Koh Santipheap Daily

Koh Santipheap Daily


ការ​ទទួល​​ជោគ​ជ័យ​​កម្ម​វិធី​​សប្បុរស​ធម៌​​របស់​អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក

Posted: 03 Jun 2011 12:31 AM PDT


រាជ​ធានី​ភ្នំពេញ ៖ ​ស្រប​​នឹង​​ឱកាស​​ពិសេស​​ទិវា​​កុមារ​​អន្តរ​ជាតិ​ ​១ មិថុនា ​​ព្រឹត្តិការណ៍​ហ្វេស​ប៊ុក​​សប្បុរសធម៌​​បាន​បង្កើត​ឡើង​ក្នុង​គោល​​បំណង​ប្រមូល​ថវិកា​ជួយ​​ដល់​ក្រុម​កុមារ​ឥតទី​ពឹង​ជា​ច្រើន​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាពខ្វះ ​ខាតក្នុង​សមាគម ​UNA CAS។ ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើងនៅ​ឯផ្សារ​ទំនើប​ស៊ីធីម៉ល​ជាន់​​ទី២​ក្នុង​​រាជ​ធានី​

ប៉ូលិស​ចាប់​បុរស​​បើក​​​រថ​យន្ត​​បង្ក​ឱ្យ​​អ្នក​ដទៃ​​ស្លាប់​​នាំទៅ​​​តុលាការ​

Posted: 03 Jun 2011 12:20 AM PDT

​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​បាត់​បង់​ជីវិត​នៅ នឹង​កន្លែង
ខេត្ត​ក្រចេះ​ ៖ ប៉ូលិស​ចរា​ចរ​​ស្រុក​ស្នួល​​បាន​ឃាត់​ខ្លួន​​បុរស​ម្នាក់​ បន្ទាប់​ពី​បើក​រថ​យន្ត​បុក​មនុស្ស​ស្លាប់ រួច​ព្យា​យាម​គេច​ខ្លួន​។ មន្ត្រី​ប៉ូលិស​ចរា​ចរ​នៃ​អធិការ​ដ្ឋាន​ស្រុក​ស្នួល​​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១ មិថុនា មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​​កើត​ឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​​ភូមិ​ព្រែក​ក្តី​ ឃុំ​ស្នួល ស្រុក​ស្នួល​

​ដី​ចំណី​​ផ្លូវ​​​មុខ​​វត្ត​មួយ​​នៅ​ក្រុង​​ប៉ោយ​ប៉ែត​​​ក្លាយ​ជា​​ផ្សារ​រាត្រី​

Posted: 03 Jun 2011 12:15 AM PDT

ដី​ចំណី​​ផ្លូវ​​​នៅ​មុខ​វត្ត​បាលិលេយ្យ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​បាន​ក្លាយ​ជា​ផ្សារ​រាត្រី
​ក្រុង​ប៉ោយ​ប៉ែត ៖ ដី​ចំណី​​ផ្លូវ​​​នៅ​មុខ​វត្ត​បាលិលេយ្យ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ​បាន​ក្លាយ​ជា​ផ្សារ​រាត្រី ​ក្រោម​ការ​ផ្តួច​ផ្តើម​​ពី​អាជ្ញា​ធរ​ ព្រម​ទាំង​ព្រះ​សង្ឃ​​ក្នុង​វត្ត ។ ផ្សា​រ​រាត្រី​ដែល​ស្ថិត​នៅ​មុខវត្ត​​បាលិលេយ្យ​​នេះ មិន​មែន​ទើប​តែ​​​ត្រូវ​បាន​​បង្កើត​​ឡើង​នោះ​ទេ គឺ​កើត​​មាន​តាំង​ពី​យូរ​មក​​ហើយ ដោយ​​អាជីវ​ករ​លក់​បង្អែម ពង​ទា​កូន ទឹក​​ក្រឡុក គុយ​ទាវ ​បបរ​ ព្រម​ទាំង​​ភេស​ជ្ជៈ​​គ្រប់​មុខ

សហ​ការ​​ល្អ​តាម​​ព្រំដែន​​​ចំណុច​​ឃុំ​ដូង ​ចោរ​​លួច​​ក្របី​​ត្រូវបាន​​ចាប់​ខ្លួន​

Posted: 03 Jun 2011 12:04 AM PDT

ជន​សង្ស័យ​​​​លួច​ក្របី​​ពលរដ្ឋ​ខ្មែរ​
ខេត្តស្វាយរៀង ៖ ក្រ​បី​ចំនួន​៣​ក្បាល ​ក្នុង​នោះ​មាន​​មេ​ពីរ​ក្បាល​ និងកូន​ឈ្មោល​១​ក្បាល​​ដែល​​ចោរ​លួច​យក​ទៅ​លក់​​​នៅ​ប្រទេស​​វៀត​ណាម ត្រូវ​ទាហាន​​ប៉ុស្តិ៍​​​ការ​ពារ​ព្រំដែន​​វៀតណាម ​ចាប់​បាន​និង​ប្រគល់​ឱ្យ​ប្រជា​​ពល​រដ្ឋ​វិញ កាល​ពី​ថ្ងៃ​ទី៣១ ឧសភា ឆ្នាំ​២០១១ វេលា​​ម៉ោង​២​រសៀល ​​នៅ​​ប៉ុស្តិ៍​​ទាហាន​ការ​ពារ​ព្រំដែន​វៀត​ណាម​​​លេខ​៨៣៩

