Koh Santipheap Daily

Koh Santipheap Daily


20ឆ្នាំ​នៃសកម្មភាព​​​​មីន​នៅក្នុង​ការតាំង​ពិព័រណ៍​​​​ដែល​​មាន​តែ​មួយគត់់​នៅឯស្ថានីយ​រាជាយស្ម័យយានភ្នំពេញ

Posted: 23 Nov 2011 11:54 PM PST

រាជធានីភ្នំពេញ ​ថ្ងៃទី​​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ ៖ ការតាំង​​​ពិព័រណ៍​​​​អំពី​​«គ្រាប់​មីន​​​នៅ​កម្ពុជា​៖​ ម្លៃឆ្នាំ​នៃ​សកម្មភាព​មីន»​ ត្រូវ​បាន​​រៀបចំ​​ឡើង​នៅ​ឯ​ស្ថានីយ​​​រាជាយស្ម័យ​​យាន​ភ្នំពេញ​​​​ចាប់​ពី ​​​ថ្ងៃទី​​២៣ ​ខែ​វិច្ឆិកា​ ​ដល់​​​ថ្ងៃទី​​១៨ ខែធ្នូ​ ឆ្នាំ​២០១១​ ​ដើម្បី​​ជាការរំលឹក​​ឡើង​វិញ​​ក្នុង​រយៈ​​ពេល​​​​២០ឆ្នាំ​​​​នៃ​សកម្ម​ភាព​ ​​មីន​នៅ​​​​កម្ពុជា​។ ការរំលឹក​​​ឡើងវិញ​​​​នេះ​​បង្ហាញ​​នូវ​ប្រវត្តិ​​​​​នៃ​សកម្ម​ភាព​​​មីន​​​ នៅ​កម្ពុជា​​​តាម​រយៈ​​​រូប​ថត​​​និង​​​របៀប​​​ដែល​​​​​សកម្មភាព​​​នេះ​​

ស្រវឹង​​ទាំង​ព្រឹក​បោះ​ពួយ​ម៉ូតូ​​ចូល​ប្រ​ឡាយ​ស្លាប់​ម្នាក់​របួស​​ធ្ងន់​ម្នាក់​​

Posted: 23 Nov 2011 11:48 PM PST

ខេត្តកំពង់ស្ពឺ ៖​ ដោយ​សារ​​ស្រ​វឹង​ខ្លាំង​បុរស​​ពីរ​នាក់​ ​ជិះ​ម៉ូតូ​​​ធ្លាក់​ចូល​ប្រ​ឡាយ​​ក្នុង​ភូមិ​​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ រង​របួស​ធ្ងន់​ម្នាក់ ត្រូវ​​ក្រុម​គ្រួ​សារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​​។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​ស្រុក​ឱ​រ៉ាល់​​ឱ្យ​ដឹង​ថា នៅ​​ម៉ោង​៩​និង​១៥​នាទី​ ព្រឹក​ថ្ងៃ​ទី​​២២ វិច្ឆិកា នៅ​ចំណុច​ផ្លូវ​កោង​ភូមិ​​ទួល​ធ្នុង ​ក្នុង​ឃុំ​​ហោង​សំណំ ស្រុក​ឱ​រ៉ាល់ ​បុរស​​ចំនួន​​ពីរ​នាក់ ជិះ​ម៉ូតូ​​ម៉ាក​វ៉េវ ពុំ​មាន​​ស្លាក​លេខ សំដៅ​​ទៅ​​​

​រដ្ឋាភិបាល​បណ្តោះអាសន្ន​ទុយនីស៊ី​លាលែង​

Posted: 23 Nov 2011 11:27 PM PST

​នាយករដ្ឋមន្ត្រី​នៃរដ្ឋាភិបាល​បណ្តោះអាសន្ន​​ទុយនីស៊ី លោក​ BEJI CAÏD ESSEBSI កាលពី​ថ្ងៃ​ទី​​​២៣ វិច្ឆិកា បានដាក់ពាក្យ​​សុំ​លា​លែង​​​របស់រដ្ឋា​ភិបាល​លោក​​​ជូនចំពោះ​ប្រធា​នា​ធិប​តី​ស្តីទី លោក FOUED MEBAZÂA។​

