Koh Santipheap Daily

Koh Santipheap Daily


ដាច់​ភ្លើងស្តុបចរាចរណ៍​កកស្ទះ​រាល់​ថ្ងៃ​

Posted: 22 Feb 2012 11:35 PM PST

រាជធានីភ្នំពេញ ៖ ចរាចរណ៍​នៅតាម​ដង​ផ្លូវ​បានកកស្ទះ​ស្ទើរ​តែរាល់ថ្ងៃនៅចំណុចស្តុប​នានា​ ក្នុងរាជធានី​ភ្នំពេញ ។ ការ​ដាច់​ភ្នើងនេះ​ជាកង្វល់យ៉ាងខ្លាំងរបស់នគរ​បាលចរាចរ​ប្រចាំ​ការ​នៅ​​ តាមស្តុប ព្រម​ទាំង​​​បង្ក​ការ​ក្តៅក្រហាយ​ពីសំណាក់ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរផងដែរ ។

ទីភ្នាក់​ងារ​​​​អភិវឌ្ឍន៍​​បារាំង​​ជួយ​គាំទ្រ​ដល់​​​ការធ្វើ​​​ពាណិជ្ជ​កម្ម​​​​អង្គរកម្ពុជា

Posted: 22 Feb 2012 11:34 PM PST

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ កុម្ភៈ លោក​គ្រីស្យង់ កូណង់ ឯកអគ្គរដ្ឋទូត​បារាំង លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និងជារដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និងលោកអង់ដ្រេ ពុយ​ឌុយផ្លេ នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង​ប្រចាំ​កម្ពុជា (AFD) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រម​ ព្រៀងហិរញ្ញប្បទានមួយដែលមានទឹកប្រាក់ចំនួន៣,៥លានអឺរ៉ូ​

ល្បួង​ក្មេង​ស្រីអាយុ​​១៤​ឆ្នាំ ​ទៅ​យក​កំណប់​​ទ្រព្យ​ពីអតីតជាតិ​ចាប់​រំលោភ​​នៅ​ក្នុង​គម្ពោត​ព្រៃ​

Posted: 22 Feb 2012 11:31 PM PST

បុរសចំណាស់ជាប់ចោទ
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់​ល្បិច​ខ្ពស់គំនិតថោកម្នាក់បានប្រើកលល្បិចល្បួង​លួង​ លោមក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់​យកទៅ​រំលោភក្នុងគម្ពោតព្រៃក្បែរមាត់បឹង ដោយ​អះ​អាងថា នាំ​ទៅ​ចូលរូប ដើម្បីយកកំណប់ដែល​ក្មេង​ស្រីនោះ​មាន​ពីអតីតជាតិ ត្រូវបានកម្លាំង​នគរ​​​បាល​ស្រុក​មង្គល​បូរី ចាប់ឃាត់ខ្លួនបញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរ​បាលខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួល​​ពាក្យ​

ផ្តល់​​កូន​ត្រី​​​ពូជ​​ដល់​​ក្រុម​​គ្រួសារយោធិន​​ពិការ​​​​​សម្តេច​​ហ៊ុន សែន​កោះ​ស្លា

Posted: 22 Feb 2012 11:27 PM PST

ការប្រគល់ពូជត្រី
ខេត្តកំពត ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក​​ លោក​បណ្ឌិតណៅ ធួក ប្រតិភូរាជរដ្ឋា​ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាល​ជល​ផល រួមដំណើរដោយលោកពុំ សុថា នាយ​អធិការ​ដ្ឋានរដ្ឋបាលជលផលសមុទ្រ​និង​សហ​ការី​ជាច្រើន​​​រូប​ទៀត បានអញ្ជើញទៅ​ពិនិត្យ​លទ្ធ​ផល​ការងារចិញ្ចឹមត្រីតាមស្រះគ្រួសារ​នៅភូមិ​ អភិវឌ្ឍន៍យោធិនពិការកោះស្លា ស្ថិតក្នុងឃុំ​តេជោ​

និស្សិត​​​ប្រមាណ​​​​១០នាក់នៃ​​​​សាកល​វិទ្យាល័យ​​​មួយ​នៅ​ក្រុងកំពត​​ដួលសន្លប់​​​​ដោយសារ​​​ថប់​ខ្យល់​

Posted: 22 Feb 2012 11:24 PM PST

ខេត្ត​កំពត​​​​​ ៖ និស្សិតសាកល​វិទ្យា​ល័យ​​មួយ​នៅក្រុង​កំពត​​ប្រមាណ១០​នាក់ បាន​ដួល​សន្លប់ បន្ទាប់ពីដាច់​ចរន្តអគ្គិសនី ខណៈ​ពេល​កំពុង​អង្គុយរៀន​ក្នុងថ្នាក់​។ ហេតុការណ៍​​នេះ បានកើតឡើង​នៅវេលាម៉ោង៨​និង៤៥នាទីព្រឹក​ថ្ងៃទី២៣ កុម្ភៈ ២០១២នេះ ក្នុងអគារសាកល​​វិទ្យាល័យ​​តែម្តង​ ស្ថិតនៅខាង​​ជើង​រង្វង់មូល​​ទុរេន​ ប្រមាណ៥០​ម៉ែត្រក្នុង​ភូមិ​ក្រាំ​ង សង្កាត់​ក្រាំ​ង​​អម្ពិល ក្រុងកំពត ។

