Koh Santipheap Daily

Koh Santipheap Daily


នគរ​បាល​​​ខណ្ឌ​ដូនពេញ​​​ចាប់​ជន​សង្ស័យ​​ជួញដូរគ្រឿងញៀន​​​បាន​​ម្នាក់

Posted: 02 Aug 2011 01:30 AM PDT

ជនជាប់ចោទដែល​ត្រូវឃាត់​ខ្លួន
​រាជធានីភ្នំពេញ​ ៖ នគរបាលផ្នែកព្រហ្ម​ទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាន​ ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់កាលពី​វេលាម៉ោង​១១ព្រឹក​ថ្ងៃទី៣០ កក្កដា ​នៅមុខ​ក្រុម​ហ៊ុនម៉ូតូហុងដាលើកំណាត់​មហាវិថីព្រះ​ មុនីវង្សស្ថិតក្នុងភូមិទី៩ សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ ខណៈ​

កងទ័ពអេហ្ស៊ីប​​​បោសសំអាត​​​ពួកបាតុករ​​នៅទី​លាន​ ​TAHRIR ​ក្រុង​គែរ​

Posted: 02 Aug 2011 01:06 AM PDT


​កងទ័ពអេហ្ស៊ីប​​កាលពីថ្ងៃទី​​១ សីហា ​បាន​បំបែក​​ការបោះ​​ជំរំ​​ធ្វើ​​បាតុកម្ម​ចាប់តាំង​ពី​​ជាង​​​៣​សប្តាហ៍​​​មកហើយ​​​នៅទី​លាន TAHRIR ជា ទីលាន​​​យ៉ាងធំ​​នៅ​កណ្តាល​ទីក្រុងគែរ ​ដែល​​ក្លាយ​​ជាទីតាំង​​​សម្រាប់​ការ​​​តវ៉ា​នយោបាយ​នៅ​អេ ហ្ស៊ីប​។​ បណ្តា​​​គណបក្ស​​ និង​អង្គ​ការ​យុវជន​​​​​បាន​សម្រេច​​​កាលពីថ្ងៃទី​​​​២៩ កក្កដា កន្លង​មក​នេះ

​វាយប្រហារ​​​​ប្រឆាំង​​ផ្ទះ​​សំណាក់​មួយនៅ​​អាហ្វ​ហ្គានីស្ថាន​​​​ស្លាប់​​4នាក់​

Posted: 02 Aug 2011 01:02 AM PDT

​ជនអត្តឃាត​​​៣នាក់​​​​បានបើកការ​វាយ​ប្រហារ​​​ប្រឆាំង​ផ្ទះសំណាក់​​មួយ​កន្លែង​​​ដែល​អ្នក​​ស្នាក់នៅ​​​ភាគច្រើន​​ជា​ជនបរទេស​​​នៅ​​ខេត្ត Kunduz ភាគខាងជើង​​ប្រទេសអាហ្វហ្គានីស្ថាន​​​ កាល​ពីព្រឹកថ្ងៃទី​​​២ កក្កដា ​បណ្តាល​ឱ្យ​​ស្លាប់​​ឆ្មាំ​​សន្តិ​សុខ​​​អាហ្វហ្គានីស្ថាន​​​៤នាក់​។ ​ការ​វាយប្រហារ​​នេះ​កើតឡើង​​ក្រោយពី​​ការប្រារព្ធ​​ពិធីបុណ្យ​​​រ៉ាម៉ា​ដាន​ របស់​សាសនា​​មូស្លីម​​​បាន​

កំពុងដុត​​សព​ស្រាប់តែ​​​​ផ្ទុះប៉ា​ឆា​ប៉ើង​ថ្ម ស្លាប់​​១នាក់ និង​របួស​​១២នាក់​

Posted: 02 Aug 2011 01:00 AM PDT

ប៉ា​ឆាដែលផ្ទុះ
​ខេត្ត​កំពង់ចាម​​​ ៖ ​​​សំឡេងផ្ទុះ​​បានលាន់​ឮ​យ៉ាង​​​កក្រើក​​​ដូចគ្រាប់ ​​ចេញពីក្នុង​​ទីប៉ាឆា​​មួយ​កន្លែង​​​នៅ​ចំណុច​​ត្រពាំង​រនាត ​ខណៈកំពុង​​​បូជា​សព ​ស្ថិតនៅ​​ខាង​កើត​​ភូមិ​​​​អូរបេង ​​ប្រហែល​​​ជា​១០​០ម៉ែត្រ ​​​​ឃុំ​​​មេ.ស​ជ្រៃ ស្រុកស្ទឹង​ត្រង់​​ ជា​ហេតុ​បណ្តាល​​ឱ្យ​ក្មេងស្រី​​ម្នាក់​អាយុ​​​៨​ឆ្នាំ​​ស្លាប់​ភ្លាម​ៗ ហើយ​​របួសធ្ងន់ និង​​​

