Koh Santipheap Daily

Koh Santipheap Daily


សេវា​​កម្ម​ម៉ាំមីសត្វចិញ្ចឹម​ កំពុង​មានចំណាប់​អារម្ម​ណ៍​លើ​ពិ​ភព​លោក​

Posted: 06 Mar 2012 11:48 PM PST

ទីកន្លែង​សេវា​កម្ម​ធ្វើ​ម៉ាំមីសត្វ​ចិញ្ចឹម
ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័​ត៌​មានបរទេស​បាន​ផ្សាយ​ឱ្យ​ដឹង​ថា​ មនុស្ស​ទូ​ទៅ​នៅ​លើ​ពិ​ភព​លោក​ រួម​ទាំង​អ្នក​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ និង​បុគ្គ​ល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ប្រហែ​ល​១.៥០០នាក់​​បាន​ប្រើ​សេវា​កម្ម​ធ្វើ​ម៉ាំមីដល់​សត្វ​ចិញ្ចឹម​​របស់​ពួក​គេ​ នៅ​ទីក្រុង​សល​ឡេក​ ស៊ី​ធី​ រដ្ឋ​យូ​ថា សហរដ្ឋ​អាមេ​រិក​ ។ ចាត់​ទុក​ថា​ ជា​ការ​ផ្តល់​សេវា​កម្ម​ធ្វើ​ម៉ាំមីសត្វ​ចិញ្ចឹម​ជាលើក​ដំបូង​នៅ​លើពិ​ភព​លោក​ រួម​មាន​ទាំង​សត្វ​ សេក សុនខ​ ឆ្មា​ និង​ជ្រូក​ ដោយ​យក​លំ​នាំ​តាម​ទំនៀម​​ទម្លាប់​ធ្វើ​ម៉ាំមី​បែប​បុរាណ​របស់​អេ​ហ្ស៊ីប​ ។

កន្ធាយ​​​ និង​អណ្តើក​​ត្រ​ឡប់​​ទៅ​សមុទ្រ​​ក្រោយ​​ពី​បន្ត​ពូជ​

Posted: 06 Mar 2012 11:46 PM PST

កន្ធាយ​​​ និង​អណ្តើក​​ត្រ​ឡប់​​ទៅ​សមុទ្រ​​ក្រោយ​​ពី​បន្ត​ពូជ​
កន្ធាយ​​ និង​អណ្តើក​​សមុទ្រ​​នាំ​គ្នា​​ធ្វើ​ដំណើ​រ​​​ទៅ​ក្នុង​​សមុទ្រ​​នៅ​​​ឯ​​​​ឆ្នេរ​​​ភាគ​ខាង​​កើត​​ប្រទេស​​ឥណ្ឌា​ ក្រោយ​ពី​​ឡើង​ទៅ​រក​កន្លែង​​​ពង​​ស្រប​តាម​​រដូវ​​កាល​​នា​ពេល​កន្លង​មក ។ ទោះ​ជា​​ភាវ​គតិ​​​របស់​​សត្វ​​ក្នុង​រដូវ​​ដែល​ពួក​វា​ត្រូវ​​ឡើង​ទៅ​​ពង​​ ដោយ​​ធ្វើ​ដំណើរ​​​ទៅ​​តាម​ឆ្នេរ​​ខ្សាច់​​ និ​ងពង​​នៅ​កន្លែង​​ស្ងប់​​ ដើម្បី​បន្ត​​ពូជ​​របស់​វា ៕

រដ្ឋ​មន្ត្រី​​​ការពារ​ប្រទេស​​​អាមេរិក​​​ប្រកាស​​លទ្ធ​ភាព​​វាយ​ប្រហារ​​អុីរ៉ង់​

Posted: 06 Mar 2012 11:44 PM PST

រដ្ឋមន្ត្រី​ការពារ​ប្រទេស​​អាមេ​រិក
​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​​ លោក LEON PANETTA ថ្លែង​​​កាលពីថ្ងៃទី​​​៦ មីនា ​ថា សហរដ្ឋអាមេរិក​​​​នឹង​ធ្វើ​​សកម្មភាព​ខាង​យោធា​ប្រឆាំងអ៊ី​រ៉ង់​ ប្រសិន​បើ​​ខ្លួនពុំ​​អាច​រារាំង​​​តាម​មធ្យោ​បាយ​​​​ដទៃៗទៀត​​​​មិន​​ឱ្យ​សាធារណ​រដ្ឋ​​​​អ៊ិស្លាម​នេះ​មាន​អាវុធ​​នុយ​ក្លេអ៊ែរ​​​​បាន​​ទេ​នោះ​។​ នៅមុខ AIPAC ជា​ក្រុម LOBBY អុីស្រា​អែល​​ដ៏ខ្លាំង​​នៅក្រុង​​វ៉ាស៊ីនតោន ប្រមុខ​មន្ទីរ​ប៉ង់​តាហ្គោន​​ថ្លែង​ថា ​សកម្ម​ភាព​​យោធា​​​គឺជា​​ជម្រើស​​​​ចុងក្រោយ​​​​​នៅពេល​​អ្វីៗ​​ត្រូវ​បរាជ័យ ។ ​​​