សម្តេច​តេជោ​​ហ៊ុន សែន ​​អញ្ជើញ​​​​ជាអធិបតី​បិទ​សន្និបាត​​​​បូកសរុប​​​ការងារ​នៅ​​ក្រសួងមហាផ្ទៃ​​​​រសៀលនេះ​

Posted: 22 Feb 2012 11:17 PM PST

រាជធានីភ្នំពេញ​​​​ ៖ នៅទីស្តីការក្រសួង មហា​ផ្ទៃ​វេលាម៉ោង៣រសៀលថ្ងៃទី​២៣​ កុម្ភៈ​នេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នឹង​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និ បាតបូកសរុបលទ្ធ​ផលការងារឆ្នាំ២០១១ និង លើកទិសដៅអនុវត្ត​ការងារឆ្នាំ២០១​២ របស់​ក្រសួងមហាផ្ទៃ​។ ព័ត៌មានលម្អិតនឹងផ្សាយ​ជូន​នៅពេលក្រោយ ​នៅ​លើទំព័រកាសែត​កោះ​សន្តិ​ភាព

សិក្ខា​សាលា​ថ្នាក់​ខេត្តស្តីពី​ការ​បង្កា​រ​ការ​ធ្វើ​​ទារុណ​​កម្ម និង​ការ​ប្រព្រឹត្ត​​មិន​គប្បី​

Posted: 22 Feb 2012 11:04 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្ត​បន្ទាយមានជ័យ ៖ នៅសណ្ឋាគារ​ព្រះចន្ទ្រខេត្តបន្ទាយមានជ័យ បានបើកសិក្ខា​សាលា​ស្តីពីការបង្ការ​ការធ្វើ​​ទារុណកម្ម និងការ​ប្រព្រឹត្ត​មិន​គប្បីលើ​ជន​សង្ស័យ ។ ​សិក្ខា​សាលា​នេះ​មាន​រយៈពេល១ថ្ងៃគឺ ថ្ងៃទី២២ កុម្ភៈ ២០១២ ដែលរៀបចំឡើងដោយ​ការិយា​ល័យ​ឧត្តមស្នងការសហប្រជាជាតិ និង​សិទ្ធិ​មនុស្ស​ប្រចាំនៅកម្ពុជា។

រថយន្ត​​កាមរី​​បុក​មនុស្ស​ស្លាប់​​​បើក​​រត់​​​ផ្ទុះ​ឆេះ​រថយន្ត​​ខ្ទេច

Posted: 22 Feb 2012 11:02 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្តបាត់ដំបង ៖រថយន្តកាមរីមួយគ្រឿង ដែល​បុកមនុស្សស្លាប់ហើយ​អ្នក​​​បើកបរ​ព្យា​យាមបើករត់បាន​​ ផ្ទុះឆាបឆេះរថយន្តខ្ទេចខ្ទី​អស់​គ្មានសល់ កាលពី​វេលាម៉ោង៨និង៣០នាទីយប់​ថ្ងៃទី២២ កុម្ភៈ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចខាងមុខស្ថានីយវិទ្យុជាតិចំការចេក ក្នុងភូមិអង្គ សង្កាត់​អូរចារ ក្រុងបាត់ដំបង ដែល​នាំឲ្យមានការសន្និ​ដ្ឋាន​ផ្សេងៗពីគ្នាចំពោះឧប្បតិ្ត​ហេតុដែល​

​អ៊ី​ស្រាអែល​​​អនុម័ត​​​​សាង​សង់​លំនៅ​​​ឋានជា​ច្រើន​​​រយ​នៅ​​ស៊ីសហ្ស៊ក​ដានី​

Posted: 22 Feb 2012 10:52 PM PST

លំនៅឋាន​​​កំពុង​​សាង​សង់​​​នៅស៊ីសហ្ស៊កដានី​​
ប្រទេស​អ៊ី​ស្រាអែល​​កាលពីថ្ងៃទី​​២២ កុម្ភៈ ​បានចេញ​ការ​​អនុញ្ញាត​​​ឱ្យសាង​សង់​​​លំនៅ​ឋាន​​ជា​ច្រើន​​​រយស​ម្រាប់​​​ពួក​​​និគម​​ជន​នា​ភាគខាង​​ជើង​​​​​តំបន់ស៊ី​ស​ហ្ស៊ក​ដានី​ដែល​ខ្លួន​កាន់​កាប់​។ ​នេះជា​សេចក្តី​​រាយការណ៍​​​​របស់ក្រសួង​​ការ​ពារ​ជាតិ​អ៊ី​ស្រាអែល​​​ និងអាជ្ញាធរ​​​​មូលដ្ឋាន​។​ យោងតាម​​​សមាគម​​​ប្រឆាំង​និគម​ជន SHALOM ARSHAN (សន្តិភាព​នាពេល​នេះ​) ​ថា នេះជា​ផែនការ​​សាង​សង់​​ដ៏ធំបំផុត​​មួយរបស់​​​​រដ្ឋាភិបាល​​​ លោក​នាយករដ្ឋមន្ត្រី​​​​បេន​ចាមីន ណេ​តាន់​យ៉ា​ហ៊ូ ​​នៅ​តំបន់​​ស៊ីសហ្ស៊កដានី ។​

