Koh Santipheap Daily

Koh Santipheap Daily


លោក​ស្រី​​យីង​ឡាក់​ ស៊ី​ណាវ៉ាត្រា​ ​ត្រូវ​បាន​​ជ្រើស​តាំង​ជា​​នាយក​​រដ្ឋ​មន្ត្រី​ថ្មី​ថៃ

Posted: 05 Aug 2011 01:00 AM PDT


លោក​ស្រី​យីង​ឡាក់​ ស៊ីណា​វ៉ាត្រា ប្អូន​ស្រី​ពៅ​របស់​អតីត​ប្រមុខ​រដ្ឋា​ភិ​បាល​ថៃ​ដែល​រស់​នៅ​នីរទេស​លោក​ថាក់​ស៊ីន ស៊ី​ណាវ៉ាត្រា​ ត្រូវ​បាន​ជ្រើស​តាំង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​៥ សីហា ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ដោយ​សភា​ថៃ​ថ្មី​ដែល​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​នារី​ដំបូង​គេ​កាន់​តំណែង​នេះ​។

តារា​ចម្រៀង​ប៉ុប​ជ​ប៉ុន​ ធ្លាយ​រឿង​អា​ស្រូវ

Posted: 05 Aug 2011 12:53 AM PDT


តាម​ប្រ​ភពព័ត៌​មាន​ពី​គេ​ហ​ទំ​ព័រ​មួយ​បាន​បង្ហាញ​ថា តារា​ចម្រៀង​ប៉ុប​ជ​ប៉ុន​នាង​អា​យ៉ា អីុរ៉ា​ណូ (Aya Hirano) ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ក្រុម​តន្ត្រី​ Lantis ​ដោ​យ​សារ​ការ​លេច​ធ្លាយ​នូវ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​នាង ជា​មួយ​​សមា​ជិក​ក្រុម​។ ​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​ជា​សា​ធារណៈ​នូវ​លេខ​ចុង​ក្រោយ​នៃ​ទស្ស​នា​វដ្តី ​ Bubka ​របស់​ជ​ប៉ុន ​​អំ​ពី​តា​រា​ប៉ុប​ដែល​មាន​អាយុ​២៤​ឆ្នាំបាន​ដេក​លើ​គ្រែ​ជា​មួយ​មិត្ត​ ប្រុស​នៅ​ក្នុង​ក្រុម​ភ្លេង​ម្នាក់ ហើយ​​រូប​ថត​ទាំង​នោះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ពិត​ជា​បាន​រួម​ភេទ​ជា​មួយ​គ្នា​។​

តម្លែ​ប្រេង​ធ្លាក់​​ក្រោម​90​ដុល្លារ​មួយ​​ធុង​ដោយ​​សារ​វិបត្តិ​​បំណុល​ ​និង​ការ​ឡើង​ថ្លៃ​​ប្រាក់​​ដុល្លារ​

Posted: 05 Aug 2011 12:38 AM PDT


តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី​៤ សីហា មក​នៅ​ក្រោម​៩០​ដុល្លារ​មួយ​ធុង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​៤​សប្តាហ៍​​មក​ហើយ​ក្នុង​ពេល​មាន​ការ​ព្រួយ​បារម្ភ​លើ​វិបត្តិ​បំណុល​របស់​អឺរ៉ុប​ដែល​អាច​ប៉ះ​ពាល់​ដល់​សេចក្តី​ត្រូវ​ការ​ប្រេង​នា​​ពេល​អនា​គត​ និង​ម្យ៉ាង​ទៀត​មក​ពី​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ​បើ​ប្រៀប​ធៀប​នឹង​រូបិយ​ប័ណ្ណ​ទាំង​ឡាយ។

ជនអន់ចរិត​បាញ់បង្អើល​​​នៅ​​ទឹកដី​​​ផ្សារ​ថ្មី​ទី​៣ ​ពីររាត្រី​​អាជ្ញា​ធរ​មូលដ្ឋានចាប់​មិន​បាន​

Posted: 05 Aug 2011 12:23 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ប្រភពព័ត៌មាន​ពីអ្នក​​ដំណើរ​បាន​​ឱ្យ​ដឹង​ថា ​បុរស​​២នាក់​បន្ទាប់ពីផឹក​​​ស៊ី​ស្រវឹង​​ចាក់ច្រាស​​​បានដក​​​កាំភ្លើង​​​ បាញ់​​​បង្អើល​​​​បំភ័យ​​​គេ​ឯង​​​ចំនួន​២គ្រាប់ ​​តាមបណ្តោយផ្លូវ​​លេខ​​​១៧២ ​ស្ថិត​ក្នុង​​​សង្កាត់ផ្សារ​ថ្មីទី​​៣ ​ខណ្ឌ​​ដូនពេញ ​​បង្ក​ឱ្យ​​​​មានការ​ភ្ញាក់​ផ្អើល​​​កាលពីវេលា​ម៉ោង​​២​និង​​​១៥នាទី​​

