Koh Santipheap Daily

Koh Santipheap Daily


ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​31 ​ខែ​ធ្នូ​

Posted: 30 Dec 2011 04:00 PM PST

ស្ពា​យោលManhattan Bridgeដែល​ភ្ជាប់​តំបន់  ​Lower Manhattan​ទៅ​កាន់​តំបន់​Brooklynសហ​រដ្ឋ​អាមេរិកកំពុង​ដំ​ណើរ​ការ​សាង​សង់​​​​នា​ឆ្នាំ​​​១៩០៩
*ឆ្នាំ​១២២៥ -ខ្សែ​រាជវង្ស​វៀត​ណាម ​nhà Lýត្រូវ​បាន​រលាយ​ផុត​ពូជ​បន្ទាប់​ពី​បាន​គ្រប​់​គ្រង​ប្រទេស​អស់​២១៦​ឆ្នាំ​។ ខ្សែ​រាជ​វង្ស​នេះ​បាន​ចាប់​ផ្តើម​គ្រប់​គ្រង​ប្រទេស​នៅ​ឆ្នាំ​១០០៩​គឺ​នៅ​​ពេល​ដែល​ស្តេច​ Lý Thái Tổផ្តួល​រំ​លំ​ខ្សែ​រាជវង្ស​ Lê Ngọa Triều។​ អំ​ឡុង​ពេល​នោះ​ប្រទេស​វៀត​ណាម​​មាន​ឈ្មោះ​ថា ដាយ​វៀត​(Đại Việt)។ *ឆ្នាំ​១៦៨៧ -សមា​ជិក​វិហារ​កា​តូ​លិក​និ​កាយ​ប្រូ​តេស្តង់​​របស់​​បា​រាំង​​ Huguenotsលើក​ដំបូង​គេ​បាន​ជិះ​ទូក​ក្តោង​ពី​បា​រាំង​ទៅ​កាន់​កោះ​ Cape of Good Hopeប្រទេស​អា​ហ្វ្រិក​ខាង​ត្បូង​។​ *ឆ្នាំ​១៦៩៥​ -ច្បាប់​យក​ពន្ធ​លើ​បង្អួច​ផ្ទះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ប្រទេស​អង់​គ្លេស​ ​ធ្វើ​ឱ្យ​ម្ចាស់​ផ្ទះ​ជា​ច្រើន​ត្រូវ​រៀប​ឥដ្ឋ​ និង​បង្អួច​ផ្ទះ​ចោល​ដើម្បី​គេច​វេះ​​ពី​ការ​បង់​ពន្ធ​ ។​

សមត្ថ​កិច្ចតាម​ប្រមាញ់​បក្ស​ពួក​ចោរ​ប្លន់​អ្នក​លក់​មាស​ដល់​ក្រុង​ប៉ោយ​ប៉ែត

Posted: 30 Dec 2011 03:38 AM PST

នៅកន្លែងកើតហេតុ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ​ជន​សង្ស័យ​​ម្នាក់​ត្រូវ​​​កម្លាំង​ប៉ូលិស​ចម្រុះ​មក​ពី​៣​ខេត្ត​បាន​ព័ទ្ធ ​ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៤រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ក្នុង​ភូមិ​ផ្សារកណ្តាល​សង្កាត់​ប៉ោយប៉ែត​។ ​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​​ ប៉ូលិស​មិន​ផ្តល់​ព័​ត៌​មាន​ឱ្យ​អ្នក​កាសែត​​​ទេ ប៉ុន្តែ​តាម​ប្រេភព​ដែល​ជឿជាក់​គឺ​ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ គឺ​ជា​ក្រុម​ចោរ​ប្លន់​

ពេជ្រឡើងថ្លៃ៤ឆ្នាំជាប់គ្នា

Posted: 30 Dec 2011 03:31 AM PST

ត្បូង​ពេជ្រ​
តម្លៃពេជ្រ​កើនឡើងបន្ត​រយៈពេល​៤ឆ្នាំទៀត ស្របពេល​ការចំណាយ​សម្រាប់រតន​វត្ថុកើន​ឡើ​ង​ក្នុង​ប្រទេស​ចិន ឥណ្ឌានិង​តំបន់មជ្ឈឹម​​បូព៌ា​។ ចំពោះតម្លៃ​គ្រាប់ពេជ្រ​មិនទាន់​កែច្នៃ​នឹងកើន​ឡើង៩ភាគ​រយគឺ១៤៥ដុល្លារ​ក្នុងមួយការ៉ាត​​នៅ​ឆ្នាំក្រោយ និង​បន្តកើន​ឡើង១,៤ភាគ​រយ​​​នៅ​ឆ្នាំ​២០១៣ និង៤,៨ភាគ​​រយ​នៅឆ្នាំ​២០១៤។ នេះបើតាម​សម្តីរបស់​លោក​​Edward Sterck អ្នកវិភាគ​មូលធន​BMO។ តម្លៃត្បូង​បន្ត​ឡើងដល់២,៦​ភាគ​រយ​ក្នុង​​ឆ្នាំ​២០១៥ និងឡើង​ដល់​​៣,២ភាគ​រយ​​ក្នុងឆ្នាំ​២០១៦ ។ តម្លៃមាស់​ត្រូវបាន​គេ​ព្យា​ករ​ធ្លាក់​ចុះ​ក្នុង​​រយៈពេល៣ឆ្នាំ​គិត​ចាប់ពីឆ្នាំ​២០១៣ ​បន្ទាប់​ពី​កើន​ឡើងដល់​១៩​ភាគរយក្នុង​ឆ្នាំ២០១០។

កំពូល​តារាចម្រៀង​​ស្ត្រី​​10នាក់​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់ប្រចាំ​ឆ្នាំ2011