បណ្តើរប្រពន្ធ​ទៅ​មើល​គេរាំធុង​បាស​ឃើញ​មិត្តភក្តិ​​ឈ្លោះ​​គ្នា​ចូល​ឃាត់​ត្រូវ​គេ​ចាក់​​

Posted: 06 Mar 2012 11:44 PM PST

បុរសរងគ្រោះ
ខេត្តស្វាយរៀង ៖ ​ការ​​បាន​១​ថ្ងៃ​នាំ​ប្រពន្ធ​ទៅ​មើល​គេ​រាំ​ធុងបាស​ក្បែរ​ផ្ទះ​ឃើញ​គេ​វាយ​ មិត្ដភក្ដិ​ចូល​ទៅ​ជួយត្រូវ​គេ​ចាក់​១​កាំបិត លេច​​២​ថាំ្ន​ង​ដៃ​របួស​ធ្ងន់ធ្ងរត្រូវ​ប្រពន្ធ​ដឹក​​យក​ទៅ​​​​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​​ទាំង​ភ័យ​ស្លន់​ស្លោ កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៦ ​មី​នា ២០១២ នៅ​​​ក្នុង​ពិធីបុណ្យ​មួយ​ ​ស្ថិត​ក្នុងភូមិ​ដង្កៀបក្ដាម ឃុំ​ត្រ​ពាំ​ង​ស្ដៅ ស្រុក​រមាស​ហែក។

បុរសម្នាក់ត្រូវគេកាប់សម្លាប់នៅក្នុងផ្ទះ​ក្រោយពីប្រពន្ធនាំកូនចុះចោលបានកន្លះខែ

Posted: 06 Mar 2012 11:43 PM PST

លំនៅឋានកើតហេតុ
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយ​ការណ៍​ថា បុរសម្នាក់បានដេកស្លាប់ក្នុងផ្ទះ​ដិត​ដាម​ដោយ​ឈាមជោកជាំដែលមានស្នាមកាប់​​ ត្រង់​បំពង់កជាច្រើនពូថៅ ហើយត្រូវបាន​កូន​របស់​ខ្លួនប្រទះឃើញកាលពីវេលាម៉ោង៣និង​៣០​នាទី​រសៀលថ្ងៃទី៦ មីនា នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល គឺក្រោយពីភរិយានិងកូនៗចុះចោល​បាន​ប្រហែលកន្លះខែប៉ុណ្ណោះ។

អាជ្ញា​ធរ​ខណ្ឌទួលគោក ​ឃាត់​រថយន្ត​ដឹក​ទំនិញ​​ឈប់​​អនាធិបតេយ្យ​​៤​គ្រឿង​

Posted: 06 Mar 2012 11:41 PM PST

រថយន្តដែលឃាត់ទុក
រាជធានីភ្នំពេញ ៖ ​រ​ថយន្ត​ដឹកទំនិញ​​ដែល​តែង​តែ​ឈប់​ចត​ដាក់​​ទំនិញ​​យ៉ាងអនាធិបតេយ្យ​​នៅលើ​ ដង​ផ្លូវ​លេខ​២៣១ សង្កាត់​ផ្សារ​ដើម​គ ដែល​ធ្វើ​​ឱ្យ​បាត់​បង់​សណ្តាប់ធ្នាប់​​ និង​បង្ក​ឱ្យ​មាន​ក​ារ​ក្តៅ​​ក្រហាយ​​ពីអ្នក​ដំណើរ​ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​​ ទួល​គោក ​ចុះទៅ​ឃាត់​ដក​ហូត​បាន​៤​គ្រឿង​បញ្ជូន​ទៅ​កាន់​​សាលា​ខណ្ឌ​​ទួល​គោក ។

អាជ្ញាខណ្ឌដូនពេញប្រារព្ធទិវាអន្តរ​ជាតិ​នារី៨មីនាខួបលើកទី១០១

Posted: 06 Mar 2012 11:40 PM PST

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៧ មីនា ២០១២ នៅសាលប្រជុំសាលាខណ្ឌដូនពេញ​បាន​រៀបចំ​ប្រារព្ធពិធីអបអរសាទរ​អន្តរ​ជាតិ​នារី ​៨ មីនា ២០១២ ខួបលើកទី១០១ ក្រោម​​ប្រធាន​បទ «អ្នក​ម្តាយដ៏ឆ្នើមរបស់ខ្ញុំ» ក្រោម​អធិបតី​ភាព​លោកសុខ សម្បត្តិ ជំនួយការ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និង​ជាអភិបាល​ខណ្ឌ​ដូន​ពេញ និងលោកស្រី លោក​ហែម អាន ប្រធានក្រុម​

