Koh Santipheap Daily

Koh Santipheap Daily


ប្រជា​ពល​រដ្ឋ​​ខ្វះខាត​​ និង​ស្ត្រី​​មេម៉ាយ​​​​ទទួល​​​ផ្ទះ​​​ថ្មី​​អំណោយ​​​​របស់​​សម្តេច​តេជោហ៊ុន សែន និងលោកជំទាវ​​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី​ ​ហ៊ុន សែន តាម​​​រយៈ​​លោក​ជំទាវ​​ខៀវ​ ស៊ីណា ជា​ ចាន់តូ

Posted: 20 Feb 2012 11:37 PM PST

​ខេត្ត​កំពង់ធំ ៖​ អំណោយ​​​ដ៏​ថ្លៃថ្លា​​​​របស់​​​​សម្តេចតេជោ​​​​ហ៊ុន សែន ​និង​​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន ​ត្រូវ​​បាន​​​លោក​ជំទាវ​​​​​ខៀវ ស៊ីណា អនុប្រធាន​​​​​​កិត្តិយស​​កាក​​បាទ​​ក្រហម​​កម្ពុជា​​ សាខា​ខេត្ត​កំពង់ធំ ​ភរិយា​​លោក​​​ជា ចាន់​តូ និង​ក្រុម​​ការងារ​​​នារី​​ បាន​អញ្ជើញ​​ចុះ​​​​ទៅ​​​​ប្រគល់​​​ជូន​​ប្រជា​​ពល​រដ្ឋខ្វះ​ខាត​​​ដែលភាគ​​ ​ច្រើន​​ជា​ស្ត្រី​​មេម៉ាយ​​​សម្រាប់​ឱ្យ​​​ប្រើ​ប្រាស់​​​នៅ​ព្រឹក​​ថ្ងៃទី ​​១៩

ម៉ូតូ និង​ម៉ូតូ​​បុក​គ្នា​​ ចរចា​​ត្រូវ​រ៉ូវគ្នា​ តែ​មិន​មាន​ឯក​សារ​គ្រប់​គ្រាន់​​សមត្ថ​កិច្ច​លើក​ម៉ូតូ​​ដាក់​រថយន្ត​​​យក​ ទៅរក្សា​ទុក​

Posted: 20 Feb 2012 11:36 PM PST

នៅកន្លេងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឱ្យ​រង​របួស​រលាត់​ដៃ​ជើង​ចំនួន​៤​នាក់ និង​ខូចខាត​ម៉ូតូ​តិចតួចនៅតាម​​មហា​វិថី​សហព័ន្ធ​រុ​ស្ស៊ី ចំណុច​ភូមិ​រោងចក្រ សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ កុម្ភៈ ។

រថយន្ត​​ដឹក​ទឹក​​កក​បុក​ទួរីស​​ក្រពឹក​មួយ​ចំហៀង​​ខាង​ឆ្វេង​​ហើយ​បើក​​រត់​ ប៉ុន្តែ​​​ទួរីស​​ដេញតាម​

Posted: 20 Feb 2012 11:09 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ដឹក​ទឹកកក​​មួយ​គ្រឿង​បុក​រថយន្ដ​ទួ​រី​សក្រពឹត​មួយ​ចំហៀង​ខាង​ឆ្វេង ​នៅ​ចំណុច​ផ្លូវ​១៩៨៦​កែង​​ផ្លូវ​៥៩៨ ហើយ​បើក​រត់​ដល់​ស្ដុ​ប​ផ្សារ​ដី​ហុយ​ត្រូវ​ទួ​រី​ស​បើក​ដេញ​តាម​ទាន់ ​ខណៈ​កំពុង​ឈប់​ដាក់​ទឹកកក​ឱ្យ​ម៉ូយ ។ គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើតឡើង​​វេលា​ម៉ោង​​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ ទី​២១ កុម្ភៈ នៅ​ផ្លូវ​លេខ​១៩៨៦​កែង​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​

នារីម្នាក់​​លេបថ្នាំ​​សម្លាប់​ខ្លួន​អស់​មួយ​​កំប៉ុង​​តូច និង​២​ប​ន្ទះ​ដោយ​សារ​មាន​ជំងឺ មិន​អាច​ព្យា​បាល​បាន​

Posted: 20 Feb 2012 11:01 PM PST

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​​បាន​ម៉ូតូ​ឌុប​​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​មន្ទីរពេទ្យ​ ព្រះ​កុសុមៈ​រួច​គេច​ទៅ​បាត់ ដោយ​គ្រាន់តែ​ប្រាប់​ថា​ នាង​​លេបថ្នាំ​សម្លាប់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី ​២០ កុម្ភៈ នៅ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ ។

កូរ៉ូឡា​​បោល​បុក​ម៉ូតូ​វីវ៉ា​ទាំង​​កំរោល​រង​របួស​ម្នាក់​រួច​បើក​រត់​

Posted: 20 Feb 2012 10:59 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​កូ​រ៉ូ​ឡា​ពណ៌​សំបក​​ឪឡឹក​បាន​បោល​បុក​ម៉ូតូ​វី​វ៉ា​ទាំង​កំរោល​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​រងរបួសរួច​ហើយ​រថយន្ត​បង្ក​​បើក​រត់គេច​ខ្លួន​ បាត់។​ ករណី​នេះ​បាន​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០​ កុម្ភៈ​ ២០១២ ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​​១៩៨៦ ​ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។

លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​ងារ​, លោក​​អភិ​បាល​ខេត្ត​, រោងចក្រ​​កៅវ៉េ​ និង​ក្រុង​ហ៊ុន​ផ្សេង​ទៀត​នៅ​ក្រុង​បាវិត​ ផ្តល់​ដំណោះ​​ស្រាយ​យ៉ាង​ប្រញាប់​​​ជូន​កម្ម​ករ

Posted: 20 Feb 2012 10:43 PM PST

ទិដ្ឋភាពក្នុងជំនួបដោះស្រាយ
​​ក្រុង​បាវិត ៖ ​លោក​វង សូត រដ្ឋ​មន្ត្រី​​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​, ​លោក​ជៀង អំ អភិ​បាល​​ខេត្ត​ស្វាយ​រៀង, លោក​​ប្រាជ្ញ រឹម ស្នងការ​នគរបាល​​ខេត្ត​ស្វាយ​រៀង ​មន្ត្រី​ពាក់​​ព័ន្ធ​​ និង​តំណាង​រោង​ចក្រ សហ​គ្រាស ​ចំនួន​១៣​ក្រុម​ហ៊ុន​​នៃ​តំបន់​​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​បាវិត ​បាន​ជួប​ប្រជុំ​​ពិភាក្សា​​គ្នា​រក​​ដំណោះ​ស្រាយ​ជូន​កម្ម​ករ​ដែល​​តវ៉ា​ សុំ​ដំឡើង​ប្រាក់​​ខែ និង​ប្រាក់​​ថ្លៃ​ធ្វើ​ដំណើរ​

ក្លឹប​អ្នក​កាសែត​​កម្ពុជា​​ប្រកាស​​​ការ​​​​ប្រ​ឡង​​​​​​​អត្ថ​បទ​​​សា​រព័ត៌​មាន​​ស្តី​ពី​សិទ្ធិ​កុមារ

Posted: 20 Feb 2012 10:41 PM PST

រាជ​ធានី​ភ្នំពេញ​ ​៖ ក្លឹប​​អ្នក​កាសែត​កម្ពុជា​​​ដែល​ជា​​​សមា​គមអ្នក​​​​​កា​សែត​​​ដ៏​​សកម្ម​ ជាង​គេ​​នៅ​កម្ពុជា​​​ បាន​ធ្វើ​​ការ​ប្រកាស​​​​​ប្រឡង​​អត្ថ​បទ​​សារ​ព័ត៌​មាន​​​​ស្តី​ពី​​​​ការ​ លើក​កម្ពស់​​សិទិ្ធ​កុមារ​​​ ដែល​សេច​ក្តី​​​​ប្រកាស​​នោះ​ត្រូវ​​បា​ន​ធ្វើ​​ឡើង​​ក្នុង​​វេទិ​ កាពិភាក្សា​​តុ​មូល​​ស្តី​ពី​​​សិទ្ធិ​​កុមារ​ និង​​​បញ្ហា​​ចម្បង​​នៅ​ប្រទេស​កម្ពុជា​​ កាល​ពី​ព្រឹក​​ថ្ងៃទី​​​២០ កុម្ភៈ ​​នៅ​សណ្ឋា​គា​​​រ​សាន់​​វ៉េ​ ដោយ​​មាន​ការ​​ចូល​រួម​ពី​​អ្នក​​កាសែត

​អ៊ី​ស្រាអែល​​​នឹង​ដាក់​ពង្រាយ​​ប្រព័ន្ធការពារ​ប្រឆាំង​​មីស៊ីល​នៅ​ក្រុង​​​តែល​អាវីវ​

Posted: 20 Feb 2012 10:26 PM PST

កងទ័ពអ៊ី​ស្រាអែល​​​អះអាង​កាលពីថ្ងៃទី​​​​២០ កុម្ភៈ ​ថា ខ្លួន​​​មាន​បំណង​​​ដាក់ពង្រាយប្រព័ន្ធ​​​​ការ​ពារ​​​​​ប្រ​ឆាំង​មីស៊ីលធុន IRON DOME ​នៅ ក្រុងតែលអាវីវ នា​ប៉ុន្មាន​​​ថ្ងៃ​ខាងមុខ​នេះទៀត​។​ ការដាក់​ពង្រាយ​​​ប្រព័ន្ធការពារ​នេះជា​ផ្អែក​មួយ​នៃការ​​​ទប់​ទល់​ចំពោះ​ការ​វាយ​ប្រហារ​​​​ដោយ​ពួក​សកម្មប្រយុទ្ធ​​​នូវមីស៊ីល​​​ទាំង​ឡាយ​​ចេញពី​​ហ្គា​ហ្សា ​និងពី​​លីបង់ ឬ​​ចេញពី​ប្រទេស​ជិត​​ខាង​​​ដទៃៗ​ទៀត​លើ​តំបន់​​ GUSH DAN នាភាគ​កណ្តាលក្រុងតែលអាវីវ ​​ជា​តំបន់​​​​មាន​ប្រជា​ជន​​រស់នៅច្រើន​កុះករ​​ ហើយ​ក៏ជា​​មជ្ឈមណ្ឌល​​ជំនួញ និង​​ហិរញ្ញវត្ថុ​របស់​​អ៊ី​ស្រាអែល​​​ផងដែរ​។​

