Koh Santipheap Daily

Koh Santipheap Daily


រថ​យន្ត​ដឹក​​អេស្កាវ៉ា​ទ័រ​​ខ្ពស់​​លើស​​កំណត់​​បុក​ប៉ាណូ​​បាក់​​ព្យាយាម​​បើក​​គេច

Posted: 04 Jun 2011 01:32 AM PDT

 រថ​យន្ត​ដឹក​គ្រឿង​ចក្រ​អេស្កា​វ៉ា​ទ័រ​មួយ​គ្រឿង ដែលបង្កហេតុ
ខេត្ត​បាត់​ដំបង​ ៖ រថ​យន្ត​ដឹក​គ្រឿង​ចក្រ​អេស្កា​វ៉ា​ទ័រ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​តាន់​ គឹម​អេង ដែល​មាន​ទី​តាំង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ព្យាយាម​បើកគេច​ក្រោយ​ពី​ដឹង​ថា ដៃ​អេស្កា​វ៉ា​ទ័រ​ដែល​ខ្ពស់​លើស​កំណត់​នៅ​លើ​រថ​យន្ត​បាន​បុក​ផ្ទាំង​ប៉ា​ណូ​ដ៏​ធំ​មួយ​ដាក់​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៥​ខាង​ជើង​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​បណ្តាល​ឱ្យ​បាក់​ដាច់​ជា​

កញ្ញា​​កែវ ​ផល្លី​កា​ តារា​​សម្តែង​​​ញញឹម​​​មាន​មន្ត​​ស្នេហ៍​​​តាម​រយៈ​​ថ្ពាល់​ខួច​

Posted: 04 Jun 2011 12:17 AM PDT

​កញ្ញា​កែវ ផល្លីកា ​ក្នុង​វ័យ​២២​ឆ្នាំ
រាជធានីភ្នំពេញ ៖ ​កញ្ញា​កែវ ផល្លីកា ​ក្នុង​វ័យ​២២​ឆ្នាំ ជា​ពិធី​ការិនី​​ប្រចាំ​កម្ម​វិធី Hello Hi-Tich និង​កម្ម​វិធី​ស្ត្រី «ពី​នោះ​ពី​នេះ​​» រប​ស់​ស្ថានីយ​ទូរទស្សន៍​​រាជ​ធានី​ភ្នំពេញ​ប៉ុស្តិ៍​​លេខ​៣ ​ជា​អតីត​​កញ្ញា​ឯក​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​១០​នាក់ ​​ក្នុង​កម្ម​វិធី «ហ្វ្រេស៊ិ» ឆ្នាំ២០០៧ ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​។ ទោះ​បី​ជា​​នាង​គ្មាន​សំណាង​បាន​ជាប់​​ចំណាត់​ថ្នាក់​​ក៏ដោយ ក៏​នាង​មាន​ចិត្ត​​សប្បាយ​​រីក​រាយ​ដែរ ដែល​កាល​នោះ​នាង​​ជាប់​ជាហ្វ្រេស៊ីថត​ស៊ី​កាមេរ៉ា​ក្នុង​ចំណោម​​១០​នាក់

ជនទំនើង​​ជិះ​ម៉ូតូ​បុក​​សមត្ថកិច្ច​​​ប៉ូលិស​​​ចរាចរ​

Posted: 03 Jun 2011 07:54 PM PDT

ជន​​ទំនើង​ម្នាក់​ត្រូវ​បា​ន​​កម្លាំង​​​ប៉ូលិស​ចរា​ចរ​ជើង​គោក​ខេត្ត​​ចាប់​ឃាត់​ខ្លួន
ខេត្ត​បន្ទាយ​មានជ័យ ៖ ​ជន​​ទំនើង​ម្នាក់​ត្រូវ​បា​ន​​កម្លាំង​​​ប៉ូលិស​ចរា​ចរ​ជើង​គោក​ខេត្ត​​ចាប់​ឃាត់​ខ្លួន​ កាលពីវេលាម៉ោង​៨ព្រឹក​ថ្ងៃទី២ ​មិថុនា ​​នៅចំណុច​​កែង​ផ្លូវភ្លោះ​​បត់​ចូល​​​ផ្លូវ​​ត្រាវ​រ​ ស្ថិត​​ក្នុង​ភូមិ​គោរដ្ឋាន ​សង្កាត់​​អូរអំបិល ក្រុង​​សិរី​សោ​ភ័ណ ​​ពីបទ​បើក​​ម៉ូតូ​បុក​សមត្ថកិច្ច​កំពុង​បំពេញ ​ភារកិច្ច​​ត្រួតពិនិត្យ​​ការអនុវត្ត​ច្បាប់​​ចរាចរណ៍

ព្រះ​អគ្គី​​​ត្របាក់​​លំនៅ​ឋាន​​ឆេះ​​រថយន្ត​​សល់​​តែ​ឆ្អឹង​​​និង​​រង​​របួស​​៤នាក់

