Koh Santipheap Daily

Koh Santipheap Daily


ថៃនឹង​មាន​ការ​ប្រណាំង​រថយន្ត​ប្រ​ភេទ Grand Prixនៅ​ឆ្នាំ ២០១៥​ខាង​មុខ​

Posted: 02 Jan 2013 11:55 PM PST

លោក Bernie Ecclestone​បាន​គាំ​ទ្រ​ឱ្យ​មានការ​ដាក់​បញ្ចូល​ការ​ប្រ​ណាំង​រថយន្ត​ Grand Prixក្នុង​ប្រ​ទេស​ថៃ​ទៅ​ក្នុង​ប្រតិទិន​ហ្វមមូ​ឡា​វ័ន ប្រ​ចាំ​ឆ្នាំ​២០១៥ ។ លោក Kanokphand Chuklakasemអភិ​បាល​អាជ្ញាធរ​កីឡា​របស់​ថៃ​បាននិយាយ​កាល​ពី​ខែ​តុ​លា​ឆ្នាំ​២០១​២កន្លង​មក​ថា ខ្លួន​កំ​ពុង​ខ្នះ​ខ្នែង​ធ្វើ​ការ​ងារ​ជា​មួយ​អ្នក​រៀប​ចំ​ហ្វមមូ​ឡា​វ័ន​ដើម្បី​នាំយក​ការ​ប្រ​ណាំង​មួយ​មក​កាន់​ទី​ក្រុង​

ចាប់​ខ្លួន​ជនជាតិ​រុស្ស៊ី​​ពាក់​ព័ន្ធ​​បង្ខាំង​មនុស្ស និង​វាយ​ធ្វើ​បាប​​៦​នាក់​

Posted: 02 Jan 2013 11:55 PM PST

ខេត្ត​​ព្រះ​សីហនុ​ ៖ ជនជាតិ​​រុស្ស៊ី​​ចំនួន​​៣​នាក់​ត្រូវបាន​កម្លាំង​​​ជំនាញ​​​កង​រាជអាវុធហត្ថ​​ខេត្ត​​ សហ​ការ​​ជា​មួយ​កម្លាំង​​កង​ទ័ព​​​ជួរ​​មុខ​​នៃ​​​គណៈ​កម្ម​ការ​សន្តិ​សុខ​ជាតិ​លំហ​សមុទ្រ​ដឹក​នាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​​ទោ ទា សុខា ​មេ​បញ្ជា​​​ការ​រង​កង​ទ័ព​​ជើង​ទឹក​​ និង​ជា​មេ​បញ្ជាការ​​​ជួរ​​មុខ​នៃ​គណៈ​កម្ម​ការ​សន្តិ​សុខ​ជាតិ​លំហ​សមុទ្រ​​ធ្វើ​ការ​​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី​៣០ ធ្នូ ​២០១២ ​និង​បាន​បញ្ជូន​​ខ្លួន​ទៅ​កាន់​តុលា​ការ​កាល​

រុស្ស៊ី​បង្កើត​ច្បាប់​ដា​ក់​ពិ​ន័យ​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​ការលួច​លក់​សំ​បុត្រ​អូ​ឡាំ​ពិក​​ក្រុង​សូ​ជី​ឆ្នាំ​២០១៤​

Posted: 02 Jan 2013 11:44 PM PST

​ស្លាក​សញ្ញា​ឡូ​ហ្គោ​អូ​ឡាំ​ពិក​ក្រុង​សូ​ជី​ឆ្នាំ ២០១៤
យោង​តាម​ប្រ​ភព​ពី​វិ​មាន​រដ្ឋ​ាភិ​បាល​ក្រឹម​ឡាំង​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ប្រ​ធា​នា​ធិបតី​រុស្ស៊ី​វ្ល៉ា​ឌីមៀ ពូ​ទីន​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ច្បាប់​ថ្មី​មួយ​ដែល​ដាក់​ពិ​ន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អ្នក​​​លួច​លក់​សំ​បុត្រ​អូឡាំ​ពិក​និង​ប៉ា​រ៉ាឡាំ​ពិក​ក្រុង​សូ​ជី​ឆ្នាំ ២០១៤​ដោយ​ខុស​ច្បាប់ ។​

Kelly Pavlik​សម្លឹងរក​ការ​​ឡើងសង្វៀន​​ជា​មួយ​លូ​​ស៊ាន ប៊ូតបន្ទាប់​​ពី​ជំ​នួប​​ជា​មួយ​​ Andre Ward​ត្រូវ​បាន​​លុប​ចោល​