Posted: 30 Dec 2011 03:22 AM PST

នាង​ឡេឌីហ្គាហ្គា
យោង​ទៅ​តាម​​ប្រភពព័ត៌មាន​​ពី​​ទស្សនាវដ្តី​​ Forbes ចេញ​ផ្សាយ​​​​កាលពី​ថ្ងៃទី១៩ ធ្នូ ​​ឆ្នាំ ២០១១ បានឱ្យ​ដឹង​ថា ​​​តារាចម្រៀង​​​​អាមេ​រិក​ឡេឌី ​ហ្គាហ្គា ជាប់ជា​​​​​​​​តារាចម្រៀង​​​​ដែលរក​បាន​​ប្រាក់​​ចំណូល​ខ្ពស់ជាង​គេបំផុត​​​​ប្រចាំឆ្នាំ២០១១ ​​​ជាមួយ​នឹង​ទឹកប្រាក់​ចំនួន៩០​លាន​ដុល្លារ ខណៈ​ពេលដែល​ថៃល័រ ស្វ៊ីស រក​ប្រាក់​ចំណូល​បាន​៤៥​លានដុល្លារ ​​ឈរ​លំដាប់ទី២ នាំមុខ​ខេត​ធី ភើរី ​​ដែលរកប្រាក់​ចំណូលបាន​៤៤​លាន​ដុល្លារ ឈរ​​លំដាប់​​លេខ៣ ។ ខាង​ក្រោម​​នេះគឺជា​​​​តារា​ង​របស់​តារា​ចម្រៀង​ស្ត្រី​​១០រូប​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់ប្រចាំ​​ឆ្នាំ២០១១ ៖

មេ​ធាវី ជួង ជូងី ចេញ​មុខ​បំភ្លឺ​ព័ត៌​មាន​បំប៉ោង​ពីការ​ចាប់​ខ្លួន

Posted: 30 Dec 2011 03:21 AM PST

មេធាវី ជួង ជូងី ចេញមុខបំភ្លឺព័ត៌មានបំប៉ោងពីការចាប់ខ្លួន
រាជធានីភ្នំពេញ ៖ មេធាវី​​​​គណបក្ស​​​សម រង្ស៊ី​ ​លោក​​​ជួង​ ជូងី ​បាន​​​ចេញ​មុខ​​បំភ្លឺ​​ជុំ​វិញ​​ការ​បំប៉ោង​​​ព័ត៌​មាន​​​​អកុសល​​ដែលថា​​ រូប​​លោក​ត្រូវ​​បាន​​ចាប់​ខ្លួន​​នោះ​​តាម​​ពិត​​​គ្មាន​​​ការ​​ចាប់​ខ្លួន ​ទេ ។ លោក​ជួង ជូងី បាន​ថ្លែង​​បែប​នេះ​​នៅ​ក្នុង​​​​​សន្និ​សីទ​​សារ​ព័ត៌​មាន​​​មួយ ​​នៅ​ទី​​ស្នាក់​​ការ​​​​​​គណបក្ស​​សម​ រង្ស៊ី កាលពី​វេលា​​​ម៉ោង​១០​និង​​១៥​នាទី​​​​ព្រឹក​​​ថ្ងៃទី​​​

ក្រោយ​ភ្លៀង​មេឃ​ស្រឡះ កម្ពុជា-ថៃ​ប្រៀប​ដូច​អណ្តាត​និង​ធ្មេញ ទោះ​បី​ធ្មេញ​ខាំ​ប៉ះ​អណ្តាត​ម្តង​ម្កាល​ក៏ដោយ

Posted: 30 Dec 2011 02:49 AM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ លោក​​ស្រ៊ី ​ថា​ម​រុង្គ រដ្ឋ​មន្ត្រី​​ប្រ​តិ​ភូ​​អម​នា​យក​រដ្ឋ​មន្ត្រី​​​បាន​ប្រាប់ឱ្យដឹង​​ក្រោយ ​ពី​​ជំនួប​សម្តែង​ការ​គួរ​សម​ជាមួយ​សម្តេច​​អគ្គ​ម​ហា​សេនា​បតី​តេជោ​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នា​រសៀល​ថ្ងៃ​២៩ ធ្នូ​ ឆ្នាំ​២០១១ នៅ​វិ​មានសន្តិ​ភាព​ថា លោក​សុរ​ពង្ស តូ​វិច័ក្ស​ឆ័យ​គូល រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​បរ​ទេស​ថៃ

បុរស​២​នាក់​បង​ប្អូន​ជីដូន​មួយ​នឹង​​គ្នា​​ស្រវឹង​និយាយ​​ស្តាប់​​គ្នា​មិន​បាន​កាប់​គ្នា​​បង្ហូរ​ឈាម​

Posted: 30 Dec 2011 02:47 AM PST

ខេត្តកំពង់ស្ពឺ ៖ ​បុរស​២​នាក់​ជា​បង​ប្អូន​​ជីដូន​មួយ​នឹង​គ្នា​​​បាន​កាប់​បង្ហូរ​ឈាម​គ្នា បណ្តាល​ឱ្យ​​បុរស​ម្នាក់​ស្លាប់​​គួរ​ឱ្យ​ព្រឺ​នៅ​​តាម​ផ្លូវ​លំ​​​ក្រួស​ ក្រហម ក្រោយ​ពីពួក​គេ​​ផឹក​ស៊ី​ជុំគ្នា​ ហើយ​​វិល​​ត្រឡប់​​ទៅ​កាន់​លំនៅឋាន​វិញ ប៉ុន្តែ​ឈ្លោះ​​ប្រកែក​គ្នា​តាម​ផ្លូវ​​ ប្រកាន់​យក​ត្រូវរៀង​​ៗ​ខ្លួន​​មិន​អាច​​អ្នក​ណា​​អត់​អោន​ឱ្យ​គ្នា​​បាន​ក៏ ​ទាញ​​កាំបិត​​កាប់​ប្រហារ​​គ្នា​

