Koh Santipheap Daily

Koh Santipheap Daily


ពីរគ្រួសារ​​ប្រសូត​កូនភ្លោះ​​៣ទទួល​អំណោយ​​ពីសម្តេចតេជោ ហ៊ុន សែន

Posted: 26 Dec 2011 11:48 PM PST

ការទទួល និងប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ លោកសេង ទៀង ជំនួយ​ការផ្ទាល់សម្តេចតេជោហ៊ុន សែន កាល​ពីព្រឹកថ្ងៃទី២៧ ធ្នូ ២០១១ បាននាំអំណោច​ដ៏​ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ជូនដល់ដៃ​ក្រុមគ្រួសារកូនភ្លោះ៣ចំនួនពីរគ្រួសារដែលបាន​ កើតនៅមន្ទីរពេទ្យកាល់មែ៉តហើយក៏ជាកូន​សម្តេចទី២២៣ និង២២៤ផងដែរ ។

បុរសម្នាក់​​​​ជាប់គុក​10ឆ្នាំ​​ព្រោះសេព​កាម​ជា​​មួយឆ្កែ

Posted: 26 Dec 2011 11:47 PM PST


ទីភ្នាក់ងារ​​​ព័ត៌​មានបរ​ទេស​​​កាល​ពីថ្ងៃទី២៦ ​ធ្នូ ផ្សាយ​ឱ្យ​ដឹង​​ថា ​តុលាការ​​​អាមេ​រិក​​​បាន​សម្រេច​​ផ្តន្ទា​ទោសដាក់​ពន្ធនាគារ​​​រយៈ​ពេល​១០​ឆ្នាំ លើ​លោករ៉ូប៊ើត​​ អេតវើត ដឺ ស៊ីល ជនជាតិ​អាមេ​រិកពីបទ​ថា បាន​​ធ្វើទារុណ​កម្ម​លើ​សត្វ កាល​ពីថ្ងៃទី២៤ ធ្នូ ​កន្លងមក ។ លោក​ដឺ​ស៊ីល ត្រូវ​បាន​ម្ចាស់​ផ្ទះ​ជួលនៅក្នុងតំបន់ «សៅ សាក្រា មេនតូ» ប្តឹង​ប៉ូលិសឱ្យ​​ចាប់ខ្លួន​កាលពីខែ​មីនា កន្លងមក​​ពីបទ​ច្របាច់.ក ​​និង​រំលោភ​ឆ្កែ​​ពូជ «ស៊ីវ៉ាវ៉ា» អាយុ​៨ខែ តាមរន្ធគូទ​ដែលម្ចាស់​ផ្ទះ​បាន​ចិញ្ចឹម​​​បង្ក​​​ឱ្យ​របួសធ្ងន់ ។

​ចាប់​​បានមេ​រត់​ពន្ធគ្រឿងញៀន​​​សំខាន់​ម្នាក់​​​​នៅ​ម៉ិច​ស៊ិក​

Posted: 26 Dec 2011 11:34 PM PST

មេរត់ពន្ធគ្រឿង​ញៀន​​ដែលទើបចាប់​បាន​​​​
​កង​ទាហា​នម៉ិចស៊ិក​ចាប់​បាន​​​ជន​​ឈ្មោះ​​​ហ្វីលីប កា​ព្រឺ​​រ៉ា ជា​មេរត់ពន្ធគ្រឿង​​ញៀន​​ដែលគេ​តាម​រក​ចាប់ខ្លួន​​បំផុត​​​របស់ប្រទេស​។​ ជន​នេះ​​ជា​ប្រមុខ​​នៃក្រុម​​រត់ពន្ធ​​​គ្រឿងញៀន​នៅ SINALOA ដែលខ្លាំង​បំផុត​។​ ក្រសួងការពារ​ជាតិ​​ម៉ិចស៊ិក​បញ្ជាក់ក្នុង​​សេច​ក្តី​ប្រកាសមួយ​ថា កងទាហាន​​បានចាប់ខ្លួន​កា​​ព្រឺ​​រ៉ា​ដែលមាន​​រហស្សនាម​​​ថា ELINEE នៅទីក្រុង​គូលីយ៉ា​កាន រដ្ឋធានីនៃ​រដ្ឋ SINALOA ជាប់​មាត់​សមុទ្រ​​​​ប៉ាស៊ីហ្វិក​​​ភាគ​ពាយ័ព្យ​​ម៉ិចស៊ិក​។​

