Koh Santipheap Daily

Koh Santipheap Daily


ចោរ​ផ្លោះ​​របង​ចូល​លួច​ផ្ទះ​មន្ត្រីស្ថានទូត​​បារាំង​យក​ប្រាក់ និង​សម្ភារ​ប្រមាណ​​៤.០០០​ដុល្លារ

Posted: 24 Nov 2011 11:23 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ មន្ត្រីស្ថាន​ទូត​បារាំង​ម្នាក់​ត្រូវ​ចោរ​​ផ្លោះ​របង​ចូល​ទៅ​ក្នុង​ផ្ទះ​រើ ​កកាយ​លួច​​យក​ប្រាក់ និង​របស់​របរ​​សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​៤.០០០​ដុល្លារ ​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​កាលពីវេលា​ម៉ោង​​៦​និង​៤៥​ នាទី​​ព្រឹក​ថ្ងៃ​ទី​​២៤ វិច្ឆិកា ។ មន្ត្រីស្ថាន​ទូត​បារាំងដែល​ចោរ​ចូល​ផ្ទះ​លួច​នោះ​ឈ្មោះ​​ដានី ញ៉ែ​ម៉ាហ្វីយែល ​ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ ជា​ជន​​ជាតិ​បារាំង​ ស្នាក់នៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​៣២៥ ​ក្រុម​ទី​២២ ភូមិ​ទី​៥ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​​ទួល​គោក ​ដែល​ជាផ្ទះ​ចោរ​ចូល​លួច ។

សមត្ថ​កិច្ច​ចាប់​ប្រេង​ម្រះ​ព្រៅ​បង្កប់​ក្នុង​រថយន្ត​ស្ទូច​កែច្នៃ

Posted: 24 Nov 2011 11:19 PM PST

ខេត្តកំពង់ឆ្នាំង ៖ សមត្ថ​កិច្ច​ចម្រុះ​បាន​ឃាត់​រថយន្ត​ស្ទូច​​មួយ​គ្រឿង​​ដែល​ផ្ទុកប្រេងម្រះ​ ព្រៅជាច្រើន រួម​ទាំង​​បុរស​ពីរ​នាក់​​។​ កាល​ពី​វេលា​​ម៉ោង​៦​និង​៣០​​នាទី​ព្រឹក ​ថ្ងៃទី​២៥ កញ្ញា នេះ នៅតាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​៥ ត្រង់​ចន្លោះ​​​គីឡូ​ម៉ែត្រ​លេខ​៦៧, ៦៨ ស្ថិតនៅ​ក្នុងភូមិ​ទឹក​ល្អក់ ឃុំ​សែប ស្រុក​កំពង់​ត្រឡាច ។ ​

យុទ្ធនា​ការ​​បូពណ៌ស ​រយៈ​ពេល​១៦​ថ្ងៃ​ ដើម្បី​បញ្ឈប់​​អំពើ​ហិង្សា​លើ​ស្ត្រី

Posted: 24 Nov 2011 11:19 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តបាត់ដំបង ៖ ​​នា​ព្រឹក​ថ្ងៃទី​២៥ វិច្ឆិកា ​នៅ​ក្នុង​បរិ​វេណ​​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាខា​បាត់​ដំបង​ ​មាន​​ប្រារព្ធ​​ពិធី​បើក​យុទ្ធ នា​ការ​បូពណ៌​ស រយៈ​ពេល​១៦​ថ្ងៃ ដើម្បី​​បញ្ឈប់​​​អំពើ​ហិង្សា​លើ​ស្ត្រី​ក្រោម​ប្រធាន​បទ «យើង​រួម​គ្នា​បញ្ឈប់​​អំពើ​ហិង្សា​​លើ​ស្ត្រី​ ដើម្បី​​នាំ​​មក​នូវ​សន្តិ​ភាព» ។ ​​ក្រោម​​​អធិបតីភាព​លោក​ស្រីវរ​សេនីយ៍​ទោ សោម សុខា ស្នងការ​រង​នគរ​បាល​ខេត្ត ​លោក​អ៊ូ ​រតនៈ ​នាយក​ប្រតិ​បត្តិ​​សមា​គម​អភិ​វឌ្ឍន៍​

សណ្ឋាគារ​​ល្បី​នៅ​ហុងកុង​ប្រកាស​​ដក​ព្រុយ​ឆ្លាម​​ចេញពី​បញ្ជី​មុខ​​ម្ហូប​

Posted: 24 Nov 2011 11:11 PM PST

​ព្រុយ​ឆ្លាម​ ឬ​ត្រចៀក​ឆ្លាម
សាខា​សណ្ឋា​គារ​ដ៏​ល្បី​ឈ្មោះ​នៅ​លើ​ពិភព​លោក​ក្នុង​ហុង​កុង​​ប្រកាស​ដក​ព្រុយ​ឆ្លាម​​ចេញពី​បញ្ជី​រាយ​​​មុខ​ម្ហូប​នៅគ្រប់​​សណ្ឋា​គារ​ចាប់​ពីខែ​មករា ​ខាងមុខ​តទៅ ។ ​ម្ចាស់​សាខា​​​សណ្ឋា​គារ​ផេនិន​ស៊ុយ​ឡា បង្ហើប​ឱ្យ​ដឹង​ថា ​ការសម្រេចចិត្ត​​នេះ ​ដោយ​មើល​ឃើញពី​ក្តី​​កង្វល់​​ចំពោះ​ស្ថាន​ភាព​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​ត្រី​ឆ្លាម​នៅ​ទូទាំងពិភព​លោក​។

