Koh Santipheap Daily

Koh Santipheap Daily


ឪពុក​ទៅ​ធ្វើ​កម្ម​ករ​នៅ​ប្រទេស​ថៃ​ម្តាយ​​ទៅធ្វើ​កម្ម​ករ​នៅភ្នំពេញ ​កូន​ប្រុស​ពីរ​នាក់​នៅ​ជា​មួយ​ជីដូន​លង់​ទឹក​ស្លាប់​

Posted: 19 Feb 2012 11:53 PM PST

ខេត្ត​ពោធិ៍សាត់ ៖ ​ក្មេង​ប្រុសពីរនាក់​​បង​ប្អូន​បង្កើត​បាន​លង​់ទឹក​ស្រះ​ស្លាប់ ខណៈ​ឪពុក​​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ម្តាយ​ទៅធ្វើ​កម្ម​ករ​នៅ​ភ្នំពេញ ទុក​ឱ្យ​​នៅ​ជា​មួយ​ជីដូន​​ចាស់​ជរា កាល​ពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី១៨ កុម្ភៈ ២០១២ ​​នៅភូមិ​ក្តី​ស្នួល ឃុំ​ត្រពាំង​​ជង ស្រុក​​បាកាន។

ប្រធានាធិបតី​កំលោះ​ចាស់​អភ័ព្វ​ស្នេហ៍អាហ្គីណូ​​សង្ឃឹម​ថា​នឹង​រកឃើញ​ស្នេហពិត​នៅពេលឆាប់ៗខាង​មុខនេះ

Posted: 19 Feb 2012 11:51 PM PST

ប្រធានាធិបតី​កំលោះ​​ចាស់ហ្វ៊ី​លីពីន​ អាហ្គីណូ
ស្ថិត​នៅ​ក្នុង​​​វ័យ​៥២ឆ្នាំ​ ប្រធានាធិបតី​កំលោះ​​ចាស់ហ្វ៊ី​លីពីន​ អាហ្គីណូ ​កំពុង​តែ​​ពុះ​កញ្ជ្រោល​ស្វែង​រកភរិយា​មួយ​​រូបដ៏ល្អ ដើម្បី​កំដរ​ជីវិត​​ និង​ជួយដល់​បន្ទុក​ការងារ​​ស្មុគស្មាញ​នៅក្នុង​ការិ​យាល័យរបស់លោក ។ តាមប្រភពព័ត៌មាន​ពីទីភ្នាក់​ងារ​បារាំង អា អែហ្វ ប៉េ ចេញ​​ផ្សាយ​កាលពីថ្ងៃ​អាទិត្យ​​​​ទី១៩ កុម្ភៈ ឆ្នាំ២០១២ បាន​​ឱ្យ​ដឹង​ថា ៖ ​លោក​ប្រធា​នា​ធិបតី​​អាហ្គីណូ នៅតែមាន​មហិច្ឆតា​ចង់ស្វែង​​រកភរិយា​ម្នាក់ ដើម្បី​​ជួយ​សម្រួល​ដល់​ការងារ​​រដ្ឋបាល​របស់លោក ។ ​

​នាយសេនាធិការ​​កងទ័ពអាមេ​រិក​​​​ថា ​​​ករណីស៊ីរី​​ខុសពី​លីប៊ី​

Posted: 19 Feb 2012 11:49 PM PST

នាយសេនាធិការ​​​កងទ័ពចម្រុះ​​​អាមេរិក​
​នាយសេនាធិការ​​​កងទ័ពអាមេ​រិក​​​ ឧត្តម​សេនីយ៍​ MARTIN DEMPSEY ថ្លែង​កាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ថា ការប្រឈម​​ចំពោះសន្តិសុខ​​​នៅស៊ីរី​​គឺពុំ​ដូចគ្នា​​នឹង​លក្ខណៈ​ភូមិ​សាស្ត្រ​​​ និង​យោធា​​ ដែល​​អូតង់​​​​បានជួបប្រទះក្នុង​​​ប្រតិបត្តិ​​​ការ​យោធា​របស់​ខ្លួន​នៅ​លីប៊ីឡើយ ​​។ ឧត្តម​សេនីយ៍​​​រូបនេះ​​​បន្ត​ថា អន្តរាគមន៍​​នៅស៊ីរី​​នឹងជួប​ការ​លំបាក​ខ្លាំងបំផុត​។​ ក្នុងបទ​សម្ភាសន៍​​​មួយជាមួយទូរទស្សន៍​​​ CNN ឧត្តមសេនីយ៍​​​​ DEMPSEY គូសបញ្ជាក់​​​ថា ​​បើនិយាយ​​​ពីសមត្ថភាព​​របស់កងទ័ពស៊ីរី​ កង​ទ័ព​​ស៊ីរីមានសមត្ថភាព​​​ខ្ពស់​បំផុត​។ ​​

