The Phnom Penh Post - KHMER: “ឈ្មួញ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​បាញ់​ច្រើន​គ្រាប់​គំរាម​មន្ត្រី​ចារកម្ម” plus 9 more

The Phnom Penh Post - KHMER: “ឈ្មួញ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​បាញ់​ច្រើន​គ្រាប់​គំរាម​មន្ត្រី​ចារកម្ម” plus 9 more


ឈ្មួញ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​បាញ់​ច្រើន​គ្រាប់​គំរាម​មន្ត្រី​ចារកម្ម

Posted: 03 Aug 2011 03:35 AM PDT

សៀមរាបៈ ក្រុម​ឈ្មួញ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ប្រមាណ ១០​នាក់ បាន​បាញ់​ចំនួន ៧​គ្រាប់​ ដើម្បី​គំរាម​ទៅ​លើ​មន្ត្រី​ចារកម្ម​នៃ​អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ ភូមិន្ទ​ចំនួន ៤​នាក់ ប្រចាំ​នៅ​ខេត្ត​សៀមរា នៅ​ពេល​មន្ត្រី​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​ដេញ​តាម​រថយន្ត​ដឹក​ឈើ​ក្រញូង​មួយ​ គ្រឿង ដែល​គ្រោង​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​ដី​ខេត្ត​បន្ទាយមានជ័យ កាល​ពី​យប់​ថ្ងៃ​ទី​០២ ខែ​សីហា​កន្លង​មក​នេះ។

Huawei ចេញ​លក់​ទូរស័ព្ទ​ទំនើប​ថ្មី​របស់​ខ្លួន​ជា​មួយ​ជោគ​ជ័យ​នៃ​សន្ទុះ​លក់

Posted: 03 Aug 2011 02:57 AM PDT

110803_b05

ប៉េកាំងៈ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​របស់​ចិន Huawei ដែល​ជា​ក្រុម​ហ៊ុន​ផលិត​សម្ភារ​បណ្តាញ​ទូរស័ព្ទ​ធំ​លំដាប់​លេខ ២​ របស់​ពិភព​លោក បាន​ចាប់​ផ្តើម​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​ ពុធ​នេះ ដោយ​រំពឹង​ថា​នឹង​រក្សា​បាន​កំណើន​ឧស្សាហកម្ម​ទូរស័ព្ទ​របស់​ខ្លួន  ដែល​ទទួល​បាន​កំណើន​នៃ​ការ​លក់​ចំនួន ៦៤​ភាគរយ​នៅ​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ។

Apple ទទួល​ពិន័យ​ដោយ​សារ​ការ​ប្រមូល​ទិន្នន័យ​ទីតាំងគ្មាន​ការ​អនុញ្ញាត

Posted: 03 Aug 2011 02:34 AM PDT

សេអ៊ូលៈ សាខា​​ក្រុម​ហ៊ុន Apple នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​អាជ្ញាធរ​ទូរគមនាគមន៍​របស់​ប្រទេស​នេះ ពិន័យ​ប្រាក់​ចំនួន ៣​លាន​វ៉ុន (២៨៥៥​ដុល្លារ​អាមេរិក) បន្ទាប់​ពី​​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ iPhone និង​ឧបករណ៍ iPad មួយ​នេះ ប្រមូល​យក​ទិន្នន័យ​ទីតាំង​ពី​អតិថិជន ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ។

ឪពុក​​ទូច ស៊ុន​និច ចោទ​សួរ​លោក​នាយក​រដ្ឋ​មន្ត្រី​រឿង​ឃាតកម្ម​លើ​កូន​ស្រី​គាត់

Posted: 03 Aug 2011 02:03 AM PDT

ភ្នំពេញៈ ឪពុក​របស់​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច ដែល​ទទួល​រង​គ្រោះ​នៅ​ក្នុង​អំពើ​ឃាតកម្ម​យ៉ាង​សហាវ​កាល​ពី​ឆ្នាំ​២០០៣​នោះ បាន​ចោទ​សួរ​ខ្លាំងៗ​តាម​រយៈ​វិទ្យុ​មួយ​នៅ​សហរដ្ឋ​អាមេរិក ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា តើ​មេដឹកនាំ​រូប​នេះ​បាន​ដឹង​ពី​រឿង​ឃាតកម្ម​នេះ​ទេ? តើ​រដ្ឋាភិបាល​មាន​បាន​ជ្រាប​ទេ?

តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​នាង​ក្អយ​យក​មក​សួរ​ចម្លើយ

Posted: 03 Aug 2011 01:26 AM PDT

ភ្នំពេញៈ លោក គ្រី សុខអ៊ី ព្រះ​រាជ​អាជ្ញា​រង​ នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា តុលាការ​នៅ​ថ្ងៃ​ពុធ​ ទី​០៣ ខែ​សីហា​នេះ បាន​ចេញ​ដីកា​ចាប់​ខ្លួន​តារា​កំប្លែង​នាង ក្អយ ដើម្បី​នាំ​ខ្លួន​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ ពាក់​ព័ន្ធ​នឹង​​បណ្តឹង​បោក​ប្រាស់ និង​រំលោភ​សេចក្តី​ទុក​ចិត្ត ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក គាំ ច័ន្ទមុនី អាជីវករ​ម្នាក់​នៅ​រាជ​ធានី​ភ្នំពេញ។

ក្រសួង​ព័ត៌មាន​ចេញ​បញ្ជា​បិទ​កាសែត​ក្នុង​ស្រុក​ពីរ

Posted: 03 Aug 2011 01:03 AM PDT

ភ្នំពេញៈ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​សម្រេច​បិទ​ការ​បោះ​ពុម្ព​ផ្សាយ​របស់​កាសែត​«ទឹក​និង​ភ្លើង» និង​កាសែត​«ពិភព​លោក»។

តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​៤​ថ្ងៃ​ជាប់​គ្នា​ដោយសារ​​សុខភាព​សេដ្ឋកិច្ច​អាមេរិកមិន​ល្អ

Posted: 03 Aug 2011 12:48 AM PDT

ញូវយ៉កៈ ប្រេង​ធ្លាក់​ថ្លៃ​រយៈ​ពេល​ ៤​ថ្ងៃ​ជាប់​គ្នានៅ​បុរី​ញូវយ៉ក ពោល​គឺ​ជា​ការ​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​ឧសភាមក ដោយ​សារ​វិនិយោគិនយល់​ថា សញ្ញា​នៃ​ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​អាមេរិក បង្ហាញ​ថា​ តម្រូវ​ការ​ប្រេង​នៅ​ប្រទេស​ដែល​ប្រើ​ប្រាស់​ប្រេង​ឆៅ​ច្រើន​ជាង​គេ​បំផុត​ នេះ នឹង​ធ្លាក់​ចុះ។

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង​នាំ​មុខ​ក្រុម​ហ៊ុន​ជប៉ុន

Posted: 03 Aug 2011 12:23 AM PDT

110803_b03

សេអ៊ូលៈ ការ​លក់​រថយន្ត​កាល​ពី​ខែ​កក្កដារបស់​ក្រុម​ហ៊ុន Hyundai និង​ក្រុម​ហ៊ុន​ KIA ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​នាំ​មុខ​ក្រុម​ហ៊ុន Honda និង​ក្រុម​ហ៊ុន​ Toyota របស់​ជប៉ុន​ ដោយ​ធ្វើ​ឲ្យ​ស្លាក​សញ្ញា​រថយន្ត​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ទាំង​ពីរ​ របស់​ជប៉ុននៅតំបន់​អាស៊ី​​នេះ ធ្លាក់​ចុះនៅ​ពេល​ដែល​មាន​វិបត្តិ​ផ្នែក​ផលិត។

អេហ្ស៊ីប​នាំ​ខ្លួន មូបារ៉ាក់​ យក​មក​កាត់​ទោស

Posted: 03 Aug 2011 12:06 AM PDT

110803_b02

គែរៈ អតីត​ប្រធានាធិបតី​អេហ្ស៊ីប​ ហូសនី មូបារ៉ាក់ ដែល​បាន​ធ្លាក់​ពី​អំណាច​នៅ​ក្នុង​បាតុកម្ម​មហាជន​មួយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​គែរ នៅ​ថ្ងៃ​ពុធ​នេះ ជា​ទី​ដែល​គាត់​នឹង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​វិនិច្ឆ័យ​ទោសពី​បទ​ជាប់​ពាក់​ ព័ន្ធ​នឹង​ការ​សម្លាប់​ក្រុម​បាតុករ ដែល​នេះ​គឺ​ជា​មេដឹកនាំ​អារ៉ាប់​ដំបូង​គេ ដែល​ត្រូវ​បាន​គេ​នាំ​ឡើង​ក្រចក​សេះ ចាប់​តាំង​ពី​ការ​ក្រោក​ឡើង​បះ​បោរ​របស់ប្រជាជន បាន​រីក​រាល​ដាល​នៅ​តំបន់​នេះ។

ប្រទះ​ឃើញ​សព​ម្តាយ កូន​ស្រី​បន្ត​បាត់​ខ្លួន​៤​ថ្ងៃ​ក្រោយ​លិច​កាណូត

Posted: 02 Aug 2011 11:36 PM PDT

ស្ទឹងត្រែងៈ មន្ត្រី​នរគបាល​មូលដ្ឋាន​ម្នាក់ នៅ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា សាក​សព​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ជន​រង​គ្រោះ​ពីរ ដែល​​បាត់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​លិច​ទូក​នៅ​ក្នុង​ទន្លេ​សាន​កាល​ពី​ ថ្ងៃ​ទី​៣១ ខែ​កក្កដា​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​លើ​ទឹក​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ​ពី​ស្ពាន​សេកុង នៅ​ថ្ងៃ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!