​កូរ៉េ​ខាងជើង​បង្កើន​​​ចំនួន​​មីស៊ីល​ការពារ​​អាកាស​​គុណនឹង​20

Posted: 06 Mar 2012 11:40 PM PST

មីស៊ីល SA-5A
​ប្រភពមួយ​​​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​​​ឱ្យ​​ដឹង​​​កាលពីថ្ងៃទី​​​​៧ មីនា ថា ប្រទេស​កូរ៉េខាងជើង​​​អាច​​បង្កើន​​​ចំនួន​មីស៊ីល​​ដី-អាកាស​​មួយ​​​គុណ​នឹង​​​​​២០នា​​ទសវត្ស​​​ចុងក្រោយ​នេះ​។ មីស៊ីល​ដី-អាកាស​​ទាំង​នេះ​​​នាំ​ចូល​ពីអតីត​សហ​ភាព​​សូវៀត​​​បន្ទាប់​មក​ត្រូវបានកែ​លម្អ​​ជា​​មួយ​​បច្ចេក​​វិទ្យាផ្ទាល់​របស់​​ប្រទេស​នេះ ​ត្រូវ​បាន​ដាក់​ពង្រាយ​​​​ជា​​ពិសេស​​នៅទីក្រុង​​ព្យុង​យ៉ាង​​ និង​តំបន់​​ជុំវិញ​ក្នុង​​​​​គោល​បំណង​បាញ់​ទម្លាក់​​​បណ្តា​យន្ត​ហោះ​​​​​ប្រដេញ​​​​របស់កងទ័ព​​អាកាស​កូរ៉េ​ខាង​ត្បូង​​​ និងអាមេរិក​​ក្នុង​​ករណីមាន​សង្គ្រាម​។​

បង្កើត​ឯត​ទគ្គ​កម្ម​កប់​ទាំង​រស់​ស្លាប់​តាម​បំណង​នៅ​ស្រី​លង្កា

Posted: 06 Mar 2012 11:27 PM PST

បុរស​ជន​ជាតិ​ស្រី​លង្កា​
បុរស​ជន​ជាតិ​ស្រី​លង្កា​ម្នាក់​បាន​ស្លាប់​​ក្រោយ​ពី​ព្យាយាម​បង្កើត​ឯត​ទគ្គ​កម្ម​ពិភព​លោក​«កប់​ខ្លួន​ទាំងរស់​ក្នុង​ដី​រយៈ​ពេល​យូរ​​» ។ ប៉ូលិស​បង្ហើប​ឱ្យ​ដឹង​ថា លោក​ចាណាកា បាស្នា​យ៉ាកេ អាយុ​២៤​ឆ្នាំ បាន​កប់​ខ្លួន​​នៅ​ក្នុង​ដី កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​ ដោយ​ការ​កប់​នោះមាន​បន្ទះ​ក្តារ​ដាក់​បាំង​​​ដី​កប់​ពី​លើ​ការ​ពារ​កុំ​ឱ្យ​កម្ទេច​ដី​ធ្លាក់​លើ​ដែល​ហេតុ​ការណ៍​កើត​ឡើង​​​នៅ​ទី​ក្រុង​កាន់​ថាឡេ ឆ្ងាយ​ពី​ទី​ក្រុង​កូឡាំ​បូ ភាគ​ខាង​ជើង​ប្រហែល​២២០​គីឡូម៉ែត្រ ខណៈ​ពេល​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ក្នុង​ស្រុក​បញ្ជាក់​ថា ជម្រៅ​រណ្តៅ​ខាង​លើ​​ប្រហែល​៣​ម៉ែត្រ ។

គណៈ​កម្មការ​អូ​ឡាំ​ពិ​ក​អង់​គ្លេស​​ឱ្យ​ជៀស​វាង​ការ​ចាប់​ដៃ​ស្វា​គមន៍​គូ​ប្រកួត​

Posted: 06 Mar 2012 11:26 PM PST


គណៈកម្មការ​រៀប​ចំ​ការ​ប្រកួតកី​ឡា​​អូ​ឡាំ​ពិក​របស់​អង់គ្លេស​ (BOA) បាន​សង្កត់​ធ្ងន់​លើ​បញ្ហា​ជំងឺ​ឆ្លង​ ដែល​អាច​​កើត​ឡើង​ក្នុងឱកាស​​ប្រកួត​អូ​ឡាំ​ពិក​ក្រុង​ឡុង​នៅ​ឆ្នាំ​នេះ​ ដោយ​អង់​គ្លេស​ បាន​ណែ​នាំ​ដល់​កី​ឡា​ករ​របស់​ខ្លួន​ គួរ​ជៀស​វាង​ការ​ចាប់​ដៃ​ស្វា​គមន៍​គូប្រ​កួត​ ។ បើតាម​របាយ​ការណ៍​ «ហ្គា​ឌៀន​» របស់អង់​គ្លេស​ លោក​ អៀន​ ម៉េក​ឃ័រ​ឌី​ ប្រធាន​វេជ្ជ​បណ្ឌិតរបស់ BOA​ បាន​​ឱ្យ​ដឹង​ថា​​ អាការ​ឈឺ​ថ្កាត់​ គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា​ដែល​អ្នក​រៀប​ចំការ​ប្រកួត​ត្រូវ​ផ្តោត​ជា​សំខាន់​ និង​អាច​កើតឡើង​ក្នុង​ស្ថាន​ភាព​ប្រថុយ​ប្រថាន​នៅ​ក្នុង​ចំណោម​​កី​ឡា​ករ​អូ​ឡាំ​ពិក​ ។