បាញ់2គ្រាប់ប្លន់ខ្សែកមាសទម្ងន់1,2តម្លឹងយកទៅបាត់មានការភ្ញាក់ផ្អើលទាំងព្រឹក

Posted: 30 Dec 2011 02:41 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ស្រ្តី​ម្នាក់​ត្រូវក្រុម​ចោរ​២​នាក់​ជិះ​ម៉ូតូ​ម៉ាកហុង​ដាឌ្រីម ធុន​ C125 មួយ​គ្រឿង​ បាន​ស្ទាក់​ផ្លូវ​ភ្ជង់​ និង​បាញ់​សំឡុត​២​គ្រាប់​ប្លន់​យក​​ខ្សែ.ក​មាន​ទម្ងន់​ ១តម្លឹង២ជី​ទៅបាត់​ដោយ​សុវត្ថិភាព​​ ខណៈ​ពេល​ដែល​ស្ត្រី​រូប​នេះ​ជិះ​ម៉ូ​តូ​មក​ពី​ផ្សារ​គី​ឡូ​ម៉ែត្រ​លេខ​៦​ (ផ្សារ​ឆេ​កូ​) ក្នុង​គោល​បំណង​​ទៅផ្ទះ​ ។ ទោះបី​ជា​យ៉ាង​ណា​​កា​រ​ផ្ទុះ​

ដី​តំបន់​អូរថ្ម​ដាប់​នៅ​បឹង​មាលា​ក្រោយ​ពេល​តុលា​ការ​ដក​ហូត​បាន​ប្រែ​ក្លាយ​ទៅ​ជា​ចម្ការ​ចេក

Posted: 30 Dec 2011 02:38 AM PST

ដីដែលក្លាយជាចំការចេក
​ខេត្ត​សៀម​រាប ៖​ ​សំណុំរឿង​ព្រហ្មទណ្ឌ​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​​​សម្បត្ដិ​រដ្ឋ​ ទំហំ ១៥ហិ​កតា​ នៅ​តំបន់អូរ​ថ្ម​ដាប់ ដែល​ជា​កន្លែង សម្រាប់​យក​ថ្ម​មក​ជួសជុល​ប្រាសាទបុរាណ​នានា ស្ថិត​នៅ​ជាប់​តំបន់​អភិរក្ស​ប្រាសាទបឹងមាលា ក្នុងភូមិ​បឹង​មាលា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ហាក់​ដូចជា​ បាន​រំកិល​ទៅរក​សភាព​ដើម​វិញ​

អង់គ្លេស​លីកវ័ន​ជុំ​ទី23 Colchester, Walsall, Sheff Utd ជាជម្រើស​ល្អ

Posted: 30 Dec 2011 02:38 AM PST

ការ​ប្រកួត​រវាង​ក្រុម Walsall និង​ក្រុម Southampton
ការប្រកួត​បាល់ទាត់​អង់គ្លេស​​​​លីកវ័នជុំទី 23 ​សម្រាប់​​រាត្រីថ្ងៃ​សៅរ៍នេះ​មាន 10 ប្រកួត ។ ក្រុម Colchester, Sheff Utd និង Walsall ជម្រើស​​ល្អក្នុងទឹកដី ។ Walsall (18) V Rochdale (23) Walsall 12 ប្រកួត​ក្នុងផ្ទះ គឺ 3-4-5 ស៊ុត​បាល់បាន ​12 គ្រាប់ និងរបូតវិញ 16 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​ស្មើ Dagenham 0-0 ក្នុងផ្ទះ , ស្មើ Chesterfield 1-1 ក្រៅផ្ទះ​ បន្ទាប់​មក​​ឈ្នះ​ Sheff Wed 2-1 ក្នុងផ្ទះ ។ Rochdale 10 ប្រកួត ក្រៅផ្ទះ​​គឺ 2-1-7 ស៊ុត​បាល់បាន 10 គ្រាប់ និងរបូតវិញ 22 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយគឺ​លេង​​​ចាញ់ Brentford 2-1ក្នុងផ្ទះ​​ចាញ់ Sheff Utd 3-0 ក្រៅផ្ទះ​បន្ទាប់មកលេងស្មើ Yeovil 0-0 ក្នុងផ្ទះ​។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​សុខ អាន​ ជួប​​រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពលថៃ

Posted: 30 Dec 2011 02:35 AM PST

ទិដ្ឋភាពក្នុងជំនួប
រាជ​ធានី​ភ្នំពេញ​ ៖ ​នៅក្នុង​ជំ​នួប​សម្តែង​ការ​គួរស​ម​​ពិភាក្សា​ការ​ងារ​​ជាមួយលោកបណ្ឌិត​ សភាចារ្យ​សុខ អាន ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​​ នាថ្ងៃ ទី​២៩​ ធ្នូ​ ឆ្នាំ​២០១១ ​នៅ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​ពិឆៃ​ ណា​រីប​ថាផាន់​ រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​​ថៃ ភាគី​ទាំង​ពី​របាន​ឯក​ភាព​ និង​បង្ហាញ​អំពី​វិជ្ជ​​មាន​

អង់គ្លេស​លីក​ធូជុំ​ទី23 ក្រុម​ភ្ញៀវ​បី Southend, Shrewsbury, Burton ត្រូវការ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ

Posted: 30 Dec 2011 02:32 AM PST

ការប្រកួត​បាល់ទាត់​អង់​គ្លេស​​​​​លីកធូ​ជុំ​ទី 23 ​​សម្រាប់​រាត្រី​​​​ថ្ងៃសៅរ៍ នេះ​មាន 8 ប្រកួត ។ ​ក្រុម ​ភ្ញៀវ​បី គឺSouthend, Shrewsbury និង​ Burton ត្រូវ​ការ​​ឈ្នះម្ចាស់ផ្ទះ​ ។ Torquay (10) V Oxford (8) Torquay 12 ប្រកួត​ក្នុង​ផ្ទះ​ គឺ 6-4-2 ​ស៊ុត​​បាល់​បាន 25 គ្រាប់ និង​របូតវិញ​ 17 គ្រាប់។ 3 ប្រកួត​​​ចុង​ក្រោយគឺ​លេង​​ឈ្នះ Barnet 1-0 ក្នុងផ្ទះ​​, ចាញ់ Accrington 3-1 ក្រៅផ្ទះ​​តែ​ឈ្នះ Swindon 1-0 ក្នុងផ្ទះ ។ Oxford 12 ប្រកួតក្រៅផ្ទះ គឺ 5-2-5 ​​ស៊ុត​បាល់​បាន 12 គ្រាប់ ​និងរបូតវិញ​13 គ្រាប់ ។

