Koh Santipheap Daily

Koh Santipheap Daily


នារីអ៊ី​រ៉ង់​​នាង​​សាគីណេ​ហ៍ អាចត្រូវ​គេព្យួរ.ក

Posted: 25 Dec 2011 11:51 PM PST

នាង​​សាគីណេហ៍​​​​
​​ទីភ្នាក់ងារ​​​​ព័ត៌មានអ៊ី​រ៉ង់ ISNA រាយ​ការណ៍​កាលពីថ្ងៃទី​​​២៥ ធ្នូ ថា ​ទោសប្រហារជីវិត​​​​​ដោយ​គប់​ដុំ​ថ្ម​​​ប្រឆាំងនារី​អ៊ី​រ៉ង់ម្នាក់ នាង​​សាគីណេ​ហ៍ ម៉ូហា​​ម៉ាឌី ​អាស្ទីយ៉ានី ​​ពីបទ​ផិត​ក្បត់​​នឹង​​​អាច​ប្រែ​ក្លាយ​​​មកជា​ការព្យួរ​.កសម្លាប់វិញ ។​ នាង​សាគីណេ​ហ៍ ម៉ូហាម៉ាឌី ​អាស្ទីយ៉ានី ​​ទទួល​ការកាត់ទោស​ប្រហារជីវិត​ដោយគប់​ដុំ​ថ្ម​​​​កាល​ពីឆ្នាំ​​​២០០៦ ​​ពីបទ​​​ផិតក្បត់​​​ និង​ដាក់​គុក​​​​១០ឆ្នាំ ពីបទ​​ផ្សំគំនិត​​សម្លាប់​ប្តី ។

រថយន្ត​នីស្សាន់​​ដឹក​ត្រី​ និង​អ្នក​ដំណើរ​ផ្ទុះ​កង់​ក្រឡាប់​​ចាក់​មនុស្ស​ចោល​របួស​ធ្ងន់ និង​ស្រាល​៧នាក់

Posted: 25 Dec 2011 11:49 PM PST

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​នីស្សាន់​​ដឹកអ្នក​ដំណើរ​​ និង​ត្រី​ ​ក្នុង​ទិស​ដៅ​ទៅ​លក់​​នៅ​ឯ​ភ្នំពេញ ​ស្រាប់តែ​អកុសល​​ផ្ទុះ​កង់​ក្រឡាប់​​ខ្ទាត​ទៅ​ចិញ្ចើម​​ផ្លូវ​បណ្តាល​ឱ្យ​​ រងរបួស​រដូក​រណែល​​៧​នាក់ កាលពី​​វេលា​ម៉ោង​ជិត​១​រសៀល ថ្ងៃទី​​២៦ ធ្នូ ២០១១ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពីស ​ឃុំ​ច្រេស ​ស្រុក​កំពង់​ត្រឡាច បង្ក​​ឱ្យ​មាន​

សិស្សានុសិស្ស​​​ថ្នាក់​អនុវិទ្យាល័យ​​ និង​វិទ្យាល័យ200​​នាក់​ទទួល​អំណោយកង់​​​ម្នាក់​1គ្រឿង​

Posted: 25 Dec 2011 11:47 PM PST

ការប្រគល់កង់
​ខេត្តកំពង់​ចាម​​​​​ ៖ ​លោកអ៊ុច ​​បូររិទ្ធ ​​រដ្ឋ​លេខាធិការ​​ក្រសួង​​​​ការបរទេស និង​សហប្រតិ​បត្តិ​ការ​​​​អន្តរជាតិ បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​​​​ដល់​សិស្សា​នុសិស្ស​​ទាំង​អស់​ដែល​​​​ ទទួលបាន​អំណោយកង់​​នា​ពេល​នេះ ​ត្រូវខិតខំរៀនសូត្រ ​​និង​ចៀស​ឱ្យឆ្ងាយ​ពីគ្រឿង​ញៀន ​​​ព្រោះ​គ្រឿង​ញៀន​​​​នាំឱ្យក្មួយៗ​​បាត់​បង់​អនាគត​​​ដ៏ភ្លឺថ្លា ពិសេស​​​​ធ្វើ​​ឱ្យបាត់​​​

គ្រោះ​ថ្នាក់​ចរាចរណ៍​២​កន្លែង​​ផ្សេង​គ្នា​របួស​៤​នាក់​ ក្នុង​នោះសន្លប់​​២​នាក់​

Posted: 25 Dec 2011 11:33 PM PST

ខេត្តកំពង់ចាម ៖ គ្រោះថ្នាក់ចរាចរណ៍​ចំនួន​២​ករណី នៅយប់ថ្ងៃទី២៤ ធ្នូ និង​ល្ងាច​ថ្ងៃទី​២៥ ធ្នូ ២០១១ នៅក្នុងស្រុកតំបែរ និង​ស្រុក​ចំការលើ បណ្តាលឱ្យ​មនុស្សចំនួន​៤នាក់ រងរបួស ក្នុងនោះ​២​នាក់សន្លប់​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីរ​ពេទ្យ​បង្អែក​ ខេត្ត​ ។

ចែក​ដី​សម្ប​ទាន​សង្គម​កិច្ច​​ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​

