Koh Santipheap Daily

Koh Santipheap Daily


អ្នក​ទោស​​កម្ពុជា​១៤​នាក់​ត្រូវសមត្ថ​កិច្ច​​ថៃ​បញ្ជូន​​ឱ្យសមត្ថ​កិច្ច​​កម្ពុជា​​តាម​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ

Posted: 24 Dec 2011 11:47 PM PST

អ្នកទោសដែលត្រូវដោះលែង
ខេត្ត​ឧត្តរមានជ័យ ៖ សមត្ថកិច្ចថៃបាន​ញ្ជូនអ្នកទោសខ្មែរតាមរថយន្ត​​ថៃចំនួន​១៤នាក់់​ដែល​ បានជាប់់ពន្ធនាគាក្នុងប្រទេស​ថៃ​អស់់ជា​ច្រើន​ឆ្នាំមកហើយត្រូវ​ កដល់កំណត់់ឲ្យរួច​ទោស និង​ប្រគល់់មកឲ្យ​សមត្ថកិច្ចកម្ពុជាតាម​មាត់់​ច្រក​ទ្វារអន្តរជាតិ​ជាំសាងាំ (ខាង​កម្ពុជា​​ហៅថា​ច្រក​អន្តរ​ជាតិ​ជាំ​ ឯ​ខាង​ថៃ​ហៅ​សាងាំ)

បើករថយន្ត​បុក​ក្បាល​របាំង​ចែក​ផ្លូវ​ក្រឡាប់​​ផ្ងារ​ជើង​ទ្រមេឃ​​របួសធ្ងន់​ដោយ​សារ​ចាំង​ភ្លើង​

Posted: 24 Dec 2011 11:47 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​លូន​ចេញពី​ក្នុង​រថយន្ដ​ជិះ​ម៉ូតូឌុប​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួន ​ឯង ខណៈ​​បើករថយន្ដ​ចាំង​ភ្លើង​ហ្វា​រថយន្ដ​មួយ​គ្រឿង​ទៀត​មក​ពី​ខាង​មុខ​ ពិលភ្នែក​មើល​មិន​ឃើញ​​បាន​បើករថយន្ដ​ទៅ​បុក​ក្បាល​ព្រួញ​​របាំង​ចែក​ផ្លូវ​ ហើយ​កង់​រថយន្ដ​ម្ខាង​ឡើង​លើ​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ញា​រ​ជើងទ្រ​ មេឃ​តែ​ម្ដង។

នាំខ្លួន​បុរសម្នាក់​ពី​បទ​​ជួញដូរគ្រឿង​​ញៀន​ឆែក​ឆេរ​រក​ឃើញ​សុទ្ធ​តែ​ម៉ា​ទឹក​កក

Posted: 24 Dec 2011 11:47 PM PST

ជនជាប់ចោទ
ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ច​ដឹក​នាំ​ដោយ​លោក​ផេត វណ្ណរី ស្នងការ​រង​ខេត្ត​បាន​ចុះ​អនុ​វត្ត​ដីកា​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ ជួញ​ដូរគ្រឿងញៀន​​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៥ ធ្នូ នៅផ្ទះ​ជួល​មួយ​កន្លែង​​ក្នុងភូមិ​​កម្ម​ករ សង្កាត់​ទួល​ប៉ោ ក្រុងបាត់ដំបង ​ហើយសមត្ថ​កិច្ច​បាន​ឆែកឆេរ​​លំនៅ​ឋាន​​​ជន​ជនសង្ស័យ​រក​ឃើញ​វត្ថុ​

គ្រូ​​បង្វឹក Man City មាន​គម្រោង​រក​ឱ្យ​បាន​90​​ពិន្ទុ​ក្លឹប​នឹង​ជា​ជើង​​ឯក​ ខណៈ​​ពេល​​ក្លឹប At-Madrid តែង​តាំង​លោក​ស៊ី​មេ​យ៉ូ​ណេ ជា​គ្រូ​បង្វឹក​ថ្មី​

Posted: 24 Dec 2011 11:41 PM PST

​លោក​រ៉ូ​​ប៊ែរ៍​តូ ម៉ាន់​ស៊ី​នី ​គ្រូ​​បង្វឹក​ក្លឹប Man City
*​ ​គ្រូ​​បង្វឹក​ក្លឹប Man City ​មាន​គម្រោង​រក​ឱ្យ​បាន​​៩០​ពិន្ទុ​ក្លឹប​នឹង​ក្លាយ​ជា​ជើងឯក ក្លឹបទូកក្តោង Man City ​មាន​ទម្រង់​​​ការ​លេង​ដ៏​​លេច​ធ្លោ​នៅ​ក្នុង​រដូវ​កាល​នេះ ដោយមាន​៤៤​ពិន្ទុ ​ពី​ការ​ប្រ​កួត​​ចំនួន​១៧​លើក ក្នុង​ក្រប​ខណ្ឌ​​ប្រឺ​មី​ញេ​លីក អង់​គ្លេស ។ សម្រាប់​គោល​គំនិតរបស់​លោក​រ៉ូ​​ប៊ែរ៍​តូ ម៉ាន់​ស៊ី​នី ​ជឿ​ថា ក្លឹប​ត្រូវ​ការ​៤៦​ពិន្ទុបន្ថែម​ទៀត ​ពី​ការ​ប្រ​កួត​ចំនួន​២១លើកដែល​នៅសល់ ដើម្បី​ផ្តាច់​ឱ​កាស​ការ​ពារ​​ជើង​ឯក​របស់​ក្លឹប​បិ​សាច​ក្រហម Man Utd ​។ គ្រូ​បង្វឹក​​ជនជាតិ​អ៊ី​តាលី​ថ្លែង​បញ្ជាក់​ថា «​ប្រសិន បើ​យើង​ត្រូវ​ការ​ដណ្តើម​​យក​ជើង​ឯក យើង​ត្រូវ​រក​ឱ្យ​បាន​​៩០​ពិន្ទុ ​ព្រោះ​ក្លឹប Man Utd ​នៅ​តែ​ទទួល​​ជ័យ​ជម្នះ​ជា​បន្ត​បន្ទាប់ ។