ដេក​សន្លប់​បែក​ពពុះ​មាត់​សង្ស័យ​លេប​ថ្នាំ​ធ្វើ​អត្តឃាត​ក្រោម​ដើម​ពោធិ​អ្នក​តា​ចិន

Posted: 30 Dec 2011 02:30 AM PST

ជនរងគ្រោះ
ខេត្តកណ្តាល ៖ ​បុរសម្នាក់​អាយុ​ប្រហែល​​​៣០ឆ្នាំ ត្រូវបាន​គេប្រទះឃើញ​​​ដេកសន្លប់​បែក​ពពុះមាត់​​​សង្ស័យ​លេបថ្នាំ​ សម្លាប់ខ្លួន នៅ​ក្រោម​​ដើមពោធិ៍​​​​ក្បែរ​​អ្នកតា​ចិន ​​ក្រុង​​តាខ្មៅ​ កាលពី​ម៉ោង២​ និង​១៥នាទីរសៀល ​ថ្ងៃទី៣០ ធ្នូ ។

លួចម៉ូតូ​​បាន ​ហើយគេច​មិន​រួច​ត្រូវ​ប៉េអឹម​​ក្របួច​ជាប់

Posted: 30 Dec 2011 02:28 AM PST

ជនជាប់ចោទ
ក្រុង​ប៉ោយ​ប៉ែត ៖ ​យុវជន​ម្នាក់​​​ត្រូវ​កម្លាំង​​កងរាជអាវុធហត្ថ​​ក្រុងធ្វើការ​ឃាត់​ខ្លួន​​ ជា​មួយ​​នឹង​ម៉ូតូ​​មួយ​​គ្រឿង​ដែល​ម្ចាស់​កំពុង​​តាម​រក​កាល​ពីវេលា​ម៉ោង​​ ២​និង​៣០​នាទី​​រសៀល​ថ្ងៃទី​​២៩ ធ្នូ ២០១១ នៅ​ចំណុច​​រង្វង់​មូល​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​ប៉ោយប៉ែត ​ស្ថិតក្នុង​​ភូមិ​​ក្បាល​ស្ពាន​១ ​ពី​បទ​លួច​ម៉ូតូ ។

Man Utd នឹង​បំបាក់ Blackburn​ យក​តំណែង​កំពូល​តារាង ឯ ​Arsenal,Chelsea នឹង​ឈ្នះ

Posted: 30 Dec 2011 02:28 AM PST

កីឡាករ​ក្រុម Chelsea​សប្បាយ​រីករាយ​ពេល​ប្រកួត​ឈ្នះ​កន្លង​មក
ការប្រកួត​​បាល់​ទាត់​អង់គ្លេសប្រឺមីញេលីក​​សម្រាប់​​ចុង​ស​បា្តហ៍​នេះ​មាន 9 ប្រកួត​ ។ ក្រុម ​​បិសា​ច​ក្រហម​ Man Utd នឹង​បំបាក់ Blackburn ឡើង​មក​លេខ 1 ក្នុង​តារាង​​ ដើម្បី​​អបអរ​ចូលឆ្នាំថ្មី ខណៈ​ Chelsea និង​ Arsenal នឹង​ឈ្នះគូ​ប្រកួត​ដោយស្រួល​ក្នុងទឹកដី ។ ថ្ងៃ​សៅរ៍Man Utd (2) V Blackburn (20) Man Utd ត្រូវ​ការ​​ឈ្នះ Blackburn ថ្ងៃ នេះ ដើម្បី​ទម្លាក់ Man City ពីកំពូលតារាង ។ 9 ​ប្រកួត​ក្នុងផ្ទះ​គឺ 7-1-1 ស៊ុត​​បាល់បាន 28 គ្រាប់ និងរបូត​វិញ 11 គ្រាប់ ។ 3 ប្រកួត​​​ចុង​ក្រោយគឺ​លេង​ឈ្នះQPR 2-0 ឈ្នះ Fulham 5-0 ក្រៅផ្ទះ និងឈ្នះ Wigan 5-0 ក្នុង​ផ្ទះ ។ Blackburn 9 ប្រកួ​តក្រៅផ្ទះ គឺ 0-5-4 ស៊ុត​បាល់បាន 13 គ្រាប់​​ និង​របូតវិញ​ 20 គ្រាប់​។

West Ham និង Middlesbrough ប្រជែ​ងគ្នា​យក​លេខ​​2​ក្នុង​តារាង ឯ​ Reading សង្ឃឹម​ឈ្នះ Ipswich

Posted: 30 Dec 2011 02:22 AM PST

ការប្រកួត​បាល់​ទាត់​អង់គ្លេស​​​​ឆេមពានស៊ីប ​ជុំ​ទី 24 ​សម្រាប់រាត្រី​ថ្ងៃ​សៅរ៍នេះ​មាន​ 10 ប្រកួត។ ក្រុម West Ham​និង Middlesbrough ត្រូវ​ការ​​ជ័យជម្នះ​ ដើម្បី​​ប្រជែងគ្នា​​យក​តំណែង​​លេខ 2 ក្នុង​​តារាង​​ ចំណែក​ឯ​ Reading សង្ឃឹម​​ឈ្នះ Ipswich ។ Leicester (12)V Portsmouth (17) Leicester 12 ប្រកួត​​​ក្នុងផ្ទះ គឺ 6-2-4 ​ស៊ុត​​បាល់បាន 18 គ្រាប់​ និងរបូតវិញ​12 គ្រាប់។ 3 ​ប្រកួតចុង​ក្រោយ​គឺ​​​លេង​​ស្មើ Peterborough ​1-1 ក្នុងផ្ទះ ,​​ចាញ់ Doncaster 2-1 ក្រៅផ្ទះ​បន្ទាប់​មក​លេង​ស្មើ Ipswich 1-1 ក្នុងផ្ទះ ។ Portsmouth 11 ប្រកួត​​ក្រៅផ្ទះ គឺ 1-3-7 ស៊ុត​​បាល់បាន 7 គ្រាប់ ​និង​​របូត​វិញ 15 គ្រាប់។

