The Phnom Penh Post - KHMER: “តម្លៃ​គម្រោង​សាង​សង់​នៅ​កម្ពុជា​បួន​ខែ​ដំបូង​កើន​ឡើង​ទ្វេ​ដង” plus 9 more

The Phnom Penh Post - KHMER: “តម្លៃ​គម្រោង​សាង​សង់​នៅ​កម្ពុជា​បួន​ខែ​ដំបូង​កើន​ឡើង​ទ្វេ​ដង” plus 9 more


តម្លៃ​គម្រោង​សាង​សង់​នៅ​កម្ពុជា​បួន​ខែ​ដំបូង​កើន​ឡើង​ទ្វេ​ដង

Posted: 02 Jun 2011 03:15 AM PDT

ភ្នំពេញ៖ តម្លៃ​នៃ​គម្រោង​សាង​សង់​ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​ក្នុង​រយៈ​ពេល ​៤​ខែ​ក្នុង​ឆ្នាំ​នេះ បាន​កើន​ឡើង​ទ្វេរ​ដង ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០។ នេះ​បើ​​តាម​តួលេខ​ផ្លូវ​ការ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​នេះ។

បុរស​ម្នាក់​ជាប់​ទោស​១០​ឆ្នាំ​ពី​បទ​រំលោភ តែ​អះ​អាង​ថា​ព្រម​ព្រៀង​គ្នា

Posted: 02 Jun 2011 03:07 AM PDT

ភ្នំពេញ៖ មន្ត្រី​តុលាការ​ បាន​ថ្លែង​ថា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេច​ដាក់​ទោស​បុរស​អាយុ ៣២​ឆ្នាំ​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពី​បទ​រំលោភ​​ក្មេង​ស្រី​អនីតិ​ជន​ម្នាក់​នៅ​ភ្នំពេញ។

ពលរដ្ឋ​ក្រុង​សេរីសោភ័ណ​ត្អួញ​ត្អែរ​ឡាន​ដឹក​ដី​ខូច​ផ្លូវ អាជ្ញាធរ​មិន​អើ​ពើ

Posted: 02 Jun 2011 02:40 AM PDT

បន្ទាយមានជ័យ៖ ក្រុម​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​សេរីសោភ័ណ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាជ្ញាធរ​ ដែល​មិន​បាន​ចាត់​វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​ខូច​ខាត​ផ្លូវ​សាធារណៈ ដែល​បណ្តាល​មក​ពី​​រថយន្ត​ដឹកដី​ធំៗ​បើក​បរកាត់​ផ្លូវ​នេះ។

ស្ថានភាព​ព្រំ​ដែន​​ផុយ​ស្រួយ​ខ្លាំង ខណៈ​ភាគី​ជម្លោះ​រង់​ចាំ​លទ្ធផល​​ពី​តុលាការ

Posted: 02 Jun 2011 02:21 AM PDT

ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំងហុង បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ស្ថានការណ៍​ព្រំ​ដែន​​កម្ពុជា-ថៃ ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ​យ៉ាង​ខ្លាំង ហើយ​កម្ពុជា​បាន​ត្រៀម​ខ្លួន ២៤​ម៉ោង​សម្រាប់​ឧប្បត្តិ​ហេតុ​ណា​មួយ ដែល​អាច​ផ្ទុះ​ឡើង​ មុន​នឹង​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ ចេញ​សាល​ក្រម​របស់​ខ្លួន។

អគ្គិភ័យ​ត្របាក់​ផ្សារ​អស់​៤២២​តូប អាជីវករ​លើក​គ្នា​មក​រក​ជំនួយ​នាយក​រដ្ឋ​មន្ត្រី

Posted: 02 Jun 2011 02:08 AM PDT

ក្រចេះ៖ ក្រុម​អាជីវករ​ប្រហែល ១០០​នាក់ បាន​លើក​គ្នា​មក​ពី​ខេត្ត​ក្រចេះ មក​កាន់​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ជំនួយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បន្ទាប់​តូប​របស់​ពួក​គាត់​នៅ​កណ្តាល​ទីក្រុង​ក្រចេះ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ស្ទើរ​គ្មាន​សល់​កាល​ពី​យប់​មិញ។