Posted: 25 Dec 2011 11:29 PM PST

ខេត្ត​ក្រចេះ ៖ ​ពិធី​ចាប់​ឆ្នោត​ជ្រើស​រើស​ដី​ឡូត៍​លំនៅ​ឋាន​ និង​ដី​ឡូត៍​​កសិ​កម្ម​ចំនួន​៣៥៥​ប័ណ្ណ នៃ​កម្ម​វិធី​សម្ប​ទាន​ដី​សង្គម​កិច្ច​ ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ​ បាន​រៀប​ចំ​ ក្រោម​អធិបតី​ភាព​លោក​អ៊ឹម ឈុន​លឹម ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​​រៀប​ចំ​ដែន​ដី​ នគរូប​នីយ​

សាឡង់​ផ្ទុក​ខ្សាច់​​​នៅ​ការដ្ឋាន​មួយគ្រឿង​ត្រូវចោរលួច​បាត់

Posted: 25 Dec 2011 11:28 PM PST

ខេត្តកំពត ៖ ​សាឡង់​មួយគ្រឿង​​ដែលកន្លង​​មក​​ម្ចាស់វាបានយកមក​សម្រាប់ដឹក​ខ្សាច់​​​ចាក់​ ការដ្ឋាន​​សាងសង់​កំពង់​ផែ​​ ស្ថិត​ក្នុង​ភូមិ​​រលួស ឃុំបឹង​ទូក​ ស្រុកទឹកឈូ ។ ​ក្រោយពី​ច​ប់​ការ​ងារ​​ការដ្ឋាន​​ ក៏បាន​ផ្ញើ​ទុក​​នៅការដ្ឋាន​​មួយ​រយៈ​​តូច​ចាំអូស​យកទៅ​ប្រទេសវៀតណាមវិញ។ ម្ចាស់​សាឡង់​​ក៏បានជួល​ប្រជាពល​រដ្ឋ​​ខ្មែរ​​ម្នាក់​ឈ្មោះ​កៅ

កីឡាករ​អង់​គ្លេស​​ Cavendish មាន​មោទន​ភាព​ដែល​ទទួលពាន​រង្វាន់កីឡាករ​​មាន​បុគ្គលិក​លក្ខណៈល្អ​ប្រ​ចាំ​ឆ្នាំ​

Posted: 25 Dec 2011 11:06 PM PST

Mark Cavendishបាននិយាយថា​ការ​ទទួល​បាន​ពាន​រង្វាន់​កិត្តិ​យស​ប្រ​ចាំ​ឆ្នាំ​ BBC Sports Personality of the Yearគឺ​ជា​ជោគជ័យ​យ៉ាង​ធំ​ធេង​មួយ​សម្រាប់​ខ្លួន​ក្នុង​វិ​ស័យ​កីឡា​ប្រ​ណាំង​កង់។ Cavendishវ័យ​២៦​ឆ្នាំ​បាន​ឈ្នះ​ពាន​រង្វាន់​នោះ បន្ទាប់​ពី​ទទួល​បាន​សំ​ឡេង​ឆ្នោត​គាំ​ទ្រ​ជិត​ពាក់​កណ្តាល​។ លោកនិយាយ​ថា​៖«វា​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​រីក​រាយ​រក​អ្វី​ផ្ទឹ​ម​ពុំ​បាន ​ហើយ​ខ្ញុំ​មាន​មោទន​ភាព​ជា​ខ្លាំង​ដែល​រួម​ចំ​ណែក​រក្សា​នូវ​និរន្តរ៍​ភាព​កីឡា​មួយ​នេះ​»។

ផឹកស៊ី​​ទាស់​សម្តី​​ទាញ​ចប​សំពង​ក្បាល​​មួយ​ត្បូង​ចប​

Posted: 25 Dec 2011 10:59 PM PST

បុរសរងគ្រោះ
ខេត្តស្វាយរៀង ៖ បុរសមា្ន​ក់​ត្រូវ​គេ​វាយ​មួយ​ត្បូងចប​ចំ​កណ្ដាល​ក្បាល​បែក​ឈាម​ជោក​ខ្លួន​ និង​សន្លប់​ស្ដូកស្ដឹង​ភា្ល​ម​ៗ​មួយ​រំពេ​ច​នៅ​នឹង​កន្លែង ដោយសារ​ទាស់​សម្ដី​គ្នា​ពេលផឹកស៊ី។ ហេតុ​ការណ៍​ដែល​សប្បាយ​ប្រែ​ក្លាយជា​ទុក្ខ​ទោស​​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១​ព្រឹក​ ថ្ងៃ​ទី​២៥​ធ្នូ ២០១១ នៅ​ចំណុច​វាលស្រែ​ខាង​

រថយន្ត​ធ្លាក់​ជ្រោះ​​ស្លាប់​1​របួស​ធ្ងន់​​និង​ស្រាល​​12​នាក់​នៅ​ស្រុក​វាល​វែង​

Posted: 25 Dec 2011 10:57 PM PST

ខេត្ត​ពោធិ៍​សាត់ ៖​ ​យ៉ាង​​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ត្រូវ​ស្លាប់ និង​១២​នាក់​​ផ្សេង​ទៀត​ រង​របួ​ស​ធ្ងន់ និង​ស្រាល​​ដោយ​​រថយន្ត​បុក​គ្នា​ធ្លាក់​ចូល​ក្នុង​ជ្រោះ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​​២៥ ​ធ្នូ ឆ្នាំ​២០១១ នៅ​វេលា​ម៉ោង​៣​រសៀល ​នៅ​ភូមិ​ចម្ការ​​ជ្រៃ​​ខាង​ត្បូង ឃុំ​អន្លង់​​​រាប ស្រុក​វាល​វែង ។

