Koh Santipheap Daily

Koh Santipheap Daily


អង់គ្លេស​​​​ចាប់​ខ្លួន​​មនុស្ស​ទី11 ​ក្នុងរឿង​​​អាស្រូវ​​​លួច​ស្តាប់​​ទូរស័ព្ទ

Posted: 03 Aug 2011 01:17 AM PDT

ប៉ូលិស​អង់គ្លេស​​កាលពីថ្ងៃ​ទី២ សីហា ​បាន​ចាប់​ខ្លួន​លោក STUART KUTTNER ​អតីត ​​និពន្ធ​​​នាយក​​​កាសែត​​ NEWS OF THE WORLD ទាក់​ទិន​នឹង​រឿង​​អាស្រូវ​​លួច​ស្តាប់​​ការ​សន្ទនា​​​គ្នា​តាម​ទូរស័ព្ទ​​ដោយខុស​ច្បាប់ ។ ​លោក KUTTNER អាយុ​៧១​ឆ្នាំ ​ដែល​ជាប់សង្ស័យ​ពីរឿង​​​ពុក​រលួយ​​ ហើយ​ចូលរួម​គំនិត​​​ដែលសំដៅ​​​លួចស្តាប់​ការ​ទាក់​ទង​គ្នា

សភាថៃ​នឹង​បោះឆ្នោតជ្រើសរើស​នាយក​រដ្ឋមន្ត្រីថ្មី​នៅថ្ងៃ​ទី​៥ សីហា​

Posted: 03 Aug 2011 12:58 AM PDT


លោក Pitoon Pumhiran អគ្គលេខាធិការ​សភាថៃនិយាយនាថ្ងៃទី​​៣ សីហា ថា សភា​​ថៃ​នឹង​រៀបចំកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៥ សីហា​ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ ​លោក​បន្តថា ព្រះមហាក្សត្រ​ទ្រង់​ផ្តល់​​ការ​យល់​ស្រប​​លើការ​តែង​តាំង​ប្រធាន​សភារូចរាល់​ហើយ។ ពិធីឡើងកាន់តំណែងប្រធានសភាថ្មី​លោក somsak Kiatsuranont ដែល​​ទទួល​ព្រះ​រាជ្យក្រិតតែងតាំងនឹងធ្វើឡើងនៅម៉ោង​២​រសៀល​ថ្ងៃ​ទី​៣ សីហា

លោកមូបារ៉ាក់​ ​​នាំ ​មក​​តាម​យន្តហោះ​​​ពី ​ SHARM EL SHEIKH ​មកកាន់​​​​​តុលាការ​​នៅ​ក្រុង​គែរ​

Posted: 03 Aug 2011 12:53 AM PDT


​អតីតប្រធានាធិបតី​​អេហ្ស៊ីប ​​លោកហូស្នី ​មូបារ៉ាក់ បានចាកចេញពី​មន្ទីរពេទ្យ​​មួ​យនៃ​ទីក្រុង SHARM EL SHEIKH មក​កាន់​ទីក្រុង​គែរ ​កាលពីថ្ងៃទី​​៣ សីហា ​ដែលលោកត្រូវ​នាំមក​កាន់​មុខតុលាការ​​​នា​ថ្ងៃ​នោះ​។​ យន្តហោះ​​ដែល​ទៅដឹក​​លោកមូបារ៉ាក់ ​​បាន​ចុះ​​​ចត​កាលពីថ្ងៃទី​​​២ សីហា ក្នុង​ទីក្រុង SHARM EL SHEIKH ជាទីក្រុង​​​កម្សាន្ត​​មាត់​​សមុទ្រ

ទារិកា​អភ័ព្វ​អាយុ1​ឆ្នាំ​8ខែ​មាន​លលា​ដ៍​ក្បាល​2ជាន់

Posted: 03 Aug 2011 12:47 AM PDT

ទារិកា
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ទារិកា​ម្នាក់​​កើត​មក​គ្មាន​ខួរ​ក្បាល​ទេ បែរ​ជា​មាន​ទឹក​​នៅ​​ក្នុង​ក្បាល​ជំនួស​ទៅ​វិញ ចំណែក​ឯ​លលាដ៍​ក្បាល​មាន​២​ជាន់ ខុស​ប្លែក​ពី​ទារិកា​ផ្សេង​ទៀត។ចំពោះ​​កាយ​សម្ប​​ទា​វិញ​មាន​អា​ការ​ស្គម​ ស្គាំង​គួ​រ​ឱ្យ​​អាណិត​។ ទារិកា​អភ័ព្វ​នេះ ​បាន​ចាប់​កំណើត​ក្នុង​គ្រួ​សារ​ខ្មែរ​អ៊ិ​ស្លាម​មួយមាន​មុខ