រដ្ឋា​ភិបាល​ជប៉ុន​​បញ្ជាក់ថា​ ទឹក​ជំនន់​​នៅថៃ ជា​កត្តា​ប្រឈម​​មុខ​នឹង​សេដ្ឋ​កិច្ច​​ក្នុង​ប្រទេស

Posted: 24 Nov 2011 11:03 PM PST

[Enter Caption]
​ទីភ្នាក់ងារ​ NHK រប​ស់​ជប៉ុន​ផ្សាយ​​ថ្ងៃទី​២៥ វិច្ឆិកា បានឱ្យ​ដឹង​ពី​ការ​វិភាគ​​របស់រដ្ឋា​ភិបាល​ជប៉ុន ​លើ​និន្នា​ការ​សេដ្ឋ​កិច្ច​​ក្នុង​ប្រទេស​ថា មាន​កត្តា​ប្រឈម​មុខ​​ទៅ​ថ្ងៃ​មុខ គឺ​ការ​រីកចម្រើន​​នៃ​សេដ្ឋ​កិច្ច​នៅ​លើ​ពិភព​លោក​ បញ្ហា​បំណុល​អឺរ៉ុប​​អូស​បន្លាយ​​ពេល ​ប្រាក់​​យ៉េន​ឡើង​ថ្លៃ​​ និង​ផល​ប៉ះពាល់​ពី​ទឹក​​ជំនន់​​ក្នុង​ប្រទេស​ថៃ ។ របាយ​ការណ៍របស់​រដ្ឋា​ភិបាល​​បាន​ធ្វើ​​ការ​ព្យា​ករណ៍​

​ស្លាប់​19នាក់​​ក្នុង​​​ការវាយប្រហារ3​នៅអ៊ីរ៉ាក់​

Posted: 24 Nov 2011 11:00 PM PST

នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែកមួយ​
ប្រភព​​មួយរបស់​ក្រសួង​មហាផ្ទៃ​​អ៊ីរ៉ាក់​គូស​បញ្ជាក់​ថា ​ការ​វាយប្រហារ​ដោយ​​គ្រាប់​បែក​​​៣​ បណ្តាល​​​ឱ្យ​មនុស្ស​​​ស្លាប់យ៉ាង​តិច​​​១៩​នាក់ និង​របួស​​៦៥​នាក់ ​កាលពីថ្ងៃទី​​២៤ វិច្ឆិកា ​ក្នុងផ្សារ​មួយ​​នៃ​ទីក្រុង​​បាស្រា​ជា​ ទីក្រុងធំ​មួយនៅភាគ​ខាង​ត្បូងអ៊ីរ៉ាក់​។​ យោងតាម​អ្នកទទួលខុសត្រូវ​​​ម្នាក់​​​​នៃ​ភ្នាក់​ងារ​​សន្តិសុខ​ខេត្ត​ថា ជន​​រងគ្រោះ​​ភាគច្រើន​​​ជា​សមាជិក​​នៃ​​កង​​កម្លាំង​សន្តិសុខ​។

ស្រវឹង​​បើក​បោះ​ពួយ​លឿន​ទៅ​បុក CRV នៅ​ផ្លូវ​បែក​ជា​៤

Posted: 24 Nov 2011 10:52 PM PST

ខេត្តកណ្តាល ៖ បុរសពីរនាក់​​ជិះ​ម៉ូតូ​​ស៊េរី​ទំនើប​ចេញពី​ហាង​ផឹក​ស៊ីបើក​បោះ​​ពួយយ៉ាង​ លឿន​ទៅ​បុក​ជា​​មួយ​រថយន្ត​ម៉ាក​ CRV ចំពី​ចំហៀង​នៅ​ចំណុច​ផ្លូវ​កែង​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​ជា​អ្នក​បើក​បរ​​​ម៉ូតូ​បោក​ខ្ទប់​ជា​មួយ​រថយន្ត​ រង​របួស​យ៉ាង​ធ្ងន់​​​​សន្លប់​​លែង​​ដឹង​ខ្លួន និង​​អ្នក​រួម​ដំណើរ​​ម្នាក់​ទៀត​​របួស​ស្រាល ។ ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​២០​ នាទី​​រសៀល ថ្ងៃទី​២៤ វិច្ឆិកា ​នៅ​ចំណុច​​ផ្លូវ​លេខ​

