Koh Santipheap Daily

Koh Santipheap Daily


កណ្តុរខ្វៃ​ពេញនិយម​នៅ​វៀតណាម

Posted: 27 Dec 2011 11:43 PM PST

កណ្តុរខ្វៃ​ពេញនិយម​នៅ​វៀតណាម
ទីភ្នាក់​ងារ​ព័ត៌មានបរ​ទេស​​បានបង្ហាញ​​ឱ្យ​​ឃើញ​​កណ្តុរខ្វៃ ​ដែលគេ​ដាក់​លក់​​ក្នុងផ្សារ​​នៅ​ភូមិ​មួយ​​ស្ថិតនៅ​ខាងលិចក្រុងហាណូយ ​​ប្រហែល​​៤០​គីឡូម៉ែត្រ កាលពីថ្ងៃទី២៥ ធ្នូ​ កន្លង​ទៅ ។ បច្ចុប្បន្ន​​ កណ្តុរខ្វៃ​កំពុង​ក្លាយ​ជា​អាហារ ​​ពេញនិយម​បំផុត​នៅវៀតណាម​​​​ ហើយថ្លៃ​លក់​ក្នុងមួយ​​គីឡូក្រាម​ប្រហែល​​៨០.០០០ដុង គឺ​ប្រហែល​៤​ដុល្លារ ​ ៕

ឃាត់​រថយន្ត​​បុក​មន្ត្រី​​សាធារណ​ការ​​​ស្លាប់​​ក្រោយ​ពីគេច​ខ្លួន​ចំនួន​១​ថ្ងៃ​

Posted: 27 Dec 2011 11:29 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ទូ​រី​ស​១២​កៅអី​ម៉ាក​ហី​យ៉ាន់​ដាយ​ ដែល​បាន​បុក​មន្ដ្រី​សាធា​រណ​ការ​​រាជ​ធានី​ភ្នំពេញ ​បណ្ដាល​ឱ្យ​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​​​ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​រថយន្ត​ប​ង្ក​បាន​បើករត់គេច ​​ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ចាប់​បាន ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​

សាលា​ឧទ្ធរណ៍​បើកសវនាការ​​​សាក​សួរ​​​ជនជាតិ​ថៃ​​​​២​នាក់ ​​​ទីបំផុត​​ពួកគេ​​ដក​ពាក្យ​​​បណ្តឹង​ឧទ្ធរណ៍

Posted: 27 Dec 2011 11:28 PM PST

រាជធានីភ្នំពេញ​​​​ ៖ សាលាឧទ្ឋរណ៍​នៅព្រឹក​ថ្ងៃ​ទី២៨ ធ្នូនេះ បាន​បើក​សវនាការ​សាកសួរ​មុន​អង្គ​សេចក្តី​​​លើ​​រឿង​ក្តីចារកម្ម និងរំលោភ​ចូល​ក្នុងទឹកដីកម្ពុជា​ដោយ​ខុសច្បាប់​ទៅលើ​ទណ្ឌិត​ជនជាតិថៃ២នាក់ គឺលោកវីរៈស៊ុមខ្វាម​ឃីត និង​លោកស្រី​រ៉ាទ្រី​ ភិប៉ាតាណា ប៉ៃប៊ូន បន្ទាប់ពី​ទណ្ឌិត​ទាំង២នាក់​នេះបាន​ប្តឹងជំទាស់ទៅ​នឹង​ការ​

កីឡាករ​​បាល់បោះ​អាមេ​រិក​ដួលលើ​អ្នក​គាំទ្រ

Posted: 27 Dec 2011 11:22 PM PST

​ទិដ្ឋភាព​កីឡាករ​បាល់​​បោះ​​ដួល​លើ​​​​​អ្នក​គាំទ្រ
លោក​ត្រយ ​ម័រហ្វី ​​កីឡាករ​​របស់ក្រុម Los Angeles Lakers ដួល​លើក្រុម​អ្នក​គាំទ្រ​​​​នៅ​ក្បែរ​ទីលានប្រកួត​​​បាល់បោះ NBA ​​សហរដ្ឋ​អាមេរិក ពេល​ជួបជាមួយ​​ក្រុម​ Chicago Bulls កាលពី​ថ្ងៃទី២៥ ធ្នូ កន្លងទៅ។ ​ចាត់ទុក​ថា​ ជា​ទិដ្ឋភាព​​ដ៏ចម្លែក​​របស់កីឡា​ករ​​ដែលកម្រ​នឹង​កើតឡើង​ក្នុងការ​ប្រកួតបាល់​បោះ និងជា​ផ្នែក​​មួយ​ដែលកើតឡើង​ក្នុង​ក្រប​ខណ្ឌ​​​