​អ្នកទទួលខុសត្រូវ​​យោធា​ចិន​​​មួយរូប​​ជួបជាមួយ​​​រដ្ឋមន្ត្រី​​​ការពារជាតិ​ឥណ្ឌូណេស៊ី​

Posted: 20 Feb 2012 10:20 PM PST

លោក GUO BOXIONG និង​រដ្ឋមន្ត្រី​​​ការពារ​ជាតិ​​​ឥណ្ឌូ​ណេស៊ី​​
​អ្នកទទួលខុសត្រូវ​​​​ជាន់ខ្ពស់​​មួយរូប​របស់​យោធា​ចិន លោក GUO BOXIONG កាលពី​ថ្ងៃទី​​២០ កុម្ភៈ ​បានជួបជាមួយ​​រដ្ឋមន្ត្រី​​​ការពារ​ជាតិ​​ឥណ្ឌូណេស៊ី​​​ លោក PURNOMO YUSGIANTORO ដែល​មក​​បំពេញ​ទស្សន​កិច្ច​ក្នុងប្រទេស​ចិន​ ហើយ​​​​បាន​សន្យា​​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​​យោធា​​ជា​មួយ​ប្រទេស​​​​នៅអាស៊ី​អាគេ្នយ៍​​នេះ​។​ ​លោក GUO អនុប្រធាន​​គណៈ​កម្មាធិការ​​យោធា​​របស់​ចិន​​​បានសម្តែង​​​ការអបអរ​សាទរ​ចំពោះ​​ការ​ពង្រីក​​ទំនាក់ទំនង​​​ទ្វេភាគី​​រវាង​ប្រទេស​​ជិ​ត​ខាង​​ទាំង​​​២ ​រយៈ​ពេល​​​៦២​​ឆ្នាំ​ចុងក្រោយ​នេះ។​

​អ៊ី​រ៉ង់​ប្រហែលជា​​កាត់​បន្ថយ​​​​ការនាំ​ប្រេង​ចេញទៅកាន់​​ប្រទេស​​អឺរ៉ុប​​6​ទៀត​

Posted: 20 Feb 2012 10:02 PM PST

​​ទីភ្នាក់ងារ​​​​ព័ត៌មានអ៊ី​រ៉ង់ MEHR រាយ​ការណ៍​​​​ថា អនុរដ្ឋ​មន្ត្រី​​​ក្រសួង​​​ប្រេង​កាត​អ៊ី​រ៉ង់​​​​ លោក​អាម៉ា​​​​ កាឡឺ​​​បានី ថ្លែង​​​កាលពីថ្ងៃទី​​​​២០ ​កុម្ភៈ ថា ​ប្រទេស​របស់​លោក​ប្រហែល​​​ជា​​នឹង​​​កាត់​បន្ថយ​​​​ការនាំ​ប្រេង​​កាត​​ចេញ​ទៅកាន់​ប្រទេស​​​​៦​​ទៀត នៃ​​​សហភាពអឺរ៉ុប ​ជាពិសេស​​​​ព័រទុយហ្គាល់​​ អេស្ប៉ាញ ​ក្រិច ​អ៊ី​តាលី ​អាល្លឺម៉ង់ ​​និង​ហូឡង់​។​ ប្រទេស​អ៊ី​រ៉ង់​​កាលពីថ្ងៃទី​​​​១៩ កុម្ភៈ ​បាន​ប្រកាស​​​ផ្អាក​ការ​នាំ​​​ប្រេង​ចេញ​​​ទៅ​ឱ្យ​បណ្តា​​​សហ​គ្រាស​​អង់​គ្លេស​​ និងបារាំង ។

«ប្រកួតថើប​គ្នា» ស្ត្រីម្នាក់អស់ខ្យល់ដួល​សន្លប់ស្តូក

Posted: 20 Feb 2012 08:22 PM PST


ទោះ​បី​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​កន្លង​ផុតទៅ​ ក៏​ពិតមែន ប៉ុន្តែ​អារម្មណ៍​​អណ្តែតអណ្តូងរបស់​យុវវ័យ​នៅ​តែ​បន្ត​រហូត ហាក់ដូច​ជា​ថ្ងៃដ៏​ពិសេស​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ ។ ជាក់​ស្តែង​នៅ​ក្រុង Hefei ខេត្ត Anhui ភាគ​ខាងលិច​ប្រទេស​ចិន មាន​ការរៀប​ចំ​កម្ម​វិធី​​​ប្រកួតថើប​គ្នា​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អលនទ្រព្យ នៅ​ខាង​មុខ​មជ្ឈ​មណ្ឌល​ផ្នែក​លក់​របស់​ពួក​គេ​​​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​លំនៅ​ឋាន​ដែល​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍនាពេល​បច្ចុប្បន្ន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហទំព័រ​chinabuzz ចេញ​ផ្សាយ​ថ្ងៃ​ទី​១៩ កុម្ភៈ កន្លងមក ។

រោងចក្រ​​កៅវ៉េ​ និង​ក្រុង​ហ៊ុន​ផ្សេង​ទៀត​នៅ​ក្រុង​បាវិត​ ផ្តល់​ដំណោះ​ស្រាយ​​ជូន​កម្ម​ករ​​លើស​សំណូម​ពរ​​ទៅទៀត​