Posted: 03 Jun 2011 06:48 PM PDT


ខេត្តកែប ៖ ​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​​មួយ​​គ្រួសារ​នៅ​ភូមិ​អង្គោល​ ឃុំ​​អង្គោល​​ ស្រុក​ដំណាក់​ចង្អើរ​ ​ត្រូវ​បាន​អណ្តាត​ភ្លើងឆាបឆេះ​​ម៉ដ្ឋ​​និង​រថយន្ត​​ម៉ាក​សាំយ៉ុង​មួយគ្រឿង ​ក៏ត្រូវ​ឆេះ​នៅ​សល់​តែ​គ្រោង​ឆ្អឹង ។ ​​ហេតុការណ៍​អគ្គិភ័យ​​​ឆេះ​លំនៅ​ឋាន​​នេះ​បានកើត​ឡើង​នៅ​វេលា​ម៉ោង ១០ និង៣០នាទី​យប់​ថ្ងៃទី១ មិថុនា

សេចក្តី​​​ប្រកាស​​ព័ត៌​មាន​​ស្ថាប័ន​​​អប់រំ​​ IDP ​ប្រចាំ​​នៅ​រាជធានី​ភ្នំពេញ​​

Posted: 03 Jun 2011 06:03 PM PDT

រាជធានីភ្នំពេញ​ ៖ ពិព័រណ៍​ស្តី​ពីការសិក្សា​នៅ​អូស្ត្រាលី​របស់​ស្ថាប័ន​ IDP នឹង​ប្រព្រឹត្ត​​ទៅ​នៅ​​​ចុង​សប្តាហ៍​​នេះ! សាកល​វិទ្យា​ល័យ​​ និង​ស្ថាប័ន​​​អប់រំ​របស់​ប្រទេស​​អូស្ត្រាលី​ចំនួន​​២៦​ នឹងបញ្ជូន​​អ្នកតំណាង​​របស់​ខ្លួន​ជាង​៣០​នាក់​ មក​កាន់​រាជធានីភ្នំពេញ​​ ដើម្បីធ្វើ​ពិធីពិព័រណ៍​​ស្តី​ពីការ​សិក្សា​​នៅ​ប្រទេសអូស្ត្រាលី​ ។ ពិធីនេះ​​នឹង​ប្រព្រឹត្ត​​ទៅ​​​​នៅ​ថ្ងៃអាទិត្យ​ទី​៥ ខែមិថុនា

អាជីវករ​​លក់​​ដូរ​បន្ត​​តាម​ផ្លូវ​ និង​​លើ​​ចំណត​ដី​​ក្រហម​ផ្សារ​​ដើម​គ ​តែ​ទុក​ផ្លូវ​

Posted: 03 Jun 2011 05:38 PM PDT

នៅ​ក្នុង​កិច្ច​ប្រជុំ​​សាមញ្ញ​លើក​ទី​២៥ របស់​ក្រុម​ប្រឹក្សាខណ្ឌ​ទួល​គោក​​
រាជ​ធានី​ភ្នំពេញ ៖ អាជីវ​ករ​លក់​ដូរ​នៅ​លើ​ដង​ផ្លូវ​លេខ​២៣៥​ខាង​កើត​ផ្សារ​ដើម​គ និង​លក់​ដូរ​នៅ​ចំណត​ដី​ក្រហម​ត្រូវ​សាលា​រាជ​ធានី​ភ្នំពេញ​ដោះ​ស្រាយ​ឱ្យ​ពួក​គាត់​​លក់​ដូរ​នៅ​កន្លែង​ដើម​ដដែល​រង់​ចាំ​សាលា​រាជ​ធានី​រក​ដី​ថ្មី​ឱ្យ​ពួក​គាត់​ទៅ​លក់​ដូរ​នៅ​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​។ ទន្ទឹម​ការ​អនុញ្ញាត​ឱ្យ​អាជីវ​ករ​​លក់​ដូរ​នេះ​ សាលា​ខណ្ឌ​ទួល​គោក​នឹង​បង្កើត​

សហគមន៍ខ្មែរ​​ក្រោម​នៅតែព្យាយាម​ប្រារព្ធ​ខួប​​​​៦២​ឆ្នាំ​​ បារាំង​កាត់​​ដីកម្ពុជា​​ឱ្យទៅវៀតណាម​

