Koh Santipheap Daily

Koh Santipheap Daily


កីឡាករ​ស្វ៊ីស ហ្វេដឺរ័​ចូល​វគ្គ​8នាក់​ចុង​ក្រោយ​តឺន្នីស French Open

Posted: 30 May 2011 01:18 AM PDT

កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ
កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រកំពុង​តែ​រំកិល​ចូល​កាន់​តែ​ជិត​ទៅ​រក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ កីឡាតឺន្នីស​French Openបន្ទាប់​ពី​បាន​ឈាន​ចូល​ដល់​វគ្គ​៨​នាក់​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២៩​ ឧសភា កន្លង​មក​​។ ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​លើ​ទី​លាន​ ប្រកួត​ដី​ក្រហម​រ៉ូឡង់ ហ្គារ៉ូស​ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ប្រកួត​ជុំ​ទី​៤កាល​ពី​ថ្ងៃ​អាទិត្យ​ ហ្វេដឺរ័រ​បាន​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ស្ទែននីឡាស វ៉ា​រីន​កា​ក្នុង​លទ្ធផល​៦-៣,៦-២និង​៧-៥។​

អាហ្វ្រិក​ខាង​​ត្បូង​​ដក​​ខ្លួន​ការ​ដេញ​​ថ្លៃ​​ធ្វើ​​ម្ចាស់​​ផ្ទះ​​ប្រកួត​កីឡា​អូឡាំ​ពិក​រដូវក្តៅ​​សម្រាប់​ឆ្នាំ​​2020

Posted: 30 May 2011 01:16 AM PDT

លោក​ហ្ស៊ីឌីអន សាម​ប្រធាន​គណៈកម្មាធិ​ការអូឡាំពិក​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រកាស​ថា​ ប្រទេស​របស់​ខ្លួន​បាន​លុ​ប​ចោល​ការដេញ​ថ្លៃ​ប្រកួតកីឡាអូឡាំពិក​រដូវ​ក្តៅ​ ឆ្នាំ​២០២០​ហើយ​។ គណៈ​រដ្ឋ​មន្ត្រី​របស់​អាហ្វ្រិក​ខាង​ត្បូង​បាននិ​យាយ​​ថា​ខ្លួន​បាន​សម្រេច ​ចិត្ត​បែបនោះ​ក៏​ព្រោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រ​សើរ​សម្រាប់​ ប្រទេស​ទាំង​មូល​បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ចំ​ណាយ​ប្រាក​់​យ៉ាង​ច្រើន​ រៀប​ចំ​ការ​នប្រកួត​បាល់​ទាត់​វើល​ខាប់​ឆ្នាំ​២០១០​កន្លង​មក​។

ទិញ​កូន​​​ក្របី​​មួយ​​នឹម​​មក​​ចិញ្ចឹម​​​ដឹក​តាម​ផ្លូវ​​​សមត្ថកិច្ច​​​ឃាត់​​​ទំរាំ​​ដឹក​ដល់​ផ្ទះ​ជិត​​ងាប់

Posted: 30 May 2011 01:15 AM PDT

កូន​ក្របី​មួយនឹម​​ក្នុងរ៉ឺម៉កជិត​​ងាប់ជួប​គ្រោះ​​អកុស​ល​​ហូរ​ហែ​​ ដោយ​សារ​​​តែ​កុង​ត្រូល​ជំរិត​​ទា​រ​ប្រាក់​គ្មាន​ត្រា​ប្រណី
ខេត្ត​កំពត ៖ ​បុរស​​ជាកសិករ​​​ម្នាក់​ក្នុង​ចំណោម​​អ្នក​ភូមិ​​ផ្ទះជិត​គ្នា​​​៤​នាក់​ទៀត​បាន​ទិញ​កូន​ក្របី​មួយនឹម​​មក​ចិញ្ចឹម ​ដោយ​​ចង​ជើង​ទាំង​​បួន​ដាក់​ក្នុងរ៉ឺម៉កម៉ូតូ​ដឹក​ទៅ​កាន់លំនៅ​ឋាន​នៅ​ភូមិអូរ​ក្រសារ ​ឃុំអូរក្រសារ ​ស្រុកដំណាក់​ចង្អើរ ​​ខេត្តកែប ជួប​គ្រោះ​​អកុស​ល​​ហូរ​ហែ​​ ដោយ​សារ​​​តែ​កុង​ត្រូល​ជំរិត​​ទា​រ​ប្រាក់​គ្មាន​ត្រា​ប្រណី

លទ្ធផល​ប្រកួត​ប្រដាល់​នៅ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​CTN និង TV5 ឡុង​ សុភី ស្មើ​ពិន្ទុ​​ជា​មួយ​​ពេជ្រ សីហា​

