Koh Santipheap Daily

Koh Santipheap Daily


ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ មាន​បទល្មើស​កើត​ឡើង​៥៣៣​លើក ​ស្លាប់​មនុស្ស​៧១​នាក់ របួស​​២៦២​នាក់

Posted: 31 Dec 2012 11:54 PM PST

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តម​សេនីយ៍​​ទោ យ៉ា​ គឹម​អីុ ​មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុធហត្ថលើ​​ផ្ទៃ​ប្រទេស​ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើងថា ​ឆ្នាំ​២០១២ នៅ​រាជធានីភ្នំពេញ មាន​បទល្មើស​​កើតឡើង​ចំនួន​៥៣៣​លើក បទល្មើស​ឧក្រិដ្ឋ​​កើត​​មាន​១៨៥​លើក បទ​ល្មើស​មជ្ឈិម​កើត​មាន​៣៤៨​លើ​ក ​បណ្តាល​​ឱ្យ​ស្លាប់​​​មនុស្ស​៧១​នាក់ ​របួស​២៦២​នាក់ និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

តារា​ទូរទស្សន៍​​សិច​ស៊ី​​ គឹម កាដាសៀន កំពុង​មាន​​ផ្ទៃ​ពោះ​​

Posted: 31 Dec 2012 11:51 PM PST

តារា​ទូរទស្សន៍​​សិច​ស៊ី​​ គឹម កាដាសៀន កំពុង​មាន​​ផ្ទៃ​ពោះ​​
យោង​តាម​​ប្រភព​ព័ត៌​មាន​​​ដេលីម៉េល ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​​​ទី១ មករា ឆ្នាំ​២០១៣ ​​​ឱ្យ​ដឹង​ថា តារា​ទូរ​ទស្សន៍ ​គឹម កាដា​សៀន ដែល​​បាន​​​បង្កាត់​ភ្លើង​ស្នេហ៍​​ជា​មួយ​តារា​​​ចម្រៀង​​​រ៉េប Kanye West កាល​ពី​ខែ​​មីនា ឆ្នាំ​២០១២ នោះ​​ទំនង​ជា​​​ហុច​​​ផល​​ទទួល​បាន​ផ្លែ​ផ្កា​​ហើយ ពោល​គឺ​​នាង​កំពុង​​​មាន​ផ្ទៃ​ពោះ​លើក​​​ដំបូង ។

ក្រុម​ជម្រើស​​​ជាតិ​​ស៊ីម​​បាវ៉េ​អាច​​នឹង​​ដក​ខ្លួន​​ពី​ការ​ប្រកួត​​ជម្រុះ World Cup 2014

Posted: 31 Dec 2012 11:44 PM PST

ក្រុម​ជម្រើស​​ជាតិ​​ប្រទេស​​ស៊ីម​​បាវេ៉​អាច​​នឹង​ដក​ខ្លួន​​​​​មិន​​ចូល​រួម​ក្នុង​យុទ្ធ​​នា​ការ​​​ប្រកួត​ជម្រុះ​​បាល់​ទាត់​​ពិភព​លោក​​​ឆ្នាំ​២០១៤​ ដោយ​​សា​រ​តែ​សហ​ព័ន្ធ​​​បាល់​ទាត់​​របស់​ប្រទេស​នេះ​​​កំពុង​ជួប​​ប្រទះ​​កង្វះ​ខាត​​ហិរញ្ញ​វត្ថុ​​សម្រាប់​ចំណាយ​​ទៅ​លើ​ការ​​​ប្រកួត​ ។ការ​ព្រមាន​​​​នេះ​​បាន​ធ្វើ​​​ឡើង​​​​ដោយ​​លោក Ndumiso Gumede អនុប្រធាន​​​សហ​ព័ន្ធ​បាល់​​ទាត់​​ស៊ីម​​បាវ៉េ​​​​ដើម្បី​​​​​​គាំទ្រ​ដល់​ការ​​ផ្តល់​យោបល់​​​ពី​សហ

បុរសកូន​៣ដាច់​ដាបចាប់ក្មេងស្រី​អាយុ​១៣​ឆ្នាំ​​រំលោភ

Posted: 31 Dec 2012 11:31 PM PST

ខេត្តកំពង់ចាម​ ៖ ជនសង្ស័យ​ម្នាក់ឈ្មោះប៉ាវ ​ឈឿន ​ហៅម៉ៅ ភេទប្រុស អាយុ​៣៣ឆ្នាំ រស់នៅ​ស្រុកត្បូង​ឃ្មុំ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​​រដ្ឋបាល​​​រកា​ពប្រាំ ឃាត់ខ្លួន​នៅយប់ថ្ងៃទី​៣១ ធ្នូ​ ២០១២ដោយចោទ​ប្រកាន់ពីបទចាប់​ក្មេងស្រី​​ខ្មែរអ៊ិស្លាម​​អាយុ​១៣ឆ្នាំ​រំលោភ​​សេព​សន្ថវៈ​ នៅក្នុង​​ផ្ទះ​តៀម​រហូត​បាន​សម្រេច ខណៈ​ឪពុកម្តាយ​​មិននៅផ្ទះ ចេញទៅ​ស៊ីឈ្នួល​ធ្វើ​ចម្ការ​​ឱ្យគេ​នៅខេត្ត​​មណ្ឌល​គិរី​ឯណោះ។

