្ហាញ​និ​ស្សិត​​​ពេទ្យ​​​ហាត់​​ការ​​ ដែល​លក់​ខ្លួន​​​​មាន​​តួ​លេខ​​​ឡើង​​ខ្ពស់​ជាង​​កាល​ពី​​​១០​ឆ្នាំ​មុន​​​ដល់​ទៅ​១០ដងឯណោះ​ ។

ប្រើពពែ​ស៊ី​​ស្មៅ​ជំ​នួស​​ឧប​ករណ៍​​កាត់​​ស្មៅ​

Posted: 04 Mar 2012 10:24 PM PST

​សត្វ​​​​ពពែស៊ីស្មៅ​​​​ក្នុង​ចម្ការ​
ការ​ប្រើ​​​ពពែស៊ីស្មៅ​​​ជា​រឿង​​​សំខាន់​សម្រាប់​​​អ្នក​ចម្ការ​​ ព្រោះ​ថា ​ពពែ​​​ជា​សត្វ​​​​ចិញ្ចឹម​​​មួយ​​ប្រភេទ​​​​កំពុងក្លាយ​​ជា​​ទីពេញនិយម​​​​របស់​អ្នកស្រែ​ចម្ការ​​​ និងជា​សត្វ​​​​មួយប្រភេទ​​​ផ្តល់​​សាច់ជា​អាហារ ​។​ ការប្រើ​​​ឧបករណ៍​​​កាត់ស្មៅ​​ ឬ​ម៉ាស៊ីនកាត់​ស្មៅ​​​ ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​ការ​ចំណាយ​ និង​កម្លាំង​​របស់ម្ចាស់​ ប៉ុន្តែ​​​​ប្រសិន​​បើ​​ប្រើ​​​​ពពែ​ស៊ី​ស្មៅ ក៏ជួប​​រឿង​​រំខាន​មួយ​ដល់​ម្ចាស់​ ព្រោះ​វា​ចូលចិត្ត​​​បន្លឺ​សំឡេង​​ឥតឈប់ឈរ​​​​​ក្នុង​​​ពេលស៊ីស្មៅ​​មិនឆ្អែត ដែល​​​​ទង្វើ​នេះ​​​​​ជា​ការ​​រំខាន​​​ដល់​អ្នក​ចិញ្ចឹម​ផង​ដែរ។​

អាមៀ ខាន់​ទទួល​បាន​ខ្សែក្រវាត់ស្ថាប័ន WBA វិញ មុន​ពេល​ប្រកួតជាថ្មីជាមួយ Peterson

Posted: 04 Mar 2012 10:20 PM PST

កីឡាករអង់​គ្លេស​អា​មៀ ខាន់​
អា​មៀ ខាន់​ត្រូវ​បាន​ផ្តល់​ឱ្យ​វិញ​នូវ​ខ្សែ​ក្រវាត់​ស្ថាប័ន​WBAក្នុង​ប្រ​ភេទ​ទម្ងន់​Light Welterweightនៅ​មុន​ការ​ជួប​ប្រកួត​ជា​លើក​ទី​២​ជា​មួយ​កីឡាករ​អា​មេរិក​ Lamont Peterson​ថ្ងៃ​ទី​១៩ ​ឧសភា ខាង​មុខ​នេះ​។ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​ថ្មី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំ​ផុត​របស់​សមាគម​កីឡា​ប្រដាល់​ពិភពលោក​WBA។ អា​មៀ ខាន់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង​ទៅ​បាន​ធ្វើ​ឱ្យ​បាត់​បង់​ខ្សែ​ក្រវាត់​នេះ​ទៅ​ឱ្យ​​កីឡាករ​អា​មេរិក Petersonនៅ​ក្នុង​លទ្ធផល​ដ៏​ចម្រូង​ចម្រាស​មួយ​។ ដោយ​យល់​ឃើញ​បែបនេះ ទើប​ស្ថា​ប័ន WBA​បាន​បញ្ជា​ឱ្យ​មាន​ការ​ប្រកួត​ជា​លើក​ទី​២​ម្តង​​​ទៀត​រវាង​កីឡាករ​ទាំង​ពីរ​នាក់​ឱ្យ​បាន​ឆាប់​។

