Koh Santipheap Daily

Koh Santipheap Daily


ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​រៀប​ចំដែន​ដី​ នគរូប​នីយ​កម្ម​ សំណង់​ និង​សុរិយោ​ដី​

Posted: 21 Nov 2011 11:38 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កោះ​កុង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា សាលា​ខេត្ត​កោះ​កុង​​រៀប​ចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីររៀប​ ចំ​ដែន​ដី ​នគរូប​នីយ​កម្ម​ សំណង់​ និង​សុរិយោ​ដី​ខេត្ត​កោះ​កុង​ជំនួស​ប្រធាន​ចាស់​ដែលចូល​និវត្តន៍​ ។ ​ពិធី​ប្រកាស​នេះ​រៀប​ចំ​ឡើង​ក្រោម​អធិបតី​​លោក​ណាក សាខន អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​តំណាង​ លោក​ទេស​រដ្ឋ​មន្ត្រី​អ៊ឹម ឈុន​លឹម​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​កម្ម​ សំណង់​ និង​សុរិយោ​ដី​ ដោយ​មាន​

ស្រវឹង​​​​រាល់ថ្ងៃ​រក​រឿង​​​វាយ​ដំ​​ទ្រាំមិន​បាន​​​​ប្រពន្ធ​​​កាប់របួស

Posted: 21 Nov 2011 11:16 PM PST

បុរសជាប្តី
ខេត្ត​ប៉ៃលិន ៖ ​បុរស​​ម្នាក់ផឹក​​ស្រា​​​ស្រវឹង​​រាល់ថ្ងៃ​មិន​លោះ​​​​និង​តែង​​រករឿង​វាយ​ ប្រពន្ធ​​​​និង​​កូន​។ ​​ដោយ​​​​សារ​ទ្រាំមិន​បាន​​​ទើប​​​ធ្វើ​ឱ្យស្រ្តីជា​ប្រពន្ធ​ឈ្មោះគុយ តន អាយុ៣៧ឆ្នាំ បានយក​កាំបិតកាប់មកលើបុរសជាប្តីឈ្មោះញ៉ាល់ ហាក់ អាយុ៤៣ឆ្នាំ ដែលមានមុខរបរជាកម្មករ បណ្តាល​ឱ្យរងរបួសធ្ងន់ធ្ងរ​ត្រូវបានអ្នកជិតខាង​ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

បន​ល្បែង​នៅ​ក្រុង​ប៉ោយ​ប៉ែត​​បើក​លេង​យ៉ាង​គគ្រឹក​គគ្រេង​​គ្មាន​​ការ​បង្ក្រាប

Posted: 21 Nov 2011 11:09 PM PST

ក្រុង​ប៉ោយ​ប៉ែត ៖​ បនល្បែងនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ត្រូវ​គេបើកលេងយ៉ាងគគ្រឹកគ្រេង​ ស្ទើរគ្រប់កន្លែងតាមកន្លុក​កន្លៀត​ តាមផ្ទះ រហូត​ដល់ហាងគុយទាវកាហ្វេ​ក៏​មាន​ដែរ។​បនល្បែង​ដែល​កើតមានពាសវាលពាសកាល​ស្ទើរ ​គ្រប់​កន្លែង​នេះ​ត្រូវបានមជ្ឈដ្ឋាននានា​សង្ស័យថា ជា​ឆ្នាំង​បាយរបស់សមត្ថកិច្ច ដែល​ឈរ​ជើង​នៅ​ក្នុង​តំបន់​នេះទើបមិនបង្ក្រាប។

ចាប់ខ្លួន​ចោរ​5នាក់ប្លន់​ផ្ទះ​មន្ត្រីជាន់ខ្ពស់​ថៃ

Posted: 21 Nov 2011 10:47 PM PST

ទឹកប្រាក់ចំនួន១៦លានបាត ត្រូវបានគេរឹប​អូសបានពីក្រុមឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធ និង​ចោរចូលប្លន់ផ្ទះមន្ត្រីជាន់ខ្ពស់នៃក្រសួងដឹកជញ្ជូន​ថៃ បន្ទាប់ពីពួកគេចូលប្លន់កាលពីសប្តាហ៍មុន នឹង​យកបានប្រាក់ជាច្រើនលានបាត។