កីឡាករអេស្ប៉ាញ​ Valverdeឈ្នះដំណាក់ទី៣ប្រណាំងកង់ Paris-Niceនៅបារាំង

Posted: 06 Mar 2012 11:23 PM PST

កីឡាករអេស្ប៉ាញ​ Valverde
កីឡាករ​ជើង​ខ្លាំង​​របស់​អេស្ប៉ាញ​Alejandro Valverde​​​​​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំណាក់​ទី​៣​ប្រណាំង​កង់​​កម្ម​វិធី​ Paris-Nice​​​​កាល​ពី​ថ្ងៃ​អង្គារ​ទី៦​​​​​​ខែមី​នា​​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​​​ទី​ក្រុង Lac de Vassivière​​​​​ប្រទេស​​បា​រាំង​។ Valverde​​​​​​​​​​​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​Movistar Team ​​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​​ផ្លូវ១៩៤​​​​​​​​​​​គីឡូ​ម៉ែត្រ​ ដោយ​ចេញ​ដំណើរ​​ពី​​​ទី​ក្រុង​Vierzon ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Lac de Vassivière ប្រទេស​​បា​រាំង។ ​​​គេ​បាន​​​បញ្ចប់​ដំណាក់​នេះ​ដោយ​ប្រើ​អស់​ថិរវេ​លា​​៤​ម៉ោង​៣៦នាទី​​​​និង​១៩​វិនា​ទី​

សមាជិកសភា​អេហ្ស៊ីប​ម្នាក់​បង្ខំឱ្យ​​លាលែង​ក្រោយ​វះកាត់​កែច្រមុះ

Posted: 06 Mar 2012 11:08 PM PST

សមាជិក​សភា​ដែលវះ​កាត់​​កែច្រមុះ
សមាជិកសភា​​អេហ្ស៊ីប​​ម្នាក់​​​នៃគណបក្ស​​​អ៊ិស្លាម​​​ AL NOUR ​ត្រូវ​បង្ខំ​​​ឱ្យលាលែង​​ចេញ​​​ពីតំណែង​​ ព្រោះ​តែ​រឿង​​និយាយ​កុហកលើ​ការ​វះ​កាត់​​កែច្រមុះរបស់លោក​ ។ ដោយមាន​​ការ​រុំ​របួសត្រង់​​ច្រមុះ​​សមាជិក​សភារូបនេះ​លោក​អាន​វ៉ារ ​ប៊ីល គីមី និយាយ​​កុហកថា របួសនោះ​​គឺ​ដោយ​សារ​មាន​ការវាយ​​ធ្វើ​បាបលោក ។ ពួកជនប្រដាប់​អាវុធ​បាន​វាយ​​​​​លោក​ប្លន់​​យកប្រាក់​១០០.០០០​លីហ្វ្រអេហ្ស៊ីប (ប្រមាណ​១២.៦០០អឺរ៉ូ)​ ពេលលោក​ស្ថិត​ក្នុង​​រថ​យន្ត ។​​​

ប្រកួត1ទល់1នៅសង្វៀនRAW ឃេនឈ្នះ R-Truthខណៈនាងអ៊ីវ​ឈ្នះនាង Alicia Fox

Posted: 06 Mar 2012 11:00 PM PST

ការប្រកួតរវាងឃេន(ពាក់​ស្រោ​មមុខ​)និងR-Truth-ខ្លួន​ទទេ​
ឃេន​បាន​ប្រើ​កំ​ពូល​​ស្នៀត​ពិ​ឃាត​​របស់​ខ្លួន​បំបាក់​ R-Truth​ឱ្យ​សន្លប់​រួច​សង្កត់​ឱ្យ​​​អាជ្ញា​កណ្តាល​រាប់​គ្រប់​៣​យក​ឈ្នះ​ការ​ប្រកួត​ជា​ស្ថា​ពរ​ខណៈ​នាង​អ៊ីវ​​​ប្រើ​ស្នៀត​ខ្ចី​កម្លាំង​គូ​ប្រកួត​សង្កត់​យក​ឈ្នះ​​​នាង Alicia Fox។ ព្រឹត្តិការ​ណ៍​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​កីឡា​កាស​ RAWស្ថិត​ក្នុង​ទី​ក្រុង​ Bostonរដ្ឋ​ Massachusetts​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អង្គារ​ ទី​៦ ​មីនា ​កន្លង​មក​នេះ​ ។​

ក្រុមកាំភ្លើង​​ធំ Arsenal ជ្រុះ​ចេញ​ពីការ​ប្រកួត​យូហ្វា​ឆេមពានលីក​ដោយសារ​ក្រុម Milan

Posted: 06 Mar 2012 10:57 PM PST

ក្រុមកាំភ្លើង​​ធំ Arsenal ជ្រុះ​ចេញ​ពីការ​ប្រកួត​យូហ្វា​ឆេមពានលីក​ដោយសារ​ក្រុម Milan
ទោះ​បី​​ជា​ក្រុម​កាំភ្លើង​ធំ Arsenal ទទួល​បាន​ជ័​​យ​ជម្នះ​​​​​ ៣-០ ក្នុងពហុកីឡដ្ឋាន​​ Emirate ​បែបណាក្តី ក៏មិន​អា​ចជួយ​​​​ឱ្យ​ក្រុម​របស់គេ​មាន​កៅ​អី១ ​សម្រាប់​វគ្គ​​៨​ក្រុម​ចុង​ក្រោយដែរ​នេះ​គឺដោយ​សារ​តែ​​គ្រាប់បាល់សរុប​ទាំងពីរ​​ជើង របស់ Arsenal ចាញ់ Milan ៤-៣ ។ នេះ​​គឺជា​ការ​បរាជ័យ​​យ៉ាង​អាម៉ាស់​​សម្រាប់​ក្រុម​កាំភ្លើងធំ Arsenal ក្រោម​ថ្វី​ជើង​របស់​ក្រុម Milan ។

ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់ ​រង​គ្រោះ​ដោយ​ការ​ជួញដូរ​​នឹងធ្វើ​មាតុ​ភូមិ​និវត្តន៍​​មក​កម្ពុជាវិញ ​ព្រឹក​​ថ្ងៃទី​៨ មីនា

Posted: 06 Mar 2012 10:54 PM PST

រាជរដ្ឋា​ភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ការ​បរទេស និង​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ និង​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ​បានធ្វើ​ការ​​ងារ​ជា​មួយ​អាជ្ញា​ធរ​ម៉ាឡេស៊ី ​ជួយ​សង្គ្រោះ​​ពល​រដ្ឋ​ខ្មែរ​ចំន​ួន​១១​នាក់ រង​​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​ឱ្យ​​វិល​ត្រឡប់​​មក​កាន់​កម្ពុជា​វិញ ។

ជនសង្ស័យ​​ឆក់​កាបូប​នារីជនជាតិ​រុស្សុី​​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​​វាយ​រហូត​សន្លប់​​ទើប​ប្រគល់​​ឱ្យ​សមត្ថ​កិច្ច​

Posted: 06 Mar 2012 10:53 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ជនជាតិ​រុ​ស្ស៊ី​២​នាក់​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ ប៉ុស្ដិ៍​រដ្ឋបាល​ផ្សារ​ដើម​គចោទ​ថា​ បានឆក់​កាបូប​ ​ខណៈ​ពេល​កំពុង​ដើរ​តាម​ផ្លូវ​លេខ​២៣០ ក្នុង​ក្រុម​១១ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៦ មីនា​។

​តំបន់​​ភាគខាង​កើត​​​លីប៊ី​​សំបូរ​​ប្រេង​ប្រកាស​ស្វ័យភាព​

Posted: 06 Mar 2012 10:51 PM PST

ទិដ្ឋភាព​​កិច្ច​ប្រជុំ​ប្រកាស​ស្វ័យភាព
​បណ្តាមេដឹកនាំ​​​នយោបាយ​​ និង​កុលសម្ព័ន្ធ​​​​នៅ​ភាគខាង​កើត​​លីប៊ី បានប្រកាស​​តំបន់ CYRENAICA ជា​តំបន់ស្វយ័ត​​​​ក្នុង​​ពិធី​​មួយ​ដែល​រៀបចំ​ធ្វើនៅទីក្រុង​បេនហ្គា​ហ្ស៊ី​ កាល​ពី​ថ្ងៃ​ទី​​​៦ មីនា ។​ មេដឹកនាំ​ទាំង​នេះ​​​ក៏ប្រកាស​ផងដែរ​​​បង្កើត​​​ក្រុមប្រឹក្សា​​មួយ ដើម្បី​​គ្រប់​គ្រង​​កិច្ច​ការ​​តំបន់​នេះ។ លោក​អាម៉េដ ​ហ្សុ៊យ​បា​​អៀរ ​​អាល់​សឺ​​​ នុស​​ស៊ី ត្រូវ​បាន​ជ្រើសតាំងជា​​​ប្រធានក្រុមប្រឹក្សា​​នោះ​ ក្នុង​ពិធី​មួយ​​ដែលចូលរួម​ដោយ​តំណាង​​ដល់​ទៅ​​​​៣.០០០​​នាក់​។​

គៀត សុវណ្ណា​ឡាង ត្រៀមចេញ​​អាល់​ប៊ុម​​ចម្រៀង​​ដំបូងរបស់​ខ្លួន​​​នៅ​រស្មី​ហង្ស​មាស​

Posted: 06 Mar 2012 10:43 PM PST

កញ្ញាគៀត សុវណ្ណាឡាង
រាជធានីភ្នំពេញ ៖ ​បន្ទាប់​​ពី​​លេច​ឮ​ព័ត៌​មាន​​ថា ​កញ្ញាគៀត សុវណ្ណាឡាង ប្តូរ​អាជីព​​ពី​តារា​សម្តែង​​ ទៅជា​តារា​ចម្រៀង​​រួច​មក ​បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​​មាន​ការ​​ងឿង​ឆ្ងល់​​​ថា តើ​​ស្រីតូច​ច្រឡឹង​​រូប​នេះ​​ចូល​ច្រៀង​នៅ​ក្នុង​ផលិត​​​កម្ម​​អ្វី​ ម៉េច​ក៏មិន​ឃើញ​ចេញ​អាល់​ប៊ុម​​បទ​ចម្រៀង​។ ​កន្លង​មក​បង​ប្រុស​​របស់​​សុវណ្ណា​ឡាង ធ្លាប់​បាន​​​បដិ​សេធ​​ម្តង​រួច​មក​ហើយអំពីការ​ប្តូរ​​អាជីព​របស់​ប្អូន​ស្រី​ ប៉ុន្តែ​​ប​ញ្ហា​នេះ​គ្រាន់​តែ​ជា​ការ​បិទ​បាំង​​ដំណើរ​រឿង​ប៉ុណ្ណោះ ​ដោយ​​លោក​គិត​ថា ​នៅពេល​ដែល​​​ណាឡាង ចេញ​បទ​ចម្រៀង​​លក់​នៅ​លើ​ទីផ្សារ​​អាច​នឹង​ធ្វើ​ឱ្យ​​មហា​ជន​​ភ្ញាក់​ផ្អើល​​​​តែ​ម្តង ប៉ុន្តែ​​នៅតែ​មិន​អាច​​​បិទ​បាំង​ជិត​ដដែល ។