​ធ្លាក់​យន្តហោះ​​​តូចមួយ​នៅអាមេ​រិក​ស្លាប់​2នាក់​

Posted: 24 Dec 2011 11:27 PM PST

​យោងតាម​​​​សារព័ត៌​មានក្នុង​​​ស្រុក​ថា មនុស្ស​​​​២នាក់បានត្រូវស្លាប់​​​ ហើយម្នាក់ទៀត​ត្រូវ​​​របួស​​ពេល​យន្តហោះ​​​​តូចមួយ​ធ្លាក់​​កាលពីថ្ងៃទី​​​២៤ ធ្នូ ​​នៅ​រដ្ឋ​​​អូហៃយ៉ូ​របស់​អាមេរិក​។ ក្នុងសេចក្តី​​ប្រកាសមួយ​ចេញផ្សាយតាម​​សារ​ព័ត៌មាន​​ ប៉ូលិស​​​​មូលដ្ឋានបញ្ជាក់​ថា ​គ្រោះថ្នាក់​​នេះ កើតមាន​​នៅវេលាម៉ោង​​ប្រមាណ​​​ជា​​​១៤​ម៉ោង ក្នុងស្រុក​នៅក្បែរ​ព្រលាន​យន្តហោះ​​​​វីនតុន ​ខន​ទ្រី ​​ចម្ងាយប្រមាណ​ជា​​​៨០គីឡូម៉ែត្រ ​​ភាគ​អាគេ្នយ៍​​​ក្រុងកូឡុំ​ប៊ូស ។

​នាយករដ្ឋមន្ត្រី​​​ជប៉ុន​ចាប់ផ្តើម​​បំពេញទស្សន​កិច្ច​​នៅចិន​

Posted: 24 Dec 2011 11:25 PM PST

នាយករដ្ឋមន្ត្រី​​​​ជប៉ុន ​ពេលមក​ដល​​់​ក្រុង​​ប៉េកាំង​
​នាយករដ្ឋមន្ត្រី​​​ជប៉ុន លោក​យ៉ូស៊ី ហ៊ីកូ ​ណូដា ​​​​បានអញ្ជើញ​​​ទៅ​ដល់​​​​ក្រុងប៉េកាំង កាលពី​រសៀលថ្ងៃទី​​​​២៥ ធ្នូ ​​ដើម្បី​បំពេញ​ទស្សនកិច្ច​​​​ជា​ផ្លូវការ​​រយៈ​ពេល​​២ថ្ងៃ​​​នៅចិនតា​​​ម​ការអញ្ជើញ​​របស់​នាយករដ្ឋមន្ត្រី​​​​​ចិន លោក​វេន ជាបាវ​។​ ក្នុង​ឱកាស​​​នៃទស្សនកិច្ច​​​នេះ លោកណូដា ​នឹង​ជួបពិភាក្សា​​ជាមួយ​លោកហ៊ូ ជីនតាវ ​​ប្រធា​នា​ធិបតី​​ចិន ប្រធានគណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​របស់ស​ភា​ប្រជាជន​​ចិន លោក​វូ​​ បាងហ្គោ​ ​ព្រម​ទាំង​​នឹងពិភាក្សា​​ជាមួយ​លោកវេន ជាបាវ​។​ ​លោកណូដា ​ជាប្រមុខ​​​​រដ្ឋាភិបាល​​​ជប៉ុន ​ដំបូង​គេ ដែល​​​មក​បំពេញ​​​ទស្សនកិច្ច​​​នៅចិន​

ស្ត្រី​ម្នាក់​ចង.កធ្វើ​​អត្ត​ឃាត​​នៅ​នឹង​ផ្ទះ​របស់​ខ្លួន​​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ

