Koh Santipheap Daily

Koh Santipheap Daily


អ្នកស្រុក​រិះគន់​​ប៉ាណូ​អាក្រាត​នៅ​មុខ​ភោជនីយ​ដ្ឋាន the A.set ក្នុង​ទឹក​ដី​កាស៊ីណូ​

Posted: 23 Feb 2012 11:00 PM PST

ប៉ាណូមានរូបអាក្រាដ
​ក្រុង​ប៉ោយ​ប៉ែត ៖ ​ប៉ាណូ បង្ហាញ​​រូប​ភាព​អាក្រាត​មួយ​ផ្ទាំង​ដែល​ត្រូវ​បាន​​គេ​តាំង​​នៅ​មុខ​ភោជនីយ ​ដ្ឋាន​មួយ​យីហោ The A.set pub&restaurant ក្បែរ​មាត់​អូរ​ព្រំដែន​​ក្នុង​ទឹក​ដី​កាស៊ីណូ​ហ្គោល​ដឹន​ក្រោន ស្ថិត​​ក្នុង​ភូមិ​ក្បាល​ស្ពាន​​១ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែត កំពុង​​ត្រូវ​បាន​អ្នក​ស្រុក​​ក៏ដូចជា​សមត្ថ​កិច្ច​​មួយ​ចំនួន​សម្តែង​​ការ​ រិះ​គន់​យ៉ាង​ខ្លាំង​​ថា ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វប្ប​ធម៌ និង​

អង្គការ​គ្រិត​ភី​ស​កម្ពុជា​បង្កើត​​កម្មវិធី «បាហ្សា​២០១២» ​ដើម្បី​កុមារ និង​គ្រួសារ​ក្រីក្រ

Posted: 23 Feb 2012 10:44 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បាត់ដំបង ៖ អង្គការគ្រិតភីសកម្ពុជា ដែល​មានមូលដ្ឋាននៅក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ​នេះ​បាន​បង្កើត​​ឲ្យ​មានកម្មវិធីជាលើកដំបូង​​មួយ​របស់​ខ្លួន​ឈ្មោះ «បាហ្សា ២០១២» ក្នុង​គោលបំណង​ជួយ​​ដល់កុមារ និងគ្រួសារក្រីក្រដែលគ្មានលទ្ធ​ភាព។

សង្កាត់​ទួលសង្កែ ​ប្រកាស​តំបន់​វិនិច្ឆ័យ​​នៃ​ការ​ចុះ​បញ្ជី​​ដីធ្លី​​មាន​លក្ខណៈ​ជាប្រព័ន្ធ

Posted: 23 Feb 2012 10:43 PM PST

រាជធានីភ្នំពេញ ៖ សង្កាត់​ទួល​សង្កែ ​​បាន​រៀបចំ​​ពិធី​ប្រកាស​​តំបន់​វិនិ​ច្ឆ័យ​​សម្រាប់​ការ​ចុះ​បញ្ជី​​ ដីធ្លី​មាន​​លក្ខណៈ​ជាប្រព័ន្ធ​​ជូន​ប្រជា​ពល​រដ្ឋ​​កាលពីព្រឹកថ្ងៃទី​២៤ កុម្ភៈ ក្រោម​អធិបតី​ភាព​លោក​ឃ្លាំង ហួត ​អភិ​បាល​​ខណ្ឌ​ឫស្សីកែវ ជំនួយ​​ការ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​និង​ជា​តំណាង​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានី​ភ្នំពេញ និង​មាន​ការ​ចូល​រួម​ពី​​អស់​លោក​ លោក​ស្រី ​

ក្មេងប្រុសអាយុ​​៨ឆ្នាំ ម្នាក់​ចុះ​ងូត​ទឹក​​ស្ទឹង ឯ​ម្នាក់​ទៀត​​ដុត​ផាវ​​បោះ​ត្រូវ​ខ្នង​របួស​ធ្ងន់​

Posted: 23 Feb 2012 10:43 PM PST

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់​ចុះងូតទឹកស្ទឹង ត្រូវក្មេង​ប្រុសម្នាក់ទៀត​យកផាវ​ប៉ុន​​មេ​ ដៃដុតបោះចូលទៅក្នុងទឹកស្ទឹងចំខ្នង​​ បណ្តាល​ឲ្យសន្លប់បាត់បង់ស្មារតី កន្លះម៉ោង​ក្រោយ​មកបាន​ស្លាប់បាត់បង់ជីវិត គួរឱ្យ​សោក​ស្តាយ​ដែល​ហេតុ​ការណ៍នេះ បានកើតឡើង​កាល​ពី​វេលាម៉ោង៤​និង​​៣០នាទីរសៀល​ថ្ងៃទី២៣ កុម្ភៈ ២០១២ នៅ​ភូមិតាម៉ៅ ឃុំសឿ ស្រុក​មង្គល​បុរី ខេត្ត​បន្ទាយ​

កីឡាការិនី​ដា​ណឺ​ម៉ាក​វ៉ូ​នី​អា​កគី​ឈាន​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​នៅក្រុងឌូបៃ

