Koh Santipheap Daily

Koh Santipheap Daily


ឡិចស៊ីស​ 470 បុកម៉ូតូ​ពីក្រោយ​អូស​ប្រហែល​​​​១០​០​ម៉ែត្រ

Posted: 31 Jul 2011 12:45 AM PDT

រថយន្តឡិចស៊ីសបុកម៉ូតូ
រាជធានីភ្នំពេញ​​ ៖ ​រថយន្ត​​​ឡិចស៊ីស​ ស៊េរី​ 470 ពណ៌ខ្មៅ មួយ​គ្រឿងជិះគ្នា​​២នាក់ បានបើក​​បរ​លឿន​ស្លេវ​បុកម៉ូតូ​​​​១​គ្រឿង ម៉ាក​ឌ្រីម C125 ស៊េរី​​២០០៦​ ពីក្រោយ​អូស​ជាង​​១០០ម៉ែត្រ ​​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​​របួស​ធ្ងន់​​​២នាក់​ ស្រាល​ម្នាក់​ ត្រូវ​បាន​​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ប្រញាល់​​​​

ស្វាមួយ​ក្បាល​​​យកកូនខ្លា​​​អាយុ​60ថ្ងៃ​​​ធ្វើជាមិត្ត​​​​

Posted: 31 Jul 2011 12:44 AM PDT


ស្វាមួយ​ក្បាលឈ្មោះ DO DO ដែល​ចិញ្ចឹម​​ក្នុង​សួន​​​សត្វមួយ​​នៅក្នុង​​ទីក្រុង​​បាង​កក ប្រទេស​ថៃ ​កាលពីពេលថ្មីៗ​កន្ល​ង​មក បាន​យក​កូនខ្លា​​​អាយុ​​​៦០ថ្ងៃ​​មួយ​ក្បាល​​ធ្វើជា​​មិត្ត​ភក្តិ​​​របស់​វា​ហើយ​នៅថ្ងៃ​ដំបូងនៃ​ចំណង​មិត្ត​ភាព​នោះ ស្វា DO DO បានយកទឹកដោះគោ​ដាក់​បញ្ច្រ​ក​កូន​​ខ្លា​នេះ​។​

ផឹកស្រវឹង​ទាំង​ព្រឹក​​នៅ​ខារា៉​អូខេ​​ចេញ​មក​វិញ​បុក​គូទ​រថយន្ត​ពី​ក្រោយ​​បាក់​ភ្លៅឆ្វេង

Posted: 31 Jul 2011 12:40 AM PDT

កន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បាន​រង​របួស​បាក់ភ្លៅខាងឆ្វេង ខណៈជិះម៉ូតូយ៉ាង​លឿន​ទៅ​បុកគូថរថយន្តមួយគ្រឿងកាលពីវេលា​ម៉ោង​ ១០និង២០នាទីថ្ងៃទី២៩ ខែកក្កដា នៅ​​ភូមិ​ឡទឹក​ត្រី សង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ​ក្រោយ​ពី​ត្រឡប់ពីផឹកស៊ីនៅហាងខារ៉ាអូខេ​៩៨។

មហា​បាតុកម្ម​​​នៅក្រុង​​​​គែរ​ដើម្បី​​​ឯកភាព​​ជាតិ ​និង​​ការបាញ់​តគ្នា​​នៅ​ក្រុង​​ស៊ីណៃអ៊ី​​ស្លាប់​​6នាក់​

Posted: 31 Jul 2011 12:38 AM PDT


​ពលរដ្ឋអេហ្ស៊ីប​ជាច្រើន​​​សិបពាន់នាក់​បាន​ប្រមូលផ្តុំ​​គ្នា កាលពីថ្ងៃទី​​​២៩ កក្កដា ​​កន្ល​ងមក​នេះ ​នៅទីលាន TAHRIR ទីក្រុងគែរ ​​​រដ្ឋធានី​​អេ​ហ្ស៊ីប ដែលនោះ​ជា​ការប្រមូលផ្តុំ​​​មនុស្ស​​ដែល​មាន​ការ​ចូលរួម​​ពី​បណ្តា​ក្រុម​អ៊ិស្លាម។​ មនុស្ស​​ម្នាដែល​បានប្រមូល​ផ្តុំគ្នា​នៅទីលាន​នោះ​​ជា​​ចំណុច​កណ្តាល​​នៃ​បាតុកម្ម​​​រយៈ​ពេល​​១៨​ថ្ងៃ​ ដែល​ឈានទៅបណ្តេញ