ឆ្កែ​ចម្លែក​​មានក្បាល3ជើង​ក្រោយ2​នៅថៃ

Posted: 26 Dec 2011 11:31 PM PST

កូន​ឆ្កែ​ចម្លែក​​មានក្បាល3ជើង​ក្រោយ2​នៅ​ប្រទេស​ថៃ
មនុស្ស​​ជា​ច្រើន​កំពុង​ចោមរោម​​មើលខ្មោច​កូនឆ្កែញី​ចម្លែក​មួយ​ក្បាល​ពណ៌ខ្មៅ​ដែលទើប​នឹងកើត​​ ព្រោះ​មានក្បាល៣ និង​ជើង​ក្រោយ​២ ។ តាម​​ការ​ពិនិត្យ​​ឃើញថា ​​ក្បាល​កូនឆ្កែដែល​លើស​ ស្ថិត​នៅ​ត្រង់​​បរិ​វេណ​ជើង​មុខ​ទាំង​សង​ខាងជា​ហេតុ​​ធ្វើឱ្យវាគ្មាន​ជើង​មុខ ។ ​តាមការ​សាកសួរ​​​​លោក​ស្រី​ប៊ុន​កើត ​ពេជ្រ កាន ​ជា​អ្នក​ស្រុក​ក្នុង​ខេត្ត​​ពីសសានុ​លោក ប្រទេស​ថៃ ​​បានឱ្យ​ដឹង​ថា ​ខ្លួនបាន​ចិញ្ចឹម​ឆ្កែ​​ចំនួន​៣​​ក្បាល​​​ក្នុងនោះ​មាន​ឆ្កែ​​​ញី​២​ក្បាល

ប្រ​គល់​លំ​នៅ​ឋាន​​​​អំណោយ​សម្តេច​តេ​ជោ​និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិតដល់​ជន​ពិ​កា​រ

Posted: 26 Dec 2011 11:28 PM PST

ការទទួល និងប្រគល់
ខេត្ត​ព្រះ​សី​ហ​នុ ៖​ ​​ផ្ទះ​​សង់​អំពី​​ថ្ម​ប្រក់​​ហ្វី​ប្រូ​ស៊ីម៉ង់ត៍​មួយ​ខ្នង​ចំណាយ​​​ថវិកា​ អស់​ជាង​៣​ពាន់​ដុល្លារ ដែល​ជា​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​សម្តេច​​អគ្គ​ម​ហា​សេ​នា​បតី​តេជោ​​​ហ៊ុន សែន និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​​ត្រូវ​បាន​លោក​ប្រ​ធាន​មន្ទីរ​​សង្គម​កិច្ច​អតី​ត​យុទ្ធ​ជន និង​​យុវ​នី​តិ​សម្ប​ទា​ខេត្ត​ព្រះ​សី​ហ​នុ ធ្វើ​ពិធី​ប្រ​គល់​ជូន​គ្រួ​

មន្ត្រី​​​មន្ទីរ​សាធារណការ​រាជធានី​​មួយរូប​ស្លាប់​ដោយ​គ្រោះថ្នាក់​​ចរាចរណ៍​

Posted: 26 Dec 2011 11:26 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​មន្ត្រី​​​បម្រើការ​​​​​នៅមន្ទីរ​សាធារណ​ការ និងដឹកជញ្ជូន​​​​​រាជធានីភ្នំពេញ មួយ​រូប​បាន​​​ស្លាប់​បាត់​បង់ជីវិត ក្រោយពេល​បញ្ជូន​មក​​​​ដល់​មន្ទីរពេទ្យ​​​ព្រះ​កុសុមៈ ​​បាន​បន្តិច​បន្ទាប់ពី​​មាន​គ្រោះថ្នាក់​​ចរាចរណ៍​​​​​ដ៏​​​​​​​រន្ធត់​​​ កាលពីព្រឹក​​ថ្ងៃទី​​២៦ ធ្នូ ​​ខណៈ​​មន្ត្រី​​រូបនេះ​ជិះម៉ូតូ​​ ​ចេញពីផ្ទះ​ទៅ​កន្លែង​​ធ្វើការ​។ ហេតុការណ៍​នេះ​

ចាប់ខ្លួន​​ជនសង្ស័យ​​គាស់​លំនៅឋាន​លួចមាស និងប្រាក់

Posted: 26 Dec 2011 11:24 PM PST

ជនសង្ស័យ
ខេត្ត​ស្ទឹងត្រែង ៖ ​ក្មេងប្រុស​ជំទង់ម្នាក់​ត្រូវ​បានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នង​ការ​ ដ្ឋាន​ខេត្តចាប់ខ្លួន​នាវេលា​ម៉ោង​​៨ព្រឹក​​ថ្ងៃ​ទី​២៧ ធ្នូ ដោយ​ជាប់ចោទ​​ការធ្វើសកម្មភាព​លួច​គាស់​​ លំនៅឋានគេយកប្រាក់អស់ចំនួន១.២០០ដុល្លារ​មាស៥ជី និងប្លាទីនជិតមួយតម្លឹង​កាលពី​ថ្ងៃ​ទី២១ ធ្នូ ២០១១នៅភូមិព្រែក សង្កាត់ស្ទឹង​

មន្ទីរ​កសិ​កម្ម​​​​បើកកិច្ច​ប្រជុំ​​​ពីការ​ស្តារ​​ឡើងវិញ​​​ផ្ទៃ​ដី​​ខូចខាត​​ដោយទឹក​ជំនន់​

Posted: 26 Dec 2011 11:21 PM PST

​ខេត្តកំពង់ឆ្នាំង​​​​​ ៖ ​នៅសាល​ប្រជុំ​​​​នៃ​មន្ទីរ​​កសិ​កម្ម​​​ខេត្ត​ ​កាលពីព្រឹកថ្ងៃទី​​២៦ ធ្នូ មាន​​រៀបចំ​​កិច្ច​ប្រជុំស្តីពី​ការ​ស្តារ​​​ឡើងវិញ​ផ្ទៃ​ដី​​​ខូច​​ខាត​​ ដោយ​ទឹកជំនន់​​ និងការផ្សព្វផ្សាយ​ការធ្វើ​ស្រែ​ដើម​​រដូវ​វស្សា​​​ឆ្នាំ​​២០១២ ​​ក្រោមអធិប​តី​ភាព​​លោក​​​ទូច ម៉ារីម ​អភិបាល​​ខេត្ត ដោយមានការ​​អញ្ជើញ​​ចូលរួមពី​លោក​ប្រធាន-​អនុប្រធាន​

