Koh Santipheap Daily

Koh Santipheap Daily


បំពាក់​ស័ក្តិ​ជូន​មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​ពោធិ៍​សាត់​ចំនួន​118រូប

Posted: 25 Nov 2011 06:36 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​ពោធិ៍​សាត់​ ៖ មន្ត្រី​នគរ​បាល​ជាតិ​ខេត្ត​ពោធិ៍​សាត់​ចំនួ​១១៨​រូប​​ត្រូវ​ក្រសួង​មហា​ ផ្ទៃ​បំពាក់​​ឋានន្តរស័ក្តិ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១១ ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ទោ ដួង សារឿន អនុ​ប្រធាននា​យក​ដ្ឋាន​​​បុគ្គ​លិក​ក្រសួង​មហា​ផ្ទៃ​ និង​លោក​ខូយ សុខា អភិ​បាល​ខេត្ត​។

ព្រឹត្តិការ​ណ៍​​ពិ​ភព​​លោក​​សំ​ខាន់​ៗ​កើត​​ឡើង​​ក្នុង​ថ្ងៃ​​ទី​​២៦ ​វិច្ឆិកា​

Posted: 25 Nov 2011 04:00 PM PST

*ឆ្នាំ​១៨៦៣ -​ប្រធា​នា​ធិបតី​អា​មេរិក​អា​ប្រា​ហាំ លីន​ខូន​បាន​ប្រកាស​យក​ថ្ងៃទី​២៦​ខែ​វិច្ឆិកា​ជា​ពិ​ធី​បុណ្យ​ជាតិ​ Thanksgiving Dayដែល​ត្រូវ​រៀប​ចំ​ធ្វើ​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ចុង​ខែ​វិច្ឆិកា ។ *ឆ្នាំ​១៩៤៤៖ -គ្រាប់​រ៉ុក្កែត​អា​ល្លឺម៉ង់​ V-2 rocket (ជា​ប្រភេទ​កាំ​ជ្រួច​បា​លី​ស្ទិក)​បាន​ធ្លាក់​ចំ​ហាង​របស់​ក្រុម​ហ៊ុន​ Woolworths Group plc

អំពើប្លន់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុតកណ្តាលរាជធានី

Posted: 25 Nov 2011 03:14 AM PST

ស្រ្តីដែលត្រូវឃាត.កសម្លាប់ និងរូបកាលនៅរស់
រាជធានីភ្នំពេញ ៖ ​ឃាត​កម្ម​​​​ដ៏​សាហា​វ​​យង់ឃ្នង​​​មួយ​បាន​ធ្វើឱ្យ​មានការ​រន្ធត់​​​ចិត្ត​ ​​រក​អ្វី​​​មក​​​​​ថ្លែង​​មិនបាន​​ឡើយ ​ដែល​ស្ត្រី​​ក្រមុំ​ចាស់​មួយ​​រូប​បានជួបនឹង​គ្រោះអកុសល​​ត្រូវ​បាន​ជន​ដៃ​ ដល់​ជាឃាតក​អារ.ក​​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​បំផុត​ ហើយ​​មិន​តែប៉ុណ្ណោះ ដៃស្តាំ​​​​ក៏​ត្រូវ​​​​បាន​កាត់​​យកប្រអប់​​​ដៃ​ត្រឹម​​.ក​ដៃ​​សល់ឆ្អឹងលៀន ​ចេញ​មក​ក្រៅ​​​គួរ​ឱ្យ​តក់​ស្លុត​ក្រៃ​លែង​ ។ តើ​ហេតុ​​​អ្វី​បាន​ជា​ជន​ដៃ​ដល់​​ហ៊ាន​​ប្រព្រឹត្ត​​នូវអំពើ​ដ៏​​សាហាវ​​ ហួស​និស្ស័យ​​បែបនេះ

តម្លៃ​ទំនិញ​ជប៉ុនធ្លាក់​ចុះដោយ​សារ​សេដ្ឋ​កិច្ចពិភព​លោក​ធ្លាក់​ចុះ

Posted: 25 Nov 2011 03:14 AM PST

តម្លៃ​ទំនិញ​ក្នុងប្រទេស​ជប៉ុនធ្លាក់​ចុះជាលើក​ទីមួយគិត​ចាប់តាំងពី​ខែមិថុនា បង្កើតឱ្យមានក្តី​សង្ស័យពីការ​ព្យាករណ៍របស់​ធនាគារ​កណ្តាល​ចំពោះសេដ្ឋ​កិច្ចរបស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចធំ​លេខ៣មួយ​នេះ ថាអាចងើប​រួចពីអតិផរណា​​ដែល​មាន​រយៈមួយ​ទសវត្ស​មកនេះ​បាន​ឬ​​ទេ​។ តម្លៃទំនិញ​ធ្លាក់ចុះនោះ​រួមមាន​តម្លៃម្ហូប​​ស្រស់ធ្លាក់ចុះ​១ភាគ​រយ ក្នុង​ខែតុលា ធៀបជា​​មួយ​ឆ្នាំ​កន្លង​ទៅ។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ សម្តេច​តេជោ​ សម្រេច​លុប​ចោល​លទ្ធផល​ដេញ​ថ្លៃ​ឡូដ៍នេសាទ​ចំនួន៧

