Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​​ដឹក​​ដី​​បុក​គោ​យន្ត​កន្ត្រៃ​ដាច់​កង់​ទាំង​​២​

Posted: 30 Dec 2012 11:32 PM PST

មនុស្សជាច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​កំពត​ ៖ ​រថយន្ត​បែន​ ពណ៌ខៀវ ​ដឹក​ដី​មួយ​គ្រឿង​​បាន​បើកទៅ​​បុក​គោ​យន្ត​កន្ត្រៃ​បណ្តាល​ឱ្យ​​ដាច់​កង់​​ទាំង​២​ខ្ទាត​ផ្សេង​ៗ​ពីគ្នា​​កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​​ថ្ងៃទី​៣០ ធ្នូ ២០១២ នៅតាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៣១ ត្រង់​​ចំណុច​ភូមិ​​រំពើន ឃុំ​ស្តេច​គង់​ខាង​លិច ​ស្រុក​បន្ទាយ​មាស ។

តារា​ខ្មែរ​ប្រាប់ពីគម្រោង​​ដែលត្រូវ​ធ្វើ​នៅ​ក្នុងឆ្នាំថ្មី

Posted: 30 Dec 2012 11:24 PM PST

នាងមាស សម្ផស្ស ​
រាជធានីភ្នំពេញ​ ៖ ឆ្នាំ​២០១២ បាន​រសាត់​បាត់ ដោយ​ជំនួស​មកវិញ​​នូវឆ្នាំ​២០១៣ គឺជា​​​ការ​ចាប់​ផ្តើម​​នូវឆ្នាំថ្មី ដែលមនុស្សភាគច្រើន​​បានតាំង​ចិត្ត​​របស់​ខ្លួនថា នឹងរៀបចំ​ធ្វើយ៉ាងណា ឱ្យ​ឆ្នាំថ្មីដែល​បាន​ចូលមក​នេះ នាំមកនូវភាព​ជោគជ័យ និងជម្រះ​​ចោល​​​រឿង​អាក្រក់​​ទាំងឡាយណា​ដែល​បាន​កើត​​មាននៅក្នុង​ឆ្នាំចាស់ ។

ច្រឡំ​ជាន់​ហ្គា​ថា ហ្វ្រាំង​​វិល​ខ្ញាល់​មួយ​ជុំថយ​ទៅ​បុក​ធ្លុះ​​ជញ្ជាំង​របង​ផ្ទះ​

Posted: 30 Dec 2012 11:08 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​អះ​អាង​ថា គាត់​វិល​មុខ​​បើក​​រថយន្ត​ថយ​ក្រោយ​​ចេញ​ក្រៅ​ផ្ទះ​ច្រឡំ​​ជាន់​ហ្គា​​ស្មានថា ជាន់​ហ្វ្រាំង​​ធ្វើ​ឱ្យ​ថយ​ក្រោយ​​ឆ្លង​ផ្លូវ​ទៅ​បុក​បាក់​រាន​ទេវតា​ និង​បុកផើង​ដើម​ដូង​បាក់រលំ​រាយ​ពេញ​​មុខ​ផ្ទះ​​នៅទល​់​មុខ​នោះរួច​វិលខ្ញាល់​មួយ​ជុំ​ថយ​ទៅ​បុក​ធ្លុះ​ជញ្ជាំង​​របង​ផ្ទះខ្លួន​ឯង​មួយ​ផ្ទាំង​ផង​ដែរ តែ​សំណាង​ល្អ​មិន​​បណ្តាល​ឱ្យ​មានអ្នក​រង​របួស​ទេ ។ ​ហេតុការណ៍​នេះ​កើតឡើង​​កាលពីវេលា​

រថយន្ត​នីស្សាន់​ណាវ៉ារ៉ាបើក​បុក​​ម៉ូតូ​​សង់​កូរ៉េ​​រង​របួស​ធ្ងន់​

Posted: 30 Dec 2012 11:05 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
រាជធានី​ភ្នំពេញ ៖ រថយន្ត​នីស្សាន់​ ណាវ៉ារ៉ា ​មួយគ្រឿង​បាន​បើកទៅ​បុក​​ម៉ូតូ​​​មួយ​គ្រឿង​បត់​ឆ្វេង​​បណ្តាល​​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​រង​​របួស​​ធ្ងន់​ និង​ម៉ូតូ​វៀ​ចតួ ។ ​គ្រោះ​ថ្នាក់​​នេះ​​កើត​​ឡើងកាលពី​វេលា​​ម៉ោង​​៩​និង​៣០​នាទី​យប់ថ្ងៃទី​​៣០ ធ្នូ តាម​​បណ្តោយ​មហាវិថី​​ព្រះ​មុនី​​វង្សកែងផ្លូវលេខ​​៧៦ មុខ​ស្ថាន​ទូត​បារាំង ក្នុងសង្កាត់​​ស្រះចក ខណ្ឌ​ដូនពេញ ។