Posted: 03 Jun 2011 05:36 PM PDT

សហគមន៍​ខ្មែរ​​​​ក្រោម​នៅ​តែប្រកាន់​​គោល​ជំហរ​​​ដដែលក្នុងការ​​រៀបចំ​​​ធ្វើ​ពិធី​រំឭក​ខួបឆ្នាំ​​ទី​៦២ ​នៃការបាត់បង់​ទឹកដីកម្ពុជា​ក្រោម នៅ​លើ​ទីតាំង​​សួនច្បារ​នៅ​មុខ​​​វត្ត​​បទុមវតី ​ក្នុង​រាជធានី​ភ្នំពេញ នាវេលាថ្ងៃស្អែក ​​បើទោះបីជា​សាលា​រាជ​ធានីភ្នំពេញ​បដិសេធ​​​មិន​​ឱ្យ​ប្រារព្ធធ្វើ​​​ក៏ដោយ។ ​​នេះ​បើ​យោង​តាម​លោកថាច់ សេដ្ឋា ​​នាយក​ប្រតិបត្តិ​​​សហគមន៍ខ្មែរ​កម្ពុជាក្រោម

​ក្មេង​ប្រុស​​អាយុ​​​១៧ឆ្នាំ​ ​លក់​ក្រលៀន​​តម្លៃ​​៣.៨០០​​ដុល្លារ​សិង្ហបុរី ​យកលុយ​​ទិញ ​iPad 2 ​

Posted: 03 Jun 2011 04:04 AM PDT

ក្មេងប្រុស​ជំទង់​អាយុ​​​១៧​ឆ្នាំ​​ម្នាក់បាន​សម្រេច​ចិត្ត​​​លក់ក្រលៀន​​របស់ខ្លួន
យោងតាម​ប្រភពព័ត៌​មាន​​ពី​​អេស៊ីវ័ន​បាន​​ឱ្យ​​ដឹង​ថា ​​​ក្មេងប្រុស​ជំទង់​អាយុ​​​១៧​ឆ្នាំ​​ម្នាក់បាន​សម្រេច​ចិត្ត​​​លក់ក្រលៀន​​របស់ខ្លួនក្នុង​​តម្លៃ​​៣.៨០០​ដុល្លារ​​សិង្ហបុរី ​​ដោយសារតែ​ខ្លួន​ស្រឡាញ់​​​ចង់បាន iPad2 តែ​មិន​​​មានប្រាក់​គ្រប់គ្រាន់ ដើម្បីទិញ ។ ​ក្មេងប្រុស​នោះ​ត្រូវបាន​​គេស្គាល់ឈ្មោះ​​​ថា XiaoZheng បានសម្រេច​​ចិត្ត​លក់​ក្រលៀន​​​របស់ខ្លួន

រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការវិនិយោគ​ផ្សារ​ក្រចេះ សម្រេច​​​សាង​​សង់​​ដំបូល​​ផ្សារ​ ឯ​​​អាជីវ​ករ​​អាច​​លក់​ដូរ​​កន្លែង​ដើម

Posted: 03 Jun 2011 04:02 AM PDT


ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ក៏​មាន​តូប​លក់អីវ៉ាន់របស់ក្រុមអាជីវករដែល​សង់អំពីថ្មមាន ចំនួន៩១តូប ស្ថិតនៅជុំវិញផ្សារក្រចេះ ដែល​សេសសល់ពី​ចំណី​ភ្លើង​​ត្រូវបានក្រុម​អាជីវករ​ជា​ម្ចាស់តូបដាក់លក់សម្ភារតាមធម្មតា​ក្រោយ​មហន្ត​រាយ​​ដោយ​អគ្គិ​ភ័យ​។ នៅព្រឹកថ្ងៃទី៣ មិថុនា អាជីវករមួយចំនួន​បាន​ចូលមកបើកតូបលក់​ដូរ​របស់​ខ្លួនវិញ ក្នុង​នោះមានតូបលក់អង្ករ លក់សៀវភៅ និង​លក់​សម្ភារ​ផ្សេងៗ

ប៉ូលិស​​​​ព្រម​សង​​ជំងឺ​​ចិត្ត​ពីរ​លាន​រៀល​​​ដល់​អ្នក​​រងគ្រោះ​​​​​ដែល​​បាន​​ចាប់​​វាយ​ដំ

Posted: 03 Jun 2011 03:43 AM PDT

​ជន​រងគ្រោះ​
ខេត្តកំពង់ឆ្នាំង ៖ ជុំ​វិញ​ករណី​ប៉ូលិស​​​ប៉ុស្តិ៍​​ផ្សារ​ស្រុក​បរិ​បូណ៍​២​រូប​​​ប្រើ​នីតិ​វិធី​វាយ​ដំ និង​ប្រើ​កាំភ្លើង​​វាយ​ជន​​ជាប់ខ្នោះ​​កាល​ពី​​ខែ​ឧសភា កន្លង​ទៅនោះ​​ពេល​នេះ​បាន​សម្រប​សម្រួល​​ព្រម​ទទួល​​កំហុស និង​ព្រម​បង់​លុយ​ចំនួន​២​លាន​រៀល ​ទៅជន​រងគ្រោះ​​ហើយ​ ដើម្បី​បញ្ចប់​រឿង​អាស្រូវ​នេះ ប៉ុន្តែតាម​មន្ត្រី​​សិទ្ធិ​​មនុស្ស​និយាយ​​ថា នេះជា​ការ​សម្រួល​

