Koh Santipheap Daily

Koh Santipheap Daily


សមា​គម​បាល់​ទាត់​​អង់​គ្លេស​​ពិន័យ​​គ្រូបង្វឹក​​ក្លឹប Chelsea ជិត​2​ម៉ឺន​​ដុល្លារ

Posted: 22 Nov 2011 11:19 PM PST

​​​គ្រូបង្វឹក​​ក្លឹប​តោ​ខៀវ Chelsea
យោងទៅតាម​​ប្រភពព័ត៌​មាន​ប៊ីប៊ី​ស៊ី ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ពុធ ទី​២៣ វិច្ឆិកា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ​សមា​គម​បាល់​​ទាត់​​អង់គ្លេស​​បាន​សម្រេច​ពិន័យ​​​គ្រូបង្វឹក​​ក្លឹប​តោ​ខៀវ Chelsea ចំនួន​​១២.០០០​ផោន ស្មើ​នឹង​ជិត​២​ម៉ឺន​ដុល្លារសហ​រដ្ឋ​អាមេរិក​ ពីបទ​ធ្វើ​អត្ថាធិប្បាយ​​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ​ទៅលើ​លោក​អាជ្ញា​កណ្តាល​បន្ទាប់​ពី​ក្លឹប​​របស់​លោក​ប្រកួតចាញ់​​ក្លឹប QPR 1-0 ។

ក្លឹប Milan ចង់​បាន​កីឡា​ករ​តេវេ​ស​ពី​ក្លឹប Man City

Posted: 22 Nov 2011 11:11 PM PST

​កីឡា​ករ​តេវេស
យោង​ទៅ​តាម​ប្រភពព័ត៌​មាន​ពី​កាសែត The Suns ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​អង្គារ ទី​២២ ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ក្លឹប​ Milan ក្នុង​ក្រប​ខណ្ឌ​អ៊ី​តាលី​​សេរី A បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​​ចង់​បាន​កីឡា​ករ​តេវេស​ដែល​កំពុង​មាន​រឿង​ចម្រូង​ចម្រាស​​ជា​មួយ​ក្លឹប Man City ។

កម្មករសំ​ណង់​ផឹក​ស៊ី​ទាស់​គ្នា​វាយ​ស្លាប់​ម្នាក់​ចាប់​ខ្លួន២​ម្នាក់

Posted: 22 Nov 2011 11:05 PM PST

សពជនរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ កម្មករ​សំ​ណង់ម្នាក់​ត្រូវ​កម្មករដូចគ្នា​ចំនួន២នាក់​ បានព្រួត​គ្នា​វាយ​និង​កាប់បណ្តាលឱ្យស្លាប់​បាត់​បង់​ជីវិត​នៅនឹងកន្លែង​ ស្នាក់នៅ​ បន្ទាប់ពី​ផឹក​ស៊ី​ស្រវឹង​មាន​ទំនាស់​គ្នា​រឿង​គេបិត​ភ្លើង​ ។ទោះបីជាយ៉ាងណា ជនដៃ​ដល់​​​​ត្រូវ​បាន​សន្តិសុខ​ និង កម្មករនាំគ្នាចាប់បាន​២នាក់ ភ្លាមៗ ។

ឧប្បត្តិហេតុ​រថ​យន្ត​បុក​គ្នា​ក្លាយ​ជា​រឿង​ប្រុស​ប្រកាន់​ ស្រី​ប្រកែក​

Posted: 22 Nov 2011 11:02 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ដ​កាម​រី​ឆ្លាម​​បាន​ចោទ​ថា​ រថយន្ដ​ហា​យ​ឡិន​ឌ័​របើក​ដោយ​នារី​វ័យក្មេង​ម្នាក់​​បុក​គូទ​ពីក្រោយនៅ​​គល់ ​ស្ពាន​អាកាស​ពេទ្យ​ព្រះកុសុមៈ​ខាងកើត ហើយ​​ព្យាយាម​​បើក​គេច​រហូត​ដល់​ផ្ទះក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ ។ រីឯ​នារី​បើក​រថយន្ដ​ហា​យ​ឡិន​ឌ័​រ​ចោទ​ថា​ រថយន្ដ​កាម​រី​ដេញ​តាម​ប្លន់​ទៅ​វិញ ប៉ុន្ដែ​ត្រូវភាគី​​​ខាង​រថយន្ដ​កាម​រី​​ប្ដឹង​ទៅ​សមត្ថកិច្ច​ជួយ​អន្ដ​ រាគមន៍ ដោយ​យក​រថយន្ដ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​