នឹងមានចំណាត់ការក្តៅកីឡាការិនី​វាយសីស្លៀកសំពត់ខ្លីប្រកួតអូឡាំពិក

Posted: 21 Nov 2011 10:47 PM PST

[Enter Caption]
បណ្តា​មន្ត្រី​កីឡា​វាយ​សី​នឹង​​ជជែក​គ្នា​បន្ត​ទៀត​​​លើ​វិធាន​ការ​ដ៏​ ចម្រូង​ចម្រាសមួយ​​ដែល​បង្ខំ​ឲ្យ​កីឡាកា​រិនី​ត្រូវ​តែ​ស្លៀក​សំ​ពត់​ខ្លី​ ក្នុង​ពេល​ប្រកួត​។ វិធាន​ការ​លើ​សំ​លៀក​បំ​ពាក់​នេះ​គ្រោង​នឹង​ចូល​ជា​ធរមាន ​ហើយ​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទី​ក្រុង​ឡុង​នា​ ឆ្នាំ​ក្រោយ​នេះ​។

រដូវ​​ប្រ​មូល​ផល​ដំ​ឡូង​មី​​មាន​ក្រុម​ចោរ​ឆក់​ឱ​កាស​​លួច​ដំឡូងដែល​​ហាល​

Posted: 21 Nov 2011 10:47 PM PST

ដំឡូងដែលដាក់ហាល
ខេត្ត​ស្ទឹង​ត្រែង​ ៖​ ផលដំឡូងរបស់ប្រជា​កសិករបានឈានដល់រដូវប្រមូលផលហើយជា​ មួយនេះក៏មានជនខិលខូចមួយចំនួនដែលមិន​បានគិត​គូរ​ពីការ​លំបាករបស់កសិករបែរ​ជា​ អង្គុយរង់ចាំឱកាសល្អលបលួចដកដំឡូងក្នុង​ ចំការក៏ដូចជាដំឡូងដែលត្រូវកាប់ហាលថ្ងៃឱ្យ​ស្ងួតយកទៅលក់ឱ្យឈ្មួញ ដែលធ្វើឱ្យ​កសិករ​ខ្លះអស់​សង្ឃឹមហួសចិត្តនឹកស្មានមិនដល់ពី​សក​ម្ម​ ភាពក្រុមចោរទាំនោះ។

រដ្ឋសភា​គ្រោង​​ប្រជុំពិភាក្សា​​​ និងអនុម័ត​ច្បាប់​​​​ថវិកា​ឆ្នាំ​​​២០១២ ​បើទោះ​ជា​តំណាង​រាស្ត្រ​​​​​​៣​រូបរបស់​បក្សសម រង្ស៊ី ​​​​​​​​លា​លែង​​​ក៏​ដោយ​

Posted: 21 Nov 2011 10:39 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីនៃ​​អគ្គលេខាធិការ​​​ដ្ឋាន​​រដ្ឋសភា​​​បាន​ឱ្យដឹង​​ថា ​​រដ្ឋសភា​គ្រោងបើក​កិច្ច​ប្រជុំ​​​ពិភាក្សា​​ និង​​អនុម័ត​​​​ច្បាប់ថវិកា​​​ឆ្នាំ​​​២០១២ ​នៅថ្ងៃទី​​​២៤ វិច្ឆិកា ​​២០១១​​ ដែល​​ប្រព្រឹត្ត​ទៅ​ក្រោមអធិបតីភាព​​សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា ​​បើទោះ​​​​ណាគ្មាន​​​សមា​ជិក​​សភា​គណបក្ស​សម រង្ស៊ី ចូលរួម​ក៏ដោយ​។ កិច្ច​ប្រជុំនេះ​​​ប្រព្រឹត្ត​ទៅ​​​​​ស្របពេលដែល​តំណាង​​រាស្ត្រ​របស់​​ គណបក្ស​​សម រង្ស៊ី ​បាន​លាឈប់​ក្នុង​គោល​​​បំណង​​​ធ្វើ​ឱ្យ​​មាន​​

ព្រះ​ជាយា​មួយ​អង្គ​​ក្នុង​ចំណោម​ព្រះ​ជាយា​ស្តេច​ស្វា​ហ្ស៊ី​​ឡង់​់13អង្គ​ត្រូវ​បណ្តេញ​ចេញ​ពីព្រះ​បរម​រាជ​វាំង​