Posted: 24 Dec 2011 11:13 PM PST

ស្រ្តីរងគ្រោះ
ខេត្តឧត្តរមានជ័យ ៖ ស្រ្តីធ្វើអត្តឃាត​ខ្លួន​ឯង​ឈ្មោះស្រី នាង​អាយុ៣០ឆ្នាំ មានស្រុក​កំណើត​​ភូមិព្រៃ.គ ឃុំព្រៃ.គ ស្រុកឆ្លូង ខេត្ត​ក្រចេះ ដែល​មកស្នាក់់នៅភូមិអូរតាមេង ឃុំ​អន្លង់់​វែង ស្រុកអន្លង់វែង បាន​ចង.ក​ធ្វើ​អត្ត​ឃាត​នៅក្នុងផ្ទះរបស់់ខ្លួនកាលពី​វេលាម៉ោង៧និង៣០​ នាទីយប់់ថ្ងៃទី២៣ ធ្នូ ២០១១។

មានជំងឺ​លើស​ឈាម​ប្រកប​របរ​ឡើង​ត្នោត​ធ្នាក់​ពី​លើ​ដើម​ត្នោត​​កម្ពស់​​៦​ម៉ែត្រ

Posted: 24 Dec 2011 11:09 PM PST

បុរសរងគ្រោះ
ខេត្ត​តាកែវ ៖ បុរស​ម្នាក់​មាន​ទម្ងន់​៨០​គីឡូក្រាម​ធ្លាក់​ពីលើ​ដើម​ត្នោត​កម្ពស់​៦​ ម៉ែត្រ​រង​របួស​ធ្ងន់ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​ ព្រះ​កុសុមៈ។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ភូមិ​ក្រាំង​ដៃ ឃុំ​ធ្លោ​ក ស្រុក​ត្រាំ​ង។

សង្សារ​ទៅលេង​ផ្ទះជូនសង្សារ​ត្រឡប់​ទៅ​ផ្ទះ​​វិញ​ពេល​យប់​​ត្រូវ​ចោរ​វាយ​ប្លន់ និង​សំរាត​​ប៉ុន​ប៉ង​រំលោភ​

Posted: 24 Dec 2011 11:02 PM PST

គូស្នេហ៍រងគ្រោះទាំង២នាក់​
រាជធានីភ្នំពេញ ៖ ពីរ​នាក់​សង្សារ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ពេល​យប់​ត្រូវ​ជនសង្ស័យ​២​នាក់​ ប្លន់​យក​ខ្សែ​.​កបា្ល​ទី​ន​អស់​ចំនួន​៥​ជី​កន្លះ ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ព្រមទាំង​វាយ​យុវជន​ជា​សង្សារ របួសធ្ងន់ និង​ទាត់​ធាក់​មិត្ដ​ស្រី​គ្រាំពេញ​ខ្លួន។ ​ហេតុ​​នេះ​​កើត​ឡើង​ចំពោះសង្សារ​១​គូនេះ ខណៈ​ពួកគេ​​

អ្នក​យក​ព័ត៌​មាន​កាសែត​ស្រឡាញ់​ជាតិ​ត្រូវ​រថយន្ត​កុង​តឺន័រ​បុក​ស្លាប់​​​

Posted: 24 Dec 2011 10:57 PM PST

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នក​យក​ព័ត៌មានឱ្យ​កាសែត​ស្រឡាញ់​ជាតិ​បានត្រូវ​រថយន្ដ​ កុងតឺន័រ​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​ផ្លោង​ដួល​បោក​ដាច់​ស្បែក​ក្បាល​មួយ​ដុំ​ពី​ខាងក្រោយ ​បាក់ដៃ​ឆ្វេង និង​ជើង​ឆ្វេងរង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​​និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​ មន្ទីរ​ពេទ្យ​។ គ្រោះ​ថ្នាក់​នេះ​បាន​​កើតឡើង​នៅ​មុខ​រោងចក្រ​កា​ណា​ឌី​យ៉ា

សន្លប់​២​នាក់​ដោយ​សារ​ស្រវឹងស្រា​​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ទៅ​ប៉ះ​ម៉ូតូ​មួយ​ទៀត​ដួល​ប្រាវ

Posted: 24 Dec 2011 10:56 PM PST

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​បាន​សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ខណៈ​ដែល​ស្រវឹងស្រា​​ជិះ​ម៉ូតូ​វ៉ា​រថយន្ដ​ រួច​ទៅ​ប៉ះ​ម៉ូតូ​ដែល​ជិះ​បញ្ច្រាស​ទិស​គ្នា​ បណ្ដាល​ឱ្យ​ដួល​​នៅ​​នឹង​ថ្នល់​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី ​២៤​ ធ្នូ​ ២០១១​ ​ត្រង់​ចំណុច​មុខ​ផ្សារស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ។