Posted: 02 Jan 2013 11:40 PM PST

កីឡាករ​ប្រ​ដាល់​អា​មេរិក​ Kelly Pavlik​ទំនង​ជា​នឹង​ជួប​ជា​មួយ​គូ​ប្រ​កួត​កម្រិត​កំពូល​មួយ​រូប​នៅ​ប៉ុន្មាន​ខែ​​ខាង​មុខ​នេះ​បន្ទាប់​ពី​បាន​អាក់​ខាន​ការ​ឡើង​សង្វៀន​នា​ចុង​ខែ​នេះ​ជា​មួយ​ Andre Ward ។ Pavlikគ្រោង​ឡើង​​ដណ្តើម​ខ្សែ​ក្រ​វាត់​ប្រ​ភេទទម្ងន់ ៧៦,២​គី​ឡូ​ក្រាម​ពី​​កីឡាករមិត្ត​រួម​ជាតិ​​ Andre Ward​​​ ​នៅ​​ថ្ងៃ​ទី​២៦​ចុង​ខែនេះ​ លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ ប៉ុន្តែ​​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​បន្ទាប់

រុស្សុី​នឹង​រៀប​ចំ​សមយុទ្ធ​យោធាជើង​ទឹក​យ៉ាង​ធំ​បំផុត​មួយ​

Posted: 02 Jan 2013 11:30 PM PST

កង​នាវា​ចម្បំង​រុស្សុី
បណ្តា​នា​វា​ចម្បាំង​រុស្សុី​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​សមុទ្រ​មេឌីទែ​រ៉ាណេ និង​សមុទ្រ​ខ្មៅ​ដើម្បី​ចូល​រួម​ក្នុង​សម​យុទ្ធជើង​ទឹក​មួយ​ ដែល​ក្រសួង​​ការ​ពារ​ប្រទេស​រុស្សុី​ចាត់​ទុក​ថា​ជា​សមយុទ្ធ​ជើង​ទឹក​យ៉ាង​ធំ​បំផុត​មួយ​ពុំ​ធ្លាប់​រៀប​ចំ​ធ្វើ​ចាប់​តាំង​ពី​ច្រើន​ទសវត្ស​មក​ហើយ ។ ក្រសួង​ការ​ពារ​ប្រទេស​រុស្សុី​ រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​២ មករាថា បណ្តា​នាវា​ចម្បាំងនៃ​​កង​នាវា​​ចរណ៍​សមុទ្រ​ខាង​ជើង​ កង​នាវា​

​កីឡាករ​​រ៉ូណាល់​ដូ ប្តេជ្ញា​​​រក​ជ័យ​ជម្នះ​​​ឱ្យ​ក្លិប​​ Real M ក្នុង​ឆ្នាំ​​2013

Posted: 02 Jan 2013 11:28 PM PST

​កីឡាករ​​រ៉ូណាល់​ដូ
កាល​ពី​ថ្ងៃ​ពុធ​ទី​​២ ​មករា ឆ្នាំ​២០១៣ កន្លង​​​​ទៅ​នេះ កីឡាករ​​ខ្សែ​​ប្រយុទ្ធ​​រ៉ូណាល់​​ដូ បាន​សន្សា​​​ថា​​នឹង​ប្រឹង​​​ប្រែង​​​​​ឱ្យ​​អស់​ពី​​សមត្ថ​ភាព​​​ដើម្បី​រក​ជ័យ​ជម្នះ​​​ឱ្យ​ក្លិប​​ការ​ពារ​ជើង​ឯក​​ Real M ក្នុង​​ការ​​​​​ប្រជែង​​​យក​តំណែង​​ជើង​​ឯក​​២០១៣​​ ​ជា​មួយ​​ក្លិប​​ Barcelona ដែល​កំពុង​នាំ​មុខ​​១៦​ពិន្ទុ​​​គិត​ត្រឹម​​​ជុំ​ទី​១៧​នេះ ។

ធនាគារ​កីឡាករ​​​ឆ្នើម​​ បិសាច​ក្រហម​ Man Utd បញ្ចេញ​​កីឡាករ Henriquez ឱ្យ​ក្លិប Wigan ខ្ចី​​ជើង​

Posted: 02 Jan 2013 11:26 PM PST

​
តាម​ប្រភព​ព័ត៌​​មាន​​គេហទំព័រ​​ Goal.com ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍​ទី​​​៣ ធ្នូ ឆ្នាំ​២០១៣ បាន​ឱ្យ​ដឹង​ថា ក្លិប Wigan បាន​​យល់​ព្រម​​ខ្ចី​ជើង​កីឡាករ​​ខ្សែ​​ប្រយុទ្ធ​​​ Henriquez ពី​ក្លិប​បិសាច​ក្រហម​​ Man Utd ដែល​ជា​​​ក្លិប​សំបូរ​កីឡាករ​​​ឆ្នើម​​ៗ ​​រហូត​ដល់​​បញ្ចប់​​រដូវ​កាល​​ឆ្នាំ​​២០១២-២០១៣ ។

អីុ​រ៉ង់​​ប្រកាស​​​ពី​ការ​ស្ទាក់​​ចាប់​យន្ត​ហោះ​គ្មាន​មនុស្ស​​​បើក​ធុន​តូច​​2​គ្រឿង​