មន្ត្រីនគរបាល​​ចុះអប់រំ​សិស្ស​ពីបញ្ហា​​ក្មេង​ទំនើង​​ និង​ផល​ប៉ះពាល់​​គ្រឿង​ញៀន​

Posted: 19 Feb 2012 11:42 PM PST

ទិដ្ឋភាពក្នុងពិធី
ខេតត្តបាត់ដំបង ៖ មន្រ្តីនគរបាល​ការិយា​ល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយា​ល័យ​ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល​ខេត្ត​បានចុះ​ ធ្វើការអប់រំដល់សិស្សានុសិស្សនៅ​វិទ្យា​ល័យ​ព្រះ​មុនីវង្ស កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ស្ដីពីបញ្ហា «ក្មេង​ទំនើង និងពីផលប៉ះពាល់ ដោយ​គ្រឿង​ញៀន» ដែលមានលោកគ្រូ អ្នកគ្រូ​ចំនួន១៦០​នាក់ និងសិស្សានុសិស្សសរុប​ជាង​៤.៥០០​នាក់​

បញ្ជូន​នាង​ក្រ​មុំ​ជំនាញ​ខាង​លួច​ដោះខ្សែ​.ក​កូន​ក្មេង​ទៅ​សាលា​ដំបូង​ខេត្ត

Posted: 19 Feb 2012 11:41 PM PST

នារីជាប់ចោទ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​នាងក្រមុំម្នាក់​អាយុ១៨​ឆ្នាំ​ ដែល​ជាប់​ចោទ​ពី​បទ​លួចដោះ​ខ្សែ.កក្មេង​ក្នុង​​ពិធី​ប្រគំតន្ត្រី ​បា​ន​ត្រូវ​​​ម្តាយ​ក្មេង​រងគ្រោះជា​មួយ​ប្រជាពលរដ្ឋចាប់​ឃាត់​ខ្លួន​ ប្រគល់​​ឲ្យកម្លាំងនគរបាល​ក្រុង​ប៉ោយ​ប៉ែត​ ហើយ​ត្រូវ​នគរ​បាលការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាលរៀបចំសំណុំរឿង​​​ បញ្ជូនទៅ​សាលាដំបូងខេត្ត​ នៅ​ព្រឹក​​ថ្ងៃទី១៩ កុម្ភៈ ។

កងឆ្មាំ​​បដិវត្តន៍​អ៊ី​រ៉ង់​​ធ្វើសមយុទ្ធ​​​ជើង​​គោក​

Posted: 19 Feb 2012 11:16 PM PST

កងទ័ពជើង​គោកអ៊ី​រ៉ង់
​ទីភ្នាក់ងារ​​​ព័ត៌មានផ្លូវការ​អ៊ី​រ៉ង់ ​​IRNA រាយ​ការណ៍​​​​ថា កង​កម្លាំង​​ជើង​​គោក​នៃកង​ឆ្មាំបដិវត្តន៍​​​អ៊ី​រ៉ង់​បាន​ចាប់​ផ្តើម​កាលពីថ្ងៃទី​​​១៩ កុម្ភៈ ​នូវសម​យុទ្ធ​​​យោធាថ្មី​​​នា​ភាគកណ្តាលអ៊ី​រ៉ង់​។​ មេបញ្ជា​ការ​​​កង​កម្លាំង​​​​ជើងគោក​នៃកង​ឆ្មាំ​​បដិវត្តន៍​​អ៊ី​រ៉ង់​​ឧត្តមសេនីយ៍​​​ម៉ូ​ហា​ម៉ាដ ប៉ាក់​​​ពួរ ថ្លែង​ថា ​បណ្តា​កង​ឯកភាព​​កងទ័ពជើង​​គោក​​​ និង​​បណ្តា​​​ក​ងវរសេនាតូច​កង​​ទ័ពស្ម័គ្រ​ចិត្ត​​ នឹង​ចូល​រួមក្នុង​សមយុទ្ធ​​រយៈ​ពេល​​២ថ្ងៃ​​​នេះ ។​

បើក​រថយន្ត​​ចេញ​​អត់​ដឹង​ក្មេង​លេង​ក្រោម​រថយន្ត​កិន​ស្លាប់​

Posted: 19 Feb 2012 11:16 PM PST

រថយន្តដឹកស្រូវ
ខេត្តកណ្តាល ៖ ​ក្មេងស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់​​បង​់ជីវិត​​យ៉ាង​អាណោច​ អាធ័ម​​ ដោយ​សារ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ដឹក​ស្រូវ​មួយ​គ្រឿង​​បើក​កិន ខណៈ​​ក្មេង​ស្រី​រងគ្រោះ​កំពុង​​អង្គុយ​​លេង​ក្រោម​​រថយន្ត​​នៅពេល​​រថយន្ត​ ​ឈប់​ស្ងៀម​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ កុ​ម្ភៈ ២០១២ ​​នៅ​ចំណុច​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ​ ស្រុកកៀន​ស្វាយ ​។