ប្រ​កាស​តែង​តាំង​​អ​ភិ​បាល​ស្រុករ​មាស​ហែក​ជំនួស​មន្ត្រី​ចូល​​និវត្តន៍

Posted: 05 Aug 2011 12:15 AM PDT

ពិធីប្រគល់ត្រា
​ខេត្តស្វាយ​រៀង ៖ កាល​ពី​ថ្ងៃ​ទី​​៧ សីហា ​វេ​លា​ម៉ោង​៨​ព្រឹក នៅ​សាលា​ស្រុក​រមាស​ហែក​​មាន​រៀប​ចំ​​​ពិធី​ប្រ​កាស​តែង​តាំង​ផ្លាស់​ប្តូរ​ តំណែង​លោក​ហែន សា​គុន អភិបាល​រង​ស្រុក​រមាស​ហែកទៅ​ជា​អភិបាល​នៃ​គណៈ​អ​ភិបាល​រមាស​ហែក​ ជំនួសលោក​ម៉ៅ​ វី​រៈ អភិបាល​​ស្រុក​រមាស​ហែក​​​ចូល​និ​វត្តន៍​។

វិស្វករសំណង់2នាក់និងអ្នកលក់គ្រឿងញៀនម្នាក់ត្រូវនគរបាលចាប់ខ្លួន

Posted: 05 Aug 2011 12:14 AM PDT

ជនជាប់ចោទទាំង៣នាក់
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ សីហា សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បាន​​​ចាប់​បញ្ជូន​​វិស្វករសំណង់២​នាក់ និង​ជន​លក់​គ្រឿង​ញៀនម្នាក់​ទៅកាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាមច្បាប់​​ពី​បទ​ពាក់ព័ន្ធ​នឹង​​អំពើ​លក់​ និងប្រើប្រាស់គ្រឿងញៀន ។

បើក​ការ​ដ្ឋាន​​ជួស​ជុល​ផ្លូវ​ក្រួស​​ក្រហម​មក​ចាក់​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​​ព្រះវិហារ

Posted: 05 Aug 2011 12:14 AM PDT

គ្រឿងចក្រត្រៀម​ធ្វើ​ផ្លូវ
ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃទី​២ សីហា ​កន្លង​មក​នេះ ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត ​បាន​រៀបចំពិធី​បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ឱ្យ​ទៅ​ជា​ ផ្លូវ​ក្រាល​កៅស៊ូ​វិញ ក្នុងទីប្រជុំ​ជន​ក្រុង​ព្រះវិហារ​​ប្រវែង​​២.៨៦៨​ម៉ែត្រ និង​ដាក់​លូ​បេតុង​១២​កន្លែង ស្ថិត​នៅ​​ក្នុង​សង្កាត់​​កំពង់​​ប្រណាក ​

USAID ៖ ​កុមារ​​ជាង​29.000​នាក់​មាន​អាយុក្រោម​​​​5ឆ្នាំស្លាប់​​​ដោយ​អត់​​ឃ្លាន​​នៅសូម៉ាលី​

Posted: 04 Aug 2011 11:44 PM PDT


​យោង​តាមការ​វាយតម្លៃ​​របស់​ទីភ្នាក់ងារ​​អភិ​វឌ្ឍន៍​អន្តរជាតិ​អាមេរិក USAID ថា កុមារ​ជាង​​​២៩.០០០​នាក់ ​មានអាយុក្រោម​​​៥​ឆ្នាំ ត្រូវស្លាប់ ដោយសារ​គ្រោះរាំង​ស្ងួត និង​គ្រោះអត់ឃ្លាន​​​នៅ សូម៉ាលី ។​ តួលេខនេះ​​ត្រូវ​បានលើកឡើង​កាលពីថ្ងៃទី​​​៣ សីហា ​​កន្លងមកនេះ ​នៅទីក្រុង​​វ៉ាស៊ីនតោន​ចំពោះ​មុខ​​គណៈ​កម្ម​ការ​សភា​មួយ ដោយ​អ្នក​

កម្មករ​​​ជិត៥០នាក់​ទៀត​ដួលសន្លប់​​​ដោយសារ​ពុល​ក្លិន​សាប៊ូ​ រោងចក្រ​បិទ​ទ្វារ​​​៣ថ្ងៃសិន​