សាលារៀន​​​វ៉េស្ទឡាញន៍​​​និង​សាលា​រៀន​​ណត្សឡាញន៍​ជួយ​​សាលា​​បឋម​​​សិក្សា​​​ចំប៉ា

Posted: 22 Nov 2011 11:01 PM PST

រាជធានីភ្នំពេញ ៖ បន្ទាប់​​ពីទឹក​​​ជំនន់​​​បាន​​ស្រក ​​​សាលា​រៀន​​មួយ​ចំនួន​​ដែល​បាន​​​ទទួល​​​រង​ការ​​​ខូចខាត​​​កំពុង​តែត្រូវ ​​បាន​​រៀប​ចំ​សោភ័ណ​ភាព​ឡើងវិញ ជាក់ស្តែង​​​នៅពេល​​​ថ្មីៗ​​នេះ បន្ទាប់​​ពី​​​លោក​អោ ប៊ុននាង ​អ្នក​សម្រប​សម្រួល​​​​កិច្ច​​ការ​សង្គម​​កិច្ច​ នៃ​សាលា​​រៀន​​​​វ៉េស្ទឡាញន៍​​​ និង​​​សាលា​​រៀន​ណត្ស​​​​ឡាញន៍​​​ បាន​​​​សហការ​​ជា​មួយ​​​​ការិយាល័យ​​អប់រំ​​យុវជន​និង​កីឡា​​​ខណ្ឌ​​មាន​ជ័យ ​​ ដែល​​មាន​​​អ្នក​​ស្រី​​​​គង់ កន្និថា ប្រធាន​​​​ការិយា​ល័យ​​​​​​ ចុះ​​

ជំនួយរបស់ជប៉ុនសម្រាប់​អង្គ​ជំ​នុំ​ជម្រះ​វិសាម​ញ្ញក្នុង​តុលាការ​កម្ពុជា

Posted: 22 Nov 2011 10:57 PM PST

រាជធានីភ្នំពេញ​​​​ ៖ កាល​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ២០១១ រដ្ឋា​ភិបាល​ជប៉ុន​បានប្រកាស​ផ្តល់​វិ​ភាគទានចំនួន២.៩២៥.០០០ (ពី​រលាន​ប្រាំ​បួន​សែនពីរម៉ឺនប្រាំពាន់) ដុល្លារអាមេរិក ដល់​ភាគី​អង្គ​ការ​សហប្រជា​ជាតិ នៃថវិកាអង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា ​។ នេះបើយោង​តាមការប្រកាស​របស់​ស្ថានទូត​ជប៉ុន​ថ្ងៃទី២២ វិច្ឆិកា​ ។

បើក​​​វេទិកា​​​​ក្រុមប្រឹក្សា​​ឃុំ​-​សង្កាត់​​​​ថ្នាក់​ស្រុក​​-​ក្រុង​​​លើក​ទី​​4នៅ​ខេត្ត​​ពោធិ៍​សាត់

Posted: 22 Nov 2011 10:53 PM PST

​ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី២២ វិច្ឆិកា នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទខេត្តមាន​បើក​ វេទិកាក្រុមប្រឹក្សាឃុំ-សង្កាត់ស្ដីពីការ​ផ្លាស់ប្ដូរ​ បទពិសោធន៍និងជ្រើសរើសបញ្ហា​ប្រឈមជា​អាទិភាពរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់​ ក្នុងការ​អនុវត្តន៍គោលនយោបាយអភិបាលកិច្ច​មូល​ដ្ឋាន​ និងការអភិវឌ្ឍន៍តាមបែបប្រជាធិប​តេយ្យនៅ​ថ្នាក់ក្រោមជាតិ។

បុរស​លក់​ទឹកអំពៅ​បត់​ម៉ូតូ​កង់​3មិន​មើល​ឆ្វេង​ស្តាំ​​រថយន្ត​ស្ទូច​​បុក​​ស្លាប់​

Posted: 22 Nov 2011 10:53 PM PST

រថយន្តបង្កហេតុ
ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្ន​ក​លក់​ទឹក​អំពៅ​ម្នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើត​ហេតុ​​ ខណៈ​​រូបគាត់​ជិះ​ម៉ូតូ​​សង់​កូរ៉េ​ ភ្ជាប់​ដោយ​​ធុង​ទឹក​អំពៅ (កង់​បី) ​ផង បត់​ឆ្លង​ថ្នល់​​មិន​បាន​ប្រុង​ប្រយ័ត្ន​​ក៏​​ត្រូវ​​រថយន្ត​ស្ទូច​បុក​ យ៉ាងពេញ​​ទំហឹង​។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃទី​២១ វិច្ឆិកា​​ នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ចន្លោះ​​គីឡូ​ម៉ែត្រ​លេខ​៦១ និង​លេខ៦២ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​​