គ្រូបង្រៀន​ស្រវឹងជិះ​ម៉ូតូធ្លាក់​ប្រឡាយ​​លង់​​ទឹក​ស្លាប់​និង​ម្នាក់សន្លប់​ដោយ​រន្ទះបាញ់

Posted: 02 Jun 2011 11:55 PM PDT

សពគ្រូបង្រៀន​ស្រវឹងជិះ​ម៉ូតូធ្លាក់​ប្រឡាយ​​លង់​​ទឹក​ស្លាប់​
ខេត្តកំពង់ចាម ៖ ​កាល​ពី​ថ្ងៃទី១ មិថុនា ​នៅ​ឃុំ​​រកា​ពរ​ប្រាំ ​ស្រុក​​ត្បូង​ឃ្មុំ ​ខណៈ​មាន​ភ្លៀង​​ធ្លាក់​យ៉ាង​ខ្លាំងលាយ​ឡំដោយខ្យល់ព្យុះ​​ផង ក៏​មាន​រន្ទះបាញ់​ត្រូវ​បុរសម្នាក់​បណ្តាល​ឱ្យ​ឆេះ​​រោល​១ចំហៀងខ្លួនផ្នែកខាងឆ្វេង តែ​សំណាង​ល្អ​មិន​ស្លាប់​ដោយគ្រាន់តែសន្លប់ និងងាប់ក្របី​ចំនួន​២​​ក្បាល​ភ្លាមៗ។ ​ដោយ​ឡែក​​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​​ដែរ

លោកMLADIC ចូលមន្ទីរពេទ្យ​ពន្ធ​នាគារ​តុលាការ​ក្រុងឡាអេ​ក្រោយ​បញ្ជូន​ដល់ទីនោះ

Posted: 02 Jun 2011 11:54 PM PDT

លោក RATKO MLADIC
​មេធាវី​លោកអាឡិច សាន់ដា ​អាឡិច ស៊ិក ​ថ្លែង​កាលពីថ្ងៃទី២ មិថុនា ​ថា លោក RATKO MLADIC ពេលនេះ កំពុង​តែ​​ស្ថិតក្នុងមន្ទីរពេទ្យ ​ពន្ធនាគារ​របស់តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​សម្រាប់​អតីត​យូហ្គោ​ ស្លាវី TPIY ក្រុង​ឡាអេ ។ មេធាវី​រូបនេះ​បន្តថា លោក RATKO MLADIC ​ស្ថិត​ក្នុង​មន្ទីរពេទ្យពន្ធនាគារ​ ។

បាញ់​ប្រហារ​នៅ​រដ្ឋ​អារី​ហ្សូ​ណា​អាមេរិក​ស្លាប់5នាក់​

Posted: 02 Jun 2011 11:54 PM PDT

ប៉ូលិសរដ្ឋអារីហ្សូណាពេល​កំពុង​ល្បាត
អាជ្ញា​ធរ​មូល​ដ្ឋាន​គូស​បញ្ជាក់​ថា មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់​ និង​ម្នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា នៅ​ក្រុង​យូម៉ា​ដោយ​សារ​​បុរស​អាយុ​៧៣​ឆ្នាំ​ម្នាក់​បាញ់​ប្រហារ​ក្នុង​ទី​ ក្រុង​នោះ​របស់​រដ្ឋ​អារី​ហ្សូ​ណា​ភាគ​និរតី​អាមេរិក​។ យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ថា​ខ្មាន់​កាំ​ភ្លើង​ឈ្មោះ CARELY DYESS ប្រជា​ជន​រស់​នៅ​ក្រុង​យូ​ម៉ា

កំណត់​ដឹង​បាក់​តេរី​សម្លាប់​មនុស្ស​ផ្អើល​អឺរ៉ុប​

Posted: 02 Jun 2011 11:53 PM PDT

បាក់តេរី E-Coli
មជ្ឈ​មណ្ឌល​អឺរ៉ុប​បង្ការ​ និង​ត្រួត​ពិនិត្យ​ជំងឺ ECDC មាន​មូល​ដ្ឋាន​នៅ​ក្រុង​ស្តុក​ខូល​ប្រទេស​ស៊ុយ​អែត​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២ មិថុនា ពី​ការ​កំណត់​ដឹង​បាក់​តេរី​ដែល​បាន​សម្លាប់​មនុស្ស​១៨​នាក់​រួច​ហើយ​ និង​ញ៉ាំង​ឱ្យ​មាន​ភាព​ជ្រួល​ច្របល់​នៅ​អឺរ៉ុប​។ នោះ​ជា​បាក់​តេរី​ដ៏​កម្រ​មួយ​នៃ​ ESCHERICHIA COLI ។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​អង្គ​ការ​សុខ​ភាព​​ពិភព​លោក​ លោក GROGORY HARIL