Posted: 02 Jan 2013 11:24 PM PST

យន្តហោះ​​គ្មាន​មនុស្ស​​បើក​ធុន​​RQ-11 ​ដែល​អីុរ៉ង់​​ស្ទាក់​ចាប់​
ម៉ាស៊ីន​ឃោស​នា​​អីុរ៉ង់​​រាយ​ការណ៍​​កាល​ពី​​​ថ្ងៃ​ទី​២ មករាថា អីុរ៉ង់​​បាន​ស្ទាក់​ចាប់​​យន្តហោះ​​គ្មាន​មនុស្ស​​​​បើក​​សង្កេត​ការណ៍​ធុន​តូច​២​គ្រឿង​​​ផលិត​នៅ​អាមេរិក​រយៈ​ពេល​​១៧​ខែ​​​ចុង​ក្រោយ​​នេះ ។​ឧត្តម​នាវី​​ អាមៀរ រ៉ាស្ទើ​​ហ្គារី​​អះអាង​ប្រាប់​ទី​ភ្នាក់ងារ​​ព័ត៌​មាន​​​អីុរ៉ង់​​FARS​ថា យន្តហោះ​​គ្មាន​មនុស្ស​​​បើក​ធុន​​RQ-11 RAVEN ​ទាំង​​២​គ្រឿង​​​​​នោះ​ត្រូវ​ស្ទាក់​បាញ់​ដោយ​កង​ឯក​ភាព​​​ការ​ពារ​​​​អាកាស​​អីុរ៉ង់​​កាល​

សកម្ម​ភាព​ផលិត​កម្ម​អាមេរិក​រើប​ឡើង​វិញ​នៅ​ក្នុង​ខែ​ធ្នូ ​

Posted: 02 Jan 2013 11:22 PM PST

​
យោង​តាម​ការ​អង្កេត​របស់​វិទ្យា​ស្ថាន​ ISM ​អាមេរិក​បាន​ឱ្យ​ដឹង​ថា សកម្មភាព​ផលិត​កម្ម​របស់​អាមេរិក​បាន​រើប​ឡើង​វិញ​តិចៗ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ក្រោយ​កា​រធ្លាក់​ចុះ​កាល​ពី​បណ្តា​ខែ​មុន​ៗ​ ។សន្ទស្ស​ន៍​​វា​ស់វែង​វិស័យ​ផលិត​កម្ម​របស់​វិទ្យា​ស្ថាន​ ISM បាន​ឱ្យ​ដឹង​ថា កើន​ដល់​៥០,៧% ​កាល​ពី​ខែ​មុន​ធៀប​នឹង​៤៩,៥%​​កាល​ពី​ខែ​វិច្ឆិកា​។​ បន្ទាត់​ក្រាហ្វិច​ដែល​មាន​៥០​%​បញ្ជាក់​ពី​កំណើន​និង​ការ​ធ្លាក់​

ប៉ូលិស​​ និង​ម្ចាស់​​ម៉ូតូ​អ្នក​ណា​ជ្រុល? (មាន​វីដេអូ​ឃ្លីប​)

Posted: 02 Jan 2013 11:18 PM PST

រូប​ភាព​ខ្សែ​អាត់​វីដេអូ​​មួយ​ឈុត​​ធ្វើ​ឱ្យ​​មាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ពី​សំណាក់​​មហា​ជន​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​​​ទៅ​លើ​ការ​បង្ក្រាប​​ម៉ូតូ​​ខ្វះ​លក្ខណៈ​បច្ចេក​ទេស​ ក៏​ដូចជា​អ្នក​បើក​បរ​មិន​គោរព​បទ​ដ្ឋាន​ច្បាប់​ចរា​ចរណ៍​​របស់​​ប៉ូលិស​​​ចរា​ចរណ៍​ដែល​ចាប់​ម៉ូតូ​​យុវ​ជន​ម្នាក់​ដាក់​ឡាន​យក​ទៅ​កន្លែង​​ប៉ូលិស​​ ហើយ​ទាញ​​គ្រវែង​​​គ្រវាត់​​ម្ចាស់​ម៉ូតូ​​ឱ្យ​ដួល​ច្រងាប់​ច្រងិល​​ហាក់​ដូចជា​ប្រើ​អំពើ​ហិង្សា​...។

ប្រជុំ​បូក​សរុប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​និង​លើក​​ទិស​ដៅ​ឆ្នាំ​2013​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​

Posted: 02 Jan 2013 11:00 PM PST

ប្រជុំ​បូក​សរុប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​និង​លើក​​ទិស​ដៅ​ឆ្នាំ​2013​​កាត់​បន្ថយ​គ្រោះ​ថ្នាក់​
ខេត្តកំពង់​ឆ្នាំង ៖ នៅ​សាល​ប្រជុំ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ កាល​ពី​ព្រឹក​ថ្ងៃទ​ី២​ ធ្នូ​ មាន​រៀប​​ចំ​​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​​លទ្ឋ​ផល​ការ​អនុ​វត្ត​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១២​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៣​​​ ក្រោម​អធិប​តី​ភាព​លោក​ឡុច វណ្ណា​រ៉ា ប្រធាន​ការិ​យាល័យ​កណ្តាល​ទទួល​បន្ទុក​ចរា​ចរណ៍​ សណ្តាប់​ធ្នាប់​ និង​ជា​ស្នង​ការ​រង​នគរ​បាល​​ខេត្ត លោក​ជន ថារិទ្ឋ​ នាយ​រង​ការិ​យា​ល័យ​​​​

