Koh Santipheap Daily

Koh Santipheap Daily


កសិករ​​ជនជាតិ​ចិន​មុខ​​ដូច​​នាយករដ្ឋ​មន្ត្រី​រុស្ស៊ី​

Posted: 20 Nov 2011 11:42 PM PST

[Enter Caption]
​ទីភ្នាក់​ងារ​បរ​ទេស​​​កាលពី​ថ្ងៃទី​១៨ វិច្ឆិកា ​​ផ្សាយថា​ លោក​ឡូ យួន​ពីន អាយុ​៤៨ឆ្នាំ ​ជា​កសិ​ករ​​ជនជាតិ​ចិន ស្ថិត​ក្នុងតំបន់​​អាន​​ហុយ ​ប្រទេស​ចិន បាន​ក្លាយ​​ជា​មនុស្ស​​ដ៏ល្បីល្បាញ​​ក្នុងមួយ​ប៉ព្រិចភ្នែក​ក្រោយ​ ពីអ្នកសារព័ត៌មាន​ប្រទះ​ឃើញ​​​ និង​ថតរូប​របស់គាត់ ​​ព្រោះ​តែ​ពេញ​​ចិត្ត​ដែល​​មានផ្ទៃមុខ​​ដូច​លោក​វ្លា​ឌីមៀ ​ពូទីន​​នាយក​រដ្ឋមន្ត្រី​​​រុស្ស៊ី ។

បម្រាមលើការប្រើប្រាស់សារធាតុញៀនរបស់អង់គ្លេសរំលោភច្បាប់ភ្នាក់ងារ WADA

Posted: 20 Nov 2011 11:26 PM PST

សមាគម​កីឡាអូឡាំពិក​អង់​គ្លេស​ហៅ​កាត់​BOAបាន​ត្រូវ​​ប្រាប់​ឲ្យ​ដឹង​ថា ហាម​មិន​ឲ្យ​ប្រកួត​មួយ​ជី​វិត​ចំពោះ​អត្ត​ពលិក​ណា​ដែល​លួច​ប្រើ​ប្រាស់​សារ ​ធាតុ​ហាម​ឃាត់​របស់​ខ្លួន​​គឺ​​រំលោភ​ទៅ​លើ​ច្បាប់​ប្រ​ឆាំង​នឹង​ការ​ប្រើ​ ប្រាស់​សារ​ធាតុ​ញៀន​ជា​សាកល​របស់​ភ្នាក់​ងារ​ WADA។

ទៅបេះ​ស្លឹក​ម្រះ​​​ព្រៅ​ម៉ូតូ​បុកបាក់ជើង​​​​បែក​ក្បាល​សន្លប់​​​នៅ​នឹង​កន្លែង​

Posted: 20 Nov 2011 11:23 PM PST

​ខេត្តកំពង់ស្ពឺ​​​​​ ៖ ​ស្ត្រី​វ័យ​​ចំណាស់​ម្នាក់បាន​រង​របួស​ជា​ទម្ងន់​​​ដោយសារ​ម៉ូតូ​​ ម៉ាកវីវ៉ា ​មួយ​​គ្រឿង​​​បើកបុកបណ្តាល​ឱ្យបាក់ជើង​​​​ខាង​ឆ្វេង​ក្រោម​ជង្គង់​​​ និងបែក​​​​​ក្បាល​ខាង​ឆ្វេង ​​ខណៈ​ពេលគាត់កំពុង​ដើរ​ឆ្លង​​​​ផ្លូវ​ជាតិលេខ​​​៤ ​ទៅរក​បេះ​ស្លឹក​​ម្រះព្រៅមកស្ល​ហូប ។ ​ករណីគ្រោះថ្នាក់​​ចរា​ចរណ៍​​នេះ​​​កើតឡើង​​​​កាលពីវេលាម៉ោង​​​​​៨​ព្រឹក​ ថ្ងៃ​​​​សុក្រ​ ទី​​​១៨ វិច្ឆិកា ចំណុច​​​ផ្លូវជាតិ​​​​​៤ ក្នុង​ចន្លោះ​​​បង្គោល​​​​​គីឡូម៉ែត្រ​លេខ​​​៥១ ​​ស្ថិត​ក្នុងភូមិ​​រំលោង ​សង្កាត់​

រថយន្ត​​ដឹក​ថ្ម​​​​ពន្លះ​​ម៉ូតូ​​សណ្តោង​​​រ៉ឺម៉ក​​​​​ដាច់​​កន្ទុយ​​របួស​​ធ្ងន់​​​3នាក់​

