Koh Santipheap Daily

Koh Santipheap Daily


បើក​រថយន្ត​បុក​មនុស្ស​3នាក់​របួស​រួច​បើក​រត់​ និង​បង្ក​ជម្លោះ​ថែម​ទៀត

Posted: 18 Feb 2012 11:29 PM PST

នៅកន្លែងកើតហេតុ
រាជធានី​ភ្នំ​ពេញ ៖​ យុវជន​ម្នាក់​ត្រូវ​របួស​ចំ​ស្មង​ជើង​ឆ្វេង​ ​និង​​យុវជន​២​នាក់​ទៀត​រង​របួស​ស្រាល​​ដោយសារ​រថយន្ដ​ឆ្លាម​បើក​បុក​ពេញ​ ទំហឹង​ចំ​ពី​ចំហៀង​ម៉ូតូ​​ ខណៈ​ពេល​​យុវជន​៣​នាក់​​នេះជិះ​ម៉ូតូ​ឌុប​គ្នា​​​មក​ដល់​ចំណុច​ស្ពាន​​អាកាស ​៧​មករា ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ក្រោយ​​​ពី​បង្ក​គ្រោះថ្នាក់​​រថយន្ដ​ឆ្លាម​ដែល​បើក​​​ដោយ​បុរស​ម្នាក់​ ក្នុង​ស្ថានភាព​ស្រវឹង​​​ផង​នោះ មិន​បាន​ឈប់​

រង​របួស​ធ្ងន់​-ស្រាល​2​នាក់​ដោយ​សារ​ម៉ូតូ​ពី​ក្រោយ​បុក

Posted: 18 Feb 2012 11:27 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​​ដេក​នៅ​នឹង​ដី​ ឯ​​​ម្នាក់​ទៀត​​​រង​របួសស្រាល​​​បែក​មាត់​ ដោយ​សារ​តែ​ម៉ូតូ​១​គ្រឿង​បើក​មក​ពី​ក្រោយ​​​បុក​ពេញ​ទំ​ហឹង​ខណៈ​ពួក​គេ​ កំពុង​ជិះ​​ម៉ូតូ​តាម​បណ្ដោយមហាវិថី​​សហ​ព័​ន្ធរុ​ស្ស៊ី ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ខាងកើត​ស្ដុ​ប​ផ្សារ​ដី​ហុយ​ ​កាល​ពី​​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ ​ឆ្នាំ​២០១២ ​ស្ថិត​ក្នុង​សង្កាត់​ទឹ​ក​ថ្លា

ថ្នាំញៀន​​ពុំ​មាន​​ម្ចាស់​១០០​គ្រាប់​ត្រូវ​នគរ​បាល​​ចាប់​បាន​

Posted: 18 Feb 2012 11:25 PM PST

ថ្នាំញៀន
ក្រុង​ប៉ោយប៉ែត ៖ ថ្នាំញៀន​​ពុំ​មាន​​ម្ចាស់​ចំនួន​១០០​គ្រាប់​ ​ត្រូវ​នគរបាល​​ក្រុង​​ប៉ោយប៉ែត ​ចាប់​បាន​ក្នុង​កាបូប​មួយ​នៅលើ​​រទេះ​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វា​ រអន្តរជាតិ​ប៉ោយ​ប៉ែត ​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​​ប៉ោយ​ប៉ែត ​កាលពី​វេលា​ម៉ោង​​២​រសៀល​ថ្ងៃទី​​១៧ កុម្ភៈ ២០១២ ។

រថយន្តកាមរីបុករថយន្តនីស្សាន់ ក្រពឹត​មុខដូចគ្នា

Posted: 18 Feb 2012 11:12 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ រថយន្ត២គ្រឿងបានបុក​គ្នា​ក្រពឹត​មុខ ក្នុងគ្រាដែលពួកគេ​ព្យា​យាម​បន្ថែម​ល្បឿនក្នុងទិសដៅបើកកាត់ទទឹងផ្លូវគ្នា​ ត្រង់​ចំណុចផ្លូវបំបែកមួយកន្លែងនៅសួនច្បារ​ព្រែក​មហាទេព ក្នុងភូមិព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង​១០​និង​៤០​នាទីព្រឹកថ្ងៃទី១៩ កុម្ភៈ តែសំណាង​ល្អ​មិន​បង្ក​ឲ្យនរណា​ម្នាក់​រង​គ្រោះថ្នាក់នោះទេ។