កូរ៉ូឡា​ស៊េរី​៩៨ ​បើក​បុក​​រថយន្ត​ដឹក​អង្ករ​​​ចំ​កង់​ក្រោយ​ស្លាប់១ របួស​៣​នាក់​

Posted: 19 Feb 2012 11:13 PM PST

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​កូរ៉ូឡា​ ពណ៌ស្ករ ស៊េរី​៩៨ ​មួយ​គ្រឿង​​ជិះគ្នា​​៤​នាក់ បាន​​​បោះពួយ​​ទៅ​បុក​ចំ​កង់​​ក្រោយ​រថយន្ត​ដឹក​អង្ករ​​ម៉ាក​នីស្សាន់​​ដែល​ បត់​ចូល​​ឃ្លាំង​​ពេញ​ទំហឹង បណ្តាល​ឱ្យ​អ្នក​បើក​បរ​​រថយន្ត​កូរ៉ូឡា​​កៀប​ជាប់​ស្លាប់​ក្នុង​រថយន្ត​ ឯអ្នក​រួម​ដំណើរ​​​៣​នាក់​ទៀត​​រង​របួស​ធ្ងន់​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ​ឯក​ជន ។

សាលាអន្តរជាតិ​​សេតថ៍ប្រកាស​ក្ស័យធន​មិន​​បើក​​ប្រាក់​ខែ​ឱ្យលោក​គ្រូអ្នកគ្រូ​ផ្ទុះ​ប្រតិកម្ម​

Posted: 19 Feb 2012 11:12 PM PST

​ខេត្តបាត់ដំបង ៖ លោកគ្រូអ្នកគ្រូ​ប្រហែល៥០នាក់ ដែលបង្រៀននៅសាលាឯក​ជនមួយឈ្មោះ«សាលាចំណេះទូទៅអន្តរជាតិ​ សេតថ៍»សាខាខេត្តបាត់ដំបង បានផ្ទុះប្រតិកម្ម​តវ៉ាយ៉ាងខ្លាំង​នៅខាង​មុខសាលា កាលពីរសៀល​ថ្ងៃទី១៩ កុម្ភៈ ក្រោយពីដឹងថា សាលានេះ​ប្រកាសក្ស័យធន​យ៉ាងតន់ហន់ ខណះដែលប្រាក់​ខែរបស់ពួកគាត់​ចំនួន២ខែទៀតមិនទាន់បាន​បើក​​នៅឡើយ ។

មេព្រៃបានបញ្ជូនសំណុំរឿងនិងតម្រូវ​ឱ្យក្រុមហ៊ុនបង់ផាកពិន័យលើឈើដែល​ផ្ទុកលើសច្បាប់

Posted: 19 Feb 2012 11:03 PM PST

រថយន្តដែលត្រូវឃាត់ទុក
ខេត្តក្រចេះ ៖ មន្រ្តីរដ្ឋបាលព្រៃឈើ​បាន​កសាង​សំណុំរឿង ដើម្បីធ្វើការផាកពិន័យ​ទៅ​លើរថយន្តដឹកឈើចំនួនពីរគ្រឿងរបស់ក្រុមហ៊ុន​ វិនិយោគដែលបានលួចផ្ទុកឈើលើសច្បាប់​កំណត់ ដែលក្រោយពីចាប់ឃាត់​បាន​ធ្វើការ​វាស់​វែង​ឃើញថា មានផ្ទុកលើសច្បាប់កំណត់ចំនួន​២០​ម៉ែត្រ​គូប និងខុសយថាប្រភេទចំនួន១០​ម៉ែត្រ​គូប ។

លោក​ទេស​រដ្ឋ​មន្ត្រី​ អ៊ឹម ​ឈុន​លឹម ​បើក​ការ​ដ្ឋាន​សាង​សង់​វិហារ ​និងសូរ៉ាវ អ៊ិស្លាម

Posted: 19 Feb 2012 10:51 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ វិហារ និង​សូរ៉ាវ​អ៊ិស្លាម​​ស្ថិត​នៅ​ភូមិ​ឈើ​ទាល​ភ្លោះ ឃុំ​ព្រែក​សាមាន ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ​ត្រូវ​បាន​ធ្វើ​ពិធី​​បើក​ការ​ដ្ឋាន​សាង​សង់​កាលពី​ព្រឹក​ថ្ងៃទី​១៩ កុម្ភៈ ​ក្រោម​អធិបតី​ភាព​​​លោក​អ៊ឹម ​ឈុន​លឹម ​ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​ និង​លោក​ជំទាវ ។ ​នៅ​ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​​អញ្ជើញ​​ចូលរួម​ជា​គណៈ​អធិបតី​​លោក​ឧកញ៉ា