Posted: 20 Nov 2011 11:21 PM PST

នៅកន្លែងកើតហេតុ
​ខេត្ត​កែប ៖ ម៉ូតូ​​​​សេ១០០ កូរ៉េ សណ្តោង​រ៉ឺម៉ក​​​ច្នៃ ​និងរថយន្ត​​ដឹក​ថ្ម​​​​​ធុនធំ​​ប្រភេទ​​​យីឌុប​​​កង់​១៨​​​ម៉ាក​​​​​​ ហុីយ៉ាន់ដាយ​ ​បានបុក​គ្នា​​ពេញទំហឹង​ក្នុង​ខណៈ​​ពេល​​កំពុង​ធ្វើ​ដំណើរ​​​​បញ្ច្រាស​​​​ ទិសគ្នា​​​ លើ​​​ផ្លូវ​ជាតិ​លេខ៣៣ កំពង់​ត្រាច​​-កំពត ។

ស្ត្រីដែល​​​​នៅ​ជិត​​​​ស្និទ្ធ​និយាយថា​​​​សត្រូវ​​​ធំបំផុត​​​របស់កាដាហ្វី​​​គឺប្រេង​

Posted: 20 Nov 2011 11:19 PM PST

ក្នុង​​​ការ​ផ្តល់​​សម្ភាសន៍​​ដល់​​​កាសែត​ថ្មីៗ​​នេះ​ គិលានុបដ្ឋាយិកា​​ Oksana Balynskaya នៅ​​​អ៊ុយ​ក្រែន​​ ​ដែល​​ធ្លាប់ធ្វើ​​ការ​៣​ឆ្នាំនៅ​​ទីក្រុង​​​ទ្រីប៉ូលី​ ក្បែរ​​​មេដឹកនាំ​​​កាដាហ្វី​​ បានអះអាង​​​ថា អ្នក​​​ធ្វើការ​​​​ក្បែរ​​កាដាហ្វី​​​​ សុទ្ធ​តែ​​​ចូលចិត្ត​​​កាដាហ្វី​​ ខ្លះ​​ហៅកាដាហ្វី​​«​​​លោក​​​ពូ» «​​លោក​​​អ៊ំ»​ យ៉ាង​​​​ស្និទ្ធស្នាល​​ធម្មតា​ ។​

​ឥណ្ឌា​​​​ស្នើទិញ​​ឧទ្ធម្ភាគចក្រ​​​​​16គ្រឿង​សម្រាប់​​កង​ម៉ារីន​​​របស់ខ្លួន​

Posted: 20 Nov 2011 11:18 PM PST

​​អ្នកទទួលខុសត្រូវ​ម្នាក់​នៃក្រសួងការ​ពារ​ប្រទេស​ឥណ្ឌា​​​​រាយការណ៍​​​ កាលពីថ្ងៃទី​​​​២០​ វិច្ឆិកា ​​ថា ឥណ្ឌា​​​បានធ្វើ​​ការ​អំពាវ​នាវ​​ទិញ​ឧទ្ធម្ភាគចក្រ​​​​​​ធុនស្រាល​​ចំនួន​ ១៦គ្រឿង ​មានទឹកប្រាក់​​​២០០​លានដុល្លារ​​សម្រាប់​​​បំពាក់​​​​ឱ្យកង​ម៉ារីន​ របស់ខ្លួន​។​

ម៉ូតូ​បុកគ្នា​ពេលឆ្លង​ផ្លូវចូល​ផ្ទះ​របួសធ្ងន់​ម្នាក់​ស្រាលម្នាក់

Posted: 20 Nov 2011 10:54 PM PST

នៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ ​មនុស្ស​ពីរនាក់​​បានរង​​របួសធ្ងន់ និង​ស្រាល​​ក្នុងហេតុការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយដែល​បានកើត​ឡើង​ នៅវេលា​ម៉ោង​​​៩ និង​៣០នាទី​ព្រឹកថ្ងៃទី​១៩ ​វិច្ឆិកា នៅ​ចំណុច​​​រង្វង់មូលមុខ​ស្តាតចាស់ ស្ថិត​ក្នុង​ភូមិ​​ធម្ម​យុត្តិ​​ សង្កាត់​​​ប្អេរ ក្រុង​កំពង់ឆ្នាំង ។​​​

អ្នកជិត​ខាង​​​បបួលទៅ​​​ផឹកស៊ី​​​ជិះម៉ូតូ​​ត្រឡប់​មក​វិញត្រូវរថយន្ត​កៀររបួស​​ធ្ងន់​​​