Posted: 30 May 2011 01:13 AM PDT

ការ​ប្រកួត​រវាង ជ័យ វណ្ណៈ ជា​មួយ សូយ សីហា នៅ​រេញ​ស៊ីធីអិន

ក្រុម​ហ៊ុន​​រថយន្តហ្វដ​ឧបត្ថម្ភ​​ការ​ប្រកួត​កីឡា​បាល់​​​ទាត់​ PPSL

Posted: 30 May 2011 01:11 AM PDT

ការ​ប្រកួត​បាល់​ទាត់​កុមារដែល​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​រថយន្ត​ហ្វដ
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន​ RMA Cambodia និង​ក្រុម​ហ៊ុន​រថយន្ត Ford មាន​មោទ​ន​ភាព​ចូលរួម​ឧបត្ថម្ភ​​កម្ម​វិធី​ប្រកួត​កីឡា​បាល់​ទាត់​ Phnom Penh Soccer League (PPSL) ។ ការ​ប្រកួត​បាល់​​ទាត់​​ដែល​មាន​រយៈ​ពេល​មួយ​ថ្ងៃ​​ បាន​ចាប់​ផ្តើម​​ពី​ម៉ោង​៩​ដល់​ម៉ោង​១១​ព្រឹក ​ថ្ងៃទី​២៨ ឧសភា ប្រព្រឹត្ត​​​​ទៅ​នៅ​ទី​លាន​បាល់​ទាត់​នៃ​​សាលា​អន្តរ​ជាតិ Northbridge។ ការ​ប្រកួត​នេះ​ជា​កម្ម​វិធី​មួយ​​ក្នុង​ចំណោម​​កម្ម​វិធី​ប្រកួត​កីឡា​បាល់ ​ទាត់​​ដែល​រៀប​ចំ​ឡើង​ជា​ពិសេសេ​សម្រាប់​​កុមារ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បែង​ចែក​ទៅតាម​ប្រភេទ​អាយុ​របស់​ពួក​គេ ។

ប៉ូលិស​​ឃុំ​​មនុស្ស​​ជិត​100​នាក់​​ពី​​បទ​​បង្ក​​ចលា​ចល​​ក្នុង​​ពិធី​ហែ​​ក្បួន​​អប​អរ​​ជ័យ​​ជម្នះ​​ក្លឹប Barcelona

Posted: 30 May 2011 01:08 AM PDT

ហ្វូងមនុស្សដែលត្រូវឃុំខ្លួន
តាម​ប្រភព​ព័ត៌​​មាន​រ៉យ​ទ័រ​ផ្សាយ​ចេញ​ពី​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា ប៉ូលិស​បាន​ឃុំ​ខ្លួន​មនុស្ស​ជិត​១០០​នាក់​ពី​បទ​បង្ក​ឱ្យ​មាន​ចលា​ចល​ក្នុង ​អំឡុង​ពេល​ប្រមូល​ផ្តុំ​គ្នា ដើម្បី​អប​អរ​សាទរ​ជ័យ​ជម្នះ​របស់​ក្លឹប Bar celona ដែល​បាន​យក​ឈ្នះ​ក្លឹប Man Utd ដោយ​លទ្ធ​ផល 3-1។មន្ត្រី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា មនុស្ស​ប្រហែល​ជាង​៥​ម៉ឺន​នាក់​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ ទីក្រុង​បាសេឡូណា ដើម្បី​រៀបចំ​ពិធី​អប​អរ​ជ័យ​ជម្នះ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​បង្ក​ឱ្យ​មាន​ចលា​ចល

សហាយ​​ស្មន់​​របស់​​កីឡា​​ករ​ រ៉ៃ​អាន់ ហ្គិក ភ័យ​ខ្លាច​​ដែល​​ទទួល​​ការ​​គំរា​ម​សម្លាប់​តាម​ប្រព័ន្ធ​វ៉េប​សាយ

Posted: 30 May 2011 01:05 AM PDT

​នាង​អ៊ីម៉ូ​ជេន ​ថូម៉ាស់ ​តារាម៉ូដ​ដ៏សិច​ស៊ី
សម្ព័ន្ធភាព​ដ៏​​អសីលធម៌​​របស់កីឡា​ករ​រ៉ៃអាន់ ហ្គិក និង​នាង​អ៊ីម៉ូ​ជេន ​ថូម៉ាស់ ​តារាម៉ូដ​ដ៏សិច​ស៊ី ​​ដែលបានបង្ហាញ​​ឱ្យ​ដឹង​ពីកម្មវិធី «ប៊ិកប្រា​ឌ័រ» បានបែក​ធ្លាយ​ជារឿង​ធំ នៅពេល​បង្ហាញ​រូប​កីឡា​​ករ​អាយុ​៣៧ឆ្នាំ ខាង​លើ​តាមរយៈវ៉េប​សាយ​ធ្វើ​ឱ្យ​រាល​ដាលដល់​សភា​អង់គ្លេស​យក​ ទៅ​ពិភា​ក្សា​​យោបល់ ។