គណបក្ស​ប្រជាជនស្រុកបារាយណ៍​បញ្ចូលសមាជិក​ថ្មី​៣៨៤នាក់

Posted: 31 Dec 2012 11:30 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ធំ​ ៖ នៅទីស្នាក់ការ​គណបក្សឃុំពង្រ ស្រុកបារាយណ៍ កាលពីថ្ងៃទី​៣០ ធ្នូ ២០១២ ​មានរៀបចំ​បញ្ចូល​​សមាជិក​គណបក្ស​​ប្រជាជន​​កម្ពុជាថ្មី​ចំនួន​​៣៨៤នាក់ ​ស្រីចំនួន​១៦៧​នាក់ ​ក្រោមអធិបតី​​ភាពលោក​​អ៊ុត ​សំអន ​សមាជិក​គណៈ​​អចិន្ត្រៃយ៍គណបក្ស​ខេត្ត ​និងជា​អនុ​ប្រធាន​​គណៈពង្រឹង​​ស្រុកបារាយណ៍ និងមាន​ការ​អញ្ជើញ​​ចូល​រួម​ពីលោកទែន ​រតនា ប្រធាន​ក្រុមការងារ​គណៈ​

ចោរ​៤​នាក់​ភ្ជង់​គំរាម​​ប្លន់​យក​ម៉ូតូ​នារី​បុគ្គ​លិក​មន្ទីរពេទ្យ​​សមត្ថ​កិច្ច​ក្របួច​បាន​២​នាក់​

Posted: 31 Dec 2012 11:11 PM PST

ជនសង្ស័យ
រាជធានី​ភ្នំពេញ ៖ នារី​បុគ្គ​លិក​​មន្ទីរ​​ពេទ្យ​​ព្រះ​កេតុមាលា​ម្នាក់​បាន​ត្រូវ​ក្រុម​ចោរ​៤​នាក់​ប្រដាប់ដោយ​កាំភ្លើង​ខ្លី​១​ដើម ជិះ​ម៉ូតូ​២​គ្រឿង​​ មួយ​គ្រឿង​ម៉ាក​ SL និង​មួយ​គ្រឿងទៀត​​​ម៉ាក​ឌ្រីម​សេ​១២៥ ធ្វើ​សកម្ម​ភាព​​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១០ ​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ខណៈ​នារី​រូប​នោះធ្វើដំណើរ​​ចេញពី​កន្លែង​ធ្វើ​ការ​បំណង​ទៅ​ផ្ទះវិញ ត្រង់​ចន្លោះ​ស្ពាន​លេខ​៩-១០ ស្ថិត​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​

គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​2​លើក​​​​​នៅ​កន្លែង​ផ្សេង​គ្នា​​​​ស្លាប់​2​នាក់​

Posted: 31 Dec 2012 11:00 PM PST

គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​2​លើក​​​​​នៅ​កន្លែង​ផ្សេង​គ្នា​​​​ស្លាប់​2​នាក់​
ខេត្ត​កំពង់​ស្ពឺ​ ៖ ​​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើតឡើង​​​​​​ចំនួន​២លើក​​​នៅស្រុក​ភ្នំ​ស្រួច​​ និង​ស្រុក​​សំរោង​ទង​ដែល​មួយ​ករណី​​កើត​ឡើង​​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៤​ និង​​​មួយ​ករណី​​ទៀត​តាម​ផ្លូវ​លំ​​​មួយ​កន្លែង​​​ស្ថិត​ក្នុង​ស្រុក​ភ្នំ​ស្រួច​​​ ។ មន្ត្រី​ប៉ូលិស​​ចរាចរ​ខេត្ត​បាន​ឱ្យដឹង​​នៅព្រឹក​ថ្ងៃទី​​៣១ ធ្នូនេះ​ថា ​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​​ទាំង​២​លើក​​​​នេះ​បណ្តាល​​​​​ឱ្យ​មនុស្ស​ស្លាប់​​២​នាក់​​​ស្រី​​ម្នាក់​ប្រុស​ម្នាក់​ ។

អាមៀ ខាន់​បញ្ជាក់​ថា ខ្លួន​គ្មាន​គម្រោង​ដំ​ឡើង​ទម្ងន់​ដល់​66,67​គី​ឡូ​ក្រាមនោះ​ទេ​

Posted: 31 Dec 2012 10:59 PM PST

ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​ស្ថា​ប័ន WBCក្នុង ​ប្រ​ភេទទម្ងន់​ Junior Welterweight​បាន​ទទួល​ស្គាល់​ថា ខ្លួន​ទំ​នង​ជា​បន្ត​អា​ជីព​ប្រ​ដាល់​មិន​ហួស​ពី​អា​យុ​២៨​ឆ្នាំ​ទេ​ ហើយ​ថា ក្នុង​ពេល​បច្ចុប្បន្ន​ខ្លួន​គ្មាន​ចំ​ណាប់​អា​រម្មណ៍​បន្ថែម​ទម្ងន់ដើម្បី​ឡើង​សង្វៀន​ជា​មួយ​កីឡាករ​មិត្ត​រួម​ជាតិ Kell Brook​នោះ​ដែរ ។​