Posted: 04 Aug 2011 11:43 PM PDT

កម្មការិនីកំពុងសំរាកនៅមន្ទីរពេទ្យ
រាជធានីភ្នំពេញ​​ ៖ ​​កម្មករ-កម្មការិនី​​រោង​​​ចក្រ​កាត់ដេរ​សម្លៀកបំពាក់​​​​សិន​តៃ​ហ្គា​មេន ​​ខូ​អិល​​ធីឌី ​​ប្រមាណ​៥០នាក់​ទៀត ​បាន​ដួលសន្លប់​​​ព្រម​ៗគ្នា ដោយ​​​សារ​តែ​ជះ​ក្លិន​គីមី​សាប៊ូ ​​ដែលគេ​​​បាញ់​ពន្លត់​​អគ្គិភ័យ ​ក្រោយពី​​មាន​​​​​ទុស្សេ​​ម៉ា​ស៊ីន​ភ្លើង​​របស់រោងចក្រដល់​​​ទៅ​​​២ដង​ ​​​​ឆេះ​ហុយ​​ផ្សែង​​​ទ្រលោម​មួយ​ប្រឹប នាំ​

អត្រា​អត់​​ការ​ងារ​ធ្វើ​ចុះ​ថយ​​​​​នៅ​​សហ​រដ្ឋអាមេរិក​

Posted: 04 Aug 2011 11:04 PM PDT


ចំនួន​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ដែលបាន​ដាក់​សំណើ​សុំ​ប្រាក់​វិភាជន៍​នៃ​ភាព​អត់​ការ​ងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន​មាន​ការ​ធ្លាក់​ចុះ​បន្តិច​។ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ សីហា របស់​ក្រសួង​ការ​ងារ​អាមេរិក​ដែល​អះ​អាង​ថា ទី​ផ្សារ​ការ​ងារ​មាន​​ការ​កែ​លំអ​យឺត​។ ក្រសួង​ការ​ងារ​អាមេរិក​គូស​បញ្ជាក់​ថា ​ការ​ចុះ​បញ្ជី​អ្នក​ឥត​ការ​ងារ​ធ្វើ​ថ្មីៗ​

កម្មករ​រោងចក្រ​​កាត់ដេរ​ស៊ុប​ភើ​តិច ធ្វើ​កូដ​កម្ម​​បិទផ្លូវជាតិ​​​លេខ​​​​២​

Posted: 04 Aug 2011 09:10 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​មក​ដល់ព្រឹកថ្ងៃទី​​​៥ សីហា ​​២០១១ នេះ មាន​រយៈ​ពេល​​​​​ជាង​​៣ខែ​កន្លងមកហើយ ​ដែល​កម្មករ​​​កាត់ដេរ​នៅ​រោង​ចក្រ​​ស៊ុប​ភើ​តិច ដែលមានទីតាំង​ស្ថិត​​នៅ​តាម​បណ្តោយផ្លូវ​ជាតិលេខ​​២​ ក្នុងភូ​មិសាស្ត្រ​​សង្កាត់​​ចាក់​អង្រែ​​ក្រោម ​ខណ្ឌ​​​មាន​ជ័យ ​ប្រមាណជាង​​​១.០០០​នាក់ ​​នៅ​បន្តធ្វើ​​​

​សុបិន​​អាក្រក់​​​របស់​​កូនក្រមុំ​​មហាសេដ្ឋី​​​​អូស្ត្រាលី​​ម្នាក់​​​​​ដែល​មួយ​​​យប់មាន​​​​​គ្រាប់បែក​ជាប់​​នឹង​កនាង​

Posted: 04 Aug 2011 08:43 PM PDT


​នាងក្រមុំ​​​អូស្ត្រាលី​ម្នាក់ជាកូនស្រី​របស់​មហា​សេដ្ឋី​​ក្រុង​ស៊ីដនី ​មួយ​​​ឆ្លង​កាត់​​សុបិន​​​អាក្រក់​អស់​​មួយយប់ ក្រោយ​ពីបុរស​​​បិទ​មុខ​​ម្នាក់​​​យក​របស់​​​សង្ស័យជា​គ្រឿងផ្ទុះ​​មកចងជាប់​​នឹងក​​របស់នាង រហូត​ដល់​ពេល​ប៉ូលិស​​ដោះ​យក​របស់​នោះ​ចេញ​បាន​ដោយ​​ប្រើពេល​​​ដល់ទៅ​​១០ម៉ោង​។​