Posted: 20 Nov 2011 10:50 PM PST

ជនរងគ្រោះ
​​ខេត្តតាកែវ​​​​ ៖ ​បុរសម្នាក់​​​ដួលបែកក្បាល​​​ហូរ​ឈាម​​​កណ្តាលថ្នល់​​​​ដេកស្តូកស្តឹង​​ ម្នាក់​ឯង​​​ខណៈ​ពេលដែល​​ជិះម៉ូតូឌុប​មិត្ត​ភក្តិ​​​​​នៅផ្ទះជិត​គ្នា​ ត្រឡប់​​មក​ពីកន្លែង​ផឹកស៊ី ​​ហើយ​ត្រូវ​​បាន​រថ​យន្តបើក​​កៀរ បណ្តាល​​ឱ្យ​​​​ដួលរង​របួស​ធ្ងន់​​ម្នាក់ និង​​ស្រាល​ម្នាក់​​​។ ហេតុការណ៍​​​​នេះកើត​​ឡើង​​កាលពី​វេលាម៉ោង​​​៦​និង​​​៣០នាទី​ល្ងាច​ថ្ងៃទី​​ ​​២០ វិច្ឆិកា ​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​២ ក្នុងភូមិ​​​បឹង​ត្រាញ់​​ខាង​ត្បូង ឃុំបឹង​​​ត្រាញ់​​ ស្រុកសំរោង​។

កាវ៉ឹនឌីសឈ្នះជើងឯកប្រណាំងកង់នៅអង់គ្លេសទឹកដីកំណើតរបស់ខ្លួន

Posted: 20 Nov 2011 10:46 PM PST

ម្ចាស់​ជើង​ឯកប្រណាំ​ង​កង់​ពិភពលោក​ម៉ាក កា​វ៉ឹន​ឌីស​បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ប្រមាណ​ជា​ ៤.០០០នាក់​មាន​ចិត្ត​រំ​ភើប​ក្រៃ​លែង​បន្ទាប់​ពី​រូប​គេ​ដណ្តើម​បាន​ជើង​ឯក​ កម្ម​វិធី​ប្រណាំង​រយៈ​ពេល​១​ថ្ងៃ​( Scratch Race)នៅ​ទី​ក្រុង​ Manchesterប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០​វិច្ឆិកា​កន្លង​មក​ នេះ​។

ក្រុង​ពាលី​បញ្ចុះ​​បឋម​សិលា​កសាង​​ខ្លោង​​ទ្វារ​វត្ត​មជ្ឈិម​ពោធិ​វ័ន​

Posted: 20 Nov 2011 10:41 PM PST

ខេត្តកណ្តាល ៖ ថ្ងៃទី​១៩ វិច្ឆិកា ​កន្លង​មក លោក​ឈឹម ​សារ៉េត​ ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​េសនា​បតីតេជោ ហ៊ុន សែន ​ប្រធាន​នាយក​ដ្ឋាន​លទ្ធកម្ម​សាធារណៈ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​​ ដែល​ជាអនុ​ប្រធាន​ក្រុម​ការ​ងារ​ពង្រឹង​ស្រុក​ខ្សាច់​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះជួយ​ឃុំ​​កំពង់​ចម្លង​ តំណាងលោក​អូន ​ព័ន្ធ​មុនី​រ័ត្ន​​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​

ក្រុង​ពាលី​បញ្ចុះ​​បឋម​សិលា​កសាង​​ខ្លោង​​ទ្វារ​វត្ត​មជ្ឈិម​ពោធិ​វ័ន​

Posted: 20 Nov 2011 10:41 PM PST

ខេត្តកណ្តាល ៖ ថ្ងៃទី​១៩ វិច្ឆិកា ​កន្លង​មក លោក​ឈឹម ​សារ៉េត​ ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ប្រធាន​នាយក​ដ្ឋាន​លទ្ធកម្ម​សាធារណៈ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​​ ដែល​ជាអនុ​ប្រធាន​ក្រុម​ការ​ងារ​ពង្រឹង​ស្រុក​ខ្សាច់​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះជួយ​ឃុំ​​កំពង់​ចម្លង​ តំណាងលោក​អូន ​ព័ន្ធ​មុនី​រ័ត្ន​​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ប្រធាន​ឧត្តម​​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​

មន្ទីរសាធារណការ និង​ដឹកជញ្ជូន​​​​​​រៀប​ចំ​​​ទិវា​​​រំលឹក​ជន​​រង​គ្រោះ​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​