​​​កាំ​ជ្រួច​​ចម្រុះ​ពណ៌​លម្អ​នៅ​លើ​វេហាស៍​​​រាត្រី​​ចូល​ឆ្នាំ​​ថ្មី​2013

Posted: 31 Dec 2012 10:53 PM PST

​
នា​ដំណាច់​ឆ្នាំ​​​ចាស់​ឈាន​ចូល​​​ឆ្នាំ​ថ្មី​​​​​​​កាំ​ជ្រួច​​ចម្រុះ​​ពណ៌​ដ៏​​ស្រស់​​​ត្រកាល​​​នៅ​លើ​​​វេហាស៍​​ ​គួរ​ឱ្យ​​គយ​គន់​​ក្នុង​បណ្តា​ប្រទេស​​ជា​ច្រើន​នៅ​​​លើ​ពិភព​លោក​ ។​​​​ការ​​​ស្វាគមន៍​​ឆ្នាំ ថ្មី​​នៅ​ភូមិ​ភាគ​​​អាសីុ​ប៉ាសីុ​ហ្វិក​ ​​ចាំង​​​​​រំលេច​​​​ដោយ​ភ្លើង​​ពណ៌​កាំជ្រួច​ដ៏​ចិញ្ចាច​​ចិញ្ចែង​ ក្នុង​លំហ​​​អាកាស​​ដូច​ជា​ ​នៅ​​ក្រុង​សីុដនី​​ ប្រទេស​អូស្ត្រាលី​ មាន​ប្រជា​ជន​​​ជាង​​១,៥​លាន​នាក់​​ ​​​​មើល​កាំ​ជ្រួច​​នៅ​មាត់​សមុទ្រ​​​​សីុ​ដ​នី​ ។​​​​​​នៅ​តៃ​វ៉ាន់​ ក៏​មាន

វ៉ូ​នី​អាកគី​ និង​​ស្តូ​សួ​ ធ្លាក់​​ចេញ​ពី​ជុំ​ទី​1​​ប្រ​កួត​វាយ​កូន​បាល់​ Brisbane International

Posted: 31 Dec 2012 10:53 PM PST

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯកព្រឹត្តិ​ ការ​ណ៍​កំ​ដៅ​សាច់​ដុំ Brisbane International នៅ​ក្រុង​ Brisbane ​ប្រ​ទេស​អូ​ស្ត្រា​លី​របស់​កីឡា​ការិនី​លំ​ដាប់​ទី​១០​ពិភព​លោក​កា​រ៉ូ​លីន វ៉ូ​នី​អា​កគី​ត្រូវ​បាន​បញ្ចប់​ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣១​ខែ​ធ្នូ​នាង​បាន​ធ្លាក់​ចេញ​ពី​ជុំ​ទី​១។

ចោរ​៤​នាក់​ភ្ជង់​​ប្លន់​នារី​​បុគ្គ​លិក​មន្ទីរ​ពេទ្យ​ចាប់​បាន​២​នាក់​ភ្លាមៗ

Posted: 31 Dec 2012 10:47 PM PST

ជនសង្ស័យ
រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចោរ​ប្លន់​​២​នាក់​ក្នុង​ចំណោម​​៤​នាក់​ត្រូវ​​ប៉ូលិស​​ដេញ​ចាប់​ប៉ផាប់​​ពភីង​ ហើយ​ទី​បំផុត​ចាប់​បាន​ពួក​គេ​​កាលពី​វេលា​ម៉ោង​​ជាង​១​រសៀល​ថ្ងៃទី​១ មករា ២០១៣ ​យក​ទៅ​សួរ​នាំ​ បន្ទាប់​ពី​​ជន​ត្រូវ​​ចោទ​ថា ​ចោរ​ប្លន់​២​នាក់​នេះធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​​នារី​បុគ្គលិក​​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា នៅភូមិ​ក្តីចាស់ ​សង្កាត់​បាក់​ខែង ​ខណ្ឌ​ឫស្សីកែវ កាលពីវេលា​ម៉ោង​​១១​និង​៤៥​នាទីព្រឹកថ្ងៃ​ដដែ​លនោះ ។

រយៈ​ពេល​​20​ឆ្នាំ​នៃ​ការ​ដាក់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គ​រ​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក​

Posted: 31 Dec 2012 10:45 PM PST

រយៈ​ពេល​​20​ឆ្នាំ​នៃ​ការ​ដាក់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​អង្គ​រ​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក​
ខេត្ត​សៀម​រាប ៖ មន្ដ្រីជាន់ខ្ពស់​អាជ្ញាធរ​អប្សរា​បាន​​ថ្លែង​ថា ​ឆ្នាំ​២០១២​ គឺជា​ខួប​ទី​២០​នៃ​​ការ​​ចុះ​ឈ្មោះ​​រម​ណី​យ​ដ្ឋា​ន​ប្រវត្ដិសាស្ដ្រ​អង្គរ ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​​ដោយ​​មាន​ការ​​គាំទ្រ​ពី​អង្គការ​យូ​ណេ​ស្កូ​និង​សហគមន៍​​អន្ដរជាតិ​ជា​ដៃគូ​ បាន​​នាំ​មក​នូវ​ភាព​ចម្រើន​​លូតលាស់​ដ៏​​សម្បើម​ទាំង​ផ្នែក​​សេដ្ឋកិច្ច​​ទាំង​ផ្នែក​​វប្ប​ធ​ម៌​ អរិយធ​ម៌​ របស់​ជាតិខ្មែរ​ទាំង​មូល​ផង​ដែរ​ ។