អាកាសធាតុ​ចុះ​អ័ព្ទ​​នៅភាគ​ឧត្តរ​ប្រទេស ខណៈ​ខេត្ត​​ផ្សេងទៀត​ភ្លៀង​​បាន​ធ្លាក់​​ជញ្ជ្រុំ

Posted: 31 Jul 2011 12:33 AM PDT

នៅលើភ្នំ​ប្រាសាទ​ព្រះ​វិហារ​​មានការ​ចុះអ័ព្ទ ​និងមាន​​សភាពត្រជាក់
​ខេត្ត​ព្រះវិហារ​​​ ៖ ​​សេចក្តីរាយការណ៍​ពី​​អ្នក​ឆ្លើយ​ឆ្លង​​​​ព័ត៌មានកោះសន្តិភាព បាន​ឱ្យដឹង​នៅ​ថ្ងៃ​ទី​​៣១ កក្កដា​នេះ ថា ​នៅលើភ្នំ​ប្រាសាទ​ព្រះ​វិហារ​​មានការ​ចុះអ័ព្ទ ​និងមាន​​សភាពត្រជាក់ ហើយ​ថា ភ្លៀង​​​បានធ្លាក់​​ខ្លាំងជាប់​ៗគ្នា​​​ក្នុងរយៈ​ពេល​​​៣ថ្ងៃ​កន្លង​មក​​នេះ ដោយ​ចាប់ផ្តើម​​ពីថ្ងៃទី​​​២៨ ដល់ថ្ងៃទី​​៣០ កក្កដា ហើយ​ភ្លៀង​បាន​​បន្តចុះ​​ធ្លាក់​នៅ​

FUSO ដឹកខ្សាច់​ធ្លាក់​ផ្លូវ​​បេតុង​ជាប់​ផុង​ អ្នកបើកបរ​និងអ្នក​ឃាត់​ផ្ទុះ​ជម្លោះ

Posted: 31 Jul 2011 12:14 AM PDT

កន្លែងរថយន្តដឹកខ្សាច់ក្រឡាប់
ក្រុងប៉ោយ​ប៉ែត ៖ ​នៅព្រឹក​​ថ្ងៃទី២៩ ​កក្កដា ​​​រថយន្ត​ FUSO ​​ដឹក​ខ្សាច់​​​មួយគ្រឿង​​បាន​ជាប់​​ផុង​​កង់​​ក្រោយ​ចុះ​​ពី​ផ្លូវ​​បេតុង ហើយឈាន​​ទៅ​ផ្ទុះ​ជម្លោះ​​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកដោយ​អ្នក​​បើកបរ​ចោទ ​ថា​ ដោយ​សារ​មាន​​ការ​​ឡើង​​​ប្រទាញ​ប្រទង់​​​ ទើប​​រថយន្ត​​​របស់​​​ខ្លួន​​ធ្លាក់​​ពី​ផ្លូវ​​​ជាប់​ផុង​ ឯ​អ្នក​ឃាត់ថា

EZECOMជាក្រុម​ហ៊ុន​​ទីមួយ​នៅ​កម្ពុជា​​​ដែល​​​បម្រើ​​ជូននូវ​​សេវាកម្ម​Toll Free(ITFS)

Posted: 31 Jul 2011 12:10 AM PDT

ទីតាំងក្រុមហ៊ុន ​ EZECOM
​រាជធានីភ្នំពេញ ​៖ នៅ​ថ្ងៃទី​​១ ខែសីហា ​ឆ្នាំ​២០១១ ​ក្រុមហ៊ុន​ EZECOM ​បាន​​ដាក់​​បម្រើ​​ជូននូវ​​​សេវាកម្ម​ថ្មីមួយ​ទៀត​គឺITFS ​ដែល​ជា​​បច្ចេកវិទ្យា​​​ថ្មីបំផុត​​នៅកម្ពុជា ​​​នាំមក​​ជូន​ដោយ​​ EZECOM ។ ITFS អាច​​​ផ្តល់​ជូន​​ក្រុម ហ៊ុន​ក្នុង​​​ស្រុក​​ទាំងអស់​​នូវ​ភាព​ងាយ​ស្រួល និង​សន្សំ​​សំចៃ​ ដើម្បី​​​ឱ្យ​​ពួកគេ​​មាន​

