Koh Santipheap Daily

Koh Santipheap Daily


​បុគ្គលិក​​​ក្រុមគ្រូពេទ្យ​​​គ្មានព្រំដែន​​ទាស់គ្នា​​​នៅ​សូម៉ាលី បាញ់​2នាក់​ស្លាប់​

Posted: 29 Dec 2011 11:43 PM PST

បុគ្គលិក MSF ម្នាក់​​​​ដែល​ត្រូវរបួស​​​​ ហើយ​ស្លាប់​នៅ​​មន្ទីរពេទ្យ​​​​
​បុរស​សូម៉ាលី​​​ម្នាក់ដែល​​​​ធ្វើការ​​ឱ្យក្រុម​គ្រូ​ពេទ្យ​​​​គ្មាន​ព្រំដែន​​​​​​ MSF បានបាញ់​សម្លាប់​​និយោ​ជិត​​​អង្គការ​​នេះជា​​​ជនបរទេស​​​២នាក់ កាលពី​ថ្ងៃទី​​២៩ ធ្នូ ​​ក្នុង​ការិយាល័យ​​​​ MSF នៅក្រុង​មូហ្គា​ឌីស្យូ​។​ លោកអាប់​ឌុលឡា​ហ៊ី ​​បារីស អ្នកនាំពាក្យ​​​របស់​ប៉ូលិស​​និយាយ​ថា ខ្មាន់កាំភ្លើង​​​​ពេលនេះ​កំពុង​ត្រូវឃុំខ្លួន ។ ​បុរស​នេះ​​មានកាំភ្លើងខ្លី​មួយ​ដើម ហើយ​​​គេ​បានឈ្លោះ​​​គ្នាជាមួយ​​​​អ្នកសម្រប​សម្រួល​ ខណៈ​ខ្មាន់កាំភ្លើង​​នេះជា​អ្នក​ធ្វើការ​​​​ផ្នែក​​ភស្តុភារ​​​ឱ្យអង្គការ​​​​បារាំង​​នេះ ។

លី ម៉ារីណា ទៅរស់នៅ​អាេមរិក​ ក្រោយ​ថ​ត​បញ្ចប់​​រឿង​ភាគ​​​ពេជ្រក្នុង​បេះ​ដូង​

Posted: 29 Dec 2011 11:40 PM PST

អ្នកនាងលី ម៉ារីណា
រាជធានីភ្នំពេញ​​​​ ៖ ​តារាសម្តែង​​​​​ដែល​មានឈ្មោះ​​ល្បី និង​មាន​រូប​សម្ផស្ស​​​​ស្រស់​ស្អាត ​តាមបែប​ធម្មជាតិ លី ម៉ារីណា ​បានសម្រេច​ចិត្ត​​​​​​ចេញទៅរស់នៅ​​​សហរដ្ឋអាមេរិក ​​ជា​មួយ​ស្វាមី​​ដែលកំពុង​​​រស់នៅទីនោះ ក្រោយ​ពេល​នាង​ថត​បញ្ចប់​​​រឿង​ភាគពេជ្រ​ក្នុង​បេះ​ដូង របស់​ស្ថានីយ​ទូរទស្សន៍​​​ប៉ុស្តិ៍លេខ​​​៥​។​​ ​អ្នកនាង​​លី ម៉ារីណា និយាយ​ថា តាម​ពិត​នាង​ត្រូវ​ចាកចេញ​ទៅអាមេរិក្នុង​​​ឆ្នាំ​២០១១ ​​ប៉ុន្តែ​​ដោយ​​​នាង​បាន​​​ចុះ​កិច្ច​សន្យា​​​​​​ថត​​ខ្សែ​​​​វីដេអូ​ភាគ​ រឿង​​ពេជ្រក្នុងបេះដូង ​ទើប​ការចាកចេញ​​ត្រូវ​ពន្យារពេល​​​។ ​​​

​៣​នាក់​​ស្លាប់ និង​​៤​នាក់​ទៀត​​រង​របួស​​ធ្ងន់​​ជិះ​ម៉ូតូ​​វីវ៉ា​ពីរ​គ្រឿង​បុក​គ្នា​

Posted: 29 Dec 2011 11:39 PM PST

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​មាន​យុវជន​៣​នាក់​​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​ កន្លែង និង​៤​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុ​​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​ ម៉ូតូ​ពី​គ្រឿង​បើក​បញ្ច្រាសទិស​ បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ប្រាសាទបាគង កាលពី​​យប់​ថ្ងៃ​ទី២៩ ធ្នូ ម្សិល​មិញ​។

លែង​មាន​​​ក្លិន​​​អសោចិ៍​​ពី​គំនរ​សំរាម​​​ខណៈប្តូរទៅទីតាំង​​ថ្មី​​

Posted: 29 Dec 2011 11:38 PM PST

​ខេត្ត​ស្ទឹង​ត្រែង ៖​ គំនរ​​សំរាម​​​ដែល​​ជះ​ក្លិន​​​​ស្អុយ​​​​អសោចិ៍​​​​រាប់រយ​​​ម៉ែត្រ ​​​ហើយ​តែងតែ​​​ត្រូវ​​​​ប្រជា​ពលរដ្ឋ​​ធ្វើ​​​ការ​រិះ​គន់​​​​ជា​ញឹក​ញាប់​ ​​​រហូត​​​មក​​នោះ ឥឡូវ​​​ត្រូវបាន​​​អាជ្ញាធរ​​​ក្រុង​ស្ទឹង​​​ត្រែង​​​ចេញ​​សេចក្តី​​​​ ប្រកាស​​​ឱ្យ​​បិទទីលាន​ចាក់សំរាមនេះនិង​ បង្គាប់ឱ្យយកទៅចាក់នៅទីតាំងថ្មីចម្ងាយពីក្រុង​១២គឺឡូម៉ែត្រ បើមិនធ្វើតាមការជូនដំណឹងនេះ​​​ទេ​នឹង​