ប្រដាល់​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ប៉ុស្តិ៍​​លេខ​​5​​ទម្ងន់​​57​​គីឡូ​​ក្រាម​វគ្គ​​ជម្រុះ​​​វិល​ជុំ​​ សួង​ សុវណ្ណ​ថា ជួប​ជា​មួយ​ ធា រិទ្ធី​ ខណៈ ចន្ថា សារឹម ជួប​ ខុន ស៊ីចាន់

Posted: 30 Dec 2011 02:19 AM PST

កីឡា​ករ​ប្រដាល់ ធា រិទ្ធី (រូប​ឆ្វេង)  និង​កីឡា​ករ​ប្រដាល់ សួង សុវណ្ណ​ថា (រូបស្តាំ​)
រាជ​ធានី​ភ្នំពេញ​ ៖ ​សួង សុវណ្ណ​ថា មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ ជួប​ជា​មួយ​ ធា រិទ្ធី​ មកពី​ក្លឹប​អេភូ​ថង​កីឡា​​ នៅ​លើ​សង្វៀន​សា្ថនី​យទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៥​ នាថ្ងៃ​អា​ទិ​ត្យ​ទី​១ មក​រា​ខាង​មុខ ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ក្នុង​ពូល​A ដើម្បី​ឈាន​ទៅ​រក​តំណែង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​​​ ។ ចំណែក​នៅ​ពូល​​B​​ចន្ថា​ សារឹម មកពី​ក្លឹប​យុវកីឡា​ខេត្ត​កណ្តាល ​ជួប​ជា​មួយ​ ខុន ស៊ី​ចាន់ មកពី​ក្លឹប​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​៣​ព្រះ​វិហារ ។ រវាង​គូនេះ​ ទើបឆ្លង​កាត់​ការ​ប្រកួត​បាន​១​លើក​​ម្នាក់​ប៉ុណ្ណោះ​

វ៉ាន់​ ចាន់​វៃ ណាត់​​ជួប​​ជើង​​ខ្លាំង​​ ពុទ្ធ​ ឆាយ​រិទ្ធី​ ថ្ងៃ​​បុណ្យ​ឆ្លង​ឆ្នាំ​សាកល

Posted: 30 Dec 2011 02:16 AM PST

កីឡាករ​ប្រដាល់ វ៉ាន់ ចាន់វៃ (រូបឆ្វេង) និង​​​កីឡា​ករ​ប្រដាល់ ពុទ្ធ ឆាយរិទ្ធី (រូបស្តាំ​)
រាជធានីភ្នំពេញ ៖ ​វ៉ាន់​ ចាន់​វៃ​ មក​ពី​ក្លឹប​សិង្ហ​កីឡា​​ ណាត់​ជួប​ជើង​ខ្លាំង​ ពុទ្ធ ឆាយ​រិទ្ធី​ មក​ពី​ក្លឹប​ពុទ្ធ​សេរី​វង្ស​​ព្រែក​តា​ទែន​ ប្រកួត​សាក​កម្លាំង​​​គ្នា​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្ស​ប៉ុស្តិ៍​លេខ​៣​ នៅ​ថ្ងៃ​សៅរ៍​ ទី​៣១​ ធ្នូ​ ដែលជា​​ថ្ងៃ​បុណ្យ​​​ឆ្លង​ឆ្នាំសាកល ។​ រវាង​គូនេះ​​មា្នក់​ជា​ជើង​​ចាស់​ និង​ម្នាក់​ទៀត​ជា​ជើង​ថ្មី​​តែ​ពុំ​ធ្លាប់បាន​ប៉ះ​គ្នា​ពីមុន​មកឡើយ ។ ចាន់​វៃ​ អ្នក​ណា​មិន​ល្បី​ថា មាន​ស្នៀត​ជើង​ល្អ​នោះ​ ម្យ៉ាង​ប្រវត្តិ​នៃ​ការ​ឡើង​សង្វៀន​ប្រកួត​​របស់​គេ​ក៏​មាន​​ច្រើន​រាប់​មិនអស់​​ មិនដូច​​ពុទ្ធ​ ឆាយ​រិទ្ធី​ឡើយ​ ដែល​ទើប​តែ​ស្គាល់​សង្វៀន​ប្រកួត​ក្នុង​រយៈ​ពេល​​​ប៉ុណ្ណោះ​ ។

វិទ្យាស្ថាន​​និង​សា​លារៀន​​អន្តរទ្វីប​​អាមេ​រិកាំង​​បាន​រៀបចំ​បិទកម្ម​វិធីប្រកួត​កីឡា ក្រប​ខណ្ឌ​​បុគ្គលិក​​ជ្រើសរើស​ជើងឯក​​ពានរង្វាន់​​ម៉េង លី ជេ. គួច ជំនាន់​ទី4ប្រចាំ​ឆ្នាំ2011