កិច្ចប្រជុំជាអន្តរសាសនានៅខេត្តប៉ៃលិន

Posted: 26 Dec 2011 11:19 PM PST

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
ខេត្តប៉ៃលិន ៖ ដើម្បីជៀសវាងជំលោះ​ដែល​តែងតែកើតមានឡើងរវាងសាសនា និងសាសនា​ដូចនៅប្រទេសមួយចំនួនលើពិភពលោក​ ទើប​កាលពីវេលា​ម៉ោង២​រសៀល​ ថ្ងៃ​ទី​២៦ ធ្នូ ២០១១ នៅ​មន្ទីរ​​​ធម្ម​ការ និង​សាសនា​ខេត្ត មាន​កិច្ចប្រជុំជារៀងរាល់ឆ្នាំរវាង​សាសនា​ធំៗ​៣​​គឺ ព្រះ​ពុទ្ធសាសនា គ្រីស្ត​សាសនា និង​អិស្លាម​

ចេញពី​ផឹក​ស៊ីជិះ​ម៉ូតូ​​ទៅ​​បុក​ជា​មួយ​​រថយន្ត​ស្លាប់​​២​នាក់ របួស​ធ្ងន់​ម្នាក់​

Posted: 26 Dec 2011 11:17 PM PST

នៅកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ ​បុរស​៣​នាក់​បាន​ជិះ​ម៉ូតូ​ឌុប​​គ្នា​​ពេល​យប់​ទាំង​ស្រវឹង​​ទៅ​បុក​ជា​មួយ ​រថយន្ត​​ បណ្តាល​ឱ្យ​២​នាក់ ដែលជិះ​ពី​ក្រោយ ស្លាប់​នៅ​នឹង​​កន្លែង​​​ ឯ​ម្នាក់​ទៀត​​ជា​អ្នក​បើក​ម៉ូតូ​​រង​របួស​ធ្ងន់​ ចំណែក​ម៉ូតូ​ខូច​ខាតមួយ​​កំណាត់​មុខ​​ទាំងស្រុង​​ រីឯ​រថយន្ត​​បង្កមិន​ស្គាល់​ម៉ាក​បើក​រត់​គេច​បាត់​ស្រមោល​ ។ គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ​បាន​កើត​

ក្រោយ​បង្ក​របួស​ស្នាម​​​ប៉ូលិស​​ឃាត់​ខ្លួន​ជន​ដៃ​ដល់​ជន​រង​គ្រោះ​​ដឹក​ចូល​មន្ទីរពេទ្យ

Posted: 26 Dec 2011 11:15 PM PST

ជនរងគ្រោះ
ក្រុងប៉ោយ​ប៉ែត ៖ ជនរងគ្រោះ​​ម្នាក់​ត្រូវ​​គេ​ដឹក​តាម​ម៉ូតូ​​កង់​៣ យក​ទៅ​​មន្ទីរ​ពេទ្យ​​ដោយ​អះអាង​ថា ​ត្រូវក្រុម​គ្រួសារ​មួយ​វាយ​ធ្វើ​បាប ខណៈ​​ខ្លួន​ស្រវឹង​ដួល​ប៉ះ​ចំ​ព្រះភូមិ​បាក់​ក្បាច់​ ក្បាលពោះ​ម្ខាង​កាលពី​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​​២៧ ធ្នូ នៅភូមិ​​អូរ​ជ្រៅ ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ។

​គ្រូបង្វឹកMan City ត្រៀម​បន្ត​កិច្ច​សន្យា​ថ្មី​អាច​ទទួល​​បាន​ប្រាក់ឈ្នួល​ខ្ពស់​

Posted: 26 Dec 2011 11:15 PM PST

​លោករ៉ូ​ប៊ែរ៍តូ ​​គ្រូបង្វឹក​ក្លឹប Man City
​​«ដេលី មីររ័រ» ​របស់អង់គ្លេស ​​ផ្សាយថា ​លោករ៉ូ​ប៊ែរ៍តូ ​​គ្រូបង្វឹក​ក្លឹប Man City ត្រៀម​​​ចុះ​​កិច្ច​សន្យាថ្មី ​​ជាមួយ​ក្លឹប ដែលនឹង​ធ្វើឱ្យ​លោក​ក្លាយ​ជា​​​គ្រូបង្វឹក​​​មានប្រាក់​ឈ្នួល​ខ្ពស់​​​បំផុត​នៅ​​ប្រទេស​អង់គ្លេស។ ​នៅក្នុង​របាយការណ៍​​បញ្ជាក់ថា ​​​តំណាង​​​របស់​លោកម៉ាន់ស៊ីនី ​បាន​​​ចរចា​ជាមួយ​​​​ក្លឹប Man City ​ទាក់​ទង​នឹង​​ការ​បន្តកិច្ច​សន្យានោះ ។​គ្រូបង្វឹក​​អាយុ​៤៧ឆ្នាំ ​ម៉ាន់ ស៊ីនី​នឹង​ក្លាយ​ជា​​​គ្រូ​បង្វឹកទទួលប្រាក់​ឈ្នួល​ច្រើន​បំផុត​​​ក្នុង​ក្រប​ខណ្ឌ​​​បាល់ទាត់​​​ប្រឺមី​ញេលីក​អង់គ្លេសដោយ​​ទទួល​​​ប្រាក់​ឈ្នួល​៥​លាន​ផោនក្នុងមួយឆ្នាំ ។ លោក​ម៉ាន់ ស៊ីនី ​បានចុះ​ហត្ថ​លេ​ខា​​​លើ​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ​​