វីវ៉ា​បោះ​ពួយ​​លឿន​ទៅ​បុក​​រឺុម៉ក​​កង់​បី​ចំ​ពី​មុខ​ដួល​បោក​ក្បាល​​ស្លាប់​

Posted: 25 Dec 2011 10:55 PM PST

នៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ បុរសម្នាក់​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​បាន​រង​របួស​បែក​​ក្បាល​​ខាង​ក្រោយ​ ហើយ​​ស្លាប់​​ភ្លាមៗ បន្ទាប់​​ពី​ប​ញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​គ្លី​និក​ឯក​ជន​មួយ​​នៅ​ចាក់​អង្រែ​ ក្រោម​រាជ​ធានីភ្នំពេញ ​ខណៈដែលបើក​​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១០ ​​ទៅ​បុក​ជា​មួយ​​ម៉ូតូ​កង់​បី​​មួយ​​គ្រឿង​​ដែល​បើក​​​បញ្ច្រាស​ទិស​គ្នា​​ ចំពី​មុខ​ពេញ​ទំហឹង

វារី​អគ្គិសនី​​អាតៃ​​ខេត្តពោធិ៍សាត់ ​នឹង​បញ្ចេញ​ភ្លើង​​ប្រើ​ប្រាស់​ដល់​​កំពង់ឆ្នាំង, បាត់​ដំបង និង​សៀមរាប

Posted: 25 Dec 2011 10:45 PM PST

រាជធានីភ្នំពេញ ៖ ​សម្តេចតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​បាន​​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​សំណង់​វារីអគ្គិ​សនី​​អាតៃ​ខេត្តពោធិ៍សាត់ ​នេះ មាន​សារ​សំខាន់​​ណាស់​នៅពេល​​សាងសង់​រួច​រាល់​ ឬ​ដាក់​​ឱ្យ​ដំណើរ​​ការ​នោះ ​វា​នឹង​ផ្តល់​​ថាម​ពល​ប្រើ​ប្រាស់​មិន​ត្រឹម​តែ​ក្នុង​ខេត្តពោធិ៍សាត់​ ប៉ុណ្ណោះ​ទេ គឺ​ទៅ​កំពង់​ឆ្នាំង, បាត់ដំបង, ​សៀម​រាប​

សា​លា​អន្ត​រ​ជាតិ​​ហ្វ្រេដហ្វតផ្តល់ឱ​កាស​ឱ្យ​កុមារ​​សម្តែង​សិល្បៈ​​អប​​អរ​​ថ្ងៃ​ចូល​​ឆ្នាំ​​សា​កល​

Posted: 25 Dec 2011 10:41 PM PST

រាជធានីភ្នំពេញ ៖​ ​នៅ​​សាលា​អន្ត​រជាតិ​​​​ហ្វ្រេដ​ហ្វត ​កាល​ពី​ថ្ងៃ​ទី​​២៤ ធ្នូ មាន​រៀប​ចំ​ពិធី​ ណែ​នាំ​ឱ្យ​កុមារ​​តូច​ៗ​​ សម្តែង​សិល្បៈ​ដើម្បី​អប​អរ​សាទរ​​ក្នុង​​ឱ​កាស​​បុណ្យ​គ្រី​ស្ត​ស្មាស ​និង​បុណ្យ​ចូល​ឆ្នាំ​សាកល​​ ​ក្រោម​អធិ​ប​តី​ភាព​​​លោក​នាយក​​សាលា​​ មុំ ​វ៉ា​រិន ​។

សាកលវិទ្យាល័យ​​​​មេគង្គ​​​​បើក​សិក្ខាសាលា​​ស្តីពី​ការ​​​អប់រំ​​យុវជន​​

Posted: 25 Dec 2011 10:40 PM PST

​រាជធានីភ្នំពេញ ៖ នៅ​សាកល​វិទ្យាល័យ​​​​​មេគង្គ​​​​​កម្ពុជា​ កាលពី​ថ្ងៃ​​ទី​​​២៥ ធ្នូ ​មាន​​រៀបចំ​​​បើក​​​សិក្ខា​សាលា​ស្តីពីការ​​​អប់រំ​​​​យុវជន និង​​​ការ​​​ប្រគំ​​តន្ត្រី​​​នាពេល​​​រសៀល​​​ផងដែរ​ ​ដើម្បី​​រៃអង្គាស​​​​ប្រាក់​​​យក​ទៅ​​​​ជួយ​កុមារ​និង​ជន​​ជាតិ​​ភាគ​តិច​​ ដែល​​កំពុង​​​​រស់​នៅ​​​ខេត្ត​រតនគិរី​​ ។ សិក្ខាសាលា​នេះ​រៀបចំ​​ធ្វើ​ឡើង​​​ក្រោម​​អធិបតីភាព​​​លោក​​បាន​​​ ថេរ៉ូ ​​