ផ្សព្វ​ផ្សាយ​ច្បាប់​បំផុស​​ឱ្យសិស្សា​នុសិស្ស​នៅ​​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​

Posted: 31 Dec 2012 10:30 PM PST

ពិធីផ្សព្វ​ផ្សាយ​ច្បាប់​បំផុស​​ឱ្យសិស្សា​នុសិស្ស​នៅ​​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន​
ខេត្ត​កំពង់​ចាម​៖ ពិធី​ផ្សព្វ​ផ្សាយ​ច្បាប់​និង​ផល​ប៉ះពាល់​​នៃការ​ប្រើ​ប្រាស់​បំពាន​គ្រឿង​ញៀន​ ​បាន​ធ្វើ​ឡើង​​​​នៅ​វិទ្យាល័យ​សម្តេច​តេជោ​ ហ៊ុន សែន ​​សួង​ ស្ថិត​​ក្នុង​​​​ភូមិ​តូង ​សង្កាត់​សួង ក្រុង​សួង កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ធ្នូ កន្លង​មក​​​ ក្រោម​​អធិប​​តី​លោក​ជា សុខ​រិទ្ធិ​ អភិ​បាល​​ក្រុងសួង ​និង​លោក​វរសេនីយ៍​​ឯក​ ជឹម សេង​ហុង ​ស្នងការ​រង​នគរ​​បាល​ខេត្ត ​និងជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ

ពិធីចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​ភ្នំ​រ៉ែ​ខេត្ត​ព្រះវិហារ និង​កំពង់​ផែ​សាមិត្ត​

Posted: 31 Dec 2012 10:21 PM PST

ពិធីចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​ភ្នំ​រ៉ែ​
រាជធានី​ភ្នំពេញ ៖ ពិធីចុះ​​ហត្ថ​លេខា​​លើ​កិច្ច​សន្យា​គម្រោង​ស្ថាបនា​ផ្លូវដែក​ភ្នំ​រ៉ែ​ខេត្ត​​ព្រះវិហារ ជា​មួយកំពង់​ផែ​សា​មិត្ត​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃទី​​៣១ ធ្នូ ២០១២ ​នៅសណ្ឋា​គារ​អីុនធឺកង់​ទីណង់​តាល់ ក្រោម​អធិបតី​ភាព​លោក​ត្រាំ អីុវ​តឹក រដ្ឋ​​មន្ត្រី​ក្រសួង​​សាធារណ​ការ​ និង​ដឹកជញ្ជូន។

ឆេះ​ទីតាំង​ភ្ញាស់​ពង​ទា​ម្តាយ​និងកូន​ស្លាប់​​ឱប​គ្នា​ក្នុង​ភ្លើង​របួសធ្ងន់​3​នាក់​

Posted: 31 Dec 2012 10:15 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង ៖ អគ្គិ​ភ័យ​ដែលគេ​​ដាក់​ការ​សង្ស័យ​​​ថា ​បណ្តាល​មក​ពី​ការ​ទុស្សេ​​ចរន្ត​អគ្គិសនី​​បាន​ឆាបឆេះ​ផ្ទះ និង​កសិដ្ឋាន​ភ្ញាស់​ពង​ទា​ដ៏​ធំ​មួយ​កន្លែង​អស់​គ្មានសល់​ និង​បាន​ឆក់​យក​ជីវិត​ម្តាយ​និងកូន​តូច​​ស្លាប់​ឱ​ប​គ្នា​​ក្នុង​អណ្តា​ត​ភ្លើង​យ៉ាង​អណោច​អធ័ម​បំផុត​ ខណៈ​​សមាជិក​​គ្រួសារ​៣​នាក់​ផ្សេងទៀត​រង​របួស​​ជាទម្ងន់ ។ ​មន្ត្រី​សមត្ថ​កិច្ច​និយាយ​ថា ​ឧប្បតិ្ត​ហេតុ​នេះបាន​កើតឡើង​កាលពី​វេលា​

ក្លិប​​​ចំណាត់​ថ្នាក់​​លេខ​​2​​បាត​​តារាង​​ប្រឺមីញេលីក​ Reading ទិញ​កីឡាករ​​ Daniel Carrico ពី​ក្លិប​ Lisbon

Posted: 31 Dec 2012 10:15 PM PST

យោង​​តាម​​​ប្រភព​ព័ត៌​មាន​​​​​​​ BBC ​ចេញ​ផ្សាយ​​​​កាល​ពី​ថ្ងៃ​អង្គ​ារ​​​ ទី​​១ មករា ឆ្នាំ​​​២០១៣​ បាន​ឱ្យ​ដឹង​​ថា ​ក្លិប​​​​ចំណាត់​ថ្នាក់​​​លេខ​​២​បាត​​តារាង​​​​​អង់​គ្លេស​​​​ប្រឺ​មីញេ​លីក​​ Reading ​បាន​​​សម្រេច​ទិញ​​​​កីឡា​ករ​​​ខ្សែ​ការ​ពារសញ្ជាតិ​ព័រ​ទុយ​ហ្គាល​​​​​់​Daniel Carrico ​ពី​ក្លិប Lisbon ​ដោយ​មាន​រយ​ៈ​ពេល​​​កុង​ត្រា​​​​​ដំបូង​​២​​ឆ្នាំ​​កន្លះ​​​ ជា​មួយ​នឹង​​​ជម្រើស​​កុង​ត្រា​មួយ​ឆ្នាំ​​​​បន្ថែម​ទៀត​​​​អាស្រ័យ​​​​ទៅ​លើ​កីឡា​ករ​​​​ ។​