សម្ពោធ​ស្ពាន​ត្រពាំងត្រុំ ​ដាក់ឱ្យ​​ប្រើ​ប្រាស់​​​ជា​ផ្លូវ​​ការ​នៅ​​​ស្រុក​សន្ទុក​

Posted: 02 Jun 2011 11:45 PM PDT

សម្ពោធ​ស្ពាន​ត្រពាំងត្រុំ ​ដាក់ឱ្យ​​ប្រើ​ប្រាស់​​​ជា​ផ្លូវ​​ការ​នៅ​​​ស្រុក​សន្ទុក​
ខេត្តកំពង់ធំ ៖ ស្ពានបេតុងប្រវែង១៦​ម៉ែត្រ ទទឹង​​៦ម៉ែត្រ ដែលតភ្ជាប់ពីភូមិត្រពាំងត្រុំ ឃុំ​ទីពោធិ៍ ទៅ​ឃុំតាំងក្រសាំង ក្នុងស្រុកសន្ទុក ត្រូវ​បានសម្ពោធដាក់ឲ្យប្រើប្រាស់​ជា​ផ្លូវ​ការ កាល​ពីព្រឹកថ្ងៃទី១ មិថុនា ២០១១ ក្រោមការ​ចូល​រួម​ពីសំណាក់​លោក​ជា ចាន់តូ អគ្គទេសាភិ​បាល​ធនាគារជាតិនៃ​កម្ពុជា និងជាប្រធានក្រុម​ការ​ងារ​ចុះជួយ​ស្រុក​សន្ទុក

សាលាខណ្ឌ​​ដូនពេញ​​ចូលរួមទិវាបរិ​ស្ថាន​​​ពិភពលោក​

Posted: 02 Jun 2011 11:32 PM PDT

​​​សាលាខណ្ឌ​ដូនពេញ​ចូល​រួមក្នុង​​ទិវាបរិស្ថាន​​ពិភពលោក
រាជធានីភ្នំពេញ​​ ៖ ​​​សាលាខណ្ឌ​ដូនពេញ​ចូល​រួមក្នុង​​ទិវាបរិស្ថាន​​ពិភពលោក​​បានដឹកនាំ​ប្រជាពលរដ្ឋ​​​​ មន្ត្រីរាជ​ការ ​​ចំណុះខណ្ឌ​ធ្វើការ​​​បោស​សំអាត​ រើស​សំរាម​នៅមុខព្រះបរម​រាជ​វាំង​​​ និង​តា​មផ្លូវ​​​សាធារណៈ​​កាលពីព្រឹកថ្ងៃទី​​៣ មិថុនា ​​២០១១ ។​ លោកហែម ឫទ្ធី នាយក​រ​ង​រដ្ឋ​បាល​​ខណ្ឌដូនពេញ​​ ​បាន​​ឱ្យ​ដឹង​ថា យោងតាម​កា​រ​ណែនាំ​​​របស់​

​សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា​​​អនុញ្ញាត​​​ឱ្យលោកស៊ូយ៉ា ប្រាសាទ ស៊ូប៊ែ​ឌី ​ជួបសវនាការ​

Posted: 02 Jun 2011 09:18 PM PDT

រាជធានីភ្នំពេញ​​ ៖ ​កាលពីវេលាម៉ោង​​​៩ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ​​២០១១ ​សម្តេច​ហេង សំរិន ​ប្រធានរដ្ឋសភា​ បាន​អនុញ្ញាត​​ឱ្យ​លោក​​​ស៊ូយ៉ា​ ​ប្រាសាទ​ ស៊ូប៊ែឌី ​អ្នកធ្វើ​​​របាយ​ការណ៍​​ពិសេស​របស់​​​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​​​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ជួបសវនាការ​​នៅវិមាន​រដ្ឋសភា​​

​សកម្ម​​​ភាព​​ដឹកឈើ​​​​ល្មើស​​ច្បាប់នៅ​ស្រុក​ថាឡាបរិវ៉ាត់​​​មានគ្រប់​រូបភាព​

Posted: 02 Jun 2011 08:51 PM PDT

កម្លាំង​ជំនាញ​រដ្ឋបាលព្រៃ​ឈើ​​​ថាឡាបរិវ៉ាត់ធ្វើការ​បង្ក្រាប​​ជា​បន្ត​បន្ទាប់
​ខេត្តស្ទឹងត្រែង​​​ ៖ ​​ការដឹកជញ្ជូន​​ឈើ​​ល្មើស​ច្បាប់​​​នៅស្រុក​​ថាឡាបរិវ៉ាត់ ​តែង​តែ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ ​ឆ្លងកាត់​​តាម​ស្រុក​​នេះ​មាន​​ភាព​ងាយ​ស្រួលបំផុត ​​ដោយ​សារ​ជា​​​​តំបន់​​​អំណោយ​ផលសម្រាប់​​ឱ្យ​ឈ្មួញ​​ដឹកជញ្ជូន​​​បាន​តាមចិត្ត​​ ព្រោះមាន​ផ្លូវទឹក​​ និង​​ផ្លូវគោក ។​ ​រីឯ​សមត្ថ​កិច្ច​​នៅ​តែ​ធ្វើការ​បង្ក្រាប​​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​​នៅ​​វេលាម៉ោង​​​១០ព្រឹកថ្ងៃទី​​​១ មិថុនា ​​ឆ្នាំ​២០១១