ការស៊ើបអង្កេត​​​ពី​បទ​ឧក្រិដ្ឋ​​​លើ​​លោកស្រី​​​​អគ្គ​នា​យិកា​ថ្មី​​ ​IMF ​ក្នុង​រឿង​​ TAPIE

Posted: 04 Aug 2011 08:29 PM PDT

លោកស្រី​​ CHRISTINE LAGARDE អគ្គនាយិកា​ថ្មីរបស់ IMF
​តុលាការបារាំង​​​រាយការណ៍​ថា ការ​ស៊ើប​អង្កេត​​​មួយ​លើ​​រូបលោកស្រី​​ CHRISTINE LAGARDE អគ្គនាយិកា​ថ្មីរបស់ IMF ត្រូវ​​​បាន​​បើក​​ធ្វើកាលពីថ្ងៃទី​​​៤ សីហា ពីបទ «រួមគំនិត​​ពង្វាង​​យកទ្រព្យ​សម្បត្តិ​សាធារណៈ និង​ការ​ក្លែង​​បន្លំ» ទាក់ទិន​នឹង​អ្នកជំនួញ​​ម្នាក់ លោក BERNARD TAPIE កាលពីឆ្នាំ​​​២០០៨។ អតីតរដ្ឋមន្ត្រី​​​សេដ្ឋកិច្ច​​​​បារាំង​រូបនេះ

ក្រុមការងារ​​​គណបក្សប្រជាជន​​​​ខណ្ឌ​សែនសុខ ចែកអំណោយ​ដល់​អ្នក​ផ្ទុក ​និង​កើត​ជំងឺ​អេដស៍ ២០៧គ្រួសារ​

Posted: 04 Aug 2011 08:22 PM PDT

សកម្មភាពចែកអំណោយ
រាជធានីភ្នំពេញ​​ ៖ ​​នៅម៉ោង​​​២​រសៀល​​ថ្ងៃ​ទី​​​​៤ សីហា ​​​២០១១ ​​លោក​ម៉ម ប៊ុន​ហេង ​​រដ្ឋ​មន្ត្រី​​​​ក្រសួងសុខាភិបាល​​ និង​ជាសមាជិក​​គណៈ​កម្មាធិការ​​​​កណ្តាល​​​​គណបក្សប្រជាជន​ រួមជា​មួយ​​គណៈ​អធិបតី​​​​ជា​ច្រើន​រូបទៀត​​​​ដូចជា​អភិ​បាល​​ខណ្ឌសែនសុខ ​​​សមាជិក​ក្រុម​​​ការ​ងារ​ជួយ​​ខណ្ឌ​​សែនសុខ ​​បានចុះ​ចែក​

ការបង្ក្រាប​​​នៅស៊ីរី​​​បណ្តាល​ឱ្យ​​​មនុស្សស្លាប់​​​ដល់​ទៅជាង​​2.000នាក់​​ហើយ​

Posted: 04 Aug 2011 07:59 PM PDT


​រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក​​ លោកស្រីហ៊ីល ឡារី គ្លីនតុន ​​​​ថ្លែងកាលពីថ្ងៃទី​​៤ សីហា ថា សហ​រដ្ឋអាមេរិក​​​យល់​ថា​ រដ្ឋាភិបាល​​របស់​ប្រធានា​ធិប​តី​​​ស៊ីរី លោក​បាចារ អាល់​អាសាដ ជា​អ្នក​​ទទួលខុសត្រូវ​ចំពោះ​​ការ​ស្លាប់​របស់​មនុស្ស​ជាង​​​២.០០០​​នាក់ ​ក្នុងការបង្ក្រាប​​​បាតុកម្ម​​ដោយ​សន្តិ​​​វិធី ។

នារីវ័យ​​ក្មេង​ត្រូវ​ថ្នាំ​សណ្តំ​​​​គេ​បោក​ពីមុខ​ពីក្រោយ​កំពុងព្យាបាល​នៅ​មន្ទីរពេទ្យ​

Posted: 04 Aug 2011 07:26 PM PDT

នារីវ័យក្មេងកំពុងសម្រាកក្នុងមន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ​​ ៖ ​​នារីវ័យ​ក្មេង​​​ម្នាក់​ទំនង​​ជា​​ត្រូវ​ថ្នាំសណ្តំ​​​ពីផ្ទះសំណាក់​ ហើយ​ត្រូវ​អ្នក​ម៉ូតូ​​ឌុប​​យក​​មក​​ទម្លាក់​ចោល​នៅ​មន្ទីរពេទ្យ​​ព្រះ​ កុសុមៈ​​កាល​ពី​​ថ្ងៃទី​៣ សីហា ​កន្ល​ងមក ដោយ​មាន​​ពុំ​មាន​​​សាច់​​ញាតិ ឬ​បង​ប្អូន​​ណាម្នាក់​មក​មើល​ទេ ម្យ៉ាង​​ទៀត​នាង​​ស្ថិតក្នុង​​សភាពរវើ​រវាយ​​មិនទាន់​ចាំ​​អ្វី​​បាន​ច្រើន​ ទេ​។​

