Koh Santipheap Daily

Koh Santipheap Daily


មកចូលរួមពិធីមង្គលការក្មួយ​ដេក​ស្លាប់​ក្នុង​អង្រឹង

Posted: 03 Mar 2012 11:07 PM PST

សពជនរងគ្រោះ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវ​បាន​គេប្រទះឃើញដេកស្លាប់នៅក្នុង​អង្រឹងដែល​​ ចងលើរថយន្តដឹករោងការ កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ មីនា ២០១២ នៅភូមិ​ឃីឡិ ​ឃុំបន្ទាយនាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។

អ្នកបោះឆ្នោតជាង៩,២លាននាក់នឹង​ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់​ដែល​មាន​បេក្ខ​ជន​១១.៤៥៩រូប មកពី​​១១​គណ​បក្ស​

Posted: 03 Mar 2012 11:04 PM PST

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១​និង​១៥នាទីថ្ងៃទី​៤ មីនា នេះ គ.ជ.ប ​បាន​ចេញ​ផ្សាយ​​លទ្ធ​​ផល​ផ្លូវការស្តីបញ្ជីឈ្មោះគណបក្ស​ដែល​​ចុះ​ ឈ្មោះសម្រាប់ចូលរួម​ប្រកួត​ប្រជែង​​ក្នុង​​ការ​​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សាឃុំ/​សង្កាត់​អាណតិ្តទី៣។

ជិះម៉ូតូចេញពីក្លឹបកម្សាន្តបុកខឿន​បង្កាន់ដៃស្ពានគីហ្ស៊ូណា ស្លាប់៣នាក់

Posted: 03 Mar 2012 11:04 PM PST

ខេត្តកំពង់ចាម ៖ យុវជន៣​នាក់​បាន​ស្លាប់​ជាបន្តបន្ទាប់ ក្រោយពីជិះ​ម៉ូតូម៉ាក​ឃ្លីក​ពណ៌​ខ្មៅ១គ្រឿង​ចេញ​ពីក្លឹបកម្សាន្តមួយបើក​​ យ៉ាង​លឿន​បាន​ជ្រុល​ទៅ​បុក​​ខឿនបង្កាន់ដៃស្ពាន​គីហ្ស៊ូណា​ត្រើយ​​ខាងកើត កាលពីវេលា​ម៉ោង​១​និង៣០នាទីរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៣​ មីនា ២០១២ ស្ថិត​ក្នុងឃុំ​ទន្លេបិទ ស្រុកត្បូងឃ្មុំ។

ម៉ូតូ​គុប​​​បើក​មិន​គោរព​ភ្លើង​ស្តុប​បុក​ម៉ូតូ​ឃ្លីក​

Posted: 03 Mar 2012 11:04 PM PST

រាជធានីភ្នំពេញ ៖ ម៉ូតូ​​គុប​​ ពណ៌​ស្លែ​​​មួយ​គ្រឿង​​​​ជិះគ្នា​​២នាក់​ ​​បើក​យ៉ាង​​​​លឿន​​​​មិនគោរព​​​ភ្លើង​​​​ស្តុប​​​ទៅ​បុក​​​ម៉ូតូ​​​ឃ្លីក​​ ពណ៌​ខ្មៅ​​ជិះម្នាក់​ឯង​​​​ចំពី​មុខ​​​ពេញ​ទំហឹង​​​ បណ្តាល​ឱ្យ​​​​​ម៉ូតូ​​ទាំង​២គ្រឿង​​​ខូច​ខាត​​រៀងៗ​​​ខ្លួន​ តែមិន​​បណ្តាល​​ឱ្យ​មាន​​មនុស្ស​រង​របួសទេ​ ។ ហេតុការណ៍​​​​នេះ​​បាន​កើត​ឡើង​​​​​​កាល​ពី​​​​វេលា​​​ម៉ោង​​២រំលង​​​​ អធ្រាត្រ​​​​​​​​ឈាន​ចូល​ថ្ងៃទី​​៣ មីនា ​​ត្រង់​ចំណុច​​ស្តុប​លូ​៣ តាម​បណ្តោយ​ផ្លូវ​​​

រថយន្ត CRV ​បុក​​ម៉ូតូ ViVA ហើយកិន​ចូល​ក្រោម​​រថយន្ត​សំណាង​ល្អ​​ម្ចាស់​មិន​មាន​រង​របួស​

Posted: 03 Mar 2012 10:58 PM PST

នៅកន្លែងកើតហេតុ
រា​ជធានីភ្នំពេញ ៖ រថយន្ត​​CRV ​ពណ៌​​​ទឹក​ប្រាក់​​​​មួ​យគ្រឿង​​​​​​​បើក​បរ​ដោយ​​​បុរសម្នាក់​​​​បាន​​ បោះពួយយ៉ាងលឿន​​ទៅ​បុក​​ម៉ូតូ​​​​​វីវ៉ា​ ពណ៌​​​ខ្មៅ​មួ​យ​គ្រឿង​​​​​​​ហើយ​​ព្យាយាម​​​បើក​​រត់​​ក៏​កិន​​ម៉ូតូ​​ដួល ​ក្រោម​​​រថយន្ត​ទៅ​មុខលែង​​រួច​​តែ​​ម្តង។ ​ហេតុ​ការណ៍​​​នេះ​​បាន​​កើត​ឡើង​កាលពី​​​វេលា​​ម៉ោង​​​​​​៩​​​​និង​៣០នាទី​ ​យប់​​ថ្ងៃទី​​២ មីនា តាម​បណ្តោយផ្លូវ​​​២០០៤ កែង​ផ្លូវ​លេខ៣៧១​​ ស្ថិត​ក្នុង​​​សង្កាត់​​​ទឹក​​ថ្លា​​ ខណ្ឌ​