Posted: 25 Nov 2011 03:10 AM PST

ទិដ្ឋភាពនៃការប្រជុំគណៈរដ្ឋមន្រ្តី
រាជធានីភ្នំពេញ ៖ សម្តេច​​​អគ្គ​មហា​សេនា​​បតី​តេជោ​​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ចក្រកម្ពុជា​​​​ បាន​​ប្រកាស​​សម្រេច​លុប​​ចោល​​លទ្ធផល​​​នៃការ​ដេញ​ថ្លៃ​​​​ឡូត៍​​នេសាទ​​ ចំនួន​​៧​ ​​​ស្ថិត​ក្នុង​​​ខេត្ត​​​កំពង់​ចាម​ ​ ​ព្រៃវែង​ និងខេត្ត​តាកែវ ​ ដែល​រៀបចំ​​​​ដោយ​​ក្រសួង​កសិកម្ម​ រក្ខា​​ប្រមាញ់ និង​នេសាទ​ នាពេល​​កន្លងមក​​ថ្មីៗ​នេះ​ ​ដោយ​​រក្សា​ទុក​​ឡូត៍​​​ទាំងអស់​នេះ​​ឱ្យ​នៅទំនេរ​​ សម្រាប់​​ការ​ដេញ​ថ្លៃ​​​នៅ​​ឆ្នាំ​​ក្រោយ​​​​​ និង​បាន​​​អនុញ្ញាត​​​​ឱ្យ​

ផ្សារហ៊ុនអាស៊ី ប្រាក់អឺរ៉ូ​ធ្លាក់ចុះដោយ​សារ​ការទាល់ច្រករបស់​ទ្វីបអឺរ៉ុប

Posted: 25 Nov 2011 03:05 AM PST

ផ្សារហ៊ុន​អាស៊ីនិងប្រាក់​អឺរ៉ូធ្លាក់ចុះពេញមួយ​សប្តាហ៍គិតរហូត​មកដល់ថ្ងៃ​សុក្រនេះ ស្រប​ពេល​ដែលមន្ត្រី​សហភាព​អឺរ៉ុប បរាជ័យក្នុង​ការលួង​លោម​​បបោស​អង្អែរ​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​អ្នក​វិនិយោគ ដែលវិបត្តិ​ប្រាក់បំណុល​អឺរ៉ុបអាច រីករាលដាល​បំផ្លាញដល់​វិស័យ​ឥណទាន ប្រសិន​បើ​​ការគ្រប់គ្រង់​លែង​បាន។ ផ្សារហ៊ុន​អាស៊ីប៉ាស៊ី​ហ្វិកMSCI ក្រៅពីផ្សារ​​ជប៉ុនធ្លាក់ចុះ​ប្រហែល១,៦​ភាគរយ។

ផាវ ភឿត ជួប ថៃ​ ​ប៊ុន​ហាន ​នៅលើសង្វៀន CTN

Posted: 25 Nov 2011 02:49 AM PST

កីឡាករប្រដាល់ផាវ ភឿក(រូបឆ្វេង) កីឡាករប្រដាល់​ថៃ​ ប៊ុន​​ហាន (រូបស្តាំ))
រាជធានីភ្នំពេញ ៖​ ផាវ ភឿត មក​ពីក្លឹប​​​កង​ពល​​ធំ​​​អន្ត​រាគមន៍​លេខ​៣​ព្រះ​វិហារ ចង់​សាក​កម្លាំង​ជា​មួយ​ថៃ ប៊ុន​ហាន ​មក​ពី​ក្លឹប​បុរី​នាគរាជ​ នៅ​លើ​សង្វៀន​​ស្ថានីយ​​ទូ​រ​ទស្សន៍​ CTN នា​ថ្ងៃ​សៅរ៍ ទី​២៦ វិច្ឆិកា ខណៈ​ចៅ ផល​ឌឿ មក​ពី​ក្លឹប​​ខេត្ត​ក្រ​ចេះ ចង​​សាក​កម្លាំង​​ជា​មួយ​សិង្ហ​ សាវ៉ន មក​ពី​ក្លឹប​សិង្ហ​កី​ឡា​។

បាញ់​​ប្រហារយុវជន​ម្នាក់​នៅ​​ក្រោយ​វិទ្យាស្ថាន​​វ៉ាន់ដា​គួរ​ឱ្យ​​​​រន្ធត់​

Posted: 25 Nov 2011 02:49 AM PST

រាជធានីភ្នំពេញ​​​​ ៖ ​យុវជន​ម្នាក់​ត្រូវ​ខ្មាន់​កាំភ្លើងបាញ់​​​ប្រហារ​​បណ្តាល​ឱ្យ​​រងថរបួស​​ ត្រូវ​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​​​វិសាល​សុខ ភ្លាមៗ​កាលពីវេលាម៉ោង​​៤​​​​រសៀលថ្ងៃ​ទី​​​២៥ វិច្ឆិកា ​២០១១ ដែល​ការ​បាញ់​ប្រហារ​នេះ បាន​កើត​ឡើង​​នៅម្តុំ​ខាង​ក្រោយ​​​​វិទ្យាស្ថាន​វ៉ាន់ដា ​​​ផ្លូវ​លេខ​​៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។​