សម្តេចតេជោ ហ៊ុន ​សែន បញ្ជា​ឱ្យ​អាជ្ញា​ធរ​​ខេត្ត-ក្រុង​ធ្វើ​បញ្ជី​គ្រប់​គ្រង​ដីធ្លី​​ប្រជា​ពល​ រដ្ឋ​​ឱ្យ​ច្បាស់​លាស់​ទំហំត្រឹម​៥​ហិកតា

Posted: 25 Dec 2011 10:38 PM PST

រាជធានីភ្នំពេញ ៖ សម្តេចតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​បទ​បញ្ជា​​ទៅ​អាជ្ញា​ធរ​ខេត្ត-ក្រុង​ថា ត្រូវធ្វើ​បញ្ជី​ពិនិត្យ​មើល​ដី​ធ្លី​​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ ច្បាស់​លាស់​ត្រឹមត្រូវ​ ហើយ​តម្រូវ​ឱ្យ​​ពួកគាត់​​គ្រប់​គ្រង​​ក្នុង​មួយ​​គ្រួសារ​​ទំហំ​៥​ហិក​តា​ ប៉ុណ្ណោះ មិន​ឱ្យ​អ្នក​ណា​វាត​ទីធំ​​ជាង​នោះ​​ទៀតទេ ។

សាលា​រាជធានីផ្តល់​ប័ណ្ណកម្ម​​សិទ្ធិ​ដី​ជូន​អ្នក​នៅបឹង​​កក់បាន221គ្រួសារ​សម្រាប់ជំហានទី2

Posted: 25 Dec 2011 10:37 PM PST

រាជធានីភ្នំពេញ ៖ ដោយ​​មានកិច្ច​​​សហប្រតិ​​​បត្តិ​ការ​​​ពីមន្ទីរ​​​រៀបចំដែនដី​នគរូបនីយកម្ម ​ និង​សំណង់​​​រាជធានីភ្នំពេញ​​ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ​២០១១ អាជ្ញាធរ​​រាជធានី​ភ្នំពេញ​​​បានផ្តល់​​ប័ណ្ណ​កម្មសិទ្ធិ​​​ដីជូន​ ប្រជាពលរដ្ឋ​​បានចំនួន​២២១​ក្បាល ដី ឬ​​២២១​គ្រួសារ​សម្រាប់​​ជំហាន​ទី២​ដែល​ជំហាន​​​ទី១​ផ្តល់​បាន​ចំនួន​២៥៤​ គ្រួសារ កាលពី​​

រថយន្ត​ទួរីស​បើក​បុក​ម៉ូតូ​​ពី​ក្រោយ​​អូស​ប្រមាណ​​២០​ម៉ែត្រ​​អ្នក​បើក​​បរ​រង​របួស​ធ្ងន់​

Posted: 25 Dec 2011 10:34 PM PST

នៅកន្លែងកើតេហតុ
រាជធានីភ្នំពេញ ៖ បុរសម្នាក់​​បាន​រង​របួស​​ធ្ងន់ធ្ងរ​​ ខណៈ​កំពុង​ជិះ​ម៉ូតូ​​ម៉ាកវ៉េវ​ ពណ៌ខ្មៅ ​​​ត្រូវ​រថយន្ត​ទួរីស​មួយ​គ្រឿង​បើក​​​បុក​​ពីក្រោយ​​​អូស​ប្រមាណ​​​ ២០ម៉ែត្រ កាល​ពីវេលា​ម៉ោង​៧​និង​៣០​នាទីព្រឹកថ្ងៃ​ទី​២៦ ធ្នូ ​​នៅ​តាម​​​បណ្តោយ​វិថី​​សហ​ព័ន្ធរុស្ស៊ី ​មុខ​រោង​ចក្រ​កាត់​ដេរ​គង់​ហុង ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​ឈូក ​សង្កាត់ទឹកថ្លា ​

កំណត់​ត្រា​Guiness ពិភព​លោក​​ឆ្នាំ​​២០១១

Posted: 25 Dec 2011 10:31 PM PST

​បុរស​ដែល​ចាក់ម្ជុល​លើស្បែក​ច្រើន​បំផុត
១- លោក​Tyson Turk និង​លោក Chris Elliot នៅរដ្ឋ​​តិច​សាស សហ​រដ្ឋ​​អាមេរិក​ បាន​ចំណាយ​ពេល៧​ម៉ោង​និង​​៤៦​នាទី ដើម្បី​បង្កើត​​កំណត់ត្រា​ថ្មីចុះ​ក្នុង​​សៀវភៅ​​Guiness ដោយ​​ការចាក់ម្ជុល​លើស្បែក​ច្រើន​បំផុត។ លើខ្លួន​គាត់​​មានម្ជុល​ដេរ​ចំនួន៣.៩០០ លើស​​កំណត់​ត្រា​​ចាស់ដែល​មាន​​ម្ជុល​តែ​៣.១០០។ ២-ម៉ាស៊ីន​បញ្ចាំង​ភាព​​យន្ត​ចំនួន​១.៩១៩​គ្រឿង ត្រូវ​លោក Christos Psathas រស់​នៅ​​ទីក្រុង​អា​ថែន ប្រទេស​ក្រិក ប្រមូល​ថែរក្សាទុក​​ធ្វើ​ឱ្យ​លោក​​ត្រូវ​បាន​គេ​ចុះ​​ក្នុង​កំណត់ត្រា​​ជា​អ្នក​ប្រមូល​ម៉ាស៊ីន​បញ្ចាំង​ភាព​យន្ត​ច្រើន​ជាងគេ​បំផុត​ក្នុងពិភព​លោក។