ប្រធានាធិបតី​​​យេម៉ែន​​​លោកសាឡេហ៍ ​យល់​ព្រម​​​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​​ផ្ទេរអំណាច​

Posted: 02 Jun 2011 08:28 PM PDT

លោកប្រធានាធិបតីយេម៉ែន
​រដ្ឋាភិបាល​យេម៉ែន​ ថ្លែង​​​កាលពីថ្ងៃទី​២ មិថុនា ​​កន្លង​មក​ថា ​​លោកប្រធានាធិបតី​​​អាលី​អាប់ឌុលឡាហ៍ ​​សាឡេហ៍ ​ពេលនេះ​​បានត្រៀម​​ខ្លួន​រួច​ជាស្រេច​​ ដើម្បីចុះហត្ថលេខា​​លើ​កិច្ចព្រម​ព្រៀង​​ដែលសម្របសម្រួល​​ដោយ​បណ្តា​ប្រទេស​ នៅ​ឈូងសមុទ្រពែរ្យ៍​ ដែលស្នើ​​​ឱ្យ​​លោកលាលែង​ចេញពីតំណែង​ក្នុង​រយៈ​ពេល​​មួយខែ ។ ​ទីភ្នាក់​ងារ​​ព័ត៌មានផ្លូវ​ការ​ Saba របស់​យេម៉ែន ​បាន​ចេញផ្សាយ​​ដោយដកស្រង់សម្តី​​​មន្ត្រីរដ្ឋាភិ​បាល​​ដែលស្នើ​​សុំ​ មិនបញ្ចេញ​ឈ្មោះ​​​ដែលនិយាយ​ថា

លោកMITT ROMNEYប្រកាស​ឈរឈ្មោះ​​បេក្ខជន​ប្រធានា​ធិបតី​អាមេរិក​គណបក្សសា​ធារណរដ្ឋ

Posted: 02 Jun 2011 08:25 PM PDT

លោក​ Mitt Romney និង​ភរិយា
អតីត​​អភិបាល​រដ្ឋ​​​ម៉ា​សា​ជូសេត ​នៃគណ​បក្ស​​សា​ធារណ​រដ្ឋ​​លោក MITT ROMNEY ​អះ​អាង​កាល​ពីថ្ងៃទី២ ​​មិថុនា ថា លោក​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជន​​នៃគណ​បក្សរបស់លោក​សម្រាប់​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​ឆ្នាំ២០១២ ​ប្រជែងគ្នា​​ជាមួយ​លោកបារ៉ាក់ អូបាម៉ា ។ ​ក្នុង​សុន្ទរក​ថាមួយនៅ NEW HAMPS-HIRE លោក ROMNEY ​បានរិះគន់​ជា​ពិសេស​ ដល់​លោកអូបាម៉ា ថា ​បណ្តោយ​ឱ្យ​​អាមេ​រិក​​បាក់​ស្រុត​​ចុះ ។

ក្រុមប្រឆាំង​​​ស៊ីរី​អំពាវ​នាវ​​ឱ្យលោក​ប្រធានាធិបតី​​​អាល់​​​អាសាដ លា​លែង​ចេញ​​​ជា​បន្ទាន់​

Posted: 02 Jun 2011 08:23 PM PDT

ហ្វូង​បាតុករ​ស៊ីរី​ហែ​ក្បួន​បាតុកម្ម
​ក្រុមប្រឆាំង​​ស៊ីរី​កាលពីថ្ងៃទី​​២ ​ឧសភា​ កន្លង​​មក​​​បានទាមទារ​​ឱ្យលោកបាចា​អាល់​អាសាដ ​លា​លែង​ចេញ​ពីតំណែង​ប្រធានាធិបតី​​ជា​បន្ទាន់ ​ក្រោយ​ពី​​​កង​កម្លាំង​​​រដ្ឋាភិបាល​បន្ត​​​បង្ក្រាប​​ប្រឆាំង​ហ្វូងបាតុករ ​​​ក្នុង​រយៈ​ពេលមួយ​សប្តាហ៍​​ បណ្តាល​ឱ្យ​​​ស្លាប់​មនុស្ស​ជាង​​៦០នាក់ទៀត​ ។ ក្រុម​ប្រឆាំង​​​​បានអំពា​វនាវ​​ឱ្យលោក​​អាល់អា​សាដ ​ចុះចេញ​ពី​តំណែង​​ជា​បន្ទាន់ ​ក្នុងសេចក្តី​ប្រកាស​​រួមមួយ​​​ធ្វើ​ឡើង​​នៅចុងបញ្ចប់​នៃកិច្ច​ប្រជុំរយៈ​ ពេល​​​​២​ថ្ងៃ ​នៅទីក្រុង​​​រមណីយដ្ឋាន​​​ Antalya ប្រទេស​តួក​គី។