ស្ត្រីលក់ស្រាបៀរ​​ធ្លាក់ពីលើម៉ូតូ​​​សន្លប់​បាត់​ស្មារតី​

Posted: 19 Feb 2012 10:45 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ ​ស្ត្រី​​អ្នកលក់ស្រាបៀរ​​​​ម្នាក់​​ខណៈ​ជិះម៉ូតូ​​​ឌុបក៏​​​​បាន​ ធ្លាក់ពីលើ​​ម៉ូតូ​​​បណ្តាល​​​ឱ្យ​រង​របួស​​​រហូត​សន្លប់បាត់ស្មារតី​​កាល​ ពីវេលាម៉ោង​​​១១​និង​​៣០នាទីយប់ថ្ងៃទី​​​១៩ កុម្ភៈ ឆ្នាំ​​​​២០១២ ​នៅ​​មុខ​​ភោជនីយដ្ឋាន​​អស់​កង្វល់​​​ តាម​​បណ្តោយ​​ផ្លូវ​​​លេខ​២៧១ ​សង្កាត់​​ស្ទឹង​មាន​ជ័យ ​​ខណ្ឌមានជ័យ ​​​​។ ​​ភ្លាម​ៗនោះ​ ស្ត្រីរង​គ្រោះ​​​​ត្រូវ​​​​បានរថយន្ត​​​សាមុយ​ដឹក​មក​សង្គ្រោះ​​​​ និង​ព្យា​បាល​​​នៅមន្ទីរពេទ្យ​​​​​

សុំញោមសឹកមិន​ឱ្យ​​សឹក​ឆាន់ថ្នាំ​ពុល​ធ្វើ​អត្ត​ឃាត

Posted: 19 Feb 2012 10:44 PM PST

ខេត្តពោធិ៍សាត់ ៖ ភិក្ខុ​​សង្ឃ​មួយ​រូបបាន​ឆាន់​ថ្នាំ​​ពុល​ធ្វើ​អត្ត​ឃាត​ ព្រោះ​តែ​ខឹង​នឹងញោម​មិន​ឱ្យសឹក ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៨ កុម្ភៈ ២០១២ ​នៅ​​វត្តកញ្ជរ​ខាង​ជើង ភូមិ​ពោធិ៍​អណ្តែត ឃុំ​កញ្ជរ ស្រុក​កណ្តៀង ។

ជិះម៉ូតូ​មករករឿង​​ចោទ​ថា ប៉ះម៉ូតូ​​ដកកាំភ្លើង​​ខ្លី​​​បាញ់​​1គ្រាប់​គំរាម​ និង​វាយ​​1ស្នាប់កាំភ្លើង​

Posted: 19 Feb 2012 10:41 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ​​​​ ៖ សន្តិសុខ CSN ម្នាក់​បាន​​​ត្រូវ​ជន​មិនស្គាល់​​​មុខ​ជិះម៉ូតូ​​​១គ្រឿង​​​​ដក​កាំភ្លើង​​ ​​ខ្លី​​ម៉ាក​កា៥៤ បាញ់​​១គ្រាប់​​គំរាម និង​​វាយ​​​មួយស្នាប់កាំភ្លើង​​​​បែក​​​ក្បាល បន្ទាប់ពី​មាន​ទំនាស់​​​គ្នា​​នៅតាមដង​ផ្លូវ​​​​ពីរឿង​​​គ្រោះថ្នាក់​ចរា​ ចរណ៍​។​

ទៅមើលល្ខោនត្រូវគេចាក់១​កាំបិត​ដោត​ជាប់កណ្តៀតក្អម

Posted: 19 Feb 2012 10:39 PM PST

ជនរងគ្រោះ
ខេត្តកំពង់ចាម ៖ យុវជនម្នាក់ត្រូវ​បាន​ជន​​ដៃ​ដល់​មិន​ស្គាល់​មុខ​លប​ចាក់​មួយ​កាំបិត​ ចំត្រង់​កណ្តៀតក្អមផ្នែកខាងឆ្វេង លិច១កាំបិត បណ្តាល​ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២​និង​១៥នាទីយប់​រំលងអធ្រាត្រឈានចូលថ្ងៃ​ទី​១៨ កុម្ភៈ ២០១២ នៅក្នុងបរិវេណវត្តអូរ​ពីរ ស្ថិត​​ក្នុង​ភូមិ​អូរ​ពីរ ឃុំ​ដង​ក្តារ ស្រុក​ស្ទឹង​ត្រង់ ។

ពេលស្រា​ចូល​ខ្លួន​​តែង​ប្រើ​អំពើ​​ហិង្សា​​លើ​ប្រពន្ធ​​ជា​ញឹក​ញាប់​រហូត​ដល់​សន្លប់​​ស្តូក​

Posted: 19 Feb 2012 10:36 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ពេល​ផឹក​​ស្រវឹង​​តែង​តែ​រក​រឿង​វាយ​ប្រពន្ធ ហើយ​​ស្រែក​ឡូឡា​ហៅ​ប្រពន្ធ​ឱ្យ​បើកទ្វារ លុះ​​ប្រពន្ធ​ចេញ​មក​ ស្រាប់តែ​ធាក់​ប្រពន្ធ​មួយ​ជើង​វាយ​មួយ​ដៃ រួច​យក​អង្រែ​បុក​គ្រឿង​វាយ​រហូត​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​បន្ទប់​ជួល​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យ៉ានី សេងឈ្នះជើងឯកវាយកូនហ្គោលនៅថៃ ខណៈកីឡាការិនីអូស្ត្រាលីលីនសេ រ៉ៃឈ្នះជើងឯក នៅនូវែលហ្សេឡង់