កម្ម​វិធី​​​​ផ្សព្វ​ផ្សាយ​​​ច្បាប់​​​​ស្តីពី​​ជលផល​​ដល់​​ប្រជា​នេសាទ​សមុទ្រ​

Posted: 31 Jul 2011 12:09 AM PDT

គណៈអធិបតី
​ខេត្ត​កំពត​​ ៖ ​នៅ​លើ​សាលា​​​ឆាន់ ​វត្ត​ត្រពាំង​​រពៅ​​ ស្ថិតក្នុង​​ភូមិ​ត្រពាំង​​រពៅ ឃុំ​ព្រែក​ត្នោត ស្រុក​​ទឹកឈូ ​កាលពី​​ព្រឹក​​​ថ្ងៃទី​២៩​ កក្កដាកន្លង​ទៅ​នេះ​ ​មន្ទីរ​​​ទំនាក់​ទំនង​​​រដ្ឋសភា​​ ព្រឹទ្ធ​សភា​​ និង​អធិការ​​​កិច្ច​ខេត្ត​ ​បាន​រៀប​ចំ​បើក​កម្ម​វិធី​ផ្សព្វ​ផ្សាយ​​​មួយ​ស្តីពី​​​ច្បាប់​​ជលផល​​​ ដើម្បី​​​ឱ្យ​ប្រជា​​ពល​រដ្ឋ​​បាន​​យល់​ដឹង​​​ក្នុង​

កម្សាន្តចុងសប្តាហ៍

Posted: 30 Jul 2011 11:59 PM PDT


រង់ចាំ​មាន​​ម្នាក់​ទៀត​ បុគ្គ​លិក​រថភ្លើង​​និយាយ​ជា​មួយ​អ្នក​ដំណើរ​ម្នាក់ ៖ -លោក​មិន​អាច​ជក់​បារី​បាន​ទេ ។ ​មើល​ហ្ន៎, ​ស្លាក​ដាក់​ច្បាស់ «អាច​ជក់​បារី​បាន​ លុះ​ត្រា​​​អ្នក​ដំណើរ​ក្នុង​ទូ​រថភ្លើង​​ជា​មួយ​គ្នា​ឯក​ភាព» ។ -ចុះ​ទូ​នេះ​មាន​តែ​ខ្ញុំ​​ម្នាក់​ឯង​តើ ។ -អ៊ីចឹង​រង់ចាំ​សិន, ចាំ​ដល់​មាន​អ្នក​ដំណើរ​​ម្នាក់​ទៀត​​​មក​អង្គុយ​ក្នុង​ទូ​នេះ​ដែរ ហើយ​លោក​​ស្នើ​​យោ​បល់​គេ, ​បើ​គេ​យល់​ព្រម, ជក់​ចុះ ៕

បើក​លឿន​ដូច​គ្នា​​មិន​គោរព​សិទ្ធិ​​អាទិភាព​ចំណុច​ផ្លូវ​កែង​រថយន្ត និង​ម៉ូតូ​ប៉ះ​គ្នា

Posted: 30 Jul 2011 11:59 PM PDT

ទិដ្ឋភាពកន្លែងគ្រោះថ្នាក់ចរាចរណ៍
ខេត្តរតនគិរី ៖ រថយន្ដ​កាម​រី​គូទ​ស្វិត​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ​ទៅ​ប៉ះ​ម៉ូតូ​បុរស​ ម្នាក់​ដែល​កំពុង​ជិះ​​នៅ​លើ​ថ្នល់​​ដោយ​គ្មាន​ពាក់​​មួក​ការពារ​សុវត្ថិ​ ភាព​ បណ្តាល​ឱ្យ​ដួល​បោកក្បាល​សន្លប់​​។ ហេតុការណ៍​​នេះ​បាន​កើតឡើង​​កាល​ពី វេលា​ម៉ោង​​៣​រសៀល ​ថ្ងៃទី​៣០ កក្កដា ​នៅ​ចំណុច​ផ្លូវ​​កែង​ភូមិ​១ សង្កាត់​ឡា​បាសៀក ​ក្រុង​បាន​លុង។

ពស់​យក្ស​របស់​ក្រុម​សៀក​​​ធ្លាក់​ពី​លើ​រថយន្ត​អ្នក​ស្រុក​​ភ័យ​ខ្លាច​​នៅ​កាហ្សាក់​ស្តង់