រថយន្ត​​កូរ៉េ​ដឹកកម្ម​​ករបោះពួយ​ដល់​ផ្លូវ​កោង​បត់​មិនទាន់​​ធ្លាក់​ប្រឡាយ

Posted: 24 Nov 2011 10:52 PM PST

អ្នករបួសស្ថិតក្នុងមន្ទីរពេទ្យ
ខេត្តស្ទឹងត្រែង ៖ មនុស្ស​ចំនួន​៦​នាក់ ត្រូវ​គេ​​ដឹក​ទៅសង្គ្រោះ​​បន្ទាន់ បន្ទាប់ពី​​ក្រឡាប់​​ធ្លាក់ ចូល​​ប្រឡាយ​ទឹកនៅ​​តាម​ផ្លូវ​ជាតិលេខ​៧៨ ក្នុង​ភូមិ​​​​ច្រប់​​ ឃុំ​​ក្បាល​​រមាស ​​​ស្រុក​សេសាន​​ កាលពី​ម៉ោង​៥ ​និង​៣០នាទីព្រឹកថ្ងៃទី​២៤ វិច្ឆិកា ។

តើខ្លែងឯក​ធ្លាក់​លើ​ដំ​បូល​ផ្ទះ​ចង្រៃ​មែន​ឬបែបណា?​អ្នក​បង្ហោះខ្លែងអាជីព​ ម្នាក់​ស្នើដល់​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈជួយ​បកស្រាយ

Posted: 24 Nov 2011 10:48 PM PST

រាជធានីភ្នំពេញ​​​​ ៖ លោក​ម៉ិញ​ សុផាត អ្នក​បង្ហោះ​ខ្លែង​អាជីព​ម្នាក់​បាន​ទូរ​ស័ព្ទ​មក​ការិយាល័​យនិពន្ធកោះ​ សន្តិភាព​ សូមឱ្យជួយ​ផ្សាយ​សំណូម​ពរ​របស់​គាត់​ទៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ជួ​យ​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេ​ស​បាន​ដឹង​ពី​ អានុ​ភាព​ខ្លែង​ឯក​ដែល​ជា​សម្បត្តិ​បេ​តិ​ក​ភណ្ឌ​វប្បធម៌​ជាតិ​ ។ អ្វី​ដែល​ជា​ចម្ងល់​នោះ ព្រោះ​តែ​មាន​ការ​និយាយ​តៗ​គ្នាថា ពេល​ដែល​ខ្លែង​ឯក​នោះ​ធ្លាក់​លើ​ដំបូល​ផ្ទះ​ណា​មួយ​គឺ​ធ្វើ​

​សាកសព​​មនុស្ស​26​​នាក់​រកឃើញ​​​​ក្នុងទីក្រុង​​ហ្គូ​អាដា​ឡា​ ចារ៉ា របស់ម៉ិចស៊ិក​

Posted: 24 Nov 2011 09:56 PM PST

ប៉ូលិស​​នៅ​កន្លែង​​រកឃើញ​សាកសព​មនុស្ស
​បណ្តា​អ្នក​​​​ទទួលខុសត្រូវ​​​មូលដ្ឋាន​​រាយ​ការណ៍​​​កាលពីថ្ងៃទី​​​២៤ វិច្ឆិកា ថា អាជ្ញាធរ​​​ម៉ិច​ស៊ិក​​​បាន​រកឃើញ​​​សាកសព​មនុស្ស​​​ជាង​​​២០នាក់ ​​នៅ​ក្នុង​រថយន្ត​​​ដែលគេ​ប្លុង​​ចោល​ទាំង ឡាយ​នៅជិត​​ផ្លូវ​បំបែក​​​​សំខាន់មួយនៃទីក្រុង​​ហ្គូ​អា ដាឡាចារ៉ា ​​​ជា​ទីក្រុង​​ធំទី​២​របស់​ប្រទេស​។​ យោងតាម​​​​ម៉ាស៊ីន​​​ឃោសនា​ក្នុង​​ស្រុក​ថា សាក​សព​មនុស្សទាំង​នេះ​ត្រូវ​បាន​​​រក​ឃើញ​​​

ម្តាយធម៌​​ប្តឹង​​កូន​ធម៌ថា​ប៉ុន​ប៉ង​​រំលោភ​ដោយ​​ស្រាត​​លីអូ​ ​ពេល​គាត់​កំពុងដេក​ជា​មួយ​ស្វាមី​

Posted: 24 Nov 2011 08:15 PM PST

ខេត្តបាត់ដំបង ៖ បុរសម្នាក់​​ត្រូវម្តាយ​ធម៌​​ប្តឹង​​ចោទ​ប្រកាន់​​ថា ប៉ុន​ប៉ង​​ចាប់រំលោភ​​សេព​សន្ថវៈ​​ទៅលើ​​រូប​គាត់​កាលពីវេលា​ម៉ោង​​១០​យប់ ​ថ្ងៃទី​២៣ វិច្ឆិកា ក្នុង​គ្រា​ដែល​រូបគាត់​កំពុងដេក​​លង់​លក់​ជាមួយ​ស្វាមី​របស់គាត់​​ក្នុង​ ផ្ទះដែល​ស្ថិត​​ក្នុងភូមិ​ព្រៃពពេល ឃុំគាស់​ក្រឡ ​ស្រុកគាស់​ក្រឡ ប៉ុន្តែ​កូន​ធម៌​​រូប​នេះ បាន​​បដិសេធ​ ហើយ​និយាថា ​ខ្លួនគ្រាន់តែ​ទៅរក​កូនស្រី​​របស់​គាត់​តែប៉ុណ្ណោះ ប៉ុន្តែ​ពេល​រាវ​ទៅ​ក៏​ប៉ះ​ម្តាយ​ទៅវិញ។