នៅ​​សង្វៀន​​ស្តាត​​ចាស់​​​​​​​ទូរ​ទស្សន៍​​អប្ស​រា​​រៀប​​ចំ​​​ការ​​ប្រ​ដាល់​​​ជា​​​លក្ខណៈ​អន្តរ​​ជាតិ​​​6​​គូ

Posted: 25 Nov 2011 02:39 AM PST

[Enter Caption]
រាជធានីភ្នំពេញ ៖​ នា​ថ្ងៃ​សៅរ៍ ទី​២៦ វិច្ឆិកា នៅ​លើ​សង្វៀន​​ស្តាត​ចាស់ ស្ថា​នីយ​​ទូរ​ទស្សន៍​អប្ស​រា​​​រៀប​ចំ​​​ឱ្យ​មាន​ព្រឹត្តិ​​ការណ៍​​នៃ​ការ​​ប្រកួត​​ប្រ​ដាល់​ក្បាច់​គុន​​​បុរាណ​ខ្មែរ​ជា​លក្ខណៈ​អន្តរ​ជាតិ​ចំនួន​៦​គូ ក្នុង​នោះ​មាន​​គូ​ប្រកួត​កម្ពុជា​-ថៃ​ចំនួន​៤​គូ​។​ ឃឹម ឌីម៉ា​ មក​ពីក្លឹប​​​រស្មី​ភូមិ​គាបខេត្ត​​​​បាត់​ដំបង ជួប​​ជើង​ខ្លាំង​​ ​ខូ​បាន លូក​RpHបាត មក​ពី​ប្រ​ទេស​ថៃ ខណៈ​អ្នក​ប្រ​ដាល់​​​​​ចាស់​វស្សា​​វ៉ាន់ ចាន់​វៃ មក​ពី​ក្លឹប​សិង្ហ​កី​ឡា​​ ក៏​​ជួប​​សាក​កម្លាំង​​​​ជា​មួយ​​​កី​ឡា​ករ​ថុងសារិ លូ​កRpHបាត មក​ពី​ថៃ​ដូច​គ្នា​។​​

ឈើ​គ្រញូង​ជិត​២​តោន​ត្រូវ​សមត្ថ​កិច្ច​បង្ក្រាប​ ខណៈ​ក្រុម​ឈ្មួញ​​បម្រុង​​ដឹក​ទៅ​វៀត​ណាម

Posted: 25 Nov 2011 02:34 AM PST

ឈើដែលរឹបអូស
ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​សា្វ​យ​រៀង​ សា្ទ​ក់​ចាប់​បាន​ឈើ​គ្រញូង​១០៦​ដុំ​ស្មើនឹង​១.៧៧៥​គីឡូក្រាម ​ដែល​ឈ្មួញ​ដឹក​ទៅ​ប្រទេស​វៀតណាម​ កាត់​តាម​ខេត្ដ​សា្វ​យ​រៀង​។ ប្រតិបត្ដិការ​បង្ក្រាប​បទ​ល្មើស​​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​​វរសេនីយ៍​ឯក នុ​ត ន​ន់ មេបញ្ជាការ​រង​ទទួល​ផែន​សេនា​ធិការ និង​ចុះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍​ឯក សែ វុ​ទ្ធី​ មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ដ

ការ​ប្រឡង​​បវរកញ្ញា​​ផែនដី សម្រាប់​​ឆ្នាំ​2011 នឹង​​​ប្រារព្ធធ្វើ​ឡើងនៅ​​ថ្ងៃទី​3 ធ្នូ ក្នុង​ប្រទេស​​ហ្វ៊ីលីពីន

Posted: 25 Nov 2011 02:32 AM PST

​បេក្ខនារី​ចូលរួម​ប្រឡង​​បវរកញ្ញា​​ផែនដី សម្រាប់​​ឆ្នាំ​2011
ការ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ផែន​ដី ​លើក​ទី​១១ សម្រាប់​ឆ្នាំ២០១១ នេះ នឹងត្រូវ​​បាន​​ផ្លាស់​​​ប្តូរ​ទីកន្លែង​​ពី​ប្រទេស​ថៃ ​មកកាន់​ប្រទេស​ហ្វ៊ីលីពីន​វិញ ដោយ​​សារ​បញ្ហា​​គ្រោះ​​ទឹក​ជំនន់​​ដ៏​អាក្រក់​​ក្នុង​ប្រទេស​ថៃ ។ ការ​ប្រឡង​​នេះ​គ្រោង​នឹង​​ធ្វើឡើង​​នៅថ្ងៃ​សៅរ៍ ទី​៣ ធ្នូ ឆ្នាំ២០១១ នៅក្នុងសាល​មហា​ស្រព​របស់​សាក​លវិទ្យា​ល័យ​ហ្វ៊ីលីពីន ។ ​កម្មវិធី​ប្រឡង​ឆ្នាំនេះ​មាន​បេក្ខនារី​​ចំនួន​៩០រូបចូល​រួម​ប្រកួត ។ ​

ក្រុម Real M នឹង​បន្ត​ឈ្នះ​ដើម្បី​ដាក់​សម្ពាធ Barcelona​ ឯ​ Levante,Bilbao ល្អ​ក្នុង​ផ្ទះ