Posted: 30 Dec 2011 02:12 AM PST

លោកឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី ប្រគល់​ពាន​រង្វាន់​ជូន​កីឡាករ​
រាជធានីភ្នំពេញ ៖ ​កាលពីចុងសប្តាហ៍កន្លងទៅនេះ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីបអាមេរិកាំងបាន ប្រារព្ធ​ពិធី​បិទការប្រកួត​ជ្រើស​រើសជើងឯកពានរង្វាន់ម៉េងលី ជេ. គួច ប្រចាំឆ្នាំ២០១១ ក្រោមអធិបតីរបស់លោក ឧកញ៉ាវេជ្ជ​បណ្ឌិត​គួច​ ម៉េងលី ប្រធាន និងចាង​ហ្វាងនៃវិទ្យាស្ថាន និង​សាលារៀនអន្តរទ្វីបអាមេ​រិកាំង ក្នុងនោះក៏មានការអញ្ជើញ​ចូលរួម​យ៉ាងច្រើនកុះករពីលោកគ្រូ អ្នកគ្រូ បុគ្គ​លិក សិស្សា​នុសិស្ស មាតាបិតាសិស្ស និងក្រុម​កីឡា​ករ កីឡាការិនី សរុប​ជាង៥០០នាក់។

លោកតា​វ័យ99ឆ្នាំ​ចង់​លែងលះ​ក្រោយពី​​ប្រទះឃើញ​​សំបុត្រ​ស្នេហា​របស់​​យាយកាលពី60ឆ្នាំមុន

Posted: 30 Dec 2011 01:53 AM PST

យោង​ទៅ​​តាមប្រភពព័ត៌មាន​ពីគេហទំព័រ​​​​ដេលី​​​​​ ឆីលី ​​ចេញ​ផ្សាយ​​​កាលពីថ្ងៃសុក្រ ​ទី៣០ ​​ធ្នូ ឆ្នាំ២០១១ ​បានឱ្យ​ដឹង​ថា ​​​បុរសជន​ជាតិ​​​អ៊ី​តាលី​​​វ័យ​៩៩​ឆ្នាំ​ចង់​លែងលះ​​​ប្រពន្ធ​ បន្ទាប់ពីរកឃើញ​​​ថា ប្រពន្ធ​របស់លោកមានទំនាក់​ទំនង​ស្នេហា​​ជា​មួយ​បុរស​ផ្សេង​​កាលពី​៦០​ឆ្នាំ​មុន​។ ​ប្រភព​ព័ត៌មាន​ដដែល​នោះ ​បានបន្តឱ្យ​ដឹង​ទៀត​ថា ​​លោក Antonio បានរកឃើញ​​​សំបុត្រ​​​ស្នេហាប្រពន្ធ​​របស់​គាត់​​​​​មួយច្បាប់នៅក្នុងថត​តុ​ចាស់មួយ​។ នៅពេល​ដែល​គាត់រកឃើញ​​​សំបុ​ត្រ​​ភ្លាម ​គាត់ក៏​បាន​​​សុំ​ប្រពន្ធ​​​​លែង​លះ

ក្រុមប្រឹក្សាខណ្ឌដូនពេញប្រជុំសាមញ្ញ​លើកទី៣១ អាណត្តិទី១ ពង្រឹង​រៀបចំ​សណ្តាប់​​ធ្នាប់​​បង្ក្រាប​​ប​ទល្មើស​

Posted: 30 Dec 2011 01:51 AM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ ៖ លោកហែម អាន ប្រធាន​ក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោកសុខ សម្បត្តិ ជំនួយ​ការសម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ និងជាអភិបាលខណ្ឌដូនពេញ ព្រមទាំងអភិបាលរង​ សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ទាំង១១ បានបើកកិច្ចប្រជុំក្រុមប្រិក្សា​សាមញ្ញ​លើក​ទី​៣១ អាណត្តិទី១

បំ​ណែក​ផ្ទាំង​បេតុង​កំ​ពុង​ក្លាយ​ជា​មច្ចុ​រាជ​លើ​កំ​ណាត់​ផ្លូវ​លេខ2004

Posted: 30 Dec 2011 01:49 AM PST

ទិដ្ឋភាពតាមដងផ្លូវ
រាជធានីភ្នំពេញ ៖ ប្រជា​ពល​រដ្ឋ​និយាយ​ថា ផ្ទាំងបេតុង​​​​ធំៗ​​ដែល​គេ​​ដាក់​ត្រួត​​លើគ្នា​​នៅលើ​ផ្លូវ​​លេខ​​២០០៤​ ត្រង់​ចំ​ណុច​​ជិត​ផ្លូវ​កោង​ ភូមិ​ត្រពាំង​​ល្វា​ សង្កាត់​កាកាប​ ខណ្ឌ​​ដង្កោ​ មក​ដល់​ពេល​នេះមាន​​រយៈ​ពេល​ជាង​​៣ខែ​​ហើយ​​​មិន​ទាន់​ត្រូវ​បាន​គេយក​ចេញ​ ទៅ​ទុក​នៅ​កន្លែង​ផ្សេង​នៅ​ឡើយទេ ។​ នៅ​ក្នុង​រយៈ​ពេល​ជាង​៣​ខែ​​នេះ​ មាន​

មនុស្ស​ចាស់​ទទួលទានសាច់ត្រីរឹតតែ​ធ្វើ​ឱ្យ​ការ​ចង​ចាំ​បាន​ល្អ​ប្រ​សើរ​

Posted: 30 Dec 2011 01:48 AM PST

​ការ​ទទួលទានសាច់ត្រីរឹតតែ​ធ្វើ​ឱ្យ​ការ​ចង​ចាំ​បាន​ល្អ​ប្រ​សើរ​​សម្រាប់​មនុស្ស​ចាស់​
ការ​សិក្សា​ថ្មី​មួយ​របស់​អា​មេរិក​​បាន​រក​ឃើញ​ថា ទទួល​ទាន​សាច់​ត្រី​អាច​ជួយ​ទប់​ស្កាត់​ភាព​ចាស់​​ទៅ​តាម​អា​យុ​របស់​ខួរ​ក្បាល ​កាត់​បន្ថយ​បាន​​នូវ​ជំ​ងឺ​​បាត់​ការ​ចង​ចាំ​ចំពោះ​មនុស្ស​ចាស់​។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​អា​មេរិក​បាន​រក​ឃើញ​ថា មនុស្ស​វ័យ​ចាស់​ដែល​មាន​អូ​មេហ្គា​ ៣និង​កម្រិត​វីតា​មីន​ខ្ពស់​ក្នុង​ឈាម​ ការ​ចង​ចាំ​របស់​ពួក​គាត់​ល្អ​ប្រ​សើរ​ជាង​អ្នក​ដែល​មាន​អូ​មេហ្គា ៣​តិច​តួច​។ តាម​ការ​ស្គែន​ខួរ​ក្បាល​អះអាង​ថា មនុស្ស​ចាស់​ដែល​មាន​កម្រិត​វីតា​មីន​ D, B , C , E និង​អូ​មេហ្គា​​ ៣​ខ្ពស់មាន​វ៉ូ​លីម​ខួរ​ក្បាល​ធំ​ទូ​លាយ​។​