ជិះ​ម៉ូតូទៅ​បង់សំណាញ់​​បុក​ស្ត្រី​​អ្នក​បើក​ម៉ូតូ​ស្របទិសគ្នា

Posted: 22 Nov 2011 10:50 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​បាន​កើត​ឡើងនៅ​​វេលាម៉ោង​​៤ និង​៣០នាទី​រសៀល ​ថ្ងៃទី២២ វិច្ឆិកា នៅលើ​ផ្លូវលំ​ទំនប់​ចាន់​ថ្នាល ក្នុង​ឃុំ​ក្រាំង​ចេក ស្រុកឧដុង្គ ​រវាង​ម៉ូតូ និងមូ៉តូ​បណ្តាល​ឱ្យ​រងរបួស​មនុស្ស​ចំនួន៣​នាក់ ក្នុងនោះ​​ធ្ងន់ធ្ងរ​​​ម្នាក់ ។

យុវជន​មាន​ជំងឺ​រលាក​ទង​ប្រ​មាត់​​ស្លាប់​បាត់​បង់​​ជីវិត​​បន្ទាប់​ពី​​ផឹកស្រា​ជិត​​កន្លះកែវ

Posted: 22 Nov 2011 10:46 PM PST

រាជធានីភ្នំពេញ ៖​ ​យុវជន​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ខណៈ​ពេល​ដឹក​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​។ ការ​ស្លាប់​យ៉ាង​ទាន់ហន់​បែប​នេះ​ បាន​កើតឡើង​ពេល​ហូប​បាយ​ល្ងាច​ស្រាប់តែ​ជ្រុះ​ស្លាបព្រា​​​ពី​ដៃដួល​ ផ្កាប់មុខ ហើយ​​បុរស​ជា​បងក៏​​ប្រញាប់​ប្រញាល់​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គ្រោះ​អកុសល​នេះ កើតឡើង​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​បន្ទប់​ជួល​ក្នុងភូមិ​ចុង​

អត្តពលិកហ្សាម៉ាអ៊ីកស្ទីវ មូលលីងជាប់បម្រាមមួយជីវិតពីបទលួចប្រើប្រាស់សារធាតុហាមឃាត់

Posted: 22 Nov 2011 10:41 PM PST

[Enter Caption]
អត្ត​ពលិក​រត់​ប្រណាំ​ង​របស់​ប្រទេស​ហ្សា​ម៉ា​អ៊ីក​ស្ទីវ មូលលីង​បាន​​ទទួល​បម្រាម​មិន​ចូល​ប្រកួត​មួយ​ជី​វិត​បន្ទាប់​ពី​ត្រូវ​បាន​ គេ​រក​ឃើញ​ថា​មាន​ទោស​កំ​ហុស​លួចប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​ជា​លើក​ទី​២ ។ មូលលីង​វ័យ​២៨​ឆ្នាំ​ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រើ​ប្រាស់​ប្រភេទ​​​ថ្នាំ Diuretic Furosemide។ ថ្នាំ​នេះ​ត្រូវ​គេ​គិត​ថា​វា​ជា​ភ្នាក់​ងារ​ជួយ​លាក់​បាំង​ឲ្យ​អ្នក​ប្រើ​ ប្រាស់​អាច​ប្រើ​ថ្នាំ​ផ្សេង​ទៀត​បាន​។

ប្រទេស​កូវ៉ែត​ធ្លាក់​ក្នុង​វិបត្តិ​នយោ​បាយ​

Posted: 22 Nov 2011 10:25 PM PST

ពួក​បាតុករ​គាំ​ទ្រ​រដ្ឋា​ភិ​បាល​កូវ៉ែត
ពួក​អ្នក​គាំទ្រ និង​ពួកប្រឆាំង​រដ្ឋា​ភិ​បាល​កូ​វ៉ែត​បាន​ធ្វើ​បាតុ​កម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ខណៈ​ដែល​ប្រទេស​សំបូរ​ប្រេង​នោះ​នៅ​តំបន់​ឈូង​សមុទ្រ​​ពែរ្ស៍​ជួប​ប្រទះ​នឹង​វិបត្តិ​នយោបាយ​មួយ​បណ្តាល​មក​ពី​រឿង​អាស្រូវ​ពុក​រលួយ​​ចូល​រួម​ដោយ​បណ្តា​សមា​ជិក​សភា​។