Posted: 20 Nov 2011 10:41 PM PST

ទិដ្ឋភាពក្នុងពិធី
​ខេត្តព្រះសីហនុ​​​​​ ៖ ​នៅវេទិកា​​​វិមានឯក​រាជ្យ​​​​​ខេត្តព្រះសីហនុ​​​ព្រឹក​ថ្ងៃទី​​​២០ វិច្ឆិកា ​២០១១ ​​មានរៀបចំ​​ប្រារព្ធ​​ទិវា​​​អន្តរជាតិ​​​រំលឹក​​​ដល់​ជន​រងគ្រោះ​ ដោយគ្រោះថ្នាក់​ចរាចរណ៍​​​​ក្រោម​អធិប​តីភាព​​​​លោក​ត្រាំ ​​អ៊ីវ​តឹក ​រដ្ឋមន្ត្រី​​ក្រសួងសាធា​រណ​ការ​ និងដឹកជញ្ជូន ​​​និង​ជាប្រធាន​គណៈ​កម្មា​ធិ​ការ​​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​ ​និង​មាន​ការ​អញ្ជើញ​​​​ចូលរួមពី​លោក​ស្បោង​ សារ៉ាត់ ​អភិ​បាល​​​ខេត្ត​ព្រះសីហនុ ​​​​លោកណុប ​​ហេង ប្រធាន​​​​មន្ទីរ​

ដេវីដ បេកខាំ អាច​មាន​តម្រុយ​ផ្លាស់​​ទៅលេង​នៅ​ក្លឹប​ Paris SGខណៈពេល​ប្រពន្ធ​​ត្រៀម​ចេញ​ទៅ​រក​ភូមិ​គ្រឹះ​សម្រាប់​ជួល

Posted: 20 Nov 2011 08:12 PM PST

[Enter Caption]
កីឡា​ករ​ដេវីដ បេកខាំ ​ហាក់​ដូច​ជា​មាន​តម្រុយ​​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​​ Paris SG ​ជាក្លឹប​មហា​សេដ្ឋី​ក្នុង​ប្រទេស​​បារាំង បន្ទាប់​ពី​មាន​​លេច​ឮ​ដំណឹង​ថា នាង​វិច​តូរី​យ៉ា បេកខាំ ​ជា​ប្រពន្ធ​ត្រៀម​ស្វែង​រកភូមិ​គ្រឹះ​​ក្នុង​ទីក្រុង​ប៉ារីស ក្នុង​រយៈ​ពេល​​ពី​២ទៅ៣​សប្តាហ៍​​ខាង​មុខ​ រួម​​ទាំងតំណាង​ផ្ទាល់​របស់​បេកខាំ​​ក៏ចូល​ទៅ​ពិភាក្សា​​ចរចា​ជា​មួយ​ក្លឹប Paris SG ដែរ ។

សព​បុរស​ម្នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ​ហូរ​តាម​ទឹក​​ទើ​រនៅ​គុម្ពឫស្សី​

Posted: 20 Nov 2011 08:10 PM PST

សពអណ្តែតទឹក
ខេត្ត​កណ្តាល ៖​ សព​បុរស​ម្នាក់​ ដែល​មាន​សភាព​ហើម ស្អុយ​ រលួយ​ ហូរ​តាម​​ទឹក​ទន្លេ​​​បាក់​ទៅ​​ទើ​រ​នៅ​គុម្ព​ឫស្សី​ក្នុង​ភូមិ​​ព្រែ​តា​ ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ហើយ​ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​​អ្នក​ភូមិ​ និង​រាយ​ការ​ណ៍​ប្រាប់​ដល់​សមត្ថ​កិច្ច​ស្រុក​កោះ​ធំ​​។

ថៃហ្គ័រ វូដ ជួយឱ្យក្រុមអាមេរិកយកឈ្នះពានជើងឯកវាយកូនហ្គោល Presidents Cup

Posted: 20 Nov 2011 08:09 PM PST

[Enter Caption]
ប្រជា​ប្រិយ​ភាព​របស់​កីឡាករ​ថៃហ្គ័រ ​វូដ​បាន​ចាប់​ផ្តើម​ងើបឡើង​វិញ​ហើយ ​បន្ទាប់​ពី​រូប​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងព្រឹត្តិការណ៍​​ប្រកួត​ អន្តរជាតិ​ជា​ក្រុម​ Presidents Cupជូន​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២០​ខែ​វិច្ឆិកា​កន្លង​មក​នេះ ​។​