Posted: 20 Feb 2012 08:21 PM PST

កម្មករនាំគ្នាធ្វើកូដកម្ម
​​ក្រុង​បាវិត ៖ ​លោក​វង សូត រដ្ឋ​មន្ត្រី​​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ លោក​ប្រាជ្ញ រឹម ស្នងការ​នគរបាល​​ខេត្ត​ស្វាយ​រៀង ​មន្ត្រី​ពាក់​​ព័ន្ធ​​ និង​តំណាង​រោង​ចក្រ សហ​គ្រាស ​ចំនួន​១៣​ក្រុម​ហ៊ុន​​នៃ​តំបន់​​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​បាវិត ​បាន​ជួប​ប្រជុំ​​ពិភាក្សា​​គ្នា​រក​​ដំណោះ​ស្រាយ​ជូន​កម្ម​ករ​ដែល​​តវ៉ា​ សុំ​ដំឡើង​ប្រាក់​​ខែ និង​ប្រាក់​​ថ្លៃ​ធ្វើ​ដំណើរ​រហូតឈាន​ដល់​​​ការ​បង្ហូរ​ឈាម ហើយ​​លទ្ធ​ផល​​

រថយន្តហាយ​ឡិន​ឌ័រ​បើក​បរ​ដោយ​ជន​​ជាតិ​កូរ៉េ​​​ទៅ​បុក​ដើម​ចំប៉ី​នៅ​លើ​សួន​ច្បារ​ក្តាន់​ពីរ

Posted: 20 Feb 2012 08:14 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ហា​យ​ឡិន​ឌ័​រ ពណ៌​ស្ករ មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​កូរ៉េ និង​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​ជនជាតិ​កូរ៉េ ដូច​គ្នា​​​បាន​​រេ​ពេញ​ផ្លូវ​បោះពួយ​យ៉ាង​លឿន​ហោះ​ទទឹង​ផ្លូវទៅ​បុក​ដើម​ ចំប៉ី​នៅ​លើសួនច្បារ​ក្ដាន់​ពីរ​មុខ​ក្រសួង​អភិ​វ​ឌ្ឍន៍​ជន​បទ​​បាក់​អស់​​៣ ​ដើម ​បណ្តាល​​ឱ្យ​អ្នក​​ជិះ​​ម្នាក់​របួស​ធ្ងន់​ និង​ស្រាល​៣​នាក់ ​កាល​ពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​

អាជ្ញា​ធរ​ចុះ​ណែនាំ​​ម្ចាស់​ហាង​​​ផឹក​សីុ​​​ចំនួន​១១​នៅ​ប​ឹង​​​​​​​​​​​​ ​​​​​​​​​​​​កក់​ទី​២ ដែល​ប​ង្ក​​សំឡេង​រំខាន​​ និង​ចត​ម៉ូតូ​រថយន្ត​​បាត់​បង់​សណ្តាប់​ធ្នាប់​

Posted: 20 Feb 2012 07:40 PM PST

សកម្មភាពចុះណែនាំដល់ម្ចាស់ហាងផឹកស៊ី
រាជធានីភ្នំពេញ ៖ ភោជនីយ​ដ្ឋាន​​ចំនួន​១១​ស្ថិត​នៅតាម​ផ្លូវ​លេខ​៥៩០ សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​​ទួលគោក ត្រូវ​​បាន​អាជ្ញា​ធរ​​ខណ្ឌទួល​គោក ​ចុះណែ​នាំដល់​ម្ចាស់​ហាង​ហាម​បង្ក​សំឡេង​​រំខាន​ដល់​ការ​រស់​នៅ​​របស់​ ប្រជា​ពល​រដ្ឋ​ និង​រៀប​ចំ​សណ្តាប់​ធ្នាប់​​ចត​យាន​យន្ត​ឱ្យ​​មាន​របៀប​ចៀស​វាង​​បាត់​បង់ ​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ​​សាធា​រណៈ ​​កាល​ពី​វេលា​ម៉ោង​៨​​យប់​ថ្ងៃទី​​២០ កុម្ភៈ ​ដឹក​នាំ​ដោយ​​

អង្គរក្ស​ឧកញ៉ា​​ម្នាក់​បាញ់​បោះ​​សេរី​​ក្នុង​ភោជនីយ​ដ្ឋាន​​ពិភព​​រាត្រី​ថ្មី​ផ្អើល​មនុស្ស​ផឹក​ស៊ី​​ឆុរ​

Posted: 20 Feb 2012 07:38 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ស្នូរ​ផ្ទុះ​អាវុធ​មួយ​គ្រាប់​​បាន​​បន្លឺ​ឡើង​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​យីហោ ​​ពិភព​រាត្រី​​ថ្មី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​លេខ​១៧៣ ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ ចំការ​មន ​កាល​ពី​វេលា​ម៉ៅង​៩​និង​៣០​នាទី​​យប់​ថ្ងៃទី​​២០ កុម្ភៈ ​២០១២ ។ ​ហេតុការណ៍​​​ផ្ទុះ​អាវុធ​​នេះ មិន​បណ្តាល​​ឱ្យ​រង​​របួស​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​ តែ​ភ្ញៀវ​​ចូល​ផឹក​ស៊ី​ក្នុង​​ហាង​ទាំង​អស់​​​មាន​ការ​ភ្ញាក់​ផ្អើល​​រត់​ ជាន់​

