Koh Santipheap Daily

Koh Santipheap Daily


​លោកហោ ណាំហុង ៖​ សំណើ​​​របស់​​កម្ពុជា​​មាន​ទឡ្ហីករណ៍​​ត្រឹមត្រូវ ​សង្ឃឹម​ថា ​​​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​នឹង​​​​យោង​តាម​នោះ​

Posted: 02 Jun 2011 01:05 AM PDT


រាជធានីភ្នំពេញ ៖ ​តុលាការ​អន្តរជាតិ​ក្រុងឡាអេ ​នឹង​សម្រេច​​ក្តី​​​លើវិធានការ​​បន្ទាន់​​ដែលស្នើ​​​ដោយ​កម្ពុជា ​នៅ​រយៈ​ពេល​​ពី​៣០ទៅ​​​៤០ថ្ងៃ​ខាងមុខ​ ហើយ​ទាក់​ទិននឹង​ក្តីសង្ឃឹម​​​ថា តើ​តុលាការ​​យុត្តិធម៌​អន្តរជាតិយល់ស្រប​តាម​​សំណើ​​របស់ក​ម្ពុជា​ ឬយ៉ាង​ណានោះ ​យើង​​​​គ្រាន់​តែ​មាន​ក្តីសង្ឃឹម​ថា ​យើង​មានទឡ្ហីករណ៍​គ្រប់គ្រាន់​​ដូច​ជា​ផែនទី​​ឧបសម្ព័ន្ធ​​១

បេកខាំ​បើក​រថយន្ត​មិន​​ប្រយ័ត្ន​​បណ្តាល​ឱ្យ​គ្រោះថ្នាក់​​រួចផុត​ពីការចោទប្រកាន់

Posted: 02 Jun 2011 01:00 AM PDT

រថយន្តទំនើបរបស់បេកខាំ
ដេវីដ​ បេកខាំ ត្រូវ​បាន​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​​​អាមេរិក​រិះគន់​ថា បាន​​បើករថយន្ត​ដោយ​​ប្រមាថ​​បង្ក​ឱ្យ​កើត​មាន​ឧប្បត្តិហេតុ​​គ្រោះ​ថ្នាក់​ ​ចរាចរណ៍​ ប៉ុន្តែ​​អតីត​​ខ្សែ​បម្រើ​​ក្រុម​ជម្រើសជាតិ​​អង់​គ្លេស​​ រូបនេះ​មិន​ទទួល​​​រង​ការ​ចោទ​ប្រកាន់​​ទេ ។ កីឡាករ​ដេវីដ បេកខាំ​ បាន​បើក​រថយន្ត​​ខាឌីលឡេក ពណ៌​ខ្មៅ

លោក សេប ​ប្ល៊េត​ធ័រ បាន​ជាប់​​ឆ្នោត​ជា​ប្រធាន​​សហ​ព័ន្ធ​​បាល់​ទាត់​​អន្តរ​ជាតិ​​សម្រាប់​អាណត្តិ​​ទី​4

Posted: 02 Jun 2011 12:57 AM PDT

លោក​សេប ប្ល៊េត​ធ័រ អាយុ៧៥​ឆ្នាំ ជន​ជាតិ​ស្វ៊ីស
លោក​សេប ប្ល៊េត​ធ័រ អាយុ៧៥​ឆ្នាំ ជន​ជាតិ​ស្វ៊ីស​បាន​ទទួល​ការ​បោះឆ្នោត​ពី​ប្រទេស​ជាសមា​ជិក​ដល់​ទៅ​១៨៦​ពី​ ចំនួន​២០៣​​​សំលេង​ដោយ​បាន​ទទួល​តំណែង​ជា​ប្រធាន​សហ​ព័ន្ធ​​បាល់​ទាត់​​ អន្តរ​ជាតិ​(FIFA)អាណត្តិ​ទី​៤​ជា​ឯក​ច្ឆន្ទ​ រួម​ទាំង​ប្រកាស​ថា នឹង​លុប​បំបាត់​រឿង​រ៉ាវ​អាស្រូវ​ឱ្យ​អស់​។ សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​(FIFA)បាន​រៀប​ចំ​សមាជប្រចាំ​ឆ្នាំ​លើក​ទី​ ៦១​នៅ​ឯ​អគ្គ​លេខា​ធិការ​ក្នុង​ទី​ក្រុង​ស៊ូរិក​​ប្រទេស​ស្វ៊ីស​

ប៉ូលិស​ចាប់​​ខ្លួន​ស្ត្រី​​ចំណាស់​ជន​ជាតិ​​វៀត​ណាម​​ចែក​ចាយ​​គ្រឿង​ញៀន​

Posted: 02 Jun 2011 12:55 AM PDT

​ស្ដ្រី​ជាប់ចោទ​
ខេត្ត​ព្រះ​សីហនុ​ ៖ ស្ដ្រី​ឈ្មោះ ង្វៀ​ង ធី​វ​ឡាង អាយុ​៤៧ឆ្នាំ ​បច្ចុប្បន្នស្នាក់​នៅផ្ទះ​ជួល ​ក្នុង​ក្រុម​ទី​៨ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ​ ​ត្រូវ​​ប៉ូ​លិ​ស​ប្រឆាំងគ្រឿងញៀន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៧ និង១៥​នាទី​ថ្ងៃ​ទី​៣១​ខែឧសភា​ ឆ្នាំ​២០១១​ ពីបទ​ចែក​ចាយ​គ្រឿង​ញៀន