ក្នុងគេហទំព័រ​បានដាក់រូបពី​ជំនាញរបស់​​ឪពុកម្តាយដែល​គ្មានតម្លៃ

Posted: 03 Aug 2011 12:45 AM PDT


នៅលើវ៉េបសាយជា​ច្រើនមានដាក់​បង្ហោះរូបថត​ពីជំនាញ​ប្លែកៗដែល​គ្មានបានការ​ និងអាច​​បង្កភាពគ្រោះ​ថ្នាក់ដល់កូនៗ​របស់ពួកគេ ។​ ដូចជាមាន​រូបកូនក្មេងមិន​ទាន់​គ្រប់អាយុ​​អាចដើរបាន ​ដាក់ក្នុងនំសាន់​វិចកាន់ដោយ​​ឪពុក​​ហាមាត់​ប្រុងស៊ីរូបខ្លះ​ទៀតយកកូន​​ដាក់​លើ​ម៉ា​ញ៉េ​ព្យួរជញ្ជាំង។ ​រូបមួយវិញ​ទៀតយក​កូន​ដាក់​ក្នុង​​ Microwave

សារមន្ទីរ ​Arnold Schwarzenegger​ បើកនៅប្រទេស​កំណើតអូទ្រីស

Posted: 03 Aug 2011 12:27 AM PDT


ផ្ទះកំណើត​របស់តារាភាពយន្ត​ហូលីវូដ​ហើយក្រោយ​មកក្លាយជា​អភិបាលរដ្ឋកាលីហ្វ័រ​នីញ៉ា ​ដែលនៅក្នុង​ប្រទេសអូទ្រីស​បានក្លាយជា​សារមន្ទីរ និង​បើកដំណើរ​ការហើយ ។ ​តារាភាពយន្ត​ដែលល្បី​ឈ្មោះដំបូងជា ​Mr. Universe ​ដែលមានមាឌធំ​ជាមួយ​សាច់ដុំ​​គ្រប់​កន្លែងពេល​នេះមានវ័យ៦៤ឆ្នាំ​បានក្លាយជាតារា ​ក្នុងដួងចិត្ត​មនុស្សគ្រប់គ្នា។ ​

រថយន្តដែល​តុបតែងមាន​ឈ្មោះល្បីថា​ រថយន្តខ្មោចបាន​ដាក់លក់​ដេញថ្លៃ

Posted: 03 Aug 2011 12:22 AM PDT


រថយន្តប្រភេទ​ Pontiac Deluxe 6 ​ដែល​ផលិតឆ្នាំ១៩៣៩​ ដែលគេស្គាល់គ្រប់គ្នាថា​ រថ​យន្តខ្មោច​ Ghost Car ​ព្រោះវាសាងសង់​ឡើង​​ពីកញ្ជក់ស្វិត​។ រថយន្តនោះ​ត្រូវបាន​ផលិត​​ដោយ​ក្រុមហ៊ុន ​​General Motors​ ​សំរាប់ម៉ាករថយន្តឆ្នាំ​​១៩៣៩-៤០ ​របស់ក្រុមហ៊ុន ​ដើម្បី​ចូល​រូម ​ដាក់បង្ហាញនៅក្នុង​ការ​តាំង​ពិព័រណ៍​រថយន្ត​ទីក្រុង​ញូវយ៉កនឹង​ត្រូវយកមក​​

សម្តេច​ឪ សម្តេច​ម៉ែ ​​យាង​ទៅ​ពិនិត្យ​​​ព្រះរាជ​​សុខភាព​នៅ​ទីក្រុងប៉េកាំង​

Posted: 03 Aug 2011 12:14 AM PDT

ក្នុងពិធីជូនព្រះរាជដំណើរ​សម្តេចឪ សម្តេចម៉ែ
រាជធានីភ្នំពេញ​​ ៖ ​​ព្រះ​មហាវីរក្សត្រ​​សម្តេច​​​ព្រះបាទ​នរោត្តម ​សីហនុ និង​សម្តេច​​ព្រះ​មហា​​ក្សត្រី​ នរោត្តម ​មុនីនាថ សីហនុ ​បាន​យាង​ចាក​ចេញ​​ពីព្រះរាជាណាចក្រ​កម្ពុជា ​​កាលពីវេលា​ម៉ោង​​៨​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​​៣ សីហា ២០១១ ​​នេះ ដើម្បី​​ទៅពិនិត្យ​​​​ព្រះរា​ជសុខភាព​របស់​ព្រះ​អង្គក្នុង​​​ទីក្រុងប៉េកាំង