Posted: 30 Jul 2011 11:55 PM PDT


តាមទីភ្នាក់​ងារ​​បរទេស​ផ្សាយ​ថា ​មាន​ការ​ប្រទះឃើញ​​ពស់ «អាណា​ហ្គុន​ដា» ប្រភេទ​ពស់​យក្យ​​មាន​ប្រវែង​ជាង​៣​ម៉ែត្រ ​នៅ​កណ្តាល​ភូមិ​ដ៏​តូច​មួយ​ក្នុង​ប្រទេស​កាហ្សាក់​ស្ថាន ធ្វើ​ឱ្យ​​អ្នក​ស្រុក​ភ័យ​ខ្លាច ​ខណៈ​ពេល​មន្ត្រី​ក្នុង​តំ​បន់​បញ្ជាក់ថា ​ពស់​យក្ស​មកពី​អាមេ​រិក​ខាង​ត្បូង​មួយ​ក្បាល​នេះ​​បានធ្លាក់​ពី​លើ​រថយន្ត​ ដឹក​ទំនិញ​​រប​ស់​ក្រុម​សៀក។ ប្រភពបញ្ជាក់ថា ​អ្នក​ស្រុក​ក្នុងភូមិ​អាក់​ស៊ូ ​អាយូលី នៅភាគ​កណ្តាល​​​ប្រទេស​កាហ្សាក់​ស្ថាន ​បាន​​ភ័យ​ខ្លាច​​ប​ន្ទាប់ពី​​ទ្រុង​រក្សា​ទុក​ពស់​យក្ស​ប្រវែង​​​ជាង​៣​ ម៉ែត្រនោះ ​បាន​ជ្រុះ​ចេញ​ពី​រថយន្ត​រ​បស់​ក្រុម​សៀក នៅ​ក្នុង​ភូមិ​ ។

ចំណង​ទំនាក់ទំនង​​ស្នេហា​​ដ៏ចម្លែក​​បំផុត​នៅលើ​​ពិភពលោក​​​រវាង​​មនុស្ស​​ និង​វត្ថុ​​ផ្សេងៗ​គួរ​ឱ្យកត់​សម្គាល់​

Posted: 30 Jul 2011 11:39 PM PDT


នៅលើ​លោក​យើងនេះ​​មាន​​រឿង​រាវ​ចម្លែកៗ​ជាច្រើន​ដែល​គេ​មិន​​អាច​ស្មាន​ដល់​​​ ហើយ​ជឿ​បាន​។ ​​រឿងទាំង​នេះ​បង្កើត​ឡើង​ដោយ​មនុស្ស​​ និង​របស់​រប​រផ្សេងៗ​ដោយ​អ្នកទាំង​​នោះស្ម័គ្រ​​ចិត្ត​​រៀប​ការ និង​​រស់នៅ​​ជាមួយ​​របស់​ទាំង​នោះ ​ដែល​ខ្លះ​ជា​របស់​គ្មាន​​វិញ្ញាណ និងខ្លះទៀត​​ជា​របស់​​មាន​​វិញ្ញាណ​។​ ខាងក្រោម​នេះជា​​រឿង​រ៉ាវ​​ និង​​ទំនាក់​ទំនង​ដ៏​ចម្លែក​​បំផុតនៅលើ​​ពិភព​លោក​ ៖

ឆេះ​រោងចក្រ​​​ស្បែកជើង​​មួយនៅ​​វៀតណាម​​ស្លាប់​​​​17នាក់​

Posted: 30 Jul 2011 11:37 PM PDT


​រោងចក្រ​​​ផលិតស្បែកជើង​​​អត់​​អជ្ញា​​ប័ណ្ណ​មួយ​នៅក្នុង​ទីក្រុង​ហៃហ្វុង​ ភាគខាង​ជើង​វៀត​ណាម​​​ត្រូវភ្លើង​ឆេះ​​​កាលពីថ្ងៃទី​​​២៩ កក្កដា ​​កន្លង​មក បណ្តាល​ឱ្យស្លាប់​​​កម្មករ​​១៧​នាក់ និង​​​២១​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​។ ​មេ​ប៉ូលិស​ស្រុក​អាន​ឡាវ ដែលមាន​​រោងចក្រ​ផលិត​ស្បែកជើង​​នោះ​និយាយ​ថា ការ​ឆេះ​នេះ​ប្រហែល​បណ្តាល​​​​មក​ពី​​ឧបករណ៍​​​​មួយប្រភេទដែល​