ពពក​ថាសហោះឬ​ពពក UFO លើអាកាស

Posted: 27 Dec 2011 11:21 PM PST

ពពក​ថាសហោះ
លោក​ចូណាថា ផាវ ​បានថត​រូប​«ពពក​ថាស​ហោះ» ឬ «ពពក UFO» ដែល​​​ប្រមូលផ្តុំ​នៅ​លើ​ផ្ទៃ​អាកាស ​ស្ថិតនៅ​ពីលើ​ក្រុង​ហ្វា​ស្លី វ៉េស​​យ៉កស៊័រ ​​កាលពីថ្ងៃទី២២ ​​ធ្នូ កន្លងមក ​​ដែលជា​អំឡុង​ពេល​រដូវ​រងាមាន​អាកាស​ធាតុដ៏​ត្រជាក់ ។​ចាត់ទុកថា ជា​រូបភាព​ដ៏កម្រ​​​នៅក្នុង​ប្រទេស​​​អង់គ្លេស មិន​ដូច​ជា​​​នៅ​តំបន់​កំពូលភ្នំ​​ហិមាល័យ ​​ដែលប្រទះ​ឃើញ​​​ញឹកញាប់​ឡើយ ។ ការ​ផ្តុំគ្នា​របស់​​​ពពក​ក្នុង​កម្រិតមធ្យម​​ត្រូវ​បាន​អ្នកជំនាញ​ហៅថា

ចេញពីផឹកស៊ីជិះម៉ូតូទៅបុករបាំងចែក​ផ្លូវ​រង​របួស​

Posted: 27 Dec 2011 11:13 PM PST

ជនរងគ្រោះ
ខេត្តប៉ៃលិន ៖ យុវជនម្នាក់​​រង​របួស​ធ្ងន់​សន្លប់​​បាត់​ស្មារតី ខណៈជិះម៉ូតូ​ម៉ាក​ស្មាស់​រ៉េវ៉ូ ស៊េរី​ឆ្នាំ២០០៩ ឌុបមិត្តភក្តិ​ម្នាក់ទៅ​បុក​របាំង​ចែក​ផ្លូវ បន្ទាប់ចេញពីផឹកស៊ី​ កាលពី​វេលា​ម៉ោង​១១​និង៣០នាទីយប់​នៅថ្ងៃទី២៥ ធ្នូ ២០១១ នៅ​លើកំណាត់​ថ្នល់ជាតិទល់មុខ​សាលា​ឯកជន​ចូនសាន់ ស្ថិតក្នុង​ភូមិវត្ត សង្កាត់​ប៉ៃលិន ។

សិល្បករ-សិល្បការិនី​​​ប្រមាណ​​​232នាក់​​​ហាត់​សម​​​សម្រាប់​​ថ្ងៃ​​បុណ្យ​

Posted: 27 Dec 2011 11:11 PM PST

ទិដ្ឋភាពក្នុងពិធីសម
រាជធានីភ្នំពេញ ៖​ សិល្បករសិល្បការិនី​របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុម​តន្ត្រីរបស់ក្រសួងទេសចរណ៍ប្រមាណ២៣២នាក់​ បានជួបជុំគ្នាហាត់សមសំដែងនៅមជ្ឈ​មណ្ឌល​កោះពេជ្រកាលពីរសៀលថ្ងៃទី២៧ ធ្នូ ដើម្បី​ត្រៀមលក្ខណៈចូលរួមក្នុងពិធីបុណ្យ​សមុទ្រ​ និង​

អាឡុន​សូ​សេពគប់​ជាមួយ​គូស្នេហ៍​ជាតារាម៉ូដែលជនជាតិអេស្ប៉ាញ

Posted: 27 Dec 2011 11:04 PM PST

​កីឡាករ​ហ្វើណាន់ដូ អាឡុន​សូ និ​ងគូស្នេហ៍​
លោក​ហ្វើណាន់ដូ អាឡុន​សូ កំពូល​អ្នក​ប្រណាំង​រថយន្ត​ F1 ​នៅក្នុង​ក្រុម​ហ្វើ​រ៉ា​រី (Ferrari) ​ទើប​ចែកផ្លូវ​​ជាមួយនាង​​រ៉ាហ្គេល ​អតីត​ប្រពន្ធ​ដែលរួម​រស់​ជាមួយគ្នា​អស់រយៈ​ពេល​៥ឆ្នាំ ។ បច្ចុប្បន្ន​​​សាមីខ្លួន​គ្មាន​លក្ខណៈ​ឯកោ​​ និង​​មាន​ពាក្យចចាមអារ៉ាមថា ខ្លួន​គេ​ប្រៀប​ដូច​ជា​កីឡាករ​ល្បីៗ​​ដទៃទៀត​​នៅលើពិភពលោក ក្រោយ​ពី​​​​ទីភ្នាក់ងារ​ «​ប៊ីល សៃគុង» ​របស់​​អាល្លឺម៉ង់​​​បង្ហើ​បឱ្យ​ដឹងថា ​អតីត​​​ជើង​ឯក​​ពិភព​លោក F1 ​ចំនួន២​ជំនាន់បានទាក់ទងស្នេហា​ជា​មួយ​​​តារាម៉ូដ​​ដ៏សិចស៊ី​​ជនជាតិស្វ៊ីស ។