​សម្ព័ន្ធ​​អារ៉ាប់​នឹង​​ធ្វើការ​​ប្រជុំ​បន្ទាន់​​​ស្តីពី​ស៊ីរី​​ខណៈ​​​ប្រធានាធិបតី​​ប្រទេស​នេះមិន​​ចុះ​ញ៉ម​​​ការ​គាបសង្កត់​

Posted: 20 Nov 2011 08:07 PM PST

[Enter Caption]
​សម្ព័ន្ធ​​​អារ៉ាប់​​ថ្លែង​​​​កាលពីថ្ងៃទី​​២០ វិច្ឆិកា ​​​ថា ខ្លួននឹង​​រៀបចំកិច្ចប្រជុំ​​​​បន្ទា​ន់​មួយ​របស់​បណ្តា​រ​ដ្ឋ​មន្ត្រី​​​ ការបរទេស នាថ្ងៃទី​​​២៤ វិច្ឆិកា ​ខាងមុខនេះ ​​​នៅទីក្រុង​​​​គែរ ដើម្បី​​ពិភាក្សា​​​ពីវិបត្តិ​​​​ស៊ីរី​។​ ចំណែក​អគ្គលេខាធិការ​​​រង​សម្ព័ន្ធ​​​​អារ៉ាប់ លោក​​អាម៉េដ ​ប៊ីន ​ហែល​លី ថ្លែង​ថា ​គណៈ​កម្ម​ការ​​​ថ្នាក់រដ្ឋ​មន្ត្រី​មួយ​​​ទទួលបន្ទុក​​ដោះស្រាយ​វិបត្តិ​ ស៊ីរី ​នឹង​រៀបចំ​កិច្ចប្រជុំ​​មួយនាថ្ងៃទី​​​២៣ វិច្ឆិកា ​ដើម្បីរៀបចំ​​​កិច្ចប្រជុំ​​​បន្ទាន់នោះ​។​

ឆក់ខ្សែ.កប្លាទីន​​​បើក​ម៉ូតូគេចខ្លួន​​​​ជួប​គ្រោះថ្នាក់​ចរាចរណ៍​​ចាប់ខ្លួន​បាន​ម្នាក់​

Posted: 20 Nov 2011 08:06 PM PST

រាជធានីភ្នំពេញ​​​​ ៖ ជនសង្ស័យ​​​ម្នាក់​ក្នុង​ចំណោម​​​បក្សពួក​​ចំនួន​​​​២នាក់​ត្រូវ​​នគរបាល​​ ប៉ុស្តិ៍​​បឹង​កក់​ទី​​២ ចាប់ខ្លួន​​​កាលពីវេលាម៉ោង​​​​៥ល្ងាច​ថ្ងៃ​ទី​​​២០ វិច្ឆិកា ​បន្ទាប់ពី​​​ជិះម៉ូតូ​ម៉ាកអាយខុន ពណ៌​ស​​លាយ​ផ្កាឈូក​ ស៊េរី​​​២០១០ ​មួយគ្រឿង ​ធ្វើ​សកម្មភាព​​ឆក់​ខ្សែ​.កប្លាទីន​ ទម្ងន់​​​​​១,៦ជី ​បាន​សម្រេច​ ហើយជិះម៉ូតូគេចខ្លួន​​ ប៉ុន្តែ​​ម៉ូតូ​ដួលនៅ​ចំណុច​ផ្លូវ​លេខ​​​៣១៥ ​​កែង​ផ្លូវ​​លេខ​​៥៩២ ​​ស្តុបផ្សារ​​​មាន់អាំង​​​ ក្នុងសង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​​ទួលគោក​ ត្រូវ​

អតីត​កីឡាការិនី​តឺ​ន្នីស​បង្ហាញ​សម្រស់​ទោះមាន​ពាក្យ​ចចាម​អារ៉ាម​ថា មាន​គភ៌​ក្តី​

Posted: 20 Nov 2011 07:58 PM PST

[Enter Caption]

​រដូវ​សម្រក​​​​ឈ្មួញ​សម្រុក​នាំត្រី​​​ចូល​ទៅ​​​​សៀម វេចខ្ចប់​​​មិន​ល្អ​​​ជះ​​ក្លិនស្អុយ​​​ឆ្អាប​​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេសចរ​