ជិះ​ម៉ូតូ​​ឌុប​គ្នា​​បោះ​​ពួយ​​លឿន​​​ទៅ​​បុក​រ៉ឺម៉ក​​ពី​ក្រោយ​​សន្លប់​​ធំ​ពីរ​​នាក់​

Posted: 03 Jun 2011 03:31 AM PDT


ខេត្ត​កណ្តាល​ ៖ យុវ​ជន​ពីរ​នាក់​ដែល​បើក​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​​បានជ្រុល​​ទៅ​បុក​​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចំ​ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​បោក​លើ​ផ្លូវ​ជាតិ​របួស​ធ្ងន់​ទាំង​២​នាក់​​ត្រូវ​​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​។​ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២ ខែ​មិថុនា នៅ​​លើ​ផ្លូវ​ជាតិ​លេខ​២១​A

ស្ត្រី​៣​នាក់​​ម្តាយ​​និង​កូន​​ជាប់​ឃុំ​ ​ព្រោះ​គេ​​ចោទ​ថា ​បង្ក​រ​បួស​ស្នាម​

Posted: 03 Jun 2011 03:20 AM PDT

ស្ត្រី​៣​នាក់​​ម្តាយ​​និង​កូន​​ជាប់​ឃុំ​ ​ព្រោះ​គេ​​ចោទ​ថា ​បង្ក​រ​បួស​ស្នាម​
រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​បាន​ត្រូវ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃុំ​ខ្លួន​ និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ​ ព្រោះ​តែ​ជាប់​ចោទ​បង្ក​របួស​ស្នាម​ទៅ​​លើ​ភាគី​ម្ខាង​ទៀត​ដែល​ត្រូវ​ជា​ដន្លង​ និង​ម្តាយ​ក្មេក​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ ថ្ងៃ​ទី​១ មិថុនា នៅ​ភូមិ​៩២ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។ ករណី​ខាង​លើ​ត្រូវ​បាន​ភាគី​ដែល​កំពុង​ជាប់​ឃុំ​​ស្នើ​សុំ​ឱ្យ​តុលាការ​​ជួយ​

ក្រុមអភិរក្ស​​សត្វព្រៃ​​ចុះចាប់​សត្វ​​ស្វាមាឌធំៗ​នៅ​រមណីយដ្ឋាន​​វត្តភ្នំ​

Posted: 03 Jun 2011 03:01 AM PDT

ក្រុមអភិរក្សសត្វព្រៃចុះប្រមាញ់​​សត្វស្វាញី​ឈ្មោលដែលធំ​ៗយកទៅរក្សាទុក​នៅ​​សួន​សត្វ​ភ្នំតាម៉ៅ​វិញ
រាជ​ធានី​ភ្នំពេញ ៖ អស់រយៈ​ពេល៤​​ថ្ងៃ​កន្លង​មកនេះ សត្វស្វាញីឈ្មោលដែលមានមាឌធំៗ​ចំនួន​​១៦ក្បាលនៅរមណីយដ្ឋានវត្តភ្នំ ត្រូវ​បានក្រុម​អភិរក្សសត្វព្រៃតាមប្រមាញ់ដោយ​ប្រើ​កាំភ្លើង​បាញ់​ថ្នាំសណ្តំ។ ការ​ប្រមាញ់​​សត្វ​ស្វា​នៅ​វត្ត​​ភ្នំ​នេះ គឺ​បន្ទាប់​ពី​ពីមានការ​អនុ​ញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ព្រោះកន្លងមកស្វាទាំងនោះបង្ក​ការភ័យ​​ខ្លាច​ដល់ភ្ញៀវជាតិ​

​សម្តេច​តេជោហ៊ុន សែន ​៖ ​ការ​​បង្ក្រាប​​បំផ្លាញ​​​បទល្មើស​​​នេសាទ​នៅ​ជុំវិញ​​បឹង​​ទន្លេ​​សាប​​​ត្រូវប្រើ​ឧទ្ធម្ភាគចក្រ​​ ​បើ​ចាំ​បាច់​