សិរីសួស្តីជូនពរឆ្នាំថ្មី

Posted: 30 Dec 2012 11:00 PM PST

សូម​ប្រសិទ្ធិពរ​ជ័យ ​សិរី​មង្គល​​ វិបុល​សុខ​គ្រប់​ប្រការ​ មហា​ប្រសើរ ​កើត​មាន​ចំពោះ​​សម្តេច ទ្រង់ ឯក​ឧត្តម ​លោក​ជំទាវ ​លោក លោក​ស្រី​ ដៃ​គូ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​នៃ​បណ្តា​ក្រុម​ហ៊ុន​​នានា​​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​ អតិថិ​ជន និង​​មិត្ត​អ្នក​អាន​​ទាំង​អស់​​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំសាកល ​២០១៣ នេះ។

ចែក​​​​អាវ​រងា482​​​ជា​អំណោយ​​របស់​សម្តេច​​តេ​ជោ​​ជូន​ដល់​​ទាហាន​​​អង្គ​ភាព​​​​តំបន់​​សឹក​រង​​

Posted: 30 Dec 2012 11:00 PM PST

ចែក​​​​អាវ​រងា482​​​ជា​អំណោយ​​របស់​សម្តេច​​តេ​ជោ​​ជូន​ដល់​​ទាហាន​​​អង្គ​ភាព​​​​តំបន់​​សឹក​រង​​
ខេត្ត​ពោធិ៍​សាត់​​ ៖ ​នៅ​ទី​បញ្ជា​ការ​​​ដ្ឋាន​​តំបន់​​ប្រតិ​បត្តិ​​ការ​​​សឹក​រង​​​ពោធិ៍​សាត់​ ​នា​ថ្ងៃ​ទី​​២៨ ​​ខែ​ធ្នូ ​ឆ្នាំ​​២០១២ ​​លោក​ឧត្តម​សេនីយ៍​​ត្រី​ ប៉ែន ​​ណា​វណ្ណ ​​មេ​បញ្ជា​ការ​​តំបន់​​ប្រតិ​បត្តិ​​ការ​​សឹក​រង​​ពោធិ៍​សាត់​ រួម​​ជា​​មួយ​​​មេ​បញ្ជា​ការ​​​រង​ទាំង​អស់​​បាន​ធ្វើ​​ពិធី​​ចែក​ជូន​​​អាវ​រងា​​ចំនួន​​៤៨២​អាវ​​ដល់​​នាយ​ទាហាន​ នាយ​ទាហាន​រង​ ​និង​ពល​ទាហាន​​​គ្រប់​អង្គ​ភាព​ ដែល​ជា​អំណោយ​​របស់​​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​

កុមារីអាយុ​៨​ឆ្នាំ​ដាំទឹកក្តៅ​​ស្រុស​ខ្លួន​ឯ​​ង​ទាំង​រស់​​នៅស្វាយ​ជ្រំ

Posted: 30 Dec 2012 10:53 PM PST

កុមាររងគ្រោះសម្រាកព្យា​បាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ស្វាយរៀង ៖ ​​មាន​គ្រោះ​ដ៏អាក្រក់​​ស្មាន​មិន​ដល់​ធ្វើ​ឱ្យ​អ្នក​ភូមិ​ខ្លោច​ចិត្ត​អាណិត​អាសូរ​ក្រៃ​លែង​ដោយ​​កុមារី​ម្នាក់​អាយុ​៨​ឆ្នាំ​​ដាំទឹក​ក្តៅ​​កំពុង​ពុះ​​​ស្រាប់តែ​បាក់​ខ្នោះ​ចង្ក្រានហើយ​​ជះទឹកក្តៅ​​ស្រោច​លើ​ខ្លួន​ប្រាណ​ដូចជា​ស្រុស​ខ្លួន​ឯ​ង​ទាំង​​រស់ ។ ករណីនេះ​បាន​កើតឡើង​កាល​ពីថ្ងៃទី​​២៨ ធ្នូ ២០១២ ​វេលា​ម៉ោង​៤​​រសៀល ​នៅ​ភូមិ​ត្រោក ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

ប្រពន្ធមាន​ផ្ទៃ​​ពោះ​កូន​មួយ​ទៀត​ជិត​គ្រប់​ខែ​ លោក​ប្តី​ហេង​ស៊យ​​នាំស្រីថ្មីរត់​ទៅថៃ​

Posted: 30 Dec 2012 10:51 PM PST

ខេត្ត​ប៉ៃលិន ៖ ​ទោះ​បីជា​សត្វ​តិរច្ឆាន​មួយ​ចំនួន​ដែល​​មាន​ជីវិតរស់​​នៅលើលោក​នេះ​ក៏វា​ចេះ​ស្រឡាញ់​​ក្រុម​គ្រួសារ និង​រក្សា​កូនចៅ​របស់​វា​​ឱ្យ​​​គង់​វង្ស​ដែរ ។ ​ចំណែក​បុរស​ឫស្យាម្នាក់​នេះ​វិញ​ហាក់​ដូចជា​មិន​គិត​គូរ និង​ខ្វល់​ពី​សុខ​ទុក្ខ​​​ប្រពន្ធ​​កំពុងមានផ្ទៃ​​ពោះ និង​កូន​តូចៗ​ក្នុង​បន្ទុ​ក​ទាល់តែ​សោះ​ បន្ទាប់​ពី​រស់​នៅ​ជា​មួយ​គ្នា​មាន​កូន​រហូត​ដល់​ទៅ​២​នាក់​​ លុះ​​នាង​មាន​ផ្ទៃពោះ​​កូន​ម្នាក់​ទៀត​គ្រប់​ខែ​ជិតសម្រាល​