ឪពុក​ម្តាយ​ស្លាប់​ភ្លាមៗ​​ ចំណែក​​កូន​ស្រី​២​នាក់​រង​របួស​ធ្ងន់​ ដោយ​សារ​រថយន្ត និង​ម៉ូតូ​បុកគ្នា​

Posted: 18 Feb 2012 11:10 PM PST

ខេត្ត​បន្ទាយ​មានជ័យ ៖ សោកនាដកម្មដ៏​រន្ធត់ទាំងព្រឹកព្រលឹម​មួយ​ បណ្តាល​ឱ្យ​ប្តីប្រពន្ធ២​នាក់​បាក់កស្លាប់ភ្លាមៗ និងកូន​ស្រី​២​នាក់​រង​របួសបធ្ងន់ ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាល​ពី​វេលា​ម៉ោង​ ៦និង៤៥​នាទី​ព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១២ លើ​ផ្លូវ​ជាតិលេខ៥ ស្ថិតក្នុងភូមិជំទាវ ឃុំប្ញស្សី​ក្រោក ស្រុកមង្គល​បូរី។

នគរបាលស្រុក​ភ្នំក្រវាញ ស្រវឹងស្រា​ជិះ​ម៉ូតូ​​ឌុបគ្នា​​ទៅ​បុក​ដើម​ឈើ​ស្លាប់​ម្នាក់ របួស​ម្នាក់​

Posted: 18 Feb 2012 11:09 PM PST

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​នគរបាល​ស្រុក​ភ្នំ​ក្រវាញ ​ពីរ​នាក់​​ស្រវឹង​ស្រា​បាន​ជិះ​ម៉ូតូ​​ទៅ​បុក​ដើម​​ឈើ​ បណ្តាល​ឱ្យ​​អ្នក​បើក​បរស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​ ចំណែក​​អ្នក​ជិះ​​ពី​ក្រោយ​​រង​​របួស​ធ្ងន់ រីឯ​ម៉ូតូ​ខូច​ខាត​​ស្ទើរ​ទាំង​ស្រុង ។ ​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​​​បាន​កើត​ឡើង​នៅភូមិ​ស្បូវ​រីក ឃុំ​​លាច ​ស្រុក​ភ្នំ​ក្រវាញ ​កាល​ពី​​វេលា​ម៉ោង​​៨​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១២ ។

ម៉ូតូ​ពីរគ្រឿង​បោះពួយ​​បុក​គ្នា​​ចំពីមុខ​ស្លាប់ទាំង​សង​ខាង​​

Posted: 18 Feb 2012 11:07 PM PST

សពជនរងគ្រោះ
ខេត្តកណ្តាល ៖ ម៉ូតូពីរគ្រឿង​​ដែល​បើក​បញ្ច្រាសទិសគ្នា​​ និង​បុក​គ្នា​​ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​អ្នក​បើក​បរ​ម៉ូតូទាំង​​ពីរ​នាក់​ផ្លោង​​បោក​ខ្ទប់​ និង​ថ្នល់​​ជាតិ​បាក់​ក និង​​បែក​ក្បាល​​ស្លាប់​ទាំង​ពីរ​នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​ កាល​ពី​ម៉ោង​៧​យប់​ថ្ងៃទី​១៧ កុម្ភៈ ​លើ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ភូមិ​តា​ក្តុល ​សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ។

អ.ស.ប​ ផ្តល់​ប្រាក់​ឧ​បត្ថម្ភ​​សរុប​​10,7លាន​ដុល្លារ​​សម្រាប់​​ការ​​សង្គ្រោះ​​គ្រោះ​ទឹក​ជំ​នន់​​ឆ្នាំ​2011

Posted: 18 Feb 2012 11:00 PM PST

រាជធានី​ភ្នំពេញ​​ ​៖ យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់ការិ​យា​ល័យ​​អង្គ​ការ​សហ​ ប្រជាជាតិ(អ.ស.ប)ប្រចាំ​នៅ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ជាភាសាអង់គ្លេសដែលកោះ​សន្តិ​ភាពបានទទួល លោក ដូក្លាស ប្រូឌឺរិក ប្រធាន​ប្រតិបតិ្ត អ.ស.ប ប្រចាំ​ប្រទេសកម្ពុជាបាន​ប្រកាស​នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១២ថា អ.ស.ប​បានផ្តល់ប្រាក់ឧបត្ថម្ភ​ជាង១០,៧លាន​