កីឡា​ករ​​ខ្សែ​​បម្រើ​​ណាស្រីុ​​ជាប់​បម្រាម​បី​​​ប្រកួត​

Posted: 31 Dec 2012 10:14 PM PST

កីឡា​ករ​​​ខ្សែ​បម្រើ​​​សញ្ជាតិ​​​បារាំង​​​ណា​ស្រីុ​ត្រូវ​​​ជាប់​បម្រាម​​​​ចំនួន​​​​៣​ប្រកួត​​​​ បន្ទាប់​ពី​​​​ក្លិប​​ Man City ជ្រើស​​រើស​​​យក​ការ​មិន​​​​ប្តឹ​ង​​​ឧ​ទ្ធរ​​ណ៍​​​​ចំពោះ​បញ្ហា​​​​​ចម្រូង​ចម្រាស់​​​កាត​ក្រហម​​​ក្នុង​​​អំឡុង​​ពេល​ប្រកួត​​ឈ្នះ​ក្រុម​​​​ម្ចាស់​​ផ្ទះ Norwich ​4-3 កាល​ពី​​​រាត្រី​​ថ្ងៃ​សៅរ៍​​​ ទី​​២៩ ធ្នូ ឆ្នាំ​​​២០១២ កន្លង​ទៅ​នេះ ។

​រថយន្តធុន​ធំ​​បី​គ្រឿង​​បុក​បន្តកន្ទុយ​​គ្នា​​ពីរ​គ្រឿង​​ខាង​ក្រោយ​ខូច​ខាត​​ធ្ងន់

Posted: 31 Dec 2012 10:00 PM PST

​រថយន្តធុន​ធំ​​បី​គ្រឿង​​បុក​បន្តកន្ទុយ​​គ្នា​​ ពីរ​គ្រឿង​​ខាង​ក្រោយ​ខូច​ខាត​​ធ្ងន់
រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ធុន​​ធំ​បី​គ្រឿង​​បាន​បើក​បុក​​បន្ត​កន្ទុយ​​គ្នា​ពេញ​ទំហឹង​​លាន់​ដូច​រន្ទះ​​​​បណ្ដាល​​ឱ្យ​​រថយន្ត​ពី​រគ្រឿង​​ខាង​ក្រោយ​រង​ការ​ខូច​ខាត​ធ្ងន់​​ឯរថយន្ត​មួយគ្រឿង​​ដែល​នៅ​ខាង​មុខ​​​​​ជា​រថយន្ត​បែន​ដឹក​​ខ្សាច់​មិន​​រង​ការ​ខូច​​ខាត​​​នោះ​​ទេ ​ហើយ​ក្រោយ​ពេល​កើត​ហេតុ​​​បាន​បើក​​គេច​​​បាត់​ស្រមោល​​​ ។ ​ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​​១១ និង​១៥នាទី​​ព្រឹក​​ថ្ងៃទី​​៣១ ​ធ្នូ ​២០១២ ​

ឆក់​ឱកាស​ប្រពន្ធ​មិន​នៅ​ផ្ទះ​ឪពុក​ចុង​រំលោភ​កូនស្រី12​ឆ្នាំប៉ូលិស​ចាប់​ខ្លួន​ឡើង​តុលា​ការ

Posted: 31 Dec 2012 09:55 PM PST

បុរសជា​ឪពុក​​ចុង​ត្រូវបាន​ចាប់​ខ្លួន​មក​សាក​សួរ​
រាជធានីភ្នំពេញ ៖ កុមារី​អាយុ​១២​ឆ្នាំ​ម្នាក់​ ​បាន​ទទួល​រង​គ្រោះ​ដោយ​សារ​តែ​​បុរស​ជា​ឪពុក​​​ចុង​ចាប់​រំលោភ​​សេព​សន្ថវៈ​រហូត​បាន​សម្រេច​​កាលពី​វេ​លាម៉ោង​​១២​និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ធ្នូ ​​កន្លង​មក ​​​និង​​រហូត​មក​ដល់​ព្រឹក​​ថ្ងៃទី​៣១ ធ្នូ ​បុរស​​ជា​​ឪពុក​ចុង​អគតិ​​​​ត្រូវ​បាន​សមត្ថកិច្ច​​​នគរ​​បាល​ស្រុក​​កៀន​ស្វាយ​​ ចាប់​ខ្លួន​​ដោយ​​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​របស់ជន​រង​គ្រោះ​​ ។

លែង​ប្រពន្ធ​ដើម​យក​ប្រពន្ធថ្មី​ពេល​នាង​មាន​ផ្ទៃ​ពោះ​ដោះដៃ​ត្រឡប់​ទៅ​យក​ប្រពន្ធ​ដើ​មវិញ