ព័ត៌​មាន​ទាំង​10ដែល​ទទួល​បានការ​ពេញ​និយម​បំផុត​ប្រចាំ​ឆ្នាំ​2011

Posted: 24 Dec 2011 10:54 PM PST

ទី​ភ្នាក់​ងារ​ព័ត៌មាន​ AP របស់​អាមេរិក​បង្ហើប​ឱ្យ​ដឹង​​ពី​លទ្ធផលនៃការ​រៀប​ចំ​​ចំ​ណាត់​ថ្នាក់​ទាំង​១០នៃ​​ព័ត៌​មាន​ដ៏​ពេញ​និយម​ប្រ​ចាំ​ឆ្នាំ​២០១១ ដោយ​ពិ​ចារ​ណា​ទៅ​លើ​ចំនួន​ការ​ស្វែង​រក​ព័ត៌មា​ន​តាម​វេប​សាយ​​ កាល​ពី​ថ្ងៃទី​១៧ ធ្នូ កន្លង​មក​ ។ ព័ត៌មាន​កង​កុំម៉ង់​ដូ​ពិសេស​របស់​កង​ទ័ព​អាមេរិក​​ ដែល​ចូល​វាយ​ប្រ​ហា​លោក​ អូ​សាម៉ា​ ប៊ី​ឡាដេន មេ​ដឹក​នាំ​​ក្រុម​ភេរវករ​អាល់​កៃ​ដា​ កាល​ពី​ថ្ងៃ​ទី​១ ឧសភា កន្លង​មក​ គឺ​ជា​ព័ត៌​មាន​ដែល​គេស្វែង​រក​ច្រើន​បំផុត​ ខណៈ​ពេល​ព័ត៌​មាន​ដ៏​ពេញ​និយម​លំ​ដាប់ទី​២​ គឺ​គ្រោះ​មហន្ត​រាយ​កើត​ឡើង​នៅ​ប្រទេ​ស​ជប៉ុន

ចាំង​ភ្លើង​ហ្វា​រថយន្ត ជិះ​ម៉ូតូ​​បុក​អ្នក​​យួរ​សំរាម​ដើរ​ឆ្លង​ផ្លូវ​ដេកដួល​ខ្លួន​ឯង​​​ក្នុង​ថ្លុក​ឈាម

Posted: 24 Dec 2011 10:54 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​បែកក្បាល​ហូរ​តាម​ត្រចៀក​សន្លប់​ ខណៈ​ជិះ​ម៉ូតូ​ចាំង​នឹង​ភ្លើង​ហ្វា​រថយន្ដ​ បណ្ដាល​ឱ្យ​​​ទៅ​បុក​អ្នក​យួរ​សំរាម​ដើរ​ឆ្លងផ្លូវ​សំពីង​សំពោង​​ដួល​រង​ របួស។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​​ឡើង​​នៅ​មុខ​ពហុ​​ព្យាបាល​ណា​រិ​ទ្ធ ទល់មុខ​ទី​ចាត់​ការ​សារ​ព័ត៌​មាន​កោះសន្ដិភាព ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១

រថយន្ត​កុងតឺន័រ​​សណ្តោង​​កន្ទុយ និង​រថយន្ត​ស្ទូច​​បុក​​គ្នា​នៅ​​​ផ្លូវ​​កែង​របួស​បាក់​ជើង​ម្នាក់​

Posted: 24 Dec 2011 10:53 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​អ្នក​​បើក​បរ​រថយន្ដ​​ម្នាក់​​បាន​រង​របួស​បាក់ជើង ខណៈ​ពេល​រថយន្ដ​កុងតឺន័រ​សណ្ដោង​កន្ទុយ​ និង​រថយន្ដ​ស្ទូច បុក​​គ្នា​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត​ កែង​ផ្លូវ​បេតុង​ចូល​កន្លែង​​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ។

ឃាត់​ខ្លួន​​ករណី​លួច​ម៉ូតូ​​បែក​​រឿង​រៀប​ចំ​គម្រោង​​ប្លន់​ក្របួច​ទាំងសំបុក

Posted: 24 Dec 2011 10:50 PM PST

ជនសង្ស័យ និងវត្ថុតាង
រាជធានីភ្នំពេញ ៖ បន្ទាប់​ពីកម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្របួច​បាន​ជនសង្ស័យ​ឈ្មោះ​អាន ប្រុស ហៅ​ខ្មៅ​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ​ ២០១១ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ពូ ដា​វី​ មេបញ្ជាការ​រង​ និង​ជា​ប្រធាន​មន្ទី​រ​ព័ត៌​មាន​​នៃ​កង​រាជអាវុធហត្ថ​រាជធានី រួម​ជាមួយ​លោក​វរ​សេនីយ៍ត្រី​ ចាន់ ហេង នាយ​ការិយា​ល័យ​ព័ត៌​មាន​​និង​

ស្លាប់​២ របួស​៣​នាក់​ដោយ​សារ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ច​រាចរណ៍​​ក្នុង​ភូមិ​ សាស្ត្រ​​ខណ្ឌ​មាន​ជ័យ ​ចន្លោះ​​យប់​ថ្ងៃ​ទី២៤ ​និង​២៥ ធ្នូ

Posted: 24 Dec 2011 10:49 PM PST

រាជធានីភ្នំពេញ ៖ មនុស្សពីរនាក់បាន​ស្លាប់​បាត់បង់ជីវិត និងបីនាក់ទៀតរង​របួស​​ធ្ងន់​ក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​បីកន្លែង​ ផ្សេង​គ្នាក្នុងចន្លោះយប់ថ្ងៃទី២៤ ឈាន​ចូលថ្ងៃ​ទី២៥ ធ្នូ ២០១១ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌមាន​ជ័យ។

ភូមា​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេស​ចរ​ទៅ​ទស្សនា​​រដ្ឋ​ធា​នី​ថ្មី​របស់​ខ្លួនឆ្នាំ​ក្រោយ