Posted: 23 Feb 2012 10:07 PM PST

កាឡាការិនីដាណឺម៉ាក វ៉ូនីអាកគី
​​​​កីឡាការិនី​ដា​ណឺ​ម៉ាក​កា​រ៉ូ​លីន វ៉ូ​នី​អា​កគី​​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ពាន​ជើង​ឯក​នៃ​កម្ម​វិធី WTA Dubai Championships ​បន្ទាប់​ពី​នាង​បាន​ឈាន​ចូល​ដល់​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​​២៣​​ កុម្ភៈ។ ការ​ប្រកួត​នេះ​​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ឌូ​បៃ​ប្រ​ទេស​អា​រ៉ាប់​រួម​ ។​ វ៉ូ​នី​អា​កគី​ក្នុង​នាម​ជា​កីឡាការិនី​ការ​ពារ​ជើង​ឯក​បាន​បំ​បាក់​កីឡាការិនី​ស៊ែប៊ី​អា​ណា អ៊ី​វ៉ា​ណូ​វិច​ក្នុង​លទ្ធផល​៦-៣​និង​៧-៥​ស្រប​ពេល​ដែល​ម្ចាស់​ជើង​ឯក​ U.S Open សា​ម៉ាន់​ថា​ ស្តូសួ​ត្រូវ​ធ្លាក់​ចេញ​ពី​កម្ម​វិធី​ប្រកួត​បន្ទាប់​ពី​ចាញ់​ដៃ​នាង​ជេឡេ​ណា ជែន​កូ​វិច​ក្នុង​លទ្ធផល​៦-៤​និង​៦-២។

​ចិនអំពាវ​នាវ​​​ដល់​សហភាពអឺរ៉ុប​​​​ឱ្យ​បញ្ចប់​​​ការ​យក​ពន្ធលើ​​កាបោន​

Posted: 23 Feb 2012 10:05 PM PST

រដ្ឋបាល​​​​អាកាសចរណ៍​​​ស៊ីវិលចិន ​AACC បាន​​ស្នើ​​​កាលពីថ្ងៃទី​​២៣ កុម្ភៈ ដល់​សហភាព​អឺរ៉ុប​​​​ឱ្យ​បញ្ឈប់​​​ផែនការ​​​​យក​ពន្ធ​​​​ពីក្រុមហ៊ុន​​អាកាស​​ចរណ៍​​ទាំងឡាយ​​ដោយ​សារ​ការ​បញ្ចេញ​​កាបោន​​របស់​ពួក​គេ​។​ ក្នុង​​ឱកាស​នៃ​កិច្ចប្រជុំ​​មួយ​នៅ​ទីក្រុង​​​មូស្គូ របស់​បណ្តា​ប្រទេស​​ដែលប្រឆាំង​​នឹង​កម្មវិធី​​នេះ AACC បានសម្តែង​​​​​ពីបំណង​​​ឱ្យសហភាព​អឺរ៉ុប​​គិត​ដល់​​​ការ​ព្រួយបារម្ភ​​របស់​គ្រប់ភាគី​​​ទាំងអស់​ ហើយ​​ឱ្យ​មាន​ការ​កែប្រែ​​​​វិញដោយ​ឆាប់​រហ័ស​​ចៀស​វាង​​​​សភាពការណ៍​​​អាក្រក់មួយ​។​

​អំពើ​​​ហិង្សា​នៅ​ស៊ីរី​ពេលនេះ​មានកម្រិត​​​ខ្ពស់បំផុត​

Posted: 23 Feb 2012 08:07 PM PST

ភ្លើងឆាបឆេះ​អគារ​​​ដោយសារ​ការ​វាយប្រហារ​​​នៅក្រុងហូម
​របាយការណ៍​ថ្មី​​​មួយរបស់​ក្រុម​ប្រឹក្សា​​​​សិទ្ធិ​មនុស្ស អ.ស.ប ស្តីពី​សភាពការណ៍​​សិទ្ធិ​មនុស្ស​នៅ​​​ស៊ីរី​ចេញ​ផ្សាយកាលពីព្រឹក​​ថ្ងៃទី​​២៣ កុម្ភៈ ​​វាយ​​តម្លៃ​ថា កងកម្លាំង​​សន្តិសុខ​​​​ស៊ីរី បាន​បាញ់​​​​សម្លាប់​​បណ្តា​នារី និងកុមារ​ដែល​​​គ្មាន​​អាវុធ ​​បាញ់​ផ្លោង​​​​គ្រាប់​ដាក់​​​សង្កាត់​ទាំង​ឡាយ​​ ហើយ​ធ្វើ​បាប​ពួកអ្នក​របួស​ក្នុង​បណ្តា​មន្ទីរពេទ្យ​​​តាម​បទបញ្ជា​របស់​​​នាយទាហាន​ជាន់ខ្ពស់ និង​​​របស់​រដ្ឋាភិបាល​។​

ស្រវឹងស្រា​បើក​រថយន្ត​​បុក​ស្លាក​សញ្ញា​ចរាចរ និង​បុក​របាំង​​ដែក​វៀច​អស់​មួយ​ផ្ទាំង