ដាក់បម្រាម​ការ​ប្រគំ​តន្ត្រី​​​​តារាចម្រៀង​អាមេ​រិក

Posted: 03 Mar 2012 10:57 PM PST

តារាចម្រៀងអាមេរិក​ដែលមាន​ស្នាម​សាក់​លើ​ខ្លួន​
តាម​ប្រភព​​ពី BBC កាល​ពីថ្ងៃទី២៩ ​កុម្ភៈ​​ផ្សាយ​​ឱ្យ​ដឹងថា ​​ម៉ាឡេស៊ី​បានលុបចោល​​​ការ​ប្រគំ​តន្ត្រី​​របស់ស្ត្រី​​តារាចម្រៀង​​អេរីហ្គា បាឌូ​​​​ ​មកពី​​​​សហរ​ដ្ឋ​អាមេ​រិក បន្ទាប់​ពី​កាសែត «​ដឹ​ ស្តារ៍» ​ផ្សាយ​ឱ្យ​ដឹងថា ​​តារាចម្រៀង​​រូបនេះ មាន​ស្នាម​សាក់​ពាក្យ​ថា «អាលឡា» ​ចាត់​ទុកថា ​ជា​ការ​ជាន់ឈ្លី​លើ​សាសនា​អ៊ិស្លាម ។ គួរ​បញ្ជាក់​​​ថា កាលពី​ឆ្នាំ២០០៩ នាងប៊ី​យ៉ុនសេ តារា​ចម្រៀង​​​​ដ៏ល្បី​ឈ្មោះ​​ជនជាតិ​អាមេ​រិក

ភិក្ខុ​មួយ​រូប​​ធ្វើ​អត្ត​ឃាត​​ដោយ​ចង.ក​នៅ​ក្នុង​​កុដិ

Posted: 03 Mar 2012 10:56 PM PST

សពភិក្ខុមួយអង្គ
រាជធានីភ្នំពេញ ៖ ​ភិក្ខ​មួយ​រូបដែល​ទើប​​​តែ​សាង​ផ្នួស​បានរយៈពេល​១៣​​ខែ​ប៉ុណ្ណោះ ​​​ពេល​​នេះ​​មានវិបត្តិ​​​​ចាក់ស្រេះ​​​​ នៅ​ក្នុង​​ប្រាណ​​បាន​គិត​ខ្លី​​ សម្រេច​ព្រះទ័យ​​​​​​​​​​​​ធ្វើអត្តឃាត​​​ចង.កបញ្ចប់​ជីវិត ​​ខ្លួនឯង​​​​ បង្កឱ្យមានការ​ភ្ញាក់​ផ្អើល​​ទាំង​​យប់។ ​ហេតុកា​រណ៍​នោះ​បាន​កើត​ឡើង​​​​ កាល​ពី​វេលាម៉ោង​៨ ​និង​២០នាទី​​​យប់​ថ្ងៃទី៣ មីនា ​២០១២ នៅ​ក្នុង​កុដិ​វត្ត​​​ព្រែកជ្រៃ ស្ថិត​ក្នុងភូមិ​បាគូ សង្កាត់ដង្កោ ​​ ខណ្ឌ​

សេះ​ចេះ​បោស​សម្អាត​​ក្រោលរបស់​វា​

Posted: 03 Mar 2012 10:55 PM PST

សេះ​ចេះ​បោស​សម្អាត​​ក្រោលរបស់​វា​
សារ​ព័ត៌មាន​បរ​ទេស​​ផ្សាយថា «​ឡេម​រ៉េ»​ជា​សេះ​ដ៏​​សែន​ចេះ បាន​​ពាំ​អំបោស​​​ជួយសម្អាត​​​អនា​ម័យ​ដល់ទាហាន​​ទ័ពសេះ ក្នុងទីក្រុង​​​ឡុង ​ប្រទេស​អង់គ្លេស ដែល​រូបភាព​​ខាង​លើ ​បាន​បង្ហាញ​​នៅលើ​​ប្រព័ន្ធអ៊ី​នធើរ​ណេត ។ ប្រភព​​​ព័ត៌​មាន​​បញ្ជាក់​ថា ​សេះ​ទ័ព «​ឡេម​រ៉េ» ​​មាន​អាយុ​៦​ឆ្នាំ បាន​ទួល​ការ​​កោតសរសើរ​​​ពីសំណាក់​​​​​ក្រុម​ទ័ព​សេះ​ថា ក្រៅពី​ព្យាយាម​បោសសម្អាត​​​នៅ​ក្រោល​​​របស់​វា