Posted: 25 Nov 2011 02:21 AM PST

ការ​ប្រកួត​បាល់​ទាត់​អេស្ប៉ាញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំ​ទី​12 សម្រាប់​ចុង​សប្តាហ៍​​នេះ​មាន​10ប្រកួត​។ Real M នឹង​បន្ត​ឈ្នះ​ដើម្បី​ដាក់​សម្ពាធទៅ​លើ​ក្រុម​ Barcelona ។ ចំណែកឯ​ Levante ​និង Bilbao ល្អក្នុង​ទឹក​ដី​។ ថ្ងៃ​សៅរ៍​ Vallecano(10) V Valencia(3)

ជន​ជាតិ​ចិន​រក​ស៊ី​ស្រុក​ខ្មែរ​​​​កុង​គ្នា​វាយ​ផ្អើល​ក្រុង​បាវិត​

Posted: 25 Nov 2011 02:19 AM PST

ជនជាតិចិនជាប់ចោទ
ខេត្ត​ស្វាយ​រៀង ៖​ បុរស​ជន​​ជាតិ​ចិន​ម្នាក់​ត្រូវ​ថៅកែ​ក្រុមហ៊ុន​លាយ​បេតុង​លីនតា​ឃ័រ​ក្រុង​ បា​វិត​វាយ​​នឹង​សោទីប​បែក​ក្បាល​សន្លប់​នៅ​នឹង​កន្លែង​ ដោយ​សារ​តែ​ទាស់​ពាក​្យ​សម្តី​គ្នា​។ ករណី​នេះ​​បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩ និង​១០​នាទីព្រឹក ថ្ងៃ​២៣​ វិច្ឆិកា​ ​នៅ​ចំណុច​ក្រុមហ៊ុន​ជីពម៉ា​ស្ថិត​នៅ​ភូមិ​តាបិប​ សង្កាត់​បាវិត​ ក្រុង​បាវិត ។

ប្តី​ហេង​ស៊យ​​ជន​ជាតិ​យួន ​កាប់​ប្រហារ​ប្រពន្ធ​​ជនជាតិ​ខ្មែរ៤​កាំបិត​របួស​ធ្ងន់​

Posted: 25 Nov 2011 02:13 AM PST

ស្រ្តីជាប្រពន្ធរងរបួស
ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់​​ត្រូវប្តី​ចិត្ត​​មារ​កាប់​​ចំនួន​៤​កាំបិត​​ប៉័ង​តោ​​​ឱ្យ​​ រងរបួស​យ៉ាង​ធ្ងន់​​ផុង​លលាដ៍​ ចំដៃ​ស្តាំ​ដាច់​សរសៃ​​ដល់​ឆ្អឹង​ និង​​ចំ​ក.ដៃ​​ខាងឆ្វេង​​ដួល​សន្លប់​​នៅ​ក្នុង​ថ្លុក​ឈាម​គួរ​ឱ្យ​សង្វេក​​ ក្រៃ​លែង ។ ករណី​ដ៏​ឃោរ​ឃៅ​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៤ វិច្ឆិកា ​២០១១ ​​នៅភូមិ​​​ប្រសូត្រ​ទី១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វយា​ទាប ។

សពបុរស​​ម្នាក់ត្រូវ​​​ប្រទះឃើញ​​អណ្តែត​​ទឹក​​ទន្លេ​​នៅព្រែក​ព្នៅ

Posted: 25 Nov 2011 02:13 AM PST

សពអណ្តែតទឹក
រាជធានីភ្នំពេញ ៖ ​​សព​កម្ម​ករ​ធ្វើ​ប្រហុក​​ម្នាក់ ត្រូវ​បាន​គេឃើញ​អណ្តែត​​ទឹកទន្លេ​​ក្នុង​ភូមិ​ឌួង សង្កាត់​​ព្រែក​​ព្នៅ ​ខណ្ឌ​សែន​សុខ ​កាលពី​វេលា​​ម៉ោង​១​និង​១៩​នាទី​​ ថ្ងៃទី​២៥ វិច្ឆិកា ក្រោយ​ពីធ្លាក់​​ទឹក ​បាត់​ចំនួន​២​ថ្ងៃ​កន្លង​មក ។

បង្ក្រាប​​មុខ​សញ្ញា​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន​​នៅកន្លែង​​ផ្សេង​គ្នាចាប់​បាន​២​នាក់​

Posted: 25 Nov 2011 02:10 AM PST

ជនជាប់ចោទ
ខេត្តក្រចេះ ៖ ​នគរបាល បង្ក្រាប​​បាន​​​ជន​មុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​ថ្នាំញៀន​​បាន​ចំនួន​ពីរ​នាក់​​ និង​អ្នក​​ប្រើ​ប្រាស់​ចំនួន​៥​នាក់​ទៀត ​ដោយ​ដក​ហូត​បាន​ថ្នាំញៀន​មួយចំនួន​នៅ​កន្លែង​ផ្សេងគ្នា​ក្នុង​​ថ្ងៃ​តែមួយ ។ មន្រ្តី​នគរ​បាល​ក្រុងក្រចេះបានឱ្យដឹងថា ជនជាមុខញ្ញាទាំងពីរនាក់ ដែលត្រូវបង្រ្កាបក្នុង ថ្ងៃតែមួយ​នៅកន្លែងផ្សេងគ្នានោះ ១-ឈ្មោះ​ឆន សំណាង អាយុ២៣ឆ្នាំ មានទីលំនៅ​ភូមិអូរឫស្សី​ទី​២ សង្កាត់អូរឫស្សី