Posted: 21 Nov 2011 10:33 PM PST

[Enter Caption]
ក្នុង​របប​រាជា​និយម​ផ្តាច់​ការ​ចុង​ក្រោយ​គេ​នៅ​អាហ្វ្រិក​ គឺ​នៅ​ប្រទេស​ស្វាហ្ស៊ី​ឡង់​ អង្គ​រក្ស​​ផ្ទាល់​របស់​ព្រះ​មហា​ក្សត្រ​ពុំ​អាច​នរ​ណា​ប៉ះ​ពាល់​បាន​ឡើយ​។ ព្រះ​ជាយា​មួយ​អង្គ​ក្នុង​ចំណោម​ព្រះ​ជាយា​ទាំង​១៣​អង្គ របស់​ព្រះ​មហា​ក្សត្រ​អឹម ស្វាមី​ទី​៣ អះ​អាង​ថា ព្រះ​នាង​ត្រូវ​បណ្តេញ​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ បន្ទាប់​ពី​​មាន​ទំនាស់​គ្នា​ជាមួយ​អង្គ​រក្ស​ព្រះ​មហាក្សត្រ​ម្នាក់​មក​។

​លីប៊ី ៖ ​កូន​ប្រុស​​​វ័យ​ក្មេង​​​ជាងគេ​របស់​លោកកាដាហ្វី នៅរស់​

Posted: 21 Nov 2011 10:33 PM PST

កូនប្រុសកាដាហ្វី
​​ប្រភពមួយរបស់ក្រសួង​​​ការពារ​ប្រទេស​លីប៊ី ​​រាយការណ៍​កាលពីថ្ងៃទី​​​​២១ វិច្ឆិកា ​​ប្រាប់ទីភ្នាក់​ងារ​​ព័ត៌មាន​ចិនស៊ីនហួ​​​ថា​កូនប្រុស​​​វ័យ​ក្មេង​​​ជាង​ គេ​របស់​​​អតីត​មេដឹកនាំ​​លីប៊ី លោក​មូអាម៉ា កា​ដា​ហ្វី ​​​ឈ្មោះ​ខាមី​​ស កាដាហ្វី ​នៅរស់រានមាន​ជីវិត​។​

សវនាការ​​លើ​អង្គ​​សេចក្តី​​សំណុំរឿង​​​០០២ ​បន្តនៅ​​ថ្ងៃ​នេះទៀត​

Posted: 21 Nov 2011 10:33 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ថ្ងៃនេះគឺជាថ្ងៃទី២​ហើយ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា បន្តបើកសវនាការលើ​អង្គ​សេចក្តី​សំណុំ​រឿង០០២ ប្រឆាំង​នឹងអតីតមេដឹកនាំកំពូលៗនៃរបប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន នួន ជា និង​អៀង សារី​។ កាលពីថ្ងៃទី២១ វិច្ឆិកា ២០១១ សវនាការ​លើ​អង្គសេចក្តីក្នុង​សំណុំ​រឿង​០០២​នេះ បាន​ធ្វើ​ឡើង​ពេញមួយថ្ងៃ ដោយ​ប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះសាលាដំបូងនៃ​សាលា​ក្តីខ្មែរក្រហម

សំណុំរឿង​លោក​​ម៉ឹក ដារ៉ា ​​សួរដេញ​ដោល​​​​ដល់​អង្គហេតុ​​​ទី​៥​

Posted: 21 Nov 2011 08:04 PM PST

ទិដ្ឋភាពក្នុងសាលាដំបូង
ខេត្តបន្ទាយមានជ័យ​​​​​ ៖ សវនាការ​​ក្នុង​​សំណុំរឿ​ងពុករ​លួយ​គ្រឿងញៀន​ប្រឆាំងនឹង​អតីតអគ្គ​លេខា​ ធិការនៃអាជា្ញធ​រ​ជាតិប្រយុទ្ឋ​​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា លោក​​ម៉ឹក ដារ៉ា ​​បានបន្ត​​នៅ​សាលា​ដំបូងខេត្ត​បន្ទាយ​មានជ័យ​​នា​​ព្រឹក​​ថ្ងៃទី២២ វិច្ឆិកា ២០១១​នេះ ចូល​​ដល់​​​អង្គ ហេតុ​​​ទី​៥​ហើយ ​​និ​ងកំពុង​​​សួ​រ​ដេញ​ដោល​ពី សំណាក់​​​​ព្រះរាជ​អាជ្ញា​​​​យ៉ាង​ក្តៅ​​គគុក​ ។