នាង​អា​ហ្សារេន​កាឈាន​ចូល​វគ្គ​1/4​ផ្តាច់​ព្រ័ត្រ​ប្រ​កួត​វាយ​កូន​បាល់ Brisbane International

Posted: 02 Jan 2013 10:55 PM PST

ាង​អា​ហ្សារេន​កា-បេឡារុស
កីឡាការិនី​លំ​ដាប់​ទី​១​ពិភព​លោក​វិច​តូ​រី​យ៉ា អា​ហ្សា​រេន​កា​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី Brisbane International​ហើយ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​អា​ល្លឺ​ម៉ង់​សាប៊ីន លីស៊ិកគី​ក្នុង​លទ្ធផល​៦-៣​និង​៦-៣​កាល​ពី​ថ្ងៃ​ពុធ​ទី​២មក​រា ​នា​ក្រុង​ប្រ៊ីស​បេន ប្រ​ទេស​អូ​ស្ត្រា​លី ។

ឆាបឆេះ​ផ្ទះ​ជាន់​ទី១ខាងក្រោម​លក់​គ្រឿងក្មេង​លេងគ្រប់ប្រភេទ​ផ្លូវ​កម្ពុជា​ក្រោម

Posted: 02 Jan 2013 10:48 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ អគ្គិភ័យ​​​បានឆាបឆេះមួយវឹប​ នៅលើ​លំនៅឋាន​​ជាន់ទី១ ​​ដែល​មាន​ជាន់​ខាងក្រោម​បើក​ជា​ហាង​លក់គ្រឿង​​​ប្រដាប់​​ប្រដា​ក្មេង​លេ​ងគ្រប់ប្រភេទ​លេខ​៦៧១ លើកំណាត់​មហាវិថី​កម្ពុជា​ក្រោម ស្ថិត​ក្នុងសង្កាត់​​ទឹកល្អក់ទី១ ​​​ខណ្ឌទួល​គោក ​បង្កឱ្យ​មានការ​​ភ្ញាក់ផ្អើល​​​ កាលពី​វេលា​ម៉ោង​​​១២ ​និង​៣០នាទី​រសៀល​​ថ្ងៃទី៣ ​មករា ២០១៣ ​​ហើយ​មនុស្ស​ម្នា​បានមកចោមរោម​មើល​កកកុញ​​លើដងផ្លូវ ។

​បូម​ទឹក​​ចេញ​ពី​ប្រឡា​យស្រោច​ស្រ​ព​ស្រូវ​​​មួយ​​ហិក​តា​​ត្រូវ​​បង់​​ជា​ស្រូវ​150​គីឡូ​ក្រាម​

Posted: 02 Jan 2013 10:45 PM PST

​បូម​ទឹក​​ចេញ​ពី​ប្រឡា​យស្រោច​ស្រ​ព​ស្រូវ​​​មួយ​​ហិក​តា​​ត្រូវ​​បង់​​ជា​ស្រូវ​150​គីឡូ​ក្រាម​
ខេត្ត​កំពត​ ៖ ​​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​​​គ្រួសារ​​​នៅ​ក្នុង​ឃុំ​​​​ចំនួន​​៣​​​ក្នុង​ស្រុក​បន្ទាយ​​មាស​ មាន​ការ​ខក​​ចិត្ត​យ៉ាង​ខ្លាំង​​​ បន្ទាប់​ពី​​​ពួក​គាត់​​បាន​ចំណាយ​​​ដី​ស្រែ​​ និង​ដី​ភូមិ​​​របស់​ខ្លួន​​​ប្រគល​់​ទៅ​ឱ្យ​​​អង្គ​ការ​​​​ក្រៅ​រដ្ឋា​ភិ​បាល​​មួយ​ដែល​​​​គេ​ហៅ​ថា «CAVAC» ​ឱ្យ​ជី​ក​ប្រឡាយ​​​​ទឹក​កាត់​ភូមិ​​​ បែ​រ​ជា​​​បង្កើត​​​សហ​គមន៍​​សម្រាប់​​​យក​ស្រូវ​ពី​ប្រជា​ពល​រដ្ឋ​​ទៅ​វិញ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៣ មករា ២០១៣

Posted: 02 Jan 2013 10:42 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៣ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ម៉ូតូ​ម៉ាក​ឃ្លីក​បើក​វ៉ា​បុក​រថយន្ត​​កូរ៉ូឡា​ក្នុង​ទិស​ដៅ​បញ្ច្រាស​បាក់​ជើង​ម្នាក់​