ចាប់អ្នក​​​ក្រដឹក​​ឈើ​តាម​​​ម៉ូតូ​​បន្តិច​បន្តួច​​​​ដូច​​ចាប់​​​ខ្យងអារ.កយកឈាម

Posted: 29 Dec 2011 11:36 PM PST

​ខេត្ត​​រតនគិរី​​​ ៖​ ជន​ជាតិ​​​ចារាយ​​ចំនួន​​​៤​នាក់​​ ដែល​​ធ្វើ​សកម្ម​ភាព​​​ដឹក​​​ជញ្ជូន​​ឈើ​ប្រណីត​​ប្រភេទ​​​​ធ្នង់​​​តាម​ ម៉ូតូ​នៅ​ពេល​​​យប់​​ឆ្លង​ដែន​​​ខុសច្បាប់​​​ទៅ​ប្រទេស​​​​វៀត​ណាម ក្នុង​​តំបន់​​ឃុំ​​​ញ៉ាង ស្រុក​​អណ្តូង​មាស​​ ត្រូវ​បាន​​​កម្លាំង​​​​សហការ​​រវាង​​​​រដ្ឋ​បាល​​​ព្រៃឈើ​​​និង​ប៉ូលិស​​ សេដ្ឋកិច្ច​​ខេត្ត​​​​បង្ក្រាប​​និង​ឃាត់​​ខ្លួន​​​បាន​កាលពី​យប់​​​ថ្ងៃទី​ ​​២៧​​ ធ្នូ​​ ​​នៅ​​វេលា​​

ខឹង​គេ​ដាល់​មួ​យដៃ​​បាក់​ធ្មេញ​​កាលពី​​ជាង​៣​ខែ​មុន​លួច​សង​សឹក​វិញ​កាប់មួយ​កាំបិត​ប៉័ង​តោ

Posted: 29 Dec 2011 11:33 PM PST

ជនជាប់ចោទ
ខេត្តកណ្តាល ៖ ​យុវជន​ម្នាក់ត្រូវ​បាន​កម្លាំង​​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​ស្អាង ចាប់​ខ្លួន​កាល​ពី​វេលា​​ម៉ោង​​៤​​និង​៤០​នាទីរសៀល​​ថ្ងៃទី​២៩ ធ្នូ បន្ទាប់​​ពី​បុរស​នោះ​បាន​ធ្វើ​សកម្ម​ភាព​លប​កាប់​បុរស​​​ម្នាក់​ទៀត​មួយ​ កាំបិត​ប៉័ង​តោ​​ចំ​ក្បាល​រង​របួស​យ៉ាង​ដំណំ​នៅគ្រា​ដែល​កំពុង​មើល​​តន្ត្រី ​សម័យ​​ក្នុង​ពិធី​មង្គល​ការ ស្ថិត​ក្នុងភូម​ិ​តាពេជ ឃុំ​​ក្រាំ​​យ៉ូវ ​

ឃើញគេឈ្លោះគ្នាទៅឃាត់ត្រូវមួយ​ពូថៅលិចដល់ឆ្អឹងដេរ១២ថ្នេរ

Posted: 29 Dec 2011 11:29 PM PST

ជនរងគ្រោះ
ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវគេលប​កាប់ពីក្រោយហើយព្រួតវាយយ៉ាងដំណំថែម​ទៀត បណ្តាលឲ្យរងរបួសធ្ងន់​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ខេត្ត ខណៈទៅឃាត់គេ​កំពុងឈ្លោះគ្នាក្នុង​វង់​រាំ​រែកមួយក្នុងរាត្រីបុណ្យកំសាន្ត​នៅ ​វត្តថាឡា​បរិវ៉ាត់។ ហេតុការណ៍នេះបានកើត​ឡើង​នៅ​វេលា​​ម៉ោង១២និង១០នាទីរំលង​អាធ្រាត្រ​ឈាន​

បូក​សរុបលទ្ធផល​​ការងារ​ឆ្នាំ​2011​នៃការ​អនុវត្តគម្រោងច្រកចេញ​ចូលតែមួយ

Posted: 29 Dec 2011 11:29 PM PST

ខេត្ត​សៀមរាប ៖ ​ ស្របតាមការគ្រោង​ទុក​សន្និបាតមួយស្តីពីការបូកសរុបលទ្ធផលការងារ​ នៃការអនុវត្តគម្រោងច្រកចេញចូលតែមួយ និងផែនការសកម្មភាពថវិកាសម្រាប់អនុវត្តក្នុង​ឆាំ្ន២០១២ ត្រូវបានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​ នៅថា្នក់ក្រោមជាតិ