ជាង​តបណ្តាញ​អគ្គិ​សនី​ត្រូវរថយន្ត​បុក​បាក់​ជើង​ឆ្វេង​ពីរ​កំណាត់​ និង​បែក​ក្បាល​​ដេរ​១០​ថ្នេរ

Posted: 06 Mar 2012 10:38 PM PST

ជនរងគ្រោះ
ខេត្តកំពង់ចាម ៖ យុវជន​ម្នាក់​រង​របួស​បាក់ជើង​ឆ្វេង​​ពីរ​កំណាត់ ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ត​បណ្ដាញ​ភ្លើង​ឱ្យ​ក្រុមហ៊ុន​មួយ​ហើយ​ត្រូវ​រថយន្ដ​ មួយ​គ្រឿង​​បុក​បណ្ដាល​ឱ្យ​រង​របួស កាលពី​វេលា​ម៉ោង​​៩​និង​១៥​នាទី​យប់ថ្ងៃ​ទី​៦ មីនា នៅ​តាម​ផ្លូវ​​ជាតិ​​លេខ​៦ ចំណុច​ភូមិ​ត្រ​ពាំង​ស្លា ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ។

គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​​ក្នុង​ម៉ោង​ និង​ភូមិ​តែមួយ​របួសធ្ងន់​​-ស្រាល​១៤​នាក់​

Posted: 06 Mar 2012 10:35 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុផ្សេងគ្នា
ក្រុងប៉ោយប៉ែត ៖ ​យ៉ាងហោចណាស់​មនុស្ស​១៤​នាក់​បាន​រង​របួសធ្ងន់-ស្រាល​ ក្នុង​នោះ​​មានជនបរទេស​ចំនួន​៣​នាក់ផង ​ខណៈ​​ជួប​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា​​ ក្នុង​ម៉ោង​តែ​មួយ​លើ​​ដង​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​​ខៃដន ​ឃុំ​កូប ស្រុក​អូរជ្រៅ ​​ដោយ​រថយន្ត​ធំ​មួយ​​​គ្រឿង​​ក្រឡាប់ និង​ ឡិច​ស៊ីស​​មួយ​គ្រឿង​ទៀត​​ធ្លាក់​ស្នាម​ភ្លោះ ។ ​ហេតុការណ៍ទាំង​២​ករណី​​ខាង​លើ​បាន​

រថយន្តតូយ៉ូតា​ TUNDRA បើក​បុក​ក្បាល​របាំង​ថ្ម​ក្រឡាប់​​ផ្ងារ​ជើង

Posted: 06 Mar 2012 10:33 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​តូយ៉ូតា TUNDRA ពណ៌​កណ្តុរ​ប្រមេះ មួយ​​គ្រឿង​ដែល​​​បើក​បរ​ដោយ​​បុរស​ម្នាក់​​ និង​រួម​ដំណើរ​​ដោយ​មិត្ត​ភក្តិ​​ម្នាក់​ទៀត​បាន​​​បោះ​​ពួយ​បុក​ក្បាល​ របាំង​​ថ្ម ចែក​ផ្លូវ​ក​ម្ពុជា​ក្រោម​ បណ្តាល​ឱ្យ​បាក់​មួយ​កំណាត់​​​ ហើយ​រថយន្ត​បាន​ក្រឡាប់​​ផ្ងារ​ជើង​នៅ​កណ្តាល​​​ថ្នល់​​​ជា​ច្រើន​​ម៉ោង តែ​មិន​បង្ក​ឱ្យ​មនុស្ស​រង​របួស​ឡើយ ។ គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើត​ឡើង​​

កងទ័ពវៀតណាម​ភូមិ​ភាគ​៩ ជួប​ពិភាក្សា​​ជា​មួយ​កង​ទ័ព​កម្ពុជា​ភូមិ​ភាគ​៥

Posted: 06 Mar 2012 10:31 PM PST

ទិដ្ឋភាពក្នុងជំនួប
ខេត្តបាត់ដំបង ៖ ប្រតិភូ​កង​ទ័ព​វៀតណាម​ភូមិ​ភាគទី​៩ ​ចំនួន​១២​នាក់ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ទោ ង្វៀង ហ្វឿងណាម មេបញ្ជា​ការ​កងទ័ព​ភូមិ​ភាគទី​៩ ​អញ្ជើញចូល​​ជួប​ពិភាក្សា​​ការងារ​សួរសុខទុក្ខ​​ដល់មន្ត្រី​យោធា​​ភូមិ​ភាគ​ ទី​៥ កម្ពុជា​ក្នុង​បញ្ជា​ការ​ដ្ឋាន​​ក្រុង​បាត់​ដំបង​កាលពី​វេលា​ម៉ោង​​៣​រសៀល​​ ថ្ងៃទី​៦ មីនា ២០១២ ។