ឈ្មួញ​សំរុក​ប្រមូល​ទិញ​ដើម​ពោធិ៍​ដឹក​ទៅ​វៀត​ណាម​

Posted: 02 Aug 2011 12:59 AM PDT

ដើមពោធិ៍ដែល​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម
ខេត្ត​ក្រចេះ​ ៖ ក្រុម​ឈ្មួញ​ក្នុង​ស្រុក​នៅ​តែ​បន្ត​សំរុក​ដើរ​ទិញ​ដើម​ពោធិ៍​ ដើម​ជ្រៃ​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ស្រុក​ ជា​ពិសេស​ប្រទេស​វៀត​ណាម​ដែល​​សព្វ​ថ្ងៃ​នេះ​តម្លៃ​ដើម​រុក្ខ​ជាតិ​ទាំង​នេះ ​កំពុង​តែ​មាន​តម្លៃ​ខ្ពស់​​ទៅ​តាម​ដើម​តូច​ ឬ​ធំ​ ហើយ​ប្រជា​ពល​រដ្ឋ​ក៏​បាន​សម្រេច​លក់​ដើម​ឈើ​ទាំង​នេះ​ទៅ​ឱ្យ​ក្រុម​ឈ្មួញ​

ក្មេង​ប្រុស​​​ក្រូអាស៊ី​​​ត្រូវ​គេដាក់​ឈ្មោះ​​​​ថា​ ​«មនុស្សម៉ាញ៉េទិក»

Posted: 02 Aug 2011 12:57 AM PDT


​ក្មេងប្រុស​​​ជនជាតិ​ក្រូអាស៊ី​​ម្នាក់អាយុ​​​៦​ឆ្នាំ ​​បានធ្វើ​​ឱ្យមនុស្ស​​​ផងទាំងឡាយ​មានការ​ភ្ញាក់​ផ្អើល​យ៉ា​ងខ្លាំង ​​ដោយសារ​​​គេមានទេព​កោសល្យ​​​​ដ៏អស្ចារ្យ​មួយ ដោយ​ធ្វើ​​ឱ្យ​ស្លាបព្រា​ និង​សម​​ជាច្រើន​​ជាប់នឹង​​​ខ្លួន​របស់គេ​ដូចក្នុង​រូប​ភាពដែល​លោក​អ្នក​បានឃើញនេះ ។ ​ក្មេង​ប្រុស​​​​រូបនេះ​ឈ្មោះ Ivan Stoiljkovic រស់នៅ​ក្នុង​តំបន់ Koprivi Ca មានចម្ងាយ​​ប្រហែល​​​​១០០​​គីឡូម៉ែត្រ ​​ភាគខាង​ជើង​ទីក្រុង Zagreb រដ្ឋធានី​​​ក្រូអាស៊ី​​​ត្រូវបាន​​​គេ​

តារាម៉ូដែល​​​​អង់គ្លេស​​​​ស្លៀក​សម្លៀក​បំពាក់​​ក្នុង​​​ថត​ផ្សាយ​​​​ពាណិជ្ជ​កម្ម​​​មុខ​​​នាឡិកា​ ​Big Ben

Posted: 02 Aug 2011 12:55 AM PDT


​តារាម៉ូដែល​​​​ទាំង​នេះ​ស្រាត​សម្លៀកបំពាក់​​​ក្រៅចេញ នៅសល់តែ​សម្លៀកបំពាក់​​​ក្នុង រួច​ឈរ​តម្រៀប​គ្នា​​​​ឱ្យគេថត​នៅ​បរិវេណ​​ទល់មុខនា​ឡិកា​​ Big Ben ក្នុងទីក្រុង​​​ឡុង​ដ៍ ប្រទេស​អង់​គ្លេស​។ ​នៅនឹង​​​ខោ​ក្នុងរបស់តារាម៉ូដែល​​ទាំង​នេះ​មាន​សរសេរ​​​ពាក្យ​​​ថា ​​«បញ្ហា​ទំហំ​ច្នៃ​ដោយ​ក្រុម​ហ៊ុន​​ប្រតិបត្តិ​បណ្តាញ​ទូរស័ព្ទ Giffgaff ក្នុង​សហ​គមន៍​​មួយ»​