​អាមេរិក​​លក់​យន្តហោះ​​​​ចម្បាំង​​ឱ្យអារ៉ាប៊ី​​សាអូឌីត​

Posted: 29 Dec 2011 11:12 PM PST

យន្តហោះ​​ចម្បាំង​ធុន F-15 អាមេ​រិក​នៅ​​មូលដ្ឋាន​​​ឯអ៊ីតាលី​​
ពេលកំពុងមាន​​​ភាពតានតឹង​​ខ្លាំង​​ជាមួយ​អ៊ីរ៉ង់ ​​សហរដ្ឋអាមេ​រិក និង​​អារ៉ាប៊ី សាអូឌីត បាន​ចុះ​ហត្ថលេខា​​​​លើកុងត្រា​​​មួយ​លក់​យន្តហោះ​​​ប្រដេញ​​ទម្លាក់​គ្រាប់បែក​​ធុន F-15 ដែល​​​ធ្វើ​ឱ្យទំនើប​ចំនួន​​​៨៤គ្រឿង និង​យន្តហោះក្រៅ​ពីនេះ​ទៀត​ចំនួន​​​​៧០គ្រឿង ​​មានទឹកប្រាក់​​​​​សរុប​​​២៩,៤ពាន់​​​លានដុល្លារ​ដល់​អារ៉ាប៊ីសាអូឌីត ។ នេះជា​សេចក្តី​​រាយការណ៍​​កាល​ពីថ្ងៃទី​​២៩ ធ្នូ របស់​​សេតវិមាន។

ក្មេងវ័យជំទង់​រើស​អេត​ចាយ​​​ម្នាក់​​ជិះ​កង់​ត្រូវ​​​​រថយន្តបុក​ស្លាប់​

Posted: 29 Dec 2011 11:00 PM PST

សពក្មេងប្រុសរងគ្រោះ
រាជធានីភ្នំពេញ ៖​ ​ក្មេង​វ័យ​ជំ​ទង់​​មាន​មុខ​របរ​​​អ្នក​​រើស​​អេត​ចាយ​ម្នាក់​​ កាល​ពី​ម៉ោង​១០​​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩​ ធ្នូ​ ត្រូវ​​រថយន្ត​បុក​​ស្លាប់​នៅ​ចំណុច​មុខ​វិ​មាន​សន្តិ​ភាព​ តាម​បណ្តោយ​​ម​ហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា​ ​រាជ​ធានី​ភ្នំពេញ ។ ក្មេង​វ័យ​ជំ​ទង់​​​​រង​គ្រោះ​​​ឈ្មោះ​ស៊ិន សី​លា ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ ​មុខ

អាជីវ​ករ​ផ្សារ​ព្រែក​​ព្នៅ​ត្រូវ​ស្ត្រី​ជើង​ល្អ​ឆបោក​​អស់​ប្រាក់​៤៨០​ដុល្លារ​

Posted: 29 Dec 2011 10:46 PM PST

ផ្ទះកើតហេតុ
រាជធានីភ្នំពេញ ៖ អាជីវករ​ម្នាក់​លក់​​គ្រឿង​ទេស​​នៅ​តាម​បណ្ដោយ​ផ្លូវ​ចូល​ទៅ​ផ្សារ​ព្រែក​ ព្នៅ ក្នុងភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​​សុខ ​បាន​ចាញ់បោក​ស្ត្រី​ម្នាក់​ទិញ​កាត​ទូរស័ព្ទ​ដែល​គិត​ជា​ប្រាក់​ចំនួន​៤៨០​ ដុល្លា​រ និងហៀប​អស់​​ទាំង​​អីវ៉ាន់​១​រ៉ឺ​ម៉ក​ថែមទៀត ដោយសារ​ស្ដ្រី​ម្នាក់​​នោះ​ប្រើ​ល្បិច​មក​កម្ម​ង់​អីវ៉ាន់

សូមជូនពរ​បវរមហា​ប្រសើរ​​​ឆ្នាំ​ថ្មី​ ឆ្នាំ​សាកល​​ ២០១២

Posted: 29 Dec 2011 10:42 PM PST

សូម​ប្រសិទ្ធពរ​​​ជ័យ ​​សិរី​មង្គល ​​វិបុល​សុខ​​គ្រប់​ប្រការ​ មហា​ប្រសើរ​​ កើត​មាន​ដល់​មិត្ត​អ្នក​អាន​គ្រប់​​ស្រទាប់​​ជាន់​ថ្នាក់ សម្តេច​ ទ្រង់​ ឯក​ឧត្តម​ លោក​ជំទាវ លោក លោក​ស្រី ប្រជា​ពល​រដ្ឋ​​​ទូទាំង​​ប្រទេស ​ដៃ​គូ​ពាណិជ្ជ​កម្ម​ និង​រាល់​បណ្តា​ក្រុម​ហ៊ុន​ សហ​គ្រាស​ទាំង​អស់​ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​ ២០១២ នេះ ។

ស្វា​ធាត់​បំផុត​នៅ​អង់​គ្លេស​​សម្រក​ទម្ងន់​​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​ឆ្នាំ​2011