និស្សិត​សាកល​វិ​ទ្យា​ល័យ​ន័រ​តុន​បើក​ម៉ូតូ​បុក​​ចិញ្ចើម​​សួន​ច្បារ​​​បាក់​ក​​ស្លាប់​ម្នាក់​និង​បាក់​ភ្លៅ​ម្នាក់

Posted: 03 Aug 2011 12:14 AM PDT

សពជនរងគ្រោះ
រាជធានី​ភ្នំពេញ ៖ និស្សិត​សា​កល​វិទ្យា​ល័យ​ន័រ​តុន​ពីរ​នាក់​​ ម្នាក់​បាក់​ក​ស្លាប់ និង​ម្នាក់​ទៀតរង​​របួស​បាក់​ភ្លៅ​ក្នុង​ហេតុ​ការណ៍​បើក​ម៉ូតូ​បុក​ចិញ្ចើម​ សួន​ច្បារ​ផ្លូវ​លេខ​៧៤​​កែង​នឹង​ផ្លូវ​លេខ​​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ កាល​ពី​វេ​លា​ម៉ោង​១២​និង​៣០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​៣ សី​ហា​ ២០១១ ។​

ពិសា​ទឹក​ត្រជាក់ (ទឹកកក) អាច​ប្រឈម​ជំងឺ​បេះ​​ដូង និង​​មហា​រីក​

Posted: 03 Aug 2011 12:14 AM PDT

ការពិសាទឹកត្រជាក់
​ពិសា​ទឹក​ត្រជាក់ (ទឹក​កក) ​ទោះ​បីជា​ផ្តល់​​នូវអារម្មណ៍​ឆ្ងាញ់​ក៏ដោយ ប៉ុន្តែ​វា​​ក៏​​ផ្តល់​ផល​​មិនល្អ​ដល់​បេះដូង​ និង​ប្រឈម​មុខ​ការ​កើត​មហា​រីក​ផង​ដែរ ​ដូច្នេះ​គួរ​សាក​ល្បង​កែ​ប្រែ​ទង្វើ​ខាងលើ​ដើម្បីការពារ​​ការ​កើត​រោគ​ ដ៏កាច​សាហាវ​នេះ ។ ​មនុស្សជាច្រើន​​​និយម​​ពិសា​ទឹក​កក​ក្រោយ​ពេល​​ទទួល​ទាន​

គ្រោះថ្នាក់យន្តហោះដ៏គួរឱ្យភ្ញាក់ផ្អើល

Posted: 03 Aug 2011 12:11 AM PDT


យន្តហោះក្រុមហ៊ុន Caribbean Airline មួយគ្រឿងធ្លាក់នៅព្រលានយន្តហោះអន្តរជាតិCheddi Jagan ជាយក្រុង Georgetown កាល ពីថ្ងៃ៣០ កក្តដា ឆ្នាំ២០១១ ។ យន្តហោះមួយគ្រឿងនោះមានអ្នកដំណើរចំនួន១៦៣នាក់ធ្លាក់បាក់ជាពីរ​កំណាត់នារា​ត្រីថ្ងៃ​សៅរ៍​ទី៣ កក្កដា បណ្តាលឱ្យស្លាប់​មនុស្ស១​នាក់ ​របួស​ជាច្រើននាក់។

វៀតណាម​​​​តែង​តាំង​​​បណ្តា​សមាជិក​​​រដ្ឋាភិបាលថ្មី​

Posted: 03 Aug 2011 12:08 AM PDT

​សភាជាតិវៀតណាម​​បានអនុម័ត​កាលពីថ្ងៃទី​​​​​៣ សីហា ​លើការ​​តែង​តាំង​​​ឧបនាយករដ្ឋមន្ត្រី​​​​៤​រូប និង​​រដ្ឋមន្ត្រី​​​២២​រូប ។​ ក្នុង​ឱកាស​​​នៃ​សម័យប្រជុំ​​​លើកទីមួយរបស់​ខ្លួន​​​ដែល​កំពុង​ប្រព្រឹត្ត​​​​ទៅ សភា​​ជាតិវៀតណាម បានអនុម័ត​​​បញ្ជីឈ្មោះ​​​​ឧបនាយករដ្ឋមន្ត្រី​​ចំនួន​​​​៤​រូប ​នៃ​រដ្ឋាភិបាល​ទី​១៣ របស់​វៀតណាម​ដែល​ដាក់​ជូន​ដោយ​​នាយករដ្ឋមន្ត្រី​​​​លោក​ង្វៀន​​ តាន់​យុង