កម្ម​ករ​​ជាង​100​​នាក់​ធ្វើ​​បាតុ​កម្ម​​ដុត​កង់​ឡាន​

Posted: 25 Nov 2011 02:10 AM PST

ពលករនាំគ្នាធ្វើបាតុកម្ម
រាជធានីភ្នំពេញ ៖​ កម្ម​ករ កម្មការិនី រោង​ចក្រ​​កាត់​ដេរ​​យី​ហោ​ផ្លេក​ផាម ជាង​១០០​នាក់ បាន​ប្រ​មូល​ផ្តុំ​​គ្នាធ្វើ​បាតុ​កម្ម​​ដុត​កង់​ឡាន​នៅ​ខាង​មុខ​រោង​ចក្រ​​ ដើម្បី​ប្រឆាំង​​នឹង​ថៅ​កែ​ដែល​បាន​ដក​តំណាង​​សហ​​ជី​ព​ម្នាក់​ចេញ​​ពី​រោង​ ចក្រ​​ដោយ​គ្មាន​មូល​ហេតុ​ កាល​ពី​​​២​ថ្ងៃ​​កន្លង​មក​ ហើយ​ពួក​គេ​ទាម​ទារ​​ឱ្យ​ថៅ​កែ​ទទួល​​យក​តំណាង​នោះ​ចូល​​ធ្វើ​ការ​វិញ​។

Arsenal,Chelsea,Man Utd​ នឹង​ឈ្នះ​គូប្រកួ​ត​ក្នុង​ទឹ​ក​ដី ខណៈ​ដែល Man City ចង់​កែ​ប្រែប្រវត្តិ​សាស្រ្ត​យក​ឈ្នះ​ក្នុង​ទឹក​ដី Liverpool ម្តង

Posted: 25 Nov 2011 02:10 AM PST

ការប្រកួត​បាល់​ទាត់​​​​​​អង់គ្លេស​​ប្រឺ​មីញេលីក​ជុំ​​ទី 13 នៅចុង​សបា្តហ៍​នេះ​មាន 10 ប្រកួត ។ ក្រុម Chelsea ​ត្រូវការ​ជ័យជម្នះ ដើម្បី​ស្តារមុខ​មាត់ឡើងវិញ ។ ​​ Man Utd ​និង​​ Arsenal ​ជួប​ក្រុម​​​​​ភ្ញៀវ​​​​​ខ្សោយ​​ ខណៈ​​​ពេ​ល​ដែល​ Man City ​ចង់​បើក​ទំព័រ​​ប្រវត្តិ​​សាស្ត្រ​​ថ្មី​យក​​​ឈ្នះក្នុងទឹកដី Liverpool ម្តង ។

សភាអនុម័ត​ច្បាប់​ត្រួតពិនិត្យ​​គ្រឿង​ញៀន​ដោយ​សំឡេង​​៧៨លើ​​​៧៩ មាន​ទោស​​អស់​មួយជីវិត​

Posted: 25 Nov 2011 02:09 AM PST

រាជធានីភ្នំពេញ​​​​ ៖ សមាជិកសភា​គណ​បក្ស​សមរង្ស៊ីទាំង២៦រូប បានបន្តធ្វើពហិកា​មិន​ចូល​រួមប្រជុំសភានៅព្រឹកថ្ងៃទី២៥វិច្ឆិកានេះ នៅ​គ្រាដែលសភាជាតិបានលើកយកសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យ​ គ្រឿងញៀនមកធ្វើការ ពិភាក្សានិងអនុម័ត ។ ​បន្ទាប់ពីបានស្តាប់សេច​ក្តី​ថ្លែងហេតុរបស់​រាជរដ្ឋាភិបាល ក៏ដូចជាការលើក​ឡើង​ពីសមា​ជិក​សភាមួយចំនួនទាក់ទងទៅ​នឹង​សេច​ក្តីព្រាង​ ច្បាប់នេះរួចមក

ផ្ទេរ​ប្រេង​សាំង​នៅ​​ជិត​ចង្ក្រាន​​បណ្តាល​ឱ្យ​ឆាប​ឆេះ​​ជា​អគ្គិ​ភ័យ​

Posted: 25 Nov 2011 02:08 AM PST

ទិដ្ឋភាពនៅកន្លែងឆេះ
ខេត្ត​កោះ​កុង​ ៖ កាល​ពី​វេលា​ម៉ោង​២​ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ភ្លើង​ឆាប​ឆេះ​​តូប​លក់​គ្រឿង​ទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ ខេត្ត​កោះ​កុង​ ។ ការ​ឆេះ​នោះ​​បណ្តាល​ឱ្យ​​តូប​លក់​​គ្រឿង​ទេស​​ទំហំ​ប្រមាណ​ជា​១០​ម៉ែត្រ​ ទទឹង​៤​ម៉ែត្រ​​សល់​តែ​​ផេះ។

ការ​ទស្សន៍​ទាយ​បាល់​ទាត់​អ៊ីតា​លី​ស៊េរី​A​ជុំ​ទី​13​សម្រាប់​ចុង​សប្តាហ៍​ក្រុម Lazio ជួប Juventus​ ចំណែក​ឯ​ Milan សង្ឃឹម​ឈ្នះ Chievo