រថ​យន្ត​បុក​អ្នក​ជិះ​កង់ដួល​បោក​ក្បាល​ស្លាប់​ អ្នក​បើក​បរ​ប្រគល់​ខ្លួន​ដល់​ប៉ូលិស​

Posted: 02 Aug 2011 12:47 AM PDT

ទិដ្ឋភាពកន្លែងគ្រោះថ្នាក់
ខេត្ត​តា​កែវ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ កក្កដា កន្លង​មក​មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ ជាតិ​លេខ​៣​ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៩០-៩១​ស្ថិត​ក្នុង​ ភូមិ​យាយ​ឡ​ ឃុំ​ត្រាំ​កក់​ ស្រុក​ត្រាំ​កក់​ បណ្តាល​ឱ្យ​បុរស​អ្នក​ជិះ​កង់​ម្នាក់​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​

គណៈ​កម្មាធិការ​​បោះ​ឆ្នោត​ថៃ​ផ្តល់​​​​ការ​អនុម័ត​​លើ​​​សមាជិក​​​ភាព​សភា សម្រាប់​​​​លោកចា​ទុផន ​មេដឹកនាំ​ក្រុមអាវ​ក្រហម​

Posted: 02 Aug 2011 12:39 AM PDT


​កាលពីថ្ងៃទី​​​១ សីហា ​​កន្លង​មក គណៈ​កម្មា​ធិ​ការ​រៀបចំ​​ការបោះឆ្នោត​​ថៃ​បាន​ផ្តល់​​ការអនុម័ត​​លើ​សុពលភាព​​សមាជិក​ភាព​​សភា​សម្រាប់​​លោក​ចាទុផន ព្រំផាន់ ​ជាមេដឹកនាំ​​​ក្រុមអាវ​ក្រហម ដ៏​សំខាន់​​មួយរូប​ដោយ​សំឡេង​ឆ្នោត​​​៤​ទល់​នឹង​​១ បើទោះ​​បីជា​ប្រធានគណៈ​កម្មាធិការ​​បោះ​ឆ្នោត​​លោក Apichart Sukhagganond បោះឆ្នោត​ប្រឆាំងការ​

​មនុស្ស​យន្ត​​​ជា​ស្នាដៃ​សិល្បៈ​​ធ្វើ​​​ពី​បំណែក​​​​​រថយន្ត​ដែល​​បោះ​ចោល​

Posted: 02 Aug 2011 12:37 AM PDT


​​​រូបចម្លាក់​​​មនុស្សយន្ត​​លេង​ហ្គីតា​​ដូចក្នុង​​រូប​ដែល​​លោកអ្នក​បាន​ឃើញ​នេះ​ជាស្នាដៃ​សិល្បៈ​​មួយប្រភេទ​បង្កើត​ឡើង​​​ដោយ​វិចិត្រ​​ក​រល្បី​​​ឈ្មោះ​​ម្នាក់​​ជា​ជនជាតិចិន ហើយ​​​ត្រូវដាក់​បង្ហាញ​​​​នៅ​​មជ្ឈមណ្ឌល​​​តាំងពិព័រណ៍​​​​ក្នុងទីក្រុង​​​​ណាន​ជីង ខេត្តជាំង​សួ ភាគខាង​​​កើតប្រទេស​ចិន កាលពី​ពេល​ថ្មីៗ​​កន្លងមក​។ ​

បង្ហាញម៉ូដ​សម្លៀក​បំពាក់​​ប្លែកៗ​​ប្រចាំ​​​ឆ្នាំ​2011 ​នៅក្រុង​​ម៉ាឌ្រីដ​

Posted: 02 Aug 2011 12:32 AM PDT


​តារាម៉ូដែល​​​ម្នាក់នេះ​​​បានបង្ហាញ​​​ឱ្យឃើញ​​​ម៉ូដ​សម្លៀកបំពាក់​​​យ៉ាង​ចម្លែក​​មួយឈុត​​មាន​លក្ខណៈ​ដូច​​បន្ទះ​ឈើកម្រ​​បាន​​ឃើញ​បំផុតនៅ​លើ​ពិភពលោក ។ ម៉ូដសម្លៀកបំពាក់​​នេះ​រចនា​ម៉ូដ​​ និងច្នៃ​ដោយ​​ជាង​ច្នៃម៉ូដ​​សម្លៀកបំពាក់​​ល្បី​​​ឈ្មោះ​ម្នាក់​​ជាជន​​ជាតិ​អេស្ប៉ាញ​ ហើយ​​​ស្លៀកពាក់​​បង្ហាញ​ក្នុងកម្មវិធី​​​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​​ប្លែក​ៗ​ប្រចាំ​ឆ្នាំ​​២០១១ ​