​មុនប្រកួត​អូឡាំពិក​​​ធ្វើ​សមយុទ្ធ​​​ត្រាប់​ដូច​ការ​វាយប្រហារ​នៅ​​​ក្រុង​ឡុងដ៍​

Posted: 22 Feb 2012 10:50 PM PST

ទិដ្ឋភាព​​​សម​យុទ្ធ​នៅ​មុខស្ថានីយ​មេត្រូ​មួយ​​
​ទីក្រុងឡុងដ៍​​​រៀបចំ​​​​ធ្វើនាថ្ងៃទី​​២២ និង​​​២៣ កុម្ភៈ នូវ​​សមយុទ្ធ​​​ការពារ​សន្តិសុខ​​​មួយធ្វើ​​​ត្រាប់​ដូច​​​ការវាយប្រហារ​​​​ភេរវ​កម្ម​ដោយទ្រង់ទ្រាយ​ធំ​មួយក្នុង​​ផ្នែក​ដឹកជញ្ជូន​​​​រួម ជាការ​រៀបចំ​សម្រាប់​​​ការប្រកួត​កីឡាកអូឡាំពិក ​រដូវ​ក្តៅ (២៧ កក្កដា-​១២ សីហា) ​​ខាងមុខនេះ​។​ មនុស្សទាំងឡាយ​​ធ្វើត្រាប់​ដូចជា​អ្នក​​រងគ្រោះ​ចេញមកពីច្រក​​​មេត្រូ​​ទាំងឡាយ ​ដោយ​មួយ​​ចំនួន​​មាន​​ឈាម​​​ប្រឡាក់​ពេញខ្លួន​​​ រួច​ត្រូវ​​​ពួកភ្នាក់ងារ​​ជួយសង្គ្រោះ​​​​បញ្ជូន​ចេញទៅ​​មន្ទីរ​ពេទ្យ ។​

តុលា​ការ​ចេញដីកា​កោះ​ហៅ​លោក​ជួង ជូងី​ លើក​ទី​៣ ​បំភ្លឺ​​ជុំវិញ​ករណី​​ផ្តល់​មធ្យោ​បាយ​​ឱ្យ​ជនសង្ស័យ

Posted: 22 Feb 2012 10:42 PM PST

ខេត្ត​កណ្តាល ៖ ​ចៅក្រម​​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាល បាន​ចេញដីកា​កោះ​ហៅ​​លោក​ជួង ​ជូងី ​មេធាវី​​គណ​បក្ស​សម រង្ស៊ី ​ឱ្យ​ចូល​​ខ្លួន​មក​​សាលា​ដំបូង​ខេត្ត​​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៥ មីនា ២០១២ ​ខាងមុខ​នេះ ​ដើម្បី​​សាក​សួរ​ជុំវិញ​​បណ្តឹង​ចោទ​ប្រកាន់​ផ្តល់​មធ្យោ​បាយ​​ឱ្យ​ជន​ ត្រូវ​ចោទ​លួច​រត់ ។ នេះ​ជា​ដីកា​កោះ​ហៅ​​លើ​កទី​៣ បង្គាប់​ឱ្យ​លោក​ជួង ជូ​ងី ​ចូលខ្លួន​បំភ្លឺ​​ជុំវិញ​ករណី​​

ក្លឹបបិសាច​ក្រហម Man Utd ​ទទួល​ប្រាក់​ចំណូល​​ខ្ពស់​ក្នុង​ឆ្នាំ​2011

Posted: 22 Feb 2012 10:42 PM PST

ពហុកីឡដ្ឋាន​
​ក្លឹប​បិសាច​ក្រហម Man Utd ​បាន​ប្រកាស​ពី​ប្រាក់​ចំណូល​​របស់​ក្លឹប​​ ក្នុង​អំឡុង​ពេល​៦​​ខែ​​ចុង​ក្រោយ​នៃ​ឆ្នាំ​​២០១១ ​ដោយ​​ទទួល​បាន​​១៧៥​លាន​ផោន ​ច្រើន​ជាង៦​ខែ​​​ដើម​ឆ្នាំចំនួន​១៨,៥​លាន​ផោន ។ ​ខាង​ក្រោម​នេះ​ជា​ព័ត៌​មាន​ល​ម្អិត​​ពី​ប្រាក់​​ចំណូល​ដែល​​កើន​ឡើង​​បណ្តាល​មកពី​ចំនួន​ការ​ប្រកួត​​កើន​​ពី​៥២,៤​លាន​​ផោន​ ទៅ​​៥៤,៥​លាន​ផោន ។ ប្រាក់​​ចំណូល​ពី​សម្ព័ន្ធ​ភាព​​​កើន​ពី​៥៣,៧​លាន​ផោន ​ដល់​៦០,៩​លាន​ផោន ​រួម​ទាំង​​ការ​ឃោសនា​​ និង​ផ្សព្វផ្សាយ​​កើន​ពី​៥០,៤​លាន​ផោន ​ដល់​៥៨,៦​លាន​ផោន ។