សព​ពលរដ្ឋ​​ខ្មែរ​៣​នាក់ ត្រូវ​ក្រុម​ទាហាន​​សៀម​បាញ់​​ ទើប​រក​ឃើញ

Posted: 23 Nov 2011 11:26 PM PST

ខេត្ត​ឧត្តរមាន​ជ័យ ៖ សព​៣​នាក់ ទី១-ឈ្មោះ​​សំ សាត ភេទ​ប្រុស អាយុ​៤១ឆ្នាំ ទី២-ឈ្មោះ​ទ្រី សំបូរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទី៣-ឈ្មោះ​​ទ្រី ក្លូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​៣​ រស់​នៅភូមិ​អូរ​បាត់​ដាវ សង្កាត់​​​បន្សាយ​រាក់ ​ក្រុង​សំរោង ។ សព​ត្រូវ​បាន​កង​កម្លាំង​​យោធា​កម្ពុជា​ការ​ពារ​ព្រំដែន​​ដើរ​ល្បាត​រក​ឃើញ​ នៅ​ចំណុច​ព្រំដែន ស្ថិត​​នៅ​ខាង​លិ​ចប្រាសាទ​​ខ្នា​ចម្ងាយ​​១​គីឡូ​​ម៉ែត្រ ​កាល​ពី​​ព្រឹក​​ថ្ងៃទី​២៤ វិច្ឆិកា កន្លង​ទៅ ។

ក្រុមហ្វម​មូឡាវ័ន Ferrariចង់​ជំនួស​កីឡាក​រMassaដោយ​កីឡាករ Robert Kubica

Posted: 23 Nov 2011 11:21 PM PST

កីឡាករ​ប៉ូឡូញ​ Robert Kubica​​​​
កីឡាករ​ប៉ូ​ឡូញ​ Robert Kubicaអាច​នឹង​ចូល​បើក​បរ​ឲ្យ​ក្រុម​ Ferrariនៅ​ក្នុង​ការ​វិល​ត្រឡប់​ចូល​ប្រណាំង​ក្នុង​ហ្វមមូ​ឡា​វ័ន​ជា​ថ្មី​បន្ទាប់​ពី​​អវ​ត្ត​មាន​អស់​មួយ​រយៈ​ពេល​ដោយ​សារ​របួស​ក្រឡាប់​រថយន្ត​ក្នុង​ពេល​កន្លង​មក​។

ប្រទេសស្វ៊ីស​ត្រៀម​បង្កើត​​បញ្ជរ​សម្រាប់​ស្ត្រី​​បម្រើ​សេវា​​​ផ្លូវ​​ភេទ​កាត់​​បន្ថយ​​ការ​​កក​​ស្ទះ​​​ចរា​ចរណ៍​

Posted: 23 Nov 2011 11:07 PM PST

​ស្ត្រី​ពេស្យា​​រមែង​ចេញ​​មក​ឈរ​នៅតាមដងផ្លូវ
ទីភ្នាក់​ងារ​​ព័ត៌​​មាន​បរទេស​​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ​​បាន​ផ្សាយឱ្យដឹង​​ថា អ្នក​នយោ​បាយ​​មួយ​ក្រុម​នៅ​ទី​ក្រុង​ស៊ុយ​រិក ប្រទេស​ស្វ៊ីស ​ដែល​មាន​ស្ត្រី​ពេស្យាស្រប​ច្បាប់​ មាន​គម្រោង​បង្កើត​​ទី​តាំង​សេវា​កម្ម​​ប្រភេទ "drive-through" ​​ជា​លើក​ដំបូង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ការ​ឈរ​ហៅ​ម៉ូយ​​នៅ​តាម​ដងផ្លូវ​ និង​ដោះ​ស្រាយ​បញ្ហា​​ចរា​ចរណ៍។