គូសង្សារ​​​១​គូ​ថ្មី​ទៀត​ត្រូវ​ក្រុម​ចោរ​​វាយ​សម្លាប់​ប្លន់​​យក​គ្រឿង​អលង្ការ​​ ខណៈ​ដែល​​​ពួកគេ​​កំពុង​អង្គុយ​​កៀក​កើយ​គ្នា​

Posted: 03 Mar 2012 10:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​យុវជន​ម្នាក់​​បានស្លាប់​​បាត់​បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​ ឯ​នាង​ជា​​សង្សារ​​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​​ក្នុង​ខណៈ​​ពេល​ដែល​ពួក​គេ​ ទាំងពីរ​នាក់​ នាំគ្នា​​ទៅ​អង្គុយ​​សា​សង​កៀក​កើយ​គ្នា​​នៅ​​ទី​ងងឹត​​ពេល​យប់​​ ហើយ​ជួប​នឹង​ក្រុម​ចោរ​​ប្លន់​ប្រើ​​ដំបង​វាយ​ប្លន់​យក​គ្រឿង​​អលង្ការ និង​ទូរស័ព្ទ​​ដៃ​ដែល​នៅជាប់​ខ្លួន​នាង​ជា​សង្សារ​​ បន្ទាប់​មក​ក្រុម​ចោរ​បាន​នាំគ្នា​​គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ។

ស្ពាន​ឈើ​​បេង​ដ៏ចំណាស់​​និងវែងបំផុត​លើ​លោក​

Posted: 03 Mar 2012 10:53 PM PST

ព្រះសង្ឃ​​ភូមា​​មួយអង្គ​​​កំពុង​និមន្ត​​ឆ្លង​ស្ពាន​​​ «អ៊ូបេង» ស្ពាន​ឈើ​​បេង​ដ៏ចំណាស់​​និងវែងបំផុត​លើ​លោក​
ព្រះសង្ឃ​​ភូមា​​មួយអង្គ​​ កំពុង​និមន្ត​​ឆ្លង​ស្ពាន​​​ «អ៊ូបេង» ឬ​ស្ពាន​ឈើ​បេងដ៏​​ល្បីឈ្មោះ​​ត​ភ្ជាប់​​​រវាង​ក្រុង​​​អម​រ៉ាពូរ៉ា និង​កោះ​តិះតេយ៉ាង ឆ្លង​កាត់​​​បឹង​​តុង​ថាម៉ាន់ ​មានប្រវែង​១.៤៥០​ម៉ែត្រ ។​​ ចាត់ទុក​ថា ជា​ស្ពាន​ឈើ​បេង​ដ៏​ចំណាស់​​ និងវែង​បំផុត​នៅលើពិភពលោក​ រួមទាំង​​​ជាផ្នែក​មួយ​​ក្នុង​ការ​ទាក់ទាញ​​​ភ្ញៀវ​ទេសចរមក​ដើរកម្សាន្ត​​​យ៉ាង​ច្រើន​ផងដែរ ៕

​មេដឹកនាំ​​បក្សកុម្មុយនីស្ត​​​​ឥណ្ឌា​​ស្លាប់​ក្នុង​​​ជន្មាយុ​106ឆ្នាំ​

Posted: 03 Mar 2012 10:51 PM PST

​មេដឹកនាំ​​​​ម៉ាក្ស​ស៊ីស្ត​​ឥណ្ឌា​​​ លោកប្រា​ចា​ម៉ូ​ហាន់ ចាម៉ាទីយ៉ា ​ជាស្ថាប​និក​​​មួយរូប​នៃ​ចលនា​​​កុម្មុយនីស្ត​​នៅទ្រី​ពូ​រ៉ា ​​ភាគ​ឱឦសាន​ឥណ្ឌា​​​​បាន​​ទទួល​មរណភាព​​ ហើយ​ក្នុង​​ជន្មាយុ​​​១០៦​ឆ្នាំ ​ក្នុង​ទីក្រុង​​​អាហ្គា​​តាឡា ។ ​នេះជា​ការ​ប្រកាស​កាលពី​ថ្ងៃទី​​​​៣ មីនា របស់​​​​​គ្រួសារ​​លោក​។​ លោក​ចាម៉ាទីយ៉ា ​បានទទួលមរណភាព​​កាល​ពី​យប់​ថ្ងៃទី​​២ មីនា ​នៅ​ផ្ទះរបស់​លោក​ឯទី​ក្រុង​ម៉ាណូ​​ភាគខាងត្បូង​​​ទ្រីពូរ៉ា ​ដោយ​សារ​​​ជរា​ពាធិ ។