ឡង់គ្រីស្ស័រ​​នាយក​​​វិទ្យាស្ថាន​​​ពហុ​បច្ចេក​វិទ្យា​​កម្ពុជា​​​​បុកគ្នា​ជាមួយរថយន្ត​​​​ឡង់​គ្រីស្ស័រ​​ជនជាតិបារាំង​​

Posted: 21 Nov 2011 07:42 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់​គ្រីស្ស័រ​​​២​គ្រឿង​ដែល​ក្នុង​នោះ​មាន​រថយន្តឡង់​គ្រីស្ស័រ​​​​ របស់​លោក​នាយ​ក​វិទ្យា​ស្ថាន​ពហុ​បច្ចេក​​វិទ្យា​​កម្ពុជា​មួយ​គ្រឿង បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុកគ្នា​​ជា​មួយ​រថយន្ត​ម៉ាក​ឡង់​គ្រីស្ស័រ​ ​​ ពណ៌​ខ្មៅ មួយ​គ្រឿង​​ទៀត​របស់​ជន​ជាតិ​បារាំង​នៅ​ចំណុច​រង្វង់​មូល​ទួលគោក សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​​​កាលពី​វេលា​ម៉ោង​៦​និង​៣០​​នាទី​​ល្ងាច​ ថ្ងៃទី​២១ វិច្ឆិកា ២០១១ ប៉ុន្តែពុំ​​

កីឡាករលំដាប់ទី១ពិភពលោកយ៉ូកូវិចឈ្នះការប្រកួតបើកឆាកព្រឹត្តិការណ៍តឺន្នីសដំណាច់ឆ្នាំ ATP World Tour Finals

Posted: 21 Nov 2011 07:34 PM PST

[Enter Caption]
ជា​មួយ​នឹង​ពិន្ទុ​ក្នុង​វគ្គ​បន្ថែម​ម៉ោង​ក្នុង​សិតទី​៣​​កាល​ពី​ថ្ងៃ​ចន្ទ ​ទី​២១វិច្ឆិកាបាន​ជួយ​ឲ្យ​កីឡាករ​លំ​ដាប់​ទី​១​ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិចជៀស​ផុត​ពី​ការ​បរាជ័យ​ឆ្លង​ផុត​ការ​ប្រកួត​បើក​ឆាក​ដំបូង​របស់​ ខ្លួន​ក្នុង​ព្រឹត្តិការណ៍​តឺន្នីស​ដំណាច់​ឆ្នាំ​ATP World Tour Finalsដែល​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ O2 Arena​ស្ថិត​ក្នុង​ទី​ក្រុង​ឡុង​​ប្រទេស​អង់​គ្លេស​។

អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​លំនៅ​ឋាន​មនុស្ស​ជាតិ​កម្ពុជា​​ជា​ច្រើន​​រយ​នាក់​ជួយ​សាង​សង់​ផ្ទះ​ ចំនួន​22​ខ្នង​​ជា​មួយគ្រួសារ​ដែល​ផ្លាស់​ទី​លំនៅ​មក​ពី​តំបន់​​គំនរ​សំរាម​ ​ស្ទឹង​មាន​ជ័យ​

Posted: 21 Nov 2011 07:29 PM PST

សកម្មភាពសាងសង់ផ្ទះ
ឧដុង្គ ខេត្តកំពង់ស្ពឺ ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ​ឆ្នាំ​២០១១ ៖ អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣០០​នាក់​មក​ពី​គ្រប់​ទិស​ទី​លើ​ពិភព​លោក​បាន​ ធ្វើ​ការ​សាង​សង់​ផ្ទះ​ចំនួន​២២​ខ្នង​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង Khmer Harvest Build របស់​អង្គ​ការ​លំនៅ​ឋាន​​មនុស្ស​ជាតិ​កម្ពុជា-ថ្ងៃ​ទី​១៩ វិច្ឆិកា ។ ​ការ​សាង​សង់​រយៈ​ពេល​​ពេញ​មួយ​សប្តាហ៍​នៅ​ក្នុង​ស្រុក​ឧដុង្គ ​ខេត្ត​កំពង់ស្ពឺ​រួម​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជា​មួយ​នឹង​គ្រួសារ​ ​ដែល​ផ្លាស់​ទី​លំនៅ​​ពី​ស្ទឹង​មាន​ជ័យ