Posted: 02 Jan 2013 10:32 PM PST

មនុស្សជាច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ឃ្លីក​​ពណ៌​ក្រហម​​លាយ​ខ្មៅ ​មួយ​គ្រឿង​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ក៏ជ្រុលទៅ​បុក​រថយន្ត​​ម៉ាក​កូរ៉ូឡា​​ស៊េរី​​៩៨​ពណ៌ខ្មៅ ​​មួយ​គ្រឿងទៀត​​​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​​ បណ្តាល​ឱ្យ​អ្នក​​បើក​ម៉ូតូ​ម្នាក់​ផ្លោង​​រំលង​រថយន្ត​បាក់​ជើង​​ស្តាំ​ដេក​ស្តូក​ស្តឹង និង​អ្នក​រួម​ដំណើរ​​​​រង​របួស​ស្រាល ។ ​គ្រោះ​ថ្នាក់​​នេះ​បាន​​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​៧​និង​​៣០​នាទី​​យប់​ថ្ងៃទី​​២ មករា ២០១៣ ​នៅតាម

ពលរដ្ឋ​889​គ្រួសារ​​​ទទួល​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​ធ្លី​​ពី​លោក​​រដ្ឋ​មន្ត្រី​​​ស៊ុយ​ សែម​

Posted: 02 Jan 2013 10:30 PM PST

ពលរដ្ឋ​889​គ្រួសារ​​​ទទួល​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​ធ្លី​​ពី​លោក​​រដ្ឋ​មន្ត្រី​​​ស៊ុយ​ សែម​
​ខេត្ត​ពោធិ៍​សាត់​ ៖ ​​ថ្ងៃ​ទី​២ មករា ២០១៣ ​​លោក​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​​ក្រសួង​​ឧស្សាហកម្ម​រ៉ែ និង​ថាម​ពល តំណាង​​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​បាន​អញ្ជើញ​​ជា​អធិបតី​​​ក្នុង​ពិធី​​ចែក​ប័ណ្ណ​​​កម្ម​សិទ្ធ​ិ​ដី​ធ្លី​ជូន​​​​ប្រជាពលរដ្ឋ​ចំនួន​៨៨៩​គ្រួសារ​​នៅ​ភូមិ​រហា​ទិល និង​ភូមិ​​​តាំង​គោក​ ឃុំ​​តាលោ ស្រុក​បាកាន ។

ចង់​ទទួល​ទាន​អាហារ​អឺរ៉ុប-អាស៊ី​​ Fish&Co លក់​បញ្ចុះ​តម្លៃ​ពិសេស

Posted: 02 Jan 2013 10:23 PM PST

​អាហារ​អឺរ៉ុប-អាស៊ី​​ Fish&Co លក់​បញ្ចុះ​តម្លៃ​ពិសេស
ភោជនីយ​ដ្ឋាន​ Fish&Co ស្ថិត​នៅ​លើ​មហា​វិថី​ព្រះ​សីុ​សុវត្ថិ​ ខាង​ត្បូង​ផ្សារ​រាត្រី​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ មិន​ត្រឹម​​តែ​បម្រើ​ជូន​អាហារ​អឺរ៉ុប និង​អាស៊ីប៉ុណ្ណោះ​ទេ ថែម​ទាំង​លក់​បញ្ចុះ​តម្លៃ​​ពិសេស​ជា​រៀង​រាល់​ថ្ងៃទៀត​ផង​​ដើម្បី​ស្វា​គមន៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ ។ តាម​​ប្រសាសន៍​របស់​លោក​នាយក​គ្រប់​គ្រង​ភោជ​នីយ​ដ្ឋាន​​ Fish&Co បាន​ប្រាប់​មហា​គ្រួសារ​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​ភោជនីយ​ដ្ឋាន​របស់​លោក

ចេញ​ពីហូប​ការ​​ជិះ​ម៉ូតូ​បុកបង្កាន់ដៃ​ស្ពាន​ហោះ​មក​ក្រោម​​

Posted: 02 Jan 2013 10:15 PM PST

ចេញ​ពីហូប​ការ​​ជិះ​ម៉ូតូ​បុកបង្កាន់ដៃ​ស្ពាន​ហោះ​មក​ក្រោម​​
​រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​​រង​របួស​ធ្ងន់​ធ្ងរ​​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ក្នុងខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ពណ៌ខ្មៅ ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ចង្កូត​ឡើង​លើ​ខឿន​បុក​បង្កាន់ដៃ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​ពេញទំហឹង​​ បណ្តាល​ឲ្យ​បុរស​នោះ​ហោះ​ផ្លោង​ផុត​បង្កាន់​ដៃ​ស្ពាន​ធ្លាក់​ចុះ​ទៅ​ដេក​ស្តូក​ស្តឹង​លើ​ច្រាំង​ទន្លេ​ដែល​សំណាង​ណាស់​ធ្លាក់​មិន​ចំ​ទឹក​ទន្លេ ។ ចំណែក​ម៉ូតូ​​មិន​ធ្លាក់​ចុះ​ជាមួយ