រថយន្តសាំង​យ៉ុង​​១២​កៅអី​បុក​វីវ៉ា​ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​.ក​ស្លាប់​​នៅ​កន្លែង​

Posted: 06 Mar 2012 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អា​ណោ​ច​អាធ័ម ខណៈ​ពេល​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាន​ប្រមាណ​២០ម៉ែត្រ ស្រាប់តែ​មាន​រថយន្ដ​សាំងយ៉ុង​ប្រភេទទួ​រី​ស​១២​កៅអី​​មួយ​គ្រឿង​បើក​វ៉ា​ រថយន្ដ​មួយ​គ្រឿង​ទៀត​ជ្រុល​ទៅ​បុក​​ចំពី​មុខ​ពេញទំហឹង​ បណ្តាលឱ្យ​​​បោក​ក្បាល​ទៅ​នឹង​កញ្ចក់​រថយន្ដ​រួច​ហោះ​ផ្លោង​រំលង​រថយន្ដ​​ ធ្លាក់​បាក់​ក​ស្លាប់​នៅ​នឹង​កន្លែង​ កាលពី​វេលា​ម៉ោង​១០​និង​៥០

ប្តីបារាំង​ការ​ពារ​ប្រពន្ធ​ចាក់ប្តីខ្មែរ​ពីរ​កាំបិត​របួសធ្ងន់​ ដោយ​សារ​តែជម្លោះ​​ទា​រ​លុយ

Posted: 06 Mar 2012 10:28 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះ​អាងថា ជាអតីតប្តីដើមត្រូវបុរសជនជាតិបារាំង​ជា​ប្តី​ក្រោយបានយកកាំបិតចាក់ បណ្តាលឲ្យ​របួស​ធ្ងន់ កាលពីវេលាមោ៉ង១៩និង២០នាទីថ្ងៃ​ទី៦ មីនា ២០១២ នៅផ្ទះលេខ១២៩អឺ៣ ផ្លូវ​លេខ​​១៤៤ ភូមិ១៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ​​ដូន​ពេញ ខណៈដែលបុរសជាអតីតប្តីដើម​បាត់​ប្រពន្ធអស់រយៈ​ពេល​ច្រើន​ថ្ងៃ​ ទើប​តែ​មក​ពើប​ប្រទះ​រស់​

​ម្តាយ​​លី អ៊ី​​​វ៉ាធីណា សុំ​ពេល​​ស្វែង​​យល់​ចិត្ត​អនាគត​​កូន​ប្រសា​

Posted: 06 Mar 2012 10:27 PM PST

​តារាចម្រៀង​​​លី អ៊ី​​​វ៉ាធីណា
រាជធានីភ្នំពេញ ៖ ​កញ្ញា លី អ៊ី​​វ៉ា​ធី​ណា ​បាន​​ប្រកាសបើកចំហ​ជា​សាធារណៈ​​ថា ខ្លួន​មាន​ម្ចាស់​បេះដូងហើយ​ ដែល​គ្រោង​នឹង​រៀប​ការ​នៅ​ពីរ​ឆ្នាំ​ខាង​មុខ​​ ។ ​​​បុរស​​ម្នាក់​នោះ​​នាង​ប្រាប់​ឱ្យ​ដឹង​ថា ជា​កូន​ចៅ​ចិន ហើយ​ធ្លាប់​​បាន​ទៅ​​លេង​នៅ​ប្រទេស​ចិន​ជា​មួយ​គ្នា​ថែម​ទៀត​ផង ។ នាង​​ និង​​បុរស​ម្នាក់​នោះ​ស្គាល់​គ្នា​​អស់​រយៈ​​ពេល​៥​ឆ្នាំ​មក​ហើយ ហើយ​​ក៏​សម​ល្មម​​អាច​ឈាន​ទៅ​រៀបចំ​​ពិធី​រៀប​អាពាហ៍​​ពិពាហ៍​ដែរ​ ។

ចេញ​​ពី​បារបារាំង​​ស្រវឹង​ជិះ​ម៉ូតូ​​​ចាប់​​​ហ្វ្រាំង​​ដួល​​​ម្នាក់​ឯងរយះខ្នងជើងហូរឈាម​ដូចអារ.កមាន់​

Posted: 06 Mar 2012 10:25 PM PST

បុរសរងគ្រោះ
រាជធានី​ភ្នំពេញ ៖ យុវជនម្នាក់​​​ដែល​គេអះអាង​ថា ស្រវឹង​ដល់​ថ្នាក់​ទន់ខ្លួន ​​​ខណៈ​​ជិះ​ម៉ូតូ​ឃ្លីក​ ពណ៌​​ខ្មៅ​​​​លាយ​ឈាម​ជ្រូក​​ ​បាន​​វាក់ជា​មួយ​កង់​​បណ្ដាល​ឱ្យ​ដួល​បែក​ខ្នងជើង​ហូរ​ឈាម​ដូច​គេ​អា​រ.ក​ មាន់​ដេរ​អស់​ចំនួន​៧​ថ្នេរ ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​ ៧ មីនា តាម​មហាវិថី​កម្ពុជា​ក្រោម ខាង​លិច​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ប្រមាណ​​​៣០​ម៉ែត្រ ស្ថិត​