Posted: 24 Dec 2011 10:46 PM PST

ទី​ក្រុង​​ណេ​ពី​ដ័រ ជារាជ​ធានី​ថ្មី​របស់​ប្រទេសភូមា​ នឹង​​អនុញ្ញាតឱ្យេ​ភ្ញៀវ​ទេស​ចរ​ទូ​ទៅ​​មកទស្សនា​
កា​សែត​មី​យ៉ាន់ម៉ា​ប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​ដោយ​យោង​ទៅ​លើ​ការ​ថ្លែង​របស់រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ភូ​មា​ថា ភូ​មា​នឹង​​អនុញ្ញាតឱ្យេ​ភ្ញៀវ​ទេស​ចរ​ទូ​ទៅ​អាចធ្វើ​ដំណើរ​មកទស្សនា​ក្រុង​ ណេ​ពី​ដ័រ ជារាជ​ធានី​ថ្មី​របស់​ប្រទេស​បាន​នៅ​ឆ្នាំ​២០១២​ ។ បច្ចុប្បន្ន ​ភ្ញៀវ​ទេស​ចរ​ទូទៅ​​មិន​បាន​ទទួល​ការ​អនុ​ញ្ញាតឱ្យ​ចូល​ទៅ​ក្នុងទី​ក្រុង​ណេពី​ដ័រ​ឡើយ​​ លើក​លែង​តែ​អ្នក​ដែល​មាន​ទិ​ដ្ឋ​ការ​ផ្នែក​ជំនួ​ញ​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​ណេពី​ដ័រ​ ក្នុ​ង​គោល​បំណង​ធ្វើ​ជំ​នួញ​ និង​វិនិយោគ​ទុន​ទើប​ទទួល​ការអនុ​ញ្ញាត​ ។ បណ្តា​​​អ្នក​ជំ​នួញ​ទាក់​ទង​នឹង​ទេសចរណ៍​នៅ​ក្នុង​ស្រុក​

រថយន្តក្រុម​ហ៊ុន​ចិន​​ដាក់​ស្លាក​សញ្ញា​​តាម​ផ្លូវ​ក្រឡាប់​​​ផ្ងារជើង ព្រោះ​អ្នក​បើក​បរ​ដេក​លក់​

Posted: 24 Dec 2011 10:46 PM PST

នៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ រថយន្តម៉ាកតាកូម៉ា​មួយ​គ្រឿងរបស់ក្រុមហ៊ុនចិន ដែលទទួលធ្វើស្លាក​សញ្ញាចរាចរណ៍ដាក់តាមដងផ្លូវជាតិលេខ៥៧ ពី​ខេត្តបាត់ដំបង​ទៅកាន់ខេត្តប៉ៃលិន បានធ្លាក់​ចេញ​ពីផ្លូវផ្ងារជើងក្នុងស្នាមភ្លោះ បន្ទាប់ពី​ក្រឡាប់ដាំដូង២ត្រឡប់ដោយសារអ្នក​បើក​បរ​ដេក​លក់មួយភាំង ប៉ុន្តែអ្នក​ជិះក្នុង​រថយន្តនោះ​

គូស្នេហ៍​​គ្រីស្ទៀ​ណូ រ៉ូណាល់​​ដូ បង្ហាញ​​សុដន់​ថ្ងៃ​បុណ្យ​​គ្រីស្ត​ស្មាស់​

Posted: 24 Dec 2011 10:31 PM PST

នាង​អ៊ី​រី​ណា ឆេក ​តារា​ម៉ូដ​ និង​ជា​គូដណ្តឹង​​កីឡា​ករគ្រីស្ទៀ​ណូ ​រ៉ូណាល់​ដូ
នាង​អ៊ី​រី​ណា ឆេក ​តារា​ម៉ូដ​ និង​ជា​គូដណ្តឹង​​កីឡា​ករគ្រីស្ទៀ​ណូ ​រ៉ូណាល់​ដូ ​បាន​បង្ហាញ​មុខ​​ជា​ថ្មី ​ដោយ​ការ​ថត​​ប​ង្ហាញ​ម៉ូដ​នៅ​ក្នុង​ទស្សនា​វដ្តី​ម៉ាក​ស៊ីម ស្រប​គ្នា​នឹង​ពិធី​​បុណ្យ​គ្រីស្ត​​ស្មាស់​​ដោយ​ស្លៀក​ឈុត «សានទី» ​ឬ​«ឈុត​ក្នុង» ​បង្ហាញ​​សុដន់​គួរ​ឱ្យ​​គយ​គន់​ដល់​អ្នក​គាំទ្រ​​ផង​ដែរ។ ​ទីភ្នាក់ងារ​ព័ត៌​មាន​បរទេស​​កាលពី​ថ្ងៃទី​២៤ ធ្នូ ផ្សាយ​​ថា នាង​អ៊ី​រី​ណា ឆេក ​តារា​​ម៉ូដ​​ជន​ជាតិ​រុស្ស៊ី​ ​និង​ជា​គូ​ដណ្តឹង​​រ​បស់​គ្រីស្ទៀ​ណូ ​រ៉ូណាល់​ដូ ខ្សែ​បម្រើ​​ក្លឹប Real Madrid ​បាន​បង្ហាញ​​មុខ​​ជា​ថ្មី​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ​​រីករាយ ​​ដោយ​ថត​បង្ហាញ​​ម៉ូដ​ឈុត​ក្នុង​​ស្លាក​សញ្ញា «អ៊ី​ន​ទី​មីស​ស៊ី​មី» ​ពី​ប្រទេស​​​អ៊ី​តាលី