ប្រយុទ្ធគ្នាយ៉ាងសាហាវ​​នៅភាគពាយ័ព្យ​ប៉ាគីស្ថាន​​ស្លាប់​​​សមាជិក​កង​កម្លាំង​សន្តិសុខ​25នាក់​

Posted: 02 Jun 2011 12:54 AM PDT

កង​កម្លាំង​សន្តិសុខ​ប៉ាគីស្ថាន​​២៥នាក់ បាន​ត្រូវស្លាប់​​ក្នុងការប្រយុទ្ធ​​​គ្នាយ៉ាង​​សាហាវ​នៅ​ភាពពាយ័ព្យ​​​ ប៉ាគីស្ថាន​​​កាលពីថ្ងៃទី​​​៣១ ឧសភា កន្លង​មក ​ក្រោយពី​ពួក​សកម្ម​ប្រយុទ្ធ​​ជិត​២០០​នាក់ ឆ្លង​កាត់​​​ព្រំដែន​​ចូលប្រទេស​នេះ​ពីប្រទេស​​​អាហ្វហ្គានីស្ថាន ។ ​មន្ត្រីរដ្ឋាភិបាល​ប៉ាគីស្ថាន​​និយាយ​ថា ​ការប្រយុទ្ធគ្នានេះ​កើតឡើង​​រយៈ​ពេល​​២៤ម៉ោង​​​ក្នុងភូមិ​​មួយនៅ​តំបន់ Dir ។​ មន្ត្រីដដែល​​​និយាយ​​​ឱ្យ​​ដឹង​ទៀត​ថា ​ពេល​នេះយើង​​​កំពុងរៀបចំជម្លៀស​​​​សាកសព​ទាំង​​២៥​នាក់​​នោះចេញពីភូមិ​នេះ ។​

នៅប្រទេសចិន​មានការ​លែង​លះគ្នា​​​5.000គូក្នុងមួយថ្ងៃ​

Posted: 02 Jun 2011 12:54 AM PDT

ទីភ្នាក់ងារ​​ព័ត៌មានចិនស៊ីនហួ​រាយការណ៍​​​ថា អង្គការ​​កិច្ចការ​​ស៊ីវិល​​ចិនកំពុងដោះស្រាយករណី​ដាក់ពាក្យ​​​បណ្តឹង​​​ សុំលែងលះគ្នា​​របស់គូស្វាមី​​​ភរិ​យា​​​ចំនួនដល់ទៅ​​៤៦៥.០០០​គូ ក្នុងត្រីមាស​ទី​មួយ នៃ​ឆ្នាំ​២០១១​នេះ បើគិត​ជា​​មធ្យម​​​មានគូ​ស្វាមី​​ភរិយា​​៥.០០០គូ ដាក់ពាក្យ​​​សុំលែង​លះ​គ្នា​ក្នុង​​មួយថ្ងៃ​។​ តាម​ស្ថិតិ​ថ្មី​បំផុត​មួយពីក្រសួង​កិច្ចការ​​ស៊ី​វិល​​ដែលចេញផ្សាយ​​តាមគេហទំព័រ​​​របស់ខ្លួន​​បង្ហាញ​ថា

​បុរស​​ក្រុមប្រឹក្សា​​​ឃុំ​ឈើទាល ត្រូវចោរ​ស្ទាក់​វាយ​​សម្លាប់ប្លន់​យកម៉ូតូ​

Posted: 02 Jun 2011 12:52 AM PDT

សព​បុរស​រងគ្រោះ
​ខេត្តកណ្តាល​​​ ៖ ​​លោកអ៊ុក ឆាន់ អាយុ​​​៦៣​ឆ្នាំ ​​​មុខងារ​ជា​ក្រុមប្រឹក្សា​​​ឃុំឈើទាល ​​ស្រុក​កៀនស្វាយ ​​ខេត្ត​​កណ្តាល ​មានទីលំនៅ​​​ភូមិ​ឫស្សី​​​​ស្រុក​ ឃុំ​​ឈើ​​ទាល ស្រុក​​កៀនស្វាយ ​​បាន​​ស្លាប់​បាត់បង់ជីវិត ដោយ​​​សារ​​​​​ចោរ​​មួយ​ក្រុម​​​វាយ​បំបែក​ក្បាល​ប្លន់​យក​ម៉ូតូម៉ាក C125 ពណ៌ខ្មៅ​​ស៊េរី​​​ឆ្នាំ​​២០០៣ មួយ​គ្រឿង

ប្រទះ​​ឃើញ​​ទារក​ទើប​​នឹង​​កើត​នៅ​​គំនរ​​សំរាម​​ក្រោយ​​មន្ទីរ​ពេទ្យ​​គន្ធ​​បុប្ផា​​២

Posted: 02 Jun 2011 12:48 AM PDT

យ​កសព​ទារក​ទៅ​បោះចោល​នៅ​គំនរ​សំរាម​
រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ឧសភា ​គេ​ប្រទះ​ឃើញ​​សព​ទារក​ទើបនឹង​កើត​មិន​ទាន់​ទាំង​ជ្រុះ​ផ្ចិត​ផង​នោះ​នៅ​គំនរ​សំរាម​ក្រោយមន្ទីរពេទ្យ​គន្ធ​បុ​ប្ផា​២ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ទារក​ដែល​គេច្រក​ក្នុង​ថង់​ពណ៌​ខ្មៅ​ចង​ជិត​នោះ ត្រូវ​អ្នក​ដើរ​រើស​អេ​ត​ចាយកាយ​គំនរ​សំរាមប្រទះ​ឃើញ​​ក៏​រត់​ទៅ​ប្រាប់​អ្នក​