ស្រវឹង​ធ្លាក់​ភ្នែក​ជិះម៉ូ​តូ​ទៅ​បុក​គូទរថយន្ត​ឈប់​ភ្លើង​ស្តុប​ដួល​ដេក​លែង​ចង់​ងើប

Posted: 06 Mar 2012 10:23 PM PST

រាជធានីភ្នំពេញ​ ៖​ យុ​វ​ជន​ម្នាក់​ដែល​ស្រវឹង​ធ្នាក់​ភ្នែ​ក​ បាន​ជិះ​ម៉ូតូទៅ​បុក​គូទ​រថយន្ត​ទួ​រីស​មួយ​គ្រឿង​ដែល​ឈប់​នៅ​​ភ្លើង​ស្តុប​ បណ្តាល​ឱ្យ​ដួល​​ដេក​ស្តូក​ស្តឹង​តែ​ម្នាក់​ឯង​នៅ​កណ្តាល​ផ្លូវ​ ហើយ​អ្នក​រត់​ម៉ូតូ​ឌុប​ឃើញ​ក៏​ទៅ​ជួយ​លើ​កយក​ទៅ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ ​​​​ទ្រោប​លើ​ប្រអប់​ភ្លើង​ស្តុប​​​​ដាំ​ដូង​ក្បាល​ចុះ​ក្រោម​បះ​គូទ​ឡើង​លើ ​ ។ ​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​

រថយន្ត​ដឹក​កុង​តឺ​ន័រ​ក្រុម​ហ៊ុន​តេង​ឡាយបុក​រថយន្ត​កាម​រី​ខ្ទេច​​មុខ​

Posted: 06 Mar 2012 10:20 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​ រថយន្ត​ដឹ​ក​កុង​តឺ​ន័រ​របស់​ក្រុម​ហ៊ុន​តេង​ឡាយ១គ្រឿង​ ពេល​​បើក​ឆ្លង​ផ្លូវ​បាន​បុក​ជា​មួយ​រថយន្ត​​​​កាមរី​ស៊េរី​ឆ្នាំ​៨៥​មួយ​ គ្រឿង​​ទៀត​ ដែល​បើកបរ​ដោយ​មន្ត្រី​យោធា​​មួយ​រូប​បណ្តាល​ឱ្យ​រថយន្ត​កាម​រី​នោះ​ក្រពឹត​ ខ្ទេច​មុខ​បែក​កញ្ចក់​មុខ​អស់​ ប៉ុន្តែ​មន្ត្រី​យោ​ធា​នោះ​អត់​មាន​រង​របួស​​ឡើយ ឯ​រថយន្ត​បង្ក​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

លោក​នៅ ស៊ីនឿន រំភើប​ពេល​ត្រូវអ្នក​គាំទ្រ​​ចាប់​ឱប​ថើប

Posted: 06 Mar 2012 10:12 PM PST

​តារា​ចម្រៀង​ នៅ ស៊ីនឿន
រាជធានីភ្នំពេញ ៖ លោក​នៅ ស៊ី​នឿន ​តារា​ចម្រៀង​ថ្មី​ប្រចាំ​ផលិត​កម្ម​រស្មី​ហង្ស​មាស​​ពេល​នេះ​​កំពុង​ទទួល​បាន​ការ​គាំទ្រ​​​​ច្រើនគួរសម​​ពី​ទស្សនិក​ជន​ ។ ​ជាក់ស្តែង​កាល​ពី​​ថ្ងៃទី​​១៤ កុម្ភៈ ​នៅ​ពេល​ឡើង​​ច្រៀង​លើ​ឆាក​ប្រគំ​តន្ត្រី​ក្នុង​​កម្ម​វិធី Best of the Bset របស់​ផលិត​កម្ម​រស្មី​ហង្ស​​មាស ​លោកត្រូវ​បាន​អ្នក​គាំទ្រ​​ ជា​ពិសេស​​គឺនារីៗ​​ចាប់​​ឱប​ថើប​យ៉ាងពេញ​ទំហឹង​តែម្តង ។

សាន ផានិត ​នៅ​តែ​អាល័យកែវ នីសា ពេល​នាង​កំពុង​ផ្អែមល្ហែមនឹងគូស្នេហ៍​ថ្មី​

Posted: 06 Mar 2012 10:03 PM PST

លោក​សាន ផានិត
រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​​​វិល​មក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​​នៅ​ផលិត​​កម្ម KH ​បាន​​មួយ​រយៈ​​គេឃើញ​លោក​សាន ផានិត ​ហាក់​បី​ដូច​ជា​នៅ​តែ​ស្រងូត​​ស្រងាត់​ដូច​ជា​​ពេល​ដែល​​លោក​​ទើប​បែក​បាក់​ស្នេហា​ថ្មី​ៗ​ជា​មួយកញ្ញា​ ​កែវ នីសា ​ដែរ។ ​មិត្តរបស់​លោក​សាន ផានិត បាន​​និយាយ​​​ថា ​លោក​នៅតែ​ស្រឡាញ់​​កែវ នីសា ​ដដែល ទោះ​បី​ជា​ដឹងថា នាង​មាន​អ្នក​ថ្មី​ហើយ​ក៏​ដោយ ​គឺ​លោក​នៅតែ​​មិន​ដាច់​ចិត្ត​​ នៅ​តែ​រលឹក​នាង​ដដែល ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!