ស្រវឹងជិះ​​ម៉ូតូ​​ធ្លាក់​ជង្ហុក​​ដួលរយះ​មុខ​ស្ទើរ​សុស​សាច់​រហូត​លេច​នោម​ដាក់​ខោ​ជោក

Posted: 24 Dec 2011 07:54 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​លែង​​ដឹង​ទិស​តំបន់​អ្វី​ទាំងអស់​ជិះ​ម៉ូតូ​ចេញពី​ ផឹក​ស៊ី​បាន​បន្ដិច​ធ្លាក់​ជង្ហុក​ដួលម្នាក់ឯង​បោក​ក្បាល​សន្លប់ និង​របួស​រយះមុខ​ស្ទើរ​សុសសាច់ ព្រម​ទាំង​​លេច​នោម​ដាក់​ខោ​ជោក​ទៀត​​ផង។ ​ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​តាម​ផ្លូវ​បេតុង​​ខាង​មុខ​រោង​ចក្រ​អគ្គិសនី ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​២ ក្រុម​ទី​៧

មកពី​បាត់​ដំបង​ស៊ី​កា​រនៅភ្នំពេញ ជិះ​ម៉ូតូ​​ប៉ះគ្នា​ធ្លាក់​លើ​ម៉ូតូរងរបួស

Posted: 24 Dec 2011 07:54 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ​ហូន សុជាតិ អាយុ​៤៣​ឆ្នាំ​ រស់​នៅឯ​ខេត្ត​​បាត់​ដំបង បាន​រង​របួស​សន្លប់​​បាត់​ស្មារតី ខ​ណៈ​ធ្លាក់​​ពី​លើ​ម៉ូតូ​​ពេល​មិត្តភក្តិ​​​ដឹក​ទៅ​​ហូប​​ការ​​នៅរាជ ​ធានី​ភ្នំពេញ ​កាលពីវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​​២៤ ធ្នូ ២០១១ ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​កែង​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំការ​

​អ៊ី​រ៉ង់​​​​ធ្វើ​សម​យុទ្ធ​​យោធា​​10ថ្ងៃ​ក្នុង​​​ច្រកសមុទ្រ​​​​អ័រមូស​

Posted: 24 Dec 2011 07:50 PM PST

នាវាចម្បាំង​​​​របស់​កងទ័ព​​ជើងទឹក​​អ៊ី​រ៉ង់​
​ប្រទេស​អ៊ី​រ៉ង់​​បានចាប់ផ្តើម​​​កាលពីថ្ងៃទី​​​២៤ ធ្នូ ​​នូវសម​យុទ្ធ​ជើង​ទឹក​រយៈ​ពេល​​១០ថ្ងៃ ​​​ក្នុង​ច្រក​​​សមុទ្រ​អ័រមូស ​ដែលជាច្រក​​សមុទ្រ​​​អន្តរជាតិ​​សំខាន់ក្នុង​​ការដឹកជញ្ជូនប្រេង​កាត​។ សមយុទ្ធ​​​មានឈ្មោះ​ថា "VELAYAT-90" នេះប្រព្រឹត្ត​​ទៅក្នុង​​​តំបន់​​​មួយលាត​សន្ធឹង​​​ពី​ភាគ​ខាង​កើត​​​​ច្រកសមុទ្រ​​អ័រមូស ​រហូត​ដល់​ឈូង​សមុទ្រ​​​​អាដេន ។ ​ប្រទេសអ៊ី​រ៉ង់​​​តែងធ្វើ​ជា​​ញឹក​ញាប់​នូវការ​​​សាកល្បង​​​​អាវុធ​ក្នុង​​​ឱកាស​​នៃ​សម​យុទ្ធ​​យោធាទាំងឡាយ​​​ក្នុងគោលបំណង​​​បង្ហាញ​​​​ពីសមត្ថភាព​​​​របស់​ខ្លួន​ក្នុងការប្រឈម​​​​មុខ​នឹង​​ការ​វាយ​ប្រហារ​​​​ជាយថាហេតុ​​​​​ពីសំណាក់​​​​អ៊ី​ស្រា​អែល​ ឬ​​សហរដ្ឋអាមេ​រិក ។​