បន្លំ​ជិះ​រ៉ឺម៉ក​​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​​ត្រូវ​ចាប់​ខ្លួន​២​នាក់​

Posted: 25 Dec 2011 10:31 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ចំនួន​២​នាក់​ត្រូវ​ប្រជា​ពលរដ្ឋ និងនគរបាល​ប៉ុស្តិ៍​​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ឫស្សី​កែវ ​ចាប់​ខ្លួន​កាលពី​វេលា​ម៉ោង​​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៥ ធ្នូ ខណៈ​ធ្វើសកម្ម​ភាព​​ឆក់​ខ្សែ.ក​​ប្លាទីន​​ទម្ងន់២​ជី​​ពីស្ត្រី​ម្នាក់​ដែល​ ជិះ​រឺុម៉ក​​នៅ​តាមកំណាត់​ផ្លូវ​ជាតិលេខ​៥ ​ភូមិ​ទី២ សង្កាត់​​ច្រាំង​ចំរេះ​ទី១ ខណ្ឌ​ឫស្សីកែវ ។

រថយន្តម៉ាក​ ATOZ បើក​​បុក​របាំង​​ថ្ម​ក្រឡាប់​​ផ្ងា​រ​ជើង​

Posted: 25 Dec 2011 10:29 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្តម៉ាក​​ Atoz ​មួយ​គ្រឿង​ត្រូវ​អ្នក​​​បើក​បរ ​​​បើក​បុក​របាំង​ថ្ម​ចែក​​ផ្លូវ​នៅ​ចំណុច​​​មុខ​បណ្ណា​គារ​សន្តិ​ភាព ស្ថិត​ក្នុង​សង្កាត់​​បឹង​ត្របែក ខណ្ឌ​​ចំការ​មន បណ្តាល​​ឱ្យ​ក្រឡាប់​​ផ្ងារ​ជើង​កាលពីវេលា​​ម៉ោង​១២​និង​៣០​នាទី​រំលង​ អធ្រាត្រ​​ឈានចូល​ថ្ងៃទី​២៦ ធ្នូ ២០១១ ។

ក្រុម​ហ៊ុន​តាំង​ងួន​ងួន​ត្រេ​ឌី​ង​ផ្តល់​ម៉ូតូ​ស្មាស​វី​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ឈ្នះ​រង្វាន់​

Posted: 25 Dec 2011 10:24 PM PST

ការចាប់រង្វាន់របស់ក្រុមហ៊ុន
រាជ​ធានី​ភ្នំពេញ ៖ តាម​រយៈការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ក្នុង​កម្ម​ វិធី​តន្ត្រី​អា​ស៊ី​អា​គ្នេយ៍​យប់​ថ្ងៃ​អាទិត្យ​ទី​២៥​ ធ្នូ ក្រុម​ហ៊ុន​តាំ​ង​ងួន​ងួន​ត្រេ​ឌី​ង​ដែល​ជា​ក្រុម​ហ៊ុន​នាំ​ផលិត​ផល​ភើ​ ហ្វិក​ឃែរ​ផ្តាច់​មុខ​នៅ​ព្រះ​រាជាណា​ច​ក្រ​កម្ពុជា​ បាន​ផ្តល់​រង្វាន់​ម៉ូតូ​ស្មាស​វី​ស៊េរី​២០១២ ចំនួន​១​គ្រឿង​ដល់​អតិថិជន​ដែល​បាន​ធ្វើ​ការ​ចាប់​

ខ្សែ​ប្រយុទ្ធ​ក្លឹប​ទូ​ក​ក្តោង Man City ជូនពរ​ក្នុងឱកាស​បុណ្យ​គ្រីស្តស្មាស

Posted: 25 Dec 2011 10:01 PM PST

កីឡាករ​អេ​ឌីន សេ​ហ្គោ ខ្សែ​ប្រយុទ្ធ​ក្លឹប​Man City តុប​តែង​ខ្លួន​ជា​សាន​តា​ក្លូស ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្ទៃ​មេឃ
កីឡាករ​អេ​ឌីន សេ​ហ្គោ ខ្សែ​ប្រយុទ្ធ​ក្លឹប​Man City ដែល​​តុប​តែង​ខ្លួន​ជា​សាន​តា​ក្លូស ​ក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្ទៃ​មេឃ បាន​ថត​រូប​ខណៈ​ពេល​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័​ត៌​មាន​ឱ្យ​​សារព័ត៌​មាន​​ដឹសាន់​របស់​អង់​គ្លេស ​នៅ​ក្នុង​ឱ​កាស​​បុណ្យ​គ្រីស្ត​ស្មាស​ ដោយ​សាមី​ខ្លួន​បាន​បញ្ជាក់​​​ពី​បំណង​​ដែល​ខ្លួ​ន​ត្រូវ​ការ​ច្រើន​បំផុត​ គឺ​ក្លឹប​Man Cityនឹង​មាន​ទម្រង់​លេង​ល្អ​​​រហូត​បញ្ចប់​​រដូវ​កាល​ ។ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​Wolfsburg រូប​នេះ​និយាយ​ថា«វត្ថុ​បំណង​​សំខាន់​គឺសុំ​កុំ​ឱ្យ​កីឡា​ករ​របស់​​ក្លឹប​ជួប​ប្រទះ​​នឹង​បញ្ហា​របួស​រយៈពេល​វែ​ង​​ ព្រោះ​កីឡា​ករ​​គ្រប់​រូប​នៅ​ក្លឹប​Man City គឺ​សំខាន់​​បំផុត​ និង​ជា​កូន​សោ ​​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​ដណ្តើម​ជើង​ឯក​ក្នុង​​លីក​កំពូល​ ។