អូស្ត្រាលី​បង្ហាញពេជ្រ​​ស៊ី​ជម្ពូ​​ខ្នាត​ធំ​ទំហំ​ជាង​12​ការ៉ាត់​​ជា​ត្បូង​ពេជ្រ​​ដ៏​កម្រ​

Posted: 22 Feb 2012 10:38 PM PST

ពេជ្រ​​ស៊ី​ជម្ពូ​​ដ៏កម្រ​
ក្រុម​ហ៊ុន​អាជីវ​កម្ម​​​អណ្តូង​រ៉ែ​ដ៏​ធំបំផុត​​របស់​អូស្ត្រាលី​​បានធ្វើ​​​សន្និ​សីទកាសែត​​ស្តីពី​ការ​ជីក​​រក​​ឃើញ​​​ពេជ្រ​ពណ៌ស៊ី​ជម្ពូ ទំហំ​១២,៧៦​ការ៉ាត់ ​នៅ​ក្នុងប្រទេស​​អូស្ត្រាលី​​ដោយ​ចាត់​ទុក​ថា ជា​ពេជ្រ​ដ៏​មាន​តម្លៃ​ និង​កម្រ​មាន​ទំហំ​ធំ​បំផុត​​ដូច​ដែល​ធ្លាប់​ប្រទះ​ឃើញនៅ​ក្នុង​អូស្ត្រាលីកន្លងមក ។ ​ក្រុម​ហ៊ុន​ «រីយ៉ូ ទីន​តូ» ​បាន​ដាក់​ឈ្មោះ​​ពេជ្រ ​ខាងលើ​ថា ​«អា​ចែល ភីង ជូប៊ី​លី» ។

ក្មេង​​ប្រុសម្នាក់​​​បាន​ស្លាប់​​​ដោយ​ឆក់​​​ចរន្ត​អគ្គិសនី​​​​​ខណៈពេល​រត់​​លេង​​បិទ​ពួន​​2នាក់

Posted: 22 Feb 2012 10:29 PM PST

សពក្មេងប្រុសរងគ្រោះ
ខេត្ត​បន្ទាយ​មានជ័យ ៖ ក្មេងប្រុសម្នាក់ បានឆក់ខ្សែភ្លើងស្លាប់មួយរំពេច ខណៈពេល​រត់លេងបិទពួន២នាក់បងប្អូន។ ហេតុ​ការណ៍នេះ បានកើតឡើងនៅវេលា​ម៉ោង៤រសៀល​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២នៅ​ក្នុង​ដី​ចំការមួយកន្លែង​ដែលមានក្យូសផឹកស៊ី ស្ថិតនៅ​ភូមិ-ឃុំប្ញស្សី​ក្រោក ស្រុកមង្គលបុរី ។

កម្ម​ករ​កាត់​ដេរ​​រោង​ចក្រ​រ៉ូ​ស៊ីង ហ្គាមិន ធ្វើ​កូដ​កម្ម​

Posted: 22 Feb 2012 10:27 PM PST

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​កាត់​ដេរ​​រោង​ចក្រ​​រ៉ូ​ស៊ីង ​ហ្គា​មិន ប្រមាណ​​៤.៣០០​នាក់ ​បាន​នាំ​គ្នា​​ធ្វើ​កូដ​កម្ម​រយៈ​ពេល​​២​ថ្ងៃ​​មក​ហើយ ដើម្បី​ទាម​ទារ​​លក្ខ​ខណ្ឌ​​៩​ចំណុច ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ​ហើយ​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃទី​២៣ ​ដោយ​កម្ម​ករ​បាន​ឈរ​ត្រៀម​ត្រា​​នៅ​មុខ​រោង​ចក្រ​ស្ថិត​​ក្នុង​ភូមិ​ទួល​ សង្កែ សង្កាត់​​ទួល​សង្កែ។ ​

​សាលក្រម​​កាត់ទោស​​លោកមូបារ៉ាក់ ​​នឹង​ប្រកាស​នា​ថ្ងៃទី​​​​2 មិថុនា​

Posted: 22 Feb 2012 10:19 PM PST

លោក​មូបារ៉ាក់ ​​ស្ថិត​ក្នុង​​ស្ថានភាព​បែបនេះ​​​ពេល​បញ្ជូន​មកកាត់​ទោស
លោក​អាម៉ាដ ​​រឺ​ហ្វា​អាត ​ប្រធានតុលាការ​​ព្រហ្មទណ្ឌ​​​ទទួលបន្ទុក​​កាត់ទោស​​អតីតប្រធានា​ធិបតី​​​អេហ្ស៊ីប លោក​​ហូស្នី មូបារ៉ាក់ ​​ថ្លែង​​​​កាលពី​ថ្ងៃទី​​​​២២ កុម្ភៈ ថា ​សាលក្រម​កាត់ទោសប្រធា​នាធិបតី​​​ត្រូវផ្តួលរំលំ​អេហ្ស៊ីប​​​​រូបនេះ ​​​​រដ្ឋមន្ត្រី​​​មហាផ្ទៃ​​​របស់​លោក​គឺ​លោក​​​ហា​ប៊ីប ​​អាដលី ព្រមទាំង​​​​ទីប្រឹក្សា​​​​​ជំនិត​​​​​៦នាក់ទៀត​​កំណត់​ប្រកាស​​នាថ្ងៃទី​​​​២ មិថុនា ​ខាងមុខនេះ​។​ លោកមូបារ៉ាក់ និង​ជនជាប់ចោទ​​​​ដទៃៗ​ទៀត ​​​ទទួលការកាត់ទោស​​​​ពីបទ​​ទាក់​ទិន​​​ដល់​​ការ​ស្លាប់​​របស់​បណ្តាបាតុ​ករ​ក្នុងពេល​​​​បះបោរ​​ប្រឆាំង​​របប​​លោក​មូបារ៉ាក់​ កាលពី​​ឆ្នាំទៅមិញ ​​និងពី​បទ​​ពុករលួយ​។​