Posted: 25 Nov 2011 02:00 AM PST

កីឡាករក្រុម Milanថត​រូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​បើក​ការ​ប្រកួត​កន្លង​មក
ការ​ប្រកួត​បាល់​ទាត់​អ៊ីតាលី​ស៊េរីAជុំ​ទី​14 សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម​ខ្លាំង​​ប៉ះ​ខ្លាំង​ Lazio ទទួល​ភ្ញៀវ​ Juventus ខណៈ​ Milan សង្ឃឹម​ថា នឹង​រក​បាន​បី​ពិន្ទុ​ពី​ភ្ញៀវ​ Chievo។ ថ្ងៃ​សៅរ៍ Lecce(18) V Catania(12) Lecce 5ប្រកួត​ក្នុង​ផ្ទះគឺ 0-1-4 ស៊ុត​បាល់​បាន​5គ្រាប់ និង​របូត​វិញ​11គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ស្មើ Novara 1-1 ក្នុង​ផ្ទះ​ ឈ្នះ Cesena 1-0 តែ​ចាញ់ Roma 2-1

តារា​ចម្រៀង​ ​ព្រីត​នី​ស្ពៀ​រ​ ចង់​ហ្វឹត​ហាត់​​ជិះស្គី​​សម្រាប់​វិស្សម​កាល​ខាង​មុខរបស់​នាង​

Posted: 25 Nov 2011 01:54 AM PST

តារា​ចម្រៀង​ ​ព្រីត​នី​ស្ពៀ​រ
យោងតាម​​ប្រភពព័ត៌​មាន​ពី​គេហ​ទំព័រ​​តារា​ហូលីវូដ​ចេញផ្សាយ​​កាលពីថ្ងៃសុក្រ ទី​២៥ វិច្ឆិកា ​​ឆ្នាំ​២០១១ បាន​ឱ្យដឹងថា៖ ​តារា​​ចម្រៀង​​ព្រីតនី​ស្ពៀរ កំពុង​សុបិន​ច់ង​ទៅ​វិស្សម​កាល​ដោយការ​ជិះ​ស្គី​កម្សាន្ត​ជាមួយ​​នឹង​មិត្តប្រុស ព្រម​ទាំងកូន​ប្រុស​របស់​នាង​​ទាំងពីរ​​នាក់​ផង​ដែរ។ តារា​ចម្រៀង​ដ៏មាន​ប្រជាប្រិយ​ភាព​វ័យ​២៩​ឆ្នាំ ​រូប​នេះ​បាន​សារ​ភាព​ថា ៖ ​ទោះបីខ្ញុំ​ពុំ​​ធ្លាប់​មាន​​ជំនាញ​ជិះស្គី​​ចុះចំណោត ​ក៏​ប៉ុន្តែ​​ខ្ញុំចូល​​ចិត្ត​​កីឡា​ប្រភេទ​នេះ ​ដូច្នេះ​ប្រហែល​​ជា​ខ្ញុំ​នឹង​​ជ្រើស​រើស​​យក​កន្លែងជិះ​ស្គី​​ណា​មួយ​ដែល​​​មាន​ទេស​ភាព​​ល្អ​ត្រកាល

បុរស​​ទទួល​​ទាន​​សាច់​ឆ្អិន​​ខ្លាំង​​ប្រឈម​​នឹង​​មហារីក​​ក្រពេញ​​ប្រូ​ស្តាត​​ទ្វេ​ដង​

Posted: 25 Nov 2011 01:46 AM PST

​សាច់​ដែល​ឆ្អិន​ខ្លាំង​ឬ​ក៏​ឆ្អិន​ល្ម​ម
អ្នក​ជំ​នាញ​បាន​ព្រមាន​ថា​ ការ​ទទួល​ទាន​សាច់​​​បន្ទះ​ឆ្អិន​ខ្លាំង​អាច​បង្កើន​អត្រា​ប្រឈម​នឹង​ម​ហារីក​ក្រពេញ​ប្រូ​ស្តាត​ទ្វេដង​។ ​ចំណែក​សាច់​ Burgersដែល​ឆ្អិន​ខ្លាំង​ឬ​ក៏​ឆ្អិន​ល្ម​ម​វិញ​គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​បំ​ផុត​ បើ​ទោះ​ណា​ទទួល​ទាន​ក្នុង​ចំនួន​តិច​តួច​ក៏​ដោយ ។ ​លទ្ធផល​​នេះ​កើត​ចេញ​ពី​​​ក្រុម​ស្រាវ​ជ្រាវ​របស់​សា​កល​វិទ្យា​ល័យ​កាលី​ហ្វ័រ​នី​ញ៉ា​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ Surveyលើ​មនុស្ស​ប្រុស​១០០០​នាក់​។