ស្ត្រីជន​ជាតិ​អាល្លឺ​ម៉ង់​​ដេក​ស្លាប់​​​ក្នុង​បន្ទប់​​ផ្ទះ​សំណាក់​​ បន្ទាប់​ពី​ចូល​ស្នាក់​នៅ​មិន​ដល់​១​ថ្ងៃ​ផង

Posted: 27 Dec 2011 11:02 PM PST

សពស្រ្តីជនជាតិអាល្លឺម៉ង់
ខេត្តព្រះសីហនុ ៖ ​ស្ត្រី​ជន​បរទេស​ម្នាក់​ដេក​ស្លាប់កាលពីវេលាម៉ោង​៤​និង​៣០​នាទីទៀប​ ភ្លឺឈានចូលថ្ងៃទី២៨ ធ្នូ ២០១១ នៅ​ក្នុងបន្ទប់​ផ្ទះ​សំណាក់យីហោ ស្លឹកឈើដែល​មានម្ចាស់​ឈ្មោះ​ម៉ិល មរកត ភេទ​ស្រី អាយុ៣០​ឆ្នាំ ស្ថិត​នៅ​ក្រុមទី១៧ ភូមិ​៤ សង្កាត់​លេខ៤​ ក្រុង​ព្រះ​សីហនុ ។

ទាហាន​ការ​ពារ​ព្រំដែន​​ឡាវ​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​២​នាក់​ជាថ្មី​ទៀត

Posted: 27 Dec 2011 10:33 PM PST

ខេត្តស្ទឹងត្រែង ៖ យោធាការពារ​ខ្សែ​បន្ទាត់​ព្រំដែនឡាវបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួនពីរនាក់​ បន្ថែមទៀត ខណៈពួក​គេ​ដើរចូលទឹកដីឡាវ​នៅ​ចន្លោះ​បង្គោលលេខ​៥៩​និង​៦០​ចំណុច ព្រៃវាំងមូ ពី​​ព្រំ​ដែន​កម្ពុជា ជម្រៅ​៣គឺឡូម៉ែត្រកាលពី​ថ្ងៃទី​២៦ ធ្នូ ២០១១។

ចេញពីស៊ីការ​ជិះ​ម៉ូតូ​​បុក​គ្នា​​របួស​ដាច់​មុខ​មួយ​ចំហៀង​ និង​បាក់​​ដង​កាំបិត​ខាង​ស្តាំ

Posted: 27 Dec 2011 10:29 PM PST

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​​​ជិះ​ម៉ូតូ​ចេញពី​ស៊ី​ការ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្ដាល​ឱ្យដួល​រង​របួស​ដាច់​មុខ​មួយ​ចំហៀង និង​បាក់ដង​កាំបិត​ខាង​ស្ដាំ កាល​ពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ធ្នូ ​នៅ​ចំណុច​ទំនប់​ព្រែក​ត្នោត ស្រុក​ភ្នំ​ស្រួច ។

តុលាការ​អេហ្ស៊ីប​​ចេញបញ្ជា​ឱ្យ​បញ្ឈប់​ការធ្វើ​តេស្ត​មើល​ព្រហ្ម​​​​ចារី​

Posted: 27 Dec 2011 10:14 PM PST

នារីអេហ្ស៊ីប​ប្រមូលផ្តុំ​​​គ្នា​នៅមុខតុលាការ​
​តុលាការ​អេហ្ស៊ីប​​បានចេញបញ្ជា​​​កាលពីថ្ងៃ​ទី​​​២៧​ ធ្នូ ដល់​ប៉ូលិស​​​យោធា​ឱ្យ​បញ្ឈប់​ការ​​អនុវត្ត​​​ធ្វើតេស្ត​មើល​​ព្រហ្មចារីលើ​បណ្តា​​អ្នក​ទោស​​នារី ដែល​នេះជា​សេចក្តីសម្រេច​​​​ចិត្ត​​​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​មួយ​។​ នាង​សាមីរ៉ា​ អ៊ី​ប្រា​ហ៊ីម ​សកម្ម​ជន​​​សិទ្ធិមនុស្ស​​អេហ្ស៊ីប​​​ម្នាក់​បាន​​​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ក្រុម​ប្រឹក្សា​​យោធា ដែលកំពុង​កាន់អំណាច​​ថា នាង​ទទួលការធ្វើ​តេស្ត​​បែបនេះ ​ក្រោយ​​​​នា​ងត្រូវ​​ចាប់​ខ្លួន​​កាលពី​ខែមីនា ​នៅទីលាន TAHRIR ទីក្រុង​គែរ​។​