ឧទ្ទាម​​លីប៊ី​​៨នាក់​​​ស្លាប់ក្នុង​ការ​​ប្រយុទ្ធ​គ្នា​ជា​​មួយ​កងទ័ព​​លោកកាដាហ្វី​ជិត​ក្រុង​ ​ZLITAN

Posted: 03 Aug 2011 12:07 AM PDT


ទូរទស្សន៍​​អាល់ហ្សា​​​ហ្ស៊ីរ៉ា​របស់​ប្រទេស​​កាតា រាយការណ៍​ថា ពួកឧទ្ទាម​​​ប្រមាណ​ជា​​៩​នាក់ បាន​ត្រូវ​ស្លាប់​ ហើយ​៥០​នាក់​ទៀត​​ត្រូវរបួស​​​​កាល​ពី​​ថ្ងៃទី២ ​សីហា ក្នុងការ​ប្រយុទ្ធគ្នា​​នានា​ជា​មួយ​កង​ទ័ព​​លោកកាដាហ្វី​ នៅ​​ទីក្រុង​ ZLITAN ភាគ​​ខាង​លិច​លីប៊ី ។ ​យោង​តាម​​អាល់ហ្សា​​​ហ្ស៊ីរ៉ាថា ​កង​កម្លាំង​​លោក​កាដាហ្វី​បាន​លើកមក​កាន់ជាយក្រុង​​ ZILTAN

ការ​បង្ក្រាប​​បន្ត​ទៀត​នៅ​​ស៊ីរី​ស្លាប់​​134​នាក់​ចាប់​​ពី​ថ្ងៃ​ទី31 ​កក្កដា មក

Posted: 03 Aug 2011 12:04 AM PDT


តុល្យ​ការ​នៃ​អំពើ​ហិង្សា​នៅ​ស៊ីរី​កាន់​តែ​ធ្ងន់​​ថែម​ទៀត​មក​ដល់​ថ្ងៃ​ទី​២ សីហា ដែល​ញ៉ាំង​ឱ្យ​ពួក​មហា​អំណាច​លោក​ខាង​លិច​បង្កើន​ការ​គាប​សង្កត់​ខាង​ការ​ទូត​ប្រឆាំង​នឹង​របប​លោក​ប្រធានា​ធិបតី​បាចា​ អាល់​អាសាដ​។ យោង​តាម​បណ្តា​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​ថា ការ​វាយ​ប្រហារ​ថ្មីៗ​របស់​កង​ទាហាន​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​១ សីហា

ពង្រឹង​​សន្តិសុខ​​ក្រោយ​អំពើហិង្សា​​​នៅស៊ីនយ៉ាង​​ប្រទេសចិន

Posted: 02 Aug 2011 11:54 PM PDT


​កង​កម្លាំង​​ប៉ូលិស​ចិន​​​កាលពីថ្ងៃទី​២ សីហា ​បានហ៊ុមព័ទ្ធ​​​ភាគ​កណ្តាល​​ទីក្រុង KASHGAR ខេត្ត​​ស៊ីនយ៉ាង ​(ចុង​ខាង​លិច​ប្រទេស​ចិន) ​ក្រោយ​ពី​អំពើ​ហិង្សា​​នានា​កាលពី​ចុង​សបា្តហ៍​​​កន្លង​មក​​ដែលក្រុងប៉េកាំង​អះអាង​ថា ជា​ស្នាដៃ​​​របស់ពួកភេរវករអ៊ិស្លាម ។ ​ឧប្បត្តិ​ហេតុ​ទាំងនោះ​បង្ហាញ​ជា​ថ្មី​ពីភាពតាន​តឹង​​​​ខាង​ជន​ជាតិភាគ​​​​តិច​​ដែលកើ​តមានក្នុង​