កម្មកររោងចក្រ​​​មេនហាតធេន​​នៅ​ខេត្តកំពង់ចាម ​​ចាប់ផ្តើម​​​ប្រើ​ហិង្សា​​​​ហើយ​គឺ​​បិទផ្លូវ​​​​ គប់​​​​ដុំ​ថ្ម​​លើ​​​​អគារ និង​​​មានភ្លើង​​ឆេះ​ស្មៅ​ក្បែរ​​​អគារ​

Posted: 22 Feb 2012 08:17 PM PST

កម្មករនាំគ្នាធ្វើបាតុកម្ម
​ខេត្តកំពង់ចាម​​​​​ ៖ ទីបំផុតទៅក្រុមកម្មករ​កាត់ដេររោងចក្រ​មេនហាតធេន ជាង១.០០០​នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអម្ពិល ឃុំ​អម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​នាំ​គា្នចាប់​​ផ្តើម​​​​ប្រើ​​អំពើ​ហិង្សា​​​ដោយ​យកដុំ​ថ្មធំៗ និង​គល់ឈើបិទផ្លូវជាតិលេខ៧​ទាំងស្រុងហើយ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃ​ទី២៣ កុម្ភៈនេះ បន្ទាប់ពីការចរចារគ្នាជាង​១ម៉ោង រវាង​តំណាង​

ផ្អើលភ្ញៀវ​​ក្នុង​ភោជនីយ​ដ្ឋាន​​នាវា​ដោយ​សារ​ម៉ាស៊ីន​​ភ្លើង​​ទុស្សេ​ឆេះ​ហុយ​ទ្រលោម​

Posted: 22 Feb 2012 08:12 PM PST

កន្លែងកើតហេតុ
ខេត្តកណ្តាល ៖ ​​មាន​ការភ្ញាក់​ផ្អើល​​មួយ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​​មក​ចូល​រួម​ក្នុង​ពិធី​ មង្គល​ការ​​កូន​លោក​ឈឹម កន ​ប្រធាន​មន្ទីរ​​រៀប​ចំ​​ដែន​ដី​​​នគរូប​នីយ​កម្ម​​ និង​សំណង់ នៅ​ក្នុង​ភោជនីយ​​ដ្ឋាន​​នាវា​​ដែល​មាន​ទីតាំង​​នៅ​ជាប់​​ច្រាំង​ទន្លេ​ បាសាក់​​ខាង​ត្បូង​សួន​ច្បារ​មាត់​ទន្លេ​ ក្រុង​តា​ខ្មៅ ​ដោយ​សារ​តែ​ម៉ាសីុន​​ភ្លើង​របស់​​ភោជនីយ​ដ្ឋាន​​នេះ​មាន​ភាព​រអាក់​រអួល ​​បានទុស្សេ​ឆេះ​បញ្ចេញ​​ផ្សែង​ខ្មៅ​​ខ្មួល​ខ្មាញ់ ​​ភ្ញៀវ​​

​រថយន្តតាក់ស៊ី​ម៉ែត្រ​បុក​ម៉ូតូ​​ហើយ​ព្យា​យាម​​បើក​រត់​ត្រូវ​ម៉ូតូ ដេញ​តាម​ប្រទូស្ត​រាយ​គ្នា​ផ្អើល​ឈុល​

Posted: 22 Feb 2012 08:10 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ម៉ែត្រ​​បាន​បើក​បុក​ម៉ូតូ​ស្មាស់​នៅ​ ផ្លូវ​លេខ​១៦៣ មុខ​ភោជនីយដ្ឋាន​ណាំ​ទ្រា សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ ចំការមន កាលពីវេលា​ម៉ោង​​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ថ្ងៃទី​២៣ កុម្ភៈ  ២០១២ ហើយ​​ព្យា​យាម​បើក​​រត់​គេច ​រហូត​ដល់​រង្វង់​មូល​វិមាន​ឯក​រាជ្យ​ ខាងកើត​ត្រូវ​ម៉ូតូ​តាម​ទៅ​គោះ​ទ្វារ​ហៅ​ឱ្យ​ឈប់​រថយន្ដ​មិន​ព្រម​ឈប់​ទើប​ ធ្វើ​ឱ្យ​មានការ​ប្រទូស្ត​​រាយ​គ្នា​ទៅ​វិញ​ទៅ​