នាវា​ផ្ទុក​​យន្ត​ហោះបារាំង ​​CHARLES-DE-​GAULLE ​នឹង​ចាកចេញ​​​ពីដែន​​ទឹក​​​លីប៊ី​

Posted: 04 Aug 2011 07:21 PM PDT

នាវា​ផ្ទុក​​យន្ត​ហោះបារាំង ​​CHARLES-DE-​GAULLE
​ក្នុងបទសម្ភាសន៍​​មួយចេញផ្សាយ​​កាល​ពីថ្ងៃ​ទី​​៤ សីហា ដោយ​​កាសែត​​​តំបន់បារាំង​​​ឈ្មោះ VAR-MATIN រដ្ឋ​មន្ត្រី​​​ការពារប្រទេស​​បារាំង លោក GERARD LONGUET ប្រកាស​ពីការ​ដក​ចេញពី​ដែនទឹក​​លីប៊ី ហើយ​​​​វិលត្រឡប់​ទៅបារាំង​វិញរបស់​នាវា​ផ្ទុក​យន្តហោះ CHARLES-DE-GAULLE ។​

​លោក​យាយ​ធ្វើកាំជ្រួច​ច្របាច់​រំសេវ​បែក​ផ្កាភ្លើង​ផ្ទុះឆេះ​​ខ្មៅពេញខ្លួន​

Posted: 04 Aug 2011 07:18 PM PDT

លោកយាយកំពុងសំរាកក្នុងមន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ​​ ៖ ​​​លោក​យាយ​ជាអ្នក​​ធ្វើ​កាំជ្រួច​​លក់​ម្នាក់ត្រូវ​​រំសេវ​កាំជ្រូច​​ ផ្ទុះឆេះ​​​ហុយ​ទ្រលោម​​​​ខ្មៅពេញខ្លួនប្រាណ ខណៈ​ពេល​ដែល​គាត់​​អង្គុយ​​​​ញីរំសេវ​​​ដាក់​ហាល​​​ថ្ងៃ​ឱ្យស្ងួត កាលពី​វេលាម៉ោង​​​១​និង​​​៤៥នាទី​រសៀល​ថ្ងៃទី​​៤ សីហា ​​នៅក្រោយ​ផ្ទះ ស្ថិតនៅ​​​​ក្នុងភូមិ​​​អង្ក្រង ​​ឃុំ​អង្គ​​​ពពេល ស្រុក​គង​

ម្ចាស់ជើងឯក ​Dortmund ​ទទួលភ្ញៀវ ​Hamburg ​ខណៈ​ ​Maastricht ​សង្ឃឹមឈ្នះក្រុម ​Go Ahead

Posted: 04 Aug 2011 06:50 PM PDT


ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​នៅ​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​10ប្រកួត​។ គូ​សំខាន់​គឺ​ក្រុម​ជើង​ឯក​ Dortmund ទទួល​ភ្ញៀវ​ Hamburg (អាល្លឺម៉ង់​)​ខណៈ​ពេល​ដែល​ក្រុម Maastircht សង្ឃឹម​ឈ្នះ​ Almere (ហូឡង់​​D2)។ សូម​បញ្ជាក់​ថា លទ្ធ​ផល​ការ​ប្រកួតក្នុង​ និង​ក្រៅ​ផ្ទះ​យក​តាម​រដូវ​កាល​ចាស់​។ហូឡង់​D2បើក​រដូវ​កាល​ថ្មី ។

បាល់ទាត់បារាំង​D2ជុំទី2​ ​Le Mans,​Le Havre,​ Clermont ​រំពឹងឈ្នះ

Posted: 04 Aug 2011 06:43 PM PDT

ការជួបគ្នាកន្លង​មករវាងកីឡាករក្រុម​ Clermont ​និងកីឡាករក្រុម​ Boulogne
ការ​ប្រកួត​បាល់​ទាត់​បារាំង​D2ជុំ​ទី​2សម្រាប់​រាត្រីថ្ងៃ​សុក្រ​នេះមាន​7ប្រកួត​។ ក្រុម​ Le Havre, Le Mans និង​ Clermont សង្ឃឹម​ឈ្នះគូ​ប្រកួត​ក្នុង​ទឹក​ដី​។ លទ្ធ​ផល​3​ប្រកួត​​ក្នុង​ និង​ក្រៅ​ផ្ទះ​យក​តាម​រដូវ​កាល​ចាស់​ ។ Boulogne បើក​រដូវ​កាល​ថ្មី​1ប្រកួតគឺ 0-1-0 គ្មានទាត់​បាល់​បាន​1គ្រាប់សោះ តែ​ក៏​គ្មាន​​របូត​វិញ​ដែរ​។

បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​យុវជន​ អាយុក្រោម​20ឆ្នាំវគ្គ​បញ្ចប់ក្នុង​ពូលA ​និងB

Posted: 04 Aug 2011 06:34 PM PDT

កីឡាករក្រុម​ Colombia​ថតរូបជា​អនុស្សាវរីយ៍មុន​ពេលប្រកួត​កន្លងមក
បាល់ទាត់​​ដណ្តើម​​ពាន​​រង្វាន់​​ពិភពលោក​​​យុវ​ជន​​​អាយុ​ក្រោម​20ឆ្នាំ នៅ​កូឡុំប៊ី វគ្គជម្រុះ​​​បញ្ចប់​​ក្នុង​​ពូល​ A និង​B នៅ​រាត្រី​​ថ្ងៃសុក្រនេះ​មាន​​4 ​ប្រកួត ។ ក្រុម​​ម្ចាស់​​ផ្ទះ Colombia, France, និង​ Portugal សង្ឃឹម​​​​ថា នឹង​បន្ត​យក​ជ័យជម្នះ។ Colombia (1) V Korea Rep (2) ។France (3) V Mali (4)។Portugal (1) V New Zealand (2)។Uruguay (3) V Cameroon (4)

គណៈរដ្ឋមន្ត្រី​​បើក​កិច្ចប្រជុំ​​ពេញ​​អង្គ​​ពិភាក្សា​​​​របៀបវារៈ​​២​​នៅ​ព្រឹកនេះ​

Posted: 04 Aug 2011 04:25 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​សម័យប្រជុំពេញអង្គ​​គណៈរដ្ឋ​មន្ត្រី​ ក្រោមអធិបតីភាព​​​ដ៏ខ្ពង់ខ្ពស់​​របស់​​សម្តេច​​អគ្គ​មហាសេនាបតីតេជោ​​​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នឹង​ត្រូវ​​​​ចាប់​ផ្តើម​​​ឡើងនៅ​​ថ្ងៃទី​​​៥ សីហា ​២០១១ ស្អែកនេះ ​វេលាម៉ោង​​៨​និង​​​៣០​នាទី​​ព្រឹកនៅទីស្តីការគណៈរដ្ឋមន្ត្រី​។ កិច្ចប្រជុំ​​នេះ​នឹង​​ពិភាក្សា​លើរបៀបវារៈ​​

យុវជន​2នាក់​ដួល​ម៉ូតូ​របួ​សម្នាក់​ធ្ងន់ ស្រាល​ម្នាក់​​​ថា​ខ្មោច​ស្រី​ស្ទាក់​ចាប់​ម៉ូតូ

Posted: 04 Aug 2011 03:44 AM PDT

យុវជនរងគ្រោះ
ខេត្ត​ស្វាយ​រៀង ៖​យុវ​ជន​២​នាក់​បាន​ជិះម៉ូ​តូ​ដួល​បោក​ក្បាល​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​អះ​អាង​​ពី​មូល​ហេតុ​​ថា បានឃើញ​ខ្មោច​ស្រី​ម្នាក់​មក​​ឈរ​រាំង​ផ្លូវ​ស្ទាក់​ចាប់​ម៉ូតូ​ ទើប​ធ្វើ​ឱ្យ​​រូប​គេ​​ភិត​ភ័យ​ក៏​ចាប់​​ហ្វ្រាំង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​បោក ​ក្បាល​ទៅ​លើ​ថ្នល់​​របួសធ្ងន់​​សន្លប់​នៅនឹង​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​១ សីហា

រើស​នាយករដ្ឋមន្រ្តី​ថៃ​ អ្នក​វិភាគ ៖ បរិយា​កាស​ក្រេប​ទឹក​ឃ្មុំកន្លង​ផុត​លោក​ស្រី​យីងឡាក់​ត្រៀម​ឆ្លងកាត់​ឧបសគ្គ