បុរស​​ចិនម្នាក់​​បើក​​ឧទ្ធម្ភាគចក្រ​​​ទៅទទួល​​កូនស្រី​​​ពីសាលា​​​បង្ក​ឱ្យ​មាន​​ភាព​ចម្រូង​​ចម្រាស់​

Posted: 02 Aug 2011 12:27 AM PDT


​បុរសជនជាតិ​​​ចិនម្នាក់​​បានបង្ក​​​ឱ្យមាន​ភាព​​ចម្រូង​ចម្រាស់​​​​​យ៉ាង​ខ្លាំង​​នៅសាកលវិទ្យាល័យ​​​​មួយ​ក្នុង​ខេត្ត​​​​សានទុង ដោយសារ​ប្រើប្រាស់​​​ឧទ្ធម្ភាគចក្រ​​​​ដោយខុសច្បាប់​​​ទៅ​ទទួលកូនស្រី​​របស់​ខ្លួន​​ពី​សាកលវិទ្យាល័យ​​​នោះ ។ ​ទីភ្នាក់ងារ​​​ព័ត៌មាន​​ចិនស៊ិនហួ​​​​រាយ​ការណ៍​ថា ​​​ក្រុមហ៊ុនដែល​​ផលិត​​ឧទ្ធម្ភាគចក្រ​​​នេះមិនទាន់​ចុះបញ្ជី​​​​ឧទ្ធម្ភាគ​ចក្រ​​នេះជាមួយ​

​ទាក់ទាញ​ការ​​​​​ចាប់​អារម្មណ៍​​ដេក ​និង​ក្រាប​លើ​​គ្នា​នៅមាត់​​​​ទ្វារ​លើក​កម្ពស់​​​ការ​យល់ដឹង​​​​​ពី​ការ​រស់នៅ​​​​​​ក្នុង​ទីក្រុង​​​

Posted: 02 Aug 2011 12:20 AM PDT


​អ្នក​សម្តែង​​​​​មួយក្រុម​​​កាលពីពេលថ្មីៗ​កន្លង​មក ​បានបង្ហាញ​​​​ពីភាពគួរ​ឱ្យ​​ចាប់អារម្មណ៍​​​​របស់​ពួកគេ​​ដោយនាំគ្នា​ដេក និង​ក្រាបគ្នា​​លើ​​នៅ​មាត់​ទ្វារ នៃអគារ​មួយ​​ក្នុងទីក្រុង ​Saarland ប្រទេស​អាល្លឺម៉ង់ ​​។ ក្រុម​​​នេះបាននាំគ្នា​​​ធ្វើ​ដូច្នេះ​​​ដើម្បី​​​ទាក់ទាញ​ការ​យល់​ដឹង​​អំពីកន្លែង​​​រស់នៅ​ក្នុង​​​ទីក្រុង​ក្នុង​គោលបំណង​​​បង្ហាញ​​​ថា

​បុរស​ចិន​បង្ហាញ​​ភាពអស្ចារ្យ​​ប្រើមាត់​​ខាំ​​លើក​​កង់​4​គ្រឿង​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​

Posted: 02 Aug 2011 12:18 AM PDT


​បុរស​​អ្នក​សម្តែង​​​​​ជនជាតិ​ចិនម្នាក់​បានបង្ហាញ​ពី​ភាពអស្ចារ្យ​​​របស់​ខ្លួន​​ដោយប្រើ​មាត់ខាំ​​​​លើក​កង់​ចំនួន​​៤គ្រឿង ​ដាក់​​ផ្អោប​គ្នា​​​ឡើង​លើ​បាន​រយៈ​ពេល​​យ៉ាង​យូរ​​។ អ្នក​សម្តែង​​​​រូបនេះ​​​​ឈ្មោះ Zhu Baobing ជាអ្នក​​សម្តែង​ដ៏​ល្បី​​​ឈ្មោះ​​ម្នាក់ ហើយ​​​លោកបានបង្ហាញ​​​​ពីទេពកោសល្យ​​ដ៏អស្ចារ្យ​​​​ដែលកម្រ​​មានអ្នក​ណា​​ធ្វើបាន​នេះ នៅ​ពេល​លោកចូលរួមក្នុងកម្មវិធី​