សេចក្តី​កែតម្រូវ​ព័ត៌​មាន​បន្ទាន់

Posted: 22 Feb 2012 08:03 PM PST

អត្ថ​បទ​ព័ត៌​មាន​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌​មាន​កោះសន្តិ​ភាព​​ចេញ​ផ្សាយ​ថ្ងៃទី​២៣ កុម្ភៈ ​បាន​សរសេរ​ថា ​បទល្មើស​ឆ្នាំ​២០១១ កើន​ឡើង​៧,៥២% ​សូម​កែតម្រូវ​ថា បទល្មើស​​ឆ្នាំ​២០១១ ថយ​ចុះ​៧,៥២​% ​វិញ ។ ​នេះជា​ការ​ខុស​ឆ្គង​របស់​អ្នក​រាយ​ការណ៍​​ព័ត៌​មាន​ដែល​បាន​ដក​ស្រង់​ក្នុង​របាយ​ការណ៍​​ដោយ​ការ​​ភាន់​ច្រឡំ​​ និង​មិន​មាន​ចេតនា​​មិន​ល្អ​ណា​មួយ​ក្រៅពី​​នេះ​ទេ ។

ធនាគារ​​ឯក​ជន​​នៅ​ម្តុំ​ផ្សារ​​អូឡាំ​​ពិក​បាន​​ឆាបឆេះ​​ហុយ​ទ្រលោម​បន្តិច​​ពន្លត់​ទាន់​ពេល​វេលា​

Posted: 22 Feb 2012 07:50 PM PST

​​រថយន្ត​ពន្លត់​​អគ្គិ​ភ័យ​​ទៅដល់​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ អគារ​ធនាគារ​​ឯក​ជន​​មួយ​ដែល​កំពុង​សាង​សង់​​​នៅ​ម្តុំ​ផ្សារ​អូឡាំពិក​ជាន់​​ទី​៩ ខ្ពស់​ត្រដឹម ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះ​​ហុយ​ផ្សែង​​ទ្រលោម​បង្ក​ឱ្យ​មាន​ការភ្ញាក់​​ផ្អើល​​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១២ ស្ថិត​ក្នុង​សង្កាត់​អូឡាំពិក ​ខណ្ឌ​ចំការ​មន ។ ​ មនុស្ស​ម្នា​​​ភ្ញាក់​ផ្អើល​​មិន​ទាន់​បាន​ប៉ុន្មាន​​ផង ផ្សែង​​ដែល​ហុយ​ទ្រលោម​នោះ​ក៏​បាត់​ទៅវិញ ដោយ​សារ​បុគ្គ​លិក​ និង​កង​សន្តិ​សុខ​​របស់​ធនាគារ​​នាំគ្នា​​​យក​បំពង់​ឧស្ម័ន​​ពន្លត់​​អគ្គិ​ភ័យ​​ទៅ​បាញ់​ពន្លត់​​ទាន់​ពេលវេលា​ ហើយ​ពេល​នេះ​​បាន​រលត់​ទាំង​ស្រុង​ហើយ

កម្មកររោងចក្រ​​ស្បែកជើង​​មេក​ណែត ​​​ហ្វូតធ៍​វែរ ​​​ជាង​​១ពាន់​នាក់​​បន្តធ្វើ​បាតុ​កម្ម​ដុត​​កង់​រថយន្ត​​​តវ៉ាលើកទី​​​​៤

Posted: 22 Feb 2012 07:46 PM PST

​ក្រុម​កម្មករធ្វើ​បាតុ​កម្ម​ដោយ​ដុតសំបក​​​កង់​រថយន្ត​​​
រាជធានីភ្នំពេញ​​​​ ៖ ​កម្មការិនី​រោងចក្រ​ស្បែកជើង​​​​​មេកណែតហ្វូតធ៍​វែរ​ បានធ្វើ​​ការត​វ៉ា​កាន់តែខ្លាំង​ឡើង​ៗ​​ ដោយ​​ដុត​កង់​រថយន្ត​​ហុយ​ទ្រលោម​ និង​មាន​​ចំនួនអ្នក​​តវ៉ា​កាន់តែ​ច្រើន​​​ឡើងថែមទៀត ​​​(ជាង​​១ពាន់​នាក់​​) ជា​លើក​ទី​៤ ព្រោះតែ​មិន​​មានដំណោះស្រាយ​​​​​​ណាមួយ​​ទៅ នឹង​​លក្ខខណ្ឌ​​​ការងារ​​ដែលពួកគេទាមទារ​​​សុំ​ឱ្យ​​ថៅកែ​​ដោះស្រាយ​​​​អស់​រយៈ​ពេល​​​៤​ថ្ងៃ​មក​ហើយ ​មិនចេញ​​​ជា​សាច់​​​ការ​សោះ​ ។​ បាតុ​កម្ម​​កាន់តែ​​​​ក្តៅ​​​​គគុក​​នេះបានកើតឡើង​​​កាលពីវេលាព្រឹកថ្ងៃទី​​​២៣ ​​​កុម្ភៈ ​ឆ្នាំ​​​​២០១២

រថយន្តស្ទូច​ដាច់​​ហ្វ្រាំង​​បើក​បុក​ខឿន​​សួន​ច្បារ​​នៅគល់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​