Posted: 04 Aug 2011 03:37 AM PDT

លោកស្រីយីងឡាក់
លោកម៉ាទីន ផេតទី ឆ្លើយ​ឆ្លង​ព័ត៌​មាន​​របស់​​ទី​ភ្នាក់​ងារ​​រ៉យទ័រ បាន​​ធ្វើ​ការ​​វិភាគ​លើ​នយោ​បាយ​​ថៃ​ ដោយ​បាន​សរសរ​​​ជាចំណង​​ជើង​ថា​«​​​ការ​​ក្រេបទឹក​ឃ្មុំ​​បាន​កន្លង​ផុត​​​ លោកស្រី​យីង ឡាក់ ​ចាប់​ផ្តើម​​​​ឆ្លង​​កាត់​ឧបសគ្គ​​។ ការ​​វិភាគ​​នេះ​ដោយ​សារ​​ថា​ នៅ​ថ្ងៃនេះ​ (៥ សីហា)​ សភា​​ថៃ​នឹង​បោះ​ឆ្នោត​​ជ្រើសរើស​​​នាយក​រដ្ឋ​មន្ត្រី​​ដើម្បី​​បង្កើត​​​​ គណៈ​​​រដ្ឋមន្ត្រី​ថ្មី ។​

ប្រជាពលរដ្ឋ​​​តវ៉ា​ឱ្យ​​​តម្លៃ​​ភ្លើង​អគ្គិសនី​​​ចុះថោក

Posted: 04 Aug 2011 03:37 AM PDT

ប្រជាពលរដ្ឋពេលមកតវ៉ា
ខេត្ត​តាកែវ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​៣០០​​នាក់មក​ពី​៥ឃុំ​​ក្នុង​ស្រុក​​ត្រាំកក់ បាន​​​នាំគ្នាទៅ​កាន់វត្ត​មង្គល​មា​ន​លក្ខណ៍​ស្ថិត​នៅ​ឃុំ​​ត្រពាំង​​ធំ​ខាង ​ជើង ដើម្បីតវ៉ា​​អំពីតម្លៃ​​​​ចរន្ត​អគ្គិសនី​​ដែល​ចេះ​​តែឡើង​ឥត​ឈប់ឈរ​ និង​​ស្តាប់​ការ​បក​ស្រាយ​​​របស់អាជ្ញាធរ​​អគ្គិសនី​កម្ពុជា ​កាលពីថ្ងៃ​ទី៤ ​សីហា ដោយមាន​

គ្រាប់បែក​​​ដាក់​​នឹង​កយុវនារី​​​អូស្ត្រាលី​​ម្នាក់​​តាមពិត​​ជា​​​គ្រាប់បែក​​ក្លែង​ក្លាយ​

Posted: 04 Aug 2011 03:29 AM PDT

ប៉ូលិស​អូស្ត្រាលី
​យុវនារី​អូស្ត្រាលី​ម្នាក់​​រយៈ​ពេល​១០ម៉ោង​​​ស្ថិត​ក្រោម​​​ការ​គំរាម​កំហែង​ដោយ​​គ្រឿង​ផ្ទុះ​​មួយ​​​ចង​ជាប់​ក​របស់នាង​​ក្នុង​​​គេហដ្ឋាន​​របស់​នាង​​នា​ជាយក្រុង​​​ស៊ីដនី​។​ ប៉ូលិស​អូស្ត្រាលី​​បានខិតខំ​​ដោះ​យក​​​របស់​​សង្ស័យ​​​ជា​គ្រឿង​​​ផ្ទុះនេះ​ចេញ​​ឱ្យ​នាង​​រួចផុត​ពី​គ្រោះថ្នាក់​។ ក៏ប៉ុន្តែ​​​ក្រោយការ​វិភាគ​​​ គ្រឿងផ្ទុះ​​នេះ​ទីបំផុត​​គេ​​ដឹង​ថា​​គ្រាន់តែ​​ជា​គ្រាប់បែក​​​ក្លែង​ក្លាយ​​

ថ្ងៃសៅរ៍​ TV3 ​ប្រកួត​​ដ​ណ្តើម​​ខ្សែ​ក្រវាត់​​ទម្ងន់​​​​65គីឡូ​ក្រាមជា​​អន្តរជាតិ​​ និង​​ការ​ប្រកួត​​​​ដណ្តើម​​ខ្សែ​ក្រវាត់​​​​ប្រដាល់​​​​សាកល​​​អាជីព​​ទម្ងន់​​​65គីឡូក្រាម