រថយន្ត​​ដឹក​ប្រេង​​គេច​ពន្ធ​ចេញ​ពី​​កំពត​​មក​ក្រឡាប់​​នៅកែប

Posted: 30 May 2011 12:55 AM PDT

រថយន្ត​​ដឹក​ប្រេង​​គេច​ពន្ធ​ចេញ​ពី​​កំពត​​មក​ក្រឡាប់​​នៅកែប
ខេត្តកែប ៖ ​រថ​យន្ត​កាមរី​មួយគ្រឿង​​​ដែល​ដឹក​ប្រេង​​ចំនួន​៥១ប៊ីដុង ចេញពី​ខេត្តកំពត​​តាម​​ បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣៣ ​​មកក្រឡាប់​នៅ ខេត្ត​កែប ​កាលពីវេលាម៉ោង​៥ និង​៣០​នាទី​ព្រឹក ​ថ្ងៃទី២៩ ​ឧសភា ​នៅ​ចំណុច​ភូមិ​ដំណាក់​ចង្អើរ ​សង្កាត់​ព្រៃធំ ​ក្រុង​កែប

ការ​ដឹក​ជញ្ជូន​​ឈើ​​ប្រណីត​​រាល​ដាល​​ដល់​​ក្នុង​ក្រុង​​បាត់ដំបង

Posted: 30 May 2011 12:48 AM PDT

ការ​ដឹក​ជញ្ជូន​​ឈើ​​ប្រណីត​​រាល​ដាល​​ដល់​​ក្នុង​ក្រុង​​បាត់ដំបង
ខេត្ត​បាត់ដំបង ៖ ​ការ​ដឹកជញ្ជូន​​ឈើ​ប្រណីត​ របស់​ក្រុមឈ្មួញ​ទុច្ច​រិតមិន​មែន​​​តែ​នៅតាម​តំបន់​ព្រៃ​​ភ្នំ​នានា​ក្នុង​ស្រុកសំឡូត​ទេ ​សូម្បី​តែ​នៅក្នុង​ក្រុង​បាត់​ដំបង​ ក៏​គេ​តែង​ឃើញ​ការ​ដឹកជញ្ជូន​​ឈើ​ប្រណីត ​តាមរទេះ​​សណ្តោងដោយ​​ម៉ូតូ​​ទាំង​យប់​​ទាំ​ង​ថ្ងៃ ចល័ត​​ពី​កន្លែង​មួយ​ទៅកន្លែង​មួយ​យ៉ាង​សកម្មផង​ដែរ ដោយ​គ្មាន​ការ​រំខាន​ពី​មន្ត្រី​ព្រៃ​ឈើ

​ស្ទង់មតិ​​​នៅជប៉ុន ៖ ​​ពលរដ្ឋភាគច្រើន​​​ចង់​បាននាយករដ្ឋ​មន្ត្រីថ្មី​

Posted: 30 May 2011 12:46 AM PDT

នាយករដ្ឋមន្រ្តីជប៉ុន
​​ការស្ទង់មតិ​​ថ្មីមួយ​ទាក់ទង​ទៅនឹង​​ស្ថាន​ការណ៍​​នៅក្នុងប្រទេស​ជប៉ុន​ បង្ហាញ​ថា ​៧០ភាគ​រយ​​នៃអ្នកដែលត្រូវ​​​ស្ទង់មតិ​​​​និយាយ​ថា ​​ពួកគេ​​​ចង់​​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី​​​ណាអូតូ កាន លា​លែង​ចេញពីតំណែងដែល​​​ធ្វើ​​ឱ្យ​​​កាន់តែ​មានបញ្ហា​​​អាក្រក់​ថែមទៀត ​​​សម្រាប់​​លោកណាអូតូ កាន ​ដែល​ពេលនេះ​​កំពុងបាត់​បង់​ប្រជាប្រិយភាព​​យ៉ាង​ខ្លាំង ក្រោយពី​​​ប្រទេស​កើត​​​មានបាតុ​ភូត​​រញ្ជួយដី​​​ និងបង្ក​​ឱ្យកើត​​មាន​រលក​យក្ស​​ស៊ូណា​មី ​​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​ជាង​​១០.០០០នាក់ កាលពី​​ពាក់កណ្តាល​​​ខែមីនា ​កន្លង​មក ហើយ​អ្វី​ដែល​​ធ្ងន់ធ្ងរ​​ទៀតនោះ

ចង.ក​ស្លាប់​២​នាក់​​ម្នាក់​​ទាស់ប្តី​ប្រពន្ធ​​ម្នាក់​​មាន​ជំងឺ​​សរសៃ​ប្រសាទ

Posted: 30 May 2011 12:35 AM PDT

ខេត្តពោធិ៍សាត់ ៖ ​បុរស​ពីរនាក់​បាន​ចង.ក​​សម្លាប់ខ្លួន​ដែលម្នាក់​មានទំនាស់​ប្តីប្រពន្ធ​រឿង​​លក់គោ ​និងម្នាក់​ទៀត​មានជំងឺ​​សរ​សៃ​ប្រសាទ​​​។ មន្ត្រី​ប៉ូលិសឱ្យ​ដឹងថា ​ករណីទី១កើត​ឡើង​​កាលពីថ្ងៃទី២៧ ឧសភា ២០១១ ​វេលាម៉ោង​១២​ថ្ងៃ​ត្រង់​​នៅភូមិ​អូរបាក់​ត្រា ​ឃុំព្រងិល ស្រុក​ភ្នំក្រវាញ ​ដែលជនរងគ្រោះ​​ឈ្មោះ​ឃុត ឃឿន ​ភេទ​ប្រុស ​អាយុ​៤៧ឆ្នាំ