សម្ពោធ​ដាក់​ឱ្យដំណើរ​ការ​​ធនាគារ BIDC សាខា​កំពង់ចាម

Posted: 24 Nov 2011 07:59 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ចាម ៖ ពិធីសម្ពោធធនា​គារ​វិនិ​យោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី សាខា​កំពង់​ចាម ត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី​២៤ វិច្ឆិកា ក្នុងសង្កាត់កំពង់ចាម ក្រុង​កំពង់ចាម ក្រោមអធិបតីភាពលោក ​លន់ លឹមថៃ អភិ​បាល​រងខេត្តតំណាងលោក​ហ៊ុន ណេង អភិ​បាល​ខេត្ត ។

កូរ៉េ​ខាងជើង​​នឹងសង់​​​មជ្ឈមណ្ឌល​ព័ត៌​មាន​​នៅ​តំបន់​អង្គរ​

Posted: 24 Nov 2011 07:55 PM PST

រាជធានីភ្នំពេញ ៖ ​លោក​ឯក​ ថា អ្នក​នាំ​ពាក្យ​​​​ និងជា​អនុ​ប្រធាន​​នាយកដ្ឋាន​ព័ត៌មាន​​​នៃ​​អង្គ​ភាព​​​​​ព័ត៌មាន និង​​​ប្រតិ​កម្ម​​​​រហ័ស​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​​​បាន​ឱ្យ​ដឹង​ថា ​​​ក្នុង​ឱកាស​​​ចូលជួប​​សម្តែង​ការ​គួរសម និង​​ជម្រាប​លាបញ្ចប់​​បេសក​កម្ម​​​​​ការទូត​​ទៅព្រះរាជាណាច​ក្រ​កម្ពុជា ជាមួយ​លោក​​​បណ្ឌិតសភា​ចារ្យសុខ អាន ​​ឧបនាយក​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​​កាលពី​​ រសៀល​​​ថ្ងៃទី​​២៤ វិច្ឆិកា ​នៅទីស្តី​ការគណៈ​​រដ្ឋ​មន្ត្រី

យុវជន​​​និស្សិត​ម្នាក់​ចេញពី​ជប់​លៀង​​ខួប​កំណើត​​មិត្តភក្តិ​​ត្រូវរថយន្ត​​កុង​តឺន័រ​​​កិន​ស្លាប់​

Posted: 24 Nov 2011 07:50 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ជា​និស្សិត​ម្នាក់​ត្រូវ​រថយន្ដ​កុងតឺន័រ​កិន​បែកក្បាល​ខ្ទេច​មុខ​ ខ្ចាយ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែម្ដង ខណៈ​ពេល​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ចូលរួម​ពិធីជប់លៀង​ខួប​កំណើត​​មិត្ដភក្ដិ។ គ្រោះថ្នាក់​អកុសល​នេះ​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ វិច្ឆិកា តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង មុខ​ផ្ទះ​លេខ 10Eo ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ។ ជន​រង​គ្រោះ​រហូត​ស្លាប់​

មហា​ជន​​រិះគន់​​ក្រុម​ហ៊ុន​​ដឹក​ឥដ្ឋ​​ការ៉ូ​យក​ផ្លូវជាតិលេខ​21A ធ្វើ​ចំណត

Posted: 24 Nov 2011 07:48 PM PST

ខេត្តកណ្តាល ៖ ក្រុម​ហ៊ុន​ដ៏ធំ​ដែល​មាន​បិទ​ឡូហ្គោ​ក្រុម​ហ៊ុន​​នាគ​ខៀវ​នៅ​លើ​រថយន្ត​ បាន​នាំ​ឥដ្ឋ​ការ៉ូ​ពី​ប្រទេស​វៀតណាម តាម​កបា៉ល់​​មក​ឈប់​ចត​ស្ទូច​ដាក់​រថយន្ត​នៅ​លើ​​ផ្លូវ​ជាតិ​​លេខ​២១A ក្នុង​ភូមិ​កោះ​គ ឃុំ​រកា​​ខ្ពស់ ស្រុក​ស្អាង ត្រូវ​បាន​មហា​ជន​រិះគន់​ថា ក្រុម​ហ៊ុន​នេះ​យក​ផ្លូវ​ជាតិ​លេខ​២១A ធ្វើ​ជា​ចំណត​របស់​ខ្លួន​​។ ​រថយន្ត​​ក្រុម​ហ៊ុន​​នេះ​គេ​ឃើញ​​ចត​នៅលើ​ផ្លូវ​យ៉ាង​អនា​ធិប​តេយ្យ​បំផុត​ ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ការ​ធ្វើដំណើរ​របស់​