សកម្ម​ភាព​​​ត្រួតពិនិត្យ​​​ផលិត​ផល​​​អាហារ​​សង្ស័យ​​មាន​​ផ្ទុក​សារ​​ធាតុ​គីមី ​DEHP

Posted: 02 Jun 2011 12:42 AM PDT


រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា កោះ​តៃវ៉ាន់​បាន​ប្រមូល​ផលិតផល​ម្ហូបអាហារ​មួយ​ចំនួន​ក្រោយ​ពី​ដឹង​ថា​មាន​សហគ្រាស​ផលិត​ម្ហូបអាហារ​ខ្លះ បាន​លួច​ដាក់​បញ្ចូល​នូវ​សារ​ធាតុ​គីមី DEHP Di (2-ethlhexy1) phthalate ជា​អាទិ៍​លើ​ចាហួយ ភេសជ្ជៈ ភេសជ្ជៈ​ប៉ូវ​កម្លាំង ​និង​ទឹក​ផ្លែ​ឈើ ប្រទេស​មួយ​ចំនួន​ក៏​បាន​ស្រាវជ្រាវ

ហ្វ៊ី​លីពីនប្រកាស​ពី​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​លាយឡំ​សារធាតុ​គីមីឱ្យអវយវៈ​ភេទ​រួញ​ខ្លី

Posted: 02 Jun 2011 12:29 AM PDT


​តៃ​វ៉ាន់​​ និងហ្វ៊ី​លីពីន​ប្រកាសថា ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​​សម្រាប់​កីឡា​ករ​មួយចំនួន​អាច​មាន​សារ​ធាតុ​ គីមីលាយឡំ​​ ដូច្នេះ​ធ្វើ​ឱ្យ​អ្នកប្រើនឹង​​​មាន​លក្ខណៈ​ជា​ប្រុស​​ក្រៀវ​ និងធ្វើ​ឱ្យ​អវយវៈ​​ភេទ​របស់​បុរស​​ស្វិត​បាន ។ នាយក​ដ្ឋាន​ស្បៀង​អាហារ​ និងឱសថ​​ហ្វ៊ីលី​ពីន​កំពុង​ត្រួតពិនិត្យ​​ភេសជ្ជៈ​សម្រាប់​កីឡា​​ករដូច​ជា​ ទឹ​ក​ផ្លែ​ឈើ​​​ និង​ភេសជ្ជៈ​​ប្រភេទ​​ទឹក​ក្រូច នាំ​ចូល​ពីតៃវ៉ាន់ដោយ​រំពឹង​ថា អាច​មាន​សារ​ធាតុ​គីមីលាយឡំ​ក្នុងបរិមាណ​​ហួសកម្រិត​កំណត់។ ​កាលពី​ដើម​ខែ​កន្លង​មកតៃ​វ៉ាន់​​បាន​ប្រកាស​ប្រមូល​​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ​សម្រាប់​កីឡាករ​ និង​ទឹក​ផ្លែ​ឈើ​​ជាង​៤៦០.០០០​ដប ​ព្រោះ​បារម្ភ​​ថា មាន​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​​ផលិត​ថង់ប្លា​ស្ទិក​ឡូកឡំ ។

អាជ្ញាធរ​​ និង​​សង្គម​​ស៊ី​វិល​​រួម​គ្នា​​បើក​​យុទ្ធ​នា​ការ​​​អំពាវ​នាវ​​ស្វែង​រក​មូល​និធិ​​​សប្បុរស​ជន​

Posted: 02 Jun 2011 12:24 AM PDT

ក្រោម​អធិបតីភាព​លោក​ស៊ូ ភិ​រិ​ន្ទ អភិ​បាល​​ខេត្ត​សៀមរាប
ខេត្តសៀមរាប ៖ អា​ជា្ញ​ធរ​ខេត្ដសៀមរាប និងអង្គការ​សង្គម​ស៊ី​វិល​ចំនួន៣៦ ដែល​កំពុង​បំពេញ​បេស​កកម្ម​ពាក់​ព​ន្ធ័​ទៅ​នឹង​កុមារ​នៅ​លើ​ទឹក​ដី​ប្រវត្ដិសាស្ដ្រ​ខេត្ដសៀមរាប បាន​ធ្វើ​យុទ្ធនា​ការ​រួម​គ្នា​មួយ ​ដើម្បី​ស្វែងរក​មូល​និ​ធិ​សប្បុរស​ធ​ម៌​ឧ​បត្ថ​ម្ភ​ជួយ​ដល់​ក្រុម​កុមារ​កំព្រា កុមារ​ទីទ័ល​ក្រ កុមារ​ពិការ និងកុមារ​ងាយ​រង​គ្រោះ​នៅ​ក្នុង​តំបន់​

ស្ត្រីមូស្ល៊ីម​​អ៊ុយក្រែន​​ត្រូវ​ជន​អន្ធពាល​គប់​នឹង​ដុំ​ថ្ម​ស្លាប់ដោយ​សារ​ចូលរួម​ប្រកួត​បវរកញ្ញា