Posted: 29 Dec 2011 10:36 PM PST

ស្វា​ធាត់​បំផុត​នៅ​អង់​គ្លេស​​សម្រក​ទម្ងន់​​ដោយ​បង្អត់​ការ​ស៊ី​បង្អែម
ទីភ្នាក់ងារ​ព័ត៌​មាន​​បរទេស​​កាលពីថ្ងៃទី​៣០ ធ្នូ ​ផ្សាយ​ឱ្យ​ដឹងថា ស្វា «អូសៃ» ​ជា​ស្វា​ដែល​ធាត់​​បំផុត​នៅ​ប្រទេស​អង់​គ្លេស​ ​បាន​​ក្លាយ​ជា​ជើង​ឯក​នៃ​ការ​សម្រក​ទម្ងន់​​ដោយ​បង្អត់​ការ​ស៊ី​បង្អែម​​ដ៏ពេញ​និយម​រហូត​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​​ដល់​ទៅ​២៥,៥​គីឡូ​ក្រាម។ ​គួរ​ប​ញ្ជាក់ថា ​ស្វា​អូសៃ មាន​ទម្ងន់​១០០​គីឡូ​ក្រាម ធ្លាប់​​ទទួល​ការ​ចិញ្ចឹម​ដូច​សត្វ​ចិញ្ចឹម​​ដទៃ​ទៀត​​នៅ​អាហ្វ្រិក​ខាង​ត្បូង​ កាលពី​១៣​ឆ្នាំ​មុន ​ប៉ុន្តែ​វា​ស៊ី​ចំណី​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់ ទើប​ធ្វើ​​ឱ្យ​​វា​មាន​ទម្ងន់​​កើន​​​ឡើង​ខ្លាំង​បែប​នេះ ។

កាន់ទុក្ខ​​មេ​ដឹកនាំ​កូរ៉េ​​ខាង​ជើង​​នៅ​ក្រុង​ឡុង​ ដោយ​បង្ហូត​​ទង់​ជាតិ​នៅ​ពាក់​កណ្តាលដង​

Posted: 29 Dec 2011 10:32 PM PST

ស្ថាន​ទូត​​កូរ៉េ​​ខាង​ជើង​ក្នុង​ទី​ក្រុង​ឡុង បាន​ទម្លាក់​​ទង់​ជាតិ​​នៅ​ពាក់​កណ្តាល​ដង ដើម្បី​សម្តែង​ការ​​កាន់​ទុក្ខ​​លោក​គីម ជុង​អ៊ីល
ស្ថាន​ទូត​​កូរ៉េ​​ខាង​ជើង​ក្នុង​ទី​ក្រុង​ឡុង ​ប្រទេស​អង់​គ្លេស ​បាន​ទម្លាក់​​ទង់​ជាតិ​​នៅ​ពាក់​កណ្តាល​ដង សម្តែង​ការ​​កាន់​ទុក្ខ​​អតីត​មេ​ដឹក​នាំ​​លោក​គីម ជុង​អ៊ីល ​ក្នុង​អំឡុង​​ពេល​​ប្រារព្ធ​​ពិធីបុណ្យសព​ដ៏​ធំ​នៅ​ទី​ក្រុង​​ព្យុង​យ៉ាង ។ ​ចាត់​ទុក​​ថា ជា​ការ​កាន់​ទុក្ខ​​ដ៏​អធិក​អធម​​ចំពោះ​​ថ្នាក់​​ដឹក​នាំ​​ក្នុង​ប្រទេសកុម្មុយ​នីស្ត​មួយ​នេះ ព្រោះ​លោក​គីម ជុង​អ៊ីល ​ជា​មេដឹកនាំ​​ប្រទេស​មួយ​​រូប​ដែល​​បាន​បង្ក​​ឱ្យ​​​មាន​ការភ័យ​ខ្លាច

លោក​ ស​ ខេង ៖ កម្លាំង​នគរ​បាល​​ត្រូវ​​តែមាន​ចំណេះ​ដឹង​ច្បាប់​

Posted: 29 Dec 2011 10:24 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖​ ​​នៅ​សាលា​មធ្យម​​វិជ្ជា​ជី​វៈ​​នគរ​បាល​​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ បាន​រៀប​ចំ​​ពិ​ធី​​បិទ​វគ្គ​បំ​ប៉ន​ជំនាញ​​​វិទ្យុទាក់​ទង ​​វគ្គ​បំ​ប៉ន​ជំនាញ​​ស្រាវ​ជ្រាវ​​ សួរ​ចម្លើយ​ ផ្នែក​សន្តិ​សុខ​ និង​វគ្គ​បំ​ប៉ន​ជំនាញ​​​គ្រប់​គ្រង​​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍​​ ក្រោម​អធិ​ប​តី​ភាព​​​​លោក​ស ខេង ​ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​ក្រ​​សួង​​​ម​ហា​ផ្ទៃ ។

​នេសាទ​ត្រី​ក្រោម​​ផ្ទាំង​ទឹក​កក​​ជា​ប្រពៃណី​​ទំនៀម​ទម្លាប់​របស់​ចិន​​នា​សម័យបុរាណ

Posted: 29 Dec 2011 10:21 PM PST

​ការ​​នេសាទ​ត្រី​ក្រោម​​ផ្ទាំង​ទឹក​កកនៅប្រទេសចិន​
ប្រពៃណី​​ទំនៀម​ទម្លាប់​​នេសាទត្រី​នា​រដូវ​​រំហើយ​ក្នុង​ទី​ក្រុង​ឆាង​ឈុន ក្នុង​តំបន់​​ជី​លីន បាន​ចាប់​ផ្តើម​​ក្នុង​អំឡុង​​​ពេល​ចុង​ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ​​​ អាច​ទាក់​ទាញ​មនុស្ស​ម្នា​ជា​ច្រើន​នាក់​ឱ្យ​ចូល​ទៅ​តំ​បន់​ខាង​លើ​​ រួម​មាន​អាជីវ​ករ​លក់​ត្រី​ និង​ភ្ញៀវ​​ទេស​ចរ បាន​មកចូលរួមទស្សនា​​អ្នក​នេសាទ​ជា​ច្រើន​​នាក់​កំពុង​អូស​​​អួន​ខ្នាត​ធំ​ចាប់​ត្រីនៅ​ក្រោម​ផ្ទាំង​ទឹក​កក ។ អួន​ដែល​ប្រើ​សម្រាប់​​នេសាទ​ត្រី​មាន​ប្រវែង​​ប្រហែល​២.០០០​ម៉ែត្រ ​ហើយ​អួន​នីមួយៗ​​អាច​នេសាទ​ត្រី​បាន​​​១៥​តោន​ក្នុង​មួយ​​លើក ។