​ជិះម៉ូតូ​​​​ចេញ​ពីក្លឹប​​​ត្រូវជន​​​សង្ស័យ​ព្រួត​​​​វាយប្លន់​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​​​​​​ចម្រុះ​​​ក្របួច​​បាន​​៣នាក់​

Posted: 22 Nov 2011 07:46 PM PST

ជនសង្ស័យទាំង៣នាក់
​​រាជធានីភ្នំពេញ​​​​​​ ៖ ​​​​យុវជន​​២នាក់​ត្រូវជន​សង្ស័យ​​៣នាក់នាំគ្នា​​​ព្រួត​វាយ​​​​​ ដើម្បីប្លន់​​​​​​​យកម៉ូតូ​ម៉ាកគុបជ្រុង​​​៩០ ​ខណៈ​ពេល​ជិះត្រឡប់​​មក​ពី​​​​ផឹក​ស៊ី​ជាមួយមិត្តភក្តិ ​​​ប៉ុន្តែត្រូវ​​បានសមត្ថកិច្ច​​​​​ចម្រុះ​ជួយ​អន្តរាគមន៍​​ទាន់ពេលវេលា ​ក្របួច​​បានជន​​សង្ស័យ​​​ទាំង​​៣នាក់​​​យកទៅអធិការ​​​​ដ្ឋាន​ខណ្ឌ​សែនសុខ ។ ​​ករណីប្លន់​​នេះ​​កើតឡើង​​កាល​ពី​​​​​វេលាម៉ោង​​​​៣​និង​​​៤៥នាទី​​ទៀប​ ភ្លឺ​​​នៅ​​ថ្ងៃទី​​​២៣ វិច្ឆិកា ​នៅតាមផ្លូវ​​​​លេខ​​២០០២ ​ក្នុងភូមិ​​បឹង​ឈូក សង្កាត់ទឹកថ្លា

​មានទំនាស់​​ជាមួយប្តី​ទៅ​លោតទឹក​​សម្លាប់ខ្លួន​​​លើស្ពាន​ជ្រោយចង្វា​​​លិច​បាត់​​​មិន​ឃើញ​

Posted: 22 Nov 2011 07:41 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​​ស្ត្រី​​​ម្នាក់​​​​​​លោត​ទឹក​​សម្លាប់ខ្លួន​​ពីលើ​​ស្ពានជ្រោយ​ចង្វា​​ ​បានលិច​បាត់​​រក​សព​ពុំ​ឃើញ​​ បន្ទាប់ពី​មាន​ទំនាស់​​​​ជាមួយប្តី​​​ស្លាប់​​បាត់​​ចោល​កូនកំព្រា​​២នាក់​។ ​ ​ហេតុការណ៍​​​នេះបាន​ធ្វើ​​​​ឱ្យមានការ​ភ្ញាក់ផ្អើល​​​​​​កាលពីវេលា​ម៉ោង​​​ ​៩​យប់ថ្ងៃ​ទី​​២២ វិច្ឆិកា ​​។ស្ត្រី​​ដែល​លោត​ទឹក​សម្លាប់ខ្លួន​​ឈ្មោះជា តារា ​​អាយុ​​៣៣​ឆ្នាំ ​​​មានទីលំនៅផ្ទះ​លេខ​​​​៤៨ ​​ភូមិទី​​​២២ ​សង្កាត់ស្រះចក ខណ្ឌដូនពេញ​។​

ក្លឹប Milan ចង់​បាន​កីឡា​ករ​តេវេ​ស​ពី​ក្លឹប Man City

Posted: 22 Nov 2011 07:29 PM PST

[Enter Caption]
យោង​ទៅ​តាម​ប្រភពព័ត៌​មាន​ពី​កាសែត The Suns ​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​អង្គារ ទី​២២ ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ៖ ក្លឹប​ Milan ក្នុង​ក្រប​ខណ្ឌ​អីុតាលី​​សេរី A បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​​ចង់​បាន​កីឡា​ករ​តេវេស​ដែល​កំពុង​មាន​រឿង​ ចម្រូង​ចម្រាស​​ជា​មួយ​ក្លឹប Man City ។

សម្តេច​តេជោហ៊ុន សែន ​ជំរុញ​​​ឱ្យក្រសួង​​កសិ​កម្ម ពង្រឹង​​​កសិករ​​បង្កើត​ធនាគារ​​​ស្រូវ ទិញម៉ាស៊ីន​កិនស្រូវ​