Posted: 02 Jun 2011 12:22 AM PDT

ស្ត្រីមូស្ល៊ីមដែលត្រូវគេប្រហារជីវិតដោយគប់នឹងដុំថ្ម
នាង​ឃែតយ៉ា ​កូរ៉េន ​​ស្ត្រី​មូស្ល៊ីម ជនជាតិ​អ៊ុយ​ក្រែ​ន​​អាយុ១៩ឆ្នាំ ត្រូវ​​ក្រុម​ជនល្មើស​​គប់ដុំ​​ថ្ម​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់ជីវិត ដោយសាក​សព​របស់​នាងគេ​ប្រទះ​ឃើញ​នៅក្នុងទី​ក្រុងមីយ៉ា ​ក្បែរ​ផ្ទះ​របស់នាង ។ ​មិត្តភក្តិ​របស់នាង​បញ្ជាក់​ឱ្យ​ដឹង​ថា ​ហេតុ​ការណ៍​​ដ៏តក់ស្លុត​ដែលកើត​ទៅ​លើនាង ព្រោះ​​នាង​ជា​មនុស្ស​ចូលចិត្តស្លៀកពាក់​​ទាន់​សម័យ​ និង​ចូលរួម​ប្រកួត​​បវរ​កញ្ញា​​ទទួល​បាន​លំដាប់​ទី៧ នៅក្នុងប្រទេស​។​

​ពីរ​ថ្ងៃ​គ្រោះថ្នាក់​ចរាចណ៍ពីរ​ករណី​ស្លាប់​២​នាក់​​របួសធ្ងន់​៣នាក់

Posted: 02 Jun 2011 12:11 AM PDT


ខេត្តស្ទឹងត្រែង ៖ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យខេត្ត​ ហើយម្នាក់ទៀតរួចផុតពីការស្លាប់តែ​របួស​ធ្ងន់​ធ្ងរ​ក្នុងគ្រោះថ្នាក់ចរាចណ៍​មួយ​កាល​ពី​វេលា​ម៉ោង​៨និង​១០នាទីយប់ ថ្ងៃទី៣១ ឧសភា ស្ថិត​ក្នុង​ភូមិអូរច្រឡង់ សង្កាត់អូរពងមាន់ ក្រុង​ស្ទឹង​ត្រែង លើកំណាត់ផ្លូវជាតិលេខ​៧A

​នាយករដ្ឋ​មន្ត្រី​ជប៉ុនអះអាង​ថា នឹង​ចុះចេញក្រោយ​ដោះស្រាយ​វិបត្តិ​​​បន្ទាប់​ពី​ការ​រញ្ជួយដី​​

Posted: 02 Jun 2011 12:10 AM PDT

​នាយករដ្ឋមន្ត្រី​​​ជប៉ុនដែលកំពុងមាន​បញ្ហា​លោ​ក​ណាអូតូ កាន ថ្លែង​នៅ​​​ថ្ងៃទី​​២ មិថុនា ​ថា លោកនឹង​​លាលែង​ចេញពីតំណែង​​ក្រោយពី​លោក​​សម្រេច​​បាន​សមិទ្ធ​ផល​​​​មួយចំនួន ចំពោះ​ការ​ងើបឡើង​វិញ​របស់ប្រទេស​ក្រោយ​​ការ​រញ្ជួយ​ដី​​​ដ៏ខ្លាំង​​បង្ក​ ឱ្យ​កើត​មាន​​រលក​យក្ស​​ស៊ូណា​មី​ ដែលវាយ​​ប្រហារ​​​ភាគឦ​​សាន​​​ប្រទេស​​កាលពី ថ្ងៃទី​​១១​ មីនា កន្លង​មក និង​ដោះស្រាយ​​ឱ្យ​​​​ចប់​​រួច​រាល់​​វិបត្តិ​​នុយក្លេអ៊ែរ​នៅ​រោងចក្រ​​ថាម ​ពល​​​នុយ​ក្លេអ៊ែរ​​ហ្វូគូស៊ីម៉ា​។​

​អ្នក​រៀន​ពូកែ​​​​មិន​មែន​​​មកពី​ពូជទេ ​ឯ​អ្នក​រៀន​​​ខ្សោយ​​​ក៏ពុំ​មែន​មក​ពីគ្រូ​​​​ដែរ​

Posted: 02 Jun 2011 12:02 AM PDT


​ខេត្តកណ្តាល​ ៖ ​លោកឧកញ៉ា​​​ភឺន ផល្លា ​ទីប្រឹក្សា​​​សម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ​​​ប្រធានព្រឹទ្ធសភា​​ និងជា​​អនុប្រធានទី​១ ក្រុម​​​ការ​ងារ​​​ចុះជួយឃុំពើក បានធ្វើការ​​​ដាស់តឿន​​​ឱ្យ​សិស្ស​​​​ខិតខំរៀនសូត្រ​​ដោយ​ការ​ព្យាយាម​​ជា​ធំ​​​​ ដើម្បី​​ឱ្យក្លាយ​​​ទៅជា​​​ទំពាំង​ស្នង​​ឫស្សី​​​​​សម្រាប់​​ប្រទេស​ជាតិទៅថ្ងៃ​​​អនាគត