​សម្ព័ន្ធអារ៉ាប់​បដិសេធ​​​​សកម្មភាព​​យោធា​ប្រឆាំង​ស៊ីរី​

Posted: 20 Feb 2012 07:37 PM PST

​ឯកអគ្គរដ្ឋទូត​​សម្ព័ន្ធអារ៉ាប់​​​ប្រចាំ​ប្រទេស​​​រុស្ស៊ី លោក​ហ្ស៊ី​​​​អ៊ូម៉ា ​អាល់ហ្វ័រ​​​ចានី ​ថ្លែង​កាល​ពី​ថ្ងៃទី​​​២០ កុម្ភៈ ​​ថា ទាំងពួក​​ប្រឆាំងស៊ីរី​​ទាំង​ពួក​​​មហា​​អំណាច​​អន្តរជាតិ​ពុំចង់​ឱ្យមាន​អន្តរាគមន៍​​​យោធាមួយ​នៅស៊ីរីឡើយ​។​ លោកអាល់​​​ហ្វ័រ​ចានី និយាយប្រាប់​​​​ទីភ្នាក់​ងារ​​ព័ត៌មានរុស្ស៊ី​ RIA NOVOSTI ថា គ្មាន​នរណា​ម្នាក់​​ក្នុង​​​​ពិភព​អារ៉ាប់​​​ និង​ក្នុង​​​​ផ្ទៃ​​​​សម្ព័ន្ធ ​អារ៉ាប់​ ព្រមទាំង​​មនុស្សណាម្នាក់​​នៅស៊ីរី​​រួមទាំង​​ពួកប្រឆាំង​​​ផង ចង់​ឱ្យ​មាន​អន្តរាគមន៍​​​​យោធា​មួយ​នៅស៊ីរីឡើយ​។​

ចេញពី​ជប់​លៀង​​ត្រូវ​​រថយន្ត​កាមរី​​ឆ្លាម​បុក​​ដាំ​ក្បាល​​ចូល​ក្នុង​លូ​ដាច់​អណ្តាត​​ដេរ​៣០​ថ្នេរ​ និង​បាក់​កជើង​​ស្តាំ

Posted: 20 Feb 2012 07:26 PM PST

យុវជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ជប់លៀង​ត្រូវ​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ខ្មៅ បុក​បណ្ដាល​ឱ្យ​​ខ្ទាត​ធ្លាក់​ដាំ​ក្បាល​ចូល​ក្នុង​លូ​របួស​ដាច់​អណ្ដាត​ដេរ ​៣០​ថ្នេរ និង​បាក់​កជើង​ស្ដាំ ហើយ​រថយន្ដ​បើក​រត់​បាត់​​កាល​ពី​​​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២១ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៩ ​កែង​ផ្លូវ​​​លេខ​១៧៨ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ ។

​ពួកឧទ្ទាម​​​​ដាហ្វួរ​​ប្រកាសដោះលែង​​​ពួកទាហាន​មួកខៀវ​

Posted: 20 Feb 2012 07:22 PM PST

រថយន្ត អ.ស.ប នៅភាគខាង​ជើង​តំបន់​ដាហ្វួរ
​ពួកឧទ្ទាម​​​​ដាហ្វួរ​​​ស៊ូដង់​​បានប្រកាស​​កាល​ពី​ថ្ងៃទី​​​​២០ កុម្ភៈ ​ពីការ​ដោះលែង​​​​សមាជិក​បេសក​កម្ម​​ថែរក្សា​​​សន្តិភាព​ អ.ស.ប និង​​​សហ​ភាព​អាហ្វ្រិក​​​​ចំនួន​​​​៥០នាក់​​ ដែលពួក​​គេ​ចាប់​​​ឃាត់​​​​​​ក្នុង​តំបន់នេះ​​​​ដោយ​បញ្ជាក់​​ថា ​ខ្លួនរក្សា​​​ទុក​​ជនស៊ីវិល​​​​៣នាក់ ដែល​សង្ស័យ​ថាជាភ្នាក់ងារ​ស៊ើប​ការណ៍​​​របស់​ស៊ូដង់​។​ ពួកឧទ្ទាម​​នៃចលនា​​ ដើម្បី​​យុត្តិធម៌​​ និងស្មើ​ភាព​​ JEM មុននេះ​​​បានប្រកាស​​ពីការ​ចាប់​​​​ទាហាន អ.ស.ប និង​សហភាព​អាហ្វ្រិក​​ក្នុង​​​បេសក​កម្ម​​​​ MINUAD ៤៩​នាក់​​ និង​ជនជាតិ​​ស៊ូដង់​​​​​​៣នាក់​ ដែលពួកគេ​​​ចោទ​ថា ​ជា​ភ្នាក់ងារ​​​ស៊ើប​ការណ៍​​​ឱ្យក្រុង​​ខាទុម​។​

កម្មករ-កម្មការិនី​​នៅ​ខេត្ត​កំពង់​ចាម​​ច្រើន​រយ​​នាក់​ នាំគ្នា​​ចាក់​​ធុង​បាស់​​រាំ​លេង​​សប្បាយ​អឺង​កង ខណៈ​​តំណាង​របស់​ពួក​គេ​​កំពុង​​ជួប​ចរចា​ទាមទារ​​លក្ខ​ខណ្ឌ​​១២​ចំណុច​