សម្ពោធ​​អគារ​សិក្សា​​មួយ​ខ្នង​​អំណោយ​​ក្រុម​ហ៊ុន​​ប៉ាណា​សូនិច

Posted: 24 Nov 2011 07:45 PM PST

ទិដ្ឋភាពក្នុងថ្ងៃសម្ពោធ
ក្រុង​ប៉ោយប៉ែត ៖ អគារ​សិក្សា​ថ្មី​សន្លាង​​មួយ​ខ្នង​​​ស្ថិត​ក្នុង​ភូមិ​​បាលិ​លេយ្យ​២ សង្កាត់​​​ប៉ោយ​ប៉ែត ​ដែល​ជាអំណោយ​​ដ៏​​សប្បុរស​​រប​ស់​សហ​ព័ន្ធ​​​រួប​រួម​​គ្នា​​នៃ​ក្រុម​ការ​ ងារ​ក្រុម​ហ៊ុន​​ប៉ាណា​សូ​​និច​​នៃ​ប្រទេស​​ជប៉ុន ​ត្រូវ​បា​ន​​សម្ពោធដាក់​​​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​បន្ទាប់​​ពី​សាង​ សង់​រួច​​នៅ​ព្រឹក​​ថ្ងៃ​​ទី​២៤ វិច្ឆិកា ​ក្រោម​អធិបតី​ភាព​លោក​អ៊ុង ​អឿន អភិ​បាល​​នៃ​គណៈ​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​។ ចូល​រួម​ក្នុង​ពិធី​នោះ​មាន​​មន្ត្រី​​អ្នក​មុខ​អ្នក​ការ​មក​

ជិះ​ម៉ូតូ​​ចេញពី​ផ្ទះ​ទៅ​យាម​​ឆ្កែ​រត់​ចូល​ម៉ូតូ​ដួល​បោក​ក្បាល​​ដឹក​ដល់​ពេទ្យ​ស្លាប់​

Posted: 24 Nov 2011 07:32 PM PST

សពបុរសរងគ្រោះ
ខេត្តកំពត ៖ ​នគរបាល​​ផ្នែក​​សន្តិ​សុខ​ផ្សារ​ក្រុង​កំពត ម្នាក់ត្រូវ​បាន​ស្លាប់​​បាត់​បង​់ជីវិត​​យា៉ង​អាណោច​អាធ័ម​​បំផុត នៅ​ក្នុង​ហេតុការណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​ ដោយ​ជិះ​ម៉ូតូ C125 ស៊េរី​​២០១០ ​ចេញ​ពី​ផ្ទះ​ទៅ​យាម​នៅ​អធិ​ការ​ដ្ឋាន​​ក្រុង​កំពត ។ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ វិច្ឆិកា ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ កំពត-ភ្នំពេញ ចន្លោះ​បង្គោល​ភ្លើង​​លេខ F4004 និង F4005 ​

​ស្លាប់​​12នាក់​ក្នុង​​អំពើហិង្សា​​ខាង​សាសនា​​នៅនីហ្សេរីយ៉ា​

Posted: 24 Nov 2011 07:20 PM PST

សាកសព​មនុស្ស​​​ដែលត្រូវគេសម្លាប់
​អាជ្ញាធរ​​រដ្ឋ PLATEAU ​របស់​​នីហ្សេរី​យ៉ា ​រាយការណ៍​កាលពីថ្ងៃទី​​​២៤ វិច្ឆិកា ថា មនុស្ស​យ៉ាង​តិច​​១២នាក់​បានត្រូវ​ស្លាប់ក្នុង​​​ការប៉ះទង្គិច​​នានា​រវាង​ពួកអ៊ិស្លាម​ និង​ពួកគ្រិស្ត​នៅភាគ កណ្តាលនីហ្សេរីយ៉ា​។​ រដ្ឋ PLATEAU និង​រដ្ឋ​ធានីនៃ​​រដ្ឋនោះ ​គឺ​ទីក្រុង​ចូស ស្ថិតនៅ​ចំណុច​​ប្រសប់​គ្នា​​រវាង​ភាគ​ខាង​​ជើង​​​មាន​ពួក​​អ៊ិស្លាម​​ភាគច្រើន​​​ និងភាគ​ខាង​ត្បូង​មានពួកគ្រិស្ត​ច្រើន

កុមារ​អាហ្វហ្គានីស្ថាន​​​6នាក់​ស្លាប់​ដោយ​​សារ​ការទម្លាក់​​គ្រាប់​បែករបស់​​អូតង់​

Posted: 24 Nov 2011 07:13 PM PST

វិមាន​​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​រាយ​ការណ៍​កាលពីថ្ងៃទី​២៤ វិច្ឆិកា ថា ​ការ​វាយប្រហារ​តាម​អាកាស​មួយរបស់អូតង់​​នៅភាគ​ខាង​ត្បូងអាហ្វហ្គានីស្ថាន​បានសម្លាប់​​កុមារ​៦​នាក់ និង​មនុស្ស​​ពេញវ័យ​ម្នាក់​។​ អ្នក​​នាំពាក្យ​​ម្នាក់​​របស់អភិបាល​ខេត្តកាន់​ដាហារនិយាយ​ថា អូតង់​បាន​តាម​ប្រមាញ់​ពួក​បះ​បោរ​៥​នាក់ ដែល​កំពុងតែ​ដាក់​គ្រាប់មីន