​បុរស​​ចិន​ម្នាក់​យកដា​វសាមូរ៉ៃ​គំរាម​​សម្លាប់​​កូនស្រី​​កណ្តាល​​​ក្រុង​

Posted: 01 Jun 2011 11:39 PM PDT

បុរសចិនដែលគំរាមសម្លាប់កូន
​បុរសជនជាតិ​ចិនម្នាក់កាលពីពេលថ្មីៗ​កន្លង​​មក ​​បានធ្វើ​​ឱ្យ​មនុស្ស​​​ផងទាំងឡាយ​​​មានការ​​​ភ្ញាក់​ផ្អើល​​​យ៉ាងខ្លាំង​​ នៅពេល​រូបគេ​​​​យក​ដាវ​សាមូរ៉ៃ​​គំរាមសម្លាប់​​​កូនស្រីបង្កើត​របស់​ខ្លួន​ នៅ​​កណ្តាលផ្លូវ​​ក្នុង​​ទីក្រុង ។ ​តាមសេចក្តី​​រាយ​ការណ៍​ថា ហេតុ​ការណ៍​​​​គួរ​ឱ្យរន្ធត់​​នេះកើតឡើង​​នៅពេលបុរស​រូប​នេះ​​ឈ្មោះ Zhang Gang អាយុ​​៣៤​ឆ្នាំ កំពុង​តែបើក​​​រថយន្ត​ស្រាប់តែ​​​ជួប​គ្រោះថ្នាក់​​ចរាចរណ៍មួយ​ដោយបុកគ្នា​ ជាមួយ​រថយន្តមួយគ្រឿង​​ទៀត​ ដោយ​ខឹ​ង

ស្រវឹង​ចេញ​​ពី​ហាង​​ខារ៉ា​អូខេ​​ដួល​​ម៉ូតូ​​ស្លាប់ ​និង​​ក្មេង​​ប្រុស​​រថយន្ត​​កៀរ

Posted: 01 Jun 2011 11:39 PM PDT

បុរស​​ម្នាក់​បាន​​ជិះ​ម៉ូតូ​​ដួល​ខ្លួន​ឯង
ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ជា​កម្ម​ករ​សំណង់​ផែ​ផ្សារ​ក្រោម​ម្នាក់​បាន​​ជិះ​ម៉ូតូ​​ដួល​ខ្លួន​ឯង​បណ្តាល​ឱ្យ​រង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​​ក៏​បាន​ស្លាប់​បាត់​បង់​ជីវិត​ខណៈ​ដឹក​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ឯរាជ​​ធានី​ភ្នំពេញ​​ដើម្បី​សង្គ្រោះ។ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ភូមិ​ទួល​ក្រឡាញ់

យាន​អវ​កាស​អាមេរិក ENDEAVOUR ចុះ​ចត​នៅ​ផ្លរី​ដា

Posted: 01 Jun 2011 11:37 PM PDT

យានអាវកាសេបលចុះចត
យាន​អវ​កា​សអាមេរិក​ ENDEAVOUR បាន​ចុះ​ចត​ជា​លើក​ចុង​ក្រោយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ មិថុនា នៅ​ឯ​មជ្ឈ​មណ្ឌល​​អវ​កាស​កេណ្ណឺ​ឌី​ រដ្ឋ​ផ្លរីដា​ ដែល​ជា​ការ​បញ្ចប់​របប​ហោះ​ហើរ​រយៈ​ពេល​១៩​ឆ្នាំមក​ហើយ​របស់​យាន​នោះ​។ យោង​តាម​ទូរ​ទស្សន៍​របស់ NASA ថា យាន​ANDEAVOUR បាន​ចុះ​ចត​នា​វេលា​ម៉ោង​២ និង​៣៥​នាទី​ទៀប​ភ្លឺ​ម៉ោង​ក្រុង​ស្រុក​ក្រោយ​ពី​បំពេញ​បេសកកម្ម​រយៈ​ពេល​១៦ ​ថ្ងៃ​នៅ​ឯ​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ ISS មក​។

ការ​ប្រយុទ្ធ​គ្នា​បន្ត​នៅ​យេ​ម៉ែន​ស្នូរ​ផ្ទុះ​នានា​នៅ​ក្រុង​សា​ណា​

Posted: 01 Jun 2011 11:36 PM PDT

ស្នូរ​ផ្ទុះ​នានា​ត្រូវ​បាន​ស្តាប់​ឮ​កាល​ពី​ថ្ងៃ​ទី​១ មិថុនា នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​សាណា​ រដ្ឋ​ធានី​យេ​ម៉ែន​ជា​កន្លែង​មានការ​ប៉ះ​ទង្គិចគ្នា​​​រវាង​បណ្តា​ក្រុម​កុល ​សម្ព័ន្ធ​ប្រឆាំង​លោក​ប្រធានា​ធិបតី​អាលី​អាប់​ឌុល​ឡាហ៍ សា​ឡេហ៍ និង​កង​ទ័ព​ដែល​ស្មោះ​ត្រង់​ចំពោះ​ប្រធានា​ធិបតី​រូប​នោះ​។ សាក្សី​ទាំង​ឡាយ​រៀប​រាប់​ពី​ការ​ផ្ទុះ​យ៉ាង​ច្រើន​ក្នុង​សង្កាត់​ហាស់​សា​ បា​ ជា​កន្លែង​ប្រមូល​ផ្តុំ​ការ​ប្រយុទ្ធ​គ្នា​ ក៏​ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ប្រភព​ច្បាស់​លាស់​ និង​ការ​ខូច​ខាត​ជាយ​ថា​ហេតុ​ទាំង​ឡាយ​នៅ​ឡើយ ។