កញ្ញា Shan Yixin គ្រង​មកុដ​តារា​បង្ហាញ​ម៉ូដ​​ជនជាតិ​​ភាគតិច​ចិន

Posted: 25 Nov 2011 01:39 AM PST

កញ្ញា Shan Yixin គ្រង​មកុដ​តារា​បង្ហាញ​ម៉ូដ​​ជនជាតិ​​ភាគតិច​ចិន (រូប​​កណ្តាល)
យោងទៅ​តាម​ប្រភពព័ត៌​មាន​ពីគេហ​ទំព័រ​​ឆាយ​ណា​ដេលី ចេញ​ផ្សាយ​​កាលពីថ្ងៃ​សុក្រ ទី​២៥ វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ កញ្ញា Shan Yixin ​បាន​គ្រង​​មកុដ​​តារា​បង្ហាញ​​ម៉ូដ​សម្រាប់​​ជនជាតិ​ភាគតិច​ចិន ក្រោយ​ពី​ឆ្លង​កាត់​ការ​​ប្រកួត​ច្រើន​ដំណាក់​កាល​កន្លង​មក​។ ​​ការប្រឡង​ជ្រើស​រើស​​តារា​​បង្ហាញម៉ូដ​​ជន​ជាតិ​ភាគតិចចិន​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​រាត្រី​​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ វិច្ឆិកា ឆ្នាំ​២០១១

​មាន់ទោសរុប248លាន​ក្បាលចិញ្ចឹម និង​សម្លាប់​​​​ធ្វើម្ហូប​នៅអាមេរិក​ពេលបុណ្យ​​​អរគុណ និង​បុណ្យ​ណូអែល​

Posted: 25 Nov 2011 01:30 AM PST

ក្បួន​ព្យុហយាត្រា​បុណ្យ​ THANKSGIVING
សរុបមាន់ទោ​ដល់ទៅ​២៤៨​លាន​ក្បាល ត្រូវ​បាន​​ចិញ្ចឹម​​​ ហើយ​សម្លាប់​​ធ្វើ​ម្ហូប​​​ក្នុង​ឱកាស​​បុណ្យ​​​ប្រពៃណី THANKSGIVING ហៅ​បុណ្យ​​​​អរគុណ និង​​បុណ្យណូអែល នៅ​សហ​រដ្ឋអាមេ​រិក​​ក្នុងឆ្នាំ​​​២០១១​នេះ​។ ​​នេះជា​​ការ​ប្រកាស​កាលពី​​ថ្ងៃទី​​២៤ ​វិច្ឆិកា របស់ក្រសួង​​ពាណិជ្ជកម្ម​​អាមេរិក។​ ក្នុង​​របាយការណ៍​​​​មួយចេញផ្សាយ​​​តាម BLOG របស់​ខ្លួន​​មុន​ពេល​បុណ្យ​​​​ THANKSGIVING ដែលតែង​​ប្រារព្ធ​​​​ធ្វើ​រៀង​រាល់​​ថ្ងៃ​ព្រហស្បតិ៍​ ទី​៤ ​នៃខែវិច្ឆិកា ​ក្រសួង​ពាណិជ្ជកម្ម​​​​​អាមេរិក​​គូស​បញ្ជាក់​​ថា ចំនួន​មាន់​ទោ​ដែល​​ចិញ្ចឹម​​នា​ឆ្នាំនេះ ​

​ចូល​គាស់​ផ្ទះ​លួច​ម៉ូតូ​ពេល​យប់​ម្ចាស់​ទាន់​ ​នាំ​គ្នា​ដេញ​ចាប់​បាន​​ម្នាក់​វាយ​ទ្រម​ខ្លួន​

Posted: 25 Nov 2011 01:07 AM PST

ជនជាប់ចោទ
រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​គាស់​ផ្ទះ​​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ចាប់​បាន​វាយ​ បែក​ក្បាល​​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ហើយ​ត្រូវ​​ប៉ូលិស​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ។ ​ជន​នោះ​​មាន​បក្ស​ពួក​ចំនួន​២​នាក់​​គាស់​ផ្ទះ​លេខ​៣៥​D ផ្លូវ​លេខ​២២៧ សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក លួច​យក​ម៉ូតូ​ម៉ាករី​ប៊ែល ពណ៌ខ្មៅ​ កាល​ពី​វេលា​ម៉ោង​​២​រំលងអធ្រាត្រ​​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា តែពុំ​បាន​សម្រេចទេ។

កូន​ប្រុស​អកត​ញ្ញូ​ជេរប្រមាថ​​វាយ​ធ្វើ​បាប​​ម្តាយ​ ព្រោះ​ខឹង​​សុំ​លុយ​​១​លាន​រៀល​មិន​បាន

Posted: 25 Nov 2011 01:01 AM PST

ខេត្តកណ្តាល ៖ កូ​ន​ប្រុស​​អកត​ញ្ញូ​ម្នាក់​​សុំ​​​លុយ​ម្តាយ​​ចំនួន​១​លាន​រៀល ដើម្បី​ធ្វើ​សោហ៊ុយ​​ទៅ​រក​សីុ​នៅ​ឯ​ប្រទេស​​ថៃ។ ប៉ុន្តែដោយ​សារ​ស្ត្រី​ជា​ម្តាយគ្មាន​លុយ​ឱ្យ ​ជន​នោះ​បាន​រក​រឿង​វាយ​ធ្វើ​បាប​​ធ្វើ​ឱ្យ​ស្ត្រីជា​ម្តាយ​អត់​ទ្រាំ​មិន​ បាន​ខ្លាច​មាន​គ្រោះថ្នាក់​​​ដល់​ជីវិត​ក៏​បាន​ប្តឹង​ឱ្យនគរ​បាល​​ឃាត់​ ខ្លួន​កូន​ប្រុស​​អកត្ត​ញ្ញូ​​នោះ ដើម្បី​ធ្វើ​ការ​អប់រំ​ប៉ុណ្ណោះ​ ។ ​ហេតុការណ៍នេះ​បាន​កើត​ឡើង​​កាល​ពីវេលាម៉ោង​១០​យប់​ ថ្ងៃទី​២៤ វិច្ឆិកា នៅ​​ក្នុង​​ភូមិ​