ចាត់​ចំណាត់​ថ្នាក់​​ខ្លា​ឃ្មុំ​ផេន​ដា​ជា​សុភាព​នារីប្រចាំ​​ឆ្នាំ​2011

Posted: 29 Dec 2011 10:18 PM PST


ទីភ្នាក់​ងារ​ព័ត៌មាន BBC ​របស់​អង់​គ្លេស​​​ទទួល​រង​នូវការ​រិះ​គន់​​យ៉ាងខ្លាំង​​ក្រោយ​ពី​​ជ្រើស​យក​ខ្លា​ឃ្មុំ​​ផេន​ដា​ញី​ឈ្មោះ «ស្វ៊ីត​ទី» ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ស្អាត​ឆ្នើម​ទាំង​១២​ប្រចាំ​​ឆ្នាំ​២០១១ ក្នុង​នោះ​រួម​មាន​នាង​ពីប​ប៉ា ​មីត​ដល​តុន ប្អូន​ស្រី​​របស់​ព្រះ​នាង​ខេ​ធឺរីន នៃ​ប្រទេស​​អង់​គ្លេស​​ រួម​ទាំង​​តារា​ចម្រៀង​​អាដេល និង​លោក​ស្រី​ឌីល​ម៉ា រូស​សេហ្វ ប្រធានាធិបតី​ប្រេស៊ីល​​ផង​ដែរ ។

គូដណ្តឹង​រ៉ូណាល់​ដូ​ បង្ហាញ​​ឈុត​​ដំណាច់ឆ្នាំ​2011

Posted: 29 Dec 2011 09:53 PM PST

​នាង​អ៊ី​រី​ណា ឆេក ​តារា​បង្ហាញ​ម៉ូដ​ជន​ជាតិ​រុស្ស៊ី​ និង​ជា​គូដណ្តឹង​​របស់​កីឡា​ករ​​គ្រីស្ទៀ​ណូ ​រ៉ូណាល់​ដូ
តាមសារព័ត៌មាន​បរទេស​ចេញផ្សាយ​ថ្ងៃទី​២៩ ធ្នូ កន្លង​​មក ​ឱ្យ​ដឹង​ថា ​នាង​អ៊ី​រី​ណា ឆេក ​តារា​បង្ហាញ​ម៉ូដ​ជន​ជាតិ​រុស្ស៊ី​ និង​ជា​គូដណ្តឹង​​របស់​កីឡា​ករ​​គ្រីស្ទៀ​ណូ ​រ៉ូណាល់​ដូ ​ខ្សែ​បម្រើ​ក្លឹប​ Real Madrid ​នឹងបង្ហាញ​សម្រស់​ដ៏​សិច​ស៊ី​របស់​ខ្លួន​​នា​​ដំណាច់​ឆ្នាំ​២០១១ ។ ​កន្លង​មក នាង​អ៊ី​រី​ណា ឆេក ធ្លាប់​បាន​​ទទួល​អាជីព​​បង្ហាញ​ម៉ូដ​​ឱ្យ​​ក្រុម​ហ៊ុន​មួយ​ចំនួន​​ដូច​ជា​ Intimissimi, Germaine De Capuccini, Rampage, Xti និង Replay ជា​ដើម ។

លោកមេធាវីជួង ជូងី ​​៖​ ពិតជា​មាន​ការ​ស្វែង​រក​​​ចាប់ខ្លួន​​លោកមែន ​លោក​នឹង​​សាង​​​ផ្នួស​​​ជម្រះ​​ភាពហ្មង​សៅ និងបាប​

Posted: 29 Dec 2011 08:20 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​​​លោកជួង ជូងី ​មេធាវី​​ការពារក្តី​​​លោកសម រង្ស៊ី ​​​បានមាន​ប្រសាសន៍​ថា ​កាលពីថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​ពិតជាមានសមត្ថ​​កិច្ចស្វែង​រក​តាម​ចាប់ខ្លួន​លោកមែន ​ប៉ុន្តែ​ដំណើរ​​ស្វែង​រក​​​របស់សមត្ថកិច្ច​​​មិន​ប្រទះរូប​​លោកនោះ ទេ ​ទើបពុំ​អាច​ចាប់ខ្លួន​​លោកបាន​...​​​ឬ​អាច​ថា ​​លោកមានភ័ព្វព្រេង ​ឬ​គុណបុណ្យ​​​ជួយ​លោក​​ឱ្យគេច​ផុតពីការ​ចាប់ខ្លួន​។​ លោកមេធាវី​ជួង ជូងី ​​បានលើកឡើង​​​បែបនេះ​កាលពី​វេលាម៉ោង១០​ព្រឹក​ថ្ងៃទី៣០ ធ្នូ​ ខណៈ​​លោក​ចាប់ផ្តើម​ធ្វើ​សន្និ​​សីទ​កាសែត​ជុំវិញ​ព័ត៌​មាន​ស្តី​ពីការចាប់ខ្លួន​លោក​កាល​ពីថ្ងៃទី២៩ ធ្នូ​​ ​នៅទីស្នាក់ការ​កណ្តាល​​​គណ​បក្ស​សមរង្ស៊ី