Posted: 23 Feb 2012 07:53 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ក្រហម មួយគ្រឿង​​បាន​បើក​បុក​ស្លាក​សញ្ញា​​​ចរា​ចរ​នៅ​ពីមុខ​របាំង​ដែក​បណ្ដាល​ឱ្យ ​បាក់ រួច​ជ្រុល​ទៅ​បុក​របាំង​ដែក​វៀចអស់​មួយ​ផ្ទាំង​បណ្តាល​ឱ្យ​រថយន្ដ​​ខ្ទាត​ ប្រហែល​១៥​ម៉ែត្រ ​ទៅ​មុខ​លែង​​រួច​នៅ​ចំណុច​ទល់​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី តាម​បណ្ដោយ​វិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​

សហភាព​សហជីព​​កម្ពុជា​ស្នើ​ឱ្យ​រាជ​រដ្ឋា​ភិបាល​​​មាន​វិធាន​ការ​ទប់​ស្កាត់​ និង​បញ្ចុះ​​តម្លៃ​​ទំនិញ​​ឡើង​ថ្លៃ​

Posted: 23 Feb 2012 07:52 PM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីថ្លែង​ការណ៍របស់សហភាពសហជីពកម្ពុជា​ដឹក​នាំ​​ដោយ​លោក​រ៉ុង ឈុន ដែលកោះសន្តិភាពទទួល​បាន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១២ឲ្យដឹងថា ព្រឹក​ថ្ងៃនេះ​តម្លៃ​ទំនិញនៅលើទីផ្សារហក់ឡើង​ខ្ពស់ ជា​ពិសេស​តម្លៃប្រេងសាំងមានតម្លៃរហូត​ដល់​​៥.៨០០​រៀលក្នុងមួយលីត្រ ការឡើង​ថ្លៃនេះ​នាំ​ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ​ក្រីក្រកម្មករ

អាមេរិក និងកម្ពុជា​​​បើក​យុទ្ធ​​នាការ​​ប្រឆាំង និង​ឱសថ​ក្លែង​ក្លាយ

Posted: 23 Feb 2012 07:39 PM PST

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​​ប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅ​ កម្ពុជាដែលកោះសន្តិភាពទទួល​បាន​កាលពីថ្ងៃទី​២៣ កុម្ភៈ ២០១២ ឲ្យដឹងថា នៅថ្ងៃចន្ទ ទី២៧ កុម្ភៈ ២០១២ វេលាម៉ោង​១០​ព្រឹក​នៅ​ស្ថាន​ទូត​សហរដ្ឋអាមេរិក ក្នុងទីក្រុងភ្នំពេញ ​សហ​ការ​ជា​មួយ​ក្រសួងសុខា​ភិបាល នឹងបើកយុទ្ធនាការ​សាធា​រណៈ ថ្នាក់​ជាតិ​មួយ ដើម្បីលើកកម្ពស់ការ​យល់​

អង្គការ​​ម្លប់​​តាប៉ាង​​ខេត្ត​ព្រះ​សីហនុ ​ចូល​រួម​កាត់​បន្ថយ​នូវ​វិបត្តិ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​

Posted: 23 Feb 2012 07:36 PM PST

ការហែក្បួនរបស់អង្គការ
ខេត្តព្រះសីហនុ ៖ ការកាត់បន្ថយអត្រា​ស្លាប់​របស់មនុស្សដរាបណាប្រជា​ពលរដ្ឋ​ទាំង​ អស់បានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ ព្រោះ​បច្ចុ​ប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍​បានធ្វើឱ្យ​មនុស្ស​ បាត់បង់អាយុជីវិតយ៉ាងច្រើន បន្ទាប់ពី​ជំងឺ​​អេដស៍។ ដូចនេះដើម្បីចូលរួមចែក​រំលែក និង​កាត់​បន្ថយនូវវិបត្តិសង្គមដ៏គួរឱ្យ​ព្រួយ​បារម្ភនេះ អង្គការម្លប់តាប៉ាងបានរៀបចំកម្មវិធី​ជា​ច្រើន​ពាក់​

ចេញពីភោជនីយដ្ឋានជិះ​ម៉ូតូ​​បុក​បង្គោល​ភ្លើង​​នៅចិញ្ចើម​ផ្លូវ​រង​របួស​ធ្ងន់​

Posted: 23 Feb 2012 07:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​រង​របួសធ្ងន់ និង​ម៉ូតូ​ខូច​ខ្ទេច​ផ្នែក​ខាង​មុខ ​កាល​ពី​វេលា​ម៉ោង​​១២​និង​៥​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៤ កុម្ភៈ ​២០១២ នៅ​លើ​កំណាត់​ផ្លូវ​​លេខ​៣៦៩ ហួស​ស្ពាន​​ព្រះ​ពន្លា​ប្រមាណ​១​គីឡូម៉ែត្រ ក្នុង​ក្រុម​ទី​២ ភូមិ​ជ្រោយ​បា​សាក់​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​មាន​ជ័យ ។