សម្តេចតេជោ​​ ៖ អង្ករ​​​ឆ្នាំនេះ​​២,៥លាន​តោន, កម្ពុជាមិន​​​ជំពាក់​បំណុលគេច្រើន​ពេក​នោះទេ, ថ្ងៃ​​៦ មករា ​​ស្ពានអាកាស​ថ្មី នឹង​ដាក់​​ឱ្យប្រើប្រាស់​

Posted: 27 Dec 2011 08:13 PM PST

រាជធានីភ្នំពេញ​​​​ ៖ ស្ពានអាកាស​​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈនឹង​ត្រូវសម្ពោធ​ដាក់ឱ្យប្រើ​ប្រាស់នៅ​ថ្ងៃទី៦ ​មករា ​២០១២ ខាងមុខ​។ នេះបើយោង​តាមការបង្ហើប​អោយដឹង​ពីសម្តេច​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន នាព្រឹក​ថ្ងៃពុធ ទី២៨ ធ្នូនេះ ក្នុង​ឱកាស​ដែលបាន​សម្តេចអញ្ជើញ​ជាអធិបតី​ក្នុង ពិធីចែក​សញ្ញាបត្រជូន​ដល់និស្សិត​វិទ្យាស្ថាន​វ៉ាន់ ដា​នៅវិទ្យា​ស្ថាន​ជាតិអប់រំក្នុង​រាជ​ធានី​​ភ្នំពេញ ។

អ្នកអា​ន​ព័ត៌​មាន​​ទូរទស្សន៍​​ប៉ុស្តិ៍​​លេខ​៩ ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍

Posted: 27 Dec 2011 08:08 PM PST

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ជា​អ្នក​អាន​​ព័ត៌មាន​នៅ​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៩​ ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​ម៉ូតូ​បុក​គ្នា​រង​របួស​ស្រាល ចំណែក​ភាគី​ម្ខាង​ទៀត​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត កាល​ពី​​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ ធ្នូ នៅ​តាមកំណាត់​ផ្លូវជាតិ​លេខ​​៥ ក្រុម​ទី​៤ ភូមិ​ឃ្លាំង​សាំង

យុវជន​​២​នាក់​​ជិះ​ម៉ូតូ​កាត់​ទំនប់​ទួល​គោក​​ត្រូវ​អ្នក​កាង​ស្រី​ដេញវាយ​​ទៅ​បុក​ខឿន​​សួន​ច្បារ​​ស្លាប់​ម្នាក់

Posted: 27 Dec 2011 08:06 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​នៅ​នឹងកន្លែង​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​រក​សេវា​ផ្លូវភេទ​នៅ​ទំនប់​ទួល​គោ​ក ស្រាប់តែ​មាន​អ្នក​កាង​ស្រី​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ដេញ​តាមវាយ ​ក៏បើក​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ព្រួញ​ចង្អុល​ទិស​ខ្ទាតទៅ​លើ​ខឿន​សួនច្បារ ​ធ្លាក់​អ្នកជិះពី​​ក្រោយ​សន្លប់​ស្ដូកស្ដឹង