តារា​ម៉ូដ​​គូដណ្តឹង​​រ៉ូណាល់ដូ​ បង្ហាញ​ម៉ូដ​ឈុត​ហែល​ទឹក​

Posted: 18 Feb 2012 11:00 PM PST

នាង​អ៊ី​រីណា ឆេក តារា​ម៉ូដ​​ និងជា​គូដណ្តឹង​​រ៉ូណាល់ដូ​ បង្ហាញ​ម៉ូដ​ឈុត​ហែល​ទឹក​
នាង​អ៊ី​រីណា ឆេក ​តារា​ម៉ូដ​ដ៏សិច​ស៊ី​ ជា​សង្សារ​​របស់​កីឡា​ករ​គ្រីស្ទៀ​ណូ រ៉ូណាល់​ដូ ខ្សែ​បម្រើ​ក្លឹប Real Madrid បាន​បង្ហាញ​មុខ​ជា​ថ្មី ​ក្នុង​ការ​បង្ហាញ​ម៉ូដ​​ឈុត​ហែល​ទឹក​របស់​​ទស្សនា​វដ្តី​​កីឡា «ស្ព័រ អ៊ី​ល​ឡា​ស្ត្រេត ប្រចាំ​ឆ្នាំ​២០១២» ។ ​ការ​បង្ហាញ​ម៉ូដ​លើក​នេះ នាង​អ៊ី​រីណា ឆេក ស្ថិត​ក្នុង​ឈុត​មាន​រូប​ភាព​ជា​ស្បែក​ខ្លា និង​ពស់​ប្រកប​ដោយ​​ភាពសិច​ស៊ី​គួរ​ឱ្យ​គយ​គន់ ។ ​ទោះ​បីជា​យ៉ាងណា​​ក៏ដោយ ក្នុង​ទិដ្ឋ​ភាព​គួរ​ឱ្យ​គយ​គន់​នេះ រូបរាង​របស់​នាង​បាន​បង្ហាញ​នូវ​​ភាព​ស្រស់​ស្រាយ​ និង​កំពុង​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​មនុស្សទូទៅ​នៅលើ​ពិភព​លោក ។

អាហ្សារិនកាឈានចូលវគ្គផ្តាច់ព្រ័ត្រប្រកួតតឺន្នីសនៅកាតា ខណៈហ្វេដឺរ័រឈានចូលវគ្គផ្តាច់ព្រ័ត្រនៅហូឡង់

Posted: 18 Feb 2012 10:57 PM PST

កីឡា​ការិនី​បេឡា​រុស​អា​ហ្សា​រិន​កា
កីឡាការិនី​លំ​ដាប់​ទី​១​ពិភ​ពលោក ​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា ​​​សម្តែង​នូវ​ទឹក​ចិត្ត​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឈាន​ចូល​ដល់​វគ្គ​​​ផ្តាច់​ព្រ័ត្រ​​ប្រកួត​តឺន្នីស​កម្ម​វិធី Qatar Open ដែល​​រៀប​ចំ​ធ្វើ​នៅ​ទីក្រុង​ដូ​ហា ប្រ​ទេស​កា​តា​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨​​កុម្ភៈ​កន្លង​មក​នេះ ។​ ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ​ នៅ​ទី​ក្រុង​ Rotterdamប្រ​ទេស​ហូ​ឡង់ កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​កម្ម​វិធី ABN Amro World Tennis។ នាង​អា​ហ្សា​រិន​កា​ ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​១​ពិភពលោក​បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​ក្រប​ខណ្ឌធំ Australian Open

ប្រតិភូ​​​ខណ្ឌមានជ័យ​​ និងខណ្ឌ​ចំការ​​មន ចុះសួរសុខទុក្ខ​​​កងទ័ពវរសេនាតូច​​​​លេខ​៣៩២ ​នៅខ្សែ​​បន្ទាត់ព្រំដែន​ខេត្ត​ព្រះវិហារ​

Posted: 18 Feb 2012 10:56 PM PST

ការថតរូបរួមគ្នា
​ខេត្តព្រះវិហារ​​​​ ៖ ​គណៈ​ប្រតិភូ​​ខណ្ឌមាន​ជ័យ និង​​ប្រតិភូ​ខណ្ឌចំការមន ​ដឹកនាំដោយ​​លោក​គួច ចំរើន ​អភិបាល​ខណ្ឌ​មានជ័យ ​​លោក​ឡូ យុយ អភិបាល​ខណ្ឌ​ចំការមន​​​​ បាន​ចុះសួរ​សុខ​ទុក្ខ​​​​កងទ័ព​​​វរសេនាតូច​លេខ​៣៩២ នៅ​តំបន់​​ខ្សែ​បន្ទាត់​​ព្រំដែន​​​ខេត្ត​​​​ព្រះវិហារ ដែល​​​មាន​ចម្ងាយ​ជាង​​​២០​គីឡូម៉ែត្រ​ពីប្រាសាទព្រះវិហារ​ និង​នាំយកអំណោយ​​​មាន​គ្រឿង​​ឧបភោគ ​បរិ​ភោគ​​​ទៅចែកជូន​​​