Posted: 31 Dec 2012 09:50 PM PST

ស្ត្រីជាបងថ្លៃដែលជាប់ចោទ
ខេត្ត​តាកែវ​ ៖ រឿង​ដែល​នឹក​ស្មាន​មិនដល់​​​ជា​រឿង​កម្រ​​កើត​មាន​​​សម្រាប់​​ជីវិត​ប្តី​ប្រពន្ធ​​ ខណៈ​ពេល​ដែល​ស្ត្រី​​ជា​ប្រពន្ធ​​​​​ក្រោយ​​កំពុង​​​​ពពោះ​​​កូន​ក្នុង​ផ្ទៃ​​ លោក​ប្តី​​បែរ​ជា​​ប្រមូល​​យក​ទ្រព្យសម្បត្តិ​​រត់​ទៅ​រួម​រស់​ជាមួយ​អតីត​​ប្រពន្ធ​ដើម​ និង​កូន​ៗរបស់​ខ្លួន​​វិញ​​​ ស្រប​ពេល​ដែល​សាល​ក្រម​​របស់​តុលាការ​​​​បាន​លែង​លះ​ប្រពន្ធ​ដើម​​​​​ជា​ស្ថាពរ​​​រួច​ទៅហើយ​​នោះ​​ ។ ​​​ដើម្បី​​ឱ្យ​ប្តី​ត្រឡប់​​ទៅ​ផ្ទះ​វិញ​​ និង​បាន​​​​​​និយាយ​​គ្នា​រក​ខុស​​ត្រូវ​​​

ក្រុម​កម្មករ​ហែក្បួន​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ដើម្បី​ទាម​ទារ​ប្រាក់​ជំងឺ​ចិត្ត​ពី​ថៅកែ ខណៈ​រោងច​ក្រក្ស័យ​ធន

Posted: 31 Dec 2012 09:45 PM PST

​លោក​អភិ​បាល​ខេត្ត​បាន​ធ្វើ​ការ​សម្រប​សម្រួល​ភាគី​ទាំង​២​
ខេត្ត​​ស្វាយ​រៀង​ ៖ យ៉ាង​​ហោច​ណាស់​​មាន​កម្ម​ករ​​​-កម្ម​ការិនី​​រោង​ចក្រ​​កាត់​​ដេរ​​សម្លៀក​​បំពាក់​​​ពេទ្យ​​​របស់​ក្រុម​ហ៊ុន​​​ស្វាយ​រៀង​​ «ខេម​បូឌា» ហ្គាមេន ប្រមាណ​ជិត​​១​ពាន់​​នាក់​​ បាន​ដង្ហែ​​ជា​ក្បួន​​​បាតុ​កម្ម​​តាម​រថយន្ត​ចេញ​​​​ពី​មុខ​រោង​​ចក្រ​​មក​កាន់​សាលា​​ដំបូង​​​​ខេត្ត​​​ ដើម្បី​​សុំ​​ឱ្យ​លោក​អភិ​បាល​​​ខេត្ត​ជួយ​​ធ្វើ​​អន្ត​រាគមន៍​​​ដល់​​ថៅ​កែ​រោង​ចក្រ​​ផ្តល់​​ប្រាក់​​ជំងឺ​ចិត្ត​​ «ប្រាក់អតីត​​ភាព​ការ​ងារ» និង​ប្រាក់​បណ្តេញ​​ចេញ​​ឱ្យ​​​កម្ម​ករ​​តាម​

អគ្គិភ័យ​ឆេះ​ផ្ទះ​ស្តុក​ស្តម្ភ​នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​សង្ស័យ​ទុស្សេ​ចរន្ត​អគ្គិ​សនី

Posted: 31 Dec 2012 09:40 PM PST

ទិដ្ឋភាព​រថយន្ត​បាញ់​ទឹក​ពន្លត់​ពីលើ​ដំបូល​ផ្ទះ​
ខេត្ត​ព្រះ​សីហនុ ៖ ភូមិ​គ្រឹះ​​ស្តុក​ស្តម្ភ​មួយ​​ត្រូវ​បាន​ភ្លើង​​​ឆេះ​ទាំង​ព្រឹក​​​ព្រលឹម​​នៅ​ថ្ងៃទី​៣១ ធ្នូ ​​ក្នុង​​ភូមិ​​៣​ ក្រុង​​ព្រះ​សីហនុ​ ។ ​តាម​​​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​អគ្គិ​ភ័យ​​​នេះ​បាន​​ឆាប​ឆេះ​​កាល​ពី​វេលាម៉ោង​​​៨​និង​៣០​នាទី​​ព្រឹក បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុង​ព្រះសីហនុ​​​​ ចំ​ថ្ងៃ​ដែល​គ្រប់​គ្នា​កំពុង​រៀប​ចំ​ទទួល​អំណរ​​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​​​២០១៣ ​ផង​​ដែរ​ ។ ​​​ក្នុង​​​​អន្តរាគមន៍​ពន្លត់​​​អគ្គិភ័យ​​នេះ​ ​រថយន្ត​​ពន្លត់​អគ្គិភ័យ​​ចំនួន

ផ្អើល​​នាង​សង្សារ​ខាំ​លិង្គ​យុវ​ជន​​រង​គ្រោះ​​ចូល​​ពេទ្យ​ប៉ូលិស​​មិន​​ទាន់​​ហ៊ា​ន​អះ​អាង​