Posted: 22 Nov 2011 07:29 PM PST

រាជធានីភ្នំពេញ​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រុញអោយក្រសួងកសិ​កម្ម​ធ្វើ​ជំរឿនកសិកម្មឱ្យ​បាននៅឆ្នាំ២០១៣ ប្រយោជន៍ដើម្បីតាមដានអំពីបញ្ហាវិស័យកសិ កម្ម និង​ដឹងពីអត្រានៃភាពក្រីក្រក្នុងប្រទេស​កម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ក៏បានជម្រុញអោយក្រសួងកសិកម្មត្រូវតែ​ បង្កើនល្បឿននៃការរៀបចំរចនាសម្ព័ន្ឋអង្គការ

កីឡា​ករ​​ចូអ៊ីបាតុនចង់​តាំង​ខ្លួន​ធ្វើជា​ព្រះ​នៅ​ពេលចូល​និវត្តន៍

Posted: 22 Nov 2011 07:25 PM PST

[Enter Caption]
កីឡាករ​​ចូអ៊ី បាតុនខ្សែបម្រើ​​ក្លឹប QPR បង្ហើបឱ្យ​ដឹង​ថា ​គេកំពុងគិត​គូ​រពី​ការ​ចូល​និវត្តន៍​​ ដើម្បីកែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ព្រះ​សម្រាប់ជួយ​ជ្រោមជ្រែង​​មនុស្ស​ទប់​ ទល់នឹង​កំហឹង ។ ​កីឡា​ករ​បាតុន ត្រូវបានបង្ហាញតម្រុយ​ថា ជា​​កីឡាករ​បាល់ទាត់​​មាន​ចរិត​មិន​ល្អដោយ​ក្នុង​រយៈ​ពេលកន្លងមក ​ធ្លាប់បង្ករឿង​វាយតប់​លើ​រាង​កាយ​អ្នក​ដទៃរហូត​ជាប់ពន្ធនាគារ ។​​ អំឡុង​​​ពេល​គេ​កំពុង​លេង​ក្នុង​ក្លឹប Man City

មហាសេដ្ឋីក្លឹបChelsea អាចចំណាយប្រាក់​​ដ៏មហាសាល​ប្រសិនបើដេញគ្រូបង្វឹក​ចេញពី​ក្លឹប

Posted: 22 Nov 2011 07:25 PM PST

[Enter Caption]
លោក​រ៉ូម៉ាន់​​ អាប្រាម៉ូវិច ​​ម្ចាស់​ក្លឹបតោខៀវ ​​Chelsea នឹងត្រូវ​​ចំណាយ​ដល់ទៅ២០លាន​​ផោន ​ប្រសិនបើ​បណ្តេញ​​លោកអង់ដ្រេ ប៊ីយ៉ាស ​​បូអាស់ ​គ្រូបង្វឹក​​ជនជាតិ​ព័រទុយហ្គាល់ចេញពី​តំណែង ។ សារ​ព័ត៌​មាន​​ដឹសាន់​របស់អង់គ្លេស​ផ្សាយថា ​​ក្លឹប Chelsea ទើប​ប្រកួត​ចាញ់ក្លឹប Liverpool 1-2 ក្នុង​ទឹក​ដី​នៃ​ការ​ប្រកួត​ក្របខណ្ឌ​ប្រឺមីញេលីក ​​កាលពីថ្ងៃទី២០ វិច្ឆិកា ​ធ្វើឱ្យ​ចាញ់​ចំនួន​​៤លើក ក្នុងការប្រកួតចំនួន​១២​

VTJ ធ្វើ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ពីការ​ដំឡើង​សន្លឹក​ម្នាង​សិលា Gyproc

Posted: 22 Nov 2011 07:11 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តបាត់ដំបង ៖ កាល​ពី​​ព្រឹក​​ថ្ងៃទី​២២ វិច្ឆិកា ​នៅសណ្ឋា​គារ​​ខេមរា​បាត់​ដំបង​១ មាន​ប្រារព្ធ​ពិធី​សិក្ខា​សាលាស្តី​ពីការ​ដំឡើង​សន្លឹក​ម្នាង​សិលា​ Gyproc ​ការ​បណ្តុះ​បណ្តាល​ពី​ការ​ដំឡើង​​ និង​ចំណេះដឹង​ពី​ផលិត​ផល​ក្រោមការ​ដឹក​នាំ​ពីលោក​យិម ដារ៉ា អគ្គ​នាយក​ក្រុម​ហ៊ុន VTJ ​ដោយ​មាន​ការ​ចូលរួមពី​​កញ្ញា Pinna Na Ranong អ្នក​ចែក​ចាយ​ផលិត​ផល Gyproc ប្រទេស​ថៃ, លោក Sorawud Sirimong kolsan អ្នក​គ្រប់​គ្រង​