Posted: 22 Feb 2012 07:14 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ស្ទូច​ម៉ាក​ហ៊្វុយ​ហ្ស៊ូ ពណ៌​បៃតងលា​យស ដែល​អ្នកបើ​ក​បរ​​អះ​អាង​ថា ​ដាច់​ហ្វ្រាំង​ចាប់​អត់​ស៊ី​ ទើប​បើក​បុក​ខឿន​​សួនច្បារ​ ខណៈ​ពេល​បើក​ចុះ​ពី​ស្ពានព្រះ​មុនី​វង្ស​ថ្មី កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​២២ កុម្ភៈ នៅ​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ ។

ឡិចស៊ីស​៥៧០ បើក​បុក​ម៉ូតូ​អាយ​ខុន​​របួស​ធ្ងន់​ ស្រី​​៣​នាក់ ប្រុស​ម្នាក់ បើក​រត់​គេច​

Posted: 22 Feb 2012 07:12 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​៤​នាក់ បាន​រង​រ​បួស​ធ្ងន់ ដោយ​សារ​ត្រូវ​រថយន្ដ​ឡិច​ស៊ី​ស​៥៧០​បុក​ពេញទំហឹង​ពីក្រោយ ខណៈ​​ជិះ​ម៉ូតូ​​ចេញ​ពី​ស្ថានីយ​ប្រេង​ឥន្ធនៈ​​តេលា ​បណ្ដាល​​ឱ្យ​អ្នក​ជិះ​ខ្ទាត​ដួល​បោក​ក្បាល​​ទៅ​នឹង​ថ្នល់​សន្លប់ដេក​រដូក​​ រណែល​ត្រង់​ចំណុច​​គល់​ស្ពាន​អាកាស​​ក្បាលថ្នល់​​នៅ​លើ​វិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា

​ផ្ទុះបំពង់​​បង្ហូរ​​ប្រេង​មួយ​នៅអេហ្ស៊ីប​​ស្លាប់​4នាក់​

Posted: 22 Feb 2012 07:12 PM PST

ផ្ទុះ​ឆេះ​​​បំពង់​បង្ហូរ​ប្រេង​​
ប្រភពព័ត៌មានក្នុងស្រុក​​មួយគូស​បញ្ជាក់​​ថា មនុស្សយ៉ាង​​​​តិច​​៤នាក់​​បាន​​​ត្រូវស្លាប់ ហើយ​​​​​១២​នាក់​​​ទៀតត្រូវ​​របួស​កាលពីថ្ងៃទី​​​២២ កុម្ភៈ ក្រោយ​​ការ​​ផ្ទុះឆេះ​​បំពង់​បង្ហូរ​ប្រេង​មួយ​នៅ​ខេត្ត​​​ស៊ុយអេ​​ភាគ​ខាង​កើត​អេហ្ស៊ីប​។​ ប្រភពសហគ្រាស​​​គូស​បញ្ជាក់​​​ថា ការផ្ទុះ កើត​មាន​​នា​វេលាថ្ងៃត្រង់​​​ថ្ងៃទី​​២២ កុម្ភៈ បង្ក​ឱ្យ​មាន​​​​ភ្លើង​ឆាប​ឆេះ​ក្នុង​សហគ្រាស​​​នៃ​រោងចក្រ​ចម្រាញ់​​ប្រេងកាត​មួយ​នៅ​ស៊ុយអេ​។ ​ពួកអ្នក​​ពន្លត់​ភ្លើង​​បានតស៊ូ​​​ពន្លត់​ភ្លើង​​​​ដែលឆេះ​​​រួច​ពួកអ្នក​​របួស​ត្រូវ​​​​បានបញ្ជូន​​​ទៅ​​កាន់​​​មន្ទីរពេទ្យ​​មូលដ្ឋាន​​​មួយ​ ។

​អ្នក​​​កាសែត​​​​បរទេស2​​​នាក់ស្លាប់ក្នុង​​ការប្រយុទ្ធគ្នា​​នៅស៊ីរី​

Posted: 22 Feb 2012 07:07 PM PST

អ្នកកាសែត​​​​ទាំង​​​២នាក់​​ដែល​​ត្រូវស្លាប់នៅស៊ីរី​
យោង​តាម​​​​ក្រុម​ប្រឆាំង​​ស៊ីរី​ថា ​អ្នកកាសែត​​​បារាំង​ម្នាក់​​ លោក REMI OCHLIK និង​ស្ត្រី​អ្នក​​កាសែត​​​អាមេ​រិក​​លោកស្រី​​ MARIE COLVIN បានត្រូវស្លាប់ កាលពីថ្ងៃទី​​២២ កុម្ភៈ ​​ក្នុងទីក្រុង​​​ហូម ​ភាគ​កណ្តាល​ស៊ីរី ដោយសារ​ត្រូវ​គ្រាប់ផ្លោង​។​ លោក REMI OCHLIK អាយុ​​​២៨​ឆ្នាំ ​ជា​អ្នក​កាសែត​​ថត​រូប​​សង្គ្រាម​​ឱ្យទីភ្នាក់ងារ​​​​ព័ត៌មាន​បារាំង​​ IP.3 PRESS​ ​ដែល​លោក​រួម​គ្នា​​បង្កើត​​​​ឡើង​​​​កាលពី​ឆ្នាំ​​​២០០៥ ។