ស្ត្រី​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​ម៉ូតូ​បុក​ស្លាប់​នៅ​កណ្តាល​ថ្នល់​

Posted: 18 Feb 2012 10:45 PM PST

សពស្រ្តីរងគ្រោះ
ក្រុង​ប៉ោយ​ប៉ែត ៖ ​ស្ត្រីមិនស្គាល់​​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​បាន​ម៉ូតូ​បុក​​ស្លាប់​លើ​ ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​គីឡូ​​ម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត ​កាលពី​វេលា​ម៉ោង​ជិត​១២​​យប់ថ្ងៃទី​១៨ កុម្ភៈ ២០១២ ។ ឯម៉ូតូ​​បង្ក​ហេតុ​រត់​បាត់​ស្រមោល​ ។

ឌ្រីមសេ១២៥ បុកគ្នា​ជា​មួយ​សង់​កូរ៉េ​​លាន់​ដូច​រន្ទះ​

Posted: 18 Feb 2012 10:42 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​រង​របួស​ធ្ងន់​ និង​​២​នាក់​ទៀត​របួស​ស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​បុក​គ្នា​នៅ​ផ្លូវ​កែង​លាន់​ដូច​រន្ទះ​​មុខ​​ផ្ទះ​លេខ​​ ១៩ ផ្លូវ​លេខ​២០៥​កែង​៣១០ ​ស្ថិត​ក្នុង​ភូមិ​១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​​យប់ថ្ងៃ​ទី​១៨ កុម្ភៈ។

យុវជន​​​ម្នាក់​​ត្រូវ​​​​រថយន្ត​​ឡិចស៊ីស​​​ RX300បុក​​ហើយ​​គេចបាត់​

Posted: 18 Feb 2012 10:37 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​រង​របួស​បាក់​ជើង​ឆ្វេងនិង​ដាច់​មុខ​ហូរ​ឈាម​ធ្ងន់ធ្ងរ ខណៈ​ពេល​​ ​ជិះ​ម៉ូតូ​មក​ដល់​​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ដឡិច​ស៊ីសធុនRX300 បើក​បុកបណ្ដាល​ឱ្យ​​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ទៅ​លើ​ចិញ្ចើម​ផ្លូវ​កាល​ ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​មុខ​ភោជនីយដ្ឋានផាត​ធីចំណុច​ផ្លូវ​លេខ​១៦១​កែង​ផ្លូវ​លេខ១៣៨ ស្ថិត​ក្នុង​ក្រុម​៣០ ភូមិ​១១ សង្កាត់ទឹកល្អក់​ទី​

ស្គាល់អត្តសញ្ញាណសពបុរសអណ្តែត​ទឹកទន្លេក្នុងសង្កាត់ស្រះចក

Posted: 18 Feb 2012 10:34 PM PST

សពបុរសអណ្តែតទឹក
រាជធានីភ្នំពេញ ៖ សពបុរស​ម្នាក់​ដែលគេ​អះ​អាងថា បានធ្វើអត្តឃាត​ដើរ​ចូល​ទឹក​ទន្លេ​សម្លាប់ខ្លួន ហើយបាន​អណ្តែត​ឡើង កាលពី​ព្រឹក​ថ្ងៃសុក្រ កន្លង​មក នៅ​ចំណុចខាងត្បូងក្បាល​ម៉ាស៊ី​ន​បូម​ទឹក ស្ថិតក្នុង​សង្កាត់ស្រះចក ខណ្ឌដូន​ពេញ និងបង្កឲ្យមាន​ការ​ភ្ញាក់ផ្អើលត្រូវបានគេ​ស្គាល់​អត្តសញ្ញាណ​ ហើយ​ក្រោយពីមានក្រុម​គ្រួសារ​មួយបានបាត់សមាជិកម្នាក់នៅខេត្ត​សៀម​រាប។