ហ្វេដឺរ័របំបាក់ណាដាល់2សិតទល់នឹងសូន្យប្រកួតតឺន្នីសដំណាច់ឆ្នាំ ATP World Tour Finals

Posted: 22 Nov 2011 07:10 PM PST

[Enter Caption]
កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​បាន​ប្រើ​ពេល១​ម៉ោង​ត្រឹម​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ប្រកួតដំណាច់​ឆ្នាំ​ ATP World Tour Finalsនៅ​O2 Arenaទី​ក្រុង​ឡុង​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​អង្គារ​ទី​២២​ វិច្ឆិកា​។

មហា​សន្និ​បាត​អ.ស.ប​ថ្កោល​ទោស​​ការ​បង្ក្រាប​​នៅ​ស៊ីរី​

Posted: 22 Nov 2011 07:10 PM PST

[Enter Caption]
គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​នៃ​មហា​សន្និ​បាត​អ.ស.ប​បាន​អនុ​ម័ត​កាល​ពី​ ថ្ងៃ​ទី​២២ វិច្ឆិកា នូវ​ដំណោះ​ស្រាយ​មួយ​ដែល​ថ្កោល​ទោស​ការ​បង្ក្រាប​បង្ហូរ​ឈាម​នូវ​បាតុ​កម្ម​ ក្នុង​ប្រទេស​ស៊ីរី​ និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​របស់​របប​ស៊ីរី​ប្រឆាំង​ពួក​បាតុ​ករ​។

យុវជន​​ទំនើង​​​​បើក​រថយន្ត​ទំនើប​​បុក​វិមាន​ឯករាជ្យ​​ រត់​​​ដល់​​ក្បែរ​វត្ត​កោះ​​ត្រូវ​នគរ​បាល​​​ឃាត់​បាន​

Posted: 22 Nov 2011 07:08 PM PST

​រាជធានីភ្នំពេញ ៖ រថយន្តទំនើបមួយ​គ្រឿង​​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពណ៌ខ្មៅ​ បើកបរ​ដោយ​​​ក្មេងទំនើង ខណៈចាក់កួរបង្អួតស្រីស្នេហ៍​ក៏ជ្រុល​ទៅបុកខឿនវិមាន​ឯករាជ្យកាលពីវេលា​ម៉ោង​២ ​និង៤០នាទីរំលង​អធ្រាត្រឈានចូល​ថ្ងៃទី២២ ខែវិច្ឆិកា បណ្តាល​ឱ្យបែកកាងនិងខូច​ស្តុប។ ​ក្រោយ​​ពីបុកខឿនវិមានឯករាជ្យ​ហើយ រថយន្ត​​នេះ​មិនបានឈប់ទេ គឺព្យាយាម​បើករត់​ទាំង​ធ្លាក់​កាងរហូតដល់មុខសណ្ឋាគារមិត្ត​ភាព មហា​

កង​ទ័ព​អេហ្ស៊ីប​សន្យា​ផ្ទេរ​អំណាច​ឱ្យ​ដល់​រដ្ឋា​ភិ​បាល​ស៊ីវិល​មុន​ថ្ងៃ​1 កក្កដា 2012

Posted: 22 Nov 2011 07:04 PM PST

[Enter Caption]
ប្រមុខ​ក្រុម​ប្រឹក្សា​យោធា​ដែល​កាន់​អំណាច​នៅ​អេហ្ស៊ីប​សេនា​ប្រមុខ​ហ៊ូសេន តាន់​តា​វី កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​យល់​ព្រម​លើ​ការ​សុំ​លា​លែង​របស់​រដ្ឋា​ភិ​បាល​បណ្តោះ​អាសន្ន​របស់​នាយក ​រដ្ឋ​មន្ត្រី​លោក​សារ៉ាហ្វ​ អេសាម​។ ក្នុង​សុន្ទរកថា​តាម​ទូរ​ទស្សន៍​មួយ​ទៅ​កាន់​ប្រជា​ជាតិ​​លោក​តាន់​ តាវី ប្រកាស​ថា ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នឹង​រៀប​ចំ​ធ្វើ​នា​ដំណាច់​ខែ​មិថុនា ឆ្នាំ​២០១២ និង​ថា របប​យោធា​នឹង​ផ្ទេរ​អំណាច​​ឱ្យ​ដល់​រដ្ឋា​ភិ​បាល​ស៊ីវិល​មុន​ថ្ងៃ​ទី​១ កក្កដា ២០១២ ។ លោក​បន្ត​ថា កង​ទ័ព​គ្មាន​ចេតនា​រក្សា​អំណាច​នោះទេ ហើយ​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​អំណាច​ភ្លាមៗ​ ប្រសិន​បើ​នោះ​ជា​ការ​សម្រេច​របស់​ប្រជា​ជន​ក្នុង​ការ​បោះ​ប្រជា​មតិ​មួយ​។