ឃាត់​ខ្លួន​​​​មេ​ការ​​សំណង់​សណ្ឋាគារ​​ពីបទ​​រុះរើ​​​​ឥដ្ឋ​ការ៉ូឡាតាម​ចិញ្ចើម​​​ផ្លូវ

Posted: 25 Nov 2011 12:59 AM PST

មេការសំណង់ដែលឃាត់ខ្លួន
ខេត្តរតនគិរី​ ៖ មេការ​​​សំណង់​​​ម្នាក់​​​​​ត្រូវ​​​បាន​កម្លាំង​​​នគរ​បាល​​​អធិការ​ក្រុង​ បាន​​លុង ឃាត់​នៅ​​រសៀល​​​ថ្ងៃទី​​២៣ វិច្ឆិកា​ ​ខណៈ​​​ដែល​មេការ​​រូបនោះ​​​បញ្ជា​ឱ្យ​​ពួក​កម្មករ​​របស់​ខ្លួន​​​​ធ្វើ​​ ការ​រុះរើ​​​​គាស់​រំលើងឥដ្ឋការ៉ូឡា​ ​ក្រាល​​លើ​​ចិញ្ចើម​​​​ផ្លូវ​នៅ​ចំណុច​​​​មុខសណ្ឋាគារ​​មួយ​​កន្លែង​​​ ស្ថិត​នៅ​​ភូមិ​៣​ ​សង្កាត់​​​ឡាបាន​សៀក​ ក្រុង​បាន​​លុង ដែល​​​​មាន​​​យីហោ​​រតនៈ​​ភ្នំស្វាយ​ ព្រោះ​​ពុំ​មាន​​​ច្បាប់​​អនុញ្ញាត​​ពី​អាជ្ញាធរ​ក្រុងឬ​មន្ទីរ​​​សាធារណការ ​ខេត្ត​​ហើយ​បាន​នាំ​​

ក្រុម​​ហ៊ុន​​ VTJធ្វើ​​​សិក្ខា​​សាលា​​​ស្តីពី​​បច្ចេក​​ទេស​​ដំឡើង​​​​ប្រព័ន្ធ​​​​គ្រោង​​​ជញ្ជាំង​​​និង​ពិតាន

Posted: 25 Nov 2011 12:58 AM PST

ទិដ្ឋភាពក្នុងពិធីរបស់ក្រុមហ៊ុន
ខេត្ត​ព្រះសីហនុ ៖ លោក​​យឹម រ៉ាដា អគ្គ​​នាយក​​ស្តីទី​ក្រុម​​ហ៊ុន​ VTJ ​ថ្លែង​ថា ​សិក្ខា​​​សាលា​​​ស្តីពី​​បច្ចេក​​ទេស​​ដំឡើង​ប្រព័ន្ធ​​គ្រោង​​​ជញ្ជាំង​​ និង​ពិតាន​​​សម្រាប់​​សំណង់​​​ផ្សេងៗ ​​ដែល​​​ប្រារព្ធ​​​ធ្វើ​​នៅ​​ខេត្ត​​​ព្រះសីហនុ​​ ​នា​​​ថ្ងៃទី​​២៤ ខែ​វិច្ឆិកា គឺជា​​​​​សិក្ខា​​សាលា​លើក​ទី​​៣ក្នុង​ប្រទេស​​​កម្ពុជា ​បន្ទាប់​​​ពី​បាន​​​ធ្វើ​​នៅ​​ឯខេត្ត​​​សៀម​រាប​​ និង​​​ខេត្ត​បាត់​ដំបង​។

ជនបរទេស​​​ម្នាក់​​​ទៀត​​​ហើយ​​​ដេកស្លាប់់​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្ទះ​​ដួល

Posted: 25 Nov 2011 12:56 AM PST

សពជនបរទេស
​ ខេត្តព្រះសីហនុ៖ បុរសជនជាតិកាណាដា​ម្នាក់ត្រូវ​បាន​​គេ​ប្រទះ​​​ឃើញ​​​ដេក​ស្លាប់នៅក្នុង​ បន្ទប់​​លេខ១០៦ នៃផ្ទះជួល ស្ថិតនៅក្រុមទី២៥ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ​ កាលពី​​​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា បន្ទាប់​​​​ពី​ចូលស្នាក់នៅ​បាន​មួយថ្ងៃ។ តាមប្រភពពីមន្ត្រី​ប៉ូលិសបានឱ្យដឹងថា ជន​បរទេសដែលស្លាប់នោះឈ្មោះ​KEENAN BRAD អាយុ៤៦ឆ្នាំ​ ជាភ្ញៀវទេសចរទើប​មក​កម្ពុជាជាលើកទី១។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!