ហត្ថាកសិករ​ចុះ​ហត្ថលេខា​កម្ចី​​​ហិរញ្ញ​វត្ថុ​​ពី​​Proparco

Posted: 23 Nov 2011 11:06 PM PST

​រាជធានីភ្នំពេញ ៖ នៅទីស្នាក់​​ការ​​​ហត្ថា​​កសិករ​កាលពី​​ថ្ងៃទី​​២៣ វិច្ឆិកា​ មាន​​រៀបចំ​​ពិធី​ចុះ​ហត្ថ​លេខា​​​​លើ​កិច្ច​ព្រម​ព្រៀង​​កម្ចី​​ហិរញ្ញ​ វត្ថុ​​​​រវាង​​ហត្ថា​​កសិករ​​លីមីតធីត និង​​​ប្រូប៉ាកូ(Proparco)។ លោក​ហួត អេង​តុង ​​ប្រធាន​​​អគ្គ​​​​នាយក​​​ហត្ថា​​កសិករ​​​​លីមីត​ធីត​ បាន​មាន​​​ប្រសាសន៍​​ថា ប្រូប៉ាកូ (Proparco) គឺជា​​ស្ថាប័ន​​​ហិរញ្ញ​វត្ថុ​​​​អភិឌ្ឍន៍​​មួយ​ ដែល​មាន​​​ការ​ចូលរួម​ពីទីភ្នាក់​​ងារ​អភិវឌ្ឍន៍​​​របស់​បារាំង​​ (AFD) និង​

រុស្ស៊ី​អនុម័ត​ច្បាប់​រឹត​បន្តឹង​លើ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ក្នុង​វិស័យ​កីឡា

Posted: 23 Nov 2011 10:59 PM PST

សភា​ជាន់​ទាប​របស់​រុស្ស៊ី​បាន​អនុ​ម័ត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​បណ្តា​គ្រូ​បង្វឹ​ក​និង​បុគ្គ​លិក​ពេទ្យ​ទាំង​ឡាយ​ណា​ដែល​បណ្តោយ​ឲ្យ​អត្ត​ពលិក​របស់​ខ្លួន​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​​ក្នុង​ពេល​ប្រកួត​។

បុក​អ្នក​ជិះ​ម៉ូតូពី​ក្រោយ​​អូស​ជាង​១០​ម៉ែត្រ​ទាំង​មនុស្ស​ និង​ម៉ូតូ​​​នៅ​ក្រោម​រថយន្ត​

Posted: 23 Nov 2011 10:52 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ ​ម្តាយ និង​កូន​ស្រី​ត្រូវ​រថយន្ត​​ទួរីស​ ខ្នាត​តូច​មួយ​គ្រឿង​បុក​កៀប​ជាប់​ក្រោម​រថយន្ត ហើយ​​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​​រង​របួស​​ធ្ងន់​ទាំង​២​នាក់ ។ ខណៈ​​ដែល​​ពួក​គាត់​ជិះ​ម៉ូតូ​មក​ពី​ផ្សារ​ត្រូវ​រថយន្ត​រាង​​ដូច​កូន​ជ្រូក ​នេះ បើក​បុក​ពេញ​ទំហឹង​ពី​ក្រោយ​ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​​​ព្រឹក​ ថ្ងៃ​​ទី​២៥ វិច្ឆិកា ​នៅ​ក្នុង​ភូមិ​​ចំការ​សំរោង ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង ។

Smart Mobile និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air France សហ​ការ​បង្កើត​​ «ស៊ីម​កាត Smart Holiday»

Posted: 23 Nov 2011 10:51 PM PST

រាជធានីភ្នំពេញ ថ្ងៃទី​២២ វិច្ឆិកា ឆ្នាំ​២០១១ ៖ ដើម្បីជាការពង្រឹង​ផ្នែកសេវា​បម្រើ​អតិថិជនឱ្យបានកាន់តែប្រសើរថែមទៀត ក្រុម​ហ៊ុនអាកាសចរណ៍ Air France ចែក​ជូន​ស៊ីម​កាត​ទូរស័ព្ទឥតគិតថ្លៃទៅកាន់អ្នកធ្វើដំណើរតាម​ជើងហោះហើរ Air France ទាំងអស់។ កម្មវិធី​ពិសេសនេះមានការរួមសហការគ្នាជាមួយនឹង​ក្រុមហ៊ុន Smart Mobile ដែលជាក្រុម​ហ៊ុន​ទូរស័ព្ទ​

នគរបាល​​ស្រុក​ភ្នំ​ស្រុក​​52​នាក់​ ចុះ​ជួយ​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​

Posted: 23 Nov 2011 10:38 PM PST

សកម្មភាពចុះជួយច្រូតស្រូវប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសដែល​ប្រជាពលរដ្ឋកំពុងមមាញឹកក្នុងការប្រមូល​ផល​ស្រូវស្រាល​ នាឆ្នាំនេះ នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១១ កម្លាំងនគរបាលស្រុក​ភ្នំ​ស្រុកចំនួន​៥២នាក់ មានលោកអធិការ អធិការ​រង នាយ-នាយ​រងផ្នែក នាយ-នាយរង​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល និងមន្រ្តីនគរបាលដែលដឹកនាំ​ដោយ​លោក​សេង គី អភិ​បាលស្រុកភ្នំស្រុក បានចុះជួយ​ច្រូត​កាត់ប្រមូល​ផលស្រូវជូនប្រជាពលរដ្ឋដែលជួប​