​ពួកទាហាន​​រត់ចោល​​ជួរ​​ស៊ីរី​បង្កើន​​​ការ​វាយប្រហារ​​​​ប្រឆាំង​​​រដ្ឋ​អំណាច​

Posted: 21 Nov 2011 07:29 PM PST

[Enter Caption]
​ពួកទាហាន​​​​រត់ចោលជួរ​​ស៊ីរី​​​ដែល​ងាក​មក​​​ប្រឆាំង​​​​រដ្ឋាភិបាល​បានហៅ ​ពួកគេ​ថា ​​ជាកង​ទ័ព​​ស៊ីរី​​សេរី​មាន​មនុស្ស​ជាច្រើន​​ពា​ន់​នាក់​​ រួច​​​បង្កើន​​​​ការ​វាយប្រហារ​​នានា​ប្រឆាំង​​រដ្ឋាភិបាល​។​ ទោះជាយ៉ាង​ណា ឧត្តមសេនីយ៍​​​ចូលនិវត្តន៍​ស៊ីរីម្នាក់​​ដែល​មិន​បញ្ចេញឈ្មោះ​​​​​និយាយ​ថា ពួក​​ទាហាន​​រត់ចោលជួរ​ទាំងនោះ​មាន​​ពុំច្រើនឡើ​យ​។​ ​កង​ទ័ព​ស៊ីរី​​​​​​សេរី​នេះ នឹង​ពុំមាន​កម្លាំង​​​គ្រប់គ្រាន់​ ដើម្បី​​ផ្តួល​រំលំ​​​របប​

យូហ្វា​ឆេមពាន​លីកជុំ​ទី5​ជម្រុះ​តាម​ពូល​ពីAដល់​DMan Utd,Man City ត្រូវ​ការ​ឈ្នះ​ថ្ងៃ​នេះ ខណៈReal M,Bayern មានកៅអី1រួចហើយ​នៅ​វគ្គ​16​ក្រុម

Posted: 21 Nov 2011 07:21 PM PST

​ការប្រកួត​បាល់ទាត់​យូហ្វា​​​ឆេម​ពានលីក​ជុំ​ទី​ 5 ​ជម្រុះ​​ក្នុងពូល A.B.C និង D ​​សម្រាប់រាត្រី​​ថ្ងៃ​អង្គារ​នេះ​មាន​ 8 ប្រកួត ។ ក្រុម Man Utd ​និង Man City ​ត្រូវ​ការ​ឈ្នះ​ថ្ងៃនេះ ​ដើម្បីធានា​ឱ្យ​មាន​កៅអី 1 នៅ​វគ្គ​​ 16 ក្រុម ។ ចំណែកឯ ​​Bayern ​និង​​​ Real M ប្រកួត​ដោយ​​​គ្មាន​បារម្ភ ព្រោះគេ​មាន​កៅអី​មួយ​រួច​ហើយ​​នៅវគ្គ​ 16 ក្រុម ។

FA Cup ជុំទី1​ជើងទី2Birmingham,Scunthorpe,Aldershot នឹង​ឈ្នះ​គូ​ប្រកួត

Posted: 21 Nov 2011 07:17 PM PST

ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេសហ្វា​ខាប់​ជើង​ទី​2 នៅរាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​10ប្រកួត។ ក្រុម​ជម្រើស​ល្អ​មាន Aldershot, Scunthorpe និង Birmingham ។ អង់​គ្លេស​ឆេម​ពាន​ស៊ីប Birmingham(13) V Burnley(21) Birmingham 7ប្រកួត​ក្នុង​ផ្ទះ​គឺ 4-3-0 ស៊ុត​បាល់​បាន​9គ្រាប់ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​​លេងស្មើ ClubBrugge 2-2

សាកសព​ដែល​ត្រូវឃាតក​វាយ​សម្លាប់​​ច្រកបាវ​​ត្រូវបាន​ឪពុក​​​ម្តាយ និង​​សាច់​ញាតិ​​​​មក​ទទួល​យកទៅធ្វើបុណ្យ​តាម​ប្រពៃ​ណី​​​

Posted: 21 Nov 2011 07:13 PM PST

​ខេត្តពោធិ៍សាត់​​​​​ ៖ ​សាកសព​យុវជន​​​​ម្នាក់​​ដែលត្រូវ​​បានឃាត​ក​​​​វាយសម្លាប់​​​​រួច​ច្រក​​​ បាវ​​យក​មក​​បោះ ចោលក្នុង​​​ទឹកប្រឡាយ​​ស្ពានក្រឡ ​​​​ស្ថិតក្នុង​​​ភូមិ​​​បន្ទាយនាង ឃុំបន្ទាយនាង ​​​​ត្រូវ​បាន​សមត្ថកិច្ច​​​​នគរបាល​ស្រុកមង្គលបុរី​ បានប្រគល់​ជូន​​​ឪពុកម្តាយ​​​ និងសាច់ញាតិ​យកទៅធ្វើ​បុណ្យ​​តាម​ប្រពៃណី​​​នៅឯស្រុក​កំណើត​ កាលពី​​​​ព្រឹកថ្ងៃ​ទី​​​២០ វិច្ឆិកា ​​។​