កីឡាករ​​ណា​ដាល់​​មាន​គម្រោង​​ឈប់​សម្រាក​​ច្រើន​សប្តាហ៍​​បន្ទាប់​ពី​​បញ្ចប់​​ក្រប​​ខណ្ឌធំ Australian Open

Posted: 30 Dec 2011 01:46 AM PST

កីឡាករ​ណា​ដាល់​នៅ​ក្នុង​ការ​ប្រកួត​កន្លង​មក​
កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​រ៉ា​ហ្វា​អែល ណា​ដាល់​មាន​គម្រោង​​ឈប់​សម្រាក​ជាច្រើន​សប្តាហ៍​បន្ទាប់​ពី​បញ្ចប់ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌធំ​ Australian Openដើម្បី​ព្យា​បាល​របួស​ស្មា​ដែល​មិន​ទាន់​ជា​សះ​ស្បើយ​១០០ភាគ​រយនៅ​ឡើយ ។ កីឡាករ​អេស្ប៉ា​ញ​រូប​នេះ​បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ថា ស្មា​របស់​ខ្លួន​បាន​របួស​មុន​ព្រឹត្តិការណ៍​ប្រកួត​ដំណាច់​ឆ្នាំ​ ATP World Tour Finalsកាល​ពី​ខែ​វិច្ឆិកា​ ហើយ​ថា​មក​ទល់​នឹង​ពេល​នេះ​ពុំ​ទាន់​ជា​សះ​ស្បើយ​១០០%​​​ទេ ។ កាល​ពី​៣​ថ្ងៃ​កន្លង​មក​នេះ​គេ​បាន​សម្រេចចិត្ត​ទៅ​ចូល​រួម​ប្រកួត​​ការ​ពារ​ជើង​ឯក​របស់​ខ្លួន​ក្នុង​កម្ម​វិធី World Tennis Championshipsនៅ​ទី​ក្រុង​អា​ប៊ូ​ដា​ប៊ី ។​

រយៈពេល២ថ្ងៃ មេព្រៃផ្នែកក្រចេះ បង្រ្កាប​​ឈើធ្នង់បានចំនួនជាង៧០ដុំ

Posted: 30 Dec 2011 01:35 AM PST

ឈើដែលរឹបអូសបាន
ខេត្តក្រចេះ ៖ ឈើប្រណីតជាង​៧០​ដុំ​ស្មើ​នឹងជិត១០មែត្រគូបនិងរថយន្តមួយគ្រឿង ត្រូវ​បានបង្រ្កាបរយះពេលពីរ​ថ្ងៃជាប់ៗគ្នានៅ​ កន្លែងផ្សេងគ្នាក្នុងដែនសមត្ថកិច្ចផ្នែករដ្ឋបាល​ព្រៃ​ឈើក្រចេះ។

ស៊ីរី​​​ ៖ ស្លាប់​​25នាក់​ពេល​​ពួកអ្នក​សង្កេត​ការណ៍​​អារ៉ាប់​​​បន្ត​​បេសក​កម្ម​​​

Posted: 30 Dec 2011 01:26 AM PST

ជនរងគ្រោះ​​​ដោយគ្រាប់​​​កាំភ្លើង​​​នៅក្រុង​​​ហូម​​
​កង​កម្លាំង​​សន្តិសុខ​​បានសម្លាប់​មនុស្ស​​យ៉ាង​តិច​​២៥​នាក់ ​​នៅ​ស៊ីរី​​​​​កាលពីថ្ងៃទី​​២៩ ធ្នូ ​ក្នុង​នោះ​​​រួមទាំង​ក្នុង​​​បណ្តាទីក្រុង​​​ដែលពួក​អ្នកសង្កេត​ការណ៍​​​​​សម្ព័ន្ធ​អារ៉ាប់​​កំពុងបំពេញ​បេសក​កម្ម​​ត្រួត​ពិនិត្យ​​​​សភាពការណ៍​ក្នុងប្រទេស​​​នេះ ដែលញ័រ​​​រញ្ជួយ ដោយការ​បះបោរ​​​​ប្រជាជន​ ខណៈដែល​បាតុ​កម្ម​​ថ្មីៗ​គ្រោងធ្វើ​​នា​ថ្ងៃទី​​​៣០ ធ្នូ​។​ ពួកអ្នក​សង្កេតការណ៍​​អារ៉ាប់​​បាន​ទៅ​កាន់​តំបន់​មាន​ការបះបោរ​​​​ទាំង​​​ឡាយ ដូចជាទីក្រុង​​​​ដឺរ៉ាអា ​ហាម៉ា ​​អ៊ីដលេប និង​​ជិតទីក្រុង​​​ដាម៉ាស់​។​ ចំណែកអ្នកនាំពាក្យ​​​របស់​ក្រសួង​​ការបរទេស​​អាមេ​រិក ​