ធនាគារ​​ឯក​ជន​​នៅ​ម្តុំ​ផ្សារ​​អូឡាំ​​ពិក​បាន​​ឆាបឆេះ​​ហុយ​ទ្រលោម​បន្តិច​​ពន្លត់​ទាន់​ពេល​វេលា​

Posted: 22 Feb 2012 06:55 PM PST

រាជធានីភ្នំពេញ ៖ ​ធនាគារ​​ឯក​ជន​​មួយ​​នៅ​ម្តុំ​ផ្សារ​អូឡាំពិក​ជាន់​ខាង​លើ ត្រូវ​អគ្គិ​ភ័យ​​ឆាប​ឆេះ​​ហុយ​ផ្សែង​​ទ្រលោម​បង្ក​ឱ្យ​មាន​ការភ្ញាក់​​ ផ្អើល​​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១២ ស្ថិត​ក្នុង​សង្កាត់​អូឡាំពិក ​ខណ្ឌ​ចំការ​មន ។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយ​ជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​

កូរ៉ូឡា​​បុក​គ្នា​​ជា​មួយ​​ម៉ូតូ​​នៅ​មុខ​វិទ្យា​ល័យ​​បឹង​ត្របែក​​ ម៉ូតូ​ដាច់​មួយ​កំណាត់​

Posted: 22 Feb 2012 06:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​​រង​របួស​ដួល​បោក​ក្បាល​​ទៅ​​នឹង​ថ្នល់​សន្លប់ស្តូក​ស្តឹង ​ ខណៈ​ពេល​ជិះ​ម៉ូតូ​បត់​ឆ្វេង​ត្រូវ​រថយន្ដ​បុក​នៅ​ចំណុច​ផ្លូវកែង​​ប​ណ្តាល​ ឱ្យ​ម៉ូតូ​ដាច់​​មួយ​កំណាត់​ខាង​មុខ​ខ្ទាត​ចេញពី​គ្នា​ខ្ទេចខ្ទី ​កាលពី​​វេលា​ម៉ោង​​១២​អធ្រាត្រ​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​មុខ​វិទ្យា​ល័យ​បឹង​ត្របែក តាម​បណ្ដោយវិថី​ព្រះ​មុនី​វង្ស​កែង​​​ផ្លូវ​លេខ៤​៨៤ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន។

ចោរ​បាញ់​ប្លន់​​អ្ន​ក​លក់​​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ​​ទាំង​ព្រឹក​ពេល​ចេញ​​ទៅ​តូប​លក់​

Posted: 22 Feb 2012 06:32 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ពីរនាក់​ប្តីប្រពន្ធ​​ជា​អ្នក​លក់​មាស​​នៅ​ផ្សារ​ពោធិ៍​ ចិន​តុង ត្រូវ​បាន​​ចោរ​២​នាក់​​ស្ទាក់​ប្លន់​​តាម​ផ្លូវ និង​បាន​បាញ់​​ គំរាម​១​គ្រាប់​​​ឡើង​ទៅ​លើ​រួច​យក​កាបូប​ផ្ទុក​លុយ​ និងមាស​ទៅ​បាត់​ដោយ​ សុវត្ថិ​ភាព ​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៣ កុម្ភៈ ​២០១២ ​ខណៈ​ប្តី​ ប្រពន្ធ​ចេញ​ពី​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​​ស្ពាយ​កាបូប​​លុយ​ និង​គ្រឿង​អលង្ការ​​ បំណង​ទៅ​ផ្សារ​​​បើក​តូប​លក់​ដូរ​​ដូច​សព្វ​​ដង ។ 

​គ្រោះថ្នាក់​​​រថភ្លើង​​​​មួយ​បុក​ចិញ្ចើម​​ផ្លូវ​​នៅអាហ្សង់ទីន​​ស្លាប់​49នាក់​របួស​600នាក់​

Posted: 22 Feb 2012 06:29 PM PST

ទិដ្ឋភាព​​​នៅ​កន្លែង​​​​គ្រោះថ្នាក់​រថភ្លើង
​រថភ្លើង​​​​ជាយក្រុង​​​​មួយដែលដឹក​មនុស្ស​​​​ពេញ​​​ណែន​​កាលពីព្រឹកថ្ងៃទី​​​​២២ កុម្ភៈ ​បានបុក​ចិញ្ចើម​​​ផ្លូវ​ក្នុង​​​ស្ថានីយ​រថភ្លើង​​​​មួយ​​កន្លែង​នា​​​​កណ្តាល​មជ្ឈ​មណ្ឌល​​ពាណិជ្ជ​កម្មក្រុង​​ប៊ូណូស៊ែរ ​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​​​​​​៤៩​នាក់ ​និង​របួស​យ៉ាង​តិច​​​​៦០០នាក់ ​​ក្នុងនោះ​មួយ​ចំនួន​ត្រូវជាប់​ក្នុង​ទូ​រថភ្លើ​ង​ទាល់តែ​ពួកអ្នកជួយសង្គ្រោះ​​​ប្រើ​ឧបករណ៍​​គោះ​យក​ចេញ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!