មន្ត្រី​ខណ្ឌ​​រដ្ឋ​​បាល​ព្រៃ​ឈើ​​​បង្ក្រាប​បទ​​ល្មើស​​នៅ​​កំពង់​​ចម្លង​​ស្តៅ​

Posted: 30 May 2011 12:34 AM PDT

ឈើ​ប្រណីត​ប្រភេទ​បេង​​និង​គ្រញូង​ដែល​គេ​ស្តុក​​ទុក​នៅ​មាត់​កំពង់​ស្តៅ​​​
ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ប្រភេទ​បេង​​និង​គ្រញូង​ដែល​គេ​ស្តុក​​ទុក​នៅ​មាត់​កំពង់​ស្តៅ​​​ស្ថិត​ក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សេសាន បម្រុង​​ដឹក​ចេញ​មក​កាន់​​ទី​រួម​ខេត្ត​​បានត្រូវ​​កម្លាំង​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ សហ​ការ​ជា​មួយ​​កម្លាំង​ស្រុក​សេសាន ​ចុះ​បង្ក្រាបកាល​ពី​វេលា​​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​២៨ ឧសភា

គ្រោះថ្នាក់​​ចរាចរណ៍​២​​ក​ន្លែង​​នៅ​​ទនេ្ល​​បិទ​​ស្លាប់​ម្នាក់​​​និង​របួស​ម្នាក់

Posted: 30 May 2011 12:20 AM PDT

ករណីទី១
ខេត្ត​​កំពង់ចាម ៖ ​គ្រាន់តែនៅរសៀលថ្ងៃទី​២៩​ ឧសភា ២០១១ នៅលើផ្លូវ​ជាតិ​លេខ៧ ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក​ត្បូង​ឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍​កើត​ឡើងជា​បន្ត​បន្ទាប់ចំនួន២ករណី ហេតុ​បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ត្រូវគេដឹកតាមរថយន្តសាមុយ​យកទៅសង្គ្រោះ​នៅគ្លី​និកឯកជន «១១៥» នៅ​ក្រុង​កំពង់ចាម

រាំ​វង់​ឡើង​គេហ​ដ្ឋាន​​ថ្មី​ទាស់​​គ្នា​​ផ្អើល​​ពេញ​ភូមិ​​របួស​​​ពីរ​នាក់​

Posted: 30 May 2011 12:09 AM PDT

ខេត្ត​កំពង់​ស្ពឺ ៖ ក្មេង​ស្ទាវ​​ពីរ​ក្រុម​បាន​​ឈ្លោះ​​ទាស់​ទែង​គ្នា​​ពេល​រាំ​វង់​កម្សាន្ត​​ក្នុង​ពិធី​​ឡើង​គេហ​ដ្ឋាន​ថ្មី​មួយ ​នៅ​ក្នុងភូមិ​តា​ដក់ ឃុំ​ព្រៃ​​ក្រសាំង ស្រុក​ឧដុង្គ បណ្តាល​ឱ្យ​​ភាគី​ម្ខាង​រង​របួសធ្ងន់ និង​ស្រាល ​កំពុង​សម្រាក​​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​​​ខេត្ត ។ មន្ត្រី​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ស្រុក​ឧដុង្គ ​​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​​នៅ

​ឃុំខ្លួន​ប្រធាន​​ផ្នែក​​​គ្រប់គ្រង​សម្ភារ​រោងចក្រ​ភីភី​អឹម​​ប៉ុនប៉ង​​ដុត​​រោងចក្រ​

Posted: 30 May 2011 12:03 AM PDT

ជន​សង្ស័យ​​​​​ដែល​​សាលា​ដំបូង​សម្រេច​ឃុំ​​ខ្លួននេះ ឈ្មោះ​​ញូង​ ចំណាន
រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​​រាជធានី​​នៅថ្ងៃទី​៣០ ឧសភា នេះ​​បាននិង​​សម្រេច​ធ្វើ​​ការ​ឃុំ​ខ្លួន​​បុរសម្នាក់​ អតីត​​​ប្រធាន​​ផ្នែក​​​គ្រប់គ្រង​​សម្ភារ​​​រោងចក្រភីភីអឹម ​​​ជា​រោង​ចក្រ​​ផលិត​ឱសថ​​ ស្ថិតនៅ​​​ភូមិ​ព្រៃ​​​ជី សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ដែលមាន​​​គំនិតប៉ុនប៉ង​​​​ធ្វើសកម្មភាពដុត​រោងចក្រ​​ចំនួន​​​៣ដង តែមិនបាន​​​សម្រេច ​ព្រោះ​តែ​​​​រឿង​ច្រណែន​​​ឈ្នានីស​​​​​នឹងប្រាក់ខែ