Posted: 20 Nov 2011 07:58 PM PST

ទិដ្ឋភាពនៃការនាំត្រីចូលទៅស្រុកសៀម
​ខេត្តបន្ទាយមានជ័យ​​​​​ ៖ ជា​រៀង​​រាល់​ឆ្នាំ​ឱ្យ​តែ​​ដល់​រដូវ​​​សម្រក​នៅ​ច្រកទ្វារ​​​អន្តរជាតិ​​​ ប៉ោយប៉ែត ​​គេសង្កេត​ឃើញ​​​​ឈ្មួញខ្មែរ​​បាន​នាំ ត្រី​​ទឹកសាប​​ទៅលក់​​​ឱ្យសៀម​​​ក្នុងមួយថ្ងៃ​​​ៗ​រាល់​​​​​សិបតោន​។ ប៉ុន្តែ​​ការ​នាំ​ចូលត្រី​​​ទៅសៀម​នោះ​ត្រូវ​​បានគេមើល​​​ឃើញ​ថា គ្មានការ​វេចខ្ចប់​ឱ្យ​បានត្រឹមត្រូវ​​​នោះទេ​​​​​​ វា​បានប​ង្ក​​ឱ្យមានក្លិន​​ឆ្អាប និង​ស្អុយ​​តាមដ​ងផ្លូវ​​​​​នៅ​​​​ក្បែរ​​នឹង​​ច្រក​ទ្វារ​​​​​ខាង​

កុមារីម្នាក់ចេញពី​សាលារៀន​​ត្រូវ​រថយន្ត​​កៀរ​ធ្លាក់ប្រឡាយ

Posted: 20 Nov 2011 07:58 PM PST

ក្មេងស្រីរងគ្រោះ
ខេត្ត​ប៉ៃ​លិន ៖ ​កុមារីម្នាក់ឈ្មោះឡេង ស្រី​យ៉ា អាយុ៧ឆ្នាំ រៀននៅថ្នាក់ទី១នៃ​សាលា​បឋម​សិក្សាអូររអិល ឪពុកឈ្មោះលឹម ឃីម អាយុ​៣០ឆ្នាំ ម្តាយឈ្មោះអឿ យិង អាយុ​២៩ឆ្នាំ រស់​នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ត្រូវរថយន្តកូរ៉េម៉ាក​ហ៊ី​យ៉ាន់​ដាយចំណុះ​១​ តោនកន្លះមិនស្គាល់ស្លាកលេខដឹកខ្សាច់ និង​ស៊ីម៉ង់ត៍ពេញហៀរកៀរ​ធ្លាក់​ប្រឡាយ​ដែល​ គ្មានទឹកធ្វើឱ្យក្មេងស្រីម្នាក់នេះ​រងរបួស​បែក​

សភាអាហ្វហ្គានីស្ថាន អនុញ្ញាតឱ្យកង​ទ័ព​​អាមេរិកបន្តស្នាក់នៅ

Posted: 20 Nov 2011 07:55 PM PST

សភាអាហ្វហ្គានីស្ថាន បានអនុញ្ញាឲ្យកងទ័ព​សហរដ្ឋអាមេរិកបន្តស្នាក់​នៅ​រហូតដល់ឆ្នាំ​២០២៤។ ប៉ុន្តែមាន លក្ខខណ្ខប្រសិនបើកងទ័ព​អាមេរិកឈប់ដើរល្បាតពេលយប់។ សភាដែល​បើក​កិច្ចប្រជុំរយៈ៤ថ្ងៃ ​​ឈ្មោះថា Loya Jirga បានពិភាក្សា​ពីសំណើរបស់​សហ​ រដ្ឋអាមេរិកក្នុងការបន្តស្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានរយៈពេល១ទស វត្សទៀតក្រោយ​ឆ្នាំ២០១៤ ពេលដែលកងទ័ព​

លោកអូបាម៉ា និងវ៉េនពិភាក្សាលើ​បញ្ហា​​សេដ្ឋកិច្ច និងបញ្ហាដែនដី​

Posted: 20 Nov 2011 07:55 PM PST

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា​ និង លោកនាយករដ្ឋមន្ត្រីចិន វ៉េន ជីប៉ាវ បានពិភាក្សា​គ្នាលើប្រធានបទសេដ្ឋកិច្ច និង​បញ្ហា​ដែនដី ក្នុងកិច្ចប្រជុំមួយ​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​អាស៊ាន។ មេដឹកនាំទាំងពីរបានជួបគ្នា​នៅ​លើ​កោះ​បាលីនាព្រឹកថ្ងៃសៅរ៍ ទី​១៩ វិច្ឆិកា ​២០១១ បើទោះជាកិច្ច​ប្រជុំជួបពិភាក្សាគ្នានោះ​មិន​មាន​គម្រោង​ក្តី។