Posted: 19 Feb 2012 10:28 PM PST

កីឡាការិនីតៃវ៉ាន់យ៉ានី សេង
នាង​យ៉ា​នី​​ សេង​នៅ​តែ​រក្សា​បាន​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុងនាម​ជា​កីឡាការិនី​លំ​ដាប់​កំពូល​ពិភពលោក​ដដែល​សម្រាប់​ឆ្នាំ​២០១២​នេះ​បន្ទាប់​ពីនាង​ដណ្តើម​បាន​ពាន​ជើង​ឯក​កម្ម​វិធី LPGA Thailandនៅ​ Chon Buriប្រ​ទេស​ថៃ​​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Siam CountryClubកាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៩​​កុម្ភៈ​ ។ ព្រឹត្តិ​ការណ៍​នេះ​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​ ១លាន​និង​៥សែន​ដុល្លា​រ​អា​មេរិក​។​ នាង​យ៉ា​នី សេង​​វ័យ​២៣​ឆ្នាំ​ឆ្លង​កាត់ការ​ប្រកួត​៤ជុំ​ធ្វើ​បានលទ្ធផល​សរុប​១៩​អាន់​ឌ័រ ២៦៩​។​ សម្រាប់​នាងយ៉ា​នី សេង​ជ័យ​ជម្នះ​ក្នុង​ពេល​​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នាង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​។

នាងអាហ្សារិនកាឈ្នះជើងឯកតឺន្នីសនៅកាតា ខណៈហ្វេដឺរ័រឈ្នះជើងឯកនៅហូឡង់

Posted: 19 Feb 2012 10:04 PM PST

កីឡា​ការិនី​បេឡា​រុស​អា​ហ្សា​រិន​កា
កីឡាការិនី​លំ​ដាប់​ទី​១​ពិភ​ពលោក​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​​​ បាន​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​​​កម្ម​វិធី Qatar Openក្រោយ​ពី​នាង​បាន​យក​ឈ្នះ​កីឡា​ការិនី​អូ​ស្ត្រា​លីសា​ម៉ាន់​ថា ស្តូ​សួ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​លើ​ទី​លាន​ប្រកួត​​ក្រុង​ដូ​ហា ប្រ​ទេស​កា​តា​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១៩​​​កុម្ភៈ​កន្លង​មក​នេះ ។​ ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ​ នៅ​ទី​ក្រុង​ Rotterdamប្រ​ទេស​ហូ​ឡង់ កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​ក៏​បាន​ក្លាយ​ជា​ម្ចាស់​ពាន​​​នៃ​កម្ម​វិធី ABN Amro World Tennisផង​ដែរ។ នាង​អា​ហ្សា​រិន​កា​ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​១​ពិភពលោក​

កម្ម​ករ​​រោង​ចក្រ​ស្បែក​ជើង​​មេក​ណែត​ហ្វូត​ធ៍វែរ ​ជាង​២​ពាន់​នាក់​​​ក្នុង​ចំណោម​​៨.០០០​នាក់ ធ្វើ​កូដ​កម្ម​កុំ​ឱ្យ​ដក​​សហ​ជីព​៣​នាក់​រប​ស់​ខ្លួន​

Posted: 19 Feb 2012 08:27 PM PST

កម្មករនាំគ្នាធ្វើកូដកម្មមុខរោងចក្រ
រាជធានីភ្នំពេញ ៖ ​កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​ផលិតស្បែក​ជើង​មេក​ណែត​ហ្វូត​ធ៍​​វែរ ​ជាង​ពីរ​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ធ្វើ​កូដ​កម្ម​អហិង្សា​​មួយ​នៅ​ ខាង​មុ​ខ​​រោង​ចក្រ​មិន​ព្រម​ចូលធ្វើ​ការ​ ដោយ​ពួក​គេ​តវ៉ា​ទាម​ទារ​​ឱ្យ​ថៅកែ​​​ទទួល​យក​​​តំណាង​សហ​ជីព​ចំនួន​៣​រូប​ ដែល​ត្រូវ​​ថៅកែ​ដក​ចេញ​រយៈ​ពេល​១០​ថ្ងៃ​ហើយ​នោះ​ ​ចូល​ធ្វើ​ការ​​វិញ ព្រម​ទាំង​ទាម​ទារ​​ឱ្យ​ដោះ​ស្រាយ​​នូវ​លក្ខ​ខណ្ឌ​​​ការងារ​ចំនួន​១៦​