ក្រុម​MOSSAD​សង្ស័យ​​ជា​​អ្នកសម្លាប់​​​អ្នកវិទ្យា​​សាស្ត្រ​អ៊ីរ៉ង់

Posted: 02 Aug 2011 11:46 PM PDT


យោងតាម​​​កាសែត​អាល្លឺម៉ង់​​ DER SPIEGEL ​ថា​​ការ​ធ្វើ​​ឃាត​អ្នកវិទ្យា​សាស្ត្រ​​​​នុយ​ក្លេអ៊ែរ​​​​អ៊ីរ៉ង់​ម្នាក់​នៅ​ក្រុង​​តេហេរ៉ង់ដឹក​នាំ​​ធ្វើ​ដោយ​លោក TAMIR PARDO ប្រមុខ​របស់​​​​​ចលនា​មួយ​ហៅ​ក្រុម​ MOSSAD ។ ​កា​សែត​ DER SPIEGEL ​ដែល​​​ដក​ស្រង់​​​ប្រភព​ជិត​ដិត​មួយ​របស់ភ្នាក់​ងារ​​ស៊ើប​ការណ៍​អ៊ីស្រាអែល​​​និយាយថា ក្រុម MOSSAD

បេកខាំ ទទួល​តំណែង​​ជា​បុរស​សិច​សីុ​​ ខណៈ​​នារី​បាន​ទៅ​លើ​លោក​ស្រី ហេឡែន​ មៀរ៉េន​

Posted: 02 Aug 2011 11:42 PM PDT

បេកខាំ
ដេវីដ បេកខាំ ​ខ្សែ​បម្រើ​​ក្នុង​មជ្ឈ​ដ្ឋាន​បាល់​ទាត់​​អង់​គ្លេស ​​បាន​ទទួល​ការ​បោះ​ឆ្នោត​​ដណ្តើម​​តំណែង​ជាបុរស​មាន​រូប​រាង​ល្អ ឬ​សិច​ស៊ីបំផុត តាម​របាយ​ការណ៍​​រ​បស់​សារព័ត៌​មាន «ស្កាយ​ញូវ» ​ចំណែក​ខាង​បេក្ខ​នារី​កំពុង​ក្លាយ​​ជា​រឿង​នឹក​​ស្មាន​​មិន​ដល់​មួយ​ ក្នុង​ពេល​​លទ្ធ​ផល​បាន​ទៅលើ​លោក​ស្រី ហេឡែន មៀ​រ៉េន តារា​សម្តែង​វ័យ​ចំណាស់​​ជន​ជាតិ​អង់​គ្លេស​​អាយុ​៦៦​ឆ្នាំ ។

ដុត​កម្ទេច​​ចោល​ដើម​កញ្ឆា​195​គុម្ព​​មុខ​សាលា​ដំបូង​ខេត្ត​

Posted: 02 Aug 2011 11:42 PM PDT

ទិដ្ឋភាពដុតកញ្ឆា
ខេត្តកំពង់ឆ្នាំង ៖ ដើម​កញ្ឆា​​ស្រស់​​ចំនួន​១៩៥​គុម្ព ត្រូវបាន​​ដុត​កម្ទេច​ចោល​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កាល​ពី​វេលា​ម៉ោង​២​និង​ ៣០​នាទី​រសៀល​​ ថ្ងៃ​ទី​២ សីហា ​ក្រោម​អធិបតី​ភាព​លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការ​ចូលរួម​ពី​​លោក​យឹម សុភាស់ ​ស្នងការ​រង​នគរបាល​ខេត្ត

អ្នករត់ម៉ូតូឌុប2នាក់ត្រូវកងរាជអាវុធហត្ថរាជធានីឃាត់ខ្លួនពី​បទ​ពាក់​ព័ន្ធ​​គ្រឿងញៀន

Posted: 02 Aug 2011 11:35 PM PDT

អ្នករត់ម៉ូតូឌុបជាប់ចោទ
រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូឌុប២នាក់ កាល​ពីថ្ងៃទី១ សីហា កន្លង​មក សមត្ថកិច្ចការិយា​ល័យ​ស្រាវ​ជ្រាវប្រឆាំងគ្រឿង​ញៀន​នៃមន្ទីរ​ស្រាវ​​ជ្រាវ​ និង​យុត្តិធម៌​​កងរាជអាវុធហត្ថ​រាជ​ធានី​ឃាត់​ខ្លួនបញ្ជូនទៅកាន់​សាលាដំបូង ដោយ​ពួក​គេ​​ម្នាក់​ជាប់​ពាក់ព័ន្ធចែកចាយ និងម្នាក់​ទៀត​ប្រើ​ប្រាស់​គ្រឿង​ញៀន។