ជន​ស៊ីវិល​យ៉ាង​តិច​7​នាក់​ស្លាប់​ដោយសារ​កង​ទ័ព​ស៊ីរី

Posted: 29 May 2011 11:59 PM PDT

ពួកបាតុករ​ស៊ីរី
របប​​របស់​លោក​​ប្រធានាធិបតី​បាចារ ​អែល ​អាសាដ ​បា​ន​បន្ត​​បង្ក្រាប​​ដោយការ​បង្ហូរ​ឈាម​នូវ​​ការ​តវ៉ា ។ ទីក្រុង​​ជាច្រើន​ត្រូវ​ឡោមព័ទ្ធ​​ដោយ​រថក្រោះ​​របស់កងទ័ព ។ ​កាលពី​ថ្ងៃទី២៩ ឧសភា ​​ជន​ស៊ីវិល​៧នាក់ ក្នុងនោះ​មាន​ក្មេង​ស្រីម្នាក់បាន​ត្រូវស្លាប់​ហើយ​១០០នាក់​ទៀត​ត្រូវ​របួស​ ដោយសារ​ការបាញ់​​ប្រហារ​​របស់កងកម្លាំង​​សន្តិសុខ ក្នុង​​តំបន់ HOMS ភាគ​កណ្តាលប្រទេស​​​ដែល​នៅទីនោះ​​ទី​ក្រុង​ជា​ច្រើន​ត្រូវឡោមព័ទ្ធ​ដោយកង​ ទ័ព ។

លោកអូបាម៉ា ​អញ្ជើញ​​ទៅកាន់ទីក្រុង​​ដែលរ​ងគ្រោះ​​ធ្ងន់ធ្ងរ​​ដោយ​ខ្យល់​ព្យុះ​​កំបុតត្បូង​

Posted: 29 May 2011 11:52 PM PDT

លោកអូបាម៉ា
​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីល្ងាច​ថ្ងៃទី​​២៩ ឧសភា ​កន្លង​មក ​បានអញ្ជើញ​​ទៅកាន់ទីក្រុង​ Joplin ដែលរង​គ្រោះ​​​ធ្ងន់ធ្ងរ​បំផុត​​ដោយសារ​​ខ្យល់ព្យុះ​​កំបុត​ត្បូង​​នៅ​ក្នុង ​​រដ្ឋមី​ស៊ូរី ​ភាគ​​​កណ្តាល​​​​ប្រទេស ។ ​​លោក​អូបាម៉ា​ បានអញ្ជើញ​​ទៅ​កាន់ទីក្រុង Joplin ក្រោយពី​​​​ក្រុងនេះ​​​រង​គ្រោះដោយ​​​សារ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ដ៏​កាច​ សាហាវ​​កាលពី​សប្តាហ៍​មុន​ ដើម្បី​​​ពិនិត្យ​​ការ​ខូចខាត​​ និង​ចូល​​រួម​រំលែកទុក្ខ​​ចំពោះ​​គ្រួសារ​​អ្នកស្លាប់​​ដោយ​​​​សារ​ព្យុះ​​​ នេះ ។​

ពួកឧទ្ទាម​​លីប៊ី​​ជិតអស់ប្រាក់​សម្រាប់​ចំណាយក្នុង​​ការ​​ធ្វើ​​សង្គ្រាម​​ជា​មួយ​​លោក​កា​ដាហ្វី​

Posted: 29 May 2011 11:43 PM PDT

ពួកឧទ្ទាមលីប៊ី
​​ពួកឧទ្ទាម​​លីប៊ីពេលនេះ​កំពុងប្រឈម​​មុខ​នឹង​​​​ការ​អស់ប្រាក់​សម្រាប់​​ ការ​ចំណាយក្នុង​​ការធ្វើ​សង្គ្រាម​​​ជាមួយលោកមូអាម៉ា កាដាហ្វី ​ ។ តំណាង​​ផ្នែក​​​ហិរញ្ញ​វត្ថុ​​​​ និងប្រាក់​ចំណូល​របស់​ក្រុមប្រឆាំង​​​​លីប៊ី​និយាយ​​កាលពីថ្ងៃទី​២៩ ឧសភា ថា ​ពេលនេះ​​ពួកឧទ្ទាម​​​កំពុងជិត​​អស់ប្រាក់​ប្រើ​ប្រាស់​​ក្នុង​ ការធ្វើសង្គ្រាម​ ហើយ​ប្រទេស​​​មិត្ត​ភក្តិ​​​មួយចំនួន​ហាក់ដូចជា​មិនទាន់​បានដឹង​ពី​បញ្ហា​ នេះ​​នៅឡើយទេ ។