មនុស្ស​ជា​ច្រើន​រយ​នាក់​ធ្វើបាតុ​កម្ម​នៅ​ក្រុង​មូស្គូ

Posted: 29 Dec 2011 08:12 PM PST

បាតុ​កម្ម​នៅ​ក្រុង​មូស្គូ
មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ធ្នូ នៅ​កណ្តាល​ក្រុង​មូស្គូ​។ ពួក​គេ​ទាម​ទារ​ឱ្យ​ដោះ​លែងមេ​ដឹក​នាំ​ចលនា​ប្រឆាំង​នៃ​រណសិរ្ស​ឆ្វេង​និយម​ដែល​ជាប់​ឃុំ​ឃាំង​លោក​ស័រ​ហ្គេយ​ អ៊ូ​ដាល់​សូវ​។ បាតុ​កម្ម​នេះ​​ត្រូវ​អាជ្ញា​ធរ​ហាម​ឃាត់​។ ការ​ប្រមូល​ផ្តុំ​មនុស្ស​ធ្វើ​បាតុ​កម្ម​នោះ​នៅ​ទី​លាន​ពូ​ស្គីន​ចាប់​ផ្តើម​ពី​ពេល​ព្រលប់​ទៅ​។ ពួក​បាតុ​ករ​ស្រែក​ទាម​ទារ​ឱ្យ​ដោះ​លែង​ពួក​អ្នក​ទោស​នយោ​បាយ ពិសេស​ដោះ​លែង​លោក​អ៊ូ​ដាល់​សូវ។ ប៉ូលិស​ពុំ​បាន​ចាប់ខ្លួន​បាតុ​ករ​ណា​ម្នាក់​ឡើយ។

​តួកគី​ទទួលស្គាល់​​​ពីការសម្លាប់​ជនស៊ីវិល​​ក្នុងការវាយប្រហារ​​តាមអាកាស​មួយ​

Posted: 29 Dec 2011 08:09 PM PST

ដឹក​សាកសព​​ពួក​អ្នកស្លាប់​​ដោយ​សារ​ការវាយប្រហារ
​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា អ្នក​រកស៊ី​​រត់ពន្ធ​​​​វ័យក្មេង​​​ដែល​ច្រឡំគ្នា​​​នឹង​ពួកបំបែក​​​ខ្លួន​និយម​​ឃើត​ចំនួន​​​៣៥​នាក់​ បានត្រូវ​ស្លាប់​​​កាលពី​ថ្ងៃទី​​​២៩ ធ្នូ ក្នុងការ​វាយឆ្មក់​​​​តាម​អាកាស​មួយ​របស់​តួកគី​​នៅ​តាមព្រំដែន​​អ៊ី​រ៉ាក់​។​ កងទ័ពតួកគី​​អះអាង​ថា ​​​ពុំមានជន​ស៊ីវិល​​​​ណា​ម្នាក់​​មានវត្តមាន​​ក្នុងតំបន់​​​​មានការ​វាយប្រហារ​​នោះ​ឡើយ​ ក៏ប៉ុន្តែ​​អ្នកនាំពាក្យ​​របស់​គណបក្ស​​​ ដើម្បី​យុត្តិធម៌​​​​ និង​ការអភិវឌ្ឍន៍ AKP ដែល​​​​កាន់​អំណាច​​នៅតួកគី​​និយាយ​ថា ​ជនរងគ្រោះ​​ភាគ​ច្រើន​​ជាអ្នក​រកស៊ី​​​រត់ពន្ធ​​​បារី ​មានអាយុ​ក្រោម​​​៣០ឆ្នាំ​។​

លោកមេធាវីជួង ជូងី ​កំពុង​ធ្វើសន្និ​សីទ​កាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​សម រង្ស៊ី​

Posted: 29 Dec 2011 07:41 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​វេលាម៉ោង១០​ព្រឹក​ថ្ងៃទី៣០ ធ្នូនេះ នៅទីស្នាក់ការកណ្តាល​គណ​បក្ស​សមរង្ស៊ី ដែលមានទីតាំងស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មេធាវីការ​ពារ​ក្តី​លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង​គឺលោកជួង ជូងី ​បានចាប់ផ្តើម​ធ្វើសន្និ​សីទ​កាសែត​ជុំវិញ​ព័ត៌​មាន​ស្តី​ពីការចាប់ខ្លួន​លោក​កាល​ពីថ្ងៃទី២៩ធ្នូ ។

ចោរ​២​នាក់​តាម​ភ្ជង់​​ប្លន់​ស្ត្រី​​២នាក់​ដោះ​​យក​ខ្សែ.ក​​មាស​ជាង​១​តម្លឹង​​ទៅ​បាត់​​បាញ់​គំរាម​​២​គ្រាប់​

Posted: 29 Dec 2011 07:36 PM PST

រាជធានីភ្នំពេញ ៖ ចោរ​២​នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​​ខ្លី​១​ដើម ​តាម​ភ្ជង់​ប្លន់​ស្ត្រី​២នាក់​បង​ប្អូន​​ដោះ​​យក​ខ្សែ.ក​​មាស​ទៅ​បាត់​ដោយ​​បាញ់​គំរាម​​២​គ្រាប់​ បង្ក​ឱ្យ​មាន​ការ​ភ័យ​​រន្ធត់​ និង​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ធ្នូ ២០១១ នៅភូមិ​ក្រោល​គោ ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​ទួល​អស់​​លោក សង្កាត់​គីឡូ​ម៉ែត្រ​​លេខ​៦ ខណ្ឌ​ឫស្សីកែវ ខណៈ​ស្ត្រី​ទាំង​២​នាក់​នោះ​វិលត្រឡប់​​មក​ពី​ផ្សារ​។ ​ស្ត្រី​​រងគ្រោះ​​ម្ចាស់​ខ្សែ.ក​​ឈ្មោះ​ទី ស្រូន ​អាយុ​៣៧ឆ្នាំ ​និងស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​​ និង​ត្រូវ​ជា​បង​ប្អូន​គ្នា​ឈ្មោះ​​កែវ មុនី ​អាយុ​ប្រហាក់​​ប្រហែល​គ្នា ស្នាក់​​នៅភូមិ​ស្ពាន​ខ្ពស់ ​