ឆាបឆេះ​ផ្ទះ​ជាន់​ទី១ខាងក្រោម​លក់​គ្រឿងក្មេង​លេងគ្រប់ប្រភេទ​ផ្លូវ​កម្ពុជា​ក្រោម

Posted: 02 Jan 2013 10:12 PM PST

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យ​​​បានឆាបឆេះមួយវឹប​ នៅលើ​លំនៅឋាន​​ជាន់ទី១ ​​ដែល​មាន​ជាន់​ខាងក្រោម​បើក​ជា​ហាង​លក់គ្រឿង​​​ប្រដាប់​​ប្រដារ​ក្មេង​លេ​ងគ្រប់ប្រភេទ​លេខ​៦៧១ លើកំណាត់​មហាវិថី​កម្ពុជា​ក្រោម ស្ថិត​ក្នុងសង្កាត់​​ទឹកល្អក់ទី១ ​​​ខណ្ឌទួល​គោក ​បង្កឱ្យ​មានការ​​ភ្ញាក់ផ្អើល​​​ កាលពី​វេលា​ម៉ោង​​​១២ ​និង​៣០នាទី​រសៀល​​ថ្ងៃទី៣ ​មករា ២០១៣ ​​ហើយ​មនុស្ស​ម្នា​បានមកចោមរោម​មើល​កកកុញ​​លើដងផ្លូវ ។

ទាហាន​ប៉ាគីស្ថាន​7នាក់​ត្រូវ​ពួក​​ប្រយុទ្ធ​​ចាប់​ពង្រត់​

Posted: 02 Jan 2013 10:09 PM PST

ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​រាយ​ការណ៍​ថា​ទាហាន​បា៉គីស្ថាន​យ៉ាង​​តិច​៧​នាក់​ ត្រូវ​ពួកសកម្ម​​ប្រយុទ្ធ​មិនស្គាល់​មុខ​ចាប់​ពង្រត់​​ក្នុង​ទី​ក្រុង​ JAND ​ជាទី​ក្រុង​តូច​មួយ​​ស្ថិត​​​នៅ​ចម្ងាយ​​១២០​គីឡូ​ម៉ែត្រ ​ភាគ​នីរតី​រដ្ឋ​ធានី​អីុស្លាម៉ា​បាដ កាលពី​យប់​ថ្ងៃទី​២ មករា​ ​។ ទាហាន​ទាំង​នេះ​ត្រូវ​ពួក​នោះ​ចាប់​ពង្រត់​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅកាន់​ទី​ក្រុង​បានូ ទី​ប្រជុំ​ជន​​ស្រុក​មួយ​នៃ​ខេត្ត​ឃីប័រ ប៉ាក​ទូន​ក្វា ​

កង​ទ័ព​តួកគី​សម្លាប់​យុទ្ធ​ជន PKK 46នាក់​

Posted: 02 Jan 2013 10:02 PM PST

កង​ទ័ព​​តួក​គី​ពេល​ចេញ​ធ្វើ​ប្រ​តិ​បត្តិការ​
កាសែត​តួក​គី​ TODAY'S ZAMAN រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២ មក​រាថា កង​កម្លាំង​សន្តិ​សុខ​តួក​គី​បាន​សម្លាប់​យុទ្ធ​ជន​នៃ​គណបក្ស​ពល​ករ​ឃើត​ឌីស្ថាន PKK ៤៦​នាក់​ក្នុង​ប្រតិ​បត្តិ​ការ​ឆ្លង​កាត់​ព្រំ​ដែន​មួយ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ នៃ​ឆ្នាំ​២០១២​ដែល​ទើប​កន្លង​ផុត ។

លោក​ស្រី​ហ៊ីល​ឡារី​គ្លីន​តុន​​​ចេញ​ពី​​មន្ទីរពេទ្យ​

Posted: 02 Jan 2013 10:02 PM PST

រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក​​​​លោក​ស្រី​ហ៊ីល​ឡារី​គ្លីន​តុន​​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​​ក្រុង​ញ៉ូវ​យ៉ក​​ដែល​លោក​ស្រី​​ចូល​ព្យាបាល​​ដុំ​ក្រួស​​ក្នុង​សរសៃ​ឈាម​ហើយ ។ នេះ​ជា​ការ​ប្រកាស​​កាល​ពី​​ថ្ងៃទី​២ ​មករា របស់​ក្រសួង​​ការ​បរទេស​​អាមេរិក​។​ក្នុង​សេចក្តី​​ប្រកាស​មួយ​​​លោក​​​PHILIPPE REINES ​អ្នក​នាំ​ពាក្យ​ក្រសួង​​ការ​បរទេស​​​គូស​បញ្ជាក់​​ថា ​លោក​ស្រី​​គ្លីន​តុន​​ត្រូវ​បាន​​​អនុញ្ញាត​​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​​