​ស្លាប់​យ៉ាង​តិច42​នាក់​ក្នុងការ​វាយប្រហារ​​​​នានា​នៅអ៊ី​រ៉ាក់​

Posted: 23 Feb 2012 07:09 PM PST

នៅ​កន្លែង​​​​វាយ​ប្រហារ​​​មួយ​​នា​ភាគខាង​ជើង​អ៊ី​រ៉ាក់​​
​រលកនៃអំពើហិង្សា​ថ្មី​​មួយទាក់ទិន​ដល់​​អាល់​កៃ​ដា​​​កើតមាន​កាលពីថ្ងៃទី​​២៣ កុម្ភៈ ​នៅអ៊ី​រ៉ាក់ បណ្តាល​ឱ្យ​​ស្លាប់​យ៉ាង​​​តិច​​​​​៤២​នាក់ ​​​ក្នុងអ្វីដែល​ប្រធានសភា​ប្រទេស​នេះ​​បរិហារ​ថា ជា​ការ​ប៉ុន​ប៉ង​​មួយ​​ធ្វើ​​ឱ្យ​​​​​បរាជ័យ​​​ដល់​កិច្ច​​​ប្រជុំកំពូល​​អារ៉ាប់​​​ដែល​គ្រោងធ្វើ​​​​​នា​ខែ​នេះ ​នៅក្រុង​បាដាដ​។​ មនុស្ស​ជាង​​​​​២៥០​នាក់​បានត្រូវរបួស​ក្នុងការ​វាយប្រហារ​ភេរវ​កម្ម​​​ទាំងនេះ​​​​ធ្វើឡើង​​​​​តាមរ​យៈ​រថយន្តបង្កប់​គ្រឿង​ផ្ទុះ​​​យ៉ាង​តិច​​​​១៦​គ្រឿង ​​​គ្រាប់បែក​​​៨​គ្រាប់ ​ការបាញ់​ប្រហារ​​​​៤លើក​​​ និង​ការ​​បាញ់​​គ្រាប់​ផ្លោង​នានា​។

អតីត​​មេ​បញ្ជា​ការ​​កង​អង្គ​រក្ស​​សម្តេច​​ជា​ ស៊ីម ត្រូវតុលា​ការ​​យោធា​​ផ្តន្ទា​ទោស​២៦​ឆ្នាំ ​សរុប​ទាំង​អស់​៣៦​ឆ្នាំ

Posted: 23 Feb 2012 07:04 PM PST

ទិដ្ឋភាពក្នុងតុលាការយោធា
រាជធានីភ្នំពេញ ៖ ​ចៅក្រម​លោក​ប៉ោក ​ប៉ន ​ប្រធាន​ក្រុម​ជំនុំ​ជម្រះ​លើ​រឿង​ក្តី​​លោក​ឈឿន ​ចាន់ថន ​បាន​ប្រកាស​សាល​ក្រម​​​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១២ នៅ​សាល​សវនា​ការ​នៃ​តុលា​ការ​យោធា​​ថា អតីត​​ឧត្តម​សេនីយ៍​ឯក ​ឈឿន ចាន់ថន ​មេ​បញ្ជា​ការ​​កង​អង្គ​រក្ស​​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​​ ជា ស៊ីម ​ត្រូវបាន​ផ្តន្ទា​ទោស​​​ឱ្យ​​ជាប់ពន្ធនាគារ​​២៦​ឆ្នាំ ​សង​ប្រាក់​ទៅ​

រ៉ឺម៉ក​​ម៉ូតូ​​បើក​​បញ្ច្រាស​​ផ្លូវ​​​ធ្វើ​ឱ្យ​ម៉ូតូ​​សង់​កូរ៉េ​​ចាប់​ហ្រ្វាំង​​មិន​ទាន់​​​បុក​ប្រាវ​

Posted: 23 Feb 2012 07:02 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​​​បញ្ច្រាស​​ផ្លូវ ហើយ​ឆ្លងផ្លូវ​នៅ​ខាង​មុខ​ត្រូវ​​ម៉ូតូ​សង់​កូរ៉េ​បើក​មក​ក្នុង​ល្បឿន​​លឿន​ ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​រ៉ឺ​ម៉កម៉ូតូ​ចំ​ជើង​ឆ្វេង​​របស់​ គាត់​រង​របួស​​ដាច់​ហូរ​ឈាម​ ហើយត្រូវគេ​​ទាម​ទារ​​ឱ្យ​សង​​ការ​ខូច​ខាត១៥​ដុល្លារ​អា​មេ​រិ​ក​ទៀត។ គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​​៩​និង​២០​នាទី​ យប់ថ្ងៃ​ទី​២៣ កុម្ភៈ តាម​​បណ្តោយ​វិថី​ម៉ៅ​សេ​ទុង