ពិធី​ចុះ​កិច្ចព្រម​ព្រៀង​​សាលា​ដូង​ខេត្ត​ស្វាយរៀង ជា​មួយ​តុលា​ការ​ប្រជាជន​ខេត្ត​ឡុង​អាន​

Posted: 30 Dec 2012 10:46 PM PST

ពិធី​ចុះ​កិច្ចព្រម​ព្រៀង​​
ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃទី​២៨ ធ្នូ ២០១២ ​វេលា​ម៉ោង​​៩​ព្រឹក​នៅ​សាល​ប្រជុំ​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត​បាន​រៀបចំ​ពិធី​ចុះហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​​សហការ​រវាង​តុលាការ​ប្រជាជន​ខេត្ត​ឡុង​អាន នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម និង​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៃ​​ព្រះ​រាជា​​ណា​ចក្រ​​កម្ពុជា ​ក្រោម​អធិបតី​ភាព​លោក​រស់​ ឆាយ អភិ​បាល​រង​ខេត្ត និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ង្វៀង ​ណាម​វៀត អនុ​

សា​ខា​សមា​គម​​នារី​កម្ពុជា​​​​បើក​​សន្និ​បាត​​បូក​សរុប​​​សកម្ម​ភាព​​ការ​ងារ​ឆ្នាំ​2012

Posted: 30 Dec 2012 10:45 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ សាខាសមាគម​នារី​កម្ពុជា​ក្រសួងការបរទេស និងសហ​ប្រតិបត្តិ​ការ​អន្តរជាតិនៅព្រឹកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១២​នេះ​បាន​បើកសន្និបាត​បូកសរុប​សកម្ម​ភាព​ការ​ងារ​ឆ្នាំ​២០១២ នៅ​ទី​ស្តី​ការ​ក្រសួង​ក្រោម​អធិប​តី​ភាព​លោក​កៅ គឹម​ហួន រដ្ឋលេខាធិការ​ក្រសួង​ការ​បរ​ទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ ។

រថយន្តព្រូស ពណ៌ស សាកកម្លាំង​គ្នា​ជា​មួយ​រថយន្ត​ព្រូស ពណ៌ខ្មៅ ​រុញ​​ផ្ទប់​នឹងរបងផ្ទះ​គេ

Posted: 30 Dec 2012 10:41 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស ពណ៌​ស និង​រថយន្ត​ម៉ាក​ព្រូស ពណ៌ខ្មៅ បើក​លឿន​ដូចគ្នា​​ចង់​សាក​កម្លាំង​​គ្នា​បុក​​​រុញ​ផ្ទប់​នឹង​របង​ផ្ទះរបស់​ប្រជា​ពលរដ្ឋ​​នៅចំណុច​ផ្លូវ​លេខ​១០១៥ ​កែង​ផ្លូវ​លេខ​១៩៥២ ស្ថិត​​ក្នុងភូមិ​​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ​​កាល​ពីវេលា​ម៉ោង​​១​និង​៣០​នាទី​​រសៀល​ថ្ងៃទី​​២៩ ធ្នូ ២០១២ ។

នីហ្សេរីយ៉ា ៖ ​ពួក​គ្រឹស្ត​​15​នាក់​ត្រូវ​​អារ.ក​សម្លាប់​​

Posted: 30 Dec 2012 10:39 PM PST

ស្នាម​គ្រាប់​​កាំ​ភ្លើង​ក្នុង​ព្រះវិហារ​​គ្រឹស្ត​មួយ​
​ប្រភព​ព័ត៌​មាន​​​ពី​អង្គការ​​​មនុស្ស​ធម៌​​មួយ​ និង​របស់​ប្រជាជន​​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃទី​​៣០ ធ្នូ​ថា ​អ្នក​កាន់​សាសនា​​គ្រឹស្ត​​​១៥​នាក់​​បាន​ត្រូវ​ពួក​​អ៊ិ​ស្លាម​​និយម​​អារ.ក​សម្លាប់​​​ក្នុង​ការ​វាយ​ប្រហារ​មួយ​​កាល​ពី​ថ្ងៃទី​​​២៨ ធ្នូ​កន្លងមក​​នេះ​នៅ​មូសារី​ជា​ភូមិ​មួយ​​នៅ​ភាគ​ឦ​សាន​​នីហ្សេរីយ៉ា​​ក្បែរ​​​មូល​ដ្ឋាន​​​របស់​​ក្រុម​អ៊ិ​ស្លាម​​និយម​​បូកូ​ហារ៉ាម ។