ចន ស៊ីណាយកឈ្នះការប្រកួត1ទល់1នៅសង្វៀន RAW

Posted: 27 Dec 2011 08:03 PM PST

សកម្ម​ភាព​ប្រកួត​ទាំង​ស្រុង​រវាង​ចន ស៊ី​ណា​និង​ដឺមីស
ចន ស៊ី​ណា​ត្រូវ​បាន​ប្រគល់​ឱ្យ​​នូវ​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រកួត​១ទល់​១​នៅ​ឯ​សង្វៀន​កីឡា​កាស​RAW កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​២៨ធ្នូ​​នៅ​កម្ពុ​ជា​បន្ទាប់​ពី​ដឺមីស(The Miz)​ដែល​ជា​គូ​ប្រកួត​បាន​រត់​ចុះ​ពី​សង្វៀន​វាយ​​ជា ច្រើន​ដៃ​​។ ការ​ប្រកួត​នេះ​ត្រូវ​គេ​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​កីឡាកាស​ស្ថិត​ក្នុង​ទី​ក្រុង​ស៊ី​កា​ហ្គោ​ រដ្ឋ​អ៊ី​លី​ណយ​​សហរដ្ឋ​អាមេរិក​។ នៅ​មុន​ការ​ប្រកួត​ ពួក​គេ​ទាំង​ពី​រ​នាក់​បាន​និយាយ​វាយ​ប្រហា​រ​និង​លែប​ខាយ​ពាក្យ​សម្តី​លើ​គ្នា​ទៅ​វិញ​ទៅ​មក​។ ស៊ី​ណា​ដែល​បាន​ឡើង​មក​ដល់​សង្វៀ​ន​មុន​គេ​បាន​និយាយ​ថា

ព្រឹត្តិ​ការ​ណ៍​​ស្ទូច​ត្រី​ទឹក​កក​​ប្រារព្ធធ្វើ​នៅ​ខេត្ត​ភាគ​ពាយ័ព្យនៃ​ប្រទេសចិន

Posted: 27 Dec 2011 07:54 PM PST

ព្រឹត្តិការណ៍​ស្ទូច​ត្រី​នៅតំបន់ ​Zhenlai ខេត្ត Jilin​
តាមទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ បាន​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី២៧ ធ្នូ ២០១១ មានការ​​ប្រារព្ធ​ពិធី​​​ស្ទូច​ត្រី​ទឹក​កកនៅ​តំបន់​ Zhenlai ខេត្ត Jilin​ ភាគ​ពាយព្យ​នៃ​ប្រទេស​ចិន ។ ស្ថិត​ក្នុង​ឱកាស​ដ៏​សប្បាយ​រីក​រាយ​​លាយឡំ​នឹង​អាកាស​ធាតុ​​ដ៏​សែន​ត្រជាក់នោះ​​ ក្រុម​អ្នក​​នេ​សាទបាន​នាំ​គ្នា​ស្ទូច​ត្រីប្រកប​ដោយ​ទឹក​មុខ​ញញឹម​ស្រស់​ស្រាយ​ ហើយ​ពិធី​នេះ​បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិ​ការ​ណ៍​ទេសចរណ៍​មួយ​ក្នុង​រដូវ​រងា​ផង​ដែរ។ ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ត្រី​ចំនួន​១៥០.០០០​គីឡូ​ក្រាម ត្រូវ​​ក្រុម​អ្នក​នេសា​ទ​ស្ទូច​បាន ហើយ​ប្រមូល​មក​ទុក​រួម​គ្នា​។

សូមជូនពរ​បវរមហា​ប្រសើរ​​​ឆ្នាំ​ថ្មី​ ឆ្នាំ​សាកល​​ ២០១២

Posted: 27 Dec 2011 07:44 PM PST

សូម​ប្រសិទ្ធពរ​​​ជ័យ ​​សិរី​មង្គល ​​វិបុល​សុខ​​គ្រប់​ប្រការ​ មហា​ប្រសើរ​​ កើត​មាន​ដល់​មិត្ត​អ្នក​អាន​គ្រប់​​ស្រទាប់​​ជាន់​ថ្នាក់ សម្តេច​ ទ្រង់​ ឯក​ឧត្តម​ លោក​ជំទាវ លោក លោក​ស្រី ប្រជា​ពល​រដ្ឋ​​​ទូទាំង​​ប្រទេស ​ដៃ​គូ​ពាណិជ្ជ​កម្ម​ និង​រាល់​បណ្តា​ក្រុម​ហ៊ុន​ សហ​គ្រាស​ទាំង​អស់​ សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​ ២០១២ នេះ ។

​ផ្ទុះ​ភ្នំភ្លើង​​នៅខេត្ត​​​ស៊ូឡា​​វេស៊ីខាង​ជើង​របស់​ឥណ្ឌូណេស៊ី​

Posted: 27 Dec 2011 07:39 PM PST

ភ្នំភ្លើង​ LOKON ដែល​ផ្ទុះ​
​ភ្នំភ្លើង LOKON ស្ថិត​នៅ​​ក្បែរ​ទីក្រុង​​​​តូម៉ូ​​ហូន ក្នុង​ខេត្ត​ស៊ូឡា​​​វេស៊ីខាងជើងរបស់ឥណ្ឌូណេ​ស៊ី​បានផ្ទុះ​​កាលពី​វេលាម៉ោង​​​​៣​និង​​​​០៧នាទី​​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក​ថ្ងៃទី​​២៧ ធ្នូ ។​ ផ្សែង​​​ដែលហុយ​​ចេញដោយសារ​​ការផ្ទុះ​​ភ្នំ​ភ្លើង​​នោះ​នាពេល​នេះ ពុំអាច​ត្រួតពិនិត្យ​​​​បាន​ឡើយ ​​​ព្រោះភ្នំភ្លើង​​នេះគ្រប​ដណ្តប់​​ដោយ​អ័ព្ទ​​យ៉ាង​ក្រាស់​​។ ក្នុងសេចក្តី​ប្រកាស​មួយ លោក PURWO NUGROHO ប្រមុខ​​នៃមជ្ឈមណ្ឌល​​​​ផ្សព្វផ្សាយ​​ទិន្ន​ន័យ