ទឹកជំនន់​នៅ​ថៃ​អ្នកស្លាប់ឡើង​​ដល់602នាក់​បាត់ខ្លួន​2នាក់

Posted: 20 Nov 2011 07:55 PM PST

នាយក​ដ្ឋាន​​បង្ការ​គ្រោះ​មហន្តរាយ​​​​ថៃ​​រាយ​ការណ៍​កាលពីថ្ងៃទី​២០ វិច្ឆិកា ថា ​សរុបមនុស្ស​៦០២​នាក់​​ត្រូវ​បាន​អះអាង​​ថា ​ស្លាប់ហើយ​​២នាក់​ទៀត​​​បាត់ខ្លួន​ដោយសារ​​ទឹកជំនន់ ដែល​រាត​ត្បាត​ភាគខាងជើង​​ថៃ​ចាប់តាំង​ពីជិត​៣​ខែមកហើយ ។

វិស័យដែកថែបវៀតណាមប្រឈមមុខខាតបង់ឬធ្លាក់ចុះ

Posted: 20 Nov 2011 07:51 PM PST

​កត្តា​ជាប់គាំងនៃទីផ្សារអចលនទ្រព្យ និងអត្រាការប្រាក់ខ្ពស់ បានជំរុញ​ឱ្យ​ផលិតផល ដែកថែបស្ថិតក្នុងសញ្ញាភ្លើងក្រហមដ៏គ្រោះថ្នាក់ ដដែល ហើយនៅមានមុខជំនួញផ្សេងៗទៀត​ក៏​ប្រឈម​មុខនឹងការបិទទ្វាររកស៊ី ក្នុងប្រទេស​វៀត​ណាមដែរ​​។

ឧបនាយករដ្ឋមន្ត្រីចិនមើលឃើញពី​ការដាំដូងចុះនៃសេដ្ឋកិច្ចពិភពលោកដ៏​អាណោចអាធ័ម

Posted: 20 Nov 2011 07:50 PM PST

ការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏យូរអង្វែង​នឹង​កើត​ឡើងយ៉ាងពិតប្រាកដ ហើយប្រទេសចិន ត្រូវ​តែ​ផ្តោតការយកចិត្តទុកដាក់លើបញ្ហាក្នុង​ប្រទេស។ នេះបើតាមសម្តីរបស់លោកឧប​នាយក​​រដ្ឋ​មន្ត្រីWang Qishan។ សម្តីរបស់លោក Wang ដែលត្រូវទីភ្នាក់​ងារព័ត៌មានXinhua ក្នុងសប្តាហ៍នេះ បាន​ដក​ស្រង់​សំដី​ថា មានរឿងមួយដែលយើង​បានដឹង​យ៉ាង​ច្បាស់ក្នុងចំណោមភាពស្រពិច​ស្រពិលទាំង​ឡាយ

ណាដាល់និងហ្វេដឺរ័រឈ្នះការប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ ATP Worls Tour Finals

Posted: 20 Nov 2011 07:45 PM PST

[Enter Caption]
រ៉ា​ហ្វា​អែល​ ណា​ដាល់​និង​រ៉ូ​ជើ ហ្វេដឺរ័រ​សម្រេច​​បាន​​ជោគជ័យ​ជំ​ហាន​ទី​១​នៃ​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ ជើង​ឯក​ព្រឹត្តិការ​ណ៍​ដំ​ណាច់​ឆ្នាំ​កីឡា​តឺន្នីស​ ATP World Tour Finalsនៅ​ទី​លាន​ O2 Arena ស្ថិត​ក្នុង​ទី​ក្រុង​ឡុង​​ប្រទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២០​ខែ ​វិច្ឆិកា​កន្លង​មក​នេះ​។ ស្ថិត​នៅ​ចំពោះ​មុខ​អ្នក​គាំ​ទ្រ​រាប់​ពាន់​ម៉ឺន​នាក់​នា​ព្រឹក​ថ្ងៃ​អា​ ទិត្យ​ ហ្វេដឺរ័រ​បាន​ប្រើ​បច្ចេក​ទេស​ប្រកួត​ដ៏​អស្ចារ្យ​របស់​ខ្លួន​បំ​បាក់​ កីឡាករ​បា​រាំង​ Jo-Wilfried Tsongaក្នុង​លទ្ធផល​៦-២,២-៦​និង​៦-៤ ។ កីឡាករ​ស្វ៊ីស​រូប​នេះ​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិការណ៍​ដំណាច់ ​ឆ្នាំ​នេះ​ចំនួន​៥​លើក​រួច​មក​ហើយ​។