Posted: 20 Feb 2012 07:19 PM PST

កម្មករនាំគ្នាធ្វើកូដកម្មមុខរោងចក្រ
ខេត្តកំពង់ចាម ៖ ​កម្ម​ករ​ជា​ច្រើន​កុះ​ករ​បាន​ប្រមូល​ផ្តុំ​​គ្នា​នៅ​ពី​មុខ​​រោង​ចក្រ​កាត់ ​ដេរ មេន​ហាត​ធេន នា​ព្រឹកថ្ងៃទី២១ កុម្ភៈ ២០១២ ​នេះ ដោយ​មាន​​ចាក់​ធុង​បាស់​រាំ​​លេង​​កម្សាន្ត​​សប្បាយ​ក្អាក​​ក្អាយ ខណៈ​​តំណាង​របស់​ពួក​គេ​ជា​ច្រើន​​នាក់​រួម​ជា​មួយ​មន្ត្រី​ពាក់​ព័ន្ធ​ចូល​ ​ជួប​ពិភាក្សា​​រក​ដំណោះ​ស្រាយ​ជា​មួយ​តំណាង​​រោង​ចក្រ​យ៉ាង​តឹង​តែង ។ ការ​ជួប​ពិភាក្សា​​នេះ​​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ម​

​ស្លាប់យ៉ាង​តិច​​​30នាក់​ក្នុងការ​វាយប្រហារ​​​ផ្សារ​មួយ​នៅនីហ្សេរីយ៉ា​​

Posted: 20 Feb 2012 07:07 PM PST

រថយន្ត​​ដែលត្រូវ​​បំផ្លាញ​​​ដោយក្រុម​បូកូហារ៉ាម
​​មនុស្សយ៉ាង​តិច​​​​៣០នាក់​បានត្រូវ​​ស្លាប់ កាលពីថ្ងៃទី​​​២០ កុម្ភៈ ក្នុង​​ផ្សារមួយ​នៃទីក្រុង​​​ MAIDUGURI ភាគ​ឦ​សាន​​នីហ្សេរីយ៉ា ពេល​កង​កុម៉ង់ដូ​​​​ប្រដាប់អាវុធ​​​មួយក្រុម​​​​សង្ស័យ​​​ស្ថិត​ក្នុង​​ក្រុមអ៊ិស្លាម​​​បូកូ​ហារ៉ាម​ ​​បានបាញ់​ប្រហារ និង​​គប់​គ្រឿង​ផ្ទុះ​​ទៅលើ​​​​​ហ្វូង​​មនុស្ស​។​ និយោជិត​​​មន្ទីរពេទ្យ​​​​ក្រុង ​MAIDUGURI ម្នាក់​អះអាង​ថា មាន​មនុស្ស​​​​ស្លាប់​យ៉ាង​តិច​​​​៣០​នាក់ ​​​។ តួលេខ​​នេះ​ត្រូវ​បាន​​លើកឡើង​​​​ដោយ​សាក្សី​​ជា​​ច្រើន ជាពិសេស​​​ដោយពាណិជ្ជ​ករ​របស់​ផ្សារ​​​នេះ​។​

ឌ្រីម​សេ១២៥ បើក​បរ​ដោយ​នារី​ម្នាក់​​បុក​គ្នា​ជា​មួយ​ស្គូ​ពី​នៅ​ផ្លូវ​កែង

Posted: 20 Feb 2012 07:06 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រី​​ម​សេ​១២៥​ បុក​ជា​មួយ​​ម៉ូ​​តូ​​​​ស្គូ​ពី​បណ្ដាល​​​ឱ្យ​របួស​ ​កាលពី​វេលា​ម៉ោង​​១០​និង​១០​នាទី​យប់​​ថ្ងៃទី​២០ កុម្ភៈ ២០១២ ​​នៅតាម​​​វិថី​ម៉ៅ​សេ​ទុង​កែង​​ផ្លូវលេខ​១៤៣ ត្រង់​ចំណុច​មុខ​វត្ដ​ទួល​ទំពូង ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការ​មន ។

ជិះ​ម៉ូតូ​​មិន​ប្រយ័ត្ន​​ទៅ​ប៉ះ​ដៃ​សន្តិ​សុខ​កំពុង​​ស៊ីញ៉ូ​រថយន្ត​​ដួល​ត្រូវគេ​វាយ​​ថែម​

Posted: 20 Feb 2012 07:03 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​សន្ដិ​សុខ​វាយ​រង​របួស ខណៈ​ពេល​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ដៃ​សន្ដិសុខ​កំពុង​ឈរ​ស៊ី​ញ៉ូ​រថយន្ដ​​កាល​ពី​ វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស​សង្កាត់​បឹងកេងកង​ទី​១ ខណ្ឌចំការ​មន ។