កងរាជអាវុធហត្ថខណ្ឌចំការមនឃាត់​ខ្លួនជនសង្ស័យ៦នាក់ពីបទជួញដូរគ្រឿង​ញៀន

Posted: 29 Dec 2011 07:25 PM PST

ជនសង្ស័យ៦នាក់​ត្រូវ​កម្លាំង​​កងរាជអាវុធហត្ថ​ឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់​ត្រូវ​កម្លាំង​​កងរាជអាវុធហត្ថខណ្ឌចំការមនចុះបង្រ្កាប និង​ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង១៥នាទី​ល្ងាច​ថ្ងៃ​ទី២៩ ធ្នូ ២០១១ នៅត្រង់​ចំណុច​ផ្លូវ​ព្រះ​មុនីវង្ស​ទល់មុខរោងចក្រគង់ហុង ក្នុងសង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន ។ បើតាមប្រភពព័ត៌មានពីមន្ត្រី​កងរាជ​អាវុធ​ម្នាក់​បានឲ្យដឹងថា ជនសង្ស័យ៦នាក់ដែល​ឃាត់​ខ្លួន​ខាងលើនេះមាន ១-ឈ្មោះ​សាយ ចាន់​ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ

​នាវា​ផ្ទុក​​​​យន្តហោះ​​អាមេរិក​​​មួយប្រទះឃើញក្នុង​​តំបន់​​​ធ្វើ​​សម​យុទ្ធ​​របស់​កង​នាវា​ចរណ៍​​អ៊ីរ៉ង់​

Posted: 29 Dec 2011 07:22 PM PST

នាវាចម្បាំង​អ៊ី​រ៉ង់​ដែល​​កំពុងធ្វើ​​សមយុទ្ធ​​​
ទូរទស្សន៍​​អ៊ី​រ៉ង់ PRESS TV រាយការណ៍​ថា ​មេបញ្ជា​ការ​​​រង​របស់កង​ម៉ារីន​​​អ៊ី​រ៉ង់​ឧត្តមនាវីសី​យេដម៉ាមូដ មូសាវី ​ប្រកាស​កាលពីថ្ងៃទី​​​២៩ ធ្នូ ​​ពីការប្រទះឃើញ​​នាវា​ផ្ទុក​​យន្តហោះ​​​​អាមេរិក​មួយ​គ្រឿង​​ក្នុង​តំបន់​​​​​ធ្វើ​សម​យុទ្ធ​​​កង​​នាវា​ចរណ៍​​អ៊ី​រ៉ង់ ដែលកំពុងប្រព្រឹត្ត​​​​ទៅនៅច្រក​សមុទ្រ​​អ័រ​មូស និង​ឈូងសមុទ្រ​​​​អាដេន​។​ មេបញ្ជា​ការ​​​​រងរូបនេះ​​​​ដែល​ក៏​ជាអ្នកនាំ​ពាក្យ​​​របស់​​​សមយុទ្ធនេះ​​ដែរ លាតត្រដាង​​ថា យន្ត​ហោះ​​​​មួយគ្រឿង​​របស់​កង​​​ម៉ារីន​អ៊ី​រ៉ង់​​​បានថត​រូប​ភាព​​នាវា​ផ្ទុក​​យន្តហោះ​​អាមេ​រិក ដែល​ស្ថិត​ក្នុងតំបន់​មួយ​ដែលកង​កម្លាំង​​ម៉ារីន​អ៊ី​រ៉ង់​​​កំពុង​តែ​​ធ្វើ​​សមយុទ្ធ​។

ភូមា​​​​ប្រកាស​ពីការ​ដោះលែង​អ្នកទោស​​នយោ​បាយ​ថ្មី​ៗទៀត

Posted: 29 Dec 2011 07:13 PM PST

ពួកអ្នកទោស​​ពេលចេញពី​គុក
​ពី​​១សប្តាហ៍​ទៅ​១សប្តាហ៍​​ប្រទេសភូមា​​​បាន​ផ្តល់​​សញ្ញាថ្មី​​​​​ៗ​នៃ​​​​ឆន្ទៈបើក​ចំហ​​​របស់ខ្លួន​។ ក្រោយ​ការ​​​​ដោះលែង​​មេដឹកនាំ​​​​ប្រឆាំង​លោក​​ស្រី អ៊ួងសាន់ ស៊ូជី ​កាលពីឆ្នាំ​​​ទៅមិញ ​ការ​រំលាយ​​​របប​យោធា​​ចោល​កាលពីខែ​​មីនា ការចុះហត្ថលេ​ខា​​លើ​បទ​​ឈប់បាញ់​​​គ្នាជាមួយ​ក្រុម​ឧទ្ទាម​​ជនជាតិ​​ភាគតិច​​មួយ​កាលពីថ្ងៃទី​​១២ ធ្នូ ឬ​​ទស្សន​កិច្ច​​​​ជាប្រវត្តិសាស្ត្រ​​​​របស់​រដ្ឋមន្ត្រី​ការ​បរទេស​​អាមេ​រិក លោកស្រីហ៊ីលឡារី គ្លីនតុន កាលពីដើម​ខែ​​នេះ