បាតុករ​ច្រើន​ពាន់​នាក់​នៅក្រុង​បែល​ហ្ក្រាដ​បរិហា​រការ​ចាប់​ខ្លួន​លោក MLADIC

Posted: 29 May 2011 11:42 PM PDT

បាតុករនៅទីក្រុង​បែលហ្ក្រាដ
បាតុ​ករ​ជា​ច្រើន​ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​​កាល​ពី​ថ្ងៃទី២៩ ឧសភា ​នៅ​មុខ​សភា​​ស៊ែរប៊ី ក្រុង​​បែលហ្ក្រាដ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​​លោក RATKO MLADIC (​អតីត​​ប្រមុខ​​យោធា​​សែ៊ប-​បូស្នី) ដោយ​ពួក​គេ​ចាត់​ទុក​អតីត​ប្រមុខ​យោធា​​រូប​នេះ​​ថា​ ជាវីរបុរស​មួយរូប ។ ពួកបាតុ ករ​​បាន​បដិសេធ​​ការបញ្ជូន​ខ្លួន​លោក MLADIC ទៅ​កាន់​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរ​ជាតិ​​សម្រាប់​អតីត​​យូ​ហ្គោស្លាវី ក្រុង​ឡាអេ ​ដែលចោទប្រកាន់​លោក​ជាពិសេស​ពីបទ​ប្រល័យ​ពូជសាសន៍​​ដោយ​សារតួនាទី​​របស់​ លោកក្នុងការ​សម្លាប់​រង្គាល​នៅ​ក្រុងស្រេ​ប្រេនី​កា​កាលពីឆ្នាំ១៩៩៥ ។

​ក្រុមគាស់​ផ្ទះមាន​​អាវុធ ​និង​​​​គាស់តែ​​ផ្ទះ​អ្នក​​មាន​​​ត្រូវ​ប៉ូលិស​​​​​ចាប់ខ្លួន​

Posted: 29 May 2011 11:33 PM PDT

ក្រុម​ជនសង្ស័យ​​ ជា​​ចោរ​គាស់​ផ្ទះមាន​អាវុធ​ទាំង​​​៤នាក់​នេះត្រូវ​ប៉ូលិស​​​​​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​គាស់ផ្ទះ​​ចំនួន​​៤នាក់ ​ដែល​​​​មាន​អាវុធ ហើយគាស់​​​តែ​ផ្ទះអ្នក​មាន ​កាលពីព្រឹកថ្ងៃទី​​២៩ ឧសភា ​​សមត្ថ​កិច្ច​ការិ​យាល័យ​​​ស៊ើបការណ៍​​នៃ​នាយកដ្ឋាន​​នគរ​បាល​​ព្រហ្មទណ្ឌក្រសួង​​មហាផ្ទៃ​ចាប់បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់ ។​ ​ក្រុម​ជនសង្ស័យ​​ ជា​​ចោរ​គាស់​ផ្ទះមាន​អាវុធ​ទាំង​​​៤នាក់​នេះ

ប្រជាពលរដ្ឋ​​ខ្មែរ​​​២នាក់​​ទៀត​ត្រូវ​​ទាហាន​​​​ព្រំដែនឡាវ​ចាប់ខ្លួន​

Posted: 29 May 2011 09:08 PM PDT

​ខេត្តស្ទឹង​ត្រែង​ ៖ ​​​​មាន​សេចក្តីរាយការណ៍​​​មក​ថា ប្រជាពលរដ្ឋ​​ខ្មែរ​​​​ចំនួន​​២នាក់​ទៀតហើយ ​​ដែលត្រូវ​បានទាហានព្រំ​ដែន​​​ឡាវ​ចាប់ខ្លួន ​ខណៈ​ពួកគេ​​​បានចូលទៅរកកាប់​​​ឈើគ្រញូង​​ក្នុងទឹកដី​ឡាវ ។ បើ​តាមអ្នក​ឆ្លើយ​​ឆ្លង​​​ព័ត៌មាន​​​កោះសន្តិ​ភាព​​ប្រចាំ​ខេត្តស្ទឹង​ត្រែង បានបញ្ជាក់​​ឱ្យ​ដឹង​ថា ករណីទី​​១​-​​គឺ​​បានកើតឡើង​​​កាលពីវេលាម៉ោង​​​៩ព្រឹក

កាប់​នឹង​​ដាវ​សាមូរ៉ៃ​​របួស​២​កន្លែង​​សមត្ថកិច្ច​​ឱ្យ​​សង​ប្រាក់​​១៥ម៉ឺន

Posted: 29 May 2011 08:55 PM PDT

ជន​ពិការ​​ជើង​ទាំងពីរ ​ដែលត្រូវ​ជា​បង​​ប្រុស​បង្កើត​និងជនរង​គ្រោះ
ខេត្តស្វាយរៀង ៖ ​យុវ​ជនម្នាក់​ត្រូវគេ​កាប់​ចំនួន​២​​​ដាវសាមូរ៉ៃ​​ចំចិញ្ចើម​ខាង​ស្តាំ​​រហូត​ ដល់​ថ្ពាល់​​ និងចំ​ចិញ្ចើម​​ដាច់ទាំងក្តោង​​ច្រមុះ ហើយ​​ត្រូវ​បានក្រុម​គ្រួសារ​​​ដឹកយក​ទៅ​សង្គ្រោះ​​នៅ​មណ្ឌល​​សុខភាព​ឃុំ​ចម្លង​ លុះព្រឹក​ឡើង​សមត្ថ​កិច្ច​​ហៅ​ឪពុក​ម្តាយ​ទៅ​ប៉ុសិ៍្ត​រដ្ឋបាល​​​សម្រុះ​សម្រួល​​សង​ថ្លៃ​ព្យាបាល១៥​ម៉ឺន​រៀល ​ដោយ​និយាយថា