​លោកស្រី​ស៊ូជី អនុញ្ញាត​​​ជាថ្មី​​ឱ្យ​​​​ធ្វើការ​​​ឃោសនា​បោះឆ្នោត​ដោយសេរី​

Posted: 20 Feb 2012 06:46 PM PST

លោកស្រីស៊ូជី ​ពេលថ្លែងឃោសនា​
​អាជ្ញាធរ​​ភូមា​​​បានអនុញ្ញាត​​ឱ្យប្រមុខ​គណ​បក្ស​​​​សម្ព័ន្ធ​​​ជាតិ ដើម្បី​​លទ្ធិប្រជាធិបតេយ្យ​​ លោកស្រី​អ៊ួង សាន់ស៊ូជី ​ធ្វើ​យុទ្ធនាការ​​​ឃោសនា​​​​បោះឆ្នោត​ជាថ្មី​​ដោយ​ពុំ​​មាន​ដាក់​​​​ការរឹត​ត្បិត​​​នានា​ទៀត​ឡើយ ។​ គណបក្ស​​ប្រឆាំង​​​ភូមា​នេះ​​ដែល​ដណ្តើម​​យក​កៅអី​សភា​មួយ​សម្រាប់​ការ​​​​បោះឆ្នោត​មួយ​​ផ្នែក​​​នាខែ​មេសាខាង​មុខនេះ ​​កាលពីថ្ងៃទី​២០ កុម្ភៈ ​បានទទួល​ការ​លុប​ចោល​​​​ការ​រឹតត្បិត​​​​ទាំងឡាយ​​​សម្រាប់​​ធ្វើ​សកម្ម​ភាពឃោសនា​​បោះឆ្នោត​។ ​គណ​បក្ស​នោះ​​​​ទទួលបាន​​សេរីភាព​​​បែប​​​នេះ​ប៉ុន្មាន​ម៉ោង​​ក្រោយ​ ខ្លួនចេញ​ផ្សាយ​​​ការ​បរិហារ​​ចំពោះ​ការ​​រឹតត្បិត​ធានា​មក​។​

ចូល​ទៅ​ឃាត់​​គេ​ឈ្លោះ​គ្នា​រង​របួស​១​គ្រាប់ ​ប​ញ្ឆិត​ក្បាល​

Posted: 20 Feb 2012 06:43 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​មន្ត្រី​យោធា​​ម្នាក់​ត្រូវ​​ជន​មិន​ស្គាល់​​មុខ​បាញ់​១​គ្រាប់ ​​បញ្ឆិត​ក្បាល បន្ទាប់​​ពី​​គេ​មាន​ទំនាស់​គាត់​ដើរ​តួជាអ្នក​​សម្រប​សម្រួល​ ឯ​ជន​សង្ស័យ​មាន​​គ្នា​​២​នាក់ បាន​ជិះ​ម៉ូតូ​​គេច​ខ្លួន​បាត់ កាល​ពី​វេលា​ម៉ោង​៧និង​៤០​នាទី​យប់​​ថ្ងៃទី២០ កុម្ភៈ ២០១២ នៅ​ចំណុច​​ផ្ទះ​លេខ​៤១ ផ្លូវ​រទេះ​ភ្លើង ក្រោយ​ក្រសួង​​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ក្នុង​​សង្កាត់​​ទឹក​ល្អក់​ទី​១ ​ខណ្ឌទួលគោក ។

សម្តេច​តេជោ​​​​អនុញ្ញាត​​​ជួបពិភាក្សា​​​ជា​មួយ​លោកអនុប្រធាន​​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)

Posted: 20 Feb 2012 06:23 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​សម្តេចតេជោ​​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​ នៅវេលាម៉ោង​​​៩ព្រឹក​​ថ្ងៃទី​​២១ កុម្ភៈ ​​២០១២​នេះ បានអនុញ្ញាត​​​ឱ្យ​លោក​អនុប្រធាន​​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី (ADB) ចូល​ជួបសម្តែង​​ការ​គួរសម​​ និងពិភាក្សា​ការងារ​​​នៅវិមាន​សន្តិភាព​​ទីស្តីការ​​នាយករដ្ឋមន្ត្រី

រ៉ឺម៉ក​​ដឹក​កម្ម​ករ​ជាង​៣០​នាក់ បែក​កង់​ក្រឡាប់​​ចាក់​ចោល​របួស​ធ្ងន់​ និង​ស្រាល​១៩​នាក់​

Posted: 20 Feb 2012 03:45 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​ដឹក​កម្ម​​ការិនី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣២​នាក់ ​ហើយ​បាន​បែក​​កង់​ក្រោយ​បណ្តាល​​ឱ្យ​ក្រឡាប់​​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកអូរ​ ក្បែរ​ស្ពាន​មួយ​កន្លែង បណ្តាល​ឱ្យ​កម្ម​ការិនី​៤​នាក់​របួស​​​ធ្ងន់​ធ្ងរ និង​១៥​នាទី​ទៀត​រង​របួ​សស្រាល ​ហើយ​ត្រូវ​គេបញ្ជូន​​ទៅសង្គ្រោះ​​នៅ​ឯ​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​អង្គ​ ស្នួល ភ្លាម​ៗ​ដែរ ។

បាញ់​កម្មករ​តវ៉ា​នៅ​បាវិត តាម​ប្រភព​ព័ត៌មាន ៖ របួសធ្ងន់​៣នាក់​ គ្មាន​អ្នកស្លាប់​និងបាត់ខ្លួនទេ

Posted: 20 Feb 2012 03:19 AM PST

បញ្ជូនអ្នករបួសមកកាន់មន្ទីរពេទ្យ
ខេត្តស្វាយរៀង ៖ ​មន្ត្រីសមត្ថ​កិច្ច​​​​​​ផ្លូវ​ការ​​បានច្រាន​​ចោលភ្លាមៗ​​​ជុំ​វិញ​​ ពាក្យចចាមអារ៉ាម​​​​ដែលនិយាយថ​ា ​​ការបាញ់​​​មកលើ​កម្មករ​​ដែល​នាំគ្នា​ធ្វើ​កូដកម្ម​​​​​ពីសំណាក់​​ជន​ ស្លៀកពាក់​​​​​​​អង្គ​រក្ស ​​ម្នាក់ដោយ​កាំភ្លើង​​​ខ្លី​​នោះ​មិន​បណ្តាល​ឱ្យ​កម្មករ ឬ​កម្ម​ការិនី​ណា​ម្នាក់​ស្លាប់​នោះទេ ហើយ​ក៏គ្មាន​​​ការ​បាត់ខ្លួនកម្មករ​​ណាម្នាក់ដែរ ​ប៉ុន្តែពិត​ជា​​មាន​ការ​បាញ់របួស​​​​ដល់​កម្មការិនី​៣នាក់ ​​​​និង​៥នាក់​