ប្រជា​ពល​រដ្ឋ​​​សូម​​​ឱ្យ​អាជ្ញា​ធរ​​ចាត់​វិធាន​ការ​​​​ធូលី​​ដី​លើ​ផ្លូវ​​មួយ​ខ្សែ​

Posted: 30 Dec 2012 10:30 PM PST

ប្រជា​ពល​រដ្ឋ​​​សូម​​​ឱ្យ​អាជ្ញា​ធរ​​ចាត់​វិធាន​ការ​​​​ធូលី​​ដី​លើ​ផ្លូវ​​មួយ​ខ្សែ​
ខេត្ត​កំពត​ ៖ ​ប្រជា​ពល​រដ្ឋ​​​រាប់​រយ​គ្រួសារ​ដែល​មាន​លំនៅ​​ឋាន​​​នៅ​អម​​​តាម​​ដង​ផ្លូវ​​​​​ព្រះ​មុនី​វង្ស​​ ​ដែល​មាន​ប្រវែង​​​ជាង​​១.០០០​ម៉ែត្រ​​​​ បែក​ចេញ​ពី​ផ្លូវ​​​ជាតិ​លេខ​​​៣ ចាប់​ពី​ផ្លូវ​​​​បំបែក​​​​ចំណត​រ​ថយន្ត​​​ចាស់​ទៅ​​ទល់​​​​គ្នា នឹង​ផ្លូវ​​​បំបែក​​​​​​នាគ​ព័ន្ធ​​​​​មុខ​មន្ទីរ​​​កសិកម្ម​​​ខេត្ត​ ​​បាន​ត្អូញ​ត្អែរ​​យ៉ាង​ខ្លាំង​​​ដោយ​សារ​តែ​​ការ​ហុយ​​ធូលី​​ ព្រោះ​តែ​​​​​​រថ​យន្ត​ធំ​​​ៗ​​បើក​​បរ​​​​​ឆ្លង​​កាត់​ ។ ផ្លូវ​មួយ​ខ្សែ​នេះ​​ កាល​ពី​ដើម​ឡើយ​​​គឺ​​ជា​ផ្លូវ​​​​​​​​​ក្រាលកៅ​​ស៊ូ​​​​

សមត្ថ​កិច្ច​មិន​ទាន់​ចាប់​បាន​ឧក្រិដ្ឋ​ជន​ចាប់ជំរិត​ថៅកែ​ស្ករ.សនៅឡើយ

Posted: 30 Dec 2012 10:21 PM PST

ខេត្ត​កំពត ៖ ពីខេត្ត​កំពតមាន​សេចក្តីរាយ​ការណ៍មក​ថា មកទល់នឹងម៉ោង៩ និង៤០នាទី​ព្រឹកថ្ងៃទី៣១ ធ្នូ ២០១២​នេះ សមត្ថ កិច្ច នៅមិន​ទាន់​ចាប់បានជនសង្ស័យ​ណាម្នាក់ ក្នុងចំណោមជនសង្ស័យ៤​នាក់ ដែលចាប់ជំរិតថៅកែ​ស្ករ.សល្បី​ឈ្មោះ នៅខេត្តកំពត នោះ​នៅឡើយទេ ។

ក្រុម​ហ៊ុន​សន្តិ​សុខ​ជប៉ុន​គ្រោង​ដាក់​​គ្រឿង​យន្ត​ការ​ពារ​សន្តិ​សុខ​

Posted: 30 Dec 2012 10:17 PM PST

ក្រុម​ហ៊ុន​សន្តិ​សុខ​ជប៉ុន​គ្រោង​​ដាក់​ដំណើរ​ការ​គ្រឿង​យន្ត​គ្មាន​មនុស្ស​បើក​មាន​រាង​ដូច​ឧទ្ធម្ភាគ​ចក្រ​ដែល​បំពាក់​ដោយ​កាមេរ៉ា​​ឃ្លាំ​មើល​ដែល​អាច​បញ្ជូន​រូប​ភាព​ផ្ទាល់​នៃ​បទ​ល្មើស​ណា​មួយ​ដែល​កើត​មាន​ឡើង​ ។គ្រឿង​យន្ត​ដែល​អាច​ហោះ​ហើរ​បាន​នេះ​អាច​ចុះ​ចត​ភ្លាម​ប្រសិន​បើ​ប្រព័ន្ធ​សន្តិ​សុខ​​​ចាប់​បាន​ទិន្ន​ន័យ​ខុស​ច្បាប់​ណាមួយ​ ។ នេះ​ជា​ការ​អះ​អាង​​របស់​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​ Secom នាង​

កម្មករ​សំណង់​ម្នាក់​ទាញ​កាំបិត​អារ​ក​ប៉ង​សម្លាប់​ខ្លួន​​ក្រោយ​​ពី​​ទូរ​ស័ព្ទ​​ទៅរក​ប្រពន្ធ​