ប្រជាពល​រដ្ឋ​​ប្រទះ​ឃើញ​កាំភ្លើងអាកា​ពីរដើម​ដែល​​ជន​មិន​ស្គាល់​មុខ​ប្លុង​ចោល

Posted: 23 Nov 2011 10:37 PM PST

កាំភ្លើងដែលប្រទះឃើញ
ខេត្តបន្ទាយមានជ័យ ៖ ថ្មីៗនេះ ប្រជា​ពល​រដ្ឋម្នាក់ដែលទៅបង់ត្រីបានប្រទះឃើញ​អាវុធអាកាពីរដើម​ នៅចំណុចស្ពានដែក ខាងលិច​ភូមិ​ទេព​កោសារចម្ងាយប្រហែល១.០០០ម៉ែត្រ ​ក្នុង​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ហើយក៏​បាន​មក​រាយ​ការណ៍ជូន​សមត្ថកិច្ចនគរបាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំរហាល ។

សភាអនុម័ត​ថវិកា​សម្រាប់គ្រប់គ្រង​ឆ្នាំ​២០១២ ដោយ​សំឡេង​ឯកច្ចន្ទ​

Posted: 23 Nov 2011 09:58 PM PST

រាជធានីភ្នំពេញ​​​​ ៖ ដូចតាមការគ្រោង​ទុក សេចក្តីព្រាង​ច្បាប់ថវិកា​ជាតិឆ្នាំ២០១២ បាន​​ត្រូវ​រដ្ឋសភា​ជាតិនៅព្រឹក​ថ្ងៃទី២៤ វិច្ឆិកា ២០១១​​នេះ បើកកិច្ចប្រជុំ​ពិភាក្សា​និងអនុម័ត​រួច​ហើយ ដោយ​​សំឡេង​​ឯកច្ឆន្ទ​គឺ​​៨៦​លើ​​៨៦សំឡេង​ បើ​​ទោះបី​ជា​​សមាជិក​សភា​គណ​បក្សសមរង្ស៊ី និង​គណ​​បក្សសិទ្ធិ​មនុស្ស​ធ្វើពហិកាមិន​ចូលរួម​ប្រជុំ​នោះ​ក្តី ។ ​

អាហ្វហ្គានីស្ថាន ៖ សម្លាប់ពួក​​ឧទ្ទាម​30នាក់ និង​​ចាប់ខ្លួន​​40នាក់​

Posted: 23 Nov 2011 09:51 PM PST

ក្រសួង​​​មហាផ្ទៃ​​​អាហ្វហ្គានីស្ថាន​ក្នុងសេចក្តី​ប្រកាសមួយ​ថ្លែង​​កាលពីថ្ងៃទី​​​២៣ វិច្ឆិកា ​​ថា ប៉ូលិស​​អាហ្វហ្គានីស្ថាន​គាំទ្រ​ដោយ​​កងទ័ព​​ជាតិ​​ និងកង​កម្លាំង​​ចម្រុះ​អន្តរជាតិ​​ដឹកនាំ​ដោយ​​អូតង់​បាន​​សម្លាប់​ពួក​ឧទ្ទាម​​​ប្រដាប់​​អាវុធ​៣០នាក់ ​​និង​ចាប់ខ្លួន​​​៤០នាក់ទៀត ​ក្នុងពេល​ធ្វើប្រតិបត្តិការ​​​​ក្នុង​​ខេត្តជាច្រើន​​​រយៈ​ពេល​​​២៤ម៉ោងចុងក្រោយ​នេះ​។​

សមត្ថ​កិច្ច​​​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ឧក្រិដ្ឋ​​ជន​ចាប់​ជំរិត​​លោក​សូ អាកណូ ​ស្គាល់​​អត្តសញ្ញាណ​​អស់​ហើយ