មន្ត្រី​​ព្រៃឈើ​​ថាឡាបរិវ៉ាត់​​​ហាមឃាត់​គ្រឿងចក្រ​​ឈូស​ឆាយ​ដី​ព្រៃ​​របស់​​នាយក​​សាលាខេត្ត

Posted: 02 Jun 2011 08:22 PM PDT


ខេត្តស្ទឹងត្រែង ៖ ​គ្រឿងចក្រ​ប៊ុលឌូ​ហ៊្សែរ​ខ្នាតធំ D80 ចំនួន២គ្រឿង ដែល​ធ្វើសកម្ម​ភាព​ឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចអូរបេងភូមិឈ្វាំង ឃុំសំអាង​ ស្រុកថាឡាបរិវ៉ាត់​បាន​​ត្រូវ​មន្ត្រីផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់​សហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ ចុះឃាត់មិនឱ្យធ្វើ​សកម្ម​ភាព​ឈូសឆាយបន្ត​កាល​ពីវេលា​

ស៊ូដង់ ៖ ​ជនស៊ីវិល​ជិត100នាក់ត្រូវ​​សម្លាប់​នៅ​តំបន់​ Abyei ដែល​សំបូរ​ប្រេង​

Posted: 02 Jun 2011 08:18 PM PDT

ទិដ្ឋភាព​នៃ​ការ​ដុត​បំផ្លាញ​នៅ​តំបន់​ Abyei
​ជនស៊ីវិល​​ជិត​១០០នាក់ ​បានស្លាប់​បាត់បង់​ជីវិត​​នៅ​តំបន់ Abyei ​សំបូរប្រេង ដែល​មាន​ជម្លោះ​​​​នៅ​ស៊ូ​ដង់ ចាប់តាំង​ពី​​យោធា​ស៊ូដង់​ខាង​ជើង​លើក​ចូល​​កាន់​កាប់​តំបន់​នោះ​​ពី​ថ្ងៃទី ​២១​ ឧសភា ​​​មក​។ ស៊ូដង់​​ខាង​ត្បូង​​គ្រោងនឹង​​​បំបែក​​ចេញជា​ប្រទេស​​មួយដោយ​​ខ្លួន​​ឯង​នៅ​ ​ថ្ងៃទី​៩ កក្កដា ខាង​មុខ​នេះ។​ ក្រុង​ខាទុម ​បាន​បង្ក​​ឱ្យមាន​ការ​ថ្កោល​ទោស​​ពីអន្តរ​​ជាតិនៅ​ពេលស៊ូដង់​​​បញ្ជូន​​​រថក្រោះ

ធាតុ​វិទ្យុ​សកម្ម​​ទូរស័ព្ទ​ដៃ​អាច​បង្ក​ឱ្យ​មាន​​មហារីក​ខួរក្បាល​

Posted: 02 Jun 2011 08:15 PM PDT

ការប្រើទូរស័ព្ទដៃ
យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អង្គ​ការ​​សុខ​ភាព​ពិ​ភពលោក​WHOបាននិយាយថា​ បណ្តា​អ្នក​ប្រើ​ប្រាស់​ទូ​រស័ព្ទ​ចល័ត​ទាំង​អស់​គួរតែ​កម្រិត​ការ​ប្រើ​ ប្រាស់​ទូរស័ព្ទ​របស់​ខ្លួន​។ ភ្នាក់​ងារ​សុខ​ភាព​​របស់​UNមួយ​នេះ​បាន​ព្រមាន​ថា ធាតុ​វិទ្យុ​សកម្ម​ដែល​បញ្ចេញ​ដោយ​ទូរស័ព្ទ​ដៃ​អាច​បង្ក​ឲ្យ​មាន​ជំ​ងឺ​ មហារី​ក​ខួរ​ក្បាល​។

លំនៅឋាន​១៨​ខ្នង​ត្រូវ​ខ្យល់​ព្យុះរំ​លំនៅ​ស្រុក​កំពង់​ត្រឡាច

Posted: 02 Jun 2011 08:07 PM PDT


ខេត្តកំពង់ឆ្នាំង ៖ ​​ផ្ទះ​តូច​ធំ​ចំនួន១៨​ខ្នង ​ត្រូវ​​បានខ្យល់​ព្យុះ​​បោកបក់​បណ្តាល​ឱ្យ​ខ្លះ​រលំ​ ខ្លះ​ហក់​ធ្លាក់ពីលើ​ជើង​​តាង​អុកបាក់ខ្ទេច​​ទាំង​ស្រុង ​ខ្លះរបើក​​ដំបូល​និងមានដើមឈើ​​រួម​ទាំង​ដើម​ត្នោត​​​ផង​ ក៏​​​រលំបាក់​ដល់​ដីដែរ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​នៅវេលាម៉ោង​​៤ និង​៣០​នាទី​រសៀល ថ្ងៃទី១ ​មិថុនា នៅក្នុង​ភូមិត្រពាំង​សំរោង ​ឃុំ​លង្វែក ​