​ស្ត្រីចិនម្នាក់​​រស់នៅ​ជាមួយឆ្កែ​ ​និងឆ្មា​ជាង​​​100ក្បាល​

Posted: 02 Aug 2011 12:15 AM PDT


​​ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Zhu Guilan រស់​នៅ​​ជាមួយឆ្កែ និងឆ្មា​​​​ជាង​​១០០ក្បាល ​​ហើយ​ស្រឡាញ់​​​ឆ្កែ និង​​ឆ្មា​ទាំងនោះទុក​ដូចជា​មិត្ត​​ភក្តិ​​​របស់គាត់​។ ​​ស្ត្រីរូបនេះ​​រស់នៅក្នុង​ទីក្រុង ​Lan Zhou ខេត្ត Gansu បាន​ឱ្យឆ្កែ និងឆ្មា​ទាំង​នោះ​រស់​នៅ​​ក្នុងផ្ទះ​ជាមួយគាត់​។​

​លោកចាទុ​ផន ​​​ត្រូវដោះ​លែង​​​តាម​​រយៈ​ការបង់​ប្រាក់​​​​ធានា​

Posted: 02 Aug 2011 12:14 AM PDT


​តុលាការ​​​ព្រហ្មទណ្ឌ​​ថៃ កាលពីថ្ងៃទី​២ សីហា បានសម្រេច​​​​ផ្តល់ការ​​​ដោះលែង​នៅ​ក្រៅឃុំ​​​ដោយ​ការ​បង់ប្រាក់​​ធានា​ដល់​មេដឹកនាំក្រុម​​អាវ​ក្រហម​​​២រូប គឺ​លោកចាទុ​ផន ព្រំផាន់ និង​លោក Nisit Sinthuprai ក្រោយ​ពី​​មេ​ធាវី​​របស់អ្នក​​ទាំង​ពីរ​​ដាក់ពាក្យ​​​សុំ​ការ​​​នៅក្រៅឃុំ​​​តាម​រយៈ​ការបង់ប្រាក់​​​​ធានា​សម្រាប់​ពួកគេ​ ។ ​​មេ​ធាវី​របស់​លោកចាទុផន ​​បានដាក់​ពាក្យសុំ​​នៅ​ក្រៅឃុំ​​​សម្រាប់កូនក្តី​​របស់​លោក​ក្រោយពី​​លោក​ចាទុ​ផន

រថយន្តកាមរី​​​គូទ​ហើម​បុកម៉ូតូ​ពីក្រោយ​​​​ម្នាក់​បាក់ជើងម្នាក់​បាក់ដងកាំបិត​

Posted: 02 Aug 2011 12:11 AM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​ ៖ ​​យុវជន​​​​២នាក់​ជិះម៉ូតូ​​​​ឌុបគ្នា​​​​តាម​បណ្តោយ​​​​មហាវិថី​​ព្រះសីហនុ ​​​​ហើយ​បត់​ឆ្ពោះ​​ទៅ​​​ផ្លូវ​​លេខ​​​១១៥ ​ត្រូវ​រថយន្តកាមរី​គូទ​ហើម​បុកពីក្រោយ​​​បណ្តាល​ឱ្យ​​ដួលរង​របួស​ម្នាក់​ បាក់ជើង ​​និង​ម្នាក់ទៀត​បាក់ឆ្អឹង​​ដង​កាំបិត កាល​ពី​​វេលាម៉ោង​​​១​និង​​​​៤០​នាទីរំលងអធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​២ សីហា ២០១១

អួត​ថា​ខ្លួន​ជា​មេ​ប្រយោគ​​ប្រឡង​បាក់​ឌុប​ឆបោក​យក​ម៉ូតូ​​ត្រូវ​ជាប់​​ខ្នោះ

Posted: 02 Aug 2011 12:05 AM PDT

ខេត្តក្រចេះ ៖ រយៈពេល៤ថ្ងៃបន្ទាប់​ក្រោយ​ពីការ​ឆបោក ​ប៉ូលិស​បាន​តាមប្រមាញ់​រហូត​​ចាប់​ខ្លួន​ជនសង្ស័យ​ជា​ ខ្មែរអ៊ិស្លាមម្នាក់ក្នុង​ចំណោម​បក្ស​ពួកពីរនាក់ដែល​បាន​បន្លំខ្លួន​ធ្វើជា​ មេ​ប្រយោគ​ប្រឡង​បាក់ឌុប​ ហើយ​បាន​នាំជន​រង​គ្រោះជាអ្នករត់​ម៉ូតូ​ឌុបទៅបញ្រ្ចកស្រា​រហូត​ដល់​ស្រវឹង រួចឆបោក​