Posted: 31 Dec 2012 09:30 PM PST

កន្លែងកើតហេតុ
ខេត្តកំពត​ ៖ យុវជន​ម្នាក់​​បាន​ត្រូវនាង​ជា​សង្សារ​​ខាំ​​លិង្គ​ដាច់​​មួយ​កំណាត់​​បណ្ដាល​ឱ្យ​​​ហូរ​ឈាម​​​ជោក​ដី​​ កាលពី​យប់​ថ្ងៃទី​​២៩ ធ្នូ ​កន្ល​ងមក​​​នៅ​ក្បែរ​ផ្លូវ​រទេះ​គោ​​ជើង​ភ្នំ​​ថ្កូវ ស្ថិត​​ក្នុង​​ឃុំ​កំពង់​ត្រាច​ខាង​លិច​​​ ស្រុកកំពង់​ត្រាច​​ ។ ​ គេបាន​ឱ្យដឹងថា ​យុវជន​រងគ្រោះ​​ដែលនាង​ជា​សង្សារ​​ខាំ​​លិង្គ​​ដាច់​​មួយ​កំណាត់​​​នេះ​មាន​ ​​អាយុ២០ឆ្នាំ ។ ​តាម​ឪពុក​​យុវជន​​រង​​គ្រោះ​​​

បាក់​ច្រាំង​ទ​ន្លេ​មេ​គង្គ​នៅ​ស្រុក​កង​មាស​ផ្ទះ​10​ខ្ន​ងរុះ​រើ

Posted: 31 Dec 2012 09:20 PM PST

ទិដ្ឋភាពច្រាំង​ដែលបាក់​កណ្តាល​យប់
ខេត្ត​កំពង់​ចាម ៖ គ្រាន់​តែ​ក្នុង​រយៈ​ពេល​តែ​២​យប់​ប៉ុណ្ណោះ គឺ​រាត្រី​ថ្ងៃ​ទី​២៩និង​៣០​ ធ្នូ ច្រាំង​ទន្លេ​មេ​គង្គ​បាន​បាក់​យ៉ាង​គំហុកក្នុង​ទទឹង​ប្រវែង​ប្រហែល​៣០​ម៉ែត្រ​ ​បណ្តោយ​ប្រវែង​២០០​ម៉ែត្រ​ និង​ស្ទើរ​តែ​បាក់​ដល់​លំ​នៅ​ឋាន​របស់​ប្រជា​ពល​រដ្ឋ​បង​ប្អូន​ខ្មែរ​អ៊ិស្លាម ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​​អង្គរ​បាន​ទី​៣ ឃុំ​អង្គរ​បាន ស្រុក​កង​មាស ដោយ​បាន​ពន្លិច​ទូក​នេសាទ​​ដែល​ចត​នៅ​ចំណុច​នោះ​មិន​

សោកនាដ​កម្ម​​ក្នុង​​អគ្គិ​ភ័យ ទុ​ស្សេ​ចរន្ដ​​អ​គ្គិ​ស​នី​​ឆេះ​​កសិ​ដ្ឋាន​​ភ្ញាស់​ពង​ទា ស្លាប់​២​​នាក់ របួស​​ធ្ង​ន់​៣​​នាក់

Posted: 31 Dec 2012 09:10 PM PST

គ្រប​ក្រណាត់​ស​ជា​សព​ម្តាយ​ និង​កូន​ដែល​ស្លាប់​ក្នុង​អណ្តាត​ភ្លើង​
ខេត្ត​បាត់​ដំបង ៖ អគ្គិ​ភ័យ​ដែលគេ​​ដាក់​ការ​សង្ស័យ​​​ថា ​បណ្តាល​មក​ពី​ការ​ទុស្សេ​​ចរន្ត​អគ្គិសនី​​បាន​ឆាបឆេះ​ផ្ទះ និង​កសិដ្ឋាន​ភ្ញាស់​ពង​ទា​ដ៏​ធំ​មួយ​កន្លែង​អស់​គ្មានសល់​ និង​បាន​ឆក់​យក​ជីវិត​ម្តាយ​និងកូន​តូច​​ស្លាប់​ឱ​ប​គ្នា​​ក្នុង​អណ្តា​ត​ភ្លើង​យ៉ាង​អណោច​អធ័ម​បំផុត​ ខណៈ​សមា​ជិក​​គ្រួសារ​៣​នាក់​ផ្សេងទៀត​រង​របួស​​ជាទម្ងន់ ។ ​មន្ត្រី​សមត្ថ​កិច្ច​និយាយ​ថា ​ឧប្បតិ្ត​ហេតុ​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​

អ្នក​បឹង​កក់​មួយ​ក្រុម​យក​អំបិល​ម្ទេស​បាច​មុខ​តុលា​ការ​បន្ទាប់​ពីទាម​ទារ​ឱ្យ​ដោះ​លែង​ស្រ្តី​អ្នក​ទោស យ៉ោម បុប្ផា

Posted: 31 Dec 2012 09:00 PM PST

ក្រុម​អ្នក​តវ៉ា​បាន​នាំគ្នា​មកឈរមុខសាលាដំបូង 
រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​អ្នក​រស់​នៅ​តំបន់​បឹង​កក់​ប្រមាណ​​៣០​​នាក់​ដែល​ជា​ដៃ​គូ​យ៉ាង​ស្អិត​រមួត​ជាមួយ​ស្ត្រី​អ្នក​ទោស​ព្រហ្ម​ទណ្ឌ​ម្នាក់​ឈ្មោះ​យ៉ោម បុប្ផា នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ធ្នូ បាន​នាំ​គ្នា​យក​អំបិល​ម្ទេស​ទៅ​បាច​ចូល​ក្នុង​បរិវេណ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ចាត់​វិធាន​ការ​​រា​រាំង​ និង​បំបែក​ក្រុម​អ្ន​ក​តវ៉ា​ទាំង​នេះ​ភ្លាមៗ​មិន​ឱ្យ​ធ្វើ​អ្វី​តាម​បំណង​អាក្រក់​របស់​ខ្លួន​ស្រេច​តែ​ចិត្ត​បាន​ទេ ។