អគ្គិភ័យ​​ឆាបឆេះ​​វត្ត​សារាវន្ត​​អស់​កុដិ​៤ និង​តូប​យាយ​ជី​២

Posted: 23 Feb 2012 06:51 PM PST

អគ្គិភ័យឆាបឆេះកុដិក្នុងវត្ត
រាជធានីភ្នំពេញ ៖ អគ្គិភ័យ​មួយបាន​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​វត្ដ​សារា​វន្ដ​ដោយ​លេប​ ត្របាក់​អស់ទាំង​ស្រុង​នូវ​កុដិ​ព្រះ​សង្ឃ​ចំនួន​៤ ក្នុង​នោះ​ឈើ​លើ​ថ្ម​ក្រោម​ចំនួន​៣​កុដិ និង​កុដិ​​ធ្វើ​ពី​ថ្ម​១​ ព្រម​ទាំងឆ្លង​រាលដាល​ទៅ​ឆេះ​តូប​យាយជី​អស់​២​តូប​ទៀត ។ អគ្គិភ័យ​ឆាបឆេះ​​នេះ​​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រំលង​ អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ ​២០១២ ស្ថិត​ក្នុង​

ជំនួញដឹក​​ឈើ​​ប្រណីត​​​តាម​រថយន្ត​​​និង​ម៉ូតូ​​​​តាម​ច្រក​​​​ង៉ាំដីមមាញឹក​ពេល​យប់

Posted: 23 Feb 2012 06:47 PM PST

សកម្មភាពដឹកឈើ
ខេត្ត​មណ្ឌល​គិរី ៖​ ជារៀងរាល់យប់ជំនួញ​ដឹក​ឈើប្រណីតឆ្លងដែនទៅលក់នៅប្រទេស​វៀតណាម​កំពុង​ មានសកម្មភាពគគ្រឹកគគ្រេង​ដោយពុំមានការបង្ក្រាបពីមន្ត្រីជំនាញឬសមត្ថ​កិច្ច​ ណា​ម្នាក់​ឡើយ ហើយរាល់ការដឹកជញ្ជូន​យកទៅលក់ឲ្យថៅកែ​វៀតណាមនោះ គឺក្រុម​ឈ្មួញបាននាំគ្នាដឹកចេញ​តាមច្រករបៀងជាច្រើន​ចំណុច តែច្រកដែល​មាន​ការមមាញឹកនិងត្រូវ​ប៉ាន់ជាងគេគឺច្រកង៉ាំ​

​ដុត​គម្ពីរ​កូរអានក្នុង​​​មូលដ្ឋាន​​យោធាអាមេ​រិក​​​ លោក​អូបាម៉ា ​​​សុំ​ទោស​​​ខ្លួន​ឯង​

Posted: 23 Feb 2012 06:45 PM PST

ពួកបាតុករ​​អាហ្វហ្គានីស្ថាន​​​ប្រឆាំង​ការ​ដុត​​​គម្ពីរ​កូរអាន​
​​ប្រធានាធិបតី​​​អាមេ​រិក​​ លោកបារ៉ាក់ អូបា​ម៉ា ​កាលពីថ្ងៃទី​​​២៣ កុម្ភៈ ​​បានសុំទោស​​​ប្រជា​ជន​​​អាហ្វហ្គានីស្ថាន​​​ចំពោះ​​ការ​ដុត​គម្ពីរ​​កូរអាន​តាម​បទបញ្ជា​​របស់​នាយ​ទាហាន​អាមេរិក​​​ម្នាក់ ដែល​ការសុំទោស​​​នេះធ្វើឡើង​​​ក្នុងថ្ងៃទី​​​​៣ នៃ​បាតុ​កម្ម​​តវ៉ា​ដោយ​ហិង្សា​​​ដោយ​ក្នុង​​​ពេលមាន​​ការ​បះ​បោរ​​​ទាំង​នេះ​​ទាហានអាមេ​រិក​​​២នាក់​បានត្រូវ​សម្លាប់​​​​ដោយទាហាន​អាហ្វ​ហ្គានីស្ថាន​​​​ម្នាក់​​ដែល​​គេ​លើកឡើង​​​ថា ដោយសារ​ការ​​ភ័ន្ត​ច្រឡំ​​មួយ ​ហើយបាតុករ​​​១២នាក់​​ក៏ត្រូវស្លាប់ដែរ​។​

បើក​រថយន្ត​​វ៉ា​គ្នា​​ ជ្រុល​ទៅ​បុក​ម៉ូតូ​​ស្លាប់​ម្នាក់​ រ​បួស​ធ្ងន់​ម្នាក់​

Posted: 23 Feb 2012 06:28 PM PST

រថយន្តបង្កហេតុ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់​​បាន​ស្លាប់​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ និង​ម្នាក់​ទៀត​​របួស​ធ្ងន់​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​មួយ​បង្ក​ដោយ​ រថយន្ត​មួយ​គ្រឿង​បើក​​វ៉ា​​រថយន្ត​មួយ​គ្រឿង​​ទៀត ហើយ​​ជ្រុល​ទៅ​​បុក​ម៉ូតូ​​ដែល​ហេតុ​​ការណ៍​នេះ​​បាន​​កើត​ឡើង​​កាលពីវេលា​ ម៉ោង​៧​និង​១០​នាទី​​យប់​ថ្ងៃទី​២២ កុម្ភៈ ​២០១២ ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៥៨-៥៩ ក្នុង​ភូមិ​ព្រៃ​ស្តុក ឃុំ​​