Posted: 23 Nov 2011 07:59 PM PST

ឧក្រិដ្ឋ​ជន ស៊ុត ​សុភី
រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​បាន​ធ្វើ​សន្និ​សីទ​​កាសែត​ជា​សាធារណៈ​បង្ហាញ​មុខ​មាត់​ពិត​របស់​ឧក្រិដ្ឋ​ជន ស៊ុត ​សុភី ដែល​ចាប់​ជំរិត​ទារ​ប្រាក់​ពី​លោក​សូ អាកណូ ​កូន​​ប្រុស​លោក​សូ ផន អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​​នាវេលា​ម៉ោង១០ព្រឹក ថ្ងៃទី​២៤ វិច្ឆិកា ​២០១១ ​នៅ​ការិយា​ល័យ​ស្រាវជ្រាវ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​បញ្ជា​ការ​

​រកឃើញ​​​សាកសព​មនុស្សឆេះខ្លោច​16នាក់​ក្នុង​​រដ្ឋ​កំណើតរបស់មេ​រត់ពន្ធ​​គ្រឿងញៀន​ម៉ិចស៊ិកម្នាក់​

Posted: 23 Nov 2011 07:56 PM PST

ប៉ូលិស​​បិទផ្លូវ​​​ក្នុង​តំបន់​​​រកឃើញ​​សាកសព​មនុស្ស
​អ្នក​នាំពាក្យ​​​​ម្នាក់​របស់​​​អយ្យការ​​តំបន់​គូស​បញ្ជាក់​ថា អាជ្ញាធរ​​ម៉ិចស៊ិក​​បានរកឃើញ​​សាកស​ព​មនុស្ស​​​​​ដែលត្រូវភ្លើង​ឆេះ​ខ្លោច​​១៦នាក់ ក្នុងរដ្ឋ​កំណើតរបស់​​ JOAQUIN GUZMAN ជាមេ​រត់ពន្ធ​​គ្រឿងញៀន​ដែលខ្លាំង​​​​ជាងគេបំផុត​របស់​​​ប្រទេស​។​

មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​​-សូវៀត​បញ្ចូល​​សមា​ជិក​​បក្ស​ប្រ​ជា​ជន​

Posted: 23 Nov 2011 07:55 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖​ រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ​​នៅ​សាល​ប្រ​ជុំ​គណបក្ស​ប្រ​ជា​ជន​​កម្ពុជា​ (គ៨៥​) មាន​ប្រា​រព្ធ​ពិ​ធី​​បញ្ចូល​សមា​ជិក​​គណ​បក្ស​​ប្រ​ជា​ជន​កម្ពុជា​​ថ្មី​ ចំនួន​​៤៦៥​នាក់ មក​ពី​មន្ទីរ​​​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ​-សូវៀត ​ក្រោម​អធិ​ប​តីភាព​លោក​វេជ្ជ​បណ្ឌិតម៉ម ប៊ុន​ហេង ​សមា​ជិក​គណៈ​កម្ម​ា​ធិ​ការ​កណ្តាល​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ និង​​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​គណ​បក្ស​ក្រ​សួង​សុខា​ភិបាល​។​​

ចេញពី​ស៊ីការ​ស្រវឹង​​ស្រា​បើក​ម៉ូតូ​​ទៅ​បុក​រថយន្ត​ចត​លើ​ចិញ្ចើម​​ថ្នល់​​រង​របួស​ធ្ងន់

Posted: 23 Nov 2011 07:52 PM PST

បុរសរងគ្រោះ
ខេត្តកណ្តាល ៖ បុរស​ជា​កសិករ​ម្នាក់​បាន​​រង​របួស​យ៉ាងធ្ងន់ បន្ទាប់​ពី​បុរស​រូបនេះ​បាន​ចេញ​ពី​ស៊ីការ​គេ​នៅ​ក្នុងភូមិ ហើយ​ស្រវឹង​ធ្លាក់​ភ្នែក​​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ស្រាប់​តែ​ជ្រុល​​ទៅ​បុក​ចំ​ក្បាល​រថយន្ដ​កូរ៉េ​ផ្ទុក​អេ​តចាយ​១​គ្រឿង​ដែល​ ​ចត​ប​ញ្ជ្រា​សទិស​ទុកចោល​នៅ​លើ​ផ្លូវ ។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ ​ទី​២៣ វិច្ឆិកា នៅ​លើ​​កំណាត់​ផ្លូវ​លេខ១១៨ ក្នុងភូមិ​ពពាល​ ឃុំ​ពពាល ​ស្រុក​

ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​នៃ​ស្នង​ការនគរ​បាល​​រាជ​ធានី​ភ្នំពេញ ​បង្ក្រាប​បាន​ក្រុម​ប្លន់​យា៉ង​សកម្ម​ចំនួន​២​នាក់​

Posted: 23 Nov 2011 07:50 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ក្រុម​ចោរ​ប្លន់​យ៉ាង​សកម្ម​​​នៅ​ក្នុង​​រាជ​ធានីភ្នំពេញ ត្រូវ​បាន​កម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​ រាជ​ធានីភ្នំពេញ បង្ក្រាប​បាន​២​នាក់ និង​ដក​ហូត​បាន​ម៉ូតូ​​ម៉ាក​ស្តុប​ពី ពណ៌​ស មួយ​គ្រឿង​ ដែល​ជិះ​ធ្វើ​សកម្ម​ភាព ។

ការប្រកួតមិត្តភាពរវាង​ក្រុម​កីឡា​បាល់ទាត់​ប៊ីប៊ីឃ្យូ ឈីកខិន និងDigi

Posted: 23 Nov 2011 07:49 PM PST

រាជធានីភ្នំពេញ ៖ ដើម្បី​ចូល​រូ​ម​ចំណែក​លើកកម្ពស់​វិស័យ​កីឡា​ ក៏​ដូច​ជា​សុខភាព​របស់​បុគ្គលិកប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ដែល​ជា​ភោជ​នីយ​ដ្ឋានសាច់​មាន់ បា​ប៊ី​ឃ្យូ និងបំពងលំដាប់​អន្ដរ​ជាតិ​លេខ​១មក​ពី​ប្រទេស​កូរ៉េ និង​ពេញ​និយម​នៅ​ក្រុងភ្នំពេញបានបង្កើត​ក្រុមបាល់ទាត់របស់​ខ្លួន​ដោយ​មានការ ​ហ្វឹកហាត់រៀង​រាល់​ស​ប្ដា​ហ៍ ​។

បង្កៃគ្រាប់បែកប៉ង​​​សម្លាប់​​នាយរង​ប៉ុស្តិ៍​ច្រកទ្វារអន្តរជាតិ​ផ្ទុះកក្រើក​រាត្រី

Posted: 23 Nov 2011 07:47 PM PST

នៅកន្លែងកើតហេតុ
​ក្រុងប៉ោយប៉ែត​​​​​ ៖ ​​គ្រាប់​​បែក​​១​គ្រាប់​ត្រូវ​បានគេដាក់​​បង្កៃ​នៅ​ជាប់​​នឹង​របង​​ផ្ទះ​ មន្ត្រី​​​ប៉ូលិស​​​ម្នាក់ជានាយរង​ប៉ុស្តិ៍អន្តោប្រវេសន៍ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត បណ្តាល​ឱ្យផ្ទុះ​លាន់​កក្រើក​ រង​របួស​​ប្រពន្ធ​​មន្ត្រី​ប៉ូលិស​រូប​នេះ​​​មាន​ផ្ទៃពោះ​៦ខែ ​​និង​អ្នកប​ម្រើ​​ស្រីម្នាក់​រង​របួស​ធ្ងន់ ដឹក​ចូល​ទៅ​ប្រទេសថៃ​ ដើម្បី​សង្គ្រោះ​ជា​បន្ទាន់​​កាល​ពី​វេលាម៉ោង​​៨​និង​​១០នាទី​​យប់ថ្ងៃទី​២៣ វិច្ឆិកា ២០១១ ស្ថិតនៅ​​​ក្នុងភូមិបាលិលេយ្យ ​សង្កាត់​​ប៉ោយប៉ែត ។

កីឡាករ​អង់​គ្លេស​លី វេសវូដ ចូល​រួម​ជាថ្មី​ជាមួយ​សមា​គម​វាយ​កូន​ហ្គោល​អាជីព PGA Tour

Posted: 23 Nov 2011 07:34 PM PST

កីឡាករ​អង់​គ្លេស​លី វេស​វូដ​​​
លី​ វេស​វូដ​អតី​ត​កីឡាករ​វាយ​កូន​ហ្គោល​លំ​ដាប់​ទី​១​ពិភពលោក​បាន​អះ​អាង​ថា​​ ខ្លួន​នឹង​ត្រឡប់​ទៅ​ចូល​រួម​ជា​ថ្មី​ជា​មួយ​សមាគម​ទេសចរណ៍​ PGA Tourសម្រាប់​រដូវ​​​កាល​ប្រកួត​ឆ្នាំ​២០១២​ខាង​មុខ​។