ក្រុម​ហ៊ុន​​ ​NIDEC​ ​ស្វែង​​​រក​ការ​​ណែនាំពី​សម្តេច​​តេជោ​​ក្នុង​ការ​​វិនិយោគ

Posted: 01 Jun 2011 08:48 PM PDT

ក្រុម​ហ៊ុន​​ ​NIDEC​ ​ស្វែង​​​រក​ការ​​ណែនាំពី​សម្តេច​​តេជោ​​ក្នុង​ការ​​វិនិយោគ
រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន​ បាន​ថ្លែង​ថា លោក​​ SHIGENOBU NAGAMORI ​ប្រធាន​​ក្រុម​ប្រឹក្សា​​ភិបាល​​​និង​ជា​នាយក​ប្រតិបត្តិ​​របស់​​ក្រុម​ហ៊ុន​ NIDEC Cooperation ​បាន​​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​​​ NIDEC គឺជា​ក្រុម​ហ៊ុនធំ​បំផុត​នៅលើ​​ពិភព​លោក​ក្នុង​ការ​​ផលិត​

នារីអាល្លឺម៉ង់​​ម្នាក់ស្រាត​​កន្ធែកជើង​ឱ្យគេ​ថត​​កណ្តាល​វាល​

Posted: 01 Jun 2011 08:43 PM PDT

នារីដែលស្រាតឱ្យគេថតរូប
​ចាត់ទុកថាជា​រឿង​គួរ​ឱ្យភ្ញាក់ផ្អើល​​​មួយ​នៅពេលនារីស្រស់ស្អាត​​ ម្នាក់ជនជាតិអាល្លឺម៉ង់​​នៅសុខៗ​​ស្រាប់តែ​​​​ស្រាត​សម្លៀកបំពាក់​ចេញ​អស់ ហើយ​​​ឱ្យគេ​ថត​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង ​ប៉ុន្តែទោះបីជាបែបណា ​​​ទង្វើ​គួរ​ឱ្យ​​អាម៉ាស់​​​របស់នាង​​​មិនធ្វើ​ឱ្យនា​ងត្រូវ​​​ចាប់ខ្លួន​​ នោះ​ទេ ។ ​​នៅ​​​ប្រទេស​អាល្លឺម៉ង់​​ការ​ស្រាត​សម្លៀក​បំពាក់​​​ចេញបែបនេះ​មិនត្រូវ​​ បានចាត់​ទុក​ថា ជាបទ​ឧក្រិដ្ឋ​​​​ឡើយ​។​ នារី​រូបនេះនិយាយ​​ថា នាង​ចូលចិត្ត​​ស្រាត​សម្លៀកបំពាក់​​​ចេញបែបនេះ​​ ព្រោះនាង​​​ចូលចិត្ត​​​ឱ្យរាង​កាយ​មាន​សេរីភាព​ ហើយ​នាង​និយាយ​ថា ការ​ស្រាត​សម្លៀកបំពាក់​​​បែបនេះ​​​គ្មានបញ្ហាអ្វី​​

ជន​សង្ស័យ​​​ម្នាក់​លក់​​ចែក​ចាយ​​​គ្រឿង​ញៀន​​​​ត្រូវ​សមត្ថ​កិច្ច​​ចាប់​ខ្លួន

Posted: 01 Jun 2011 08:42 PM PDT

​​ជន​សង្ស័យ​លក់​និង​ចែក​ចាយ​​គ្រឿង​ញៀន​ម្នាក់
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​​​កម្លាំង​នគរ​បាល​​​ស្រុក​ថ្មពួក​​ បាន​ស្រាវ​ជ្រាវ​និង​​ចាប់ឃាត់​ខ្លួន​​​​ ​​ជន​សង្ស័យ​លក់​និង​ចែក​ចាយ​​គ្រឿង​ញៀន​ម្នាក់​កាលពី​វេលា​​​ម៉ោង​២​និង​​១០នាទី​​រសៀល​​​ថ្ងៃទី​៣១ ឧសភា ឆ្នាំ​២០១១ នៅ​​​ភូមិ​បន្ទាយ​​​មាន​រិទ្ធ​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ រួច​​​បញ្ជូន​​ខ្លួន​មក​កាន់​ស្នង​ការ​​ដ្ឋាន​​ខេត្ត​ដើម្បី​ចាត់​ការ​​បន្ត

អូតង់​ពន្យារ​ពេល​ប្រតិប្តិការ​នៅលីប៊ី​​ខណៈរដ្ឋ​មន្ត្រី​ប្រេងកាត​ប្រទេសនោះរត់ចោល​ជួរ