អាជ្ញាធរ​ខណ្ឌ​សែន​សុខ ​​ប្រើ​ធម៌​ក្តៅ​​វាយ​របង​សង់​រំលោភ​​លើ​ផ្លូវ​សាធារណៈ

Posted: 23 Feb 2012 06:21 PM PST

សកម្មភាពកម្ទេចរបងចោល
រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​មាន​កម្លាំ​ងប៉ូលិស​និង​កងរាជអាវុធហត្ថ រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់កាលពី​​វេលា​ម៉ោង​​៨​និង​៣០​ នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​កុម្ភៈ ២០១២ បាន​ប្រើ​ធម៌​ក្ដៅ​វាយបំបែក​របង​ថ្ម​ដែល​សង់​រំលោភ​លើ​ចំណីផ្លូវ​រហូត​ទៅ​ ដល់​៨​ម៉ែត្រ​ ស្ថិត​​នៅ​​តាម​បណ្ដោយ​ផ្លូវ​១០០៣ ក្នុងភូមិ​ពោង​ពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

CRV បុក​ម៉ូតូ​​វ៉េវ​របួសធ្ងន់១ ស្រាល​១ បន្ទាប់​មក​ផ្ទុះ​អំពើ​ហិង្សា​ដាក់​គ្នា​

Posted: 23 Feb 2012 06:21 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តឧត្តរមានជ័យ ៖ ករណីគ្រោះថ្នាក់់​ចរា​ចរណ៍មួយបានកើតឡើងនៅតាមបណ្តោយ​ផ្លូវ​ជាតិលេខ៦៧បេ ក្នុងភូមិអូរ​ចិញ្ចៀន ឃុំអន្លង់​វែង ស្រុកអន្លង់វែង ​រវាង​រថយន្ត​CRV បុក​ម៉ូតូ​វ៉េវ​ពី​ក្រោយ​ពេញ​ទំហឹង បណ្តាលឲ្យអ្នក​ជិះ​រង​របួស​ធ្ងន់់​ម្នាក់ ស្រាល​ម្នាក់ កាលពីវេលាម៉ោង៦​និង​៣០​នាទី​ល្ងាចថ្ងៃទី២២ កុម្ភៈ ២០១២ ។

ឧទ្ធម្ភាគចក្រ​​អាមេ​រិក2​​បុកគ្នា​​​ពេលហ្វឹក​​ហាត់​​ស្លាប់​ទាហាន​​​7នាក់​

Posted: 23 Feb 2012 06:19 PM PST

​អង្គភាព​​ទ័ពម៉ារីន​​សហរដ្ឋអាមេរិក​​​រាយ​ការណ៍​​​កាលពីថ្ងៃទី​​​​២៣ កុម្ភៈ ​ថា ទាហាន​អាមេ​រិក​​៧​នាក់​​បានត្រូវ​ស្លាប់ក្នុង​​ការ​បុក​គ្នា​​​រវាង​ឧទ្ធម្ភាគចក្រ​​​​២គ្រឿង ក្នុងពេល​ហ្វឹកហាត់​​នៅ​ជិត​ក្រុង​​យូម៉ា​​ រដ្ឋអារីហ្សូណា​​។​ ក្នុងសេចក្តី​​ប្រកាស​មួយ​អង្គភាព​​ទ័ព​ម៉ា​រីន​​និយាយ​ថា​​ ឧទ្ធម្ភាគចក្រ​​​​ទាំង​​២គ្រឿង ​​នេះ​មួយ​គ្រឿង​​​​ធុន​កូប្រា AH-1W និង​មួយគ្រឿង​​​ទៀត​ធុន HUEY UH-1Y ​បាន​ហោះ​ហើរ​​ធ្វើការ​​ហ្វឹក​ហាត់​​​​ជា​ទម្លាប់​​មួយ​​​​ រួច​ក៏​បុក​គ្នា​​កាលពី​យប់​​ថ្ងៃ​ទី​​២២ ​កុម្ភៈ ។

វត្ត​សារាវ័ន្ត​តេជោ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់កុដិ​៤ខ្នង​បង្កឱ្យ​រន្ធត់​ក្នុង​រាត្រី​​

Posted: 23 Feb 2012 05:38 PM PST

វត្ត​សារាវ័ន្ត​តេជោ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់កុដិ​៤ខ្នង​គួរឱ្យ​សោក​ ស្ដាយ​ បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ២រំលងអធ្រាត្រ​ឈាន​ ចូលថ្ងៃទី​២៤កុម្ភៈ​២០១២​ ដែល​ហេតុ​ការណ៍​នេះបាន​កើត​ឡើង​នៅក្នុងខណ្ឌ​ដូនពេញ។

អនុសាសន៍​សម្តេច​តេជោ ៖ បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​ មាន​សុវត្ថិភាព​ឱ្យ​កាន់​តែសកម្ម​ផុលផុស