រថយន្ត​ដឹក​​ឥដ្ឋ​​បើក​បោះ​ពួយ​​បុក​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ទាំង​ថ្ងៃ

Posted: 20 Feb 2012 03:13 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​ពណ៌ស ដឹក​ឥដ្ឋ​​មួយ​គ្រឿង​​បាន​បើក​​បោះ​ពួយ​​បុក​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​​ក្បែរ​ ចិញ្ចើម​ផ្លូវ​​ពេញទំហឹង បណ្តាល​ឱ្យ​​​ខូច​ខាត​អស់ជាច្រើន ​ប៉ុន្តែ​​ពុំ​មាន​មនុស្ស​រង​​របួសទេ ។ ​គ្រោះថ្នាក់​​ចរា​ចរណ៍​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​​១​និង​៤០​នាទី​​រសៀល​ ថ្ងៃ​ទី​២០ កុម្ភៈ តាម​ផ្លូវ​លេខ​៥១៦ កែង​ផ្លូវ​លេខ​២៧៣ ​សង្កាត់​បឹង​កក់​ទី១ ខណ្ឌ​ទួលគោក ។

ព្រឹត្តិការណ៍​ប្រកួត​ជិះ​ស្គី​ស្រាត​នៅ​អា​ល្លឺ​ម៉ង់​ទាក់​ទាញ​ទស្សនិក​ជន​រាប់​ពាន់​ម៉ឺននាក់

Posted: 20 Feb 2012 03:11 AM PST

ទិដ្ឋភាព​​កីឡាការិនី​ក្នុង​ការ​​ប្រកួត​ជិះ​ស្គី​ស្រាត​នៅ​អា​ល្លឺ​ម៉ង់​
​កីឡាករ​-កីឡាការិនី​មួយ​ក្រុម​បាន​ធ្វើ​ឱ្យ​មាន​ការ​ទាក់​ទាញអារម្មណ៍​ទស្សនិក​ជន​ប្រមាណ​ជា​២ម៉ឺន ​៥​ពាន់​​នាក់​ក្នុង​ខណៈ​ដែល​ពួក​គេ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ជិះ​ស្គី​ស្រាត​ល្វែង​លើ​នៅ​ទី​ក្រុង​Braunlageប្រ​ទេស​អា​ល្លឺ​ម៉ង់ ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ​កុម្ភៈ កន្លង​មក​នេះ​។ ព្រឹត្តិការ​ណ៍​ជិះ​ស្គី​ចុះ​ជម្រាល​ស្រាត​ប្រ​ចាំ​ឆ្នាំ​លើក​ទី​៤​នេះ ​មាន​ការ​ចូល​រួម​ពី​ក្រុម​កីឡាករ​ជា​ពិសេស​កីឡាការិនី​ចំនួន​៣០​នាក់​។ ពួក​គេ​ទាំង​នេះ​ក្លា​ហាន​ហ៊ាន​​ស្រាត​ល្វែង​លើ​និង​ទុក​តែ​ខោ​​ទ្រនាប់​ជិះ​​ស្គី​ចុះ​ជម្រាល​ភ្នំ​ Harzដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល​យ៉ាង​ក្រាស់​។

រថយន្តយីឌុបក្រឡាប់សង្កត់ម៉ូតូ2គ្រឿង ស្លាប់4របួស5

Posted: 20 Feb 2012 03:09 AM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​រត​ន​គិ​រី​​​ ​៖ ​រថ​យន្ត​ប្រ​ភេទ​យី​ឌុប​​មួយ​គ្រឿង​​ដឹក​​ដំឡូង​​​​មី​បាន​​ជួប​នូវ​ឧ​ប្ប​ តិ្ត​​ហេតុ​​​​​ក្រឡាប់​ផ្ងារ​ជើង​​សង្ក​​​​​ត់​​​​​លើ​ម៉ូ​តូ​​​ដែល​​​ធ្វើ ​ដំណើរ​​​បញ្ច្រាស​​​ទិស​គ្នា​​​ចំនួន​​ពីរ​គ្រឿង​​ បណ្តាល​​ឱ្យ​មនុស្ស​​​​​ចំនួន​​​៣​នាក់​​​ស្លាប់​ និង​​​​៦​នាក់​​​ផ្សេង​ទៀត​​​មាន​កូន​ក្មេង​​​​ម្នាក់​ផង​​​របួស​​​ធ្ងន់ ។ ​ហេតុ​ការ​ណ៍​​នេះ​​បាន​កើត​ឡើង​​​នៅ​ចំណុច​ផ្លូវ​​បត់​​​កោង​ចុះ​​​​ចំណោត​ ភ្នំ​​​កូន​​មុំ​​​ ក្នុង​ភូមិ​​​​៤ ឃុំ​ត្រ​ពាំង​​ច្រេះ​ ស្រុក​​​កូន​មុំ​ នៅ​វេលា​ម៉ោង​​​​​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!