ពិធី​គម្រប់​ខួប3ឆ្នាំនៃដំណើរ​ការរបស់​ក្រុមហ៊ុន Chevrolet

Posted: 23 Nov 2011 07:33 PM PST

រាជធានីភ្នំពេញ ៖ ​Auto Sales Cambo-dia Limited គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខរថ យន្តម៉ាក Chevrolet នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដោយនាំចូលនូវរថយន្តខ្នាតតូចលក្ខណ: គ្រួសារដែលមានម៉ូដែល Chevrolet Spark និង Chevrolet Tahoe ។ ការប្រារព្ធធ្វើពិធីនេះ ឡើងគឺ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិ ជនដែលបានជួយគាំទ្រ ហើយជឿទុកចិត្តដល់ ក្រុមហ៊ុន និងគុណភាពរបស់រថយន្តម៉ាក

កីឡាករអេស្ប៉ាញ David Ferrerបំបាក់កីឡាករលំដាប់ទី1ពិភពលោកយ៉ូកូវិច2​សិតទល់នឹងសូន្យ​ ឈាន​ចូល​ដល់វគ្គ1/2 ផ្តាច់ព្រ័ត្រប្រកួតតឺន្នីសដំណាច់ឆ្នាំ ATP World Tour Finals

Posted: 23 Nov 2011 07:29 PM PST

កីឡាករអេស្ប៉ាញDavid Ferrer
កីឡាករ​អេស្ប៉ាញ​ David Ferrer​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​លំ​ដាប់​ទី​១លើ​លោក​ ណូ​វ៉ាក់​ យ៉ូ​កូ​វិច​ឈាន​ចូល​ដល់​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​​​ព្រឹត្តិការ​ណ៍​ប្រកួត​កីឡា​តឺន្នីស​ដំណាច់​ឆ្នាំ​ ATP World Tour Finalsនៅ​ទីលាន​ O2 Arenaទី​ក្រុង​ឡុង​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​ពុធ​​ទី​២៣​វិច្ឆិកា​។

កូនស្រី​អ្នក​ដើរ​ទិញ​អេត​ចាយ​អាយុ​៦​ឆ្នាំ ត្រូវ​ជន​ទុរយសម្នាក់​ល្បួង​ទៅវាយ​ធ្វើ​បាប​​ ហើយ​រំលោភ

Posted: 23 Nov 2011 07:27 PM PST

កុមារីរងគ្រោះដែលម្តាយនាំមកប្តឹងប៉ូលិស
ខេត្តស្ទឹងត្រែង ៖ កុមារីអភ័ព្វម្នាក់ ទើប​តែ​មាន​អាយុ៦ឆ្នាំត្រូវបានរងនូវការឈឺចាប់បំផុត ពី​សំណាក់មនុស្សចិត្តជាតិរិច្ឆានម្នាក់​ល្បួងឌុប​តាម​ម៉ូតូដើរលេង ឆក់ឱកាសដឹកចូលព្រៃជ្រៅ​វាយឲ្យសន្លប់រួចរំលោភយ៉ាង​ព្រៃផ្សៃរហូតបាន​សម្រេច រួចទុកចោលកណ្តាលព្រៃ​រត់គេច​ខ្លួន​បាត់ស្រមោល ។

ក្មេង​ប្រុស​​ជិះ​​កង់​ឆ្លង​​ផ្លូវ​ត្រូវ​​រថយន្ត​​កិន​ស្លាប់​​យា៉ង​​អាណោច​អាធ័ម

Posted: 23 Nov 2011 07:25 PM PST

រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​ដោយ​សារ​​ រថយន្ត​ស្ទូច​​បើក​បុក​ពី​ក្រោយ​​ ហើយ​កិន​បែក​ក្បាល​ស្លាប់។ ​ហេតុការណ៍​​នេះ​បាន​កើត​​មាន​ឡើង​នៅ​ចំណុច​​ផ​្លូវ​បេតុង​ច្រក​ចូល​សំណង់​ សូនី ស្ថិត​​ក្នុង​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ​កាលពី​វេលា​ម៉ោង​៨​និង​៣០​​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១១ ។