​ពិធីបញ្ចុះ​​​សព​បណ្តាជន​​រងគ្រោះ​​​ដោយ​ការ​វាយប្រហារ​​​អត្ត​ឃាត​នៅ​ដាម៉ាស់​

Posted: 24 Dec 2011 07:47 PM PST

ក្នុង​ពិធី​បុណ្យសព​​​​បណ្តាជន​​​​រងគ្រោះដោយ​​សារ​ការ​វាយប្រហារ​​​​អត្តឃាតនៅ​​ក្រុង​ដាម៉ាស់​
​ពលរដ្ឋស៊ីរី​​ជាច្រើនពាន់នាក់​​បាននាំគ្នា​ស្រែក​ពាក្យ​ថា ​«អាមេ​រិក​​ស្លាប់ទៅ» ​ហើយ​លើ​​ក​រូប​របស់​ប្រធានាធិបតី​​លោកបាចាអាល​់អាសាដ ​​កាលពីថ្ងៃទី​​​២៤ ធ្នូ ​​ក្នុងពិធីបញ្ចុះសព​​​​បណ្តា​ជន​រង​គ្រោះ​​​​ដោយសារ​ការ​វាយប្រហារ​​​​អត្តឃាត​​២ ដែលបណ្តាល​​ឱ្យមនុស្ស​​​ស្លាប់​យ៉ាង​តិច​​​៤៤នាក់ ​មុននេះក្នុង​ទីក្រុង​​​ដាម៉ាស់ ​​រដ្ឋធានីស៊ីរី​។​ ប្រទេសស៊ី​រី​​បានទម្លាក់​​​​ការទទួលខុសត្រូវ​​​លើ​​បណ្តាញអាល់កៃ​ដា​​​ចំពោះ​ការ​​វាយប្រហារ​​​​​អត្ត​ឃាត​​​ទាំង​​​២នេះ កាលពីថ្ងៃទី​​២៣ ធ្នូ ​កន្លង​មក​នេះ ​ប្រឆាំង​នឹង​​អគារ​​​​២​របស់​ភ្នាក់ងារ​​​​សន្តិសុខ

​លោកគីម ជុងអ៊ុន ត្រូវបាន​​​​ហៅ​ថា ​មេដឹកនាំ​​​​កំពូលរបស់កង​ទ័ព​

Posted: 24 Dec 2011 07:46 PM PST

​លោកគីម ជុងអ៊ុន ​​​​អម​ដោយ​​​បណ្តា​ឧត្តម​សេនីយ៍​ពេលគោរព​សព​ឪពុក
ទីភ្នាក់ងារ​​​​​ព័ត៌មាន​ផ្លូវ​ការ​​​​​កូរ៉េខាងជើង​ ​KCNA បានហៅ​​​លោកគីម ជុងអ៊ុន ​ជាមេដឹក​នាំ​​​កំពូលរបស់កង​ទ័ពបដិវត្តន៍​​កូរ៉េខាងជើង​ក្នុង​ព័ត៌មាន​មួយចេញផ្សាយ​កាលពីថ្ងៃទី​​២៤ ធ្នូ ។​ នេះជាលើកដំបូង​ហើយដែល​ម៉ាស៊ីន​​ឃោសនា​​​​កូរ៉េខាងជើង​​មួយប្រើប្រាស់​​​ការហៅ​បែបនេះ​​​ទាក់ទិននឹង​​លោកគីម ជុង​អ៊ុន កូនប្រុស​ពៅ​របស់​លោក​គីម ជុងអ៊ី​ល ​ដែល ទទួលមរណ​ភាពកាលពីថ្ងៃទី​១៧ ធ្នូ ​កន្លងមក​​នេះ​។​

ចោរស្ពាយ​កាំភ្លើង​អាកា​​បាញ់​ស្ត្រី​​ម្នាក់​ដេក​​ដួល​ទាំងព្រលឹម​​ឃាត់​ខ្លួន​សរុប​ទាំង​អស់​៥​នាក់​

Posted: 24 Dec 2011 07:31 PM PST

ក្រុមចោរដែលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​​៤​នាក់ និង​ប្រពន្ធ​ជន​សង្ស័យ​​ម្នាក់​​សរុប​ទាំង​អស់​៥​នាក់ ក្រោយ​ពី​​ស្ត្រី​ម្នាក់​ត្រូវ​​ចោរ​៣​នាក់​​ស្ពាយ​កាំភ្លើង​អាកា​ចេញ​មក​ ស្ទាក់​បាញ់​ប្លន់​​ក្នុង​បំណង​យក​កាបូប​ប្រាក់ និង​​ម៉ូតូ ប៉ុន្តែ​​​យក​បាន​តែ​កាបូប​ទេ ​ចំណែក​ម៉ូតូ​​យក​មិន​បាន​ឡើយ ហើយចោរ​​ម្នាក់​រត់​ទៅ​លាក់​ខ្លួន​នៅ​​ប្លុក​បុរី​​កីឡា​ និង​២​

រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង​របួស​3នាក់​រដូក​រណែល​កណ្តាល​ផ្លូវ

Posted: 24 Dec 2011 07:31 PM PST

ជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ
រាជធានី​ភ្នំ​ពេញ ៖ ​​យុវជន​៣​នាក់​រង​របួ​ស​​បាក់​​ភ្លៅ​ រលាត់​មុខ ​​កែង និង​ជង្គង់ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ស្តុប​សន្ធ​រម៉ុក​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ ស្គាល់​ម៉ាក​បុក​បណ្តាល​ឱ្យ​ដួល​​រដូក​រណែល​កណ្តាល​ផ្លូវ​ រង​របួស​ទាំង​៣​នាក់​ និង​ម៉ូតូ​ខូច​ខាត​យ៉ាង​ដំណំ​ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​​៤០​នាទី​​រំ​លង​