Posted: 30 Dec 2012 10:15 PM PST

កម្មករ​សំណង់​ម្នាក់​ទាញ​កាំបិត​អារ​ក​ប៉ង​សម្លាប់​ខ្លួន​​ក្រោយ​​ពី​​ទូរ​ស័ព្ទ​​ទៅរក​ប្រពន្ធ​
រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់​ បាន​យក​​កាំបិត​ប័ុង​តោ​អារក​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​យ៉ាង​ខ្លាំង​ទាំង​កណ្តាល​អធ្រាត្រ ​​បន្ទាប់​មក​បុរស​រូប​​នេះ​​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ទាំង​យប់ ។ ​ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២៩ ធ្នូ​ នៅក្នុង​រោង​ចក្រ​កាត់​ដេរ​យី​ហោស៊ាវ

អ្នក​ទិញ​ម៉ូតូ​ចោរ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​ពី​បទ​ទទួល​ផល​ចោរ​កម្ម​

Posted: 30 Dec 2012 10:00 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​ស្វាយ​រៀង ៖ ​បុរស​ម្នាក់​​បាន​​ត្រូវ​សមត្ថ​​កិច្ច​​ចាប់​ខ្លួន​​​ កាលពី​ថ្ងៃទី​២៦ ធ្នូ ពី​បទ​ទទួល​ផល​ចោរ​កម្ម​​ ដោយ​ជាប់​ចោទ​​ទិញ​ម៉ូតូ​ចោរ​ ​​ហើយ​​ត្រូវ​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​អន្ត​រា​គមន៍​​តាម​ចាប់​ចោរ​លួចម៉ូតូ​ និង​​​បាន​​ឃើញ​ម៉ូតូ​​បុរស​នេះ​ជិះ​​ទៅ​វិញ​ ។ ​​សមត្ថ​កិច្ច​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ទទួល​ផល​ចោរ​កម្ម​​​នេះ​​ឈ្មោះ​ម៉ែន បូណា ​​អាយុ​២៦​ឆ្នាំ ​មានទី​​លំនៅ​ភូមិ​កណ្តាល​ សង្កាត់​​ប្រាសាទ ​ក្រុង​បាវិត ​។

ប៉ូលិស​ខណ្ឌ​មាន​ជ័យ​ចាប់​ខ្លួន​សន្តិសុខ​យាម​នៅ​រោង​ចក្រ​SL​តាម​បណ្តឹង​របស់​ក្រុម​កម្មករ

Posted: 30 Dec 2012 09:55 PM PST

សន្តិសុខដែលចាប់ខ្លួន
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ​​សន្តិ​សុខ​​​ម្នាក់​នៅ​​រោង​ចក្រ​​បោក​គក់​​ យី​ហោ​​​អេស​អិល(SL) ​ស្ថិត​នៅ​តាម​​បណ្តោយ​​ផ្លូវ​​​លេខ​​៣៧១​ ​​ភូមិ​ប្ញស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​​បានត្រូវ​​នគ​រ​បាល​​​ប៉ុស្តិ៍​​​ស្ទឹង​មាន​ជ័យ​​សហ​ការជាមួយ​​នគ​រ​បាល​​ខណ្ឌ​​ ​​ឃាត់​ខ្លួន​​​បញ្ជូន​​ទៅ​កាន់​អធិការ​​ដ្ឋាន​នគរ​បាល​​​ខណ្ឌ ​នា​​ព្រឹក​​ថ្ងៃ​ទី​​​៣០ ​ធ្នូ ​ឆ្នាំ​​​២០១២​ ​ដោយ​​យោង​​​​​​​​តាម​​ពាក្យ​បណ្តឹង​​របស់​កម្ម​ករ​​៣​នាក់​​​ដែល​​ប្តឹង​ចោទ​​​​ប្រកាន់​​សន្តិ​សុខ​​​រូប​នេះ

ជុំវិញ​ការ​បង្ក្រាប​មេខ្លោង​គ្រឿង​ញៀន​ជា​មន្ត្រី​យោធា​ក្រុម​បណ្តាញ​ជួញ​ដូរ​និង​ផលិត​នាំ​ទៅ​ប្រទេស​អូស្ត្រាលី

Posted: 30 Dec 2012 09:50 PM PST

អង្គុយជាមន្រ្តីយោធា និងជាមេខ្លោង 
រាជ​ធានី​ភ្នំពេញ ៖ ​ទី​តាំង​​លួច​លាក់​ផលិត​​គ្រឿងញៀន​ចំនួន​៤​កន្លែង​នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​និងមួយចំនួន​​ទៀត​​នៅ​​ខេត្ត​តាកែវ និងស្វាយ​រៀង ​របស់ក្រុម​ជួញ​ដូ​រគ្រឿង​ញៀន​ថ្នាក់​អន្តរ​ជាតិ​ឈ្មោះ​កែវ ​សារឿន ​ជា​ជន​ជាតិ​វៀតណាម​​ត្រូវបាន​​កម្លាំងនគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​​​ក្រសួង​​មហា​ផ្ទៃ​សហការ​ជា​មួយ​សមត្ថកិច្ច​ និងអាជ្ញាធរ​មូល​​ដ្ឋាន ឆ្មក់​ចូល​ឆែក​ឆេរ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​​​គឺ​ពី​ថ្ងៃ​​ទី​២៧ ​​​​​