ប្លន់ម៉ូតូ​​ C125 ស៊េរី​​2011​ ពីស្រីសន្ធរ​ចាប់​បាន​​នៅ​​រាជ​ធានីភ្នំពេញ

Posted: 26 Dec 2011 11:13 PM PST

ជនជាប់ចោទ
ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការរវាង នគរបាលស្រុកស្រីសន្ធរជាមួយ​នគរបាលព្រហ្ម​ទណ្ឌក្រសួងមហាផ្ទៃ និង​នគរបាលខណ្ឌមាន ជ័យ ជនសង្ស័យម្នាក់​ឈ្មោះធី បូរី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃត្បេះ ឃុំព្រែកពោធិ៍​ស្រុក​ស្រី​សន្ធរត្រូវ​បាន​​​​ចាប់​ខ្លួន​​​​តាម​​​ដីកា​​​ របស់​លោក​ផាន់​​សុភ័ក្ត្រ ព្រះរាជអាជ្ញា​រង​​​​អម​សាលា​​

ប្តី-ប្រពន្ធ​​មានស្តុកស្តម្ភនៅ​ប្រទេស​ចិនបង្កើតកូន​8នាក់ល្មើសច្បាប់

Posted: 26 Dec 2011 11:10 PM PST

​បណ្តា​កូនៗ​របស់​​​ប្តីប្រពន្ធ​​មាន​​សម្បត្តិ​ស្តុកស្តម្ភ​នៅ​ប្រទេស​ចិន​
ទីភ្នាក់ងារព័ត៌មាន​បរទេស​​កាលពីថ្ងៃទី​២៥ ធ្នូ ​ផ្សាយ​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​ចិន​ចេញបញ្ជា​​​បណ្តេញ​ប្តី-​ប្រពន្ធ​​មាន​ស្តុកស្តម្ភ​​​មួយគូ​ចេញ​​ពីលំនៅ​ឋាន​​ក្រោយពី​ដឹងថា ពួកគេ​​មាន​កូន​៨​នាក់​​​​ខុសពី​នយោ​បាយ​​​មានកូន​តែមួយ​របស់​រដ្ឋ​​ហើយអាច​​ត្រូវរឹបអូសអូស​យកផ្ទះ​ រួមទាំង​​ពិន័យ​យ៉ាង​ច្រើនផង​​ដែរ ។ ​នៅក្នុងរបាយការណ៍​​បញ្ជាក់ថា ប្តី-​ប្រពន្ធ​នោះ​រស់​នៅ​ស្រុក​ក្វាង​​ចូវភាគ​ខាង​ត្បូង​ប្រទេស​ចិន មានកូន​ចំនួន​៨​នាក់ ​គឺ ប្រុស​៤នាក់​​ និងស្រី​៤នាក់ ។ ​កាលពី​​ដំបូង​​ពួក​គេ​​​ចំណាយ​​ប្រាក់​ដល់​​ទៅ១០០.២០០​ផោន ​ដើម្បី​បង្កាត់​លក្ខណៈ​សិប្ប​និមិត្ត ព្រោះ​​​មិនអាច​មាន​កូន​ដោយខ្លួន​ឯងបាន

គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌទួល​គោក​ ត្រួតពិនិត្យ​​រដ្ឋ​បាល​ឃាត់​ខ្លួន​មនុស្ស​១២​នាក់

Posted: 26 Dec 2011 10:59 PM PST

សកម្មភាពត្រួតពិនិត្យរដ្ឋបាល
រាជធានីភ្នំពេញ ៖ ជន​សង្ស័យប្រើ​ប្រាស់ ​និង​ចែក​ចាយ​​គ្រឿង​ញៀន​​ចំនួន​១២​នាក់​​ត្រូវ​កម្លាំង​ចម្រុះ​​របស់​គណៈ​​ បញ្ជាការ​​ឯក​​ភាព​​ខណ្ឌ​ទួល​គោក​ឃាត់​ខ្លួន​ជាប​ន្ត​បន្តាប់​នៅ​ក្នុង​ការ​ ត្រួត​ពិនិត្យរដ្ឋ​បាល​កាល​ពីព្រឹក និង​​ព្រលប់​ថ្ងៃ​ទី​​​២៦ ធ្នូ​ នៅ​ក្នុង​​សង្កាត់​បឹង​កក់​២​ និង​សង្កាត់ទឹក​ល្អក់​៣​ ខណ្ឌ​ទួល​គោក​ និងដក​ហូត​គ្រឿង​ញៀន​ប្រភេទ​ម៉ា​