​ជន​កំ​ហូច​ត្រូវ​​សមត្ថ​កិច្ច​ចាប់​ខ្លួន​ពី​បទ​​​​​​ប្រ​ព្រឹត្ត​អនា​ចារ​លើ​ក្មេង​ស្រី​

Posted: 27 Dec 2011 07:37 PM PST

ជនជាប់ចោទ
ខេត្ត​​ស្វាយ​រៀង ៖​ ​យុវជន​​ម្នាក់​​​ឈ្មោះ​ឈឹង សេ​បេ អាយុ​២១​ឆ្នាំ បាន​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន កាល​​ពី​វេលា​ម៉ោង​១០​​និង​៣០នាទី ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ពី​បទ​ប្រ​ព្រឹត្ត​​អនា​ចារ​​លើ​ក្មួយ​ស្រី​បង្កើត​​អាយុ​២​ឆ្នាំ និង​ប៉ុន​ប៉ង​រំ​លោភ​​​ ។

សាលា​ឧទ្ធរណ៍​បើកសវនាការ​​ជម្រះ​​ជនជាតិ​ថៃ​​​​២​នាក់ គឺ​​​វីរៈស៊ុម​​ខ្វាមឃីត ​និង​រ៉ាទ្រី​

Posted: 27 Dec 2011 07:36 PM PST

រាជធានីភ្នំពេញ​​​​ ៖ សាលាឧទ្ឋរណ៍​នៅព្រឹក​ថ្ងៃ​ទី២៨ ធ្នូនេះ បាន​បើក​សវនាការជំនុំជម្រះ​រឿង​ក្តីចារកម្ម និងរំលោភ​ចូល​ក្នុងទឹកដីកម្ពុជា​ដោយ​ខុសច្បាប់​ទៅលើ​ទណ្ឌិត​ជនជាតិថៃ២នាក់ គឺលោកវីរៈស៊ុមខ្វាម​ឃីត និង​លោកស្រី​រ៉ាទ្រី​ភិប៉ាតាណា ប៉ៃប៊ូន បន្ទាប់ពីទណ្ឌិតទាំង២នាក់​នេះបាន​ប្តឹងជំទាស់ទៅនឹងការសម្រេចរបស់​

ស្រ​វឹង​ស្រា​បើក​ម៉ូតូ​បុក​អ្នក​ដើរ​ឆ្លង​ថ្នល់​ស្លាប់​

Posted: 27 Dec 2011 07:33 PM PST

បុរសរងគ្រោះ
ខេត្ត​មណ្ឌល​គិរី ៖​ ​ បុរសម្នាក​់ដែល​គេដឹង​ថា ផឹកស្រាស្រវឹងបានបើកម៉ូតូលឿន ជ្រុល​​ទៅ​​បុក​កម្មករវៀតណាមម្នាក់ពីក្រោយនៅ ពេល​កំពុង​ដើរឆ្លងផ្លូវ បណ្តាល​ឱ្យ​ដួល​បោក​ក្បាលទៅ នឹងផ្លូវកៅស៊ូស្លាប់​​ភ្លាម​។ គ្រោះថ្នាក់​​ចរា​​ចរណ៍​នេះ​​កើតឡើង កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី​២៦ ធ្នូ នៅមុខវិទ្យាល័យហ៊ុន សែន