ជប៉ុន​អនុម័ត​គម្រោង​ដំឡើង​ពន្ធ​លើ​អ្នក​ប្រើ​ប្រាស់​ដល់​ទៅជិត​ទ្វេ​ដង​

Posted: 18 Feb 2012 10:24 PM PST

លោក​យ៉ូស៊ីហ៊ីកូ ណូតា នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ជប៉ុន
ប្រភពព័ត៌​មាន​​ពី​ AFP ផ្សាយ​ឱ្យ​ដឹង​ថា គណៈ​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​អនុម័ត​គម្រោង​ដំ​ឡើង​ពន្ធ​លើ​អ្នក​ប្រើ​ប្រាស់​ដល់​ទៅ​ជិត​ទ្វេ​ដង​ ដើម្បី​កាត់​បន្ថយ​បន្ទុក​បំណុល​សាធារណៈ​កាល​ពី​​ថ្ងៃ​ទី​១៧​ កុម្ភៈ​ កន្លង​មក​ ខណៈ​ដែល​​អត្រា​មនុស្ស​ចាស់​ជរា​កើន​ឡើង​ខ្ពស់​​​ធ្វើ​ឱ្យ​រដ្ឋា​ភិ​បាល​ត្រូវ​ទទួល​​​បន្ទុក​លើ​ការ​ចំណាយ​ផ្នែក​សង្គម​កិច្ច​កើន​ខ្ពស់​ ។ ប្រសិន​បើ​ច្បាប់​ខាង​លើ​ឆ្លង​កាត់​ការ​យល់​ស្រប​ពី​សភា នឹង​ធ្វើ​ឱ្យ​ពន្ធ​លើ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ចំនួន​៥%​នា​ពេល​បច្ចុប្បន្ន​​ ​ឡើង​ដល់​៨%​ក្នុង​​ខែ​មេសា ២០១៤ និង​​កើន​ដល់​១០%​នៅ​ខែ​តុលា​២០១៥ ​។

ភាពទន់ភ្លន់របស់ជនជាតិ​ជប៉ុន​បង្ហាញ​​ពិភព​លោក​ឱ្យ​ឃើញ​​ពី​ការ​ផ្លាស់​​ប្តូរ​នៃ​ចរិត​កាច​សាហាវ​ក្នុង​សង្គ្រាម​​

Posted: 18 Feb 2012 08:08 PM PST

ការគោរពគ្នារបៀបជនជាតិជប៉ុន
ភាពទន់ភ្លន់របស់ពលរដ្ឋជប៉ុន ដូច​ជាការ​គោរព ការនិយាយស្ដី និង​ការប្រព្រឹត្តឥរិយា​បថ​ផ្សេងៗមិនថា តែក្នុង​ប្រទេស​ ឬ​ក្រៅ​ប្រទេស​ឬក្នុងសង្គម​របស់​ជប៉ុនប៉ុណ្ណោះទេ ​ទោះ​ជា​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង​​ណា​ក៏ដោយ គឺ​ជន​ជាតិ​ជប៉ុន តែង​តែ​បង្កប់​នៅ​ភាពរួសរាយ រាក់ទាក់ និង​ឲ្យតម្លៃគ្នា​ទៅវិញទៅ​មក​ជានិច្ច ដែលបានធ្វើឲ្យ​ដក់ជាប់​ក្នុង​ដួងចិត្ត​​​មនុស្សរាល់គ្នា។ នេះគឺជា​ការ​គោរព និង​

សាលា​ខណ្ឌ​ទួលគោក ​ចាប់​រថយន្ត​ដឹក​សំពីងសំពោង​ និង​រថយន្ត​ដឹក​ខ្សាច់​​ហូរ​ទឹក​ប្រឡាក់​ផ្លូវ​

Posted: 18 Feb 2012 08:02 PM PST

រថយន្តដែលឃាត់ទុក
រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​សំពីង​សំពោង​មួយ​គ្រឿង​​ និង​រថយន្ត​ដឹក​ដី​ខ្សាច់​​​មួយ​គ្រឿង​ដែល​ហូរ​ទឹក​ប្រឡាក់​ផ្លូវ​ត្រូវ​ អាជ្ញា​ធរ​​ខណ្ឌ​ទួល​គោក ​ដឹក​នាំ​ដោយ​លោក​សាំង សុភៈ​វិចិត្រ ​អភិ​បាល​​រង​ខណ្ឌ​ចាប់​បញ្ជូន​ទៅ​​សាលា​ខណ្ឌ​​ កាលពី​​ព្រឹក​ថ្ងៃទី​​១៨ កុម្ភៈ ដោយ​សារ​​តែ​​រថយន្ត​ទាំង​នោះ​ធ្វើ​ចរាចរណ៍​​ដឹក​ទំនិញ​​ និង​ដឹក​ខ្សាច់​​មិន​គោរព​​ទៅតាម​ការ​ណែ​នាំ​របស់​សាលា​រាជធានី​ភ្នំពេញ ។