សមាគមអង្គការការពារសិទ្ធិមនុស្ស​ចំនួន​២៣នៅកម្ពុជាចេញសេចក្តីថ្លែងការណ៍​ទាក់​ទង​នឹងលោកចាន់ ចេង តំណាង​រាស្រ្ត​គណ​បក្សសម រង្ស៊ី

Posted: 26 Dec 2011 10:58 PM PST

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ២០១១ សមាគមអង្គការការពារសិទ្ធិមនុស្ស​ចំនួន២៣នៅកម្ពុជា បាន​ចេញសេចក្តីថ្លែង​ការណ៍​​រួមទាក់​ទងនឹងលោក​ចាន់ ចេង តំណាង​រាស្រ្ត​គណ​បក្សសម រង្ស៊ី ដោយអះអាងថា ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញទៅលើសកម្មជននយោបាយ​នៅ​មុន​ ពេលរដូវបោះឆ្នោតឈានចូលមកដល់។

ក្រុម​សន្តិ​សុខ​​កាស៊ីណូ​ផ្កាយ​៥ ដែល​វាយ​ធ្វើ​បាប​បុរស​ម្នាក់​​របួសធ្ងន់ ត្រូវឃាត់​ខ្លួន​៤​នាក់​

Posted: 26 Dec 2011 10:49 PM PST

ជនសង្ស័យទាំង៤នាក់
ក្រុងប៉ោយប៉ែត ៖ ក្រុមសន្តិ​សុខ​​កាស៊ីណូ​​ផ្កាយ​៥​ដែល​​រង​ការ​ចោទ​​ប្រកាន់​ថា បាន​វាយ​ធ្វើ​បាប​​ជន​រងគ្រោះ​ឈ្មោះ​​សន សុខ​គា ហៅ​ពៅ អាយុ​២៥​ឆ្នាំ កាលពី​យប់​ថ្ងៃទី​២៥ ធ្នូ ២០១១ ក្នុង​ជម្លោះ​​រឿង​សុំ​ចូល​មើល Corncert ត្រូវ​បាន​​កម្លាំង​កង​រាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ​ឃាត់​ខ្លួន​​ចំនួន​៤​នាក់​ កាលពី​​ល្ងាចថ្ងៃទី​២៦

អាជ្ញាធរខណ្ឌមានជ័យចុះធ្វើរដ្ឋបាលត្រួត​ពិនិត្យទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន

Posted: 26 Dec 2011 10:45 PM PST

សកម្មភាពត្រួតពិនិត្យ
រាជធានីភ្នំពេញ ៖ ដើម្បីអនុវត្តន៍គោល​នយោ​បាយភូមិសង្កាត់មានសុវត្ថិភាព និងដើម្បី​ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពល​ រដ្ឋកាលពីរសៀលថ្ងៃទី២៦ ធ្នូ ២០១១ លោក​ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ និង​លោក​សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បាន​ដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យតាមផ្ទះជួលនៅ​

ផឹកស៊ីទាស់​គ្នាត្រូវ​បង​ប្អូន​កាប់​រយះ​ចិញ្ចើម​​ដេរ​៧​ថ្នេរ​អត់​មាន​ប្រាក់​បង់​ថ្លៃ​ព្យា​បាល​​សុំ​ជំពាក់​

Posted: 26 Dec 2011 10:42 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រយះ​ចិញ្ចើម​ដេរ​៧​ថ្នេរ ខណៈ​​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ ទាក់ទិន​នឹង​ហេតុ​ការណ៍​នេះ​ជន​រង​គ្រោះ​ និង​មិត្ដ​ភក្ដិ​ដែល​ជូន​ទៅ​មន្ទីរ​ពេទ្យ​បាន​​ព្យាយាម​លាក់លៀម​មិន​​និយាយ​ ទេ គ្រាន់តែ​បង្ហើប​ប្រាប់​ថា ​ផឹកស៊ី​ទាស់​​គ្នា​ជា​មួយ​​បងប្អូន​បន្ដិច​បន្ដួច​នៅផ្ទះ​ជួល​តាម​​ផ្លូវ​ លេខ​៥៩៨

បាត់ពីផ្ទះជាង១០ថ្ងៃ ប្រពន្ឋដាក់ពាក្យ​បណ្តឹង​ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រកប្តី

Posted: 26 Dec 2011 10:39 PM PST

បុរសដែលប្រពន្ធតាមរក
ក្រុងប៉ោយប៉ែត ៖ បុរសជា​អ្នក​បើក​បរ​តាក់ស៊ីម្នាក់ រួមទាំងរថយន្តម៉ាកកាមរី ពណ៌ស មួយគ្រឿង ត្រូវបាននគរបាល​ឃាត់​ខ្លួន​ម្ចាស់​យក​ទៅសួរនាំ តាមពាក្យបណ្តឹង​ប្រពន្ធ​ដែល​បាន​ប​្តឹងថា ប្តីរួមទាំង​រថយន្ត​មួយ​គ្រឿង​នេះ​បាន​​បាត់ពីផ្ទះអស់រយៈពេលប្រមាណជាង​១០​ ថ្ងៃ​មក​ហើយ ដោយមិនដឹងមូលហេតុ ។