រវល់​កិច្ច​ការ​នៅ​ក្រោម​ផ្ទះ​គេ​ចោល​គ្រាប់​បែក​ប៉ង​សម្លាប់​ផ្ទុះ​លាន់​កក្រើក​រាត្រី​

Posted: 19 Feb 2012 08:25 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ ស្នូរ​សំឡេង​​គ្រាប់​បែក​បាន​ផ្ទុះ​​លាន់​កក្រើក​ទាំង​​កណ្តាល​រាត្រី​​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​រង​របួស​​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​​​ដឹក​​យក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ជា​ បន្ទាន់ កាលពី​វេលា​​ម៉ោង​១០​និង​៤០​នាទី​យប់​​ថ្ងៃទី​១៩ កុម្ភៈ ​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​ក្រោម​ផ្ទះ​​ជន​រង​គ្រោះ​ ស្ថិត​ក្នុង​ភូ​មិ​​តា​លោ ​ឃុំ​ជើង​គ្រាវ ​ស្រុក​រលា​ប្អៀរ ។

កម្មកររោងចក្រ​​​ស្បែកជើង​​​សាន់វែល ស៊ូធ្វើបាតុ​កម្ម​បិទផ្លូវ​​​ចោមចៅ និង​ដុត​កង់​​រថយន្ត​ បង្ក​ឱ្យភ្ញាក់​ផ្អើល​

Posted: 19 Feb 2012 08:22 PM PST

កម្មករនាំគ្នាធ្វើកូដកម្មមុខរោងចក្រ
រាជធានីភ្នំពេញ​​​​ ៖ ​​កម្មករ កម្មការិនី​​រោង​ចក្រ​ផលិត​ស្បែក​ជើង​​សាន់វ៉ែលស៊ូ ជាង​​​​​១.៣០០​នាក់ បានធ្វើបាតុ​កម្ម​​​រយៈ​ពេល​​៥ថ្ងៃ​​មក​ហើយ​ ទាមទារ​​​ឱ្យថៅកែ​​​ដកប្រធានរដ្ឋបាលឈ្មោះ​​ខា​កុកឃាង​​ ចេញ​ពីរោងចក្រ​​​ និងទាមទារ​ឱ្យ​​ទទួល​យក​តំណាង​សហជីព​របស់ពួកគេ​ចូល​​​​ធ្វើការវិញ ។​

រថយន្ត​ទួរីស​បើក​បរ​ល្បឿន​លឿន​បុក​ម៉ូតូ​យុវសិស្ស​របួស​ធ្ងន់​2នាក់​

Posted: 19 Feb 2012 07:54 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ស្ទឹង​ត្រែង ៖​ ​យុវសិស្សចំនួន២​នាក់​បាន​រងរបួសធ្ងន់ដោយសារត្រូវ​រថយន្ត​បុក ​ខណៈ​​ជិះម៉ូតូចេញពីផ្ទះទៅរៀនគួរនៅសាលាឯ​ក​ជនមួយ​ កាលពីវេ​លា​ម៉ោង១​ និង៤០នាទី​រសៀល​ថ្ងៃទី១៩ កុម្ភៈ ​​នៅផ្លូវបំបែកជាបួន​ចំណុច​សាលាបួនមករា​ ក្នុង​សង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹង​ត្រែង​ ។

ម៉ូតូឌ្រីមសេ១២៥ វ៉ា​ស្តាំ​ប៉ះ​​ជា​មួយ​សង់​កូរ៉េ​២​គ្រឿង​​បណ្តាល​ឱ្យ​ដួល​

Posted: 19 Feb 2012 07:53 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​១​គ្រឿង ជិះ​គ្នា​៣​នាក់​ ដោយ​​យុវ​ជន​​ក្នុង​ល្បឿន​​លឿន ហើយ​បាន​វ៉ា​ស្ដាំ ​​​ប៉ះ​ដៃ​ចង្កូត​ជា​មួយ​​ម៉ូតូ​សង់​កូរ៉េ​​២​គ្រឿង​បណ្ដាល​ឱ្យ​ដួល​ប្រាវ​ ទៅ​​នឹង​ថ្នល់​ទាំង​អស់​គ្នា ធ្វើ​ឱ្យ​ស្ដ្រី​ម្នាក់​ដែល​ជិះ​ពីក្រោយ​ម៉ូតូ​សង់​កូរ៉េ​រង​​របួសស្រាល​ ។ ចំណែក​អ្នក​ជិះដទៃ​ទៀត​ ​មិន​បណ្ដាល​ឱ្យ​រង​របួស​នោះ​ទេ។​ ករណី​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​​៩​និង​១០​នាទី​យប់​