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ស្រុក​កៀនស្វាយ​ត្រូវ​បាន​គេ​វាយ​តប់​រហូត​ដល់​ស្លាប់

Posted: 02 Jun 2011 01:52 AM PDT

កណ្តាល៖ មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ម្នាក់​នៅ​ស្រុក​កៀនស្វាយ ត្រូវ​បាន​គេ​វាយ​ដំ​រហូត​ដល់​ស្លាប់​កាល​ពី​វេលា​ម៉ោង​ប្រហែល ១០​យប់​មិញ។

ការ​លក់​រថយន្ត​ Leaf របស់​នីសាន់​នៅ​អាមេរិក​នឹង​កើន​ដល់​១២​ពាន់​គ្រឿង

Posted: 02 Jun 2011 01:05 AM PDT

តូក្យូ៖ ក្រុម​ហ៊ុន Nissan Motor មាន​បំណង​ចង់​ក្លាយ​ជា​ក្រុម​ហ៊ុន​លក់​រថយន្ត​អគ្គិសនី​​ធំ​ជាង​គេ​របស់​ ពិភពលោក ដោយ​រំពឹង​ថា​នឹង​អាច​ចែក​ចាយ​រថយន្ត​ធុន​តូច​ម៉ូដែល Leaf ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​​ចំនួន​១២ ០០០​គ្រឿង​ដល់​អតិថិជន​នៅ​អាមេរិក​ក្នុង​ឆ្នាំ​នេះ ខណៈ​ដែល​អតិថិជន​បាន​បញ្ជាក់​ពី​ការ​បញ្ជា​ទិញ ហើយ​ផ្នែក​ផលិតកម្ម​អាច​ផលិត​បាន​ឆាប់​រហ័ស។

កាត់​ទោស​បុរស​ហ្វីលីពីន​ម្នាក់​ឲ្យ​ជាប់​គុក​១០​ឆ្នាំ​ពី​បទ​រំលោភ​អនីតិ​ជន

Posted: 02 Jun 2011 12:56 AM PDT

ភ្នំពេញ៖ តុលាការ​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​កាត់​ទោស​ជន​ជាតិ​ហ្វីលីពី​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ១០​ឆ្នាំ និង​ពិន័យ​ប្រាក់ ២០​លាន​រៀល ពី​បទ​រំលោភ​ក្មេង​ស្រី​អនីតិ​ជន​ម្នាក់ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨។

ជន​​ម្នាក់​បោះ​គ្រាប់​ដៃ​ដាក់​ក្រុម​បាតុករ​អាវ​លឿង​នៅ​បាងកក របួស​ពីរ​នាក់

Posted: 02 Jun 2011 12:46 AM PDT

បាងកក៖ ប៉ូលិស បាន​និយាយ​ថា អ្នក​បើក​បរ​ម៉ូតូ​ម្នាក់ បាន​​គ្រវែង​គ្រាប់​បែក​ដៃ​ផលិត​នៅ​ក្នុង​ស្រុក​មួយ ចូល​ទៅ​ក្នុង​​ក្បួន​តវ៉ា​អាវ​លឿង​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​កណ្តាល​រាជ​ ធានី​បាងកក កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដោយ​បង្ក​ឲ្យ​បុរស​ពីរ​នាក់​រង​របួស។

Petrolimex គ្រោង​លក់​ភាគ​ហ៊ុន​៥​ភាគ​រយ ជា​ការ​ចាប់​ផ្តើម​ឯកជន​ភាវូបនីយកម្ម

Posted: 02 Jun 2011 12:11 AM PDT

ហាណូយ៖ ក្រុម​ហ៊ុន​ Petrolimex ដែល​ជា​អ្នក​នាំ​ចូល និង​ចែក​ចាយ​ប្រេង​ដ៏​ធំ​បំផុត​របស់​វៀតណាម បាន​ទទួល​ការ​ឯកភាព​ពី​រដ្ឋាភិបាល​ ឲ្យ​លក់​ភាគ​ហ៊ុន​របស់​ខ្លួន ៥​ភាគ​រយ នៅ​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!