ក្រុម​កម្មករ​ដាក់​ញត្តិ​ដំឡើង​ប្រាក់​ខែ​កម្មករ​ពី61​ដល់​150$

Posted: 30 Dec 2012 09:45 PM PST

កម្មករជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ 
រាជធានីភ្នំពេញ ៖ ​ដូច​ការ​គ្រោង​ទុក ​នៅ​ព្រឹក​ថ្ងៃទី៣០ ​ធ្នូ​ កម្មករ​-កម្មការិនី​រោង​ចក្រ​កាត់​​ដេរ​​ប្រមាណ​៣០០​នាក់ ​ដឹក​នាំ​ដោយ​អ្នក​ស្រី​​យ៉ាង​ សុភ័ណ្ឌ ប្រធានសម្ព័ន្ធ​សហជីពកម្ពុជា និង​លោក​ រ៉ុង ឈុន ប្រ​ធាន​​សហ​ភាព​សហ​ជីព​​កម្ពុជា បាន​ជួប​ជុំ​គ្នា​នៅទី​លាន​ប្រជាធិប​តេយ្យ​​ដែល​មាន​ទី​តាំង​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ មុន​ពេល​ចាត់​តំណាង​កម្មករ​២០​រូប ដើម្បី​ដង្ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​​​ជូន​ប្រធាន​រដ្ឋ​

ប៉េអឹម​បង្ក្រាប​ក្រុម​ជន​វះ​កាត់​ទូ​កុងតឺន័រ​លួច​សម្ភារ​កណ្តាល​អធ្រាត្រ

Posted: 30 Dec 2012 09:40 PM PST

ជន៣នាក់ដែលចាប់ខ្លួននៅពេលធ្វើសកម្មភាព
ខេត្ត​កំពង់​ស្ពឺ ៖ រថយន្ត​កុង​តឺន័រ​​មួយ​គ្រឿង​ត្រូវ​បាន​​ក្រុម​ចោរ​​​នាំ​ទៅ​វះ​ទូ​លួច​យក​​សម្ភារ​​​ដែល​ក្រុមហ៊ុន​​​ដឹក​យក​ទៅ​ក្រៅ​ប្រទេស​​​​បាន​ធ្វើ​ឡើង​​​​កាល​ពី​វេលាម៉ោង​​៩​និង​៣០នាទីយប់​​ថ្ងៃទី​២៨ ធ្នូ ​​ឆ្នាំ​២០១២ ក្នុង​ភូមិ​កុមារ​​ពេទ្យ​(ភូមិ​ទី​១) ​ឃុំ​ត្រែង​ត្រយឹង ​ស្រុក​ភ្នំស្រួច​ នៅ​ចំណុច​​គីឡូ​ម៉ែត្រ​​​​លេខ​៨០​ក្នុង​ដីឡូត៍​​មួយ​កន្លែង​​​​ ខណៈ​​​ដែល​ក្រុម​​ជន​សង្ស័យ​​​បាន​រៀប​ចំ​កម្លាំង​​​​របស់​ខ្លួន​​មាន​ទាំង​អ្នក​បច្ចេកទេស​​​​ អ្នក​មើល​ផ្លូវ​

ដំណើរ​ការ​រថភ្លើង​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​ប្រជា​ពលរដ្ឋ​ក្រុង​ព្រះ​សីហនុ​រីករាយ​រំពឹង​បាន​ជិះ​រថភ្លើង​ជាថ្មី

Posted: 30 Dec 2012 09:30 PM PST

ក្បាលរថភ្លើងដែលចាប់ដំណើរការសាកល្បង 
ខេត្ត​ព្រះ​សីហនុ​ ៖ ប្រជា​ពល​រដ្ឋ​ខេត្ត​ព្រះសីហនុ ​ម្នាក់ៗ​មានទឹកមុខ​សប្បាយ​រីក​រាយ​ដោយ​បាន​ឃើញ​​ខ្សែ​​រថភ្លើង​បើក​ឱ្យ​ដំណើរ​ការ​សាកល្បង​ឆ្លងកាត់​​មហា​វិថី​សម្តេច​តេជោ​ ហ៊ុន​ សែន​ ស្ថិតក្នុងភូមិ៣​ សង្កាត់លេខ៣​ ក្រុង ​​ព្រះសីហនុ កាល​ពី​​វេលា​ម៉ោង​១០ព្រឹកថ្ងៃទី​២៩​ ​ធ្នូ​ កន្លង​ទៅ​​​ ។ ​​រាជ​រដ្ឋាភិ​បាល​កម្ពុជា​​​​សហ​ការ​ជាមួយ​ក្រុមហ៊ុន​អយស្ម័យ​​យាន​ Toll​ Royal​ និង​ក្រុមហ៊ុនRichz Electronic