រុស្ស៊ី​នឹង​ដាក់​ពង្រាយ​មីស៊ីល​ BULAVA ថ្មីៗ​តាម​នាវា​ចម្បាំង

Posted: 27 Dec 2011 07:26 PM PST

មីសីុល​ BULAVA ក្នុង​នាវា​មុជ​ទឹក​មួយ​
ប្រធានា​ធិបតី​រុស្ស៊ី​លោក​ឌី​មី​ទ្រី​ ម៉េដ​វេ​ដេវ ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ថា ប្រទេស​រុស្ស៊ី​បាន​បង្ហើយ​ការ​សាក​ល្បង​មី​ស៊ី​ល​បា​លី​ស្ទីក​អន្តរ​ទ្វីប​ថ្មីៗ​ធុន BULAVA របស់​ខ្លួន​ហើយ​ត្រៀម​ដាក់​ពង្រាយ​មីស៊ីល​ទាំង​នេះ​តាម​នាវា​ចម្បាំង​ទាំង​ឡាយ។ ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​មួយ​របស់​បណ្តា​នាយ​ទាហាន​ជាន់​ខ្ពស់​ លោក​ម៉េដ​ វេ​ដេវ ថ្លែង​ថា ទោះ​បី​​ជួប​បញ្ហា​នានា​ក្នុង​ឧស្សាហ​កម្ម​អវ​កាស​ក៏​ដោយ​ក៏​យើង​អាច​បោះ​ជំហាន​យ៉ាង​សំខាន់​មួយ​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពី​ព្រោះ​​យើង​បាន​បង្ហើយ​ការ​សាក​ល្បង​ប្រព័ន្ធ​នុយ​ក្លេ​អ៊ែ​ យុទ្ធ​សាស្ត្រ​ទំនើប​មាន​មូល​ដ្ឋាន​ក្នុង​សមុទ្រ​ដែរ​។

ភ្លើង​បាន​ឆាបឆេះ​​ព្រៃស្មៅ​​នៅ​ក្នុង​ដី​ឡូត៍​ធំ​មួយ​រាល​ដាល​ទៅ​​រក​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​ផ្អើល​ក្រុង

Posted: 27 Dec 2011 07:24 PM PST

ភ្លើងឆេះនៅប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ ភ្លើងឆាបឆេះ​​ព្រៃ​ស្មៅ​នៅ​ក្នុង​ដីឡូត៍​​​ធំ​មួយ ហើយ​រាល​ដាល​ទៅ​​​កៀក​នឹង​ផ្ទះ​សម្បែង​​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​​​ បណ្តាល​ឱ្យ​​មាន​ការ​ភ័យ​ព្រួយ​​បារម្ភ​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ ធ្នូ ២០១១ ស្ថិត​ក្នុង​ភូមិ​​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​មនុស្ស​​កុះ​ករ​ទៅ​ចោម​រោម​​មើល។

អ៊ីរ៉ង់​គំរាម​ជា​ថ្មី​បិទ​​ច្រក​សមុទ្រ​អ័រ​មូស

Posted: 27 Dec 2011 07:16 PM PST

ពេល​ធ្វើ​សម​យុទ្ធ​នៅ​ច្រក​សមុទ្រ​អ័រ​មូស​
កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ លោក​ម៉ូហា​ម៉េដ​ រឺ​ហ្សា​រ៉ា​ហ៊ីមី អនុ​ប្រធានា​ធិបតី​ទី​មួយ​អ៊ី​រ៉ង់​បាន​ព្រមាន​ថា ប្រេង​កាត​នឹង​ឈប់​ដឹក​ឆ្លង​កាត់​ច្រក​សមុទ្រ​​អ័រ​មូស​ ប្រសិន​បើ​កា​រ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉ង់​ជា​កម្ម​វត្ថុ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អន្តរ​ជាតិ​នោះ​ដែល​ប្រការ​នេះ​បង្ក​ឱ្យ​តម្លៃ​ប្រេង​ឡើង​យ៉ាង​ខ្ពស់។ លោក​បន្ត​ទៀត​ថា ប្រសិន​បើ​ពួក​លោក​ខាង​លិច​ដាក់​ទណ្ឌ​កម្ម​លើ​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉ង់​ពេល​នោះ​នឹង​ពុំ​មាន​ប្រេង​​មួយ​​ដំណក់​ណា​នឹង​អាច​ឆ្លង​កាត់​ច្រក​សមុទ្រ​អ័រ​មូស​ឡើយ។

រថយន្ត និង​​​ម៉ូតូ​បុក​គ្នា​​កន្លែង​ប៉ូលិស​ធ្វើ​ចរាច​រ​របួស​៣​នាក់​

Posted: 27 Dec 2011 07:11 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​២​នាក់ នារី​ម្នាក់​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ដែល​ជិះ​ម៉ូតូ​លឿន​ត្រូវនគរបាល​ឃាត់​ បើកផ្លូវ​ឱ្យ​រថយន្ដ​ឆ្លងកាត់​ ប៉ុន្ដែ​ល្បឿន​កំពុង​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ក៏​ជ្រុល​ទៅ​បុក​​រថយន្ដ​ នោះ​រង​របួស​តែ​ម្ដង។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​មុខ​ទីស្នាក់​ការ​កណ្តាល​​គណបក្ស​ ប្រជាជន​កម្ពុជា