​វាយប្រហារអត្តឃាត​​​មួយនៅ​​អ៊ី​រ៉ាក់​ស្លាប់​15នាក់​

Posted: 19 Feb 2012 07:52 PM PST

ទិដ្ឋភាព​​​​នៅ​កន្លែង​ផ្ទុះ​
ប្រភពមួយ​របស់​ក្រសួង​​មហាផ្ទៃ​​អ៊ី​រ៉ាក់​រាយ​ការណ៍​​​​ថា មនុស្ស​​​​​១៥​នាក់ ​បានត្រូវស្លាប់​​​ ហើយ​​​២១នាក់​​​ទៀត​ត្រូវ​​របួស​កាលពីថ្ងៃទី​​​១៩ កុម្ភៈ ​​ក្នុងការវាយប្រហារ​​​​អត្តឃាត​​ប្រើ​​រថយន្ត​បង្កប់​​គ្រឿងផ្ទុះ​​​​មួយ​ប្រឆាំង​​​​នឹង​បណ្ឌិត​​​សភា​ប៉ូលិស​ក្រុង​​​បាដាដ​។​ ប្រភពដដែល​​នេះ​​បញ្ជាក់​ថា ជនអត្តឃាត​​ម្នាក់​បាន​ធ្វើ​​ឱ្យ​​​រថយន្ត​ផ្ទុក​​គ្រឿងផ្ទុះ​របស់​គេ​ផ្ទុះ កាលពីរសៀលថ្ងៃទី​​​​១៩ កុម្ភៈ នោះ​ នៅមុខ​​បណ្ឌិត​សភា​ ប៉ូលិស​ក្រុង​​​​បាដាដ ។ ​

​ក្រុងព្យុង​យ៉ាង​​​ព្រមាន​​​​ក្រុង​​​សេអ៊ូល​​​ទាក់​ទិន​ដល់​សម​យុទ្ធ​​​ជើងទឹក​

Posted: 19 Feb 2012 07:49 PM PST

​​ទីភ្នាក់ងារ​​​ព័ត៌មាន​ផ្លូវការ​​​កូរ៉េខាងជើង KCNA រាយការណ៍​​​ថា កងទ័ព​​​កូរ៉េខាងជើង​​​​បាន​ព្រមាន​​​​ក្រុង​​សេអ៊ូល​​កាលពីថ្ងៃទី​​១៩ កុម្ភៈ ​ចំពោះ​ការ​​​​ធ្វើ​សមយុទ្ធ​​ក្នុង​សមុទ្រ​​​របស់​កូរ៉េខាងត្បូង ដែល​ចាប់​ផ្តើម​​​​​ពីថ្ងៃទី​​​២០ កុម្ភៈ ​ទៅ​។​ ក្នុងសេចក្តីប្រកាស​មួយ​​​កងទ័ព​កូរ៉េ​​ខាង​ជើង​​និយាយ​ថា កង​ទ័ព​​​កូរ៉េ​ខាងត្បូង​​ចាប់ផ្តើម​​ធ្វើ​ពីថ្ងៃទី​​​​​២០ កុម្ភៈ ​​ទៅ​​នូវ​សមយុទ្ធ​​​ជើងទឹក​​​​ដែល​រួម​​មាន​​ការ​បាញ់​គ្រាប់​ពិត​​ក្នុងដែន​ទឹក​នៃ​កោះ​​៥ក្នុង​សមុទ្រ​​​លឿង ។ ​​

អ្នករត់តាក់ស៊ីម៉ែត្រម្នាក់ត្រូវចោរប្លន់​និងរឹក.ក យកឡានទៅប្លុងចោលនៅផ្សារ​កណ្តាល

Posted: 19 Feb 2012 07:25 PM PST

សមត្ថកិច្ចកំពុងពិនិត្យរថយន្ត
រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីម៉ែត្រ​មួយ​គ្រឿង ដែលគេអះអាងថា ត្រូវចោរ​ប្លន់នៅ​ក្បាលជ្រោយចង្វា ហើយបើកយកទៅប្លុង​ចោល​​នៅមុខផ្ទះលេខ១០៤អឺ០ ផ្លូវលេខ១៥ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៥ភ្លឺថ្ងៃទី២០ កុម្ភៈ ២០១២ ។

កម្លាំង​​​សន្តិសុខ​​​បាញ់រះ​​ទៀត​ហើយ​ទៅ​លើហ្វូង​​​កម្ម​ករ​​ស្លាប់​​១ ​​របួសធ្ងន់​​​​២ និង​​បាត់​ខ្លួន​​២ ​​ជា​ជាង​​​ដោះស្រាយ​​ដោយ​សន្តិវិធី​​