Posted: 03 Jun 2011 02:46 AM PDT

តេជោហ៊ុន សែន ​នាយករដ្ឋ​​មន្ត្រី ​បានបញ្ជា​​​បែបនេះ ​នៅក្នុង​​សម័យ​ប្រជុំ​ពេញអង្គ​​គណៈរដ្ឋ​មន្ត្រី
រាជធានីភ្នំពេញ​​ ៖ ​សម្តេចតេជោ​​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​ បាន​បញ្ជា​​ឱ្យសមត្ថកិច្ច​​​ពាក់ព័ន្ធ​​ជាពិសេស​​ក្រសួងធនធានទឹក និង​ឧតុនិយម និង​ជាប្រធាន​​​អាជ្ញាធរ​​ទន្លេសាប ត្រួតពិនិត្យ​បទ​ល្មើស​​​នេសាទ​នៅជុំវិញ​​បឹង​ទន្លេសាប ឡើង​វិញ ​មុនពេល​​​បញ្ចប់​​ឱសាន​វាទ​នៃ​បទបញ្ជា​​របស់​រដ្ឋា​ភិបាល​​ឈានចូល​មក​ដល់​ ហើយ​នៅពេលដែល​​រកឃើញ​​

ម៉ូតូ​ជាប់​​លេខ​បញ្ឆេះ​​​មិន​បាន​​ប្រុង​​ប្រយ័ត្ន​​បុក​ស្ត្រី​​ម្ចាស់​​ហាង​​កា​ហ្វេ​សន្លប់

Posted: 03 Jun 2011 02:31 AM PDT


ខេត្តកំពង់ឆ្នាំង ៖ ​ស្ត្រី​​​ជន​ជាតិវៀត​ណាម​ជា​ម្ចាស់​ហាង​កាហ្វេ​​បានរងរបួស​ធ្ងន់​រហូតសន្លប់​​ដោយសារ​តែ​ម៉ូយ​អ្នក​ផឹក​កាហ្វេ​​បញ្ឆេះ​​ម៉ូតូ​​ដែល​ជាប់​លេខ​ បណ្តាល​ឱ្យស្ទុះ​​នៅបុក​ផ្ទប់​​តុថ្ម ។​ ហេតុការណ៍​​​នេះ​​កើត​ឡើង​នៅ​ម៉ោង៩ និង​៣០​នាទី​ព្រឹកថ្ងៃទី៣ មិថុនា ​នៅ​ហាង​​លក់​កាហ្វេ​ ស្ថិត​នៅ​ភូមិទី១ ​សង្កាត់​ខ្សាម ​ក្រុង​កំពង់ឆ្នាំង

ថ្ងៃ​៥​មិថុនា​​​បំផ្លាញ​​​សម្រាស់​-​ធ្នស់​-​ព្រួល​កាត់​ទទឹង​ទន្លេ ​ស្ទឹង ​ព្រែក ​អូរនិងបឹង

Posted: 03 Jun 2011 02:23 AM PDT

 លោក​​លឹម គាន​ហោ នៅក្នុង​សន្និសីទ​​​សារព័ត៌​មាន​​មួយ
រាជធានីភ្នំពេញ​​ ៖ លោក​​លឹម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​និងឧតុនិយម​​ ​ប្រធាន​​​អាជ្ញាធរ​ទន្លេសាប​ និង​ជា​ប្រធាន​ទទួល​បន្ទុក​ដឹកនាំ​ការងារ​អនុវត្តបទ​បញ្ជា​លេខ០០១​ប.ប​របស់​​​រាជរដ្ឋា​ភិបាល​​ បានបញ្ជាក់​ថា ​នៅ​ថ្ងៃ​​ទី​៥ ខែមិថុនា ឆ្នាំ​២០១១​ គឺជា​ថ្ងៃ​​បញ្ចប់​​ឱសាន​វាទ​​​ហើយ ។ នេះ​​គឺជា​ជំហាន​ទី​២​ ដែល​សមត្ថ​កិច្ច​​​របស់​​ក្រសួង​​ធនធាន​ទឹក​

​គ្រោះថ្នាក់​​​​ចរាចរណ៍​​ជិះម៉ូតូ​​​បុក​​តា ​ក្រុម​​​​កូន​ចៅ​​ព្រួត​វាយ​​​របួស​​ធ្ង​ន់ធ្ងរ​

Posted: 03 Jun 2011 02:08 AM PDT

​ខេត្តស្វាយរៀង​​​ ៖ ​​យុវជន​ម្នាក់​​​ត្រូវគេ​ព្រួត​វាយ​ឱ្យ​រង​​​​របួសយ៉ាង​ធ្ងន់ធ្ងរ​​បែកឈាម​ពេញ​ផ្ទៃ​មុខ​គួរ​ឱ្យ​សង្វេគ ។ ហេតុការណ៍​​នេះ​បាន​ធ្វើ​​ឱ្យ​មនុស្ស​​​ម្នា​ផ្អើល​​ឆោ​ឡោ​​ដោយសារ​​មាន​មនុស្ស​ប្រមាណ​​​ពី​៣ទៅ​​៤​នាក់​​បានព្រួតវាយ​​ទៅលើ​យុវ​ជន​ម្នាក់ ​​នៅលើ​​ចិញ្ចើម​ថ្នល់​ ក្រោយមក​​​បានអ្នក​ធ្វើ​ដំណើរ​ចូល​​​ទៅឃាត់​រួច​​​ដឹកជនរងគ្រោះ​​​ទៅ​កាន់​​មន្ទីរពេទ្យ​​​ខេត្ត ​