ធីតាសម្រស់ក្រមុំចាស់​លក់គ្រឿង​ក្រអូប​នៅផ្សារ​អូរឫស្សី​ត្រូវ​ឃាតក​រំលោភ​​​សម្លាប់ និង​​ប្លន់​យ៉ាង​សាហាវ

Posted: 24 Nov 2011 07:12 PM PST

សពស្រ្តីក្រមុំចាស់​ដែលត្រូវឃាត.កសម្លាប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​ដែល​គេ​ស្គាល់ថា ជា​ក្រមុំ​ចាស់​​មាន​សម្រស់​ស្រស់​ស្អាត​ សាច់​.សខ្ចី ប្រកប​មុខរបរ​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​​អូរឫស្សី កាលពី​យប់​ថ្ងៃទី​២៤ វិច្ឆិកា ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​ឆ្មក់​ចូល​ផ្ទះ​ចាប់​​រំលោភ​​សេព​សន្ថវៈ ​​​រួច​អារ.ក ​កាត់​ដៃ​សម្លាប់​​ប្លន់​យក​​គ្រឿង​អលង្ការ នៅ​លើ​ផ្ទះ​របស់​ខ្លួន​លេខ​៤៨E4z ផ្លូវលេខ​១៦៨ សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំពេញ។ ស្ត្រី​​ក្រមុំ​ចាស់​រូប​នេះ​ឈ្មោះ​មាស ស្រ៊ី អាយុ​៤៨ឆ្នាំ

ដឹកប្រពន្ធ​​ទៅញ៉ាំបង្អែម​ត្រូវចោរ​ឆក់​​យក​ខ្សែ.ក

Posted: 24 Nov 2011 07:11 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ កម្មការិនី​ម្នាក់​ត្រូវ​បាន​ចោ​រឆក់​យក​ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​២​ជី​៧​ ហ៊ុន​នៅ​ពេល​​​ប្ដី​ដឹក​ម៉ូតូ​ទៅ​ញ៉ាំ​បង្អែ​ម​ កាលពី​វេលា​ម៉ោង​៨​​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​២៤​ វិច្ឆិកា តាម​បណ្ដោយ​​ផ្លូវ​២០០៤ ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ​ទោះ​យ៉ាងណា​ប្ដី​បាន​ព្យាយាម​បើក​ម៉ូតូ​ដេញ​តាម​ចោ​រឆក់​នោះ​ដែរ ប៉ុន្ដែ​ដោយ​មើលទៅ​ស្ថានភាព​ផ្លូវ​ស្ងា​ត់​មិន​ហាន​ជិះ​ម៉ូតូ​ដេញ ក៏​បណ្ដោយ​​ឱ្យ​ចោរយក​ខ្សែ​.ក​ប្រ​ព​ន្ធបាន​យ៉ាង​សុវត្ថិភាព​។

ទុស្សេ​​ចរន្ត​អគ្គិ​សនី​​​នៅ​ផ្សារ​​​លើ​​ខេត្ត​​កំពង់​ឆ្នាំង​​​អ្នក​​​​​​​ផ្សារ​រត់​ជាន់​ជើង​គ្នា​

Posted: 24 Nov 2011 07:10 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖​ ការ​ទុស្សេ​​​ចរន្ត​អគ្គិ​សនី​​​បណ្តាល​ឱ្យ​បែក​ជា​​អណ្តាត​ភ្លើង​​ និង​មាន​ផ្សែង​​ខ្មៅ​ខ្មួល​​ឈ្ងៀម​សើ្ទរ​តែ​​ឈ្លក់​​បាន​ធ្វើ​ឱ្យ​មាន​​ការ​ ភ្ញាក់​ផ្អើល​​ដល់​អា​ជីវ​ករ​ក្នុង​ផ្សារ​​លើ​ ​រត់​ជាន់​ជើង​គ្នា​​​​។ ទោះ​បី​ជា​បែប​ណា​​​ក្តី​រថយន្ត​​​ពន្លត់​​អគ្គិ​ភ័យ​បាន​ចេញ​​ទៅ​អន្ត​រា​ គមន៍​ភ្លាម​​។ ​ក្រុម​អាជីវ​ករ​​​ដែល​ស្លន់​ស្លោ​​​ និង​មន្ត្រី​ប៉ូលិសក្រុង​​ និង​ខេត្ត​​នាំ​គ្នា​​គាស់​​តូប​ ដែល​មាន​ការ​ទុស្សេ​​ខ្សែ​ភ្លើង​​នោះ​​​ហើយ​យក​បំពង់​ពន្លត់​​អគ្គិ​ភ័យ​ បាញ់​ពន្លត់​ទាន់​ពេល​វេលា​​

ស្ត្រី​​អ្នក​កាសែត​​បារាំង​ម្ន​ាក់​ត្រូវគេ​វាយ​​​ធ្វើបាប និង​ចាប់​​រំលោភ​នៅក្រុងគែរ​ពេលយក​​ព័ត៌មាន​