ខឹង​លេង​បៀ​ចាញ់​2.000​រៀល​វាយ​យុវ​សិស្ស​ម្នាក់​រហូត​សន្លប់​

Posted: 03 Mar 2012 10:40 PM PST

​គ្រោះថ្នាក់​​​ចរាចរណ៍​មួយ​នៅ​ហ្គីណេ​ស្លាប់50​នាក់​

Posted: 03 Mar 2012 09:58 PM PST

​ទិដ្ឋភាព​​​តាមផ្លូវ​ថ្នល់​មួយរបស់ហ្គីណេ​
យោងតាម​​​​សេចក្តី​ប្រកាស​មួយ​​របស់​រដ្ឋ​​មន្ត្រី​រដ្ឋ​បាល​​​​ដែនដី​​ (ក្រសួង​​មហាផ្ទៃ) ​ហ្គីណេ ​ចេញ​ផ្សាយ​​នៅទីក្រុង​​​កូណា​គ្រី ថា មនុស្ស​​​ដល់​ទៅ​​​៥០​នាក់​ស្លាប់ និង​​​​២៧​នាក់​ត្រូវ​របួស​​ក្នុងគ្រោះ​ថ្នាក់​​ចរាចរណ៍​​​មួយកាលពីថ្ងៃទី​​​​៣ មីនា នៅ​ជិត​​​ម៉ូរី​បា​ឌូ ​​ជាមូលដ្ឋាន​​មួយស្ថិត​នៅ​​​ចុងបូព៌ា​​​​ហ្គីណេ​។​ ក្នុងសេចក្តីប្រកាស​រដ្ឋ​​មន្ត្រី​​រូប​នេះ​​​​​លោក​អាល់​​​ហាស់​​សាន កុងដេ​ ថ្លែង​ថា​ ​​រថ​យន្ត​កាំ​មីញ៉ុង​​​​​មួយគ្រឿង​​ដែលប្រើ​​​ដឹក​ទំនិញ​​​​​ផង និង​​ដឹក​មនុស្ស​​​​ផង​គឺជា​​​ប្រភពនៃ​​គ្រោះថ្នាក់​ដ៏​​​សែន​ទារុណ​​​​ និងគួរ​ឱ្យសោកស្តាយ​​​នោះ ដែល​គ្រួសារ​ជា​ច្រើន​​នៅ​ក្នុង​​​​តំបន់​​​​​រង​​នូវ​​ទុក្ខសោក​​​។

ជិះ​​ម៉ូតូ​​ចេញពី​​​កន្លែង​ធ្វើ​ការ​ត្រូវ​ម៉ូតូ​ FTR បុក​​ពី​ក្រោយ​​ដួល​សន្លប់​​សង​ចំនួន​៣៨០​​ដុល្លារ​

Posted: 03 Mar 2012 07:51 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែងធ្វើ​ការ​​ត្រូវ​ម៉ូតូ FTR បុក​ពីក្រោយ បណ្ដាល​ឱ្យ​សន្លប់​ស្ដូកស្ដឹង កាលពី​វេលា​​ម៉ោង​១​និង​៤០​នាទី​រសៀលថ្ងៃ​ទី​២ មីនា នៅ​មុខ​ក្រុមប្រឹក្សាធម្មនុញ្ញ តាមបណ្តោយ​វិថី​ព្រះ​នរោត្ដម ស្ថិត​ក្នុង​ភូមិ​១៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

​ចិន ៖ ផ្ទុះ​​ក្នុង​នាវា​កាហ្គោ​មួយស្លាប់​4នាក់ ​​របួស​12នាក់​

Posted: 03 Mar 2012 07:48 PM PST

​ក្នុងសេចក្តី​​ប្រកាស​ព័ត៌មានមួយ​​​​​ការ​ដ្ឋាននាវា​​​​រាយការណ៍​​​កាលពីថ្ងៃទី​​​​​៣ មីនា ថា​ កម្មករ​​​​​​៤នាក់​បាន​ត្រូវ​​ស្លាប់ ហើយ​​​​​​១២នាក់ទៀត​ត្រូវ​របួស​កាលពីយប់​ថ្ងៃទី​​​២ មីនា ដោយ​សារ​​​ការផ្ទុះ​ខ្ទះ​​​យក​ចំហាយ​របស់​នាវា​​កាហ្គោ​​មួយ​គ្រឿង ​​ក្នុងទីក្រុង​ណាន​​ជិញ ​​ភាគខាង​កើ​តប្រទេស​ចិន​។​ ការផ្ទុះនេះ​​កើតមាននាវេលាម៉ោង​​​២៣​ក្នុង​​នាវា​កាហ្គោ​នេះ​​​​ ខណៈ​ដែលការដ្ឋាននាវា​​​ហ្ស៊ី​​ជីន​សាន ​នៃក្រុមហ៊ុន NANJING TANKER CORP ត្រៀម​​​ប្រគល់​នាវា​​​​នេះ​ដល់​ក្រុមហ៊ុន​​​​ដើម CHINA CHANGJIANG NATIONAL SPHPPING CORP ក្រោយ​ពី​​ជួសជុល​​រួច​ហើយ​។​

បុរសម្នាក់​​ជិះ​ម៉ូតូ​​ចេញពី​ធ្វើ​ការ​បុក​​ជា​មួយ​​រ៉ឺម៉ក​ដែល​កំពុង​​បើក ​បណ្តើរ​​ស្រែក​ច្រៀង​​​បណ្តើរ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​សន្លប់​