Posted: 23 Feb 2012 04:49 PM PST

សម្តេចនាយករដ្ឋមន្រ្តីជាអធិបតី
រាជ​ធានីភ្នំ​ពេញ​​ ​៖ ​ទោះ​​បី​​ក្រ​​សួង​មហា​ផ្ទៃ​​​​​សម្រេច​បាន​​​សមិទ្ធ​​ផល​ជា​​ច្រើន​ក្នុង​ ឆ្នាំ​​​២០១១ ​កន្លង​​ទៅ​​​ក៏​​ពិ​ត​មែន​​​ ប៉ុន្តែ​​​អា​ស្រ័យ​​​ដោយ​​សេច​ក្តី​​​​ត្រូវ​​​​ការ​​​នៃ​ការ​​អភិ​វឌ្ឍ​​​ សង្គម​​​​​​ ការ​កត់​សម្គាល់​​​​ឃើញ​​​​​​​​នៅ​មាន​បញ្ហា​​​ប្រឈម​​​​នានា​ ដែល​ត្រូវ​​​បន្ត​​ពុះ​​ពារ​រួម​គ្នា​​ដោះ​ស្រាយ​​​​​​​​ថែម​​ទៀត​ នៅក្នុង​ឆ្នាំ​​​២០១២នេះ​​​ ។

បងប្រុសបង្កើតអារ.ក​​​​សម្លាប់​​​ប្អូន​ស្រី​ខ្លួនឯងយ៉ាងព្រៃផ្សៃ

Posted: 23 Feb 2012 03:47 AM PST

នារីជាប្អូន
​ខេត្ត​កំពង់​ស្ពឺ​ ៖​ ​បងប្រុស​បង្កើត​​​​ចិត្ត​ឃោរឃៅ​​​​​ព្រៃផ្សៃ​​​​​​​យក​របស់​របរ​​​​​ប្អូន​ ​​អស់​​​ពី​​​ថ្ងៃ​​​​ដល់​​យប់​​​​ឡើង​ខឹង​ប្អូន​​​ប្រាប់​ម្តាយ​​លប​​​​ចូល ​ផ្ទះ​​​​​រួចអារ.ក​​​​ប្អូន​​ស្រី​​​ខណៈពេល​​​​​ក្រុម​គ្រួសារ​​កំពុង​​​​ លង់​លក់​​​ក្នុង​ដំណេក​​​​ ។ ​ ​ហេតុការណ៍​​​​ដែល​​ស្មាន​​មិន​​​​ដល់​​​​​នេះកើត​ឡើង​​កាលពី​កណ្តាល​​​ អធ្រាត្រ​ ម៉ោង​​​​ប្រហែល​​​១២​និង​​៣០​​​នាទី​​​ ​​ថ្ងៃទី​​​២៣ ​​កុម្ភៈ ​​​​នៅ​​ក្នុង​ភូមិ​​​​ពោធិ ឃុំ​​ពាំងល្វា​ ស្រុក​ឧដុង្គ​ ។​ ស្ត្រីជា​​ម្តាយ​ឈ្មោះ​​សុខ ​​ហន អាយុ​​​៧៤ឆ្នាំ​​បាន​រៀប​រាប់​​ថា ​កូន​ស្រីដែល​​​រង​គ្រោះ​​​​ឈ្មោះស៊ុំ​​ វិត

ចាប់បាន​ជនដៃ​ដល់​ម្នាក់​ជា​កូន​​មេ​ភូមិ​បាញ់​ប្រហារ​នៅ​ម្តុំ​ផ្សារ​៧មករា និង​បក្ស​ពួក​​២​នាក់​ ក្រោយ​២​ម៉ោង​​នៃ​ការ​បង្ហូរ​ឈាម​

Posted: 23 Feb 2012 03:37 AM PST

ជនដៃដល់ពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ជន​ដៃ​ដល់​បាញ់​ប្រហារ​​ទៅលើ​យុវជ​ន​ម្នាក់​ បណ្តាល​​ឱ្យ​ដេក​ដួល​នៅ​ខាង​ត្បូង​ក្បែរ​ផ្សារ​៧​មករា ​ប្រហែល​២​ម៉ោង​មុន​នេះ ​​និង​​បក្ស​ពួក​​២​នាក់​ទៀត ត្រូវ​បាន​​ប៉ូលិស​​​ចាប់​ខ្លួន​ បន្ទាប់​ពី​កើត​ជម្លោះ​​បង្ហូរ​ឈាម​បើក​ម៉ូតូ​​ដេញ​កាប់​ចាក់​ និង​បាញ់​​គ្នា​ផ្អើល​​ម្តុំ​ផ្សារ​៧មករា ​ដែល​​មើ​ល​ទៅ​គួរ​ឱ្យ​​រន្ធត់​​នោះ​ ។