វិបត្តិ​រញ្ជួយ​ដី​​ និង​ស៊ូណា​មី​​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ហុងដា​បាត់​បង់​​ប្រាក់​ចំណេញ​ចំនួន​88%

Posted: 02 Aug 2011 12:05 AM PDT

រថយន្តរបស់ក្រុមហ៊ុន​ហុងដា
តាម​ប្រភពពី​ BBC ផ្សាយ​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ហុងដា (Honda Motor) របស់​ជប៉ុន ​បាន​​ឱ្យ​ដឹង​ពី​លទ្ធ​ផល​ប្រាក់​ចំណេញ​​ក្នុង​ត្រី​មាស​ទី២ ឆ្នាំ​២០១១ (​មេសា-មិថុនា) ​របស់​ក្រុម​ហ៊ុន​​ថា បាន​ថយ​ចុះ​៨៨% ​ក្រោយ​ពី​កើត​ហេតុ​រញ្ជួយ​ដី​ និង​ស៊ូណា​មី កាល​ពី​ខែ​មីនា កន្លង​មក ដោយ​ប្រាក់​​ចំណេញ​​ក្នុង​ត្រី​

ទៅបត់​ជើង​​ក្នុង​ព្រៃ​​ពេល​យប់​ត្រូវ​ពស់​វែក​ចឹក​របួស​ជើង​ម្ខាង

Posted: 02 Aug 2011 12:04 AM PDT

បុរសរងគ្រោះ
ខេត្តប៉ៃលិន ៖ យុវជនម្នាក់ឈ្មោះ​ប៉ាង កុសល អាយុ​១៧ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវ​មាស ស្រុករតនមណ្ឌល បានត្រូវ​ពស់វែកចឹក​ចំ​ប្រអប់ជើងខាង​ស្តាំ ខណៈពេល​ដែល​យុវ​ជន​រូប​នេះ និងបង​ថ្លៃ​នាំគ្នាចេញពីខ្ទមទៅបត់ជើងធំ​នៅក្នុង​គុម្ពោត​ព្រៃដែល​មាន​ចម្ងាយ ​ពីខ្ទម​ប្រហែល​ជា​១៥០ម៉ែត្រ កាលពី​

អាជ្ញា​ធរ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​

Posted: 02 Aug 2011 12:00 AM PDT

សកម្មភាពដុតឧបករណ៍នេសាទខុស​ច្បាប់
ខេត្ត​ក្រចេះ ៖ ខណ្ឌរដ្ឋបាលជលផលខេត្ត​ក្រចេះដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់​ ដែលលួចប្រើប្រាស់ក្នុងរដូវបិទនេសាទក្រោយ​ពីបានរុះរើ និងចាប់រឹបអូសបានរយៈពេលបីថ្ងៃ បន្តបន្ទាប់នៅកន្លែងផ្សេងគ្នាក្នុងដែនខណ្ឌរដ្ឋបាលជលផលខេត្ត។ ការដុតបំផ្លាញនូវឧបករណ៍នេសាទដែល

ស្លាប់​ច្រើន​សិប​​នាក់​នៅ​​ក្រុង​ការ៉ា​ជី​ក្នុង​អំពើ​ហិង្សា​​រវាង​បណ្តា​​ជន​ជាតិ​ភាគតិច

Posted: 01 Aug 2011 11:55 PM PDT

មនុស្ស​យ៉ាង​តិច​១១​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី​១ សីហា នៅទី​ក្រុង​ការ៉ា​ជី​ក្នុង​អំពើ​ហិង្សា​នានា​រវាង​ពួក​ជន​ជាតិ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២០០​នាក់​ហើយ​តាំង​ពី​ដើម​ខែ​កក្កដា មក​ក្នុង​ទី​ក្រុង​​នា​ភាគ​ខាង​ត្បូង​​ប៉ា​គី​ស្ថាន​នេះ។ អំពើ​ហិង្សា​ទាំង​នេះ​ពិត​ណាស់​កើតឡើង​ដោយ​សារ​ទំនាស់​គ្នា​រវាង​បណ្តា​គណ​បក្ស​​ជន​ជាតិ​ភាគ​តិច​ផ្សេងៗ និង​ពួក​ម៉ា​ហ្វី​យ៉ា​