ត្រឡប់​ពី​ផឹក​ទឹក​ត្នោត​ជូ​​រត្រូវ​ក្មេង​អ្នក​​លេង​ដាវ​សាម៉ូរ៉ៃ​កាប់​របួសធ្ងន់​២​នាក់​

Posted: 24 Dec 2011 07:26 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទី​ រ​ពេទ្យ​មិ​ត្ដិ​ភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ក្រុម​អ្នក​លេង​ដាវ​សា​មូ​រ៉ៃ​ស្ទាក់​កាប់ ខណៈ​ពួក​គេ​ចេញពី​ផឹក​ទឹកត្នោតជូរ​ដើ​សំដៅ​ទៅ​កន្លែង​ស្នាក់​នៅ​។​ហេតុ​ ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣​ខែធ្នូ​ឆ្នាំ​២០១១​ នៅ​ក្បែរ​ស្ពាន​ដែក​ផ្លូវ​ទៅ​

​យេម៉ែន ៖ ​លោកសាឡេហ៍​ ប្រកាស​​​ទៅ​អាមេ​រិក​​​ខណៈ​បាតុករ​​ប្រឆាំង​លោក​​​​9នាក់​ត្រូវ​សម្លាប់​នៅក្រុង​សាណា​

Posted: 24 Dec 2011 07:00 PM PST

លោកប្រធានាធិបតី​សាឡេហ៍​
​ប្រធានាធិបតី​​យេម៉ែន ​​​លោកអាលី ​អាប់​ឌុលឡាហ៍​ ​សាឡេហ៍ ដែលកាន់​អំណាច​​ចាប់តាំង​ពី​​​៣៣​ឆ្នាំ ​​​មក​ហើយ ​​បានប្រកាស​​កាលពីថ្ងៃទី​​​​​២៤ ធ្នូ ប្រាប់​ក្រុមអ្នក​កាសែត​ថា ​លោកនឹង​ទៅ​កាន់​​​សហរដ្ឋ​អាមេ​រិក​​​​ក្នុងប៉ុន្មាន​ថ្ងៃ​​​ខាងមុខនេះ ដើម្បីរំងាប់​​​សភាពការណ៍​។​ ទន្ទឹមនឹង​​នេះដែរ ​កង​ទ័ពរដ្ឋាភិបាល​យេម៉ែន​បានសម្លាប់​​​មនុស្សយ៉ាង​តិច​​៩​នាក់ នៅក្រុង​សាណា ​​​ពេលបាញ់​​ទៅ​លើ​ពួកបាតុករ​​ជាង​​១០០.០០០​នាក់ ​ដែលលើកគ្នា​​មកពីទីក្រុង​ TAËZ ស្ថិត​នៅចម្ងាយ​​​២៧០គីឡូម៉ែត្រ ខាង​ត្បូង​រដ្ឋធានី​​។​

រថយន្តកាម៉ាស់​សណ្តោង​​កន្ទុយ​​ និង​រថយន្ត​បែនដឹក​ដី​បុក​គ្នា​របួស​​ធ្ងន់​ម្នាក់​

Posted: 24 Dec 2011 06:59 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ដ​ធុន​ធំ​ពីរ​គ្រឿង​បុក​គ្នា​នៅ​តាម​បណ្ដោយ ​ផ្លូវ​បណ្ឌិត ម៉ុង ឫ​ទ្ធី ស្ថិត​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ បណ្ដាល​ឱ្យ​អ្នក​បើក​បរ​​រថយន្ដ​​ម្នាក់​របួសធ្ងន់​។ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​ត្រូវ​​ភាគី​ទាំង​ពីរ​ដោះស្រាយ​គ្នា​នៅ​ កន្លែង​កើត​

រកឃើញ​សព​អ្នក​​រង​គ្រោះ​បាក់​ដី​​សង្កត់​​នៅ​​ក្នុង​អណ្តូង​រ៉ែ​មាស​៧​នាក់​ហើយ​នៅ​សល់​ម្នាក់​ទៀត​កំពុង​រុក​រក

Posted: 24 Dec 2011 06:58 PM PST

ខេត្តក្រចេះ​ ៖​ ​​កម្ម​ករ​រ៉ែ​អណ្តូង​មាស​ដែល​បាត់​ខ្លួន​នៅ​ក្នុង​អណ្តូង​រ៉ែ​ ដោយ​សារ​​ការ​ដាក់​​បំផ្ទុះ​​បំបែក​រណ្តៅ​​ដី​ ដើម្បី​រុក​រក​រ៉ែ​មាស​ ហើយ​បាក់​ដី​សង្កត់​ពួកគេ​នោះ ​មក​ដល់​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១១ ​សមត្ថ​កិច្ច-មន្ត្រី​​អាជ្ញា​ធរ​សហ​ការ​ជា​មួយ​អ្នក​ជំនាញ​​បាន​​កាយ​រក​ ឃើញ​សព​អ្នក​រង​គ្រោះ​ឃើញ​៧​នាក់​ហើយ នៅ​សល់​ម្នាក់​ទៀត​កំពុង​រុក​រក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!