Posted: 01 Jun 2011 08:42 PM PDT

រដ្ឋមន្រ្តីប្រេងកាតលីប៊ីរត់ចោលជួរ
អង្គ​ការ​អូតង់​​កាលពីថ្ងៃទី១ មិថុនា បាន​ពន្យារ​ពេល​​​៣​ខែ​ទៀត​​នូវបេសកកម្ម​យោធា​របស់​ខ្លួន​​សំដៅ​ការពារពួក​ ប្រឆាំងលីប៊ី​​ក្រោយ​​ការ​ប្រកាស​​របស់លោក​មូអាម៉ា កាដាហ្វី ​ថា លោក​នឹង​មិនលាលែង​ ។ ​រដ្ឋ​មន្ត្រី​ប្រេង​កាត​លីប៊ី លោក CHOKRI GHANEM ដែល​បាន​ចាក​ចេញ​ពីលីប៊ី​​កាលពី​២​សបា្តហ៍​​មុន ហើយ​ដែលរបប​លីប៊ី​និយាយ​ថា ​លោកទៅបំពេញ​បេសកកម្ម​ផ្លូវ​​ការ​មួយ​នោះ​បាន​ប្រកាស​ក្នុងទីក្រុង​រ៉ូម​ថា ​លោក​រត់​ចោល​លោក​កាដា​ហ្វីហើយ ។

កម្មករ​រោងចក្រ​​​ប្រមាណ​​​១.៥០០នាក់ ​​ធ្វើការ​ទាមទារ​​ដល់​ថៅកែ​​១០ចំណុច​

Posted: 01 Jun 2011 08:33 PM PDT

កម្មករ​រោងចក្រ​​​ប្រមាណ​​​១.៥០០នាក់ ​​ធ្វើការ​ទាមទារ​​ដល់​ថៅកែ​​១០ចំណុច​
រាជធានីភ្នំពេញ​​ ៖ ​កម្មករ-កម្មការិនី​​​រោង​ចក្រ​​កាត់ដេរ​​ចូខេមហ្វូតវែល ​ប្រមាណ​​១.៥០០​នាក់​​បាន​ប្រមូលផ្តុំគ្នា​​នៅមុខ​រោងចក្រ​​​យ៉ាង​​ឈូ​ឆរ​​ធ្វើការ​តវ៉ា​​ដល់ថៅកែ​រោងចក្រ​​​​ឱ្យគោរព​​សិទ្ធិ​​កម្មករ​ និងច្បាប់​ការងារ ​កាលពីវេលាម៉ោង​​​៨​ព្រឹក​​ថ្ងៃទី​​២ មិថុនា ​​២០១១ ។ ​រោងចក្រនេះ​​​ស្ថិត​​​នៅតាមបណ្តោយ​ផ្លូវ​​​​លេខ​​២០០៤ ​ភូមិត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​

សុខ ជំនោរ និង​សុគន្ធ​ នី​សា នៅមិន​ទាន់​កំណត់​ថ្ងៃ​ការ​

Posted: 01 Jun 2011 08:15 PM PDT

រូបថតអនុស្សាវរីយ៍របស់គូស្នេហ៍ទាំងពីរ
រាជ​ធានី​ភ្នំពេញ ៖ អ្ន​ក​និពន្ធ​បទ​ចម្រៀង​សុខ ជំនោរ និង​តារា​ចម្រៀង​សុគន្ធ​ នី​សា ដែល​សុទ្ធ​សឹង​ជា​តារា​ល្បី​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស​រហូត​មក​ទល់​ពេល​​ នេះ​មិន​ទាន់​កំណត់​ថ្ងៃ​ចូល​រោង​ការ​ច្បាស់​លាស់​នៅ​ឡើយ​​ទេ បើ​ទោះ​​ជា​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​តាំង​ពី​ឆ្នាំ​២០០៥ ​ក៏​ដោយ។ ព្រោះ​តែ​ការ​ពន្យារ​ពេល​រៀប​អាពាហ៍ពិពាហ៍​នោះ​ហើយ​ទើប​​ពេល​ខ្លះ​គេ​លេច​ឮ​ ព័ត៌​មាន​ថា គូ​ស្នេហ៍​នេះ​បែក​បាក់​គ្នា​ តែ​តាម​ពិត​មិន​ដូច្នោះ​ទេ​។

រន្ទះប្រល័យ​ជីវិតម្ចាស់​និង​គោ ពិធី​បុណ្យសព​ម្ចាស់​ដែល​ស្លាប់ គោ​ដែលងាប់​ក្លាយជា​ម្ហូបបុណ្យ

Posted: 01 Jun 2011 08:09 PM PDT

ក្រុមគ្រួសារ​អ្នកស្លាប់​ដោយ​សាររន្ទះ​យំសោក​សង្រេង
ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់​​​​បាន​ស្លាប់​​ និង​គោ​មួយ​ក្បាល​​ងាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​​បន្ទាប់​ពី​ត្រូវ​​រន្ទះ​បាញ់​​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​រសៀល ថ្ងៃទី ៣០ ឧសភា ​នៅ​​​ក្នុង​​វាល​​ស្រែ​កំពង់​នាគ ស្ថិត​នៅ​ក្នុង​ភូមិ​​ពន្លៃ ​ឃុំ​បា​បោង ស្រុក​ពាម​រក៍ ។ បុរស​ដែល​​ស្លាប់​​ឈ្មោះ​ផង់ សុភាព អាយុ​៤១​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​ខាងលើ​​ត្រូវ​រន្ទះ​បាញ់​