អ៊ុយ​ក្រែន​នឹង​បោះ​ទុន​1ពាន់​លាន​ដុល្លារ​​ក្នុង​ចំការ​ប្រេង​អ៊ី​រ៉ង់

Posted: 25 Dec 2011 09:59 PM PST

ទូ​រ​ទស្សន៍​អ៊ី​រ៉ង់​ PRESS TV រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥​ ធ្នូ ថា ក្រុម​ហ៊ុន​អ៊ុយ​ក្រែន​មួយ​នឹង​បោះ​ទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារ​ក្នុង​ចំការ​ប្រេង​កាត​របស់​អ៊ី​រ៉ង់​។ ក្រុម​ហ៊ុន​អ៊ី​រ៉ង់​ PEDC និង​ក្រុម​ហ៊ុន​អ៊ុយ​ក្រែន​ INTER NAFIGAS PROM PARS នឹង​ចុះ​កុង​ត្រា​មួយ​ជាមួយ​គ្នា​ក្នុង​ខែ​មីនា​ខាង​មុខ​នេះ។ យោង​តាម​ផែន​ការ​នៃ​ការ​អភិវឌ្ឍ​ចំការ​ប្រេង​កាត​ KOOHMONI និង KOUHKALI ផលិត​កម្ម​ប្រចាំ​ថ្ងៃ​របស់​ចំការ​ប្រេង​កាត​ទាំង​២​នោះ​ក្នុង​ដំណាក់​កាល​ដំបូង​នឹង​មាន​រវាង​ពី​១០.០០០​ទៅ​១២.០០០​ធុង​ ហើយ​​ក្នុង​ដំណាក់​កាល​ទី​២​នឹង​ឡើង​ដល់​២៥.០០០​ធុង​ក្នុង​មួយ​ថ្ងៃ។

​ធនាគារ​​​​កណ្តាលចិន​​​លើក​ទឹកចិត្ត​​​ឱ្យ​មាន​​ការផ្លាស់ប្តូរ​​​ប្រាក់​យន់​​​ និងប្រាក់​​​យេនឆ្លង​កាត់​ព្រំដែន​

Posted: 25 Dec 2011 09:52 PM PST

នាយករដ្ឋមន្ត្រី​​​ជប៉ុន ​ចាប់ដៃ​​​​ជាមួយសមភាគី​ចិន​នៅក្រុង​​ប៉េកាំង​​​ថ្ងៃ​​២៥ ធ្នូ​​​
​ធនាគារ​ប្រជាជនចិន​ជាធនាគារ​​កណ្តាល​របស់​ប្រទេស បាន​ប្រកាស​កាលពីថ្ងៃទី​​​២៥ ធ្នូ ​ថា ខ្លួននឹង​លើកទឹកចិត្ត​​​ឱ្យ​មាន​ការប្រើប្រាស់​​ដោយ​​​​​ផ្ទាល់​​​នូវប្រាក់​យន់ចិន និងប្រាក់​​យេន​ជប៉ុន​​ក្នុង​ការ​ទូទាត់​​​​ផ្លាស់ប្តូរ​​​​គ្នាឆ្លង​កាត់​​ព្រំដែន​រវាង​ប្រទេស​​ទាំង​​​​២​។​ សេចក្តីប្រកាស​មួយរបស់​​​ធនាគារ​កណ្តាល​​ចិន គូសបញ្ជាក់​ថា ​ប្រការ​នេះនឹង​រួមចំណែក​ដល់​ការ​កាត់បន្ថយ​​​គ្រោះថ្នាក់​នានា​​​​ទាក់ទិន​​ដល់​​ការ​​ឡើង​ចុះ​នៃ​​​អត្រា​ប្តូរ​ប្រាក់ និង​​​តម្លៃ​​​កាត់​កង​​ពេលទូទាត់​​ប្រាក់ ។ យោងតាម​​​សេចក្តីប្រកាស​នេះ ​​ធនាគារកណ្តាល​​ចិន​ក៏​​លើកទឹកចិត្ត​​ផងដែរ ​​ឱ្យ​​ជប៉ុន