​ស្លាប់​13​នាក់​ក្នុង​​ការ​បាញ់​​​ប្រហារ​មួយ​​នា​ភាគនិរតី​​ប៉ាគីស្ថាន

Posted: 30 Jul 2011 11:31 PM PDT


មនុស្ស​​​យ៉ាង​តិច​​១៣​នាក់​​ក្នុងនោះ​មាន​នារី​ម្នាក់​​​បាន​ត្រូវ​ស្លាប់​ ហើយ​ជា​ច្រើន​​នាក់​ទៀត​​ត្រូវ​របួស​​​កាល​​ពី​ព្រឹក​​ថ្ងៃទី៣០ ​កក្កដា ​​ខណៈ​​​ពួក​ជន​​​ប្រដាប់​អាវុធ​​ពុំស្គាល់​​​មុខ​បាន​បាញ់​​​ប្រហារ​ទៅ​លើ​រថ​យន្ត​មួយគ្រឿង​ត្រង់ចំណតរថយន្ត​​បឺស​មួយ​​ក្នុង​​​ទីក្រុង​កេត​តា ​ភាគនិរតី​​ប៉ាគីស្ថាន ។ ​យោង​តាម​​​​ព័ត៌​មាន​ទាំង​ឡាយ​ថា

ភ្លៀង​បន្ត​​ធ្លា​ក់​ខ្លាំង​​នៅ​ហៃ​ណាន់​​​​ជា​មួយ​ការ​​​បោក​បក់​​​នៃព្យុះ​​​ ​NOCK-TEN

Posted: 30 Jul 2011 09:17 PM PDT


​ខ្យល់ព្យុះ​​​ត្រូពីកាល់​ឈ្មោះ NOCK-TEN ជា​ព្យុះទី​៨ និង​​ជា​ព្យុះ​​​ខ្លាំង​​ជាងគេ​ដែលបោកបក់​​​​កាត់​​ប្រទេស​ចិន​ចាប់តាំង​ពី​​ដើម​ឆ្នាំ​​​​នេះមក​​កាល​ពី​ព្រឹកថ្ងៃទី​​​៣០ កក្កដា ​​បាន​តម្រង់ឆ្ពោះទៅ​ទិស​ខាង​ជើង​សំដៅ​​​ឆកសមុទ្រ បីបូ ក្រោយពី​​​បោក​បក់​​លើខេត្ត​ហៃណាន់ ​កាលពីរសៀលថ្ងៃទី​​​២៩ កក្កដា មក​។​

រញ្ជួយដី​​កម្លាំង6,4​​​រីស្ទ័រ​ក្នុង​​​ដែនទឹក​ហ្វូគូស៊ីម៉ា​​ជប៉ុន​

Posted: 30 Jul 2011 09:14 PM PDT

​ទីភ្នាក់ងារ​​​​ឧតុនិយម​​ជប៉ុន និង​​សាក្សី​​ទាំង​ឡាយ​រាយការណ៍​ថា ការរញ្ជួយដី​​មួយ​មាន​កម្លាំង​​​៦,៤រីស្ទ័រ​​បានធ្វើ​​ឱ្យញ័រ​រង្គើ​កាលពីថ្ងៃទី​​​៣១ កក្កដា ​​វេលាម៉ោង​​​៣​និង​​៥៤​នាទីទៀប​ភ្លឺ​​​ម៉ោ​ងក្នុងស្រុក​នា​ភាគ​ឦសាន​​​ជប៉ុន ព្រមទាំង​​​នៅ​ទីក្រុង​​តូក្យូ ។​ ពុំមាន​​​ការប្រកាស​អាសន្ន​ស៊ូណាមី​​​ត្រូវ​បាន​ធ្វើឡើយ​

ទួរីស​ដឹកអ្នក​ដំណើរ​​បុកគ្នា​​​ជាមួយ​​យីឌុប​​ស្លាប់​​៥​នាក់ របួស​ធ្ងន់​​២នាក់​

Posted: 30 Jul 2011 09:13 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​ខេត្តកំពង់ចាម​​​ ៖ ​​​មនុស្ស​​​​៥​នាក់​ប្រុស­-​ស្រី​​បានស្លាប់​នៅនឹង​កន្លែង​​​ដោយ​សារ​បោក​​ ផ្ទប់​ប៉ះ​ទង្គិច​ និង​កៀបជាប់នៅក្នុង​​រថយន្ត​​​គួរ​ឱ្យរន្ធត់​ និង​​​២នាក់ទៀត​រង​របួសធ្ងន់ ​​ត្រូវ​បាន​គេបញ្ជូន​​ទៅ​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​យ៉ាង​ប្រញាប់​ប្រញាល់​​ បន្ទាប់​​ពី​រថយន្តទួរីស​ប្រភេទ​​​១២កៅអី ​បុកគ្នា​ជាមួយរថយន្តយីឌុប​