ចោរ​៣​នាក់ ​តាម​បាញ់​ប្លន់​យក​ម៉ូតូ​​របួស​មនុស្ស​២​នាក់​

Posted: 31 Dec 2012 08:01 PM PST

មនុស្សជាច្រើន​ចោមរោម​មើល​នៅ​​កន្លែងកើតហេតុ​
ខេត្ត​កណ្តាល​ ៖ ​យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​​ និង​ម្នាក់​ទៀត​របួស​ស្រាល​ បន្ទាប់ពី​ត្រូវ​​ក្រុម​ចោរ​ប្លន់​៣នាក់​ ប្រដាប់​ដោយ​កាំភ្លើង​​ខ្លី​២​ដើម​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ដេញតាម​បាញ់​ប្រហារ​​ជា​ច្រើន​គ្រាប់​ក្នុង​បំណង​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​​​មិន​បាន​សម្រេច ដោយ​សារ​​​​ខណៈ​ពេល​បាញ់​ប្រហារ​នោះ​ជន​រងគ្រោះ​បាន​ព្យា​យាម​បើកម៉ូតូ​រត់​​ក៏​ទៅ​​បុក​បង្គោល​​កុង​ត្រូល​មួយ​

តុលាការ​ដោះ​លែង​​ស្ត្រី​ចាក់​សាំងដុត​ប្តី​​ហើយ​

Posted: 31 Dec 2012 07:58 PM PST

រាជធានី​ភ្នំពេញ ៖ ​ស្ត្រីដែល​បាន​​ចាក់​សាំង​ដុត​ប្តី​​ទាំង​រស់ បណ្តាល​ឱ្យ​រង​របួស ​ក្រោយ​ពី​ប្តី​ប្រើ​អំពើ​ហិង្សា​មក​លើ​ខ្លួន ដោយ​សារ​តែរឿង​បបួល​គ្នា​ទៅ​ធ្វើ​ស្រែ​ប្រាំង និង​ត្រូវបាន​ប៉ូលិសតាម​ប្រមាញ់ចាប់​បាន​​ បន្ទាប់​​ពី​ស្ត្រី​រូប​​នេះ​បាន​រត់​ទៅដេក​ពួន​សំងំ​​ក្នុងព្រៃ​អស់​រយៈ​ពេល​មួយ​យប់ និងក្រោយ​មក​ប៉ូលិស​​បាន​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ។ ប៉ុន្តែ​​អ្វីដែល​គួរ​ឱ្យ​នឹក​ស្មាន​មិន​ដល់​នោះ

ជនជាតិ​កូរ៉េ​ខាង​ត្បូង​9​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​អាមេរិក​

Posted: 31 Dec 2012 07:57 PM PST

ក្រសួង​ការ​​បរទេស​កូរ៉េ​ខាង​ត្បូង​រាយ​ការណ៍​កាលពី​ថ្ងៃទី​៣១ ធ្នូ ថាជន​ជាតិ​កូរ៉េខាង​ត្បូង​​ ឬ​មាន​ដើម​កំណើត​កូរ៉េ​៩នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​​បឺស​មួយ​នៅ​​​សហ​រដ្ឋ​​អាមេរិក​កាលពី​ថ្ងៃទី​៣០ ធ្នូ កន្លងមក​នេះ ។រថយន្ត​បឺស​​នោះ​ធ្វើ​អាជីវកម្ម​ដោយ​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​មួយ​មាន​មូលដ្ឋាន​នៅក្រុង​វ៉ាន​គូវ័រ​​ប្រទេស​កាណាដា ​បានក្រឡា​ប់​នៅ​តាម​ផ្លូវ​ថ្នល់​លេខ៨៤​ជិត​ទី​ក្រុង PENDLETON

មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋា​ភិបាល​​ក្រើន​រំលឹក​ដល់​មន្ត្រី​ជំនាញ​ឱ្យ​​បង្ក្រាប​បទ​ល្មើស​​ជល​ផល និង​ព្រៃឈើ​

Posted: 31 Dec 2012 07:51 PM PST

ពិធីប្រជុំ
រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុម​​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍ​​ន៍វិស័យ​​កសិ​កម្ម និងជន​បទ​បាន​ក្រើន​រំលឹក​​ដល់​មន្ត្រី​រដ្ឋបាល​ជល​ផល និង​ព្រៃឈើ​​ទាំងអស់​​ឱ្យ​មានការ​ទទួល​ខុស​​ត្រូវ​ខ្ពស់​​ក្នុងការ​បង្ក្រាប​​​បទល្មើស​​ជល​ផល​ និង​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធ​ភាពខ្ពស់ ដើម្បី​ឱ្យ​ស្របតាម​​យុទ្ធ​សាស្ត្ររបស់​រាជ​រដ្ឋា​ភិបាល​​ក្នុងការធ្វើ​​កំណែ​ទម្រង់​ព្រៃឈើ​ និងជលផល ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!