គំនុំសុំ​លុយប្រពន្ធ​២ម៉ឺន​រៀលទៅ​ផឹកស្រា​មិនបាន រៀប​ផែនការ​សម្លាប់​នៅឯ​ស្រែហើយ​ស្រែកយំ

Posted: 02 Jun 2011 07:59 PM PDT

អំពើ​ហិង្សា​ក្នុងគ្រួសារ​ដែល​បុរស​ជា​ប្តី​ដោយ​សារ​សុំ​លុយ​២​ម៉ឺន​រៀល​មិន​បាន ​ក៏​ឈាន​ដល់​ការ​វាយ​សម្លាប់​​ប្រពន្ធ
ខេត្តព្រះវិហារ ៖ កាលពីថ្ងៃ​ទី​២៨ ឧសភា ​កន្លង​ទៅ​នេះ ​រឿង​រ៉ាវ​គួរ​​ឱ្យ​រន្ធត់​​មួយ​បាន​កើត​ឡើង ​ដែល​នោះគឺអំពើ​ហិង្សា​ក្នុងគ្រួសារ​ដែល​បុរស​ជា​ប្តី​ដោយ​សារ​សុំ​លុយ​២​ម៉ឺន​រៀល​ពី​ប្រពន្ធ​​​​​យក​ទៅ​ផឹក​ស្រា​មិន​បាន ​ក៏​ឈាន​ដល់​ការ​វាយ​សម្លាប់​​ប្រពន្ធ ។ ​ហេតុការណ៍​​ព្រៃ​ផ្សៃ​គួរ​ឱ្យ​ថ្កោល​ទោស​នេះ បាន​​កើតឡើង​​នៅវេលា​ម៉ោង​ប្រហែល​១១​ព្រឹក

អាថ៌កំបាំងប្រចាំថ្ងៃសម្រាប់ស្ត្រីមេផ្ទះ

Posted: 02 Jun 2011 07:53 PM PDT

ការច្របាច់យកទឹកក្រូចឆ្នារ
ដើម្បីទទួលបានទឹកក្រូចឆ្មារច្រើន យើងត្រូវយកវាទៅដាក់ក្នុងទឹកក្តៅ​ឧណ្ហៗ ឬស្ងោរវាក្នុង​រយៈពេល​ខ្លី​មុនពេលយើងចិតច្របាច់វាយកទឹក​ ៕ (សូមអរគុណ)

ភរិយា​​សព​​លោក​វ៉ា ដា​ណេ​ ​បាន​ទទួល​អំណោយ​​ឧបត្ថម្ភ​​​បន្តបន្ទាប់​ពីអ្នក​សប្បុរស

Posted: 02 Jun 2011 07:38 PM PDT

លើកដៃសំពះគឺម្តាយនិងភរិយាសពលោក វ៉ា ដាណេ ថ្លែងអំណរគុណលោកជំទាវ ជឹង សុភាព
រាជធានីភ្នំពេញ ៖ ​ម្តាយ​​និងភរិយា​​ ព្រ​ម​ទាំង​​កូន​៣នាក់​​នៃ​សព​លោកវ៉ា ដា​ណេ ​​អ្នក​យក​ព័ត៌​មាន​​​សារ​ព័ត៌​មាន​កោះ​សន្តិភាព​​ ក្រោយ​ពី​​​​បាន​​ធ្វើ​ពិធី​​បុណ្យ​សព​រួចរាល់​​ ត្រូវ​បាន​លោក​ជំទាវជិង ​សុភាព ​នាយិកា​ក្រុម​ហ៊ុន​វិនិយោគ​​ កសិ-ឧស្សា​ហកម្ម​ ភាពីម៉ិច ​អនុញ្ញាត​ឱ្យ​ចូល​ជួបស​ម្តែង​ការ​គួរ​សម​​ និង​ថ្លែង​អំណរគុណ​​ដែល​កន្លង​មក​លោក​ជំទាវ​​បាន​

សមាគម​​គ្រូពេទ្យ​​អ៊ិស្លាម​​កម្ពុជា​​នាំ​អំណោយ​​ពី​អារ៉ាប់​រួមផ្តល់​​ជូន​​ដល់​កុមារ​​កំព្រា

Posted: 02 Jun 2011 07:33 PM PDT

ពិធី​ប្រគល់​​អំណោយ​ដល់​​កុមារ​​កំព្រា​​អ៊ី​ស្លា​ម​​កម្ពុជា
រាជធានីភ្នំពេញ ៖ សមាគម​​គ្រូពេទ្យ​​អ៊ិស្លាម​​កម្ពុជា ​កាលពី​រសៀល​​ថ្ងៃទី​១ ខែមិថុនា បាននាំយកអំណោយ​របស់​សមាគម​​សប្បុរស​ធម៌​​ឌូបៃ នៃប្រទេស​​អេមីរ៉ាត អារ៉ាប់​រួម ដែល​ជួយ​ឧបត្ថម្ភ​​ចិញ្ចឹម​​កុមារកំព្រា​​អ៊ិស្លាម ទៅ​ប្រគល់​ជូន​​ដល់​អាណាព្យាបាល​​កុមារ​កំព្រា​នៅមជ្ឈ​មណ្ឌល​​ផ្ទះ​អេមីរ៉ាតសម្រាប់​​​កុមារ​កំព្រា​​ស្ថិត​នៅ​​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ

រៀប​ចំ​​កម្ម​វិធី​​ Facebook ​សប្បុរស​ធម៌​​ជួយ​​ជន​ក្រី​ក្រ ​និង​​កុមារ​កំព្រា​

Posted: 02 Jun 2011 07:24 PM PDT

ព្រឹត្ដិការណ៍​សង្គម​ដ៏​ល្អ​ជួយ​ដល់​កុមារ​កំព្រា​
រាជ​ធានី​ភ្នំពេញ ៖ ក្នុងគោលបំណង​ស្វែង​រកមូលនិធិជួយដល់ជនក្រីក្រ និងគ្មានទីពឹង​សំខាន់កុមារកំព្រាដែលកំពុងរស់នៅអង្គការ UNACAS នោះ ក្រុមហ៊ុន Sabay បានចូលរួម​សហការឧបត្ថម្ភក្នុងព្រឹត្តិការណ៍ហ្វេសប៊ុក​សប្បុ​រសធម៌ដែលរៀបចំដោយ SSK Promotion កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ នៅខាង​មុខផ្សារទំនើប

ខុន​រ៉ាដ​​សម្តែង​​ការ​​ពេញ​​​ចិត្ត​លើ​​ការ​អភិ​វឌ្ឍ​ជន​បទ ​ប្រជា​ធិប​តេយ្យ​​ និង​​សារ​​ព័ត៌​មាន​

Posted: 02 Jun 2011 07:20 PM PDT

លោក​​ឧបនាយក​រដ្ឋមន្ដ្រី​ សុខ អាន​ ជួប​​សន្ទនា​​ជាមួយ​​តំណាង​​ខុន​រ៉ា​ដ
រាជធានីភ្នំពេញ ៖​ នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម និង​ជម្រាប​លា​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន លោក​ស្រី Rabea Beauer តំណាង​អង្គ​ការខុន​រ៉ាដ​ប្រចាំ​នៅ​កម្ពុជា​មាន​​ប្រសាសន៍​ថា ​នៅ​ក្នុង​ការ​បំពេញ​​បេសក​កម្ម​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​​៨​ឆ្នាំ លោក​ស្រី​មាន​ការ​ពេញចិត្ត​​លើ​ការ​អភិ​វឌ្ឍ​នៅ​តាម​ជន​បទ ការ​រីក​ចម្រើន​​​ផ្នែក​​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​​

​លោករដ្ឋ​មន្ត្រី​​​ធ្វើ​សន្និសីទ​ស្តីពីការ​បំផ្លាញ​​បទ​ល្មើស​​​នេសាទ​នៅជុំវិញ​​បឹង​ទន្លេ​សាប ថ្ងៃ​​ឱសាន​វាទ​ចូលដល់​ហើយ​

Posted: 02 Jun 2011 07:04 PM PDT

​លោក​លឹម គាន​ហោធ្វើសន្និ​សីទ​កាសែត​មួយនៅទីស្តីការ​អាជ្ញាធរ​​ទន្លេ​សាប
រាជធានីភ្នំពេញ​​ ៖ ​​វេលាម៉ោង​​​៩​និង​​៣០​នាទី​​ព្រឹកថ្ងៃទី​​​៣ មិថុនា ​​២០១១ នេះ ​លោក​លឹម គាន​ហោ រដ្ឋមន្ត្រី​​​ក្រសួង​​ធនធានទឹក និង​ឧតុនិយម​​​ និងជា​ប្រធាន​អាជ្ញាធរ​​ទន្លេ​សាប​នឹង​ធ្វើសន្និ​សីទ​កាសែត​មួយនៅទីស្តីការ​អាជ្ញាធរ​​ទន្លេ​សាប ​ដើម្បីបង្ហាញ​​ពី​ទម្រង់ផ្សេងៗ​​​ និង​គោល​បំណង​របស់​សមត្ថកិច្ច​​ក្នុងប្រតិបត្តិការ​​ចុះ​បង្ក្រាប​​បំផ្លាញ​​បទ​ល្មើស​​​​នេសាទ​​​

មហន្ដរាយ​​នៅ​​ក្រចេះ ទំនិញ​​ក្នុង​​ផ្សារ​គិត​​ជា​ទឹកប្រាក់​​រាប់​លាន​​ដុល្លារ​​ក្លាយជា​​ចំណី​ភ្លើង​​មួយ​ប៉ប្រិច​ភ្នែក