Posted: 24 Nov 2011 07:09 PM PST

ទាហាន​អេហ្ស៊ីប​កំពុង​រាយលួស​បន្លា​នៅទីលាន TAHRIR
​ស្ត្រីអ្នក​កាសែត​បារាំងម្នាក់ ធ្វើ​​ការ​ឱ្យ​ទូរទស្សន៍ FRANCE-3 និយាយ​ថា ខ្លួន​ត្រូវ​បានគេ​វាយធ្វើ​បាបយ៉ាង​សាហាវ ហើយ​ត្រូវ​​ចាប់​រំលោភ​រួមភេទ​​កាលពីថ្ងៃទី​២៤ វិច្ឆិកា នៅ​ទីលាន​​ TAHRIR ទីក្រុង​គែរ ជាកន្លែង​ដែលខ្លួន​​ចុះ​យកព័ត៌មាន​។​ នាង CAROLINE SINZ ថ្លែង​ប្រាប់​​ AFP ថា អ្នក​កាន់​កាមេរ៉ា​របស់​នាង លោក SALAH AGRABI និង​រូប​​​នាង​

Smart Samsung បាន​ផ្តួលSony ហើយ​​​ឥឡូវ​​នេះ​​បាន​ឈ្នះ​​Apple

Posted: 24 Nov 2011 06:58 PM PST


នេះគឺជាសាររបស់លោកLee ថ្លែងទៅកាន់ បុគ្គលធ្វើការទាំងអស់ ប៉ុន្តែពួកគេមានអារម្មណ៍ ថា នេះជាការងារមួយដែលពិបាកនឹងសម្រេច បាន ព្រោះពួកគេទាំងអស់គិតថាភាពរឹងមាំ របស់​Sony គឺមិនងាយនឹងផ្តួលរំលំបានឡើយ។ ហើយនេះគឺជាការងារដែលពួកគេធ្លាប់ធ្វើរួច ហើយ។ ភ្លាមៗនោះ ក្រុមហ៊ុនSamsungបាន បង្កើតក្រុមការងារមួយដែលរួមមានសមាជិក មកពីផ្នែកនីមួយៗដើម្បីធ្វើឱ្យទូរទស្សន៍ ​

យុទ្ធ​នាការ​​​ចែក​មុង 422.500ទប់​ស្កាត់​​​ជំងឺគ្រុន​ចាញ់

Posted: 24 Nov 2011 06:51 PM PST

សកម្មភាពចែកមុង
ខេត្តកំពង់ចាម ៖ ស្របតាមអនុសាសន៍​របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាក្នុងវិធានការប្រយុទ្ធ​ ប្រឆាំងទប់ស្កាត់ជំងឺគ្រុនចាញ់ ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១១ ប្រជាពល​រដ្ឋ​​​​ចំនួន ១០ភូមិក្នុងឃុំជាំ ស្រុកមេមត់ បានទទួលមុង​ជ្រលក់​ថ្នាំចំនួន៩១.៩០០មុង ដើម្បីការ​ពារ​ជំងឺគ្រុនចាញ់ ដែលយាយីលើអាយុជីវិតរបស់​ប្រជាកសិករនៅតំបន់ជនបទ ។

ជិះ​ម៉ូតូ​បុកគ្នា​​មិន​ចង់​វែង​ឆ្ងាយ​​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​​ រីឯ​អ្នក​របួស​ស្រាល​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​

Posted: 24 Nov 2011 06:51 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​វី​វ៉ា​ជិះ​បុក​ម៉ូតូ​សេ​១២៥ បណ្ដាលឱ្យ​សន្លប់​ទាំងអស់​គ្នា ពេល​ដឹង​ខ្លួន​​វិញ ភាគី​ម៉ូតូ​វី​វ៉ា​​ដែល​រង​របួស​ត្រូវ​មិត្ដភក្ដិ​ដឹក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ ចំណែក​ខាង​ម៉ូតូ​សេ​១២៥ របួស​បន្ដិចបន្ដួច​ងើប​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​បាត់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ វិច្ឆិកា ស្ថិត​នៅ​ក្នុង​ក្រុម​ទី​១៩ ភូមិ​៣ សង្កាត់​ទឹក​ល្អក់​​ទី​៣ ខណ្ឌទួលគោក ។

ធីតាសម្រស់ក្រមុំចាស់​លក់គ្រឿង​ក្រអូប​នៅផ្សារ​អូរឫស្សី​ត្រូវ​ឃាតក​រំលោភ​​​សម្លាប់ និង​​ប្លន់​យ៉ាង​សាហាវ