​គណបក្សប្រជាជនខណ្ឌដូនពេញបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា

Posted: 21 Nov 2011 07:12 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ ៖​ លោកម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន​ប្រចាំការគណបក្សរាជធានី ប្រធានក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះ​ជួយខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណបក្ស​ ខណ្ឌដូនពេញប្រចាំខែវិច្ឆិកា កាលពីរសៀល​ថ្ងៃ​ទី​២១​ វិច្ឆិកា ឆ្នាំ២០១១ និងមានការចូលរួម​ពី​លោកសុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហា​សេនាបតីតេជោហ៊ុន​សែន​

លោកអូបាម៉ា ​ចេញក្រិត្យ​​​ដាក់​ទណ្ឌ​កម្ម​​ប្រេង​កាត​ប្រឆាំង​អ៊ីរ៉ង់​

Posted: 21 Nov 2011 07:12 PM PST

លោកប្រធានាធិបតីសហរដ្ឋអាមេរិក
​ប្រធានាធិបតី​​អាមេរិក​ លោកបារ៉ាក់ អូបា​ម៉ា កាលពីថ្ងៃទី​​​​២១ វិច្ឆិកា បានចេញ​ក្រិត្យ​​ដាក់​ទណ្ឌ​កម្ម​​ថ្មីៗ​របស់​​​អាមេរិក​​ប្រឆាំង​អ៊ីរ៉ង់​​​ ​ដែល​ទាក់​ទិន​ដល់វិស័យ​ថាមពល ​ប្រេង​កាត ​និង​ឧស្ម័ន​។​ យោងតាម​​​សេតវិមាន​​​ថា ទណ្ឌ​កម្ម​​ទាំង​នេះ នឹង​​ប៉ះពាល់​​ដល់​​អ្នក​ណា​ដែល​គ្រោង​ជួយ​​អុីរ៉ង់​​​​ក្នុងការ​អភិវឌ្ឍ​​​ ​ធនធានប្រេង​​​របស់ប្រទេស​នេះ ។ ​​វិធានការ​នោះ​ ស្ថិតក្នុង​ក្របខណ្ឌ​​​នៃការ​គាប​​សង្កត់​​នានា​មក​

ប្រទះឃើញសពទារិកាអណ្តែត​នៅមាត់ច្រាំងទន្លេ

Posted: 21 Nov 2011 07:06 PM PST

រាជធានីភ្នំពេញ ៖ ​សាកសពទារិកា​ដែល​ទំនង​​ទើបតែកើតត្រូវអ្នកស្ទូចត្រីប្រទះ​ឃើញ​ អណ្តែតលើទឹកជាប់ច្រាំងមាត់ទន្លេវិថីព្រះ​សុី​សុវត្ថិកែងផ្លូវលេខ១១៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​កណ្តាលទី១ ខណ្ឌដូនពេញ​ ហើយបង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល​កាលពីវេលាម៉ោង២ និង៤០នាទីរសៀល​ថ្ងៃ​ទី២១ វិច្ឆិកា ។

ចង់​កែប្រែ​ពិភព​លោក​គឺ​ត្រូវ​កែ​ប្រែ​​យុវជន​ជា​មុន

Posted: 21 Nov 2011 07:03 PM PST

រាជធានីភ្នំពេញ ៖ ​លោកពិត ចំណាន ​រដ្ឋ​លេខាធិការ​​ក្រសួង​​​អប់រំ​​​បានថ្លែងថា ​បើ​ចង់​កែ​ប្រែ​​​ពិភពលោក គឺ​ត្រូវ​​កែ​ប្រែ​យុវជន​ជា​មុន​សិន ​ហើយ​ក្រោយ​​មក​អ្វីៗ​​​វា​នឹង​បត់បែនទៅតាម​ ​​នោះ​ ​។ យុវជន​​​ក៏ជាអ្នកធ្វើឱ្យប្រទេស​ជាតិ​រឹង​មាំ​ដែរ ដូច្នេះ​​​យុវជន​​ទាំង​​ឡាយ​​ ចូរ​អ្នក​​កុំ​មាន​គំនិត​​គិតថា ​អ្វីៗ​​​​ស្រេច​តែ​​លើថ្នាក់​ដឹកនាំ​​ឱ្យសោះ ​​បើ​មាន​គំនិត​​គិតបែបនេះ ​គឺ​ពិត​ជាខុស​ធំណាស់។