​កំពុងជិះ​ម៉ូតូ​​ក្មេង​រត់​​​ឆ្លង​កាត់​​ផ្លូវ​បុក​ម៉ូតូ​ដួល​រង​របួសធ្ងន់

Posted: 22 Nov 2011 07:04 PM PST

ស្រ្តីរងគ្រោះ
​ខេត្តកណ្តាល​​​​​ ៖ ​​​ស្ត្រី​ជា​​​ង​កាត់​​សម្លៀក​បំពាក់​​ម្នាក់​រង​របួស​​​ធ្ងន់ធ្ងរ ​​ខណៈ​កំពុង​ជិះម៉ូតូ​​​​ឌុប​កូនជាង​​​​៣នាក់​​ត្រឡប់​ទៅផ្ទះវិញ ​​ស្រាប់តែ​មាន​​ក្មេងស្រី​​ម្នាក់រត់​កាត់​​​​ឆ្លង​ផ្លូវ​​​ទៅ​បុក​ម៉ូតូ​​ ​ដួលប្រាវ ​​ធ្វើ​ឱ្យ​​​អ្នក​អង្គុយ​​ពីក្រោយ​​​​៣នាក់​​​ដួលសង្កត់​​​​លើ​​អ្នក​ឌុបតែ ​​ម្នាក់​រង​របួស​​ធ្ងន់​​​កំពុងសម្រាក​ព្យា​បាល​នៅ​​ក្នុង​បន្ទប់​​ សង្គ្រោះ​​​​បន្ទាន់​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ​។​

លីប៊ី​ ៖ CNT ប្រកាស​ពីការ​បង្កើត​​រដ្ឋាភិបាល​បណ្តោះអាសន្នថ្មីមួយ

Posted: 22 Nov 2011 07:01 PM PST

លោកនាយករដ្ឋមន្រ្តីលីប៊ី
​នាយករដ្ឋ​មន្ត្រីបណ្តោះអាសន្នលីប៊ី​​លោក អាប់ដែល​​រ៉ាហ៊ីម ​អាល់គីប ​ប្រកាស​​​កាលពី​យប់​ថ្ងៃទី២២ វិច្ឆិកា ​ពីការបង្កើត​​រដ្ឋាភិបាល​របស់​លោក​ដែល​ត្រូវ​ដឹកនាំ​​ប្រទេស​​រហូត​ដល់ការ​ បោះ​ឆ្នោត​​សភា​ក្នុងឆ្នាំ​២០១២ ។ ​ក្នុងរដ្ឋាភិបាល​ថ្មីនេះ លោកអាលី ​អែល​តាហ៊ូនី ត្រូវបាន​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោកអូសាម៉ា ​ចាវែល ​ជា​រដ្ឋ​មន្ត្រី​ការពារ​​ប្រទេស​​ លោកអានវ៉ារ​អែល ហ្វីតូរី​ ជា​រដ្ឋ​មន្ត្រី​​គមនាគមន៍​​ ។ ការបង្កើត​រដ្ឋាភិបាលថ្មី​នៅ​

ដឹក​កុង​តឺន័រ​​រលត់​ម៉ាស៊ីន​ចំ​កន្លែង​មាន​គ្រោះ​ចរា​ចរណ៍​ ដែលឆ្នាំមុនស្លាប់​19​នាក់​អ្នក​បើក​​បរ​និយាយថា ​រលត់​ម៉ាស៊ីន​​មក​ពី​​របូត​​ក្បាល​​អាគុយ​

Posted: 22 Nov 2011 06:57 PM PST

នៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ រថយន្តធុន​ធ្ងន់មួយ​​គ្រឿង​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​បាន​ធ្វើឲ្យ​ស្ទះ ​ចរាចរណ៍​លើដង​ផ្លូវ​ជាតិ​លេខ​៤ បន្ទាប់​ពី​រថយន្ត​បានធ្លាក់ចូលជ្រលងអូរ​មួយកំណាត់ នៅ​ចំណុចព្រំប្រទល់ក្រុងព្រះសីហនុ និងស្រុកព្រៃ​នប់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ កាលពី​វេលា​ម៉ោង​១៦និង​១០នាទី ថ្ងៃទី២២ វិច្ឆិកា ខណៈ​ពេល​ដែលធ្វើ​ដំណើរពីក្រុង​ព្រះ​សីហនុ​ទៅក្រុង​ភ្នំពេញ តែពុំបណ្តាលឲ្យមាន​មនុស្សណា​ម្នាក់​រងរបួស