លោកមេធាវីជួង ជូងី គ្រោងធ្វើសន្និ​សីទ​កាសែត​នៅវេលាម៉ោង​​​១០ព្រឹកនេះ​

Posted: 29 Dec 2011 06:34 PM PST

រាជធានីភ្នំពេញ​​​​ ៖ ប្រភពពីមន្រ្តីគណបក្ស​ប្រឆាំងបានអោយដឹងថា ​វេលាម៉ោង១០​ព្រឹក​ថ្ងៃទី៣០ ធ្នូនេះ នៅទីស្នាក់ការកណ្តាល​គណ​បក្ស​សមរង្ស៊ី ដែលមានទីតាំងស្ថិតនៅតាម​បណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មេធាវីការ​ពារ​ក្តី​លោកសម រង្ស៊ី

ស្រវឹងស្រាជិះ​រថយន្តតាកូម៉ា​​បុក​ក្បាល​​របាំង​​ចែក​ផ្លូវ​​ផ្អៀង​រថយន្តបែក​កញ្ចក់​ និង​ស្រុញ​ខាង​មុខ​

Posted: 29 Dec 2011 06:32 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ស្រវឹងស្រា​ជិះ​រថយន្ដ​ទៅ​បុក​ក្បាល​ព្រួញ​របាំង​ចែក​ផ្លូវ​ បណ្ដាល​ឱ្យ​បាក់​ក្បាល​ព្រួញ​និង​ប្រេះ​របាំងចែកផ្លូវ​៣​កង់ ចំណែក​រថយន្ដ​ផ្អៀង​មួយ​ចំហៀង​ឡើង​លើ រីឯអ្នកបើកបរ​កៀប​ជាប់​នៅ​ក្នុង​រថយន្ដ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​

ទៅកាប់​ចម្ការ​ដើម​ចំបក់​សង្កត់​លើ​ផុង​លលាដ៍​ក្បាល​​រយះ​ថ្ងាស​​១​ដុំ បាក់​ថ្គាម​ និង​ដាច់​អណ្តាត​

Posted: 29 Dec 2011 06:20 PM PST

ជនរងគ្រោះ
ខេត្តរតនគិរី ៖ បុរស​ម្នាក់​ផុង​លលាដ៍​ក្បាល​រយះ​ថ្ងាស​១​ដុំ​ដេរ​៧​ថ្នេរ បាក់​ថ្គាម និង​ដាច់​អណ្ដាត​និយាយមិនកើត ខណៈ​​ទៅ​កាប់​ព្រៃ​រាន​ដី​ធ្វើ​ចម្ការ​ត្រូវ​ដើម​ចំបក់​ប៉ុន​កំភួនជើង​បាក់​ ​សង្កត់​លើ​បណ្ដាល​ឱ្យ​រង​របួស កាលពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ នៅ​ភូមិ​មួយ ឃុំ​ឡា​បាន​សៀ​ក ស្រុក​បាន​ឡុ​ង ។

​នាវាមុជទឹក​​នុយ​ក្លេអ៊ែរ​​​រុស្ស៊ី​មួយ​គ្រឿងត្រូវ​​​ភ្លើង​ឆេះ​

Posted: 29 Dec 2011 06:08 PM PST

នាវាមុជទឹក​​​កំពុង​ត្រូវភ្លើង​ឆេះ​​
​យោងតាម​​​​ពួកភ្នាក់ងារ​​បន្ទាន់​រុស្ស៊ី​​​ថា ប្រទេស​រុស្ស៊ី​​​​បានប្រមូល​ឧទ្ធម្ភាគចក្រ​​​​ និង​នាវា​សណ្តោង​​ទាំងឡាយ​​ដើម្បី​​​ជួយពន្លត់​​ភ្លើង​​ដែល​​​ឆេះ​​ នាវា​​មុជទឹក​​​នុយក្លេអ៊ែរ​​​​មួយគ្រឿង ​នៅ​​ឯ​ការ​ដ្ឋាន​​នាវា​មួយកាលពីថ្ងៃទី​២៩ ធ្នូ ​ក៏​ប៉ុន្តែ​​​​អត្រា​វិទ្យុ​សកម្ម​​​​ត្រូវបាន​ពិនិត្យ​​​ឃើញ​ថា​នៅ​ធម្មតា​។​ ទូរទស្សន៍​ក្នុងស្រុកមួយ​បានចេញផ្សាយ​​​រូប​ភាព​​​​ទាំងឡាយ​​​បង្ហាញពី​​ពពក ផ្សែង​​​យ៉ាង​​​ធំ​ហុយ​ពី​លើ​ការដ្ឋាន​​​នេះនៅ​តំបន់ MOURMANSK នា​ភាគខាង​​ជើងប្រទេស​។ ​បណ្តា​ឧទ្ធម្ភាគចក្រ​​​​​បាន​ខិតខំ​​​ពន្លត់​ភ្លើង​​ដែលតាម​​សាក្សីទាំងឡាយ​ថា អណ្តាត​ភ្លើង​​មានកម្ពស់​​​​រហូត​ដល់​​​​១០ម៉ែត្រ ពី​លើ​អគារ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!