នាំគ្នា​​ចូល​ដេក​​ផ្ទះសំណាក់​​ចំថ្ងៃ​នាងមក​រដូវ​​បែក​ការណ៍​​នគរ​បាល​ឃាត់​ខ្លួន

Posted: 30 Dec 2011 01:26 AM PST

ជនសង្ស័យ
ខេត្តតាកែវ ៖ ជនសង្ស័យ​​ម្នាក់​ត្រូវ​បាន​នគរបាល​​ស្រុក​ត្រាំ​កក់ ឃាត់​ខ្លួន​​​ទៅតាម​ពាក្យ​បណ្តឹង​ដោយ​ចោ​ទ​ប្រកាន់ពីបទ​លួង​លោម​នារី​ រងគ្រោះ​​យក​ទៅ​រំលោភ​​រ​ហូតបាន​សម្រេច​ កាលពីថ្ងៃ​ទី២៧ ធ្នូ ២០១១ វេលា​ម៉ោង​៨​ព្រឹក​​ក្នុង​ផ្ទះ​​សំណាក់​ជាយ​ក្រុង​ស្ថិត​នៅឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ។ លោក​អ៊ួន ​សុខុម ​អធិការ​រង​នគរបាល​​ស្រុក​​ត្រាំ​កក់ បាន​ឱ្យ​ដឹងថា ជនសង្ស័យ​​ឈ្មោះ​កង សំណាង ​អាយុ​២១ឆ្នាំ រស់​នៅ​​ឃុំ​​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ឯនារីរងគ្រោះ​​មាន​ឈ្មោះ​អ.ល.ណ អាយុ​១៤ឆ្នាំ ​រស់នៅស្រុក​ត្រាំ​កក់ ។

ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥០៧​គ្រួសារ​ទទួល​អំណោយ​​ពី​សាល​ា​ខណ្ឌ​​សែនសុខ

Posted: 30 Dec 2011 01:22 AM PST

ការទទួលអំណោយ
រាជធានីភ្នំពេញ ៖ អំណោយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ បាន​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥០៧​គ្រួ​សារមក​ពី​៣​សង្កាត់ គឺ​សង្កាត់​ទឹកថ្លា សង្កាត់​ភ្នំ​ពេញ​ថ្មី និង​សង្កាត់​ឃ្មួ​ញ​តាម​រយៈ​លោក​អភិបាល​ខណ្ឌ​សែន​សុខ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ធ្នូ​ ២០១១ ដែល​ក្នុង​១​គ្រួសារ​ទទួល​បាន​​អង្ករ​​១០​គីឡូក្រាម ទឹកត្រី​៣​ដប

តារា​សម្តែង​ Jeon Ji-hyun កំពុង​​​បង្កាត់​​ភ្លើង​ស្នេហ៍​​ជា​មួយ​ចៅ​​ប្រុស​អ្នក​​ច្នៃ​ម៉ូដ

Posted: 30 Dec 2011 01:18 AM PST

តារា​សម្តែងកូរ៉េ នាង​​ Jeon Ji-hyun
យោងទៅតាម​​​ភ្នាក់ងារ​​របស់​​តារា​សម្តែង​ Jeon Ji-hyun បាន​ប្រាប់​គេហ​ទំព័រ​​សិល្បៈ​​កូរ៉េ​​ឈូស៊ុន ​កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ធ្នូ ឆ្នាំ​២០១១ ថា ៖ តារា​សម្តែង Jeon Ji-hyun កំពុង​តែ​មាន​​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​​ចៅ​​ប្រុសរបស់​​​អ្នកច្នៃ​ម៉ូដ​​សម្លៀក​បំពាក់​​ដ៏​ល្បី​​ក្នុង​ប្រទេស​កូរ៉េ​​ ។ ​ភ្នាក់ងារ​​រូប​នោះ​​បាន​បន្ត​ឱ្យ​ដឹង​​ទៀតថា ៖ ​ ពី​មុនគេ​​​គ្រាន់តែ​​ជា​មិត្តភក្តិ​​ធម្ម​តា​ទេ តែ​ឥឡូវ​នេះ​​​ចំណងមិត្តភាព​​របស់​គេ​កំពុង​​ប្រែ​ក្លាយ​​បន្តិច​​​ម្តងៗ​ទៅ​​ជាចំណង​ស្នេហ៍​វិញ​​ម្តង។ ទាក់ទិន​ទៅនឹង​ម្ចាស់​បេះ​ដូង​របស់​នាង​វិញ​​ មិន​ទាន់​ត្រូវបាន​គេ​បង្ហាញ​​ឈ្មោះ​ឱ្យ​​ស្គាល់​​នៅឡើយ​ទេ

​ការផ្ទេរ​អំណាច​​​នៅកូរ៉េ​ខាងជើង​​​ប្រព្រឹត្ត​ទៅ​​ក្នុងស្ថេរ​ភាព​

Posted: 30 Dec 2011 01:15 AM PST

​ក្រសួងការពារ​ប្រទេ​សកូរ៉េ​​​ខាងត្បូងគូស​បញ្ជាក់​​​​​​​​កាលពីថ្ងៃទី​​​៣០ ​ធ្នូ ថា ​រដ្ឋមន្ត្រី​​ការ​ពារ​ប្រទេស​កូរ៉េ​​ខាង​ត្បូង និង​សមភាគី​អាមេ​រិក​​វាយ​តម្លៃ​ថា ​ការផ្ទេរ​​អំណាច​​នៅកូរ៉េ​​​​ខាងជើង​​​​ប្រព្រឹត្ត​​​​ទៅរហូត​មក​​​​ទល់​ពេល​ក្នុង​​​ស្ថេរ​ភាព​។​ ​ក្នុង​​កិច្ច​​​សន្ទនា​គ្នា​​​​តាមទូរស័ព្ទ​​​​មួយរដ្ឋ​​មន្ត្រី​​​ការ​ពារ​ប្រទេស​​កូរ៉េ​ខាងត្បូង លោកគីម ​ក្វាងជីន និង​​សមភាគី​​អាមេ​រិក លោក LEON PANETTA បាននិយាយ​គ្នា​​​ពីសភាពការណ៍​​​​នៅ​ឧបទ្វីប​​កូរ៉េ​​​ក្រោយ​​​មរណភាពរបស់​អតីតមេដឹកនាំ​​​​កូរ៉េ​ខាង​ជើង​​លោក​​​គីម ជុង​អ៊ីល ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!