​កូន​ស្រីពុល​ផ្សិត​​ស្លាប់​ ខណៈ​​ម្តាយ​ក៏មិន​​មាន​សង្ឃឹម​​រស់ដែរ​

Posted: 03 Jun 2011 02:00 AM PDT

​ខេត្តកំពង់ចាម​​​ ៖ ​​ស្ត្រីពីរនាក់ម្តាយ-កូន រស់​នៅ​​ភូមិ​​បុសទី ​ឃុំ​​​កក់ ស្រុក​ពញា​ក្រែក ​​ក្រោយ​​ពី​​ទទួលទានអាហារ​​​ថ្ងៃត្រង់​​​កាល​ពី​ថ្ងៃទី​២៨ ឧសភា ​​​ក៏​មាន​​អាការ​ពុលធ្ងន់ធ្ងរ​​ ត្រូវ​បាន​ក្រុម​​សាច់​ញាតិ​នាំ​​​ទៅសង្គ្រោះ​​នៅប្រទស​​វៀត​ណាម ​តែ​គ្រោះអកុសល​​រហូតមក​ដល់​​វេលា​ម៉ោង​​​១១​យប់​ថ្ងៃទី​​​២ មិថុនា ​​កូនស្រី​ក៏ស្លាប់​ត្រូវ​បានគេ​​​ដឹក​យក​មក​​​ផ្ទះវិញ

សេត​វិមាន​ និង​សភា​ទាស់​គ្នា​លើ​បេសកកម្ម​នៅ​លី​ប៊ី​

Posted: 03 Jun 2011 01:53 AM PDT

សេត​វិមាន​បាន​ធ្វើ​សង្គ្រាម​ពាក្យ​សំដី​ជាមួយ​សភា​លើ​ការ​ចូល​រួម​របស់​សហ​ រដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​សង្គ្រាម​នៅ​លី​ប៊ី​ ខណៈ​ដែល​សភា​រៀប​ចំ​គម្រោង​សេចក្តី​សំរេច​ចិត្ត​មួយ​ដែល​ស្នើ​ឱ្យ​មាន​ការ​ បំភ្លឺ​ពី​បេសកកម្ម​នៅ​លី​ប៊ី​។ សភា​អាមេរិក​ធ្លាប់​គ្រោង​អនុ​ម័ត​គម្រោង​សេចក្តី​សម្រេច​ចិត្ត​មួយស្នើ​ឡើង​ដោយ​សមា​ជិក​សភា​គណ​បក្ស​ប្រជា​ធិបតេយ្យ​

នារីស្ម័គ្រ​ស្លាប់​យក​ដៃ​រង​ដំបង​ដែល​ចោរ​វាយ​ប្លន់​មិត្ត​ប្រុស​ ចោរ​ប្រុង​បង្ហើយ​បាននាង​ជួយ

Posted: 03 Jun 2011 01:36 AM PDT

នារី​​រងគ្រោះ​​​​ត្រូវរបួស​បាក់​.កដៃ​​​ឆ្វេង និង​​​រយះ​សៀតផ្កា​​​​ខាង​ឆ្វេង
រាជធានីភ្នំពេញ​​ ៖ ​​គូស្នេហ៍​​​​វ័យក្មេង​មួយ​គូ​​ត្រូវ​ចោរ​ប្លន់​​មានគ្នា​​៣នាក់​​​ប្រដាប់​ដោយ​​​ព្រនង់​​​វាយប្លន់​យកម៉ូតូ ខណៈ​ពួក​គេ​ឌុប​​គ្នា​ចេញពី​​កន្លែង​ហូប​បង្អែម​នៅផ្សារ​​ពោធិចិនតុង ។ ការ​ស្ទាក់​​ផ្លូវ​វាយ​ប្លន់នេះ ​​​បណ្តាល​ឱ្យ​​នាងជា​សង្សារ​របួស​បាក់​​ដៃ ដោយ​​​សា​រតែ​នាង​​យក​ដៃ​រង​​ដំបង​​របស់ក្រុម​​ចោរ​ដែល​​ព្យាយាម​​វាយក្បាល​ប្រុស​ស្នេហ៍​​​នាង​បន្ថែម