និស្សិត​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ទទួល​ការ​ហ្វឹក​ហ្វឺន​ពី​គោល​ដៅ​ក្នុង​​ឆាក​ជីវិត​

Posted: 20 Nov 2011 07:45 PM PST

រាជធានីភ្នំពេញ ៖​ សាកល​​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​សហ​ការ​​ជា​មួយ​មជ្ឈ​មណ្ឌល​​ហ្វឹក​ហ្វឺន​ ផ្នត់​គំនិត​​​អ្នក​មាន​ បាន​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី​​ការ​តម្រង់​​ទិស​ និង​កំណត់​គោល​ដៅ​ក្នុង​ឆាក​ជីវិត​ដល់​​និស្សិត​​​ប្រ​មាណ​ជាង​១០០​នាក់់ នៅ​ក្នុង​សាល​សន្និ​សីទ​សាកល​វិទ្យា​ល័យ​​អាស៊ី​អឺរ៉ុប​​កាល​​ពី​ថ្ងៃ​ទី​១៨ វិច្ឆិ​កា កន្លង​មក​។

អេហ្ស៊ីប​​​ ៖ ស្លាប់​11នាក់​នៅទីលាន TAHRIR ដោយ​​​ប៉ូលិស​​បាញ់​គ្រាប់ពិត​

Posted: 20 Nov 2011 07:45 PM PST

[Enter Caption]
​មនុស្ស​យ៉ាង​តិច​​​​១១​នាក់​បានត្រូវស្លាប់​​​កាល​ពីថ្ងៃទី​​២០ វិច្ឆិកា ​នៅទីលាន TAHRIR ទីក្រុង​​​​គ័រ ក្នុង​​​នោះ​​មនុស្ស​យ៉ាង​តិច​​៤នាក់​ស្លាប់​ ដោយ​​គ្រាប់​កាំភ្លើង​​​ក្នុងការ​ប៉ះទង្គិចគ្នា​​រវាង​ប៉ូលិស​ និង​​​​ពួក​​​បាតុករ ដែលទាមទារ​​ឱ្យបញ្ចប់​​​​អំណាច​​យោធា​។​

ពិរុទ្ធ​ជន​​មាន​ជំងឺ​​ក្រិន​ថ្លើម​ធ្ងន់​ធ្ងរ​​បញ្ជូន​​ពី​ពន្ធ​នាគារ​មក​ពេទ្យ​ស្លាប់​

Posted: 20 Nov 2011 07:43 PM PST

សពពិរុទ្ធជន
ខេត្តមណ្ដលគិរី ៖ បុរស​ជា​ពិរុទ្ធ​ជន​​ជន​ជាតិ​​ព្នង​ម្នាក់​​បាន​ស្លាប់​​បន្ទាប់​​ ពីអនុរក្សពន្ធនា​គារ​បញ្ជូនមក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ដោយ​សារ​ មាន​ជំងឺ​​គ្រិន​ថ្លើម​ធ្ងន់ធ្ងរ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​​រំលង​ អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​១៩ វិច្ឆិកា ។

ចាប់ខ្លួន​អតីត​ប្រមុខ​​ភ្នាក់​ងារ​​ស៊ើបការណ៍​លីប៊ី​​ ខណៈ​សៃអីុហ្វ​អាល់អ៊ិស្លាម​ត្រូវកាត់​ទោស​ក្នុងប្រទេស

Posted: 20 Nov 2011 07:24 PM PST

[Enter Caption]
លោកអាប់ដាល់ឡាហ៍ ​​អាល់សឺ​​​ប៊ូស​ស៊ី អតីត​​ប្រមុខ​​ភ្នាក់ងារ​ស៊ើប​ការណ៍​​របស់លោក​មូអាម៉ា​ កាដាហ្វី ​​ត្រូវបានចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី២០ វិច្ឆិកា ក្នុងផ្ទះ​មួយ ដែលស្ថិត​ក្នុង​វាល​ខ្សាច់ ​​លីប៊ី​​ក្រោយការចាប់ខ្លួន​កូនប្រុស​​លោកកាដាហ្វី ​ឈ្មោះ​សៃ​អ៊ីហ្វ ​អាល់អ៊ិស្លាម នៅកន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីនោះមក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!