នារីពីរនាក់​​បង​ប្អូន​ស្លាប់​ដោយ​គ្រោះថ្នាក់​​ចរា​ចរណ៍​លើដង​ផ្លូវ​ជាតិ​លេខ​31

Posted: 01 Aug 2011 11:55 PM PDT

ខេត្តកំពត ៖ នារី២​នាក់​បាន​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់ចរា​ចរណ៍​មួយរវាង​ ម៉ូតូ​ និង​ម៉ូតូ​​​បុកគ្នា​​យ៉ាងពេញ​ទំហឹង​​កាលពីវេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣០ កក្កដា ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣១ ត្រង់​ចំណុច​​ភូមិ​ព្រៃ​ផ្តៅ ​ឃុំ​ភ្នំ​កុង ស្រុក​​អង្គ​ជ័យ ។ តាមព័ត៌មានពី​លោក​ទូច ចាន់​ធី អធិ​ការ​រង​ប៉ូលិស​​ស្រុក​

បូស្នី​ផ្តល់​ពាន​រង្វាន់​​កិត្តិ​យស​«បេះ​ដូង​នៃ​រដ្ឋធានី​សារ៉ាយ៉េ​វ៉ូ​»ដល់​នាង​ជោលី

Posted: 01 Aug 2011 11:55 PM PDT

តារាភាពយន្ត​ នាង​ជោលី
ទីភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ​លោក​ស្រីអេន​ចេលី​ណា ជោលី ​តារា​ភាព​យន្ត​ជន​ជាតិ​អាមេ​រិក និង​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន ​ភៀស​ខ្លួន​ (UNHCR) បាន​ចូលរួម​ក្នុងពិធី​ប្រកាស​ពាន​រង្វាន់​ភាព​យន្ត​ឆ្នើម​ក្នុង​ទីក្រុង​ សារ៉ាយ៉េ​វ៉ូ ​ប្រទេស​បូស្នី​ ដែល​រៀបចំ​ឡើង​កាល​ពី​

ម៉ាឡេស៊ី​​ចាប់​ផ្តើម​​អនុ​វត្ត​ការ​ស្គែន​ម្រាម​ដៃ​របស់​ពល​ករ​បរ​ទេស​

Posted: 01 Aug 2011 11:55 PM PDT

ពលករនៅប្រទេសម៉ាឡេស៊ី
​រដ្ឋា​ភិបាល​​ម៉ាឡេ​ស៊ី ចាប់​​ផ្តើម​លើក​លែង​ទោស​ដល់​ពល​ករ​បរទេស​ដែល​ចូល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ ​ក្នុង​ថ្ងៃ​ទី​១ សីហា កន្លង​​មក ខណៈ​ពេល​ក្រុម​ការ​ពារ​សិទ្ធិ​​ពល​ករ​​​បាន​ធ្វើ​ការ​​ព្រមាន​​ពី​នយោ​បាយ​​ ខាង​លើ​ថា គ្មាន​​ភាព​​ច្បាស់​លាស់​ និង​អាច​ធ្វើ​ឱ្យ​ពល​ករ​បរទេស​​ប្រឈម​មុខ​នឹង​ការ​ឆបោក ។

កង​ទ័ព​ស៊ី​រី​​បន្ត​ការ​​វាយ​លុក​​លើ​ទី​​ក្រុង​បះ​បោរ​​ហាម៉ា

Posted: 01 Aug 2011 11:37 PM PDT


ការវាយ​ប្រហារ​ប្រឆាំង​ទី​ក្រុង​ហាម៉ា​ជា​ប្រភព​នៃ​ការ​បះ​បោរ​តវ៉ា​បាន​កើត​ជា​ថ្មី​ទៀត​នា​យប់​ថ្ងៃ​ទី​១ សីហា ។ ជន​ស៊ីវិល​៤​នាក់​ទៀត​បាន​ត្រូវ​ស្លាប់​នា​ថ្ងៃ​ទី​១ សីហា​ ។ ក្រុម​ប្រឹក្សា​សន្តិ​សុខអ.ស.ប​បាន​រួមប្រជុំ​ជា​បន្ទាន់​មួយ​នា​យប់​ថ្ងៃ​នោះ។ ការ​វាយប្រហារ​​ជា​ថ្មី​ប្រឆាំង​ក្រុង​ហាម៉ា​ធ្វើ​ឡើង​ពេល​ចាប់​ផ្តើម​បុណ្យ​អ៊ិស្លាម​​រ៉ា​ម៉ា​ដាន

លោកពូទីន​ ​យល់​ស្រប​ចំពោះ​​​​ការ​រំលាយ​​ប្រទេស​​ចូល​គ្នា​​រវាង​រុស្ស៊ី​​ ​និង​​បេឡារុស​