Posted: 03 Mar 2012 07:48 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​សន្លប់​ស្ដូក​ស្ដឹងលើ​ដង​ផ្លូវ​ ពេល​​​​​​​​​​​​​​​​​​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​​​​ដែល​បើក​ បណ្ដើរ​ស្រែកច្រៀង​តាម​ផ្លូវបណ្តើរ​ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​នៅ​មុខ​ទូរ​គម​នា​គម​កម្ពុជា ត្រង់​ចំណុច​មហាវិថី​ព្រះ​មុនី​វង្ស​កែង​​ផ្លូវ​លេខ​៩៦ ក្នុង​សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​​៣ មីនា ។

អតីត​មេ​បញ្ជា​ការ​កង​ពល​ថ្មើរ​​ជើង​លេខ​២ នៃ​កង​រក្សា​ព្រះ​អង្គ​​របស់​ថៃ ដឹក​នាំ​គណៈ​ប្រតិភូ​​ចំនួន​១០​នាក់ ​​ទស្សនា​​ក្រុង​ប៉ោយ​ប៉ែត ​​

Posted: 03 Mar 2012 07:46 PM PST

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រទេស​កម្ពុជា​និងថៃ បានបញ្ចប់ទំនាស់នៅតាម​បន្ទាត់​ព្រំ​ដែន​ក្រោមគោលនយោបាយ​ដ៏ឈ្លាសវ៉ៃ​របស់​ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន គេ​សង្កេត​ឃើញថា ប្រជាពលរដ្ឋនៃ​ប្រទេសទាំង​ពីរ​​តែង​មានប្រាស្រ័យ​ទាក់ទងគ្នាបានល្អ​ប្រសើរ​ ឡើងវិញយ៉ាងឆាប់រហ័សគួរឲ្យ​កត់​សម្គាល់ ។

ទណ្ឌិត​ម្នាក់​​​បាន​​ស្លាប់​​​បាត់​បង់ជីវិត​​​ពេល​បញ្ជូន​​​មក​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​​​

Posted: 03 Mar 2012 07:36 PM PST

ខេត្ត​បន្ទាយមាន​ជ័យ​ ៖ ទណ្ឌិត​​ម្នាក់​ដែល​​ជាប់​ទោស​ក្នុង​ពន្ធនាគារ​​​ខេត្ត​​​រយៈ​ពេល​​៦​​​ ឆ្នាំ​ បាន​ស្លាប់​បាត់​បង់​ជីវិត​​ក្នុង​ចន្លោះ​​​ម៉ោង​១២​​និង​១០​នាទី​​​​ដល់​ ម៉ោង​​​​១២​និង​​២០​នាទី​​យប់​​​ថ្ងៃទី​​២​ ខែមីនា ​​ឆ្នាំ២០១២ ​ខណៈ​​កម្លាំង​អនុរក្ស​ពន្ធ​នាគារ​​​បាន​​ដឹក​​មក​​សង្គ្រោះ​​​បន្ទាន់​​​​ នៅ​មន្ទីរពេទ្យ​​​​បង្អែក​​​មង្គល​បុរី​​ ។ ​​​នៅព្រឹក​​ថ្ងៃទី៣ មីនា ​​​លោក​​វរសេនីយ៍​​ទោ​​ជៀប ​ចំរើន ​នាយការិយា​ល័យ​​​​​​បច្ចេក​​​​​ទេស​

សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​បុរស​2នាក់​​ពី​បទ​​ចែក​ចាយ​រូប​អាស​​អា​​ភាស​​កុមារ​

Posted: 03 Mar 2012 07:35 PM PST

ជនជាប់ចោទ
រា​ជ​ធានីភ្នំពេញ​​ ៖​​ បុរស២នាក់ប្រក​បរបរ​បញ្ចូលបទចម្រៀង​​ក្នុង​ទូ​រស័ព្ទ​​តាមផ្លូវ​សាធារណៈ កាលពីថ្ងៃទី១ មីនា ២០១២​ត្រូវ​បាននគរបាលការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់​ខ្លួនពីបទចែកចាយរូបភាពអាសអាភាសកុមារ ។ បុរសទាំ​ង​ពីរ​នាក់​នោះ ម្នាក់ឈ្មោះវ៉ាន់ សំអុល អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវវេង​ស្រេង