Posted: 24 Nov 2011 06:40 PM PST

សពស្រ្តីដែលគេអារ.កស្លាប់លើប៉ៅអ៊ី
រាជធានីភ្នំពេញ​​​​ ៖ ​ស្ត្រីក្រមុំ​ចាស់​ស្រស់​ស្អាត​សាច់​សខ្ចីម្នាក់​ជាអ្នក​​​លក់​គ្រឿង​ ក្រអូប​នៅ​ផ្សារ​អូរឫស្សីត្រូវ​ឃាតកឃោរឃៅឆ្មក់​​ចូល​ទៅ​ក្នុង​ផ្ទះ​ចាប់​ រំលោភ​​សេពសន្ថវៈ​យ៉ាង​កំរោល​រួច​ហើយ​​សម្លាប់​ ដោយ​​អារ.ក​កាត់​ដៃ​ដេកស្លាប់​លើ​​កៅអីបត់​ក្រាល​ដោយ​ឈាមលើ​​កំរាល​ឥដ្ឋ​ បង្ក​ឱ្យ​មានការ​​​រន្ធត់យ៉ាង​ខ្លាំង​ ខណៈ​អ្នកជិត​ខាង​ប្រទះ​ឃើញ​​សព​កាលពី​​​យប់មិញ​ថ្ងៃទី​២៤ វិច្ឆិកា ២០១១ ។ ព័ត៌​មាន​លម្អិតនឹង​ផ្សាយជូន​នៅ​ពេលក្រោយ

ការ​ប្រកួត​មិត្ត​ភាព​រវាង​​ក្រុម​​កីឡា​​បាល់​ទាត់​​ប៊ីប៊ី​ឃ្យូ ឈីក​ខិន និង Digi

Posted: 24 Nov 2011 06:13 PM PST

ការ​ប្រកួត​រវាង​ក្រុម​ប៊ី​ប៊ី​​ឃ្យូ ឈី​ក​​ខិ​ន និង​ក្រុម Digi
រាជធានីភ្នំពេញ ៖ ដើម្បី​ចូល​រូ​ម​ចំណែក​លើកកម្ពស់​វិស័យ​កីឡា​ ក៏​ដូច​ជា​សុខភាព​របស់​បុគ្គលិកប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ដែល​ជា​ភោជ​នីយ​ដ្ឋានសាច់​មាន់ បា​ប៊ី​ឃ្យូ និងបំពងលំដាប់​អន្ដរ​ជាតិ​លេខ​១មក​ពី​ប្រទេស​កូរ៉េ និង​ពេញ​និយម​នៅ​ក្រុងភ្នំពេញបានបង្កើត​ក្រុមបាល់ទាត់របស់​ខ្លួន​ដោយ​មានការ​ហ្វឹកហាត់រៀង​រាល់​ស​ប្ដា​ហ៍ ​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​សៅ​រ៍ ទី១៩ វិ​ច្ច​កា កន្លង​​មក ក្រុមកីឡា​បាល់ទាត់ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន បាន​ធ្វើការ​ប្រកួតជា​លក្ខ​ណៈ​មិត្ដភាពជា​មួយ​​​ក្រុម​កីឡា​បាល់ទាត់ Digi នៅ​ទីលាន​បាល់ទាត់​សាកល​វិទ្យាល័យ​

ការ​​ប្រកួត​​វាយ​​កូន​​បាល់​​ដណ្តើម​​ពាន​​រង្វាន់​​លោក​ទេព ឃុន​​ណា​ លើក​ទី​​16

Posted: 24 Nov 2011 05:50 PM PST

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ដណ្តើម​ពាន​​រង្វាន់​លោក​ទេព ឃុន​ណា លើក​ទី​១៦ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​​ទី​២៦ វិច្ឆិកា ទៅ​ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ឆ្នាំ​២០១១។ ទី​កន្លែង​ប្រកួត​នៅ​​ទី​លាន​វាយ​កូន​បាល់​ជាតិ​ក្នុង​សង្កាត់​ទឹ​ក​ថ្លា ខណ្ឌ​សែន​សុខ​។ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​គណៈ​កម្មការ​​រៀប​ចំ​ការ​ប្រកួត​សម្រាប់​វិញ្ញា​ដែល​ត្រូវ​​ដាក់​ឱ្យ​ប្រកួត​មាន​វាយ​ទោល​បុរស​​អក្សរ​ A-B និង C។ ​វិញ្ញា​សា​ប្រកួត​វាយ​គូ​អាយុ​ក្រោម​១៨​ឆ្នាំ អាយុ​ក្រោម​​១៤​ឆ្នាំ ​ប្រកួត​វាយ​ទោល​អាយុ​ភោជ​នីយដ្ឋានប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ដឹ ភី​ហ្សា

ផឹកស្រាស្រវឹងដើរធ្លាក់ប្រឡាយលង់ទឹកស្លាប់នៅវេលាទៀបភ្លឺ

Posted: 24 Nov 2011 05:40 PM PST

សពអ្នកលង់ទឹក
ខេត្ត​បន្ទាយ​មានជ័យ ៖​ សពបុរសម្នាក់​ត្រូវបាន​គេប្រទះឃើញអណ្តែតក្នុងប្រឡាយ ទឹកជាប់​ថ្នល់ចម្ងាយពីភូមិ​ប្រ​មាណ​៥០ម៉ែត្រ។ ការប្រទះ​ឃើញសពអណ្តែតទឹកនេះ នៅវេលា​ម៉ោង​​៤ទៀប​ភ្លឺថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១១ ចំណុច​ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!