បញ្ហា​​ដីធ្លី​​មិន​មែន​​ចៃដន្យ​​ទេ សម្ដេច​​តេ​ជោ ៖ គណ​​ប​ក្ស​ប្រជាជន​​គ្មាន​ន​​យោ​បាយ​​ផ្ដល់​លុយ​​ជូន​​ដោយ​​ផ្ទាល់​ទេ

Posted: 30 Dec 2012 09:20 PM PST

សម្ដេច​តេ​ជោ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រចិត្ដ
ខេត្ត​តា​កែវ​​ ៖ សម្តេច​​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​​មាន​ប្រសាសន៍​​បញ្ជាក់ថា ​​ដែល​ហៅ​ថា​នយោ​​បាយ​​ចាស់​​សកម្ម​ភាព​​ថ្មី​នេះ​​​មិន​​មែន​​ជា​បញ្ហា​​​ចៃ​ដន្យ​​ទេ រឿង​​នេះ​មាន​​​កើត​​​ពិត​ប្រាកដ​ ដូច្នេះ​​ក្រោយ​ថ្ងៃ​រំដោះ​​១៩៧៩​​ គឺ​​​បាន​ដោះ​ស្រាយ​​​ម្តង​រួច​​​ទៅ​ហើយ​​អំពី​បញ្ហា​​​​ទាក់​​ទង​នឹង​រឿង​​ដី​ធ្លី​នេះ... ។

បុរស​ម្នាក់​​​​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​

Posted: 30 Dec 2012 09:16 PM PST

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​លោត​ទឹក​សម្លាប់ខ្លួនពី​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ចូល​ក្នុង​ទន្លេ​​បាត់​ឈឹង​​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ ដែល​ហេតុ​ការណ៍​​នេះ​​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១១​និង​៥០​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​៣១ ធ្នូ ២០១២ ត្រង់ចំណុច​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត ក្នុង សង្កាត់​​ច្បារ​អំពៅ​ទី​២ ខណ្ឌ​​មាន​ជ័យ ។

នាយ​​ទាហាន​​​2​នាក់​​បំភ្លឺ​​​រឿង​​​តំណាង​​ក្រុម​​ហ៊ុន​​​ហ្វជូណា​​​ចោទ​​​ថា​​ជា​​មេ​ខ្លោង​​​ចាប់​​យក​​ដី​

Posted: 30 Dec 2012 09:10 PM PST

គ្រឿង​ចក្រ​ក្រុមហ៊ុន​ឈូស​កម្ទេច​ចោល​របង​ការ​ពារ​ឯក​ជន​របស់​យោ​ធា​២នាក់ 
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ទំនាស់​ដី​​​នៅ​​ក្នុង​ក្រុម​ហ៊ុន​​ហ្វជូ​ណា​​ ខេត្ត​កំពង់​ស្ពឺ​​ជារឿង​​ក្តៅ​មួយ​​ ដែល​លោក​កែម​​ ប៊ុន​រ័ត្ន​ ​​តំណាង​​​ឱ្យ​ក្រុ​ម​ហ៊ុន​​​ហ្វ័​ជូ​ណា ​ដើរ​ចុះ​​​​ផ្សាយ​​​​ចោទ​​ថា​នាយ​ទាហាន​​២នាក់​​ លោក​ សាត ​​ឡាត់ ​និង​លោក​ កែវ ​សាលី ​បាន​ទទួល​​ប្រាប់​រាប់​​សែន​ដុល្លារ​​ពី​តំណាង​ក្រុម​ហ៊ុន​​ ហើយ​នៅ​តែ​ដើរ​​ចាប់​យក​ដី​​របស់​ក្រុម​ហ៊ុន​​​ ហើយ​ទារ​​​លុយ​​ម្តង​ទៀត ។​

ថៅកែ​ស្ករស​រួច​ផុត​ពី​កណ្តាប់​ដៃ​ក្រុម​ជន​ចាប់​ជំរិត

Posted: 30 Dec 2012 09:00 PM PST

លោកអភិបាលខេត្ត និងលោកជំទាវជាភរិយាសាកសួរសុខទុក្ខលោក ខេង ឡេង 
ខេត្តកំពត ៖ ថៅ​កែ​ស្ករ​ស​​​ម្នាក់​ដែល​ល្បី​ឈ្មោះ​នៅ​ខេត្ត​កំពត​ ​បាន​​ត្រូវ​ក្រុម​ឧក្រិដ្ឋ​ជន​៤​នាក់​ប្រដាប់​ដោយ​អាវុធ​អាកា​និងអាវុធ​ខ្លី ​ចាប់​ជំរិត​ទារប្រាក់​គ្រា​ដែល​ថៅ​កែស្ករ​ស​រូប​នេះ​ទៅ​មើល​ចម្ការ​របស់ខ្លួន​ដូច​សព្វ​ដង នៅត្រង់​ចំណុច​ជើង​ភ្នំ​ធំ ខាង​កើ​ត​ភ្នំ​ឈ្ងោក​ ស្ថិត​ក្នុង​ភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។ ទោះ​បីជា​បែប​ណា​​ថៅ​កែ​រូប​នេះ​ បាន​រួច​ផុតពី​​កណ្តាប់​​ដៃ​ក្រុម​ឧក្រិដ្ឋ​ជន​មកវិញ​​ផងដែរ ។