ក្រុម​​ហ៊ុន​​​ជីប​ម៉ុង​ ខន​​គ្រីត​​ ស្វាគមន៍​​​ការ​ធ្វើ​​​​ទស្សន​កិច្ច​និង​ចុះ​​​​កម្ម​​​សិក្សា​​របស់​​​​និស្សិត​

Posted: 18 Feb 2012 07:42 PM PST

ការចុះធ្វើកម្មសិក្សារបស់និស្សិតនៅក្រុមហ៊ុនជីបម៉ុង
​រាជធានីភ្នំពេញ​ ៖ ក្រុមហ៊ុន​ជីប​ម៉ុងខន​ គ្រី​ត ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណា​ចក្រ​​កម្ពុជា ដែល​មាន​សង្វា​ក់ផលិតកម្ម​ទំនើប​ៗ​ មិនតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​តែងតែ​ទទួល​ស្វាគមន៍​ជា​និច្ច​ចំពោះ​និស្សិត​គ្រប់​មហាវិទ្យាល័យ​ ​ដែល​មាន​បំណងចង់​​ធ្វើ​ទស្សនកិច្ច​សិក្សានិង​ចុះ​កម្ម​សិក្សា​ជាដើម ។ នៅ​រសៀល​ថ្ងៃ​ទី​១៨កុម្ភៈ និស្សិត​​ឆ្នាំ​ទី​៣ ផ្នែក​ស្ថាបត្យកម្ម​សំណង់ស៊ី​វិលនៃ​សាកល​វិទ្យា​

គ.ជ.ប ប្រកាសលទ្ធ​ផល​ផ្លូវការបោះ​ឆ្នោត​​ព្រឹទ្ធសភា គណបក្សប្រជាជន៤៦​អាសនៈ​​គណបក្សសម រង្ស៊ី១១អាសនៈ

Posted: 18 Feb 2012 07:32 PM PST

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៨ កុម្ភៈ ២០១២ បានប្រកាសជាផ្លូវការនូវលទ្ធផល​សម្រាប់ការបោះឆ្នោតជ្រើស​តាំងសមាជិក​​ ព្រឹទ្ធសភា​អាណត្តិ​ទី៣ ដែលបានប្រព្រឹត្តទៅ​កាល​ពីថ្ងៃទី​២៩ មករា ២០១២ កន្លងទៅ ដោយ​បង្ហាញថា គណ​បក្ស​ប្រជាជនកម្ពុជា កំពុង​កាន់​អំណាច​ទទួល​​បាន​៤៦អាសនៈ និងគណបក្ស​ជំទាស់​ក្រៅ​រដ្ឋា​ភិបាល​

ប្រជាពលរដ្ឋម្នាក់ដើរទៅបេះស្លឹក​ព្រិច​​ជាន់​មីនដាច់ជើងឆ្វេង

Posted: 18 Feb 2012 07:30 PM PST

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ម្នាក់​បានរងរបួសធ្ងន់ ខណៈដើរបេះ​ស្លឹក​ព្រិច​បាន​ជាន់មីន បណ្តាលឲ្យផ្ទុះដាច់ជើងឆ្វេង​​កាល​ពី​វេលា​ម៉ោង១១ព្រឹកថ្ងៃទី១៨ កុម្ភៈ ២០១២ នៅ​ចំណុចចង្កេះភ្នំដងរ៉ែក ផ្លូវឡើងទៅបង្គោល​សីមា​លេខ២៧ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ​មាន​ជ័យ។

ដើរឆ្លង​ផ្លូវត្រូវ​​ម៉ូតូ​បុក​ដួល​បោក​ក្បាល​សន្លប់​ស្តូក​ស្តឹង

Posted: 18 Feb 2012 07:28 PM PST

រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បានរង​របួស​ធ្ងន់ ដោយសារត្រូវម៉ូតូបុកដួល​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​​ ខណៈ​កំពុង​ដើរឆ្លងកាត់​ថ្នល់​មិន​មើល​​មុខមើលក្រោយ ហើយត្រូវបានគេបញ្ជូន​ទៅ​មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ។ ហេតុ​ការណ៍​នេះបានកើតឡើងកាលពីវេលា​ម៉ោង​៧​យប់​ថ្ងៃទី១៧ កុម្ភៈ នៅតាមបណ្តោយផ្លូវ​ព្រះ​ស៊ីសុវត្ថិ សង្កាត់​ចតុ​មុខ ខណ្ឌដូនពេញ។