ស្ពាន​ឈើ​តូច​មួយ​បរទេះ​​គោ​ស្ទើរ​មិន​ចុះ​លេច​មុខ​មាត់​ថ្មី​នៅ​ក្រុង​​ព្រះសីហនុ

Posted: 23 Feb 2012 03:27 AM PST

ខេត្ត​ព្រះសីហនុ ៖ ផ្លូវ និងមនុស្ស គឺជាកត្តា​សំខាន់ដែលមិនអាចខ្វះបានបើទោះនៅទីណាក៏​ ដោយវាស្របទៅនឹងប្រសាសន៍ដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​​ណា​ចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍​កន្លង​មក​ថា មានផ្លូវ មានក្តីសង្ឃឹម ដូចនេះ​ហើយ ទើប​នៅ​ព្រឹកថ្ងៃទី២២ កុម្ភៈ ស្ពាន​ឈើ​មួយ​​កន្លែង​ប្រវែង១៨ម៉ែត្រ ទទឹង​២ម៉ែត្រកន្លះ ស្ថិត​ក្នុងក្រុមទី៤

ប្រទេសចិន​ជំរុញឲ្យប្រទេស​​នីហ្សេរីយ៉ា ការពារ​នាវឹកពីការ​វាយ​ប្រហារ​​​​របស់​ចោរ​​សមុទ្រ

Posted: 23 Feb 2012 03:25 AM PST

ប្រទេសចិនបាន​ជំរុញឲ្យប្រទេស​នីហ្សេរីយ៉ា ​បញ្ជូនប៉ូលិស​ប្រដាប់អាវុធទៅ​ការពារនា​វឹក​ចិន​​លើនាវា​ដែលត្រូវ​ក្រុមចោរសមុទ្រ​វាយ​ប្រហារ​កាល​​ពីពាក់កណ្តាល​ខែកុម្ភៈ នៅឈូង​​សមុទ្រ​​អាហ្វ្រិក ។ ចោរសមុទ្រប្រដាប់​ដោយអាវុធ៨នាក់ បាន​វាយ​ប្រហារលើនាវា​ដឹកទំនិញចិនដែល​បានចុះ​បញ្ជី​ឈ្មោះថា Panama ក្បែរកំពង់ផែ Lagos នា​​ព្រឹក​ថ្ងៃទី១៤ កុម្ភៈ ហើយបាន​សម្លាប់និង​ធ្វើ​ឱ្យ​នាវឹកចិន​រងរបួស​ផងដែរ។ នេះបើតាម​សម្តី​​របស់​លោក​ Hong Lei មន្ត្រីក្រសួង​ការបរទេស​ចិន​​ដែល​បានថ្លែង​​កាល​ពី​​ថ្ងៃ​ពុធ ។

ក្រុមហ៊ុនសូនីបញ្ចេញហ្គេមទូរស័ព្ទថ្មី​​ក្នុងសហរដ្ឋអាមេរិក

Posted: 23 Feb 2012 03:23 AM PST

ក្រុមហ៊ុនសូនី​បានបញ្ចេញនូវ​ហ្គេមទូរស័ព្ទ​ថ្មី ក្នុងសហរដ្ឋ​អាមេរិក។ អ្នកឃ្លាំមើល​ទីផ្សារ​កំពុង​ផ្តោតការ​យកចិត្តទុក​ដាក់ថា តើឧបករណ៍​​អេឡិច​ត្រូនិច​បែបណា​ដែលនឹងមក​ប្រកួត​ប្រជែង​ជា​មួយហ្គេមទូរស័ព្ទ​វៃឆ្លាតនេះ ។ Playstation Vita​ បានធ្វើឲ្យ​មានភាព​​លេច​ធ្លោ​នៅ​ថ្ងៃពុធ ក្នុងទីក្រុង​ញូវយ៉ក ដោយមានអ្នក​​ចូល​ចិត្ត​លេង​​ហ្គេមចំនួន១០០​នាក់បាន​តម្រង់​​ជួរ​រង់​ចាំទិញ​Playstation Vita តាំងពីពាក់​កណ្តាល​រាត្រី​រហូត​​ហាងបើកលក់ ។

អ្នកចុះ​បញ្ជីបរទេស​ក្នុងប្រទេស​ជប៉ុន​ធ្លាក់ចុះ​ក្នុងឆ្នាំទី៣

Posted: 23 Feb 2012 03:22 AM PST

ចំនួនអ្នកចុះបញ្ជី​បរទេសស្នាក់នៅ​ក្នុង​ប្រទេសជប៉ុន​បានធ្លាក់ចុះ៣ឆ្នាំ​ជាប់គ្នា ​។ ក្រសួងយុត្តិ​ធម៌និយាយ​ថា មាន​ជន​បរ​ទេស​​ចំនួ​ន​​​២,០៧​លាន​នាក់​​បាន​ចុះបញ្ជីស្នាក់​នៅ​ក្នុង​ប្រទេស​​ជប៉ុន កាលពីឆ្នាំ២០១១ គឺធ្លាក់ចុះ​២,៦​ភាគ​រយធៀប​​នឹង​ឆ្នាំមុន ។ អ្នកចុះឈ្មោះ​បរទេសក្នុងប្រទេស​ជប៉ុនបាន​ធ្លាក់ចុះជាង​២,២លាននាក់​ក្នុងឆ្នាំ២០០៨ ​និង​បន្ត​ធ្លាក់ចុះ​រហូត​​មក​ដោយ​សារស្ថានភាព​សេដ្ឋ​កិច្ច​របស់​ប្រទេសដាំក្បាល​ចុះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!