ពួក​ប្រឆាំង​ជប៉ុន​ដាក់​ញត្តិ​សំដែង​ការ​មិន​ទុក​ចិត្ត​ប្រឆាំង​នាយករដ្ឋ​មន្ត្រី​

Posted: 01 Jun 2011 08:06 PM PDT

លោកនាយករដ្ឋមន្រ្តីជប៉ុន
គណ​បក្ស​ប្រឆាំង​ជប៉ុន​ចំនួន​៣​ក្នុង​នោះ​មាន​គណ​បក្ស​សេរី​ប្រជា​ធិប​តេយ្យ ​ PLD ផង​កាល​ពី​ថ្ងៃ​ទី​១ មិថុនា បាន​ដាក់​ជូន​សភា​នូវ​ញត្តិ​សំដែង​ការ​មិន​ទុក​ចិត្ត​ប្រឆាំង​នាយក​រដ្ឋ​ មន្ត្រី​ លោក​ណា​អូ​តូ​កាន​ ដើម្បី​ជំរុញ​លោក​ឱ្យ​លា​លែង​ចេញ​ពី​តំណែង។ ញត្តិ​នោះ​ត្រូវ​បាន​ដាក់​ខណៈ​ដែល​អត្រា​គាំទ្រ​សាធារណៈ​ចំពោះ​រដ្ឋា​ភិ​បាល ​ លោក​កាន​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ការ​គ្រប់​គ្រង​មិន​ល្អ​លើវិបត្តិ​នុយ​ក្លេ​អ៊ែរ​នៅ​ហ្វូ​គូ​ស៊ី ​ម៉ា​។

មន្ត្រី​យោធា​​ដឹក​ឈើ​​គ្រញូង​តាម​​រថ​យន្ត​ឡង់​​គ្រី​ស្ស័រ​ពាក់​​ស្លាក​លេខ​ខ.ម

Posted: 01 Jun 2011 08:03 PM PDT


ខេត្ត​កណ្តាល​ ៖ មន្ត្រី​យោធាម្នាក់​រក​ស៊ីដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​តាម​រថ​យន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​ត្រេ​អ៊ី​ ពាក់​ស្លាក​លេខ​ខេមរ​ភូមិន្ទ​០២-២-០៩៤៩ និង​មាន​បិទ​ស្លាក​សញ្ញា​អគ្គ​បញ្ជា​ការ​​ផង​ត្រូវ​បាន​ប៉ូលិស​សេដ្ឋ​កិច្ច​ខេត្ត​សហ​ការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទាក់​ចាប់​​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ ឧសភា

ពួកប្រឆាំង​ស៊ីរី​ជួបប្រជុំគ្នា​​​នៅតួកគី​ទាមទារ​​ឱ្យ​​ប្រធានាធិបតី​​ចាកចេញ​

Posted: 01 Jun 2011 08:00 PM PDT

​ពួកប្រឆាំង​​ស៊ីរី​​ដែលរស់នៅ​និរទេស​​បានជួប​ប្រជុំ​​​គ្នា​ជា​ផ្លូវការ​​​ លើក​ដំបូងកាលពីថ្ងៃទី​​១ មិថុនា ​តាំង​ពី​ចាប់ផ្តើម​​​មានការ​​​បះបោរ​​​ប្រឆាំង​​របប​លោកប្រធានាធិបតី​បាចារ ​អាល់​អាសាដ ​​ផ្ទុះ​ឡើង​​ចាប់តាំង​ពី​​១០សប្តាហ៍​​​មកហើយ​មក រួច​ពួកគេ​​អះអាង​ថា បាត់បង់​រាល់ការ​​ជឿជាក់ ​ដែល​​ប្រធានាធិបតី​​រូបនេះ ត្រូវ​តែចាកចេញ ។​ យោងតាម​​ចលនា​ការពារ​សិទ្ធិ​មនុស្ស​​ទាំង​ឡាយ​ថា ជនស៊ីវិល​​ចំនួន​​១.០០០​នាក់ ​បានត្រូវ​​សម្លាប់​ដោយ​​កង​ទ័ពរដ្ឋាភិបាល​​ទទួលបន្ទុក​​បង្ក្រាប​​ការបះបោរ ។

​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​លោក​មូបារ៉ាក់ និង​​កូន​​ប្រុស​2នាក់​​ត្រូវ​កាត់ទោស​នៅដើមខែ​សីហា​

Posted: 01 Jun 2011 07:59 PM PDT

លោក​អតីតប្រធានាធិបតីអេ​ហ្ស៊ីប
អតីត​ប្រធានាធិបតី​​អេហ្ស៊ីប​ លោក​ហូស្នី មូ​បារ៉ាក់ និង​កូនប្រុសរបស់​លោក​​២នាក់ នឹងទទួល​​​ការកាត់ទោស​​ពីបទឧក្រិដ្ឋ​​​នៅ​ថ្ងៃទី​​៣ ​សីហា ខាង​​មុខនេះ ។ នេះបើ​តាម​ការ​ឱ្យ​ដឹង​ដោយមេ​ធា​វី​​របស់​លោក​មូបារ៉ាក់ ។ ​លោកមូបារ៉ាក់ ​ដែល​ត្រូវ​ទម្លាក់​​​ចេញពី​​តំណែង​​កាលពីខែ​កុម្ភៈ​កន្លង​មក ​ទទួលការ​​ចោទប្រកាន់​ពី​​​បទ​​ឧក្រិដ្ឋ​​បញ្ជា​​​ឱ្យ​បាញ់​សម្លាប់​បាតុករ​ ​ក្នុងអំឡុងពេល​នៃការ​ធ្វើ​បាតុកម្ម​​នៅទីលាន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!