ម៉ូតូ និង​​រថយន្តបុក​គ្នា​​នៅ​ចំណុច​ផ្លូវ​កែង​របួស​ធ្ងន់​៤​នាក់ ស្លាប់​​២​នាក់

Posted: 25 Dec 2011 07:51 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មនុស្ស​៤​​នាក់​រង​របួស និង​២​​នាក់​ផ្សេង​ទៀត​​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​ សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ​ខណៈដែល​​ជិះ​​ម៉ូតូ​ទៅ​បុក​​ជា​មួយ​​រថយន្ត​​ម៉ាក​​ហាយ​លេន​ឌ័រ ពណ៌ខ្មៅ ​នៅចំណុច​​ផ្លូវលេខ​៣៦០​កែង​ផ្លូវ​លេខ​​១០៣ សង្កាត់​បឹង​កេង​កង​ទី​៣ ខណ្ឌចំការ​មន ​កាលពីវេលា​​ម៉ោង​១២​និង​២០​

​លោកគីម ជុងអ៊ុន ​​ពេលនេះត្រូវ​​គេ​ហៅ​​មហា​មេដឹក​នាំ​ដូច​​ឪពុក​​​​លោកដែរ​

Posted: 25 Dec 2011 07:38 PM PST

លោក​គីម ជុង​អ៊ុន
​បណ្តាម៉ាស៊ីនឃោសនា​​​​របស់កូរ៉េខាងជើង​ប្រកាសកាលពីថ្ងៃទី​​​​២៥ ធ្នូ ថា លោកគីម ជុង​អ៊ុន ជា​មហាមេដឹកនាំ​​​​​របស់​​​​ប្រជាជន​​កូរ៉េ​​​ ដូច​​ឪពុក​​​​របស់លោក គឺ លោកគីម ជុង​​អ៊ីល ​ដែរ​។ ទីភ្នាក់ងារ​​​​​ព័ត៌មាន​​​ផ្លូវការ​​​​កូរ៉េ​ខាងជើង​​ KCNA រាយការណ៍​​ថា ប្រជាជន​​កូរ៉េខាងជើង​ជា​រួមយល់​ថា ​​លោក​គីម ជុងអ៊ុន ​​គឺជា​មេដឹក​នាំ​​របស់ប្រជា​​ជនដែល​​ធំដូច​​លោកគីម ជុងអ៊ីល​ ​​ដែរ។ KCNA ក៏​ប្រកាស​​ផងដែរ​​​ថា លោក​គីម ជុង​​អ៊ុន ដូច​លោកគីម ជុង​​អ៊ី​ល ដែរ​​​ជា​បិតា​ដែល​មាន​​​ការ​អាណិតអាសូរ​ និង​មានប្រជាប្រិយ​ភាព​ ព្រមទាំង​​​ជាព្រះ​​អាទិត្យ​នៃ​ភ័ព្វ​វាសនា​​​របស់​ប្រជា​ជន​។​

បុគ្គលិកធនាគារភូមិខេមបូឌាអិលធីឌី​ខេត្តសៀមរាបប្រារព្ធការបរិច្ចាកឈាមស្ម័គ្រ​ចិត្ត

Posted: 25 Dec 2011 07:28 PM PST

សកម្មភាពផ្តល់ឈាម
ខេត្តសៀមរាប ៖ ក្រុមបុគ្គលិកទាំងពីរ​ភេទ​នៃសាខាធនាគារភូមិ (ខេមបូឌា) អិលធីឌី មក​ពីតាមបណ្តាស្រុកក្នុងខេត្តសៀមរាប និងឧត្តរ​មាន​ជ័យ សរុបចំនួន៣៩នាក់ បានធ្វើ​ការ​បរិច្ចាគ​ឈាមជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្ត​សៀម​រាប ក្នុងអំពើមនុស្សធម៌​ដែល​ប្រព្រឹត្ត​ឡើង​នៅទីសា្នក់ការសាខា​ធនា​ គារភូមិផ្ទះលេខ៣២៣

ក្រុម​ហ៊ុន​​​ ONLINE ឧបត្ថម្ភ​មួក​​សុវត្ថិភាព​​​ជូន​មន្ត្រី​កងរាជអាវុធ​​ហត្ថ​​លើ​ផ្ទៃប្រទេស

Posted: 25 Dec 2011 07:26 PM PST

ការផ្តល់មួកសុវត្ថិភាព
រាជធានីភ្នំពេញ ៖ ​ កាលពីព្រឹក​ថ្ងៃទី​​២២ ​ខែធ្នូ​ ឆ្នាំ២០១១​ ​នៅ​សាលា​កងរាជ​អាវុធ​ហត្ថ​​​​ (កំបូល​)​ មាន​​រៀបចំ​​​ធ្វើ​ពិធី​​​បិទវគ្គ​​​បណ្តុះ​បណ្តាល​​​​​បច្ចេក​ទេស​​​​បើកបរ ​​​​ទោចក្រយាន​យន្ត​​​ ជំនាន់​​​ទី​៦​ ឆ្នាំ​២០១១ ។ ​ពិធី​នេះ​ត្រូវ​បាន​​​ប្រារព្ធ​​​​​ឡើង​ក្រោមអធិបតីភាព​លោក​​​​ឧត្តម​​ សេនីយ៍​​​​​​ទោ​ សេង ​សុង មេបញ្ជាការ​​​​​រង​កង​រាជ​អាវុធ​ហត្ថ​​​​​លើ​​ផ្ទៃ​