ក្មេង​តូច​​ឈ្លោះ​គ្នា​​​ចាស់​កាន់​​ជើង​ព្រួត​គ្នា​វាយ​កុមារីម្នាក់​

Posted: 29 May 2011 08:50 PM PDT

កុមារី​រងគ្រោះ
ខេត្តកំពត ៖ កុមារី​​ម្នាក់​រៀននៅ​​សាលា​បឋម​សិក្សា​​ម៉ាក់​ប្រាង្គ​ (ថ្នាក់ទី៤) ត្រូវ​បាន​​​គេ​​ព្រួតគ្នា​​វាយ​រហូត​ដល់​សន្លប់​ ដោយសារ​ជន​បង្ក​ខឹង​​នឹង​ប្អូន​កុមារី​​នេះ​ឈ្លោះគ្នា​​នៅ​សាលា​​ជាមួយ​ប្អូន​​របស់​ខ្លួន​ ។ ហេតុការណ៍​​នេះ​បាន​​​កើតឡើង​​​នៅ​វេលា​​ម៉ោង​​២​រសៀល​ថ្ងៃទី​​២៦ ឧសភា នៅមុខ​ផ្ទះ​​កុមារី​រងគ្រោះ​ស្ថិតក្នុង​ភូមិ​ម៉ាក់​ប្រាង្គ​ ឃុំ​កំពង់​ក្រែង​ ស្រុក​ទឹកឈូ​

​រថ​យន្ត​​ដឹក​ឥដ្ឋ​​បើក​លើ​​ផ្លូវ​លំ​បាក​ដេក​​ក្រឡាប់​​ក្នុង​​ប្រឡាយ​​​របួស​​កម្មករ​​២នាក់​

Posted: 29 May 2011 08:44 PM PDT

រថ​យន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​​ក្រឡាប់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ
រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​បាន​​ក្រឡាប់​​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​បណ្តាល​ឱ្យ​កម្មករ​​ពីរ​នាក់​​រង​របួស​ស្រាល​ ឯ​រថ​យន្ត​នោះ​​ចាក់​ឥដ្ឋ​ចោល​​អស់​ និង​​​ខូច​ខាត​ផង​ដែរ​។ ឧប្បត្តិ​ហេតុ​នោះ​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១១ នៅ​​ខាង​លិច​រង្វង់​មូល​ថ្នល់​បំបែក​ចោម​ចៅ​

ចោទ​ថា​គេ​លួច​​ម៉ូតូ​​ខឹង​​តុលាការ​​មិន​​ព្រម​ចាត់​​ការ​ឱ្យ​ ​លួច​កាប់​​ពីរ​ផ្គាក់​

Posted: 29 May 2011 08:42 PM PDT

បុរស​ម្នាក់​ត្រូវកង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​ចាប់ខ្លួន
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ត្រូវកង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ពី​បទ​យក​កាំ​បិត​ផ្គាក់​ទៅ​លប​កាប់​បុរស​ម្នាក់​ចំនួន​ពីរ​កាំ​បិតបណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​កា​ល​ពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ ឧសភា នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​​អន្លង់​ចិន ស្រុក​ស្អាង។​ លោក​អ៊ូ ផល្លី​ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង​ឱ្យ​ដឹង​ថា