កូនប្រុសនាយឃ្លោក​ជិះម៉ូតូ​ទាក់ដៃ​ចង្កូត​ដួលបោកក្បាលស្លាប់​

Posted: 22 Nov 2011 06:57 PM PST

ក្រុមគ្រួសារនាយក្លក
រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រីយោធា​ម្នាក​់​បាន​​​ជួប​ប្រទះ​គ្រោះថ្នាក់​​​ចរាចរណ៍​ដួលបោកក្បាល​​ ​ស្លាប់​បាត់បង់ជីវិត​នៅពេលបញ្ជូន​ទៅ​​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ទាប់ពី​​ជិះម៉ូតូ​​ម៉ាកឃ្លីក ពណ៌​ស ​លាយឈាមជ្រូក មួយគ្រឿង ទាក់ដៃ​ចង្កូត​​​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​ផ្កាប់​មុខ​បោក​ក្បាល​ ​​​កាល​ពីវេលាម៉ោង​៩​និង​​៤០នាទី​យប់ថ្ងៃទី​​២២ វិច្ឆិកា ​​នៅ​តាម​​ផ្លូវ​ជាតិលេខ​​​៦ ភូមិផ្សារ​​​​តូច សង្កាត់​​​ទួលសង្កែ ​​ខណ្ឌឫស្សីកែវ​។​

GDP ចិនឆ្នាំ២០១២កើនឡើង​យឺ​ត​ត្រឹម​៩,២​ភាគរយ

Posted: 22 Nov 2011 06:42 PM PST

សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានិងកើនឡើង ចំនួន៩,២ភាគរយក្នុងឆ្នាំ២០១២ ដែលនិងធ្លាក់ ចុះពីឆ្នាំនេះដែលមានចំនួន៩,៤ភាគរយ។ នេះបើ​តាមរបាយការណ៍ពីការព្យាករណ៍របស់សាកល​វិទ្យាល័យ ដែលបានបានបន្ថែម ក្តីបារម្ភពីការ បញ្ចុះល្បឿន និងការប្រឈមមុខគ្រោះថ្នាក់ ហិរញ្ញវត្ថុ។

កំពុងជិះ​កង់​​​លក់នំ​​​ត្រូវ​​ម៉ូតូ​បុកពីក្រោយ​​​​សន្លប់ធំ

Posted: 22 Nov 2011 06:42 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​​ជា​ទម្ងន់​និង​សន្លប់​បាត់ស្មារតី ​ក្នុងខណៈ​ដែល​កំពុង​ជិះ​កង់​ត្រឡប់​មក​ពី​លក់​នំ​នៅ​តាម​ភូមិ ​​ក៏ត្រូវ​​អ្នក​ជិះ​ម៉ូតូ​ដែល​ស្រវឹង​ជោក​បើក​មក​បុក​ពីក្រោយ​យ៉ាងពេញទំហឹង បណ្ដាល​ឱ្យ​បុរស​រង​គ្រោះ​ខ្ទាត​ចម្ងាយប្រមាណ​១០​ម៉ែត្រ​។ ​ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២​ វិច្ឆិ​កា​ នៅ​តាម​ផ្លូវជាតិ​លេខ​៣​ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌដង្កោ ។

បណ្តា​ញទូរស័ព្ទ qbចាប់ដំណើរ​ការ​មជ្ឈ​មណ្ឌល​ថ្មីនៅ​ក្នុង​​ក្រុង​សិរីសោភ័ណ

Posted: 22 Nov 2011 06:11 PM PST

រាជធានីភ្នំពេញ ៖ ​មជ្ឈមណ្ឌល​លក់​ថ្មី​មួយ​ទៀត​របស់ qb បាន​បើក​ដំណើរការ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ កាលពី​ថ្ងៃអាទិត្យ ទី​២០ វិច្ឆិកា ថ្មី​ៗ​កន្លង​ទៅ​នេះ​ ។ អតិថិជន​ជា​ច្រើនបាន​ចូលរួម​នៅ​ក្នុង​ពិធី​អបអរ​ដ៏​ឱ​ឡា​រិក ដែល​ពោរពេញ​ដោយ​បទ​ភ្លេង​ពីរោះ​ៗ សកម្មភាពសប្បាយ​ៗ និង​ការ​ផ្ដល់​រង្វាន់​ពេញ​មួយ​ថ្ងៃ​ ។ នៅ​ក្នុង​ថ្ងៃ​នោះ អតិថិជន​ទាំងអស់​បាន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!