ខឹង​គូ​ដណ្តឹង​​ពេលផឹកស៊ី​​ដើរ​ចេញទៅ​​មុន​សន្លប់​​នៅមុខស្ថានីយ​​ទូរទស្សន៍​​​អាស៊ី​អាគេ្នយ៍​

Posted: 30 Jul 2011 08:54 PM PDT

នារីរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​នារីម្នាក់សន្លប់​នៅ​មុខ​ស្ថានីយ​​ទូរទស្សន៍​​អាស៊ីអាគេ្នយ៍ ដោយសារ​ខឹង​​​​គូ​ដណ្តឹង​ចេះ​តែ​​បបួល​​មិត្តភក្តិ​​​​មកច្រើន​​នាក់​ពេក​មក ​ផឹក​មិន​រវល់​​ជាមួយ​នាង ​​ហើយនាង​ក៏សុំ​​​ទៅ​ផ្ទះមុន ដោយដើរ​ចេញ​ទៅ​តែម្នាក់​​ឯង​តាម​បណ្តោ​យ​ផ្លូវ​​លេខ​​២០០៤ ​ឆ្ពោះទៅ​​​​ផ្លូវ​ន័រប្រ៊ីដ ស្ថិត​ក្នុង​ភូមិស្លែង​រលើង ​

​ហាយឡិនឌ័រ​អាង​មាន​​ធានារ៉ាប់រង​​បោះ​ពួយ​បុកស្នាក់​ការ​ភូមិ​​​៤ និង​ម៉ូតូ​១គ្រឿង​

Posted: 30 Jul 2011 08:38 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​យុវជន​ម្នាក់ជិះរថយន្ត​​ម៉ាកហាយឡិនឌ័រ ​ពណ៌ស្ករ ​​ពាក់ស្លាកលេខ ​ភ្នំពេញ 2 O-7475 ចេញពីក្លឹប​​​កម្សាន្ត​​​មួយ បើ​ក​តាមបណ្តោយ​ផ្លូវ​​លេខ​​៣៣៦ បានជ្រុលចង្កូត ​ទៅបុកម៉ូតូ​​​សង់កូរ៉េ​មួយគ្រឿង​​​ចត​ចោល​ និង​របស់​របរ​​មួយចំនួនដែលដាក់​លក់​នៅមុខ​ហាង​លក់​ទូរស័ព្ទ​ដៃ​​យីហោ

ប៉ះទង្គិច​គ្នា​ជា​ថ្មីទៀតនៅ​ប្រទេស​​យេម៉ែន​ស្លាប់​​​16នាក់​

Posted: 30 Jul 2011 08:07 PM PDT


​នៅប្រទេស​យេម៉ែន​​មានការប៉ះទង្គិចគ្នា​​​ជា​ថ្មី​ទៀត កាលពីថ្ងៃទី​​៣០ កក្កដា កន្លងមក រវាង​កង​កម្លាំង​​រដ្ឋាភិបាល និង​​ពួក​កុលសម្ព័ន្ធ​​​ភ្នំ​​ ព្រម​ទាំង​​ពួក​សកម្ម​ប្រយុទ្ធ​។ ការ​ប៉ះ​ទង្គិចគ្នា​​នេះកើតឡើង​នៅ​តំបន់​​ជាយក្រុង​​​សាណា និង​​នៅខេត្ត​​ភាគខាង​ត្បូង​ប្រទេស​ដែល​មាន​​​អស្ថេរ​ភាព​​បំផុត​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​១៦​នាក់​។ ​ការ​ប៉ះទង្គិចគ្នា​​​​យ៉ាង​