ឧក្រិដ្ឋ​ជនចាប់​ពង្រត់នាង JAYCEE DUGARD ទុក​រំលោភ​​18​ឆ្នាំ​ជាប់​គុក​មួយជីវិត​

Posted: 03 Jun 2011 01:35 AM PDT

បុរសជាឧក្រិដ្ឋជនទទួលការកាត់​ទោសដាក់គុកអស់មួយជីវិត
​បុរសឈ្មោះ PHILLIP GARRIDO អ្នក​​ចាប់​ពង្រត់នាង JAYCEE DUGARD ហើយ​រំលោភ​​នាង​រយៈ​ពេល​​១៨​ឆ្នាំ នៅ​រដ្ឋ​​កាលីហ្វ័រនី​ញ៉ា ​​របស់សហរដ្ឋអាេមរិក​​ ហើយ​រកឃើញ​​កាល​ពី​ឆ្នាំ​២០០៩ ត្រូវ​ទទួលការកាត់ទោស​កាលពី​​ថ្ងៃ​ទី​២ មិថុនា ជាប់​គុកអស់មួយជីវិត ។​ ​ក្នុងសេចក្តីប្រកាស​មួយ​អាន​​នៅមុខ​​តុលា​ការ​​​ដោយ​​ម្តាយរបស់នាង​ ព្រោះខ្លួន​នាង​ផ្ទាល់​​​អវត្ត​មាន

ស្លាប់​17នាក់​និង​ច្រើន​សិប​នាក់​របួសក្នុង​ការប្រយុទ្ធគ្នា​នៅ​រដ្ឋ​ធានី​សូម៉ាលី

Posted: 03 Jun 2011 01:34 AM PDT

ប្រភព​មន្ទីរពេទ្យ​​គូសបញ្ជាក់​កាលពីថ្ងៃទី២ មិថុនា ថា មនុស្ស​​យ៉ាង​តិច​១​៧​នាក់ ភាគ​ច្រើន ​ជា​ជន​​​ស៊ីវិល បានត្រូវស្លាប់​ ​ហើយ​មនុស្ស​​៤៦​នាក់ទៀត​ត្រូវ​របួស ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏​ស្វិត​ស្វាញ​នានា​រវាងកង​ទ័ព​រដ្ឋាភិបាល​ សូម៉ាលី​ជួយ​ទ្រទ្រង់​​ដោយកង​កម្លាំង​​រក្សា​សន្តិភាព​​របស់សហ​ភាព​ អាហ្វ្រិក​ និងពួក​បះបោរ​​អ៊ិ​ស្លាម ដើម្បី​​ដណ្តើម​ត្រួតត្រា​​​ទីតាំង​​យុទ្ធ​សាស្ត្រ​​ទាំង​ឡាយ​នៅ​​រដ្ឋធានី​ ម៉ូហ្គាឌីស៊ីយ៉ូ ។

​មន្ត្រីជាន់ខ្ពស់​​​រៃអង្គាស​ប្រាក់ជាង​​​២៥ម៉ឺន​ដុល្លារ ​​ជួយ​​សាង​សង់​​​ដំបូល​​​ផ្សារ​​​ក្រចេះ​​​សម្រាប់​អាជីវករ​​​លក់ដូរ​បណ្តោះ​អាសន្ន​

Posted: 03 Jun 2011 01:34 AM PDT


រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិ​បាល​​​ និងអាជ្ញាធរ​​​ខេត្ត​ច្រើន​​រូប បាន​​រៃ​អង្គាស​​​ប្រាក់​​​គ្នា​សរុប​​​ចំនួនជាង​​២៥ម៉ឺនដុល្លារ ក្រោម​​គំនិត​ផ្តួច​ផ្តើម​​របស់​​​សម្តេចអគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ដើម្បី​​ឧបត្ថម្ភ​​ទៅដល់ការ​​រៀប​រយ​​​សាង​សង់​​ដំបូលផ្សារ​​នៅ​ខេត្ត​​ក្រចេះ​ ដែល​​ត្រូវបាន​​​អគ្គិភ័យ​​​លេបត្របាក់​​អស់ទាំងស្រុង

ក្មេង​​រើស​អេត​​ចាយ​​​ខ្មែរ​ត្រូវ​​តម្រួត​សៀម​ទាត់​​ធាក់​​បែក​ប្លោក​នោម

Posted: 03 Jun 2011 01:23 AM PDT

ក្មេង​ប្រុស​នេះ​​ឈ្មោះ​ផេង សុភា អាយុ​១៣ឆ្នាំបាន​​រងគ្រោះ​​បែក​ប្លោក​នោម​ហូរឈាម​ឥតឈប់​
ក្រុង​ប៉ោយបែត ៖ ក្មេង​ប្រុស​ម្នាក់​ដែល​ដើររើស​អេត​ចាយ​​ដើម្បី​ចិញ្ចឹម​ក្រពះ​និង​​ក្រុម​គ្រួសារ​ បាន​ត្រូវ​តម្រួត​សៀម​ទាត់ធាក់​រហូត​បែក​​ប្លោក​នោម​ កាលពី​វេលា​ម៉ោង​៧​យប់​​​ថ្ងៃទី២​ មិថុនា នៅ​ផ្សាររុង​ក្លឿ​​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ កែវ ​ហើយ​ត្រូវ​​បាន​ឪពុក​ម្តាយ​នាំចូល​មន្ទីរ​ពេទ្យ​​ទាំង​យប់​។​ ក្មេង​ប្រុស​នេះ​​ឈ្មោះ​ផេង សុភា អាយុ​១៣ឆ្នាំ មាន​ទី​លំ​នៅ​​ភូមិ​ក្បាល​​