​ប្រទេស​គុយបា​​ដោះលែង​​អ្នកទោស​​ជាង​2.500នាក់​

Posted: 27 Dec 2011 06:54 PM PST

អង្គការ​​​ការពារ​សិទ្ធិមនុស្ស​​​​​ក្នុងស្រុក​មួយ​រាយ​ការណ៍​កាលពីថ្ងៃទី​​​២៧ ធ្នូ ​ថា អ្នកទោស​​​ជាង​​២.៥០០​នាក់ ត្រូវបានអាជ្ញាធរ​​គុយបា​​​​ដោះលែង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្នុង​​ក្រប​ខណ្ឌ​នៃការលើក​លែងទោស​​មួយនា​ឱកាស​​​បុណ្យ​​​ចូល​ឆ្នាំ​ថ្មី​ឆ្នាំសាកល​។​ ការប្រកាស​ពីការដោះលែង​​ពួកអ្នកទោស​​នេះ ធ្វើឡើង​​​មុនព្រះរាជ​​​ទស្សន​កិច្ច​​​របស់​សម្តេច​ប៉ាប ​​បេណតទី​១៦ ​នៅគុយបាដែល​គ្រោង​​​ធ្វើនា​រដូវ​​​​ផ្ការីក​​​​ខាង​​មុខ​នេះ​។​

ប្រ​ភេទនៃ​ជំងឺ​ទឹកនោមផ្អែម

Posted: 27 Dec 2011 06:53 PM PST

រាជធានីភ្នំពេញ ៖​ ​​ជា​ការ​ពិត​ណាស់​ជំងឺ​ទឹកនោមផ្អែម​ គឺជា​ជំងឺ​មួយ​​ប្រភេទ​ ដែល​តែង​តែ​គំរាម​កំ​​ហែង​អាយុជីវិត​អ្នកជំងឺ​គ្រប់​ពេ​ល​វេលា​ទាំងអស់ ជា​ពិសេស នៅ​ពេល​ដែល​លោក​អ្នក​មិន​បាន​អនុវត្ដទៅ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេ​ទ្យ​​ ឯកទេស​នោះ​ ។

ជំងឺមហារីក​មាត់ស្បូន

Posted: 27 Dec 2011 06:47 PM PST

រាជធានីភ្នំពេញ ៖​ ​​ ​លោក​អ្នក​ត្រូវ​ដឹង​ថា​ នៅ​លើ​ពិភពលោក​យើង​នេះ ជំងឺ​មហា​រី​មាត់ ស្បូន​ គឺជា​ជំងឺ​ដ៏​កាចសាហាវបំផុត​ បន្ទាប់​ពី​ជំងឺមហារីក​ដោះ ។ ផ្ទុយ​ទៅ​វិញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជំងឺមហារីក​ស្បូន​គឺ​ដើរតួ​ទី​មួយ​ចំណែកឯ​ជំងឺ ​​មហា​រីក​ដោះ​ គឺ​ដើរ​តួ​​ទី២​វិញ​ ។ ​

ឃាត់ដើមរាំងទឹក១៩ដើម ចង់ឆ្លងដែន តែប្រើរូបភាពថា ដាំក្នុងបរិវេណតំបន់​អភិ​វឌ្ឍន៍​២ធ្នូ

Posted: 27 Dec 2011 06:46 PM PST

ខេត្តក្រចេះ ៖ ដើមរាំងទឹកចំនួន១៩ដើម ចង់ឆ្លងដែនចូលទឹកដីវៀតណាម​ដោយ​ប្រើ​រូប​ភាពថា យកទៅដាំជាម្លប់ក្នុង​បរិ​វេណ​វិមាន​អនុ​ស្សារីយ៍២ធ្នូ តែត្រូវអាជ្ញា​ធរ​ចុះទប់​ស្កាត់ទាន់ ខណៈ​ដែលដើម​រាំងទាំង​នេះបានដឹកមកហួសទី​តាំង​ដែលស្នើសុំ ជិតដល់ព្រំ​ដែន​កម្ពុជា-វៀត​ណាមទៅហើយ។ តាមប្រភពព័ត៌មានពីស្រុកស្នួលបានឱ្យដឹង​ថា កាលពីវេលាយប់ថ្ងៃទី២៦ ធ្នូ មានរថយន្ត​យីឌុប​មួយគ្រឿងផ្ទុកដើមរាំងទឹកចំនួន១៩​ដើម បើកចេញពីខេត្តព្រៃវែង សំដៅទៅ​​ព្រំដែន​វៀត​ណាម តាមច្រកត្រពាំងស្រែ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!