រដ្ឋា​ភិ​បាល​អេហ្ស៊ីប​​ដាក់​ពាក្យ​សុំ​លា​លែង​ជូន​ក្រុម​ប្រឹក្សា​យោធា​ជាន់​ខ្ពស់​

Posted: 21 Nov 2011 06:54 PM PST

[Enter Caption]
ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ផ្លូវ​ការ​អេហ្ស៊ីប​ MENA រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ថា រដ្ឋា​ភិបាល​អេហ្ស៊ីប​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ដាក់​ពាក​្យ​សុំ​លា​លែង​ជូន​ចំពោះ​ក្រុម​ប្រឹក្សា​យោធា​ជាន់​ខ្ពស់​ដែល​ កំពុង​កាន់​អំណាច ក៏​ប៉ុន្តែ​​នឹង​បន្ត​ការ​ងារ​រហូត​ដល់​មាន​ការយល់​ព្រម​ទទួល​យក​ការ​សុំ​លា ​លែង​​នេះ​ពី​សំណាក់​ក្រុម​ប្រឹក្សា​យោធា​។

គណបក្ស​​ប្រជា​ជន​អេស្ប៉ាញ​ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សភា​

Posted: 21 Nov 2011 06:45 PM PST

[Enter Caption]
លោក​ម៉ារី​យ៉ា​ណូ រ៉ា​ចយ មេដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន​អេស្ប៉ាញ​ដែល​ដណ្តើម​បាន​ជោគ​ជ័យ​ក្នុង​ ការ​បោះ​ឆ្នោត​សភា​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​អេស្ប៉ាញ​។ ខណៈ​ដែល​ការ​រាប់​សន្លឹក​ឆ្នោត​ជិត​ចប់​សព្វ​គ្រប់​គណ​បក្ស​ប្រជា​ជន​ជា​គណ​ បក្ស​ស្តាំ​និយម​កណ្តាល​ដឹក​នាំ​ដោយ​លោក​ម៉ា​រី​យ៉ាណូ​​ រ៉ាចយ ដណ្តើមបាន​​ជាង​១០.៣០០.០០០​សំឡេង​ត្រូវ​ជា​៤៤,៥%​នៃ​សន្លឹក​ឆ្នោត​សរុប​

អំណោយ​មួយ​ឈុត​ទៀត​ជូន​លោក​យាយ​ទុរគតសក់​ គួន​ ដែល​ពិការ​ភ្នែក

Posted: 21 Nov 2011 06:42 PM PST

តំណាងកោះសន្តិភាពប្រគល់អំណោយ​ដល់​លោកយាយ
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៩ វិច្ឆិកា កន្លង​មក​នេះ ភ្នាក់ងារសារព័ត៌មានកោះសន្តិភាព​ប្រចាំខេត្តពោធិ៍សាត់ បាននាំយកថវិកា​ដែល​ជា​អំណោយ​​រប​ស់​សប្បុរស​ជន​ទៅ​ប្រគល់ជូន​លោក​យាយសក់ គួន ដល់លំនៅឋាន ស្ថិតនៅ​ភូមិ​ពិត​ត្រង់ ឃុំត្រពាំងជង ស្រុកបាកាន។ នេះជា​អំណោយរប​ស់សប្បុរសជនលើកទី៣ ហើយ​ផ្ញើជូន​លោកយាយទុរគតតាមរយៈសារព័ត៌​មាន​កោះ​សន្តិភាព។

​លាក់​អាវុធក្នុង​​ផ្ទះ​កាល​​ធ្វើជា​ទាហាន​​ជាប់ចោទ​​​​ពី​បទ​ប្រើប្រាស់​​ខុសច្បាប់​