នាង​សេរេ​ណា​បង្ហាញ​ឈុត​ប៊ី​គីនី​ក្នុង​អំឡុង​ពេល​បុណ្យ​គ្រីស្តស្មាស

Posted: 26 Dec 2011 10:38 PM PST

នាង​សេរេណា ​វី​ល្លៀម កីឡា​ការិនី​តឺ​ន្នីស ​ស្លៀក​ឈុត​ប៊ីគីនី​សម្រាក​លំ​ហែ​កាយនៅ​មាត់​សមុទ្រ​ក្នុង​អំ​ឡុង​ពល​បុណ្យ​គ្រីស្ត​ស្មាស
ទី​ភ្នាក់​ងារ​បរទេស​កាល​ពី​ថ្ងៃទី​២៧​ ធ្នូ ​ផ្សាយ​ថា នាង​សេរេណា ​វី​ល្លៀម កីឡា​ការិនី​តឺ​ន្នីស​​មាឌ​ធំ​ក្រ​អាញ​ជន​ជាតិ​អា​មេរិក​​ ត្រូវ​បាន​​ប្រមាញ់​រូ​ប​ខណៈ​ពេល​នាង​កំ​ពុង​ស្លៀក​ឈុត​ប៊ីគីនី​សម្រាក​លំ​ហែ​កាយ​ ក្នុង​អំ​ឡុង​ពល​បុណ្យ​គ្រីស្ត​ស្មាស​​ ដោយ​​បាន​​បណ្តើរ​មិត្តភក្តិ​ទៅ​ដើរ​កម្សាន្ត​​នៅទី​ក្រុង ប៉ៃ​អា​មី រដ្ឋ​ផ្លរីដា ។ សម្រាប់ចំ​ណាប់​អារម្មរណ៍​ក្នុង​ទិដ្ឋ​ភាព​ខាង​លើ​​ ស្ថិត​ត្រង់​ថា នាង​​សេរេណា ​វី​ល្លៀម បង្ហាញ​រូប​ក្នុង​ឈុត​ប៊ី​គីនី​ និង​បង្អួត​​សម្រស់​របស់​ខ្លួន​យ៉ាង​ត្រេក​ត្រ​អាល​​ ខណៈ​ពេល​​ខ្លួន​ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ​។ ការ​សម្រាក់​លំ​ហែ​កាយ​ខា​ង​លើ​បង្ហាញ​ថា

​ពួកអ្នកសង្កេតការណ៍​សម្ព័ន្ធអារ៉ាប់​​មក​ដល់ស៊ីរី​

Posted: 26 Dec 2011 10:35 PM PST

ផ្សែង​ហុយ​​​នៅ​ក្រុង​​ហូម ដោយ​​សារ​ការ​វាយប្រហារ​របស់កងទ័ព
អ្នកសង្កេតការណ៍​​​​របស់សម្ព័ន្ធអារ៉ាប់​​មួយ​​​ក្រុម​បាន​​មក​ដល់​ប្រទេសស៊ីរី កាលពីយប់ថ្ងៃទី​​​២៦ ធ្នូ ​​ដែល​បើកធ្វើ​ជាផ្លូវការ​​​នូវការ​​វាយតម្លៃ​​​​របស់​សម្ព័ន្ធ​​​​អារ៉ាប់​​លើ​​ការគោរព​ក្នុង​ទីលានផ្ទាល់​នូវផែនការ​​​​​​សន្តិភាព​​អារ៉ាប់​​​​សម្រាប់​ស៊ីរី​សំដៅ​​បញ្ចប់​​វិបត្តិ​​​​ និងអំពើហិង្សា​​ក្នុងប្រទេស​នេះដែល​កើត​មាន​​​​​ចាប់តាំង​ពី​​ច្រើនខែ​មក​ហើយ​។​ សមាជិកម្នាក់របស់​​គណៈ​ប្រតិភូ​​អារ៉ាប់​​គូស​បញ្ជាក់​ថា ​​អ្នកសង្កេតការណ៍​​ក្រុម​ដំបូង​​​​មក​កាន់​ស៊ីរី​ ដើម្បីត្រួតពិនិត្យ​​​​សភាពការណ៍​នៅលើ​ទីលាន​ផ្ទាល់​។​ មុនការ​មក​ដល់​​​​របស់​ពួកអ្នក​​សង្កេត​ការណ៍

លោក​ហ៊ូ ជីនតាវ ៖ ស្ថេរភាព​​របស់កូរ៉េ​​ខាងជើង​​​ និង​នៅឧបទ្វីប​​កូរ៉េ​​ផ្តល់​​​ផលប្រយោជន៍​រួម​