Posted: 04 Aug 2011 03:20 AM PDT

កីឡាករ​ ហេង សំរាំង ​និងកីឡាករ ​Shey Mon
រាជធានីភ្នំពេញ​​ ៖ នៅ​សង្វៀន​​​​ស្ថានីយ​ទូរ​ទស្ស​ន៍​ប៉ុស្តិ៍​លេខ៣​​ ចាប់​ពីថ្ងៃសៅរ៍ទី​​​​៦ ខែ សីហា​ ខាង​មុខនេះទៅ នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នៃការ​ប្រកួត​កីឡា​​ប្រដាល់​ក្បាច់​ខ្មែរ​​បុរាណ​ដណ្តើម​​​ខ្សែក្រវាត់​​ប្រភេទ​ទម្ងន់​​៦៥​គីឡូក្រាម​​ រវាង​​​កីឡា​ករ​​បរទេស​ជាមួយ​កីឡាករ​​​កម្ពុជា និង​​​ដណ្តើម​​ខ្សែ​ក្រវាត់​ផ្នែក​​សាកល​អាជីព​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​​​ដូច​គ្នា

សាលា​ឧទ្ធរណ៍​កោះហៅ​​​លោកសម រង្ស៊ី ​​ឱ្យចូល​សវនាការ​ថ្ងៃទី​​២០ កញ្ញា

Posted: 04 Aug 2011 03:02 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ព្រះរាជអាជ្ញា​​​សាលា​ឧទ្ធរណ៍​​លោកង៉ែត ​​សារ៉ាត់ ​​បានចេញដីកា​​កោះ​ហៅ​​លោកសម រង្ស៊ី ​​ប្រធាន​​​គណបក្ស​សម រង្ស៊ី ​​​ឱ្យចូលរួម​​​សវនាការ​​​​​នៅថ្ងៃទី​​២០ ​កញ្ញា ​​​២០១១ វេលាម៉ោង​​​​៨ព្រឹក​​​ ដើម្បីជំនុំជម្រះ​​​ពីបទ​​«ក្លែង​បន្លំ​​អក្សរ​ក្នុង​ឯកសារ​​​សាធារណៈ និង​ផ្សាយ​ព័ត៌មាន​​​​មិនពិត​»​។​

សារ៉ា​ប៉ូ​វ៉ា​នៅ​តែ​គ្មាន​​គូ​ប្រជែង​​ ក្នុង​នាម​ជា​​កីឡាការិនី​​ដែល​ ​រក​ចំណូល​​បាន​​ច្រើន​ប្រចាំ​ឆ្នាំ

Posted: 04 Aug 2011 03:00 AM PDT


យោង​តាម​ការ​ធ្វើ​ចំ​ណាត់​ប្រភេទ​ប្រាក់​ចំណូល​ប្រ​ចាំ​ឆ្នាំ​របស់​បណ្តា​អត្ត​ពលិក​ក្នុង​លោក​ពី​ទស្សនា​វដ្តី​Forbesដែល​ចេញ​ផ្សាយ​ក្នុង​ខែ​សី​ហា​នេះ​ឲ្យ​ដឹង​ថា កីឡាការិនី​រូប​ស្រស់​របស់​រុស្ស៊ី​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​នៅ​តែ​ស្ថិត​នៅ​លំ​​ដាប់​លើ​គេ​ក្នុង​ចំណោម​អត្ត​ពលិក​ជា​ស្ត្រី​ដែល​រក​ចំណូល​ប្រ​ចាំ​ឆ្នាំ​បាន​ច្រើន​ជាង​គេ​ទាំង​១០​នាក់​ក្នុង​ពិភព​លោក​។ នាង​សារ៉ា​ប៉ូ​វ៉ា​ថ្វី​ដ្បិតតាំង​ពី​ឆ្នាំ​២០០៨​មក មិន​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​កីឡាតឺន្នីស​មួយ​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រាក់​ចំណូល​​របស់នាងមិន​បាន​ថយ​ចុះ​​ទេ ។

​ខ្យល់ព្យុះ Nock-ten ​ចុះខ្សោយ​​​បន្ទាប់​ពី​​សម្លាប់​​​​ប្រជាជនថៃ​​អស់​7នាក់​

Posted: 04 Aug 2011 02:56 AM PDT


មានមនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍​គ្រោះមហន្តរាយទឹក​ជំនន់នៅភាគខាងជើង​ប្រទេស​ថៃ ដែលបង្កឡើង​ពីកន្ទុយចុងក្រោយ​របស់ខ្យល់ព្យុះត្រូពិក Nock-ten។ ខ្យល់ព្យុះ​មួយនេះក៏បាន​បណ្តាល​ឱ្យមាន​មនុស្ស​​៦០​នាក់​ស្លាប់​ក្នុងប្រទេសហ្វីលីពីនផងដែរ​។​ នេះបើតាម​សម្តីផ្លូវ​ការ​និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!