ពួក​ប្រឆាំង​បារ៉ែន​ទាម​ទារ​ឱ្យ​រំលាយ​រដ្ឋា​ភិ​បាល​

Posted: 23 Nov 2011 07:25 PM PST

ពួក​បាតុករ​ដែល​រង​ការ​បង្ក្រាប​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​
ក្រោយ​ពី​ការ​បង្ហាញ​ដោយ​គណៈ​កម្មការ​​​ស៊ីប​អង្កេត​ឯក​រាជ្យ​នៅ​បារ៉ែន​ពី​របាយ​ការណ៍​មួយ​ដែល​បរិហារ​ការ​ប្រើ​កម្លាំង​ជ្រុល​ និង​អយុត្តិ​ធម៌​របស់​ប៉ូលិស​អំឡុង​ពេល​កើត​មាន​ចលា​ចល​​ដែល​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​បារ៉ែន​កាល​ពី​ខែ​កុម្ភៈ និង​ខែ​មីនា កន្ល​ង​ទៅ​នេះ​គណ​បក្ស​ស៊ីអ៊ីត​ប្រឆាំង​​ដ៏​សំខាន់​​បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឱ្យ​បង្កើត​រដ្ឋាភិបាល​

ប្រធានា​ធិបតី​យេ​ម៉ែន​ចុះ​ហ​ត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​អំណាច​

Posted: 23 Nov 2011 07:22 PM PST

លោក​សា​ឡេហ៍ ពេល​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ និង​ព្រះ​មហា​ក្សត្រ​​អារ៉ា​ប៊ី សា​អូឌីត​
ប្រធានា​ធិបតី​យេ​ម៉ែន​លោក​អាលី​អាប់​ឌុល​ឡាហ៍ សា​ឡេហ៍ បាន​ចុះ​ហត្ថ​លេខា​ ហើយ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ក្នុង​ទី​ក្រុង​រី​យ៉ាដ រាជ​ធានី​អារ៉ា​ប៊ី សា​អូ​ឌីត​ លើ​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​អំណាច​​ដែល​ចរចា​គ្នា​ក្រោម​អាជ្ញា​កណ្តាល​របស់​ក្រុម​ប្រឹក្សា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឈូង​សមុទ្រ​ CCG ដែល​កិច្ច​ព្រម​ព្រៀង​នោះ​ត្រូវ​បាន​លោក​បដិ​សេធ​មិន​​ចុះ​ហត្ថ​

អ្នកវិភាគ ៖ ទឹក​សមុទ្រកើនឡើង​ពន្យឿតលំហូរទឹក​ជំនន់ថៃ​

Posted: 23 Nov 2011 07:10 PM PST

ស្ថានភាពទឹកជំនន់​នៅថៃ
ទឹកហូរចេញពីទីក្រុងបាងកកនិងខេត្តផ្សេងៗ​ក្នុងតំបន់កណ្តាល​នៃប្រទេសថៃ ចូល​ទន្លេចៅ​ប្រា​យ៉ាមានល្បឿន​យឺតពីព្រោះ​កំពស់ទឹកសមុទ្រ បាន​កើនឡើង ។ នេះបើតាមអ្នក​ជំនាញ​គ្រប់​គ្រង​ទឹក​និយាយ​ ហើយ​​ត្រូវ​បាន​​​សារព័ត៌មាន The Nation ដក​ស្រង់​​សំដី​ចេញ​ផ្សាយ​​នៅ​ថ្ងៃទី២៣ វិច្ឆិកា។

ត្រឡប់ពីស៊ីការ​គេ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រង​របួស​ធ្ងន់

Posted: 23 Nov 2011 07:09 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ គ្រោះ​អកុសល​បាន​កើត​ឡើង​​ចំពោះ​បុរស​ម្នាក់​ដែល​ប្រ​ព​ន្ធ ទើបតែ​ឆ្លង​ទន្លេ​បាន​ចំនួន​៥​ថ្ងៃ​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ពេល​ចេញ​ពី​ស៊ីការ​គេ។ ករណី​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង១៥​នាទី​យប់​ ថ្ងៃ​ទី​២៣​ វិ​ច្ឆិកា​២០១១ ​នៅ​ត្រង់​ចំណុច​ស្ដុ​ប​ចំកា​មន ខណ្ឌ​ចំការ​មន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!