សិក្ខា​កាម​នាយ​ទាហាន​-ពល​ទាហាន​​ហ្វឹក​ហាត់​បាញ់​គ្រាប់​​ពិត​បង្ហាញ​​សមត្ថ​ភាព

Posted: 02 Aug 2011 11:35 PM PDT

ទិដ្ឋភាពក្នុងសមយុទ្ធ
ខេត្តស្ទឹងត្រែង ៖ តំបន់ប្រតិបត្តិការសឹក​រង​ខេត្ត​ បានពង្រឹងសមត្ថភាពនាយទាហាន និង​ពល​ទាហាន ដើម្បីត្រៀមយកប្រៀប​ឈ្នះ​លើ​សមរភូមិមុខ ដែលមាននាយទាហាន-ពល​ទាហាន​ចំនួន៦០នាក់បានបើកប្រតិបត្តិការបាញ់​ស៊ីប​ គ្រាប់ពិត​នៅភូមិសាស្រ្តភ្នំកាច់គួរ ភូមិអូរ​ព្រះ ឃុំ​អូរគ្រៀង ស្រុកសំបូរ

ក្រុម​ហ៊ុន​​ស្រា​បៀរ​ឃីរីន​របស់ជប៉ុន​ទិញ​ក្រុមហ៊ុន​ភេសជ្ជៈ​​​​ឈាន​មុខ​ក្នុង​ប្រទេស​ប្រេស៊ីល

Posted: 02 Aug 2011 11:31 PM PDT

ក្រុម​ហ៊ុន​ផលិត​ភេសជ្ជៈ​​​ដ៏ធំ​បំផុត​​របស់​ប្រទេស​ជប៉ុន ​«ឃីរីន ហូលឌីង» បាន​ប្រកាស​ទិញ​​ក្រុម​ហ៊ុន «​ឈីន​ការៀល» ជា​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​​នៅ​​ប្រទេស​ប្រេស៊ីល​ក្នុង​តម្លៃ​​១,៩​សែន​លាន​ យេន គឺប្រហែល​២,៥៦​​ពាន់លាន​​ដុល្លារ​​ក្នុងគោល​បំណង​ជំរុញ​​ការរីកចម្រើន​ទី​ ផ្សារ​​នៅ​បរ​ទេស​​ក្រោយ​ពី​​

ការត្រួតពិនិត្យ​​បែបបទ​យុវជនស្ម័គ្រចិត្ត​ចូលបម្រើ​កងទ័ព​របស់​​ខណ្ឌ​ទួល​គោក​

Posted: 02 Aug 2011 09:45 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្រោយ​​ពីទទួល​បាន​ការ​​អនុម័ត​​​ពីលោក​​កែប ជុតិមា ​​ប្រធានគណៈ​បញ្ជា​ការ​ឯកភាព​​រដ្ឋបាល​រាជធានី​ ​និងជា​ប្រធាន​​គណៈ​កម្មាធិការ​​កាតព្វកិច្ច​​​​យោធា​រាជ​ធានី​​ និង​​ផែនការ​ណែនាំ​ស្តីពីការជ្រើសរើស​​​ពលទាហាន​​បំពេញ​​ក្របខណ្ឌ​​​​​ឱ្យ​ កង​​ពល​តូច​​​អន្តរា​គមន៍​​លេខ​​៤១ និ​ង​កង​ពល​តូច​​

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​អគារ​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​​សង្គម​ថ្មី​

Posted: 02 Aug 2011 08:32 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ អគារស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​​សង្គម​ថ្មីមួយ​ខ្នង​​សង់​អំពី​ថ្ម​ ប្រក់​ក្បឿង​ ដែលទើប​​នឹង​សាង​សង់​រួច ​​ត្រូវបាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​កាល​ពី​​ព្រឹក​ថ្ងៃ ​​១ សីហា ​ក្រោម​អធិបតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា សមា​ជិ​ក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​កណ្តាលគណ

ដាណឺ​ម៉ាក​ ៖​ ធ្លាក់​ពី​កំពស់​​1.000ម៉ែត្រ ​​មក​មិន​ស្លាប់​​ជា​រឿង​អស្ចារ្យ​បំផុត

Posted: 02 Aug 2011 07:45 PM PDT


ព័ត៌​មាន​គួរ​ឱ្យ​ឆ្ងល់​មួយ​ ហើយ​ពិត​ជា​អស្ចារ្យ​ទើប​ទទួល​បាន​ពី​ប្រទេស​ដាណឺម៉ាក​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​។ ព័ត៌​មាន​ផ្សាយ​ដោយ​កាសែត​ដាណឺម៉ាក​ JYLLANDS-POSTEN ហើយ​ដក​ស្រង់​ផ្សាយ​​ដោយ​កាសែត​បារាំង LE PARISIEN រៀប​រាប់​ពី​យុវ​នារី​ម្នាក់​អាយុ​២៨​ឆ្នាំ​នៅ​រស់​រាន​មាន​ជីវិត​​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ កក្កដា កន្លង​មក​នេះ​