ក្រុម​អ្នកគាំទ្រ​អ្នក​ស្ត្រី​យ៉ោម បុប្ផា ដាក់​បណ្តាសាតុលាការ​ និងទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ដីធ្លី​រូបនេះ

Posted: 30 Dec 2012 08:29 PM PST

រាជ​ធានីភ្នំពេញ​ ៖ ប្រជាពល​រដ្ឋបឹងកក់ប្រមាណ​៤០នាក់ នៅម៉ោងប្រមាណ​៩ព្រឹកថ្ងៃទី៣១ ធ្នូ ២០១២ នេះ បាន​ជួប​ជុំប្រមូលផ្តុំគ្នា​នៅ​មុខ​​សាលា​ដំបូងរាជ​ធានីភ្នំពេញ ដោយខ្លះយកអំបិល​ចុចម្ទេសបាចនៅមុខតុលាការ ហើយស្រែក​ថាតុលាការអ​យុត្តិធម៌ និង​ទាម​ទារឲ្យដោះ​លែងលោកស្រី យ៉ោម បុបា្ផ សកម្មជន​ដីធ្លីនោះថែម​ទៀត ។

,គ.ជ.ប ធ្វើសន្និសីទ​កាសែតថ្ងៃ​ទី​៤ មករា ​បង្ហាញ​ឈ្មោះ​អ្នកបោះ​ឆ្នោត

Posted: 30 Dec 2012 08:23 PM PST

រាជ​ធានីភ្នំពេញ​ ៖ យោង​តាមសេចក្តីប្រកាសព័ត៌​មានរបស់គណៈកម្មាធិ​ការជាតិ​រៀបចំការបោះ​ឆ្នោតហៅកាត់​ថា គ.ជ.ប​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី៤ មករា ២០១៣​ខាងមុខ​នេះ គ.ជ.ប នឹងធ្វើសន្និសីទកា​សែត ដើម្បីផ្សព្វផ្សាយបញ្ជីឈ្មោះ​​អ្នកបោះ​ឆ្នោត​ផ្លូវការ​សម្រាប់ឆ្នាំ២០១២ ។ សន្និសីទកា​សែតនេះ នឹងធ្វើនៅទីស្តីការគ.ជ.ប ក្រោម​អធិបតីភាព​លោក ហាវ៉ាន ស៊ីវិល័យ សមាជិក

ការធ្វើ​​បដិវត្ត​ដើម្បី​ទាមទារ​សេរីភាពនៅក្នុងរឿង Les Miserable

Posted: 30 Dec 2012 08:01 PM PST

ការបន្សាំជីវភាព​ក្នុងមូលដ្ឋាន​ដែល​មានទេពកោលស្យ​ និងតន្ត្រី​​លើឆាក​បានជោគជ័យមួយ ​​ពឹងផ្អែក​ទៅលើ​រឿង​ប្រលោម​លោក​បុរាណ​ពិតប្រាកដ​​របស់លោក Victor Hugo ជាជនជាតិបារាំង ក្នុងសតវត្ស​ទី១៩ ​ដែលបាន​​ដោះលែង​អ្នកទោស​ម្នាក់ឈ្មោះថា Jean Valjean ហើយក៏​​បាន​​ស្វែង​​រក​ការរក្សា​តាមពាក្យ​សន្យា ។ ​​

ឆេះរថយន្ត​កាមរី​​បើក​ដោយ​ជន​ជាតិ​ចិន​​នៅក្នុង​ផ្សារ​រតនា​ផ្លាហ្សា​

Posted: 30 Dec 2012 07:52 PM PST

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​​ម៉ាក​កាមរី​​ស៊េរី​៩៥ ពណ៌ខ្មៅ មួយគ្រឿង ​បើក​ដោយ​ជន​ជាតិ​ចិន​ ​បាន​ឆេះ​ដំបូល​ខាង​មុខ និង​ម៉ាស៊ីន​​កាល​ពីវេលា​ម៉ោង​​១០​និង​២០​នាទី​​ព្រឹក​ថ្ងៃទី ៣១ ធ្នូ ២០១២ ​​ក្នុង​បរិវេណ​​ផ្សារ​រតនា​​ផ្លា​ហ្សា ក្នុងសង្កាត់​​ទឹកថ្លា ខណ្ឌ​សែនសុខ ។ ទោះ​បីជា​បែប​ណា​ហេតុការណ៍​នេះពុំ​បណ្តាល​ឱ្យ​នរណា​​ម្នាក់​​រង​របួស​នោះទេ ដោយ​សារ​ប្រជា​ពលរដ្ឋ​​បាន​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​​ និង​ទុយោ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!