បាក់​រូង​ផ្លូវ​មេ​ត្រូ​​មួយ​នៅ​ភាគ​ខាង​ត្បូង​ចិន​

Posted: 02 Jan 2013 10:02 PM PST

ពួក​អ្នក​ជួយ​សង្គ្រោះ​នៅ​កន្លែង​រូង​មេ​ត្រូ​បាក់​
កម្មករ​២​នាក់​ក្នុង​ចំណោម​កម្មករ​៣​នាក់​ ដែល​កប់​ជាប់​ក្នុង​ការ​បាក់​ផ្លូវ​រូង​ក្រោម​ដី​​របស់​មេ​ត្រូ​​មួយ​​ខ្សែ​ដែល​កំពុង​សាងសង់​នៅ​ទី​ក្រុង​​ណា​​​នីញ ទីប្រជុំ​ជន​នៃតំបន់​ស្វយ័ត​​ហ្សូ​អាង​ខេត្ត ក្វាង​ស៊ី ​ភាគខាង​ត្បូង​ចិន​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ចំណែក​កម្ម​ករ​ម្នាក់​ទៀត​នៅកប់​ជាប់​រក​ពុំ​ទាន់​ឃើញ​នៅឡើយ ។

កង់​និង​ម៉ូតូ​ប៉ះ​គ្នា​ដួល​រថយន្ត​ដឹក​កម្ម​ករ​បើក​គេច​ទៅ​បុក​ជា​មួយ​​រថ​យន្ត​ដឹក​ថ្ម​របួស​កម្ម​​ករ​ជាង​10​នាក់​

Posted: 02 Jan 2013 10:00 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ កម្ម​ករ​កម្ម​ការិ​នី​រោង​ចក្រ​កាត់​ដេរ​ជាង​១០​នាក់​​បាន​រង​របួស​ធ្ងន់​​និង​ស្រាល​ ​​នៅ​ក្នុង​ឧប​្បត្តិ​​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​រថ​យន្ត​ដឹក​កម្ម​ករ​បុក​ជាមួយ​រថយន្ត​ដឹក​ថ្ម​ខណៈ​​មាន​កង់​និង​ម៉ូតូ​ប៉ះ​គ្នា​ដួល​​លើ​ផ្លូវ​​ហើយ​​រថយន្ត​​​ ហ៊ី​យ៉ាន់​ដាយ ដឹក​កម្ម​ករ​ជាង​៦០​នាក់​ខំ​បើក​គេច​ចេញ​ក៏​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​​​ជ្រុល​​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន​់​ដាយ​​ដឹក​ថ្ម​មួយ​

ស្រាត​ខោទុក​លើ​ពាង​ទឹក​គាស់​ទ្វារ​លូន​ចូល​ប៉ង​រំលោភ​នាង​ស្រែក​និង​ធាក់​ធ្លាក់​ដី​សន្លប់

Posted: 02 Jan 2013 09:55 PM PST

យុវជន​មួយ​នេះ​ជាប់ចោទ​ពី​បទ​ចាប់​នារី​រំលោភ​
រាជធានី​ភ្នំពេញ​ ៖ យុវជន​កំហូច​ម្នាក់​​​​ខណៈ​ផឹក​ស្រា​​រហូត​ដល់​​ស្រវឹង​ធ្លាក់​​ភ្នែក​​ នឹក​ឃើញ​​ចង់​រួម​រ័ក​​ហើយ​ដឹង​ថា​ ស្ត្រី​ម្នាក់​​កំពុង​ដេក​លក់​​​លើ​គ្រែ​​ក្នុង​បន្ទប់​ផ្ទះ​ជួល​​តែ​ម្នាក់​ឯង​​ក៏​ស្រាត​​ខោ​ខូវ​ប៊យ​​របស់​ខ្លួន​ទុក​​​នៅលើ​ពាង​​​​ទឹក​ក្បែរ​ផ្ទះ​​របស់​នាង​​ នៅ​សល់​តែ​​ខោ​លីអូ​​ បន្ទាប់​មក​លួច​​​គាស់​​​ទ្វារ​​ផ្ទះ​លូន​​​ចូល​ទៅ​ធ្វើ​សកម្ម​ភាព​​​​ប៉ុន​ប៉ង​ចាប់​នាង​រំលោភ​​​សេព​សន្ថវៈ​​។ ​ដោយ​សារ​តែងងឹត​មើល​មិន​ឃើញ​​​ ទើប​តែ​ចាប់​ផ្តើម​​រាវ​

នាង​ដើរ​លេង​ឆ្លង​ឆ្នាំ​សាកល​ហៅ​ម៉ូតូ​ឌុប​ជិះ​វេលា​អធ្រាត្រ​ចាប់​នាង​រំលោភ​មិន​បាន​ចាក់​របួស