​ប៉ូលិស​​​ប្រយុទ្ធ​ជាមួយ​ចោរ​​​៣នាក់​ចាប់​ប្រជា​ពលរដ្ឋ​​​​ធ្វើ​​ចំណាប់ខ្មាំង​​ ចោរ​អស់​លក្ខណ៍ម្នាក់​

Posted: 02 Aug 2011 07:43 PM PDT

ប៉ូលិស​​ ប៉េអឹម និង​ប្រជាពលរដ្ឋ​នៅកន្លែង​កើត​ហេតុ
​ខេត្តកំពត​​​ ៖ ​​ក្រុម​​ចោរ​​៣នាក់​​​ប្រដាប់​​​ដោយ​​កាំភ្លើង​​អាកា​​​២​ដើម និង​​ពូថៅ​១ ​បាន​​ចេញ​ប្លន់​​​​នៅតាម​​លំនៅឋាន​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​​​បែក​ការណ៍​​ក៏​ត្រូវប៉ូលិស​​​​ហ៊ុម​ព័ទ្ធ​​​​ជាប់ ហើយ​​បាន​បាញ់​តប​តគ្នា​​ទៅវិញទៅមក បណ្តាល​ឱ្យ​​ប្រជា​ពលរដ្ឋ​​​​ស្លាប់ជា​បន្តបន្ទាប់​​​២នាក់ និង​រង​របួស​​២នាក់​ក្នុង​ចំណោម​​​​៨​នាក់ ខណៈ​

កូរ៉េ​​ខាង​ត្បូង​​​ទិញ​មាស​ធ្វើ​ជា​ទុនតម្កល់​​ ឬទុន​បំរុង​ចំនួន25តោន​ជា​លើក​ដំបូង

Posted: 02 Aug 2011 07:43 PM PDT

មាសសុទ្ធ
តាមទីភ្នាក់​ងារ​ព័ត៌​មាន​​ AFP ​ផ្សាយ​ថា ​ធនាគារ​​កណ្តាល​​​របស់​កូរ៉េ​​​ខាង​ត្បូងបាន​ទិញ​​​មាស​​ជា​​លើកដំបូង​​ ក្នុងអំឡុង​ពេល​១៣​ឆ្នាំកន្លង​មក ដើម្បី​បង្កើត​​ឱ្យ​មានប្រាក់​​​ទុនតម្កល់​​បរ​ទេស​​​ជា​ច្រើន​ផ្នែក​ដោយ​ មុននេះ​មាន​តែ​ប្រាក់​ដុល្លារ​អាមេរិក ។ ការទិញ​មាស​​ជា​លើក​ដំបូង​​នេះ​មាន​ចំនួន២៥​​តោន ពីទីផ្សារ​​​

គម្រោង​កសាង​​អគារ​ខ្ពស់​​ជាង​គេ​បំផុត​​លើ​​ពិភព​​លោក​​នៅក្រុង​ DJEDDAH ​របស់​​អារ៉ាប៊ី ​សាអូឌីត​

Posted: 02 Aug 2011 07:38 PM PDT


​មហាសេដ្ឋី​​អារ៉ាប៊ី សាអូឌីត មួយ​រូប​ព្រះ​អង្គ​ម្ចាស់​អាលូ​ អាលីដ អ៊ីបន៍​តា​ឡាល់ បាន​លាត​ត្រដាង​​​កាលពីថ្ងៃទី​​​២ សីហា ពីគម្រោង​​​សាង​សង់​​អគារ​​ដែលខ្ពស់​ជាង​គេបំផុត​លើ​​​ពិភព​លោក​​នៅទីក្រុង DJEDDAH ជាប់​មាត់​សមុទ្រ​ក្រហម ដែល​អគារ​នេះ​​នឹង​មាន​កម្ពស់​​ដល់ទៅ​ប្រមាណ​ជា​​១.០០​០ម៉ែត្រ ។​ ព្រះអង្គម្ចាស់​​​អង្គ​នេះ​បាន​ចុះហត្ថលេខា​​​លើ​កុងត្រា​​ដំបូង​មួយ​​​ពីការ​​សាង​សង់​​​នេះ មាន​ទឹក​ប្រាក់​​​៤,៦​លានរីយ៉ាល់ ​(ប្រមាណ​ជា​​៧៥០.០០០​​អឺរ៉ូ)