Posted: 26 Dec 2011 08:10 PM PST

​លោកហ៊ូ ជីនតាវ និង​នាយករដ្ឋមន្ត្រី​​​ជប៉ុន
​ប្រធានាធិបតី​ចិន លោកហ៊ូ ជីនតាវ ​​​អះអាង​​​​កាលពីថ្ងៃទី​​២៦ ធ្នូ ថា ការ​ថែរក្សា​​​ស្ថេរ​ភាព​​នៅ​កូរ៉េ​ខាងជើង និង​នៅ​ឧបទ្វីប​កូរ៉េ​ផ្តល់​​ផល​ប្រយោជន៍​​​រួមសម្រាប់​​គ្រប់ភាគី​​ទាក់ទិន​ទាំង​អស់។​ លោកហ៊ូ ជីនតាវ ​​អះអាង​​​​បែបនេះ​​​ពេលជួប​ពិភាក្សា​​នៅទីក្រុង​​ប៉េកាំង ជាមួយ​​នាយករដ្ឋ​មន្ត្រី​​​ជប៉ុន លោក​យូស៊ី ​ហ៊ីកូណូដា ដែល​​កំពុង​បំពេញ​​ទស្សនកិច្ច​​​​​នៅចិន ។​ លោក​គូស​​បញ្ជាក់​ថា ​ថែរក្សា​​ស្ថេរភាព និង​ការអភិវឌ្ឍន៍​របស់កូរ៉េ​ខាងជើង ​ព្រមទាំង​​​​សន្តិ​ភាព​

ចាប់ដៃ​ប្រពន្ធគេ​និយាយ​ចំអែ​ចំអន់​ត្រូវ​ប្តី​​គេវាយ​រយះ​ថ្ងាស​​ដេរ​​៦ថ្នេរ

Posted: 26 Dec 2011 07:54 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​កាប់​រយះ​ថ្ងាស​ដេរ​អស់​៦​ថ្នេរ ខណៈនិយាយ​ចំអែ​ចំអន់​លេងសើច​ឌឺដងចាប់ដៃ​ប្រពន្ធ​គេ​ស្ទាប​អង្អែល កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃ​ត្រង់ថ្ងៃ​ទី​២៦ ធ្នូ នៅ​បន្ទប់​ជួល​ភូមិ​ចុង​ថ្នល់​ខាង​លិច សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ ។

ផ្តន្ទាទោស​​ផេង គន្ធាបូរី ​និង​បក្ស​ពួក​ក្នុង​ម្នាក់​ៗជាប់ពន្ធនាគារ៣​ទៅ​៤​ឆ្នាំ អ្នកតាម​ដាន​ថា ស្រាល​ស្ញើកពេក​ហើយ

Posted: 26 Dec 2011 07:42 PM PST

លោកស្រី ផេង គន្ធា​បូរី ពេលនាំខ្លួន
រាជធានីភ្នំពេញ ៖ លោកចៅក្រម​​ តែ​​ ​សំអាង ​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លើ​ករណី​​ឆបោក​​ដែល​មាន​ជន​ជាប់​ចោទ​ ផេង គន្ធា​បូរី ​និង​ប្ស​ពួក​៣​នាក់​​ទៀត​ ប្រព្រឹត្ត​​កឹប​កេង​ គៃ​បំបាត់​ប្រាក់​រាប់​រយ​លាន​ដុល្លារ ពី​មូល​និធិ​របស់​សម្តេច​​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធ​សភា​នោះ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​​ដល់​

អ៊ី​រ៉ង់​នឹងទិញ​យន្តហោះ​​​​ពាណិជ្ជ​កម្មពីរុស្ស៊ី​

Posted: 26 Dec 2011 07:36 PM PST

​​រដ្ឋមន្ត្រី​​​ក្រសួង​ផ្លូវ​ថ្នល់​​ និងអភិវឌ្ឍន៍​​ទីក្រុង​​​អ៊ី​រ៉ង់ លោក​អាលីនីកហ្សាដ ប្រកាស​កាលពីថ្ងៃទី​​២៦ ធ្នូ ​ថា បណ្តា​​​​​មន្ត្រីអ៊ី​រ៉ង់​​នឹងធ្វើ​​​នា​ពេល​​ឆាប់​ៗ​នេះ ​​នូវ​​ការ​ចរចា​​ចុងក្រោយ​​​នានា​ជា​មួយក្រុង​មូស្គូ ដើម្បីទិញ​យន្តហោះ​​​ពាណិជ្ជកម្ម​ថ្មី​​​ៗ​។​ យោងតាម​​ទីភ្នាក់ងារ​​​ព័ត៌មានអ៊ី​រ៉ង់ FARS លោក​នីកហ្សាដ ​និយាយ​ថា ​ការចរចា​​នានា​កំពុង​ធ្វើ​​​​ដើម្បី​ឱ្យទទួល​បាន​យន្ត​ហោះ​​​​ទាំង​ឡាយ​​របស់​រុស្ស៊ី ។

ផ្តន្ទាទោស​​ផេង គន្ធាបូរី ​និង​បក្ស​ពួក​ក្នុង​ម្នាក់​ៗជាប់ពន្ធនាគារ៣​ទៅ​៤​ឆ្នាំ អ្នកតាម​ដាន​ថា ស្រាល​ស្ញើកពេក​ហើយ

Posted: 26 Dec 2011 07:30 PM PST

លោកស្រី ផេង គន្ធា​បូរី
រាជធានីភ្នំពេញ ៖ លោកចៅក្រម​​ តែ​​ ​សំអាង ​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​លើ​ករណី​​ឆបោក​​ដែល​មាន​ជន​ជាប់​ចោទ​ ផេង គន្ធា​បូរី ​និង​ប្ស​ពួក​៣​នាក់​​ទៀត​ ប្រព្រឹត្ត​​កឹប​កេង​ គៃ​បំបាត់​ប្រាក់​រាប់​រយ​លាន​ដុល្លារ ពី​មូល​និធិ​របស់​សម្តេច​​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធ​សភា​នោះ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​​ដល់​លោក​ស្រី