Posted: 02 Jan 2013 09:50 PM PST

ក្រុង​ប៉ោយ​ប៉ែត​ ៖ នាង​ក្រមុំ​​ម្នាក់​​​​បាន​​រង​របួស​ធ្ងន់​​​​១០​កន្លែង​​​ និង​​ត្រូវ​បាន​​បញ្ជូន​ទៅ​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​​កម្ពុជា​​-ជប៉ុន​​មង្គល​​បុរី ក្នុង​ស្រុក​​​មង្គល​​បុរី ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ព្រឹក​ថ្ងៃទី​​១ មករា ដោយ​អះអាង​​ថា នាង​ត្រូវ​​ជន​មិន​ស្គាល់​​​អត្ត​សញ្ញាណ​​​ជា​អ្នក​រត់​ម៉ូតូ​ឌុប​​ដឹក​បង្ហូស​​​កន្លែង​​​ស្នាក់​នៅប៉ង​​​​យក​ទៅ​រំលោភ​​​​នៅ​កន្លែង​ស្ងាត់​​​ក្នុង​ភូមិ​​​បាលិលេយ្យ​​២ សង្កាត់​​​ប៉ោយ​​ប៉ែត ក្នុង​ក្រុង​ប៉ោយ​ប៉ែត ។ សកម្ម​ភាព

ប្លន់​យក​ប្រាក់​ច្រៀង​ខារ៉ាអូខេ​ជន​សង្ស័យ​ថា​បាន​តែ​40​ម៉ឺន​រៀល​ស្ត្រីរង​គ្រោះ​ថា​អស់​2​លាន​រៀល

Posted: 02 Jan 2013 09:45 PM PST

ជនជាប់ចោទ
ខេត្ត​​​បាត់​ដំបង​ ៖ បុរសម្នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​​ កាលពីព្រឹកថ្ងៃទី​២ មករា ក្រោយ​ពី​បានឃាត់ខ្លួន​ដែលពាក់​ព័ន្ធ​ក្នុង​ករណី​​យក​កូន​កាំបិតភ្ជង់​ស្ដ្រីម្នាក់​ប្លន់​យក​លុយ​ទៅ​ច្រៀងខារ៉ាអូខេ កាលពីយប់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១២ កន្លងទៅ​​ នៅ​ក្នុង​ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ។

បុរស​ពោះ​ម៉ាយ​ជា​ឃាតករ​សម្លាប់​ស្រី​ស្នេហ៍​ក្នុង​ព្រៃ​ដោយ​សា​រមិន​ស្ម័គ្រ​ធ្វើ​ប្រពន្ធ

Posted: 02 Jan 2013 09:40 PM PST

ជនជាប់ចោទ
ខេត្តតាកែវ​ ៖ ​​ជន​​ជាឃាតករ​​ម្នាក់ ​បាន​ត្រូវ​នគរបាល​​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​​ធ្ងន់​ការ​​ដ្ឋាន​​​​នគរបាលខេត្ត​​​កសាង​សំណុំ​រឿង​​ បញ្ជូន​ទៅសាលា​ដំបូង​​​ខេត្ត​ដើម្បី​កាត់​ទោស​ទៅ​តាម​ច្បាប់​​ដោយ​ជាប់​ចោទ​​ពីបទ​​​សម្លាប់ស្ត្រីម្នាក់​​​​នៅ​កណ្ដាល​​ព្រៃ​ ខណៈ​​ពេលដែលទាម​ទារ​​​​​ស្ត្រី​រង​គ្រោះ​​​ធ្វើជាប្រពន្ធ​​​របស់​ខ្លួន​​​ដែល​ជាបុរស​​ពោះ​ម៉ាយ​​​​តែ​ត្រូវបាន​បដិសេធ​​​​ ។ ​​​ដោយ​សារ​មូល​ហេតុ​​​នេះ​ធ្វើ​ឱ្យ​​​ជន​ដៃ​ដល់​ខឹង​​​ក៏​​ចាប់​

ស្រវឹង​បោះ​ពួយ​ម៉ូតូ​បុក​បង្កាន់​ដៃ​ផ្លោង​ធ្លាក់​ក្រោម​ស្ពាន

Posted: 02 Jan 2013 09:30 PM PST

គេនាំគ្នា​សែង​បុរស​រង​គ្រោះ​ឡើងពី​ក្រោម​ស្ពាន​ 
រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​​រង​របួស​ធ្ងន់​ធ្ងរ​​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ក្នុងខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ពណ៌ខ្មៅ ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ចង្កូត​ឡើង​លើ​ខឿន​បុក​បង្កាន់ដៃ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់​ពេញទំហឹង​​ បណ្តាល​ឲ្យ​បុរស​នោះ​ហោះ​ផ្លោង​ផុត​បង្កាន់​ដៃ​ស្ពាន​ធ្លាក់​ចុះ​ទៅ​ដេក​ស្តូក​ស្តឹង​លើ​ច្រាំង​ទន្លេ​ដែល​សំណាង​ណាស់​ធ្លាក់​មិន​ចំ​ទឹក​ទន្លេ ។ ចំណែក​ម៉ូតូ​​មិន​ធ្លាក់​ចុះ​ជាមួយ​ទេ​ បាន​កៀប​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!