Posted: 01 Aug 2011 11:33 PM PDT

លោក​​វ៉្លា​ឌីមៀរ ពូទីន
​នាយ​ករដ្ឋមន្ត្រី​រុស្ស៊ី លោក​​វ៉្លា​ឌីមៀរ ពូទីន ថ្លែង​​​កាលពីថ្ងៃទី​​១ សីហា ​ក្នុងពេល​​លោក​ចុះ​ទៅ​ជួប​ជាមួយចលនា​​​យុវជន​​​គាំទ្រ​​​រដ្ឋ​អំណាច​​​​មួយ​ថា លោក​​យល់ព្រម​​ចំពោះ​​ការ​រំលាយ​ចូល​គ្នា​​​​របស់​រុស្ស៊ី ​និង​​បេឡារុស ​​ទៅជា​​​រដ្ឋតែមួយ​។​ ពេល​​យុវជន​ម្នាក់ជាសមាជិក​ចលនា​​​យុវជន​ NACHI សួរ​លោក​អំពី​លទ្ធ​ភាព​​នៃការបង្កើត​រដ្ឋ​មួយ

គំនរ​សំរាម​កណ្តាល​​ក្រុង​​​ប្រជាពលរដ្ឋ​​​សុំ​​ឱ្យ​អាជ្ញាធរ​ជួយ​​មើល​​ផង​

Posted: 01 Aug 2011 10:56 PM PDT

គំនូសំរាមនៅតាមផ្លូវ
ក្រុងប៉ោយប៉ែត ៖ គំនរសំរាម​​​ដ៏ធំ​លើ​ផ្លូវ​​​លំមួយ​​កន្លែង​​​ជាយូរ​ឆ្នាំមក​ហើយ​​​​​នោះ​ ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែត​ បាន​​និង​កំពុង​ជះក្លិន​​មិន​ល្អ​​​ក្នុង​រដូវ​វស្សា​​នេះ ធ្វើ​ឱ្យ​​​ប៉ះ​ពាល់​​​ដល់​បរិស្ថាន​​​យ៉ាង​ខ្លាំង​ពិសេស​​ប៉ះពាល់​ដល់​​​​​ ​សុខភាព​​ប្រជា​ពលរដ្ឋ​ ។ គំនរ​​សំរាម​​មួយ​កន្លែង​នេះ​គេឃើញ​​​កើត​មាន​

ស្រូវ​​រដូវវស្សា​​ឆ្នាំ2011-2012នឹង​ទទួល​បាន​​ទិន្នផល​​ខ្ពស់​ជាង​ឆ្នាំ​ចាស់

Posted: 01 Aug 2011 10:56 PM PDT

កសិករកំពុងស្ទូងស្រូវ
ខេត្ត​កំពង់​ឆ្នាំង​ ៖ តាមព័ត៌​មាន​ពី​លោក​ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្ត​បានឱ្យដឹង​ថា ក្នុងរដូវ​វស្សា​ដែលគិតត្រឹមថ្ងៃទី២៥ កក្កដា កន្លង​ទៅ​ទូទាំងខេត្តបានសម្រេចភ្ជួររាស់ផ្ទៃដី​សរុប​ចំនួន១៥៥.៤៨៦ហិកតា ក្នុងនោះភ្ជួរ​ដោយ​គោ-ក្របី​បានចំនួន៧៨.៧០៧ហិកតា។ សាបស្រូវ​

ម្ចាស់​អាជីវកម្ម​​ឡូត៍នេសាទ​លេខ4លែងត្រីមេពូជជាលើកទី2

Posted: 01 Aug 2011 10:56 PM PDT

ការលែងកូនត្រី
​ខេត្តកណ្តាល​​ ៖ កាលពី​​ព្រឹក​ថ្ងៃ​​​ទី​១ សីហា ម្ចាស់​​អាជីវកម្ម​​​ឡូត៍​​នេសាទ​លេខ​៤ ​បាន​រៀបចំ​​ពិធី​​​​លែងត្រី​​មេ​ពូជ​​ចម្រុះ​​​ចំនួន​៧០០​​គីឡូក្រាម​ បន្ថែម​ទៅ​​​​ក្នុង​​ឡូត៍​​​របស់​​​ខ្លួននៅ​​ចំណុច​​អន្លង់​​ត្រែងទឹក ឃុំ​ប្រាសាទ​ ស្រុកស្អាង ដោយ​​មាន​​ការអញ្ជើញ​​ចូលរួម​​ពីមន្ត្រី​​​​ខណ្ឌ​​រដ្ឋបាល​ជលផល​​ផ្នែក​​​​ សង្កាត់​ និង​​លោក​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!