និស្សិត​ពេទ្យ​​​សុខចិត្ត​​ផ្តល់​​អំណោយ​​សាកសព​របស់ខ្លួនដល់​សាលា​ពេទ្យ

Posted: 04 Mar 2012 10:17 PM PST

នារី​​និស្សិត​​​ពេទ្យ​​​ផ្នែក​​​គិលានុ​បដ្ឋាយិកា​
​យោង​​​​ទៅ​តាមប្រភពព័ត៌មាន​​​​​​ឆាយ​ណា​​​ ដេលី ​​ចេញផ្សាយ​​​​កាលពី​ថ្ងៃអាទិត្យ ​​​ទី៤ កុម្ភៈ ​ឆ្នាំ ២០១២ បានឱ្យ​ដឹង​ថា ​និស្សិតពេទ្យ​​ឆ្នាំទី១ម្នាក់ នៅ​ក្នុង​សាកលវិទ្យាល័យ​សុខាភិបាល​​ណាន់ជីង ​​​ប្រទេស​ចិន បានធ្វើអំណោយ​​​​សាក​សព​​របស់​នាង​​​ទៅ​ឱ្យសាកល​វិទ្យាល័យ​ ដើម្បី​ធ្វើការ​ពិសោធន៍​​​ស្រាវ​ជ្រាវវេជ្ជ​សាស្ត្រ ។ កាសែត​​ចិន​ណាន់ជីង​ដេលី ​បានរាយការណ៍​​ឱ្យ​ដឹង​​​ដែរថា ​កញ្ញា Li Juan វ័យ​២១​ឆ្នាំ ​គឺជា​និស្សិត​​​ពេទ្យ​​​ផ្នែក​​​គិលានុ​បដ្ឋាយិកា​រ​ក្នុង​​​​សាកល​វិទ្យា​ល័យ​​ណាន់ជីង ។

​ស្នើ​អាំង​ទែ​រ​ប៉ូល​ចាប់ខ្លួន​លោក​មូសារ៉ាហ្វ​ពីបទ​សម្លាប់​លោកស្រី​ប៊ូតូ

Posted: 04 Mar 2012 10:15 PM PST

លោកស្រី​ប៊ូតូ និង​លោក​មូសារ៉ាហ្វ
ក្រុង​​អ៊ី​ស្លាម៉ាបាដ ជា​ស្នើជាផ្លូវ​​ការ​កាលពី​ថ្ងៃទី៤ មីនា ​ដល់ប៉ូលិស​​​អន្តរជាតិ​​អាំង​ទែរ ប៉ូល ​​ឱ្យ​ចេញ​​ដីកា​ចាប់ខ្លួនអតីត​​ប្រធានាធិបតី​​ប៉ាគី ស្ថាន លោក​ព័រ​វេស មូសារ៉ាហ្វ ​​ពីបទ​ធ្វើ​ឃាត​​អតីត​​​នាយករដ្ឋ​មន្ត្រី​​​​​ លោកស្រី​បេណា ហ្សៀរ ​​ប៊ូតូ ។ ​​នេះ​ជា​ការ​​ប្រកាស​កាលពីថ្ងៃទី៤ មីនា ​របស់​រដ្ឋ​​មន្ត្រី​មហាផ្ទៃប៉ាគីស្ថាន​​​ លោក​រឺហ៍ ម៉ាន់ ​​ម៉ាលិក ​ជា​អតីត​មនុស្ស​​ជំនិត​​ម្នាក់​របស់​លោក​ស្រី​​ប៊ូតូ ។

​ទាហាន​​​យេម៉ែនយ៉ាង​តិច​​​35នាក់​ស្លាប់​​ក្នុងការ​ប្រយុទ្ធ​​​គ្នាជាមួយ​​អាល់​កៃ​ដា​

Posted: 04 Mar 2012 09:59 PM PST

ទាហានយេម៉ែន​ដែល​ចូលរួមប្រយុទ្ធ​​ប្រឆាំងអាល់​កៃ​ដា​
ប្រភព​មន្ទីរពេទ្យ​​​​​រាយការណ៍​​ថា ទាហានយេ​ម៉ែន​​​យ៉ា​ងតិច​​​​៣៥​នាក់ បានត្រូវ​ស្លាប់​​កាលពី​ថ្ងៃ​ទី​​​​​៤ មីនា ក្នុងការប្រយុទ្ធ​​​​គ្នាជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​​​​ដែលមាន​​ទំនាក់​ទំនង​​ជាមួយ​អាល់កៃ​ដា​​នៅភាគ​​ខាងត្បូង​យេម៉ែន​។​ យោង​តាម​​ក្រុម​គ្រូពេទ្យ​​​​​នៃមន្ទីរពេទ្យ​​យោធា​មួយនៅទីក្រុង​​​​អាដេន ​​ថា ​​ទាហានជា​ច្រើន​​​សិប​នាក់​​ក៏ត្រូវ​​របួស​ដែរ ហើយ​តុល្យ​ការ​​​​អាច​ធ្ងន់ធ្ងរ​​​ជាង​នេះទៀត ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!