ប្រទេស​ជា​ច្រើន​​នៅ​លើពិភព​លោក​​គាំទ្រ​​ក្រុម​អ្នក​​ស្រឡាញ់​ភេទ​ដូច​គ្នា​

Posted: 29 May 2011 08:42 PM PDT


តាម​ប្រភពពី AFP បាន​ចុះ​ផ្សាយ​​ដោយ​យោង​លើ​លទ្ធ​ផល​​សិក្សា​ស្រាវជ្រាវ​ថ្មី​បង្ហាញ​​ថា ប្រទេស​នៅ​ទូទាំង​ពិភព​លោក​បាន​ទទួល​ស្គាល់​បុគ្គ​ល​ដែល​និយម​ស្រឡាញ់​​ភេទ​ ដូចគ្នា​​កាន់​​តែ​ច្រើន​​លើក​លែង​​តែ​ប្រទេស​​រុស្ស៊ី និង​អតីត​ប្រទេស​សង្គម​​និយម​ផ្សេង​ទៀត ។ ក្នុង​របាយ​ការណ៍​ស្រាវជ្រាវ​​ដែល​រៀប​រៀង​ដោយ​វិទ្យា​ស្ថាន​សិក្សា​ ស្រាវជ្រាវ​​គំនិត​យល់​ឃើញ​នៃ​មហា​វិទ្យា​ល័យ​​ស៊ីកា​ហ្គោ​បាន​ធ្វើ​ការ​ សន្និ​ដ្ឋាន​​គំនិត​​យល់​ឃើញពី​ប្រជា​ជន​៣០​ប្រទេស​ ​នៅទូទាំង​ពិភព​លោក​​ទាក់​ទិន​នឹង​សម្ព័ន្ធ​ភាព​ស្រឡាញ់​​ភេទ​ដូចគ្នា​ ប្រទះឃើញ​​ថា ប្រជា​ជន​​ក្នុង​ចំនួន​២៧​ប្រទេស​​ទទួល​ស្គាល់​​អ្នក​និយម​ស្រឡាញ់​ភេទ​ ដូចគ្នា​កាន់​តែ​ច្រើន ​លើក​លែង​តែ​៤​ប្រទេស​ដែល​មាន​ការ​ទទួល​ស្គាល់​តិច​តួច​រួម​មាន​ប្រទេស​​ ស៊ីប ឆែក ​ឡេ​តូនី និង​រុស្ស៊ី ។

ប្រធានា​ធិបតី​យេ​ម៉ែន​ទទួលការ​ចោទ​ប្រកាន់​ថា ប្រគល់​ខេត្ត​មួយ​ឱ្យ​អាល់​កៃ​ដា​

Posted: 29 May 2011 08:38 PM PDT

បណ្តា​ឧត្តម​សេនីយ៍​រត់​ចោល​ជួរ​យេ​ម៉ែន​ទៅ​ចូល​រួម​ជាមួយ​ពួក​ប្រឆាំង​​បាន ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​អាលី​អាប់​ឌុល​ឡាហ៍ សា​ឡេហ៍​ថា បាន​ប្រគល់​ខេត្ត​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ទៅ​ឱ្យ​ពួក​ជ្រុល​និយម​ក្រោយ ​ការ​វាយ​ដណ្តើម​ត្រួត​ត្រា​របស់​ពួក​អាល់​កៃ​ដា​លើ​ទី​ក្រុង ZINJIBAR ។ អ្នក​ទទួល​ខុស​ត្រូវ​យេ​ម៉ែន​ម្នាក់​ប្រកាស​ថា ពួក​ជន​ប្រដាប់​អាវុធ​មាន​ទំនាក់​ទំនង​ជាមួយ​អាល់​កៃ​ដា​បាន​ដណ្តើម​ត្រួត​ ត្រា​លើ​ទី​ក្រុង ZINJIBAR ក្រោយ​ការ​ប្រយុទ្ធ​នានា​ជាមួយ​កង​ទ័ព​ដែល​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៣​ នាក់​ ក្នុង​នោះ​មាន​ជន​ស៊ីវិល​៣​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា​កន្លង​មក​នេះ​។

កាត់​គ្រឹះ​​សំណង់​​ស្ទូច​​ឡើង​​ដាច់​​ខ្សែ​កាប​​សង្កត់​​កម្មករ​​ស្លាប់​ម្នាក់​

Posted: 29 May 2011 08:35 PM PDT

កន្លែងកើតហេតុនៅ​ក្នុង​ការ​ដ្ឋាន​សំណង់
រាជ​ធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​របស់​ឈ្មោះ​ប៉ាង ណាំ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​៤៣​Eo ​ផ្លូវ​លេខ​២៨០ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១១​

សុំ​បម្រើ​​​ក្នុង​ហាង​​ខារ៉ា​អូខេ​​​បាន​មួយ​​ថ្ងៃ​​លួច​​កង​ដៃ​​ថៅកែ

Posted: 29 May 2011 08:25 PM PDT

ជន​ល្មើស​​ត្រូវបាន​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​តាម​ផ្លូវ​ច្បាប់
ខេត្តកោះកុង ៖ នារី​ខ្ចាត់​ព្រាត់​ម្នាក់​ ​បាន​ត្រូវសមត្ថ​កិច្ច​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ ចាប់​ខ្លួន​​​កាល​ពី​​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០១១ ​នៅតាម​ដង​ផ្លូវ​ បន្ទាប់​ពី​ស្ត្រី​រូប​នេះ​បាន​​លួច​កង​ដៃ​ម្ចាស់​ហាង​ខារ៉ាអូ​ខេ​​ម្នាក់​ដែល​មាន​ទម្ងន់​​​ជាង​២​តម្លឹង កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ​កន្លង​ទៅ​រួច​គេច​ខ្លួន​បាន​២​ថ្ងៃ​

ប៉ះទង្គិចគ្នា​​​​ថ្មីនៅយេម៉ែន​​​ស្លាប់​បាតុករ​6​​នាក់​​​​ទោះ​បី​ជា​មាន​បទ​ឈប់បាញ់​​​គ្នាក្តី​

Posted: 29 May 2011 08:10 PM PDT

អ្នករបួសធ្ងន់ដោយ​សារ​ការបាញ់​ប្រហារ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!