Posted: 19 Feb 2012 07:23 PM PST

​ខេត្ត​ស្វាយរៀង​​​​​ ៖ ​ក្រុម​​​សន្តិសុខ​​​​បាន​បាញ់​រះ​​​​​ទៅលើ​ហ្វូង​កម្មករ​ បណ្តាល​ឱ្យស្លាប់​ម្នាក់​​​ រង​របួស​ធ្ងន់​​​២នាក់ និងបាត់ខ្លួន​​២នាក់ បង្ក​ឱ្យ​​​មាន​ការ​រន្ធត់​​​​ និងភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង ខណៈ​​កម្ម​ករ​​រោងចក្រ​​​ផលិត​ស្បែកជើង​​យីហោកៅវ៉េ ​​​​​​ដែល​មាន​ទីតាំងនៅក្រុង​​​បាវិត ​ខេត្តស្វាយ​រៀង ​ជាង​​​​​​៧០០​នាក់ ​​បានធ្វើ​​​កូដ​កម្ម​មិនចូលធ្វើការ​​​​ និង​តវ៉ា​កាលពី​​​វេលាម៉ោង​​​​៨​​និង​​​​​​​៣០នាទី​​ព្រឹក​ថ្ងៃទី​​២០ ​កុម្ភៈ ​​២០១២

​លោកស្រីនាយករដ្ឋមន្ត្រី​​ថៃ​ទៅ​​កាន់ម៉ាឡេស៊ី​

Posted: 19 Feb 2012 07:22 PM PST

 លោកស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​​​​ថៃ
សារព័ត៌មានថៃ​រាយការណ៍​​កាលពីថ្ងៃទី​​​១៩ កុម្ភៈ ថា នាយករដ្ឋមន្ត្រី​​​​ថៃ លោកស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា ​​បាន​ទៅកាន់​​ប្រទេស​ម៉ាឡេស៊ី​​នា​ថ្ងៃទី​​២០ កុម្ភៈ ជាមួយនឹង​គោលដៅ​​ពង្រឹង​កិច្ច​​​​សហ​ប្រតិបត្តិការ​​ទ្វេភាគី​។​ ទស្សនកិច្ច​​​​នេះ​នៅ​ម៉ាឡេស៊ី​​របស់​​លោកស្រី​យីង​ឡាក់​​​​ ដែល​​​កាលពីដំបូង​គ្រោង​ធ្វើ​ក្នុង​​ខែ ​តុលា ​​ឆ្នាំ​​​២០១១ នោះ​ ត្រូវបានពន្យារពេល​​​ដោយ​សារ​ទឹកជំនន់​​​ធ្ងន់ធ្ងរ​ក្នុង​​ប្រទេស​លោក​ស្រី។

ឡិចស៊ីស RX300 ហោះ​ទៅ​បុក​ឌ្រីម​​សេ១២៥ រង​របួស​ធ្ងន់​២ ស្រាល​១

Posted: 19 Feb 2012 07:22 PM PST

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិ​ច​ស៊ី​ស RX300 ពណ៌​ស បាន​ហោះ​ទៅ​បុក​ម៉ូតូឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​២០១១​ ពេញ​ទំហឹង​ បណ្តាល​​ឱ្យ​អ្នក​​ជិះ​៣​នាក់​រង​របួស​​ធ្ងន់ និង​ស្រាល រីឯ​​រថយន្ត​បើក​រត់​គេច​​ខ្លួន​បាត់​ស្រមោល​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​ នាទី​យប់​​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១២ ​នៅតាម​បណ្តោយ​​ផ្លូវលេ​​ខ៦១ ​កែង​ផ្លូវ​លេខ​៦៤ ត្រង់​ផ្លូវបែក​ជា​បួន​ខាងលិច​ស្ថានទូត​អាមេរិក​ ​​ក្នុង​សង្កា​ត់​

​បះបោរ​ក្នុង​​គុក​មួយ​​​របស់ម៉ិចស៊ិក​​ស្លាប់​44នាក់​

Posted: 19 Feb 2012 07:18 PM PST

សាច់ញាតិ​​ពួក​អ្នក​ទោស​ប្រមូលផ្តុំ​គ្នា​​​នៅមុខ​​ពន្ធនាគារ
​យោងតាម​ប្រភពព័ត៌មានផ្លូវការ​​ថា អ្នក​ទោស​​យ៉ាង​តិច​​​​៤៤នាក់ ​​បានត្រូវស្លាប់ ​​ហើយ​ជា​ច្រើន​​​​នាក់ទៀត​ត្រូវរបួស​ក្នុង​ការ​បះបោរ​​​មួយ​ដែល​ផ្ទុះឡើង​​កាលពីថ្ងៃទី​​​១៩ កុម្ភៈ ក្នុងពន្ធ​នា​គារ APODACA ភាគខាង​ជើងម៉ិចស៊ិក​។​ លោក JORGE DOMENE អ្នកនាំពាក្យ​​​របស់​ក្រសួង​​សន្តិសុខ​​នៃរដ្ឋ NUEVO LEON ដែលមាន​​ពន្ធនាគារ​​នេះនិយាយ​​​ថា ការបះបោរ​​​​កើត​មាន​​​កាលពីថ្ងៃទី​​១៩ កុម្ភៈ ​​នា​វេលា​ម៉ោង​​២ ​រំលង​អធ្រាត្រ​​​ម៉ោ​ងក្នុងស្រុក​​ដែលពុំ​ទាន់​ដឹង​​ពី​មូលហេតុ​​​ពិត​ប្រាកដ​នៅឡើយ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!