​មេដឹកនាំ​​​ប្រឆាំង​រុស្ស៊ី​​​ម្នាក់ត្រូវ​បញ្ជូនទៅ​ដាក់គុក​ទៀត​

Posted: 25 Dec 2011 07:20 PM PST

លោកអ៊ូដាល់​សូវ​
​មេដឹកនាំ​​​​ប្រឆាំង​រុស្ស៊ី​​លោកស័រ​ហ្គេយ អ៊ូ​ដាល់​​សូវ​ ប្រមុខនៃ​​​​រណសិរ្ស​​​​ឆ្វេង​និយម​​​ត្រូវ​ទទួល​ការកាត់ទោស​ដាក់​គុក​​១០ថ្ងៃ កាលពីថ្ងៃ​ទី​​​​​២៥ ធ្នូ ​​ពីបទ​​​ប្រទូស្តរ៉ាយ​ជាមួយប៉ូលិស​។ លោក​ស័រហ្គេយ ​អ៊ូ​ដាល់​​​សូវ ត្រូវជាប់គុក​លើក​​​ទី​​១៤ ​ហើយ​​​​ចាប់តាំង​ពី​​​​ដើមឆ្នាំ​​នេះមក​។​ សេចក្តីសម្រេច​ចិត្ត​​​​នេះរបស់​តុលាការ​ក្រុង​​​​មូស្គូ ធ្វើឡើង​​​បន្ទាប់ពីបាតុ​កម្ម​មួយដែល​មាន​មនុស្ស​ចូលរួម​ជាច្រើនសិបពាន់​នាក់ ​​តវ៉ា​​ប្រឆាំង​នឹង​​​លទ្ធ​ផល​​នៃការ​បោះឆ្នោត​​​​​​សភា​​​ឌូម៉ា​រុស្ស៊ី​ កាលពីថ្ងៃទី​​​​៤ ធ្នូ ​​​ដោយ​គណបក្ស​​​​រុស្ស៊ី​រួប​រួម​របស់​លោក​វ៉្លាឌីមៀរ ពូទីន

​មនុស្សយ៉ាង​តិច​​1សែន​នាក់​ធ្វើ​បាតុកម្មប្រឆាំង​​​រដ្ឋាភិបាល​នៅក្រុង​ការ៉ាជី​

Posted: 25 Dec 2011 07:18 PM PST

បាតុកម្ម​​​​ប្រឆាំង​រដ្ឋា​ភិបាល​​​​នៅក្រុង​ការ៉ាជី​
​អតីត​កីឡាករ CRICKET និងជាជន​ប្រឆាំង​​​ប៉ាគីស្ថាន លោក​អ៊ីម​រ៉ាម​ខាន់ ​​បាន​ប្រមូលផ្តុំ​មនុស្ស​​​ដល់​ទៅយ៉ាង​តិច​​​​​១០០.០០០​នាក់ ​​​ធ្វើបាតុកម្ម​នៅ​តាមដង​​​វិថីទាំងឡាយ​​​នៃ​ទីក្រុង​​​ការ៉ាជី កាលពីថ្ងៃទី​​​២៥ ធ្នូ ​ដោយ​​បង្កើន​​​ការគាបសង្កត់​​របស់​ប្រជាជន​លើរដ្ឋាភិបាល​​​​ស៊ីវិល ហើយ​​នោះ​ក៏ជា​​​​ការ​បង្ហាញ​​​កម្លាំង​​​​​នយោ​បាយ​​មួយក្នុង​​​ប្រទេសដែ​រ​។​ លោកខាន់​ ស្ថាបនិក​​របស់​គណបក្ស TEHREEK-E INSAAF (PTI) ឬ​ចលាចល​​ប៉ាគីស្ថាន ដើម្បី​យុត្តិធម៌​​​បានធ្វើ​ប្រមុខ​នៃ​ចលនា​មួយ​ប្រឆាំង​​ប្រធានាធិបតី​​ លោកអាស៊ីហ្វ ​​​អា​លី ហ្សាដារី​ ​

បាញ់​ប្លន់​​យក​ទូរស័ព្ទ​ដៃ​បាន​៣​គ្រឿង​ របួស​អង្គរក្ស​​ម្នាក់​

Posted: 25 Dec 2011 07:07 PM PST

រាជធានីភ្នំពេញ ៖ ​មន្ត្រី​យោធា​​អង្គ​រក្ស​​មួយ​រូប​​ត្រូវ​ក្រុម​ជន​ប្រដាប់​អាវុធ​​មិន​ស្គាល់​អត្ត​សញ្ញាណ​មាន​គ្នា​ពីរ​នាក់​ជិះ​ម៉ូតូ​​ស៊េរី​ទំនើប​មួយ​​គ្រឿង​ ចូល​ភ្ជង់​​បាញ់​ បណ្តាល​​ឱ្យ​របួស​ប្លន់​​យក​ទូរស័ព្ទ​​ដៃ​អស់​​ចំនួន​៣​​គ្រឿង ។ ហេតុ​​ការណ៍​នេះ​បាន​​កើត​ឡើង​​នៅចំណុច​ផ្លូវ​លេខ​៣៧៤ សង្កាត់​ទួល​ស្វាយ​ព្រៃទី២ ​ខណ្ឌ​ចំកា​រម​ន ​នាវេលា​ម៉ោង​១២​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!