ជំនន់​ទឹកភ្លៀង​កំពុងគំរាមកំហែង​​លិច​លង់​ផ្លូវជាតិ​លេខ​​៤​ និងក្រុងកំពត​

Posted: 30 Jul 2011 07:46 PM PDT

ទិដ្ឋភាពទឹកជំនន់ក្នុងទីក្រុងភ្នំពេញនាពេល​កន្លងមក
​​​នៅតាមបណ្តា​ខេត្ត​​​ភាគ​ខាង​លិច​ប្រទេស​គឺ​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប ៣­-​៤​ថ្ងៃ​នេះមាន​ធ្លាក់​ភ្លៀង​​​យ៉ាង​ខ្លាំង​​ជាបន្តបន្ទាប់ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​មានការ​លំបាក​ក្នុង​​ការ​ចេញ​ទៅណាមក​ណា ឬ​ប្រកប​របរ​​ផ្សេងៗ...​ជាមួយ​គ្នា​នៅ​តាម​ផ្លូវ​​​ជាតិលេខ​​​៤ ត្រូវ​ជំនន់​​​ទឹកភ្លៀង​​ដែលហូរ​ចុះពីភ្នំ​កំពុង​​

សម្តេច​តេជោ​​ និងលោកជំទាវ​​​កិត្តិ​ព្រឹទ្ធ បណ្ឌិត​​កំពុងបើក​សម្ពោធ​​​​មណ្ឌល​យោធិន​​​ពិការ​ខេត្ត​សៀមរាប​

Posted: 30 Jul 2011 07:46 PM PDT

​ខេត្ត​សៀមរាប​​​ ៖ ​​ព្រឹកនេះ​​​ទី​៣១ កក្កដា ​២០១១ ​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន ​​និង​លោកជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ​ចូលរួម​ជា​អធិប​តី​​​ដ៏​ខ្ពង់ខ្ពស់​​​ក្នុងពិធី​​បើក​សម្ពោធ​​ ឱ្យប្រើប្រាស់​​​ជា​ផ្លូវ​ការ​​នូវ​​​មណ្ឌល​​​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ គូលេន ​ក្រុង​សៀមរាប​ ដើម្បី​

ធ្លាក់​យន្តហោះ​ធុន​​ប៊ូអ៊ីង​737​មួយគ្រឿង​ ​បាក់ជា​2នៅ​​ប្រទេសហ្គុយ​​យ៉ាន​គ្មាន​​អ្នក​ស្លាប់​ ​

Posted: 30 Jul 2011 07:39 PM PDT


​យន្តហោះ​​មួយគ្រឿង​ធុនប៊ូអ៊ីង​៧៣៧-៨០០​ ជា​របស់​ក្រុមហ៊ុនអាកាសច​រណ៍​​​ CARIB-BEAN AIRLINES បានធ្លាក់​​​ ហើយ​​បាក់​ជា​ពី​រ​​ កាល​ពី​ថ្ងៃទី​​៣០ កក្កដា កន្លង​មក ​នៅ​ពេល​ប៉ុន​ប៉ង​ចុះ​ចត​នៅ​​ព្រលានយន្តហោះ​​​ក្នុងប្រទេស ហ្គុយ​យ៉ាន​ បណ្តាល​ឱ្យ​​របួស​អ្នក​ដំណើរ​​ជា​ច្រើន​នាក់​​ ប៉ុន្តែ​មិន​​មាន​មនុស្ស​​ស្លាប់ទេ​។ ​តាម​សេចក្តី​រាយ​ការណ៍​​​ថា

អាជីវករ​ផ្សារ​ធំទួលសង្កែ​​​ជាង​​១០០​នាក់​សំណូមពរ​​​សម្តេច​តេជោ​​ជួយ​

Posted: 30 Jul 2011 06:42 PM PDT

ទីតាំងផ្សារធំទួលសង្កែ
រាជធានីភ្នំពេញ​​ ៖ ​​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ធំ​ទួលសង្កែ ​មានទីតាំង​​​ជាប់របង​ខាង​លិច​ផ្សារទួល​សង្កែ ស្ថិតក្នុង​សង្កាត់ទួលសង្កែ ​​ខណ្ឌ​ឫស្សីកែវ​ ចំនួន​ជាង​​១០០នាក់ បាននាំគ្នា​​​ដាក់​ពាក្យ​​​​ស្នើសុំ​​អន្តរាគមន៍​​​​ពីសម្តេច​អគ្គ​មហាសេនា​ បតីតេជោ​​​​​​ហ៊ុន សែន ជួយ​កុំ​ឱ្យ​​ថៅកែ​​ចេះ​តែ​បន្ត​​ដំឡើងថ្លៃ​​​​តូប​ពេក​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!