Posted: 02 Jun 2011 06:51 PM PDT

សកម្មភាព​នៅ​វេលា​ព្រឹក​ក្រោយ​ពេល​អគ្គិភ័យ​ឆាបឆេះ​បន្សល់​ទុកតែ​ផេះផង់
ខេត្ត​ក្រចេះ​ ៖ អណ្តាត​ភ្លើង​ក្រហម​ឆ្អិន​ឆ្អៅ​​​ពេញ​ផ្ទៃ​មេឃ​លាយ​ឡំ​នឹង​សំឡេងស៊ី​រ៉ែន​របស់​រថ​យន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​​បាន​បន្លឺ​ឡើង​​កង​រំពង​ទាំង​កណ្តាល​រាត្រី​ពេញ​ទី​រួម​ខេត្ត​ស្រប​ពេល​​ដែល​សន្ធឹក​​នៃ​​អណ្តាត​ភ្លើង​កំពុង​ឆាប​ឆេះ​លេប​ត្របាក់​ទាំង​កំរោលទៅ​លើ​ទីតាំង​ផ្សារ​​ធំ​ជាង​គេ​ក្នុង​ក្រុង​ក្រចេះ​ដែល​គេ​សន្និ​ដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​។

ង៉ែត សុវណ្ណ​នី​តា ចូល​ពេទ្យ​ព្រះ​កេតុ​មាលា​វះ​កាត់​ខ្នែង​ពោះ​វៀន

Posted: 02 Jun 2011 06:48 PM PDT

 កញ្ញា​ង៉ែត សុវណ្ណ​នីតា
រាជ​ធានី​ភ្នំពេញ ៖ កញ្ញា​ង៉ែត សុវណ្ណ​នីតា អាយុ​២៧​ឆ្នាំ​ ជា​តារា​ភាព​យន្ត​ និង​សម្តែងកាយ​វិការ​ខារ៉ា​អូខេ និងជា​តារា​បង្ហាញ​ម៉ូដ​​ត្រូវ​បង​ប្អូន​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​ព្រះ​កេតុ ​មា​លា​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១១ ហើយ​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ និង​វះ​កាត់ពោះ​វៀន​ដុះ​ខ្នែង​​កាល​ពី​​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​វេលា​ម៉ោង​១២​អធ្រាត្រ​​ ។

កុំដេកយល់សប្តិ (បទផ្កាឈូករីក)

Posted: 02 Jun 2011 06:42 PM PDT


កុំដេកយល់សប្តិ (បទផ្កាឈូករីក) -កុំយល់សប្តិឡប់ឡេឡឺភ្លើភ្លើតភ្លើន កុំយល់សប្តិបែបគឃ្លើនផ្គើនដែនខ្មែរ កុំយល់សប្តិកប់ល្បិចខ្មៅខ្លៅគេចកែ កុំយល់សប្តិមកឈ្លោះខ្មែរៗមិនចាញ់ ។ -កុំយល់សប្តិប្រើកងទ័ពសន្ធាប់ខ្មែរ ​ កុំយល់សប្តិនាំខ្មាសគេកុំមុខខ្លាញ់ កុំយល់សប្តិអាងខ្លួនធំខំមកផ្ចាញ់ កុំយល់សប្តិរឿងប្លន់បាញ់ឆ្ងាញ់ដីខ្មែរ ។ -កុំយល់សប្តិវិលគំនិតគិតឈ្លានពាន កុំយល់សប្តិអាងខ្លួនមានខ្លាំងជាងគេ កុំយល់សប្តិអាងកម្លាំងខ្លាំងឥតប្រែ កុំយល់សប្តិថាទ័ពខ្មែរទ័ពអេតចាយ ។ -កុំយល់សប្តិលបលួចគូសផែនទីចោរ កុំយល់សប្តិក្រែងអស់ខោនាំអន្តរាយ កុំយល់សប្តិភូតសកលខ្លាចខកកាយ កុំយល់សប្តិថាក្លែងក្លាយៗជាពិត ។

អ្នកភូមិ​ឃើញ​បង្គោល​ភ្លើងចង់ដួល​នាំគ្នា​យកខ្សែ​ភ្លើង​ទាញ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់១ ​របួស៥

Posted: 02 Jun 2011 06:41 PM PDT

[Enter Caption]អ្នករបួស​ដោយឆក់​ចរន្ត​អគ្គិភ័យ​ដេកដួល​លើដី
ខេត្តតាកែវ ៖ ​យុវ​ជន​​ម្នាក់ស្លាប់​នៅ​នឹង​កន្លែង​ និង​បុរស​៥​នាក់​ទៀត​​រ​ងរបួស​ធ្ងន់​​ត្រូវ​​​អ្នក​ភូមិ​នាំគ្នា​​​បញ្ជូនទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ​​ដោយ​សារ​ចរន្ត​អគ្គិសនី​​​ឆក់​​​ពេលនាំ​គ្នា​ទាញ​​តំរង់​​បង្គោល​ភ្លើង​ដែលទ្រេត​ជិតរលំ ។ ហេតុ​ការណ៍​នេះ​​កើតឡើង​​កាលពីថ្ងៃទី​២ មិថុនា ​​​វេលាម៉ោង​១១ព្រឹក​នៅភូមិប្ញស្សី​ សង្កាត់​​បារាយណ៍ក្រុង​ដូនកែវ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!