គ្រោះថ្នាក់​​ចរាចរណ៍​ថ្ងៃ​តែមួយ​​ស្លាប់​២​របួស​ធ្ងន់​-​ស្រាល​៨

Posted: 03 Jun 2011 01:12 AM PDT

ករណីទី១-​បើក​បរទាំង​ស្រវឹង​បុកគូទ​រថយន្ត​ពីក្រោយ ស្លាប់
ខេត្ត​ស្វាយ​រៀង ៖ ​យ៉ាង​ហោចណាស់​​​​មនុស្ស​​២​នាក់​បាន​ស្លាប់​ របួស​ធ្ងន់​៤​នាក់​​ និង​​ស្រាល​​៤​នាក់​ ដោយសារ​គ្រោះថ្នាក់​​​ចរាចរណ៍​ផ្ទួនៗគ្នា​​ កាលពី​ថ្ងៃទី​​១ មិថុនា នៅតាម​ផ្លូវ​ជាតិ​​លេខ១​ ។​ ករណី​ទី១​បាន​​​កើត​ឡើង​​នៅវេលា​ម៉ោង​​៣​និង​៤០នាទី​រសៀល​ ស្ថិត​​ក្នុង​ភូមិ​​ព្រៃផ្តៅ​ សង្កាត់​​ច្រក​ម្ទេស​ ក្រុង​បាវិត ដែល​​​ជនរងគ្រោះ​​ឈ្មោះ​នាង ត្រឹង ភេទ​ប្រុស

ក្រុម​​ក្មេង​​​ពេល​ឆក់​​ទូរស័ព្ទ​​​​មិន​​បាន​​ព្រួត​​វាយ​​​និង​​ចាក់​​របួស

Posted: 03 Jun 2011 01:04 AM PDT


ខេត្ត​កំពង់​ឆ្នាំង​ ៖ ​បុរស​អ្នក​បើក​បរ​រថយន្ត​​​ឱ្យ​អង្គការ​មួយ​ឈ្មោះ​អង្គការ​​ម៉ារី មាន​ទីតាំង​​​ស្ថិត​នៅក្រុង​តាខ្មៅ ខេត្ត​​កណ្តាល​ បាន​រងរបួស​យ៉ាង​ធ្ងន់​ធ្ងរ​​ដោយសារ​ក្មេង​ពាល​មួយ​ក្រុម​មាន​គ្នា​៣​​នាក់​ បាន​ព្រួតគ្នា​​វាយ​និង​ចាក់​ដោយ​កាំបិត​ចុង​ស្រួច​​ កាលពី​វេលា​ម៉ោង​​១១​និង​​​១០នាទី​​​យប់​ថ្ងៃទី​​១ មិថុនា​ នៅចំណុច​ជាប់​សួន​​ច្បារ​កង្រី​ជិត​វិមាន​ឯករាជ្យ​

​នារីម្នាក់​​ដណ្តើម​​ដើរ​លើ​ស្ពាន​ម្នាក់​ឯង ហើយហៅ​​ឪពុក និង​ប្តី​​មក​វាយ​គេ​ឡើង​ពោរមុខ​

Posted: 03 Jun 2011 12:45 AM PDT

បុរសរងគ្រោះ​​
ក្រុង​ប៉ោយ​ប៉ែត ៖ ជម្លោះ​​រឿង​ដើរ​ឆ្លង​ស្ពាន​​កាត់​អូរ​ព្រំដែន​​​តាម​ច្រក​​របៀង​​​ទៅមក​ទឹក​​ដីសៀម​រវាង​ភាគី​ម្ខាង​ជា​បុរស​និង​ម្ខាងទៀត​ជាស្ត្រី​ ព្រោះតែ​​ចង់​ឈ្នះ​រៀងខ្លួន​​​​​ក្លាយ​ជាហិង្សា​បណ្តាល​ឱ្យ​ភាគី​​ខាងបុរស​របួស​ធ្ងន់​ និង​ចោទ​ថា ប្តី​និងឪពុក​ភាគីខាង​ស្ត្រី​ព្រួត​​វាយ​ធ្វើ​បាប​​ កាលពី​​វេលា​​ម៉ោង​​ជាង​៩​យប់​ថ្ងៃទី​១ មិថុនា ​នៅក្បែរ​កាស៊ីណូ​​ ស្ថិត​ក្នុង​ភូមិ​ក្បាល​​ស្ពាន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!