កីឡា​ករ​ល្បីៗ​​រង​របួស​ត្រូវ​​សម្រាក​​ព្យា​បាល​នៅ​​មុន​ពេល​​បើក​រដូវ​​កាល​ថ្មី

Posted: 02 Aug 2011 07:25 PM PDT


កីឡាករ​លី ស៊ុងយុង​ ខ្សែ​បម្រើ​ឆ្នើម​ក្លឹប Bolton របួស​បាក់ជើង​ត្រូវ​សម្រាក​ព្យា​បាល​រយៈ​ពេល​៩​ខែ ។ កី​ឡា​ករ​រី​បេ​រី ខ្សែ​ប្រ​យុទ្ធ​ក្លឹប Bayern Munich រង​របួស​នៅ​មុន​ពេល​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ ។ ក្លឹប At-Madrid ​ក្រៀម​ក្រំ​ដែល​កី​ឡា​ករ​ឌី​យេ​ហ្គោល កូ​ស្តា​ របួស​ត្រូវ​សម្រាក​​រយៈ​ពេល​ពី​៦-៧​ខែ ។ ស្ទីវេន ជឺរ៉ាដ ខ្សែ​បម្រើ Liverpool ​ព្យា​បាល​របួស​ត្រូវ​សម្រាក​រហូត​ដល់​ខែ​កញ្ញា​ ។ កីឡា​ករ​ហ្សា​វៀ ហ៊ឺ​ណាន​ដេស ខ្សែ​ប្រ​យុទ្ធ​ម៉ិក​ស៊ិក​របស់​ក្លឹប Man Utd របួស​ត្រូវ​សម្រាក​២-៣​សប្តាហ៍

ក្រុម​ចោរ​៣​នាក់​ចាប់​ប្រ​ជា​ពល​រដ្ឋ​ច្រើន​នាក់​ធ្វើ​ជា​ចំ​ណាប់​ខ្មាំង​បាញ់​ស្លាប់​ជា​បន្ត​បន្ទាប់​

Posted: 02 Aug 2011 07:21 PM PDT

សពអ្នករងគ្រោះ
ខេត្ត​កំព​តៈ​ ក្រុម​ចោរ​៣​នាក់​បាន​ចេញ​ប្លន់​ ​ប៉ុន្តែ​បែកការណ៍ក៏បានបាញ់ប្រ​ជា​ពល​រដ្ឋ​ស្លាប់​ជា​បន្ត​បន្ទាប់​២​នាក់​និងរងរបួសម្នាក់ក្នុង​ចំណោម​ប្រហែល​១០​នាក់​ខណៈ​ចាប់ធ្វើ​ចំណាប់​ខ្មាំង​បន្ទាប់​​​​ពី​ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​បាន​រាយ​ការណ៍​​ជូន​សមត្ថកិច្ច​ប៉ូលីស​​ឱ្យ​មក​ហ៊ុម​ព័ទ្ធ​ដែល​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​១៦និង​​​៣០​​​នាទី​​ថ្ងៃ​ទី​២​សីហា

បាល់ទាត់ដណ្តើម​ពានរង្វាន់​ពិភពលោក​យុវជនអាយុ​ក្រោម20ឆ្នាំ​ជម្រុះជុំទី2ក្នុងពូល​C និងD​ ក្រុម​Spain​(ពូលA) ​Nigeria,​Saudi Arabia​(ពូលB)​​ នឹងបន្ត​ឈ្នះគូប្រកួត​របស់ខ្លួនទៀត

Posted: 02 Aug 2011 07:19 PM PDT

កីឡាករក្រុមអេស្ប៉ាញ
ការ​ប្រកួត​បាល់​ទាត់​ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​យុវជន​អាយុ​ក្រោម​20ឆ្នាំ​ជម្រុះ​ក្នុង​ពូលC និង​Dជុំ​ទី​2 សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះមាន​​4ប្រកួត​។ ក្រុម​ Spain U20 (ពូលC) Nigeria U20 និង​ Saudi Arabia U20 ពូល​D សង្ឃឹមថា បន្ត​ឈ្នះ​នៅ​ថ្ងៃ​នេះ។ Ecuador មិនធ្លាប់​ជាប់​ជើង​ឯក​​នោះ​ទេ។ បើក​ឆាក​1ប្រកួតគឺ​ 0-1-0 ទាត់​បាល់​បាន1គ្រាប់ និង​របូត​វិញ​1គ្រាប់ដែរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!