រថយន្តទួរីស​បោល​បុក​​ម៉ូតូ​​របួស​ស្ត្រីម្នាក់​​រួច​បើករត់​បាត់​

Posted: 18 Feb 2012 07:26 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​បាន​រង​របួស​ធ្ងន់ ដោយ​សារ​រថយន្ដ​ទួរី​ស​បោល​បុក​ពេញ​​ទំហឹង​​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថៃ​ទី ​១៨​ កុម្ភៈ ២០១២​ ខណៈ​ស្ត្រី​ខាងលើ​កំពុង​ជិះ​ម៉ូតូ​​តាម​បណ្តោយ​ផ្លូវ​​សហ​ព័ន្ធរុស្ស៊ី ​ក្នុង​សង្កាត់​ទឹកថ្លា ។

ប្រជាពលរដ្ឋនៅភូមិធ្លកចំនួន៥០នាក់ ជិះគោយន្តទៅបន់ស្រន់នៅកន្លែងដីទំនាស់

Posted: 18 Feb 2012 07:20 PM PST

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ចំនួន​៥០នាក់ ស្រីចំនួន៣០នាក់ នៅភូមិធ្លក ឃុំ​បន្ទាយឆ្មារ ស្រុកថ្មពួក កាលពីវេលា​ម៉ោង១១​ព្រឹក​ថ្ងៃទី១៧ កុម្ភៈ​ ២០១២ បាន​នាំ​គ្នា​ជិះគោ​យន្តកន្ត្រៃចំនួន៥គ្រឿង ទៅបន់​ស្រន់​នៅលើ​ដី​ទំនាស់​ក្នុង​ភូមិ​សាស្រ្តឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលប្រជាពល​រដ្ឋទាំងនោះ​បានអះ​អាង​ថា ជា​ដី​របស់ពួកគាត់ ហើយសព្វថ្ងៃត្រូវ​បាន​គ្រប់គ្រង​

គេច​ពី​ម៉ូតូ​​ឡើង​របាំង​ចែក​ផ្លូវ​ដើរ​សំពះ​អង្វរ​ឱ្យ​ជួយ​​លើក​រថយន្ត​បើក​រត់​​គេច​​

Posted: 18 Feb 2012 07:18 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស បើក​គេចពីម៉ូតូ​ជ្រុល​ទៅ​បុក​របាំងថ្ម​ពុះ​ចែកផ្លូវ​បែក​​ពីរ​កង់ រួច​បន្តបើក​ឡើង​លើ​របាំងថ្ម​ចែកផ្លូវ​ប្រមាណ​ជាង​២០​ម៉ែត្រ​ទៀត រហូត​​កល់​រថយន្ត​ទៅ​​មុខ​លែង​រួច ហើយ​​ដើរទៅ​សំពះ​អង្វរ​គេ​ឱ្យ​ជួយ​សែង​រថយន្ដ​ចេញ ហើយ​ក៏បើក​រត់គេច​ដល់​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ត្រូវ​សមត្ថកិច្ច​ ក្របួច​បាន ។ គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​មហាវិថី​ព្រះ​នរោត្ដម​កែង​

ឃាត់​​ខ្លួន​ក្រុម​​ឃាតក​កាប់​សម្លាប់​​​មនុស្ស​​ក្នុងពិធី​​រាំ​ធុង​បាស​នៅ​ស្រុក​ភ្នំ​ក្រវាញ

Posted: 18 Feb 2012 06:41 PM PST

ជនជាប់ចោទពេលឃាត់ខ្លួន
ខេត្តពោធិ៍សាត់ ៖ ករណីឃាត​កម្ម​កាប់​សម្លាប់​​​ដ៏​សាហាវ​​នៅភូមិ​ក្របៅ​​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន​​ ស្រុក​ភ្នំក្រវាញ ​កាលពី​យប់​ថ្ងៃទី​១២ កុម្ភៈ ២០១២ កន្លង​មក​នេះ ​ត្រូវ​សមត្ថ​កិច្ច​​ចុះ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​​បក្ស​ពួក​ជន​ដៃដល់​​បាន​ ម្នាក់​ក្នុង​ចំណោម​​៤​នាក់ ​ដែល​រត់​គេច​​ខ្លួន ។