រងា​ពេក​ប្រើ​ប្តី​​ទៅ​ដុត​ភ្លើង​ឆ្អើរ​ចុះខុស​កាំជណ្តើរ​​ដាំ​ដូង​ធ្លាក់​ពី​លើ​ផ្ទះ​ស្ពឹកត្រឹម.កចុះ​ក្រោម​

Posted: 26 Dec 2011 07:03 PM PST

បុរសរងគ្រោះ
ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បានដាំដូង​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​១,៧​ម៉ែត្រ បណ្តាល​ឱ្យ​បាក់ឆ្អឹង​កង​.​ក​ស្ពឹក​កំរើក​មិន​រួច​ត្រឹម​.​ក​ចុះ​ក្រោម ខណៈ​​ដែល​ប្រពន្ធ​​ប្រើ​ឱ្យ​ចុះ​ទៅ​ដុត​ភ្លើ​ង​ឆ្អើរ​​ជាន់​ខុស​កាំជណ្តើរ​​ បណ្តាល​ឱ្យ​​​ធ្លាក់​ពី​លើ​ផ្ទះ​តែម្តង។ ហេតុ​ការណ៍​​នេះ​កើតឡើង ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ​វេលា​ម៉ោង​១០យប់​​ នៅ​ភូមិ​ជួរ ឃុំ​សណ្ដាន់ ស្រុក​

​អ៊ី​រ៉ង់ ៖ សម​យុទ្ធ​​កងនាវា​​​ចរណ៍​​ព្រមាន​ដល់​​ការ​បិទ​ច្រក​​សមុទ្រ​​​អ័រមូស​

Posted: 26 Dec 2011 06:59 PM PST

នាវាចម្បាំង​​​អ៊ី​រ៉ង់​​ពេលធ្វើសម​យុទ្ធ​​​​
​សមាជិកាសភាអ៊ី​រ៉ង់​មួយរូបថ្លែង​​កាលពីថ្ងៃ​ទី​​២៦ ធ្នូ ​​ថា ល្បែង​​​សង្គ្រាម​​​​​សមុទ្រ ក្នុង​​ដែនទឹក​​ភាគ​ខាង​កើត​​​​របស់អ៊ី​រ៉ង់​ត្រូវ​ចាត់ទុក​ថា ​ជាការ​ព្រមាន​យ៉ាង​ខ្លាំងមួយ​​​សម្រាប់​លោក​ខាង​លិច​ដល់​​​​ការបិទ​ច្រកសមុទ្រ​​​អ័រមូស​​ជាច្រក​​​នាំ​ប្រេង​​​​កាត​ចេញដ៏សំខាន់មួយ​។​ លោកស្រី ZOHREH ELAHIAN សមា​​ជិកា​គណៈ​កម្មការ​​សន្តិសុខ​​​​ជាតិ និង​​នយោបាយ​​ការបរទេសរបស់​សភា​​អ៊ី​រ៉ង់​​ថ្លែងទៅ​កាន់​​ទីភ្នាក់​ងារ​​ព័ត៌មានអ៊ី​រ៉ង់ FARS ថា ល្បែង​​សង្គ្រាម​នេះ​​​ជាការព្រមាន​​មួយសម្រាប់​បណ្តា​​​ប្រទេស​លោក​​​​ខាង​​លិច​​ថា អ៊ី​រ៉ង់​អាច​មាន​​​​លទ្ធភាព​​​បិទច្រក​​​សមុទ្រ​​​អ័រមូស។

​បណ្តា​​​បេសក​ជន​កូរ៉េ​ខាងត្បូង​​​ជួបជាមួយ​លោកគីម ជុងអ៊ុន​

Posted: 26 Dec 2011 06:56 PM PST

លោកគីម ជុង​អ៊ុន ពេល​​ទៅ​​គោរពសព​ឪពុក​​​
​មេដឹកនាំ​ថ្មីកូរ៉េខាងជើង​​​ លោកគីម ជុងអ៊ុន ​​កាលពីថ្ងៃទី​​​២៦ ធ្នូ ​​បានជួបជាមួយ​បណ្តា​តំណាង​​របស់កូរ៉េ​ខាងត្បូង ដែល​​ជាលើក​​ដំបូង​​ចាប់តាំង​ពី​​លោកត្រូវ​​បានប្រកាស​ជា​មេដឹកនាំ​​កំពូលថ្មី​​របស់​ប្រទេស បន្ទាប់​ពី​មរណភាព​របស់​ឪពុក​​លោក​ដែល​​ប្រកាស​ឱ្យដឹង​កាលពីថ្ងៃទី​​​១៩ ធ្នូ​ មក​។​ គណៈ​ប្រតិភូ​​២​របស់កូរ៉េ​ខាងត្បូង​បាន​ទៅ​កាន់​ទីក្រុង​​​ព្យុង​យ៉ាងរួមគ្នា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!