Posted: 21 Nov 2011 06:38 PM PST

​ខេត្តពោធិ៍សាត់​​​​​ ៖ ​កាលពីថ្ងៃទី​​១៧ វិច្ឆិកា ​​​សមត្ថកិច្ច​​​​​បាន​​​ឃាត់ខ្លួន​​​​បុរសម្នាក់​​​តាម​ដីកា​​របស់​​ លោកប៉ង់ ច័ន្ទ​​​​​សុយុទ្ធ​​​រ៉ា ព្រះរាជ​​អាជ្ញា​​រង​អម​សាលាដំបូង​​​​ខេត្ត​​​ ពីបទ​លាក់​ទុក​និងប្រើ​ប្រាស់​អាវុធ​​ខុសច្បាប់​។ ការ​លាក់ទុក​​​​អាវុធបែប​នេះ ​​​មិន​មែនជាការ​​ល្អ​​ទេ​ ​ដែលគប្បី​​​អ្នក​ដទៃ​ទៀត​គួរ​ចៀស​វាង​​​ ដើម្បី​រួច​ផុត​ពីកា​រចោទ​ប្រកាន់​​ពីបទ​លាក់​​ទុកអាវុធខុសច្បាប់​។​

មន្ត្រី​ក្រុម​ប្រឹក្សា​​ស្រុក​កែវ​សីមាធ្លាក់​បែន​រថយន្ត​ច្នៃ​ចំក្បាលស្លាប់​

Posted: 21 Nov 2011 06:38 PM PST

នៅកន្លែងកើតហេតុ
ខេត្តមណ្ឌលគិរី ៖ មន្ត្រីប្រឹក្សាស្រុក​កែវ​សីមា មួយ​​រូបបាន​ស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុង​ហេតុការណ៍នឹកស្មានមិនដល់​មួយនៅពេល​ដែល​​​លោក​ កំពុងព្យាយាមបែនទ្រុងរថយន្តកែច្នៃឡើង ដើម្បី​ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ស្រាប់តែ​កំណល់ដែលទ្រទ្រុងបែនក្រឡាច់ធ្លាក់មកត្រូវ​ក្បាលបែកចេញឈាម​ ស្លាប់ភ្លាមៗនៅ​នឹង​កន្លែង។

កម្ម​វិធី​ប្រកួត​ជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​

Posted: 21 Nov 2011 06:35 PM PST

សកម្មភាពប្រឡង
រាជធានី​ភ្នំពេញ ៖ កម្ម​វិធី​ប្រកួត​ជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​ខ្មែរ​ដែល​រៀប​ចំ​ឡើង​ដោយ​ ក្រុម​ហ៊ុន BKA Entertainment នោះ​បាន​​ឈាន​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ ដោយ​រៀប​ចំ​​​ឡើង​នៅ​សណ្ឋា​គារ​​ណា​ហ្គា​វើល​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​​។

GDP ចិនឆ្នាំ២០១២កើនឡើង​យឺ​ត​ត្រឹម​៩,២​ភាគរយ

Posted: 21 Nov 2011 06:35 PM PST

សេដ្ឋកិច្ចចិនត្រូវបាន​រំពឹងថានឹងកើនឡើង ចំនួន៩,២ភាគរយក្នុងឆ្នាំ២០១២ ដែលនឹងធ្លាក់ ចុះពីឆ្នាំនេះដែលមានចំនួន៩,៤ភាគរយ។ នេះបើ​តាមរបាយការណ៍ពីការព្យាករណ៍របស់សាកល​វិទ្យាល័យ ដែលបាន​សម្តែង​ក្តីបារម្ភពីការ​បញ្ចុះ​ល្បឿន និង​ជា​ការប្រឈមមុខនឹង​ការ​គ្រោះថ្នាក់​ហិរញ្ញ​វត្ថុ។ ការរីកធំឡើងនៃសេដ្ឋកិច្ចចិននឹ​ងបន្ត

ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ហ្វី​លី​ពីន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ច្រើន​

Posted: 21 Nov 2011 06:32 PM PST

[Enter Caption]
កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយចំនួនស្តី​ពី​ កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ជាមួយ​ហ្វី​លី​ពីន​ កាល​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ដើម្បី​​ផ្តល់​ជំនួយ​ និង​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប​ដល់​ហ្វី​លី​ពីន​ ហើយ​អនុវត្ត​​គម្រោង​រួម​​ទាំង​​ឡាយ​ដើម្បី​កសាង​ទំនប់​ទឹក​មួយ​ មជ្ឈ​មណ្ឌល​អគ្គិស​នី​មួយ និង​ប្លុក​កសិ​កម្ម​មួយ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!