ជិះ​ម៉ូតូ​គេច​ពី​រ​រថយន្ត​មក​បុក​កង់​ដួល​សន្លប់​​​ទាំង​៣​នាក់​

Posted: 18 Feb 2012 06:31 PM PST

ស្រ្តីរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ
ខេត្ត​កំពង់ចាម​ ៖ ​ស្រ្តីម្នាក់​ត្រូវបានម៉ូតូ១​គ្រឿង​ម៉ាកវ៉េវ បុក​ពី​ក្រោយពេញទំហឹង ​ខណៈ​ដែល​កំពុងជិះ​កង់​នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិត​ត្រង់ចំណុចមុខវត្តអម្ពិលធំ ភូមិអម្ពិល​ធំ បណ្តាលឲ្យ​ប៉ើងដួលទីណាត់ទីណែង​រង​របួស​ធ្ងន់រហូតដល់សន្លប់ រួមទាំងអ្នក​ជិះ​ម៉ូតូ​២នាក់​ដែរ។ ហេតុការណ៍នេះបានកើតឡើង កាល​​ពី​វេលា​ម៉ោង​៣និង៥០​នាទី​រសៀល ថ្ងៃទី​១៨ កុម្ភៈ ២០១២ ។

បាឡែនបើក​​ដូច​ហោះ​​ចេញពី​ផ្ទះ​សំណាក់​​​បុក​ម៉ូតូ​​ពីរ​នាក់​ប្តី​ប្រពន្ធ​​របួស​ធ្ងន់​

Posted: 18 Feb 2012 05:29 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ពីរ​នាក់​ប្ដី​ប្រពន្ធ​រង​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅ​ចំណុច​ផ្លូវកែង​ត្រូវ​រថយន្ដ​កាម​រី​បា ​ឡែ​ន ពណ៌​ស្ករ បុក​ពេញទំហឹង​លាន់​ដូច​រន្ទះ​កាលពី​​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​ ១៨ កុម្ភៈ នៅ​លើ​កំណាត់​​ផ្លូវ​លេខ​១៤១​កែង​​ផ្លូវ​លេខ​២៤២ ក្នុង​ភូមិ​​៩ សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មករា ។

​ប្រយុទ្ធគ្នា​​នៅ​កូកាស់​​រុស្ស៊ី​​​ស្លាប់​ប៉ូលិស​​​17នាក់​

Posted: 18 Feb 2012 05:25 PM PST

ខ្មោច​​​រថយន្ត​​ដោយ​សារ​ការ​វាយប្រហារ​​​របស់​​​ពួកឧទ្ទាម​​​នៅតំបន់​កូកាស់​
រដ្ឋមន្ត្រី​​​​មហាផ្ទៃ​​​ឆេ​ឆេនី លោករូស្លាន អាល់​ខា​​​ណូ​វ គូសបញ្ជាក់​​​​កាលពីថ្ងៃទី​​​​១៨ កុម្ភៈ ​ថា ប៉ូលិស១​​​​៧​នាក់​បានត្រូវ​​​ស្លាប់ ហើយ​​​២៤​នាក់​​​ទៀត​ត្រូវ​​​​របួស ក្នុងប្រតិបត្តិ​ការ​​​នានា​ប្រឆាំង​​ពួក​ឧទ្ទាម​​​​ក្នុង​​ព្រៃភ្នំ​​​នៃតំបន់​​​​​កូកាស់​រុស្ស៊ី​​​នៅជាប់​ព្រំ​ដែន​​ឆេឆេនី និង​​ដាហ្គេស្ថាន​។​ តុល្យការ​​​ប្រកាស​​​កាលពី​មុននេះ​​ដោយ​បណ្តា​​​ភ្នាក់ងារ​​​រុស្ស៊ី​​​រៀប​​​រាប់​ពី​ប៉ូលិស​​ស្លាប់​​​​១៣នាក់ ហើយ​ពួកឧទ្ទាម​​២០នាក់ក៏ស្លាប់​​ដែរ​ ​​។ ​លោក​អាល់​ខាណូវ​​​បន្ត​ថា ​​​គួរ​ឱ្យសោកស្តាយ​​​​ យើង​មាន​​​ការបាត់បង់​មនុស្សជាច្រើន​​​នាក់ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!