​ចាប់​ផ្តើម​​​​សម័យប្រជុំ​​​​​​ប្រចាំ​ឆ្នាំ​របស់ CCPPC ចិន​

Posted: 03 Mar 2012 07:23 PM PST

​​​ទិដ្ឋ​ភាព​ក្នុង​​​សម័យ​​ប្រជុំរបស់ CCPPC
​សម័យប្រជុំ​​លើកទី​​​៥​របស់​​គណៈ​កម្មាធិការ​ជាតិ​​​ពិគ្រោះ​នយោបាយ​​​​របស់​ប្រជាជន​​ចិន ​​ CCPPC នីតិ​កាល​ទី​១១ បានបើកធ្វើ​កាលពីថ្ងៃ​ទី​​៣ មីនា ក្នុង​មហាវិមាន​ប្រជាជន​ក្រុង​ប៉េកាំង​។​ CCPPC គឺ​ជាអង្គការ​​ពិគ្រោះ​​នយោបាយ​​​ជាន់​ខ្ពស់​​បំផុត​​របស់​​ចិន ។​ សមាជិក​​​គណៈ​កម្មាធិការ​​​​ជាតិ​​របស់ CCPPC ចំនួន​​ជាង​​​២.០០០​រូប ​​នឹង​ពិភាក្សា​​​​គ្នា​ពី​​បញ្ហា​សំខាន់​ៗ​ដែល​​​ទាក់ទិន​​ដល់​ការអភិវឌ្ឍន៍​​ប្រទេស​​​ក្នុងសម័យប្រជុំ​​​ប្រចាំ​ឆ្នាំ​នេះ ដែល​នឹង​​​ត្រូវ​បញ្ចប់​រហូត​ដល់​ថ្ងៃទី​​​១៣ មីនា​។​

គណៈកម្មា​ធិការ​​ជាតិ​គ្រប់គ្រង​​គ្រោះមហន្តរាយ​​បើកសិក្ខា​សាលា​ផ្សព្វ​​ផ្សាយ​ណែនាំ​បង្ការ​ជំងឺផ្តាសាយបក្សី

Posted: 03 Mar 2012 06:51 PM PST

ខេត្ត​បន្ទាយ​មានជ័យ ៖ ​ថ្ងៃ​ទី១​​ មីនា ​​ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​​​សាលាខេត្ត​​បន្ទាយ​មាន​ជ័យ​​ គណៈ​​កម្មាធិ​ការជាតិគ្រប់គ្រងគ្រោះ​​មហន្តរាយ​​បានបើកសិក្ខា​សាលា​ ផ្សព្វផ្សាយ​​​​រយៈ ពេល១ព្រឹក​​ស្តីពី​ការ​ណែនាំ​​បង្ការ​​ជំងឺ​ផ្តាសាយ​បក្សី​​​ដែលយក​ខេត្ត​ បន្ទាយមានជ័យ​ជាគំរូ ​និង​សិក្សា​​ស្វែង​​​យល់​​ផែនការ​លើ​អន្តរ​វិស័យ ។ ​​​ពិធី​នោះ​ស្ថិត​ក្រោម​​​អ​ធិបតីភាព​​​លោក​ប៉ុន ណារិទ្ធ ​អគ្គ​លេខាធិការ​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​ឡិចស៊ីស​​​ចត​នៅ​ចិញ្ចើម​ផ្លូវ​រង​របួស​ធ្ងន់​

Posted: 03 Mar 2012 06:49 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ដ​ឡិច​ស៊ី​ស​៤៧០​ចត​នៅ​ ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ហើយ​រថយន្ដ​​ដាច់​កញ្ចក់​ចំហៀង​ខាងស្ដាំ និង​បែក​ស៊ីញ៉ូ កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ មីនា នៅ​លើ​​កំណាត់​ផ្លូវ​លេខ​១៨២​កែង​២៥៧ ​ស្ថិត​ក្នុង​ភ​ូមិ​៨ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក ។

​ពលរដ្ឋ​​​​រុស្ស៊ី​នាំ​គ្នា​មក​​​បោះឆ្នោត​​ប្រធានាធិបតី​

Posted: 03 Mar 2012 06:48 PM PST

​ក្នុងការិយាល័យ​​​​បោះឆ្នោត​រុស្ស៊ី​​​​​តំបន់​ចុងបូព៌ា​
​ការិយាល័យ​​​បោះឆ្នោត​​​នានា​​​បានបើកទ្វារ​​មុន​​​​គេ កាលពីថ្ងៃទី​​​​៤ មីនា ​នៅ​តំបន់​​​​​ចុងបូព៌ា​រុស្ស៊ី ដើម្បីបោះឆ្នោត​​​​ប្រធានាធិបតី​​ដែល​នាយក​រដ្ឋមន្ត្រី​​​លោកវ៉្លាឌីមៀរ ពូទីន ​គេជឿ​​​ជាក់​ថា ​នឹង​ជា​អ្នក​​ឈ្នះ​ក្នុង​​ការបោះឆ្នោត​​​នេះ​។ ដោយ​សារ​​​​ដែនដី​រុស្ស៊ី​​​​ធំមាន​​​ម៉ោង​ខុសគ្នា​​​​​ ការបោះឆ្នោត​​​ចាប់​ផ្តើម​​​​មុនគេ​នៅចុង​បូពា​៌​​នា​វេលាម៉ោង​​​៨ព្រឹក​ម៉ោងនៅ​​តំបន់នោះ​ ខណៈ​អ្នក​បោះឆ្នោត​​​​​​តំបន់​​​​​ឯទៀតៗ​​​ត្រូវរង់ចាំ​​ច្រើន​ម៉ោង​​​ទៀត​​​ ទើប​ដល់​ពេលបើក​ការ​ការិយាល័យ​​​បោះ​ឆ្នោត​។​

ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​កូរ៉េ​ជ្រុល​ទៅ​បុក​ហ៊ីយ៉ាន់​ដាយ​​ចូល​ពី​ក្រោម​​រថយន្ត​ទាំង​មនុស្ស និង​​ម៉ូតូ​​

Posted: 03 Mar 2012 06:47 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​រង​របួស​​ឆេះ​រោល​ពេញ​ខ្លួនប្រាណ ដោយ​សារ​ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​​កូរ៉េ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ដ​ហ៊ី​យ៉ាន់​ ដាយ​ខ្ទាត​ចូល​ក្រោម​រថយន្ដ​ទាំង​មនុស្ស​ និង​​ម៉ូតូ ហើយ​រថយន្ដ​ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះ​ឡើង​តែ​ម្ដង ។ គ្រោះថ្នាក់​​ចរាចរណ៍នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ ​ទី​២ មីនា នៅ​មុខ​ហាង​លក់​សំបករថយន្ដ​តាំង គី​ម​នី តាម​ផ្លូវ​លេខ​​៣៥៥

​​រថភ្លើង​​​បុកគ្នា​នៅ​ប៉ូឡូញ​​ស្លាប់​យ៉ាង​តិច​​6នាក់​

Posted: 03 Mar 2012 06:44 PM PST

រូបភាព​វីដេអូ​​បង្ហាញ​​​ទិដ្ឋភាព​​​រថភ្លើង​​​​​បុក​គ្នា​​​
ម៉ាស៊ីន​​ឃោសនា​ក្នុង​ស្រុករាយការណ៍​​ថា មនុស្សយ៉ាង​​តិច​​៦​នាក់​បានត្រូវស្លាប់​​ និង​​​៦០​នាក់​​​ទៀត​ត្រូវ​របួស​​​កាលពីថ្ងៃទី​​៣ មីនា ក្នុង​ការ​បុកគ្នា​​រវាង​រថភ្លើង​​​​​២ខ្សែ​​​នៅភាគខាង​ត្បូង​​ប៉ូឡូញ ។​ យោង​តាម​ទីភ្នាក់ងារ​​​ព័ត៌មាន​​ប៉ូឡូញ PAP ថា ការបុកគ្នា​​ចំពីមុខ​​រវាង​​រថភ្លើង​​​​មួយខ្សែ​​​​រត់​​​​រវាង​ក្រុង​​​​វ៉ា​កូវី និង​​ក្រា​កូ​​វី និង​​រថភ្លើង​មួយ​ខ្សែ​ទៀត​​​​​រត់​រវាង​ក្រុង PRZEMYSL និង​ក្រុង​​​​វ៉ា​សូវី​ កើត​មាន​​​នាវេលា​ម៉ោង​ប្រមាណជា​​២១​ម៉ោង​​ក្នុង​ស្រុក​។​

ជនជាតិ​ចិន​​ប​ត់​រថយន្ត​​អត់​បាន​មើល បុក​គ្នា​​​ជា​មួយ​ម៉ូតូ​​របួស​២​នាក់​

Posted: 03 Mar 2012 06:26 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖​​​​​​​​​​​ រថយន្ដ​​ម៉ាក​ស្ដា​រិ​ក ពណ៌​ប្រផេះ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឱ្យ​យុវជន​២​នាក់​របួសធ្ងន់ ។ គ្រោះថ្នាក់​រាចរណ៍​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ ​៣ មីនា លើ​កំណាត់​ផ្លូវ​​លេខ​៥៩៨ មុខ​បណ្ណា​ល័យ ហ៊ុន សែន ​​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

ជិះ​ម៉ូតូ​​លឿន​ពេក​ជ្រុល​ទៅ​បុក​រនាំង​​​​ឈើ​​បាំង​ផ្លូវ​បេតុង​ ទើប​ចាក់​ថ្មី​​ប​ណ្តាល​​ឱ្យ​សន្លប់​

Posted: 03 Mar 2012 06:24 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​សន្លប់ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅ​បុក​រនាំង​ឈើ​ដែល​គេ​បាំង​មិន​ឱ្យធ្វើ​ ដំណើរ​ឆ្លងកាត់​ផ្លូវ​ទើបនឹង​ចាក់​បេតុង​​ថ្មី ។ ហេតុការណ៍​នេះ​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន ​​ចូល​ថ្ងៃ​ទី​៣ មីនា នៅ​លើ​កំណាត់​ផ្លូវ​លេខ​​២០០៤ មុខ​ភោជនីយដ្ឋាន​តារា​រតនៈ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ

ខ្យល់​ព្យុះ​​​​កំបុត​ត្បូង​​​នៅភាគ​កណ្តាល​អាមេ​រិក​ស្លាប់​37នាក់​

Posted: 03 Mar 2012 06:11 PM PST

ទិដ្ឋភាព​នៃ​ការ​ខូចខាត​ដោយ​​សារ​ព្យុះ​​កំបុត​ត្បូង​​​
​​យោងតាម​តុល្យ​ការ​ថ្មី​ផ្តល់​​ឱ្យ​ដោយអាជ្ញាធរ​​​កាលពីថ្ងៃទី​​​៣ មីនា ថា មនុស្ស​​​៣៧​នាក់​​ស្លាប់​​​ដោយ​សារ​ព្យុះ​​​​កំបុតត្បូង​​​ដែលវាយប្រហារ​​នៅ​ភាគ​កណ្តាល​សហរដ្ឋអាមេរិក​​​កាល​ពីថ្ងៃទី​​​​២ មីនា កន្លងមក​នេះ​។​ យោងតាម​​តុល្យ​ការ​នេះ​ថា មនុស្ស​​​១៨​នាក់ ​ស្លាប់​ក្នុង​រដ្ឋ​​​​កេនទុកគី​ ១៤​នាក់​នៅរដ្ឋ​​​អ៊ី​នឌី​យ៉ា​ណាជិត​ខាង ​៣​នាក់​​នៅរដ្ឋ​​​​អូហៃយ៉ូ ម្នាក់​នៅ​​​អាឡា​បាម៉ា ​​​បានទូរស័ព្ទ​​​​​​មកកាន់​​អភិបាល​​រដ្ឋ​អ៊ី​ឌី​យ៉ាណា កេន​ទុកគី និង​អូហៃយ៉ូ ​​​និង​ម្នាក់​​​នៅ​ចច​ជៀ ។

ហាត់​ប្រាណ​ធ្វើ​ឱ្យ​អ្នក​មាន​រាង​ស្អាត​និង​ជួយ​បង្កើន​កម្រិត​ថាម​ពល​ក្នុង​ខួរ​ក្បាល​​

Posted: 03 Mar 2012 06:08 PM PST

ហាត់​ប្រាណ​ទៀង​ទាត់​(​ដូចជា​ការ​រត់​យឺតៗ​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​)​អាច​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​
គ្រប់​ៗគ្នា​ពិត​ជា​ដឹង​ថា ការ​ហាត់​ប្រាណ​ជួយ​បង្កើន​កម្រិត​សម​សួនដោយ​ការ​ធ្វើ​ឱ្យ​បណ្តា​សាច់​ដុំ​កាន់​តែ​ធន់​នឹង​ការគ្មាន​កម្លាំង​។ ក្នុង​ពេល​ឥឡូវនេះ​ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ទៀង​ទាត់​ដូចជា​ការ​រត់​យឺតៗ​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​។ ការ​ស្រាវ​ជ្រាវ​ពី​លើក​មុន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់​ប្រាណ​ផ្តល់​នូវ​កំណើត​ Mitochondriaថ្មី​(​ជា​រច​នា​សម្ព័ន្ធ​នៅ​ក្នុង​បណ្តា​កោ​សិកា​ដែល​ផលិត​​ថាម​ពល​រាង​កាយ​)​នៅ​តាម​បណ្តា​សាច់​ដុំ​។ នីតិ​វិធី​នេះ​ជួយ​បង្កើន​ភាព​អំណត់​ខណៈ​កាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​។

ក្មេង​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត​

Posted: 03 Mar 2012 06:03 PM PST

ក្មេង​​តូច​​និង​​ក្មេង​​វ័យ​​ជំ​​ទង់​ដែល​​ធាត់​​ដុះ​​ពោះ​​លើស​​ទម្ងន់​គឺ​ប្រ​ឈម​នឹង​​ការ​​កើត​​ជំ​ងឺ​​ហឺត​​ក្នុង​​អត្រា​​ខ្ពស់​ធៀប​​នឹង​​ក្មេង​មាន​​ទម្ងន់​​ធម្ម​តា
ក្មេង​តូច​និង​ក្មេង​វ័យ​ជំ​ទង់​ដែល​ធាត់​ដុះ​ពោះ​លើស​ទម្ងន់​គឺ​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ហឺត​ក្នុង​អត្រា​ខ្ពស់​ធៀប​នឹង​ក្មេងមាន​ទម្ងន់​ធម្ម​តា​។​ នេះ​​បើ​យោង​តាម​ការ​រក​ឃើញ​របស់​ការ​សិក្សា​ថ្មី​មួយ​របស់​សហ​រដ្ឋ​អា​មេរិក​។ កម្លាំង​នៃ​ការ​ជាប់​ទង​គ្នា​រវាង​ជំ​ងឺ​ហឺត​និង​ការ​ធាត់​លើស​ទម្ងន់​គឺ​​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​ពូជ​អំ​បូរ​ និង​ជាតិ​សាសន៍​។ ការ​ជាប់​ទាក់​ទង​ខ្លាំង​ជាង​គេ​បំ​ផុត​រវាង​ទំ​ហំ​ខ្លួន​និង​ជំ​ងឺ​ហឺត​មាន​ក្នុង​យុវវ័យ​អំ​បូរ​អេ​ស្ប៉ាញ​ខណៈក្មេង​ស្បែក​ខ្មៅ​ការ​ជាប់​ទង​គ្នា​មាន​តិច​ទួច​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!